ខេត្តព្រះសីហនុ៖ សមត្ថកិច្ចបានរាយការណ៍ថា មានជនរងគ្រោះ ២នាក់ម្តាយកូនបានធ្លាក់ពីទូកនេសាទបាត់ខ្លួនក្នុងសមុទ្រ ពីម៉ោងជិត ៧យប់ ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣ ខណៈកំពុងនេសាទ នៅចំណុចចន្លោះកោះតាង និងកោះពីរ ស្ថិតនៅភូមិសាស្ត្រសង្កាត់កោះរ៉ុងសន្លឹម…
សង្គម
បាត់ដំបង៖ ស្ថានភាពទឹកជំនន់ស្ទឹងសង្កែ រហូតមកដល់ព្រឹកថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២៣នេះ បាននិងកំពុងហក់ឡើងខ្ពស់កម្ពស់ ១៤,០០ម៉ែត្រ ខណៈដែលចំណុចប្រកាសអាសន្នក្នុងកម្រិតកម្ពស់ ១៤,៥០ម៉ែត្រ។
ភ្នំពេញ៖ ត្រីបបែលយក្សទឹកសាបទម្ងន់ ៣០០គីឡូក្រាម ដែលក្រុមការងារ Wonders of the Mekong បានកឹបស្លាកបញ្ចូនសំឡេង (acoustic tag) និងដោះលែងនៅក្នុងទន្លេមេគង្គកាលពីឆ្នាំមុនត្រូវបាន Guinness World Records ទទួលស្គាល់ជាផ្លូវការថាជាត្រីទឹកសាបដ៏ធំបំផុតនៅលើពិភពលោក។
ភ្នំពេញ៖ នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ នគរបាលជំនាញព្រហ្មទណ្ឌបានឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកចំនួន៤នាក់ ដែលបានព្រួតគ្នាវាយយុវតីម្នាក់នៅក្នុងផ្ទះសំណាក់កាលពីសប្តាហ៍មុន ព្រោះខឹងជនរងគ្រោះចោទថាពួកខ្លួនលួចស្បែកជើង។
ភ្នំពេញ៖ ក្រសួងសុខាភិបាល នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ឈប់សកម្មភាពព្យាបាលជំងឺដោយមន្តអាគម និងលក់ឱសថបុរាណដោយគ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាលរបស់ លោក ស៊ូ សេងហ៊ួរ ដែលតែងខ្លួនជាតាឥសី។
សៀមរាប៖ ប្រជាពលរដ្ឋ និងអ្នកទេសចរបរទេសជាច្រើននាក់ បានចូលរួមទស្សនា ព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត (សមរាត្រី) នារដូវវស្សាឆ្នាំ២០២៣។ នេះបើយោងតាមមន្ទីរព័ត៌មានខេត្តសៀមរាប។
ភ្នំពេញ៖ កម្លាំងជំនាញព្រហ្មទណ្ឌស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសហការជាមួយនគរបាលជាតិថៃបង្រ្កាបចាប់ខ្លួនពិរុទ្ធជនម្នាក់ដែលបានបាញ់សម្លាប់ជាងកាត់សក់នៅខណ្ឌទទួលគោកកាលពី ៣ឆ្នាំមុន។
ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានព្រមានពីការលួចយកព័ត៌មាន និងគណនីអ្នកប្រើប្រាស់តាមរយៈតំណរ Link បោកបញ្ឆោតដើម្បីឱ្យអ្នកបំពេញព័ត៌មាន។
ភ្នំពេញ៖ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោក ជួន ណារិន្ទ បានបញ្ជាកម្លាំងជំនាញស្រាវជ្រាវជាបន្ទាន់រកស្ត្រីមួយក្រុមដែលវាយទាត់ធាក់ទៅលើស្រ្តីម្នាក់ទៀតក្នុងងបន្ទប់។
ភ្នំពេញ៖ លោកអធិការរងខណ្ឌព្រែកព្នៅម្នាក់សង្ស័យជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន បានរត់គេចពីសមត្ថកិច្ចដែលចុះទៅបង្រ្កាបកាលពីព្រឹកព្រលឹមថ្ងៃពុធនេះ ហើយក៏ធ្លាក់ពីលើអគារជាន់ទី៣៧នៃអគារស្តាយឡាញដែលស្ថិតនៅក្នុងសង្កាត់វាលវង់…
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លោក ហ៊ុន ម៉ានី បានអបអរសាទរ តំបន់ប្រាសាទកោះកេរ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ នាកិច្ចប្រជុំគណៈកម្មាធិការបេតិភណ្ឌពិភពលោក លើកទី៤៥ នៅរាជធានីរីយ៉ាដ៍…
