ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ព័ត៌មានអន្តរជាតិ

Breaking News: Bitcoin ធ្លាក់ថ្លៃជាង៣ពាន់ដុល្លារក្នុងមួយCoin ប៉ុន្មានម៉ោងក្រោយរុស្ស៊ីវ៉ៃអ៊ុយក្រែន

អន្តរជាតិ៖ លុយអេឡិចត្រូនិច Bitcoin បានដាំក្បាលចុះនៅថ្ងៃនេះបន្ទាប់ពីរុស្ស៊ីបើកការវាយប្រហារលើប្រទេសអ៊ុយក្រែន ដែលធ្វើឱ្យធ្លាក់ពីជិត៤ម៉ឺនដុល្លារក្នុងមួយ Coin កាលពីម្សិលមិញ មកនៅក្រោម ៣ម៉ឺន៥ពាន់ដុល្លារក្នុងមួយCoin…

អ៊ុយក្រែន ថាបានសម្លាប់ទាហានរុស្ស៊ីប្រមាណ ៥០នាក់

អ៊ុយក្រែន៖ ទាហានអ៊ុយក្រែនប្រកាសថា បានសម្លាប់ទ័ពរុស្ស៊ីប្រមាណ ៥០នាក់ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានបារាំង AFP នៅមុននេះបន្តិច។

ភាគហ៊ុនអឺរ៉ុបធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីរុស្ស៊ីវាយប្រហារអ៊ុយក្រែន

អឺរ៉ុប៖ ទីផ្សារអឺរ៉ុបបានធ្លាក់ចុះជាខ្លាំង នៅថ្ងៃព្រហស្បតិ៍នេះប៉ុន្មានម៉ោងបន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចាប់ផ្តើមប្រតិបត្តិការយោធានៅអ៊ុយក្រែន។

មនុស្សជាច្រើនបានសម្រុកចាកចេញពីរដ្ឋធានីអ៊ុយក្រែន

អ៊ុយក្រែន៖ រូបថតពីរដ្ឋធានី Kyiv របស់អ៊ុយក្រែន គេឃើញមានរថយន្តជាច្រើនខ្សែ ដែលធ្វើដំណើរចេញពីទីក្រុង បន្ទាប់ពីការវាយប្រហាររបស់រុស្ស៊ី នៅព្រឹកថ្ងៃព្រហស្បតិ៍។ ចរាចរណ៍ខ្លាំងទំនងជាធ្វើដំណើរទៅទិសខាងលិចឆ្ងាយពីកន្លែងដែលឮសំឡេងផ្ទុះនៅព្រឹកនេះ។

នាយករដ្ឋមន្ត្រីជប៉ុននិយាយថាការវាយប្រហាររបស់រុស្ស៊ីធ្វើឱ្យបាត់សណ្តាប់ធ្នាប់អន្តរជាតិ

ជប៉ុន៖ នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានថ្កោលទោសភ្លាមៗបន្ទាប់ពីការវាយប្រហាររបស់រុស្ស៊ីនៅភាគខាងកើតអ៊ុយក្រែនដោយនិយាយថាវា «អង្រួនមូលដ្ឋានគ្រឹះនៃសណ្តាប់ធ្នាប់អន្តរជាតិ» ។

ស្ថានទូតចិននៅអ៊ុយក្រែនឱ្យពលរដ្ឋខ្លួនដាក់ទង់ជាតិចិនលើរថយន្តដើម្បីសុវត្ថិភាព

អ៊ុយក្រែន៖ ស្ថានទូតចិនប្រចាំនៅទីក្រុងគៀវ បានណែនាំពលរដ្ឋខ្លួនទាំងអស់ ដែលកំពុងស្ថិតនៅក្នុងប្រទេសអ៊ុយក្រែន ត្រូវស្នាក់នៅក្នុងផ្ទះ និងដាក់ទង់ជាតិចិននៅជាប់យានជំនិះរបស់ពួកគេប្រសិនបើចាំបាច់ត្រូវធ្វើដំណើរចេញក្រៅ។

ជើងហោះហើរអន្តរជាតិភាគច្រើនបានលុបចោល និងហោះវាងទឹកដីអ៊ុយក្រែន

អន្តរជាតិ៖ រូបភាពពីសេវាតាមដានការហោះហើរ Flightradar24 បង្ហាញគ្មានជើងហោះហើរណាមាននៅលើដែនអាកាស លើអ៊ុយក្រែន និងភាគខាងលិចនៃប្រទេសរុស្ស៊ីទៀតទេ ដោយយន្តហោះនៅក្នុងតំបន់កំពុងវាងទិសដៅ ក្រោយរុស្ស៊ីបានបើកការវាយប្រហារអ៊ុយក្រែននោះ។

