ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ព័ត៌មានអន្តរជាតិ

រកឃើញទារិកាដែលទើបកើតនៅរស់ ខណៈគ្រួសារទាំងមូលស្លាប់ទាំងអស់ក្នុងគំនរអគារបាក់បែកនៅប្រទេសស៊ីរី

ស៊ីរី៖ ក្រុមអ្នកជួយសង្គ្រោះបានរកឃើញទារិកាទើបតែកើតជាប់ទងផ្ទិតម្តាយជាប់ក្នុងគំនរអគារបាក់បែកនៅទីក្រុង Jandairis នៃប្រទេសស៊ីរី នៅរស់រានមានជីវិត ខណៈឪពុកម្តាយ និងក្រុមគ្រួសារទាំងមូលគឺសុទ្ធតែបានស្លាប់ក្នុងសោកនាដកម្មរញ្ជួយដី។

អូស្រ្តាលី នឹងចាប់ផ្តើមយុទ្ធនាការវ៉ាក់សាំងកូវីដ-១៩ដូសទី៥ នៅចុងខែកុម្ភៈ

រដ្ឋាភិបាលអូស្រ្តាលី នឹងធ្វើការដាក់ចេញនូវយុទ្ធនាការផ្តល់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញទី៥ នៅចុងខែកុម្ភៈនេះ ដែលយុទ្ធនាការនៃការផ្តល់វ៉ាក់សាំងនេះនឹងធ្វើឡើងចំពោះប្រជាជនទាំងអស់ដែលមានវ័យលើសពី១៨ឆ្នាំឡើងទៅ និងជាអ្នកដែលមិនទាន់ឆ្លងកូវីដ-១៩…

ប្រធានាធិបតីតួកគីប្រកាសដាក់ប្រទេសស្ថិតក្នុងគ្រាអាសន្នរយៈពេល ៣ខែ

ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បានប្រកាសពីការដាក់ក្នុងគ្រាអាសន្នចំពោះខេត្តចំនួន ១០ ស្ថិតនៅក្នុងភាគអាគ្នេយ៍នៃប្រទេស

អ៊ុយក្រែនរាយការណ៍ចំនួនស្លាប់ខ្ពស់បំផុតរបស់កងទាហានរុស្សី

រដ្ឋាភិបាលអ៊ុយក្រែនបានបញ្ជាក់នៅថ្ងៃទី០៧ ខែកុម្ភៈនេះថា រយៈពេល ២៤ម៉ោងចុងក្រោយគឺជាសង្រ្គាមដ៏សាហាវបំផុតសម្រាប់កងទ័ពរុស្ស៊ីដែលមិនធ្លាប់មាន ខណៈដែលទីក្រុងម៉ូស្គូបានរុញច្រានកងកម្លាំងយោធា និងទាហានស៊ីឈ្នួលដែលបានចល័តថ្មីៗរាប់ម៉ឺននាក់ចូលទៅក្នុងការវាយប្រហារនាសមរភូមិ…

នាយករដ្ឋមន្រ្តីថៃរំពឹងវត្តមានភ្ញៀវទេសចរបរទេសនឹងមានចំនួនលើស ៣០លាននាក់ក្នុងឆ្នាំ២០២៣

អ្នកនាំពាក្យរដ្ឋាភិបាលនៅថ្ងៃទី០៧ ខែកុម្ភៈនេះនិយាយថា លោកនាយករដ្ឋមន្រ្តីថៃមានជំនឿចិត្តយ៉ាងមុតមាំថា ប្រទេសថៃនឹងទទួលបានភ្ញៀវទេសចរបរទេសលើសពី ៣០លាននាក់នៅក្នុងឆ្នាំ២០២៣

គ្រោះរញ្ជួយដីនៅតួកគី និងស៊ីរីបង្កផលប៉ះពាល់មនុស្សយ៉ាងតិច ២៣លាននាក់

អង្គការសុខភាពពិភពលោក (WHO) បានធ្វើការព្រមាននៅថ្ងៃអង្គារ ទី០៧ ខែកុម្ភៈនេះថា បញ្ហាគ្រោះមហន្តរាយរញ្ជួយដីដែលបានបណ្តាលឱ្យមនុស្សរាប់ពាន់នាក់បានស្លាប់បាត់បង់់ជីវិត នឹងបង្កឱ្យមានផលប៉ះពាល់ផ្ទាល់ និងប្រយោលទៅលើមនុស្សយ៉ាងហោចណាស់២៣លាននាក់។

