ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ព័ត៌មានអន្តរជាតិ

អាជ្ញាធរថៃរកឃើញសត្វស្វាជិត ១០០ក្បាលចងដាក់ក្នុងថង់ប្រហែលជាបំរុងនឹងលក់

អន្តរជាតិ៖ សត្វស្វាជិតមួយរយក្បាលត្រូវបានគេប្រទះឃើញចង់ដាក់នៅក្នុងថង់ ក្នុងផ្ទះដែលគេបោះបង់ចោលមួយក្នុងប្រទេសថៃកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែកុម្ភៈ។

ហុងកុងបង្ខំចិត្តប្រើបន្ទប់សណ្ឋាគារដើម្បីដាក់អ្នកជំងឺកូវីដ-១៩

ហុងកុង៖ មេដឹកនាំទីក្រុងហុងកុងលោកស្រី Carrie Lam បាននិយាយកាលពីថ្ងៃសុក្រថា ទីក្រុងហុងកុងបានត្រៀមបន្ទប់សណ្ឋាគារជាង ២ម៉ឺនបន្ទប់សម្រាប់អ្នកធ្វើចត្តាឡីស័កនិងព្យាបាល ដើម្បីទប់ស្កាត់ការកើនឡើងនៃករណីកូវីដ-១៩។

ចិនថាអាមេរិកកំពុងលេងសើចជាមួយសង្គ្រាម

អន្តរជាតិ៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានលើកឡើងថា សហរដ្ឋអាមេរិកកំពុងលេងសើចជាមួយនឹងសង្គ្រាម ហើយបង្កើតភាពតានតឹង" ខណៈដែលទាហានរុស្ស៊ីជាង ១៥ម៉ឺននាក់នៅតែត្រូវបានប្រមូលផ្តុំនៅជិតព្រំដែនអ៊ុយក្រែនបន្ទាប់ពីការប្រកាសរបស់ទីក្រុងម៉ូស្គូអំពីការដកថយមួយផ្នែក។

អ្នកអត់ការងារធ្វើនៅប្រទេសអាល់ហ្សេរីនឹងទទួលបានប្រាក់ឧបត្ថម្ភ $១០០ ក្នុងមួយខែ ព្រមទាំងធានារ៉ាប់រងសុខភាព

អន្តរជាតិ៖ ប្រធានាធិបតី អាល់ហ្សេរី លោក Abdelmadjid Tebboune បានប្រកាសថា ប្រទេសអាល់ហ្សេរីនឹងផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ១៣ ០០០ឌីណា ប្រហែល ១០០ ដុល្លារដែលជាការសម្រេចចិត្តមួយក្នុងគោលបំណងកាត់បន្ថយវិបត្តិសេដ្ឋកិច្ច។

កងទ័ពអ៊ុយក្រែនហ្វឹកហាត់ប្រើកាំជ្រួចបាញ់រថក្រោះនៅក្នុងសមយុទ្ធ

អន្តរជាតិ៖ កងទ័ពអ៊ុយក្រែនកំពុងហ្វឹកហាត់បាញ់គ្រាប់រ៉ុក្កែតប្រឆាំងរថក្រោះ ដែលផ្តល់ដោយចក្រភពអង់គ្លេស ជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងរបស់លោកខាងលិច ដើម្បីជួយអ៊ុយក្រែនការពារខ្លួនពីការឈ្លានពានណាមួយរបស់រុស្ស៊ី។

អង់គ្លេសបញ្ជាក់ថា គោលនយោបាយបើកចំហរបស់ណាតូនឹងមិនផ្លាស់ប្តូរទេ

អន្តរជាតិ៖ សម្ព័ន្ធមិត្តបានអះអាងថា ទ្វាររបស់ណាតូនៅតែបើកចំហ។ ការសម្រេចចិត្តជាសមាជិកភាពរបស់ណាតូគឺផ្អែកលើសម្ព័ន្ធមិត្តណាតូ ហើយសិទ្ធិរបស់ប្រទេសនីមួយៗគឺត្រូវជ្រើសរើសផ្លូវផ្ទាល់ខ្លួន ដែលមានន័យថាអង្គការយោធាតំបន់មួយនេះនឹងស្វាគមន៍ជានិច្ចប្រសិនជាអ៊ុយក្រែននៅតែរក្សាជម្រើសក្នុងការចូលរួមក្នុងសម្ព័ន្ធមិត្តរបស់ខ្លួន។

