ភ្នំពេញ៖ នារសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យអតីតប្រធានរដ្ឋសភាកូរ៉េ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។
ព័ត៌មានថ្មី
កំពង់ឆ្នាំង៖ កាលពីយប់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ មានភ្លៀងធ្លាក់ខ្លាំងធ្វើឱ្យទឹកជំនន់ឡើងខ្ពស់បណ្តាលឱ្យបាក់ទំនប់កោះភ្នៅ ឬទំនប់ចាក់ទឹម ដែលជាផ្លូវច្រកចូលទៅតំបន់ទេសចរណ៍ធម្មជាតិទឹកថ្មក្រាលស្ថិតក្នុងភូមិកោះខ្មុ…
កំពង់ស្ពឺ៖ នាថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ សមត្ថកិច្ចបានសម្រេចផ្អាកចរាចរណ៍ជាបណ្តោះអាសន្នត្រង់ផ្លូវជាតិលេខ៤៤ ឆ្លងកាត់ស្រុកថ្ពង ដោយសារតំបន់នោះរងការជន់លិចដោយទឹកភ្លៀងធ្លាក់មកប៉ុន្មានថ្ងៃជាប់គ្នា។
ទស្សនាការផ្សាយផ្ទាល់: អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាធ្វើសន្និសីទសារព័ត៌មានស្តីពី«លទ្ធផលបិទបញ្ចប់ការងារប្រមូលពន្ធអាករលើរថយន្តគ្មានពន្ធ មានស្រាប់ក្នុងប្រទេស»
ក្លិបបិសាចក្រហម Manchester United នឹងត្រូវប៉ះជាមួយក្រុម Nottingham Forest ខណៈក្រុមកំពុងឡើងជើង សារិកាព្រៃ Newcastle United នឹងត្រូវជួបជាមួយ Southampton នាការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្
កំពង់ស្ពឺ៖ នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រះស្រែម្នាក់ គឺលោក ភឺន ដេត ត្រូវបានរងការចោទប្រកាន់ពីពលរដ្ឋចំនួន ៥នាក់ដែលបានធ្វើពាក្យបណ្ដឹងប្តឹងលោកថាបានប្រើហិង្សា និងឃាត់ខ្លួនពួកគេ ហើយចោទប្រកាន់ថាពួកគេបានជេរប្រមាទសមត្ថកិច្ច…
រដ្ឋាភិបាលអ៊ូហ្គង់ដា នៅថ្ងៃពុធ ទី១១ ខែមករាម្សិលមិញនេះ បានប្រកាសពីការបញ្ចប់ការឆ្លងរាលដាលក្រោយការផ្ទុះឡើងនូវវីរុសអេបូឡា ដែលបានកើតឡើងកាលពីជាង ៤ខែមុន
បន្ទាយមានជ័យ៖ កាលពីរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ ក្រុមអ្នកជំនាញរុះរើសំណង់អគារ បានរកឃើញសាកសពម្នាក់ទៀតហើយដែលឆេះស្លាប់ក្នុងអគារកាស៊ីណូ «ហ្គ្រែនដាម៉ិន ស៊ីធី» និងកាស៊ីណូ «ប៉ោយប៉ែតរីសត» ស្ថិតក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
កំពង់ស្ពឺ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ បានចេញសេចក្តីជូនដំណឹងថា អាជ្ញាធរបើកទ្វារទឹកស្វ័យប្រវត្តិ ចំនួន៥ជាបណ្ដោះអាសន្ន ដើម្បីរំដោះទឹកចេញ ខណៈមានទឹកភ្លៀងធ្លាក់យ៉ាងច្រើនជាបន្តបន្ទាប់នារយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ…
ភ្នំពេញ៖ សត្វត្រយងចង្កំកស គឺជាប្រភេទសត្វស្លាបដ៏កម្របំផុតនៅលើពិភពលោក ហើយមានការប្រឈមនឹងហានិភ័យខ្ពស់នៃការផុតពូជជាសកល ប្រសិនកត្តាគំរាមកំហែងនានានៅតែបន្តកើតមាន ដូចជាការបរបាញ់ ការដាក់អន្ទាក់ និងការបាត់បង់ទីជម្រក។
ភ្នំពេញ៖ នៅថ្ងៃទី១២ មករា ២០២៣នេះ កម្ពុជាមានករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ៩នាក់ និងអ្នកជំងឺជាសះស្បើយ ចំនួន៦នាក់, ក្នុងនោះមានករណីនាំចូលថ្មី១នាក់ និងពុំមានអ្នកស្លាប់នោះទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល…
ទស្សនាការផ្សាយផ្ទាល់៖ នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមប្រជុំកំពូលស្តីពីសំឡេងនៃបញ្ហាប្រទេសខាងត្បូង
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកលោក ហ៊ុន ម៉ាណេត និងរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន…
