ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សង្គម

អាជ្ញាធរឃាត់ខ្លួនជនសង្ស័យ២នាក់ប្តីប្រពន្ធដែលវាយសម្លាប់កូនអាយុជិត២ខួប

សៀមរាប៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ បានឃាត់ខ្លួនជនសង្ស័យ២នាក់ប្តីប្រពន្ធដែលបានវាយសម្លាប់កូនបង្កើតអាយុ២២ខែបណ្តាលឱ្យស្លាប់។

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បង្កើតក្រុមមេធាវីជួយប្រជាពលរដ្ឋពាក់ព័ន្ធនឹងក្រុមហ៊ុន CIC

នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣នេះ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសបង្កើតក្រុមការងារមេធាវីមួយ ក្នុងគោលដៅជួយដល់ប្រជាពលរដ្ឋក្នុងការពិគ្រោះយោបល់ផ្នែកច្បាប់ ពិនិត្យនិងរៀបចំឯកសារជាភស្តុតាងនិងធ្វើបណ្ដឹង…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ៣នាក់ ជាមួយថ្នាំញៀនជិត២០០គីឡូក្រាម

ភ្នំពេញ៖ កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ ៣នាក់ និងរឹបអូសថ្នាំញៀនជាង ១៨៥គីឡូក្រាម នៅរាជធានីភ្នំពេញ។

មន្ទីរធម្មការចុះណែនាំគ្រូក្មេងដែលល្បីមើលឃើញភពទាំង៣ បញ្ឈប់បង្ហោះវីដេអូសម្តែងអភិនីហារលើបណ្តាញសង្គម

ភ្នំពេញ៖ មន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ បានចុះទៅដល់ផ្ទះគ្រូចាប់សរសៃ និងគ្រូវ័យក្មេងដែលល្បីថាអាចមើលឃើញភពទាំង៣ និងឃើញអមនុស្ស ណែនាំឱ្យបញ្ឈប់បង្ហោះសកម្មភាពទស្សន៍ទាយ សម្ដែងអភិនីហារ…

ត្រឹម១ថ្ងៃ នគរបាលជាតិក្រសួងមហាផ្ទៃបង្ក្រាបបទល្មើស៣៩ករណី ឃាត់ខ្លួនជិត១០០នាក់

ភ្នំពេញ៖ កាលពីម្សិលមិញថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ នគរបាលជាតិក្រសួងមហាផ្ទៃ ចេញប្រតិបត្តិការបង្ក្រាបបទល្មើសទូទៅបាន៣៩ករណី ដោយឃាត់ខ្លួនអ្នកពាក់ព័ន្ធចំនួន៩៥នាក់ចាត់នីតិវិធីតាមច្បាប់បន្ត។

អាជ្ញាធរចាប់បានជនជាតិវៀតណាម២នាក់ ដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនជិត៧០០គីឡូក្រាម

ភ្នំពេញ៖ អាជ្ញាធរចាប់បានជនសង្ស័យជនជាតិវៀតណាម២នាក់ដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនខុសច្បាប់៧០០គីឡូក្រាម នៅរាជធានីភ្នំពេញ។

ជនសង្ស័យបន្លំខ្លួនជាមន្ត្រីប៉េអឹមចំនួន២នាក់ ត្រូវបានកងរាជអាវុធហត្ថខេត្តបាត់ដំបងឃាត់ខ្លួន

បាត់ដំបង៖ កងរាជអាវុធហត្ថខេត្តបាត់ដំបង កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ បានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ដែលបានបន្លំខ្លួនធ្វើជាមន្ត្រីប៉េអឹមស្ថិតក្នុងភូមិព្រៃសង្ហា ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង។

តុលារការឃុំខ្លួនជនជាប់ចោទ២រូបបន្ថែមទៀតពាក់ព័ន្ធនឹងសំណុំរឿងឡេង ចាន់ណា

សៀមរាប៖ តុលាការខេត្តសៀមរាបបានសម្រេចឃុំខ្លួនជនជាប់ចោទចំនួន២រូបបន្ថែមទៀតពាក់ព័ន្ធសំណុំរឿង ឡេង ចាន់ណា ដោយចោទប្រកាន់ពីបទពីបទ«ឆបោកមានស្ថានទម្ងន់ទោស» និងបទ «សម្អាតប្រាក់»។

មនុស្ស២នាក់ស្លាប់ និង៣នាក់ទៀតកំពុងសង្រ្គោះបន្ទាន់ដោយសារពុលសាច់ជ្រូកព្រៃ

មណ្ឌលគិរី៖ គ្រួសារមួយនៅភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី បានពុលផ្អកសាច់ជ្រូកព្រៃ បណ្តាលឱ្យស្លាប់ប្តីប្រពន្ធ២នាក់ កូន២នាក់កំពុងសង្រ្គោះបន្ទាន់ ហើយឪពុកមារម្នាក់ទៀតមានស្ថានភាពស្រាលដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកកោះញែក។

កងរាជអាវុធហត្ថខេត្តបាត់ដំបងឃាត់ខ្លួនជនសង្ស័យ ២នាក់ពាក់ព័ន្ធករណីបន្លំឯកសារ និងឯកសណ្ឋានកងទ័ព

ខេត្តបាត់ដំបង៖ តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង នៅវេលាម៉ោង១១:១៥នាទី ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ និងដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ឯក​ ហួត សុភាព មេបញ្ជាការរង​ទទួលការងារ​ស្រាវជ្រា…

សាច់ជ្រូក និងគ្រឿងក្នុងជ្រូក៦២១គីឡូក្រាមខូចគុណភាព ត្រូវបានដុតបំផ្លាញចោល

បន្ទាយមានជ័យ៖ សាច់ជ្រូក និងគ្រឿងក្នុងជ្រូក៦២១គីឡូក្រាម ដែលមន្ត្រីជំនាញត្រួតពិនិត្យក្នុងរថយន្តមួយគ្រឿង នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កាលពីនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ គឺពុំមានឯកសារពាក់ព័ន្ធនឹងការនាំចូល…

បង្ក្រាបទីតាំងខារ៉ាអូខេមួយកន្លែងនៅខណ្ឌសែនសុខ ឃាត់ខ្លួនមនុស្ស ៣នាក់ និងរឹបអូសគ្រឿងញៀន ២គីឡូក្រាម

តាមបទបញ្ជារបស់លោកនាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការដឹកនាំបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច, លោកឧត្ដមសេន៍យ៍ ព្រុំ សន្ធរ អគ្គស្នងការនគរបាលជាតិ និងក្រោមការបញ្ជាដឹកនាំផ្ទាល់របស់លោកឧត្ដមសេនីយ៍ឯក…

រដ្ឋមន្ត្រីមហាផ្ទៃកោតសរសើរចំពោះរដ្ឋបាលខេត្តព្រៃវែង និងមន្ត្រីពាក់ព័ន្ធ ក្នុងប្រតិបត្តិការសង្គ្រោះ និងពន្លត់…

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស សុខា សម្ដែងការកោតសរសើរចំពោះរដ្ឋបាលខេត្តព្រៃវែង ស្នងការដ្ឋាននគរបាលខេត្ត អាជ្ញាធរ និងកងកម្លាំងចម្រុះ ក្នុងប្រតិបត្តិការសង្គ្រោះ និងពន្លត់ប្រកបដោយវិជ្ជាជីវៈ និងការលះបង់ខ្ពស់…

រដ្ឋបាលរាជធានីភ្នំពេញហាមឃាត់ការប្រើប្រាស់ តាំងលក់ និងការកែច្នៃស៊ីផ្លេ និងបំពង់ស៊ីម៉ាំងខុសលក្ខណៈបច្ចេកទេស

