ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ព័ត៌មានថ្មី

សម្តេចតេជោរំភើបពេលឃើញពលរដ្ឋជួបជុំគ្នា និងដើរកម្សាន្តលេងឆ្លងឆ្នាំសកល

ភ្នំពេញ ៖ ថ្លែងនៅក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេមេគង្គ ពីស្រុកចិត្របុរី ទៅស្រុកព្រែកប្រសព្វ ក្នុងខេត្តក្រចេះ និងផ្លូវតភ្ជាប់នៅព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ…

ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ ចាប់ផ្តើមបើកការដ្ឋានសាងសង់ ដោយឆ្នាំ២០២៦ ទើបចប់ជាស្ថាពរ

ក្រចេះ ៖ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ និងគម្រោងសាងសង់ផ្លូវតភ្ជាប់ ចាប់ផ្តើមបើកការដ្ឋានសាងសង់នៅព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ…

នាយករដ្ឋមន្ត្រីបញ្ជាដល់ក្រសួងកសិកម្មនិងអាជ្ញាធរខេត្ត ពិនិត្យមើលឡើងវិញដើម្បីការពារជីវិតផ្សោតទឹកសាប

ក្រចេះ ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាដល់ក្រសួងកសិកម្ម និងអាជ្ញាធរខេត្តក្រចេះ ស្ទឹងត្រែង រៀបចំធ្វើយ៉ាងណាការពារជីវិតសត្វផ្សោតទឹកសាបពីការគំរាមកំហែង បន្ទាប់ពីឃើញមានសត្វផ្សោតស្លាប់ជាបន្តបន្ទាប់ដោយសារសកម្មភាពរបស់មនុស្ស។

នាយករដ្ឋមន្ត្រីស្វាគមន៍ការបើកប្រទេសចិនឡើងវិញនិងសូមស្វាគមន៍អ្នកទេសចរណ៍ពីប្រទេសនេះមកកម្ពុជា

ក្រចេះ ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសស្វាគមន៍អ្នកទេសចរណ៍ជនជាតិចិនមកកម្ពុជាឡើងវិញបន្ទាប់ពីប្រទេសនេះបើកព្រំដែនវិញ ដោយសម្ដេចសង្ឃឹមថានឹងជួយឱ្យកំណើនសេដ្ឋកិច្ចកម្ពុជាងើបឡើងកាន់តែខ្លាំង។

នាយករដ្ឋមន្ត្រីថាមិនទាន់មានដៃគូប្រកួតប្រជែងណាដែលអាចផ្ដួលគណបក្សប្រជាជនបានទេ

ក្រចេះ ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងដោយផ្ដាំទៅក្រុមដែលចង់ផ្លាស់ប្ដូររដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន ថា «អ្នកមិនទាន់ជាដៃគូ» របស់សម្ដេច ឬគណបក្សប្រជាជននៅឡើយទេ។

នាយករដ្ឋមន្ត្រីគ្រោងធ្វើទស្សនកិច្ចនៅប្រទេសចិននៅដើមឆ្នាំនេះ

ក្រចេះ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថាសម្ដេចមានគម្រោងធ្វើទស្សនកិច្ចនៅប្រទេសចិនក្នុងពេលឆាប់ៗខាងមុខ ដែលនិងមានគម្រោងថ្មីៗជាច្រើនរវាងរដ្ឋាភិបាលចិន និងកម្ពុជាត្រូវបានអនុម័ត។

ខែត្រជាក់សម្ដេចតេជោ រម្លឹកពីសម័យកាលដែលសម្ដេចរៀបអាពាហ៍ពិពាហ៍

ក្រចេះ ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានផ្ដើមសុន្ទុរកថារបស់សម្ដេចដោយបានរម្លឹកពីពេលដែលសម្ដេចបានរៀបអាពាហ៍ពិពាហ៍ក្នុងសម័យខ្មែរក្រហម ក្នុងខែដែលមេឃចុះត្រជាក់ដូចពេលនេះ។

ទស្សនាការផ្សាយផ្ទាល់: នាយករដ្ឋមន្ត្រីអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ

ទស្សនាការផ្សាយផ្ទាល់: នាយករដ្ឋមន្ត្រីអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ

នាយករដ្ឋមន្ត្រីជំរុញឱ្យផ្សព្វផ្សាយឱ្យបានទូលាយនូវយុទ្ធនាការនៃការប្រមូលកុមារចូលរៀន និងសារៈសំខាន់នៃការអប់រំ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ជំរុញគ្រប់ប្រព័ន្ធផ្សព្វផ្សាយ បន្តជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីយុទ្ធនាការនៃការប្រមូលកុមារចូលរៀន និងសារៈសំខាន់នៃការ អប់រំ ជំរុញការសិក្សាឱ្យស្របទៅនឹងទស្សនទាននៃការអប់រំពេញមួយជីវិត។

កាដូឆ្នាំថ្មី! ក្រូអាត ផ្លាស់ទៅចាយលុយអឺរ៉ូជាផ្លូវការហើយ

រដ្ឋាភិបាលក្រូអាត នៅថ្ងៃទី០១ ខែមករានេះ បានប្រកាសពីការផ្លាស់ប្តូរមកចាយលុយអឺរ៉ូជាផ្លូវការ និងការចូលរួមជាមួយគោលការណ៍ដែលគេហៅថា Europe's passport-free zone

អូស្ត្រាលី តម្រូវឱ្យអ្នកដំណើរពីចិនបង្ហាញលទ្ធផលតេស្តអវិជ្ជមានកូវីដ-១៩ជាមុន

រដ្ឋាភិបាលអូស្រ្តាលីបានប្រកាសនៅថ្ងៃទី០១ ខែមករា ដើមឆ្នាំ២០២៣នេះថា រាល់អ្នកដំណើរទាំងអស់ពីប្រទេសចិន ចូលមកកាន់ប្រទេសអូស្រ្តាលី នឹងតម្រូវឱ្យមានការបង្ហាញលទ្ធផលតេស្តអវិជ្ជមានកូវីដ-១៩​ ជាមុនសិន

អីយ៉ាស់! យីហោសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជារំលេចអត្ដសញ្ញាណប្រទេសទាំងពីរភ្ជាប់ជាមួយពាក្យ «មិត្តភាព»

ភ្នំពេញ៖ សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជាបានផ្លាស់ប្ដូរឡូហ្គោថ្មីរបស់ខ្លួនដោយរំលេចនូវពណ៌ដែលជាអត្តសញ្ញាណទង់ជាតិប្រទេសទាំងពីររួមជាមួយនឹងពាក្យថា «មិត្តភាព»។

ភ្ញៀវទេសចរណ៍ជាង ៣៣ម៉ឺននាក់បានចូលទៅកំសាន្តខេត្តសៀមរាបអំឡុងពេលឆ្លងឆ្នាំ

សៀមរាប៖ រូបភាពមនុស្សដ៏ច្រើនកុះករនៅតាមផ្លូវសំខាន់ៗនៅខេត្តសៀមរាបត្រូវបានភរិយាអភិបាលខេត្តសៀមរាបលោកស្រី ទាំង អេង ទៀសីហា បង្ហោះចែកចាយនៅតាមបណ្ដាញសង្គមហ្វេសប៊ុក។ ខណៈដែលរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្ដសៀមរាប បានឱ្យដឹងថា…

នាយករដ្ឋមន្ត្រីរំលឹកពីសន្តិភាពក្នុងពេលដែលកម្ពុជាឆ្លងឆ្នាំសកលដោយរីករាយ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងការពេញចិត្តក៏ដូចជារំលឹកនូវគុណសម្បត្តិសន្តិភាពនៅពេលដែលឆ្លងឆ្នាំសកលកាលពីយប់ម្សិលមិញ។

