ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ព័ត៌មានថ្មី

មនុស្សស្នាក់នៅ កម្ពុជាជិត ១៤,៧លាននាក់បានទទួលចាក់វ៉ាក់សាំងគិតត្រឹមថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២

ភ្នំពេញ៖ មនុស្សសរុបចំនួន ១៤,៧៥០,១០០នាក់ ដែលកំពុងស្នាក់នៅ ក្នុងប្រទេសកម្ពុជាបានទទួលការចាក់វ៉ាក់សាំងការពារវីរុសកូវីដ-១៩ ក្នុងនោះអ្នកបានចាក់វ៉ាក់សាំងលើកទី២ បានសរុបចំនួន ១៣,៨៨១,០៧៥នាក់ អ្នកទទួលបានវ៉ាក់សាំងលើកទីបីចំនួន…

សមត្ថកិច្ចដកហូតសាច់ជ្រូកខូចគុណភាពប្រមាណ ៦០០គីឡូក្រាមដែលលួចនាំចូលពីប្រទេសថៃ

បាត់ដំបង៖ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកកំរៀង សហការជាមួយកម្លាំងនគរបាលការពារព្រំដែនគោក បានធ្វើការបង្ក្រាបឃាត់រថយន្ត ១គ្រឿងដកហូតសាច់ជ្រូកខូចគុណភាព ចម្រុះប្រមាណ ៦០០គីឡូក្រាម ខណៈដែលឈ្មួញលួចនាំចូលពីប្រទេសថៃ។

លោក ហ៊ុន ម៉ានី កោតសរសើរការដឹកនាំប្រទេសរបស់យុវជនជំនាន់មុន

ភ្នំពេញ៖ “បើទោះមិនបានរៀនសូត្រពេញលេញ តែយុវជនជំនាន់មុនបានដឹកនាំប្រទេសគួរឲ្យស្ងើចសរសើរ” នេះជាអ្វីដែលសមាជិកសភាវ័យក្មេងលោក ហ៊ុន ម៉ានី បានលើកឡើងនៅថ្ងៃនេះ។

BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃអាទិត្យ ទី១៣ ខែមីនា ឆ្នាំ២០២២

ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ១២៥ករណីថ្មី (ឆ្លងថ្មីសហគមន៍១២៤នាក់ ជាប្រភេទអូមីក្រុង), ក្នុងនោះករណីនាំចូលថ្មី ១ករណី ខណៈអ្នកជំងឺ ៣៤៥នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន១នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល…

រាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញម្នាក់រងការចោទប្រកាន់ថាបានប្រើប្រាស់ហិង្សាក្នុងគ្រួសារ

ភ្នំពេញ៖ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញលោក ម៉ុត ដារ៉ា ត្រូវបានក្រុមគ្រួសារចោទប្រកាន់ថាបានប្រើហិង្សា និងគំរាមសម្លាប់ថែមទៀត។

ក្រសួងការបរទេសកំពុងទាក់ទងជាមួយអាជ្ញាធរថៃស្រាវជ្រាវការចុះផ្សាយដែលថាមានជនជាតិថៃប្រឈមនឹងការជួញដូរសរីរាង្គនៅកម្ពុជា…

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេសលោក ជុំ សុន្ទរី បានអត់អ្នកសារព័ត៌មានដឹងថា គ្មានការជួញដូរសរីរាង្គមនុស្សនៅកម្ពុជានោះទេ។ គណៈក្រសួងការបរទេសកម្ពុជាកំពុងធ្វើទំនាក់ទំនងទៅនៅអាជ្ញាធរថៃដើម្បីស្វែងរកព័ត៌មានបន្ថែមពីការចោទប្រកាន់នេះ។

រុស្ស៉ីបាញ់កម្ទេចមូលដ្ឋានទ័ពអាកាសអ៊ុយក្រែន ក្នុងរដ្ឋធានីគៀវ កាលពីថ្ងៃសៅរ៍

អន្តរជាតិ៖ ការវាយប្រហារដោយគ្រាប់រ៉ុក្កែតរបស់រុស្ស៊ីបានបំផ្លាញមូលដ្ឋានទ័ពអាកាសអ៊ុយក្រែននៅជិតទីប្រជុំជន Vasylkiv រដ្ឋធានីគៀវ នៅព្រឹកថ្ងៃសៅរ៍ ទី១២ ខែមីនា នេះបើតាមអភិបាលក្រុងVasylkiv ប្រាប់សារព័ត៌មាន Interfax។

Watch The Weekly Roundup on 12 March 2022

All your breaking news from Cambodia, in English, right here!

លោក ហ៊ុន ម៉ាណែត ចូលរួមប្រារព្ធខួបអនុស្សាវរីយ៍គម្រប់ ៣០ឆ្នាំ នៃកងវរសេនាតូចលេខ២៤៦

កណ្ដាល៖ អគ្គបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក លោកឧត្តមសេនីយឯក ហ៊ុន ម៉ាណែត បានចូលរួមក្នុងការប្រារព្ធខួបអនុស្សាវរីយ៍គម្រប់ ៣០ឆ្នាំ ថ្ងៃបំពេញបេសកកម្មជាប្រវត្តិសាស្រ្តរបស់វរសេនាតូចលេខ២៤៦ អតីតយោធាក្រុងភ្នំពេញ…

ការស្រាវជ្រាវរកឃើញថាជំងឺកូវីដ-១៩ អាចបង្រួញខួរក្បាល និងបំផ្លាញជាលិការបស់វា

អន្តរជាតិ៖ ការសិក្សាដ៏សំខាន់លើកដំបូងដើម្បីប្រៀបធៀបការស្កែនខួរក្បាលរបស់មនុស្សមុន និងក្រោយពួកគេចាប់បាន Covid បានបង្ហាញឱ្យឃើញពីការរួញតូច និងការខូចខាតជាលិកានៅក្នុងតំបន់ដែលទាក់ទងនឹងក្លិន និងសមត្ថភាពផ្លូវចិត្តជាច្រើនខែបន្ទាប់ពីមនុស្សបានធ្វើតេស្តវិជ្ជមាន។

គណៈកម្មាធិការសិទ្ធិមនុស្សចោទសួរស្ថាប័នពាក់ព័ន្ធលើការគោរពសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ

ភ្នំពេញ៖ គណៈកម្មាធិការសិទ្ធិមនុស្សបានបញ្ចប់ការពិនិត្យរបាយការណ៍ជាតិពាក់ព័ន្ធនឹងការអនុវត្តកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ (ICCPR) ជុំទី៣ កាលពីថ្ងៃទី១១ ខែមីនាម្សិលមិញ បន្ទាប់ពីបានចោទសួរទៅលើក្រសួង…

BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃសៅរ៍ ទី១២ ខែមីនា ឆ្នាំ២០២២

ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ២០៥ករណីថ្មី (ឆ្លងថ្មីសហគមន៍១៨៩នាក់ ជាប្រភេទអូមីក្រុង), ក្នុងនោះករណីនាំចូលថ្មី ១៦ករណី ខណៈអ្នកជំងឺ ៣២៣នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន១នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល…

រថយន្តដឹកវ៉ាក់សាំងចំនួន ១០គ្រឿងត្រូវបានប្រគល់ជូនសាធារណរដ្ឋឡាវនៅព្រឹកថ្ងៃទី១២ ខែមីនានេះ

ស្ទឹងត្រែង៖ រថយន្តដឹកវ៉ាក់សាំងចំនួន ១០គ្រឿងបន្ថែមទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវប្រគល់ជូនរដ្ឋាភិបាលឡាវ នៅច្រកព្រំដែនអន្តរជាតិត្រពាំងក្រៀល ស្ថិតនៅក្នុងខេត្តស្ទឹងត្រែងជាប់ព្រំដែនខេត្តចម្ប៉ាស័ក នៃប្រទេសឡាវហើយនៅព្រឹកថ្ងៃទី១២…

Watch The Daily Roundup on 11 March 2022

All your breaking news from Cambodia, in English, right here!