អ្នកស្លាប់កើនឡើងជាង៤ពាន់នាក់ក្នុងហេតុការណ៍រញ្ជួយដីនៅតួកគី និងស៊ីរី

តួកគី៖ ក្នុងហេតុការណ៍រញ្ជួយដីនៅតួកគី និងស៊ីរី មានអ្នកស្លាប់កើនឡើងជាង ៤ពាន់នាក់ ដោយអ្នកស្លាប់ក្នុងប្រទេសតួកគីមានចំនួនជិត៣ពាន់នាក់ ខណៈប្រទេសស៊ីរីមានជាង ១ពាន់នាក់។

BREAKING NEWS: មនុស្សជាង ១៥០០នាក់ត្រូវបានរាយការណ៍ថាស្លាប់ក្នុងហេតុការណ៍រញ្ជួយដីនៅប្រទេសតួគីនិងស៊ីរី

តួកគី៖ មនុស្សយ៉ាងហោចណាស់ ១ ៥០០នាក់ត្រូវបានសម្លាប់បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងចំនួនពីរបានវាយប្រហារប្រទេសទួរគី និងស៊ីរីក្នុងរយៈពេល ១២ ម៉ោង។

មេដឹកនាំបក្សប្រឆាំងធំតៃវ៉ាន់ ធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិននៅសប្តាហ៍នេះ

មេដឹកនាំជើងចាស់នៃគណបក្ស Kuomintang ដែលជាគណបក្សប្រឆាំងដ៏ធំជាងគេបង្អស់នៃដែនកោះតៃវ៉ាន់ នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិននៅសប្តាហ៍នេះ រួមជាមួយនិងការជួបជាមួយអ្នកបង្កើតគោលនយោបាយកំពូលរបស់តៃវ៉ាន់ផងដែរ។

អ៊ុយក្រែន ត្រៀមផ្លាស់ប្តូរតំណែងរដ្ឋមន្រ្តីក្រសួងការពារជាតិ

រដ្ឋាភិបាលអ៊ុយក្រែន គ្រោងនឹងជំនួងតំណែងរដ្ឋមន្រ្តីការពារជាតិ ដោយដកតំណែងលោក Oleksii Reznikov ពីរដ្ឋមន្រ្តីការពារជាតិជំនួសវិញដោយប្រធានទីភ្នាក់ងារចារកម្មយោធារបស់អ៊ុយក្រែនវិញ ដោយប្រភពស្និទ្ធទៅនឹងលោកប្រធានាធិ​ប​តី…

យោធាកូឡុំប៊ី រាយការណ៍វត្ថុស្រដៀងនឹងបាឡុងអណ្តែតលើដែនអាកាសរបស់ខ្លួន

រយៈពេលមួយថ្ងៃប៉ុណ្ណោះមុនពេលដែលយន្តហោះចម្បាំងអាមេរិកបានបាញ់ទម្លាក់នូវបាឡុងមួយគ្រឿង ដែលសង្ស័យជាឧបករណ៍ចារកម្មរបស់ចិន យោធា​កូឡុំប៊ី​ឯណោះវិញក៏បាន​បញ្ជាក់​ពី​ការប្រទះឃើញនូវវត្ថុម្យ៉ាងដែលស្រដៀងទៅនឹងបាឡុងដែលគេប្រទះឃើញនៅទឹកដីសហរដ្ឋអាមេរិកនោះដែរ

Andrew Tate ចង់បង្កើតមូលនិធិការពារសិទ្ធិបុរស

រ៉ូម៉ានី៖ អតីតអ្នកប្រដាល់សេរី និងជាអ្នកមានឥទ្ធិពលលើបណ្ដាញសង្គម ដែលបច្ចុប្បន្នត្រូវបានរដ្ឋាភិបាលរ៉ូម៉ានីចាប់ឃុំខ្លួនពាក់ព័ន្ធនឹងការរំលោភបំពាន និងជួញដូរមនុស្ស Andrew Tate បានសរសេរបង្ហោះលើបណ្ដាញសង្គម Twitter…