ថៃគ្រោងប្តូរឈ្មោះទីក្រុងបាងកកទៅជា «ក្រុងទេពមហានគរ»

ថៃ៖ ការិយាល័យរាជ្យបណ្ឌិតសភាថៃ (ORST) បានប្រកាសពីការផ្លាស់ប្ដូរឈ្មោះរាជធានីផ្លូវការនៃប្រទេសពី «បាងកក» ទៅជា «ក្រុងទេពមហានគរ» ឬ ក្រុងថេបមហាណាខន ជាសំនៀងភាសាថៃ ប៉ុន្តែឈ្មោះបាងកកនឹងនៅតែត្រូវបានទទួលស្គាល់។

Breaking News: រុស្ស៊ីសម្រេចដកទ័ពខ្លះចេញពីព្រំដែនអ៊ុយក្រែនហើយ

អន្តរជាតិ៖ រុស្សីនិយាយថា ខ្លួនកំពុងដកទ័ពរបស់ខ្លួនមួយចំនួនមកវិញពីព្រំដែនអ៊ុយក្រែន ខណៈពិភពលោកកំពុងមានការព្រួយបារម្ភកាន់ខ្លាំងថាសង្រ្គាមអាននឹងផ្ទុះឆាប់ៗនេះ។

ថៃផលិតគ្រឿងសក្ការៈពីសំណល់ប្លាស្ទិកដើម្បីជំរុញការប្រើប្រាស់របស់កែច្នៃឡើងវិញ

បាងកក៖ ដោយសង្ឃឹមថានឹងជំរុញប្រជាជនថៃកាន់តែច្រើនក្នុងការកែច្នៃកាកសំណល់ប្លាស្ទិក ក្រុមហ៊ុនក្នុងស្រុកចំនួនពីរបានសហការគ្នាបង្កើតគ្រឿងសក្ការៈតាមបែបពុទ្ធសាសនា ដោយប្រើសម្ភារៈកែច្នៃចំនួន ៩ប្រភេទ ចាប់ពីដបប្លាស្ទិក…

អាមេរិកថា រុស្ស៊ីអាចនឹងប្រើលេសដើម្បីវាយប្រហារអ៊ុយក្រែន

វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃអាទិត្យថា រុស្ស៊ីអាចឈ្លានពានអ៊ុយក្រែន "ថ្ងៃណាមួយឥឡូវនេះ" ហើយអាចបង្កើតលេសគួរឱ្យភ្ញាក់ផ្អើលសម្រាប់ការវាយប្រហារមួយ ខណៈដែលអធិការបតីអាល្លឺម៉ង់បានរៀបចំសម្រាប់កិច្ចពិភាក្សានៅសប្តាហ៍នេះជាមួយប្រធានាធិបតី…

សាកសពអ្នកបើកយន្តហោះចម្បាំងជប៉ុន F-15 ដែលធ្លាក់នោះត្រូវបានរកឃើញហើយ

អន្តរជាតិ៖ កងកម្លាំងស្វ័យការពារដែនអាកាសជប៉ុន ASDF បានរកឃើញសាកសពអ្នកបើកយន្តហោះចម្បាំងពីរនាក់ ជាអ្នកបើកយន្តហោះចម្បាំងF-15ដែល បានធ្លាក់ចូលទៅក្នុងសមុទ្រជប៉ុនកាលពីចុងខែមុនហើយ។

វៀតណាមសម្រេចបើកជើងហោះហើរអន្តរជាតិឡើងវិញ

អន្តរជាតិ៖ ប្រទេសវៀតណាមនឹងបើកជើងហោះហើរអន្តរជាតិដែលមកប្រទេសនេះឡើងវិញហើយចាប់ពីថ្ងៃទី១៥ ខែកុម្ភៈ ក្រោយពីបានបិទដោយសារតែជំងឺរាតត្បាតកូវីដ-១៩។

ប្រធានាធីបតីអាមេរិកខលនិយាយជាមួយលោក ពូទីន ជាងមួយម៉ោងជំរុញឱ្យបន្ថូរបន្ថយកម្ដៅនៅអ៊ុយក្រែន