អាមេរិកមើលឃើញពី «ការកើនឡើងបញ្ហារធ្ងន់ធ្ងរ» នៅពេលដែលកូរ៉េខាងជើងចាប់ផ្តើមប្រព័ន្ធមីស៊ីលអន្តរទ្វីបថ្មី

អន្តរជាតិ៖ មន្ត្រីរដ្ឋបាលជាន់ខ្ពស់លោក Biden បាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី១០ ខែមីនា ថាប្រទេសកូរ៉េខាងជើងបានដាក់ពង្រាយប្រព័ន្ធកាំជ្រួចអន្តរទ្វីបថ្មីមួយនៅក្នុងការធ្វើតេស្តបាញ់សាកល្បងកាលពីថ្ងៃទី២៦ ខែកុម្ភៈ និងថ្ងៃទី០៤…

ក្រសួងបរិស្ថាន សហការជាមួយអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុប្រឆាំងការលាងសម្អាតប្រាក់នៅក្នុងវិស័យបរិស្ថាន

ភ្នំពេញ៖ ក្រសួងបរិស្ថាន និងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជានៃធនាគារជាតិនៃកម្ពុជា ចុះអនុស្សរណៈយោគយល់គ្នាស្តីពីការផ្លាស់ប្តូរព័ត៌មានដើម្បីប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មក្នុងវិស័យបរិស្ថាន។

ភាគហ៊ុនធ្លាក់ និងបញ្ហាអតិផរណាកើនឡើងស្របពេលមានវិបត្តិនៅអ៊ុយក្រែន

អន្តរជាតិ៖ ភាគហ៊ុនអាស៊ីបានបន្តការធ្លាក់ចុះជាសកលកាលពីថ្ងៃសុក្រ បន្ទាប់ពីសហរដ្ឋអាមេរិកជួបប្រទះបញ្ហារអតិផរណា បានជំរុញមានការដំឡើងអត្រាការប្រាក់បន្ថែមទៀត។

រុស្ស៊ីនៅតែដឹកឧស្ម័នទៅលក់នៅអឺរ៉ុបយ៉ាងស្ងៀមស្ងាត់

អន្តរជាតិ៖ កប៉ាល់ដឹកហ្គាសរុស្ស៊ីមួយគ្រឿងបានមកដល់កំពង់ផែ Bilbao របស់អេស្ប៉ាញកាលពីថ្ងៃព្រហស្បតិ៍ ទី១០ ខែមីនា។ នាវានោះមានឈ្មោះ Nikolay Urvantsev ដែលបំពាក់ទង់ជាតិហុងកុង។

ទារិកាអាយុជាង១ឆ្នាំកើតជំងឺផ្ដាសាយបក្សីប្រភេទA/H9

ភ្នំពេញ៖ ក្រុមគ្រូពេទ្យបានរកឃើញទារិកាអាយុជាង ១ឆ្នាំម្នាក់នៅក្នុងខេត្តសៀមរាប មានជំងឺផ្ដាសាយបក្សីប្រភេទ A/H9 (Influenza A/H9)។

អ៊ុយក្រែនព្យាយាមការពារបេតិកភណ្ឌរបស់ពួកគេនៅកំពង់ផែសមុទ្រខ្មៅ

អ៊ុយក្រែន៖ នៅក្នុងទីក្រុងកំពង់ផែ Odessa នៃសមុទ្រខ្មៅ ជញ្ជាំងនៃបាវខ្សាច់កម្ពស់ជាច្រើនម៉ែត្រព័ទ្ធជុំវិញរូបសំណាក់Duke de Richelieu ដែលជាអភិបាលដើមសតវត្សទី១៩ ដែលបានជួយប្រែក្លាយកំពង់ផែសមុទ្រខ្មៅទៅជាទីក្រុងទំនើបមួយ។

នាយករដ្ឋមន្ត្រីចិននឹងចុះចេញពីតំណែងនៅខែមីនា ឆ្នាំ២០២៣

អន្តរជាតិ៖ នាយករដ្ឋមន្ត្រីចិន លោក លី ឃឺឈាំង (Li Keqiang) បានបញ្ជាក់នៅថ្ងៃសុក្រនេះថាគ្រោងនឹងចុះចេញពីតំណែងហើយបន្ទាប់ពីអាណត្តិបច្ចុប្បន្នរបស់លោកនឹងផុតកំណត់នៅខែមីនា ឆ្នាំ២០២៣។

ក្រសួងសាធារណការរៀបចំផលិតវីដេអូរណែនាំស្ដីពីការប្រើប្រាស់ផ្លូវជាតិល្បឿនលឿនដំបូងគេនៅកម្ពុជា

ភ្នំពេញ៖ ក្រសួងសាធារណការនិងដឹកជញ្ជូនកំពុងរៀបចំផលិតវីដេអូរស្ពតណែនាំស្តីពីការប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ- ព្រះសីហនុ ដើម្បីកុំឲ្យមានបញ្ហាកើតក្នុងពេលធ្វើដំណើរ។

សម្ដេចក្រឡាហោមបញ្ជាឱ្យពង្រឹងសន្តិសុខឱ្យបានល្អអំឡុងការបោះឆ្នោតឃុំសង្កាត់ខាងមុន

បាត់ដំបង៖ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង បានអំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធនឹងការបោះឆ្នោតខាងមុខ ឱ្យរៀបចំផែនការលម្អិតដើម្បីបំរើឱ្យការការពារសន្តិសុខឱ្យបានល្អ ដើម្បីលើកកម្ពស់សិទ្ធិប្រជាធិបតេយ្យ។

មូលនិធិចំនួនពីរគ្រោងជួយដល់កម្ពុជាក្លាយជាមជ្ឈមណ្ឌលនាំមុខគេនៅក្នុងវិស័យសកម្មភាពមីន

ភ្នំពេញ៖ Golden West Humanitarian Foundation និង Platinum East គ្រោងនឹងចុះអនុស្សារណៈយោគយល់គ្នាស្តីពីការបន្តពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរមីន និងបានបង្ហាញពីបំណងជួយដល់កម្ពុជាឱ្យក្លាយជាមជ្ឈមណ្ឌលនាំមុខគេក្នុងការកសាងសមត្ថភាព…

រដ្ឋបាលថ្នាក់ខេត្តកម្ពុជា-ថៃពិភាក្សាគ្នាស្វែងរកលទ្ធភាពនៃការបើកច្រកទ្វាព្រំដែនថ្មីជាបណ្ដោះអាសន្ន

បន្ទាយមានជ័យ៖ ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យនៃព្រះរាជាណាចក្រកម្ពុជាដឹកនាំដោយលោកអភិបាលខេត្ត អ៊ុ រាត្រី បានជួបពិភាក្សាជាមួយនឹងអភិបាលខេត្តខេត្តស្រះកែវនៃព្រះរាជាណាចក្រថៃដឹកនាំដោយលោក បរិនញ៉ា ភោធីសាធ (Parinya…

ខេត្ដសៀមរាបសម្រេចបានជាង៦០ភាគរយនៃការធ្វើជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២

សៀមរាប៖ មន្ដ្រីជំរឿនបានឲ្យដឹងថាការធ្វើជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ ក្នុងខេត្ដសៀមរាបសម្រេចបានប្រមាណជាង៦០ភាគរយ ក្នុងចំណោមសហគ្រាសអាជីវកម្មជិត ៥ម៉ឺនសហគ្រាស ដែលបានចុះបញ្ជីសេដ្ឋកិច្ចនៅក្នុងខេត្ដ។

