ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ព័ត៌មានថ្មី

ប្រធានាធិបតីអាមេរិក ប្រកាសថាដល់ពេល «អាមេរិកសង្គ្រោះប្រជាធិបតេយ្យពិភពលោក» ទៀតហើយ

អាមេរិក៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន បានបញ្ចេញមតិសុទិដ្ឋិនិយមដោយប្រាប់ឱ្យប្រជាជនអាមេរិកត្រៀមខ្លួនសម្រាប់ភារកិច្ចនៅចំពោះមុខក្នុងការរក្សា និងសង្គ្រោះប្រជាធិបតេយ្យពិភពលោក។

អាជ្ញាធរទុកពេលឲ្យម្ចាស់បែរចិញ្ចឹមត្រីយ៉ាងយូរ ៣ឆ្នាំទៀតផ្លាស់ប្ដូរមុខរបរថ្មី

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញទុកពេលពី ២ ទៅ៣ឆ្នាំទៀតឱ្យម្ចាស់បែចិញ្ចឹមត្រី ឬផ្ទះបណ្តែតទឹកនៅព្រំប្រទល់ភ្នំពេញ ខេត្តកណ្ដាល ដើម្បីឲ្យពួកគេមានពេលវេលាគ្រប់គ្រាន់ក្នុងការស្វែងរកការងារឬមុខរបរថ្មី ដោយមិនឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចក្នុងគ្រួសារ។

សម្ដេចក្រឡាហោម ណែនាំដល់ខេត្តជាប់ព្រំដែនកម្ពុជា-ថៃ បន្តកិច្ចសហការគ្នាទប់ស្កាត់នូវបទល្មើសគ្រឿងញៀន

បន្ទាយមានជ័យ៖ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង បានជំរុញដល់ខេត្តជាប់ព្រំដែនពិសេសកម្ពុជា-ថៃ បន្តកិច្ចសហការគ្នាឱ្យកាន់តែល្អប្រសើរបន្ថែមទៀតរវាងប្រទេសទាំងពីរ ដើម្បីបង្កើនទំនាក់ទំនងកិច្ចការងារចាំបាច់រវាងប្រទេសទាំងពីរ…

ពលរដ្ឋយល់ថាសមិទ្ធផលផ្លូវជាតិលេខ៣ថ្មីផ្ដល់ភាពងាយស្រួលនិងចំណេញច្រើន

តាកែវ៖ ប្រជាពលរដ្ឋដែលមកចូលកម្មវិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៣ ពីចោមចៅដល់ខេត្តកំពត នាព្រឹកថ្ងៃពុធ ទី២ ខែមីនា ឆ្នាំ២០២២ បានបង្ហាញការរីករាយ និងបានរៀបរាប់ពីភាពងាយស្រួលក្នុងការប្រើប្រាស់ផ្លូវនេះបន្ទាប់ពីសាងសង់រួច។…

លោក ស សុខា ជំរុញដល់រដ្ឋបាលខេត្តបន្ទាយមានជ័យ ពង្រឹងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន

បន្ទាយមានជ័យ៖ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ លោក ស សុខា បានជំរុញដល់រដ្ឋបាលខេត្តបន្ទាយមានជ័យ និងសមត្ថកិច្ចពាក់ព័ន្ធត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់។

អាជ្ញាធរខេត្តបាត់ដំបងឱ្យម្ចាស់លំនៅឋាននិងអាជីវកម្មទាំងអស់រុះរើស្លាកពាណិជ្ជកម្មចេញក្នុងតំបន់អគារអភិរក្ស

បាត់ដំបង៖ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅ រដ្ឋបាលខេត្តបាត់ដំបងបានចេញសេចក្តីជូនដំណឹងស្តីពីការកែលម្អនិងរៀបចំសណ្តាប់ធ្នាប់ សោភ័ណភាពនៅក្នុងតំបន់អគារអភិរក្ស ក្រុងបាត់ដំបង ដោយសម្រេចអោយម្ចាស់លំនៅឋាននិងអាជីវកម្មទាំងអស់ក្នុងតំបន់អគារអភិរក្ស…

លោក បៃឌិន ថាលោក ពូទីន ត្រូវតែបង់ថ្លៃខូចខាតក្នុងសង្រ្គាមនៅអ៊ុយក្រែន

អន្តរជាតិ: ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន បាននិយាយថា លោកវ្ល៉ាឌីមៀ ពូទីន គិតខុសដោយបញ្ជាឱ្យមានការឈ្លានពានយោធាលើអ៊ុយក្រែន។

BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃពុធ ទី២ ខែមីនា ឆ្នាំ២០២២

ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៤១៥ករណីថ្មី (ឆ្លងថ្មីសហគមន៍៣៨៦នាក់ ជាប្រភេទអូមីក្រុង), ក្នុងនោះករណីនាំចូលថ្មី ២៩ករណី ខណៈអ្នកជំងឺ ៤៥០នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន០នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល…

ក្រុមហ៊ុន Apple ផ្អាកការលក់និងបញ្ឈប់ការនាំចេញផលិតផលខ្លួនទាំងអស់ទៅប្រទេសរុស្ស៊ី

អន្តរជាតិ: ក្រុមហ៊ុន Apple បានផ្អាកការលក់ទាំងអស់នៅក្នុងប្រទេសរុស្ស៊ី ហើយនឹងបញ្ឈប់ការនាំចេញទាំងអស់ទៅកាន់ប្រទេសនេះជាការឆ្លើយតបទៅនឹងការឈ្លានពានរបស់អ៊ុយក្រែន។

សម្តេចតេជោ៖ នរណាចង់លើកទ័ពទៅវាយយកកម្ពុជាក្រោមមកវិញ ខ្ញុំធ្វើក្តារមឈូសនិងកប់ខ្មោចឱ្យ

តាកែវ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ឆ្លើយតបនឹងអ្នកដែលបានចូលមកខំមិនក្នុងទំព័រហ្វេសបុកសម្តេចដែលចង់ឱ្យកម្ពុជាលើកទ័ពទៅវាយយកកម្ពុជាក្រោមពីប្រទេសវៀតណាម ថាជាការបញ្ចេញយោបល់ដោយមិនបានគិតពីប្រវត្តិសាស្ត្រ…

សម្តេចតេជោ ធានាថានឹងមិនមានជម្លោះប្រដាប់អាវុធនៅលើដែនដីកម្ពុជានោះទេ

តាកែវ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថាសម្តេចមិនអាចធានាសន្តិភាពផ្លូវចិត្តដល់មនុស្សមួយចំនួននោះទេ តែសម្តេចអាចធានាបានថានឹងមិនមានជម្លោះប្រដាប់អាវុធនៅលើដែនដីដ៏កំសត់ (កម្ពុជា) នេះទេ។

សម្តេចតេជោ៖ ប្រេងឡើងថ្លៃគឺជាផលប៉ះពាល់មកពីសង្គ្រាមរវាងអ៊ុយក្រែននិងរុស្ស៉ី

តាកែវ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា តម្លៃប្រេងពិភពលោកឡើងថ្លៃបច្ចុប្បន្ននេះគឺមួយផ្នែកបណ្តាលមកពីផលប៉ះពាល់ពីសង្គ្រាមរវាងអ៊ុយក្រែននិងរុស្ស៉ី។

សម្ដេចតេជោ ថាអឺរ៉ុបកំពុងបញ្ចូលខ្លួនក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន

កំពត៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ថាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន កំពុងទាញអឺរ៉ុបឱ្យចូលទៅវ៉ៃរុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន ដែលលែងជាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនទៀតហើយ គឺជាសង្គ្រាមរុស្ស៊ី ជាមួយអឺរ៉ុប។

