ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ព័ត៌មានថ្មី

សម្ដេចតេជោប្រាប់ឲ្យអភិបាលខេត្តឆាប់ដោះស្រាយបញ្ហាដីធ្លីប្រជាពលរដ្ឋឲ្យបានឆាប់

ភ្នំពេញ ÷ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ចាដល់អភិបាលខេត្តទាំងអស់ឲ្យដោះស្រាយបញ្ហាដីរដ្ឋនិងប្រជាជន ចុះបញ្ជីឲ្យអស់ដើម្បីបញ្ចប់នូវបញ្ហាទំនាស់ដីធ្លី។

នាយករដ្ឋមន្ត្រីកម្ពុជាស្នើឲ្យបញ្ឈប់ការចែកចាយសុន្ទរកថាព្រាងរបស់សម្ដេចទៅឲ្យអ្នកសារព័ត៌មាន

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានស្នើឲ្យបញ្ឈប់ការចែកចាយ ផ្ដល់ជូននូវសុន្ទរកថារបស់សម្ដេចនៅក្នុងកម្មវិធីនានា ទៅកាន់អ្នកសារព័ត៌មាន ដោយថានៅពេលដែលសម្ដេចឡើងថ្លែងគឺសម្ដេចមិនបានអានតាមសុន្ទរកថាទាំងស្រុងនោះទេ។

ចិន លុបចោលកាតព្វកិច្ចចត្តាឡីស័កសម្រាប់អ្នកដំណើរពីបរទេស

អាជ្ញាធរសុខាភិបាលចិន បានប្រកាសនៅថ្ងៃទី២៧ ខែធ្នូនេះថា ប្រទេសចិន នឹងលុបចោលនូវវិធានការចត្តាឡីស័កសម្រាប់អ្នកដំណើរដែលចូលទៅកាន់ប្រទេសចិន ដែលនឹងចាប់ផ្តើមអនុវត្តពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៣តទៅ។

អស់និយាយ! ឡេវាយក្នុងធុងស្ពេត្រូក្នុងស្រុកខ្មែរសោះក្លែងបន្លំដាក់សុទ្ធម៉ាក BLACK SHEEP

ភ្នំពេញ៖ ឡេលាបខ្លួនម៉ាក BLACK SHEEP ក្លែងក្លាយ កែច្នៃវិចខ្ចប់នៅក្នុងស្រុក បន្លំប្រភពដើមដែលមានរោងចក្រនៅប្រទេសថៃ ត្រូវបានកម្លាំងសមត្ថកិច្ចបង្ក្រាបបាននៅទីតាំងផ្ទះល្វែង ស្រុកអង្គស្នួល ខេត្តកណ្តាល។

រដ្ឋាភិបាលថ្មីរបស់នេប៉ាល់ ផ្តោតលើតុល្យភាពទំនាក់ទំនងឥណ្ឌា-ចិន និងការអភិវឌ្ឍន៍សេដ្ឋកិច្ច

រដ្ឋាភិបាលនេប៉ាល់ថ្មីដែលដឹកនាំដោយអតីតមេឧទ្ទាមម៉ៅនិយម នឹងខិតខំព្យាយាមក្នុងការរក្សាតុល្យភាពនៃទំនាក់ទំនងការទូតជាមួយប្រទេសធំៗក្បែរខាងទាំងពីររួមមាន ចិន និង ឥណ្ឌា

ទស្សនាការផ្សាយផ្ទាល់៖ នាយករដ្ឋមន្ត្រីអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២របស់ក្រសួងដែនដី

ទស្សនាការផ្សាយផ្ទាល់៖ នាយករដ្ឋមន្ត្រីអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២របស់ក្រសួងដែនដី

ទូកជាច្រើនត្រៀមចាំដឹកភ្ញៀវទេសចរជិះកម្សាន្តលេងនៅតាមដងស្ទឹងសៀមរាបដើម្បីសាទរចូលឆ្នាំសកល

សៀមរាប៖ ទូកជាច្រើនកំពុងតែអណ្តែតលើដងស្ទឹងសៀមរាប ត្រៀមចាំដឹកភ្ញៀវទេសចរជិះកម្សាន្តលេង គយគន់ និងស្រូបខ្យល់អាកាសដ៏ស្រស់ថ្លាតាមដងស្ទឹងសៀមរាប ក្នុងឱកាសដើម្បីអបអរពិធីឆ្លងឆ្នាំថ្មី គឺឆ្នាំ២០២៣។

ត្រីរាជទម្ងន់ជិត៥០គីឡូក្រាមត្រូវបានលែងចូលទន្លេមេគង្គក្រោមការតាមដានពីមន្ត្រីជលផល

កណ្តាល៖ ត្រីរាជមានទម្ងន់ចំនួន ៤៦គីឡូក្រាម ប្រវែង ១៥៧សង់ទីម៉ែត្រ ដែលចាប់បានកាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ ត្រូវបានមន្ត្រីរដ្ឋបាលជលផលស្រុកលែងចូលទន្លេមេគង្គវិញ ដោយមានការបំពាក់សញ្ញាសម្គាល់ដើម្បីតាមដានពីការធ្វើចរាចរផ្លាស់ទីរបស់ត្រី។

ខេត្តព្រះសីហនុរៀបចំការប្រារព្ធសិល្បៈផ្លាស់ប្ដូរវប្បធម៌កម្ពុជា-កូរ៉េ

ព្រះសីហនុ៖ ខេត្តព្រះសីហនុនៃព្រះរាជាណាចក្រកម្ពជា បានរៀបចំការសំដែងសិល្បៈផ្លាស់ប្តូរវប្បធម៌កម្ពុជា-កូរ៉េ របស់ក្រុមសិល្បៈពហុវប្បធម៌កុមារទីក្រុងឆាងវុន នៃសាធារណរដ្ឋកូរ៉េ និងសិល្បៈកុមារខេត្តព្រះសីហនុ នៅវេទិកាបុណ្យជាតិ…

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន៖ និវត្តន៍ជនទាំងអស់សុទ្ធតែមានគុណបំណាច់ និងធ្លាប់មានអនុស្សាវរីយ៍ដ៏សែនកម្សត់

ភ្នំពេញ៖ ប្រធានកាកបាទក្រហមកម្ពុជា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានជួបសំណេះសំណាល សួរសុខទុក្ខ និងបំពាក់គ្រឿងឥស្សរិយយសជូននិវត្តន៍ជន-មន្ត្រីកាកបាទក្រហមកម្ពុជា ដែលធ្លាប់បានបម្រើការងារមនុស្សធម៌យ៉ាងសកម្មជាមួយកាកបាទក្រហមកម្ពុជា…

BREAKING NEWS: កម្ពុជាចេញផ្សាយស្ថិតិជំងឺកូវីដ-១៩ ប្រចាំថ្ងៃទី២៧ ធ្នូ ២០២២

ភ្នំពេញ៖ នៅថ្ងៃទី២៧ ធ្នូ ២០២២នេះ កម្ពុជាមានករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ១០នាក់ និងអ្នកជំងឺជាសះស្បើយ​ ចំនួន១៥នាក់, ក្នុងនោះមិនមានករណីនាំចូលថ្មី និងពុំមានអ្នកស្លាប់នោះទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល…

៧រាជធានី-ខេត្តមានភ្ញៀវទេសចរទៅកម្សាន្តច្រើនជាងគេ ចុងសប្តាហ៍ខែធ្នូ

ភ្នំពេញ៖ ភ្ញៀវទេសចរចេញដើរកម្សាន្តជិត ៤៤ម៉ឺននាក់នាសប្ដាហ៍ចុងខែធ្នូនេះ ខណៈមាន ៧រាជធានី-ខេត្តទទួលភ្ញៀវទេសចរណ៍បានច្រើនជាងខេត្តផ្សេងទៀតនៅកម្ពុជា។