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានស្នើទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយឱ្យស្រាវជ្រាវភាពមិនប្រក្រតីនៃការលួចបន្លំធ្វើប័ណ្ណកម្មសិទ្ធិលើដី និងផ្ទះដែលជារបស់ក្រសួងការបរទេសដែលត្រូវបានលោក គង់…
ភ្នំពេញ៖ ពេលនេះលោកអ្នកអាចទស្សនាទូរទស្សន៍ EAC News គ្រប់ទីកន្លែងសម្រាប់ទូរទស្សន៍ទំនើប (Smart TV) របស់លោកអ្នកបានហើយ ដោយគ្រាន់តែចូលទៅ Google PlayStore ក្នុងទូរទស្សន៍ រួចវាយពាក្យ EAC TV លោកអ្នកនឹងឃើញ App…
ក្រុមហ៊ុនរថយន្តអគ្គិសនីចិន BYD (Build Your Dream) នឹងធ្វើការដាក់បង្ហាញនូវរថយន្តអគ្គិសនីទី៣ របស់ខ្លួននៅក្នុងប្រទេសឥណ្ឌា នាត្រីមាសទីបួនក្នុងឆ្នាំ២០២៣នេះ។
រដ្ឋាភិបាលថៃ គ្រោងនឹងមានវិធានការយកប្រាក់ពីភ្ញៀវទេសចរម្នាក់ចំនួន ៣០០បាត ឬស្មើនឹង ៩ដុល្លារអាមេរិក ចំពោះភ្ញៀវទេសចរបរទេសដែលចូលមកកាន់ប្រទេសថៃ ដែលការប្រមូលប្រាក់នេះគ្រោងនឹងចាប់ផ្តើមពីខែមិថុនាតទៅ។
សមាគមកីឡាហុងកុង ត្រូវបានណែនាំឱ្យដាក់ពាក្យ “ចិន” ភ្ជាប់ជាមួយនឹងឈ្មោះផ្លូវការនៃសមាគមកីឡានីមួយៗ ឬបើមិនដូច្នោះទេសមាគមកីឡានឹងប្រឈមការដកចេញនូវថវិកាទ្រទ្រង់ដំណើរការ។
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានផ្ញើសារដាស់តឿនជាថ្មីនិងទុកពេលមួយខែដល់លោក គង់ គាំ ឱ្យប្រគល់ដីនិងផ្ទះនៅក្នុងខណ្ឌចំការមនជិតស្ថានទូតរុស្ស៊ីដែលមានតម្លៃរាប់លានដុល្លារមកឲ្យក្រសួងការបរទេសវិញ។
ភ្នំពេញ៖ កម្ពុជានឹងបន្តអនុវត្តគោលការណ៍ «កីឡាគ្មានថ្នាំជក់» ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ និងកីឡាអាស៊ាន ប៉ារ៉ាហ្គេមដែលនឹងរៀបចំឡើងនៅខែឧសភា និងខែមិថុនា ឆ្នាំ២០២៣ ខាងមុខ។
ភ្នំពេញ៖ ជនសង្ស័យជាជនជាតិចិន ២នាក់ត្រូវបានឃាត់ខ្លួនបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោយប្លន់លុយ ៧៣៩ដុល្លារ ប្រើកាំភ្លើងផង កាំបិតផង ភ្ជង់ប្លន់ស្ត្រីជាជនជាតិចិនម្នាក់នៅ ក្នុងសង្កាត់ទន្លេបាសាក់…
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីជូនដំណឹង ហាមមិនឱ្យមានការដុតផាវ កាំជ្រួច ឬបង្កសម្លេងផ្ទុះគ្រប់ប្រភេទ នាពិធីបុណ្យចូលឆ្នាំចិន និងវៀតណាម ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣…
ភ្នំពេញ៖ លោក ជឺនបូរាណ ច័ន្ទបូរី អគ្គនាយក នៃក្រុមស្រាវជ្រាវ វិភាគ និងព្យាករណ៍នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ត្រូវបានព្រះមហាក្សត្រតែងតាំងជាឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអូស្ត្រាលី និងជាឯកអគ្គរាជទូតតែងតាំង…
ស្ទឺងត្រែង៖ នៅថ្ងៃទី៩ ដល់ទី១០ ខែមករា ឆ្នាំ២០២៣ ក្រុមការងារកាកបាទក្រហមកម្ពុជា ដឹកនាំដោយវេជ្ជបណ្ឌិត អ៊ុយ សំអាត នាយកនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ បាននាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ចែកដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត…
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ជាថ្មី និងច្បាស់លាស់ថា ផ្ទះ និងដីដែលជារបស់លោក គង់ គាំ ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ សព្វថ្ងៃគឺជាក្លែងបន្លំយក និងថាដល់ពេលដែល «ក្រសួងការបរទេសត្រូវយកមកវិញហើយ»។
