ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

ព័ត៌មានថ្មី

ជប៉ុន អង់គ្លេស និងអ៉ីតាលី ពួតដៃបង្កើតយន្តហោះចម្បាំងរួមគ្នា

ជប៉ុន ចក្រភពអង់គ្លេស និងអ៉ីតាលី កំពុងច្របាច់បញ្ចូលគ្នានូវគម្រោងយន្តហោះចម្បាំងជំនាន់ក្រោយរបស់ពួកគេ ក្នុងភាពជាដៃគូទូលំទូលាយដែលលាតសន្ធឹងលើទ្វីបអឺរ៉ុប និងអាស៊ី

វគ្គ ៨ក្រុមចុងក្រោយ៖ ប្រេស៊ីលជួបក្រូអាត ខណៈអាហ្សង់ទីនប៉ះហូឡង់យប់នេះ

ដំណើរនៃការប្រកួតពានរង្វាន់ FIFA World Cup បានឈានដល់វគ្គ ៨ក្រុមចុងក្រោយហើយនៅរាត្រីនេះ

ដំណើរទស្សនកិច្ចជាលើកទី៣នៅប្រទេសមីយ៉ាន់ម៉ារបស់លោក ប្រាក់ សុខុន ត្រូវលុបចោលវិញ

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ប្រាក់ សុខុន បានសម្រេចលុបចោលគម្រោងទៅទស្សនកិច្ចជាលើកទី៣ទៅប្រទេសមីយ៉ាន់ម៉ាដែលគ្រោងធ្វើឡើងនៅចុងខែធ្នូឆ្នាំ២០២២ ខាងមុខនេះ។

BREAKING NEWS: កម្ពុជាចេញផ្សាយស្ថិតិជំងឺកូវីដ-១៩ ប្រចាំថ្ងៃទី៩ ធ្នូ ២០២២

ភ្នំពេញ៖ នៅថ្ងៃទី៩ ធ្នូ ២០២២នេះកម្ពុជាមានករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ២០នាក់ និងអ្នកជំងឺជាសះស្បើយ​ ចំនួន ១៥នាក់, ក្នុងនោះមិនមានករណីនាំចូលថ្មី​ និងពុំមានអ្នកស្លាប់នោះទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល…

ប៉ូលិសអូស្រ្តាលី ចោទប្រកាន់ជនជាតិចិន ៤នាក់ ជុំវិញការបោកប្រាស់តាមអនឡាញនៅអាមេរិក

ប៉ូលិសអូស្រ្តាលីបានធ្វើការចោទប្រកាន់ទៅជនជាតិចិនចំនួន ៤នាក់ ជុំវិញករណីបោកប្រាស់លើការវិនិយាគតាមប្រព័ន្ធអនឡាញដែលកើតឡើងនៅសហរដ្ឋអាមេរិក

ចិន បើកទូលាយផ្ទៃក្នុងប្រទេសឡើងវិញ ខណៈក្តីបារម្ភពីកូវីដនៅតែមានច្រើន

ខណៈពលរដ្ឋចិនចាប់ផ្តើមទទួលបានសិទ្ធិសេរីភាពពេញលេញ ក្រោយការបន្ធូរបន្ថយវិធានការរឹតត្បិតបង្ការការរាលដាលនៃវីរុសកូវីដ-១៩

ទារកអាយុ២ខែដែលគ្រោះថ្នាក់ចរាចរណ៍នៅលើស្ពានជ្រោយចង្វាចាស់មិនទាន់ស្លាប់នៅឡើយទេ

ភ្នំពេញ៖ ប្រធានមន្ទីរពេទ្យគន្ធបុប្ផារាជធានីភ្នំពេញ លោក គី សាន់ទី បានបញ្ជាក់ប្រាប់អង្គភាពសារព័ត៌មាន EAC News នៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ថា ទារកដែលគ្រោះថ្នាក់ចរាចរណ៍នៅលើស្ពានជ្រោយចង្វាជាមួយម្តាយកាលពីយប់ថ្ងៃទីយប់ថ្ងៃទី០៥…

ភោជនីយដ្ឋានថ្មីមួយកំពុងទាក់ទាញយុវវ័យលើបរិយាកាសនៃការតុបតែងលម្អដោយភាពច្នៃប្រឌិត

ភ្នំពេញ៖ ស័ក្តិការ៉ា-Sakkara Pub កំពុងទទួលបានការចាប់អារម្មណ៍ពីសំណាក់អតិថិជន ជាពិសេសគឺយុវវ័យសម័យថ្មី តាមរយៈភាពច្នៃប្រឌិតនៃការតុបតែងលម្អហាង គួបផ្សំនឹងម្ហូបអាហារដែលមានតម្លៃសមរម្យផងដែរ។

សម្តេចតេជោធ្វើដំណើរតាមផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដើម្បីចូលរួមពិធីបុណ្យសមុទ្រ

ព្រះសីហនុ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន កំពុងធ្វើដំណើរតាមផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដើម្បីទៅចូលរួមពិធីបុណ្យសមុទ្រដែលនឹងប្រារព្ធឡើងនៅក្រុងព្រះសីហនុចាប់ពីថ្ងៃទី០៩-១១ ខែធ្នូ ឆ្នាំ២០២២ ស្របពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតកឹ្លបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោកចាប់ពីថ្ងៃទី៩-១៤…

កម្ចីសម្បទានពីសាធារណរដ្ឋកូរ៉េរាប់ពាន់លានដុល្លារត្រូវបានចុះហត្ថលេខានាថ្ងៃនេះ

ភ្នំពេញ៖ សាធារណរដ្ឋកូរ៉េនៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ នេះបានចុះហត្ថលេខាផ្ដល់កម្ចីសម្បទានដល់រាជរដ្ឋាភិបាលកម្ពុជាដែលមានតម្លៃរាប់ពាន់លានដុល្លារអាមេរិក។

ទស្សនាការផ្សាយផ្ទាល់: ពិធីចុះហត្ថលេខារវាងរាជរដ្ឋាភិបាលកម្ពុជា និងសាធារណរដ្ឋកូរ៉េលើឥណទានសម្បទានមានតម្លៃរាប់ពាន់លានដុល្លាអាមេរិក…

ទស្សនាការផ្សាយផ្ទាល់: ពិធីចុះហត្ថលេខារវាងរាជរដ្ឋាភិបាលកម្ពុជា និងសាធារណរដ្ឋកូរ៉េលើឥណទានសម្បទានមានតម្លៃរាប់ពាន់លានដុល្លាអាមេរិក

ឯកអគ្គរាជទូតជប៉ុនចប់អាណត្តិបញ្ជាក់ថាប្រទេសជប៉ុននៅតែបន្តគាំទ្រជួយដល់កម្ពុជាបន្តទៀត

ភ្នំពេញ៖ ឯករាជទូតជប៉ុនដែលចប់អាណត្តិ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) បានឲ្យដឹងថា បេសកកម្មរបស់លោកនៅព្រះរាជាណាចក្រកម្ពុជា បានប្រព្រឹត្តទៅយ៉ាងល្អ ដោយមានការគាំទ្រ និងស្រឡាញ់រាប់អានពីគ្រប់ស្ថាប័នរដ្ឋ…

BREAKING NEWS: អាមេរិកដោះដូរអ្នកទោសជាមេជួញដូរអាវុធរុស្ស៉ីប្ដូរជាមួយតារាបាល់បោះ Brittney Griner

ម៉ូស្គូ៖ តារាបាល់បោះសញ្ជាតិអាមេរិកលោកស្រី Brittney Griner ត្រូវបានដោះលែងពីការឃុំឃាំងរបស់រុស្ស៊ី ប្ថូរជាមួយអ្នកលក់អាវុធរុស្ស៊ី Viktor Bout។ នេះបើយោងតាមសារព័ត៌មាន CNN។

កម្ពុជាដេញជនបរទេស ១៤៨នាក់ចេញពីប្រទេស និងហាមចូលកម្ពុជាចំនួន ៣ឆ្នាំ

ភ្នំពេញ៖ ជនបរទេសប្រុស-ស្រីចំនួន ១៤៨នាក់ត្រូវបានបណ្តេញចេញដោយអនុលោមតាមច្បាប់អន្តោប្រវេសន៍ និង ហាមឃាត់មិនឱ្យចូលមកកម្ពុជាវិញរយៈពេល ៣ឆ្នាំ ។

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ដែលបាញ់សម្លាប់មនុស្សផ្អើលក្រុងបាត់ដំបង

បាត់ដំបង៖ នារសៀលម៉ោង០៣រសៀល ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ អាជ្ញាធរបានឃាត់ខ្លួនមុខសញ្ញាជនសង្ស័យចំនួន១នាក់ក្នុងចំណោមបក្ខពួកជាច្រើននាក់ទៀត ដែលបានបាញ់សម្លាប់យុវជនម្នាក់ស្លាប់ និង២នាក់ទៀតរងរបួសនៅទីក្រុងបាត់ដំបងកាលពីយប់ម៉ោង៤ទាបភ្លឺឈានចូលថ្ងៃទី០៨…

គណៈកម្មាធិការសិទ្ធិមនុស្សមិនទាន់ទទួលបានបណ្ដឹងរាយការណ៍រំលោភសិទ្ធិមនុស្សណាមួយចេញពីពន្ធនាគារនោះទេ

ភ្នំពេញ៖ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី បានឱ្យដឹងថាគណៈកម្មាធិការមិនទាន់ទទួលបានបណ្ដឹងណាមួយចេញពីអ្នកជាប់ពន្ធនាគារទាក់ទងនឹងការរំលោភសិទ្ធិមនុស្សនៅឡើយទេ បន្ទាប់ពីបានដាក់ប្រអប់រាយការណ៍នៅតាមពន្ធនាគារចំនួន៣…

ឃាត់ខ្លួនថៅកែហាងម៉ាស្សាបង្កប់សេវាកម្មផ្លូវភេទ ២កន្លែងនៅភ្នំពេញ

ភ្នំពេញ៖ អាជ្ញាធរបានឃាត់ខ្លួនជនសង្ស័យម្នាក់ដែលជាថៅកែហាងម៉ាស្សាចំនួន ២ទីតាំង នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២ ក្រោយប្រព្រឹត្តអំពើសញ្ចារកម្មមា ឬអនុញ្ញាតឱ្យកន្លែងហាងម៉ាស្សានោះប្រព្រឹត្តអំពើពេស្យាចារ។

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាគ្រោងបង្កើត Apps សម្រាប់ឱ្យពលរដ្ឋរាយការណ៍

ភ្នំពេញ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាគ្រោងបង្កើតកម្មវិធីទូរស័ព្ទ ឬ App សម្រាប់ឱ្យពលរដ្ឋដើម្បីសម្រួលដល់ការរាយការណ៍ពីករណីរំលោភសិទ្ធិមនុស្ស និងដោះស្រាយទាន់ពេលវេលា។

សាលាឧទ្ធរណ៍ភ្នំពេញនឹងប្ដូរទីតាំងចេញពីបរិវេណក្រសួងយុត្តិធម៌ទៅទីតាំងថ្មី

ភ្នំពេញ៖ សាលាឧទ្ធរណ៍ភ្នំពេញ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ ចេញសេចក្តីជូនដំណឹងពីការលើកពេលសវនាការដែលបានគ្រោងទុក ព្រោះត្រូវប្តូរទៅទីតាំងថ្មីដើម្បីរៀបចំឱ្យបានល្អប្រសើរ។

កងទ័ពមួកខៀវកម្ពុជាចំនួន២កងបានត្រឡប់មកមាតុភូមិវិញ ក្រោយបញ្ចប់បេសកកម្មនៅប្រទេសម៉ាលី

ភ្នំពេញ៖ កងកម្លាំងមួកខៀវកម្ពុជាចំនួន២កងបានវិលត្រឡប់មកមាតុភូមិវិញនៅព្រឹកទាបភ្លឺថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ ក្រោយពីបានបញ្ចប់បេសកកម្មមនុស្សធម៌រក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិនៅប្រទេសម៉ាលីប្រកបដោយជោគជ័យ។

រៀតណាមបើកពិព័ណ៌អន្តរជាតិលើវិស័យការពារជាតិជាលើកដំបូង

ហាណូយ៖ សម្ភារៈយោធាទំនើបៗ យន្តហោះចម្បាំង ដ្រូនទម្លាក់គ្រាប់ គ្រាប់មីស៊ីល កាំជ្រួចការពារអាកាស សម្ភារៈសម្រាប់សង្គ្រាមលើអ៊ិនធើណិត និងសម្ភារៈបច្ចេកទេសជាច្រើនទៀត ត្រូវបានដាក់តាំងបង្ហាញក្នុងពិព័ណ៌ការពារជាតិអន្តរជាតិ…

រឿងផ្ដិតមេដៃលើលិខិតទទួលលុយសំណង ២៥០០ដុល្លារ ជនរងគ្រោះថាផ្ដិតក្នុងស្ថានភាពបង្ខំខណៈប៉ូលិសប្រកែក

ភ្នំពេញ៖ ស្រ្តីជនរងគ្រោះក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍លើស្ពានជ្រោយចង្វារចាស់កាលពីយប់ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ បានអះអាងថាខ្លួនមិនដឹងមុនឡើយថាសមត្ថកិច្ចឱ្យខ្លួនផ្តិតមេដៃបញ្ចប់រឿងត្រឹមសំណងចំនួន ២៥០០ដុល្លារ…

ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ថាប្រទេសកម្ពុជាឈានមុខគេក្នុងតំបន់ក្នុងការគោរពសិទ្ធិមនុស្ស

ភ្នំពេញ៖ ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានលើកឡើងថា ព្រះរាជាណាចក្រកម្ពុជាបានឈានមុនគេក្នុងតំបន់ក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្ស។

ប្រធានាធិបតី ពូទីន លើកឡើងពីការកើនឡើងនៃភាពតានតឹងអាវុធនុយក្លេអ៊ែរ

ប្រធានាធិបតីរុស្សី លោក Vladimir Putin បានថ្លែងនៅថ្ងៃពុធម្សិលមិញនេះថា ភាពតានតឹងទាក់ទងនឹងអាវុធនុយក្លេអ៊ែរមានការកើនឡើង

ច្បាស់ហើយ! ស្ពានថ្មីពីភ្នំពេញ-អរិយក្សត្រ នឹងត្រូវបានសាងសង់ក្រោមជំនួយពីសាធារណរដ្ឋកូរ៉េជាង ២០០លានដុល្លារ

ភ្នំពេញ៖ ក្រសូងការបរទេសឱ្យដឹងថាគម្រោងស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ នឹងត្រូវចុះហត្ថលេខាអនុម័តលើគម្រោងឥណទានសម្បទាន នាថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ ខាងមុខ ដែលមានតម្លៃគិតជាទឹកប្រាក់ប្រមាណ ២៤៥ ៩០៩ ០០០ ដុល្លារអាមេរិក។

ADB ផ្តល់ជំនួយថ្មី ៧៣លានដុល្លារ ជួយពង្រឹងវិស័យជលផលសមុទ្ររបស់កម្ពុជា

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) អនុម័តកញ្ចប់ហិរញ្ញប្បទាន ៧៣លានដុល្លារ ដើម្បីបង្កើនភាពធន់នឹងអាកាសធាតុ និងនិរន្តរភាពនៃជលផលតំបន់ឆ្នេរនិងសមុទ្រក្នុងប្រទេសកម្ពុជា។

លោក ឌិត ទីណា ចង់ជំរុញឱ្យសាកលវិទ្យាល័យភូមិន្ទកសិកម្មក្លាយជាសាលានាំមុខមួយនៅក្នុងប្រទេស

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា មានបំណងចង់ជំរុញឱ្យសាកលវិទ្យាល័យភូមិន្ទកសិកម្មក្លាយជាសាកលវិទ្យាល័យនាំមុខមួយនៅក្នុងតំបន់ និងក្នុងប្រទេសនៅថ្ងៃអនាគត។

អាល្លឺម៉ង់ ចាប់ខ្លួនមនុស្ស ២៥នាក់ដោយចោទប្រកាន់ពីការប៉ុនប៉ងរដ្ឋប្រហារ

មនុស្សសរុបចំនួន ២៥នាក់ ត្រូវបានចាប់ខ្លួន ក្រោយការវាយឆ្មក់បង្ក្រាបទូទាំងប្រទេស ដោយចោទប្រកាន់ពីការសង្ស័យរៀបចំផែនការធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាល។

ប្រធានាធិបតីថ្មីជាស្រ្តីលើកដំបូងរបស់ប៉េរូ ក្រោយបញ្ចប់តំណែងអតីតប្រធានាធិបតី

សាធារណរដ្ឋប៉េរូ បានតែងតាំងប្រធានាធិបតីជាស្រ្តីលើកដំបូងបង្អស់ក្នុងប្រវត្តិសាស្រ្ត ក្រោយពីអតីតប្រធានាធិបតី លោក Pedro Castillo ត្រូវបានដកចេញពីតំណែង

BREAKING NEWS: កម្ពុជាចេញផ្សាយស្ថិតិជំងឺកូវីដ-១៩ ប្រចាំថ្ងៃទី៨ ធ្នូ ២០២២

ភ្នំពេញ៖ នៅថ្ងៃទី៨ ធ្នូ ២០២២នេះកម្ពុជាមានករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ១៤នាក់ និងអ្នកជំងឺជាសះស្បើយ​ ចំនួន ៦នាក់, ក្នុងនោះមិនមានករណីនាំចូលថ្មី​ និងពុំមានអ្នកស្លាប់នោះទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល…

ក្រសួងសុខាភិបាលសម្រេចបិទ និងដកហូតលិខិតអនុញ្ញាតឱ្យបើកមន្ទីរពេទ្យ «ដើមអង្រ្កង»

កំពង់ស្ពឺ៖ ក្រសួងសុខាភិបាលបានសម្រេចបិទ និងដកហូតលិខិតអនុញ្ញាតឱ្យបើកមន្ទីរសំរាកព្យាបាលឯកជន «ដើមអង្រ្កង» របស់លោកស្រីវេជ្ជបណ្ឌិត សួស ច័ន្ទរស្ទើ ដែលមានទីតាំងស្ថិតនៅផ្ទះគ្មានលេខ ផ្លូវជាតិលេខ៣ ឃុំអង្គពពេល ស្រុកគងពិសី…

កាន់តែងាយស្រួលក្នុងការទស្សនាទូរទស្សន៍ EAC News ជាមួយ Smart TV

ភ្នំពេញ៖ ពេលនេះលោកអ្នកអាចទស្សនាទូរទស្សន៍ EAC News គ្រប់ទីកន្លែងសម្រាប់ទូរទស្សន៍ទំនើប (Smart TV) របស់លោកអ្នកបានហើយ ដោយគ្រាន់តែចូលទៅ Google PlayStore ក្នុងទូរទស្សន៍ រួចវាយពាក្យ EAC TV លោកអ្នកនឹងឃើញ App…

រញ្ជួយដីកម្រិត ៦.១ រិចទ័រនៅខេត្តជ្វាខាងលិច​ ប្រទេសឥណ្ឌូណេស៊ី

ហេតុការណ៍រញ្ជួយដី កម្រិត ៦.១រិចទ័រមួយបានកើតឡើងនៅព្រឹកថ្ងៃព្រហស្បតិ័នេះ នៅក្នុងខេត្តជ្វាខាងលិច (West Java)

ផ្ទុះអាវុធទាំងកណ្តាលយប់នៅក្រុងបាត់ដំបង បណ្តាលឱ្យយុវជនម្នាក់ស្លាប់ និង២នាក់រងរបួស

បាត់ដំបង៖ ក្រុមក្មេងស្ទាវចំនួនពីរក្រុមបានឈ្លោះប្រកែកគ្នា ដោយភាគីម្ខាងបានលើកកាំភ្លើងបាញ់ចំនួនជាង ១០គ្រាប់លើភាគីម្ខាងទៀតបណ្តាលក្មេងស្ទាវម្នាក់បានស្លាប់ និង២នាក់ទៀតរងរបួសធ្ងន់ស្រាល។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងជាង…

កងរាជអាវុធហត្ថបំផ្ទុះឡានដឹកឈើពីរគ្រឿងចោលជាការប្រមានកុំឲ្យចេះតែកាប់បំផ្លាញព្រៃឈើតទៀត

ក្រចេះ៖ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាឲ្យអាវុធហត្ថខេត្តក្រចេះបំផ្ទុះឡានដឹកឈើពីរគ្រឿងកម្ទេចចោលបន្ទាប់ពីត្រូវចាប់បានកាលពីថ្ងៃទី១ ខែធ្នូកន្លងទៅ។

ក្រសួងកសិកម្មអំពាវនាវឲ្យក្រុមហ៊ុនជីកសិកម្មដែលមានគុណភាពនិងមានតម្លៃសមរម្យដាក់ពាក្យស្នើសុំមកក្រសួង

ភ្នំពេញ៖ ក្រសួងកសិកម្មប្រកាសថា ស្វាគមន៍ក្រុមហ៊ុនជីកសិកម្មដែលមានគុណភាព និងតម្លៃសមរម្យជូនកសិករឲ្យដាក់ពាក្យស្នើសុំមកកាន់ក្រសួងដើម្បីទទួលបានការអនុញ្ញាតចែកចាយ។

ផ្ទុះការចាប់អារម្មណ៍លើកូនស្រីអគ្គស្នងការរងនគរបាលជាតិដែលទៅចូលរួមពិធីរៀបការរបស់ចៅស្រីលោក ជា សុផារ៉ា

ភ្នំពេញ៖ ពិធីមង្គលការចៅស្រីរបស់លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ នៅភូមិគ្រឹះដ៏ស្កឹមស្កៃ និងប្រណិតដែលលម្អទៅដោយផ្កាចម្រុះពណ៌ បានប្រារព្ធឡើងក្រោមវត្តមានសម្តេចតេជោ…

គណបក្សប្រជាជនមិនល្អឥតខ្ចោះនោះទេតែជាគណបក្សមើលខ្លួនឯងជាប្រចាំ

កណ្ដាល៖ សមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជន និងជាប្រធានយុវជនគណបក្សថ្នាក់កណ្ដាល លោក ហ៊ុន ម៉ាណែត បានលើកឡើងថា ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការបម្រើប្រជាពលរដ្ឋ និងព្យាយាមកែប្រែ និងបំពេញនូវភាពចន្លោះប្រហោងក្នុងការអនុវត្តការងារទាំងទ្បាយ…

ធនាគារពិភពលោកថា សេដ្ឋកិច្ចកម្ពុជាកំពុងងើបឡើងវិញតាមរយៈវិស័យទេសចរណ៍

ភ្នំពេញ៖ នៅក្នុងរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជាសម្រាប់ខែធ្នូ ឆ្នាំ២០២២ ធនាគារពិភពលោកព្យាករថា កម្ពុជាមានកំណើនសេដ្ឋកិច្ច ៤,៨ភាគរយនៅក្នុង ឆ្នាំ២០២២ ដែលក្នុងនោះការងើបឡើងវិញនៃសេដ្ឋកិច្ចក្រោយជំងឺរាតត្បាត…

សមាជិកក្រុមលេខានាយករដ្ឋមន្ត្រីចំនួន ៣៥នាក់ត្រូវបានដំឡើងឋានៈស្មើអគ្គនាយកឡើងទៅ

ភ្នំពេញ៖ ព្រះមហាក្សត្រកម្ពុជា សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី បានត្រាស់បង្គាប់ដំឡើងឋានៈដល់សមាជិកក្រុមលេខា នាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន ចំនួន ៣៥នាក់ក្នុងនោះស្ត្រីមានចំនួន ៧នាក់ ឱ្យមានឋានៈស្មើនឹងអគ្គនាយក…

FIFA ដាក់ប្រព័ន្ធបច្ចេកវិទ្យាបញ្ញាសប្បនិមិត្តក្នុងបាល់សម្រាប់ការប្រកួតបាល់ទាត់ពិភពលោក

កាតា៖ ការប្រកួតបាល់ជាផ្លូវការដែលធ្វើឡើងនៅក្នុងព្រឹត្តិការណ៍ FIFA World Cup នៅប្រទេសកាតាឆ្នាំនេះ មានលក្ខណៈពិសេសដោយប្រើបច្ចេកវិទ្យាភ្ជាប់ជាមួយបាល់ ដើម្បីជួយដល់អាជ្ញាកណ្តាល (VAR) និងផ្តល់នូវកម្រិតទិន្នន័យ…

រដ្ឋមន្ត្រីមហាផ្ទៃអំពាវនាវឱ្យគោរពច្បាប់ខណៈបដិសេធមិនគាំទ្រការយកលុយទៅសងជនរងគ្រោះក្នុងករណីចរាចរណ៍

ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយរថយន្តបណ្តាលឱ្យមនុស្សរងរបួសឬស្លាប់ ជនបង្កហេតុមួយចំនួនតែងតែប្រើលុយដើម្បីបញ្ចប់រឿង ដោយសងជំងឺចិត្តដល់ជនរងគ្រោះ ឬគ្រួសារជនរងគ្រោះទៅតាមស្ថានភាពជាក់ស្តែង។ ពាក់ព័ន្ធនឹងបញ្ហានេះ…

ព្រះមហាក្សត្រនឹងយាងទៅខេត្តសៀមរាបនៅពាក់កណ្ដាលខែធ្នូនេះ

សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំដើម្បីត្រៀមទទួលចំពោះដំណើរយាងមកបំពេញព្រះរាជកិច្ចរបស់ព្រះមហាក្សត្រក្នុងព្រះរាជពិធីសម្ពោធមណ្ឌលព្រះកម្មដ្ឋានព្រះករុណាព្រះមហាក្សត្រសីហមុនី នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២…

ឥណ្ឌា ស្នើ Google កុំឱ្យដាក់ផ្សាយពាណិជ្ជកម្មវេបសាយល្បែងភ្នាល់

ឥណ្ឌាបានស្នើសុំឱ្យក្រុមហ៊ុន Google កុំលោតបង្ហាញផ្ទាំងផ្សាយពាណិជ្ជកម្មទាក់ទងនឹងក្រុមហ៊ុនល្បែងភ្នាល់ពីបរទេស ទៅកាន់អ្នកប្រើប្រាស់ google ក្នុងប្រទេសឥណ្ឌា។

ប្រធានាធិបតី ស៊ី ជីនពីង អញ្ជើញធ្វើទស្សនកិច្ចនៅអារ៉ាប៊ីសាអូឌីត

ប្រធានាធិបតីចិន ស៊ី ជីនពីង កំពុងចូលរួមកិច្ចប្រជុំថ្នាក់តំបន់មួយនៅក្នុងរាជាណាចក្រអារ៉ាប៊ីសាអូឌីតនៅសប្តាហ៍នេះ

ពលរដ្ឋខ្មែរនៅរស់នៅទ្វីបអឺរ៉ុបគាំទ្រ និងប្រកាសត្រៀមទៅទទួលសម្តេចតេជោ ហ៊ុន សែន ក្នុងពេលដំណើរទស្សនកិច្ចនាពេលខាងមុខ

ភ្នំពេញ៖ ពលរដ្ឋខ្មែរដែលរស់នៅតាមបណ្តាប្រទេសនានានៃទ្វីបអឺរ៉ុបបានអបអរសាទរនិងត្រៀមទៅទទួលនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក្នុងដំណើរទស្សនាកិច្ចនិងចូលរួមរំលឹកខួបលើកទី៤៥ នៃទំនាក់ទំនងអាស៊ាន-អឺរ៉ុប ដោយការស័្មគ្រចិត្ត។

ADB អនុម័តប្រាក់កម្ចីចំនួន ៥០លានដុល្លារដល់កម្ពុជាក្នុងការអភិវឌ្ឍវិស័យសេដ្ឋកិច្ច និងជំរុញសមត្ថភាពប្រកួតប្រជែងជាសកល

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចីចំនួន ៥០លានដុល្លារក្រោមអនុកម្មវិធីទី១ នៃកម្មវិធីពាណិជ្ជកម្ម និងសមត្ថភាពប្រកួតប្រជែង ដើម្បីគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច…

ការធ្លាក់ចុះនៃចំនួនសត្វខ្ទីងបង្កជាការបារម្ភនៅក្នុងប្រទេសកម្ពុជា និងពិភពលោក

ភ្នំពេញ៖ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា ឱ្យដឹងថាសត្វខ្ទីងនៅលើពិភពលោកបានថយចុះប្រមាណ ៩០ភាគរយ ចាប់ពីពាក់កណ្តាលសតវត្សរ៍ទី២០មក។ តាមការសិក្សារបស់អ្នកជំនាញ សត្វខ្ទីងនៅកម្ពុជាមានការធ្លាក់ចុះប្រមាណជាង…

G7 គ្រោងផ្តល់កញ្ចប់ថវិកាជាង ១៥ពាន់លានដុល្លារដល់វៀតណាម ក្នុងកិច្ចព្រមព្រៀងកាត់បន្ថយការប្រើប្រាស់ធ្យូងថ្ម

បណ្តាក្រុមប្រទេសឧស្សាហកម្មទាំងប្រាំពីរ (G7) បានស្នើផ្តល់ថវិកាប្រមាណជា ១៥ពាន់លានដុល្លារអាមេរិកទៅកាន់ប្រទេសវៀតណាមនៅក្នុងកិច្ចប្រជុំកំពូលមួយ

សត្វរមាំងក្នុងតំបន់ឥណ្ឌូចិនមានសល់តែនៅក្នុងប្រទេសកម្ពុជា និងឡាវប៉ុណ្ណោះ

ភ្នំពេញ៖ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានឱ្យដឹងថា សត្វរមាំងដែលត្រូវបានចុះក្នុងបញ្ជីក្រហមដែលជាសត្វជិតផុតពូជនៅលើពិភពលោកបច្ចុប្បន្នក្នុងតំបន់ឥណ្ឌូចិនឃើញមានតែក្នុងប្រទេសកម្ពុជា…

ស្វាព្រាមដែលជាសត្វជិតផុតពូជនៅលើពិភពលោកត្រូវបានរកឃើញមានច្រើនជាង ៣ពាន់ក្បាលនៅកម្ពុជា

ភ្នំពេញ៖ ស្វាព្រាមប្រភេទកម្រជិតផុតពូជមានច្រើនជាង ៣០០០ក្បាលក្នុងតំបន់ការពារធម្មជាតិរបស់កម្ពុជា។ ដោយសារតែកត្តាអំណោយផល កម្ពុជាត្រូវបានគេដឹងថានៅមានវត្តមានស្វាព្រាមច្រើនបង្គួរនៅក្នុងតំបន់ការពារធម្មជាតិ។ នេះបើតាមការបញ្ជាក់របស់រដ្ឋលេខាធិការ…

កីឡដ្ឋានមួយនៅកាតា អស់ការ​ប្រកួត នឹងត្រូវរុះរើឆាប់ៗ

កីឡដ្ឋាន 974 ដែលសាងសង់ឡើងផ្គុំពីទូរកុងទីន័រចំនួន ៩៧៤ ដែលជាលេខកូដទូរសព្ទអន្តរជាតិតនោះ នឹងត្រូវរុះរើចេញឆាប់ៗនេះ

ស្វាអង្កត់ស្ថិតក្នុងប្រភេទសត្វមានដោយកម្រនៅកម្ពុជា

ភ្នំពេញ៖ ស្វាអង្កត់ស្ថិតក្នុងប្រភេទសត្វមានដោយកម្រ ហើយត្រូវបានចុះបញ្ជីក្រហមរបស់អង្គការ IUCN ថាជាប្រភេទងាយរងគ្រោះលើពិភពលោក។

ស្វាក្តាមជាសត្វដែលមានស្ទើទូទាំងតំបន់នៃប្រទេសកម្ពុជា

ភ្នំពេញ៖ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានលើកឡើងថា សត្វស្វាក្ដាមគឺជាសត្វដែលមានស្ទើតែទូទាំងប្រទេសកម្ពុជា វាគឺជាសត្វដែលចូលចិត្តរស់នៅជាហ្វូងដែលអាចមានដល់ ១០០ក្បាលឯណោះក្នុងមួយហ្វូង។

ឆ្នាំ២០២២ ម៉ារ៉ុក បង្កើតប្រវត្តិសាស្រ្តទាំងបាល់ទាត់បុរស និងនារី

ប្រវត្តិសាស្រ្តថ្មីនៃបាល់ទាត់របស់ក្រុមជម្រើសជាត់ម៉ារ៉ុកត្រូវបានបើកទំព័រថ្មី

អណ្ដើកហ្លួងធ្លាប់បានគេជឿថាបានបាត់ពូជពីកម្ពុជាម្ដងក្នុងអំឡុងទសវត្សរ៍៨០

ភ្នំពេញ៖ អណ្តើកហ្លួងដែលជាសត្វល្មួនតំណាងប្រទេសកម្ពុជា និងត្រូវបានកំណត់ដោយព្រះរាជក្រឹត្យនៅឆ្នាំ២០០៥ បន្ទាប់ពីត្រូវបានរកឃើញឡើងវិញក្នុងឆ្នាំ២០០០ នៅក្នុងខេត្តកោះកុង។

BREAKING NEWS: កម្ពុជាចេញផ្សាយស្ថិតិជំងឺកូវីដ-១៩ ប្រចាំថ្ងៃទី៧ ធ្នូ ២០២២

ភ្នំពេញ៖ នៅថ្ងៃទី៧ ធ្នូ ២០២២នេះកម្ពុជាមានករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ១២នាក់ និងអ្នកជំងឺជាសះស្បើយ​ ចំនួន ៩នាក់, ក្នុងនោះមិនមានករណីនាំចូលថ្មី​ និងពុំមានអ្នកស្លាប់នោះទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល…

ACU កោតសរសើរមន្ត្រីក្រសួងអប់រំ អ្នកសង្កេតការណ៍ និងអាជ្ញាធរពាក់ព័ន្ធដែលរៀបចំការប្រឡងបាក់ឌុបប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់

ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានកោតសរសើរចំពោះកិច្ចប្រឹងប្រែងរបស់មន្ត្រីក្រសួងអប់រំ មន្ត្រីក្រសួងសុខាភិបាល អ្នកសង្កេតការណ៍ និងអាជ្ញាធរពាក់ព័ន្ធក្នុងការរៀបចំដំណើរការប្រឡងបាក់ឌុបរយៈពេលពីរថ្ងៃបញ្ចប់ដោយស្មារតីទទួលខុសត្រូវខ្ពស់…

លោក ប្រាក់ សុខុន កោតសរសើរការរួមចំណែកដ៏សកម្មរបស់ទូតជប៉ុននៅកម្ពុជា

ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ប្រាក់ សុខុន បានកោតសរសើរចំពោះការចូលរួមយ៉ាងសកម្មរបស់ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ក្នុងការលើកកម្ពស់ទំនាក់ទំនង…

អភិបាលខេត្តព្រះសីហនុចុះពិនិត្យមើលការរៀបចំកែលម្អសោភ័ណភាពត្រៀមរៀបចំពិធីបុណ្យសមុទ្រលើកទី៩

ព្រះសីហនុ៖ រសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន អញ្ជើញដឹកនាំមន្ត្រីមន្ទីរអង្គភាពជំនាញចុះពិនិត្យការរៀបចំកែលម្អសោភ័ណភាព និងបរិស្ថានត្រៀមរៀបចំបុណ្យសមុទ្រលើកទី៩ ជុំទី៣ និងមហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតជាងគេលើសកលលោកឆ្នាំ២០២២…

អ្នកដែលកាឡៃកាពិតដោយគ្រាន់តែចង់ឱ្យពលរដ្ឋខឹងរដ្ឋាភិបាលមិនបានជួយអ្វីដល់វិស័យកសិកម្មទេ

ភ្នំពេញ៖ រដ្ឋមន្ត្រីកសិកម្ម លោក ឌិត ទីណា បានលើកឡើងថាការការឡៃការពិតដោយគ្រាន់តែចង់ឱ្យពលរដ្ឋខឹង និងជេរស្ដីមកលើរដ្ឋាភិបាល ឬរដ្ឋមន្ត្រី ពិតមិនបានជួយអ្វីដល់វិស័យកសិកម្មនៅកម្ពុជាទេ។

ការប្រឡងបាក់ឌុប២ថ្ងៃនេះបានបញ្ចប់ដោយរលូន

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា រយៈពេលពីរថ្ងៃនៃការប្រឡងបាក់ឌុប ថ្ងៃទី០៥-០៦ ខែធ្នូ ឆ្នាំ២០២២ បានប្រព្រឹត្តទៅដោយរលូនប្រកបដោយសន្តិសុខ និងសណ្តាប់ធ្នាប់ល្អ ពោលមិនមានបាតុភាពមិនប្រក្រតីណាមួយកើតឡើងគួរឲ្យកត់សម្គាល់ឡើយ។

បុរសដែលបើករថយន្តទាំងស្រវឹងបុកទារក និងម្តាយនៅលើស្ពានជ្រោយចង្វារត្រូវបានអាជ្ញាធរកសាងសំណុំរឿងបញ្ជូនទៅតុលាការ…

ភ្នំពេញ៖ ស្នងការដ្ឋានរាជធានីភ្នំពេញ បានបញ្ជាក់ថា បុរសម្នាក់ករណីគ្រោះដែលបានបើករថយន្តបុកជនរងគ្រោះចំនួន ៣នាក់ ក្នុងនោះមានទាំងទារក រវាងរថយន្ត និងម៉ូតូដែលនៅលើស្ពានជ្រោយចង្វារចាស់ ត្រូវបានកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ…

រដ្ឋមន្ត្រីកសិកម្មស្នើដល់អ្នកសរសេរព័ត៌មានចំនួន ៦នាក់របស់ VOD អង់គ្លេសចេញមកការពារអ្វីដែលពួកគាត់សរសេរ

ភ្នំពេញ៖ រដ្ឋមន្ត្រីកសិកម្ម លោក ឌិត ទីណា បានស្នើដល់អ្នកយកព័ត៌មានរបស់ VOD ចំនួន ៦នាក់ដែលបានសរសេរព័ត៌មានប្រាស់ចាក់ន័យដើមរបស់ក្រសួងក្នុងការសម្របសម្រួលបញ្ហាតម្លៃស្រូវរបស់កសិករក្នុងខេត្តបន្ទាយមានជ័យ និងបាត់ដំបង…

ស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ ច្រានចោលព័ត៌មានទាក់ទងនឹងការជាប់គាំងមនុស្សនៅក្នុងផ្សារទំនើបក្នុងទីក្រុងភ្នំពេញ

ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានប្រកាសបដិសេធព័ត៌មានទាក់ទងទៅនឹងករណីជាប់គាំងមនុស្សនៅក្នុងផ្សារទំនើបមួយក្នុងរាជធានីភ្នំពេញ ដែលជាព័ត៌មានមិនពិត បង្កអសន្តិសុខ និងបំពុលបរិយាកាសសង្គម។

មហាជនប្រកាសទាមទាររកយុត្តិធម៌ដល់ទារកអាយុជិត ២ខែ និងម្តាយដែលត្រូវបានបុរសម្នាក់បើករថយន្តបុកនៅលើស្ពានជ្រោយចង្វារ

ភ្នំពេញ៖ ករណីបុរសម្នាក់ស្រវឹងស្រាបានបើករថយន្តបុកបុរសស្រ្តីចំនួន ២នាក់ និងទារកម្នាក់អាយុជិត ២ខែ ប៉ើងដូចសំឡីបណ្តាលឱ្យជនរងគ្រោះទាំង៣នាក់រងរបួសធ្ងន់ នៅលើស្ពានជ្រោយចង្វារយប់ម៉ោង២រំលងអធ្រាត ឈានចូលថ្ងៃទី០៥ ខែធ្នូ…

ទស្សនាការផ្សាយផ្ទាល់៖ រដ្ឋមន្ត្រីកសិកម្ម រៀបចំកិច្ចសំណេះសំណាលអំពីវិស័យកសិកម្ម ក្រោយការចូលកាន់តំណែង

ទស្សនាការផ្សាយផ្ទាល់៖ រដ្ឋមន្ត្រីកសិកម្ម រៀបចំកិច្ចសំណេះសំណាលអំពីវិស័យកសិកម្ម ក្រោយការចូលកាន់តំណែង

ប្រទេសកម្ពុជានៅតែជាកន្លែងដែលមានវត្តមានសត្វទន្សោងច្រើនជាងគេនៅលើពិភពលោក

ភ្នំពេញ៖ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានឱ្យដឹងថា កម្ពុជានៅតែជាកន្លែងដែលមានសត្វទន្សោងរស់នៅច្រើនជាងគេ ដែលត្រូវបានគេប៉ាន់ស្មានថាសត្វនេះនៅសល់ប្រមាណ ៤០០០ក្បាលប៉ុណ្ណោះនៅលើពិភពលោក។

អាយុមិនមែនជាឧបសគ្គក្នុងការអភិវឌ្ឍចំណេះដឹង! បេក្ខជនមានវ័យជិត៦០ឆ្នាំម្នាក់មិនបោះបង់ការប្រឡងយកសញ្ញាបត្របាក់ឌុប

បន្ទាយមានជ័យ៖ «អាយុមិនមែនជាឧបសគ្គក្នុងការអភិវឌ្ឍចំណេះដឹងឡើយ»។ នេះជាសាររបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលកោតសរសើរដល់បេក្ខជនប្រឡងបាក់ឌុបម្នាក់ដែលមានអាយុ ៥៦ឆ្នាំទៅហើយ ប៉ុន្តែនៅបន្តមកប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម្រាប់ឆ្នាំសិក្សា…

ដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ នឹងត្រូវបញ្ចប់រយៈពេល ២ថ្ងៃទៀត

ភ្នំពេញ៖ ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ តាមឃុំ-សង្កាត់ទូទាំងប្រទេស ដែលមានរយៈពេល ៥០ថ្ងៃ នឹងបញ្ចប់នៅក្នុងរយៈពេល ២ថ្ងៃខាងមុខទៀតនេះ។

លីគបាល់ទាត់ឥណ្ឌូណេស៊ីចាប់ផ្តើមវិញ ក្រោយហេតុការណ៍មនុស្សរត់ជាន់គ្នាស្លាប់ក្នុងកីឡដ្ឋាន

លីគកំពូលនៃប្រទេសឥណ្ឌូណេស៊ី នឹងចាប់ផ្តើមដំណើរការប្រកួតរបស់ខ្លួនឡើងវិញ ក្រោយពីហេតុការណ៍ដ៏តក់ស្លុតក្នុងកីឡដ្ឋានមួយបានកើតឡើងកាលពីជាង ២ខែមុន។

មនុស្សយ៉ាងតិច ២៧នាក់ស្លាប់ ក្នុងហេតុការណ៍បាក់ដីនៅប្រទេសកូឡុំប៊ី

មនុស្សយ៉ាងតិច ២៧នាក់បានបាត់បង់ជីវិតក្នុងហេតុការណ៍រអិលបាក់ដីមួយ តាមបណ្តោយផ្លូវមួយខ្សែស្ថិតនៅភាគពាយព្យ ប្រទេសកូឡុំប៊ី។

អ្នកចាំទីជម្រើសជាតិម៉ិចស៊ិច ដាស់តឿនសមាជិក CONCACAF មុន World Cup ២០២៦

អ្នកចាំទី Guillermo Ochoa របស់ក្រុមជម្រើសជាតិម៉ិចស៊ិច និយាយក្រោយចប់ព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ២០២២ នេះថា កីឡាកររបស់ក្រុមជម្រើសជាតិនៃប្រទេសជាសមាជិកនៃសហព័ន្ធបាល់ទាត់អាមេរិកខាងជើង អាមេរិកកណ្តាល និងការ៉ាអ៊ីប…

រំលង ៦០ឆ្នាំ! គុយបា អនុញ្ញាតឱ្យកីឡាការិនីប្រដាល់អាចប្រកួតផ្លូវការបាន

ក្រុមប្រឹក្សាកីឡាប្រដាល់គុយបា បានផ្តល់ភ្លើងបៃតងអនុញ្ញាតឱ្យកីឡាការិនីប្រដាល់ដែលមានបំណងចូលរួមប្រកួតព្រឹត្តិការណ៍ផ្លូវការ អាចចូលរួមប្រកួតបានជាលើកដំបូង។

BREAKING NEWS: កម្ពុជាចេញផ្សាយស្ថិតិជំងឺកូវីដ-១៩ ប្រចាំថ្ងៃទី៦ ធ្នូ ២០២២

ភ្នំពេញ៖ នៅថ្ងៃទី៦ ធ្នូ ២០២២នេះកម្ពុជាមានករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ១៩នាក់ និងអ្នកជំងឺជាសះស្បើយ​ ចំនួន ៨នាក់, ក្នុងនោះមិនមានករណីនាំចូលថ្មី​ និងពុំមានអ្នកស្លាប់នោះទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល…

ការប្រឡងបាក់ឌុបព្រឹកថ្ងៃទី២ បេក្ខជនចំនួនជិត ៣០នាក់មានបញ្ហាសុខភាព

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ព្រឹកថ្ងៃទី២នៃការប្រឡងបាក់ឌុប បានប្រព្រឹត្តទៅដោយរលូនប្រកបដោយសន្តិសុខ និងសណ្តាប់ធ្នាប់ល្អ ពោលមិនមានបាតុភាពមិនប្រក្រតីណាមួយកើតឡើងគួរឲ្យកត់សម្គាល់ឡើយ។

អភិបាលខេត្តកោះកុង កំពង់ស្ពឺ និងកណ្តាល ប្រកាសផ្តល់រង្វាន់លើកទឹកចិត្ដដល់សិស្សនិទ្ទេស A ឆ្នាំនេះ

ភ្នំពេញ៖ ដូចឆ្នាំមុនៗដែរ អភិបាលខេត្តមួយចំនួនបានប្រកាសផ្តល់អំណោយលើកទឹកចិត្តដល់បេក្ខជនដែលទទួលបាននិទ្ទេស A នៅឆ្នាំនេះ។ អំណោយទាំងនោះរួមមាន កុំព្យូទ័រ ថវិកាមួយចំនួន អាហារូបករណ៍ និងរង្វាន់ផ្សេងៗទៀតផងដែរ។

វិមានក្រឹមឡាំង៖ ការកំណត់តម្លៃប្រេងរុស្សី នឹងបង្កអស្ថិរភាពទីផ្សារថាមពលពិភពលោក

រដ្ឋាភិបាលទីក្រុងម៉ូស្គូ បានថ្លែងនៅថ្ងៃទី០៥ ខែធ្នូម្សិលមិញនេះថា ការកំណត់តម្លៃប្រេងរុស្សីពីសំណាក់បណ្ដាប្រទេសលោកខាងលិចនេះ នឹងធ្វើឱ្យទីផ្សារនៃការផ្គត់ផ្គង់ថាមពលរបស់ពិភពលោកជួបប្រទះនូវអស្ថិរភាព។

ក្រសួងសុខាភិបាលរំលឹកឱ្យពលរដ្ឋបន្តប្រុងប្រយ័ត្នពីជំងឺកូវីដ-១៩ និងបង្ការការពុលចំណីអាហារ អំឡុងចូលឆ្នាំសកល

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជាបានចេញសេចក្ដីណែនាំស្តីពីការការពារនៃការចម្លងវីរុសកូវីដ-១៩ និងវិធានការបង្ការការពុលចំណីអាហារក្នុងអំឡុងពេលចូលឆ្នាំថ្មី ឆ្នាំសកល ២០២៣ខាងមុខនេះ។

នៅសប្តាហ៍ខាងមុខតាមបណ្តាខេត្តមួយចំនួននឹងបន្តធ្លាក់ភ្លៀងក្នុងកម្រិតតិចតួច

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យដឹងថា នៅសប្តាហ៍ខាងមុខនេះ នៅកម្ពុជាទទួលរងឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ និងខ្យល់មូសុងឦសាន្តក្នុងកម្រិតមធ្យម។ ស្ថានភាពនេះនឹងធ្វើឱ្យនៅតាមបណ្តាខេត្តមួយចំនួននឹងបន្តធ្លាក់ភ្លៀងក្នុងកម្រិតតិចតួច។

ជប៉ុនផ្តល់ជំនួយឥតសំណងជាង១៨ម៉ឺនដុល្លារសម្រាប់គាំទ្រគម្រោងអភិវឌ្ឍចំនួន២នៅកម្ពុជា

ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយឥតសំណងចំនួនជាង១៨ម៉ឺនដុល្លារសហរដ្ឋអាមេរិកដល់កម្ពុជាសម្រាប់កសាងស្ពានបេតុងមួយកន្លែងនៅខេត្តកំពង់ស្ពឺ និងសា្តរប្រព័ន្ធធារាសាស្ត្រក្នុងខេត្តកំពង់ចាម។

ការប្រឡងបាក់ឌុបថ្ងៃទីមួយបានបញ្ចប់ដោយរលូន

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ថ្ងៃទីមួយនៃការប្រឡងបាក់ឌុប បានប្រព្រឹត្តទៅដោយរលូនប្រកបដោយសន្តិសុខ និងសណ្តាប់ធ្នាប់ល្អ ពោលមិនមានបាតុភាពមិនប្រក្រតីណាមួយកើតឡើងគួរឲ្យកត់សម្គាល់ឡើយ។

លោក ស៊ុន ចាន់ថុល ណែនាំដល់សមាជិកក្រុមការងារបក្សចុះជួយផ្សព្វផ្សាយពីសមិទ្ធផលដែលបក្សប្រជាជនសម្រេចបាន

កណ្ដាល៖ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា គណៈអចិន្រ្តៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកោះធំ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានណែនាំឱ្យសមាជិកក្រុមការងារគណបក្សចុះជួបប្រជាពលរដ្ឋឱ្យជួយផ្សព្វផ្សាយសមិទ្ធផលថ្មីៗរបស់គណបក្សដែលបានធ្វើកន្លងមក។

ផ្សារទំនើបអ៊ីអនម៉លសាខាទី៣ នៅផ្លូវ៦០ម៉ែត្រ នឹងបើកឱ្យដំណើរការសាកល្បងនៅពាក់កណ្តាលខែធ្នូនេះ

ភ្នំពេញ៖ ផ្សារទំនើបអ៊ីអនម៉ល (AEON MALL) មានជ័យ សាខាទី៣ ដែលស្ថិតនៅបណ្តោញផ្លូវ៦០ម៉ែត្រ នឹងបើកឱ្យដំណើរការសាកល្បងនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ។ នេះបើតាមសេចក្តីជូនដំណឹងរបស់របស់ក្រុមហ៊ុន AEON MALL ដែលចេញផ្សាយនៅថ្ងៃទី០៥…

នាយករដ្ឋមន្ត្រីសរសេរលិខិតរំលែកទុក្ខដោយផ្ទាល់ដៃជូនចំពោះគ្រួសារអតីតប្រធានាធិបតីចិន លោក ជាំង ជីមីន

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសរសេរលិខិតរំលែកទុកដោយផ្តាល់ដៃជូនចំពោះក្រុមគ្រួសារលោកអតីតប្រធានាធិបតីចិន ជាំង ជីមីន និងបានរម្លឹកពីប្រវត្តិនៃការធ្វើទស្សនកិច្ចរបស់លោកមកកម្ពុជាដែលបានលើកកម្ពស់ទំនាក់ទំនងប្រទេសកម្ពុជា-ចិនដល់ពេលបច្ចុប្បន្ន។

ប្រធានកាកបាទក្រហមជំរុញកម្លាំងសាមគ្គីតាមរយៈការងារស្ម័គ្រចិត្ត

ភ្នំពេញ៖ ប្រធានកាកបាទក្រហមកម្ពុជា សម្តចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចេញសារលិខិតក្នុងឱកាសទិវាអន្តរជាតិអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ២០២២ ក្រោមប្រធានបទ “សាមគ្គីភាពតាមរយៈការស្ម័គ្រចិត្ត” ក្នុងគោលបំណង…

នាយករដ្ឋមន្ត្រីអបអរកម្ពុជាទទួលបានជ័យលាភី «ថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា» ពីកម្មវិធីពានរង្វាន់អនាគតរដ្ឋាភិបាល

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអបអរសាទរដល់ក្រសួងសេដ្ឋកិច្ច និងក្រសួង-ស្ថាប័នពាក់ព័ន្ធដែលបានធ្វើឱ្យ «ថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (Cambodia Data eXchange ហៅកាត់ថា CamDX)» ទទួលបានជ័យលាភីការសម្របខ្លួនប្រើប្រាស់បច្ចេកវិទ្យាបើកចំហកូដប្រចាំឆ្នាំ២០២២…

លោក នួន ផារ័ត្ន៖ រាជធានី និងរដ្ឋធានីទាំង១០ របស់អាស៊ានមានបញ្ហាប្រឈមដូចគ្នា

ភ្នំពេញ៖ អភិបាលរងរាជធានីភ្នំពេញលោក នួន ផារ័ត្ន បានលើកឡើងថារាជធានី និងរដ្ឋធានីទាំង១០ របស់អាស៊ានមានបញ្ហាប្រឈមដូចគ្នាដូចជាបញ្ហាចរាចរណ៍ បញ្ហាពង្រីកគម្របបៃតង គ្រោះធម្មជាតិ រួមទាំងបញ្ហាមួយចំនួនទៀត។

លោក ហ៊ុន ម៉ានី បដិសេធចំពោះការលើកឡើងថាមានការរៀបចំបញ្ជូនឈ្មោះសមាជិកស.ស.យ.ក ដែលត្រូវប្រលងបាក់ឌុបទៅក្រសួងអប់រំ…

ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានបង្ហោះសារ អះអាងថាសហព័ន្ធលោកមិនបានរៀបចំបញ្ជីឈ្មោះសមាជិកដែលត្រូវប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឱ្យទៅក្រសួងអប់រំ យុវជន និងកីឡា នោះទ។

បទយកការណ៍៖ ឪពុកម្តាយចាំលើកទឹកចិត្តកូននៅក្រៅមណ្ឌលប្រឡង ខណៈសិស្សមួយចំនួនរីករាយនឹងវិញ្ញាសាប្រឡងឆ្នាំនេះ

ភ្នំពេញ៖ នៅព្រឹកព្រលឹមម៉ោង៦ ដល់ម៉ោងជិត៧ ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ ជាថ្ងៃទី១នៃការប្រឡងបាក់ឌុប។ សិស្សានុសិស្សជាច្រើនបានរួសរាន់ធ្វើដំណើរមកកាន់មណ្ឌលប្រឡង ដោយសិស្សខ្លះមានឪពុកម្តាយជូនមកដោយរថយន្ត និងម៉ូតូ ហើយសិស្សខ្លះទៀតធ្វើដំណើរដោយយាន្តជំនិះខ្លួនឯងដែលផ្ញើនៅក្នុងក្រៅរបងមណ្ឌលប្រឡង។

លោក ហ៊ុន ម៉ាណែត សង្ឃឹមថាទីផ្សារសកលលោកនឹងបើកចំហរសម្រាប់គ្រប់ផលិតផលរបស់កម្ពុជា

ភ្នំពេញ៖ អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទ និងជាមេបញ្ជាការទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបង្ហាញនូវក្ដីសង្ឃឹមថាសកលលោកនឹងបើកចំហរសម្រាប់ផលិតផលពីប្រទេសកម្ពុជា។

៦ឆ្នាំចុងក្រោយនៃការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បេក្ខជនប្រលងគោរពវិន័យបានល្អប្រសើរច្រើន

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងអប់រំ យុវជននិងកីឡា បានឱ្យដឹងថាក្នុងរយៈពេល ៦ឆ្នាំចុងក្រោយនៃការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មានបេក្ខជនប្រលងបានគោរពតាមនិងអនុវត្តតាមវិន័យបានល្អប្រសើរច្រើន មិនមានការយកសំណៅឯកសារចូលមណ្ឌលប្រលង។

បន្ទាយមានជ័យ បេក្ខជនមានឈ្មោះប្រឡងជិត ៦ពាន់នាក់ និងមណ្ឌលប្រឡងចំនួន ៧មណ្ឌល

បន្ទាយមានជ័យ៖ ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បានចាប់ផ្តើមការប្រឡងនៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ នៅទូទាំងប្រទេស ជាក់ស្តែងនៅក្នុងខេត្តបន្ទាយមានជ័យ មានបេក្ខជន មានឈ្មោះ ប្រឡងជិត ៦ពាន់នាក់ និងមានមណ្ឌលប្រឡងចំនួន…

ផ្ទុះបាតុកម្មតវ៉ាប្រឆាំងនឹងការធ្វើវិសោធនកម្មច្បាប់រំលូតកូននៅម៉ាល់តា

ផ្ទាំងរូបភាពធំៗនៃទារកដែលត្រូវបានរំលូត ត្រូវបានដាក់បង្ហាញនៅខាងក្រៅខុទ្ទកាល័យនាយករដ្ឋមន្រ្តីម៉ាល់តា កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ដែលជាផ្នែកមួយនៃការតវ៉ា

លោករដ្ឋមន្ត្រីអប់រំ ថាបេក្ខជនប្រឡងបាក់ឌុបឆ្នាំនេះមានការខិតខំរៀនសូត្របានច្រើន

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ជួន ណារ៉ុន បានលើកឡើងថា បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះមានពេលសិក្សាដើម្បីត្រៀមប្រឡងបាក់ឌុបបានច្រើនជាងសិស្សឆ្នាំមុនៗ ពោលរយៈពេល១០ខែឯណោះ…

Vinicius Jr ស្នើផ្តាច់កុងត្រាជាមួយក្រុមហ៊ុនសម្ភារៈ Nike

ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Vinicius Jr ពិចារណាលើការផ្តាច់កុងត្រាជាមួយក្រុមហ៊ុនសម្ភារៈ Nike

BREAKING NEWS: កម្ពុជាចេញផ្សាយស្ថិតិជំងឺកូវីដ-១៩ ប្រចាំថ្ងៃទី៥ ធ្នូ ២០២២

ភ្នំពេញ៖ នៅថ្ងៃទី៥ ធ្នូ ២០២២នេះកម្ពុជាមានករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ១៥នាក់ និងអ្នកជំងឺជាសះស្បើយ​ ចំនួន ១៥នាក់, ក្នុងនោះមិនមានករណីនាំចូលថ្មី​ និងពុំមានអ្នកស្លាប់នោះទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល…

ប្រធានាធិបតីអ៊ុយក្រែន អំពាវនាវពលរដ្ឋត្រូវអត់ធ្មត់ និងរឹងមាំ ទល់នឹងកង្វះថាមពលនារដូវរងារ

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានអំពាវនាវឱ្យពលរដ្ឋអ៊ុយក្រែនស្ងប់ចិត្ត និងរឹងពឹងក្នុងការទប់ទល់នឹងបញ្ហាអាកាសធាតុនារដូវរងារនេះ

អគ្គនាយក ILO ជួបប្រធាន FIFA ជជែកលើបញ្ហាសិទ្ធិការងាររបស់ប្រទេសជាម្ចាស់ផ្ទះ World Cup

អគ្គនាយកភ្នាក់ងារពលកម្មនៃអង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានស្នើឱ្យប្រធានសមាគមបាល់ទាត់ពិភពលោក FIFA គប្បីយកចិត្តទុកដាក់ឱ្យបានខ្ពស់ជាងនេះទៅលើបញ្ហាពាក់ព័ន្ធនឹងការងារពលកម្មរបស់ប្រទេសដែលជាអនាគតម្ចាស់ផ្ទះ…