ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ព័ត៌មានថ្មី

ភាពយន្តតុក្កតា The Super Mario Bros រកចំណូលបានជាង ៣៧៧លានដុល្លារត្រឹមរយៈពេល ៥ថ្ងៃ

អ្នកនិយមគាំទ្រទស្សនាខ្សែភាពយន្តនៅតាមរោងកុនបានសម្រុកនាំគ្នាទៅទិញសំបុត្រទស្សនាខ្សែភាពយន្តបែបគំនូរជីវចលថ្មីរបស់ក្រុមហ៊ុន Universal និង Illumination គឺរឿងតុក្កតាស៊ីផ្សិត ឬ The Super Mario Bros ដែលនាំឱ្យខ្សែភាពយន្តនេះកើបលុយបានប្រមាណ…

គុយវ៉ែតបង្កើតរដ្ឋាភិបាលថ្មីលើកទី៧ ក្នុងរយៈពេលត្រឹម៣ឆ្នាំចុងក្រោយ

ប្រទេសគុយវ៉ែតបានប្រកាសពីការបង្កើតរដ្ឋាភិបាលថ្មីកាលពីថ្ងៃអាទិត្យ ទី០៩ ខែមេសាម្សិលមិញនេះ ដែលនេះគឺជារដ្ឋាភិបាលថ្មីជាលើកទី៧ហើយក្នុងរយៈពេលត្រឹមតែ ៣ឆ្នាំចុងក្រោយប៉ុណ្ណោះ បន្ទាប់ពីប្រទេសនេះបានចាក់ស្រែះទៅក្នុងវិបត្តិនយោបាយរវាងស្ថាប័ននីតិបញ្ញត្តិ…

រាជរដ្ឋាភិបាលចាត់ទុកសហគ្រាសធុនតូច ធុនមធ្យម និងសិប្បកម្ម ជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកសហគ្រាសធុនតូច ធុនមធ្យម និងសិប្បកម្ម ជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ និងជាដៃគូដែលមិនអាចខ្វះបានឡើយក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។

ជប៉ុនអះអាងថានឹងតាមដានយ៉ាងយកចិត្តទុកដាក់លើសមយុទ្ធយោធាចិននៅក្បែរកោះតៃវ៉ាន់

អ្នកនាំពាក្យជាន់ខ្ពស់នៃរដ្ឋាភិបាលជប៉ុនបាននិយាយនៅថ្ងៃចន្ទនេះថា ជប៉ុនបានតាមដានសមយុទ្ធយោធារបស់ចិនជុំវិញកោះតៃវ៉ាន់យ៉ាងខ្ជាប់ខ្ជួន និងដោយមានការចាប់អារម្មណ៍យ៉ាងខ្លាំង ពោលគឺនៅថ្ងៃចុងក្រោយនៃសមយុទ្ធមួយដែលទីក្រុងប៉េកាំងបានក្លែងធ្វើដូចជាការវាយប្រហារលើកោះតៃវ៉ាន់។

នាយករដ្ឋមន្ត្រីជំរុញការថែរក្សាទីផ្សារសម្រាប់កសិករកម្ពុជា

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងជំរុញការស្វែងរកទីផ្សារ និងរក្សាទីផ្សារកម្ពុជាដើម្បីកសិករ និងការរីកចម្រើនរបស់ប្រទេស។

នាយករដ្ឋមន្ត្រីជំរុញការចែកចាយផលិតផលក្នុងស្រុកបានដល់ពលរដ្ឋ និងចែកចាយទៅតាមទីតាំងទេសចរណ៍

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានជំរុញឱ្យមានការគិតគូរលើការផលិតផលិតផលក្នុងស្រុកសម្រាប់ប្រជាជនកម្ពុជា និងមួយផ្នែកទៀតចែកចាយតាមទីតាំងទេសចរណ៍។

នាយករដ្ឋមន្ត្រីថានឹងមានការបណ្ដុះបណ្ដាលវិជ្ជាជីវៈជាង ១លាននាក់ឆ្លើយតបនឹងតម្រូវសហគ្រាសធុនតូចនិងមធ្យម

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប៉ាន់ប្រមាណថាការបណ្ដុះបណ្ដាលវិជ្ជាជីវៈដល់សិស្សក្រីក្រ ១លាន ៥សែននាក់តាមគោលនយោបាយរបស់រាជរដ្ឋាភិបាលខាងមុខនឹងផ្ដោតភាគច្រើនឆ្លើយតបនឹងតម្រូវការរបស់សហគ្រាសធុនតូច…