ស្នងការខេត្តបន្ទាយមានជ័យណែនាំមន្ត្រីទប់ស្កាត់ឱ្យបាននូវបទល្មើសគ្រឿងញៀន

បន្ទាយមានជ័យ៖ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានណែនាំដល់គ្រប់ស្រុក-ក្រុងដែលជាប់នឹងព្រំដែនកម្ពុជា-ថៃ ពិសេសតាមច្រករបៀងដែលងាយនឹងមានការលួចនាំចេញ-ចូលនូវទំនិញមិនស្របច្បាប់រួមទាំងពលករលួចឆ្លងដែនខុសច្បាប់…

សម្ដេចក្រឡាហោម អំពាវនាវអាជ្ញាធរទប់ស្កាត់ការបំផ្លាញធនធាននៅបឹងទន្លេសាប

បាត់ដំបង៖ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង បានអំពាវនាវឱ្យអាជ្ញាធរខេត្តយកចិត្តទុកដាក់ទប់ស្កាត់ការកាប់បំផ្លិចបំផ្លាញធនធានធម្មជាតិធនធានធម្មជាតិនៅបឹងទន្លេសាប។

នាវាស្វ័យការពារជប៉ុន ០២គ្រឿងប្រចាំតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនឹងមកដល់ក្រុងព្រះសីហនុដើមសប្ដាហ៍ក្រោយ

ខេត្តព្រះសីហនុ៖ មន្ត្រីកងទព័ជើងទឹកកម្ពុជាឲ្យដឹងថា នាវាស្វ័យការពារជប៉ុនចំនួន ២គ្រឿង ប្រចាំតំបន់ឥណ្ឌូប៉ាស៊ីហ្វិក គ្រោងនឹងចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ រយៈពេល៣ថ្ងៃចាប់ពីថ្ងៃ១៥ ដល់១៧ ខែមីនា ឆ្នាំ២០២២…

“ឌឹដ្រាម” ភោជនីយដ្ឋានដែលអនាម័យ ផាសុកភាព ម្ហូបឆ្ងាញ់ ទទួលបានលិខិតបញ្ជាក់ស្ដង់ដារសុវត្ថិភាពអនុវត្តស្របតាមវិធានសុវត្ថិភាពទេសចរណ៍

ភ្នំពេញ៖ ស្ថិតលើផ្លូវ ៥៩៨ បណ្តោយវិថីភូមិគ្រឹះ ឯកឧត្តម ជា សុផារ៉ា ភោជនីយដ្ឋាន ឌឹដ្រាម មានម្ហូបឆ្ងាញ់ៗតាមបែបខ្មែរ និងបច្ចឹមប្រទេស ត្រូវបានចុងភៅដែលមានស្នាដៃល្អៗ រៀបចំយ៉ាងសម្រិតសម្រាំងបំផុតសម្រាប់អាហារពេលព្រឹក…

"រាធីកា" ក្រុមហ៊ុនថតរូបនិងវីដេអូផ្សាយផ្ទាល់គ្រប់កម្មវិធី ទទួលស្គាល់លំដាប់អន្តរជាតិ

ភ្នំពេញ៖ តើលោកអ្នកជិតរៀបអាពាហ៍ពិពាហ៍មែនទេ? ហើយពិបាករកក្រុមហ៊ុនថតវីដេអូផ្សាយផ្ទាល់ដែលមានគុណភាពមែនទេ? អស់កង្វល់! រាធីកា ជាក្រុមហ៊ុនទទួលស្គាល់លំដាប់អន្តរជាតិ លើសេវាកម្មថតផ្សាយផ្ទាល់គ្រប់កម្មវិធី កម្រិត 4K…

អភិបាលខេត្តកំពង់ចាមព្រមានចាប់មន្ត្រីណាដែលផ្អិបឯកសារទុកដើម្បីទារលុយពីពលរដ្ឋទៅអង្គភាពប្រឆាំងអំពើពុករលួយ

កំពង់ចាម៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា ថាលោកមិនអត់ឱនឱ្យមន្ត្រីខិលខូចណាដែលប្រើល្បិចតម្កល់ឯកសារទុកដើម្បី ទាមទារផលប្រយោជន៍ពីប្រជាពលរដ្ឋក្នុងការបម្រើសេវានោះទេ។ ដោយលោកព្រមានថានឹងចាប់មន្ត្រីទាំងនោះបញ្ជូនទៅអង្គភាពប្រឆាំងអំពើពុករលួយប្រសិនបើករកឃើញមានករណីនេះកើតឡើង។

BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃសុក្រ ទី១១ ខែមីនា ឆ្នាំ២០២២

ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ២៣៧ករណីថ្មី (ឆ្លងថ្មីសហគមន៍២០៧នាក់ ជាប្រភេទអូមីក្រុង), ក្នុងនោះករណីនាំចូលថ្មី ៣០ករណី ខណៈអ្នកជំងឺ ៣០៥នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន១នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល…

ជិតពាក់កណ្តាល នៃអតីតបុគ្គលិកណាហ្គាដែលនៅមានជម្លោះ សម្រេចទទួលយកដំណោះស្រាយរបស់ក្រសួងការងារ

ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងនៅនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២នេះថា អតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលចំនួន ១៤៧នាក់ ក្នុងចំណោម ៣៧៣នាក់ ដែលស្មើនឹង ៤០% បានសម្រេចទទួលយកដំណោះស្រាយដោយមានការសម្រុះសម្រួលពីក្រសួង…

កម្ពុជាបង្ហាញពីបំណងចង់បើកស្ថានទូតនៅប្រទេសប៉ាគីស្ថាន

ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសកម្ពុជា លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានប្រាប់ឯកអគ្គរដ្ឋទូតប្រទេសប៉ាគីស្ថានថ្មីប្រចាំកម្ពុជា លោក Zaheeruddin Babar Thaheem ថាបំណងលោកនាថ្ងៃអនាគតគឺចង់បង្កើតស្ថានទូតកម្ពុជានៅក្នុងទឹកដីប្រទេសប៉ាគីស្ថាន…

រដ្ឋាភិបាលសម្រេចពន្យារការអនុវត្តពន្ធលើចំណេញមូលធនរយៈពេល ២ឆ្នាំទៀត

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានសម្រេចពន្យាការអនុវត្តន៍ពន្ធលើចំណេញមូលធនរយៈពេល ២ឆ្នាំទៀត រហូតដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩។

កម្ពុជា-អឺរ៉ុប បង្កើនបានទំនាក់ទំនងបន្ថែមទៀតក្នុងប្រជុំគណៈកម្មាធិការចម្រុះលើកទី១១

ភ្នំពេញ៖ កម្ពុជា និងសហភាពអឺរ៉ុបបានពិភាក្សាលើការពង្រឹងពាណិជ្ជកម្ម ការវិនិយោគ ការបង្កើតកិច្ចសហប្រតិបត្តិការ និងការកសាងស្ថាប័ន កំណែទម្រង់រដ្ឋបាល កំណែទម្រង់ច្បាប់ និងយុត្តិធម៌ អភិបាលកិច្ច និងសិទ្ធិមនុស្ស…

Watch The Daily Roundup on 10 March 2022

All your breaking news from Cambodia, in English, right here!