អ្នកស្រី ហែម ស៊ីណាត បេក្ខជនបាក់ឌុបមានអាយុច្រើនជាងគេដែលត្រូវបាននាយករដ្ឋមន្ត្រីលើកទឹកចិត្ត

បន្ទាយមានជ័យ៖ អ្នកស្រីវ័យ ៥៦ឆ្នាំ ហែម ស៊ីណាត ដែលជាបេក្ខជនបំពេញវិជ្ជាវ័យចំណាស់ជាងគេដែលប្រឡងបាក់ឌុបធ្លាក់ បានអរគុណដល់នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលបានឧបត្ថម្ភថវិកា ១០លានរៀល និងលើកទឹកចិត្តឱ្យខិតខំរៀនសូត្របន្តការប្រឡងនៅឆ្នាំក្រោយ។

Cody Gakpo ផ្ទេរពី PSV Eindhoven ទៅ Premier League ជាផ្លូវការ

ក្លិបហង្សក្រហម Liverpool បានឈានដល់កិច្ចព្រមព្រៀងទិញយកខ្សែប្រយុទ្ធសញ្ជាតិហូឡង់ Cody Gakpo ពីក្លិប PSV Eindhoven ជាផ្លូវការហើយនៅព្រឹកនេះ។

វណ្ណដា ត្រៀមជួបជាមួយ ជី ដេវីត ម្តងទៀតហើយ?

យោងតាមប្រភពដែលបានលេចឮមួយបង្ហាញថា តារាចម្រៀងរ៉េបដ៏ល្បីល្បាញទាំងពីររូបគឺ លោក ម៉ាន់ វណ្ណដា (VANNDA) និងលោក ងួន ចាន់ដេវិត (G-DEVITH) ត្រៀមនឹងសម្តែងក្នុងកម្មវិធីតែមួយសាជាថ្មីម្តងទៀត

កម្ពុជានឹងបន្តចុះត្រជាក់ដល់ដើមឆ្នាំ២០២៣

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមបានប្រាប់ឱ្យដឹងថា កម្ពុជានឹងបន្តទទួលរងឥទ្ធិពលពីទ្រនុងនៃសម្ពាធខ្ពស់ពីចិននៅក្នុងកម្រិតបង្គួរ និងខ្យល់មូសុងឦសាន្តក្នុងកម្រិតមធ្យម។ ស្ថានភាពនេះនឹងធ្វើឱ្យកម្ពុជាបន្តចុះត្រជាក់ចាប់ពីថ្ងៃទី២៨…

រុស្សី ទប់ស្កាត់ការវាយប្រហារមួយរបស់អ៊ុយក្រែនដែលចូលមកដែនដីខ្លួនជាង៦០០គីឡូម៉ែត្រ

រដ្ឋាភិបាលទីក្រុងម៉ូស្គូ បាននិយាយនៅថ្ងៃចន្ទ ទី២៦ម្សិលមិញនេះថា កងកម្លាំងរបស់ខ្លួនបានរារាំងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក (Drone) របស់អ៊ុយក្រែន ដែលមានគោលដៅវាយប្រហារមកលើមូលដ្ឋានយោធាយុទ្ធសាស្រ្តមួយរបស់រុស្សី

មន្ទីរបរិស្ថានខេត្តក្រចេះ បដិសេធករណីមានមន្រ្តីឃាត់ម៉ូតូ រ៉ឺម៉ក ដើម្បីជំរិតទារប្រាក់

ក្រចេះ៖ មន្ទីរបរិស្ថានខេត្តក្រចេះអះអាងថាមិនមានករណីមន្រ្តីបរិស្ថានខេត្តក្រចេះឃាត់ម៉ូតូ រ៉ឺម៉ក ដើម្បីជំរិតទារប្រាក់ទេ ហើយនឹងស្រាវជ្រាវស្វែងរកជនដែលបន្លំធ្វើជាមន្ត្រីបរិស្ថាននោះមកចាត់ការតាមច្បាប់។

អ្នកនឹងនឹកសេវាកម្មដូរលុយទូរស័ព្ទ! ព្រោះនៅឆ្នាំ២០២៣ ប្រតិបត្តិករទូរស័ព្ទទាំងអស់បញ្ឈប់ផ្ដល់សេវាកម្មនេះ

ភ្នំពេញ៖ ប្រតិបត្តិការផ្ដល់សេវាទូរស័ព្ទចល័តទាំងអស់ នឹងបញ្ឈប់ផ្ដល់សេវាកម្មកញ្ចប់គម្រោងប្ដូរប្រាក់ជាមុនទាំងអស់ចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ តទៅ ដែលនឹងធ្វើឱ្យសេវាកម្មដែលមានអាយុកាលជាង២០ឆ្នាំនេះត្រូវលាអ្នកប្រើប្រាស់ទាំងអស់គ្នាជារៀងរហូតហើយ។

រដ្ឋាភិបាលផ្តល់ប្រាក់រង្វាន់ប្រមាណជា ១លានដុល្លារលើកទឹកចិត្តដល់ជ័យលាភីស៊ីហ្គេមលើកទី៣១

ភ្នំពេញ៖ រដ្ឋាភិបាលប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តចំនួនជិត ៤ពាន់លានរៀល ឬស្មើនឹងជាង ១លានដុល្លារ ដល់ម្ចាស់ជ័យលាភីមេដាយ និងគ្រូបង្វឹក គ្រូជំនួយ ដែលចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣១ ឆ្នាំ២០២២។

Antonio Conte មិនសប្បាយចិត្តពេលបាល់ទាត់ចាប់ផ្តើមលឿនក្រោយចប់ World Cup

អ្នកចាត់ការទូទៅក្លិបបាល់ទាត់ Tottenham Hotspur លោក Antonio Conte បានបង្ហាញភាពមិនសប្បាយចិត្ត ដែលក្របខណ្ឌលីគកំពូលអង់គ្លេសបានចាប់ផ្តើមឡើងវិញយ៉ាងឆាប់រហ័ស

រដ្ឋមន្ត្រីមហាផ្ទៃអំពាវនាវឱ្យពលរដ្ឋបន្តសហការក្នុងបង្រ្កាបល្បែងស៊ីសងខុសច្បាប់

កណ្តាល៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង ឱ្យដឹងថាល្បែងស៊ីសងជាបញ្ហាដែលប៉ះពាល់ដល់សង្គម និងសណ្តាប់ធ្នាប់សាធារណៈ ដែលទាមទារឱ្យមានការសហការដោះស្រាយពីគ្រប់ភាគីពាក់ព័ន្ធ និងជាពិសេសសាធារណជន។

អគ្គិភ័យកំពុងតែឆាបឆេះផ្ទះពលរដ្ឋនៅខណ្ឌឫស្សីកែវ ដោយត្រឹមតែមួយថ្ងៃកើតឡើង ៣ករណី

ភ្នំពេញ៖ គិតចាប់ពីយប់រំលងអធ្រាតឈានចូលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ រហូតដល់រសៀលថ្ងៃនេះ មានករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន ៣ករណីកើតឡើង។

ហេតុអ្វី ហ៊ី ទៀងគីមហុង ក្លាយជាបេក្ខជនជាប់បាក់ឌុបម្នាក់ដែលនាយករដ្ឋមន្ត្រីចាប់អារម្មណ៍បំផុត?