សម្តេចតេជោ អំពាវនាវកុំឱ្យដឹកលើសទំងន់ និងបើកល្បឿនលឿនហួសកំណត់

កំពត៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋកុំដឹកលើសទំងន់ និងបើកល្បឿនលឿនហួសកំណត់។

សម្ដេចតេជោ៖ ចាប់ពីពេលនេះទៅផ្លូវនឹងចាក់បេតុងកៅស៊ូដើម្បីធានានូវការប្រើប្រាស់បានយូរ

ភ្នំពេញ៖ នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានរំម្លឹកពីប្រវត្តិនៃការសាងសង់ផ្លូវនៅប្រទេសកម្ពុជាដោយសម្ដេចថាពីមុនរដ្ឋាភិបាលចង់បានផ្លូវដែលវែងតែកៅស៊ូស្ដើងជាប់មិនបានយូរយ៉ាងណាសម្រួលដល់ការធ្វើដំណើរជូនប្រជាពលរដ្ឋសិន…

ឯកអគ្គរដ្ឋទូតចិន៖ ការកសាងជោគវាសនារួមកម្ពុជា-ចិន នឹងនាំមកនូវផលប្រយោជន៍ដល់ប្រទេសទាំងពីរកាន់តែច្រើន

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសកម្ពុជា លោក វ៉ាង វិនធៀន បានថ្លែងការឆ្លងកាត់បទពិសោធន៍នៃជំងឹកូវីដ-១៩ បានបង្ហាញពីភាពរឹងមាំនិងការស្មោះត្រង់រវាងកម្ពុជានិងចិនកាន់តែច្បាស់ និងបានបញ្ជាក់ថាការកសាងជោគវាសនារួមរវាងចិននិងប្រទេសកម្ពុជានឹងផ្ដល់ប្រយោជន៍ដល់ប្រជាជនទាំងពីរកាន់តែច្រើនថែមទៀត។

កំណាត់ផ្លូវទេសចរណ៍និងសេដ្ឋកិច្ចភ្ជាប់ពីភ្នំពេញទៅខេត្តកំពតត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ភ្នំពេញ៖ កំណាត់ផ្លូវជាតិលេខ៣ ពីរាជធានីភ្នំពេញ ទៅខេត្តកំពតមានប្រវែងជាង ១៣៤គីឡូម៉ែត្រ ផ្លូវនេះកាត់រាជធានី និងខេត្តចំនួន៥ រួមមានភ្នំពេញ កណ្ដាល កំពង់ស្ពឺ តាកែវ និងខេត្តកំពត ត្រូវបានសាងសង់ពីខែតុលា ឆ្នាំ២០១៨…

ទស្សនាការផ្សាយផ្ទាល់: សម្ដេចតេជោ អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៣ចោមចៅ-កំពត

ទស្សនាការផ្សាយផ្ទាល់: សម្ដេចតេជោ អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៣ចោមចៅ-កំពត

YouTube សម្រេចបិទឆាណែលរបស់សារព័ត៌មានរុស្ស៊ី RT និង Sputnik នៅអឺរ៉ុប

អាមេរិក៖ YouTube បានបិទបណ្តាញរបស់សារព័ត៌មាន RT និង Sputnik សម្រាប់អ្នកប្រើប្រាស់អឺរ៉ុបទាំងអស់ ដែលជាវេទិកាគ្រប់គ្រងដោយក្រុមហ៊ុន Google Alphabet Inc.។

តុលាការឧក្រិដ្ឋកម្មអន្តរជាតិនឹងស៊ើបអង្កេតឧក្រិដ្ឋកម្មសង្គ្រាមដែលអាចកើតមាននៅអ៊ុយក្រែន

ហូឡង់៖ រដ្ឋអាជ្ញានៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) នៅទីក្រុងឡាអេ ប្រទេសហូឡង់ បានឱ្យដឹងកាលពីថ្ងៃចន្ទថា លោកនឹងបើកការស៊ើបអង្កេតលើឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិដែលអាចកើតមាននៅក្នុងប្រទេសអ៊ុយក្រែនក្នុងអំឡុងពេលជម្លោះយោធា។

ក្រសួងផែនការស្នើគ្រប់ម្ចាស់អង្គភាពសេដ្ឋកិច្ចសហការផ្ដល់ទិន្នន័យក្នុងពេលធ្វើជំរឿន

ភ្នំពេញ៖ ក្រសួងផែនការអំពាវនាវឱ្យម្ចាស់អង្គភាពសេដ្ឋកិច្ចគ្រប់ប្រភេទសហការផ្ដល់ទិន្នន័យដល់មន្ត្រីជំរឿនសេដ្ឋកិច្ចឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីពន្លឿនការធ្វើជំរឿនឲ្យទាន់ពេលវេលានិងដោយរលូន។

រដ្ឋាភិបាលប្តេជ្ញាចិត្តប្រឆាំងអំពើជួញដូរមនុស្សខណៈបទល្មើសនេះកើនឡើងកាលពីឆ្នាំ២០២១

ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជាបន្តប្ដេជ្ញាចិត្តប្រឆាំងនឹងការជួញដូរមនុស្សតាមរយៈការចុះអនុស្សារណៈជាមួយគម្រោង CTIP ខណៈប៉ូលីសបានរកឃើញបទល្មើសនេះមានការកើនឡើងកាលពីឆ្នាំ២០២១ បើប្រៀបធៀបទៅនឹងឆ្នាំ២០២០។

ក្រសួងសុខាភិបាលហាមប្រជាពលរដ្ឋលេបថ្នាំ Molnupiravir មុនពេលវិជ្ជមានកូវីដ-១៩

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាលបញ្ជាក់ថា ឱសថព្យាបាលជំងឺកូវីដ-១៩ MOLNATRIS ឬ Molnupiravir គឺជាថ្នាំសម្រាប់តែព្យាបាលតែប៉ុណ្ណោះ មិនមែនជាថ្នាំសម្រាប់លេបបង្ការទុកជាមុន ដើម្បីការពារកុំឱ្យឆ្លងកូវីដ…

រុស្ស៊ីវាយប្រហារដោយគ្រាប់រ៉ុក្កែតសម្លាប់ទាហានអ៊ុយក្រែន ៧០នាក់

អ៊ុយក្រែន៖ អាជ្ញាធរអ៊ុយក្រែនបានឱ្យដឹងនៅថ្ងៃអង្គារថា ទាហានអ៊ុយក្រែនជាង ៧០នាក់ត្រូវបានសម្លាប់ដោយការវាយប្រហារដោយគ្រាប់រ៉ុក្កែតរបស់រុស្ស៊ី ហើយជនស៊ីវិលរាប់សិបនាក់បានស្លាប់នៅក្នុងការបាញ់ផ្លោងខណៈដែលក្បួនរថយន្តយោធារុស្ស៊ីដ៏ធំសម្បើមបានចូលទៅជិតរដ្ឋធានីគៀវ។

មេដឹកនាំអ៉ឺរ៉ង់និយាយថា អ៊ុយក្រែនគឺជាជនរងគ្រោះដែលបង្កឡើងដោយសហរដ្ឋអាមេរិក

តេអេរ៉ង៖ មេដឹកនាំកំពូលរបស់អ៉ឺរ៉ង់ លោក Ayatollah Ali Khamenei បានធ្វើសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារថា អ៊ុយក្រែនគឺជា «ជនរងគ្រោះនៃវិបត្តិដែលបង្កើតឡើងដោយសហរដ្ឋអាមេរិក»។

កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកនិងត្រូវរៀបចំនៅចុងខែក្រោយ

អន្តរជាតិ៖ កិច្ចប្រជុំកំពូលនៅសេតវិមាន ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ក្នុងការបង្កើនការចូលរួមជាមួយតំបន់អាស៊ាន ដែលទីក្រុងវ៉ាស៊ីនតោន មើលឃើញថាមានសារៈសំខាន់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន…

កងនាវាចរអាល្លឺម៉ង់បញ្ជូនអ្នកបោសសម្អាតមីនដើម្បីពង្រឹងផ្នែកខាងជើងរបស់អង្គការណាតូ

អន្តរជាតិ៖​ កងនាវាចរអាល្លឺម៉ង់បន្ថែមបានចាកចេញពីកំពង់ផែភាគខាងជើងនៃទីក្រុង Kiel នៅថ្ងៃចន្ទ ទី២៨ ខែកុម្ភៈ ដើម្បីពង្រឹងផ្នែកខាងជើងរបស់អង្គការណាតូ ខណៈដែលសមាជិកសម្ព័ន្ធភាពប្រមូលផ្តុំគ្នាដើម្បីការពារអ៊ុយក្រែន។

កម្ពុជានាំចេញអង្ករទៅក្រៅប្រទេសក្នុងរយៈពេល ២ខែដើមឆ្នាំនេះកើនជាង ២ម៉ឺនតោនធៀបនឹងឆ្នាំ២០២១

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានដឹងថា ក្នុងរយៈពេល២ខែដើម ឆ្នាំ២០២២នេះ កម្ពុជាបាននាំចេញអង្ករទៅក្រៅប្រទេសមានចំនួនកើនឡើងជាង២ម៉ឺនតោន បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១កន្លងទៅ។

ជនភៀសខ្លួនមកពីអ៊ុយក្រែនមកដល់ជំរុំបណ្តោះអាសន្នប៉ូឡូញ

អន្តរជាតិ៖ នៅថ្ងៃអង្គារ ទី០១ ខែមីនា ជនភៀសខ្លួនបន្ថែមទៀតបានមកដល់ទីក្រុង Przemysl ភាគខាងកើតប្រទេសប៉ូឡូញ ដែលជាមជ្ឈមណ្ឌលសម្រាប់ជនភៀសខ្លួនពីសកម្មភាពយោធារបស់រុស្ស៊ី។

ចិនថាការប៉ុនប៉ងរបស់អាមេរិកក្នុងការគាំទ្រតៃវ៉ាន់នឹងគ្មានប្រយោជន៍

អន្តរជាតិ៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បាននិយាយកាលពីថ្ងៃអង្គារ ទី០១ ខែមីនា ថាការប៉ុនប៉ងណាមួយក្នុងការគាំទ្រដល់កោះតៃវ៉ាន់គឺជារឿងឥតប្រយោជន៍។

Watch The Daily Roundup on 01 March 2022

All your breaking news from Cambodia, in English, right here!

ចិនចាប់ផ្តើមជម្លៀសពលរដ្ឋរបស់ខ្លួនចេញពីអ៊ុយក្រែន

អន្តរជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានផ្សាយថា ប្រទេសចិនបានចាប់ផ្តើមជម្លៀសពលរដ្ឋរបស់ខ្លួនចេញពីប្រទេសអ៊ុយក្រែនហើយ។

ក្រសួងទេសចរណ៍គ្រោងរៀបចំទីផ្សារទេសចរណ៍ខេត្តព្រះសីហនុជាទីផ្សារអាស៊ាននិងអឺរ៉ុប

ភ្នំពេញ៖ ក្រសួងទេសចរណ៍និងវិស័យឯកជនពិភាក្សាគ្នាអំពីប្រភពទីផ្សារទេសចរណ៍សម្រាប់ខេត្តព្រះសីហនុដោយកំណត់យកទីផ្សារអាស៊ាននិងអឺរ៉ុប ជាគោលដៅថ្មីដែលត្រូវគិតគូរមុនគេសម្រាប់គោលដៅទេសចរណ៍វ៉ាក់សាំងខេត្តព្រះសីហនុក្នុងដំណាក់កាលស្តារទេសចរណ៍ឡើងវិញ។…

កម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាម លើវិស័យសារព័ត៌មានដើម្បីប្រឆាំងនឹងព័ត៌មានក្លែងក្លាយ

ភ្នំពេញ៖ ប្រទេសកម្ពុជាបន្តពង្រឹងរាល់កិច្ចសហប្រតិបត្តិការលើគ្រប់ផ្នែកគ្រប់វិស័យជាមួយប្រទេសវៀតណាម ជាពិសេសវិស័យព័ត៌មានដើម្បីប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងឆ្លើយតបជាមួយក្រុមប្រឆាំង ដែលមានបំណងចង់បំបែកបំបាក់ចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ។

សេចក្ដីព្រាងអនុក្រឹត្យស្ដីពីការគ្រប់គ្រងផ្លូវដែកធ្វើឡើងដើម្បីកាត់បន្ថយគ្រោះថ្នាក់ និងសម្រួលចរាចរណ៍

ភ្នំពេញ៖ ក្រសួងសាធារណការនិងដឹកជញ្ជូន បើកកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងផ្លូវឆ្លងកាត់ និងដីចំណីផ្លូវដែក ដើម្បីបង្កលក្ខណៈងាយស្រួលនៅក្នុងការគ្រប់គ្រងនិងបញ្ចៀសនូវរាល់គ្រោះថ្នាក់ផ្សេងៗដែលកើតឡើងជាយថាហេតុ។

រដ្ឋាករទឹកថាការខ្វះខាតទឹកនៅតំបន់មួយចំនួនមកពីការពង្រីករាជធានីភ្នំពេញ និងការស្រកចុះនៃទឹកទន្លេមេគង្គ

ភ្នំពេញ៖ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញលោក ឡុង ណារ៉ូ អំពាវនាវឱ្យប្រជាពលរដ្ឋដែលរស់នៅទីក្រុងចូលរួមសន្សំសំចៃទឹកកុំប្រើប្រាស់ខ្ជះខ្ជាយដើម្បីឱ្យអ្នកដែលរស់នៅជាយទីក្រុងមានទឹកប្រើប្រាស់នៅរដូវប្រាំងឆ្នាំនេះ។

ប្រធានាធិបតីអាមេរិកថាលោកមិនខ្លាចក្នុងការធ្វើ «សង្គ្រាមនុយក្លេអ៊ែរ»

អន្តរជាតិ៖ ប្រធានាធិបតី Joe Biden បានធ្វើអធិប្បាយជុំវិញភាពតានតឹងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងមូស្គូជុំវិញវិបត្តិអ៊ុយក្រែននឹងកើនឡើងទៅជាសង្គ្រាមនុយក្លេអ៊ែរ ដោយនិយាថាជនជាតិអាមេរិកមិនមានហេតុផលណាមួយដែលត្រូវព្រួយបារម្ភអំពីហានិភ័យនៃជម្លោះបែបនេះ។

នាយករដ្ឋមន្ត្រីជប៉ុនច្រានចោលគំនិតចង់ដាក់ក្បាលគ្រាប់នុយក្លេអ៊ែរក្នុងប្រទេសរបស់ខ្លួន

អន្តរជាតិ៖ នាយករដ្ឋមន្ត្រី Fumio Kishida បាននិយាយថា ប្រទេសជប៉ុននឹងមិនស្វែងរកកិច្ចព្រមព្រៀងចែករំលែកអាវុធនុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិកទេ ដែលជំទាស់ទៅនឹងការចង់បានរបស់អតីតនាយករដ្ឋមន្ត្រីលោក Shinzo Abe។