សៀមរាប៖ ក្រុមអ្នកបច្ចេកទេសនៃអាជ្ញាធរជាតិអអប្សរា បានប្រទះឃើញសំណង់រចនាសម្ព័ន្ធថ្មីមួយដែលគេពុំធ្លាប់បានដឹងពីមុនមកទាល់តែសោះ គឺការសង់ជញ្ជាំងខឿនថ្មពីរជាន់ត្រួតគ្នានៅរួតទីបីរបស់ប្រាសាទបាយ័ន។
បន្ទាយមានជ័យ៖ ករណីអគ្គីភ័យឆាប់ឆេះអគារជាន់លើបង្អស់ នៃសណ្ឋាគារ "មីងឌូ" ក្រុងប៉ោយប៉ែតកាលពីយប់មិញ តាមការបញ្ជាក់ពីលោក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា បណ្តាលមកពីឆ្លងចរន្តអគ្គិសនី។
បន្ទាយមានជ័យ៖ កងកម្លាំងសមត្ថកិច្ច រួមនិងអាជ្ញាធរមូលដ្ឋាន បាននាំយករថយន្តពន្លត់អគ្គីភ័យចុះអន្តរាគមន៍បាញ់ពន្លត់ អគ្គីភ័យដែលឆេះអគារមួយកន្លែងក្រុងប៉ោយប៉ែតសមត្ថកិច្ចគ្រប់គ្រង់បានទាំងស្រុងហេីយនៅវេលាម៉ោងជាង២២យប់។
ភ្នំពេញ៖ អាជ្ញាធរបានឃាត់ខ្លួនបុគ្គលឈ្មោះ ហុក ប៊ុនរ៉េត ដែលបន្លំធ្វើព្រះរាជក្រឹត្យក្លែងក្លាយដោយតាំងតែងខ្លួនឯងជាជំនួយការសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានឋានៈស្មើរដ្ឋលេខាធិការ និងតែងតាំងខ្លួនឯងជាអគ្គនាយករងនៃអគ្គនាយកដ្ឋានធនធានមនុស្ស។
ក្រចេះ៖ អាជ្ញាធរខេត្តក្រចេះបានឃាត់ខ្លួនមេឈ្មួញលក់សត្វព្រៃម្នាក់ស្ថិតក្នុងភូមិស្រែត្រែង ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ ពីបទនាំបរបាញ់ សម្លាប់ ធ្វើពាណិជ្ជកម្ម ឬនាំចេញប្រភេទសត្វក្នុងក្រុមមានដោយកម្រនៃច្បាប់ស្តីពីព្រៃឈើ។
បន្ទាយមានជ័យ៖ អ្នកភូមិរង្វានកើត ឃុំចំណោម ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ បានត្អួញត្អែរអំពីផលលំបាកក្នុងការធ្វើដំណើរលើផ្លូវលំមួយខ្សែត្រង់ចំណុចព្រែកចំណោមព្រំព្រទល់រហាត់ទឹក ខណៈមេឃុំចំណោមអះអាងថានឹងចុះទៅត្រួតពិនិត្យផ្លូវលំមួយខ្សែនោះ។
ភ្នំពេញ៖ សកម្មភាពកុមារីជាសិស្សសាលាទំនើងមិនទាន់អស់ធំ៤ ទៅ៥នាក់ ត្រួតគ្នាវាយធ្វើបាបលើសិស្សស្រីម្នាក់ដែលរៀននៅថ្នាក់ជាមួយគ្នាក្នុងវិទ្យាល័យបាក់ទូក ត្រូវបានបង្ហោះក្នុងបណ្តោញសង្គមយ៉ាងព្រោងព្រាត។ ពាក់ព័ន្ធនឹងករណីនេះ…
កំពង់ចាម៖ កម្ពុជាបាត់បង់សត្វផ្សោតមួយក្បាលដោយសារ មូលហេតុចាស់ស្លាប់ ខណៈរយៈពេល៩ខែ ក្នុងឆ្នាំ២០២៣នេះ នៅកម្ពុជា មានសត្វផ្សោតកើតថ្មីចំនួន ៧ក្បាល។
ភ្នំពេញ៖ សូមធ្វើអំពើសុចរិតព្រោះអ្នកមិនអាចមើលឃើញពីវាសនារបស់អ្នកនាថ្ងៃខាងមុខទេ យករឿងស្នងការរងខេត្តកំពតជាឧទាហរណ៍ ព្រោះពេលនេះលោកត្រូវអស់តំណែងក្រោយពីបានរកឃើញថាមានជួបពាក់ព័ន្ធនឹងអំពើរលួចដ៏ល្បីកាលពីឆ្នាំ២០១៩។
ភ្នំពេញ៖ ស្រ្តីម្នាក់តែងខ្លួនជាប្រុសដែលត្រូវស្រ្តីម្នាក់បង្ហោះឃ្លីបវីដេអូចោទប្រកាន់តាមអុកឡុករំខានជីវិតនាង ត្រូវបានមន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី បញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការតាមនីតិវិធី។
ភ្នំពេញ៖ នាយកដ្ឋានកណ្ដាលសន្ដិសុខ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣នេះ បានប្រកាសស្វែងរកជនបរទេស ៣នាក់ ដែលកំពុងរត់គេចខ្លួន។