ត្រឹមរយៈពេល ១ថ្ងៃ ពលករខ្មែរជាង ១ម៉ឺននាក់ ចូលមកកម្ពុជា ដើម្បីជួបជុំគ្រួសារក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

បន្ទាយមានជ័យ៖ ពលករខ្មែរបានសម្រុកចូលមកកម្ពុជា ១ថ្ងៃជិត ១ម៉ឺននាក់ បណ្តាលជាប់គាំងក្នុងទឹកដីថៃ ខណៈអាជ្ញាធរកម្ពុជាសម្របសម្រួលបាន ២កន្លែង សម្រាប់បំពេញបែបបទ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ នៅស្រុកអារ័ញប្រថេត ខេត្តស្រះកែវ…

សម្ដេចជំរុញការយកចិត្តទុកដាក់វត្ថុធាតុដើមដែលមានស្រាប់នៅកម្ពុជាជាពិសេសចំណីអាហារ

ភ្នំពេញ÷ នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានជំរុញឱ្យមានការខិតខំយកចិត្តទុកដាក់លើការការកែច្នៃវត្ថុធាតុដើមនៅកម្ពុជាជាពិសេសចំណីអាហារ ដើម្បីបម្រើនូវការនាំចេញឱ្យកាន់តែខ្លាំងក្លា។

នាយករដ្ឋមន្ត្រី៖ សហគ្រាសធុនតូចនិងមធ្យមគឺជាសេដ្ឋកិច្ចក្រៅប្រព័ន្ធ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាមានការភ័ន្តច្រលំមួយចំនួនលើពាក្យថាសេដ្ឋកិច្ចក្រៅប្រព័ន្ធ ខណៈសម្ដេចបញ្ជាក់ថាសហគ្រាសធុនតូចនិងមធ្យមនេះហើយជាសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់។

នាយករដ្ឋមន្ត្រីលើកទឹកចិត្តឱ្យសហគ្រិនមានការប្រកួតប្រជែង

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានជំរុញដល់សហគ្រិនឱ្យបង្កើនសមត្ថភាពនៃការប្រកួតប្រជែងដើម្បីជំរុញភាពខ្លាំងនៃសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។

ស្ថានទូតកម្ពុជានៅថៃ សោកស្តាយចំពោះហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ឆក់យកជីវិតពលករខ្មែរ៨នាក់

ថៃ៖ ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃ បានសរសេរសារចូលរួមរំលែកទុក្ខដល់គ្រួសារនៃពលករខ្មែរចំនួន ៨នាក់ដែលបានស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅវេលាម៉ោង៥ទៀបភ្លឺ ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ នៅឃុំណងឆាងខក ឆ្ពោះទៅប៉ាតាយ៉ា…

តើ «របាំត្រុដិ» មានប្រវត្តិដូចម្តេច?

ភ្នំពេញ៖ របាំត្រុដិ គឺជារបាំមួយប្រភេទដែលគេតែងតែសម្តែងនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ជារបាំប្រពៃណីមួយបែប ដែលគេធ្វើឡើងដើម្បីប្រសិទ្ធនូវសព្ទសាធុការពរជូនដល់អ្នកស្រុកក្នុងឱកាសឆ្នាំថ្មី។

សាលា Golden Gate American រៀបចំកម្មវិធីប្រឡងប្រជែងគណិតវិទ្យាដើម្បីលើកកម្ពស់ការសិក្សាផ្នែកគណិតវិទ្យា

ភ្នំពេញ៖ សាលា Golden Gate American បានរៀបចំកម្មវិធីប្រលងប្រជែងគណិតវិទ្យា ដែលហៅថា កម្មវិធីប្រឡងប្រជែងគណិតវិទ្យាអាមេរិកាំងហ្គោលឌិនហ្គេត ដែលសិស្សានុសិស្សមកពីបណ្តាសាលារៀនចំណេះទូទៅ ទូទាំងប្រទេសផ្សេងទៀតក៏អាចចូលរួមប្រកួតបានផងដែរ…

ទស្សនាការផ្សាយផ្ទាល់: នាយករដ្ឋមន្ត្រីអញ្ជើញជួបសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយសមាជិកសហគ្រាសធុនតូចនិងមធ្យម…