រាជធានីភ្នំពេញជាប់លេខ២ ក្នុងការរក្សាមិនឱ្យទឹកស្អាតបាត់បង់ខ្លាំងនៅក្នុងតំបន់អាស៊ី

ភ្នំពេញ៖ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ លោក ឡុង ណារ៉ូ បានឱ្យដឹងថារាជធានីភ្នំពេញជាទីក្រុងដែលជាប់លំដាប់ថ្នាក់លេខ២ ដែលអាចរក្សាមិនឱ្យមានទឹកស្អាតបាត់បង់ច្រើននៅក្នុងតំបន់អាស៊ីខណៈប្រទេសសិង្ហបុរីជាប់លំដាប់ថ្នាក់លេខ១។

BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃអង្គារ ទី១ ខែមីនា ឆ្នាំ២០២២

ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៣១៣ករណីថ្មី (ឆ្លងថ្មីសហគមន៍២៨៥នាក់ ជាប្រភេទអូមីក្រុង), ក្នុងនោះករណីនាំចូលថ្មី ២៨ករណី ខណៈអ្នកជំងឺ ៤០៥នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន០នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល…

កម្ពុជា-តួកគី ដាក់គោលដៅជំរុញពាណិជ្ជកម្មឱ្យបាន ១ពាន់លានដុល្លារអាមេរិកក្នុងឱកាសកម្ពុជាបើកស្ថានទូតនៅក្រុងអង់ការ៉ា

ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសកម្ពុជា និងតួកគី ប្តេជ្ញាចិត្តក្នុងការរៀបចំកិច្ចប្រជុំគណៈកម្មការសេដ្ឋកិច្ចចម្រុះលើកទី៣ សំដៅស្វែងរកសកម្មភាពជាក់ស្ដែងដើម្បីសម្រេចឱ្យបានដល់គោលដៅចំនួន ១ពាន់លានដុល្លារអាមេរិកនៅក្នុងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី…

រដ្ឋបាលខេត្តមណ្ឌលគិរីគ្រោងដាក់តំបន់រ៉ែមាសឱ្យភ្ញៀវទេសចរទៅលេងកម្សាន្ត

ភ្នំពេញ៖ រដ្ឋបាលខេត្តមណ្ឌលគិរីសហការជាមួយវិស័យឯកជន គ្រោងរៀបចំកែលម្អតំបន់រ៉ែមាស សម្រាប់ឱ្យភ្ញៀវទេសចរទៅលេងកម្សាន្តដើម្បីស្វែងយល់ពីសោភ័ណភាពនៅទីនោះ។

គិតត្រឹមម៉ោង១០:០០ព្រឹកចំនួនអ្នកឆ្លងវីរុសកូវីដ-១៩ លើពិភពលោកកើនរហូតដល់ចំនួន ៤៣៧,២០៩,៨៧៣នាក់

ពិភពលោក: គិតត្រឹមម៉ោង១០:០០ព្រឹកចំនួនអ្នកឆ្លងវីរុសកូវីដ-១៩ នៅលើពិភពលោកបានកើនឡើងរហូតដល់ចំនួន ៤៣៧,២០៩,៨៧៣នាក់ អ្នកស្លាប់កើនឡើងចំនួន ៥,៩៧៥,៣៥៧នាក់ ប៉ុន្តែអ្នកបានទទួលការព្យាបាលជាសះស្បើយមានចំនួន…

អាមេរិកដេញអ្នកការទូតរុស្ស៊ីជាង១០នាក់ចេញពីប្រទេសដោយចោទថាជាចារកម្ម

សហរដ្ឋអាមេរិក៖ សហរដ្ឋអាមេរិកបានបញ្ជាឱ្យបណ្តេញអ្នកការទូតរុស្ស៊ីចំនួន ១២នាក់ចេញពីប្រទេសកាលពីថ្ងៃចន្ទដោយចោទថាបានចូលរួមក្នុងសកម្មភាពចារកម្ម។

កិច្ចចរចាសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែន បញ្ចប់ទៅដោយគ្មានលទ្ធផល

អន្តរជាតិ៖ ជំនួបកិច្ចចរចាសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែន ជុំទី១ត្រូវបានបញ្ចប់ហើយនៅថ្ងៃចន្ទ ទី២៨ ខែកុម្ភៈនេះ។ រហូតមកដល់ពេលនេះ នៅមិនទាន់មានលទ្ធផលជាក់ស្តែងទេរវាងការចរចាររបស់តំណាងទីក្រុងគៀវ និងទីក្រុងមូស្គូ…

សហភាពអ៊ឺរ៉ុបមិនដាក់បេក្ខភាពអ៊ុយក្រែនចូលក្នុងសមាជិកភាពរបស់ខ្លួននោះទេ

អន្តរជាតិ៖ តំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេសរបស់សហភាពអឺរ៉ុប លោក Josep Borrell បាននិយាយនៅថ្ងៃចន្ទនេះថា សមាជិកភាពសម្រាប់អ៊ុយក្រែននាពេលនេះ "មិនស្ថិតនៅក្នុងរបៀបវារៈនៃការពិភាក្សាដាក់បញ្ជូលជាសមាជិកសហភាពអឺរ៉ុបទេ"…

អាមេរិកបិទទូតនៅបេឡារុស និងអនុញ្ញាតឲ្យមន្ត្រីស្ថានទូតនៅរុស្ស៊ីត្រលប់មកប្រទេសវិញ

អន្តរជាតិ៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានប្រកាសនៅថ្ងៃចន្ទ ពីការផ្អាកប្រតិបត្តិការទាំងស្រុងនៃស្ថានទូតអាមេរិក នៅក្នុងប្រទេសបេឡារុស្ស។ គាត់ក៏បាននិយាយផងដែរថា អ្នកការទូតអាមេរិកនៅរុស្ស៊ីត្រូវបានអនុញ្ញាតឱ្យចាកចេញពីប្រទេស…

Watch The Daily Roundup on 28 February 2022

All your breaking news from Cambodia, in English, right here!

ការចរចាររវាងរុស្ស៊ី-អ៊ុយក្រែន បានចាប់ផ្ដើមហើយលើទឹកដីបេឡារុស

បេឡារុស៖ គណៈប្រតិភូរុស្ស៊ី-អ៊ុយក្រែន បានចូលតុចរចារហើយនៅម៉ោងប្រមាណ ៦ល្ងាចម៉ោងនៅកម្ពុជា ក្នុងទីក្រុង Gomel ប្រទេសបេឡារុស។

អ៊ុយក្រែនស្នើរុស្ស៊ីដកទ័ព និងរក្សាបទឈប់បាញ់

អន្តរជាតិ៖ សំណួរសំខាន់នៃការចរចាសម្រាប់ក្រុងគៀវ ដែលនឹងត្រូវជជែកជាមួយរុស្សី មានការសម្រេចបទឈប់បាញ់ភ្លាមៗ និងការដកកងទ័ពរុស្ស៊ីចេញពីទឹកដីអ៊ុយក្រែន ខណៈការិយាល័យប្រធានាធិបតី Zelensky បានប្រកាសថាការចរចាសន្តិភាពចាប់ផ្តើមនៅក្នុងប្រទេសបេឡារុស្ស។

USAID ផ្ដល់មូលនិធិ ១៥លានដុល្លារ ជួយកម្ពុជាលើការអភិវឌ្ឍន៍ជំនាញការងារឌីជីថល

ភ្នំពេញ៖ ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីការអភិវឌ្ឍន៍អន្តរជាតិ ហៅកាត់ USAID និងសាកលវិទ្យាល័យកាលីហ្វ័រញ៉ានៅប៊ឺកលី បានប្រកាសអនុវត្តជាផ្លូវការនូវគម្រោងអភិវឌ្ឍន៍ជំនាញការងារឌីជីថលដែលមានមូលនិធិ ១៥លានដុល្លារអាមេរិក។

