ភាគីទាំងពីររួមមានប្រទេសរុស្សី និងប្រទេសអ៊ុយក្រែនបានបញ្ជាក់ថា ភាគីទាំងពីរបានធ្វើការដោះដូរអ្នកទោសក្នុងលក្ខណៈទ្រង់ទ្រាយធំមួយកាលពីថ្ងៃចន្ទម្សិលមិញនេះ ដែលរួមមានអ្នកទោសសង្គ្រាមរុស្ស៊ី ១០៦នាក់ត្រូវបានដោះលែងជាថ្នូរនឹងប្រជាជនអ៊ុយក្រែន…
ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានមួយរបស់គុយវ៉ែត បានបង្ហាញអ្នកធ្វើបទបង្ហាញ ឬហៅថាជាពិធីករព័ត៌មានបែបបញ្ញាសិប្បនិម្មិត (AI) ដោយមានផែនការក្នុងការប្រើប្រាស់អ្នកអានព័ត៌មាននិម្មិតនេះសម្រាប់អានព្រឹត្តិបត្រព័ត៌មានលើអនឡាញ។
រដ្ឋាភិបាលសហរដ្ឋអាមេរិកគ្រោងនឹងចំណាយថវិកាប្រមាណជា ៥ពាន់លានដុល្លារអាមេរិកលើកិច្ចខិតខំប្រឹងប្រែងដើម្បីពន្លឿនការអភិវឌ្ឍន៍វ៉ាក់សាំង និងការព្យាបាល COVID-19 ថ្មី។
ប្រទេសគុយវ៉ែតបានប្រកាសពីការបង្កើតរដ្ឋាភិបាលថ្មីកាលពីថ្ងៃអាទិត្យ ទី០៩ ខែមេសាម្សិលមិញនេះ ដែលនេះគឺជារដ្ឋាភិបាលថ្មីជាលើកទី៧ហើយក្នុងរយៈពេលត្រឹមតែ ៣ឆ្នាំចុងក្រោយប៉ុណ្ណោះ បន្ទាប់ពីប្រទេសនេះបានចាក់ស្រែះទៅក្នុងវិបត្តិនយោបាយរវាងស្ថាប័ននីតិបញ្ញត្តិ…
អ្នកនាំពាក្យជាន់ខ្ពស់នៃរដ្ឋាភិបាលជប៉ុនបាននិយាយនៅថ្ងៃចន្ទនេះថា ជប៉ុនបានតាមដានសមយុទ្ធយោធារបស់ចិនជុំវិញកោះតៃវ៉ាន់យ៉ាងខ្ជាប់ខ្ជួន និងដោយមានការចាប់អារម្មណ៍យ៉ាងខ្លាំង ពោលគឺនៅថ្ងៃចុងក្រោយនៃសមយុទ្ធមួយដែលទីក្រុងប៉េកាំងបានក្លែងធ្វើដូចជាការវាយប្រហារលើកោះតៃវ៉ាន់។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសវៀតណាមនាសប្តាហ៍ក្រោយនេះ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនក្នុងការជំរុញទំនាក់ទំនងការទូតជាមួយទីក្រុងហាណូយឱ្យកាន់តែខ្ពស់នៅឆ្នាំនេះ។
ជនជាប់ចោទជាបុរសចំនួន ៣នាក់ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិត ពាក់ព័ន្ធទៅនឹងករណីនៃបទឃាតកម្ម អំឡុងពេលប្លន់ទៅលើតារារ៉េបអាមេរិក XXXTentacion។
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់រុស្សីបានឱ្យដឹងថា អ្នកកាសែតសញ្ជាតិអាមេរិក លោក Evan Gershkovich ត្រូវបានចោទប្រកាន់ពីបទចារកម្ម បន្ទាប់ពីកងកម្លាំងរុស្សីបានឃាត់ខ្លួនលោកកាលពីសប្តាហ៍មុន នៅឯទីក្រុង Yekaterinburg
យន្តហោះរបស់អ៉ីស្រាអែលបានធ្វើការវាយប្រហារទីតាំងនានានៅទូទាំងតំបន់ហ្គាហ្សានៅថ្ងៃសុក្រ ទី០៧ ខែមេសានេះ ជាការសងសឹកឆ្លើយតបចំពោះការបាញ់គ្រាប់រ៉ុក្កែតពីប្រទេសលីបង់ ខណៈដែលភាពតានតឹងនៅតែបន្តកើតមានឡើងបន្ទាប់ពីការវាយឆ្មក់របស់ប៉ូលិសទៅលើវិហារអ៊ីស្លាម…
ម៉ិកស៊ិកកូ៖ ប្រធានាធិបតីម៉ិកស៊ិកកូ លោក Andres Manuel Lopez Obrador បានលើកឡើងថា លោកមិនយល់ស្របនឹងការចោទប្រកាន់បទព្រហ្មទណ្ឌនានា ដោយសហរដ្ឋអាមេរិកប្រឆាំងនឹងអតីតប្រធានាធិបតី ដូណាល់ត្រាំ នោះទេ ដោយយល់ថាការចោទប្រកាន់នេះស្ថិតពាក់ព័ន្ធនឹងហេតុផលនយោបាយច្រើនជាង។
ប្រធានាធិបតីបារាំង លោក Emmanuel Macron បានជំរុញឱ្យប្រធានាធិបតីចិន Xi Jinping លើកឡើងនូវហេតុផលទៅកាន់សម្ព័ន្ធមិត្តរបស់ខ្លួនគឺរុស្សី ក្នុងគោលបំណងបញ្ចប់សង្គ្រាមជាមួយអ៊ុយក្រែន