ភ្នំពេញ៖ ជនសង្ស័យម្នាក់ជាជនជាតិបូលីវី បានចូលទឹកដីកម្ពុជាតាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញកាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ ហើយក៏ត្រូវបានសមត្ថកិច្ចកម្ពុជាឆែកឆែរក្នុងវ៉ាលី ដោយជនសង្ស័យបានយកគ្រឿងញៀនចំនួនជាង៤គីឡូក្រាមរៀបជាបន្ទះដេរភ្ជាប់ជាមួយនឹងសម្លៀកបំពាក់…
កំពង់ស្ពឺ៖ លោក ប៊ុត សីហា ដែលគ្រប់គ្នាស្គាល់ថា ជាតារាចម្រៀងដែលមានទឹកដម និងជាម្ចាស់ជ័យលាភីលេខ១ ក្នុងកម្មវិធី The Voice Cambodia រដូវកាលទី១ ឆ្នាំ២០១៤ ត្រូវបានសមត្ថកិច្ចខេត្តកំពង់ស្ពឺឃាត់ខ្លួនជាមួយនឹងជនសង្ស័យម្នាក់ទៀត…
ភ្នំពេញ៖ កម្លាំងជំនាញផ្នែកយុត្តិធម៌ និងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទហិង្សាដោយចេតនាដែលបានយកចំពាមកៅស៊ូបាញ់បណ្តាលឲ្យរបួស ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ៤ ផ្លូវបេតុង ភូមិ១៦…
បន្ទាយមានជ័យ៖ ប្រទះឃើញសពបុរសវ័យចំណាស់ម្នាក់ស្លាប់សល់តែគ្រោងឆ្អឹង ដោយមិនដឹងមូលហេតុ ក្នុងចម្ការដើមកាស្យារមួយកន្លែង ស្ថិតនៅភូមិគោកខ្លាន ឃុំតាប្រាយ៉ា ស្រុកតាប្រាយ៉ា ខេត្តស្រះកែវ ប្រទេសថៃ កាលពីវេលាម៉ោង៣និង១៥នាទីរសៀល…
បន្ទាយមានជ័យ៖ រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា បានណែនាំដល់កសិករត្រូវជ្រើសរើសប្រើប្រាស់ពូជស្រូវសុទ្ធ ពូជស្រូវល្អ ដូចជាសែនក្រអូប និងផ្ការំដួល ដែលជាពូជស្រូវយុទ្ធសាស្ត្ររបស់ខ្មែរ…
ភ្នំពេញ៖ និស្សិតប្រុសជនជាតិចិនម្នាក់សិក្សាបរិញ្ញាបត្រនៅប្រទេសសិង្ហបុរី ត្រូវបានក្រុមជនទុច្ចរិតបន្លំធ្វើជាសមត្ថកិច្ចសិង្ហបុរីដោយចោទថាជនរងគ្រោះជាប់ពាក់ព័ន្ធករណីឆបោកជាច្រើនករណី ដោយលួងលោមឱ្យជនរងគ្រោះធ្វើដំណើរមកកម្ពុជាថតជាវីដេអូសម្តែងជាត្រូវបានគេចាប់ជំរិត…
បន្ទាយមានជ័យ៖ នគរបាលជាតិកម្ពុជា និងនគរបាលភូមិន្ទថៃ សហប្រតិបត្តិការឃាត់ខ្លួនមុខសញ្ញាជនជាតិថៃចំនួន ៤នាក់ដែលកំពុងសំងំលាក់ខ្លួនក្នុងភូមិសាស្ត្រ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធអនឡាញ…
ភ្នំពេញ៖ ក្រសួងយុត្តិធម៌បានចេញអធិបញ្ជាទៅអយ្យការសាលារាជធានីភ្នំពេញឱ្យចាត់វិធានការលើករណីតុងទីនមួយដែលអ្នកជាប់បំណុលបានចេញសែកអត់លុយជាង ២០ម៉ឺនដុល្លារអាមេរិក។
កណ្ដាល៖ ស្ត្រីម្នាក់ត្រូវបានឃាត់ខ្លួនបន្ទាប់ពីសង្ស័យថាបានសម្លាប់កូនខ្លួនឯងដែលមានអាយុទើប ៣ខែ។ ការឃាត់ខ្លួននេះបន្ទាប់ពីមានការស៉ើបអង្កេតពីក្រុមការងារអង្គភាពការពារកុមារ និងស្នងការដ្ឋាននគរបាលខេត្តកណ្ដាល។
ឧត្តរមានជ័យ៖ មន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យស្នើប្រជាពលរដ្ឋដែលរស់នៅក្បែរៗតំបន់អាងទឹកតាម៉ុកឱ្យមានការប្រុងប្រយ័ត្នខណៈបរិមាណធារទឹកក្នុងអាងហក់ឡើងដល់កម្រិតកម្ពស់ប្រកាសការប្រុងប្រយ័ត្ន។
ក្រុងព្រះសីហនុ៖ សមត្ថកិច្ចបានឲ្យដឹងថា មានជនរងគ្រោះជាភ្ញៀវទេសចរណ៍ជនជាតិបរទេស ដែលមានចំនួនសរុប ៨នាក់ បានជួបគ្រោះថ្នាក់លិចទូក នៅចំណុចក្បែរកោះត្រេះ ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីវេលាម៉ោងជាង៧យប់…
ស្ទឹងត្រែង៖ រដ្ឋបាលខេត្តស្ទឹងត្រែងបានអំពាវនាវដល់ពលរដ្ឋដែលរស់នៅខ្សែទឹកខាងក្រោមប្រុងប្រយ័ត្នចំពោះទឹកទំនប់វារីអគ្គិសនីសេសានក្រោម២ កំពុងតែហក់ឡើងលើសចំណុចប្រុងប្រយ័ត្នចំនួន ៧៥,២៧ម៉ែត្រនាព្រឹកថ្ងៃទី០១ ខែកញ្ញា…