នាយករដ្ឋមន្ត្រីស្នើទៅតុលាការឲ្យយោគយល់ដល់កុមាររងគ្រោះពីការរំលោភបំពានផ្លូវភេទក្រោមអាយុ៥ឆ្នាំ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានទទួលយកសំណើរបស់ប្រធានមជ្ឈមណ្ឌលអាហ្វេស៊ីបហ្នឹងបានស្នើទៅតុលាការឲ្យយោគយល់ទៅដល់ក្មេងស្រីរងគ្រោះពីការរំលោភបំពានផ្លូវភេទអាយុក្រោម៥ឆ្នាំ។ សម្ដេចថាការយកក្មេងស្រីរងគ្រោះអាយុក្រោម…

នាយករដ្ឋមន្ត្រីបង្កើនការឧបត្ថម្ភដល់មជ្ឈមណ្ឌលអាហ្វេស៊ីប

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសម្រេចបង្កើនការឧបត្ថម្ភដល់មជ្ឈមណ្ឌលអាហ្វេស៊ីបនៅថវិកាចំនួន ២០លានរៀលជារៀងរាល់ខែជាមួយនឹងការផ្គត់ផ្គង់លុយបម្រុង…

នាយករដ្ឋមន្ត្រីធានាដល់សិស្សមជ្ឈមណ្ឌលអាហ្វេស៊ីបឲ្យទទួលបានការសិក្សាថ្នាក់ឧត្តមទាំងអស់

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសធានាដល់សិស្សមជ្ឈមណ្ឌលអាហ្វេស៊ីបទាំងអស់ដែលបានប្រឡងជាប់ថ្នាក់ទី១២ និងទទួលបានការសិក្សានៅថ្នាក់ឧត្តមទាំងអស់តាមរយៈការផ្ដល់អាហារូបករណ៍ពីសម្ដេចផ្ទាល់។

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតរំជួលចិត្តស្រក់ទឹកភ្នែកអាណិតដល់ក្មេងស្រីរងគ្រោះដែលបានជួយសង្គ្រោះមកកាន់មជ្ឈមណ្ឌលអាហ្វេស៊ីប

ភ្នំពេញ៖ ស្ត្រីទី១កម្ពុជា និងជាប្រធានកាកបាទក្រហម សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានរំជួលចិត្តស្រក់ទឹកភ្នែកពេលដែលស្ដាប់របាយការណ៍ និងសំណូមពររបស់ប្រធានអង្គការអាហ្វេស៊ីបទាក់ទងនឹងកុមារីដែលត្រូវបានរងគ្រោះដោយការរំលោភបំពាន។

ទស្សនាការផ្សាយផ្ទាល់: នាយករដ្ឋមន្ត្រីជួបសួរសុខទុក្ខដល់កុមាររងគ្រោះនៅមជ្ឈមណ្ឌលអាហ្វេស៊ីប (AFESIP)

ទស្សនាការផ្សាយផ្ទាល់: នាយករដ្ឋមន្ត្រីជួបសួរសុខទុក្ខដល់កុមាររងគ្រោះនៅមជ្ឈមណ្ឌលអាហ្វេស៊ីប (AFESIP)

នាយករដ្ឋមន្ត្រីជូនពរពលរដ្ឋខ្មែរទាំងអស់ក្នុងឱកាសចូលឆ្នាំសកល ២០២៣

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានចូលរួមជូនពរដល់ពលរដ្ឋខ្មែរទាំងអស់ក្នុងឱកាសចូលឆ្នាំថ្មីឆ្នាំសកល ២០២៣ សូមទទួលបានសុខភាពល្អបរិបូរណ៍ សេចក្តីសុខ សេចក្តីចម្រើន អាយុយឺនយូរ សុភមង្គល និងជោគជ័យគ្រប់កិច្ចគ្រប់ៗគ្នា។

នាយករដ្ឋមន្រ្តីប្រាប់ឲ្យអ្នកដឹកនាំរឿងកូនប្រុសក្រោមពន្លឺព្រះច័ន្ទឲ្យយកចិត្តទុកដាក់បន្ថែមទាំងទីតាំងប្រវត្តិសាស្ត្រ

កណ្ដាល៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបន្តដាស់តឿនដល់គណៈកម្មការដឹកនាំ អ្នកនិពន្ធរឿង និងអ្នកបច្ចេកទេសថតរឿងកូនប្រុសក្រោមពន្លឺព្រះច័ន្ទ ត្រូវយកចិត្តទុកដាក់ពីទីតាំងប្រវត្តិសាស្ត្រ និងតួសំដែងឲ្យបានហ្មត់ចត់បំផុត។…

នាយករដ្ឋមន្ត្រីចង់ធ្វើជាទីប្រឹក្សានៃសមាគមអ្នកនិពន្ធនិងផលិតភាពយន្តដើម្បីជួយដល់ការតែងនិពន្ធឬផលិតភាពយន្តបែបប្រវត្តិសាស្ត្រ

កណ្ដាល៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាប្រសិនបើសម្ដេចមានពេលវេលាគ្រប់គ្រាន់សម្ដេចនឹងធ្វើជាទីប្រឹក្សានៃសមាគមអ្នកនិពន្ធនិងផលិតភាពយន្តដើម្បីជួយតម្រង់ទិសដល់ការតែងនិពន្ធឬផលិតភាពយន្តបែបប្រវត្តិសាស្ត្ររបស់កម្ពុជា។

ស្វាគមន៍ Cristiano Ronaldo មកកាន់ពិភពបាល់ទាត់អាស៊ី

ក្លិបបាល់ទាត់ Al Nassr នៃលីគកំពូលអារ៉ាប៊ីសាអូឌីតបានប្រកាសជាផ្លូវការនៅលើគេហទំព័រហ្វេសប៊ុក និង Twitter របស់ខ្លួនជាផ្លូវការ អំពីការនាំយកខ្សែប្រយុទ្ធប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ Cristiano Ronaldo មកចូលរួមជាមួយក្លិបជាផ្លូវការ

Breaking New: អភិបាលរងខេត្តកែបឈ្មោះ ភូ លិ ដែលឈ្លើយប្រើហិង្សាលើស្រ្ដីត្រូវនាយករដ្ឋមន្ត្រីដកចេញពីតំណែងហើយ

ភ្នំពេញ៖ អភិបាលរងខេត្តកែប ភូ លិ ត្រូវបាននាយករដ្ឋមន្ត្រីដកចេញពីតំណែងហើយបន្ទាប់ពីមានព័ត៌មានថាបានប្រើអំពើហិង្សាលើស្ត្រីម្នាក់ដោយគប់ដបស្រាបណ្តាលឱ្យរងរបួសត្រង់ក្បាលដេរជិត២០ថ្នេរ និងបានបៀតបៀនលើស្ត្រីម្នាក់ដែលមានគ្រួសាររួចហើយ។

ករណីឆេះកាស៊ីណូនៅប៉ោយប៉ែត រកឃើញសាកសពចំនួន ២៦នាក់ដែលសុទ្ធតែជនជាតិបរទេស

បន្ទាយមានជ័យ៖ នៅល្ងាចថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ ប្រតិបត្តិការរុករកជនរងគ្រោះដែលជាប់គាំងក្នុងអគារកាស៊ីណូដែលឆេះត្រូវបានបិទបញ្ចប់។ ក្នុងនោះរកឃើញអ្នកស្លាប់ចំនួន ២៦នាក់ ភាគច្រើនជាជនជាតិបរទេស និងអ្នករងរបួសចំនួន…

ជប៉ុន ប្រកាសតែងតាំងលោក Hajime Moriyasu ជាគ្រូបង្វឹក ៤ឆ្នាំទៀត

គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិជប៉ុន លោក Hajime Moriyasu ត្រូវបានតែងតាំងជាគ្រូបង្វឹកក្រុមជម្រើសជាតិជប៉ុនរយៈពេល ៤ឆ្នាំបន្តទៀត ដែលមានន័យថាលោកនឹងត្រូវបន្តដឹកនាំជប៉ុនរហូតដល់ព្រឹត្តិការណ៍ FIFA World Cup…