បាតុកររាប់សែននាក់បានដើរដង្ហែរ និងវាយលុកតាមដងផ្លូវនានានៅក្នុងប្រទេសបារាំងនាថ្ងៃព្រហស្បតិ៍នេះ នៅក្នុងការតវ៉ាមួយផ្សេងទៀត រួមជាមួយនិងការធ្វើកូដកម្មប្រឆាំងនឹងកំណែទម្រង់ប្រាក់សោធននិវត្តន៍របស់លោកប្រធានាធិបតី…
ប្រទេសចិនបានដាក់ពង្រាយនាវាចម្បាំងឆ្លងកាត់ដែនទឹកជុំវិញកោះតៃវ៉ាន់នាថ្ងៃទី០៦ ខែមេសានេះ ខណៈដែលចិនបានប្តេជ្ញាថាខ្លួននឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត់ និងដោយបង្ខំចំពោះប្រធានាធិបតីតៃវ៉ាន់ដែលបានជួបជាមួយប្រធានសភាអាមេរិក…
អន្តរជាតិ៖ ការចោទប្រកាន់របស់តុលាការទីក្រុងញ៉ូវយ៉កលើកលោក ដូណាល់ ត្រាំ ពាក់ព័ន្ធនឹងរឿងឱ្យលុយបិទមាត់តួអាសអាភាសអំពីទំនាក់ទំនងស៊ីជម្រៅរបស់លោកកាលពីចុងខែមីនា ឆ្នាំ២០២៣ មិនអាចរារាំងលោកត្រាំពីបំណងក្នុងការវិលត្រលប់ជាប្រធានាធិបតីអាមេរិកជាថ្មីក្នុងឆ្នាំ២០២៤…
ប្រេស៉ីល៖ កុមារ ៤នាក់ បានស្លាប់ ក្នុងការវាយប្រហារដោយពូថៅនៅឯសាលារៀន ក្នុងប្រទេសប្រេស៊ីល ភាគខាងត្បូង។
ទង់ជាតិឆ្នូតខៀវ លើផ្ទៃពណ៌-ស នៃប្រទេសហ្វាំងឡង់ នឹងមានវត្តមាននៅទីស្នាក់ការណាតូ (NATO) ចាប់ពីថ្ងៃនេះតទៅ ពោលគឺបន្ទាប់ពីហ្វាំងឡង់បានទទួលការអនុញ្ញាតឱ្យចូលជាសមាជិកទី៣១ នៃអង្គការសម្ព័ន្ធភាពនេះ នៅក្នុងការតម្រឹមជាប្រវត្តិសាស្ត្រនៃការការពាររបស់អឺរ៉ុបដែលជំរុញដោយសង្គ្រាមរបស់រុស្ស៊ីលើអ៊ុយក្រែន។
ប្រធានាធិបតីអាមេរិក លោក Joe Biden បាននិយាយកាលពីថ្ងៃអង្គារម្សិលមិញនេះថា បច្ចុប្បន្ននេះគេនៅតែកំពុងសង្កេតតាមដានយ៉ាងយកចិត្តទុកដាក់អំពីបញ្ញាសិប្បនិម្មិត ឬ AI ថាអាចមានគ្រោះថ្នាក់ឬទេ?
ញ៉ូយ៉ក៖ អតីតប្រធានាធិបតីទី៤៥ របស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងហែកក្ដេរិ៍ខ្ទេចពីការប្រើប្រាស់ប្រព័ន្ធច្បាប់ដើម្បីរារាំងលោកប្រជែងដំណែងប្រធានាធិបតីជាមួយលោក ចូបៃឌិន និងបានលើកឡើងពីភាពលំអៀងនៃអាជ្ញាធរស៊ើបអង្កេតរបស់អាមេរិកដែលហាក់មានគោលដៅសំដៅតែលើក្រុមមនុស្សមកពីបក្សសាធារណរដ្ឋ។
ញ៉ូវយ៉ក៖ អតីតប្រធានាធិបតីទី៤៥ របស់អាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើងថា សហរដ្ឋអាមេរិកពេលនេះរញ៉េរញ៉ៃណាស់ សេដ្ឋកិច្ចក៏ធ្លាក់ចុះ អតិផរណាមិនអាចព័ណ៌នាបាន ជាងនេះទៅទៀតឥទ្ធិពលលើឆាកអន្តរជាតិកាន់ខ្សោយខណៈ រុស្ស៊ី…
ញ៉ូវយ៉ក៖ អតីតប្រធានាធិបតីអាមេរិកទី៤៥ លោក ដូណាល់ ត្រាំ បានចោទប្រកាន់រដ្ឋអាជ្ញាអាមេរិកថាបានប្រើយុទ្ធសាស្ត្រចេញពីអតីតសហភាពសូវៀត ដែលថាពេលគេមិនអាចប្រកួតឈ្នះសន្លឹកឆ្នោតគេនឹងប្រើប្រពន្ធច្បាប់ដើម្បីរារាំងអ្នកនោះ។
ញ៉ូវយ៉ក៖ ប្រធានាធិបតីទី៤៥ នៃសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើដំណើរចូលសវនាការនៅតុលាការញ៉ូវយ៉កនៅម៉ោងប្រមាណ២រសៀល ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ ត្រូវនឹងម៉ោង១យប់ ថ្ងៃទី៥ ខែមេសា នៅកម្ពុជា។ លោក ដូណាល់ ត្រាំ…
ប្រភពពីសារព័ត៌មាន CNN បានចុះផ្សាយថា លោកប្រធានាធិបតីប្រេស៊ីល Luiz Inacio Lula da Silva បានបញ្ជូនទីប្រឹក្សាគោលនយោបាយការបរទេសកំពូលរបស់ខ្លួន ទៅជួបជជែកពិភាក្សាជាមួយប្រធានាធិបតីរុស្សី លោក Vladimir Putin អំពីកិច្ចចរចាសន្តិភាពដ៏មានសក្តានុពលដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។…