ភ្នំពេញ៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃ បានណែនាំពលរដ្ឋកុំនាំគ្នាទៅដងយកប្រេងពីរថយន្តដឹកប្រេងដែលក្រឡាប់ហូរប្រេងធ្លាយចេញក្រៅ ពីព្រោះវាអាចបង្កជាផ្កាភ្លើងឆាបឆេះបណ្តាលឱ្យគ្រោះថ្នាក់ដល់ជីវិតជាយថាហេតុណាមួយ។
ភ្នំពេញ៖ ក្រុមឧក្រិដ្ឋជន និងអ្នកទោសមេខ្លោងគ្រឿងញៀន ១៣នាក់ ត្រូវបានតុលាការចេញដីកាបង្គាប់ឱ្យឃុំខ្លួនដាក់ពន្ធនាគារព្រៃសជាបណ្តោះអាសន្នកាលពីល្ងាចថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣។
សៀមរាប៖ អាជ្ញាធរជាតិអប្សរាលើកឡើងថាសត្វស្វានៅតំបន់អង្គរ តែងតែបង្កគ្រោះថ្នាក់ដល់ថ្មប្រាសាទ និងគំរាមកំហែងដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាញឹកញាប់ ខណ:បច្ចុប្បន្នកន្លែងទេសចរដែលកំពុងសំបូរសត្វស្វារស់នៅ គឺប្រាសាទអង្គរវត្ត…
ខេត្តកែប៖ កម្លាំងកងរាជអាវុធហត្ថខេត្តកែប បានបង្រ្កាបទាន់ពេលវេលា នូវករណីនាំចូលសាច់បង្កកដែលជាប្រភេទគ្រោះថ្នាក់ដល់សុខភាព។
ព្រះសីហនុ៖ ករណីហិង្សាទៅវិញទៅមករវាងជនជាតិវៀតណាម និងជនជាតិចិន ២ក្រុម សរុបមានគ្នា ១៥នាក់ បានវៃតប់គ្នាយ៉ាងអាណាធិបតេយ្យ ផ្អើលដល់សមត្ថកិច្ចចុះបង្ក្រាបទាំងកណ្តាលរាត្រី នៅក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ ស្រាប់តែប្រទះឃើញអាវុធខ្លីមួយដើមថែមទៀតផងដែរ។
ព្រះសីហនុ៖ នគរបាលខេត្តព្រះសីហនុ បង្ក្រាបបានករណីជនជាតិចិនចាប់ជនជាតិចិនដូចគ្នាចូលក្នុងរថយន្ត ជំរិតទារប្រាក់ ឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមជនសង្ស័យជាច្រើននាក់ទៀត។ ហេតុការណ៍នេះកើតឡើងនៅយប់ម៉ោង៩ ថ្ងៃទី២៧…
ភ្នំពេញ៖ បុរសម្នាក់ដែលលើកដៃទះកំភ្លៀងលើស្ត្រីម្នាក់ដែលជិះម៉ូតូសាចទឹកដាក់កាលពីល្ងាចថ្ងៃសុក្រទី២៥ ខែសីហា ឆ្នាំ២០២៣ ពេលនេះត្រូវបានអធិការដ្ឋាននគរបាលខណ្ឌសែនសុខឃាត់ខ្លួននៅថ្ងៃចន្ទនេះបន្ទាប់ពីទទួលបានពាក្យបណ្តឹងពីស្ត្រីជនរងគ្រោះ។
ភ្នំពេញ៖ សមាគមអៃរាវត្តារៀបចំកម្មវិធីរាត្រីសមោសរ ដើម្បីរៃអង្គាសថវិកាជួយដល់កិច្ចការងារអភិរក្សដំរី ខណៈការរៀបចំលើកទី៥នេះមានភ្ញៀវកិត្តិយសចូលរួមច្រើនជាងឆ្នាំមុនៗ ដែលរៀបចំឡើងនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ នៅសណ្ឋាគារ…
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ កងកម្លាំងបានបញ្ជូនជនសង្ស័យចំនួន ១១នាក់ដែលពាក់ព័ន្ធការរំដោះទណ្ឌិតជនជាតិចិននៅខេត្តសៀមរាប ទៅសាលាដំបូងរាជធានីភ្នំពេញ។
ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស សុខា បានកោតសរសើរដល់ប្រតិបត្តិការរបស់កងកម្លាំងបង្រ្កាបឧក្រិដ្ឋជនរំដោះទណ្ឌិតគ្រឿងញៀននៅខេត្តសៀមរាបបានជាបន្តបន្ទាប់ដោយជោគជ័យ។
សៀមរាប៖ កម្លាំងនគរបាលខេត្តសៀមរាប បានស្រាវជា្រវនិងចាប់បានជនសង្ស័យជនជាតិខ្មែរចំនួន ២នាក់ទៀតដែលជាប់ពាក់ព័ន្ធនឹងករណីរំដោះទណ្ឌិតដែលជាមេក្លោងគ្រឿងញៀននៅគ្លិនីកធ្មេញកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣។ គិតមកដល់ពេលនេះសមត្ថកិច្ចចាប់បានជនសង្ស័យសរុបចំនួន…