ភ្នំពេញ៖ អ្នកជំនាញឯករាជ្យរបស់អង្គការសហប្រជាជាតិស្តីពីការការពារប្រឆាំងនឹងអំពើហឹង្សា និងការរើសអើងដោយផ្អែកលើនិន្នាការផ្លូវភេទ និងអត្តសញ្ញាណយេនឌ័រ លោក Victor Madrigal-Borloz មកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា…
ភ្នំពេញ៖ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ លោក សយ ច័ន្ទវិចិត្ត បានចេញសេចក្តីប្រកាសព័ត៌មានលម្អិតជុំវិញករណីឃាត់ខ្លួន និងបញ្ជូន លោក ឡាយ សំណាង អនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និងផ្គត់ផ្គង់ នៃក្រសួងសង្គមកិច្ច…
ភ្នំពេញ៖ កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀនបានបើកប្រតិបត្តិការបង្ក្រាបគ្រឿងញៀនមួយខ្សែឃាត់ខ្លួនបានជនសង្ស័យចំនួន ៥នាក់ និងរឹបអូសគ្រឿងញៀនបាន ១៩ ១៥០ក្រាម។
ភ្នំពេញ៖ មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញលោក រ័ត្ន ស៊្រាង បានឱ្យដឹងថាកងរាជអាវុធហត្ថរាជធានីភ្នំពេញ កំពុងតែមមាញឹកទទួលបណ្តឹង និងព័ត៌មានផ្សេងៗ ពីប្រជាពលរដ្ឋក្នុងភូមិសាស្រ្តរាជធានីភ្នំពេញយ៉ាងសកម្ម ជាក់ស្តែងក្នុងឆ្នាំ២០២២…
ត្បូងឃ្មុំ៖ មេធាវីគណបក្សប្រជាជនក្នុងខេត្តត្បូងឃ្មុំ បានសម្រេចប្ដឹងទីប្រឹក្សាគណបក្សភ្លើងទៀន លោក គង់ គាំ ទារសំណងជំងឺចិត្តចំនួន ៥០ម៉ឺនដុល្លារ។ ការប្ដឹងនេះគឺដោយអះអាងថា លោក គង់ គាំ បានថ្លែងក្នុងវេទិកាសាធារណៈមួយក្នុងខេត្តដែលថាបានបំពានលើច្បាប់ស្ដីពីគណបក្សនយោបាយ…
កំពង់ចាម៖ ពិធីប្រកាសទទួលស្គាល់ ប្រធាន-អនុប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម អាណត្តិទី៥ បានធ្វើឡើងនៅព្រឹកថ្ងៃអង្គារ ទី១០ ខែមករា ឆ្នាំ២០២៣ នៅសាលាខេត្តកំពង់ចាម ដោយប្រធានកាកបាទក្រហមកម្ពុជាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត…
ភ្នំពេញ៖ ក្នុងជំនួបរវាងនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងអ្នកសារព័ត៌មានលើកទី៥ នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ ក្រសួងព័ត៌មានតម្រូវឱ្យអ្នកសារព័ត៌មានទាំងអស់ត្រូវមកធ្វើតេស្តរហ័សរកជំងឺកូវីដ-១៩…
ភ្នំពេញ៖ រដ្ឋមន្ត្រីកសិកម្មប្រទេសតួគីលោក វ៉ាហិត គីរីស៊ី បានលើកឡើងថាទំហំពាណិជ្ជកម្មកម្ពុជា-តួកគីអាចជំរុញធ្វើឱ្យកើនឡើងដល់ ១ពាន់លានដុល្លារក្នុងមួយឆ្នាំបាន តាមរយៈការជំរុញអនុវត្តកិច្ចសហប្រតិបត្តិការដែលបានរៀបចំកន្លងមក…
កំពង់ស្ពឺ៖ ឃុំចំនួន១ និងភូមិចំនួន៣ ក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ ត្រូវបានប្រកាសជាឃុំ និងភូមិអស់មីន នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ ក្រោមការគាំទ្រពីសភាពាណិជ្ជកម្មម៉ាឡេស៊ីប្រចាំកម្ពុជា (MBCC)។ ឃុំនិងភូមិចំនួន៤នោះ…
ភ្នំពេញ៖ មិនមែនរឿងចៃដន្យទេ! ដែលចែកចាយបទចម្រៀង «ឈាមបាតុករ» ក្នុងពេលកម្ពុជាត្រៀមបោះឆ្នោត ខណៈថ្ងៃនេះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនឹងហៅមនុស្សម្នាក់ទៀតមកឆ្លើយបំភ្លឺពាក់ព័ន្ធនឹងការផ្សព្វផ្សាយបទចម្រៀងនេះ…
អគ្គលេខាធិការការពារជាតិអាមេរិក លោក Lloyd Austin បញ្ជាក់នៅថ្ងៃពុធនេះថា មន្ទីរបញ្ចកោណបានសម្រេចលុបចោលវិធានការក្នុងកំណត់វ៉ាក់សាំងជាកាតព្វកិច្ច ដែលជាជំហានមួយក្នុងការស្នើទៅសភាអាមេរិក
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលុបចោល ស.ជ.ណ លេខ១៨មយ ដែលបញ្ជាដល់រដ្ឋបាលខេត្តកណ្ដាល និងស្នងការដ្ឋានខេត្តនេះនាំខ្លួនលោកស្រី សៀង ចាន់ហេង សិន រង់ចាំមតិយោបល់ពីររដ្ឋមន្ត្រីដែនដី។