ពលរដ្ឋអ៊ុយក្រែនភៀសខ្លួនចេញពីប្រទេសមានជាង៣០ម៉ឺននាក់

អន្តរជាតិ៖ យោងតាមរបាយការណ៍របស់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនឱ្យដឹងថាគិតត្រឹមថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ ពលរដ្ឋអ៊ុយក្រែនចំនួន ៣៦៧ ៨៩៣នាក់ បាននាំគ្នាភៀសខ្លួនចេញពីប្រទេសរបស់ពួកគេខណៈដែលរុស្ស៊ីបើកការវាយប្រហារពីភាគខាងកើតមក។

ជប៉ុនផ្ដល់ជំនួយឥតសំណង ៤១លានដុល្លារអនុវត្តគម្រោងពីរនៅកម្ពុជា

ភ្នំពេញ៖ ប្រទេសជប៉ុនផ្ដល់ហិរញ្ញប្បទានឥតសំណងដល់កម្ពុជាសរុប ៤១លានដុល្លារ ដើម្បីធ្វើការលើការបោសសម្អាតមីន និងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅខេត្តស្វាយរៀង។

ធនាគារកណ្តាលរុស្ស៊ីដំឡើងអត្រាការប្រាក់ដល់ទៅ ២០%ក្នុងមួយឆ្នាំ

មូស្គូ៖ ធនាគារនៃប្រទេសរុស្ស៊ីបានបង្កើនអត្រាការប្រាក់គោលដល់កម្រិតខ្ពស់បំផុតចំនួន ២០% ដែលស្ថាប័នហិរញ្ញវត្ថុបានប្រកាសនៅថ្ងៃចន្ទ។ ធនាគារកណ្តាលក៏បានលើកឡើងផងដែរថា ប្រជាជនរុស្ស៊ីនឹងត្រូវប្តូរប្រាក់ ៨០%នៃប្រាក់ចំណូលដែលទទួលបានជារូបិយប័ណ្ណបរទេសទៅជាប្រាក់រូលរបស់រុស្ស៊ី។

តំណាងអ៊ុយក្រែនប្រចាំ UN និយាយថាមហិច្ឆតារបស់លោក ពូទីន គឺ «ស្តារចក្រភពរុស្ស៊ីឡើងវិញ»

អន្តរជាតិ៖ អ៊ុយក្រែនបានប្រកាសឯករាជ្យរបស់ខ្លួនបន្ទាប់ពីសហភាពសូវៀតដួលរលំនៅឆ្នាំ១៩៩១។ នៅពេលនោះ ផ្នែកដ៏ច្រើននៃឃ្លាំងអាវុធនុយក្លេអ៊ែរសូវៀតត្រូវបានដាក់ក្នុងព្រំដែនអ៊ុយក្រែន ហើយខ្លួនបានយល់ព្រមផ្ទេរអាវុធទាំងនោះទៅឱ្យប្រទេសរុស្ស៊ី។

ដាណឺម៉ាកឱ្យពលរដ្ឋខ្លួនទៅធ្វើសង្គ្រាមនៅអ៊ុយក្រែន

អន្តរជាតិ៖ ទីក្រុង Copenhagen បានបង្ហើបឱ្យដឹងថាខ្លួននឹងអនុញ្ញាតឱ្យជនជាតិដាណឺម៉ាក ចូលរួមជាមួយកងកម្លាំងយោធាអន្តរជាតិរបស់ក្រុងគៀវ ដែលគ្រោងនឹងបង្កើតដើម្បីជួយដល់យោធារបស់ពួកគេក្នុងជម្លោះជាមួយរុស្ស៊ី។

ក្រសួងសុខាភិបាលព្រមានចាត់វិធានការទៅលើអ្នកលក់ឱសថ Digest Gold ដែលគ្មានលេខបញ្ជិការ

ភ្នំពេញ៖ ក្រសួងសុខាភិបាលព្រមានចាត់វិធានការផ្លូវច្បាប់ចំពោះម្ចាស់គណនីហ្វេសប៊ុក LIZA SHOP សម្រស់និងសុខភាពនិងជនពាក់ព័ន្ឋដទៃទៀតដែលកំពុងផ្សព្វផ្សាយលក់ឱសថ Digest Gold ទៅតាមច្បាប់ស្តីពីច្បាប់វិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថជាធរមាន។

ស្ថានភាពពលរដ្ឋខ្មែរនៅអ៊ុយក្រែនស្ថិតនៅសុវត្ថិភាពជាធម្មតា

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេស លោក ជុំ សន្ទរី បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានថាស្ថានភាពពលរដ្ឋខ្មែរដែលកំពុងរស់នៅប្រទេសអ៊ុយក្រែនគឺស្ថិតក្នុងស្ថានភាពធម្មតា និងកំពុងរស់នៅទីតាំងដែលមានសុវត្ថិភាព។

អាមេរិកប្រាប់ពលរដ្ឋខ្លួនចាកចេញពីរុស្ស៊ីជាបន្ទាន់

មូស្គូ៖ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសរុស្ស៊ីបានជំរុញឱ្យជនជាតិអាមេរិកចាកចេញពីប្រទេសរុស្ស៊ីឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

អាជ្ញាធរហាមឃាត់ការប្រើប្រាស់បារីអេឡិចត្រូនិក និងផលិតផលអេចឆ៍ ធី ភី (HTPs)

ភ្នំពេញ៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ស្នើឲ្យអជ្ញាធរមានសមត្ថកិច្ចហាមឃាត់ការប្រើប្រាស់បារីអេឡិចត្រូនិក និងផលិតផលអេចឆ៍ ធី ភី (HTPs ឬ Heated tobacco products) ដើម្បីចូលរួមលើកកម្ពស់សុខមាលភាពប្រជាពលរដ្ឋ…

សិង្ហបុរីនឹងដាក់ទណ្ឌកម្មលើរុស្ស៊ីលើការគ្រប់គ្រងការនាំចេញនិងប្រតិបត្តិការធនាគារមួយចំនួន

សិង្ហបុរី៖ រដ្ឋមន្ត្រីការបរទេសសិង្ហបុរីលោក Vivian Balakrishnan បានថ្លែងនៅថ្ងៃចន្ទ ទី២៨ ខែកុម្ភៈ ដោយលើកឡើងពីការដាក់ទណ្ឌកម្មលើរុស្ស៊ីដែលមិនធ្លាប់មានពីមុនមកក្រោយការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន។ វិធានការនេះនឹងរួមបញ្ចូលការដាក់ការត្រួតពិនិត្យការនាំចេញលើ…

BREAKING NEWS: សម្ដេចតេជោ ត្រូវបានបញ្ជាក់ថាពុំមានឆ្លងជំងឺកូវីដ-១៩នោះទេ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានបញ្ចប់ការធ្វើចត្តាឡីស័ក និងត្រលប់ធ្វើការងារធម្មតាឡើងវិញបន្ទាប់ពីការធ្វើតេស្តបញ្ជាក់ថាសម្ដេចអវិជ្ជមានកូវីដ-១៩។

សត្វស្មោញជាប្រភេទសត្វកម្រកំពុងបន្តរស់នៅច្រើនជាងគេក្នុងជម្រកសត្វស្លាបបឹងទន្លេសាបខេត្តបាត់ដំបង

បាត់ដំបង៖ ជម្រកសត្វស្លាបបឹងទន្លេសាបខេត្តបាត់ដំបង មានវត្តមានសត្វស្មោញជាប្រភេទសត្វកម្រ កំពុងបន្តរស់នៅច្រើនជាងគេនៅតំបន់អាស៊ីអាគ្នេយ៍។

