ភ្នំពេញ– ថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២៥៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានចាកចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅវេលាម៉ោង ១១៖១៧នាទីព្រឹក ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ បន្ទាប់ពីបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ងៃនៅកម្ពុជាប្រកបដោយជោគជ័យ។
ព័ត៌មានអន្តរជាតិ
អន្តជាតិ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានយល់ព្រមផ្អាកជាបណ្តោះអាសន្នក្នុងការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែន ប៉ុន្តែបានបដិសេធបទឈប់បាញ់រយៈពេល ៣០ ថ្ងៃពេញ ដែលស្នើឡើងដោយប្រធានាធិបតីអាមេរិក…
ភ្នំពេញ៖ ថ្មីៗនេះ ពីទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ បានទាក់ទាញការយកចិត្តទុកដាក់ចំពោះរឿងរ៉ាវនយោបាយរវាងសម្តេចតេជោ ហ៊ុន សែន និងលោក សេង សារី ដែលជាមនុស្សត្រូវបានសម្តេចតេជោ ហ៊ុន សែន ឧបត្ថម្ភថវិកា និងចាត់ទុកជាអ្នកពិគ្រោះនយោបាយមួយរូប។…
PLAINS រដ្ឋ Georgia៖ លោក Jimmy Carter ប្រធានាធិបតីទី៣៩ នៃសហរដ្ឋអាមេរិក បានទទួលមរណភាពក្នុងអាយុ ១០០ឆ្នាំ។
ម៉ូស្គូ៖ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចេញមុខសុំទោស បន្ទាប់ពីធ្លាក់យន្តហោះ Azerbaijani នៅប្រទេសកាហ្សាក់ស្ថាន ភ្លាមៗបន្ទាប់ពីឧប្បត្តិហេតុជាបន្តបន្ទាប់ពាក់ព័ន្ធនឹងប្រព័ន្ធការពារដែនអាកាសរុស្ស៊ី
ទីក្រុង Muan៖ ការធ្លាក់យន្តហោះដ៏សោកនាដកម្មមួយនៅឯអាកាសយានដ្ឋានអន្តរជាតិ Muan ក្នុងប្រទេសកូរ៉េខាងត្បូង កាលពីព្រឹកថ្ងៃទី ២៩ ខែធ្នូ បានឆក់យកជីវិតមនុស្សយ៉ាងតិច ១៧៩ នាក់ ខណៈអ្នកនៅរស់រានមានជីវិតតែ ២នាក់ប៉ុណ្ណោះ។…
កូរ៉េខាងត្បូង៖ អាជ្ញាធរបានរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស ២៨នាក់ត្រូវបានបញ្ជាក់ថាបានស្លាប់ បន្ទាប់ពីយន្តហោះដឹកអ្នកដំណើររបស់កូរ៉េខាងត្បូងដែលផ្ទុកមនុស្សចំនួន ១៨១នាក់បានធ្លាក់នៅអាកាសយានដ្ឋានអន្តរជាតិ Musan…
ទីក្រុង Aktau៖ នៅប្រទេសកាហ្សាក់ស្ថាន នាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤នេះ យន្តហោះដឹកអ្នកដំណើរ Embraer 190 របស់ Azerbaijan Airlines ជើងហោះហើរលេខ J2-8243 ពី Baku ទៅ Grozny បានធ្លាក់នៅជិតទីក្រុង Aktau នៃប្រទេសកាហ្សាក់ស្ថាន…
សមាជិកសភាកូរ៉េខាងត្បូងនៅថ្ងៃពុធ ទី៤ ខែធ្នូនេះ បានអំពាវនាវឱ្យមានការចោទប្រកាន់លើលោកប្រធានាធិបតី Yoon Suk Yeol បន្ទាប់ពីលោកបានប្រកាសដាក់ចេញនូវការអនុវត្តច្បាប់អាជ្ញាសឹកនៅកូរ៉េខាងត្បូង ដែលបង្កឱ្យមានវិបត្តិនយោបាយដ៏ធំបំផុតមិនធ្លាប់មានក្នុងរយៈពេលជាច្រើនទសវត្សរ៍ចុងក្រោយនៅក្នុងប្រទេសយក្សសេដ្ឋកិច្ចអាស៊ីមួយនេះ។…