បន្ទាយមានជ័យ៖ អ្នកនាំពាក្យស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានច្រានចោលផ្សព្វផ្សាយក្នុងបណ្តាញសង្គមដែលចោទប្រកាន់កម្លាំងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ថាជនសង្ស័យប្រើប្រាស់ និងជួញដូរគ្រឿងញឿនបានស្លាប់ ដោយប៉ូលីសនៅអធិការដ្ឋានមង្គលបូរីធ្វើទារុណកម្ម។…
ភ្នំពេញ៖ កម្លាំងនគរបាល នៃនាយកដ្ឋានគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ បានចុះទៅបង្រ្កាបទីតាំងកែច្នៃ វេចខ្ចប់ ស្តុកចែកចាយប្រេងម៉ាស៊ីនម៉ាក TOTAL និង Tra Chang ក្លែងក្លាយមួយកន្លែងនៅនៅសង្កាត់ស្វាយប៉ាក…
កំពត៖ មន្ត្រីសាខាកិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ CCF ខេត្តកំពត កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ បានសហការជាមួយអាជ្ញាធរដែនដីចុះទៅយកសំណាកស្រាសចំនួន ៤គំរូនៅអាជីវកម្មបិតស្រាដើម្បីមកត្រួតពិនិត្យ…
ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ចាប់បានអ្នកទោសមេក្លោង គ្រឿងញៀន Chen Hsin Han នៅភូមិសាស្ត្រខណ្ឌជ្រោយចង្វារដែលត្រូវបានក្រុមឧក្រិដ្ឋជនប្រដាប់អាវុធរំដោះនៅគី្លនិកព្យាបាលធ្មេញក្នុងខេត្តសៀមរាប…
ព្រះសីហនុ៖ ករណីផ្ទុះអាវុធក្នុងក្រុងព្រះសីហនុ នាព្រឹកថ្ងៃ២២ ខែសីហា ឆ្នាំ២០២៣នេះ កំលាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុឲ្យដឹងជាបឋមថា បច្ចុប្បន្នគិតត្រឹមម៉ោងជាង ១២ថ្ងៃត្រង់ ថ្ងៃដដែល សមត្ថកិច្ចបង្ក្រាបបានជនសង្សយ័ពាក់ព័ន្ធចំនួន…
ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជូនដំណឹងពីការវាយប្រហារតាមប្រព័ន្ធតេឡេក្រាម ដែលបាននិងកំពុងកើតមានឡើងគួរឱ្យកត់សម្គាល់ ដោយចោរព័ត៌មានវិទ្យា (Hacker) ផ្ញើសារបោកបញ្ឆោតទៅអ្នកប្រើប្រាស់។
ឧត្តរមានជ័យ៖ សម្តេចពិជ័យសេនា ទៀ បាញ់ បានផ្ញើសារចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះលោកព្រិន្ទបាលឯក ម៉ុយ ទឿម ដែលបានពលីជីវិតដោយជាន់មីនផ្ទុះស្លាប់ក្នុងពេលដើរល្បាតត្រួតពិនិត្យការពារបូរណភាពទឹកដីនៅចំណុចខ្នងភ្នំដងរែក…
ភ្នំពេញ៖ កម្លាំងនគរបាលនៃមន្ទីរប្រឆាំងគ្រឿងញៀនបានឃាត់ខ្លួនជនជាតិចិនតៃវ៉ាន់ម្នាក់កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ ពាក់ព័ន្ធនឹងគ្រឿងញៀនជាង ៧គីឡូក្រាមនៅក្នុងខណ្ឌបឹងកេង រាជធានីភ្នំពេញ។
ឧត្តរមានជ័យ៖ អគ្គបញ្ជាការដ្ឋានកងយុទ្ធពលខេមរភូមិន្ទបានឱ្យដឹងថានាយទាហានរងម្នាក់លោកព្រិន្ទបាលឯក ម៉ុយ ទឿម បានជាន់មីនផ្ទុះស្លាប់ក្នុងពេលដើរល្បាតការពារទីតាំង នៅចំណុចខ្នងភ្នំដងរែក ស្ថិតក្នុងភូមិតាមាន់សែនជ័យ…
ព្រែវែង៖ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានរាយការណ៍ថា មានក្មេងប្រុសម្នាក់អាយុ ១៤ឆ្នាំ រស់នៅភូមិព្រែកធំ ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង បានស្លាប់កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣ ដោយសារផឹកភេសជ្ជៈគ្រឿងកំប៉ុងច្រើនពេករហូតប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព។
