ភ្នំពេញ៖ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម របស់ក្រសួងកសិកម្ម លោក ងិន ឆាយ បានឱ្យដឹងថាដើម្បីបង្ករភាពងាយស្រួលក្នុងការនាំចេញផលិតផលកសិកម្មកម្ពុជាទៅទីផ្សារអន្តរជាតិបាន លុះត្រាតែបំពេញកត្តា៤យ៉ាង ដូចជាធ្វើយ៉ាងណាផលិតផលមានគុណភាពល្អ…
ព័ត៌មានថ្មី
បន្ទាយមានជ័យ៖ ផ្ទះពលរដ្ឋចំនួន ៣៥ខ្នង ក្នុងស្រុកថ្មពួក និងស្រុកស្វាយចេក ត្រូវបានខ្យល់កន្ត្រាក់បក់បំផ្លិចបំផ្លាញនៅល្ងាចថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២។
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថាក្នុងពេលដែលសេដ្ឋកិច្ចកម្ពុជាកំពុងងើបឡើងវិញបន្ទាប់ពីការរាតត្បាតនៃជំងឹកូវីដ-១៩ ពេលនេះបញ្ហាថ្មីមួយទៀតគឺជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន អាចនឹងជះឥទ្ធិពលអវិជ្ជមានមកលើកំណើនសេដ្ឋកិច្ចសកលរួមទាំងកម្ពុជាផងដែរ។
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានជំរុញដល់មន្ត្រីពាក់ព័ន្ធឲ្យស្វែងរកមធ្យោបាយដើម្បីការបើកស្ថានទូតកម្ពុជានៅប្រទេសហុងគ្រីឡើងវិញថាដើម្បីជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ។
ភ្នំពេញ៖ វ៉ាក់សាំង Astra Zeneca ចំនួន ៥២៣ ១០០ដូស ដែលជាជំនួយពីប្រទេសហុងគ្រីត្រូវបានប្រគល់ជូនជាផ្លូវការដល់កម្ពុជាហើយនៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២នេះ ក្រោមអធិបតីរបស់នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន…
ទស្សនាការផ្សាយផ្ទាល់: ពិធីទទួលវ៉ាក់សាំង Astra Zeneca ដែលជាអំណោយពីប្រទេសហុងគ្រីដល់កម្ពុជា
All your breaking news from Cambodia, in English, right here!
ភ្នំពេញ៖ ក្រុមអ្នកវិទ្យាសាស្រ្តផ្នែកស្រាវជ្រាវសត្វព្រៃនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគីរី និងអង្គការ WWF បានផ្តល់របាយការណ៍នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ ដោយបញ្ជាក់ថាពួកគេបានប្រទះឃើញហ្វូងសត្វដំរីអាស៊ីសរុបចំនួន…
ថៃ៖ រដ្ឋាភិបាលថៃគ្រោងមិនឱ្យភ្ញៀវទេសចរចូលប្រទេសថៃមិនចាំបាច់ធ្វើតេស្ត RT-PCR អវិជ្ជមានក្នុងរយៈពេល ៧២ម៉ោង មុនពេលចូលប្រទេសទៀតឡើយក្រោមគម្រោង Test & Go ប៉ុន្តែនឹងមានការធ្វើតេស្តពេលមកដល់។
អន្តរជាតិ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy នៅថ្ងៃពុធ ទី១៦ ខែមីនា បាននិយាយថា ការចរចាជាមួយរុស្ស៊ីនឹងបន្ត ខណៈមានសញ្ញានៃការសម្របសម្រួលនៅក្នុងកិច្ចចរចាសន្តិភាព។
ព្រះសីហនុ៖ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានច្រានចោលព័ត៌មានដែលមានការផ្សព្វផ្សាយថាជនជាតិចិនសម្លាប់សន្ដិសុខខ្មែរ រួចចងកទម្លាក់មកក្រៅអាគារជាន់ទី៦នៅតំបន់ឆាយណាថោន ដោយថាជាព័ត៌មានមិនពិត និងបំពុលសង្គម។
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីសម្ដេចតេជោ ហ៊ុន សែន នៅរសៀលថ្ងៃទី១៧ ខែមីនា បានអនុញ្ញាតឱ្យប្រធាន និងជានាយកប្រតិបត្តិ មូលនិធិអាស៊ី (Asia Foundation) លោក David D. Arnold ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព…