អន្តរជាតិ៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន និងប្រធានាធីបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន បាននិយាយគ្នាតាមទូរស័ព្ទរយៈពេលមួយម៉ោងនៅថ្ងៃសៅរ៍ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តរបស់ខ្លួនបានព្រមានថា កងកម្លាំងរុស្ស៊ីអាចឈ្លានពានអ៊ុយក្រែននៅពេលណាក៏បាន។

កងទ័ពភៀសខ្លួនមីយ៉ាន់ម៉ាម្នាក់ ប្រាប់ពីការខាតបង់យ៉ាងធ្ងន់ធ្ងររបស់យោធាដែលបង្កដោយក្រុមពួកឧទ្ទាម Chin

អន្តរជាតិ៖ មន្ត្រីយោធាមីយ៉ាន់ម៉ាម្នាក់ដែលបានភៀសខ្លួនចេញពីប្រទេសនោះ បាននិយាយលម្អិតអំពីការខាតបង់នៅសមរភូមិចំពោះពួកឧទ្ទាមនៅភាគខាងត្បូងនៃរដ្ឋ Chin ដោយយ៉ាងហោចណាស់ ៥០នាក់ត្រូវបានសម្លាប់ និង ២០០នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរក្នុងឆ្នាំ២០២១។

លោក ពូទីន ចង់ស្វែងរកការសម្របសម្រួលលើបញ្ហាអ៊ុយក្រែនបន្ទាប់ពីពិភាក្សាជាមួយប្រធានាធិបតីបារាំង

អន្តរជាតិ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និយាយកាលពីថ្ងៃពុធ ថារុស្ស៊ីនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីស្វែងរកការសម្របសម្រួលលើបញ្ហាអ៊ុយក្រែន បន្ទាប់ពីបានជួបពិភាក្សាជាមួយប្រធានាធិបតីបារាំង អេម៉ានូអែល…

លោក ត្រាំ និយាយថា គាត់នៅតែមានទំនាក់ទំនងជាមួយ លោក គីម ជុងអ៊ុន

វ៉ាស៊ីនតោន៖ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឱ្យដឹងថា លោកនៅតែទាក់ទងជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន តាំងពីលោកចាកចេញពីសេតវិមាន។ ការបង្ហើបរបស់លោក ត្រាំ ធ្វើឡើងស្របពេលដែលមានភាពតានតឹងលើការសាកល្បងមីស៊ីលកូរ៉េខាងជើងនាពេលថ្មីៗនេះ។

ប្រជាជនអង់គ្លេសមិនតម្រូវឱ្យធ្វើចត្តាឡីស័កទៀតឡើយចាប់ពីចុងខែកុម្ភៈតទៅ

ទីក្រុងឡុងដ៍៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសន បាននិយាយកាលពីថ្ងៃពុធថា ចាប់ពីចុងខែកុម្ភៈតទៅប្រជាជនអង់គ្លេសដែលមានជំងឺកូវីដ១៩ នឹងលែងតម្រូវឱ្យធ្វើចត្តាឡីស័កទៀតហើយ ដែលថាជារៀនរស់នៅជាមួយកូវីដ-១៩។

រុស្ស៊ីចល័តនាវាចម្បាំងចំនួន៦គ្រឿងទៅសមុទ្រខ្មៅដើម្បីធ្វើសមយុទ្ធកងទ័ពជើងទឹក

អន្តរជាតិ៖ នាវាចម្បាំងរុស្ស៊ីចំនួន៦គ្រឿង បានធ្វើដំណើរពីសមុទ្រមេឌីទែរ៉ាណេ ទៅសមុទ្រខ្មៅដើម្បីធ្វើសមយុទ្ធកងទ័ពជើងទឹក។ នេះបើតាមការបញ្ជាក់របស់ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់កាលពីថ្ងៃអង្គារ។

ប្រធានាធីបតីកូរ៉េខាងត្បូង៖ ការសាកល្បងនុយក្លេអ៊ែរឬមីស៊ីលអន្តរទ្វីបរបស់កូរ៉េខាងជើងសុទ្ធតែបង្កឱ្យមានវិបត្តិ

សេអ៊ូល៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចេអ៊ីន បាននិយាយថា ការបន្តធ្វើតេស្តអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ឬការធ្វើតេស្តមីស៊ីលរយៈចម្ងាយឆ្ងាយនឹងធ្វើឱ្យឧបទ្វីបនេះត្រឡប់ទៅរកវិបត្តិវិញ។