ស្នងការនគរបាលជាតិរកឃើញថាករណីបង្ខាំងជនជាតិចិនធ្វើទាសករលក់ឈាមជារឿងប្រឌិត

ភ្នំពេញ៖ អគ្គស្នងការដ្ឋាននគរបាលជាតិចេញសេចក្ដីប្រកាសព័ត៌មានរកឃើញថាករណីបង្ខាំងជនជាតិចិនធ្វើទាសករលក់ឈាមជារឿងប្រឌិត ដែលជនជាតិចិនម្នាក់នោះនិងបក្សពួកបង្កើតឡើងដើម្បីគេចវេះពីការទទួលខុសត្រូវចំពោះមុខច្បាប់បន្ទាប់ពីលួចឆ្លងដែនចូលប្រទេសកម្ពុជាដោយខុសច្បាប់។

ថៃបើកជើងហោះហើរទៅមកពីបាងកក-សៀមរាបនៅដើមខែមីនា

ភ្នំពេញ៖ ក្រុមហ៊ុនអាកាសចរណ៍មួយរបស់ថៃនឹងចាប់ផ្តើមបើកជើងហោះហើរទៅមកពីបាងកក-សៀមរាប ឡើងវិញចាប់ពីថ្ងៃទី៣ ខែមីនា ២០២២។

កម្ពុជាសម្ភោធស្ថានទូតនៅទីក្រុងអង់ការ៉ា ប្រទេសតួគីជាផ្លូវការ

អង់ការ៉ា៖ នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ កម្ពុជាបានសម្ពោធស្ថានឯកអគ្គរាជទូតកម្ពុជា នៅទីក្រុងអង់ការ៉ា ប្រទេសតួគីជាផ្លូវការ បន្ទាប់ពីបង្កើតទំនាក់ទំនងជាមួយគ្នា២៨ឆ្នាំ។

រុស្ស៊ីកម្ទេចយន្តហោះខ្នាតយក្សធំជាងគេក្នុងពិភពលោករបស់អ៊ុយក្រែន

អន្តរជាតិ៖ យន្តហោះដឹកទំនិញដ៏ធំបំផុតរបស់ពិភពលោក ដែលជារបស់អ៊ុយក្រែនផលិត ឈ្មោះAntonov-225 Mriya ត្រូវបានដុតបំផ្លាញនៅក្នុងការវាយប្រហាររបស់រុស្ស៊ីលើអាកាសយានដ្ឋាន Hostomel ក្បែរទីក្រុងKyiv។ នេះបើតាមការបញ្ជាក់របស់…

ខេត្តកែបត្រូវបានប្រកាសជាខេត្តទី១ដែលលែងមានគ្រាប់មីន

កែប៖ ខេត្តកែបត្រូវបានប្រកាសជាខេត្តដែលត្រូវបានបោសម្អាតគ្រាប់មីនអស់ ខណៈរាជធានីនិងខេត្តចំនួន ០៧ទៀតនឹងត្រូវប្រកាសជាបន្តបន្ទាប់ក្នុងឆ្នាំ២០២២នេះ។

BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃចន្ទ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២២

ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៣៥៦ករណីថ្មី (ឆ្លងថ្មីសហគមន៍៣៤២នាក់ ជាប្រភេទអូមីក្រុង), ក្នុងនោះករណីនាំចូលថ្មី ១៤ករណី ខណៈអ្នកជំងឺ ៤១៩នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន០នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល…

រុស្ស៊ីត្រៀមជម្លៀសពលរដ្ឋរបស់ខ្លួនចេញពីទឹកដីអឺរ៉ុបទាំងអស់

មូស្គូ៖ រដ្ឋាភិបាលរុស្ស៊ីបានប្រកាសថា ខ្លួនកំពុងរៀបផែនការជម្លៀសពលរដ្ឋចេញពីទ្វីបអឺរ៉ុបបន្ទាប់ពីបណ្តាប្រទេសអឺរ៉ុបជាច្រើនបានបិទដែនអាកាសរបស់ពួកគេចំពោះក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ីទាំងអស់ ចំពេលមានសង្រ្គាមរវាងទីក្រុងម៉ូស្គូជាមួយទីក្រុងគៀវ។

YouTube កំពុងបិទមិនឱ្យប្រព័ន្ធផ្សព្វផ្សាយរុស៊្សី RT អាចរកប្រាក់ចំណូលនៅលើវេទិការបស់ខ្លួន

អន្តរជាតិ៖ ក្រុមហ៊ុន YouTube កំពុងចូលរួមជាមួយក្រុមហ៊ុន Meta ដើម្បីបិទស្ថាប័នប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីដែលផ្តល់មូលនិធិដោយរដ្ឋពីការផ្សាយពាណិជ្ជកម្ម ឬរកប្រាក់ចំណេញនៅលើវេទិការបស់ខ្លួន។

សម្ដេចតេជោ ថាសង្គ្រាមអ៊ុយក្រែនមិនអាចបញ្ចប់ដោយបរិមាណូបានទេ

ភ្នំពេញ៖ ការប្រើប្រាស់គ្រាប់បែកនុយក្លេអ៊ែរសម្រាប់ធ្វើសង្គ្រាមមិនអាចបញ្ចប់សង្គ្រាមដូចសង្គ្រាមលោកលើកទី២នោះទេ។ នេះគឺជាការឆ្លើយតបរបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ជាមួយពលរដ្ឋម្នាក់ដែលបានលើកឡើងក្នុងហ្វេសបុករបស់សម្តេចតេជោ…

មនុស្សស្នាក់នៅ កម្ពុជាជិត ១៤,៥លាននាក់បានទទួលចាក់វ៉ាក់សាំងគិតត្រឹមថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២

ភ្នំពេញ៖ មនុស្សសរុបចំនួន ១៤,៥៦៣,៥១២នាក់ ដែលកំពុងស្នាក់នៅ ក្នុងប្រទេសកម្ពុជាបានទទួលការចាក់វ៉ាក់សាំងការពារវីរុសកូវីដ-១៩ ក្នុងនោះអ្នកបានចាក់វ៉ាក់សាំងលើកទី២ បានសរុបចំនួន ១៣,៨៤៦,៤៥៧នាក់ អ្នកទទួលបានវ៉ាក់សាំងលើកទីបីចំនួន…

"រាធីកា" ក្រុមហ៊ុនថតរូបនិងវីដេអូផ្សាយផ្ទាល់គ្រប់កម្មវិធី ទទួលស្គាល់លំដាប់អន្តរជាតិ

ភ្នំពេញ៖ តើលោកអ្នកជិតរៀបអាពាហ៍ពិពាហ៍មែនទេ? ហើយពិបាករកក្រុមហ៊ុនថតវីដេអូផ្សាយផ្ទាល់ដែលមានគុណភាពមែនទេ? អស់កង្វល់! រាធីកា ជាក្រុមហ៊ុនទទួលស្គាល់លំដាប់អន្តរជាតិ លើសេវាកម្មថតផ្សាយផ្ទាល់គ្រប់កម្មវិធី កម្រិត 4K…

មេដឹកនាំអ៊ុយក្រែនហៅបរទេសឱ្យចូលវ៉ៃរុស្ស៊ីក្នុងប្រទេសខ្លួន

អន្តរជាតិ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានប្រកាសបង្កើតកងពលអន្តរជាតិការពារដែនដីអ៊ុយក្រែន ដែលនឹងចុះឈ្មោះជនបរទេសដែលចង់ប្រយុទ្ធដើម្បីប្រទេសប្រឆាំងនឹងរុស្ស៊ីនៅក្នុងទឹកដីអ៊ុយក្រែន។