ភ្នំពេញ៖ ព្រះរាជាណាចក្រកម្ពុជា បានបើកជាផ្លូវការនូវមហាសន្និបាតអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ីលើកទី១២ (ICAPP) លើកទី ១២ ក្រោមប្រធានបទ “ការស្វែងរកសន្តិភាព និងការផ្សះផ្សាជាតិ” នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤…
សហគ្រិន និងជាអតីតបេក្ខជនព្រឹទ្ធសភាលោក Alix Didier Fils-Aime នឹងត្រូវបានតែងតាំងជានាយករដ្ឋមន្រ្តីហៃទី ជំនួសលោក Garry Conille ដែលទើបចូលកាន់តំណែងកាលពីខែឧសភាកន្លងទៅ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters…
ប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់អាមេរិក លោក Donald Trump បានជជែកជាមួយប្រធានាធិបតីរុស្សី លោក Vladimir Putin និងបានផ្តល់យោបល់ទៅមេដឹកនាំរុស្សីខាងលើកុំបន្ថែមភាពតានតឹងទៅក្នុងសង្គ្រាមអ៊ុយក្រែន ស្របពេលមានការលើកឡើងថា…
នាយករដ្ឋមន្ត្រីជប៉ុន Shigeru Ishiba បង្ហាញពីចេតនាក្នុងការធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ដើម្បីជួបផ្ទាល់ជាមួយប្រធានាធិបតីជាប់ឆ្នោតថ្មី លោក Donald Trump។ នេះបើតាមប្រភពព័ត៌មានចំនួន ៤ផ្សេងគ្នាដែលបានទទួលព័ត៌មាននេះបង្ហើបប្រាប់។
នៅថ្ងៃព្រហស្បតិ៍ ទី០៧ ខែវិច្ឆិកា ប្រធានាធិបតីចិន លោក Xi Jinping បានអំពាវនាវឱ្យមានទំនាក់ទំនងប្រកបដោយ "ស្ថិរភាព សុខភាព និងនិរន្តរភាព" រវាងរដ្ឋាភិបាលទីក្រុងប៉េកាំង និងរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន តាមរយៈសារលិខិតមួយផ្ញើទៅកាន់ាបេក្ខភាពប្រធានាធិបតីទើបជាប់ឆ្នោតថ្មី…
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ានៅថ្ងៃចន្ទនេះបានរាយការណ៍ថា មេដឹកនាំរបបយោធា លោក Min Aung Hlaing នឹងធ្វើដំណើរទៅកាន់ប្រទេសចិនក្នុងសប្តាហ៍នេះដើម្បីចូលរួមកិច្ចប្រជុំកំពូលថ្នាក់តំបន់ ដែលនេះគឺជាដំណើរទស្សនកិច្ចលើកដំបូងបង្អស់របស់លោកទៅកាន់មហាអំណាចចិនដែលជាប្រទេសជិតខាង…
រដ្ឋមន្រ្តីការបរទេសថៃបានឱ្យដឹងនៅថ្ងៃទី០១ ខែវិច្ឆិកានេះថា មានជនជាតិថៃចំនួន ០៤នាក់រងគ្រោះថ្នាក់បាត់បង់ជីវិតក្នុងហេតុការណ៍វាយប្រហារដោយគ្រាប់រ៉ុក្កែតរបស់លីបង់នៅភាគខាងជើង ប្រទេសអ៊ីស្រាអែល។
នៅថ្ងៃសុក្រ ទី០១ ខែវិច្ឆិកានេះ ជប៉ុន និងសហភាពអឺរ៉ុបបានប្រកាសពីភាពជាដៃគូសន្តិសុខថ្មីមួយ ដែលបណ្ដាប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកលើកឡើងថា ភាពជាដៃគូនេះនឹងបូកបញ្ចូលសមយុទ្ធយោធារួមគ្នាបន្ថែមទៀត កិច្ចសន្ទនារវាងមន្រ្តីជាន់ខ្ពស់…
ក្រុមអ្នកតវ៉ាបានវាយប្រហារលើទីស្នាក់ការគណបក្សធំលំដាប់ទី៣ របស់បង់ក្លាដែសដែលគាំទ្រលោកស្រី Sheikh Hasina