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ប្រាប់ប្រធានអង្គការ SOS-KDI អន្តរជាតិលោក DEREJI WORDOFA ថានៅលើពិភពលោកមិនមានប្រទេសណាដែលរងគ្រោះខ្លាំងជាងគេដូចកម្ពុជានោះទេ តែទោះជាយ៉ាងណាកម្ពុជាមិនអនុញ្ញាតឱ្យកុមារកម្ពុជាអត់បាយនោះទេ…
ភ្នំពេញ៖ រដ្ឋាភិបាលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងម្ចាស់ភាគហ៊ុន រវាងរាជរដ្ឋាភិបាលកម្ពុជា តំណាងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រុមហ៊ុនសម្ព័ន្ធទូរទស្សន៍កម្ពុជា ដើម្បីបង្កើតក្រុមហ៊ុនថ្នាលទូរទស្សន៍ឌីជីថលកម្ពុជា…
អន្តរជាតិ៖ អង្គការសហប្រជាជាតិ ស្វែងរកការរៃអង្គាសប្រាក់បានជាង ៤ពាន់លានដុល្លារនៅក្នុងព្រឹត្តិការណ៍មួយកាលពីថ្ងៃពុធសម្រាប់ប្រទេសយេម៉ែនដែលកំពុងញ៉ាំញីដោយសង្រ្គាម ខណៈកម្លាំងមនុស្សធម៌បានមើលឃើញថាការផ្តល់មូលនិធិជាសកលបានងាកទៅរកវិបត្តិនៅអ៊ុយក្រែន។
បន្ទាយមានជ័យ៖ សមត្ថកិច្ចព្រំដែនបានឃាត់ខ្លួនអ្នកបើកបររថយន្តម្នាក់បម្រុងដឹកពលរដ្ឋចំនួន ១៣នាក់លួចឆ្លងដែនដោយខុសច្បាប់ទៅប្រទេសថៃ កាលពីវេលាម៉ោង១២យប់ ឈានចូលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ នៅចំណុចផ្លូវលំក្នុងភូមិចំបក់…
ព្រះសីហនុ៖ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានកោតសរសើរអ្នកឧកញ៉ា ម៉ុង ឫទ្ធី ដែលបានធ្វើការអភិវឌ្ឍលើវិស័យកសិឧស្សាហកម្ម និងបានជួយប្រជាពលរដ្ឋឱ្យមានការងារធ្វើនៅក្នុងស្រុកផ្ទាល់។ លោកយល់ថាទៅថ្ងៃខាងមុខតំបន់ឧស្សាហកម្មរបស់លោក…
ខេត្តព្រះសីហនុ៖ នាយការិយាលយ័ប្រឆាំងគ្រឿងញៀននៃកងរាជអាវុធហត្ថខេត្តព្រះសីហនុ លោកវរសេនីយ៍ត្រី ឡុង គឹមហួរ បានឱ្យដឹងថាជនសង្ស័យចំនួន ៣នាក់ (ស្រី០២) ត្រូវបានកសាងសំណុំរឿងបញ្ជួនទៅសាលាដំបូងខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១៦…
ភ្នំពេញ៖ ក្រុមអ្នកជំនាញវេជ្ជសាស្រ្តបុរាណចិនចំនួន ១២រូប ដែលចាត់បញ្ជូនដោយរដ្ឋាភិបាលចិនដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ បានមកដល់រាជធានីភ្នំពេញ ដើម្បីរៀបចំធ្វើរោគវិនិច្ឆ័យ ព្យាបាល និងបណ្ដុះបណ្ដាលផ្នែកទប់ស្កាត់ជំងឺវីរុសរយៈពេល…
អន្តរជាតិ៖ តុលាការកំពូលរបស់អង្គការសហប្រជាជាតិដែលដោះស្រាយជម្លោះរវាងរដ្ឋនៅថ្ងៃពុធ ទី១៦ ខែមីនា បានបញ្ជាឱ្យរុស្ស៊ីបញ្ឈប់ជាបន្ទាន់នូវប្រតិបត្តិការយោធាក្នុងប្រទេសអ៊ុយក្រែន ដោយលើកឡើងពីការព្រួយបារម្ភកាន់តែខ្លាំងចំពោះការប្រើប្រាស់កម្លាំងរបស់ទីក្រុងម៉ូស្គូ។…
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីដា ហ្វូមីអូ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី២០-២១ ខែមីនា ឆ្នាំ២០២២ ខាងមុខនេះ។
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងថា អតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ ៣នាក់អាចនឹងត្រូវបានដោះលែងឱ្យនៅក្រៅឃុំជាបណ្ដោះអាសន្នពេលឆាប់ៗនេះ ប៉ុន្តែតម្រូវឱ្យបុគ្គលទាំង ៣នាក់នោះដកពាក្យបណ្ដឹងរបស់ខ្លួននៅសាលាឧទ្ធរណ៍ជាមុនសិន។
សៀមរាប៖ បាតុភូតធម្មជាតិនៃប្រព័ន្ធព្រះអាទិត្យ ដែលគេហៅថា «សមរាត្រី» គឺថ្ងៃនឹងយប់ស្មើគ្នានឹងព្រឹត្តិការណ៍ព្រះអាទិត្យរះនៅចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត ដែលគេអាចមើលឃើញច្បាស់នឹងកើតឡើងនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ខាងមុខ…