អាជ្ញាធរប្រេស៊ីល ឃាត់ខ្លួនមនុស្ស ៤នាក់ទាក់ទងនឹងការប៉ុនប៉ងធ្វើរដ្ឋប្រហារ

ប៉ូលិសប្រេស៊ីលបានបញ្ជាក់ថា មានមនុស្សយ៉ាងហោចណាស់ ៤នាក់ត្រូវបានចាប់ខ្លួន និងបានធ្វើប្រតិបត្តិការវាយឆ្មក់បង្រ្កាបទូទាំងប្រទេស កាលពីថ្ងៃទី២៩ ខែធ្នូ ក្នុងការស៊ើបអង្កេតលើការប៉ុនប៉ងធ្វើរដ្ឋប្រហារដែលត្រូវបានចោទប្រកាន់

សម្តេចតេជោឆ្លៀតជួបជុំគ្រួសារត្រកូល «ប៊ុន» ជាមួយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុងទំព័រហ្វេសប៊ុកអមទាំងរូបថត២សន្លឹកជាមួយភរិយាដូច្នេះថា សម្តេចនឹងឆ្លៀតពេលចូលរួមការជួបជុំគ្រួសារត្រកូលប៊ុនដែលកូនៗរៀបចំឡើងដោយមិនបានប្រាប់សម្តេចមុន។

អភិបាលរងខេត្តកែបម្នាក់ស្រវឹងស្រាបៀតបៀនប្រពន្ធគេ និងប្រើអំពើហិង្សាលើស្ត្រីម្នាក់រងរបួសក្បាលធ្ងន់ធ្ងរ

កែប៖ អភិបាលរងខេត្តកែប លោក ភូ លិ ស្រវឹងស្រាដែលត្រូវបានរងការចោទប្រកាន់ពីការប្រើអំពើហិង្សាលើស្ត្រីម្នាក់ដោយគប់ដបស្រាបណ្តាលឱ្យរងរបួសត្រង់ក្បាលដេរជិត២០ថ្នេរ និងបានបៀតបៀនលើស្ត្រីម្នាក់ដែលមានគ្រួសាររួចហើយ។ ករណីនេះបានកើតឡើងក្នុងកម្មវិធីជប់លៀងឡើងតំណែងប្រធានមន្ទីរបរិស្ថានខេត្តកែបថ្មីរបស់លោក…

Andrew Tate ត្រូវបានឃុំខ្លួននៅប្រទេសរូម៉ានី ក្រោមការសង្ស័យថាបានជួញដូរមនុស្ស

រ៉ូម៉ានី៖ Internet influencer លោក Andrew Tate ត្រូវបានឃុំខ្លួននៅក្នុងប្រទេសរូម៉ានី ដែលជាផ្នែកមួយនៃការស៊ើបអង្កេតការជួញដូរមនុស្ស និងការរំលោភសេពសន្ធវៈ។

អ្នកទោសជាង២០០នាក់ ត្រូវបានស្នើសុំលើកលែងនិងបន្ថយទោស ក្នុងឱកាសទិវាជ័យជំនះ៧មករា

ភ្នំពេញ៖ ទណ្ឌិតចំនួន ២៨៣នាក់ ក្នុងនោះស្រី ២៧នាក់ ត្រូវបានក្រសួងយុត្តិធម៌ លើកសំណើជូននាយករដ្ឋមន្ត្រី ដើម្បីស្នើសុំលើកលែងទោស និងបន្ធូរបន្ថយទោស ក្នុងឱកាសទិវាជ័យជំនះលើរបបប្រល័យពូជសាសន៍ ៧មករា ឆ្នាំ២០២៣ ខាងមុខ។

ដំណឹងមរណទុក្ខ! ម្តាយលោកនាយករដ្ឋមន្រ្តីឥណ្ឌាទទួលមរណភាពថ្ងៃនេះ

ជាដំណឹងមរណទុក្ខសម្រាប់លោកនាយករដ្ឋមន្រ្តីឥណ្ឌា Narendra Modi ដោយម្តាយរបស់លោកបានទទួលមរណភាពនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២នេះ។

ឥណ្ឌា តម្រូវឱ្យអ្នកដំណើរពីប្រទេសចំនួន ៥ បង្ហាញតេស្តអវិជ្ជមានកូវីដ-១៩ មុនចូលប្រទេស

ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ ប្រទេសឥណ្ឌា នឹងដាក់ចេញជាកាតព្វកិច្ចសម្រាប់អ្នកដំណើរចូលប្រទេសឥណ្ឌាពីប្រទេសចំនួន ៥ ដែលចាំបាច់ត្រូវមានបង្ហាញលទ្ធផលតេស្តអវិជ្ជមានកូវីដ-១៩​ ជាមុនសិន។

ប្រធានាធិបតីអាមេរិក បង្ហោះសារមរណទុក្ខចំពោះមរណភាពសស្តេចបាល់ទាត់ Pele

Pele ជាវីរបុរសបាល់ទាត់ប្រេស៊ីលដែលល្បីរន្ទឺទូទាំងពិភពលោកក្នុងសម័យបាល់ទាត់ទំនើបបានទទួលមរណភាពហើយនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ នេះ ក្នុងវ័យ៨២ឆ្នាំ ដោយសារជម្ងឺមហារីកមហារីកពោះវៀន។

Update៖ ចំនួនអ្នកស្លាប់ក្នុងករណីឆេះកាស៊ីណូនៅប៉ោយប៉ែតកើនឡើងដល់ ២៥នាក់ ភាគច្រើនជាជនជាតិថៃ

បន្ទាយមានជ័យ៖ គិតត្រឹមម៉ោងជិត ១២ថ្ងៃត្រង់ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ អ្នកស្លាប់ក្នុងគ្រោះអគ្គិភ័យនៅកាស៊ីណូនៅទីក្រុងប៉ោយប៉ែតកើនឡើងចំនួន ២៥នាក់ ខណៈកងកម្លាំងចម្រុះកម្ពុជា-ថៃ កំពុងបន្តប្រតិបត្តិរុករកសាកសព…

យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤ ដូសទី៥ និងដូសទី៦ ជូនកុមារ និងមន្ត្រីរាជការនឹងចាប់ផ្តើមនៅថ្ងៃទី៩…

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនដំណឹង ស្តីពីការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤ ដល់កុមារអាយុ ៣ឆ្នាំ ដល់ក្រោម ៥ឆ្នាំ ការចាក់វ៉ាក់សាំងកូវីដ-១៩ និងដូសទី៥ សម្រាប់កុមារអាយុ ៥ឆ្នាំ ដល់ក្រោម ១២ឆ្នាំ ព្រមទាំងដូសទី៦…

អាជ្ញាធរហាមពលរដ្ឋថ្មើរជើងលើ «ស្ពានថ្មចាស់មុខសាលាខេត្តបាត់ដំបង អាយុជាង ១០០ឆ្នាំ» ខណៈកំពុងទ្រុឌទ្រោម

បាត់ដំបង៖ អាជ្ញាធរបានហាមមិនឱ្យពលរដ្ឋធ្វើដំណើរលើស្ពានថ្មចាស់ក្រុងបាត់ដំបង អាយុកាលជាង ១០០ឆ្នាំ ខណៈស្ពានបុរាណមួយនេះកំពុងតែទ្រុឌទ្រោម និងបែកប្រេះសាំ្រខ្លាំង។

BREAKING NEWS: កម្ពុជាចេញផ្សាយស្ថិតិជំងឺកូវីដ-១៩ ប្រចាំថ្ងៃទី៣០ ធ្នូ ២០២២

ភ្នំពេញ៖ នៅថ្ងៃទី៣០ ធ្នូ ២០២២នេះ កម្ពុជាមានករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ១៤នាក់ និងអ្នកជំងឺជាសះស្បើយ​ ចំនួន១១នាក់, ក្នុងនោះមិនមានករណីនាំចូលថ្មី និងពុំមានអ្នកស្លាប់នោះទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល…