“ឌឹដ្រាម” ភោជនីយដ្ឋានដែលមានអនាម័យ ផាសុកភាព ម្ហូបឆ្ងាញ់ ទទួលបានលិខិតបញ្ជាក់ស្ដង់ដារសុវត្ថិភាពអនុវត្តស្របតាមវិធានសុវត្ថិភាពទេសចរណ៍

ភ្នំពេញ៖ ស្ថិតលើផ្លូវ ៥៩៨ បណ្តោយវិថីភូមិគ្រឹះ ឯកឧត្តម ជា សុផារ៉ា ភោជនីយដ្ឋាន ឌឹដ្រាម មានម្ហូបឆ្ងាញ់ៗតាមបែបខ្មែរ និងបច្ចឹមប្រទេស ត្រូវបានចុងភៅដែលមានស្នាដៃល្អៗ រៀបចំយ៉ាងសម្រិតសម្រាំងបំផុតសម្រាប់អាហារពេលព្រឹក…

សម្តេចតេជោ ហ៊ុន សែន៖ ណាតូមិនចូលប្រឡូកជាមួយសង្គ្រាមនេះដោយផ្ទាល់ទេតែណាតូគាំទ្រអ៊ុយក្រែន

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ចេញទស្សនៈលើបញ្ហាសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែនថា បើទោះបីជាណាតូមិនបានចូលរួមក្នុងសង្គ្រាមជាមួយរុស្ស៊ីលើទឹកដីរបស់អ៊ុយក្រែនដោយផ្ទាល់មែន ប៉ុន្តែណាតូគឺជាអ្នកគាំទ្រមួយរបស់អ៊ុយក្រែនលើសង្គ្រាមនេះ។

អ៊ុយក្រែនព្រមចរចាជាមួយរុស្ស៊ីនៅបេឡារុស

អន្តរជាតិ៖ ប្រធានាធិបតីប្រទេសអ៊ុយក្រែន លោក Volodymyr Zelenskyy យល់ព្រមបញ្ជូនប្រតិភូទៅចរចាជាមួយនឹងរុស្ស៊ីលើទឹកដីប្រទេសបេឡារុសហើយ បន្ទាប់ពីលោក Zelenskyy ជួបសន្ទនាជាមួយនឹងប្រធានាធិបតីប្រទេសបេឡារុសលោក Alexander…

BREAKING NEWS: ពូទីន ប្រាប់កម្លាំងគ្រប់គ្រងនុយក្លេអ៊ែរត្រៀមស្ដាប់បញ្ជា

មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាឱ្យបញ្ជាការយោធារបស់លោក ឱ្យដាក់កងកម្លាំងត្រៀមរបស់រុស្ស៊ី ដែលសំដៅទៅលើអង្គភាពដែលរួមមានអាវុធនុយក្លេអ៊ែរផងដែរ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ដោយលើកឡើងពីសេចក្តីថ្លែងការណ៍ដ៏គឃ្លើនរបស់មេដឹកនាំអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង…

អាមេរិកចល័តទ័ពទៅឡាត់វៀប្រទេសជាប់ព្រំដែនរុស្ស៉ី

អន្តរជាតិ៖ អាមេរិកបញ្ជូនទ័ពទៅត្រៀមក្នុងប្រទេសសម្ព័ន្ធមិត្តរបស់ខ្លួននៅអឺរ៉ុប។

សម្តេចតេជោ ប្រកាសយុទ្ធនាការ «កម្ពុជាស្អាត» ត្រៀមស្វាគមន៍ព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣

ភ្នំពេញ៖ នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងជាប្រធានកិត្តិយសនៃគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ចេញសារលិខិតអបអរសាទរទិវាជាតិទីក្រុងស្អាត ក្រោមប្រធានបទ «ទីក្រុងស្អាត គាំទ្រការបើកទេសចរណ៍កម្ពុជា»…

ណាតូចាប់ផ្តើមប្រតិបត្តិការដឹកជំនួយនិងសព្វាវុធជួយអ៊ុយក្រែន

អន្តរជាតិ៖ សម្ព័ន្ធមិត្តណាតូកំពុងជំរុញការគាំទ្រលើអ៊ុយក្រែន ដោយសមាជិកណាតូយល់ព្រមលើជំនួយប្រឆាំងយោធា ដូចជា កាំភ្លើង កាំជ្រួច ផ្នែកហិរញ្ញវត្ថុ និង ជំនួយមនុស្សធម៌ដល់ទីក្រុងគៀវ។

BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃអាទិត្យ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២២

ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៣៧២ករណីថ្មី (ឆ្លងថ្មីសហគមន៍៣៤៤នាក់ ជាប្រភេទអូមីក្រុង), ក្នុងនោះករណីនាំចូលថ្មី ២៨ករណី ខណៈអ្នកជំងឺ ៤៧៦នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន០នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល…

រុស្ស៊ីចោទអ៊ុយក្រែនថាកំពុងធ្វើសង្គ្រាមបែប «ភេរវករ»

មូស្គូ៖ អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ីលោក Igor Konashenkov បានបញ្ជាក់ថា យោធារុស្ស៊ីដាច់ខាតមិនធ្វើការវាយប្រហារលើតំបន់លំនៅដ្ឋានពលរដ្ឋអ៊ុយក្រែននោះឡើយ ខណៈចោទកម្លាំងយោធាអ៊ុយក្រែនថាធ្វើសង្គ្រាមតាមបែបភារវកម្មប្រើប្រាស់លំនៅដ្ឋានពលរដ្ឋជាខែលកាលពារខ្លួន។

រុស្ស៊ីបញ្ជាទ័ពឱ្យវាយលុកបន្តទៀតក្រោយចោទអ៊ុយក្រែនថាបដិសេធការពិភាក្សា

អន្តរជាតិ៖ អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី លោក Igov Konashenkov បានឱ្យដឹងថាដោយសារអ៊ុយក្រែនបដិសេធមិនធ្វើការចរចារក្នុងជម្លោះ ដូច្នេះក្រសួងការពារជាតិបានបញ្ជាឱ្យបង្កើនការវាយលុកគ្រប់ទិសបន្ថែមទៀតលើទឹកដីអ៊ុយក្រែន។

អាស៊ានជឿថាមិនទាន់អស់ឱកាសទេក្នុងការចរចាចំពោះវិបត្តិអ៊ុយក្រែន

ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសអាស៊ានបានបង្ហាញការព្រួយបារម្ភចំពោះការវិវត្តន៍នៃស្ថានការណ៍ និងការប៉ះទង្គិចអាវុធនៅប្រទេសអ៊ុយក្រែន។ ដោយអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់អនុវត្តការអត់ធ្មត់ និងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព…

Watch The Weekly Roundup on 26​ February 2022

All your breaking news from Cambodia, in English, right here!