ភ្នំពេញ៖ ក្រសួងទេសចរណ៍បញ្ជាក់ថាបើទោះបីជារដ្ឋាភិបាលសម្រេចលុបចោលការតម្រូវឲ្យមានការធ្វើតេស្ត PCR បញ្ចាក់អវិជ្ជមានកូវីដ-១៩ ៧២ម៉ោងមុនចូលកម្ពុជា និងបញ្ឈប់ការធ្វើតេស្តរហ័សក្ដីក៏ប៉ុន្តែអ្នកទេសចរនៅតែត្រូវបង្ហាញនូវប័ណ្ណវ៉ាក់សាំងរបស់ខ្លួននៅពេលដែលចូលដល់ប្រទេសកម្ពុជា។
ភ្នំពេញ៖ រដ្ឋមន្រ្តី ការបរទេសនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ ហ្វាសាល់ ប៊ីន ហ្វាហាន់ អាល់ សូដ នឹងដឹកនាំគណៈប្រតិភូយាង មក បំពេញ ព្រះរាជទស្សនកិច្ចផ្លូវការនៅព្រះរាជាណា ចក្រកម្ពុជា នៅថ្ងៃទី១៨…
អន្តរជាតិ៖ ការរញ្ជួយដីដ៏ខ្លាំងមួយកម្រិត ៧.៣ រ៉ិចទ័រ បានវាយប្រហារឆ្នេរសមុទ្រភាគឦសានរបស់ប្រទេសជប៉ុនកាលពីថ្ងៃពុធ ដោយបានអង្រួនអគារនានានៅឆ្ងាយដូចជាទីក្រុងតូក្យូ ដែលធ្វើឱ្យដាច់ចរន្តអគ្គីសនីប្រើប្រាស់ ហើយហេតុការណ៍នេះបានរំលឹកឡើងវិញនូវការចងចាំពីការរញ្ជួយដីកាលពី…
ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ១៣២ករណីថ្មី (ឆ្លងថ្មីសហគមន៍១២៤នាក់ ជាប្រភេទអូមីក្រុង), ក្នុងនោះករណីនាំចូលថ្មី ៨ករណី ខណៈអ្នកជំងឺ ៣៧៩នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន០នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល…
ព្រៃវែង៖ ភូមិកុមារ SOS ព្រៃវែង ជាភូមិមួយរបស់អង្គការភូមិកុមារ SOS កម្ពុជា ដែលបានចិញ្ចឹមបីបាច់ថែរក្សាកុមារកំព្រា កុមារដែលត្រូវបានបោះបង់ចោល និងកុមារដែលមានការថែទាំងមិនសមរម្យ ដែលមានទីតាំងនៅភូមិ១ សង្កាត់កំពង់លាវ…
ព្រៃវែង៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា បញ្ហាសាំងឡើងថ្លៃគឺបានកើតឡើងនៅទូទាំងពិភពលោកមិនមែនតែនៅកម្ពុជានោះទេ។ សម្ដេចថាបញ្ហានេះបណ្ដាលមកពីសង្គ្រាមនៅប្រទេសអ៊ុយក្រែន ហើយសហរដ្ឋអាមេរិកបានបញ្ឈប់ការនាំចូលប្រេងសាំងពីប្រទេសរុស្ស៊ី…
ព្រៃវែង៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា សម្តេចនឹងបន្តធ្វើនាយករដ្ឋមន្ត្រីរហូតដល់សម្តេចលែងចង់ធ្វើ។
ព្រៃវែង៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុនសែន មានប្រសាសន៍ថា កម្ពុជាជាប្រទេសក្រតែចាក់វ៉ាក់សាំងបានជាង ៩២% នៃប្រជាជនសរុប ដែលកាលពីមុនមានអ្នកលើកឡើងពីប្រព័ន្ធសុខាភិបាលខ្សោយនោះ។
ព្រៃវែង៖នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានពន្យល់ថាការពន្យារពេលប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក មិនមែនដោយសារប្រធានអាស៊ានដែលអ្នកវិភាគមួយចំនួនបានវិភាគនោះទេ ដោយថាការពន្យាពេលនេះដោយសារសមាជិកអាស៊ាន…
ភ្នំពេញ៖ ក្នុងពេលដែលប្រទេសមួយចំនួនក្នុងតំបន់នៅមិនទាន់បើកព្រំដែនរបស់ខ្លួនទទួលអ្នកដំណើរបរទេសឡើងវិញនោះ។ នៅកម្ពុជាបានបោះជំហានមួយជំហានទៀតទៅកាន់ការលុបចោលទាំងស្រុងនៅលក្ខខណ្ឌតម្រូវឲ្យបង្ហាញវិញ្ញាបនបត្របញ្ជាក់អវិជ្ជមានកូវីដ-១៩…
ទស្សនាការផ្សាយផ្ទាល់: សម្ដេចតេជោ អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការភូមិកុមារ SOS ព្រៃវែង
អន្តរជាតិ៖ បុរសថៃម្នាក់ ដែលព្យាយាមចាប់រំលោភអ្នកការទូតស្វីសម្នាក់ រួចសម្លាប់នៅខេត្តភូកេត ត្រូវជាប់គុកអស់មួយជីវិត។
All your breaking news from Cambodia, in English, right here!