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកម្លាំងចុះស្រាវជ្រាវករណីឃាតកម្មលើកុមារីអាយុ ៧ឆ្នាំនៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ៖ ក្រោយពីករណីឃាតកម្មលើកុមារីអាយុ ៧ឆ្នាំ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ១១និង៤៥នាទី ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ ស្នងការនគរបាលខេត្តបន្ទាយមានជ័យលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានដឹកនាំកម្លាំងនគរ បាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់…

ប្រជាពលរដ្ឋរស់នៅខេត្តចំនួន ៦ជុំវិញបឹងទន្លេសាបស្ម័គ្រចិត្តប្រគល់ដីលិចទឹកជូនរដ្ឋវិញ

ភ្នំពេញ៖ ក្រសួងរៀបចំដែនដីឱ្យដឹងថាប្រជាពលរដ្ឋជាង ១ម៉ឺន៥ពាន់គ្រួសាររស់នៅក្នុងខេត្តចំនួន ៦ ជុំវិញបឹងទន្លេសាបស្ម័គ្រចិត្តប្រគល់ដីលិចទឹកដែលខ្លួនកាន់កាប់ដោយខុសច្បាប់ប្រមាណជិត ៧ម៉ឺនហិតាជូនរដ្ឋវិញ។

អង់គ្លេសសម្រេចបង្កកទ្រព្យសម្បត្តិម្ចាស់ក្លឹបបាល់ទាត់ Chelsea ដែលជាជនជាតិរុស្ស៊ី

អង់គ្លេស៖ ចក្រភពអង់គ្លេសបានសម្រេចដាក់ទណ្ឌកម្មដល់ជនជាតិរុស្ស៊ីដែលជាប់ពាក់ព័ន្ធនឹងលោក ពូទីន ដែលជាផ្នែកមួយនៃទណ្ឌកម្មជុំវិញជម្លោះក្នុងប្រទេសអ៊ុយក្រែន ក្នុងនោះបានបង្កកទ្រព្យសម្បត្តិរបស់ម្ចាស់ក្លឹប Chelsea…

ក្រសួងសុខាភិបាលអំពាវនាវឱ្យចាត់វិធានការលើការផ្សព្វផ្សាយព័ត៌មានដែលថាវ៉ាក់សាំងចិនបណ្ដាលឱ្យមានជំងឺមហារីកគ្រាប់ឈាម

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានច្រានចោលនូវការចុះផ្សាយព័ត៌មានដែលថាវ៉ាក់សាំងរបស់ចិនបណ្ដាលឲ្យកើតជំងឺមហារីកគ្រាប់ឈាមបន្ទាប់ពីចាក់រួច។

ភ្នំពេញមានគម្រោងវិនិយោគថ្មីៗជាង១ពាន់គម្រោងគិតត្រឹមដើមឆ្នាំ២០២២

ភ្នំពេញ៖ រាជធានីភ្នំពញមានគម្រោងវិនិយោគថ្មីៗទៅលើវិស័យសំណង់ដែលមានជាង១ពាន់គម្រោង ដែលមានទំហំទឹកប្រាក់ជាង២ពាន់ដុល្លារគិតត្រឹមដើមឆ្នាំ២០២២។ នេះបើតាមការបញ្ជាក់របស់អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង ក្នុងពិធីបើកការដ្ឋានសំណង់លំនៅដា្ឋនមួយកន្លែងនៅតំបន់បឹងតាមោកនាថ្ងៃទី១០…

កាណាដានឹងបញ្ជូនសម្ភារៈយោធាបន្ថែមទៅអ៊ុយក្រែន

អន្តរជាតិ៖ នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau កាលពីថ្ងៃពុធ បាននិយាយថា លោកបានប្រាប់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ថាប្រទេសកាណាដានឹងបញ្ជូននូវការដឹកជញ្ជូនសម្ភារៈយោធាទៅអ៊ុយក្រែនបន្ថែមទៀត។

អាជ្ញាធរជាតិអប្សរាគ្រោងចាត់មន្ត្រីចុះបង្រៀនដល់អាជីវករតុបតែងសម្លៀកបំពាក់ខ្មែរបុរាណឱ្យត្រូវតាមទម្រង់ខ្មែរ

សៀមរាប៖ អាជ្ញាធរជាតិអប្សរាបានស្នើឱ្យក្រុមអ្នកប្រកបអាជីរករនៅខាងមុខប្រាសាទអង្គរបញ្ឈប់ការតុបតែងសំលៀកបំពាក់របៀបប្រពៃណីខ្មែរឱ្យភ្ញៀវទេសចរចូលទៅទស្សនាអង្គរ បន្ទាប់ពីអ្នកជំនាញរកឃើញថារបៀបតុបតែងសម្លៀកបំពាក់ខ្លះ…

អាវុធហត្ថខេត្តព្រះសីហនុបញ្ជូនមនុស្ស ១៥នាក់ទៅសាលាដំបូងខេត្តពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់ថ្នាំញៀន

ព្រះសីហនុ៖ ជនជាប់សង្ស័យចំនួន ១៥នាក់ត្រូវបានកងរាជអាវុធហត្ថខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២នេះ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ក្រោយបញ្ចប់នីតីវិធីសាកសួរដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់ថ្នាំញៀន។

BREAKING NEWS: រដ្ឋមន្ត្រីការបរទេសរុស្ស៊ី និងអ៊ុយក្រែន ចាប់ផ្តើមកិច្ចពិភាក្សានៅប្រទេសទួរគីហើយ

ទួរគី៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov និងសមភាគីអ៊ុយក្រែន លោក Dmytro Kuleba បានចាប់ផ្តើមកិច្ចពិភាក្សាហើយនៅទីក្រុង Antalya ប្រទេសទួរគី។ នេះបើតាមអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោក Maria…

អាជ្ញាធរថៃបន្តចាប់បញ្ជូនពលករខ្មែរជាង ១០០នាក់មកកាន់ស្រុកកំណើតវិញ

បាត់ដំបង៖ ពលករខ្មែរជាង១០០នាក់បន្ថែមទៀតត្រូវបានសមត្ថកិច្ចថៃចាប់បញ្ជូនប្រគល់មកអោយកម្ពុជាវិញតាមច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃស្នើឲ្យប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ខណៈចំនួនអ្នកស្លាប់កើនឡើង

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃស្នើដល់ប្រជាពលរដ្ឋចូលរួមគោរព និងអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកឱ្យបានគ្រប់ពេលធ្វើដំណើរដើម្បីបញ្ចៀសគ្រោះថ្នាក់ផ្សេងៗ ខណៈចំនួនករណីអ្នកស្លាប់នៅក្នុងខែកុម្ភៈ ឆ្នាំ២០២២…

រុស្ស៊ីច្រានចោលព័ត៌មានដែលថាទ័ពរបស់ខ្លួនទម្លាក់គ្រាប់បែកលើមន្ទីរពេទ្យ

អន្តរជាតិ៖ តំណាងប្រទេសរុស្ស៊ីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការអះអាងរបស់អ៊ុយក្រែនដែលថារុស្ស៊ីទម្លាក់គ្រាប់បែកលើមន្ទីរពេទ្យកុមារក្នុងទីក្រុង Mariupol គឺជា «ព័ត៌មានមិនពិត» ដោយសារតែអគារនេះគឺជាអតីតមន្ទីរពេទ្យសម្ភពដែលត្រូវបានទាហានកាន់កាប់ជាយូរមកហើយ។

បញ្ហាតម្លៃប្រេងឡើងថ្លៃបង្កដោយសង្រ្គាមកំពុងប៉ះពាល់ជីវភាពរស់នៅរបស់ប្រជាជននៅអឺរ៉ុប

អន្តរជាតិ៖ ការកើនឡើងតម្លៃប្រេងកំពុងប៉ះពាល់ដល់ជីវភាពរស់នៅអឺរ៉ុប ដោយសារជម្លោះក្នុងប្រទេសអ៊ុយក្រែនបានជំរុញឱ្យតម្លៃប្រេងឥន្ធនៈ និងអាហារឡើងថ្លៃហើយគំរាមកំហែងដល់ការផ្ទុះឡើងនូវវិបត្តិសេដ្ឋកិច្ច។

