ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេសសិង្ហបុរីតេស្តវិជ្ជមានកូវីដ-១៩

សិង្ហបុរី៖ រដ្ឋមន្ត្រីការបរទេសសិង្ហបុរី លោក Vivian Balakrishnan បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ បន្ទាប់ពីត្រឡប់មកពីកិច្ចប្រជុំអាស៊ាននៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា។

ប៉េឡូស៊ីចេញពីតៃវ៉ាន់បន្សល់នូវភាពរកាំរកូសរវាងចិនដីគោកនិងកោះមួយនេះ

តៃវ៉ាន់៖ ប្រធានសភាអាមេរិកលោកស្រី ណាន់ស៉ី ប៉េឡូស៉ី បានធ្វើដំណើរចាកចេញពីកោះតៃវ៉ាន់ហើយនៅរសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ ដោយបន្សល់នូវភាពរកាំរកូសរវាងចិនដីគោកនិងតៃវ៉ាន់ជាពិសេសពីការធ្វើសមយុទ្ធដែលចិនដីគោកថានឹងបន្តធ្វើព័ទ្ធតៃវ៉ាន់រហូតដល់ថ្ងៃទី៧…

ប្រធានាធិបតីចិនហៅដំណើរទស្សនកិច្ចរបស់លោកស្រី ប៉េឡូស៉ី ទៅតៃវ៉ាន់ថាជាទង្វើអសីលធម៌របស់ពួកចក្រព័ទ្ធ

ប៉េកាំង៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានហៅដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិក ណាន់ស៉ី ប៉េឡូស៉ី នៅកោះតៃវ៉ាន់ថាជាយុទ្ធនាការដ៏អសីលធម៌ របស់ចក្រពត្តិនិយម មានគោលដៅបង្ករហេតុ។

សង្ខេបដំណើរទៅដល់តៃវ៉ាន់របស់ប្រធានសភាអាមេរិកចំពេលមានភាពតានតឹងកើនឡើងជាមួយចិន

តៃវ៉ាន់៖ ប្រធានសភាអាមេរិក លោកស្រី Nancy Pelosi បានទៅដល់កោះតៃវ៉ាន់ នៅថ្ងៃអង្គារ ទី២ ខែសីហា ដែលជាផ្នែកនៃដំណើរទស្សនកិច្ចតំបន់អាស៊ីរបស់លោកស្រី។ ដំណើរទស្សនកិច្ចនេះធ្វើឱ្យលោកស្រី ក្លាយជាមន្ត្រីជាន់ខ្ពស់បំផុតរបស់សហរដ្ឋអាមេរិក…

ចិនត្រៀមធ្វើសមយុទ្ធព័ទ្ធជុំវិញតៃវ៉ាន់

ប៉េកាំង៖ ឆ្លើយតបនឹងដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិកលោកស្រី ណាន់ស៉ី ប៉េឡូស៉ី នៅតៃវ៉ាន់ នៅពេលនេះចិនបានប្រកាសធ្វើសមយុទ្ធទ័ពព័ទ្ធជុំវិញកោះតៃវ៉ាន់តែម្ដង។

ចិនប្រកាសមិនទទួលខុសត្រូវប្រសិនមានហេតុការណ៍អាក្រក់ណាមួយកើតឡើងនៅកោះតៃវ៉ាន់

ប៉េកាំង៖ ក្រសួងការបរទេសចិនប្រកាសថា ប្រទេសចិននឹងចាត់វិធានការទាំងអស់ដើម្បីការពារអធិបតេយ្យភាពទឹកដីរបស់ខ្លួនហើយថាផលវិបាកដែលកើតឡើងដោយសារតែដំណើរទស្សនកិច្ចរបស់ប៉េឡូស៉ី នៅតៃវ៉ាន់គឺជាការទទួលខុសត្រូវរបស់រដ្ឋបាលអាមេរិកនិងកោះមួយនេះ។

ប៉េឡូស៉ី ជាន់ដីតៃវ៉ាន់ទាំងមិនញញើតការគំរាមរបស់ចិន

តៃវ៉ាន់៖ ប្រធានសភាអាមេរិកលោកស្រី ណាន់ស៉ី ប៉េឡូស៉ី បានទៅដល់ទឹកដីតៃវ៉ាន់ហើយនៅយប់ម៉ោងប៉ុន្មាន៩កន្លះយប់ ថ្ងៃទី២ ខែសីហា ឆ្នាំ២០២២នេះ ដែលធ្វើឱ្យលោកស្រីក្លាយជាមេដឹកនាំជាន់ខ្ពស់អាមេរិកដំបូងដែលបានទៅជាន់ទឹកដីតៃវ៉ាន់ក្នុងរយៈពេល…

ប្រធានសភាអាមេរិកថាការធ្វើដំណើរទស្សនកិច្ចទៅកោះតៃវ៉ាន់គឺដើម្បីគាំទ្រ «ប្រជាធិបតេយ្យ»