ភ្នំពេញ៖ អនុប្រធានធនាគារពិភពលោកទទួលបន្ទុកអាសុីខាងកេីត និងប៉ាសុីហ្វិក លោកស្រី Manuela V. Ferro បានបញ្ជាក់ប្រាប់នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ថាធានាគារពិភពលោកនឹងនៅតែបន្តធ្វើកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជាធ្វើយ៉ាងណាឱ្យកម្ពុជាសម្រេចបានជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។
ភ្នំពេញ៖ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍ចំពោះវត្តមានរបស់អនុប្រធានធនាគារពិភពលោកទទួលបន្ទុកអាសុីខាងកេីត និងប៉ាសុីហ្វិក លោកស្រី Manuela V. Ferro ចំពោះដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជានិងបានប្រាប់ទៅកាន់តំណាងធនាគារពិភពលោករូបនេះថា…
អន្តរជាតិ៖ ប្រទេសនូវែលសេឡង់បានប្រកាសនៅថ្ងៃពុធ ទី១៦ ខែមីនា ថាខ្លួននឹងបើកព្រំដែនរបស់ខ្លួនសម្រាប់ភ្ញៀវទេសចរមួយចំនួនលឿនជាងការព្យាករណ៍ ដោយសង្ឃឹមថាលំហូរនៃភ្ញៀវទេសចរនឹងជំរុញសេដ្ឋកិច្ច។
អន្តរជាតិ៖ រដ្ឋាភិបាលបាននិយាយថា ផ្នែកនៃភ្នំមួយបានដួលរលំនៅភាគខាងជើងប្រទេសប៉េរូកាលពីថ្ងៃអង្គារទី ១៥ ខែមីនា ដោយបានកប់ផ្ទះយ៉ាងហោចណាស់ ៦០ខ្នង ហើយមានរូបភាពជាច្រើនត្រូវបានចែកចាយលើប្រព័ន្ធផ្សព្វផ្សាយសង្គមដែលបង្ហាញពីអគារផ្ទះល្វែងទាំងមូលត្រូវបានគ្របដណ្តប់ដោយការរអិលបាក់ដី។
អន្តរជាតិ៖ អាកាសធាតុដ៏អាក្រក់បង្កជាទឹកជំនន់យ៉ាងធ្ងន់ធ្ងរដល់ភូមិជាច្រើននៅក្នុងស្រុក Kerek ខេត្ត East Java បណ្តាលឱ្យមានការខូចខាតជាច្រើន។ ជំនន់ទឹកភ្លៀងនេះបានបង្កឱ្យ សត្វពាហនៈចំនួន ១៧៨ ក្បាល គោ ៣ ក្បាល ពពែ…
ភ្នំពេញ៖ របាយការណ៍របស់ MRC បញ្ជាក់ថាការអភិវឌ្ឍគួបផ្សំនឹងទឹកជំនន់ និងគ្រោះរាំងស្ងួត កំពុងជះឥទ្ធិពលជាអវិជ្ជមានយ៉ាងធ្ងន់ធ្ងរមកលើអាងទន្លេមេគង្គក្រោម ដែលទាមទារឱ្យប្រទេសជាសមាជិកចាត់វិធានការជាបន្ទាន់នូវកិច្ចគាំពារផ្លូវទឹកសំខាន់សម្រាប់អាស៊ីអាគ្នេយ៍។
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានអះអាងថា កម្ពុជាសម្រេចបានជោគជ័យក្នុងយុទ្ធនាការជាតិចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទាំងដូសមូលដ្ឋាន ទាំងដូសជំរុញ ដែលបានបង្កើតនូវភាពស៊ាំសហគមរឹងមាំពិតប្រាកដមួយ…
អន្តរជាតិ៖ ប្រធានាធិបតីអាមេរិក លោក Joe Biden បានចុះហត្ថលេខាលើវិក័យប័ត្រចំណាយកាលពីថ្ងៃអង្គារ ទី១៥ ខែមីនា ដែលរួមបញ្ចូលជំនួយសន្តិសុខចំនួន ១៣,៦ពាន់លានដុល្លារដល់អ៊ុយក្រែន។
អ៊ុយក្រែន: លោក Pierre Zakrzewski ដែលជាអ្នកកាន់កាមេរ៉ារបស់ Fox News បានស្លាប់កាលពីថ្ងៃច័ន្ទជាមួយនឹងសហសេវិកជាអ្នកកាសែតអ៊ុយក្រែន Oleksandra Kuvshynova ខណៈពេលដែលកំពុងរាយការណ៍នៅខាងក្រៅទីក្រុង Kyiv នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់…
អន្តរជាតិ៖ រដ្ឋមន្ត្រីក្រសួងការពារជាតិរបស់ខ្លួន បានប្រកាសនៅថ្ងៃអង្គារ ទី១៥ ខែមីនាថា ឥណ្ឌាកំពុងពិនិត្យឡើងវិញនូវនីតិវិធីប្រតិបត្តិការស្តង់ដាររបស់ខ្លួនសម្រាប់ប្រព័ន្ធសព្វាវុធ ហើយនឹងជួសជុលនូវចំណុចខ្វះខាតណាមួយ…
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន ស្នើដល់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ បញ្ឈប់រាល់ការចុះហត្ថលេខាបញ្ជាក់លើលិខិតផ្ទេរសិទ្ធិ ពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លី និងការលក់ដូរដីរដ្ឋដែលស្ថិតក្នុងតំបន់ការពារធម្មជាតិ។
អន្តរជាតិ៖ អ្នកកាសែតរុស្ស៊ីដែលបានរំខានការផ្សាយរបស់ទូរទស្សន៍រដ្ឋដោយកាន់បដាតវ៉ាប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីល់ប្រទេសអ៊ុយក្រែន។
ភ្នំពេញ៖ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា ដោយសារតែស្ថានភាពពន្ធនាគារមានភាពចង្អៀតណែន ក្រសួងមហាផ្ទៃកំពុងយកចិត្តទុកដាក់ខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធបន្ថែមដើម្បីដោះស្រាយបញ្ហានេះនិងកំពុងតែគិតគូការលើកលែងនូវការឃុំខ្លួនរង់ចាំនីតិវិធីតុលាការចំពោះបទល្មើសស្រាលៗមួយចំនួន។