NATO និយាយថាសង្គ្រាមរុស្ស៊ីមិនត្រូវរាលដាលហួសពីអ៊ុយក្រែនទេ

អន្តរជាតិ៖ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បាននិយាយកាលពីថ្ងៃអង្គារថា ទំនួលខុសត្រូវរបស់សម្ព័ន្ធភាពណាតូគឺដើម្បីធានាឱ្យបានថា ជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន «មិនកើនឡើង និងរីករាលដាលហួសពីអ៊ុយក្រែន»…

រថយន្តដឹកវ៉ាក់សាំងដែលជាអំណោយរបស់សប្បុរសជនតាមរយៈនាយករដ្ឋមន្ត្រីត្រូវបានចែកដល់មន្ទីរសុខាភិបាល ជាង១០ខេត្ត

ភ្នំពេញ៖ រថយន្តដឹកវ៉ាក់សាំងចំនួន ៣០គ្រឿង ដែលជាអំណោយរបស់សប្បុរសជនតាមរយៈនាយករដ្ឋមន្ត្រីកម្ពុជាត្រូវបានប្រគល់ជូនមន្ទីរសុខាភិបាលខេត្តចំនួន ១២ និងឃ្លាំងឱសថរបស់ក្រសួងសុខាភិបាលមួយ។

តំណាងកម្ពុជារម្លឹកអាមេរិកឱ្យគោរពសិទ្ធិប្រទេសដទៃ ក្នុងសម័យប្រជុំលើកទី៤៩ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស UN

ហ្សឺណែវ៖ ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជា អាន សុខខឿន បានឆ្លើយតបទៅកាន់តំណាងទូតអាមេរិកប្រចាំក្រុមប្រឹក្សាសិទ្ធិមនុស្ស ក្នុងសម័យប្រជុំលើកទី៤៩នៃក្រុមប្រឹក្សានេះឱ្យ គោរពនូវស្វ័យភាពរបស់ប្រទេសឯករាជ្យ…

បេក្ខជនមកពីបក្សប្រឆាំងជាប់ឆ្នោតជាប្រធានាធិបតីថ្មីនៃប្រទេសកូរ៉េខាងត្បូង

សេអ៊ូល៖ ប្រជាជនកូរ៉េខាងត្បូងបានជ្រើសរើសបេក្ខជនបក្សប្រឆាំង លោក Yoon Suk-Yeol ជាប្រធានាធិបតីបន្ទាប់របស់ប្រទេសនេះបន្ទាប់ពីមានប្រកូតប្រជែងការបោះឆ្នោតដ៏តានតឹង។

ទេសរដ្ឋមន្ត្រី លី ធុជ ណែនាំឱ្យបង្កើនការគាំទ្រការចូលរួមរបស់ស្រ្តីក្នុងវិស័យសកម្មភាពមីន

ភ្នំពេញ៖ អនុប្រធានទី១អាជ្ញាធរមីនលោកទេសរដ្ឋមន្ត្រី លី ធុជ បានអញ្ជើញបើកសិក្ខាសាលាផ្សព្វផ្សាយផែនការបញ្រ្ជាបយេនឌ័រក្នុងវិស័យសកម្មភាពមីន (GMAP) ២០២១-២០២៥ ដើម្បីប្រកាសផ្សព្វផ្សាយដល់ប្រតិបត្តិករនិងភាគីពាក់ព័ន្ធឱ្យប្រើប្រាស់ជាផ្លូវការនូវ…

BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែមីនា ឆ្នាំ២០២២

ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ២៣៨ករណីថ្មី (ឆ្លងថ្មីសហគមន៍២១៤នាក់ ជាប្រភេទអូមីក្រុង), ក្នុងនោះករណីនាំចូលថ្មី ២៤ករណី ខណៈអ្នកជំងឺ ៣១២នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន១នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល…

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថា ប៉ូលិសចិនចង់ចូលមកចាប់ជនជាតិចិនដែលប្រព្រឹត្តបទល្មើសនៅលើទឹកដីកម្ពុជាដោយផ្ទាល់តែត្រូវកម្ពុជាបដិសេធ

ព្រះសីហនុ៖ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា សមត្ថកិច្ចចិនបានស្នើសុំភាគីកម្ពុជាដើម្បីអាចចាប់ខ្លួនជនជាតិចិនដែលប្រព្រឹត្តបទល្មើសដោយខ្លួនឯង ដោយមិនឱ្យភាគីកម្ពុជាធ្វើនោះទេនៅលើទឹកដីកម្ពុជានោះ…

គិតត្រឹមម៉ោង១០:០០ព្រឹកចំនួនអ្នកឆ្លងវីរុសកូវីដ-១៩ លើពិភពលោកកើនរហូតដល់ចំនួន ៤៥១,៧៤២,៧៩៦នាក់

ពិភពលោក: គិតត្រឹមម៉ោង១០:០០ព្រឹកចំនួនអ្នកឆ្លងវីរុសកូវីដ-១៩ នៅលើពិភពលោកបានកើនឡើងរហូតដល់ចំនួន ៤៥១,៧៤២,៧៩៦នាក់ អ្នកស្លាប់កើនឡើងចំនួន ៦,០៤៣,៧០៨នាក់ ប៉ុន្តែអ្នកបានទទួលការព្យាបាលជាសះស្បើយមានចំនួន…

កិច្ចប្រជុំពិសេសអាស៊ាន-អាមេរិក ត្រូវបានលើកពេល

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេស លោក ជុំ សន្ទរី បានប្រាប់អ្នកយកព័ត៌មានថាកិច្ចប្រជុំពិសេសអាស៊ានអាមេរិកត្រូវបានលើកពេលទៅក្រោយវិញដោយមិនទាន់កំណត់ថ្ងៃខែណាជាក់លាក់នៅឡើយទេ។

កម្ពុជារាយការណ៍ពីពីភាពលំអៀងរបស់ OHCHR នៅកម្ពុជាទៅក្រុមប្រឹក្សាសិទ្ធិមនុស្ស

ភ្នំពេញ៖ តំណាងកម្ពុជាប្រចាំអង្គការសហប្រជាជាតិបានធ្វើសេចក្ដីរាយការណ៏ពីភាពលម្អៀងរបស់ការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ថាបានសំងំស្ងៀមឈឹង ចំពោះការប្រើភាសាប្រជាភិថុតិប្រកបដោយគ្រោះថ្នាក់…

Watch The Daily Roundup on 9 March 2022

All your breaking news from Cambodia, in English, right here!