ប្រទេសចិនបានព្រមានប្រធានសភាអាមេរិក លោក Kevin McCarthy កុំឱ្យប្រព្រឹត្តកំហុសឆ្គងសាជាថ្មីម្តងទៀតដូចពីអតីតកាល ជាពិសេសចំពោះជំនួបជាមួយប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen ដោយបាននិយាយថាជំនួបនេះពុំបានជួយឱ្យល្អប្រសើរនូវសន្តិភាព…
អង្គការ NASA កាលពីថ្ងៃចន្ទ ទី០៤ ខែមេសា បានធ្វើការបង្ហាញជាផ្លូវការនូវក្រុមការងារដែលចូលរួមបេសកកម្មអវកាសទៅកាន់ឋានព្រះចន្ទបន្ទាប់ពីខកខានជាង ៥០ឆ្នាំ ដែលរួមមានទាំងក្រុមការងារអវកាសយានិកជាស្រ្តី និងបុរសស្បែកខ្មៅមួយរូបផងដែរ។…
សភាម៉ាឡេស៊ីនៅថ្ងៃចន្ទ ទី០៣ ខែមេសានេះ បានអនុម័តលើកំណែទម្រង់វិសោធនកម្មច្បាប់ពាក់ព័ន្ធនឹងទោសប្រហារជីវិត ដែលរួមមានការលុបចោលនូវទោសប្រហារជីវិតជាកាតព្វកិច្ច ការកាត់បន្ថយចំនួនបទល្មើសដែលត្រូវផ្តន្ទាទោសប្រហារជីវិត…
រដ្ឋាភិបាលកាហ្សាក់ស្ថានគ្រោងនឹងតម្លើងតម្លៃប្រេងសាំងប្រភេទ អុកតាន ៩២/៩៣ ប្រមាណ ១១ភាគរយ ក៏ដូចគ្នាគ្រោងនឹងតម្លើងតម្លៃប្រេងម៉ាស៊ូតប្រមាណ ២០ភាគរយ ក្នុងគោលបំណងដើម្បីឱ្យមានស្ថិរភាព និងកម្រិតប្រហាក់ប្រហាក់ជាមួយប្រទេសក្បែរខាង។
លោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ី អាន់វ៉ា អ៉ីប្រាហ៊ីម (Anwar Ibrahim) នៅថ្ងៃចន្ទ ទី០៣ ខែមីនានេះបាននិយាយថា លោកបានត្រៀមខ្លួន និងរៀបចំរួចរាល់ជាស្រេចក្នុងការចរចាជាមួយចិន ជុំវិញបញ្ហាជម្លោះដែនសមុទ្ររវាងប្រទេសទាំងពីរ
ភ្នំពេញ៖ អ៊ីនធឺណិត influencer លោក Andrew Tate ត្រូវបានដោះលែងហើយនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ បន្ទាប់ពីត្រូវបានឃុំខ្លួនអស់រយៈពេល ៣ខែនៅមន្ទីរឃុំឃាំងប្រទេសរ៉ូម៉ានី ។
អាមេរិកមានផែនការក្នុងការបើកស្ថានទូតរបស់ខ្លួនប្រចាំនៅប្រទេសវ៉ានូអាទូ (Vanuatu) ដែលជាដែនដីស្ថិតនៅភាគខាងត្បូងនៃមហាសមុទ្រប៉ាស៊ីហ្វិក។
ប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen បានធ្វើដំណើរដល់ប្រទេសហ្គាតេម៉ាឡាហើយ ក្នុងដំណើរទស្សនកិច្ចដើម្បីពង្រឹងទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តនៅតំបន់អាមេរិកកណ្ដាលមួយនេះ ក្រោយពីលោកស្រីបានឈប់ចូលចតនៅសហរដ្ឋអាមេរិកដែលជាទីនាំឱ្យចិនមានការខឹងសម្បារជាខ្លាំង។
សម្តេចប៉ាប Pope Francis បានចាកចេញពីមន្ទីរពេទ្យដើម្បីត្រឡប់ទៅបុរី Vatican វិញនៅថ្ងៃសៅរ៍ ទី០១ ខែមេសា បន្ទាប់ពីបានទទួលការសម្រាកព្យាបាលជំងឺរលាកទងសួត ហើយសម្តេចប៉ាបបានលើកដៃគ្រវីជាសញ្ញាពីសុខភាពល្អ និងញញឹមទៅកាន់មនុស្សម្នា…
ក្រុមអ្នកជួយសង្គ្រោះបាននិយាយថា យ៉ាងហោចណាស់មានមនុស្សចំនួន ១៣នាក់បានស្លាប់ និងមនុស្សជាច្រើននាក់ទៀតត្រូវបានជួយសង្គ្រោះ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បន្ទាប់ពីមានហេតុការណ៍ធ្លាក់ចូលទៅក្នុងអណ្តូងមួយ នៅក្នុងប្រាសាទហិណ្ឌូមួយកន្លែងក្នុងប្រទេសឥណ្ឌា។
សេតវិមានសហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា ប្រទេសរុស្ស៊ីកំពុងព្យាយាមស្វែងរកអាវុធបន្ថែមពីកូរ៉េខាងជើងសម្រាប់ប្រើប្រាស់ក្នុងសង្គ្រាមអ៊ុយក្រែន មិនត្រឹមតែប៉ុណ្ណោះក៏បានបង្ហាញពីអត្តសញ្ញាណរបស់បុរសជនជាតិស្លូវ៉ាគីម្នាក់…