ខេត្តបាត់ដំបង៖ បុរសម្នាក់ត្រូវបានចរន្តខ្សែភ្លើងឆក់បណ្តាលអោយស្លាប់ភ្លាមៗបន្ទាប់ពីចុះចាប់ត្រីក្នុងអាងខ្វះការប្រុងប្រយ័ត្នចាប់ប៉ះចំខ្សែភ្លើងដាច់។ ហេតុការណ៍គួរអោយភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងនៅវេលាម៉ោង ១៣:៣០នាទី…
ភ្នំពេញ៖ នៅថ្ងៃទី១១ មករា ២០២៣នេះ កម្ពុជាមានករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ៤នាក់ និងអ្នកជំងឺជាសះស្បើយ ចំនួន៩នាក់, ក្នុងនោះមិនមានករណីនាំចូលថ្មីទេ និងពុំមានអ្នកស្លាប់នោះទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល…
អតីតខ្សែការពារក្លិប Barcelona និងជាកីឡាករក្រុមជម្រើសជាតិប្រេស៊ីល Dani Alves ត្រូវស្ថិតនៅក្រោមការត្រួតពិនិត្យចំពោះបទចោទប្រកាន់ថា កីឡាកររូបនេះបានរំលោភបំពានផ្លូវភេទទៅលើនារីម្នាក់ក្នុងក្លិបរាត្រីមួយកន្លែងក្នុងប្រទេសអេស្ប៉ាញកាលពីខែមុន។…
កណ្ដាល៖ អភិបាលខេត្តកណ្ដាល លោក គង់ សោភ័ណ្ឌ បានឱ្យដឹងថា រដ្ឋបាលខេត្តមិនទាន់ទទួលលិខិតផ្លូវការពីទីស្ដីការគណៈរដ្ឋមន្ត្រីឱ្យមានចំណាត់ការលើឈ្មោះ សៀង ចាន់ហេង នៅឡើយទេ ខណៈលោកថា រដ្ឋបាលខេត្តក៏ត្រៀមចំណាត់ការដោះស្រាយផងដែរ។
អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) និងសហភាពអឺរ៉ុប (EU) បានប្តេជ្ញារួមគ្នានៅថ្ងៃអង្គារ ទី១០ ខែមករាម្សិលមិញនេះ ថានឹងជំរុញការគាំទ្រចំពោះប្រទេសអ៊ុយក្រែនដើម្បីប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្សី
ក្រុមការពារតំណែងជើងឯក AFF Championship ដំរីសឹកថៃ បានឈានឡើងដល់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ប្រចាំតំបន់ AFF Championship ២០២២
ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានឃាត់ខ្លួន លោក ឡាយ សំណាង អនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និងផ្គត់ផ្គង់ ក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតីសម្បទា នាល្ងាចថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ ពាក់ព័ន្ធនឹងស៊ីដាច់លុយជំនួយសង្គមកិច្ចជូនដល់ជនពិការក្រីក្រចំនួនជិត…
ភ្នំពេញ៖ ដើមខែមករា ឆ្នាំ២០២៣នេះ កម្ពុជាទទួលបានភ្ញៀវសរុបជិត ៤៦ម៉ឺននាក់ ខណៈមាន៦ រាជធានី-ខេត្តជាគោលដៅទេសចរណ៍សំខាន់ៗ។
មន្រ្តីនៃអង្គការសុខភាពពិភពលោក (WHO) បានចេញសេចក្តីប្រកាសនៅថ្ងៃពុធនេះថា បណ្ដាប្រទេសនានាគួរពិចារណាក្នុងការណែនាំដល់អ្នកដំណើរទាំងឡាយ គប្បីត្រឡប់មកពាក់ម៉ាស់ឡើងវិញសម្រាប់ការហោះហើររយៈពេលវែង
ភ្នំពេញ៖ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីគ្រប់លំដាប់ថ្នាក់នៃកងទ័ពជើងគោកទាំងអស់ដែលបានខិតខំប្រឹងប្រែងរួមគ្នាបំពេញតួនាទី…
ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង បានណែនាំដល់ អភិបាលរាជធានី-ខេត្ត ទាំងអស់ ត្រូវធ្វើយ៉ាងណាដោះស្រាយនូវរាល់ពាក្យបណ្តឹងរបស់ជនរងគ្រោះឱ្យបានច្បាស់លាស់ និងត្រឹមត្រូវ ដោយមិនត្រូវទុកចោល…
ព្រះសីហនុ៖ ភ្ញៀវទេសចរដែលមកបោះតង់នៅឆ្នេរឆ្នេរជំទាវម៉ៅ ក្បែរដើមឈើចំាស្នេហ៍ ស្រុកព្រៃនប់ ខេត្តព្រះសីហនុនាយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ បានតាមទាន់ចោរលួចវះតង់យកទ្រព្យសម្បត្តិ និងបានឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ច។
បន្ទាយមានជ័យ៖ គម្រោងសាងសង់អគារមជ្ឈមណ្ឌលសំចត និងស្ដារនីតិសម្បទាជនរងគ្រោះខេត្តបន្ទាយមានជ័យ សម្រេចបានជាង ៣០ភាគរយហើយ ដោយគម្រោងនេះនឹងបញ្ចប់រួចរាល់នៅខែសីហា ឆ្នាំ២០២៣ ខាងមុខនេះ។