វេណេហ្ស៊ុយអេឡាដោះលែងជនជាតិអាមេរិកពីរនាក់បន្ទាប់ពីមានកិច្ចពិភាក្សាជាមួយសហរដ្ឋអាមេរិក

រដ្ឋធានីការ៉ាកាស៖ រដ្ឋាភិបាលវ៉េណេហ្ស៊ុយអេឡាបានដោះលែងពលរដ្ឋអាមេរិកពីរនាក់កាលពីថ្ងៃអង្គារដែលជាប់ទោស នៅក្នុងកាយវិការសុច្ឆន្ទៈជាក់ស្តែងចំពោះរដ្ឋបាលលោក ចូ បៃឌិន បន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់ទីក្រុងការ៉ាកាស។

កម្ពុជាទទួលបានជំនួយឥតសំណងជាង ៦លានដុល្លារពីអាមេរិកដើម្បីធ្វើការបោសសំអាតមីន

ភ្នំពេញ៖ អគ្គនាយកអង្គភាពស៊ីម៉ាក់កម្ពុជា ទទួលបានជំនួយឥតសំណងជាង ៦លានដុល្លារ តាមរយៈអង្គការមួយរបស់សហរដ្ឋអាមេរិក ដើម្បីជួយបោសសំអាតតំបន់មួយចំនួនរបស់កម្ពុជា ដែលរងផលប៉ះពាល់ដោយគ្រាប់បែកចង្កោមក្នុងសម័យសង្គ្រាមក្នុងរយៈពេល៤៦ខែ។

អាមេរិកចង់ទម្លាក់ចោលទណ្ឌកម្មលើវេណេហ្ស៊ុយអេឡាដើម្បីទិញប្រេងពីប្រទេសនេះឡើងវិញ

អន្តរជាតិ៖ សហរដ្ឋអាមេរិកបានបញ្ជូនគណប្រតិភូរបស់ខ្លួនឱ្យធ្វើដំណើរទៅរដ្ឋធានីការ៉ាកាស នៃប្រទេសវេណេហ្ស៊ុយអេឡាកាលពីចុងសប្ដាហ៍មុនទៅដើម្បីចរចារពីជំហររបស់ប្រទេសនេះយ៉ាងណាដែរ «ប្រសិនជាអាមេរិកដកទណ្ឌកម្មហើយទិញប្រេង…

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃណែនាំឲ្យបង្ក្រាបបទល្មើសឱ្យអស់ពីក្នុងខេត្តព្រះសីហនុ

ព្រះសីហនុ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង ណែនាំដល់អគ្គស្នងការនគរបាលជាតិសហការជាមួយនឹងប្រធានគណៈបញ្ជាការឯកភាពខេត្តបង្ក្រាបបទល្មើសឧក្រិដ្ឋ ក្នុងខេត្តព្រះសីហនុឲ្យមានប្រសិទ្ធភាពដើម្បីស្ដារមុខមាត់ខេត្តមានសក្ដានុពលមួយនេះ។

កម្ពុជាឡើងការពាររបាយការណ៍ការអនុវត្តកតិសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ

ភ្នំពេញ៖ គណៈកម្មាធិការសិទ្ធិមនុស្ស និងប្រតិភូក្រសួងស្ថាប័នពាក់ព័ន្ធចំនួន ៦ទៀត បានចូលរួមការពាររបាយការណ៍ជាតិពាក់ព័ន្ធនឹងការអនុវត្តកតិកាសញ្ញាអន្តរជាតិ ស្ដីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ (ICCPR) ចាប់ពីថ្ងៃទី៩…

ក្មេងប្រុសអ៊ុយក្រែនអាយុ១១ឆ្នាំ រត់គេចខ្លួនតែម្នាក់ឯងទៅកាន់ប្រទេសស្លូវ៉ាគី

អន្តរជាតិ៖ ប៉ូលិសស្លូវ៉ាគី បាននិយាយថា ក្មេងប្រុសម្នាក់ឈ្មោះ ហាសាន់ អាយុ ១១ឆ្នាំ បានមកស្នាក់នៅ Vysne Nemecke ក្នុងប្រទេសស្លូវ៉ាគី រត់គេចពីប្រទេសអ៊ុយក្រែនតែម្នាក់ឯងជាមួយនឹងកាបូបតែមួយ លិខិតឆ្លងដែន និងលេខទូរស័ព្ទដែលសរសេរនៅលើដៃ។

ឥណ្ឌាគាំទ្រឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយនឹងកម្ពុជា

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌាបង្ហាញការគាំទ្រឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឆ្លើយតបទៅនឹងសំណើរបស់ឧបនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកអគ្គរដ្ឋទូតឥណ្ឌាគាំទ្រទស្សទានរបស់កម្ពុជាទៅលើបញ្ហាប្រទេសមីយ៉ាន់ម៉ានិងអ៊ុយក្រែន

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាបង្ហាញពីការគាំទ្រទស្សទានរបស់កម្ពុជាទៅលើបញ្ហាប្រទេសមីយ៉ាន់ម៉ានិងអ៊ុយក្រែន និងបានវាយតម្លៃខ្ពស់អំពីដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ទៅកាន់មីយ៉ាន់ម៉ាកាលពីដើមខែមករាកន្លងទៅ។

ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច មានជំនឿលើការរីកចំរើនបន្ថែមទៀតរបស់កម្ពុជា

តាកែវ៖ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ បានបង្ហាញនូវជំនឿថាតាមរយៈការចូលរួមដោះស្រាយ និងរួមចំណែកជួយដល់រាស្ត្រខ្មែរ និងធ្វើឱ្យកម្ពុជាកាន់តែឈានមុខរីកចម្រើនបន្ថែមទៀត។

កុមារកំព្រាដែលភាគច្រើនជាទារកនិងកុមារតូចៗបានមកដល់ប្រទេសប៉ូឡូញបន្ទាប់ពីភៀសខ្លួនពីទីក្រុង Kyiv

អន្តរជាតិ៖ កុមារកំព្រាអ៊ុយក្រែនប្រហែល ១៥០នាក់មកពីមណ្ឌលកុមារកំព្រាក្នុងតំបន់ Kyiv បានមកដល់ព្រំដែនប៉ូឡូញតាមរថភ្លើងនៅព្រឹកព្រលឹមថ្ងៃអង្គារ ទី៨ ខែមីនា ក្រោយមានការវាយប្រហាររបស់រុស្ស៊ីមកលើអ៊ុយក្រែន។

មន្ត្រីអន្តរជាតិអះអាងថាកម្ពុជានៅតែបន្តរងឥទ្ធិពលអាក្រក់ដែលបណ្ដាលមកពីបញ្ហាគ្រឿងញៀន

ភ្នំពេញ៖ អ្នកសម្របសម្រួលកម្មវិធីគំនិតផ្ដួចផ្ដើមប្រតិបត្តិការរបស់កម្មវិធីសកល ស្ដីពីការហាមឃាត់សារធាតុគ្រោះថ្នាក់ (GRIDS) អះអាងថាប្រទេសកម្ពុជានៅតែបន្តទទួលរងឥទ្ធិពលអាក្រក់ពីស្ថានភាពប្រែប្រួលជាអវិជ្ជមាន ប្រកបដោយហានិភ័យខ្ពស់បណ្ដាលមកពីគ្រឿងញៀន។

ប្រធានាធិបតីលីទុយអានី និយាយថា ពូទីននឹងមិនឈប់សង្រ្គាមនៅអ៊ុយក្រែនទេ

អន្តរជាតិ៖ ប្រធានាធិបតីប្រទេសលីទុយអានី លោក Gitanas Nauseda កាលពីថ្ងៃចន្ទ ទី៧ ខែមីនា បានព្រមានអ្នកការទូតកំពូលរបស់ទីក្រុងវ៉ាស៊ីនតោន លោក Antony Blinken ថាការបរាជ័យក្នុងការបញ្ឈប់ការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែននឹងនាំឱ្យមានជម្លោះជាសកល។

ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនបានធ្វើឱ្យមានវិបត្តិថាមពលសកល

អន្តរជាតិ៖ នាយកប្រតិបត្តិនៃក្រុមហ៊ុន Saudi Aramco លោក Amin Nasser បាននិយាយថា «ស្ថានភាពដែលកំពុងកើតឡើងនៅក្នុងប្រទេសអ៊ុយក្រែនកំពុងធ្វើឱ្យវិបត្តិថាមពលពិភពលោកកាន់តែអាក្រក់ទៅៗ» នេះបើយោងតាមការកត់សម្គាល់ដែលបានរៀបចំនៅក្នុងសន្និសីទឧស្សាហកម្មមួយកាលពីថ្ងៃអង្គារ។