ប្រទេសរុស្សីបាននិយាយកាលពីថ្ងៃសុក្រថា រោងចក្ររបស់ក្រុមហ៊ុនផលិតរថយន្តជប៉ុន Toyota នៅទីក្រុង St Petersburg ត្រូវបានប្រគល់ទៅឱ្យអង្គភាពរដ្ឋ NAMI ដែលមានន័យថាទ្រព្យសម្បត្តិកាន់តែច្រើនពីក្រុមហ៊ុនផលិតរថយន្តនៅក្នុងប្រទេសរុស្សីត្រូវបានចាប់យក…
ប៉ារីស៖ ប្រធានាធិបតីប្រទេសបារាំង លោក អេម៉ាញូអ៊ែល ម៉ាក្រុង បានប្រកាសឱ្យគ្រប់វិស័យទាំងអស់មិនថាកសិកម្ម ឧស្សាហកម្ម ទេសចរណ៍កម្សាន្ត ត្រូវរួមគ្នាសន្សំសំចៃទឹកឲ្យបាន ១០% ពីនេះដល់ឆ្នាំ២០៣០។ នេះបើតាមការចុះផ្សាយរបស់វិទ្យុបារាំងអន្តរជាតិ…
រដ្ឋធានី ញូវ ដេលី (New Delhi) នឹងចាប់ផ្តើមបង្កើនការធ្វើតេស្តរកមេរោគ COVID-19 ឡើងវិញ និងបានលើកទឹកចិត្តឱ្យប្រជាជនបង្កើនការប្រើប្រាស់របាំងមុខ ឬពាក់ម៉ាស់ឡើងវិញ បន្ទាប់ពីប្រទេសឥណ្ឌាបានកត់ត្រាចំនួនករណីរកឃើញអ្នកឆ្លងកូវីដ-19…
រដ្ឋាភិបាលចិននៅសប្តាហ៍នេះបានបញ្ជាក់ថា ឯកអគ្គរដ្ឋទូតថ្មីរបស់ខ្លួនប្រចាំប្រទេសកូរ៉េខាងជើងបានចូលកាន់តំណែងជាផ្លូវការហើយ ដែលជាសញ្ញាបង្ហាញថាកូរ៉េខាងជើងបានចាប់ផ្តើមបើកដំណើរការប្រទេសឡើងវិញ ស្របពេលដែលកន្លងមកកូរ៉េខាងជើងត្រូវបានញាំញីដោយសារវិបត្តិកូវីដ-១៩…
គណៈកម្មាធិការរៀបចំការបោះឆ្នោតដែលកំពុងជាប់គាំងដោយរបបយោធារបស់ប្រទេសមីយ៉ាន់ម៉ាបានប្រកាសកាលពីថ្ងៃអង្គារម្សិលមិញនេះថា គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) របស់លោកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi)…
សភាស្កុតលែននៅថ្ងៃអង្គារ ទី២៨ ម្សិលមិញនេះបានបញ្ជាក់ថា លោក ហាំហ្សា យូសាហ្វ (Humza Yousaf) នឹងជំនួសតំណែងលោកស្រី នីកូឡា ស្ទឺជិន (Nicola Sturgeon) ជារដ្ឋមន្ត្រីទីមួយ ដែលនឹងធ្វើឱ្យលោកក្លាយជាមេដឹកនាំមូស្លីមដំបូងគេនៃរដ្ឋាភិបាលប្រទេសស្ថិតនៅភាគខាងលិចអឺរ៉ុបមួយនេះ។
អង្គការសុខភាពពិភពលោក (WHO) បានកែសម្រួលនូវអនុសាសន៍ណែនាំសម្រាប់ការចាក់វ៉ាក់សាំង COVID-19 របស់ខ្លួន ក្នុងដំណាក់កាលថ្មីនៃជំងឺរាតត្បាតជាសកលនៃវីរុសនេះ
ប្រទេសចិននៅថ្ងៃទី២៩ ខែមីនានេះ បានគំរាមក្នុងការចាត់វិធានការឆ្លើយតប ប្រសិនបើប្រធានសភាសហរដ្ឋអាមេរិក លោក ខេវិន មេកខាតធី (Kevin McCarthy) មានជំនួបជាមួយប្រធានាធិបតីតៃវ៉ាន់ លោកស្រី សៃ អ៉ីងវិន (Tsai Ing-wen)…
"តៃវ៉ាន់គឺជាផ្នែកមួយនៃសម្ព័ន្ធភាពប្រជាធិបតេយ្យ ហើយអាចធ្វើការជាមួយប្រទេសជាមិត្តជាច្រើន"។ នេះគឺជាការលើកឡើងរបស់រដ្ឋមន្រ្តីសេដ្ឋកិច្ចតៃវ៉ាន់ លោកស្រី វ៉ាង ម៉ីហួ (Wang Mei-hua)
អាល្លឺម៉ង់មានបំណងទិញនូវកាំភ្លើងស្វ័យប្រវត្តិចំនួន ២៨គ្រឿង ដើម្បីដាក់ជំនួសនូវតំរូវការចាំបាច់ទៅលើសព្វាវុធដែលអស់ពីស្តុករបស់ប្រទេសអ៊ុយក្រែនកាលពីឆ្នាំមុន។
ក្រុមហ៊៊ុន China Energy Engineering Corp. ឬហៅកាត់ថា China Energy បានស្នើនូវគម្រាងសាងសង់រោងចក្រថាមពលពន្លឺព្រះអាទិត្យបណ្តែតទឹកដែលមានទំហំ ១,០០០មេហ្គាវ៉ាត់ នៅលើទំនប់ Kariba របស់ប្រទេសហ្ស៊ីមបាវ៉េ ដោយគ្រោងចំណាយថវិកាជិត…