ទស្សនាការផ្សាយផ្ទាល់: នាយករដ្ឋមន្ត្រីអញ្ជើញជួបសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយសមាជិកសហគ្រាសធុនតូចនិងមធ្យម

លោក ហ៊ុន ម៉ានី៖ យុវជនស្ម័គ្រចិត្តនៅ «អង្គរសង្រ្កាន្ត» នឹងទទួលបានបទពិសោធដែលមិនងាយរកបាន

ភ្នំពេញ៖ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) លោក ហ៊ុន ម៉ានី បានជូនដំណើរយុវជនស្ម័គ្រចិត្តប្រមាណ ៥០០នាក់ ដែលចេញដំណើរពីរាជធានីភ្នំពេញ ទៅកាន់ខេត្តសៀមរាប នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ ដើម្បីត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍អង្គរសង្រ្កាន្តនាប៉ុន្មានថ្ងៃខាងមុខនេះ។

កម្ពុជានឹងបំបែកឯតទគ្គកម្មពិភពលោក «បេះដូងច្រើនជាងគេលើពិភពលោក» នៅថ្ងៃស្អែកនេះហើយ

សៀមរាប៖ កម្ពុជានឹងបំបែកឯតទគ្គកម្មពិភពលោក «បេះដូងច្រើនជាងគេលើពិភពលោក» នៅបរិវេណប្រាសាទអង្គរវត្តវេលាម៉ោង ៤រសៀល នៅថ្ងៃស្អែកទី១១ ខែមេសា ឆ្នាំ២០២៣។

សមាជិកបក្សប្រជាជននៅភ្នំពេញកើនដល់ជាង ៧០ម៉ឺននាក់នៃអង្គបោះឆ្នោតជាង ៩០ម៉ឺននាក់

ភ្នំពេញ៖ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ លោក នួន ផារ័ត្ន បានថ្លែងថា សមាជិកគណបក្សប្រជាជនកម្ពុជាក្នុងរាជធានីភ្នំពេញកើនឡើងដល់ជាង ៧០ម៉ឺននាក់ ដែលជាចំនួនច្រើនលើសលប់ក្នុងចំណោមអង្គបោះឆ្នោតជាង…

BREAKING NEWS: កម្ពុជាចេញផ្សាយស្ថិតិជំងឺកូវីដ-១៩ ប្រចាំថ្ងៃទី១០ មេសា ២០២៣

ភ្នំពេញ៖ នៅថ្ងៃទី១០ មេសា ២០២៣នេះ កម្ពុជាមិនមានករណីឆ្លងជំងឺកូវីដ-១៩, និងមានអ្នកជំងឺជាសះស្បើយ ១នាក់​, ក្នុងនោះមិនមានករណីនាំចូលថ្មី​​, និងពុំមានអ្នកស្លាប់នោះទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល…

ក្រសួងសុខាភិបាល អំពាវនាវពលរដ្ឋប្រុងប្រយ័ត្ន និងការពារសុខភាពក្នុងអំឡុងអាកាសធាតុក្តៅខ្លាំង​

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានអំពាវនាវឲ្យពលរដ្ឋមានការប្រុងប្រយ័ត្ន និងការពារសុខភាពក្នុងអំឡុងពេលអាកាសធាតុក្តៅ ខណៈអាកាសធាតុក្តៅខ្លាំងពេកធ្វើឲ្យប៉ះពាល់សុខភាពបណ្តាលឱ្យឈឺ និងអាចស្លាប់បាន។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលចេញនៅព្រឹកថ្ងៃទី១០…

ទិដ្ឋភាពចរាចរនៅលើ «ស្ពានបេតុងឫស្សីកែវ» នៅព្រឹកថ្ងៃទី១០ មេសា

ភ្នំពេញ៖ ស្ពានបេតុងឫស្សីកែវ ចាប់ផ្តើមបើកឱ្យគ្រប់យានជំនិះឆ្លងកាត់ជាបណ្តោះអាសន្ននៅព្រឹកថ្ងៃនេះតទៅ ដើម្បីសម្រួលដល់ពលរដ្ឋធ្វើដំណើរនាឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ។

លោក ហ៊ុន ម៉ាណែត៖ កម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា គឺពង្រឹងគុណភាពអប់រំ

ភ្នំពេញ៖ សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថា្នក់កណ្តាល លោក ហ៊ុន ម៉ាណែត បានលើកឡើងថា ខណៈរដ្ឋាភិបាលបាននិងកំពុងពង្រីកវិស័យអប់រំឱ្យកាន់តែកៀកជិតបំផុតនៅតាមមូលដ្ឋាន…