កុំចេះតែហ៊ាន! លួចដកមើមដំឡូងមី ១តោនយកទៅលក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន

បាត់ដំបង៖ អាជ្ញាធរខេត្តបាត់ដំបងបានឃាត់ខ្លួនជនសង្ស័យម្នាក់ដែលបានលួចដកមើមដំឡូងក្នុងចម្ការរបស់ពលរដ្ឋម្នាក់ចំនួន ១តោន ត្រង់ចំណុចក្រុមទី១ ក្នុងភូមិពេជ្រចង្វា ឃុំរស្មីសង្ហារ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង កាលពីថ្ងៃទី២៧…

សម្តេចតេជោ៖ ការប្រមូលចំណូលពន្ធដារ និងពន្ធគយឆ្នាំនេះលើសពីផែនការជាង ២៥ភាគរយ

កំពត៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ក្នុងឆ្នាំ២០២២ នេះការប្រមូលចំណូលពន្ធដារ និងគយ បានចំនួនជាង៦ពាន់លានដុល្លារ ពោលគឺលើសពីផែនការជាង ២៥ភាគរយ។

គណបក្សប្រជាជនមិនឱ្យប្រជាជនខកចិត្តដោយសារតែការខ្វះការទទួលខុសត្រូវទេ

កំពត៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថាគណបក្សប្រជាជននឹងដឹកនាំប្រទេសប្រកបដោយការទទួលខុសត្រូវ និងមិនធ្វើឱ្យប្រជាជនខកចិត្តចំពោះការគាំទ្រនោះទេ។

សម្ដេចតេជោ ថាបណ្ឌិត សុខ ទូច គួរតែខិតខំគ្រប់គ្រងមន្ត្រីរបស់ខ្លួនជាជាងចង់កែទម្រង់រដ្ឋាភិបាលឱ្យដើរថយក្រោយ

កំពត៖ ករណីចង់ស្នើរាជរដ្ឋាភិបាលបើកលុយសុទ្ធឡើងវិញដោយបណ្ឌិត សុខ ទូច ពេលនេះសម្ដេចតេជោ ហ៊ុន សែន ឆ្លើយតបថា «ធ្វើមិនបាន» និងប្រាប់ទៅបណ្ឌិត សុខ ទូច វិញថាគួរតែខិតខំគ្រប់គ្រងមន្ត្រីខ្លួនឯងវិញប្រសើរជាងចង់កែទម្រង់ឱ្យរាជរដ្ឋាភិបាលដើរថយក្រោយ។

នាយករដ្ឋមន្ត្រីកម្ពុជាថាការវិនិយោគនៅកំពតជាការវិនិយោគដែលត្រឹមត្រូវ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាការធ្វើការវិនិយោគនៅខេត្តកំពតគឺជាការវិនិយោគដែលត្រឹមត្រូវ ព្រោះខេត្តនេះមានសក្ដានុពលទាំងទេសចរណ៍ និងឧស្សាហកម្ម។

នាយករដ្ឋមន្ត្រីចូលរួមមរណទុក្ខចំពោះអ្នកដែលស្លាប់ក្នុងអគ្គិភ័យកាស៊ីណូនៅប៉ោយប៉ែត

កំពត៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានចូលរួមមរណទុក្ខចំពោះអ្នកដែលបានស្លាប់បាត់បង់ជីវិតក្នុងអគ្គិភ័យនៅកាស៊ីណូក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលបានសម្លាប់មនុស្សជាង១០នាក់ និងរបួសរាប់សិបនាក់។

នៅលើពិភពលោកមិនទាន់មានប្រទេសណាមួយអាចបញ្ចប់សង្គ្រាមដូចកម្ពុជានោះទេ

កំពត៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាកម្ពុជាបានជោគជ័យក្នុងការបញ្ចប់សង្គ្រាមដោយឱ្យខ្មែរឈ្នះគ្រប់ភាគី បង្កើតបានរាជរដ្ឋាភិបាលតែមួយ ដែលមិនទាន់មានប្រទេសណាមួយក្នុងពិភពលោកធ្វើដូចបាន។

កម្ពុជាអាចទទួលឥណទានពីចិនក្នុង១ឆ្នាំពី៥រយ ទៅ១ពាន់លានដុល្លារ

កំពត៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាគម្រោងឥណទានសម្រាប់ការអភិវឌ្ឍកម្ពុជាដែលកម្ពុជាទទួលបានពីចិនចន្លោះពី៥០០ ទៅ១ពាន់លានដុល្លារអាមេរិកក្នុង១ឆ្នាំ ហើយកម្ពុជាអាចលើកគម្រោងទៅកាន់ប្រទេសចិននៅដើមឆ្នាំ។

នាយករដ្ឋមន្ត្រីរំពឹងថាកម្ពុជានឹងអាចនាំទំនិញចូលទៅកាន់ទីផ្សារចិនកាន់តែច្រើន

កំពត៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន រំពឹងថាកម្ពុជានឹងអាចនាំចេញទំនិញទៅកាន់ទីផ្សារប្រទេសចិនកាន់តែច្រើន តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជាចិនដែលចិនបានផ្ដល់ភាពអនុគ្រោះច្រើនដល់កម្ពុជា។

ទស្សនាការផ្សាយផ្ទាល់: នាយករដ្ឋមន្ត្រីបើកការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវពីកំពតទៅកែប

ទស្សនាការផ្សាយផ្ទាល់: នាយករដ្ឋមន្ត្រីបើកការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវពីកំពតទៅកែប

គិតត្រឹមយប់នេះអ្នកស្លាប់ក្នុងករណីឆេះកាស៊ីណូប៉ោយប៉ែតមានចំនួន ១៣នាក់ និងរបួសជាង ៥០នាក់

បន្ទាយមានជ័យ៖ ជាបឋមគិតត្រឹមយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ គ្រោះអគ្គិភ័យឆាបឆេះដ៏ទ្រង់ទ្រាយធំនៅកាស៊ីណូមួយកន្លែងក្នុងទីក្រុងប៉ោយប៉ែត បានបណ្តាលឱ្យមនុស្ស ១៣នាក់បានស្លាប់ និងជាង ៥០នាក់រងរបួស។

BREAKING NEWS: នាយករដ្ឋមន្ត្រីសម្រេចឲ្យមានការចាក់វ៉ាក់សាំងដូសជំរុញទី៦ និងឯកភាពឲ្យចាក់ជាប្រចាំក្នុង៦ខែម្ដង

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្រេចឲ្យមានការចាក់វ៉ាក់សាំងមនុស្សជំរុញទី៤ និងទី៥ ដល់កុមារនិងក៏សម្រេចឲ្យមានការចាក់វ៉ាក់សាំងដូសជំរុញទី៦ ដល់មន្ត្រីជួរមកផងដែរ។ ជាមួយគ្នានេះគឺចាប់ពីពេលនេះតទៅគឺត្រូវតែមានការចាក់វ៉ាក់សាំងជាប្រចាំក្នុងរយៈពេល…

Update៖ រកឃើញសាកសពជិត២០នាក់ និងជួយសង្រ្គោះជិត៦០នាក់ក្នុងហេតុការណ៍អគ្គិភ័យនៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ៖ គិតត្រឹមរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ គ្រោះអគ្គិភ័យឆាបឆេះដ៏ទ្រង់ទ្រាយធំនៅកាស៊ីណូមួយកន្លែងក្នុងទីក្រុងប៉ោយប៉ែត បានបណ្តាលឱ្យមនុស្សជិត២០នាក់បានស្លាប់ និងជិត៦០នាក់ទៀតរងរបួស។

រដ្ឋបាលឃុំពន្លៃ សុំទោស និងលុបចោលការឯកភាពឱ្យបើកអាជីវកម្មរោងពុម្ពស្របច្បាប់ផ្តាច់មុខ