ភ្នំពេញ៖ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា កម្ពុជាតែងតែធ្វើការ ជួយសម្របសម្រួលការងារ ដល់ជនភៀសខ្លួនទាំងអស់ដែលកំពុងមានវត្តមាននៅកម្ពុជា។
ភ្នំពេញ៖ តម្លៃប្រេងឥន្ធនៈនៅកម្ពុជាមានតម្លៃ ៥ ៣០០រៀលក្នុងមួយលីត្រសម្រាប់សាំងធម្មតា និង ៥ ៣០០រៀលសម្រាប់ប្រេងម៉ាស៊ូតចាប់ពីថ្ងៃទី១៦ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២។
ភ្នុំពេញ: អង្គភាពសារព័ត៌មាន Bayongtimes ដែលមានគេហទំព័រ www.bayongtimes.com អង្គភាពសារព័ត៌មាន KCTV ដែលមានគេហទំព័រ www.khmerovertv.com និងអង្គភាពសារព័ត៌មាន កម្ពុជារាល់ថ្ងៃ ដែលមានគេហទំព័រ www.cambodiatoday.news…
ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ១៤០ករណីថ្មី (ឆ្លងថ្មីសហគមន៍១២៥នាក់ ជាប្រភេទអូមីក្រុង), ក្នុងនោះករណីនាំចូលថ្មី ១៥ករណី ខណៈអ្នកជំងឺ ៣១១នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន១នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល…
សៀមរាប៖ នគរបាលខេត្តសៀមរាបបានបំពាក់បំពង់ពន្លត់អគ្គីភ័យនិងការម៉ូតូចល័តរបស់នគរបាល ដើម្បីលើកទឹកចិត្តដល់កងកម្លាំងសមត្ថកិច្ចឱ្យភាពកក់ក្តៅ ក្នុងកិច្ចប្រតិបត្តិការ ដើម្បីជួយសង្គ្រោះបឋមនៅពេលមានអគ្គីភ័យកើតឡើង ជាពិសេសករណីគ្រោះថ្នាក់ចរាចរណ៍…
ភ្នំពេញ៖ រដ្ឋាភិបាលអនុញ្ញាតដល់តុលាការ នគរបាលជាតិ កងរាជអាវុធហត្ថ និងអង្គភាពប្រឆាំងអំពើពុករលួយទទួលសិទ្ធិពិសេសសម្រាប់ដំណើរការស៊ើបអង្កេតព័ត៌មានទាក់ទងនឹងការសម្អាតប្រាក់នៅកម្ពុជា។
All your breaking news from Cambodia, in English, right here!
ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈថានឹងបន្តធ្វើការសម្របសម្រួលវិវាទការងារក្រុមហ៊ុនណាហ្គាវើល នៅថ្ងៃស្អែកទី១៦ ខែមីនាបន្តទៀត បន្ទាប់ពីមេដឹកនាំការតវ៉ាបានបង្ហាញជំហរទន់ភ្លន់សម្រាប់ការចរចារ។
ក្រចេះ៖ សមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា លោក ហ៊ុន ម៉ាណែត មានប្រសាសន៍ថា មានតែសន្តិភាពប៉ុណ្ណោះដែលអាចនាំមកនូវសេចក្តីសុខគ្រប់បែបយ៉ាង ហើយសង្គ្រាម និងជម្លោះបែកបាក់ ជាប្រភពនៃសេចក្តីវិនាសហិនហោច និងសោដនាដកម្មសម្រាប់ជាតិ…
ព្រះសីហនុ៖ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានសង្កេតឃើញអំពីតួនាទីរបស់ជប៉ុនក្នុងការស្វែងរកសន្តិភាពពិភពលោកក្នុងរយៈពេល ៣០ឆ្នាំនេះកាន់តែរីកចម្រើនឡើង។ សម្ដេចក៏បានរំលឹកទៅកាន់បេសកកម្មសន្តិភាពលើកដំបូងរបស់ជប៉ុនដែលនៅពេលនោះគឺនៅឆ្នាំ១៩៩១…
ព្រះសីហនុ៖ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ នេះបានទទួលជួបសំណេះសំណាលនិងអញ្ជើញពិសារភោជនីយអាហារជាមួយនឹងក្រុមនាវិកកងទ័ពជើងទឹកប្រទេសជប៉ុនដែលបានចូលចតនៅកំពង់ផែព្រះសីហនុនៅថ្ងៃនេះ។
អន្តរជាតិ៖ សង្គ្រាមនៅអ៊ុយក្រែនទំនងជានឹងបញ្ចប់នៅដើមខែឧសភា នៅពេលដែលរុស្ស៊ីអស់ធនធានដើម្បីវាយប្រហារ នេះបើតាមលោក Oleksiy Arestovich ទីប្រឹក្សាប្រធានបុគ្គលិករបស់ប្រធានាធិបតីអ៊ុយក្រែនបាននិយាយកាលពីល្ងាចថ្ងៃចន្ទ។
ថៃ៖ មនុស្ស៨នាក់បានស្លាប់ និង៣០នាក់ផ្សេងទៀតបានរងរបួសក្នុងគ្រោះថ្នាក់ចរាចរណ៍រថយន្តក្រុងបុកគ្នា បន្ទាប់ពីអ្នកបើកបរឡានក្រុងងងុយដេក ហើយប្រើប្រាស់ថ្នាំញៀនមេតំហ្វេតាមីន។
ថៃ៖ ប៉ូលីសថៃនឹងចេញដីកាចាប់ខ្លួនលោក Jamrat Rakchan អាយុ ៤៦ឆ្នាំ នៅពេលដែលបើកការប្រយុទ្ធគ្នាដោយកាំភ្លើង ខណៈដែល គេបានបាញ់ទល់នឹងអាជ្ញាធរនៅក្នុងខេត្ត Phathalung ភាគខាងត្បូងប្រទេសថៃកាលពីថ្ងៃសុក្រ។
អន្តរជាតិ៖ យន្តហោះឯកជនខ្នាតតូចមួយគ្រឿងបានធ្លាក់ និងឆេះនៅលើកោះ Iejima ក្បែរនឹងកោះអូគីណាវ៉ា កាលពីថ្ងៃសៅរ៍ ទី១២ ខែមីនា បណ្តាលឲ្យមនុស្ស២នាក់ស្លាប់។