ប្រជាជនក្រីក្រនៅខណ្ឌទួលគោកជិត ១ពាន់នាក់បានទទួលការពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃពីសមាគម TYDA

ភ្នំពេញ៖ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានចុះពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃជូនដល់ប្រជាពលរដ្ឋជិត ១ពាន់នាក់ ស្ថិតនៅក្នុងបរិវេណសាលាបឋមសិក្សាទួលគោក សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ…

អតីតមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងលើកឡើងពីភាពខ្សោយដែលនាំឱ្យរលំរលាយគណបក្ស

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់គណបក្ស៣ ដែលធ្លាប់កាន់ការជានាយខុទ្ទកាល័យគណបក្សហ្វ៊ុនស៊ីនប៉ិច គណបក្សរាស្ត្រនិយម និងគណបក្សសង្គ្រោះជាតិ លោក គង់ ហ៊ុនធារិទ្ធ បានទម្លាយពីភាពខ្សោយរបស់ក្រុមប្រឆាំងដែលនាំឱ្យគណបក្សទាំងនោះរំលំរលាយបាត់បង់ជំនឿចិត្តពីពលរដ្ឋនោះគឺដោយសារភាពលោភលន់…

គណបក្សប្រជាជនរាជធានីភ្នំពេញបង្កើតសាខាចល័តតាមមូលដ្ឋានកៀគរបញ្ជូលសមាជិកថ្មី

ភ្នំពេញ៖ គណបក្សប្រជាជនរាជធានីភ្នំពេញបានសម្រេចបង្កើតសាខាចល័តគណបក្សដើម្បីកៀគរអ្នកគាំទ្របន្ថែម និងបានតែងតាំងអតីតមន្ត្រីគណបក្សប្រឆាំងជាប្រធានសាខាចល័តនេះ។

អតីតអ្នកសកម្មជនប្រឆាំងក្លាយជាអ្នកកៀគរសមាជិកឱ្យមកគាំទ្រគណបក្សប្រជាជន

ភ្នំពេញ៖ អតីតសមាជិកបក្សភ្លើងទៀនលោក ឆេង គឹមសេង បានក្លាយជាកៀគរសមាជិកឱ្យមកគាំទ្រគណបក្សប្រជាជន បន្ទាប់ពីបានចុះចូលជាមួយគណបក្សដ៏ធំមួយនេះ។

ស្ពានបេតុងឫស្សីកែវ នឹងបើកឱ្យឆ្លងកាត់ជាបណ្តោះអាសន្នចាប់ពីថ្ងៃទី១០ មេសា

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យរដ្ឋបាលរាជធានីភ្នំពេញបើកឱ្យពលរដ្ឋធ្វើដំណើរឆ្លងកាត់ស្ពានបេតុងឫស្សីកែវជាបណ្តោះអាសន្នចាប់ពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ តទៅ។ ទន្ទឹមនេះ ស្ពានដែកបាឡេឫស្សីកែវ…

សច្ចធម៌ អហិង្សា ស្មារតីខ្មែរតែមួយ និងការភ្ជាប់ទំនាក់ទំនងគឺជាអ្វីដែលយុវជនបក្សប្រជាជនក្រៅប្រទេសតែងប្រកាន់ខ្ជាប់

ភ្នំពេញ៖ លោក ហ៊ុន ម៉ាណែត បានលើកឡើងថា ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជាក្រៅប្រទេស តែងប្រកាន់ខ្ជាប់នូវគោលការណ៍សាមញ្ញ ៤ យ៉ាងគឺ សច្ចធម៌ អហិង្សា ស្មារតីខ្មែរតែមួយ និងការភ្ជាប់ទំនាក់ទំនងរវាងខ្មែរ…

Manchester United ហក់ឡើងទៅលេខ ៣ ក្រោយឈ្នះ Everton ២-០

កីឡាករពីររូបរបស់ Manchester United គឺកីឡាករ Scott McTominay និង Anthony Martial បានរួមគ្នាស៊ុតបញ្ចូលទីម្នាក់មួយគ្រាប់ឱ្យក្លិបយកជ័យជម្នះ ២-០ ទៅលើ Everton ល្ងាចមិញនេះ និងប្រជែង Newcastle United ឡើងមកកាន់ចំណាត់ថ្នាក់លេខ…