ស្ថានីយ៍រថភ្លើងក្រោមដីក្លាយជាកន្លែងដែលពលរដ្ឋអ៊ុយក្រែនពួនដើម្បីគេចពីការវាយប្រហាររបស់រុស្ស៊ី

ក្រុងគៀវ៖ ស្ថានីយ៍រថភ្លើងក្រោមដីនៅរដ្ឋធានី Kyiv របស់អ៊ុយក្រែន បានក្លាយទៅជាលេនដ្ឋាន ដែលពលរដ្ឋអ៊ុយក្រែននាំគ្នាទៅពួកដើម្បីគិចពីការវាយប្រហារណាមួយរបស់រុស្ស៊ី ។

Breaking News: រុស្ស៊ីចាប់ផ្ដើមវាយអ៊ុយក្រែន ខណៈលោក Joe Biden បួងសួងសុំឱ្យប្រជាជនអ៊ុយក្រែនរួចពីគ្រោះថ្នាក់

ម៉ូស្គូ៖ កងកម្លាំងរុស្ស៊ីបានបាញ់មីស៊ីលជាច្រើនគ្រាប់ទៅកាន់ទីក្រុងផ្សេងៗគ្នាក្នុងប្រទេសអ៊ុយក្រែន ហើយបានពង្រាយទាហាននៅឆ្នេរសមុទ្រភាគខាងត្បូងអ៊ុយក្រែននៅថ្ងៃនេះ។

ចិនប្រកាសដាក់ទណ្ឌកម្មក្រុមហ៊ុនអាមេរិកដែលលក់អាវុធឱ្យតៃវ៉ាន់

អន្តរជាតិ៖ ប្រទេសចិនកាលពីថ្ងៃចន្ទបានដាក់ទណ្ឌកម្មលើក្រុមហ៊ុនការពារជាតិសហរដ្ឋអាមេរិក Lockheed Martin និង Raytheon Technologies ជុំវិញការលក់អាវុធទៅឱ្យកោះតៃវ៉ាន់ ដោយថាកិច្ចព្រមព្រៀងអាវុធបានធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍សន្តិសុខរបស់ប្រទេស…

ហុងកុងបង្កើនល្បឿនសាងសង់បន្ទប់សម្រាកព្យាបាលកូវីដ ខណៈករណីឆ្លងមានការកើនឡើង

អន្តរជាតិ៖ ទីក្រុងហុងកុងបានប្រញាប់សាងសង់កន្លែងសម្រាប់ដាក់អ្នកជំងឺកូវីដ-១៩ រាប់ពាន់នាក់ ខណៈដែលក្រុមអ្នកសាងសង់មកពីប្រទេសចិនដីគោកបានធ្វើការក្រោមភ្លៀង និងអាកាសធាតុត្រជាក់ឥតឈប់ឈរដើម្បីពន្លឿនការសាងសង់។

អ៊ុយក្រែនសង្ឃឹមថា គំនិតផ្តួចផ្តើមសន្តិភាពរបស់លោក Macron ឱ្យមានជំនួបអាមេរិក-រុស្ស៊ីនឹងកើតមាន

អន្តរជាតិ៖ រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Oleksii Reznikov បាននិយាយកាលពីថ្ងៃចន្ទថា អ៊ុយក្រែន សង្ឃឹមថា ជំនួបកំពូលរវាងប្រធានាធិបតីអាមេរិក និងរុស្ស៊ីអាចត្រូវបានអនុវត្ត ហើយទីក្រុង Kyiv អាចចូលរួមក្នុងកិច្ចប្រជុំនេះ។

តម្លៃប្រេងអន្តរជាតិបន្តកើនឡើង ខណៈមានការព្រមានថ្មីជុំវិញជម្លោះអ៊ុយក្រែន-រុស្ស៊ី

អន្តរជាតិ៖ តម្លៃប្រេងអន្តរជាតិបានកើនឡើងច្រើនជាង ១ដុល្លាទៀតនៅថ្ងៃចន្ទនេះ ចំពោះមុខការកើនឡើងភាពច្របូកច្របល់ជុំវិញជម្លោះដែលអាចកើតមានរវាងរុស្ស៊ី និងអ៊ុយក្រែន ដោយសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបានបញ្ជាក់យ៉ាងច្បាស់ថា…