ភ្នំពេញ៖ បេក្ខជន ហ៊ី ទៀងគីមហុង បានក្លាយជាបេក្ខជនដែលជាប់បាក់ឌុបម្នាក់គត់ដែលនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ចាប់អារម្មណ៍បំផុតបើទោះបីគេទទួលបាននិទ្ទេស C ក្ដី។

បុរសម្នាក់ត្រូវបានប្រទះឃើញដេកស្លាប់ក្នុងថ្លុកឈាមដោយក្បាលស្ទើរតែដាច់ចេញពីខ្លួន

ភ្នំពេញ៖ បុរសម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់ក្នុងថ្លុកឈាម ដោយសាកសពស្ទើរតែដាច់ក្បាលចេញពីខ្លួន ហើយនៅក្បែរសាកសពមានដាវសាំម៉ារ៉ៃមួយដើម ដោយសង្ស័យថាជាអំពើឃាតកម្មកាប់សម្លាប់ជនរងគ្រោះយ៉ាងឃោរឃៅ។

នេះបានហៅថារថភ្លើងមែន! ប្រឹងរត់អូសទំនិញឡើងឆេះចេញភ្លើងមែនទែននៅបាត់ដំបង

ខេត្តបាត់ដំបង៖ អគ្គិភ័យមួយបានឆាបឆេះក្បាលរថភ្លើងរបស់ក្រុមហ៊ុនROYAL RAIL WAY បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក៏ដូចជាសមត្ថកិច្ចចេញអន្តរាគមន៍ចុះជួយបាញ់ទឹកពន្លត់។

ព្រិលធ្លាក់ខ្លាំង បណ្តាលឱ្យស្លាប់មនុស្សយ៉ាងតិច ១៧នាក់នៅជប៉ុន

ព្រិលធ្លាក់ខ្លាំងទ្រង់ទ្រាយធំនៅប្រទេសជប៉ុន បណ្តាលឱ្យមនុស្សយ៉ាងហោច ១៧នាក់បានស្លាប់បាត់បង់ជីវិត និងបណ្តាលឱ្យមនុស្សជាង ៩០នាក់រងរបួស

លោក ហ៊ុន ម៉ាណែត ជំរុញឱ្យនិស្សិតខ្មែរដែលទៅរៀនបន្តនៅក្រៅប្រទេស ឈ្វេងយល់ពីវប្បធម៌ និងសង្គមរបស់ប្រទេសដែលខ្លួននៅ

ភ្នំពេញ៖ ក្នុងឱកាសជួបសំណេះសំណាលជាមួយគ្រួសារខ្មែររស់នៅប្រទេសអូស្រ្តាលី និងនូវែលសេឡង់ នៅរាជធានីភ្នំពេញ នាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ អគ្គមេបញ្ជាការរង និងជាមេបញ្ជាការទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត…

នគរបាលម្នាក់ត្រូវដកបញ្ឈរជើង ៣ខែ ក្រោយផុសអួតរឿងផ្លាកចេញចូលអគ្គស្នងការនគរបាលជាតិ

ភ្នំពេញ៖ មន្ត្រីនគរបាលរដ្ឋបាលទឹកថ្លាលោកអនុសេនីយ៍ឯក ម៉ិច មាស ត្រូវបានស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញហៅមកសួរនាំក្រោយពីបានបង្ហោះលើបណ្ដាញសង្គម Tik Tok ជាមួយខ្លឹមសារទិញលក់ផ្លាកចេញចូលអគ្គស្នងការនគរបាលជាតិ។…

ខេត្ត Zhejiang រាយការណ៍ករណីឆ្លងកូវីដ-១៩​ ជាង ១លាននាក់ក្នុងមួយថ្ងៃ

ខេត្តហ្សឺជាំង (Zhejiang) ជាខេត្តឧស្សាហកម្មធំបំផុតមួយរបស់ចិន ស្ថិតនៅក្បែរទីក្រុងសៀងហៃ កំពុងប្រយុទ្ធជាមួយអត្រាចំនួនអ្នកឆ្លងកូវីដ-១៩ថ្មីប្រមាណជា ១លានករណីក្នុងមួយថ្

ជនមានពិការភាពនឹងទទួលបានផលប្រយោជន៍បន្ថែមពីច្បាប់ស្តីពីសិទ្ធិអ្នកនិពន្ធនិងសិទ្ធិប្រហាក់ប្រហែល

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា បានលើកឡើងថា ជនមានពិការភាពនឹងទទួលបានផលប្រយោជន៍បន្ថែមពីច្បាប់ស្តីពីសិទ្ធិអ្នកនិពន្ធនិងសិទ្ធិប្រហាក់ប្រហែល…

ទូកបាក់បែកផ្ទុកជនភៀសខ្លួនពីមីយ៉ាន់ម៉ា ចូលចតនៅដែនដីឥណ្ឌូណេស៊ី

ប៉ូលិសឥណ្ឌូណេស៊ីបានប្រាប់នៅព្រឹកថ្ងៃចន្ទនេះថា មានការប្រទះឃើញទូកបាក់បែកមួយគ្រឿងដែលមានផ្ទុកនូវជនភៀសខ្លួនរ៉ូហ៊ីងយ៉ាចំនួន ៥៧នាក់

នាយករដ្ឋមន្ត្រីឧបត្ថម្ភបេក្ខជនប្រឡងបាក់ឌុបដែលមានវ័យចំណាស់ជាងគេនូវថវិកា ១០លានរៀល

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកទឹកចិត្ត និងបានឧបត្ថម្ភថវិការចំនួន ១០លានរៀលដល់អ្នកស្រី ហែម ស៊ីណាត ដែលជាបេក្ខជនប្រឡងបាក់ឌុបចាស់ជាងគេក្នុងឆ្នាំ២០២២ និងជូនពរអ្នកស្រីឱ្យប្រឡងជាប់បាក់ឌុបនៅឆ្នាំ២០២៣…

ប្រជាជនហ្វីលីពីនរាប់ម៉ឺននាក់បង្ខំចិត្តចាកចេញពីទីលំនៅដោយសារទឹកជំនន់ចំថ្ងៃគ្រិស្តម៉ាស

ទឹកជំនន់ចំថ្ងៃគ្រិស្តម៉ាសនៅក្នុងប្រទេសហ្វីលីពីន បានបង្ខំចិត្តឱ្យអាជ្ញាធរជម្លៀសប្រជាជនប្រមាណជិត ៥ម៉ឺននាក់ចាកចេញពីទីលំនៅភ្លាមៗ។

BREAKING NEWS: កម្ពុជាចេញផ្សាយស្ថិតិជំងឺកូវីដ-១៩ ប្រចាំថ្ងៃទី២៦ ធ្នូ ២០២២

ភ្នំពេញ៖ នៅថ្ងៃទី២៦ ធ្នូ ២០២២នេះកម្ពុជាមានករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ១៥នាក់ និងអ្នកជំងឺជាសះស្បើយ​ ចំនួន១០នាក់, ក្នុងនោះមិនមានករណីនាំចូលថ្មី និងពុំមានអ្នកស្លាប់នោះទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល…

សម្តេចតេជោអំពាវនាវពលរដ្ឋទៅចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ ខណៈនៅសល់ក្នុងឃ្លាំង៧លានដូស

កំពង់ស្ពឺ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានទទួចម្តងហើយម្តងទៀតឱ្យពលរដ្ឋដែលមិនទាន់ទៅចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ រួសរាន់ទៅចាក់វ៉ាក់សាំង ខណៈនៅសល់វ៉ាក់សាំងក្នុងឃ្លាំងចំនួន ៧លានដូសទៀត។

សម្តេចតេជោនឹងជួយជ្រោមជ្រែងឱ្យ គីមហុង រៀនចប់ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវ័យក្មេងជាងគេ

កំពង់ស្ពឺ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបំពេញបំណងដែលចង់ឱ្យយុវសិស្ស ហ៊ឺ ទៀងគីមហុង ប្រឡងជាប់បាក់ឌុបក្នុងវ័យក្មេងជាងគេនៅកម្ពុជា ហើយគោលបំណងទី២របស់សម្តេច គឺចង់ឱ្យយុវសិស្សវ័យ១៣ឆ្នាំរូបនេះរៀនចប់ថ្នាក់បរិញ្ញាបត្រនៅអាយុ…