តៃវ៉ាន់៖ ពាក្យថា «ដើម្បីប្រជាធិបតេយ្យ» គឺជាអ្វីដែលប្រធានសភាអាមេរិក លោកស្រី ណាន់ស៊ី ប៉េឡូស៉ី បានសរសេរនៅលើ twitter របស់លោកស្រីក្នុងពេលដែលយន្តហោះរបស់លោកស្រីចុះចតនៅព្រលានយន្តហោះកោះតៃវ៉ាន់។

BREAKING NEWS: យន្តហោះចម្បាំងចិនហោះចូលដែនអាកាសតៃវ៉ាន់ស្របពេលដែល ប៉េឡូស៉ី ទៅដល់

តៃវ៉ាន់៖ សំលេងសារ៉ែនប្រកាសអាសន្នបានលាន់ឮរំពងស្របពេលដែលយន្តហោះចម្បាំងរបស់ចិន Su-35 ហោះចូលដែនអាកាសតៃវ៉ាន់ក្នុងពេលដែលប្រធានសភាអាមេរិកលោកស្រី ណាន់ស៉ី ប៉េឡូស៊ី ទៅដល់ទីក្រុងតៃប៉ិ។

សង្ស័យអាមេរិកប្រើមីស៊ីល Hellfire មានមុខកាំបិតសម្លាប់លោក Al-Zawanhiri

អន្តរជាតិ៖ ប្រមុខក្រុមអាល់កៃដាលោក Ayman al-Zawahiri ត្រូវបានសម្លាប់ដោយកងកម្លាំងសហរដ្ឋអាមេរិកនៅក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកនៅក្នុងរដ្ឋធានីកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន ទោះជាយ៉ាងណារូបភាពពីផ្ទះរបស់លោក…

ចិនប្រាប់ឱ្យ ប៉េឡូស៊ី សាកចុះយន្តហោះនៅតៃវ៉ាន់លមើល

ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian ថាអាមេរិកកំពុងព្យាយាមជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងចិនតាមរយៈគម្រោងធ្វើទស្សនកិច្ចរបស់ប្រធានសភាអាមេរិក លោកស្រី ណាន់ស៊ី ប៉េឡូស៊ី ទៅកោះតៃវ៉ាន់។ លោកព្រមានថា…

មេដឹកនាំអាល់កៃដា Zawahiri ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់សហរដ្ឋអាមេរិក នៅអាហ្វហ្គានីស្ថាន

អន្តរជាតិ: សហរដ្ឋអាមេរិកបានសម្លាប់មេដឹកនាំអាល់កៃដា Ayman al-Zawahiri នៅក្នុងការវាយប្រហារមួយនៅក្នុងប្រទេសអាហ្វហ្គានីស្ថានកាលពីចុងសប្តាហ៍។ ប្រធានាធិបតី Joe Biden បាននិយាយកាលពីថ្ងៃចន្ទថា នេះជាការវាយប្រហារដ៏ធំបំផុតចំពោះក្រុមសកម្មប្រយុទ្ធចាប់តាំងពីស្ថាបនិក…

អាមេរិកពង្រាយនាវាចំបាំងកៀកដែនទឹកចិន ខណៈដែលមានការផ្សព្វផ្សាយថា លោកស្រី ណាន់ស៊ី ប៉េឡូស៊ី ទៅតៃវ៉ាន់

ជប៉ុន៖ Nikkei Asia របស់ជប៉ុនបានផ្សាយថានៅយប់ថ្ងៃច័ន្ទ ទី០១ ខែសីហា នេះកងទ័ពជើងទឹករបស់អាមេរិកកំពុងតែរំកិលចូលទៅជិតដែនកោះតៃវ៉ាន់ដោយមានទាំងនាវាផ្ទុកយន្តហោះចម្បាំងខ្នាតធំផងដែរ។

ប្រធានាធិបតីអាមេរិកជាពីជំងឺកូវីដ-១៩

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានធ្វើតេស្តអវិជ្ជមានកូវីដ-១៩នៅថ្ងៃនេះបន្ទាប់ពីបានឆ្លងកាលពីថ្ងៃទី២១ ខែកក្កដាកន្លងទៅ។

របបយោធាមីយ៉ាន់ម៉ាប្រហារជីវិតសកម្មជនប្រជាធិបតេយ្យ៤នាក់ដោយព្យួរក

មីយ៉ាន់ម៉ា៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយនៅថ្ងៃចន្ទនេះថា អាជ្ញាធរយោធាមីយ៉ាន់ម៉ាបានប្រហារជីវិតសកម្មជនប្រជាធិបតេយ្យចំនួន ៤នាក់ដែលត្រូវបានចោទប្រកាន់ថាបានជួយអនុវត្ត «អំពើភេរវកម្ម» ដែលនេះជាការប្រហារជីវិតលើកដំបូងរបស់ប្រទេសអាស៊ីអាគ្នេយ៍ក្នុងរយៈពេលជាច្រើនទសវត្សរ៍។