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៩ ខែមីនា​នេះ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងដល់សាធារណជនទាំងអស់ឱ្យបានជ្រាបអំពីការហាមឃាត់ការប្រើប្រាស់ ការតាំងលក់ និងការកែច្នៃស៊ីផ្លេ និងបំពង់ស៊ីម៉ាំងខុសលក្ខណៈបច្ចេកទេសនៅទូទាំងរាជធានីភ្នំពេញ…

មន្ត្រីនគរបាល៣រូបត្រូវបានកោះហៅមកណែនាំ ក្រោយកាត់តរូបភាពពលរដ្ឋអង្គុយស្តាប់ក្នុងវេទិកាសាធារណៈ

តាកែវ៖ រូបភាពពលរដ្ឋអង្គុយស្តាប់ការណែនាំរបស់មន្ត្រីនគរបាលរដ្ឋបាលគោកព្រេចនៃអធិការដ្ឋាននគរបាលស្រុកគិរីវង់អំពីសារអប់រំ និងណែនាំពីគ្រឿងញៀន ចរាចរណ៍ និងក្មេងទំនើង ស្តែងចេញច្បាស់ៗថាជារូបភាពកាត់ត បានបង្កឱ្យមានការភ្ញាក់ផ្អើល…

អត្រាគូស្វាមីភរិយារៀបការនៅក្នុងប្រទេសចិនកើនឡើងជាលើកដំបូងបង្អស់ក្នុងរយៈពេល ៩ឆ្នាំ

ចិន៖ ចំនួនគូស្វាមីភរិយារៀបអាពាហ៍ពិពាហ៍ថ្មីនៅក្នុងប្រទេសចិនបានកើនឡើងប្រមាណ ១២,៤ភាគរយក្នុងឆ្នាំ២០២៣ ដែលជាចំណុចគួរឱ្យចាប់អារម្មណ៍មួយដែលជាបម្រែបម្រួលតួលេខដែលធ្លាប់តែធ្លាក់ចុះប្រមាណជាជិតមួយទស្សវត្ស ស្របពេលដែលយុវវ័យចិនបានសម្រុកបង្កើតចំណងអាពាហ៍ពិពាហ៍របស់ខ្លួនក្រោយការជាប់គាំងមួយរយៈដោយសារបញ្ហាកូវីដ-១៩។…

រយៈពេល៧ថ្ងៃ នគរបាលក្រសួងមហាផ្ទៃ បង្ក្រាបល្បែងស៊ីសងខុសច្បាប់២៣ទីតាំង ឃាត់ខ្លួន៨៥នាក់

ភ្នំពេញ៖ គិតចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ នគរបាលជាតិក្រសួងមហាផ្ទៃចេញប្រតិបត្តិការបង្ក្រាបល្បែងស៊ីសងខុសច្បាប់បានចំនួន២៣ទីតាំង និងឃាត់ខ្លួនអ្នកពាក់ព័ន្ធបានចំនួន៨៥នាក់ ចាត់ការតាំងជំនាញ និងច្បាប់។…

អាជ្ញាធរថាស្ត្រីម្នាក់ដែលលេបថ្នាំសម្លាប់ខ្លួននៅព្រះវិហារគឺដោយសារជម្លោះក្នុងគ្រួសារមិនមែនបញ្ហាជម្លោះដីធ្លីនោះទេ

ព្រះវិហារ៖ អាជ្ញាធរខេត្តព្រះវិហារបានបដិសេធចំពោះព័ត៌មានដែលផ្សាយថាកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ មានស្ត្រីម្នាក់ឈ្មោះ ហែម ឡី បានលេបថ្នាំសម្លាប់ខ្លួនបន្ទាប់ខឹងអាជ្ញាធរដុតផ្ទះ និងយកដីធ្លី ដែលកើតឡើងកាលពីថ្ងៃទី០៦…

សាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនលើជនត្រូវចោទក្នុងករណីគ្រឿងញៀនជាង ៦គីឡូក្រាម និងករណីសម្អាតប្រាក់

រាជធានីភ្នំពេញ៖ តាមរយៈសេចក្ដីប្រកាសព័ត៌មានមួយ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានជម្រាបជូនដល់សាធារណជនជ្រាបថា នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤នេះ សាលាដំបូងរាជធានីភ្នំពេញ បាននិងកំពុងចាត់ការសំណុំរឿងព្រហ្មទណ្ឌ…

នាយករដ្ឋមន្ត្រីអំពាវនាវឲ្យបញ្ឈប់សកម្មភាពរញ៉េរញ៉ៃឃើញឡានធំរត់ចូលទៅរាំ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់ពលរដ្ឋមួយចំនួន ដែលឃើញឡានរត់ចូលឲ្យរថយន្តស៊ីផ្លេដើម្បីរាំត្រូវបញ្ឈប់សកម្មភាពបែបនេះ ដោយថាវាជាសកម្មភាពគ្រោះថ្នាក់ និងបង្កភាពអនាធិបតេយ្យតាមដងផ្លូវ។

អយ្យការអមសាលាដំបូងរាជធានីចោទប្រកាន់ជនជាតិចិនបីនាក់ និងម៉ាឡេស៊ីម្នាក់ ពីករណីគ្រឿងញៀនទម្ងន់៦គីឡូក្រាម…

រាជធានីភ្នំពេញ៖ ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសពីការសម្រេចចោទប្រកាន់ទៅលើជនល្មើសជាជនជាតិចិនចំនួន ០៣នាក់ និងជនជាតិម៉ាឡេស៊ីចំនួន ០១នាក់ ពាក់ព័ន្ធនឹងករណីបង្ក្រាបគ្រឿងញៀនបានជាង ០៦គីឡូក្រាម…

UPDATE៖ ហេតុការណ៍ភ្លើងឆេះព្រៃនៅភ្នំបូកគោបានរលត់វិញទាំងស្រុងហើយនៅព្រឹកថ្ងៃអាទិត្យនេះ

ខេត្តកំពត៖ បើតាមប្រភពព័ត៌មានពីស្នងការដ្ឋាននគរបាលខេត្តកំពតឱ្យដឹងនៅព្រឹកថ្ងៃអាទិត្យ ទី១៧ ខែមីនានេះថា ហេតុការណ៍ភ្លើងឆេះព្រៃក្នុងឧទ្យានជាតិព្រះមុនីវង្ស (បូកគោ) បានរលត់ទៅវិញទាំងស្រុងហើយ។ បើតាមប្រភពព័ត៌មានដដែលបានបញ្ជាក់ថា…

សមត្ថកិច្ចឃាត់រថយន្តបំពាក់ស៊ីផ្លេខ្យល់តាមផ្លូវជាតិលេខ៤

កំពង់ស្ពឺ៖ ក្នុងការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកលើផ្លូវជាតិលេខ៤ ស្ថិតនៅស្រុកភ្នំស្រួច និងក្រុងច្បារមន ខេត្តកំពង់ស្ពឺ នាថ្ងៃទី១៤ ខែមីនា ឆ្នាំ ២០២៤ សមត្ថកិច្ចបានឃាត់រថយន្តធុនធំ១២គ្រឿង ដែលបានដាក់វាំងនន…

ឃាត់ខ្លួនមនុស្ស៤នាក់ ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសធនធានធម្មជាតិនៅខេត្តពោធិ៍សាត់

ពោធិ៍សាត់៖ ប្រតិបត្តិការបង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងភូមិសាស្ត្រស្រុកវាលវែង និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ រហូតមកដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ កម្លាំងចម្រុះបានចុះឃ្លុំដី បាន១៥០,៩៤ហិកតា ឃាត់មនុស្សខ្លួន…