នាយករដ្ឋមន្ត្រី៖ កុំខ្លាចប៉ូលិសចរាចរណ៍ជាងខ្លាចស្លាប់

កំពង់ស្ពឺ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងសារមួយផ្ញើទៅកាន់ប្រជាពលរដ្ឋថាចូលកុំខ្លាចប៉ូលិសចរាចរណ៍ ជាងខ្លាចស្លាប់ ឬរបួស ព្រោះយើងមិនអាចទាញពេលវេលាថយក្រោយនោះទេ។

សម្តេចតេជោ នឹងជួបសំណេះសំណាលជាមួយសិស្សនិទ្ទេសA នៅខែកុម្ភៈឆ្នាំ២០២៣

កំពង់ស្ពឺ៖ ក្នុងពិធីបើកការដ្ឋានសាងសង់លើកម្រិតគុណភាពផ្លូវជាតិលេខ៤១ មានប្រវែងជាង៩៥ គីឡូម៉ែត្រ នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សម្តេចនឹងជួបសំណេះសំណាលជាមួយសិស្សប្រឡងបាក់ឌុបឆ្នាំនេះជាប់និទ្ទេសAនៅខែកុម្ភៈ…

WWF ស្នើឱ្យមានវិធានការពង្រឹងអនុវត្តច្បាប់បន្ទាន់ក្នុងតំបន់ជម្រកសត្វផ្សោត ខណៈសត្វផ្សោត៣ក្បាលស្លាប់ត្រឹមរយៈពេល៧ថ្ងៃ

ក្រចេះ៖ ផ្សោតទឹកសាបមួយក្បាលទៀតរបស់កម្ពុជាប្រទះឃើញអណ្តែតស្លាប់ ដោយសារជាប់សន្ទូចរនង ដែលនេះជាសត្វផ្សោតទីបីហើយដែលបានស្លាប់ក្នុងចន្លោះរយៈពេលត្រឹមតែ ៧ ថ្ងៃប៉ុណ្ណោះ ដែលជាការប្រកាសអាសន្នមួយតម្រូវឲ្យមានវិធានការខ្លាំងក្លាឡើងសម្រាប់ពង្រឹងការអនុវត្តច្បាប់ជាបន្ទាន់នៅក្នុងតំបន់ជម្រកសត្វផ្សោត។

នាយករដ្ឋមន្ត្រី៖ មិនប្រាកដថាសិស្សនិទ្ទេស A មានលទ្ធផលល្អជាងសិស្សនិទ្ទេស E ទេ

កំពង់ស្ពឺ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តសិស្សដែលបានប្រឡងបាក់ឌុបទោះបីជានិទ្ទេសណាក៏ដោយ សំខាន់គឺសិស្សទាំងអស់គ្នាបានជាប់។ សម្ដេចបានបន្ថែមថាមិនប្រាកដទេថាសិស្សទទួលបាននិទ្ទេស A មានលទ្ធផលល្អជាងសិស្សនិទ្ទេស…

នាយករដ្ឋមន្ត្រីប្រៀបធៀបពីអតុល្យភាពក្រោយថ្ងៃរំដោះ និងបច្ចុប្បន្ន

កំពង់ស្ពឺ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រៀបធៀបអតុល្យភាពដែលកម្ពុជាជួបប្រទះពីពេលដែលរំដោះពីខ្មែរក្រហម និងពេលបច្ចុប្បន្ន ដែលមានភាពខុសគ្នា។

ទស្សនាការផ្សាយផ្ទាល់: នាយករដ្ឋមន្ត្រីអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ លើកកម្រិតគុណភាពផ្លូវជាតិលេខ៤១…

ទស្សនាការផ្សាយផ្ទាល់: នាយករដ្ឋមន្ត្រីអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ លើកកម្រិតគុណភាពផ្លូវជាតិលេខ៤១

បងថ្លៃក្លាយជាបងថោក ក្រោយព្យាយាមចាប់រំលោភប្អូនថ្លៃ

បន្ទាយមានជ័យ៖ ជនសង្ស័យម្នាក់ ត្រូវកម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនសួរនាំ ក្រោយពីមានកុមារីរងគ្រោះអាយុ ១៤ឆ្នាំម្នាក់ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ បានប្តឹងថា ជនសង្ស័យត្រូវជាបងថ្លៃប្រុសបានព្យាយាមចាប់រំលោភនិងស្ទាបអង្គែលប្រដាប់ភេទជាច្រើនដង…

តារាចម្រៀងជើងចាស់ ពូ ឃ្លាំងលើកទឹកចិត្ត ហ្វាហ្វា ក្រោយរងការរិះគន់ចាស់ដៃពីមហាជនក្នុងរឿងភាគ «ស្នេហាល្ងង់+ល្ងង់»

ភ្នំពេញ៖ ក្រោយមានការភ្ញាក់ផ្អើល ដោយតារាសម្តែងស្រីល្បីមួយរូប កញ្ញា ហ្វាហ្វា សម្តែងក្នុងរឿងភាគមួយដែលមានទាំងឈុតស្រើបស្រាល និងកំសត់ ទទួលបានទាំងការរិះគន់ និងគ្រាំទ្រ ខណៈតារាចម្រៀង Original Song ជើងចាស់ពូឃ្លាំងក៏បានបញ្ជេញមតិលើកទឹកចិត្តចំពោះតារាសម្តែងស្រីនេះផងដែរ។

គ្រួសារដែលមានកូនភ្លោះ៣ ចំនួន ២គ្រួសារ ទទួលអំណោយពីនាយករដ្ឋមន្ត្រី

ភ្នំពេញ៖ អំណោយសប្បសធម៌របស់នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានជំនួយការសម្ដេចតេជោលោក សេង ទៀង យកទៅគ្រួសារកូនភ្លោះបី គ្រួសារទី៣៩៣ និងគ្រួសារទី៣៩៤…

ប៉ាណាម៉ា រឹបអូសគ្រឿងញៀនសរុប ១២៦,៥តោនក្នុងឆ្នាំ២០២២

ក្រសួងសន្តិសុខសាធារណៈប៉ាណាម៉ា នៅថ្ងៃសៅរ៍ម្សិលមិញនេះបានបញ្ជាក់ពីការរឹបអូសគ្រឿងញៀនសរុបក្នុងចំនួនកំណត់ត្រាខ្ពស់បំផុតសម្រាប់ឆ្នាំ២០២២

ចិន បញ្ឈប់ការចេញផ្សាយតួលេខអ្នកឆ្លងកូវីដ-១៩ប្រចាំថ្ងៃ

គណៈកម្មាធិការសុខាភិបាលជាតិចិន China's National Health Commission (NHC) បានបញ្ឈប់ការចេញផ្សាយនូវតួលេខអ្នកឆ្លងកូវីដ-១៩ ​ប្រចាំថ្ងៃក្នុងប្រទេសហើយ នៅថ្ងៃអាទិត្យ ទី២៥ ខែធ្នូនេះ

កម្លាំងដោះមីនអ៊ុយក្រែន ៣រូបស្លាប់ពេលបំពេញភារកិច្ចនៅតំបន់ Kherson

ភ្នាក់ងារផ្តលសេវាបន្ទាន់ចំនួន ៣រូបត្រូវបានស្លាប់ក្នុងអំឡុងពេលបំពេញមុខងាររបស់ខ្លួន នៅថ្ងៃសៅរ៍ម្សិលមិញនេះ អំឡុងពេលដែលពួកគេកំពុងបំពេញភារកិច្ចដោះមីន

BREAKING NEWS: កម្ពុជាចេញផ្សាយស្ថិតិជំងឺកូវីដ-១៩ ប្រចាំថ្ងៃទី២៥ ធ្នូ ២០២២

ភ្នំពេញ៖ នៅថ្ងៃទី២៥ ធ្នូ ២០២២នេះកម្ពុជាមានករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ១៥នាក់ និងអ្នកជំងឺជាសះស្បើយ​ ចំនួន១៣នាក់, ក្នុងនោះមិនមានករណីនាំចូលថ្មី និងពុំមានអ្នកស្លាប់នោះទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល…