BREAKING NEWS: លោក ចូ បៃឌិន ឆ្លងកូវីដ-១៩

វ៉ាស៊ីនតោន៖ សេតវិមានបានឲ្យថា ប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែកក្កដានេះ នឹងកំពុងមានរោគសញ្ញាស្រាល។

អតីតនាយករដ្ឋមន្ត្រីអង់គ្លេស តូនី ប្ល៊ែរ ថាការត្រួតត្រាពិភពលោករបស់លោកខាងលិចជិតចប់ហើយ

អង់គ្លេស៖ អតីតនាយករដ្ឋមន្ត្រីអង់គ្លេសដែលមានកំហុសទាក់ទងនឹងភស្ភុតាងក្នុងសង្គ្រាមអ៉ីរ៉ាក់លោក តូនី ប្លែរ បានលើកឡើងថា ឥទ្ធិពលនៃជំងឺរាតត្បាតកូវីដ-១៩ និងជម្លោះនៅក្នុងប្រទេសអ៊ុយក្រែនកំពុងធ្វើឱ្យលោកខាងលិចឈានដល់ការបញ្ចប់នៃការគ្រប់គ្រងផ្នែកនយោបាយ…

ប៉ូលីសទទួលស្គាល់ថាមានកំហុសក្នុងការរក្សាសន្ដិសុខជូនលោកអាបេ

ជប៉ុន៖ ប៉ូលីសជប៉ុនបានសារភាពថា មានកំហុសក្នុងសន្តិសុខសម្រាប់ការពារអតីតនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe ដែលត្រូវបានបាញ់សម្លាប់នៅទីក្រុង Nara ភាគខាងត្បូងកាលពីថ្ងៃសុក្រ។

សពរបស់លោកអាបេ ត្រូវបានបញ្ជូនទៅផ្ទះដើម្បីរៀបចំពិធីបុណ្យ

តូក្យូ៖ ក្បូនដង្ហែរសពអតីតនាយករដ្ឋមន្ត្រី Shinzo Abe បានមកដល់គេហដ្ឋានរបស់លោកក្នុងរដ្ឋធានីជប៉ុននៅថ្ងៃសៅរ៍នេះ ខណៈដែលប៉ូលីសនៅទីក្រុង Nara ភាគខាងលិចជាទីដែលលោកត្រូវបានគេធ្វើឃាតបាននិយាយថា មានកំហុសផ្នែកសន្តិសុខ។

ប្រធានាធិបតីអាមេរិកអាមេរិកបង្ហាញការសោកស្ដាយចំពោះមរណភាពរបស់លោក ស៉ិនហ្ស៊ូ អាបេ

អាមេរិក៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន បានបង្ហាញអារម្មណ៍សោកស្ដាយចំពោះមរណភាពរបស់លោក ស៊ិនហ្ស៊ូ អាបេ ដោយសារការអំពើឃាតកម្មកាលពីព្រឹកថ្ងៃសុក្រ ទី៨ ខែកក្កដានេះ។

លោក សិនហ្សូ អាបេ គឺជានរណា?

តូក្យូៈ ជាង ៦ ម៉ោង ក្រោយការបាញ់ប្រហារអតីតនាយករដ្ឋមន្ត្រីជប៉ុន លោក សិនហ្សូ អាបេ ពេលនេះសារព័ត៌មានជប៉ុន NHK បានបញ្ជាក់ថា លោកបានទទួលមរណភាពហើយ។

BREAKING NEWS លោក ស៊ិនហ្ស៊ូ អាបេ ទទួលមរណភាពហើយ

តូក្យូ៖ សារព័ត៌មានជប៉ុន NHK បានចុះផ្សាយមុននេះបន្ដិចថាអតីតនាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ុនហ្ស៊ូ អាបេ បានទទួលមរណភាពហើយបន្ទាប់ពីលោកត្រូវបានខ្នាន់កាំភ្លើងបាញ់សម្លាប់កាលពីព្រឹកមិញខណៈកំពុងថ្លែងសុន្ទរកថានៅទីក្រុង…

BREAKING NEWS: អតីតនាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ិនហ្ស៊ូ អាបេ ត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារ

តូក្យូ៖ ទូរទស្សន៍ NHK របស់ជប៉ុនបានរាយការណ៍នៅថ្ងៃសុក្រនេះថា អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយហូរឈាម បន្ទាប់ពីដួលសន្លប់ ខណៈកំពុងថ្លែងសុន្ទរកថានៅទីក្រុង Nara ភាគខាងលិច។

ប្រេសិតពិសេសប្រធានអាស៊ានជួបមេដឹកនាំយោធាមីយ៉ាន់ម៉ា

មីយ៉ាន់ម៉ា៖ ប្រេសិតពិសេសប្រធានអាស៊ានលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជួបជាមួយប្រធានក្រុមប្រឹក្សារដ្ឋ (SAC) មីយ៉ាន់ម៉ាលោកឧត្តមសេនីយ៍ មីន អោងឡាំង នៅរសៀលថ្ងៃទី៣០ ខែមិថុនា ម្សិលមិញ។ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់ពីការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្នប្រាំចំណុចរបស់អាស៊ាន…