សហរដ្ឋអាមេរិក បាញ់ទម្លាក់បាឡុងដែលសង្ស័យថាជាឧបករណ៍ចារកម្មរបស់ចិន

យន្តហោះចម្បាំងយោធាអាមេរិកបានបាញ់ទម្លាក់បាឡុងដែលសង្ស័យថាជាឧបករណ៍ចារកម្មរបស់ចិន ខណៈវាអណ្តែតចេញពីឆ្នេរសមុទ្រនៃរដ្ឋ South Carolina កាលពីថ្ងៃសៅរ៍ ទី៤ ខែកុម្ភៈម្សិលមិញនេះ។

សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ធ្វើសមយុទ្ធរួមគ្នា ទោះមានការគំរាមពីកូរ៉េខាងជើង

សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានធ្វើសមយុទ្ធដែនអាកាសរួមគ្នាដែលរួមមានការបង្ហាញយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រអាមេរិក និងយន្តហោះចម្បាំងបំបាំងកាយ ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងពីប្រទេសកូរ៉េខាងជើង។

ថៃ រំពឹងថាកំណើនសេដ្ឋកិច្ចឡើងដល់៤ភាគរយនៅឆ្នាំ២០២៣ដោយសារវិស័យទេសចរណ៍

ឧបនាយករដ្ឋមន្រ្តីថៃ បាននិយាយនៅថ្ងៃពុធ ទី០១ ខែកុម្ភៈនេះថា សេដ្ឋកិច្ចរបស់ថៃនឹងអាចមានកំណើនដល់ ៤ភាគរយក្នុងមួយឆ្នាំ ដែលជាតួលេខកំណើនខ្ពស់បំផុតមួយក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ

អ៊ុយក្រែនអះអាងថា រថក្រោះចម្បាំងលើសពី ១០០គ្រឿងនឹងត្រូវបញ្ជូនមកពីប្រទេសលោកខាងលិច

រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba និយាយនៅដើមខែកុម្ភៈនេះថា អ៊ុយក្រែននឹងទទួលបានជំនួយជារថក្រោះចម្បាំងចំនួនចន្លោះពី ១២០ ទៅ ១៤០គ្រឿង ដែលជា"រលកទីមួយ" នៃការជួយគាំទ្រពីបណ្តាប្រទេសចំនួន ១២។

មីយ៉ាន់ម៉ា រងទណ្ឌកម្មបន្ថែមពីសហរដ្ឋអាមេរិកក្នុងឱកាសគម្រប់ខួប២ឆ្នាំនៃរដ្ឋប្រហារយោធា

នៅថ្ងៃអង្គារ ទី៣១ ខែមករា សហរដ្ឋអាមេរិក និងបណ្តាប្រទេសជាសម្ព័ន្ធមិត្តរបស់ខ្លួន បានដាក់ទណ្ឌកម្មបន្ថែមលើប្រទេសមីយ៉ាន់ម៉ា ដែលជាថ្ងៃគម្រប់ខួបពីរឆ្នាំនៃរដ្ឋប្រហារយោធា

នាយករដ្ឋមន្ត្រីថៃថាឈប់ប្រកែករឿង «Muay Thai» និង «គុនខ្មែរ» ពីព្រោះគ្មាននរណាម្នាក់យក «Muay Thai» ចេញពីថៃបានឡើយ

ថៃ៖ នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានប្រកាសឱ្យឈប់ប្រកែកគ្នាពីរឿង «Muay Thai» និង «គុនខ្មែរ» ខណៈលោកអះអាងថាគ្មាននរណាម្នាក់យក «Muay Thai» ចេញពីថៃបានឡើយ។

សហរដ្ឋអាមេរិក នឹងបញ្ចប់ការប្រកាសអាសន្នកូវីដ-១៩ នៅថ្ងៃទី១១ ឧសភាខាងមុខនេះ

រដ្ឋបាលប្រធានាធិបតី Joe Biden នៅថ្ងៃទី៣០ ខែមករាបានបញ្ជាក់ថា សហរដ្ឋអាមេរិកនឹងបញ្ចប់ការប្រកាសស្ថានភាពអាសន្នពាក់ព័ន្ធនឹងវីរុសកូវីដ-១៩ នៅថ្ងៃទី១១ ខែឧសភាខាងមុខនេះ