ក្រសួងការបរទេសថាពលរដ្ឋខ្មែរដែលកំពុងរស់នៅប្រទេសអ៊ុយក្រែនគឺមានសុវត្ថិភាពជាធម្មតា

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេស លោក ជុំ សន្ទរី បានឲ្យអ្នកសារព័ត៌មានដឹងថា បច្ចុប្បន្នមានអតីតនិស្សិតដែលបានទៅសិក្សាក្នុងជំនាន់អតីតសហភាពសូវៀត ចំនួន ២៣នាក់ដែលកំពុងរស់នៅជាមួយគ្រួសាររបស់ពួកគេនៅ Kharkov ចំនួន…

លោក Sean Penn នៅអ៊ុយក្រែនដើម្បីថតភាពយន្តឯកសារស្តីពីការឈ្លានពានរបស់រុស្ស៊ី

អ៊ុយក្រែន៖ តារាហូលីវូដ និងជាអ្នកដឹកនាំរឿង លោក Sean Penn កំពុងស្ថិតនៅក្នុងប្រទេសអ៊ុយក្រែន ដើម្បីថតភាពយន្តឯកសារអំពីការលុកលុយរបស់រុស្ស៊ី នេះបើតាមសារព័ត៌មាន Kiev និង Hollywood Variety បានបញ្ជាក់។

ទាហានអ៊ុយក្រែនបាញ់ព្រមានពលរដ្ឋដែលកំពុងប្រជែតគ្នារត់ចេញពីប្រទេស

អ៊ុយក្រែន៖ ទាហានអ៊ុយក្រែនបានបាញ់ព្រមានដើម្បីការពារការរត់ជាន់គ្នានៅស្ថានីយ៍រថភ្លើងកណ្តាលទីក្រុងគៀវកាលពីថ្ងៃសុក្រខណៈដែលមនុស្សរាប់ពាន់នាក់បានព្យាយាមធ្វើដំណើរកាន់រថភ្លើងដែលជាកន្លែងជម្លៀស និងការពារខ្លួន។

រុស្ស៊ីដណ្ដើមបានទីក្រុង Melitopol របស់អ៊ុយក្រែនបានទាំងស្រុងតាមរយៈមីស៊ីលបាញ់ចេញពីនាវាចម្បាំង

អន្តរជាតិ៖ ទីភ្នាក់ងារព័ត៌មាន Interfax របស់រុស្ស៊ីបានរាយការណ៍ថា កងកម្លាំងរុស្ស៊ីបានដណ្តើមកាន់កាប់ទីក្រុង Melitopol ភាគអាគ្នេយ៍នៃប្រទេសអ៊ុយក្រែននៅថ្ងៃសៅរ៍នេះតាមរយៈបាញ់កាំជ្រួចចេញពីនាវាចម្បាំង ដែលធ្វើឱ្យក្លាយជាទីក្រុងដំបូងដែលរុស្ស៊ីវ៉ៃយកបានចាប់តាំងពីផ្ដើមការវាយប្រហារកាលពីថ្ងៃព្រហស្បតិ៍។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានរម្លឹកពីអនុស្សាវរីយ៍ដែលលោកបានទៅដល់ក្រុងប៊ែរឡាំងដំបូងកាលពី៥០ឆ្នាំមុន

អាល្លឺម៉ង៖ រដ្ឋមន្ត្រីការបរទេសកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានប្រៀបធៀបភាពខុសគ្នានៃក្រុងប៊ែរឡាំងពីសម័យសង្គ្រាមត្រជាក់មកពេលបច្ចុប្បន្ន និងភាពខុសគ្នានៃដំណើរទៅប៊ែរឡាំងរបស់លោកពីពេលមុននិងពេលនេះ។

អាមេរិកបញ្ចេញលុយ ៣៥០លានដុល្លារ ជាជំនួយផ្នែកសន្តិសុខរហូតដល់អ៊ុយក្រែន

អន្តរជាតិ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden បានបញ្ជាឱ្យរដ្ឋមន្ត្រីការបរទេសលោក Antony Blinken បញ្ចេញប្រាក់ចំនួន ៣៥០លានដុល្លារជាបន្ទាន់ដល់ផ្នែកសន្តិសុខ និងការពារជាតិអ៊ុយក្រែន នេះបើយោងតាមអនុស្សរណៈថ្មីមួយដែលចេញផ្សាយដោយសេតវិមានកាលពីល្ងាចថ្ងៃសុក្រ។

ទ័ពរុស្ស៊ីចូលជិតដល់រដ្ឋធានីអ៊ុយក្រែនខណៈការចរចារកំពុងរៀបចំ

អ៊ុយក្រែន៖ រដ្ឋាភិបាលរុស្ស៊ីនិងអ៊ុយក្រែននៅថ្ងៃសុក្របានបង្ហាញពីការបើកចំហសម្រាប់ការចរចាបើទោះបីជាអាជ្ញាធរនៅទីក្រុងគៀវ បានជំរុញពលរដ្ឋឱ្យជួយការពាររដ្ឋធានីពីការវាយលុករបស់កងកម្លាំងរុស្ស៊ីនៅក្នុងវិបត្តិសន្តិសុខអឺរ៉ុបដ៏អាក្រក់បំផុតនេះ។

ណាតូពង្រាយទ័ពក្នុងប្រទេសសម្ព័ន្ធមិត្តខ្លួន ខណៈឈរមើលអ៊ុយក្រែនជិតដួលរលំ

អន្តរជាតិ៖ អគ្គលេខាធិការអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ថា NATO លោក Jens Stoltenberg បានថ្លែងក្នុងសន្នីសិទសារព័ត៌មានកាលពីយប់មិញនៅទីក្រុងប្រុចសែល ប្រទេសបែលហ្សិកថា ពេលនេះកម្លាំងឆ្លើយតបរបស់អង្គការណាតូបានដាក់ពង្រាយនៅតាមប្រទេសជាសមាជិកខ្លួនចាប់ពីភាគខាងកើតប្រទេសអ៊ែកឡង់…

BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃសៅរ៍ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២២

ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៤៧០ករណីថ្មី (ឆ្លងថ្មីសហគមន៍៤៣៥នាក់ ជាប្រភេទអូមីក្រុង), ក្នុងនោះករណីនាំចូលថ្មី ៣៥ករណី ខណៈអ្នកជំងឺ ៤៩៧នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន៥នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល…

រូបភាពពីផ្កាយរណបបង្ហាញពីអាកាសយានដ្ឋានអន្តរជាតិរបស់ទីក្រុង Kyiv មិនទាន់មានការខូចខាតនៅឡើយទេ

អន្តរជាតិ៖ រូបភាពពីផ្កាយរណបថ្មីបង្ហាញពីអាកាសយានដ្ឋាន Boryspil ដែលជាអាកាសយានដ្ឋានអន្តរជាតិរបស់ទីក្រុង Kyiv ហាក់ដូចជាមិនមានការខូចខាតដោយការវាយប្រហារទេ ប៉ុន្តែផ្លូវរត់របស់យន្តហោះត្រូវបានរារាំងដោយយានយន្ត។

ក្រសួងការបរទេសថា ពុំទាន់មានរបាយការណ៍ថាមានពលរដ្ឋកម្ពុជាកំពុងស្នាក់នៅអ៊ុយក្រែននោះទេ

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេសលោក ជុំ សន្ទរី ថា ក្រសួងទទួលបានព័ត៌មានបឋមពីស្ថានទូតថា តាមការផ្តល់ព័ត៌មានរបស់សមាគមនិស្សិតកម្ពុជានៅរុស្សី ពុំមានពលរដ្ឋកម្ពុជាកំពុងស្នាក់នៅ ឬសិក្សារៀនសូត្រនៅប្រទេសអ៊ុយក្រែនឡើយ…

រុស្ស៊ី ត្រៀមបញ្ជូនមន្ត្រីទៅទីក្រុង Minsk ដើម្បីចរចារជាមួយអ៊ុយក្រែនហើយ

អន្តរជាតិ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ត្រៀមបញ្ជូនមន្ត្រីជាន់ខ្ពស់របស់លោក ទៅទីក្រុង Minsk ដើម្បីឆ្លើយតបនឹងសំណើរបស់ប្រធានាធិបតីអ៊ុយក្រែន លោក Zelensky ដែលចង់បានការចរចា៕

Watch The Daily Roundup on 25 February 2022

All your breaking news from Cambodia, in English, right here!