ដំណើរទស្សនកិច្ចក្រៅប្រទេសជាលើកដំបូងរបស់ព្រះមហាក្សត្រ ឆាលស៍ (King Charles) ទៅកាន់ប្រទេសបារាំង ក្នុងនាមជាព្រះមហាក្សត្រស្នងរាជ្យនៃចក្រភពអង់គ្លេស ត្រូវបានសម្រេចពន្យារពេលដោយសារតែភាពចលាចលនៃសង្គមបារាំងកំពុងមានការរីករាលដាលខ្លាំង។
សហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រកន្លងទៅបានប្រកាសពីការដាក់ទណ្ឌកម្មបន្ថែមទៀតប្រឆាំងនឹងប្រទេសមីយ៉ាន់ម៉ា ដោយផ្តោតទៅលើបុគ្គល និងនិងអង្គភាពដែលជាប់ពាក់ព័ន្ធជាមួយនឹងរបបយោធាមីយ៉ាន់ម៉ា ខណៈដែលទីក្រុងវ៉ាស៊ីនតោនព្យាយាមបង្កើនសម្ពាធលើរបបយោធាដែលកំពុងកាន់អំណាចបន្ទាប់ពីរដ្ឋប្រហារឆ្នាំ២០២១។
នាយករដ្ឋមន្រ្តីអេស្ប៉ាញ លោក ផេដ្រូ សាន់ឆេស (Pedro Sanchez) បាននិយាយកាលពីពេលថ្មីៗនេះថា ពិភពលោកគួរតែស្តាប់សំឡេងចិន ដើម្បីស្វែងរកផ្លូវចេញពីសង្រ្គាមនៅអ៊ុយក្រែន។
រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានបន្ថែមក្រុមហ៊ុនចិនចំនួន ១៤ ទៅក្នុងបញ្ជីទង់ក្រហម ដោយបង្ខំឱ្យក្រុមហ៊ុននាំចេញរបស់សហរដ្ឋអាមេរិក ធ្វើការប្រុងប្រយ័ត្នជាងមុន…
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉្លូឌីមៀរ ហ្សេលេនស្គី (Volodymyr Zelenskyy) បានជំរុញឱ្យសហភាពអឺរ៉ុបបង្កើន និងពន្លឿនការផ្គត់ផ្គង់សព្វាវុធទំនើប និងដាក់ទណ្ឌកម្មកាន់តែតឹងរ៉ឹងលើរុស្ស៊ី ដោយនិយាយថា បើមិនដូច្នេះទេ…
ក្រុមហ៊ុនអាកាសយានដ្ឋានថៃ (AOT) មានផែនការក្នុងការវិនិយោគជាទឹកប្រាក់ប្រមាណ ៣៦,៨ពាន់លានបាត ឬប្រមាណជា ១,០៨ពាន់លានដុល្លារអាមេរិក ដើម្បីធ្វើការកែលម្អស្ថានីយ៍អ្នកដំណើរក្នុងអាកាសយានដ្ឋានអន្តរជាតិ ដន មឿង (Don…
ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) បានធ្វើដំណើរមកដល់រដ្ឋធានីម៉ូស្គូ នៅថ្ងៃទី២១ ខែមីនាម្សិលមិញនេះ ក្នុងជំនួបផ្លូវការជាមួយប្រធានាធិបតីរុស្សី លោក វ្ល៉ាឌឺមៀរ ពូទីន (Vladimir Putin) ដោយជម្លោះនៅអ៊ុយក្រែននឹងជាបញ្ហាសំខាន់មួយដែលត្រូវឃ្លាំមើលយ៉ាងដិតដល់ក្នុងរបៀបវារៈនៃជំនួបរវាងថ្នាក់ដឹកនាំកំពូលទាំងពីររូប។
ប្រធានាធិបតីតៃវ៉ាន់ លោកស្រី សៃ អ៉ីងវិន (Tsai Ing-wen) នឹងធ្វើទស្សនកិច្ចលក្ខណៈផ្លូវទូតទៅកាន់ប្រទេសជាសម្ព័ន្ធមិត្តរួមមានប្រទេស ហ្គាតេម៉ាឡា និង បេលីស្ស នាសប្តាហ៍ក្រោយ ព្រមទាំងមានការឈប់សំចតនៅលើទឹកដីសហរដ្ឋអាមេរិកផងដែរ។
គណៈកម្មការរៀបចំការបោះឆ្នោតថៃបានប្រកាសថា ប្រទេសថៃនឹងធ្វើការបោះឆ្នោតថ្នាក់ជាតិនៃថ្ងៃទី១៤ ខែឧសភាខាងមុខនេះ ដែលការប្រកាសនេះបានធ្វើឡើងត្រឹមរយៈពេលមួយថ្ងៃប៉ុណ្ណោះ ក្រោយពីសភាជាតិថៃត្រូវបានប្រកាសរំលាយ។
រដ្ឋមន្ត្រីហិរញ្ញវត្ថុហ្គាណា លោក ខេន អូហ្វូរី អាតា (Ken Ofori-Atta) នឹងធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំងនៅថ្ងៃពុធស្អែកនេះ ដើម្បីជួបជជែកជាមួយមន្រ្តីនៃរដ្ឋាភិបាលចិន ក្នុងគោលបំណងពិភាក្សាអំពីការរៀបចំរចនាសម្ព័ន្ធឡើងវិញនៃបំណុលដែលហ្គាណាជំពាក់ប្រទេសចិន។…
វិមានក្រឹមឡាំងកាលពីថ្ងៃចន្ទម្សិលមិញបានបញ្ជាក់ថា ការសម្រេចចិត្តរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ក្នុងការចេញដីកាចាប់ខ្លួនប្រធានាធិបតីរុស្សី លោក វ្ល៉ាឌីមៀ ពូទីន គឺជាសញ្ញាការបង្ហាញអរិភាពយ៉ាងច្បាស់លាស់ទៅលើរុស្សី…
ព្រះមហាក្សត្រថៃ មហាវិច្ឆិរ៉ាឡុងកន បានរាជានុញ្ញាតឱ្យចេញនូវព្រះរាជក្រឹត្យមួយស្ដីពីការរំលាយសភាជាតិ។ នេះបើយោងតាមសេចក្តីប្រកាសមួយ ដែលចុះផ្សាយក្នុងកាសែត Royal Gazette នៅថ្ងៃចន្ទ ទី២០ ខែមីនាម្សិលមិញនេះ ដែលជាការត្រួសត្រាយផ្លូវសម្រាប់ការបោះឆ្នោតសកលដែលនឹងប្រព្រឹត្តទៅនៅក្នុងខែឧសភាខាងមុខ។…
ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅថ្ងៃចន្ទនេះបានចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកទៅកាន់ប្រទេសរុស្សី ដែលដំណើរទស្សនកិច្ចនេះត្រូវបានរដ្ឋាភិបាលទីក្រុងប៉េកាំងហៅថាជាដំណើរទស្សនកិច្ចដើម្បីសន្តិភាព…
មន្រ្តីនៃប្រទេសអ៉ីស្រាអ៊៊ែល និងប៉ាឡេស្ទីន បានរៀបចំនូវជំនួបជាផ្លួវការមួយនៅក្នុងប្រទេសអេហ្ស៊ីបសម្រាប់កិច្ចពិភាក្សាក្នុងគោលបំណងការពារអំពើហឹង្សាដែលកំពុងកើនឡើងនាពេលបច្ចុប្បន្ន កុំឱ្យកើនឡើងកាន់តែខ្លាំងនៅក្នុងអំឡុងពេលនៃខែដ៏ពិសិដ្ឋនៃពិធីបុណ្យរ៉ាម៉ាឌន…
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានអំពាវនាវឱ្យប្រទេសទាំងមូលត្រៀមខ្លួនឱ្យបានរួចជាស្រេចដើម្បីធ្វើការវាយប្រហារនុយក្លេអ៊ែរនៅពេលណាមួយដើម្បីរារាំងសង្គ្រាមដែលនឹងអាចកើតមាន ដោយបានចោទប្រកាន់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងថា…
អតីតប្រធានាធិបតីអាមេរិក លោក Donald Trump រំពឹងថាលោកអាចនឹងត្រូវបានគេចាប់ខ្លួននៅថ្ងៃអង្គារ ទី២១នេះ ខណៈដែលព្រះរាជអាជ្ញាពិចារណាលើការចោទប្រកាន់លើការបង់ប្រាក់យឺតយ៉ាវដល់តារាអាសអាភាស និងបានអំពាវនាវឱ្យអ្នកគាំទ្ររបស់លោកតវ៉ា។
យុវជនកូរ៉េខាងជើងប្រមាណ ៨០០,០០០នាក់បានស្ម័គ្រចិត្តចុះឈ្មោះចូលក្នុងជួរកងទ័ពដើម្បីប្រយុទ្ធប្រឆាំងនឹង "ចក្រពត្តិនិយមអាមេរិក"។
អតីតប្រធានាធិបតីអាមេរិក លោក Donald Trump បានបង្ហោះសារនៅលើ Facebook របស់លោកកាលពីថ្ងៃសុក្រម្សិលមិញនេះ ដែលជាចំណុចនៃសញ្ញាបង្ហាញឱ្យឃើញថា លោកបានវិលត្រឡប់មកមានវត្តមានលើបណ្ដាញសង្គមឡើងវិញហើយ ក្រោយការហាមឃាត់អស់រយៈពេលប្រមាណ…
នាយករដ្ឋមន្រ្តីថៃ លោក Prayut Chan-o-cha បានបញ្ជាក់នៅចុងសប្តាហ៍នេះថា លោកបានត្រៀមរៀបចំរួចជាស្រេចនូវអនុក្រឹត្យមួយដើម្បីរំលាយចោលសភាជាតិ មុនពេលការបោះឆ្នោតថ្នាក់ជាតិឈានមកដល់
ហូឡង់៖ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ដែលមានមូលដ្ឋានក្នុងប្រទេសហូឡង់ បានចេញដីកាចាប់ខ្លួនប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដោយលើកឡើងពីការជាប់ពាក់ព័ន្ធក្នុងការចាប់ពង្រត់កុមារអ៊ុយក្រែន។
ក្រឹមឡាំង៖ វិមានក្រឹមឡាំងបានឱ្យដឹងថាប្រធានាធិបតីចិនលោក Xi Jinping នឹងធ្វើដំណើរទស្សនកិច្ចនៅប្រទេសរុស្ស៊ីចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែមីនា តបតាមការអញ្ជើញរបស់ប្រធានាធិបតីរុស្ស៊ី Vladimir Putin។
ថ្មីៗនេះ ប្រទេសហុងឌូរ៉ាសបានប្រកាសពីការសម្រេចចិត្តបញ្ចប់ទំនាក់ទំនងការទូតជាមួយកោះតៃវ៉ាន់ហើយ ដោយបានងាកមកសាងទំនាក់ទំនងជាផ្លូវការជាមួយប្រទេសចិនវិញ ដោយបានលើកឡើងថាការសម្រេចចិត្តនេះដោយផ្អែកលើតម្រូវការចាំបាច់នៃវិស័យសេដ្ឋកិច្ច។…
រដ្ឋមន្ត្រីការបរទេសហុងឌូរ៉ាស លោក Eduardo Reina បាននិយាយកាលពីថ្ងៃពុធម្សិលមិញនេះថា ភាពចាំបាច់ខាងសេដ្ឋកិច្ច និងការបដិសេធរបស់តៃវ៉ាន់ក្នុងការបង្កើនជំនួយហិរញ្ញវត្ថុ គឺជាហេតុផលធំមួយនៅពីក្រោយការសម្រេចចិត្តរបស់ហុងឌូរ៉ាសដើម្បីងាកមកបង្កើតទំនាក់ទំនងការទូតជាមួយប្រទេសចិនវិញ។
ប្រធានាធិបតីស៊ីរី លោក Bashar al-Assad បានធ្វើដំណើរមកដល់ប្រទេសរុស្សី នៅថ្ងៃអង្គារ ទី១៤ម្សិលមិញនេះ ដែលជាដំណើរទស្សនកិច្ចជាផ្លូវការលើកដំបូងបង្អស់របស់លោកនៅក្រៅតំបន់មជ្ឈិមបូព៌ា ចាប់តាំងពីហេតុការណ៍រញ្ជួយដីដែលបានវាយប្រហារប្រទេសស៊ីរីកាលពីខែមុន។
ប្រធានាធិបតីហុងឌូរ៉ាស លោកស្រី Xiomara Castro និយាយថា លោកស្រីបានណែនាំឱ្យរដ្ឋមន្រ្តីការបរទេសហុងឌូរ៉ាសព្យាយាមបង្កើតទំនាក់ទំនងជាផ្លូវការជាមួយប្រទេសចិន ដែលជាកាយវិការមួយបង្ហាញឱ្យឃើញបន្ថែមពីការថយចុះទំនាក់ទំនងរវាងប្រទេសនេះជាមួយសម្ព័ន្ធមិត្តកោះតៃវ៉ាន់។
ប្រទេសចិនបានប្រកាសជាផ្លូវការថា ខ្លួននឹងបើកព្រំដែនរបស់ខ្លួនឡើងវិញសម្រាប់ភ្ញៀវទេសចរបរទេសជាលើកដំបូងក្នុងរយៈពេល ៣ឆ្នាំចាប់តាំងពីការផ្ទុះឡើងជាសកលនៃជំងឺរាតត្បាត COVID-19 ដោយការស្តារឡើងវិញនូវការចេញទិដ្ឋាការគ្រប់ប្រភេទចាប់ពីថ្ងៃពុធ…
ប្រធានាធិបតីម៉ិកស៊ិក Andres Manuel Lopez Obrador បាននិយាយកាលពីថ្ងៃចន្ទម្សិលមិញនេះថា ប្រទេសរបស់លោកគឺជាប្រទេសដែលមានសុខសុវត្ថិភាពជាងសហរដ្ឋអាមេរិក បើទោះបីជាមានការរិះគន់ពីវិបត្តិសន្តិសុខក្នុងប្រទេសម៉ិកស៊ិកបានកើតមានឡើង
នាយករដ្ឋមន្រ្តីស្លូវេនី លោក Robert Golob បានស្នើឱ្យមេដឹកនាំនៃប្រទេសបូស្នៀទទួលយកពេលវេលាដែលជាកំណត់ត្រាប្រវត្តិសាស្រ្ត ដែលរួមមានសង្គ្រាមនៅអ៊ុយក្រែន និងការធ្វើកំណែទម្រង់ដែលតម្រូវឡើងដោយសហភាពអឺរ៉ុបដើម្បីពន្លឿនការទទួលបានសមាជិកភាពក្នុងសហភាពអឺរ៉ុបសម្រាប់ប្រទេសក្បែរខាងមួយនេះ។
ប្រាក់: បាតុកររាប់ពាន់នាក់បានដើរតាមដងផ្លូវក្នុងទីក្រុង Prague កាលពីថ្ងៃសៅរ៍ ដើម្បីតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលឆេកជុំវិញអតិផរណាខ្ពស់ និងការគាំទ្រយោធារបស់ប្រទេសដល់អ៊ុយក្រែន។
នៅថ្ងៃចន្ទ ទី១៣ ខែមីនានេះ ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានចាប់ផ្តើមនូវសមយុទ្ធយោធាទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ បន្ទាប់ពីទីក្រុងព្យុងយ៉ាងបានព្រមានថាសមយុទ្ធនេះអាចត្រូវបានគេមើលឃើញថាជា…
នាយករដ្ឋមន្រ្តីប៊ែលហ្សិក លោក Alexander De Croo នៅចុងសប្តាហ៍នេះ បានប្រកាសពីការហាមឃាត់មិនឱ្យមន្រ្តីសហព័ន្ធទាំងអស់មានកម្មវិធីកម្សាន្ត TikTok នៅលើទូរសព្ទដៃធ្វើការរបស់ខ្លួនឡើយ
ប្រទេសអ៉ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត បានព្រមព្រៀងគ្នាកាលពីថ្ងៃសុក្រម្សិលមិញនេះ ដើម្បីបង្កើតទំនាក់ទំនងការទូតឡើងវិញ បន្ទាប់ពីមានអរិភាពជាច្រើនឆ្នាំដែលបានគំរាមកំហែងដល់ស្ថិរភាព និងសន្តិសុខដល់ប្រទេសប្រតេសនៅក្នុងតំបន់ឈូងសមុទ្រអារ៉ាប់