យុវជន ហ៊ឺ ទៀងគីមហុង អាចមានអនាគតកាន់តែល្អក្រោយទទួលការជ្រោមជ្រែងពីនាយករដ្ឋមន្ត្រី

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោហ៊ុនសែនបានឆ្លៀតពេលនៅល្ងាចថ្ងៃទី 24 ខែធ្នូឆ្នាំ 2022 នេះជួបជាមួយនឹងយុវជន ហ៉ឺ ទៀងគីមហុង ដែលប្រឡងជាប់បាក់ឌុបនិទេ្ទសCក្នុងវ័យ១៣ឆ្នាំ៣ខែ៥ថ្ងៃដើម្បីពិភាក្សាជាមួយឳពុកម្តាយនិងចៅសម្រាប់ការសិក្សានៅមហាវិទ្យាល័យ។

ក្រុមសម្ដេចក្រឡាហោមទទួលពានរង្វាន់ជ័យលាភីលេខ១ ការប្រកួតកីឡាវាយកូនគោល «ពានរង្វាន់សម្តេចតេជោលើកទី៦»

កណ្ដាល៖ ក្រុមរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង បានទទួលជ័យជំនះជ័យលាភីលេខ១ ក្នុងការប្រកួតកីឡាវាយកូនគោល «ពានរង្វាន់សម្តេចតេជោលើកទី៦» ឆ្នាំ២០២២។

លោក Claudio Ranieri វិលត្រឡប់ទៅក្លិបចាស់ ក្រោយចាកចេញជាង ៣០ឆ្នាំ

ជឿជាក់ថា អ្នកគាំទ្របាល់ទាត់ប្រាកដជាចាំបាននូវបុរសសញ្ជាតិអ៉ីតាលី Claudio Ranieri ដែលបានដឹកនាំ Leicester City ឈ្នះពាន Premier League កាលពីឆ្នាំ២០១៦

តួលេខមិនច្បាស់លាស់ ទីក្រុងមួយរបស់ចិនប្រកាសមានអ្នកឆ្លងកូវីដជាងកន្លះលាននាក់ត្រឹមមួយថ្ងៃ

យោងតាមការបញ្ជាក់របស់មន្រ្តីសុខាភិបាលជាន់ខ្ពស់បានបញ្ជាក់ថា គ្រាន់តែទីក្រុងមួយប៉៉ុណ្ណោះមានស្ថិតិអ្នកឆ្លងកូវីដ-១៩ ប្រមាណជាកន្លះលាននាក់ក្នុងមួយថ្ងៃជារៀងរាល់ថ្ងៃទៅហើយ

យុវតី ភាព ស្រីណាក់ អ្នកលាងចានតាមរោងការ ប្រឡងជាប់បាននិទ្ទេស A

ព្រះសីហនុ៖ នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានចុះទៅដល់ផ្ទះរបស់យុវតីម្នាក់ដែលមានជីវភាពខ្សត់ខ្សោយរស់នៅជាមួយជីដូន ប្រឡងជាប់និទ្ទេស A ក្នុងសម័យប្រឡងបាក់ឌុបឆ្នាំ២០២២។

BREAKING NEWS: កម្ពុជាចេញផ្សាយស្ថិតិជំងឺកូវីដ-១៩ ប្រចាំថ្ងៃទី២៤ ធ្នូ ២០២២

ភ្នំពេញ៖ នៅថ្ងៃទី២៤ ធ្នូ ២០២២នេះកម្ពុជាមានករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ១១នាក់ និងអ្នកជំងឺជាសះស្បើយ​ ចំនួន២៣នាក់, ក្នុងនោះមិនមានករណីនាំចូលថ្មី និងពុំមានអ្នកស្លាប់នោះទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល…

អាមេរិកសម្លឹងរកវិធីធ្វើឲ្យប្រសើរនៃទំនាក់ទំនងជាមួយកម្ពុជាក្នុងរដ្ឋាភិបាលសម្ដេចតេជោ

ភ្នំពេញ៖ ឆ្នាំ២០២៣ ខាងមុខអាចជាឆ្នាំដែលកម្ពុជានិងអាមេរិកកាន់តែមានភាពស្និទ្ធស្នាលបន្ថែមទៀតបន្ទាប់ពីនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន និងឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាលោក Murphy បានពិភាក្សាលើវិធីកែលម្អទំនាក់ទំនងទ្វេភាគី។…

នាយករដ្ឋមន្ត្រីវាយកូនគោលបើកការប្រកួតកីឡាវាយកូនគោល «ពានរង្វាន់សម្តេចតេជោលើកទី៦»

កណ្ដាល៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានវាយកូនហ្គោលបើកការប្រកួតកីឡាវាយកូនហ្គោលពានរង្វាន់សម្ដេចតេជោលើកទី៦ នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ នៅទីលានវាយកូនគោលវឌ្ឍនៈហ្គោលរីសត។

«ស្រុកឧដុង្គ» ត្រូវបានរដ្ឋាភិបាលបំបែកជា «ក្រុងឧដុង្គម៉ែជ័យ» និង «ស្រុកសាមគ្គីមុនីជ័យ»

កំពង់ស្ពឺ៖ ស្រុកឧដុង្គនៃខេត្តកំពង់ស្ពឺ ត្រូវបានរដ្ឋាភិបាលកម្ពុជាបំបែកជា «ក្រុងឧដុង្គម៉ែជ័យ» និង «ស្រុកសាមគ្គីមុនីជ័យ»។

រដ្ឋាភិបាលបង្កើត «ស្រុកអូរគ្រៀងសែនជ័យ» ដោយកាត់យកឃុំចំនួន៥ពីស្រុកសំបូរ

ក្រចេះ៖ រដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើត «ស្រុកអូរគ្រៀងសែនជ័យ» នៃខេត្តក្រចេះដោយកាត់យកឃុំចំនួន៥ពីស្រុកសំបូរគឺ ឃុំក្បាលដំរី ឃុំអូរគ្រៀង ឃុំអូរកណ្ដៀរសែនជ័យ ឃុំរលួសមានជ័យ និងឃុំស្រែជិះ។

រដ្ឋាភិបាលបង្កើត «ក្រុងសំពៅពូន» ដោយកាត់យកឃុំចំនួន៥ពីស្រុកកោះធំ

កណ្តាល៖ រដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើតក្រុង «ក្រុងសំពៅពូន» នៃខេត្តកណ្តាល ដោយកាត់យកឃុំចំនួន៥ ពីស្រុកកោះធំ គឺឃុំឈើខ្មៅ ឃុំព្រែកជ្រៃ ឃុំព្រែកស្ដី ឃុំជ្រោយតាកែវ និងឃុំសំពៅពូន។

រាជរដ្ឋាភិបាលសម្រេចបង្កើត «ក្រុងអរិយក្សត្រ» ដោយកាត់យកឃុំ១១នៃស្រុកខ្សាច់កណ្តាល និងស្រុកល្វាឯម

កណ្តាល៖ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យនាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ សម្រេចបង្កើតក្រុងថ្មីគឺ «ក្រុងអរិយក្សត្រ» ដោយកាត់យកឃុំចំនួន៦ ពីស្រុកខ្សាច់កណ្តាល និងឃុំចំនួន៥ ពីស្រុកល្វាឯម ខេត្តកណ្តាល។