ស្ថានទូតចិនប្រចាំប្រទេសកូរ៉េខាងត្បូង បានផ្អាកនូវការផ្តល់ទិដ្ឋការរយៈខ្លីសម្រាប់អ្នកទេសចរកូរ៉េខាងត្បូង ដែលមានបំណងចូលទៅកាន់ប្រទេសចិន
ភ្នំពេញ៖ អតីតមន្ត្រីជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិច លោក ហុង ស៊ុនហួត បានទទួលមរណភាពក្នុងជន្មាយុ ៧៦ឆ្នាំ ដោយរោគគាពាធ នៅព្រឹកម៉ោង១០កន្លះ ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣ នៅមន្ទីរពេទ្យ Hospital Antibes ទីក្រុងនីស ប្រទេសបារាំង។
កំពង់ធំ៖ ពិធីបុណ្យទន្លេលើកទី៧ នឹងចាប់ផ្តើមធ្វើឡើងវិញនៅថ្ងៃទី០៨ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ ដោយឆ្នាំនេះខេត្តកំពង់ធំនឹងធ្វើជាម្ចាស់ផ្ទះរៀបចំបុណ្យទន្លេ ក្រោមអធិបតីភាពនាយករដ្ឋមន្រ្តីកម្ពុជា សម្ដេចតេជោ…
ភ្នំពេញ៖ នៅថ្ងៃទី១០ មករា ២០២៣នេះ កម្ពុជាមានករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ៣នាក់ និងអ្នកជំងឺជាសះស្បើយ ចំនួន៥នាក់, ក្នុងនោះមិនមានករណីនាំចូលថ្មីទេ និងពុំមានអ្នកស្លាប់នោះទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល…
សៀមរាប៖ មជ្ឈមណ្ឌលអាស៊ាន-ជប៉ុន បានបន្តសហការជាមួយក្រសួងទេសចរណ៍កម្ពុជា ផ្ដល់ការបណ្តុះបណ្តាលវគ្គវិក្រឹត្យការអ្នកជំនាញស្ប៉ា និងសុខុមាលភាព ផ្នែកម៉ាស្សាប្រចាំខេត្តសៀមរាប ដើម្បីត្រៀមទទួលទេសចរជប៉ុន។
ភ្នំពេញ៖ កម្ពុជានឹងបន្តទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ពីចិន និងខ្យល់មូសុងឦសាន្តក្នុងកម្រិតពីខ្សោយទៅមធ្យម។ ស្ថានភាពនេះនឹងនាំឱ្យកម្ពុជាមានភ្លៀងធ្លាក់ខ្សោយដោយអន្លើ ហើយនៅតំបន់ខ្លះនឹងមានធាតុអាកាសចុះត្រជាក់ដល់…
កំពង់ស្ពឺ៖ រថយន្តដឹកកម្មករ កម្មការិនីចំនួន ៦៥នាក់ បានជួបគ្រោះថ្នាក់ចរាចរណ៍ដោយក្រឡាប់រថយន្តនៅវេលាម៉ោងជិត ៧ព្រឹក ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ លើផ្លូវជាតិលេខ៥១ នៅចំណុចភូមិស្តុកស្លាត ឃុំភ្នំតូច ស្រុកឧដុង្គ បណ្តាលឱ្យកម្មករកម្មការិនីចំនួន…
ភ្នំពេញ៖ ពេលនេះលោកអ្នកអាចទស្សនាទូរទស្សន៍ EAC News គ្រប់ទីកន្លែងសម្រាប់ទូរទស្សន៍ទំនើប (Smart TV) របស់លោកអ្នកបានហើយ ដោយគ្រាន់តែចូលទៅ Google PlayStore ក្នុងទូរទស្សន៍ រួចវាយពាក្យ EAC TV លោកអ្នកនឹងឃើញ App…
រដ្ឋមន្រ្តីក្រសួងសុខាភិបាលថៃ នៅថ្ងៃចន្ទ ទី០៩ ខែមករានេះ បានប្រកាសពីគោលការណ៍សម្រាប់អ្នកដំណើរបរទេសមកកាន់ប្រទេសរបស់ខ្លួន ដោយមិនទាមទារឱ្យមានការបង្ហាញភស្តុតាងពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំងកូវីដ-១៩ គ្រប់គ្រាន់ជាមុនឡើយ
សហព័ន្ធកីឡាបាល់ទាត់ព័រទុយហ្គាល់ កាលពីយប់ថ្ងៃចន្ទម្សិលមិញនេះ បានប្រកាសពីការតែងតាំងលោក Roberto Martinez ជាគ្រូបង្វឹកថ្មីនៃក្រុមជម្រើសជាតិ
អ៉ីតាលី នឹងមិនមានសេចក្តីសម្រេចថ្មីណាមួយពាក់ព័ន្ធនឹងការផ្តល់អាវុធឱ្យទៅកាន់ប្រទេសអ៊ុយក្រែនឡើយរហូតដល់ខែកុម្ភៈខាងមុខនេះ
ក្រុមនាគមាសវៀតណាម បានឈានឡើងដល់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ប្រចាំតំបន់អាស៊ីអាគ្នេយ៍ AFF Championship សាជាថ្មីម្តងទៀតនាឆ្នាំ២០២២នេះ
លោក Rudi Garcia គ្រូបង្វឹកក្រុម Al Nassr បានបញ្ជាក់ពីព័ត៌មានពាក់ព័ន្ធនឹង Ronaldo ដោយលោកបញ្ជាក់ថា កីឡាករព័រទុយហ្គាល់រូបនេះ នឹងត្រូវទទួលរងបំរាមការប្រកួតជាមុនសិន មុននឹងអាចបង្ហាញខ្លួនជាមួយក្លិបនៅលីគកំពូលអារ៉ាប៊ីសាអូឌីតបាន
កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ប្រទេសរុស្សី និងប្រទេសអ៊ុយក្រែន បានសម្រេចធ្វើការផ្លាស់ប្តូរទាហានចំនួន ៥០នាក់ដែលភាគីទាំងសងខាងចាប់ខ្លួនបាន
លោកប្រធានាធិបតីអាមេរិក Joe Biden បានធ្វើដំណើរទៅកាន់បន្ទាត់ព្រំដែនអាមេរិក-ម៉ិចស៊ិចកូ នៅថ្ងៃអាទិត្យម្សិលមិញនេះ ដែលជាលើកដំបូងបង្អស់របស់លោកចាប់តាំងពីការចូលកាន់តំណែងជាប្រធានាធិបតីជាងពីរឆ្នាំកន្លងទៅ។
ភ្នំពេញ៖ ប្រធានសមាគមមិត្តពលករកម្ពុជា លោក ស្រី ចំរើន បានចុះទៅសិក្សាស្រាវជ្រាវពីស្ថានភាព ជីវភាព និងទុក្ខលំបាករបស់ពលករខ្មែរ និងនិស្សិតកំពុងរស់នៅ និងធ្វើការនៅប្រទេសថៃ រួមទាំងបណ្តាប្រទេសនានាអស់រយៈពេល ៦ខែ។
ភ្នំពេញ៖ ជនរងគ្រោះ២នាក់ដែលជួបក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍លើស្ពានជ្រោយចង្វារចាស់នៅយប់ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ ជាមួយទារកម្នាក់ដែលបានស្លាប់នោះ នឹងត្រូវឡើងតុលាការនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ ស្អែកនេះ។…
បាត់ដំបង៖ ជនល្មើសម្នាក់ដែលជាប្តី បានសុំត្រូវរ៉ូវជាមួយប្រពន្ធរបស់ខ្លួនដែលទើបតែបានលែងលះគ្នាវិញ ប៉ុន្តែប្រពន្ធមិនព្រម ក៏ផឹកស្រាស្រវឹង យកពូដៅមកវាយចំនួន ២ខ្នងពូថៅ ចំក្បាលប្រពន្ធចំហៀងខាងស្តាំ បណ្តាលឱ្យស្លាប់ពេលបញ្ជូនទៅដល់សង្រ្គោះនៅមន្ទីរពេទ្យ។
សៀមរាប៖ អគ្គីភ័យមួយបានកើតឡើងបណ្តាលឲ្យឆេះចំការអំពៅអស់ចំនួន ៦ហិកតា ដោយមូលហេតុ មានអ្នកយកសម្បុកឪម៉ាល់នៅក្បែរនោះ ។
ថៃ៖ បវរកញ្ញាតំណាងកម្ពុជា ឃឿន ប៉ូលីកា បានប្រកួតយកឈ្នះមកុដឯក ពីកម្មវិធីលំដាប់ថ្នាក់អន្តរជាតិ Miss Pre Teen International 2023 ដែលបានធ្វើឡើងនៅប្រទេសថៃ។
តាកែវ៖ ស្នងការដ្ឋាននគរបាលខេត្តតាកែវ បានសម្រេចបញ្ឈរជើងមន្ត្រីនគរបាលចរាចរណ៍ចំនួន ១៣នាក់ រយៈពេល ១ខែ ក្រោយពីមានជម្លោះបង្ករបួសស្នាមដល់ជនជាតិចិនម្នាក់ដែលបានបើកបរលើសល្បឿនកំណត់កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣។
កំពង់ចាម៖ នាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន នឹងផ្តល់ឱកាសឲ្យអ្នកសារព័ត៌មានសួរសំណួរទៅកាន់សម្តេចលើបញ្ហាមួយចំនួន នាជំនួបថ្ងៃទី១៤ ខែមករា ដែលជាខួបលើកទី៣៨ នៃការកាន់តំណែងជានាយករដ្ឋមន្ត្រីកម្ពុជា។
កំពង់ចាម៖ រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានលើកឡើងថា ការបើកការដ្ឋានពង្រីក និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ នៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ នឹងក្លាយជាខ្សែផ្លូវយ៉ាងសំខាន់…
ភ្នំពេញ៖ នៅថ្ងៃទី៩ មករា ២០២៣នេះ កម្ពុជាមានករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ៧នាក់ និងអ្នកជំងឺជាសះស្បើយ ចំនួន៤នាក់, ក្នុងនោះមិនមានករណីនាំចូលថ្មីទេ និងពុំមានអ្នកស្លាប់នោះទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល…
ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ស្វាគមន៍ទទួលភ្ញៀវទេសចរចិនដែលនឹងមកកម្ពុជា ក្រោយពីរដ្ឋាភិបាលចិនបានអនុញ្ញាតឱ្យពលរដ្ឋចេញទៅក្រៅប្រទេស និងការបើកទទួលទេសចរអន្តរជាតិឡើងវិញ ដោយសារតែស្ថានភាពជំងឺកូវីដ-១៩…