សារព័ត៌មានបង់ក្លាដែសបានរាយការណ៍ថា កាលពីយប់ថ្ងៃព្រហស្បតិ៍ ទី៣១ ខែតុលាម្សិលមិញនេះ ក្រុមអ្នកវាយប្រហារបានដុតទីស្នាក់ការរបស់គណបក្សបង់ក្លាដែសដែលគាំទ្រមេដឹកនាំលោកស្រី Sheikh Hasina ប៉ុន្តែរបាយការណ៍ដដែលនេះបានបញ្ជាក់ថា…
កោះតៃវ៉ាន់បានផ្អាកនូវរាល់សកម្មភាពនានាទាំងឡាយរបស់ខ្លួននៅថ្ងៃទី៣១ ខែតុលានេះ ស្របពេលនៃការមកដល់របស់ព្យុះទីហ្វុងឈ្មោះ កង្រី (Kong-Rey) ដែលទីក្រុង និងតំបន់ទាំងអស់បានប្រកាសឈប់សម្រាក ហើយទីតាំងផ្សារ និងអាជីវកម្មទាំងអស់បានបិទ…
ក្រុមមេធាវីការពារសិទ្ធិមនុស្សរបស់ថៃ (TLHR) ឱ្យដឹងថា តុលាការបានបិទបញ្ចប់នូវសំណុំរឿងរបស់អ្នកមានឥទ្ធិពលលើបណ្ដាញសង្គម (Social media influencer) ម្នាក់ ពាក់ព័ន្ធនឹងបទល្មើសប៉ះពាល់ដល់អង្គព្រះមហាក្សត្រ នៅក្នុងវីដេអូផ្សាយពាណិជ្ជកម្មតាមប្រព័ន្ធអនឡាញ…
នៅថ្ងៃអង្គារ ទី២៩ អតីតរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក Thomas Lembong ដែលបំពេញតួនាទីក្នុងអាណត្តិរបស់អតីតប្រធានាធិបតី Joko Widodo ត្រូវបានដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យជាជនសង្ស័យក្នុងសំណុំរឿងពុករលួយពាក់ព័ន្ធនឹងការនាំចូលស្ករស…
បេក្ខភាពប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ លោកស្រី Kamala Harris បានថ្លែងសារនៅចំពោះមុខមនុស្សរាប់ម៉ឺននាក់ក្នុងការប្រមូលផ្តុំអ្នកគាំទ្រនៅទីក្រុងវ៉ាស៊ីនតោនដោយបានព្រមានពីការដឹកនាំរបស់លោក Donald Trump ខណៈការប្រកួតប្រជែងសម្រាប់តំណែងប្រធានាធិបតីកាន់តែតានតឹងឡើង…
ក្រុមហ៊ុនយក្សលើវិស័យប្រេងរបស់អារ៉ាប៊ីសាអូឌីត Saudi Aramco បានបង្ហាញចំណាប់អារម្មណ៍ចង់ចូលមកវិនិយោគលើវិស័យចម្រាញ់ប្រេង និងការចែកចាយប្រេងនៅក្នុងប្រទេសវៀតណាម។ នេះបើតាមការឱ្យដឹងពីរដ្ឋាភិបាលវៀតណាមផ្ទាល់នៅយប់ថ្ងៃអង្គារម្សិលមិញនេះ។…
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres នៅថ្ងៃទី៣០ ខែតុលានេះបានផ្ញើលិខិតមួយច្បាប់ទៅកាន់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ដែលអគ្គលេខាធិការ UN មានបំណងជំទាស់ទៅនឹងច្បាប់ថ្មីរបស់អ៊ីស្រាអែលដែលនឹងអាចប៉ះពាល់ដល់ទីភ្នាក់ងារអង្គការសហប្រជាជាតិដែលទទួលខុសត្រូវក្នុងការជួយជនភៀសខ្លួនប៉ាឡេស្ទីន…
មេដឹកនាំថ្មីឥណ្ឌូណេស៊ី លោក Prabowo Subianto មានបំណងចង់សម្រេចឱ្យបាននូវហេដ្ឋារចនាសម្ព័ន្ធអគារសំខាន់ៗរបស់រដ្ឋាភិបាល និងសភាជាតិនៅក្នុងរដ្ឋធានីថ្មីក្នុងរយៈពេលត្រឹម ៤ឆ្នាំខាងមុខ។ នេះបើតាមការឱ្យដឹងពីរដ្ឋមន្រ្តីមួយរូបនៃគណៈរដ្ឋមន្រ្តីឥណ្ឌូណេស៊ី។…
អាជ្ញាធរហ្វីលីពីនបានបង្កើនការប្រកាសអាសន្នស្ដីពីអាកាសធាតុថ្មីមួយទៀតនៅថ្ងៃចន្ទ ទី២៨ ខែតុលានេះ បន្ទាប់ពីហេតុការណ៍ព្យុះដ៏អាក្រក់បំផុតមួយបានបោកបក់ និងផ្ដាច់យកអាយុជីវិតមនុស្សប្រមាណ ១០០នាក់កាលពីពេលថ្មីៗ។