ប្រជាជនឥណ្ឌូណេស៊ី ផ្ទុះបាតុកម្មនៅស្ថានទូតស៊ុយអែត ចំពោះហេតុការណ៍ដុតគម្ពីរគូរ៉ាន

ប្រជាពលរដ្ឋមូស្លីមឥណ្ឌូណេស៊ីរាប់រយនាក់បានដើរដង្ហែរគ្នាទៅកាន់ស្ថានទូតស៊ុយអែត ដែលមានការយាមកាមយ៉ាងតឹងរ៉ឹងក្នុងរដ្ឋធានីចាកាតាកាលពីថ្ងៃចន្ទ ទី៣០ ខែមករាម្សិលមិញនេះ

សិង្ហបុរី សម្រេចនាំចូលថាមពលអគ្គិសនី ១០០មេហ្គាវ៉ាត់ពីម៉ាឡេស៊ី

ប្រទេសសិង្ហបុរី នឹងនាំចូលនូវថាមពលអគ្គិសនី ១០០មេហ្គាវ៉ាត់ (MW) ពីប្រទេសម៉ាឡេស៊ី ដែលជាផ្នែកមួយនៃការសាកល្បងរយៈពេល ២ឆ្នាំំ ក្រោមកិច្ចព្រមព្រៀងរួមគ្នារវាង YTL PowerSeraya និង TNB Genco។

ស្ថានទូតចិន ចាប់ផ្តើមការផ្តល់ទិដ្ឋាការចេញ-ចូលដល់ប្រជាពលរដ្ឋជប៉ុនឡើងវិញ

ស្ថានទូតចិនប្រចាំប្រទេសជប៉ុនបាននិយាយកាលពីថ្ងៃអាទិត្យ ទី២៩ ខែមករាម្សិលមិញថា ប្រទេសចិនបានបន្តដំណើរការចេញទិដ្ឋាការធម្មតាសម្រាប់ពលរដ្ឋជប៉ុនដែលធ្វើដំណើរទៅកាន់ប្រទេសចិនជាធម្មតាវិញ

ហេតុការណ៍បំផ្ទុះគ្រាប់បែកដ៏សាហាវមួយ សម្លាប់មនុស្សយ៉ាងហោចណាស់ ២៥នាក់នៅប៉ាគីស្ថាន

ការបំផ្ទុះគ្រាប់បែកដ៏សាហាវក្នុងវិហារសាសនាអ៉ីស្លាមមួយ ក្នុងប៉ុស្តិ៍ប៉ូលិសមួយកន្លែងក្នុងប្រទេសប៉ាគីស្ថាននៅថ្ងៃចន្ទ​ ទី៣០ ខែមករាបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៥នាក់

Mr Beast ចំណាយលើព្យាបាលជនមានពិការភាពភ្នែកដោយសារឡើងបាយសម្រាប់មនុស្ស ១០០០នាក់

អន្តរជាតិ៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN ម្ចាស់ Channel YouTube MrBeast ដែលមានឈ្មោះពិត Jimmy Donaldson និយាយថា «យើងកំពុងព្យាបាលពិការភ្នែកមួយពាន់នាក់» ក្នុងវីដេអូកាលពីថ្ងៃសៅរ៍ ដែលមានអ្នកចូលមើលជាង…

បារាំង បន្តពន្យារការធ្វើតេស្តកូវីដ-១៩សម្រាប់អ្នកដំណើរពីចិនដល់ខែពាក់កណ្តាលខែកុម្ភៈ

រដ្ឋាភិបាលបារាំង កាលពីថ្ងៃសៅរ៍ម្សិលមិញនេះបានប្រកាសថា ប្រទេសបារាំង នឹងបន្តពន្យារការតម្រូវឱ្យធ្វើតេស្តចំពោះអ្នកដំណើរមកពីប្រទេសចិន រហូតដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣

ឧត្តមសេនីយ៍ផ្កាយ ៤ នៃទ័ពអាកាសអាមេរិកនិយាយថា សង្គ្រាមចិន-អាមេរិក នឹងអាចកើតមាននៅឆ្នាំ២០២៥