ភ្នំពេញ៖ ឧក្រិដ្ឋជន ៧នាក់ ត្រូវបានចាប់ខ្លួនពាក់ព័ន្ធករណីរំដោះអ្នកទោសដែលមន្រ្តីពន្ធនាគារបញ្ជូនមកព្យាបាលធ្មេញនៅក្រុងសៀមរាប ខណៈទណ្ឌិតមេក្លោងគ្រឿងញៀននោះបន្ដរត់គេចខ្លួន។
សៀមរាប៖ ស្នងការនគរបាលខេត្តសៀមរាប លោក តេង ច័ន្ទណាត បានប្រាប់ EAC News នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ តាមទូរស័ព្ទថា ឧក្រិដ្ឋជនពាក់ព័ន្ធករណីរំដោះអ្នកទោសអំឡុងពេលបញ្ជូនមកធ្វើធ្មេញនៅខេត្តសៀមរាប មកដល់ពេលនេះសមត្ថកិច្ចបង្ក្រាបបានមួយចំនួន…
បាត់ដំបង៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបំភ្លឺជុំវិញការផ្សព្វផ្សាយថាមានត្រីស៊ីសាច់មនុស្សនៅក្នុងស្ទឹងក្រញូង ស្រុកសំឡូត កាលពីថ្ងៃទី១៧ ខែសីហា ឆ្នំា២០២៣ ថាមិនមែនជាព័ត៌មានពិតប្រាកដនោះទេ។
ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ នេះមានករណីផ្ទុះធុងហ្គាសនៅក្នុងផ្ទះមួយកន្លែងស្ថិតនៅភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ បណ្តាលឱ្យបុរសម្នាក់ស្លាប់នៅនឹងកន្លែង។
ភ្នំពេញ៖ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌចំការមន បានកសាងសំណុំរឿង និងបញ្ជូនបុរសបើកបរម៉ូតូកង់បីបញ្រ្ចោសទិស មិនទទួលស្គាល់កំហុស ហើយថែមទាំងយកដែកទីបបម្រុងវាយលើម្ចាស់រថយន្តដែលបើកបរត្រូវទិស ទៅសាលាដំបូងរាជធានីភ្នំពេញ…
សៀមរាប៖ ឧក្រិដ្ឋជនមួយក្រុម បានធ្វើសកម្មភាពរំដោះអ្នកទោសគ្រឿងញៀនម្នាក់ ដែលជាមេក្លោងគ្រឿងញៀនតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ ៥២ឆ្នាំ អំឡុងពេលដែលអ្នកទោសនោះត្រូវអនុរក្សពន្ធនាគារបញ្ជូនទៅព្យាបាលធ្មេញនៅគ្លីនិកឯកជនមួយនៅក្រុងសៀមរាប។
ព្រះសីហនុ៖ សំឡេងរណាយន្ត បានបន្លឺយ៉ាងកងរំពងរួមជាមួយរថយន្តកំពុងធ្វើសកម្មភាពយ៉ាងគគ្រឹកគគ្រេង នៅក្នុងតំបន់ការពារច្រើនយ៉ាងក្បាលឆាយ ចំណុចលើឆ្នេរព្រែកៗក្នុងភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បង្កឲ្យប្រជាពលរដ្ឋជាច្រើនបានចោទសួរតៗគ្នាថាតើជាបទល្មើសព្រៃឈើឬយ៉ាងណា។
ភ្នំពេញ៖ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក សាន សុខសីហា បានបញ្ជាក់ឱ្យEAC ដឹងថា អធិការដ្ឋានរងនគរបាលខណ្ឌចំការមនដែលប្រើអំពើហិង្សាដាក់អ្នកបើកបររថយន្តដែលទៅបុកខឿនមុខផ្ទះពលរដ្ឋ ត្រូវបានអាជ្ញាធរកសាងសំណុំរឿងបញ្ជូនទៅតុលាការនារសៀលថ្ងៃទី១៦…
ភ្នំពេញ៖ អ្នកបេីកបរម៉ូតូកង់បីបញ្ច្រាសទិស ហេីយមានបំណងបង្កហិង្សាដោយប្រេីដែកទីប ចង់វាយទៅលេីអ្នកបេីកបររថយន្ត ត្រូវបានឃាត់ខ្លួន។
កំពត៖ ស្នងការនគរបាលខេត្តកំពត លោក ម៉ៅ ច័ន្ទមធុរិទ្ធ បានទទួលនូវការសុំទោសរបស់ក្រុមហ៊ុនពិភពដីមាស និង ស្នើឱ្យក្រុមហ៊ុនរកដំណោះស្រាយជូនប្រជាពលរដ្ឋដែលកំពុងមានបញ្ហាជាមួយធនាគារអោយបានឆាប់។
បាត់ដំបង៖ សមត្ថកិច្ចខេត្តបាត់ដំបងបានឃាត់ខ្លួនជនសង្ស័យចំនួន០៨នាក់ដែលពាក់ព័ន្ធឹនឹងថតវីដេអូនារីដែលកំពុងតែងូតទឹកក្នុងបន្ទប់ទឹកនៃបន្ទប់ជួលមួយកន្លែងនៅចំណុចក្រុម ទី១១ ស្ថិតភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក…