បុរសមានពិការភាព និងរស់នៅក្នុងប្រអប់សួតដែកជាង ៧០ឆ្នាំដ៏ល្បីល្បាញបានទទួលមរណភាពហើយ

សហរដ្ឋអាមេរិក៖ បុរសមានពិការភាពទាំងស្រុង រស់នៅរដ្ឋតិចសាស់ ដែលមានភាពល្បីល្បាញលើពិភពលោកជុំវិញការបន្តជីវិតរបស់ខ្លួនដោយរស់នៅក្នុងប្រអប់ម្យ៉ាងដែលគេហៅថា "សួតដែក" (Iron Lung) អស់រយៈពេលជាង ៧០ឆ្នាំតាំងពីកុមារភាពមកនោះបានទទួលមរណភាពហើយ។

ឡេង ចាន់ណា អស់ងារជាឧកញ៉ាក្រោយតុលាការបញ្ជូនទៅពន្ធនាគារ

សៀមរាប៖ ឡេង ចាន់ណា ត្រូវបានប្រធានរដ្ឋស្តីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ ចេញព្រះរាជក្រឹត្យដកងារជាឧកញ៉ា ក្រោយប្រព្រឹត្តបទល្មើសឆបោក។

អគ្គបញ្ជាការកងទ័ពសម្រេចដកមេបញ្ជាការរងកងរាជអាវុហត្ថស្រុកស្វាយជ្រុំ៣រូបចេញពីដំណែង

ស្វាយរៀង៖ មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកស្វាយជ្រុំ ចំនួន៣រូប ត្រូវបានដកដកតំណែង និងបន្ថយឋានន្តរសក្តិមកត្រឹមជានាយទាហាននៃកងរាជអាវុធវិញ។

តុលាការចោទប្រកាន់ ឧកញ៉ា ឡេង ចាន់ណា និងគ្នីគ្នា ពីបទចំនួន៣

សៀមរាប ១៤ មីនា ២០២៤៖ អយ្យការអមសាលាដំបូងខេត្តសៀមរាប បានចោទប្រកាន់ឧកញ៉ា ឡេង ចាន់ណា លោក ចាន់ ឃីន និងលោក ផុន សាមាន ពីបទឆបោកមានស្ថានទម្ងន់ទោស បទមិនបំពេញកាតព្វកិច្ចដែលមិនអាចជួញដូរបាន និងបទសម្អាតប្រាក់ បន្ទាប់ពីត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី១២…

ក្រសួងការងារប្តេជ្ញាដោះស្រាយបញ្ហាកម្មកររោងចក្រ Y&W Garment

ភ្នំពេញ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសន្យាដោះស្រាយទុក្ខសោករបស់កម្មករជាង ៤,៥០០នាក់ មកពីរោងចក្រ Y&W Garment ដែលបច្ចុប្បន្នកំពុងតវ៉ា ដោយសារមិនទាន់បើកប្រាក់ខែ បន្ទាប់ពីនិយោជកបានរត់គេចខ្លួន។…

អយ្យការ​អម​សាលា​ដំបូង​ខេត្ត​សៀមរាបចាប់​ខ្លួន​ឧកញ៉ា ឡេង ចាន់ណា

ខេត្តសៀមរាប៖ ការិយាល័យអយ្យការអមសាលាដំបូងខេត្តសៀមរាប នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ នេះ បានបង្ហាញនូវចំណាត់ការផ្លូវច្បាប់លើអ្នកឧកញ៉ា ឡេង ចាន់ណា អគ្គនាយិកាក្រុមហ៊ុន BRILLIANT WORLD CO LTD ពាក់ព័ន្ធការចោទប្រកាន់…

ចាប់ខ្លួនជនជាតិតៃវ៉ាន់ម្នាក់ ប៉ុនប៉ងរត់ពន្ធគ្រឿងញៀនទៅប្រទេសជប៉ុន

ភ្នំពេញ៖ អាជ្ញាធរអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានចាប់ខ្លួនអ្នកដំណើរជនជាតិចិនតៃវ៉ាន់ម្នាក់ កាលពីយប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ ខណៈដែលជនសង្ស័យព្យាយាមឡើងយន្តហោះឆ្ពោះទៅប្រទេសជប៉ុន។ មន្ត្រីគយ និងរដ្ឋាករបានរកឃើញម្សៅក្រាមពណ៌សថ្លាចំនួន៣៥កញ្ចប់…

ស្ត្រី​ខ្មែរម្នាក់​ត្រូវ​បាន​គេ​ជួយ​សង្គ្រោះ​បន្ទាប់​ពី​បង្ខំ​ឱ្យ​រៀបការ​ជាមួយ​បុរស​ជនជាតិ​ចិន

ភ្នំពេញ៖ ស្ត្រីជនជាតិខ្មែរម្នាក់ ដែលត្រូវបានមេខ្យល់បោកបញ្ឆោត ឱ្យទៅធ្វើការនៅប្រទេសចិន បានស៊ូទ្រាំនឹងការឃុំខ្លួនរយៈពេល៦ខែ បន្ទាប់ពីត្រូវបានបង្ខំឱ្យរៀបការជាមួយបុរសជនជាតិចិន។ ជា​សំណាង​ល្អ អាជ្ញាធរ​ចិន​បាន​ជួយ​អន្តរាគមន៍…

បង្ក្រាបក្លឹបរាត្រីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ ៧៨នាក់ ដកហូតថ្នាំញៀនជាង ៣ គីឡូក្រាម!

រាជធានីភ្នំពេញ ៖ នៅពាក់កណ្តាលអធ្រាត្រ ថ្ងៃទី១០ ខែមីនា កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឆ្មក់ចូលឆែកឆេរទីតាំងក្លិបកម្សាន្ត City of Starry…

អាជ្ញាធរខេត្ដព្រះសីហនុ ឃាត់ខ្លួនមនុស្សជិត ៩០នាក់ក្នុងខារ៉ាអូខេ «ជីនឌានហ្ស៊ីយី»

ព្រះសីហនុ៖ សមត្ថកិច្ចខេត្តព្រះសីហនុ ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ បានចុះបង្រ្កាបទីតាំងខារ៉ាអូខេ «ជីនឌានហ្ស៊ីយី» មួយកន្លែង ស្ថិតនៅក្រុម២ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ពាក់ព័ន្ធនឹងការជួញដូររក្សាទុកសម្រួលឲ្យប្រើប្រាស់…

អភិបាលខេត្តបន្ទាយមានជ័យ៖ ត្រូវរួមគ្នាបង្ក្រាបករណីគ្រឿងញៀន ក្មេងទំនើង និងបទល្មេីសផ្សេងៗក្នុងមូលដ្ឋានកុំឱ្យកើតមាន

បន្ទាយមានជ័យ៖ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានដាក់ចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់រដ្ឋបាលក្រុង-ស្រុកទាំង៩ កងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ចូលរួមសហការបង្ក្រាបករណីជួញដូរ រក្សា ប្រើប្រាស់គ្រឿងញៀន…

ស្មៀនឃុំម្នាក់ ត្រូវដកឱ្យមកបម្រើការងារនៅរដ្ឋបាលខេត្តកំពង់ចាម ក្រោយទារប្រាក់២០០ដុល្លារថ្លៃសុំច្បាប់រៀបការ

កំពង់ចាម៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានសម្រេចផ្ទេរភារកិច្ចស្មៀនឃុំច្បារអំពៅ លោក ភាព តុលា ឱ្យទៅបម្រើការងារជាមន្ត្រីនៅទីចាត់ការរដ្ឋបាលសាលាខេត្តកំពង់ចាមវិញ។

ឃើញផ្ញើសារមកមានភ្ជាប់ Link កុំចេះតែចុចប្រយ័ត្នចោរ

ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើស បច្ចេកវិទ្យាបានព្រមានពីការលួចយកព័ត៌មានគណនីធនាគាររបស់អ្នកប្រើប្រាស់បន្ទាប់ពីមានករណីផ្ញើសារពីការស្នើសុំព័ត៌មានធនាគារដោយមានភ្ជាប់នូវតំណ Link។