ប្រធានាធិបតីអ៊ុយក្រែន សង្ឃឹមថារុស្ស៊ីនឹងអស់លុយធ្វើសង្គ្រាមក្រោយអាមេរិកឈប់ទិញប្រេង

អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានសារទរចំពោះទណ្ឌកម្មថ្មីពីលោកខាងលិចលើប្រទេសរុស្ស៊ី ដែលជាជំហានក្នុងការផ្ដាច់សេដ្ឋកិច្ចប្រទេសនេះកុំឱ្យបន្តសង្គ្រាមនៅអ៊ុយក្រែនតទៅទៀត។

ក្រសួងសាធារណការគ្រោងបញ្ចប់ការងារស្ថាបនានិងពង្រីកផ្លូវជាតិលេខ៤ ក្នុងឆ្នាំ២០២៦

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូនបានបើកការដ្ឋានស្ថាបនានិងពង្រីកផ្លូវជាតិលេខ៤ ដើម្បីធន់នឹងការបម្រែបម្រួលអាកាសធាតុនិងបង្កើនសុវត្ថិភាពដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋដែលគ្រោងនឹងបញ្ចប់ការស្ថាបនានៅក្នុងខែធ្នូ…

គណបក្សចំនួន២ ដាក់បេក្ខជនប្រកួតប្រជែងការបោះឆ្នោតឃុំសង្កាត់ច្រើនជាងគេបង្អស់

ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា និងគណបក្សភ្លើងទៀន បានដាក់បេក្ខជនសម្រាប់ការប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ច្រើនជាងគេបង្អស់ក្នុងចំណោមគណបក្សដែលចូលរួមប្រកួតប្រជែង។

អ៊ុយក្រែនលែងចង់ចូលជាសមាជិកណាតូទៀតហើយដោយថាណាតូខ្លាចរុស្ស៊ី

វ៉ាស៊ីនតោន៖ ប្រធានាធិបតីលោក Volodymyr Zelenskyy បាននិយាយថា លោកលែងដាក់សម្ពាធលើសមាជិកភាពរបស់អង្គការណាតូដើម្បីឱ្យអ៊ុយក្រែនចូលជាសមាជិកណាតូទៀតហើយ។

BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃពុធ ទី៩ ខែមីនា ឆ្នាំ២០២២

ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ១៩៨ករណីថ្មី (ឆ្លងថ្មីសហគមន៍១៩៤នាក់ ជាប្រភេទអូមីក្រុង), ក្នុងនោះករណីនាំចូលថ្មី ៤ករណី ខណៈអ្នកជំងឺ ៣៣៩នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន០នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល…

ម៉ាកយីហោធំៗបានដកចេញពីរុស្ស៊ី ខណៈអាមេរិកផ្អាកនាំចូលប្រេង

វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិកផ្អាកលើការនាំចូលប្រេងរបស់រុស្ស៊ី ជាដាក់ទណ្ឌកម្មបន្ថែមចំពោះការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ខណៈដែលក្រុមហ៊ុនល្បីៗជាច្រើនទៀតមានដូចជា McDonald's និង Starbucks បានបិទហាងនានានៅក្នុងប្រទេសរុស្ស៊ី។

លោក ហ៊ុន ម៉ាណែត ប្រាប់ឱ្យកងទ័ពដាក់ប្រយោជន៍ជាតិជាធំ

កំពង់ឆ្នាំង៖ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងថា ពាក្យ «សង្គ្រាម» មិនដែលធ្វើឱ្យប្រទេសណាមួយរីកចំរើននោះទេ ទោះបីជាប្រទេសនោះធំក្ដី មានតែការនិរាសព្រាត់ប្រាស់…

ប្រជាជនកូរ៉េខាងត្បូងចាប់ផ្តើមបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីនៅក្នុងដំណាក់កាលដ៏តានតឹង

កូរ៉េខាងត្បូង៖ ប្រជាជនកូរ៉េខាងត្បូងចេញទៅបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីនៅថ្ងៃពុធនេះ ដោយមានបេក្ខជនគណបក្សកាន់អំណាចសេរីនិយម និងអតីតរដ្ឋអាជ្ញាអភិរក្សនិយមដែលចាត់ទុកថាការបោះឆ្នោតលើកនេះមានភាពតឹងតែង។

កុមារម្នាក់បានស្លាប់ខណ:ដេញគោជាន់មីនផ្ទុះក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង

បាត់ដំបង៖ កុមារាម្នាក់បានស្លាប់ជាមួយនិងសត្វគោមួយក្បាលខណៈលោកដើរដេញគោជាន់ប៉ះលើមីនតោនបណ្តាលអោយផ្ទុះក្នុងភូមិព្រៃទទឹង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង កាលពីថ្ងៃទី៨ ខែមីនា។

កម្ពុជានឹងផ្ដល់រថយន្តដឹកវ៉ាក់សាំងចំនួន១០គ្រឿងបន្ថែមទៀតទៅប្រទេសឡាវនៅថ្ងៃទី១២ មីនា

ភ្នំពេញ៖ រថយន្តដឹកវ៉ាក់សាំងចំនួន១០គ្រឿងបន្ថែមទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា នឹងត្រូវប្រគល់ជូនរដ្ឋាភិបាលឡាវ នៅច្រកព្រំដែនអន្តរជាតិត្រពាំងក្រៀល ស្ថិតនៅក្នុងខេត្តស្ទឹងត្រែងជាប់ព្រំដែនខេត្តចម្ប៉ាស័កនៃប្រទេសឡាវ។

កាប់ប្រពន្ធស្លាប់ចំថ្ងៃ៨មីនា ព្រោះខឹងមិនយកចិត្តទុកដាក់លើខ្លួន

សៀមរាប៖ បុរសជាប្ដីម្នាក់បានយកកាំបិតកាប់ប្រពន្ធដាច់កស្លាប់នៅក្នុងផ្ទះក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២។ មូលហេតុនៃការសម្លាប់ដោយសារខឹងប្រពន្ធមិនយកចិត្តទុកដាក់លើខ្លួន។

មនុស្សស្នាក់នៅ កម្ពុជាជិត ១៤,៧លាននាក់បានទទួលចាក់វ៉ាក់សាំងគិតត្រឹមថ្ងៃទ០៨ ខែមីនា ឆ្នាំ២០២២

ភ្នំពេញ៖ មនុស្សសរុបចំនួន ១៤,៧១៣,៦៨៥នាក់ ដែលកំពុងស្នាក់នៅ ក្នុងប្រទេសកម្ពុជាបានទទួលការចាក់វ៉ាក់សាំងការពារវីរុសកូវីដ-១៩ ក្នុងនោះអ្នកបានចាក់វ៉ាក់សាំងលើកទី២ បានសរុបចំនួន ១៣,៨៧០,៦៤៤នាក់ អ្នកទទួលបានវ៉ាក់សាំងលើកទីបីចំនួន…

អាមេរិកគ្រោងហាមប្រាមការទិញប្រេងពីរុស្ស៊ី

វ៉ាស៊ីនតោន៖ សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាធិបតេយ្យ លោក Chris Coons បាននិយាយកាលពីថ្ងៃអង្គារថា សេតវិមានត្រូវបានគេរំពឹងថានឹងដាក់បម្រាមលើការនាំចូលប្រេងពីប្រទេសរុស្ស៊ី ដែលជាការដាក់ទណ្ឌកម្មចំពោះការលុកលុយរបស់អ៊ុយក្រែន។

រដ្ឋមន្ត្រី ក្រសួងកសិកម្មជំរុញដល់ពលរដ្ឋ ដាំដំណាំកសិកម្ម ផ្គត់ផ្គង់តម្រូវការទីផ្សារ