រដ្ឋមន្រ្តីការបរទេសអាមេរិកនឹងធ្វើទស្សនកិច្ចមកកាន់ប្រទេសវៀតណាមនាសប្តាហ៍ក្រោយ

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសវៀតណាមនាសប្តាហ៍ក្រោយនេះ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនក្នុងការជំរុញទំនាក់ទំនងការទូតជាមួយទីក្រុងហាណូយឱ្យកាន់តែខ្ពស់នៅឆ្នាំនេះ។

ព្រះរាជក្រឹត្យថ្មីអនុញ្ញាតឲ្យចៅក្រមសាលាឧទ្ធរណ៍អាចធ្វើការដល់អាយុ ៦៥ឆ្នាំ

ភ្នំពេញ៖ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី បានសម្រេចឡាយព្រះហស្តលេខាលើព្រះរាជក្រឹត្យថ្មីដែលអនុញ្ញាតឲ្យចៅក្រមនិងព្រះរាជអាជ្ញាណនៃសាលាឧទ្ធរណ៍អាចធ្វើការបានដល់អាយុ ៦៥ឆ្នាំ។

លោក ឯម ច័ន្ទមករា អបអរសាទរជូនចំពោះលោកស្រី ម៉ែន សំអន ដែលទទួលគោរមងារជា សម្ដេច

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា បានចូលរួមអបអរសាទរជូនចំពោះលោកស្រី ម៉ែន សំអន ដែលត្រូវបានព្រះមហាក្សត្រប្រោសព្រះរាជទានគោរមងារជា «សម្ដេច»…

លោកស្រី ម៉ែន សំអន ត្រូវបានព្រះមហាក្សត្រប្រទានគោរមងារជា «សម្ដេច»

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភាព្រឹទ្ធសភា លោកស្រី ម៉ែន សំអន ត្រូវបានព្រះមហាក្សត្រប្រទានគោរមងារជា «សម្ដេច»។

ជនល្មើស ៣នាក់ដែលបានប្លន់សម្លាប់ XXXTentacion ត្រូវផ្តន្ទាទោសជាប់ពន្ធនាគារអស់មួយជីវិត

ជនជាប់ចោទជាបុរសចំនួន ៣នាក់ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិត ពាក់ព័ន្ធទៅនឹងករណីនៃបទឃាតកម្ម អំឡុងពេលប្លន់ទៅលើតារារ៉េបអាមេរិក XXXTentacion។

រដ្ឋាភិបាលរុស្សីចោទប្រកាន់ទៅលើអ្នកសារព័ត៌មានអាមេរិកម្នាក់ពីបទចារកម្ម

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់រុស្សីបានឱ្យដឹងថា អ្នកកាសែតសញ្ជាតិអាមេរិក លោក Evan Gershkovich ត្រូវបានចោទប្រកាន់ពីបទចារកម្ម បន្ទាប់ពីកងកម្លាំងរុស្សីបានឃាត់ខ្លួនលោកកាលពីសប្តាហ៍មុន នៅឯទីក្រុង Yekaterinburg

លោក ហ៊ុន ម៉ាណែត៖ សន្តិភាព និងស្ថិរភាព គឺជាបរិស្ថានអំណោយផលដ៏ធំបំផុតសម្រាប់សង្គមកម្ពុជាទាំងមូល

ភ្នំពេញ៖ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានលើកឡើងថា សន្តិភាព និងស្ថិរភាព គឺជាបរិស្ថានអំណោយផលដ៏ធំបំផុតសម្រាប់សង្គមកម្ពុជាទាំងមូល។

BREAKING NEWS: នាយករដ្ឋមន្ត្រីផ្ដល់ថវិកានឹងគ្រោងស្នើទៅព្រះមហាក្សត្រដើម្បីផ្ដល់សញ្ជាតិជូនកីឡាករ Thiago…

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជាបានលើកទឹកចិត្តដល់កីឡាករសញ្ជាតិប្រេស៊ីល Thiago Teixeira នូវថវិកាចំនួន ២០ ០០០ដុល្លារ និងគ្រោងស្នើគាល់ព្រះមហាក្សត្រផ្ដល់សញ្ជាតិដល់លោកផងដែរ។