អន្តរជាតិ៖ ក្រសួងការបរទេសចិនបានឱ្យដឹងនៅនៅថ្ងៃចន្ទ ទី១៤ ខែមីនាថា ការអះអាងរបស់មន្ត្រីអាមេរិកដែលថា រុស្ស៊ីបានស្នើសុំឱ្យទីក្រុងប៉េកាំង ផ្តល់ឧបករណ៍យោធាសម្រាប់យុទ្ធនាការរបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែន គឺជា "ព័ត៌មានមិនពិត"…
ភ្នំពេញ៖ ក្រសួងបរិស្ថានបើកវគ្គបណ្តុះបណ្តាលស្តីពីការកាត់បន្ថយសំណល់ប្លាស្ទិក ដោយការអនុវត្តយុទ្ធសាស្ត្រ 4R និងការបង្កើតយុវជន ៤ក.៤រ ដើម្បីរួមចំណែកនៅក្នុងការកាត់បន្ថយប្លាស្ទិក និងពង្រឹងការរស់នៅស្អាតជាពិសេសក្នុងទីប្រជុំជន។
ភ្នំពេញ៖ ភរិយារបស់ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក ម៉ុត ដារ៉ា គឺលោកស្រី ហេង មួយគា បានស្រាយបំភ្លឺថា ស្វាមីរបស់លោកស្រីមិនបានគម្រាមសម្លាប់ដូចការចោទប្រកាន់របស់ខ្លួននោះឡើយ។
អន្តរជាតិ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres នៅថ្ងៃចន្ទនេះ បានប្រកាសបញ្ចេញថវិកាចំនួន ៤០លានដុល្លារអាមេរិក ពីមូលនិធិឆ្លើយតបគ្រោះអាសន្ន របស់ស្ថាប័នពិភពលោក ដើម្បីជំរុញការផ្តល់ជំនួយមនុស្សធម៌ដ៏សំខាន់ដល់អ៊ុយក្រែន។
អន្តរជាតិ៖ រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសអ៊ុយក្រែន លោក Dmytro Kuleba បានប្រកាសកាលពីថ្ងៃសៅរ៍ ទី១២ ខែមីនា ថាអ៊ុយក្រែនបានត្រៀមខ្លួនរួចជាស្រេចក្នុងការចរចាដើម្បីបញ្ចប់សង្រ្គាមដែលបានចាប់ផ្តើមដោយរុស្ស៊ីកាលពីជាងពីរសប្តាហ៍មុន…
ភ្នំពេញ៖ បន្ទាប់ពីតុលាការបានសម្រេចដោះលែងមេដឹកនាំបាតុករណាហ្គាវើលចំនួន៨នាក់ឱ្យនៅក្រៅឃុំកាលពីយប់មិញបន្ទាប់ពីពួកគេបានស្នើសុំរដ្ឋមន្ត្រីក្រសួងការងារឱ្យជួយ។ នៅថ្ងៃនេះបាតុករចំនួន ៣នាក់ទៀតបានស្នើសុំឱ្យរដ្ឋមន្ត្រីការងារជួយផងដែរ…
ភ្នំពេញ៖ ក្រសួងបរិស្ថានដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសអន្តរក្រសួង សម្រាប់ពិនិត្យ និងវិសោធនកម្មច្បាប់ស្តីពីព្រៃឈើ ច្បាប់ស្តីពីជលផល និងច្បាប់ស្តីពីតំបន់ការពារធម្មជាតិ។
ភ្នំពេញ ៖ ក្នុងរយៈពេលពីរខែ ដើមឆ្នាំ២០២២ អគ្គនាយកដ្ឋានពន្ធដារប្រមូលពន្ធសម្រាប់ថវិកាជាតិបានចំនួន ២ ០៧៤,៦៦ប៊ីលានរៀល ស្មើនឹងប្រមាណជា ៥១២,២៦លានដុល្លារ មានការកើនឡើង ២២,៦៩% បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ភ្នំពេញ៖ អគ្គនាយកអគ្គនាយកដ្ឋានស្រាវជ្រាវ-ចារកិច្ច ក្រសួងការពារជាតិលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានដឹកនាំ កិច្ចប្រជុំចារកិច្ចយោធាអាស៊ាន ខណៈនាយលេខាធិការដ្ឋានសេនាធិការចម្រុះលោកឧត្តមសេនីយ៍ទោ ប៉ែន សុក្រឹតវិទ្យា…
ព្រះសីហនុ៖ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា សម្តេចពិជ័យសេនា ទៀ បាញ់ មានប្រសាសន៍ថា ការបំពេញទស្សនកិច្ចរបស់កងស្វ័យការពារជើងទឹកជប៉ុនជាគុណតម្លៃដ៏ធំ និងជំរុញប្រតិតបត្តិការលើគ្រប់វិស័យ។
ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ១៣៩ករណីថ្មី (ឆ្លងថ្មីសហគមន៍១១៥នាក់ ជាប្រភេទអូមីក្រុង), ក្នុងនោះករណីនាំចូលថ្មី ២៤ករណី ខណៈអ្នកជំងឺ ៤២៥នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន១នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល…
ព្រះសីហនុ: នាវាស្វ័យការពារជប៉ុន ២គ្រឿងដែលផ្ទុកនាវិកជិត ២០០នាក់បានចូលចតនៅដែនសមុទ្រកម្ពុជាហើយនៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ ដើម្បីអបអរខួប៣០ឆ្នាំនៃបេសកម្មរក្សាសន្ដិភាពរបស់ប្រទេសនេះ។
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង ខុន បានឱ្យដឹងនៅថ្ងៃទី១៤ ខែមីនា ថាកម្ពុជានឹងប្រើប្រាស់ទូកប្រមូលសំរាមបំពាក់បច្ចេកវិទ្យាថ្មីរបស់អាល្លឺម៉ង់ ដែលមានសមត្ថភាពប្រមូលសំរាមក្នុងទឹកបាន ២០តោន នៅទន្លេមេគង្គ…
All your breaking news from Cambodia, in English, right here!