កំពង់ចាម៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រាប់ទៅអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក គង់ បូរ៉ា ថា «ធ្វើឱ្យស្រួលបួល» បន្ទាប់ពីសម្ដេចតេជោដឹងថា លោក គង់ បូរ៉ា កំពុងធ្វើការជួយដល់គណបក្សប្អូនគាត់ជាសម្ងាត់។
កំពង់ចាម៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បង្ហើបថាមន្ត្រីជាន់ខ្ពស់របស់គណបក្សភ្លើងទៀនលោក ថាច់ សេដ្ឋា បានទៅជួបបេក្ខភាពអនាគតនាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា លោក ហ៊ុន ម៉ាណែត កាលពីប៉ុន្មានថ្ងៃមុន…
ព្រះសីហនុ៖ ក្រោយមានករណីបាក់ស្រុតទំនប់ទឹកទី២ ក្បាលឆាយ និងមានការប្រេះស្រុតស្ថានីយចម្រោះទឹកចម្រោះទឹកមួយស្ថានីយដែលបណ្តាលឱ្យធ្លាយទឹកអស់ប្រមាណ៣លានម៉ែត្រគូបនៅយប់ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣ បច្ចុប្បន្នអាជ្ញាធរខេត្តព្រះសីហនុបានរៀបចំក្បាលម៉ាស៊ីនតបណ្តាញអគ្គិសនីឡើងវិញសម្រាប់ផ្គត់ផ្គង់ទឹកចែកជូនដល់ប្រជាពលរដ្ឋក្នុងក្រុងព្រះសីហនុប្រើប្រាស់ជាបណ្តោះអាសន្នសិន។
កំពង់ចាម៖ នាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន គ្រោងសើរើច្បាប់ដើម្បីកំណត់សញ្ជាតិអ្នកនយោបាយទាំងអស់នៅកម្ពុជាត្រូវមានសញ្ជាតិតែមួយ ដើម្បីឆ្លើយតបនឹងការលើកឡើងដដែលជាដដែលរបស់ទូតមួយចំនួនដែលថាតុលាការកាត់ទោសអ្នកនយោបាយមួយចំនួននៅកម្ពុជាប៉ះដល់សញ្ជាតិរបស់គេព្រោះអ្នកត្រូវផ្តន្ទាទោសនោះមានសញ្ជាតិគេផងដែរ។
ព្រះសីហនុ៖ អគ្គីភ័យឆេះបំផ្លាញផ្ទះពលរដ្ឋមួយខ្នង នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ នៅភូមិតាអោងធំ ឃុំសាមគ្គី ស្រុកព្រៃនប់ខេត្តព្រះសីហនុ បណ្តាលរងការខូចខាតទ្រព្យសម្បត្តិក្នុងផ្ទះ និងមានមនុស្ស២នាក់រងរបួស រលាកភ្លើង។
កំពង់ចាម៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ព្រមានប្ដឹងសើរើយកផ្ទះរបស់លោក គង់ គាំ ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញវិញ បន្ទាប់ពីលោក គង់ គាំ ធ្វើការវាយប្រហារលើគណបក្សប្រជាជន។
កំពង់ចាម៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រាប់ឱ្យមេធាវីគណបក្សប្រជាជនគ្រប់ខេត្ត-រាជធានី ត្រៀមប្ដឹងមន្ត្រីបក្សប្រឆាំងទៅតុលាការដែលចោទគណបក្សប្រជាជនថាលួចសន្លឹកឆ្នោត និងឃោសនាវាយប្រហារបក្សប្រជាជន។
កំពង់ចាម៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថាសន្ដិភាពនិងការអភិវឌ្ឍន៍ត្រូវដើរទន្ទឹមគ្នា ការដែលរក្សាបានត្រឹមសន្ដិភាពតែគ្មានការអភិវឌ្ឍគឺអាចនាំឱ្យរដ្ឋាភិបាលបរាជ័យផងដែរ។
កំពង់ចាម៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ភាពរីកចម្រើនរបស់កម្ពុជាបច្ចុប្បន្នដោយអាស្រ័យលើចក្ខុវិស័យកាលពី៤០ឆ្នាំមុនគឺ ទឹក ផ្លូវ ភ្លើង និងមនុស្ស។ សម្ដេចតេជោ បញ្ជាក់ថាអាទិភាពនៃការវិនិយោគនេះនឹងនៅតែរក្សារាប់សិបឆ្នាំទៅមុខទៀតផងដែរ។
ទស្សនាការផ្សាយផ្ទាល់: នាយករដ្ឋមន្ត្រីអញ្ជើញបើកការដ្ឋានសាងសង់ពង្រីកកំណាត់ផ្លូវជាតិលេខ៧
បន្ទាយមានជ័យ៖ ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក កែ គឹមយ៉ាន បានលើកឡើងថា មូលដ្ឋានគ្រឹះនៃជ័យជម្នះ ៧មករា បានផ្តល់ឱកាសឱ្យកម្ពុជាអាចកសាងសន្តិភាពបានទាំងស្រុងនៅចុងឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះឈ្នះ របស់នាយករដ្ឋមន្រ្តីកម្ពុជា…
គ្រូបង្វឹកក្រុមជម្រើសជាតិបារាំង Didier Deschamps បានសម្រេចបន្តកុងត្រាជាមួយសហព័ន្ធកីឡាបាល់ទាត់បារាំងរហូតដល់ខែកក្កដា ឆ្នាំ២០២៦។