អាជ្ញាធរដុតបំផ្លាញជ្រូកជាង១០០ក្បាលដែលដឹកតាមរថយន្តគ្មានគុណភាពស្តង់ដារ

ភ្នំពេញ៖ នាថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ មន្រ្តីជំនាញ ក.ប.ប.ខេត្តបាត់ដំបង បានត្រួតពិនិត្យរថយន្តមួយគ្រឿងម៉ាក lexus GX 470 ដោយរកឃើញជ្រូកក្លាសេចំនួន ១១០ក្បាល ស្មើនឹង ៨៨០គីឡូក្រាម ដោយដឹកខុសបទប្បញ្ញត្តិបចេ្ចកទេស…

ក្រោយរងការរិះគន់ មហាកុដិនៅវត្តគិរីសាលវ័ន នឹងត្រូវកែមកជារចនាបថខ្មែរវិញ

កំពង់ចាម៖ បន្ទាប់ពីរងការរិះគន់ពីមហាជនក្នុងបណ្តោញសង្គម ព្រះចៅអធិការវត្តគិរីសាលវ័ន ហៅវត្តថ្មី សម្រេចកែលម្អកំពូលមហាកុដិដែលដូចជាវីឡាស្គឹមស្គៃនោះ ទៅតាមរចនាបថខ្មែរបែបប្រពៃណីព្រះពុទ្ធសាសនាវិញ។

ប្រហិតសាច់ត្រីប្រាកិនចំនួន ២តោនត្រូវបានមន្ត្រីជំនាញដុតកម្ទេចចោល

ភ្នំពេញ៖ ប្រហិតសាច់ត្រីប្រាកិនចំនួន ៤០បាវ ស្មើនឹង ២ ០០០គីឡូក្រាម ត្រូវបានមន្ត្រីជំនាញដុតកម្ទេចចោល ក្រោយពីបង្ក្រាបបានកាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤។

អភិបាលរងខណ្ឌដូនពេញ៖ ស៊ីក្លូដែលប្រជាការពារលើកទៅរក្សាទុកនោះ ដោយសារទុកចោលមិនឃើញម្ចាស់មកយក

ភ្នំពេញ៖ អភិបាលរងខណ្ឌដូនពេញ លោក ចាប ឌីណា បានឱ្យដឹងថា ស៊ីក្លូដែលប្រជាការពារលើកទៅរក្សាទុកនោះ ដោយសារទុកចោលមិនឃើញម្ចាស់មកយកប៉ុន្មានថ្ងៃមកហើយ។

សមត្ថកិច្ចឃាត់ខ្លួនជនល្មើសឆបោកឱ្យផ្ញើលុយ ជាថ្នូរនឹងបានរបស់របរផ្ញើពីបរទេស

កំពត៖ កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៤ សមត្ថកិច្ចបានឃាត់ខ្លួនជនល្មើសដែលបោកបញ្ឆោតពលរដ្ឋខ្មែរថាមានអីវ៉ាន់ផ្ញើមកពីក្រៅប្រទេស ដើម្បីទទួលបានអីវ៉ាន់នោះត្រូវផ្ញើលុយឱ្យជនល្មើសជាមុនទើបអាចទទួលបានរបស់។

ជនបរទេសដែលចោទប្រកាន់លើសមត្ថកិច្ចអនុវត្តច្បាប់នៅខណ្ឌបឹងកេងកង បានមកសារភាពទទួលកំហុស និងសុំទោសជាសាធារណៈ

ភ្នំពេញ៖ ជនបរទេសដែលចោទប្រកាន់សមត្ថកិច្ចចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងពិនិត្យជាតិស្រវឹង នៅខណ្ឌបឹងកេងកង កាលពីយប់អធ្រាត្រថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ បានមកសារភាពទទួលកំហុស និងសុំទោសជាសាធារណៈ។

ក្រសួងអប់រំមិនគាំទ្រលើការដាក់វិន័យសិស្សឱ្យសំពះស្បែកជើង

កំពង់ស្ពឺ៖ នាពេលថ្មីៗនៅលើបណ្តាញសង្គមនេះមានការបែកធ្លាយវីដេអូគ្រូវិទ្យាល័យសម្តេចឪសម្តេចម៉ែបរសេដ្ឋ ខេត្តកំពង់ស្ពឺ ដាក់វិន័យសិស្សដែលមិនពាក់ស្បែកជើងប៉ាត់តា ឱ្យលុតជង្គង់ និងសំពះស្បែកជើង។ ការដាក់វិន័យរបស់សាលានេះមានទាំងការគាំទ្រ…

សមត្ថកិច្ចបង្ក្រាបទីតាំងកែច្នៃ និងលក់ឧបករណ៍ឆក់ត្រីមួយកន្លែងនៅខេត្តក្រចេះ

ក្រចេះ៖ សមត្ថកិច្ច កាលពីទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ បានចុះបង្រ្កាបទីតាំងផលិតលក់ និងរក្សាទុកឧបករណ៍ឆក់មួយកន្លែងស្ថិតនៅភូមិផ្សារស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។

នគរបាលរាជធានីភ្នំពេញប្រាប់ទៅអ្នកតវ៉ារឿងម៉ាស៊ីនតេស្តជាតិអាល់កុលបើមិនសុខចិត្តឱ្យប្ដឹងទៅតុលាការ

ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ពីស្ដង់ដារនៃម៉ាស៊ីនតេស្ត្រជាតិអាល់កុល និងប្រាប់ឱ្យអ្នកដែលមិនសុខចិត្តចំពោះលទ្ធផលតេស្តទៅប្ដឹងដល់ប្រធានអង្គភាព ឬតុលាការវិញ។

តុលាការខេត្តកោះកុងបង្គាប់ឱ្យនាំខ្លួនអ្នកបើកបរគ្រឿងអេស្កាវ៉ាទ័រកិនមនុស្សស្លាប់ចូលបំភ្លឺ

កោះកុង៖ អយ្យការអមសាលាដំបូងខេត្តកោះកុង បានបង្គាប់ឱ្យសមត្ថកិច្ចនាំខ្លួនអ្នកបើកបរគ្រឿងអេស្កាវ៉ាទ័រកិនមនុស្សស្លាប់មកអយ្យការអមសាលាដំបូងខេត្តកោះកុង ឱ្យបានមុនថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ដើម្បីសាកសួរអំពីដំណើររឿង។

ករណីគ្រឿងចក្រកិនបុរសម្នាក់ស្លាប់នៅខេត្តកោះកុង អាជ្ញាធរបំភ្លឺថាមិនមែនកើតឡើងដោយសារជម្លោះដីធ្លីនោះទេ

កោះកុង៖ កាលពីថ្មីៗនេះមានការផ្សព្វផ្សាយលើបណ្តាញសង្គមអំពីករណីគ្រឿងចក្រកិនបុរសម្នាក់ស្លាប់នៅក្នុងភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ដោយថាម្ចាស់គ្រឿងចក្រមិនទទួលខុសត្រូវ ហើយខ្លះទៀតថាកើតឡើងដោយសារជម្លោះកើតឡើងរវាងអាជ្ញាធរ…

នាយករដ្ឋមន្ត្រីសរសើរពីការធ្វើតេស្តរកសារធាតុញៀនលើមន្ត្រីរដ្ឋបាលខេត្តព្រះសីហនុ

ព្រះសីហនុ៖ ក្រោយធ្វើតេស្តរកសារធាតុញៀនលើមន្ត្រីរដ្ឋបាលខេត្តព្រះសីហនុ មន្ទីរ និងអង្គភាពចំណុះពាក់ព័ន្ធ ចំនួន ៣៤៥នាក់ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ រកឃើញសុទ្ធតែអវិជ្ជមានទាំងអស់ ពោលមិនមានមន្ត្រីណាម្នាក់ពាក់ព័ន្ធ…