ព្រះសីហនុ៖ សមត្ថកិច្ចបានបញ្ជូនអ្នករត់PassAppចំនួន៨នាក់ទៅពន្ធនាគារ ពាក់ព័ន្ធនឹងករណីប្រើអំពើហិង្សាដាក់គ្នាទៅវិញទៅមកកាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ ស្ថិតក្នុងចំណុចរង្វង់មូលតោ២ ក្រុងព្រះសីហនុក្រោមបទ«ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស»។
បន្ទាយមានជ័យ៖ ស្នងការរដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបំភ្លឺព័ត៌មានករណីសមត្ថកិច្ចស្រុកមង្គលបូរីឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធគ្រឿងញៀន ក្រោយមកជនសង្ស័យបានស្លាប់ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣។
បាត់ដំបង៖ ក្រសួងបរិស្ថានបានសម្រេចផាកពិន័យចំពោះក្រុមហ៊ុន Phoenix Industrial Co.Ltd ចំនួន ៤៦៨ ៥៦០ដុល្លារអាមេរិក ដោយសារតែបានបង្ហូរសំណល់រាវចូលក្នុងទឹកស្ទឹងសង្កែបណ្តាលឱ្យទឹកប្រែជាពណ៌ខ្មៅ និងត្រីងាប់ជាច្រើនក្បាលកាលពីដើមខែសីហា…
ខេត្តព្រះសីហនុ៖ នគរបាលខេត្តព្រះសីហនុបានបង្ក្រាបករណីចាប់ជំរិតធំមួយក្នុងខេត្តពាក់ព័ន្ធនឹងលុយ ១លានដុល្លារ និងបានឃាត់ខ្លួនជនសង្ស័យជាជនជាតិចិន ២នាក់ បន្ទាប់ពីផ្ទុះអាវុធកក្រើកខេត្តកាលពីថ្ងៃទី១៣ ខែសីហា ម្សិលមិញ។
ភ្នំពេញ៖ ក្រសួងកសិកម្មហាមពលរដ្ឋដែលកំពុងចិញ្ចឹមប្រភេទត្រីពីរ៉ាន់ញ៉ា ដែលស៊ីសាច់ជាអាហារមិនត្រូវឱ្យលែងចូលធម្មជាតិ និងត្រូវប្រគល់ឱ្យរដ្ឋបាលជលផលជាកំហិត ក្រោយទទួលដំណឺងនិងចុះដកហូត បំផ្លាញចោលប្រភេទត្រីនេះកាលពីថ្ងៃទី៦…
ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យអធិការដ្ឋាននគរបាលខណ្ឌចំការមនត្រូវអនុវត្តតាមច្បាប់ចំពោះលោកអធិការរងនគរបាលខណ្ឌចំការមនម្នាក់ដែលបានប្រើពាក្យសម្តីមិនសមរម្យ និងប្រើអំពើហិង្សាដាក់លើបុរសម្នាក់ដែលបើករថយន្តបុកខឿន…
ក្រុងព្រះសីហនុ៖ (ព័ត៌មានបឋម) នៅព្រឹកព្រលឹមថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣នេះ មានករណីផ្ទុះអាវុធជាច្រើនគ្រាប់ក្នុងប្រតិបត្តិការណ៍បង្ក្រាបករណីចាប់ជំរិតនៅក្រុងព្រះសីហនុប៉ូលិសរំដោះបានជនរងគ្រោះជាជនជាតិចិនម្នាក់រងរបួសធ្ងន់…
កណ្តាល៖ ប្តីប្រពន្ធ ២នាក់ ត្រូវបានជនមិនស្គាល់មុខបាញ់សម្លាប់ទាំងយប់ម៉ោង៣កន្លះទាបភ្លឺ ឈានចូលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ នៅក្រោមផ្ទះជនរងគ្រោះស្ថិតនៅភូមិថ្មី ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
បាត់ដំបង៖ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វាព្រំដែនអន្តរជាតិភ្នំដី ឃាត់ខ្លួនបានមេខ្យល់ចំនួន២រូបដែលបម្រុងនាំពលករខ្មែរឆ្លងដែនទៅប្រទេសថៃខុសច្បាប់កាលពីថ្ងៃទី១០…
ភ្នំពេញ៖ មន្ទីរប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣ បង្ក្រាបបានក្រុមឧក្រិដ្ឋជន ចរាចរគ្រឿងញៀនឆ្លងដែន ពីតំបន់ត្រីកោណមាស ឆ្លងកាត់ឡាវចូលមកកម្ពុជា ស្ថិតនៅចំនួន ២ទីតាំង ដោយទីតាំងទី១ នៅផ្ទះសំណាក់កណ្តាលស្ទឹងព្រែកជ្រៃ…
បន្ទាយមានជ័យ៖ គ្រឿងញៀនដែលបង្ក្រាប រឹបអូស ដកហូតបានចំនួន ៣ខេត្តរួមមាន ខេត្តមានបន្ទាយមានជ័យ ប៉ៃលិន និងខេត្តឧត្តរមានជ័យ ត្រូវបានអាជ្ញាធរប្រមូលយកដុតចោលនៅក្នុងខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣…