បន្ទាយមានជ័យ៖ រដ្ឋបាលឃុំពន្លៃចេញលិខិតនិរាករណ៍ ចំពោះការស្នើសុំបើកអាជីវកម្មរោងពុម្ពស្របច្បាប់ផ្តាច់មុខនៅឃុំមួយក្នុងខេត្តបន្ទាយមានជ័យវិញ ក្រោយទទួលបានការរិះគន់យ៉ាងចាស់ដៃ។

វត្តមានកប៉ាល់ដឹកអ្នកដំណើរចាប់ផ្ដើមចូលចតនៅកំពង់ផែស្វយ័តព្រះសីហនុឡើងវិញ

ព្រះសីហនុ៖ នាវាទេសចរណ៍ SEABOURN ENCORE បានដឹកនាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ មកលេងកម្សាន្ដ និងចូលចតនៅកំពង់ផែស្វយ័តព្រះសីហនុ។

មន្ត្រីកសិកម្មកម្ពុជា១រូបដែលរងការចោទប្រកាន់ពីបទ «រត់ពន្ធស្វាកា្តម» ត្រូវបានតុលាការអាមេរិកដោះលែងឱ្យនៅក្រៅឃុំ…

អាមេរិក៖ ប្រធានរដ្ឋបាលព្រៃឈើកម្ពុជា លោក គ្រី ម៉ះផល ត្រូវបានតុលាការអាមេរិកសម្រេចដោះលែងឱ្យនៅក្រៅឃុំ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

រកឃើញសាកសពបុរសចុងក្រោយដែលបានជួបគ្រោះថ្នាក់លិចទូកនេសាទនៅខេត្តកែប

កែប៖ សមត្ថកិច្ចឲ្យដឹងថា បុរសម្នាក់ដែលបាត់ខ្លួនពេលលិចទូកអ្នកនេសាទនៅខេត្តកែប បានស្លាប់ហើយ សាកសពបានរកឃើញនៅ ព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២នេះ។

អតីតសាលាក្ដីខ្មែរក្រហមត្រូវផ្ទេរមកកាន់ការគ្រប់គ្រងរបស់កងទ័ពជើងគោក

ភ្នំពេញ៖ អតីតសាលាក្ដីខ្មែរក្រហមត្រូវបានផ្ទេរទៅក្រោមការគ្រប់គ្រងរបស់បញ្ជាការដ្ឋានកងទ័ពជើងគោកហើយ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២។ ជាការបិទបញ្ចប់ទាំងស្រុងនៃដំណើរការរបស់សាលាក្ដីកូនកាត់មួយនេះនៅកម្ពុជា។

UPDATE: មនុស្ស ១០នាក់ស្លាប់ និងជិត ៦០នាក់រងរបួសក្នុងហេតុការណ៍ឆេះកាស៊ីណូនៅប៉ោយប៉ែត

បន្ទាយមានជ័យ៖ អភិបាលរងខេត្តបន្ទាយមានជ័យ លោក ង៉ោ ម៉េងជ្រួន បានបញ្ជាក់ថា គ្រោះអគ្គិភ័យឆាបឆេះដ៏ទ្រង់ទ្រាយធំនៅកាស៊ីណូមួយកន្លែងក្នុងទីក្រុងប៉ោយប៉ែតដែលចាប់ផ្តើមកើតឡើងនៅយប់ម៉ោងជិត ១២ ថ្ងៃទី២៨ ខែធ្នូ រហូតដល់ព្រឹកថ្ងៃទី២៩…

និយ័តករទូរគមនាគមន៍ព្រមានចាត់វិធានការលើអ្នកដែលផ្តល់សេវាកម្មចុះដែនជាតិ .Kh ដោយគ្មានការអនុញ្ញាត

ភ្នំពេញ៖ និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) បានសង្កត់ធ្ងន់ថារាល់ក្រុមហ៊ុន ឬបុគ្គល ដែលបានប្រតិបត្តិការលើការផ្តល់សេវា ឬដើរតួធ្វើជាភ្នាក់ងារចុះឈ្មោះដែនជាតិ .kh ដោយគ្មានការអនុញ្ញាតពី ន.ខ.ក. នោះនឹងចាត់វិធានការតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន។

ចិនម្នាក់ចង់ស្លាប់លើកទី១ត្រូវចាប់ទាន់ ប្រហែសភ្នែកបន្តិចទៅលោតពីលើអាគារជាលើកទី២បានសម្រេចតែមិនស្លាប់

ក្រុងព្រះសីហនុ៖ ជនជាតិចិនម្នាក់បានលោតពីលើអាគារជាន់ទី២ ចង់សម្លាប់ខ្លួនតែមិនស្លាប់គ្រាន់តែរបូសធ្ងន់នឹងត្រូវបានមិត្តភ័ក្របញ្ជូនទៅពេទ្យ។ រឿងរ៉ាវនេះកើតឡើងក្នុងក្រុងព្រះសីហនុ ល្ងាចថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២…

សហរដ្ឋអាមេរិក តម្រូវឱ្យអ្នកដំណើរមកពីចិនធ្វើតេស្តរកកូវីដ-១៩ជាមុនសិន

សហរដ្ឋអាមេរិក បានប្រកាសពីវិធានការថ្មីមួយនៅពុធនេះដែលតម្រូវឱ្យមានការធ្វើតេស្តរកមេរោគកូវីដ-១៩ ជាមុនសិននូវរាល់អ្នកដំណើរទាំងអស់ដែលមកពីប្រទេសចិន។

BREAKING NEWS: កម្ពុជាចេញផ្សាយស្ថិតិជំងឺកូវីដ-១៩ ប្រចាំថ្ងៃទី២៩ ធ្នូ ២០២២

ភ្នំពេញ៖ នៅថ្ងៃទី២៩ ធ្នូ ២០២២នេះ កម្ពុជាមានករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ១៣នាក់ និងអ្នកជំងឺជាសះស្បើយ​ ចំនួន១៦នាក់, ក្នុងនោះមិនមានករណីនាំចូលថ្មី និងពុំមានអ្នកស្លាប់នោះទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល…

ក្រុមប្រឹក្សាភាសាជាតិធ្វើបច្ចុប្បន្នភាពវចនានុក្រមខ្មែរ២០២២ ដាក់ឱ្យប្រើប្រាស់លើប្រព័ន្ធទូរស័ព្ទ

ភ្នំពេញ៖ ក្រុមប្រឹក្សាភាសាជាតិបានធ្វើបច្ចុប្បន្នកម្មវចនានុក្រមខ្មែរនិងបានបង្កើតជាទម្រង់សុសវែរដែលអាចប្រើប្រាស់បាននៅក្នុងទូរសព្ទឆ្លាតប្រព័ន្ធ IOS និង Android។ ក្រុមប្រឹក្សាជាតិភាសាខ្មែរនឹងដាក់ឱ្យដំណើរការសាកល្បងសុសវែរវចនានុក្រមខ្មែរឆ្នាំ២០២២…

ពលរដ្ឋស្នើឱ្យអាជ្ញាធរពង្រឹងលើការយាមលើស្ពានអ្នកលឿង ខណៈមួយសប្តាហ៍មានអ្នកលោតសម្លាប់ខ្លួន២នាក់

កណ្តាល៖ ពលរដ្ឋមួយចំនួនបានស្នើឱ្យអាជ្ញាធរមូលដ្ឋានពង្រឹងលើការយាមលើស្ពានអ្នកលឿង ខណៈមួយសប្តាហ៍កន្លងមកនេះមានអ្នកមានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរបានមកលោតសម្លាប់ខ្លួនចំនួន ២នាក់។