តុលាការបំភ្លឺថាពុំមានករណីដោះលែងជនបង្កដែលបើករថយន្តបុកមនុស្សស្លាប់ ៤នាក់ស្លាប់នៅក្រោមស្ពានអាកាសឫស្សីកែវនោះទេ

ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ បានបំភ្លឺថា តុលាការពុំមានការដោះលែងជនបង្កដែលបើករថយន្តបុកមនុស្សស្លាប់ ៤នាក់ និងរបួស ៤នាក់នៅក្រោមស្ពានអាកាសឫស្សីកែវ ដូចតាមការផ្សព្វផ្សាយរបស់គេហទំព័រដីថ្មី…

អ្នកបើករថយន្ត LUMBORGHINI បង្កគ្រោះថ្នាក់ចរាចរណ៍ស្លាប់បុរសម្នាក់ ត្រូវបានបញ្ជូនទៅពន្ធនាគាររាជធានីភ្នំពេញ

ភ្នំពេញ៖ ជនសង្ស័យឈ្មោះ FU ZHONG HUA ភេទប្រុស ដែលបើករថយន្ដ LUMBORGHINI ពណ៌ទឹកក្រូច ដែលបង្កគ្រោះថ្នាក់ចរាចរណ៍ នៅចំណុចមុខក្រុមហ៊ុន SDB មហាវិថីសហពន្ធ័រុស្សី ខណ្ឌពោធិ៍សែនជ័យ បណ្តាលឱ្យអ្នកបើកម៉ូតូស្លាប់ ត្រូវបានតុលាការសម្រេចឃុំខ្លួននៅពន្ធនាគាររាជធានីភ្នំពេញ…

ស្នងការនគរបាលខេត្តកំពង់ឆ្នាំងណែនាំមន្ត្រីរបស់ខ្លួនក្រោយមួលរោទិ៍ម៉ូតូបង្កការឈឺចាប់ដល់អ្នកស្រលាញ់ម៉ូតូធំ

កំពង់ឆ្នាំង៖ អ្នកនាំពាក្យនៃស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានចេញសេចក្តីបំភ្លឺព័ត៌មានជុំវិញករណីអ្នកប្រើប្រាស់បណ្តាញសង្គម និងសារព័ត៌មានសម្តែងការមិនពេញចិត្តចំពោះ ចំណាត់ការរបស់មន្រ្តីនគរបាលមួយរូបដែលរោទិ៍កប់ហ្គែរម៉ូតូ…

សប្ដាហ៍នេះ ក្មេងទំនើងដែលនគរបាលឃាត់ខ្លួនបានថយចុះ ១០នាក់ ធៀបនឹងសប្ដាហ៍មុន

ភ្នំពេញ៖ រយៈពេលពេញមួយសប្ដាហ៍ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ សមត្ថកិច្ចនគរបាលជាតិ បានឃាត់ខ្លួនក្មេងទំនើងសរុបចំនួន ៤០នាក់ ក្នុងកណីដែលបានកើតឡើងចំនួន ៤០ករណី។ នេះបើតាមលោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

កម្ពុជា និងម៉ុងហ្គូលី ឯកភាពជំរុញឱ្យមានជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ

ភ្នំពេញ៖ កម្ពុជា និងសាធារណរដ្ឋម៉ុងហ្គូលី បានផ្លាស់ប្តូរទស្សនៈគ្នាក្នុងការពង្រឹងនិងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ និងបានឯកភាពជំរុញឱ្យមានការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាលើវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ…

អ្នកបើករថយន្ត LUMBORGHINI បង្កគ្រោះថ្នាក់ចរាចរណ៍ ត្រូវបានបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់

ភ្នំពេញ៖ សមត្ថកិច្ចបានបញ្ជូនអ្នកបើកបររថយន្តម៉ាក LUMBORGHINI ពណ៌ទឹកក្រូច ដែលបង្កគ្រោះថ្នាក់ចរាចរណ៍ នៅខណ្ឌពោធិ៍សែនជ័យ ទៅតុលាការដើម្បីចាត់ការតាមនីតិវិធី។

ជនបង្កជិះឡាន Lamboghini បុកបុរសម្នាក់ស្លាប់នៅខណ្ឌពោធិ៍សែនជ័យមិនមែនជា BaFiDo ទេ

ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍បុកបុរសម្នាក់បណ្តាលឱ្យស្លាប់នៅសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រំលងអាធ្រាត្រឈានចូលថ្ងៃទី២៣ ខែកុម្ភៈ គឺបង្កឡើងដោយអ្នកបើកបរជនជាតិចិនឈ្មោះ Fu Zhong Hua ក្រោមឥទ្ធិពលគ្រឿងស្រវឹងមានកម្រិតជាតិអាល់កុល…

សមត្ថកិច្ចបង្រ្កាបទីតាំងលួចនាំចូលទឹកដោះគោជូរដែលរំលោភកម្មសិទ្ធិបញ្ញា

បន្ទាយមានជ័យ៖ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ បានចុះបង្ក្រាបទីតាំងមួយកន្លែងស្ថិតនៅភូមិប៉ោយប៉ែត សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យសង្ស័យលួចលាក់នាំចូល ស្កុក-ចែកចាយផលិតផលទឹកដោះជូរម៉ាក…

សមត្ថកិច្ចស្រាវជ្រាវបង្ក្រាបបានជនសង្ស័យម្នាក់ដែលឆក់ខ្សែកមិនបានសម្រេច នៅគល់ស្ពានស្ទឹងមានជ័យ

ភ្នំពេញ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ស្រាវជ្រាវបង្ក្រាបបានជនសង្ស័យម្នាក់ដែលធ្វើសកម្មភាព ឆក់ខ្សែក តែមិនបានសម្រេច នៅគល់ស្ពានស្ទឹងមានជ័យ។

អាជ្ញាធរអំពាវនាវពលរដ្ឋបាត់ម៉ូតូអាចទៅរកនៅទីតាំងទទួលផលចោរកម្មនៅខណ្ឌទួលគោក

ភ្នំពេញ ៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ អំពាវនាវដល់ប្រជាពលរដ្ឋដែលធ្លាប់បាត់ម៉ូតូ អាចយកឯកសារទៅផ្ទៀងផ្ទាត់ នៅទីតាំងទទួលផលចោរកម្ម ស្ថិតនៅត្រង់ចំណុច ផ្ទះលេខ៤៩B ១៩២ ក្រុមទី១០…

ស្នងការភ្នំពេញ៖ ការដឹកភ្ញៀវធ្វើដំណើរចល័តពិសារស្រាបៀរតាមផ្លូវសាធារណៈអាចបង្កគ្រោះថ្នាក់បាន

ភ្នំពេញ៖ ស្នងការរាជធានីភ្នំពេញបានលើកឡើងថា ការដឹកភ្ញៀវធ្វើដំណើរចល័តតាមដងផ្លូវសាធារណៈដែលមានការចាក់ចម្រៀង ច្រៀងរាំគងរំពងនិងពិសាស្រាបៀរតាមផ្លូវសាធារណៈគឺមានហានិភ័យអាចបង្កបញ្ហាគ្រោះដោយប្រការណាមួយ។

រកឃើញករណីជំងឺផ្តាសាយបក្សីលើក្មេងស្រីអាយុ១៧ឆ្នាំម្នាក់ទៀត នៅស្រុកឈូក ខេត្តកំពត

កំពត៖ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីជំងឺផ្តាសាយបក្សីលើក្មេងស្រីអាយុ ១៧ឆ្នាំម្នាក់ទៀត ដែលមានទីលំនៅក្នុងស្រុកឈូក ខេត្តកំពត។

អាជ្ញាធរបិទទីតាំងទិញ-លក់ ម៉ូតូ មួយកន្លែងដែលទទួលផលចោរកម្ម ខណៈម្ចាស់ទីតាំងរត់គេចខ្លួន