Justin Bieber រកឃើញវិជ្ជមានកូវីដ-១៩

អន្តរជាតិ៖ កាលពីថ្ងៃអាទិត្យ ទី២០ ខែកុម្ភៈ ម្ចាស់បទចម្រៀង "Yummy" លោក Justin Bieber បានតេស្តវិជ្ជមានកូវីដ-១៩។

លោក បៃឌិន ថានឹងបន្តការងារទូតជាមួយលោក ពូទីន ក្នុងលក្ខខន្តមិនវាយអ៊ុយក្រែននោះ

វ៉ាស៊ីនតោន៖ សេតវិមានបានបញ្ជាក់កាលពីថ្ងៃអាទិត្យថា ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន បានយល់ព្រមជាគោលការណ៍ចំពោះកិច្ចប្រជុំជាមួយសមភាគីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដរាបណាទីក្រុងមូស្គូមិនឈ្លានពានអ៊ុយក្រែននោះ។

របបយោធាមីយ៉ាន់ម៉ាជំរុញប្រេសិតប្រធានអាស៊ានលោក ប្រាក់ សុខុន កុំជួបជាមួយអ្នកដែលខ្លួនចាត់ទុកថាជាភេរវករ

អន្តរជាតិ៖ របបយោធាមីយ៉ាន់ម៉ា បានអំពាវនាវឲ្យបេសកជនពិសេសរបស់ប្រធានអាស៊ានលោក ប្រាក់ សុខុន គួរកុំជួបជាមួយស្ថាប័នដែលប្រឆាំងរដ្ឋប្រហារកាលពីឆ្នាំមុន ដែលរបបយោធាបានប្រកាសថាជាក្រុម “ភេរវករ” ដែលផ្ទុយនឹងគោលការអាស៊ាន។

អង់គ្លេសថា ផែនការរបស់រុស្ស៊ីលើអ៊ុយក្រែនអាចបង្កសង្គ្រាមធំបំផុតមិនធ្លាប់មាននៅអឺរ៉ុបចាប់តាំងពីឆ្នាំ១៩៤៥មក

អន្តរជាតិ៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson មានប្រសាសន៍ថា សញ្ញាទាំងអស់បង្ហាញថា ផែនការរបស់រុស្ស៊ីបានចាប់ផ្ដើមរួចជាស្រេចហើយ ហើយគ្រប់គ្នាអាចមើលឃើញយ៉ាងច្បាស់ថា ស្ថានភាពនៅពេលនេះ គឺ អាចជាសង្រ្គាមដ៏ធំបំផុតនៅក្នុងទ្វីបអឺរ៉ុបដែលមានធ្លាប់មានចាប់តាំងពីឆ្នាំ១៩៤៥…

ចិនថា កិច្ចព្រមព្រៀងទីក្រុង Minsk «ជាច្រកចេញតែមួយគត់» សម្រាប់ដោះស្រាយវិបត្តិនៅអ៊ុយក្រែន

អន្តរជាតិ៖ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi មានប្រសាសន៍ថា៖ «ណាតូបានកកើតក្រោយសម័យសង្រ្គាមត្រជាក់។ ឥឡូវនេះយើងត្រូវពិនិត្យមើលស្ថានភាពបច្ចុប្បន្ន ហើយត្រូវតែមានការសម្របខ្លួនទៅនឹងអង្គការណាតូ។ ប្រសិនបើមានការបន្តពង្រីកទៅភាគខាងកើតជាប់ៗគ្នា…

ម្ចាស់ក្សត្រីអង់គ្លេស Elizabeth តេស្តវិជ្ជមានកូវីដ -១៩

អន្តរជាតិ៖ ម្ចាស់ក្សត្រី Elizabeth ព្រះជន្ម ៩៥ ព្រះវស្សា បានធ្វើតេស្តវិជ្ជមានជំងែកូវីដ-១៩ និងកំពុងមានរោគសញ្ញាស្រាល ហើយព្រះម្ចាស់ក្សត្រីកំពុងគង់ព្យាបាលនៅវិមាន Buckingham។

អាជ្ញាធរថៃរកឃើញសត្វស្វាជិត ១០០ក្បាលចងដាក់ក្នុងថង់ប្រហែលជាបំរុងនឹងលក់

អន្តរជាតិ៖ សត្វស្វាជិតមួយរយក្បាលត្រូវបានគេប្រទះឃើញចង់ដាក់នៅក្នុងថង់ ក្នុងផ្ទះដែលគេបោះបង់ចោលមួយក្នុងប្រទេសថៃកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែកុម្ភៈ។

ហុងកុងបង្ខំចិត្តប្រើបន្ទប់សណ្ឋាគារដើម្បីដាក់អ្នកជំងឺកូវីដ-១៩

ហុងកុង៖ មេដឹកនាំទីក្រុងហុងកុងលោកស្រី Carrie Lam បាននិយាយកាលពីថ្ងៃសុក្រថា ទីក្រុងហុងកុងបានត្រៀមបន្ទប់សណ្ឋាគារជាង ២ម៉ឺនបន្ទប់សម្រាប់អ្នកធ្វើចត្តាឡីស័កនិងព្យាបាល ដើម្បីទប់ស្កាត់ការកើនឡើងនៃករណីកូវីដ-១៩។

អ្នកអត់ការងារធ្វើនៅប្រទេសអាល់ហ្សេរីនឹងទទួលបានប្រាក់ឧបត្ថម្ភ $១០០ ក្នុងមួយខែ ព្រមទាំងធានារ៉ាប់រងសុខភាព

អន្តរជាតិ៖ ប្រធានាធិបតី អាល់ហ្សេរី លោក Abdelmadjid Tebboune បានប្រកាសថា ប្រទេសអាល់ហ្សេរីនឹងផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ១៣ ០០០ឌីណា ប្រហែល ១០០ ដុល្លារដែលជាការសម្រេចចិត្តមួយក្នុងគោលបំណងកាត់បន្ថយវិបត្តិសេដ្ឋកិច្ច។

ចិនថាអាមេរិកកំពុងលេងសើចជាមួយសង្គ្រាម

អន្តរជាតិ៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានលើកឡើងថា សហរដ្ឋអាមេរិកកំពុងលេងសើចជាមួយនឹងសង្គ្រាម ហើយបង្កើតភាពតានតឹង" ខណៈដែលទាហានរុស្ស៊ីជាង ១៥ម៉ឺននាក់នៅតែត្រូវបានប្រមូលផ្តុំនៅជិតព្រំដែនអ៊ុយក្រែនបន្ទាប់ពីការប្រកាសរបស់ទីក្រុងម៉ូស្គូអំពីការដកថយមួយផ្នែក។

កងទ័ពអ៊ុយក្រែនហ្វឹកហាត់ប្រើកាំជ្រួចបាញ់រថក្រោះនៅក្នុងសមយុទ្ធ

អន្តរជាតិ៖ កងទ័ពអ៊ុយក្រែនកំពុងហ្វឹកហាត់បាញ់គ្រាប់រ៉ុក្កែតប្រឆាំងរថក្រោះ ដែលផ្តល់ដោយចក្រភពអង់គ្លេស ជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងរបស់លោកខាងលិច ដើម្បីជួយអ៊ុយក្រែនការពារខ្លួនពីការឈ្លានពានណាមួយរបស់រុស្ស៊ី។

អង់គ្លេសបញ្ជាក់ថា គោលនយោបាយបើកចំហរបស់ណាតូនឹងមិនផ្លាស់ប្តូរទេ

អន្តរជាតិ៖ សម្ព័ន្ធមិត្តបានអះអាងថា ទ្វាររបស់ណាតូនៅតែបើកចំហ។ ការសម្រេចចិត្តជាសមាជិកភាពរបស់ណាតូគឺផ្អែកលើសម្ព័ន្ធមិត្តណាតូ ហើយសិទ្ធិរបស់ប្រទេសនីមួយៗគឺត្រូវជ្រើសរើសផ្លូវផ្ទាល់ខ្លួន ដែលមានន័យថាអង្គការយោធាតំបន់មួយនេះនឹងស្វាគមន៍ជានិច្ចប្រសិនជាអ៊ុយក្រែននៅតែរក្សាជម្រើសក្នុងការចូលរួមក្នុងសម្ព័ន្ធមិត្តរបស់ខ្លួន។

ថៃគ្រោងប្តូរឈ្មោះទីក្រុងបាងកកទៅជា «ក្រុងទេពមហានគរ»

ថៃ៖ ការិយាល័យរាជ្យបណ្ឌិតសភាថៃ (ORST) បានប្រកាសពីការផ្លាស់ប្ដូរឈ្មោះរាជធានីផ្លូវការនៃប្រទេសពី «បាងកក» ទៅជា «ក្រុងទេពមហានគរ» ឬ ក្រុងថេបមហាណាខន ជាសំនៀងភាសាថៃ ប៉ុន្តែឈ្មោះបាងកកនឹងនៅតែត្រូវបានទទួលស្គាល់។