បន្ទាយមានជ័យ ៖ រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ លោក វេង សាខុន បានអញ្ជេីញ ចែកអង្ករជំនួយសង្គ្រោះបន្ទាន់ របស់សាធារណរដ្ឋកូរ៉េ តាមរយៈ លេខាធិកាដ្ឋាន APTERR ជូនដល់ពលរដ្ឋមានជីវភាពខ្វះខាត ដែលរងផលប៉ះពាល់ដោយសារវិបត្តិជំងឺកូវីដ-១៩…

សមត្ថកិច្ចបំបែកសំណុំរឿងឃាតកម្មសម្លាប់ស្ត្រីជនជាតិចិនម្នាក់ នៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ និងចាប់ខ្លួនជនសង្សយ័ជាឃាតករ…

ខេត្តព្រះសីហនុ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបំបែកសំណុំរឿងឃាតកម្មសម្លាប់ស្ត្រីជនជាតិចិនម្នាក់ នៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ និងឈានទៅចាប់ខ្លួនជនសង្ស័យជាឃាតករម្នាក់នៅយប់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២។

បន្តរកឃើញពលករខ្មែរ ៩នាក់ វិជ្ជមានជំងឺកូវីដ-១៩ ក្នុងចំណោមពលករជាង ៣០០នាក់ ដែលថៃបញ្ជូនមកកម្ពុជា

បាត់ដំបង: ពលករខ្មែរប្រុសស្រីចំនួន ៩នាក់ត្រូវបានក្រុមគ្រូពេទ្យតេស្តរហ័សរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ក្នុងចំណោមពលករជាង ៣០០នាក់ ដែលភាគីថៃចាប់បញ្ជូនមកកម្ពុជាតាមច្រកព្រំដែន ស្ថិតក្នុងស្រុកកំរៀង។

ផ្ទះចំនួន ៤១ខ្នង និងសាលា ១ខ្នងរងការខូចខាតដោយសារខ្យល់កន្ត្រាក់នៅបន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ ផ្ទះពលរដ្ឋ ៤១ខ្នង និងសាលារៀន ១ខ្នង រងគ្រោះដោយសារខ្យល់កន្ត្រាក់ កាលពីល្ងាចថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ ក្នុងស្រុកចំនួន ២ គឺស្រុកភ្នំស្រុក និងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

រដ្ឋមន្ត្រីព័ត៌មាន លោក ខៀវ កាញារីទ្ធ ទទួលសញ្ញាបត្របណ្ឌិតកិត្តិយសពីមហាក្សត្រថៃ

បាងកក: រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ ត្រូវបានព្រះអង្គម្ចាស់ក្សត្រីមហាចក្រី សិរិនថន នៃព្រះរាជាណាចក្រថៃ ប្រទានផ្ទាល់នូវសញ្ញាបត្របណ្ឌិតកិត្តិយស គរុកោសល្យសារព័ត៌មាន មនុស្សសាស្រ្ត និងសង្គមសាស្រ្ត…

អង់គ្លេសបដិសេធទទួលយកជនភៀសខ្លួនអ៊ុយក្រែន

អន្តរជាតិ៖ នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson បានច្រានចោលការអំពាវនាវកាលពីថ្ងៃចន្ទ ទី៧ ខែមីនា ដើម្បីឱ្យចក្រភពអង់គ្លេសបន្ធូរបន្ថយតម្រូវការទិដ្ឋាការលើជនភៀសខ្លួនអ៊ុយក្រែនដែលភៀសខ្លួនចេញពីជម្លោះ ខណៈដែលលោកបានជួបជាមួយសមភាគីកាណាដា…

BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃអង្គារ ទី៨ ខែមីនា ឆ្នាំ២០២២

ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៣៥៧ករណីថ្មី (ឆ្លងថ្មីសហគមន៍៣០០នាក់ ជាប្រភេទអូមីក្រុង), ក្នុងនោះករណីនាំចូលថ្មី ៥៧ករណី ខណៈអ្នកជំងឺ ៤២៣នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន១នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល…

ឆេះផ្ទះអស់គ្មានសល់ខណ:បង្កាត់ភ្លើងដាំបបរហើយភ្លេចខ្លួនទុកចោល

បាត់ដំបង៖ មានការភ្ញាក់ផ្អើលមួយកើតឡើងដោយសារមានអគ្គិភ័យឆាបឆេះផ្ទះអស់ទាំងស្រុងខណៈដែលម្ចាស់បង្កាត់ភ្លើងដាំបបររវល់ដេកភ្លេចខ្លួន។

មន្ត្រីកត់សម្គាល់ឃើញកូនផ្សោតកើតថ្មី ០១ក្បាល នៅអន្លង់កោះផ្តៅ នៃខេត្តក្រចេះ

ក្រចេះ៖ ក្រុមសិក្សាស្រាវជ្រាវនៃរដ្ឋបាលជលផល និងអង្គការ WWF បានប្រទះឃើញកូនផ្សោតមួយក្បាលដែលទើបនឹងកើត បានហែលជាមួយហ្វូងផ្សោតពេញវ័យចំនួន ០៨ក្បាល នៅក្នុងអន្លង់កោះផ្តៅ ក្នុងស្រុកសំបូរ នៃខេត្តក្រចេះ កាលពីថ្ងៃទី០៦…

អាជ្ញាធរជាតិអប្សរា មិនគាំទ្រ ការយកទង់ជាតិខ្មែរមកច្នៃជាម៉ូដសម្លៀកបំពាក់

ភ្នំពេញ៖ អគ្គនាយករងនិងជាអ្នកនាំពាក្យអាជ្ញាជាតិអប្សរា លោក ឡុង កុសល ថាការយកទង់ជាតិខ្មែរ ដែលជានិមិត្តរូបរបស់ជាតិខ្មែរមកច្នៃជាម៉ូដសំលៀកបំពាក់គឺជាការមិនសមរម្យ ព្រោះការយកទង់ជាតិខ្មែរទៅច្នៃធ្វើជាម៉ូដសម្លៀកបំពាក់…

លោកស្រី ឱ វណ្ណឌីន ជូនពរដល់ស្ត្រីទាំងអស់បន្តអភិវឌ្ឈនិងពង្រឹងសមត្ថភាពរបស់ខ្លួនដើម្បីឱ្យការចូលរួមនៅក្នុងការងារសង្គមកាន់តែមានគុណភាព

ភ្នំពេញ៖​ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានផ្ញើសារជូនចំពោះស្ត្រីដែលជាក្រុមគ្រូពេទ្យក៏ដូចជាស្ត្រីទាំងអស់ក្នុងទិវានារីអន្តរជាតិខួបលើកទី១១១ ឆ្នាំ២០២២ ដោយជំរុញដល់ស្ត្រីទាំងអស់បន្តអភិវឌ្ឍនិងពង្រឹងសមត្ថភាពរបស់ខ្លួនក្នុងការចូលរួមក្នុងសង្គមឲ្យកាន់តែមានគុណភាពនិងប្រសិទ្ធភាព។

រុស្ស៊ី និងអ៊ុយក្រែន ចាប់ផ្តើមកិច្ចចរចានៅប្រទេសបេឡារុសជាលើកទី៣

អន្តរជាតិ: ទីភ្នាក់ងារព័ត៌មាន Interfax រាយការណ៍នៅថ្ងៃចន្ទនេះថា ពេលនេះ គណៈប្រតិភូមកពីប្រទេសរុស្ស៊ី និងអ៊ុយក្រែន បានចាប់ផ្តើមកិច្ចចរចាជុំទី៣ នៅក្នុងប្រទេសបេឡារុសហើយ ខណៈជំនួប២លើកកន្លងមកសម្រេចបានត្រឹមមានច្រករបៀងសម្រាប់ជំនួយមនុស្សធម៌។