កីឡាករព័រទុយហ្គាល់ Cristiano Ronaldo នឹងអាចបង្ហាញខ្លួនប្រកួតដំបូងបង្អស់របស់ខ្លួនជាមួយក្លិប Al Nassr នាថ្ងៃទី២២ ខែមករា ខាងមុខនេះ
អ្នកដំណើរពីហុងកុងចាប់ផ្តើមចរាចរតាមរយៈផ្លូវគោក និងផ្លូវទឹកចូលទៅកាន់ដែនដីគោករបស់ចិនឡើងវិញ នៅថ្ងៃអាទិត្យ ទី០៨ ខែមករានេះ ក្រោយពេលដែលរដ្ឋាភិបាលទីក្រុងប៉េកាំង សម្រេចចិត្តបើកដំណើរការឡើងវិញនូវច្រកព្រំដែនរបស់ខ្លួនទាំងអស់ដែលបានបិទចាប់តាំងពីការផ្ទុះឡើងនូវវីរុសកូវីដ-១៩
កំពង់ស្ពឺ៖ តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ លោក ហ៊ុន ម៉ានី ថាក្នុងនាមជាប្រជាជនខ្មែរ ពេលយើងនឹកឃើញដល់ថ្ងៃ៧មករា យើងត្រូវនឹកឃើញទៅលើ ៣ចំណុចជាគោល។
ភ្នំពេញ៖ នៅថ្ងៃទី៨ មករា ២០២៣នេះ កម្ពុជាមានករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ៦នាក់ និងអ្នកជំងឺជាសះស្បើយ ចំនួន៨នាក់, ក្នុងនោះមិនមានករណីនាំចូលថ្មីទេ និងពុំមានអ្នកស្លាប់នោះទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល…
ខេត្តព្រះសីហនុ៖ នៅយប់ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្រ្តីជំនាញ ចុះពិនិត្យករណីបាក់ទំនប់ទឹកស្អាតទី២ នៅក្បាលឆាយ ដែលបណ្តាលឲ្យធ្លាយទឹកអស់ជាង ៣លានម៉ែត្រគូប បំផ្លាញក្បាលបូម…
បន្ទាយមានជ័យ៖ សមាជិកមកពីគណបក្សផ្សេងៗនៅក្នុងស្រុកភ្នំស្រុក បានចាកចេញពីទ្រនំចាស់របស់ខ្លួន ស្ម័គ្រចិត្តចូលរួមរស់ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជាជាង ១ពាន់នាក់ ដោយបានយល់ច្បាស់ពីការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ…
កំពង់ស្ពឺ៖ អគ្គមេបញ្ជាការរង និងជាមេបញ្ជាការទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរចំពោះសាលានាយទាហានសកម្ម និងបណ្តាស្ថាប័ន-កងឯកភាពដៃគូសហការ ដែលបានខិតខំព្យាយាមប្រឹងប្រែងថែរក្សាប្រពៃណី និងទំនៀមទម្លាប់ក្នុងការរៀបចំការប្រកួតកីឡាកងយោធពលខេមរភូមិន្ទរាប់ចាប់តាំងពីវគ្គនាយទាហានសកម្មជំនាន់ទី១…
ភ្នំពេញ៖ ក្រសួងយុត្តិធម៌បានរៀបចំកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តប្រចាំឆ្នាំ២០២៣ នៅថ្ងៃសៅរ៍ ទី២៣ ខែធ្នូនេះ ដើម្បីអបអរសាទរខួប៤៤ នៃទិវាជ័យជម្នះ ៧ មករា។
ភ្នំពេញ៖ នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ស្មារតី៧មករាបានស្ថិតស្ថេរជាអមតៈក្នុងដួងចិត្តរបស់ប្រជាជនកម្ពុជាគ្រប់រូប និងគ្រប់ជំនាន់ទៅមុខទៀត។ សម្ដេចបានបន្ថែមថា…
ភ្នំពេញ៖ នៅរដូវប្រាំងជារៀលរាល់ឆ្នាំ មានសភាពក្តៅ ហួតហែង ស្ងួតខ្លាំងដែលជាកត្តាងាយបង្កឱ្យកើតមាននូវភ្លើងឆេះព្រៃ។ ប៉ុន្តែប្រការដែលគួរឱ្យព្រួយបារម្ភបំផុតនោះ គឺភ្លើងឆេះព្រៃដែលបង្កឡើងដោយសារសកម្មភាពរបស់មនុស្ស។…
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សន្ដិភាពបានបង្កើតឱកាសមាសសម្រាប់ការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច និងភាពសុខសាន្តរបស់ប្រជាជនកម្ពុជា ៤៤ឆ្នាំមកហើយ…
ភ្នំពេញ៖ នាយករដ្ឋមន្ត្រី និងប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា មានតែអ្នកស្រឡាញ់របបប្រល័យពូជសាសន៍ប៉ុណ្ណោះដែលប្រឆាំងនឹងជ័យជម្នះ ៧ មករា។
ភ្នំពេញ៖ នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ថាដឹកនាំក្រោមរបបផ្ដាច់ការ ប៉ុល ពត ពីឆ្នាំ១៩៧៥ ដល់ដើមឆ្នាំ១៩៧៩ ប្រជាជនខ្មែរបានបាត់បង់ទាំងស្រុងនូវសិទ្ធិសេរីភាព និងត្រូវរងការសម្លាប់យ៉ាងអយុត្តិធម៌…