រដ្ឋមន្រ្តីការពារជាតិ និងចារកម្មនៃតួកគី និងស៊ីរី ជួបប្រជុំត្រីភាគីនៅប្រទេសរុស្សី

រដ្ឋមន្រ្តីការពារជាតិ និងប្រធានផ្នែកចារកម្មតួកគីបានជួបជាមួយសមភាគីស៊ីរីនៅរដ្ឋធានីម៉ូស្គូ ប្រទេសរុស្សី កាលពីថ្ងៃទី២៨ ខែធ្នូ ដែលជាសញ្ញាណច្បាស់លាស់មួយនៃការធ្វើឱ្យមានភាពប្រក្រតីឡើងវិញនូវទំនាក់ទំនងរវាងរដ្ឋាភិបាលទីក្រុងអង់ការ៉ា…

ឆេះខ្ទេចអាគារស្នាក់នៅរបស់បុគ្គលិករដ្ឋក្នុងខេត្តបាត់ដំបងខូចខាតសម្ភារៈអស់ជាង ៧ម៉ឺនដុល្លារដោយមិនដឹងមូលហេតុ

បាត់ដំបង៖ អគ្គិភ័យមួយបានឆាបឆេះអគារបុគ្គលិករបស់រដ្ឋ ១ខ្នងផ្អើលដល់ប្រជាពលរដ្ឋក៏ដូចជាសមត្ថកិច្ចចុះអន្តរាគមន៍បាញ់ទឹកពន្លត់នៅវេលាម៉ោង ០០និង៤០នាទីយប់ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចទីតាំងកសិដ្ឋានផលិតពូជស្រូវទួលសំរោង…

អតីតអ្នកសិល្បៈផ្នែកល្ខោននិងកំប្លែង ផន សុផារី ចេញមុខបកស្រាយ ខណៈមហាជនចេញមតិអវិជ្ជមានមកកាន់កូនស្រីខ្លួន…

ភ្នំពេញ៖ អូនតូច អែលលី កូនស្រីរបស់អតីតអ្នកកំប្លែង អ្នកនាង ផន សុផារី ដែលកំពុងទទួលបានការគាំទ្រពីមហាជនជាច្រើន ពេលនេះបានផ្ទុះការវែកញែកយ៉ាងខ្លាំងលើបណ្តាញសង្គម ខណមហាជនមួយភាគធំប្រតិកម្មចំពោះមតិមួយចំនួនដោយថាប្រកាន់សូម្បីក្មេងអាយុទើប…

កម្ពុជា​ ត្រៀមបើកទ្វារពហុកីឡដ្ឋានជាតិមរតកតេជោស្វាគមន៍ព្រុយណេល្ងាចនេះ

នាល្ងាចថ្ងៃព្រហស្បតិ៍ ទី២៩ ខែធ្នូនេះ ពហុកីឡដ្ឋានជាតិមរតកតេជោ នឹងត្រូវបើកទ្វារស្វាគមន៍ការប្រកួតសាជាថ្មី ខណៈក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវជួបជាមួយក្រុមជម្រើសជាតិព្រុយណេ ដែលជាការប្រកួតទី៣ ក្នុងពូល A របស់កម្ពុជា។…

ក្លិប Chelsea នាំយកខ្សែប្រយុទ្ធស្បែកជើងមាសពីលីគកំពូលណ័រវេយ៍

ក្លិបតោខៀវ Chelsea បានឈានដល់កិច្ចព្រមព្រៀងជាបឋមមួយក្នុងការនាំយកខ្សែប្រយុទ្ធសញ្ជាតិកូឌីវ័រ David Datro Fofana ពីក្លិបជើងឯកលីគកំពូលណ័រវេយ៍ Molde FK

កងទ័ពជើងគោកកម្ពុជា-កូរ៉េ ចុះMOU ស្តីពីកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ

ភ្នំពេញ៖ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ បានជួបប្រជុំតាមប្រព័ន្ធ VTC ជាមួយនឹងមេបញ្ជាការកងទ័ពជើងគោកនៃសាធារណរដ្ឋកូរ៉េ…

បង់ក្លាដែស ដាក់សម្ពោធដំណើរការនូវសេវារថភ្លើង (Metro) ដំបូងបំផុតក្នុងប្រទេស

ប្រទេសនៅតំបន់អាស៊ីខាងត្បូង បង់ក្លាដែស បានបើកដំណើរការសេវាកម្មរថភ្លើងសាធារណៈ (Metro) ជាលើកដំបូងបង្អស់ ក្រោមមូលនិធិពីប្រទេសជប៉ុន នៅក្នុងរដ្ឋធានីរបស់ខ្លួនកាលពីថ្ងៃពុធ ទី២៨ ខែធ្នូម្សិលមិញនេះ។

នាយករដ្ឋមន្ត្រីអបអរសាទរខួប២៤ឆ្នាំ នៃការបញ្ចប់សង្គ្រាមនៅកម្ពុជាក្រោមនយោបាយ ឈ្នះ-ឈ្នះ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានចូលរួមអបអរសាទរខួប ២៤ឆ្នាំ នៃការបញ្ចប់សង្គ្រាមនៅកម្ពុជាក្រោមនយោបាយ ឈ្នះ-ឈ្នះ។

BREAKING NEWS: រកឃើញសាកសពចំនួន ២នាក់ ខណៈអគ្គីភ័យបន្តឆាបឆេះកាស៊ីណូហ្គ្រែនដាយអឹមិនស៊ីធី ក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ ៖ ករណីអគ្គីភ័យឆាបឆេះ នៅកាស៊ីណូហ្គ្រែនដាយអឹមិនស៊ីធី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រកឃើញសពស្លាប់ពីរនាក់ នៅលើដំបូលអគារ រហូតមកទល់ម៉ោង ៧និង៤០នាទីព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ខណៈអគ្គីភ័យកំពុងឆាបឆេះនៅឡើយ…

អបអរខួបលើកទី២៤ឆ្នាំនៃ «ទិវានយោបាយឈ្នះ ឈ្នះ» និងខួបលើកទី៤ឆ្នាំនៃ «វិមានឈ្នះឈ្នះ»

ភ្នំពេញ៖ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ គឺជាពេលដែលកម្ពុជាបានរួចផុតពីភ្នក់ភ្លើងសង្គ្រាមស៊ីវិលទាំងស្រុង ពោលគឺបាននាំឱ្យកម្ពុជាមានសុខសន្តិភាពដោយបរិបូរណ៍ តាមរយៈនយោបាយឈ្នះឈ្នះដែលដាក់ចេញដោយនាយករដ្ឋមន្ត្រីកម្ពុជា…

BREAKING NEWS: ផ្ទុះអាវុធបាញ់តដៃគ្នានៅខណ្ឌដង្កោបណ្តាលឱ្យមន្ត្រីនគរបាលម្នាក់បានស្លាប់

ភ្នំពេញ៖ នៅយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ មានករណីផ្ទុះអាវុធបាញ់តដៃគ្នាបានកើតឡើងបណ្តាលឱ្យមន្រ្តីនគរបាលម្នាក់បានស្លាប់។ ហេតុការណ៍នេះបានកើតឡើងក្នុងអំឡុងពេលសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀនចុះប្រតិបត្តិការបង្រ្កាបបទល្មើសគ្រឿងញៀននៅក្នុងខណ្ឌដង្កោ…

នាយករដ្ឋមន្ត្រីកត់សម្គាល់ចំនួន៦ចំណុចក្នុងការដឹកនាំរដ្ឋនៅឆ្នាំ២០២២

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានកត់សម្គាល់ភាពលេចធ្លោចំនួន៦ចំណុចដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបានក្នុងការដឹកនាំរដ្ឋក្នុងឆ្នាំ២០២២។ ការកត់សម្គាល់នេះធ្វើឡើងក្នុងពេលសម្ដេចតេជោជួបជាមួយអ្នកលេងបណ្ដាញសង្គមចំនួន២៥នាក់…

«ត្រីឆ្លាមបបែល» ដ៏កម្រមួយក្បាលទម្ងន់៧០គីឡូក្រាម ត្រូវបានលែងចូលក្នុងព្រែកកំពង់បាយ

កំពត៖ «ត្រីឆ្លាមបបែល» ដែលមានឈ្មោះជាភាសាអង់គ្លេស «Shark ray» ជាប្រភេទត្រីសមុទ្រជិតផុតពូជមួយក្បាលទម្ងន់៧០គីឡូក្រាមត្រូវបានអ្នកនេសាទប្រទះឃើញនៅក្នុងភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពតកាលពីម៉ោង១២កន្លះ…