កម្ពុជាបរាជ័យ ២-១ ទល់នឹងក្រុមម្ចាស់ផ្ទះឥណ្ឌូណេស៊ី

ការប្រកួត AFF Championship ប្រកួតទីពីររបស់កម្ពុជា​ បានបញ្ចប់ទៅមុននេះបន្តិច ជាមួយលទ្ធផលបរាជ័យ ២-១ ទល់នឹងក្រុមម្ចាស់ផ្ទះឥណ្ឌូណេស៊ី

សិស្សនិទ្ទេស A នៅខេត្តកំពង់ស្ពឺ នឹងទទួលបានរង្វាន់ម៉ូតូ ១គ្រឿងពីអភិបាលខេត្ត

កំពង់ស្ពឺ៖ តាមលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដែលប្រកាសនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ សិស្សជាប់និទ្ទេស A នៅខេត្តកំពង់ស្ពឺ មានចំនួន ២២នាក់។ អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានប្រកាសថា នឹងផ្តល់រង្វាន់ម៉ូតូម្នាក់មួយគ្រឿងដល់ពួកគេ។

ប្រតិភូខេត្តអានយ៉ាងវៀតណាមធ្វើទស្សនៈកិច្ចក្នុងខេត្តកណ្ដាលដើម្បីចែកអំណោយដល់គ្រួសារខ្មែរ និងវៀតណាមក្រីក្រនៅក្រុងតាខ្មៅ

ខេត្តកណ្តាល៖ ប្រតិភូរណសិរ្សមាតុភូមិវៀតណាម ខេត្តអានយ៉ាង បានធ្វើទស្សនកិច្ចនៅក្នុងខេត្តកណ្ដាល ២ថ្ងៃ ដើម្បីចែកអំណោយ ដល់គ្រួសារប្រជាជនខ្មែរ និងវៀតណាម ក្រីក្រនៅក្រុងតាខ្មៅ និងដំណើរការកិច្ចប្រជុំវាយតម្លៃលទ្ធផលសហប្រតិបត្តិការ…

រដ្ឋមន្ត្រីយុត្តិធម៌បើកិច្ចប្រជុំលើកទី៧ពិនិត្យអំពីកិច្ចសហប្រតិបត្តិការអន្តរជាតិ

ភ្នំពេញ៖ រដ្ឋមន្ត្រីយុត្តិធម៌ កើត រិទ្ធ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំលើកទី៧ របស់អនុគណៈកម្មការចំពោះកិច្ចអនុវត្តផែនការសកម្មភាពការងាររបស់ក្រុមការងារត្រួតពិនិត្យរួមនៃក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិកអំពីកិច្ចសហប្រតិបត្តិការអន្តរជាតិ…

គម្រោងផ្លូវរថភ្លើងក្រោមដី លើដី និងលើអាកាស ក្នុងរាជធានីភ្នំពេញបានសិក្សាចប់

ព្រះសីហនុ៖ រដ្ឋមន្រ្តីក្រសួងសារធារណការនិងដឹកជញ្ជូន ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងថា គម្រោងផ្លូវរថភ្លើងក្រោមដី លើដី និងលើអាកាសក្នុងរាជធានីភ្នំពេញ បានសិក្សាចប់សព្វគ្រប់ហើយ នឹងត្រៀមដាក់ទៅរដ្ឋាភិបាលធ្វើការពិនិត្យសម្រេចជ្រើសរើស។

Merry Christmas! អភិបាលខេត្តព្រះសីហនុចូលរួមអបអរសាទរថ្ងៃកំណើតព្រះគ្រីស្ទក្នុងឱកាសបុណ្យណូអែល

ខេត្តព្រះសីហនុ៖ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានចូលរួមជាមួយគ្រីស្ទសាសនិកក្នុងខេត្តដើម្បីចូលរួមអបអរសាទរថ្ងៃកំណើតព្រះគ្រីស្ទដើម្បីបង្កើនភាពជិតស្និទ្ធ និងរឹតចំណងសាមគ្គីភាព រវាងគ្រីស្ទបរិស័ទ និងរាជរដ្ឋាភិបាល…

ជើងហោះហើរ និងខ្សែរថភ្លើងរាប់ពាន់នៅអាមេរិកត្រូវលុបចោលដោយសារព្យុះព្រិល

ជើងហោះហើរចំនួនជាង ៤,៤០០ ត្រូវបានលុបចោលក្នុងរយៈពេលត្រឹម ២ថ្ងៃប៉ុណ្ណោះ ក្រោយពីព្យុះព្រិលដ៏ខ្លាំងក្លាមួយបានបោកបក់មកលើសហរដ្ឋអាមេរិក។

ខេត្តព្រះសីហនុមានបេក្ខជនប្រឡងបាក់ឌុបជាប់ចំនួនជាង ៨០ភាគរយ ដោយនិទ្ទេស A មានចំនួន ២១នាក់

ព្រះសីហនុ៖ ក្នុងខេត្តព្រះសីហនុមានបេក្ខជនប្រឡងជាប់បាក់ឌុបសរុបចំនួន ១ ៣៦៤ ស្រីចំនួន ៧៥៩នាក់ ស្មើនឹង ៨០.៥២ភាគរយ ក្នុងចំណោមបេក្ខជនប្រឡងសរុបចំនួន ១ ៦៩៤នាក់។

ផ្សោតទឹកសាបស្លាប់មួយក្បាលទៀតហើយនៅខេត្តក្រចេះ

ក្រចេះ៖ ផ្សោតទឹកសាបមួយក្បាលទៀតរបស់កម្ពុជាបានរកឃើញថាស្លាប់នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ដោយសារជាប់មកអ្នកនេសាទ។ ត្រឹមរយៈពេល១ខែមានផ្សោតទឹកសាបស្លាប់ចំនួន២ក្បាលហើយ ដែលបង្កជាក្ដីបារម្ភជាខ្លាំងដល់ចំនួនត្រីផ្សោតនៅកម្ពុជា។

Man Utd និង Man City ឡើងវគ្គ ៨ក្រុមចុងក្រោយ EFL Cup

ការប្រកួតពានរង្វាន់លំដាប់ទី៣របស់អង់គ្លេស EFL Cup បានឈានដល់វគ្គ ៨ក្រុមចុងក្រោយហើយ បន្ទាប់ពីបញ្ចប់វគ្គ ១៦ក្រុមចុងក្រោយជាផ្លូវការកាលពីយប់មិញនេះ។

អាជ្ញាធរចុះទៅចាប់សត្វស្វាដែលដេញខាំពលរដ្ឋឱ្យរបួសនៅឆ្នេរប្រាសាទ ក្រុងកោះរ៉ុង

ព្រះសីហនុ៖ អាជ្ញាធរកំពុងតែស្វែងរក និងតាមចាប់ស្វាដែលដេញខាំពលរដ្ឋមួយចំនួនឱ្យរងរបួសនៅត្រង់ចំណុចឆ្នេរប្រាសាទ ក្នុងភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

ចិន ជួបបញ្ហាកង្វះឱសថ និងសម្ភារៈព្យាបាល ក្រោយកូវីដផ្ទុះឡើងសាជាថ្មី

អាជ្ញាធរចិន បានស្នើសុំគ្រប់គ្រងលើក្រុមហ៊ុនផលិត និងផ្គត់ផ្គង់សម្ភារៈវេជ្ជសាស្រ្តនៅទូទាំងប្រទេស ខណៈប្រជាជនរាប់លាននាក់មានបញ្ហាលើកង្វះឱសថជាមូលដ្ឋានសម្រាប់ការព្យាបាល ព្រមទាំងកង្វះនូវសម្ភារៈសម្រាប់ការធ្វើតេស្តរកមេរោគកូវីដ-១៩

លោក ប្រាយុទ្ធ ចាន់អូចា ប្រកាសឈរឈ្មោះបេក្ខភាពនាយករដ្ឋមន្រ្តីក្នុងការបោះឆ្នោតឆ្នាំក្រោយ

នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា នឹងសម្លឹងលើការឈរឈ្មោះជាបេក្ខភាពនាយករដ្ឋមន្រ្តីមួយអាណត្តិទៀត ក្នុងការបោះឆ្នោតសកលដែលនឹងធ្វើឡើងមុនខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ។

ព្រះមហាក្សត្រនៃកម្ពុជាប្រោសព្រះទានព្រះរាជទ្រព្យចំនួន ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា

ភ្នំពេញ៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានថ្វាយនូវសារលិខិតថ្លែងអំណរព្រះរាជគុណថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា…

រដ្ឋបាលខេត្តសៀមរាបច្រានចោលព័ត៌មានដែលថាមានសិស្សធ្វើអត្តឃាតដោយសារប្រឡងធ្លាក់បាក់ឌុប

សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប ច្រានចោលព័ត៌មានពាក់ព័ន្ធករណីសិស្សធ្វើអត្ដឃាតដោយចងកសម្លាប់ខ្លួននៅភូមិដូនឪ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប ដែលបណ្ដាលមកពីការប្រឡងបាក់ឌុបធ្លាក់។ រដ្ឋបាលខេត្តបញ្ជាក់ថាករណីនេះកើតឡើងតាំងពីឆ្នាំ២០១៨…

កម្ពុជា បន្តជួបក្រុមម្ចាស់ផ្ទះឥណ្ឌូណេស៊ីក្នុងពាន AFF Championship រសៀលនេះ

ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវបន្តជួបជាមួយក្រុមម្ចាស់ផ្ទះឥណ្ឌូណេស៊ី ក្នុងការប្រកួតទីពីរនៃពានរង្វាន់ប្រចាំតំបន់ AFF Mitsubishi Electric Cup ២០២២

បេក្ខជនប្រឡងបាក់ឌុបវ័យជិត៦០ឆ្នាំម្នាក់ ប្ដេជ្ញាថានឹងបន្តខិតខំប្រឡងនៅឆ្នាំក្រោយទៀត

បន្ទាយមានជ័យ៖ បេក្ខជនវ័យ៥៦ឆ្នាំម្នាក់ដែលមានឈ្មោះថា ហែម ស៊ីណាត ដែលប្រឡងបាក់ឌុបឆ្នាំ២០២២ នៅមណ្ឌលប្រឡងសកលវិទ្យាល័យជាតិមានជ័យ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានប្រឡងធ្លាក់ហើយ។ ប៉ុន្តែបេក្ខជនវ័យជិត៦០រូបនេះនៅតែមិនបោះបង់ចោលនូវការប្រឡង…

រដ្ឋមន្ត្រីការបរទេសតំបន់ឥណ្ឌូចិនបើកកិច្ចប្រជុំពាក់ព័ន្ធនឹងការស្វែងរកដំណោះស្រាយដល់មីយ៉ាន់ម៉ា

បាំងកក៖ រដ្ឋមន្ត្រីការបរទេសប្រទេសកម្ពុជា ថៃ ឡាវ និងអនុរដ្ឋមន្ត្រីការបរទេសវៀតណាម រួមទាំងរដ្ឋមន្ត្រីការបរទេសនៃរបបសឹកភូមាបានបើកិច្ចប្រជុំពិគ្រោះយោបល់ក្រៅផ្លូវការថ្ឋាក់រដ្ឋមន្ត្រី ស្តីពីស្ថានការណ៍នៅមីយ៉ាន់ម៉ា…

រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រគល់ថវិការជាង៨ម៉ឺនដុល្លារ ដល់មន្ទីរពេទ្យគន្ធបុប្ផា

ភ្នំពេញ៖ រដ្ឋមន្រ្តី និងជាប្រធានគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជាប្រចាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បាននាំយកថវិកាប្រមាណ៨ម៉ឺនដុល្លារ ពីការរៀបចំកម្មវិធីសប្បុរសធម៌ ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា…

BREAKING NEWS: កម្ពុជាចេញផ្សាយស្ថិតិជំងឺកូវីដ-១៩ ប្រចាំថ្ងៃទី២៣ ធ្នូ ២០២២

ភ្នំពេញ៖ នៅថ្ងៃទី២៣ ធ្នូ ២០២២នេះកម្ពុជាមានករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ១៧នាក់ និងអ្នកជំងឺជាសះស្បើយ​ ចំនួន២២នាក់, ក្នុងនោះមានករណីនាំចូលថ្មី២នាក់​ និងពុំមានអ្នកស្លាប់នោះទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល…

រាជរដ្ឋាភិបាលបង្កើតគណៈកម្មការអន្តរក្រសួងជំរុញ និងត្រួតពិនិត្យការងារអធិការកិច្ចលើជនបរទេសដែលធ្វើការនៅកម្ពុជា

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើតគណៈកម្មការអន្តរក្រសួងជំរុញ និងត្រួតពិនិត្យការងារអធិការកិច្ចហត្ថពលកម្មបរទេសនាថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ ដោយមានរដ្ឋមន្ត្រីការងារ លោក អ៉ិត សំហេង ជាប្រធាន។

ម្ចាស់ពាន The Voice Kid ពេជ្រ ថៃ ប្រលងជាប់បាក់ឌុបបាននិទ្ទេស C

បាត់ដំបង៖ ម្ចាស់ពាន The Voice Kid យុវជន ពេជ្រ ថៃ ដែលបានប្រឡងបាក់ឌុបឆ្នាំ២០២២ បានទទួលលទ្ធផលហើយគឺទទួលបាននិទ្ទេស C ក្នុងការប្រឡង។

អាមេរិកលើកទឹកចិត្តអ៊ុយក្រែនឲ្យវ៉ៃគ្នាជាមួយរុស្ស៉ីដោយប្រកាសផ្ដល់ជំនួយយោធាបន្ថែម ១,៨៥ពាន់លានដុល្លា

វ៉ាស៉ីនតោន៖ ប្រធានាធិបតីអាមេរិកទី១ លោក ចច វ៉ាស៊ីនតោន បាននិយាយថា «ការត្រៀមខ្លួនសម្រាប់សង្គ្រាម គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតមួយក្នុងការរក្សាសន្តិភាព»។ ប្រហែលជាបែបនេះហើយទើបជំនួយយោធាជាបន្តបន្ទាប់បានផ្ញើទៅកាន់អ៊ុយក្រែន…

អាហ្សង់ទីនកំពុងពិចារណាដាក់រូបភាពរបស់ Lionel Messi លើក្រដាសប្រាក់ ១ពាន់ប៉េសូ ក្រោយឈ្នះពាន World Cup ២០២២

អាហ្សង់ទីន៖ ធនាគារកណ្តាលអាហ្សង់ទីនគ្រោងដាក់មុខ Lionel Messi នៅលើក្រដាសប្រាក់ ១ពាន់ប៉េសូ (ជិត៥១ដុល្លារ) ដើម្បីអបអរការឈ្នះពាន World Cup ឆ្នាំ២០២២។

អាជ្ញាធរថ្កោលទោសទង្វើអសីលធម៌របស់លោក នី ណាក់ ដែលប្រមាថដល់មន្ត្រីនគរបាលពាក់ព័ន្ធនឹងការបង្រ្កាបគ្រឿងញៀន

ភ្នំពេញ៖ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិបានចេញសេចក្តីប្រកាសថ្កោលទោសចំពោះទង្វើអសីលធម៌របស់ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ IMan-KH ដែលស្គាល់ថាជា លោក នី ណាក់ ដែលបានបង្ហោះសារប្រមាថ មួលបង្កាច់យ៉ាងធ្ងន់ធ្ងរដល់កងកម្លាំងនគរបាលជាតិក្នុងការបង្រ្កាប…

សម្តេចតេជោ អបអរសាទរចំពោះកុមារា ហ៊ឺ ទៀងគីមហុង អាយុត្រឹម ១៣ឆ្នាំប្រឡងបាក់ឌុបជាប់និទ្ទេស C