របបយោធាមីយ៉ាន់ម៉ាអញ្ជើញក្រុមប្រដាប់អាវុធជនជាតិភាគតិច «ចូលតុចរចាសន្តិភាព»

អន្តរជាតិ៖ របបយោធាមីយ៉ាន់ម៉ានាពេលថ្មីៗនេះបានអញ្ជើញអង្គការប្រដាប់អាវុធជនជាតិភាគតិចមួយចំនួន លើកលែងតែក្រុមដែលខ្លួនបានប្រកាសពីមុនថាជា "ក្រុមភេរវករ" ដើម្បីចូលរួមកិច្ចចរចាសន្តិភាពបឋមដែលគ្រោងធ្វើនៅថ្ងៃសៅរ៍នេះ។

ស្ត្រីនៅអ៊ុយក្រែននាំគ្នាចូលរៀនវគ្គការពារខ្លួនបារម្ភពីការគំរាមកំហែងពីរុស្ស៊ី

អន្តរជាតិ៖ Viktoria Makarova ជាស្រ្តីម្នាក់រស់នៅអ៊ុយក្រែន ហើយក៏ជាអ្នកគ្រប់គ្រងក្រុមហ៊ុនសំណង់ មកពីទីក្រុង Kharkiv ភាគខាងកើតអ៊ុយក្រែន បានចំណាយពេលចុងសប្តាហ៍ ដើម្បីរៀនពីរបៀបប្រើកាំភ្លើង ហាត់ក្បាច់គុន ដើម្បីការពារខ្លួន…

ប្រធានាធិបតីរុស្ស៊ី និងបារាំង សង្ឃឹមស្វែងរកដំណោះស្រាយចំពោះភាពតានតឹងនៅអ៊ុយក្រែន

អន្តរជាតិ ៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន អះអាងក្នុងជំនួបជាមួយប្រធានាធិបតីបារាំង អេមម៉ានុយអែល ម៉ាក្រុង កាលពីថ្ងៃចន្ទទី៧ ខែកុម្ភៈ នេះថានឹងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីស្វែងរកការសម្របសម្រួលជុំវិញបញ្ហាអ៊ុយក្រែន។

នាយករដ្ឋមន្ត្រីថៃជួបបញ្ហាផ្ទួនៗខណៈរដ្ឋមន្ត្រីធ្វើពហិការមិនចូលប្រជុំគណៈរដ្ឋមន្ត្រី

បាងកក៖ នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានទទួលសម្ពាធជាថ្មីដោយសារតែរដ្ឋមន្ត្រីចំនួនប្រាំពីរនាក់កាលពីថ្ងៃអង្គារ ប្រកាសធ្វើពហិការមិនចូលរួមកិច្ចប្រជុំគណៈរដ្ឋមន្ត្រីរបស់លោក ដែលជាសញ្ញាមួយផ្សេងទៀតនៃភាពមិនចុះសម្រុងគ្នាដែលកំពុងកើនឡើងនៅជួររដ្ឋាភិបាលចម្រុះ។

ប្រទេសអូស្ត្រាលីនឹងបើកប្រទេសឡើងវិញសម្រាប់អ្នកដំណើរដែលបានចាក់វ៉ាក់សាំងគ្រប់ចំនួន

អន្តរជាតិ៖ នាយករដ្ឋមន្រ្តីអូស្ត្រាលី លោក Scott Morrison បានប្រកាសនៅថ្ងៃចន្ទថា អូស្ត្រាលីនឹងបើកព្រំដែនរបស់ខ្លួនឡើងវិញចំពោះអ្នកដែលបានចាក់វ៉ាក់សាំងគ្រប់ចំនួនចាប់ពីថ្ងៃទី២១ ខែកុម្ភៈ បន្ទាប់ពីបិទប្រទេសជិតពីរឆ្នាំ…

ប្រធានាធិបតីអាមេរិកព្រមានបិទបំពង់បង្ហូរប្រេងពីរុស្ស៊ីទៅកាន់អឺរ៉ុប

វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បាននិយាយកាលពីថ្ងៃចន្ទថាបំពង់បង្ហូរឧស្ម័ន Nord Stream 2 នឹងត្រូវបិទប្រសិនបើរុស្ស៊ីឈ្លានពានអ៊ុយក្រែនហើយសង្កត់ធ្ងន់ថានឹងធ្វើការជាមួយអធិការបតីអាល្លឺម៉ង់…