លោកប៉ាន សូរស័ក្តិ ផ្តល់អនុសាសន៍ដល់ភាគីពាក់ព័ន្ធដើម្បីអភិវឌ្ឍកីឡាទោចក្រយានកម្ពុជាឱ្យរីកចម្រើន ឆ្ពោះទៅស៊ីហ្គេម…

សៀមរាប៖ ប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយាន បានលើកទឹកចិត្ត និងផ្តល់អនុសាសន៍មួយចំនួន ដើម្បីឱ្យភាគីពាក់ព័ន្ធ ជួយជំរុញដល់ការអភិវឌ្ឍវិស័យកីឡាទោចក្រយាននៅកម្ពុជា ឱ្យកាន់តែមានការរីកចម្រើនទាំងបរិមាណ និងគុណភាព ត្រៀមចូលរួមក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម…

ត្រីឆ្នាំនេះអំណោយផល! រដ្ឋបាលជលផលអំពាវនាវពលរដ្ឋនិយមធ្វើប្រហុក និងផ្អក រួសរាន់ទៅទិញត្រី

ភ្នំពេញ៖ រដ្ឋបាលជលផលបានអំពាវនាវពលរដ្ឋដែលនិយមធ្វើប្រហុក ផ្អកត្រីឆ្អើរ ឬទឹកត្រី រួសរាន់ទៅទិញត្រី ខណៈចុងឆ្នាំនេះរហូតដល់ដើមឆ្នាំ២០២៣ត្រីអំណោយផលច្រើន។

បែបមានញាណដឹងមុន! ជនល្មើសនេសាទរត់គេចខ្លួនបាត់អស់មុនពេលសមត្ថកិច្ចទៅដល់

បាត់ដំបង៖ សមត្ថកិច្ចបានចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់មួយលើកនៅចំណុចបឹងទន្លេសាប ស្រុកឯកភ្នំ ខេត្តបាត់ដំបង នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២។ អំឡុងអាជ្ញាធរចុះទៅដល់ទីតាំង អាជ្ញាធរបានត្រឹមតែដកហូតឧបករណ៍នេសាទខុសច្បាប់…

រុស្សី ត្រៀមផ្អាកលក់ប្រេងដល់ប្រទេសណាដែលអនុវត្តតាមការកំណត់តម្លៃប្រេងពីលោកខាងលិច

រដ្ឋាភិបាលរុស្សីបានបញ្ជាក់នៅថ្ងៃអង្គារម្សិលមិញនេះថា រដ្ឋាភិបាលនិងបញ្ឈប់ការលក់ប្រេងរបស់ខ្លួនទៅបណ្តាប្រទេសទាំងឡាយណាដែលគោរព និងឯកភាពទៅលើការកំណត់តម្លៃប្រេងរបស់រុស្សីពីបណ្តាប្រទេសលោកខាងលិច។

ស្រវឹងបើកបរគួរតែនឹកឃើញគុកផង! ឥឡូវនេះជនបង្កដែលបើកឡានបុកបំផ្លាញគ្រួសារមួយនៅស្ពានជ្រោយចង្វាររត់បាត់ហើយក្រោយពីតុលាការចេញដីកាកោះ

ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញបានចេញដីកាបង្គាប់ឱ្យនាំខ្លួនជនបង្កម្នាក់ដែលបានបើករថយន្តបុកមនុស្ស ៣នាក់ឱ្យរងរបួស ក្នុងនោះមានទារកម្នាក់បានស្លាប់នៅលើស្ពានជ្រោយចង្វាចាស់កាលពីយប់ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២។…

អាមេរិក ត្រៀមបន្ថែមវិធានការសុខាភិបាលលើអ្នកដំណើរមកពីប្រទេសចិន

រដ្ឋាភិបាលអាមេរិកទំនងជានឹងដាក់ចេញនូវវិធានការបង្ការជំងឺកូវីដ-១៩ ទៅលើអ្នកដំណើរចូលទៅកាន់ទឹកដីសហរដ្ឋអាមេរិកដែលបានធ្វើដំណើរចេញពីប្រទេសចិន។

ក្លិប PSG បញ្ជាក់ពីពេលវេលាដែល Messi ត្រឡប់មកទឹកដីបារាំងវិញ

Lionel Messi នឹងវិលត្រឡប់ទៅកាន់ប្រទេសបារាំងវិញ ដើម្បីចូលរួមហ្វឹកហាត់ជាមួយក្លិបអាជីពរបស់ខ្លួនគឺ Paris Saint-Germain វិញនាដើមខែមករាខាងមុខនេះ។

WWF ស្នើមន្រ្តីជលផលដាក់វិធានការចំពោះការនេសាទខុសច្បាប់ក្នុងតំបន់អភិរក្ស ខណៈផ្សោតស្លាប់បន្តបន្ទាប់មិនដល់ដប់ថ្ងៃ

ភ្នំពេញ៖ ការស្លាប់ជាបន្តបន្ទាប់របស់សត្វផ្សោតត្រឹមរយៈពេល ១សប្តាហ៍ ធ្វើឱ្យ WWF ស្នើឱ្យមន្រ្តីជលផល ចេញល្បាតនិងដាក់ពិន័យដល់ជនល្មើសដែលប្រព្រឹត្តការនេសាទខុសច្បាប់ ជាបន្ទាន់នៅក្នុងតំបន់អភិរក្សសត្វផ្សោត ខណៈផ្សោតទាំងនោះភាគច្រើនស្លាប់ដោយសារសន្ទូចរនង…

ក្រុមអ្នកតវ៉ានៅអ៉ីរ៉ង់រាប់សិបនាក់ប្រឈមនឹងការកាត់ទោសប្រហារជីវិត

ជនជាតិអ៉ីរ៉ង់យ៉ាងហោចណាស់ ១០០នាក់ត្រូវបានចាប់ខ្លួនដោយសារបាតុកម្ម និងការតវ៉ាទូទាំងប្រទេសក្នុងអំឡុងពេល ១០០ថ្ងៃចុងក្រោយនេះ ដោយអ្នកដែលត្រូវចាប់ខ្លួនទាំងនោះអាចប្រឈមនឹងការដាក់ទោសប្រហារជីវិត។

ក្រុមហ៊ុនជួញដូរគ្រីបតូ Kraken បញ្ឈប់ប្រតិបត្តិការនៅជប៉ុន

ក្រុមហ៊ុនជួញដូររូបិយបណ្ណគ្រីបតូដែលមានប្រភពមកពីសហរដ្ឋអាមេរិក បានបញ្ជាក់នៅព្រឹកថ្ងៃពុធនេះថា ខ្លួននឹងបញ្ឈប់ប្រតិបត្តិការទាំងអស់របស់ខ្លួននៅប្រទេសជប៉ុនចាប់ពីខែក្រោយតទៅ

គូស្នេហ៍អង្គុយសាសងគ្នាសុខៗ! បាក់មែកឈើសង្កត់បណ្តាលឱ្យរងរបួសធ្ងន់ទាំងពីរនាក់

ព្រះសីហនុ៖ មនុស្សប្រុសស្រីចំនួន ២នាក់ដែលជាគូសង្សារនឹងគ្នា កំពុងតែអង្គុយសាសងគ្នាក្រោមដើមឈើសុខៗ ស្រាប់តែមែកឈើបាក់សង្កត់ពីលើបណ្តាលឱ្យរងរបួសធ្ងន់ទាំងពីរនាក់។ ហេតុការណ៍នេះបានកើតឡើងនៅយប់រំលងអធ្រាត្យម៉ោង១២កន្លះ…