ភ្នំពេញ៖ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអបអរសាទរដល់កុមារា ឈ្មោះ ហ៊ឺ ទៀងគីមហុង អាយុ ១៣ឆ្នាំ ដែលបានប្រឡងជាប់និទ្ទេស C ក្នុងសម័យប្រឡងបាក់ឌុបថ្ងៃទី០៥-០៦ ខែធ្នូ ឆ្នាំ២០២២។

កម្ពុជាមិនតម្រូវឱ្យភ្ញៀវទេសចរណ៍ប្រកាសពីប្រាក់ដែលមានក្នុងខ្លួនមុនចូលប្រទេសទេ

ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជាមិនបានតម្រូវឱ្យភ្ញៀវទេសចរបង្ហាញសាច់ប្រាក់តាមខ្លួនចំនួន ១ពាន់ដុល្លារ ឬ ២ពាន់ដុល្លារ មុនចូលក្នុងប្រទេសកម្ពុជានោះទេ ប្រសិនបើមានករណីសាកសួរចំពោះភ្ញៀវទេសចរនោះ គឺជាសមត្ថកិច្ចរបស់មន្ត្រីជំនាញនៅច្រកទ្វារអន្តរជាតិប៉ុណ្ណោះ។

អាមេរិក បញ្ជាក់ពីវត្តមានឯកអគ្គរដ្ឋទូតថ្មីរបស់ខ្លួនប្រចាំប្រទេសរុស្សី

ព្រឹទ្ធសភាអាមេរិក បានបញ្ជាក់ពីការតែងតាំងមន្រ្តីការបរទេសលោកស្រី Lynne Tracy ដែលអាចនិយាយភាសារុស្សីបាន ធ្វើជាឯកអគ្គរដ្ឋទូតថ្មីប្រចាំរុស្សី

UEFA ព្រមានអង់គ្លេស ​និងអៀរឡង់ ចំពោះការដេញថ្លៃម្ចាស់ផ្ទះ EURO2028

សមាគមបាល់ទាត់អឺរ៉ុប (UEFA) កំពុងមានការខកចិត្តយ៉ាងខ្លាំងចំពោះការពន្យារពេលម្តងហើយម្តងទៀត ក្នុងធានាការចូលរួមដេញថ្លៃរបស់អង់គ្លេស ជាមួយអៀរឡង់

ព្រឹត្តិការណ៍ប្រណាំងរថយន្តថ្នាក់អន្តរជាតិនឹងរៀបចំក្នុងខេត្តមណ្ឌលគិរីនៅពាក់កណ្តាលខែមករា ២០២៣

មណ្ឌលគីរី៖ គណៈអភិបាលខេត្តមណ្ឌលគិរី នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ បានចុះពិនិត្យទីតាំងដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍ប្រណាំងរថយន្តថ្នាក់អន្តរជាតិដែលនឹងប្រព្រឹត្តទៅនៅពាក់កណ្តាលខែមករា ឆ្នាំ២០២៣ ខាងមុខនេះ។

លទ្ធផលប្រឡងបាក់ឌុប២០២២៖ សិស្សនិទ្ទេស A មានជាង ១០០០នាក់ ថយចុះជាង ៧០០នាក់

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសអំពីលទ្ធផលប្រឡងបាក់ឌុបឆ្នាំ២០២២ ដោយមានសិស្សចំនួន ៩០ ៩៥០នាក់ប្រឡងជាប់ ស្មើនឹង ៧២.៣៣ ភាគរយ ក្នុងនោះមានសិស្សជាប់និទ្ទេស A ចំនួន ១ ០៤៩ នាក់ និទ្ទេស B ចំនួន ៧ ២៣២នាក់…

រដ្ឋាភិបាលកម្ពុជា ចុះកិច្ចព្រមព្រៀងទទួលហិរញ្ញប្បទានជិត៣៩០លានដុល្លារ ពី ADB និងAFD

ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាថ្ងៃទី២២ ខែធ្នូ បានចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការ ជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) លើគម្រោងកម្មវិធីចំនួន៦…

អាជ្ញាធរនឹងត្រួតពិនិត្យ និងឃាត់យានយន្តតាមផ្លូវដែលមិនទាន់បង់ពន្ធប្រចាំឆ្នាំ២០២២

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ បានប្រកាសថា ចាប់ពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ តទៅ អាជ្ញាធរនឹងចុះត្រួតពិនិត្យការបង់ពន្ធយានយន្តគ្រប់ប្រភេទតាមដងផ្លូវសំខាន់ៗមួយចំនួននៅតាមរាជធានី-ខេត្ត និងឃាត់យានយន្តណាដែលមិនទាន់បង់ពន្ធប្រចាំឆ្នាំ២០២២។

ព្យុះព្រិលនឹងធ្វើឱ្យសីតុណ្ហភាពនៅអាមេរិកត្រជាក់ខ្លាំងបំផុតក្នុង៤០ឆ្នាំចុងក្រោយ

ព្យុះព្រិលដ៏៏ធំមួយបានបោកបក់មកលើសហរដ្ឋអាមេរិកនៅសប្តាហ៍នេះ ដែលបាតុភូតធម្មជាតិនេះនឹងបង្កឱ្យមានការធ្លាក់ចុះនូវសីតុណ្ហភាពត្រជាក់ខ្លាំងបំផុតនារដូវកាល Christmas

ក្លិបបាល់បោះ Phoenix Suns និង Mercury លក់ចេញក្នុងតម្លៃ ៤ពាន់លានដុល្លារអាមេរិក

មហាសេដ្ឋីពាន់លាន Mat Ishbia កាន់តែខិតជិតដល់កិច្ចព្រមព្រៀងជាមួយក្លិបបាល់បោះ Phoenix Suns និង Mercury ក្នុងការទិញយកក្នុងតម្លៃ ៤ពាន់លានដុល្លារអាមេរិក។

ចាប់បានជនសង្ស័យ៩នាក់ដែលជំនាញខាងយកកាំភ្លើងភ្ជង់ប្លន់ម៉ូតូនៅភូមិសាស្ត្រខណ្ឌកំបូល

ភ្នំពេញ៖ អាជ្ញាធរបានបំបែកសំណុំរឿងប្លន់ម៉ូតូប្រដាប់អាវុធចំនួន ៤ករណី និងឃាត់ខ្លួនជនសង្ស័យបានចំនួន ៩នាក់ដែលតែងតែធ្វើសកម្មភាពដេញតាមម៉ូតូជនរងគ្រោះនៅកន្លែងស្ងាត់ដោយយកកំាភ្លើងភ្ជង់ប្លន់យកម៉ូតូ និងវាយជនរងគ្រោះនៅក្នុងភូមិសាស្ត្រខណ្ឌកំបូល…

WHO ព្រួយបារម្ភខ្លាំងពីស្ថានការណ៍ថ្មីនៃវីរុសកូវីដ-១៩ក្នុងប្រទេសចិន

អង្គការសុខភាពពិភពលោក (The World Health Organization) មានការព្រួយបារម្ភអំពីការកើនឡើងវិញនៃការរាលដាលវីរុសកូវីដ-១៩សាជាថ្មីនៅក្នុងប្រទេសចិន

BREAKING NEWS: កម្ពុជាចេញផ្សាយស្ថិតិជំងឺកូវីដ-១៩ ប្រចាំថ្ងៃទី២២ ធ្នូ ២០២២

ភ្នំពេញ៖ នៅថ្ងៃទី២២ ធ្នូ ២០២២នេះកម្ពុជាមានករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ១០នាក់ និងអ្នកជំងឺជាសះស្បើយ​ ចំនួន២៨នាក់, ក្នុងនោះមិនមានករណីនាំចូលថ្មី​ និងពុំមានអ្នកស្លាប់នោះទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល…