ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

ព័ត៌មានថ្មី

បេក្ខជនមានបញ្ហាសុខភាព ទទួលបានការសម្របសម្រួលប្រឡងបាក់ឌុបព្រឹកនេះ

នៅព្រឹកថ្ងៃទី១ នៃការប្រឡងសញ្ញបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២២ នេះ នៅតាមមណ្ឌលប្រឡងនីមួយៗមានសកម្មភាពមមាញឹកដោយការប្រឡងរបស់បេក្ខជន ប្រកបដោយភាពរលូនតាមផែនការគ្រោងទុក

ភោជនីយដ្ឋានថ្មីមួយកំពុងទាក់ទាញយុវវ័យលើបរិយាកាសនៃការតុបតែងលម្អដោយភាពច្នៃប្រឌិត

ភ្នំពេញ៖ ស័ក្តិរ៉ា-Sakkara Pub កំពុងទទួលបានការចាប់អារម្មណ៍ពីសំណាក់អតិថិជន ជាពិសេសគឺយុវវ័យសម័យថ្មី តាមរយៈភាពច្នៃប្រឌិតនៃការតុបតែងលម្អហាង គួបផ្សំនឹងម្ហូបអាហារដែលមានតម្លៃសមរម្យផងដែរ។

នាយករដ្ឋមន្ត្រីជូនពរសិស្សដែលប្រឡងទី១២ ទទួលបានជោគជ័យ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានជូនពរសិស្សដែលត្រូវប្រឡងមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ សូមមានសុខភាពល្អនិងមាន ជោគជ័យ។

ស្ពានដែកបាឡេ នឹងដាក់ឱ្យដំណើរការឡើងវិញចាប់ពីល្ងាចថ្ងៃនេះ

ភ្នំពេញ៖ ស្ពានដែកបាឡេក្នុងសង្កាត់ឫស្សីកែវ នឹងដាក់ឱ្យដំណើរការឡើងវិញ ចាប់ពីល្ងាចម៉ោង៥ ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២២ ក្រោយពីបានបញ្ចប់ជួសជុលឡើងវិញ។

សម្ដេចតេជោពេញចិត្តចំពោះការរើសតួសំដែងក្នុងរឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី

ភ្នំពេញ៖ នាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងការពេញចិត្តចំពោះការរើសតួសម្ដែងក្នុងរឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី។

ក្រសួងសុខាភិបាលក្រើនរំលឹកដល់មន្ទីរពេទ្យឯកជន ពង្រឹងសេវាសុខាភិបាលស្របតាមបចេ្ចកទេស និងវិជ្ជាជីវៈដើម្បីជៀសវាងបាតុភាពកើតឡើង

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានក្រើនរំលឹកឱ្យមន្ទីរពេទ្យឯកជនទាំងអស់ត្រូវផ្តល់សេវាសុខាភិបាលនៅតាមមូលដ្ឋានឱ្យបានត្រឹមត្រូវតាមលក្ខណៈបចេ្ចកទេស និងត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈ និងច្បាប់លិខិតបទដ្ឋានគតិយុត្តឱ្យបានហ្មត់ចត់។

ភ្នំពេញក្រោន គ្រងជើងឯកលីគកំពូលកម្ពុជាជាលើកទី ៨

ក្លិបបាល់ទាត់ភ្នំពេញក្រោន បានឈានដល់ការគ្រងជើងឯកលីគកំពូលកម្ពុជា “Cambodian Premier League” ជាលើកទី៨

នាយករដ្ឋមន្ត្រីអំពាវនាវដល់ពលរដ្ឋដែលមានជីវភាពលំបាកទៅធ្វើការកំណត់អត្តសញ្ញាណនៅសាលាឃុំដើម្បីទទួលបានការឧបត្ថម្ភសាច់ប្រាក់ឆ្លើយតបនឹងសម្ពាធអតិផរណា

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ពលរដ្ឋដែលមានជីវភាពលំបាក និងមានសមាជិកគ្រួសារមានភាពងាយរងគ្រោះទាក់ទងទៅកាន់ឃុំ សង្កាត់មូលដ្ឋានដើម្បីទទួលបានការកំណត់អត្តសញ្ញាណ និងប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលក្នុងអំឡុងពេលនៃវិបត្តិសម្ពាធអតិផរណា។

រដ្ឋសម្រេចបង្កើតមូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥ និងអនុញ្ញាតឱ្យរៀបចំផែនការថវិកាដើម្បីសុំពីក្រសួងសេដ្ឋកិច្ច

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសម្រេចបង្កើត «មូលនិធីកម្ពុជាគ្មានមីនឆ្នាំ២០២៥» សម្រាប់គ្រប់គ្រងថវិការក្នុងការបោសសម្អាតមីន និងគ្រាន់មិនទាន់ផ្ទុះ ព្រមទាំងរំដោះផ្ទៃដីសង្ស័យមានមីន និងគ្រាប់មិនទាន់ផ្ទុះ…

អ្វីជាកម្មវិធីសន្ទនាជាមួយបុរស?

ភ្នំពេញ៖ សន្ទនាជាមួយបុរស ជាកម្មវិធីផលិតនូវសារ មាតិកា និងកិច្ចពិភាក្សាជាសម្លេងនិងវីឌីអូ (Podcast) នៃការសន្ទនារវាង លោក សំហេង បុរស ជាមួយមនុស្សមកពីគ្រប់មជ្ឈដ្ឋាន ជាភាសាខ្មែរដែលមានអក្សរខាងក្រោមជាភាសាអង់គ្លេស។

ប្រធានបក្សប្រជាជន សម្តេចតេជោ ហ៊ុន សែន បន្តជួបសំណេះសំណាលជាមួយមន្ត្រីគណបក្សខេត្តកណ្ដាល

កណ្ដាល៖ នៅព្រឹកថ្ងៃសៅរ៍ ទី០៣ ខែធ្នូឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីគណបក្សប្រជាជនកម្ពុជាចំនួន…

កីឡាប្រណាំងរថយន្ត F1 Grand Prix នៅចិនត្រូវបានលុបចោល ៤ឆ្នាំជាប់ៗគ្នា

ព្រឹត្តិការណ៍ប្រណាំងរថយន្ត F1 Grand Prix ត្រូវបានប្រកាសលុបចោលសាជាថ្មីម្តងទៀតកាលពីថ្ងៃសុក្រម្សិលមិញនេះ​ ដែលជាលុបចោលការប្រកួត Grand Prix ៤ឆ្នាំជាប់ៗគ្

ជើងឯក Cambodian Premier League នឹងអបអរក្រោយឈ្នះពានមួយថ្ងៃ

តាមទំព័រហ្វេសប៊ុកផ្លូវការនៃលីគកំពូលកម្ពុជា "Cambodian Premier League" បានបញ្ជាក់ឱ្យដឹងនៅព្រឹកនេះថា សម្រាប់ក្រុមដែលជាជើងឯករដូវកាល ២០២២ នៃលីគកំពូលកម្ពុជា នឹងត្រូវរៀបចំពិធីប្រគល់ជើងឯក និងពានរង្វាន់ នៅមួយថ្ងៃបន្ទាប់ពីការប្រកួតបញ្ចប់…

គ្រូបង្វឹកជម្រើសជាតិណាខ្លះរបូតតំណែងក្រោយធ្លាក់ពីព្រឹត្តិការណ៍ FIFA World Cup ?

ជាការពិតណាស់ គ្រប់ប្រជាជាតិទាំងអស់ដែលបានបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍បាល់ទាត់ជើងឯកពិភពលោក FIFA World Cup តែងមានក្តីរំពឹងខ្ពស់ក្នុងការបង្ហាញខ្លួនតំណាងឱ្យ​​ប្រទេសជាតិ

វគ្គ ១៦ក្រុមចុងក្រោយជើងឯកបាល់ទាត់ពិភពលោក FIFA World Cup ផ្លូវការ

ក្រោយឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញពីថ្ងៃបើកឆាកការប្រកួតកាលពីថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២២ មកទល់នឹងថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២២ នេះ ព្រឹត្តិការណ៍បាល់ទាត់ជើងឯកពិភពលោក FIFA World Cup ២០២២ បានរកឃើញក្រុមឡើងទៅវគ្គ…

លោកស្រី ម៉ែន សំអន៖ ការពង្រឹងសមត្ថភាព និងភាពអង់អាចផ្នែកសេដ្ឋកិច្ចរបស់ជនមានពិការភាពគឺជាកត្តាចាំបាច់

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានលើកឡើងថា ដោយជនមានពិការភាព គឺជាតួអង្គមួយយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍន៍គ្រួសារ…

ទស្សនាការផ្សាយផ្ទាល់: ពិធីអបអរខួបទី២៤នៃទិវាជាតិ និងទី៤០នៃទិវាជនមានពិការភាពអន្តរជាតិ

ទស្សនាការផ្សាយផ្ទាល់: ពិធីអបអរខួបទី២៤នៃទិវាជាតិ និងទី៤០នៃទិវាជនមានពិការភាពអន្តរជាតិ

នាយករដ្ឋមន្ត្រីស្នើដល់អាជ្ញាធរពង្រឹងយន្តការដើម្បីទប់ស្កាត់ការរើសអើង ឬប្រមាថលើជនមានពិការភាព

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានស្នើដល់អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធទាំងអស់ពង្រឹងយន្តការសម្របសម្រួល ទប់ស្កាត់ដល់ការរើសអើង ការប្រមាថមាក់ងាយលើជនមានពិការភាព។

នាយករដ្ឋមន្ត្រីជំរុញការគិតពីប្រភេទអាជីវកម្ម និងមុខរបរដែលសមស្របសម្រាប់ជនមានពិការភាព

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានជំរុញឱ្យមានការគិតគូរដល់ប្រភេទអាជីវកម្ម និងមុខរបរដែលសមស្របសម្រាប់ជនមានពិការភាព ដើម្បីឆ្លើយតបតម្រូវការទីផ្សារ និងជួយដល់ជនមានពិការភាពក្នុងការបង្កើតសារជីវកម្មដោយខ្លួនឯង។

ជនបរទេសជាង១០០នាក់បន្ថែមទៀតត្រូវបានបណ្តេញចេញពីកម្ពុជា

ភ្នំពេញ៖ ជនបរទេសជាង១០០នាក់បន្ថែមទៀត ត្រូវបានអគ្គនាយកដ្ឋានអន្តប្រវេសន៍បណ្តេញចេញពីកម្ពុជាចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២។

ជនសង្ស័យជនជាតិវៀតណាម និងខ្មែរចំនួន ៥នាក់ ត្រូវបានចាប់ខ្លួនពាក់ពន្ធ័បទល្មើសជួញដូរគ្រឿងញៀន

ព្រះសីហនុ៖ ជនសង្ស័យចំនួន ៥នាក់ ដោយ ២នាក់ជាជនជាតិខ្មែរ និង៣នាក់ទៀតជាជនជាតិវៀតណាម ត្រូវបានកម្លាំងជំនាញការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន បង្ក្រាបនិងឃាត់ខ្លួម ក្នុងអំឡុងចុះប្រតិបត្តិការបង្រ្កាបបទល្មើសគ្រឿងញៀនចាប់ពីថ្ងៃទី៣០…

Fan ណាខ្លះចង់ជួប លោក ខាយ ម្ចាស់បទ Mascara ទឹកភ្នែក កុំភ្លេចមកភោជនីយដ្ឋានស័ក្តិការ៉ា-Sakkara Pub ស្អែកនេះ

ភ្នំពេញ៖ ហ្វេនៗណាខ្លះដែលចង់ជួបតារាចម្រៀងលោក ខាយ ម្ចាស់បទ Mascara ទឹកភ្នែក អាចអញ្ជើញមកទស្សនា និងស្តាប់លោកច្រៀងដោយផ្ទាល់នៅល្ងាចម៉ោង៧ថ្ងៃសៅរ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២២ ស្អែកនេះ នៅភោជនីយដ្ឋានស័ក្តិការ៉ា-Sakkara…

អាជ្ញាធរថា រាល់មធ្យោបាយដឹកឈើខុសច្បាប់ដែលបង្រ្កាបបាន ត្រូវបំផ្លាញចោលទាំងអស់

ភ្នំពេញ៖ គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ បានអះអាងថា ក្រោយពីអាជ្ញាធរបង្រ្កាបបានរាល់មធ្យោបាយដឹកជញ្ជូនឈើដោយគ្មានលិខិតអនុញ្ញាតត្រឹមត្រូវ អាជ្ញាធរនឹងបំផ្លាញចោលតែម្តង។ ចំណាត់ការធ្វើឡើងដើម្បីបំបាត់ឧក្រិដ្ឋកម្មព្រៃឈើ…

ពិធីការិនីជើងចាស់លោកស្រី ប្រាក់ សម្ផស្ស ឆ្លើយតបទៅនឹងក្រុមប្រមាថអ្នកស្រីយ៉ាងថ្លៃថ្នូរ

ភ្នំពេញ៖ ពិធីការិនីជើងចាស់ដែលយើងតែងតែឮសំឡេងបរិយាយរបស់គាត់នៅក្នុងកម្មវិធី និងព្រឹត្តិការណ៍កីឡាធំៗ លោកស្រី ប្រាក់ សម្ផស្ស ត្រូវបានមនុស្សមួយក្រុមប្រើប្រាស់ពាក្យប្រមាថរហូតដល់ចង់ប្រើប្រាស់ហិង្សាលើរូបគាត់ទៀត…

គ្រួសារពលរដ្ឋឥណ្ឌូណេស៊ីប្តឹងរដ្ឋាភិបាល ពាក់ព័ន្ធករណីស្លាប់ និងរងគ្រោះដោយស៊ីរ៉ូក្អក

ក្រុមគ្រួសារពលរដ្ឋឥណ្ឌូណេស៊ីដែលមានសាច់ញាតិបងប្អូនបានស្លាប់ និងរងគ្រោះចូលមន្ទីរពេទ្យក្រោយពីបានប្រើប្រាស់នូវប្រភេទស៊ីរ៉ូក្អក បានប្តឹងរដ្ឋាភិបាល

ប្រធានអាស៊ានលើកទឹកចិត្តដល់ប្រតិភូអភិបាលរាជធានី និងរដ្ឋធានីបន្តកិច្ចសហប្រតិបត្តិការជំរុញការអភិវឌ្ឍន៍

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តឲ្យប្រតិភូអភិបាលរាជធានី-រដ្ឋធានីទាំងអស់ បន្តបង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីធ្វើយ៉ាងណា ជំរុញការអភិវឌ្ឍរាជធានី-រដ្ឋធានី ឱ្យមានភាពវ័យឆ្លាត…

អ្នកណាខ្លះចាប់អារម្មណ៍ទិញយកក្លិប Manchester United ?

ម្ចាស់ក្លិបបិសាចក្រហម Manchester United គ្រួសារ Glazer កំពុងពិចារណាលើការប្រកាសលក់ក្លិបបាល់ទាត់មួយនេះ ដោយកំពុងសម្លឹងមើលជម្រើសយុទ្ធសាស្រ្តដែលអាចលក់ក្លិបនេះចេញបាន។

ប្រណាំងកង់៖ Tour De France ២០២៤ វគ្គផ្តាច់ព្រ័ត្រប្តូរពីប៉ារីស មកធ្វើនៅណីស៍

វគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ប្រណាំងកង់ Tour De France ដែលជាទម្លាប់តែងតែធ្វើឡើងនៅ ហ្សង់ អេលីសេ ទីក្រុងប៉ារីស នឹងត្រូវផ្លាស់ប្តូរទៅធ្វើទៅនៅទីក្រុង ណីស៍ ដែលស្ថិតនៅភាគខាងត្បូង ប្រទេសបារាំងជំនួសវិញ

ព្រឹកស្អែកនេះ ពលរដ្ឋត្រូវបញ្ចៀសចរាចរណ៍ចាប់ពីស្តុបរដ្ឋបាលជលផល ដល់ស្ពានអាកាសក្បាលថ្នល់

ភ្នំពេញ៖ គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជានឹងរៀបចំប្រារព្ធពិធីជួបជុំសំណេះសំណាលជាមួយមន្ត្រីគណបក្សប្រជាជនកម្ពុជាខេត្តកណ្តាល នៅវិមាន៧មករា ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ…

BREAKING NEWS: កម្ពុជាចេញផ្សាយស្ថិតិជំងឺកូវីដ-១៩ ប្រចាំថ្ងៃទី២ ធ្នូ ២០២២

ភ្នំពេញ៖ នៅថ្ងៃទី២ ធ្នូ ២០២២នេះកម្ពុជាមានករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ១៤នាក់ និងអ្នកជំងឺជាសះស្បើយ​ ចំនួន ៩នាក់, ក្នុងនោះមិនមានករណីនាំចូលថ្មី​ និងពុំមានអ្នកស្លាប់នោះទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល…

យុវជនខ្មែរផលិតមីល្ពៅបាត់ដំបង ប្រកាសផ្អាកផលិតមីល្ពៅ ដោយមិនដឹងថាត្រឡប់មកវិញពេលណា

ជឿជាក់ថា បងប្អូនប្រជាជនខ្មែរប្រាកដជាចាំបាននៅយុវជនខ្មែរម្នាក់ដែលធ្លាប់ប្រកាសពីភាពជោគជ័យក្នុងការស្រាវជ្រាវ និងចងក្រងរូបមន្តផលិតមីពីផ្លែល្ពៅ កាលពីឆ្នាំ២០១៩

អាជ្ញាធរខេត្តសៀមរាប ដកហូតសត្វព្រៃជិត៩០ក្បាល

សៀមរាប៖ សត្វព្រៃជាច្រើនប្រភេទចំនួន ៨៥ក្បាល ត្រូវបានអាជ្ញាធរបង្រ្កាប និងដកហូតបានត្រង់ចំណុចភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២។

អាមេរិក និងសម្ព័ន្ធមិត្តនៅអាស៊ី គ្រោងដាក់ទណ្ឌកម្មថ្មីលើកូរ៉េខាងជើង ជុំវិញការសាកល្បងធ្វើតេស្តម៉ីស៊ីល

សហរដ្ឋអាមេរិក, កូរ៉េខាងត្បូង និងជប៉ុន បានធ្វើការដាក់ទណ្ឌកម្មប្រឆាំងនឹងប្រទេសកូរ៉េខាងជើងសាជាថ្មីម្តងទៀត ក្រោយប្រទេសឯកោមួយនេះបានធ្វើការសាកល្បងនូវកាំជ្រួចម៉ីស៊ីលបាលេស្ទិចថ្មីៗ

ប្រធានអាស៊ានជំរុញដល់រដ្ឋបាលក្រុងរាជធានីអាស៊ានឱ្យគិតគូរពីការកសាងទីក្រុងឆ្លាតវៃ

ភ្នំពេញ៖ ប្រធានអាស៊ានឆ្នាំ២០២២ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានជំរុញដល់រដ្ឋបាលរដ្ឋធានី និងរាជធានីអាស៊ាន ឱ្យគិតគូរពីការកសាងសហគមន៍អាស៊ាន ប្រកបដោយចីរភាព បរិយាប័ន្ន និងភាពធន់ សំដៅធានាដល់ការកសាងទីក្រុងឆ្លាតវៃដ៏ល្អ។

សម្តេចតេជោថាបើគ្មានថ្ងៃកំណើតរណសិរ្ស២ធ្នូ និងជ័យជំនះ៧មករា ក៏គ្មានអ្វីៗដូចសព្វថ្ងៃនេះដែរ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ «ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា» ដែលចាប់ផ្តើមបង្កើតឡើងនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៧៨។

វគ្គ១៦ក្រុមចុងក្រោយ៖ ម៉ារ៉ុក ប៉ះអេស្ប៉ាញ ខណៈជប៉ុន ជួបជើងឯករង World Cup ២០១៨ ក្រូអាត

ភាពភ្ញាក់ផ្អើលនៅតែបន្តកើតមាននៅក្នុងព្រឹត្តិការណ៍បាល់ទាត់ជើងឯកពិភពលោក FIFA World Cup ២០២២ នេះ ខណៈក្រុមជម្រើសជាតិជប៉ុន ដែលជាមហាអំណាចបាល់ទាត់អាស៊ីបានបង្ហាញភាពខ្លាំងក្នុងការឈានឡើងទៅវគ្គ ១៦ក្រុមចុងក្រោយ FIFA…

ទស្សនាការផ្សាយផ្ទាល់: នាយករដ្ឋមន្ត្រីអញ្ជើញបើកកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន

ទស្សនាការផ្សាយផ្ទាល់: នាយករដ្ឋមន្ត្រីអញ្ជើញបើកកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន

ខឹងមិនឱ្យរួមដំណេកជាមួយ ជនសង្ស័យបានអារ-កសម្លាប់ជនរងគ្រោះ ត្រូវបានសមត្ថកិច្ចចាប់បានភ្លាមៗ

កំពង់ចាម៖ ជនសង្ស័យម្នាក់ខឹងជនរងគ្រោះមិនឱ្យរួមដំណេកជាមួយ រួចយកកូនកាំបិតអារ-កសម្លាប់និស្សិតស្រីម្នាក់បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាម។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងបន្ទប់ជួលរបស់ជនរងគ្រោះដែលស្ថិតនៅក្នុងភូមិទី២…

កម្ពុជាប្រមូលថិវកាបានជិត២០លានដុល្លារសម្រាប់ចំណាយលើការដោះមីនបន្ទាប់ពីមានការអំពាវនាវពីសម្ដេចតេជោ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថាគិតត្រឹមថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ កម្ពុជាប្រមូលលុយសម្រាប់មូលនិធីដោះមីនបានចំនួន ១៨ ៤៧៣ ៥៧០ដុល្លារ បន្ថែមលើនោះសម្ដេចតេជោបានសម្រេចដាក់លុយ ៣០លានដុល្លារទៀតដើម្បីចូលក្នុងមូលនិធិដោះមីននេះ។

ព្រះមុនីកោសលបណ្ឌិត យ៉ន សេងយៀត បេ្តជ្ញាគ្រប់គ្រងដឹកនាំពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជឱ្យមានភាពរីកចម្រើន

ភ្នំពេញ៖ ក្រសួងធម្មការ និងសាសនា នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ បានសម្រេចប្រគល់ភារកិច្ចប្រគេន ព្រះមុនីកោសលបណ្ឌិត យ៉ន សេងយៀត បច្ចុប្បន្នជាព្រះសាកលវិទ្យាធិការរង ឱ្យទទួលគ្រប់គ្រង និងដឹកនាំពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ។

នាយករដ្ឋមន្ត្រីណែនាំឱ្យរៀបចំទិវាជនមានពិការភាពកម្ពុជាលើកទី២៤ ឱ្យបានអធិកអធម

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានណែនាំដល់ក្រសួងស្ថាប័នរដ្ឋពីថ្នាក់ជាតិ ដល់ថ្នាក់ក្រោមជាតិឱ្យរៀបចំអបអរសាទរទិវាជនមានពិការភាពកម្ពុជាលើកទី២៤ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៤០ ឆ្នាំ២០២២នេះឱ្យបានអាធិកអធម។

ព្រះមហាក្សត្រលើកទឹកចិត្តដល់ជនមានពិការភាពប្រឹងប្រែងបង្កើនចំណេះជំនាញឱ្យទាន់ប្រទេសអភិវឌ្ឍជឿនលឿន

ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានផ្ញើព្រះរាជសារអបអរសាទរ «ទិវាជនមានពិការភាពកម្ពុជាលើកទី២៤ និងអន្តរជាតិលើកទី៤០» ដែលនឹងប្រារព្ធឡើងនៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២២…

Elon Musk ថា Apple មិនដែលពិចារណារឿងដក Twitter ចេញពី App Store ឡើយ

លោក Elon Musk តាមរយៈប្រព័ន្ធបណ្តាញសង្គម Twitter កាលពីថ្ងៃពុធម្សិលមិញនេះបានរៀបរាប់ថា ជុំវិញបញ្ហាដែលជាការយល់ច្រលំថាប្រព័ន្ធបណ្តាញសង្គម Twiiter អាចនឹងត្រូវបានដកចេញពី App Store

ទស្សនាការផ្សាយឡើងវិញ: នាយករដ្ឋមន្ត្រីចូលរួមអបអរខួប១១ឆ្នាំ នៃប្រតិបត្តិការរបស់ក្រុមហ៊ុន មីនីបៀ(Minebea)…

ទស្សនាការផ្សាយឡើងវិញ: នាយករដ្ឋមន្ត្រីចូលរួមអបអរខួប១១ឆ្នាំ នៃប្រតិបត្តិការរបស់ក្រុមហ៊ុន មីនីបៀ(Minebea) របស់ជប៉ុននៅកម្ពុជា

គ្រូបង្វឹកប៉ូឡូញភ័យបុកពោះរឿងកាតលឿង និងកាតក្រហមនៅ World Cup

គ្រូបង្វឹកក្រុមជម្រើសជាតិប៉ូឡូញ លោក Czeslaw Michniewicz បានណែនាំយ៉ាងម៉ត់ចត់ទៅកាន់កូនក្រុមរបស់លោកឱ្យជៀសវាងទង្វើណាមួយដែលអាចនាំឱ្យទទួលបានការពិន័យកាតពីអាជ្ញាកណ្តាល

គូស្នេហ៍ K pop ដ៏ល្បីល្បាញ HyunA និង DAWN ប្រកាសចែកផ្លូវគ្នា

គូស្នេហ៍ជាតារា K pop ដ៏ល្បីល្បាញគឺកញ្ញា HyunA និងលោក DAWN បានប្រកាសចែកផ្លូវគ្នា បន្ទាប់ពីទាក់ទងគ្នាបានជិត ៦ឆ្នាំ។

BREAKING NEWS: កម្ពុជាចេញផ្សាយស្ថិតិជំងឺកូវីដ-១៩ ប្រចាំថ្ងៃទី១ ធ្នូ ២០២២

ភ្នំពេញ៖ នៅថ្ងៃទី១ ធ្នូ ២០២២នេះកម្ពុជាមានករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ៧នាក់ និងអ្នកជំងឺជាសះស្បើយ​ ចំនួន ៧នាក់, ក្នុងនោះមិនមានករណីនាំចូលថ្មី​ និងពុំមានអ្នកស្លាប់នោះទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល…

រឿងរ៉ាវផ្ទេរ Ronaldo ទៅក្លិបនៅអារ៉ាប៊ីសាអូឌីត

ផ្អែកតាមប្រភពសារព័ត៌មានបរទេស (MARCA) បានចុះផ្សាយថា កីឡាករលំដាប់ពិភពលោក Cristiano Ronaldo កំពុងស្ថិតក្នុងការចរចាលក្ខខណ្ឌផ្ទេរទៅកាន់ក្លិប Al Nassr ក្នុងកិច្ចសន្យារយៈពេល ២ឆ្នាំកន្លះ។

ដំណឹងល្អ! ប្រេងសាំង និងម៉ាស៊ូតចុះថ្លៃច្រើនចាប់ពីថ្ងៃទី ០១ ខែធ្នូ

នៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២នេះ បើតាមសេចក្តីជូនដំណឹងស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ៍ ដែលចេញដោយក្រសួងពាណិជ្ជកម្ម តម្លៃប្រេងឥន្ធនៈបានបន្តចុះថ្លៃគួរសម

នាយករដ្ឋមន្ត្រីកម្ពុជា ចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារចំពោះមរណភាពរបស់អតីតប្រធានាធិបតីចិន លោក ជាំង ជីមីន

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ បានផ្ញើសារចូលរួមរំលែកទុក្ខដល់គ្រួសារចំពោះមរណភាពរបស់អតីតប្រធានាធិបតីចិន លោក ជាំង ជីមីន កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២។

នាយករដ្ឋមន្ត្រីឲ្យអ្នករឹះគន់រឿងតម្លាភាពលុយជំនួយជប៉ុនទៅសួរស្ថានទូតជប៉ុនខ្លួនឯង

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានឆ្លើយតបនូវមតិរិះគន់មួយចំនួនដែលថាឱ្យរាជរដ្ឋាភិបាលពុករលួយ ដោយស៊ីដាច់លុយពីជំនួយបរទេស ជាពិសេសជំនួយជប៉ុនដែលផ្តល់ឱ្យកម្ពុជាក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ…

គ្រូពេទ្យឆ្មបម្នាក់ត្រូវបានផ្អាកការងារ ក្រោយធ្វេសប្រហែសលើករណីស្ត្រីម្នាក់រលូតគ៌កនៅមន្ទីរពេទ្យដើមអង្រ្កង

កំពង់ស្ពឺ៖ គ្រូពេទ្យឆ្មបម្នាក់ត្រូវបានក្រសួងសុខាភិបាលផ្អាកការងារជាបណ្តោះអាសន្នរយៈពេល២ឆ្នាំ ក្រោយធ្វេសប្រហែសលើករណីស្ត្រីម្នាក់រលូតគ៌ភនៅមន្ទីរពេទ្យដើមអង្រ្កង (ព្រៃទទឹង) ស្ថិតក្នុងភូមិលៀក ឃុំព្រះនិពាន្វ…

ទំនាក់ទំនងកម្ពុជា-ជប៉ុនឆ្នាំក្រោយនឹងមិនដូចពីមុននោះទេ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ក្នុងឆ្នាំ២០២៣ កម្ពុជាជប៉ុននឹងតម្លើងកិច្ចសហប្រតិបត្តិការរបស់ខ្លួនឱ្យទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក្នុងខួប៧០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរបស់ខ្លួន។

នាយករដ្ឋមន្ត្រីថាសន្ដិភាពដើរមុនសិទ្ធិមនុស្ស

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងពីគុណសម្បត្តិនៃសន្ដិភាពចំពោះការអភិវឌ្ឍន៍ជាតិមាតុភូមិ និងបញ្ជាក់ថាកត្តាសន្ដិភាពគឺកើតមុនអ្វីៗទាំងអស់។

កងទ័ពមួកខៀវកម្ពុជា៣នាក់រងរបួសនៅប្រទេសម៉ាលី

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថានៅប៉ុន្មានថ្ងៃមុនកងទ័ពមួកខៀវកម្ពុជាដែលចេញទៅបំពេញបេសកម្មសន្ដិភាពនៅប្រទេសម៉ាលី៣នាក់រងរបួសដោយសារផ្ទុះគ្រាប់មីនតាមផ្លូវធ្វើដំណើររបស់ពួកគេ។

សម្ដេចតេជោកត់សម្គាល់ពីតម្រូវការរបស់អ្នកវិនិយោគជប៉ុនចំនួន២ចំណុច

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានកត់សម្គាល់ពីតម្រូវការរបស់អ្នកវិនិយោគជប៉ុនមកកម្ពុជាដោយពួកគេបានផ្ដោតលើចំណុចចំនួន២គឺ ថ្លៃអគ្គិសនី និងធនធានមនុស្សដែលឆ្លើយតបទៅនឹងតម្រូវការក្រុមហ៊ុនសម្រាប់ដំណើរការផលិតកម្មរបស់ខ្លួន។

នាយករដ្ឋមន្ត្រីជំរុញអភិបាលខេត្ត-រាជធានី ប្រើប្រាស់អំពូល LED សម្រាប់បំភ្លឺតាមផ្លូវ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានជំរុញដល់អភិបាលខេត្ត-រាជធានី ទាំងអស់ប្រើប្រាស់អំពូល LED សម្រាប់ដាក់បំភ្លឺតាមផ្លូវសាធារណៈ និងទីប្រជុំជន ដោយថាដើម្បីកាត់បន្ថយថ្លៃអគ្គិសនី និងរួមចំណែកដល់សេដ្ឋកិច្ចបៃតង។

សម្ដេចតេជោសួរកាសែតដែលធ្លាប់វាយប្រហាររាជរដ្ឋាភិបាលរឿងការឆ្លើយតបទៅនឹងជំងឺកូវីដ១៩តើពួកគេមានវិប្បដិសារីឬទេ?…

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានចោទសួរទៅកាន់អ្នកកាសែតប្រទេសជឿនលឿនមួយចំនួនដែលបានសរសេរវាយប្រហាររាជរដ្ឋាភិបាលកម្ពុជាថាមានកម្សោយក្នុងការឆ្លើយតបទៅនឹងជំងឺកូវីដ១៩ថាពួកគេចេះមានវិប្បដិសារីឬទេ?

នាយករដ្ឋមន្ត្រី៖ ជំនឿទុកចិត្តគឺជាចំណុចពិសេសក្នុងការរីកលូតលាស់នៃការវិនិយោគ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាជំនឿទុកចិត្តគឺជាចំណុចពិសេសនៃការរីកលូតលាស់ការវិនិយោគនៅកម្ពុជា។

ទស្សនាការផ្សាយផ្ទាល់: នាយករដ្ឋមន្ត្រីចូលរួមអបអរខួប១១ឆ្នាំ នៃប្រតិបត្តិការរបស់ក្រុមហ៊ុន មីនីបៀ(Minebea)…

ទស្សនាការផ្សាយផ្ទាល់: នាយករដ្ឋមន្ត្រីចូលរួមអបអរខួប១១ឆ្នាំ នៃប្រតិបត្តិការរបស់ក្រុមហ៊ុន មីនីបៀ(Minebea) របស់ជប៉ុននៅកម្ពុជា

គួរឱ្យសោកស្តាយ! សត្វកែះញីមួយក្បាលដែលត្រូវបានជួយសង្គ្រោះពីអន្ទាក់ពីព្រានព្រៃបានស្លាប់ហើយ

ភ្នំពេញ៖ គួរឱ្យសោកស្តាយ សត្វកែះញីមួយក្បាលដែលត្រូវបានមន្ត្រីឧទ្យានុរក្សជួយសង្គ្រោះបានក្រោយពីជាប់អន្ទាក់របស់ព្រានព្រៃនៅក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស ខេត្តបាត់ដំបង កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ បានស្លាប់ហើយនាថ្ងៃទី៣០…

នាយករដ្ឋមន្ត្រីប្រកាសដាក់បញ្ចូលស្នាដៃដូនតាបន្ថែមទៀតជាបេតិកភណ្ឌពិភពលោក

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថារាជរដ្ឋាភិបាលកម្ពុជានឹងដាក់បញ្ចូលបន្ថែមទៀតនូវទ្រព្យសម្បត្តិដូនតាចូលជាបញ្ជីបេតិកភណ្ឌពិភពលោក ស្របពេលដែលកម្ពុជាមានសម្បត្តិបេតិកភណ្ឌចំនួន៩ ត្រូវបានដាក់បញ្ចូលរួចហើយ។

នាយករដ្ឋមន្ត្រីកម្ពុជាប្រកាសចូលប្រកួតកីឡាជាតិឆ្នាំ២០២៤

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថានឹងចូលរួមប្រកូតកីឡាជាតិនៅឆ្នាំ២០២៤ ក្នុងវិញ្ញាសារអុក។ សម្ដេចតេជោ ថ្លែងបញ្ជាក់បែបនេះក្នុងពេលដែលសម្ដេចថ្លែងបិទកីឡាជាតិលើកទី៣ និងកីឡាជនមានពិការភាពលើកទី១…

អង្គរសង្ក្រាននឹងត្រលប់មកវិញនៅឆ្នាំ២០២៣

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាកម្ពុជានឹងរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រានឡើងវិញនៅឆ្នាំ២០២៣ ក្នុងពេលចូលឆ្នាំខ្មែរ ខែមេសា ឆ្នាំ២០២៣ ខាងមុខ។

សម្តេចតេជោ កោតសរសើរដល់ក្រសួងវប្បធម៌ដែលប្រឹងប្រែងធ្វើឱ្យ «គុនល្បុក្កតា» របស់កម្ពុជាចូលក្នុងបញ្ជីរបស់អង្គការយូណេស្កូ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន មានកោតសរសើរចំពោះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងស្ថាប័នពាក់ព័ន្ធនានាដែលបានខិតខំប្រឹងធ្វើឱ្យ «គុនល្បុក្កតា» របស់កម្ពុជាចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូកាលពីយប់ថ្ងៃទី២៩…

សហភាពសហជីពកម្ពុជាព្រមានចាត់វិធានការចំពោះអង្គការ Central និង ACILS

ភ្នំពេញ៖ តំណាងសហភាពសហជីព និងសហព័ន្ធសហជីពកម្ពុជា បានចេញលិខិតតវ៉ាប្រឆាំងទៅនឹងសកម្មភាពបំបែកបំបាក់សាមគ្គីភាព និងឯកភាពក្នុងចលនាកម្មករនិយោជិតកម្ពុជា ដែលធ្វើឡើងដោយអង្គការ Central និងអង្គការ ACIL។

ជនជាតិអង់គ្លេសម្នាក់ត្រូវបានរកឃើញស្លាប់ដោយមានថង់ប្លាស្ទិចចងរុំក្បាល

ខេត្តបាត់ដំបង៖ បុរសជនជាតិអង់គ្លេសម្នាក់ត្រូវបានប្រទះឃើញស្លាប់ដោយក្បាលមានរុំចង់ដោយប្លាស្ទិច ខណៈសមត្ថកិច្ចថាជាការធ្វើអត្តឃាត។

អតីតប្រធានាធិបតីចិន លោក Jiang Zemin បានទទួលមរណភាពក្នុងជន្មាយុ ៩៦ឆ្នាំ

ប៉េកាំង៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិនស៊ិនហួ បានឱ្យដឹងថា អតីតមេដឹកនាំចិនលោក Jiang Zemin ដែលបានដឹកនាំប្រទេសឆ្លងកាត់សម័យផ្លាស់ប្តូរពីចុងទសវត្សរ៍ឆ្នាំ១៩៨០ និងឈានចូលសហវត្សថ្មីនោះ បានទទួលមរណភាពនៅថ្ងៃពុធ ទី៣០…

ទស្សនាការផ្សាយផ្ទាល់: ពិធីបិទកីឡាជាតិលើកទី៣ និងកីឡាជនមានពិការភាពលើកទី១

ទស្សនាការផ្សាយផ្ទាល់: ពិធីបិទកីឡាជាតិលើកទី៣ និងកីឡាជនមានពិការភាពលើកទី១

១០ខែឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរថៃច្រើនជាងគេ

ភ្នំពេញ៖ រយៈពេល១០ខែឆ្នាំ២០២២នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួនជាង ១លាន៥៧ម៉ឺននាក់ គឺកើនឡើងជិត ១ពាន់ភាគរយ បើធៀបនឹង១០ខែឆ្នាំ២០២១។

គូរស្នេហ៍មួយគូរបានបញ្ចប់ក្ដីស្រលាញ់ ៤ឆ្នាំរបស់ខ្លួនដោយសារលុយទិញថ្នាំ ៧ដុល្លារ

អន្តរជាតិ៖ ម្ចាស់គណនី TikTok ម្នាក់ឈ្មោះ Jackie Li រស់នៅកោះហាវ៉ៃបានបង្ហោះវីដេអូមួយដែលបានរៀបរាប់ពីការបែកបាក់ជាមួយសង្សាររបស់នាងដែលបានស្រលាញ់គ្នា៤ឆ្នាំដោយសារតែសង្សារនាងទារថ្លៃទិញថ្នាំផ្ដាសាយចំនួន ៧ដុល្លារ។

ថ្វីត្បិតក្នុងទីលានសង្គ្រាមមិនដែលជួបគ្នាតែក្នុងតារាងបាល់ទាត់ពិភពលោកអាមេរិក បំបាក់អេរ៉ង់ ១ ទល់០

កាតា៖ សត្រូវដែលមើលមុខគ្នាមិនចំ និងគំរាមកំហែងធ្វើសង្គ្រាមជាមួយគ្នាជានិច្ចសហរដ្ឋអាមេរិក និងអេរ៉ង់ បានជួបគ្នាកាលពីយប់ថ្ងៃទី២៩ ខែវិច្ឆិកា ក្នុងទីលានបាល់ទាត់ក្នុងប្រទេសកាតា។

ស្នងការរាជធានីភ្នំពេញជំរុញឱ្យមន្ត្រីចុះទៅធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដល់ផ្ទះពលរដ្ឋផ្ទាល់

ភ្នំពេញ៖ អគ្គស្នងការរង និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ស ថេត បានជំរុញឱ្យមន្ត្រីពាក់ព័ន្ធចុះទៅធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរគំរូថ្មីដល់ផ្ទះពលរដ្ឋផ្ទាល់តែម្តង ដើម្បីពន្លឿនក្នុងការធ្វើអត្តសញ្ញាណបណ្ណដល់ពលរដ្ឋដែលគ្រប់អាយុ។

អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការថាស្ថានភាពជនមានពិការភាពនៅកម្ពុជាកាន់តែត្រូវបានលើកតម្កើន

ភ្នំពេញ៖ រដ្ឋលេខាធិការនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ឯម ច័ន្ទមករា បានលើកឡើងថា ជនមានពិការភាពបច្ចុប្បន្នត្រូវបានរាជរដ្ឋាភិបាលមានការយកចិត្តទុកដាក់ខ្ពស់ ជំរុញឱ្យពួកគេអាចមានលទ្ធភាពអភិវឌ្ឍប្រទេស…

សាលាដំបូងរាជធានីភ្នំពេញបញ្ជាក់ពីមូលហេតុនៃការចាប់ខ្លួន ឈឹម ស៊ីថរ ជាថ្មី

ភ្នំពេញ៖ អយ្យការសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ពីការចាប់ខ្លួនជាថ្មីលើ អ្នកស្រី ឈឹម ស៊ីថរ ដោយថាការចាប់ខ្លួនទៅឃុំសារជាថ្មីនេះគឺដោយសារជនត្រូវចោទបានបំពានកាតាព្វកិច្ច នៃការត្រួតពិនិត្យតាមផ្លូវតុលាការ។

BREAKING NEWS: កម្ពុជាចេញផ្សាយស្ថិតិជំងឺកូវីដ-១៩ ប្រចាំថ្ងៃទី៣០ វិច្ឆិកា ២០២២

ភ្នំពេញ៖ នៅថ្ងៃទី៣០ វិច្ឆិកា ២០២២នេះកម្ពុជាមានករណីឆ្លងជំងឺកូវីដ-១៩ ចំនួន១៧នាក់ និងអ្នកជំងឺជាសះស្បើយ​ ៥នាក់, ក្នុងនោះមិនមានករណីនាំចូលថ្មី​ និងពុំមានអ្នកស្លាប់នោះទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល…

សិស្សសាលា ៤នាក់លង់ទឹកស្លាប់ពេលចុះទៅរាវលៀសក្នុងជម្រៅទឹក៥ម៉ែត្រក្នុងស្រុកអង្គស្នួល

កណ្តាល៖ ក្មេងសិស្សសាលាប្រុសស្រីចំនួន ៤នាក់បានលង់ទឹកស្លាប់ពេលចុះទៅរាវលៀសក្នុងជម្រៅទឹក៤ ទៅ៥ម៉ែត្រ កាលពីល្ងាចថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថិតក្នុងភូមិព្រៃសំរោង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។

ទស្សនាការផ្សាយផ្ទាល់៖ កិច្ចពិភាក្សាគោលនយោបាយ ក្រោមប្រធានបទ “ដំណើរឆ្ពោះទៅមុខដើម្បីធានាបានសង្គមមួយប្រកបដោយបរិយាបន្ន…

ទស្សនាការផ្សាយផ្ទាល់៖ កិច្ចពិភាក្សាគោលនយោបាយ ក្រោមប្រធានបទ “ដំណើរឆ្ពោះទៅមុខដើម្បីធានាបានសង្គមមួយប្រកបដោយបរិយាបន្ន តាមរយៈការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃក្របខ័ណ្ឌគោលនយោបាយជាតិពិការភាព”

BREAKING NEWS: ក្បាច់គុនល្បុក្កតោ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃអង្គការយូណេស្គូ

ម៉ារ៉ុក៖ ក្បាច់គុនល្បុក្កតោរបស់កម្ពុជា ត្រូវបានចុះក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌអរូបី នៃអង្គការយូណេស្កូ នៅក្នុងកិច្ចប្រជុំលើកទី១៧ នៅក្នុងប្រទេសម៉ារ៉ុក។

Watch The Daily Roundup on 29 November 2022

All your breaking news from Cambodia, in English, right here!

ក្រុមការងារ គ.ជ.ប សុខចិត្តចាកចោលផ្ទះសំបែងដើរបោះតង់ដេកតាមភូមិដើម្បីពន្លឿនការងារចុះឈ្មោះបោះឆ្នោតជូនពលរដ្ឋ

ឧត្តរមានជ័យ៖ លេខាធិកាដ្ឋានរៀបចំការបោះឆ្នោត ខេត្តបន្ទាយមានជ័យ បានបង្ហាញពីការលះបង់របស់ក្រុមមន្ត្រី គ.ជ.ប ដែលចុះចល័តតាមភូមិសង្កាត់ដើម្បីចុះឈ្មោះបោះឆ្នោតជូនប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោត និងមិនទាន់មានឈ្មោះបោះឆ្នោត។…

ក្រសួងសុខាភិបាលសម្រេចបិទមន្ទីរពេទ្យឯកជន «ដើមអង្រ្គង» ក្រោយពីច្រឡំវះកាត់ពោះវៀនស្រ្តីរលូតកូនម្នាក់ថាជាទងសុក…

កំពង់ស្ពឺ៖ ក្រសួងសុខភិបាលបានសម្រេចបិទមន្ទីរពេទ្យសម្រាកព្យាបាលឯកជនមួយឈ្មោះ «ដើមអង្គ្រង» ដែលស្ថិតនៅផ្ទះលេខ៣ ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ របស់លោកស្រីវេជ្ជបណ្ឌិត សួស ច័ន្ទរស្មី ជាបណ្តោះអាសន្នសិន។

អង្គការ World Vision បើកដំណើរការ «មណ្ឌលសុខភាពស្រឡាញ់ទារក» ដើម្បីលើកកម្ពស់ការបំបៅកូនដោយទឹកដោះម្តាយ

សៀមរាប៖ អង្គការទស្សនៈពិភពលោកអន្តរជាតិនៅកម្ពុជា (World Vision) បានបើកដំណើរការសាកល្បងនូវ «មណ្ឌលសុខភាពស្រលាញ់ទារក និងការថែទាំព្យាបាលបញ្ហាកង្វះអាហារូបត្ថម្ភស្រួចស្រាល់» នៅតាមមណ្ឌលសុខភាពចំនួន៨ នៅខេត្តសៀមរាប…

លោក គន់ គីម ៖ សុខទុក្ខរបស់បងប្អូនអតីតយុទ្ធជនគឺជាកាតព្វកិច្ចរបស់ថ្នាក់ដឹកនាំដែលមិនអាចមើលរំលង

បន្ទាយមានជ័យ៖ ទេសរដ្ឋមន្ត្រី និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា លោក គន់ គីម បានលើកឡើងថា សុខទុក្ខរបស់បងប្អូនអតីតយុទ្ធជន គឺជាកាតព្វកិច្ចរបស់ថ្នាក់ដឹកនាំពិសេសប្រមុខរដ្ឋាភិបាលកម្ពុជា តែងតែមានការយកចិត្តទុកដាក់ទំនុកបម្រុងឆ្លើយតបទៅនឹងគុណបំណាច់ដ៏ធំធេងមិនអាចកាត់ថ្លៃបានរបស់អតីតយុទ្ធជន…

លោក យ៉ង សាំងកុមារ ត្រូវបានតែងតាំងជារដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងកសិកម្ម…

ភ្នំពេញ៖ លោក យ៉ង សាំងកុមារ ត្រូវបានព្រះមហាក្សត្រតែងតាំងជារដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ នេះបើតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រដែលឡាយព្រះហស្តលេខានៅថ្ងៃទី២៩…

រដ្ឋសភាអនុម័តយល់ព្រមលើសេចក្ដីព្រាងច្បាប់ថវិកាឆ្នាំ២០២៣

ភ្នំពេញ៖ រដ្ឋសភាកម្ពុជាបានអនុម័តយល់ព្រមលើសេចក្ដីព្រាងច្បាប់ថវិការឆ្នាំ២០២៣ ដែលអនុញ្ញាតដល់រដ្ឋាភិបាលក្នុងការចាយលុយជាង ៩ ៨០០លានដុល្លារនៅឆ្នាំក្រោយ។

កម្ពុជាឈ្នះលេខ១ លើការប្រណាំងឡានឆ្លងឧបសគ្គ លើកម្រិតរថយន្តប្រើសាំង

សៀមរាប៖ ថ្វីត្បិតតែការបើកឡើងឆ្លងឧបសគ្គហាក់ដូចជាថ្មីសម្រាប់កម្ពុជា តែពេលខ្លះកម្ពុជាក៏ឡូយដែរ បន្ទាប់ពីទទួលបានជ័យជំនះដណ្ដើមបានលេខ១ នៅកម្រិតរថយន្តប្រើសាំងពីព្រឹត្តិការណ៍ ប្រណាំងរថយន្តឆ្លងកាត់ឧបសគ្គ (Asia…

ស.ស.ស.ក ដាស់តឿនទៅវិទ្យុបរទេសផ្សាយជាខេមរៈភាសាមួយថាមិនគួរធ្វើខ្លួនដូចជនក្បត់ជាតិ៣ជំនាន់នោះទេ

ភ្នំពេញ៖ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជាបានបង្ហាញការសោកស្ដាយ និងបានដាស់តឿនដល់វិទ្យុបរទេសផ្សាយជាខេមរភាសាមួយថាមិនគូរធ្វើខ្លួនដូចជនក្បត់ជាតិ៣ជំនាន់ ដែលគ្មានសីលធម៌ និងមិនដឹងពីគុណតម្លៃ ហើយបំពារបំពានក្រមសីលធម៌វិជ្ជាជីវៈខ្លួនឯងនោះទេ។

ក្រសួងតម្រូវឱ្យអង្គភាពសារព័ត៌មានចុះឈ្មោះ ចូលរួមក្នុងជំនួបរវាងនាយករដ្ឋមន្ត្រីកម្ពុជា និងសារព័ត៌មាននៅខែមករា…

ភ្នំពេញ៖ ក្រសួងព័ត៌មានបានប្រកាសសេចក្តីជូនដំណឹងដល់អង្គភាពសារព័ត៌មានដែលមានបំណងចូលរួមក្នុងជំនួបរវាងនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងអ្នកសារព័ត៌មាន លើកទី៥ ដែលនឹងធ្វើឡើងនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣…

ព្រឹទ្ធសភាជួបជាមួយក្រសួងបរិស្ថានពិភាក្សាគ្នាលើសំណើរជនជាតិដើមភាគតិចស្នើកែសម្រួលចំណុចមួយចំនួននៃច្បាប់

ភ្នំពេញ៖ គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត នៃព្រឹទ្ធសភា (គណៈកម្មការទី១) បានហៅរដ្ឋមន្ត្រីបរិស្ថាន លោក សាយ សំអាល់ មកជួបពិភាក្សាលើសំណើរបស់សហគមន៍ជនជាតិដើមភាគតិចក្នុងការកែសម្រួលសេចក្តីព្រាងច្បាប់ស្តីពីតំបន់ការពារធម្មជាតិ…

ពន្ធដារអំពាវនាវដល់ម្ចាស់សហគ្រាសមកបង់ពន្ធអាករត្រឹមដំណាច់ឆ្នាំ២០២២ បើមិនចង់ជួបបញ្ហាទាំងនេះ

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានក្រើនរំលឹកដល់ម្ចាស់សហគ្រាសដែលជំពាក់បំណុលពន្ធ ប្រញាប់រួសរាន់មកបង់ពន្ធអាករនៅនាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ ឬនៅនាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធតូចនិងមធ្យម…

សណ្ឋាគារលំដាប់ផ្កាយ៥ ចំនួន ២ត្រូវបាន CDC អនុម័តឱ្យសាងសង់នៅខេត្តព្រះសីហនុ

ភ្នំពេញ៖ គម្រោងវិនិយោគសាងសង់ និងអាជីវដកម្មសណ្ឋាគារផ្កាយ៥ ចំនួន២ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអនុម័តអនុញ្ញាតឱ្យសាងសង់ក្នុងខេត្តព្រះសីហនុ។ គម្រោងទាំងពីរនេះមានតម្លៃប្រមាណជាង ៣៣២លានដុល្លារអាមេរិក។

BREAKING NEWS: កម្ពុជាចេញផ្សាយស្ថិតិជំងឺកូវីដ-១៩ ប្រចាំថ្ងៃទី២៩ វិច្ឆិកា ២០២២

ភ្នំពេញ៖ នៅថ្ងៃទី២៩ វិច្ឆិកា ២០២២នេះកម្ពុជាមានករណីឆ្លងជំងឺកូវីដ-១៩ ចំនួន៩នាក់ និងអ្នកជំងឺជាសះស្បើយ​ ៤នាក់, ក្នុងនោះមិនមានករណីនាំចូលថ្មី​ និងពុំមានអ្នកស្លាប់នោះទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល…

រដ្ឋមន្ត្រីអប់រំ និងទេសចរណ៍ អំពាវនាវដល់ម្ចាស់អាជីវកម្ម និងផ្ទះសំណាក់កុំដំឡើងថ្លៃដល់បេក្ខជនប្រឡងបាក់ឌុប…

ភ្នំពេញ៖ ក្រសួងអប់រំ និងក្រសួងទេសចរណ៍បានអំពាវនាវរួមគ្នាដល់ម្ចាស់អាជីវកម្ម ភោជនីយដ្ឋាន ផ្ទះសំណាក់ សេវាកម្មដឹកជញ្ជូនអ្នកដំណើរ និងសេវាកម្មស្នាក់នៅទេសចរណ៍ កុំដំឡើងថ្លៃសេវាកម្មរបស់ខ្លួនឡើយ ដើម្បីសម្រួលដល់បេក្ខជនប្រឡងបាក់ឌុប…

លោក ហ៊ុន ម៉ាណែត ទទួលបានប្រាក់ខែដំបូងបង្អស់ចំនួន ៥០០រៀលក្នុង១ខែ

ភ្នំពេញ៖ អគ្គមេបញ្ជាការរង និងជាមេទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានឱ្យដឹងថាលោកបានទទួលប្រាក់ខែដំបូងពីរដ្ឋក្នុងពេលដែលលោករៀនពីឆ្នាំ១៩៩២ ដល់ឆ្នាំ១៩៩៣ ចំនួន ៥០០រៀលក្នុង១ខែ។

ពិព័រណ៍សៀវភៅឆ្នាំនេះមានស្តង់សៀវភៅកើនឡើងដល់ទៅជិត ២០០ស្តង់

ភ្នំពេញ៖ ពិព័រណ៍សៀវភៅកម្ពុជាលើកទី៩ នឹងចាប់ផ្តើមធ្វើឡើងវិញរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី០៩-១១ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះនៅបណ្ណាល័យជាតិ ក្រោយពីខកខានធ្វើបែបទ្រង់ទ្រាយធំអស់រយៈពេល ២ឆ្នាំដោយសារការរាតត្បាតជំងឺកូវីដ-១៩។

កិច្ចពិភាក្សាស្តីពីការគ្រប់គ្រងអាវុធនុយក្លេអ៊ែររវាងអាមេរិក-រុស្ស៊ី ត្រូវបានពន្យារពេល

មូស្គូ៖ ក្រសួងការបរទេសប្រទេសរុស្ស៊ីបានបញ្ជាក់ពីការពន្យារពេលនៃកិច្ចពិភាក្សាស្ដីពីការគ្រប់គ្រងអាវុធនុយក្លេអ៊ែរអាមេរិក-រុស្ស៊ី New START ដោយមិនបញ្ជាក់ពីមូលហេតុនោះទេ។

កម្ពុជាបន្តធ្លាក់ភ្លៀងលាយឡំផ្គរ និងរន្ទះ ចាប់ពីចុងខែវិច្ឆិកាដល់ដើមខែធ្នូ

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យដឹងថា ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ កម្ពុជាទទួលរងឥទ្ធិពលខ្សោយពីទ្រនុងសម្ពាធខ្ពស់ ហើយចាប់ពីថ្ងៃទីទី៣-៦ ខែធ្នូ ទទួលរងឥទ្ធិពលពីការប្រសព្វគ្នា…

ហ្វេសបុកផេករបស់នាយករដ្ឋមន្ត្រីកើនជិត ១៤លាន Like

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញរបាយការណ៍ពីចំនួន Like លើហ្វេសបុកផេករបស់សម្ដេចដែលរហូតមកដល់ពេលនេះកើនដល់ ១៣ ៩៦១ ៥៨០ ចំនួន Like ហើយ ខណៈ Telegeam មានចំនួន ៥៨ ១៦៥ អ្នកចុចតាមដាន។…

លោក ហ៊ុន ម៉ានី អបអរសារទរបងប្រុសដែលត្រូវបានជ្រើសតាំងជាប្រធានកិត្តិយស ស.ស.យ.ក

ភ្នំពេញ៖ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក ហ៊ុន ម៉ានី បានអបអរសាទរដល់លោក ហ៊ុន ម៉ាណែត ដែលត្រូវបាន គណៈកម្មាធិការកណ្តាល បោះឆ្នោតជ្រើសតាំងជាប្រធានកិត្តិយសសហភាពសហព័ន្ធយុវជនកម្ពុជា។