នាយករដ្ឋមន្ត្រីថា សម្ដេចបានរៀនពីមនុស្សគ្រប់រូបដោយថា នរណាម្នាក់ក៏អាចជាគ្រូ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាអ្នកណាម្នាក់ក៏អាចរៀនបទពិសោធន៍ពីមនុស្សម្នាក់ទៀតបានដែរ ខណៈភាពជោគជ័យរបស់សម្ដេចគឺដោយសារសិក្សាពីមនុស្សគ្រប់រូបនៅកម្ពុជា។

នាយករដ្ឋមន្ត្រីយកត្រីងៀតនិងពងទាប្រៃទៅបរទេស

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញនូវអារម្មណ៍ស្រលាញ់ម្ហូបខ្មែរជានិច្ចបើទោះបីជាសម្ដេចបានចេញធ្វើដំណើរទស្សនកិច្ចទៅក្រៅប្រទេសក៏ដោយ។ សម្ដេចបានទម្លាយថា នៅពេលដែលសម្ដេចចេញទៅក្រៅប្រទេសម្ដងៗ…

នាយករដ្ឋមន្ត្រីបញ្ជាក់ជាថ្មីឲ្យធនាគារប្ដឹងរឹបអូសទ្រព្យសម្បត្តិពីជនណាដែលជំពាក់លុយហើយដើរបំផុសបំផុលកុំឲ្យសងបំណុលធនាគារ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានរំលឹកជាថ្មីជំរុញទៅដល់ស្ថាប័នធនាគារនិងមីក្រូហិរញ្ញវត្ថុប្ដឹងរូបអូសទ្រព្យសម្បត្តិពីជនណាដែលជំពាក់លុយហើយដើរបំផុសបំផុលកុំឲ្យពលរដ្ឋសងលុយដល់ធនាគារ។

នាយករដ្ឋមន្ត្រីប្រកាសថា មានតែគណបក្សប្រជាជនមួយគត់ដែលអាចគ្រប់គ្រងសន្តិភាព

ភ្នំពេញ៖ នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា មានតែគណបក្សប្រជាជនមួយគត់ដែលអាចគ្រប់គ្រងនិងថែរក្សាសន្តិភាពនៅក្នុងប្រទេសកម្ពុជាបាន។

កម្ពុជា គឺជារដ្ឋដែលមានភាពធន់ខាងសេដ្ឋកិច្ច

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាកម្ពុជា គឺជារដ្ឋមួយដែលមានភាពធន់ខាងសេដ្ឋកិច្ច ដែលអាចពិសោធន៍បានឃើញរួចមកហើយតាមរយៈវិបត្តិនៃជំងឺកូវីដ-១៩ ដែលកម្ពុជាធ្លាប់ឆ្លងកាត់កន្លងមក។

១ខែ រដ្ឋចំណាយ ៤០លានដុល្លាជួយដល់ជនងាយរងគ្រោះ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ក្នុងមួយខែរដ្ឋចំណាយលុយអស់ប្រមាណជា ៤០លានដុល្លារអាមេរិកជួយទៅដល់ជនងាយរងគ្រោះពីជំងឺកូវីដ-១៩ និងអតិផរណានៅក្នុងសង្គម។

នាយករដ្ឋមន្ត្រីជោគជ័យមករហូតតែមិនដែលតាំងខ្លួនជាគ្រូជោគជ័យទេ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា តាមរយៈការជ្រោមជ្រែងពីក្រុមគ្រួសារនិងភរិយា បានធ្វើឲ្យសម្ដេចជោគជ័យទាំងនយោបាយនិងគ្រួសារ។ បើទោះជាទទួលបានជោគជ័យបែបនេះក្ដីក៏សម្ដេចមិនដែលតាំងខ្លួនជាគ្រូជោគជ័យនោះទេ។

នាយករដ្ឋមន្ត្រីថាភាពជោគជ័យរបស់សម្ដេចបានដោយភរិយា

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានអរគុណចំពោះភរិយារបស់សម្ដេច ដែលបានជួយជ្រុំជ្រែង ទំនុកបម្រុង គិតគូរបានល្អិតល្អន់ ជូនចំពោះសម្ដេចដែលធ្វើឲ្យសម្ដេចទទួលបានជ័យជំនះនិងជោគជ័យរហូតដល់បច្ចុប្បន្ន។