ភ្នំពេញ៖ សមត្ថកិច្ចខណ្ឌទួលគោក នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ បានចុះបង្ក្រាបទីតាំង ទិញ-លក់ ម៉ូតូ នៅផ្ទះលេខ៤៩E ផ្លូវ១៩២ សង្កាត់ទឹកល្អក់៣ ខណ្ឌគោក ពាក់ព័ន្ធករណីទទួលផលចោរកម្ម។

ឃាត់បានរថយន្តដឹកពងមាន់ជាង១៤ម៉ឺនគ្រាប់ដោយគ្មានលិខិតអនុញ្ញាត ពីប្រទេសវៀតណាម

ភ្នំពេញ៖ ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានឃាត់ចាប់រថយន្តក្រុង១គ្រឿងដឹកពងមាន់ជាង១៤ម៉ឺនគ្រាប់ ដោយគ្មានលិខិតអនុញ្ញាត ពីប្រទេសវៀតណាមមកលក់ចែកចាយនៅខេត្តបាត់ដំបង។

អាជ្ញាធរកំពុងស្រាវជ្រាវរកក្មេងដែលយកដុំថ្មគប់កញ្ចក់ឡានរបស់ស្ត្រីម្នាក់នៅស្តុបអូឡាំព្យា

ភ្នំពេញ៖ សមត្ថកិច្ចខណ្ឌ៧មករា កំពុងស្រាវជ្រាវរកក្មេងដែលយកដុំថ្មគប់បំបែកកញ្ចក់រថយន្តរបស់ស្ត្រីម្នាក់ដែលឈប់ស្តុបអូឡាំព្យាកាលពីល្ងាចថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤។

គណៈមេធាវីកម្ពុជាដាក់ពាក្យបណ្ដឹងទៅលើបុគ្គលម្នាក់ពីបទជេរប្រមាថ និងបរិហាកេរ្តិ៍ជាសាធារណៈ

ភ្នំពេញ៖ បើតាមសេចក្ដីប្រកាសព័ត៌មាននៅរសៀលថ្ងៃទី១៩ ខែកុម្ភៈរបស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាប្រកាសថា គណៈមេធាវីបានសម្រេចប្តឹងទៅលើបុគ្គលម្នាក់ឈ្មោះ ហាក់ ប៊ុនឡុង ដែលបានប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ លោក ឡុង…

សមត្ថកិច្ចបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ១៤៨ករណី ដោយបញ្ចូនខ្លួនអ្នកពាក់ព័ន្ធទៅតុលាការ ១៣នាក់

ភ្នំពេញ៖ រយៈពេលមួយសប្តាហ៍ក្រោយពីមានបទបញ្ជារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត សមត្ថកិច្ចបង្រ្កាបបានល្បែងស៊ីសងខុសច្បាប់ចំនួន ១៤៨ករណី ឃាត់ខ្លួនអ្នកពាក់ព័ន្ធចំនួន ១៨៧នាក់ ក្នុងនោះបញ្ចូនទៅតុលាការចំនួន ១៣នាក់ និងអប់រំ…

ធ្លាប់ចូលពន្ធនាគារ ៥លើក ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួនបញ្ជូនចូលពន្ធនាគារជាលើកទី៦

ភ្នំពេញ៖ ជនសង្ស័យ ១នាក់ បានធ្វើសកម្មភាពលួចកាច់កម៉ូតូ ១គ្រឿងនៅក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាន ខណៈជនសង្ស័យរូបនេះធ្លាប់បានជាប់ពន្ធនាគារ ចំនួន ៥លើកមកហើយ។

អាជ្ញាធរខណ្ឌទួលគោក ព្រមានចាត់វិធានការច្បាប់ចំពោះម្ចាស់អាជីវករដែលលក់ដូររំលោភចិញ្ចើមផ្លូវម៉ៅសេទុង

ភ្នំពេញ៖ អភិបាលខណ្ឌទួលគោក លោក ជា ពិសី បានចេញសេចក្តីជូនដំណឹងទុកពេល ៧ថ្ងៃ ចាប់ពីថ្ងៃផ្សាយដំណឹងនេះទៅ ឱ្យម្ចាស់អាជីវករបញ្ឈប់ការលក់ដូររំលោភលើចិញ្ចើមផ្លូវតាមបណ្តោយផ្លូវម៉ៅសេទុង២៤៥ ជាបន្ទាន់។

ជនសង្ស័យដែលបន្លំខ្លួនជាកងរាជអាវុធហត្ថត្រូវបានបញ្ជូនទៅតុលាការ

បន្ទាយមានជ័យ៖ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់អាយុ ២៦ឆ្នាំ ទៅសាលាដំបូងខេត្តអនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីប្រើប្រាស់នូវឯកសណ្ឋានជាអាទិ៍ ដែលមានភាពប្រហាក់ប្រហែលគ្នានឹងនគរបាល ឬយោធា និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

ករណីក្លែងរឿងហេតុប៉ូលិសចរាចរណ៍ផាកពិន័យ ពេលនេះជនល្មើសត្រូវតុលាការឃុំខ្លួនបណ្ដោះអាសន្ន

ភ្នំពេញ៖ ករណីប្រឌិតអង្គហេតុនៃការទារប្រាក់ផាកពិន័យ ទៅលើមន្ត្រីនគរបាលចរាចរណ៍គោលដៅស្តុបក្ដាន់ពីរដែលកក្រើកលើបណ្ដាញសង្គមកាលពីដើមខែកុម្ភៈនេះ បច្ចុប្បន្នជនល្មើសត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ និងត្រូវបានតុលាការសម្រេចឃុំខ្លួនបណ្ដោះអាសន្នហើយ។…

តុលាការកាត់ទោសជនជាតិចិនតៃវ៉ាន់ ២នាក់ ដាក់ពន្ធនាគារម្នាក់ ២ឆ្នាំក្រោយផលិតវីដេអូបំពុលសង្គមនៅខេត្តព្រះសីហនុ

សាលាដំបូងខេត្តព្រះសីហនុ បានប្រកាសសាលក្រមផ្តន្ទាទោសលើជនជាតិចិនតៃវ៉ាន់ចំនួន ២នាក់ ដាក់ពន្ធនាគារម្នាក់ៗចំនួន ២ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៤លានរៀល ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។

សមត្ថកិច្ចឃាត់ខ្លួនជនជាតិចិនតៃវ៉ាន់ ២នាក់ពាក់ព័ន្ធនឹងធ្វើមាតិការឿងបន្លាចមហាជនឱ្យមានការភ័យខ្លាចពេលទៅលេងខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ ជនជាតិចិនតៃវ៉ាន់ចំនួន ២នាក់ ដែលជាអ្នកផលិតមាតិកា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាបណ្ដោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ បន្ទាប់ពីរួមគ្នាបង្កើតវីដេអូប្រឌិត ធ្វើឲ្យមហាជនមានការភ័យខ្លាច…

៥ខែចុងក្រោយនេះ សមត្ថកិច្ចបង្ក្រាបល្បែងស៊ីសងខុសច្បាប់ជាង ៤០០ករណី ឃាត់ខ្លួនជាង ៩០០នាក់

ភ្នំពេញ៖ គិតពីខែកញ្ញា ឆ្នាំ២០២៣ ដល់ខែមករា ឆ្នាំ២០២៤នេះ សមត្ថកិច្ចនគរបាលជាតិ នៃក្រសួងមហាផ្ទៃ បានបើកប្រតិបត្តិការបង្ក្រាបករណីល្បែងស៊ីសងសរុបចំនួន៤២៧ករណី ដោយឃាត់ខ្លួនអ្នកពាក់ព័ន្ធបានចំនួន៩១២នាក់ ស្រី៤០៤នាក់។…