ឧត្តមសេនីយទ័ពអាកាសអាមេរិកម្នាក់ បានបញ្ជាក់ក្នុងការកត់សម្គាល់មួយថា អារម្មណ៍ពីពោះវៀនពោះតន់របស់លោកបានប្រាប់ថា សហរដ្ឋអាមេរិក នឹងត្រូវមានសង្គ្រាមជាមួយចិន ក្នុងរយៈពេល ២ឆ្នាំខាងមុខ

អតីតនាយឧត្តមសេនីយ៍យោធា NATO ជាប់ឆ្នោតជាប្រធានាធិបតីសាធារណរដ្ឋឆេក

នាយឧត្តមសេនីយ៍ NATO ចូលនិវត្តន៍ម្នាក់គឺលោក Petr Pavel បានផ្តួលលោកមហាសេដ្ឋីពាន់លាន និងជាអតីតនាយករដ្ឋមន្រ្តី លោក Andrej Babis នៅក្នុងការបោះឆ្នោតថ្នាក់ជាតិនៃសាធារណរដ្ឋឆេក

ប្រធានាធិបតីប៉េរូ ស្នើដល់សភាឱ្យមានការរៀបចំបោះឆ្នោតមុនកាលកំណត់

លោកស្រី Dina Boluarte ប្រធានាធិបតីនៃប្រទេសប៉េរូកាលពីថ្ងៃសុក្រ (២៧ មករា) បានស្នើដល់សភាឱ្យជំរុញរៀបចំការបោះឆ្នោតដែលបានគ្រោងធ្វើឡើងនៅខែមេសា ឆ្នាំ ២០២៤ មកធ្វើឡើងនៅខែធ្នូ ឆ្នាំ២០២៣ ជំនួសវិញ

កូរ៉េខាងជើង មិនពេញចិត្តចំពោះការផ្តល់រថក្រោះចម្បាំងពីអាមេរិកទៅអ៊ុយក្រែន

រដ្ឋាភិបាលកូរ៉េខាងជើង នៅថ្ងៃសៅរ៍ ទី២៨ ខែមករានេះ បានធ្វើការវាយប្រហារទៅលើការសន្យារបស់សហរដ្ឋអាមេរិកលើការបញ្ជូនរថក្រោះចម្បាំងទៅឱ្យប្រទេសអ៊ុយក្រែន ដោយអះអាងថា ទីក្រុងវ៉ាស៊ីនតោន "កំពុងឆ្លងកាត់លើសបន្ទាត់ក្រហម"…

លិចខ្ទេចលិចខ្ទី! ឥឡូវណូវែលសេឡង់កំពុងត្រៀមប្រកាសអាសន្ន

ណូវែលសេឡង់៖ ទីក្រុង Auckland កំពុងព្រមានប្រជាជនឱ្យនៅផ្ទះ ខណៈទឹកភ្លៀងបានជន់លិចកាន់តែខ្លាំង ហើយផ្លូវថ្នល់ក៏ត្រូវបានទឹកជន់លិចលង់ផងដែរ។ មានជនរងគ្រោះមួយចំនួនត្រូវបានអ្នកពន្លត់អគ្គីភ័យប្រើខ្សែពួរទាញចេញពីក្នុងផ្ទះដែលលិចទឹកផងដែរ។

សហរដ្ឋអាមេរិកសម្រេចផ្តល់ជំនួយរថក្រោះចម្បាំងតម្លៃ ៤០០លានដុល្លារដល់អ៊ុយក្រែន

រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបានប្រកាសនៅថ្ងៃនេះថា ខ្លួននឹងធ្វើការផ្តល់ឱ្យប្រទេសអ៊ុយក្រែននូវរថក្រោះចម្បាំងទំនើបចំនួន ៣១គ្រឿងប្រភេទ M1 Abrams ដែលមានតម្លៃប្រមាណ ៤០០លានដុល្លារសហរដ្ឋអាមេរិក

កូរ៉េខាងជើង ប្រកាសបិទខ្ទប់ប្រទេសរយៈពេល ៥ថ្ងៃ

រដ្ឋាភិបាលកូរ៉េខាងជើង បានបញ្ជាឱ្យមានការបិទខ្ទប់រដ្ឋធានីព្យុងយ៉ាង រយៈពេល ៥ថ្ងៃពេញ ដែលបណ្តាលមកពីបញ្ហាជំងឺផ្លូវដង្ហើមមួយប្រភេទ។