សមាជិកក្រុម BIGBANG ចាប់ផ្ដើមចែកផ្លូវពី YG បន្ទាប់ពីរួមរស់ជាមួយគ្នាជាង ១៦ឆ្នាំ

សេអ៊ូល៖ សមាជិកក្រុមចម្រៀងកូរ៉េដែលនាំតន្ត្រីកូរ៉េទៅកាន់ពិភពលោក BIGBANG ដែលអ្នកកើតអំឡុងទស្សវត្សឆ្នាំ៩០ ភាគច្រើនបានស្គាល់ក្នុងវ័យដែលពួកគេនៅវ័យជំទង់នោះ។ ពេលនេះសមាជិកក្រុម BIGBANG បានចែកផ្លូវគ្នាបណ្ដើរៗហើយ។

ការប្រកួតប្រណាំងកង់នៅសៀមរាបម្ចាស់ជ័យលាភីលេខ១ មិនមែនបាន ១០ម៉ឺនរៀលទេ

សៀមរាប៖ ការប្រកួតកីឡាទោចក្រយាន ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២២ ត្រូវបានបញ្ចប់ដោយជោគជ័យ នៅល្ងាចថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ នៅទឹកដីខេត្តសៀមរាប ដោយម្ចាស់ជ័យលាភីលេខ១ បាន៨០ម៉ឺនរៀល មិនមែន ១០ម៉ឺនរៀលទេ។

BREAKING NEWS: កម្ពុជាចេញផ្សាយស្ថិតិជំងឺកូវីដ-១៩ ប្រចាំថ្ងៃទី២៨ ធ្នូ ២០២២

ភ្នំពេញ៖ នៅថ្ងៃទី២៨ ធ្នូ ២០២២នេះ កម្ពុជាមានករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ១៦នាក់ និងអ្នកជំងឺជាសះស្បើយ​ ចំនួន១៩នាក់, ក្នុងនោះមានករណីនាំចូលថ្មី១នាក់ និងពុំមានអ្នកស្លាប់នោះទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល…

ករណីដាក់គ្រាប់បែកបង្កប់នៅក្បែររដ្ឋសភា អាជ្ញាធរបញ្ជូនជនជាតិចិន ២នាក់ទៅតុលាការ

ភ្នំពេញ៖ ជនសង្ស័យចំនួន ២នាក់ ក្នុងចំណោមជនសង្ស័យចំនួន ៥នាក់ដែលពាក់ព័ន្ធនឹងករណីដាក់គ្រាប់បែកដៃនៅក្បែររដ្ឋសភាកាលពីព្រឹកព្រលឹមថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ កន្លងមក ត្រូវបានអាជ្ញាធរបញ្ជូនទៅតុលាការហើយ។

ខ្មែរនិងចិន១០នាក់សហការគ្នារកស៊ីចាប់ជំរិតមនុស្សពេលនេះត្រូវបានឃាត់ខ្លួនត្រៀមស៊ីបាយក្រហម

ព្រះសីហនុ៖ អាជ្ញាធរបានឃាត់ខ្លួនជនសង្ស័យចំនួន ១០នាក់ដែលបានចាប់បុរសជនជាតិចិនម្នាក់ហើយតេទៅជំរិតទារប្រាក់ពីស្ត្រីជនជាតិខ្មែរដែលត្រូវជាសង្សារជាមួយជនរងគ្រោះចំនួន ៣ពាន់ ៥រយដុល្លារ ទើបព្រមដោះលែងវិញ។ ករណីនេះកើតឡើងនៅថ្ងៃទី២៦…

ត្រីអណ្តែងជាច្រើនត្រូវបានប្រទះឃើញងាប់អណ្តែតពេញផ្ទៃទឹកក្នុងតំបន់អភិរក្សដោយមិនដឹងមូលហេតុ

បាត់ដំបង៖ ត្រីអណ្ដែងជាច្រើនក្បាលងាប់អណ្ដែតពេញទឹកក្នុងដែនអភិរក្ស រាំងពេន៣ត ស្ថិតក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង ជារៀងរាល់ថ្ងៃចាប់តាំងពីថ្ងៃទី១៥ ខែធ្នូ មក។

សង្គ្រោះបាន៤នាក់ខណៈម្នាក់ទៀតកំពុងបាត់ខ្លួន ក្នុងករណីលិចទូកនេសាទនៅខេត្តកែប

កែប៖ ទូកនេសាទប្រភេទទូកកន្ទុយវែងមួយគ្រឿងបានលិចក្នុងសមុទ្រ កាលពីម៉ោង ជិត១យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចចុងពយខាងលិចកោះទន្សាយ ប្រហែល ៣០០ម៉ែត្រ ស្ថិតក្នុងភូមិសាស្ត្រខេត្តកែប។

កម្ពុជាទទួលអំណាយវ៉ាក់សាំងការពារជំងឺឆ្លងសត្វ១លានកម្រិតពីចិន

ភ្នំពេញ៖ ក្រសួងកសិកម្ម និងកិច្ចការជនបទនៃសាធារណរដ្ឋប្រជាមានិតចិន បានផ្តល់អំណោយវ៉ាក់សាំងការពារជំងឺឆ្លងសត្វចំនួន ១លានកម្រិតដល់កម្ពុជា ដើម្បីជួយទប់ស្កាត់ការឆ្លងរាលដាលជំងឺសត្វ ដែលកំពុងកើតមាន បន្ថែមទៅនឹងវ៉ាក់សាំងដែលកម្ពុជាមានស្រាប់។

សម្តេចតេជោស្នើឱ្យមានគម្រោងលំនៅឋានដែលមានតម្លៃសមរម្យ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន សំណូមពរឱ្យក្រុមហ៊ុនអចលនទ្រព្យបន្តអភិវឌ្ឍគម្រោងសាងសង់លំនៅឋានដែលមានតម្លៃសមរម្យសម្រាប់លក់ជូនប្រជាពលរដ្ឋ។

នាយករដ្ឋមន្ត្រីជំរុញឲ្យដោះស្រាយឲ្យចប់ការកាត់ដីជូនពលរដ្ឋនៅតំបន់បឹងទន្លេសាបឲ្យចប់នៅចុងខែឧសភា ឆ្នាំ២០២៣

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានជំរុញឲ្យដោះស្រាយឲ្យចប់ករណីកាត់ឆ្វៀលដីតំបន់២ និងតំបន់៣ ទៅឱ្យពលរដ្ឋដែលមានទីលំនៅក្នុងតំបន់បឹងទន្លេសាប់ឲ្យអស់ត្រឹមចុងខែឧសភា ឆ្នាំ២០២៣។

សម្តេចតេជោ លើកទឹកចិត្តឱ្យដោះស្រាយវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការនៅតាមមូលដ្ឋាន

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តឱ្យអភិបាលខេត្តដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជាពិសេសវិវាទដីធ្លីនៅតាមមូលដ្ឋានដើម្បីពង្រឹងសុវត្ថិភាពនៃការកាន់កាប់ដីធ្លី បង្កើនភាពសុខសាន្តសុខុមរមនា…

នាយករដ្ឋមន្ត្រីព្រមានដកមន្ត្រីនគរបាលយុត្តិធម៌ណាដែលអាងអំណាចចាប់ចង

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានព្រមានទៅកាន់មន្ត្រីនគរបាលយុត្តិធម៌និងកងរាជអាវុធហត្ថ បើទោះបីជាមានពាក់ស័ក្កិដល់លោកខែក៏ដោយក៏សម្ដេចដកចេញដែរបើសិនជាធ្វើការទាំងងងឹតងងុល។

នាយករដ្ឋមន្ត្រីព្រមានដកហូតដីពីក្រុមមនុស្សដែលថារដ្ឋាភិបាលដឹកនាំយូរទៅបាត់ដីអស់

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានព្រមានដកហូតដីពីក្រុមអ្នកដែលឃោសនាថារដ្ឋាភិបាលកម្ពុជាដឹកនាំរដ្ឋធ្វើឲ្យបាត់បង់ដី។