សមត្ថកិច្ចបង្រ្កាបឧបករណ៍ Fake BTS សម្រាប់បញ្ជូនសារផ្សព្វផ្សាយល្បែងស៊ីសង និងកម្ចីឯកជនខុសច្បាប់

ព្រះសីហនុ៖ និយ័តករទូរគមនាគមន៍កម្ពុជា បានសហការជាមួយសមត្ថកិច្ចខេត្តព្រះសីហនុ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ ន.ទ.ក. ចុះត្រួតពិនិត្យទីតាំងក្រុមហ៊ុន ហ្ស៊ីចែ រេនជា ខា វ៉សស៊ីង សិរីស ឯ.ក មានអាសយដ្ឋានស្ថិតនៅសង្កាត់…

រយៈពេល ១សប្តាហ៍ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជាង ៣០០នាក់ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន

ភ្នំពេញ៖ ក្នុងរយៈពេល ៧ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១១ ខែកម្ភៈ ឆ្នាំ២០២៤ នេះទៀត កម្លាំងនគរបាលជាតិ បានបន្តប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន បានចំនួន ១៣៣ករណី។ នេះបើតាមលោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

សមត្ថកិច្ចឃាត់ខ្លួនជនបង្កដែលបើករថយន្តបុកឪពុក និងកូន២នាក់ស្លាប់ និងរបួសនៅផ្លូវ៦០ម៉ែត្រ

ភ្នំពេញ៖ សមត្ថកិច្ចបានឃាត់ខ្លួនជនបង្កជនជាតិចិនដែលបានបើកបុកឪពុកកូនប្រុសស្រី៣នាក់ ស្លាប់ និងរបួសធ្ងន់ធ្ងរនៅផ្លូវ៦០ម៉ែត្រកាលពីយប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤។

សមត្ថកិច្ចរកឃើញរថយន្តរបស់ជនបង្ក និងកំណត់មុខសញ្ញាបានហើយ

ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា សមត្ថកិច្ចបានរកឃើញរថយន្តរបស់ជនបង្កដែលបើកបុកឪពុក កូនប្រុស ស្រី ៣នាក់ ស្លាប់ និងរបួសធ្ងន់ធ្ងរនៅផ្លូវ៦០ម៉ែត្រ កាលពីយប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤។

អាជ្ញាធរប្រាប់ឱ្យជនបង្កដែលបើករថយន្តបុកឪពុកកូនស្លាប់ និងរបួសនៅផ្លូវ៦០ម៉ែត្រ ចូលខ្លួនមកសារភាព

ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អំពាវនាវដល់ជនបង្កដែលបើករថយន្តបុកឪពុក កូនប្រុស រងរបួស និងស្លាប់កូនស្រីម្នាក់ នៅផ្លូវ៦០ម៉ែត្រកាលពីយប់ម៉ោង៩កន្លះ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ ចូលខ្លួនមកសារភាព ខណៈអាជ្ញាធរកំពុងស្វែងរកជនបង្កយកមកអនុវត្តតាមនីតិវិធី។

បុកគ្នាប្រ៉ាវវ៉ៃគ្នាភ្លែតនៅលើភ្នំគីរីរម្យ ទីបំផុតម្នាក់ដេកពេទ្យខណៈ ៣នាក់ត្រូវឃាត់ខ្លួន

កំពង់ស្ពឺ៖ រដ្ឋបាលស្រុកភ្នំស្រួចបានបញ្ជាក់នៅក្នុងសេចក្តីជូនដំណឹងថា ករណីហិង្សានៅលើភ្នំគីរីរម្យបង្កការភ្ញាក់ផ្អើលកាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ គឺកើតចេញពីករណីគ្រោះថ្នាក់ចរាចរណ៍ ទើបបណ្តាលឱ្យបង្កជាជម្លោះហិង្សាវាយប្រតប់គ្នារវាងភាគីម៉ូតូទាំងសងខាង។

រយៈពេល៣ថ្ងៃចូលឆ្នាំចិន មានករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យមនុស្សជាង ៥០នាក់ស្លាប់ និងរបួស

ភ្នំពេញ៖ ត្រឹមតែរយៈពេល ៣ថ្ងៃចូលឆ្នាំចិនចុងសប្ដាហ៍នេះ ជនរងគ្រោះទាំង ២៣នាក់នោះ បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងសរុបចំនួន ៣៥ករណី នៅទូទាំងប្រទេសដោយគិតចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤។

ឃាត់ខ្លួនអ្នកលក់ផលិតផលតាមអនឡាញ បើករថយន្តម៉ាក LEXUS NX200t បុកកង់បី និងម៉ូតូ បណ្តាលឱ្យរបួស ស្រាល០២នាក់

ភ្នំពេញ : សមត្ថកិច្ចបានឃាត់អ្នកបើកបររថយន្តឈ្មោះ តាំង គីមឡា ភេទស្រី មុខរបរ បកប្រែភាសាចិន និងលក់ផលិតផលតាមអនឡាញ ទីលំនៅផ្ទះលេខ 21BEo ផ្លូវលេខ២៧៦ សង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី…

ជនដៃដល់ដែលជាមេធាវីបាញ់សម្លាប់សង្សារ បានទទួលមរណភាពហើយ

ភ្នំពេញ៖ ជនដៃដល់ដែលជាមេធាវីបាញ់សម្លាប់សង្សារលក់អនឡាញស្លាប់កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅខណ្ឌសែនសុខ បានទទួលមរណភាពហើយនាវេលាម៉ោង០៥:៣០នាទី ថ្ងៃទី១០ ខែកុម្ភៈ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ។

មុនចូលឆ្នាំចិនមួយថ្ងៃ! អាជ្ញាធររកឃើញបង្គាចាក់ចាហួយជាង ៤តោននៅត្រឡោកបែក

ភ្នំពេញ៖ មន្ត្រីជំនាញនៃ ក.ប.ប. នាថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤ នេះបានចុះទៅត្រួតពិនិត្យនៅកន្លែងចែកចាយគ្រឿងសមុទ្រនៅម្តុំត្រឡោកបែក ដោយរកឃើញបង្គាចាក់ចាហួយចំនួន ២២៦កេស ស្មើនឹង ៤,២៣៥គីឡូក្រាម។

រកឃើញគ្រឿងញៀនជាង ៣០០កញ្ចប់ នៅជាប់របងប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ ខណៈសមត្ថកិច្ចកំពុងស្រាវជ្រាវ

ភ្នំពេញ៖ សមត្ថកិច្ចបានរកឃើញសារធាតុញៀន ចំនួន ៣០៤កញ្ចប់ នៅជាប់របងប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ ខណ្ឌសែនសុខ ដោយបច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ។

ភាគីចោទប្រកាន់មកលើនគរបាលចរាចរណ៍ស្ដុបក្ដាន់ពីរមិនទាន់ចូលខ្លួនមកបំភ្លឺនៅឡើយទេ

ភ្នំពេញ៖ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក សំ វិច្ឆិកា បានបញ្ជាក់ប្រាប់ EAC ថា ភាគីស្ត្រីដែលចោទប្រកាន់មកលើមន្ត្រីនគរបាលចរាចរណ៍នៅស្តុបក្តាន់ពីរ មិនទាន់ចូលខ្លួនមកបំភ្លឺតាមការអំពាវនាវរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនៅឡើយទេ…

អាជ្ញាធរបើកការស្រាវជ្រាវលើករណីក្មេងប្រុសអាយុ ៤ឆ្នាំស្លាប់នៅក្នុងរថយន្តដឹកសិស្ស

កំពង់ធំ៖ អធិការនៃអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ លោកវរសេនីយ៍ទោ កែ កញ្ចនា បានបញ្ជាក់មក EAC ថា សមត្ថកិច្ចកំពុងស្រាវជ្រាវជុំវិញករណីស្លាប់កុមារម្នាក់អាយុ ៤ឆ្នាំនៅក្នុងរថយន្តដឹកសិស្សរបស់សាលាឯកជនមួយដែលស្ថិតនៅក្នុងភូមិព្រៃព្រាល…

ប្រហិតចំនួន ២តោននាំចូលពីប្រទេសថៃគ្មានច្បាប់អនុញ្ញាត ត្រូវបានអាជ្ញាធរដុតបំផ្លាញចោល

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ បានឃាត់រថយន្តមួយគ្រឿងម៉ាក Ssang Young Istana ពណ៌ប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2T-6216 បានដឹកប្រហិតចម្រុះចំនួន ២ ០០០គីឡូក្រាម នាំចូលតាមតំបន់សនៃព្រំដែនថៃ។ រថយន្តត្រូវបានឃាត់នៅចំណុចដីឡូតិ៍គ្មានលេខ…

ព័ត៌មានបឋម៖ មានករណីរថយន្តក្រឡាប់លើផ្លូវល្បឿនលឿន បណ្ដាលឲ្យមាននាក់រងរបួស និងបាត់បង់ជីវិត

កំពង់ស្ពឺ៖ គ្រោះថ្នាក់ចរាចរណ៍ក្រឡាប់ផ្ងាជើងរថយន្ត Alpha លើផ្លូវល្បឿនលឿន ចន្លោះគីឡូម៉ែតលេខ២០ ហួសច្រកចេញកំពង់ស្ពឺខាងកើតបន្ដិច បណ្ដាលឲ្យរងរបួសមនុស្សស្លាប់និងរងរបួស។ នេះបើយោងតាមស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ។

ចាំអ៊ុតទាំងអស់គ្នា! នគរបាលចរាចរណ៍នៅស្ដុបក្ដាន់ពីរត្រូវបានហៅទៅសួរនាំហើយ

ភ្នំពេញ៖ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក សំ វិច្ឆិកា បានបញ្ជាក់ប្រាប់EAC ថា ស្នងការបានកោះហៅមន្ត្រីនគរបាលចរាចរណ៍ប្រចាំការនៅស្តុបក្តាន់ពីរមកសួរនាំជុំវិញការអនុវត្តច្បាប់ចរាចរណ៍លើស្ត្រីម្នាក់ដែលល្មើសច្បាប់ចរាចរណ៍ក្រោមមូលហេតុប្រញាប់ជូនម្តាយដែលមានជំងឺទៅមន្ទីរពេទ្យ។

ចាំអ៊ុតទាំងអស់គ្នា! នាយរងព្រួញ៧៧ ដែលអួតប្រាប់ស្រីថាអាចបញ្ជាប៉ូលីសមួយក្រុងភ្នំពេញត្រូវបានហៅទៅសួរនាំហើយ

ភ្នំពេញ៖ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក សំ វិច្ឆិកា បានបញ្ជាក់ប្រាប់EAC ថា ស្នងការបានកោះហៅមន្ត្រីនគរបាលចរាចរណ៍ប្រចាំការនៅស្តុបក្តាន់ពីរមកសួរនាំជុំវិញការអនុវត្តច្បាប់ចរាចរណ៍លើស្ត្រីម្នាក់ដែលល្មើសច្បាប់ចរាចរណ៍ក្រោមមូលហេតុប្រញាប់ជូនម្តាយដែលមានជំងឺទៅមន្ទីរពេទ្យ។

នគរបាលភ្នំពេញហាមការដុតផាវ កាំជ្រួច ក្នុងឱកាសចូលឆ្នាំចិន

ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ហាមពលរដ្ឋដុតផាវ កាំជ្រួច ឬបង្កសម្លេងផ្ទុះគ្រប់ប្រភេទក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន។ ជាមួយគ្នានេះណែនាំឱ្យប្រុងប្រយ័ត្នចំពោះការអុជទៀនធូប ក្រដាសសែន ភ្លើងចង្ក្រាន…

សមត្ថកិច្ចបញ្ជូនស្ត្រីជាម្តាយទៅតុលាការក្រោយវាយកូនអាយុជាង ១ខួបបណ្តាលឱ្យស្លាប់

កណ្តាល៖ សមត្ថកិច្ចខេត្តកណ្តាលបានឃាត់ខ្លួនស្ត្រីជាម្តាយដែលបានវាយសម្លាប់កូនប្រុសអាយុ ១៨ខែបណ្តាលឱ្យស្លាប់នៅភូមិចុងកោះថ្មី ឃុំកោះធំ ស្រុកកោះធំ ខេត្តកណ្តាល កាលពីល្ងាចថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤។

គ្រួសារជនបង្កជិះឡាន Jeep សងលុយជិត ១០ម៉ឺនដុល្លារដល់គ្រួសារជនរងគ្រោះ

ភ្នំពេញ៖ ករណីជនបង្កជិះឡាន Jeep ដែលបានបុកគ្នាជាមួយម៉ូតូបណ្តាលឱ្យភាគីម៉ូតូបាត់បង់ជីវិតនោះ ពេលនេះគ្រួសារជនសង្ស័យបានផ្តល់សំណងរដ្ឋប្បវេណី ៩៥ ០០០ដុល្លារ ខណៈភាគីម៉ូតូក៏មានឆន្ទៈបញ្ចប់សំណុំរឿងព្រហ្មទណ្ឌផងដែរ។

សមត្ថកិច្ចឃាត់ខ្លួនបុរសញៀនថ្នាំដែលវាយកុមារអាយុ៩ឆ្នាំនៅស្រុកត្រាំកក់

តាកែវ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកត្រាំកក់ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ បានឃាត់ខ្លួនបុរសជាឪពុកញៀនថ្នាំដែលបានវាយកូនខ្លួនឯងអាយុ៩ឆ្នាំម្នាក់ឱ្យរងរបួសពេញដងខ្លួន ព្រោះតែហៅកូន តែកូនមិនឆ្លើយ។

សមត្ថកិច្ចកោះហៅបុគ្គលដែលតាំងខ្លួនជាព្រះនាងឥន្រ្ទទេវី មកអប់រំណែនាំ ក្រោយផ្សព្វផ្សាយសកម្មភាពប៉ះពាល់ដល់វប្បធម៌ជាតិ

ភ្នំពេញ៖ ដោយមានការស្នើសុំកិច្ចអន្តរាគមន៍ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិកោះហៅអ្នកលក់ផលិតអនឡាញតាំងខ្លួនជាព្រះនាងឥន្រ្ទទេវី ដែលឲ្យប៉ះពាល់ដល់ទំនៀមទំលាប់…

ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ កាត់ទោសអតីតមេដឹកនាំបក្សខ្មែរក្រោកដាក់ពន្ធនាគារ ៦ឆ្នាំ

តាមរយៈសេចក្ដីប្រកាសព័ត៌មានមួយរបស់សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី៣០ ខែមករានេះបានឱ្យដឹងថា ក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញបានបញ្ចប់ការបើកសវនាការជំនុំជម្រះលើសំណុំរឿងព្រហ្មទណ្ឌលេខ ៥៧១៤ ចុះថ្ងៃទី២៧…

សមត្ថកិច្ចឃាត់ខ្លួនមន្ត្រីកងរាជអាវុធហត្ថស្រុកចិត្របុរី ដែលប្រើដោយកាំភ្លើងខ្យល់បាញ់សត្វកុក នៅខេត្តក្រចេះ

ក្រចេះ៖ រដ្ឋបាលខេត្តក្រចេះ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការឃាត់ខ្លួនមន្ត្រីកងរាជអាវុធហត្ថម្នាក់ ដែលបានបាញ់សត្វស្លាប (សត្វកុក) នៅទីតាំងបឹងរកាកណ្តាល ក្រុងក្រចេះ ខេត្តក្រចេះ។