ការបង្កើតរដ្ឋាភិបាលថ្មីនាពេលខាងមុខហាក់ស្ថិតក្នុងភាពច្របូកច្របល់ បន្ទាប់ពីលទ្ធផលបោះឆ្នោតបានបង្ហាញនៅថ្ងៃចន្ទនេះថា គ្មានគណបក្សណាមួយមានឥទ្ធិពលពេញលេញក្នុងការដឹកនាំរដ្ឋាភិបាលនៃប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតលំដាប់ទីបួនរបស់ពិភពលោកនេះបានឡើយ។
នៅថ្ងៃសុក្រ ទី២៥ ខែតុលានេះ ជប៉ុនបានអះអាងថាខ្លួនកំពុងតាមដានជាមួយនឹង "ក្តីបារម្ភយ៉ាងធ្ងន់ធ្ងរ" ជុំវិញការណ៍ដែលទាហ៊ានរបស់កូរ៉េខាងជើងកំពុងមានវត្តមាននៅក្នុងប្រទេសរុស្សី ដែលនឹងអាចនាំឱ្យមានការដាក់ពង្រាយកងទ័ពទាំងនេះនៅលើទឹកដីអ៊ុយក្រែន។
អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងកិច្ចការជនបទចិនឱ្យដឹងនៅថ្ងៃសុក្រនេះថា ទិន្នផលធញ្ញជាតិរបស់ចិននឹងអាចកើនឡើងដល់ ៧ពាន់លានតោននៅក្នុងឆ្នាំ២០២៤នេះដោយបន្ថែមថា កិច្ចខិតខំប្រឹងប្រែងត្រូវតែរក្សាបន្តដើម្បីធានាបាននូវការផ្គត់ផ្គង់ប្រកបដោយស្ថិរភាព។…
មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un បានចុះត្រួតពិនិត្យដោយផ្ទាល់នៅទីតាំងមូលដ្ឋានមីស៊ីលយុទ្ធសាស្ត្រមួយ ខណៈនៅថ្ងៃទី២៣ ខែតុលានេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានបញ្ចេញនូវរូបថតនៃមេដឹកនាំរបស់ខ្លួនកំពុងពិនិត្យមើលការដឹកជញ្ជូន…
ស្របពេលមានការផ្សព្វផ្សាយ និងចែករំលែកតៗគ្នាជុំវិញសញ្ញាបត្ររបស់រដ្ឋមន្រ្តីថាមពល និងធនធានរ៉ែពីសាកលវិទ្យាល័យក្នុងស្រុកលំដាប់កំពូលមួយ ដែលគេបានចោទជាចម្ងល់ថា តើលោករដ្ឋមន្រ្តីរូបនេះពិតជាបានបំពេញទៅតាម «តម្រូវការរដ្ឋបាល…
មេដឹកនាំរុស្សីមានបំណងចង់ឱ្យកិច្ចប្រជុំកំពូល BRICS បង្ហាញអំពីការកើនឡើងនៃឥទ្ធិពលបណ្ដាប្រទេសនៅក្រៅតំបន់លោកខាងលិច ស្របពេលដែលបណ្ដាសម្ព័ន្ធមិត្ត BRICS ដែលជាដៃគូរបស់រុស្សីរួមមាន ចិន, ឥណ្ឌា, ប្រេស៊ីល និងប្រទេសពិភពអារ៉ាប់កំពុងជំរុញឱ្យលោកប្រធានាធិបតី…
នាថ្ងៃចន្ទ ទី២១ ខែតុលានេះ រដ្ឋាភិបាលចិនបានថ្កោលទោសចំពោះការវាយប្រហារលើស្ថានកុងស៊ុលរបស់ខ្លួននៅទីក្រុង Mandalay និងបានជំរុញឱ្យអាជ្ញាធរមីយ៉ាន់ម៉ាព្យាយាមខិតខំប្រឹងប្រែងដើម្បីចាប់ខ្លួនជនល្មើស។ នេះបើតាមការឱ្យដឹងពីអ្នកនាំពាក្យក្រសួងការបរទេសចិន។
រដ្ឋាភិបាលរុស្ស៊ីដែលកំពុងប្រឈមមុខនឹងទណ្ឌកម្មពីបណ្ដាប្រទេសលោកខាងលិច ត្រូវគេរំពឹងថានឹងព្យាយាមបញ្ចុះបញ្ចូលទៅបណ្ដាប្រទេសជាសម្ព័ន្ធមិត្តរបស់ខ្លួននៅក្នុងកិច្ចប្រជុំកំពូល BRICS ដើម្បីអនុម័តជម្រើសជំនួសប្រាក់ដុល្លារសម្រាប់ការទូទាត់ជាសកល។
ប្រធានាធិបតីអ៊ុយក្រែនទាមទារឱ្យមានប្រតិកម្មខ្លាំងៗលើកូរ៉េខាងជើងជុំវិញការចូលដៃក្នុងសង្គ្រាមជាមួយរុស្សី
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ឱ្យដឹងកាលពីថ្ងៃអាទិត្យម្សិលមិញនេះថា លោកកំពុងព្យាយាមឱ្យមានប្រតិកម្មខ្លាំងៗពីបណ្ដាប្រទេសដែលទទួលស្គាល់ថា កូរ៉េខាងជើងកំពុងមានការលូកដៃខ្លាំងៗឡើងក្នុងសង្គ្រាមដែលអូសបន្លាយរយៈពេលជាង…
អ៊ីស្រាអែលបានបន្តធ្វើការវាយឆ្មក់លើតំបន់ហ្កាហ្សាបន្ថែមនៅថ្ងៃសុក្រ ទី១៨ ខែតុលានេះ ដែលជាការដាក់សម្ពាធបន្ថែមទៅលើសង្គ្រាមដែលបានអូសបន្លាយពេលជាងមួយឆ្នាំរបស់ខ្លួនដើម្បីកម្ទេចក្រុមហាម៉ាស និងជាសកម្មភាពរន្ថើនបន្ថែមក្រោយការវាយប្រហារដ៏ធំមួយដែលបានផ្តាច់ជីវិតលោក…
លោក Donald Trump នៅថ្ងៃព្រហស្បតិ៍នេះបានស្ដីបន្ទោសទៅកាន់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ថាជាបុគ្គលដែលនាំឱ្យមានសង្គ្រាមរវាងប្រទេសអ៊ុយក្រែន និងរុស្សី។
មហាសេដ្ឋីអចលនទ្រព្យវៀតណាមម្នាក់ដែលត្រូវបានតុលាការកាត់ទោសប្រហារជីវិត ពីបទកេងបន្លំទឹកប្រាក់សរុបចំនួន ២៧ពាន់លានដុល្លារអាមេរិក នឹងត្រូវប្រឈមមុខនឹងការកាត់ទោសអស់មួយជីវិតបន្ថែមទៀត នៅក្នុងសវនាការដែលនឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍…
នៅថ្ងៃពុធ ទី១៦ ខែតុលានេះ សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុនបានប្រកាសពីការចាប់ផ្តើមក្រុមចម្រុះជាតិសាសន៍ថ្មីមួយដើម្បីត្រួតពិនិត្យការអនុវត្តទណ្ឌកម្មប្រឆាំងនឹងកូរ៉េខាងជើង បន្ទាប់ពីប្រទេសរុស្ស៊ី និងចិនបានរារាំងសកម្មភាពត្រួតពិនិត្យនៅអង្គការសហប្រជាជាតិ។
អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Mahathir Mohamad (មហាធៀ ម៉ូហាម៉ាត់) ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយសារការឆ្លងមេរោគផ្លូវដង្ហើម។
ប្រភពពីយោធាកូរ៉េខាងត្បូងបានឱ្យដឹងថា នៅថ្ងៃអង្គារ ទី១៥ ខែតុលានេះ កូរ៉េខាងជើងពិតជាបានធ្វើការបំផ្ទុះចោលនូវផ្លូវនិមិត្តសញ្ញាយ៉ាងជ្រាលជ្រៅដែលតភ្ជាប់មកកាន់កូរ៉េខាងត្បូង ដែលក្នុងនោះរដ្ឋាភិបាលទីក្រុងសេអ៊ូលក៏បានអះអាងថា…
កាលពីថ្ងៃពុធទី០៩ ខែតុលាម្សិលមិញនេះ ក្រុមហ៊ុនអាកាសចរណ៍តួកគី (Turkish Airlines) បានឱ្យដឹងថា មានហេតុការណ៍មួយដែលអ្នកបើកបរយន្តហោះ (ពីឡុត) ម្នាក់នៃក្រុមហ៊ុនរបស់ខ្លួនបានសន្លប់បាត់ស្មារតីអំឡុងការហោះហើរ និងក្រោយមកបានទទួលមរណភាព…
នៅថ្ងៃទី០៩ ខែតុលានេះ អារ៉ាប៊ីសាអូឌីតកំពុងជាប់គាំងក្នុងការស្នើសុំសិទ្ធិចូលរួមក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បន្ទាប់ពីមានការលើកឡើងជុំវិញការការពារសេរីភាពទូទាំងពិភពលោក ដោយទទួលបានចំណាត់ថ្នាក់លេខ…
កងទ័ពកូរ៉េខាងជើងអះអាងថា ខ្លួននឹងកាត់ផ្តាច់ផ្លូវ និងផ្លូវដែកដែលតភ្ជាប់ទៅកូរ៉េខាងត្បូងទាំងស្រុង ដោយចាប់ផ្តើមពីថ្ងៃពុធ ទី០៩ ខែតុលានេះ និងងាកទៅពង្រឹងនៅតំបន់ម្ខាងទៀតនៃព្រំដែនរបស់ខ្លួន។ នេះបើយោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង…
មន្ត្រីមនុស្សធម៌របស់អង្គការសហប្រជាជាតិនៅថ្ងៃអង្គារម្សិលមិញនេះ បានអំពាវនាវឱ្យមានវិធានការបន្ទាន់ដើម្បីបញ្ចប់ជម្លោះដែលកំពុងកើតឡើងនៅក្នុងប្រទេសលីបង់ ដែលអ្វីកំពុងកើតមាននេះត្រូវបានគេប្រដូចទៅនឹងការបំផ្លិចបំផ្លាញដូចដែលបានឃើញនៅក្នុងតំបន់ហ្គាហ្សា។
មេដឹកនាំស្ដីទីរបស់បង់ក្លាដែស លោក Muhammad Yunus បានបដិសេធការផ្តល់ពេលវេលាជាក់លាក់សម្រាប់ការបោះឆ្នោត បន្ទាប់ពីមានការបណ្ដេញអតីតនាយករដ្ឋមន្រ្តី លោកស្រី Sheikh Hasina ចេញពីតំណែង
សារព័ត៌មាន AFP បានឱ្យដឹងនៅថ្ងៃទី០៨ ខែតុលានេះថា មីយ៉ាន់ម៉ានឹងបញ្ជូនអ្នកតំណាងរបស់ខ្លួនដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅសប្តាហ៍នេះ។ គួរឱ្យដឹងថា នេះគឺជាការបញ្ជូនអ្នកតំណាងរបស់ខ្លួនជាលើកដំបូងបង្អស់ក្រោយរដ្ឋប្រហារកើតឡើង…
ទីភ្នាក់ងារព័ត៌មានរដ្ឋ KCNA បានចុះផ្សាយនៅថ្ងៃអង្គារ ទី០៨ ខែតុលានេះថា មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un មានបំណងចង់ពន្លឿនជំហានឆ្ពោះទៅរកការក្លាយជាមហាអំណាចយោធា ជាមួយនឹងអាវុធនុយក្លេអ៊ែរ ហើយកូរ៉េខាងជើងនឹងមិនរារែកក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរនោះឡើយ…
មន្រ្តីការទូតជាន់ខ្ពស់មួយរូបបានថ្លែងប្រាប់មកកាន់សារព័ត៌មាន AFP នៅថ្ងៃទី០៣ ខែតុលាម្សិលមិញនេះថា កិច្ចពិភាក្សាការទូតស្តីពីសង្គ្រាមស៊ីវិលនៅមីយ៉ាន់ម៉ា នឹងត្រូវធ្វើឡើងនៅក្នុងទីក្រុងហ្សាកាតា មុនពេលកិច្ចប្រជុំកំពូលក្នុងតំបន់ចូលមកដល់ដែលនឹងប្រព្រឹត្តទៅនៅសប្តាហ៍ក្រោយ។
រដ្ឋអាជ្ញាកូរ៉េខាងត្បូងបានសម្រេចមិនធ្វើការចោទប្រកាន់លើស្រ្តីទីមួយរបស់កូរ៉េខាងត្បូង លោកស្រី Kim Keon Hee ទាក់ទងទៅនឹងការទទួលអំណោយជាសម្ភារៈថ្លៃៗមួយចំនួន រួមមានដូចជាកាបូប Christian Dior ជាដើម។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន…
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ជប៉៉ុនថ្មី លោក Hideki Makihara ថ្លែងថា ការលុបចោល «ការកាត់ទោសប្រហារជីវិត» មិនគួរត្រូវធ្វើឡើងឡើយ បើទោះបីជាពេលថ្មីៗនេះជប៉ុនទើបតែមានការដោះលែងអ្នកជាប់ពន្ធនាគារដែលប្រឈមនឹងទោសអស់មួយជីវិតក៏ដោយ។…
អតីតរដ្ឋមន្ត្រីការពារជាតិ លោក Shigeru Ishiba នៅថ្ងៃសុក្រនេះបានជាប់ឆ្នោតជានាយករដ្ឋមន្រ្តីបន្ទាប់របស់ប្រទេសជប៉ុន បន្ទាប់ពីទទួលបានជ័យជម្នះក្នុងការប្រជែងតំណែងកំពូលនេះយ៉ាងស្វិតស្វាញ ក្រោយពីលោកបានព្យាយាមប្រជែងយកតំណែងជាមេដឹកនាំនៃគណបក្សសេរីប្រជាធិបតេយ្យ…
នៅថ្ងៃអង្គារម្សិលមិញនេះ ប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden បានថ្លែងទៅកាន់បណ្ដាមេដឹកនាំពិភពលោកនៅឯទីស្នាក់ការអង្គការសហប្រជាជាតិជាលើកចុងក្រោយ ដោយបានប្រកាសថាសង្គ្រាមរបស់រុស្សីនៅអ៊ុយក្រែនបានទទួលបរាជ័យហើយ…
លោក Anura Kumara Dissanayake ប្រធានាធិបតីទើបជាប់ឆ្នោតថ្មីរបស់ប្រទេសស្រីលង្កា បានសម្រេចរំលាយរដ្ឋសភាជាតិដើម្បីជាការបើកផ្លូវឆ្ពោះទៅកាន់់ការបោះឆ្នោតនាថ្ងៃទី១៤ ខែវិច្ឆិកាខាងមុខ។ នេះបើតាមការបញ្ជាក់របស់លោកក្រឹត្យរបស់រដ្ឋាភិបាលនៅថ្ងៃអង្គារម្សិលមិញ។…
ព្រះមហាក្សត្រថៃបានឡាយព្រះហស្ថលេខា និងអនុម័តច្បាប់ស្ដីពីអាពាហ៍ពិពាហ៍ដែលរដ្ឋសភាថៃបានអនុម័តនៅដើមឆ្នាំ២០២៤នេះ ដែលនាំឱ្យថៃក្លាយជាប្រទេសដំបូងគេបង្អស់នៃតំបន់អាស៊ីអាគ្នេយ៍ និងជាប្រទេសទី៣ ក្នុងទ្វីបអាស៊ីដែលមានច្បាប់ទទួលស្គាល់អាពាហ៍ពិពាហ៍នៃគូស្នេហ៍ដែលមានភេទដូចគ្នា។…
រដ្ឋាភិបាលចិនបានជំរុញឱ្យពលរដ្ឋរបស់ខ្លួនដែលកំពុងស្នាក់នៅក្នុងប្រទេសអ៊ីស្រាអែលឱ្យចាកចេញពីប្រទេសនេះ "ឱ្យបានឆាប់រហ័សបំផុតតាមដែលអាចធ្វើទៅបាន" ខណៈដែលភាពតានតឹងរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធ Hezbollah របស់ប្រទេសលីបង់…
ក្រសួងសន្តិសុខជាតិចិន នៅថ្ងៃចន្ទ ទី២៣ ខែកញ្ញានេះបានឱ្យដឹងថា ក្រុមជំនាញ Hacker ដែលគាំទ្រដោយយោធារបស់កោះតៃវ៉ាន់ដែលមានឈ្មោះថា Anonymous 64 បាននិងកំពុងធ្វើការវាយប្រហារតាមអ៊ីនធឺណិតប្រឆាំងនឹងគោលដៅនានាមួយចំនួនក្នុងប្រទេសចិន។…
ហេតុការណ៍ភ្លៀងធ្លាក់ខ្លាំងបានបង្កឱ្យកើតទៅជាគ្រោះទឹកជំនន់ និងការបាក់ដីនៅក្នុងប្រទេសជប៉ុន និងបានបង្កឱ្យមនុស្ស ៦នាក់បាត់បង់ជីវិត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មានក្នុងស្រុករបស់ជប៉ុន នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤នេះ។
ប្រធានាធិបតីអាមេរិក លោក Joe Biden ត្រូវបានគេដឹងថា លោកគ្រោងនឹងមានជំនួបជាមួយប្រធានាធិបតី និងជាប្រធានបក្សកុម្មុយនិស្តវៀតណាម លោក To Lam នៅថ្ងៃពុធ ទី២៥ ខែកញ្ញាខាងមុខ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuter។…
ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំទីក្រុងប៉េកាំង បានស្នើឱ្យមានការរឹតបន្តឹងសន្តិសុខបន្ថែមទៀតទៅកាន់ប្រជាជនជប៉ុនដែលកំពុងស្នាក់នៅក្នុងប្រទេសចិន បន្ទាប់ពីមានហេតុការណ៍ដែលកុមារជនជាតិជប៉ុន វ័យ១០ឆ្នាំម្នាក់ត្រូវបានចាក់សម្លាប់ក្នុងសប្តាហ៍នេះ…
បេក្ខជនប្រធានាធិបតីអាមេរិកមកពីគណបក្សប្រជាធិបតេយ្យ លោកស្រី Kamala Harris កាលពីថ្ងៃអង្គារម្សិលមិញបានអំពាវនាវឱ្យបញ្ចប់សង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាសក្នុងតំបន់ហ្គាហ្សា ដោយលោកស្រីនិយាយថា អ៊ីស្រាអែលមិនត្រូវចូលឈ្លានពាន…
ព្រះចៅស៊ុលតង់ Ibrahim នៃប្រទេសម៉ាឡេស៊ីនឹងយាងទៅបំពេញទស្សនកិច្ចនៅឯប្រទេសចិន រយៈពេល ៤ថ្ងៃ។ នេះបើតាមការឱ្យដឹងពីក្រសួងការបរទេសចិន ជាមួយក្រុមពិធីការនៃរដ្ឋ Johor បានបញ្ជាក់នៅថ្ងៃពុធនេះ ដែលដំណើរទស្សនកិច្ចរបស់ព្រះចៅស៊៊ុលតង់ម៉ាឡេស៊ីត្រូវបានគេរំពឹងថា…
ក្រុមហ៊៊ុនយក្ស Meta បញ្ជាក់កាលពីថ្ងៃចន្ទម្សិលមិញថា ក្រុមហ៊ុនខ្លួនបានហាមឃាត់ប្រព័ន្ធផ្សព្វផ្សាយ RT, Rossiya Segodnya និងបណ្តាញប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់រុស្ស៊ីផ្សេងទៀតចេញពីវេទិកាបណ្ដាញសង្គមទាំងអស់របស់ខ្លួន…
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានបញ្ជាឱ្យបង្កើនកម្លាំងនៃកងទ័ពរុស្ស៊ីចំនួន ១៨០,០០០នាក់បន្ថែមទៀត ដែលមានន័យថាកងទ័ពរុស្សីនឹងកើនឡើងដល់ចំនួន ២,៣៨លាននាក់ ខណៈមេដឹកនាំរូបនេះមានគោលបំណងចង់ឱ្យរុស្សីក្លាយជាប្រទេសដែលមានកម្លាំងទ័ពច្រើនបំផុតលំដាប់ទី២…
រដ្ឋាភិបាលអ៊ុយក្រែននៅថ្ងៃចន្ទ ទី១៦ ខែកញ្ញានេះបញ្ជាក់ថា ខ្លួនបានស្នើទៅកាន់អង្គការសហប្រជាជាតិ និងគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) ឱ្យចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងមនុស្សធម៌នៅក្នុងតំបន់ Kursk…
ប្រទេសចំនួន ៩ នៃទ្វីបអឺរ៉ុបកាលពីថ្ងៃសុក្រម្សិលមិញនេះបានសម្តែងនូវការតវ៉ាប្រឆាំងនឹងផែនការរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ក្នុងការបន្តបេសកកម្មរបស់ខ្លួននៅក្នុងប្រទេសរុស្សី ដោយបានលើកឡើងថាការបន្តកិច្ចការរបស់…
ទីភ្នាក់ងារគ្រោះមហន្តរាយវៀតណាមបានឱ្យដឹងថា ចំនួនអ្នកស្លាប់ដែលបណ្ដាលមកពីឥទ្ធិពលនៃព្យុះទីហ្វុង យ៉ាកជី (Yagi) បានកើនឡើងដល់ ២២៦នាក់ហើយ គិតត្រឹមថ្ងៃព្រហស្បតិ៍ ទី១២ ខែកញ្ញានេះ ខណៈដែលស្ថានភាពទឹកជំនន់នៅអាចគ្រប់គ្រងបាននៅក្នុងរដ្ឋធានីហាណូយ។…
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ឱ្យប្រើប្រាស់សាកល្បងនូវសេវាសាធារណៈ រួមមាន ការលក់ផ្តាច់ អំណោយផ្តាច់ សេវាហ៊ីប៉ូតែក និងសេវាដាក់បញ្ចាំ នៅរាជធានីភ្នំពេញ តាមប្រព័ន្ធអនឡាញ កាលពីថ្ងៃទី០៥ ខែសីហា…
តុលាការជាន់ខ្ពស់របស់ប្រទេសកេនយ៉ាបានបង្គាប់ឱ្យផ្អាកជាបណ្ដោះអាសន្ននូវកិច្ចព្រមព្រៀងមួយសម្រាប់ក្រុមហ៊ុន Adani Group របស់ឥណ្ឌា ដែលបានស្នើឱ្យមានការផ្តល់សិទ្ធិជួលអាកាសយានដ្ឋាន Jomo Kenyatta រយៈពេល ៣០ឆ្នាំ ជាថ្នូរនឹងការពង្រីក…
ក្នុងគោលបំណងដើម្បីសម្រួលដល់ភ្ញៀវទេសចរបរទេស ដែលមកទស្សនារមណីយដ្ឋានអង្គរ ឱ្យកាន់តែទទួលបានភាពប្រសើរឡើង រាជរដ្ឋាភិបាលកម្ពុជា នឹងប្រកាសដាក់ឱ្យអនុវត្តការកែទម្រង់ប្រតិបត្តិការលក់បណ្ណ និងការត្រួតពិនិត្យបណ្ណរបស់គ្រឹះស្ថានអង្គរ…
ប្រជាជនរាប់ពាន់នាក់ដែលរស់នៅតាមបណ្ដោយដងទន្លេក្រហមនៃរដ្ឋធានីហាណូយត្រូវបានជម្លៀសចេញពីលំនៅដ្ឋាននៅថ្ងៃពុធនេះ ស្របពេលដែលកំពស់ទឹកបានហក់ឡើងខ្លាំងរហូតដល់លិចផ្លូវអមមាត់ទន្លេ ខណៈឥទ្ធិពលនៃព្យុះទីហ្វុង Yagi នៅតែបន្តវាយប្រហារលើភាគខាងជើងប្រទេសវៀតណាម…