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានស្នើដល់អភិបាលនៃគណៈអភិបាល រាជធានី-ខេត្តទាំងអស់ឱ្យរៀបចំជំរុញយុទ្ធនាការផ្សព្វផ្សាយការយល់ដឹងពីជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋឱ្យបានខ្លាំងក្លាឡើងវិញដើម្បីជាការរម្លឹកជាប្រចាំដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
ភ្នំពេញ៖ អនុគណៈកម្មការចំពោះកិច្ចអនុវត្តផែនការសកម្មភាពការងាររបស់ក្រុមការងារត្រួតពិនិត្យរួមនៃក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិកអំពីកិច្ចសហប្រតិបត្តិការអន្តរជាតិ (អ.អ.ផ) បានបញ្ចប់ការរៀបចំសិក្ខាសាលា និងវេទិកាតុមូល…
ភ្នំពេញ៖ ប៉មយាមចំនួន១២ នៅតាមបណ្ដោយឆ្នេរអូរឈើទាល២ ក្នុងខេត្តព្រះសីហនុ ត្រូវបានដាក់សម្ពោធឱ្យឆ្មាំយាមសមុទ្រប្រើប្រាស់ដើម្បីរក្សាសុវត្ថិភាពភ្ញៀវទេសចរដែលមកលេងសមុទ្រនិងសោភណភាពនៅតាមឆ្នេរ។ ពិធីនេះត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ដោយអភិបាលខេត្តព្រះសីហនុ…
ភ្នំពេញ៖ មេដឹកនាំក្រុមបាតុករអតីតកម្មករណាហ្គាវើល អ្នកស្រី ឈឹម ស៊ីថរ និងមនុស្សចំនួន ៧នាក់ទៀតដែលត្រូវបានតុលាការឃុំខ្លួនពាក់ព័ន្ធនឹងសកម្មភាពញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្អរដល់សន្ដិសុខសង្គម បានសរសេរលិខិតដាច់ដោយឡែកចំនួន…
អន្តរជាតិ៖ នៅថ្ងៃសៅរ៍ ទី១២ ខែមីនា ប្រជាជនបូលីវីបានប្រារព្ធពិធី "ElectroPreste" នៅក្នុងទីក្រុង La Paz។ នារីអ្នកចំបាប់ Cholita បានសម្តែងនៅលើសង្វៀននៅតាមដងផ្លូវដែលជាផ្នែកមួយនៃការប្រារព្ធពិធីនៃការបញ្ចូលគ្នានូវវប្បធម៌…
ភ្នំពេញ៖ គម្រោងផ្លូវជាតិលេខ១០ តភ្ជាប់ស្រុកសំឡូត ខេត្តបាត់ដំបង មកកាន់ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង សម្រេចការស្ថាបនាបានជិត៦០ភាគរយ និងគ្រោងបញ្ចប់ការស្ថាបនានៅចុងឆ្នាំ២០២៣។ ផ្លូវមួយខ្សែនេះនឹងក្លាយជាផ្លូវសរសៃឈាមសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជាដែលបម្រើឱ្យទាំងវិស័យសាធារណការ…
តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសប្រទេសអេរ៉ង់ លោក Saeed Khatibzadeh បាននិយាយកាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិកចាំបាច់ត្រូវធ្វើការសម្រេចចិត្តដើម្បីស្តារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់។
តៃវ៉ាន់៖ យន្តហោះចម្បាំងតៃវ៉ាន់ Mirage 2000 បានធ្លាក់ចូលទៅក្នុងសមុទ្រ បន្ទាប់ពីហោះចេញពីឆ្នេរសមុទ្រភាគអាគ្នេយ៍របស់កោះកាលពីថ្ងៃចន្ទ ដោយសារមានបញ្ហាមេកានិច ប៉ុន្តែអ្នកបើកបរត្រូវបានជួយសង្គ្រោះ។ នេះជាការបាត់បង់យន្តហោះប្រយុទ្ធលើកទីពីរក្នុងរយៈពេលបីខែចុងក្រោយនេះ។
អន្តរជាតិ៖ NATO នៅតែជួយប្រទេសជិតខាងរបស់រុស្ស៊ី ក្នុងការបញ្ជូនទាហានស៊ីឈ្នួល ចូលទៅក្នុងអ៊ុយក្រែន ដោយមិនគិតពីការពិតដែលថាទង្វើនេះគឺបំពានលើអនុសញ្ញាអន្តរជាតិរបស់អង្គការសហប្រជាជាតិ នេះបើយោងតាមអតីតអគ្គនាយកនៃការិយាល័យអង្គការសហប្រជាជាតិ…
ភ្នំពេញ៖ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញប្រកាសសាលក្រមសម្រេចផ្ដន្ទាទោសជនជាតិចិន ៣នាក់ ឱ្យជាប់ពន្ធនាគារអស់មួយជីវិត ពាក់ព័ន្ធទៅនឹងករណីចរាចរ និងជួញដូរគ្រឿងញៀនដែលសមត្ថកិច្ចបង្ក្រាបបានកាលពីឆ្នាំ២០២០។
ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានបញ្ជាក់ថា គម្លាតនៃការចាក់វ៉ាក់សាំងកូវីដ-១៩…
អន្តរជាតិ៖ រដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់រុស្ស៊ីបានបញ្ជាក់ថា ទ្រព្យសម្បត្តិដែលមានតម្លៃជិត ៣០០ពាន់លានដុល្លាររបស់រុស្ស៊ីត្រូវបានបង្កក។
ខេត្តព្រះសីហនុ៖ កម្លាំងសមត្ថកិច្ចខេត្តព្រះសីហនុបានចុះបង្រាប់ករណីចាប់ដីអនាធិបតេយ្យនៅចំណុចគីឡូលេខ១៧ ក្នុងភូមិចាំស្រី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ដែលប្រជាពលរដ្ឋប្រមាណ ២៩៥នាក់ ក្នុងនោះមាន ១០នាក់ត្រូវបានសង្ស័យថាជាមេខ្លោងញុះញង់ឱ្យមានការចូលមកចាប់ដីរដ្ឋបែបនេះ។
ខេត្តព្រះសីហនុ៖ នាវាកងស្វ័យការពារជើងទឹក ប្រទេសជប៉ុន នឹងចូលចតជាផ្លូវការនៅកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី១៥-១៧ ខែមីនា ឆ្នាំ២០២២ ហើយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជានឹងអញ្ជើញសំណេះសំណាល…
អន្តរជាតិ៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន បាននិយាយថា ការចូលរួមដោយផ្ទាល់ពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តណាតូ នៅក្នុងជម្លោះរុស្ស៊ី-អ៊ុយក្រែន នឹងនាំឱ្យមានសង្គ្រាមលោកលើកទី៣។
អន្តរជាតិ៖ កិច្ចចរចារវាងរុស្ស៊ី-អ៊ុយក្រែន បានបន្តកាលពីថ្ងៃអាទិត្យ ខណៈដែលសមាជិកនៃគណៈប្រតិភូរុស្ស៊ីបាននិយាយថា ការចរចាជាមួយអ៊ុយក្រែនមានការរីកចម្រើនគួរឱ្យកត់សម្គាល់។
ភ្នំពេញ៖ ក្រសួងមហាផ្ទៃបានណែនាំពីការកំណត់លក្ខណៈសម្បត្តិ និងនីតិវិធីក្នុងការវាយតម្លៃដល់មន្ត្រីនគរបាលជាតិសម្រាប់ការតែងតាំងមុខតំណែងដោយតម្រូវលក្ខខន្តចំនួន៩ ដែលរួមមាន ភាពស្មោះត្រង់ មានសីលធម៌ស្អាតស្អំ មានសុខភាពរឹងមាំ…
ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ១៤៥ករណីថ្មី (ឆ្លងថ្មីសហគមន៍១១៥នាក់ ជាប្រភេទអូមីក្រុង), ក្នុងនោះករណីនាំចូលថ្មី ៣០ករណី ខណៈអ្នកជំងឺ ៣២៤នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន០នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល…
ភ្នំពេញ៖ ក្រុមការងារចំពោះកិច្ចគ្រប់គ្រង បែងចែក និងផ្គត់ផ្គង់ឱសថយុទ្ធសាស្ត្រសម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានសម្រេចអនុញ្ញាដល់ពលរដ្ឋម្នាក់អាចស្នើសុំទិញឱសថប្រឆាំងកូវីដ-១៩ ប្រភេទម៉ូលណាទ្រីស បានដល់ ១០ដូស…
សៀមរាប៖ អភិបាលខេត្តសៀមរាបលោក ទៀ សីហា បានឱ្យដឹងថាគម្រោងផ្លូវ៣៨ខ្សែក្នុងក្រុងសៀមរាបដែលបានបញ្ចប់ការសាងសង់កាលពីចុងខែធ្នូ ឆ្នាំ២០២១ នឹងគ្រោងសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ ខាងមុខ ពោលពីមុនពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិចាប់ផ្ដើម។
សៀមរាប៖ ចាប់តាំងពីបើកទទួលទេសចរណ៍បរទេសឡើងវិញចូលខេត្តសៀមរាបតាំងពីចុងឆ្នាំ២០២១មក រហូតដល់ដំណាច់ខែកុម្ភៈ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៦ពាន់នាក់។
វ៉ាស៊ីនតោន៖ អតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា បានសរសេរនៅលើគណនី Twitter របស់គាត់កាលពីថ្ងៃអាទិត្យ (១៣ មីនា)ថា គាត់បានតេស្តវិជ្ជមានកូវីដ ១៩ ហើយលោកក៏ជំរុញឱ្យពលរដ្ឋទៅចាក់វ៉ាក់សាំង។