ភ្នំពេញ៖ នាយករដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានក្រើនរម្លឹកដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នចំពោះការថតរូបស្រើបស្រាលជាមួយដៃគូស្នេហា ក្រោយពីចាប់បញ្ជូនយុវជនរោគចិត្តម្នាក់បញ្ជូនទៅតុលាការ។
ភ្នំពេញ៖ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ឧត្តមសេនីយ៍ឯក ស ថេត បានសម្រេចផ្អាកការងារបណ្តោះអាសន្នចំពោះមន្ត្រីនគរបាលជាតិចរាចរណ៍ផ្លូវគោកចំនួន៣នាក់ ដោយសារកំហែងយកប្រាក់ពីអ្នកបើករថយន្តជនជាតិចិន។
ភ្នំពេញ៖ មន្ទីរប្រឆាំងគ្រឿងញៀនបានចុះបង្កា្របករណីគ្រឿងញៀនចំនួន ២ទីតាំងក្នុងខណ្ឌសែនសុខ និងខណ្ឌចំការមន ដោយឃាត់ខ្លួនជនសង្ស័យជនជាតិចិន ១នាក់ និងជនជាតិខ្មែរចំនួន ២នាក់ និងរឹបអូសបានសារធាតុញៀនសរុបចំនួន ១០២គីឡូក្រាម…
ភ្នំពេញ៖ ម្ចាស់ដីឡូត៍ពិភពដីមាស និងអង្គរក្សសរុបចំនួន ១៣នាក់ ត្រូវបានអាជ្ញាធរកសាងសំណុំរឿងបញ្ជូនទៅតុលាការនារសៀលម៉ោង២ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣។ នេះបើតាមអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក…
បាត់ដំបង៖ សមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យជាម្ចាស់ Pass App ម្នាក់ក្រោយមានបំណងមិនល្អបង្កអោយស្រ្តីភ្ញៀវទេសចរណ៍ជនជាតិបារាំងម្នាក់ភ័យលោតចុះពីលើ Pass App បណ្តាលអោយរងរបួសបាក់ឆ្អឹងបាតដៃ និងដាច់រលាត់មុខមាត់។
ភ្នំពេញ៖ សមត្ថកិច្ចនារសៀលថ្ងៃទី០៧ ខែសីហា នេះបានឃាត់ខ្លួនម្ចាស់ក្រុមហ៊ុនដីឡូត៍ពិភពដីមាស និងអង្គរក្សស្ថិតនៅក្នុងភូមិត្រពាំងថ្លាន់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ក្រោយពីបានបង្កហិង្សាដល់សមត្ថកិច្ច។
ព្រះសីហនុ៖ ករណីស្ត្រីមួយរូបទទួលមរណភាពក្រោយសម្រាលកូនខ្ចីនៅក្រុងព្រះសីហនុ ក្រោយសម្រាលកូន នៅមន្ទីរសម្រាកព្យាបាលឯកជនមួយក្នុងក្រុងព្រះសីហនុ។
ភ្នំពេញ៖ បុរសម្នាក់ត្រូវបានសង្ស័យថាប្រព្រឹត្តិអំពើមិនគប្បីទៅលើកុមារីមួយរូបនៅលើរថយន្តក្រុងសាធារណៈ ខណៈសកម្មភាពនោះត្រូវបានតៃកុងឡានរថយន្តក្រុងសាធារណៈឃើញ និងបានជួយអន្តរាគមន៍ដល់កុមារីនោះភ្លាមៗ។
ព្រះវិហារ៖ មន្ទីរសុខាភិបាលខេត្តព្រះវិហារណែនាំពលរដ្ឋកុំបរិភោគសត្វកំភេមខ្មោច ពីព្រោះវាអាចបង្កឱ្យគ្រោះថ្នាក់ដល់ជីវិត ខណៈកាលពីល្ងាចថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ មានប្តីប្រពន្ធ ២នាក់បានចាប់សត្វកំភេមយកមកបរិភោគដែលបណ្តាលឱ្យប្រពន្ធស្លាប់…
កំពង់ចាម៖ មានករណីក្របីផ្អើលរត់ជាន់គ្នាលង់ទឹកងាប់ចំនួន ១៧ក្បាល ស្ថិតនៅឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម នាថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣ ដោយសារម្ចាស់ជិះទូកមានរចនារូបភ្នែកឃើញដូចរូបសត្វក្រពើ។
បាត់ដំបង៖ រដ្ឋបាលខេត្តបាត់ដំបងបានចេញសេចក្តីបំភ្លឺថា ករណីត្រីពុលងាប់នៅក្នុងទឹកស្ទឹងសង្កែកាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣ គឺបណ្តាលមកពីមានសំណល់រាវម្យ៉ាងរបស់រោងចក្រមួយកន្លែងហូរចូលក្នុងទឹកស្ទឹងសង្កែមានពណ៌ខ្មៅដែលមានទីតាំងស្ថិតនៅភូមិភ្ជាវ…