អតីតប្រធានគណបក្សសៀងហៃ លោក លី ឈាង (Li Qiang) បានចូលកាន់តំណែងជានាយករដ្ឋមន្រ្តីចិនជាផ្លូវការនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣នេះ ដែលជាការប្រគល់តួនាទីសំខាន់មួយដល់បុគ្គលដែលស្និតជាមួយលោកប្រធានាធិបតី Xi Jinping ក្នុងការស្វែងរកដំណោះស្រាយផ្នែកសេដ្ឋកិច្ច…
វ៉ាស៊ីនតោន៖ ប្រធានាធិបតីចូបៃឌិន បានផ្ដល់មេដាយកិត្តិយសជាតិដល់លោក Paris Davis កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ និងបានហៅលោក Paris គឺជាវីរបុរសសម្រាប់ជាតិមាតុភូមិថែមទៀត។ ពិតហើយក្នុងក្រសែភ្នែកអាមេរិក លោក Paris…
នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែមីនាម្សិលមិញនេះ ប្រធានាធិបតីបេឡារុស្ស លោក Alexander Lukashenko បានចុះហត្ថលេខាទៅលើច្បាប់ថ្មីមួយដែលអនុញ្ញាតឱ្យប្រើការកាត់ទោសប្រហារជីវិតប្រឆាំងនឹងមន្ត្រី និងទាហានដែលត្រូវបានកាត់ទោសពីបទក្បត់ជាតិក្នុងកម្រិតខ្ពស់។
ប្រភពពីយោធាកូរ៉េខាងត្បូងបានឱ្យដឹងថា ប្រទេសកូរ៉េខាងជើងបានធ្វើការបាញ់ម៉ីសីលផ្លោងរយៈចម្ងាយខ្លីមួយនៅថ្ងៃព្រហស្បតិ៍ ទី០៩ ខែមីនាម្សិលមិញនេះ ដែលជាការបង្ហាញកម្លាំងចុងក្រោយរបស់ទីក្រុងព្យុងយ៉ាង ប៉ុន្មានថ្ងៃប៉ុណ្ណោះមុនពេលដែលកូរ៉េខាងត្បូង…
លោក Xi Jinping នៅថ្ងៃសុក្រ ទី១០ ខែមីនានេះ ត្រូវបានប្រកាសតែងតាំងជាប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន អាណត្តិទី៣ និងជាប្រវត្តិសាស្រ្តដែលមិនធ្លាប់មាន ដែលជាការបង្ហាញអំពីអំណាច និងជាបុគ្គលដែលមានឥទ្ធិពលខ្លាំងបំផុតមួយរូបក្នុងនយោបាយចិនជាច្រើនជំនាន់មកនេះ។
បុរសជនជាតិថៃម្នាក់ត្រូវបានតុលាការថៃសម្រេចកាត់ទោសឱ្យជាប់ពន្ធនាគារ ២ឆ្នាំ ដោយសារតែបុរសខាងលើបានធ្វើការលក់នូវប្រតិទិនដែលមានរូបតុក្កតាទាពណ៌លឿង ដែលតុលាការអះអាងថានេះគឺជាការសើចចំអកប៉ះពាល់ដល់អង្គព្រះមហាក្សត្រ។
នាយកដ្ឋានកសិកម្មរបស់ប្រទេសហ្វីលីពីននៅថ្ងៃពុធ ទី៨ ខែមីនា បានបញ្ជាក់ពីការផ្ទុះឡើងនៃជំងឺប៉េស្តជ្រូកអាហ្រ្វិកនៅក្នុងខេត្ត Cebu ភាគកណ្ដាលប្រទេសហ្វីលីពីន ហើយខាងកសិកម្មបានដាក់ពង្រាយនូវក្រុមឆ្លើយតបដើម្បីឃ្លាំមើលទំហំនៃការឆ្លង។
ក្រុមអ្នកឃ្លាំមើលសន្តិសុខតាមបណ្តាញអ៉ីនធើណេតរបស់ឆេកបានព្រមានកាលពីថ្ងៃពុធម្សិលមិញនេះ ដែលប្រឆាំងនឹងការប្រើប្រាស់កម្មវិធីកម្សាន្ត TikTok ដែលជាការចូលរួមជាមួយបណ្ដាប្រទេសលោកខាងលិចផ្សេងទៀត ដែលបានចោទប្រកាន់ថាកម្មវិធីកម្សាន្តចែករំលែកវីដេអូខ្លីៗរបស់ចិនមួយនេះ…
ប្រភពកៀកនឹងរដ្ឋាភិបាលអាល្លឺម៉ង់មួយបានឱ្យដឹងថា អាល្លឺម៉ង់កំពុងស្ថិតក្នុងការពិចារណាលើការហាមឃាត់ផ្នែកមួយចំនួនពីក្រុមហ៊ុនចិន Huawei និង ZTE នៅក្នុងបណ្តាញទូរគមនាគមន៍របស់ខ្លួន នៅក្នុងការផ្លាស់ប្តូរដ៏មានសក្តានុពលមួយដើម្បីដោះស្រាយបញ្ហាសុវត្ថិភាព។
សមាជិកសភាកូរ៉េខាងត្បូង ដែលដកស្រង់សំដីពីភ្នាក់ងារចារកម្មរបស់ខ្លួនបាននិយាយថា កូរ៉េខាងជើងអាចនឹងធ្វើសមយុទ្ធទ្រង់ទ្រាយធំ ដោយរួមជាមួយនឹងការបាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីប (ICBM) ថ្មីរបស់ខ្លួនក្នុងខែមីនា ឬក្នុងខែមេសាខាងមុខនេះ។
រដ្ឋមន្រ្តីការបរទេសចិន Qin Gang បាននិយាយកាលពីថ្ងៃអង្គារនេះថា តៃវ៉ាន់គឺជាបន្ទាត់ក្រហមដំបូងរបស់ចិន ដែលសហរដ្ឋអាមេរិកពុំគួរឈានរំលងនោះឡើយ។