សម្ដេចតេជោ៖ ពុទ្ធចក្រនិងអាណាចក្រមិនអាចកាត់ផ្ដាច់ពីគ្នាបាន

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងពីសុខដុមនីយកម្មនៃពុទ្ធសាសនាជាមួយនឹងការវិវត្តិសង្គមជាតិ។ សម្ដេចបានលើកឡើងអំពីប្រទេសកម្ពុជានៅក្នុងពេលដែលមានសង្គ្រាមមិនត្រឹមតែប៉ះពាល់តែលើសង្គមជាតិប៉ុណ្ណោះទេក៏ប៉ុន្តែវិស័យសាសនាក៏ត្រូវរងគ្រោះផងដែរ។

ព្រះសង្ឃមានចំនួនជាងពាក់កណ្ដាលនៃកងទ័ពនៅកម្ពុជា

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថាចាប់តាំងពីបានរំដោះប្រទេសចេញពីរបស់ខ្មែរក្រហមមក វិស័យព្រះពុទ្ធសាសនាត្រូវបានលើកតម្កើនជាខ្លាំង ដែលអាចឃើញថាបច្ចុប្បន្នមានព្រះសង្ឃដល់ទៅជាង ៥ម៉ឺននាក់នៅទូទាំងប្រទេស។

នាយករដ្ឋមន្ត្រីសុំការអភ័យទោសពីអាចារ្យចំពោះការលើកពេលជួប

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានស្នើសុំការអភ័យទោសពីអាចារ្យ អាចារិនី ចំពោះការពន្យារពេលជំនួបមកកាន់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣។

ទស្សនាការផ្សាយផ្ទាល់: នាយករដ្ឋមន្ត្រីអញ្ជើញជួបសំណេះសំណាលជាមួយអាចារ្យជាលើកទី៨

ទស្សនាការផ្សាយផ្ទាល់: នាយករដ្ឋមន្ត្រីអញ្ជើញជួបសំណេះសំណាលជាមួយអាចារ្យជាលើកទី៨

សាលាអន្តរជាតិដែលនាំយកកម្មវិធីសិក្សាស្តង់ដារពីចក្រភពអង់គ្លេសនឹងមានវត្តមានលើទឹកដីជ្រោយចង្វារ

ភ្នំពេញ៖ ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន និង ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បានចុះកិច្ចព្រមព្រៀងអនុសារណៈយោគយល់គ្នា ជាមួយនឹងក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន ដើម្បីបង្កើតសាខាថ្មីនៃសាលារៀនអន្តរជាតិសៅប្រ៊ីដកម្ពុជា នៅលើទឹកដីទីក្រុងអ័រគីដេ…

រាជរដ្ឋាភិបាលឱ្យក្រសួងសាធារណការសិក្សាគម្រោងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់រវាងកម្ពុជា-ឡាវ

ភ្នំពេញ៖ នាសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ចង់បង្កើតឱ្យមានគម្រោងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់រវាងប្រទេសកម្ពុជា និងប្រទេសឡាវ។

នាយករដ្ឋមន្ត្រីលើកទឹកចិត្តឱ្យស្ថាប័នមេក្រូហិរញ្ញវត្ថុប្ដឹងអ្នកដែលញុះញង់មិនឱ្យពលរដ្ឋសងលុយ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានជំរុញទៅដល់ស្ថាប័នមីក្រូហិរញ្ញវត្ថុឱ្យអនុវត្តចំណាត់ការតាមផ្លូវច្បាប់ ចំពោះបុគ្គលដែលញុះញង់និងឃោសនាមិនឱ្យសងត្រឡប់ ឬចេញមកនិយាយបំផុសចលនាមិនឱ្យសងបំណុល។

នាយករដ្ឋមន្ត្រីជំរុញនៅកម្ពុជាបន្តអនុវត្តគោលនយោបាយទំនាក់ទំនងការទូតល្អជាមួយបរទេស

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានជំរុញទៅដល់ក្រសួងការបរទេស ធ្វើយ៉ាងណាជំរុញទំនាក់ទំនងល្អជាមួយរដ្ឋបរទេសទាំងអស់។

ជប៉ុននឹងផ្តល់ទឹកប្រាក់ជាង១៨លានដុល្លារលើគម្រោងស្តារប្រព័ន្ធស្រោចស្រព និងរំដោះទឹកនៅភ្នំពេញ

ភ្នំពេញ៖ ជប៉ុននឹងផ្តល់ឥណទានសម្បទានប្រមាណ១៨លានដុល្លារ លើគម្រោងកែលម្អប្រព័ន្ធស្រោចស្រព និង ប្រព័ន្ធរំដោះទឹក ក្នុងតំបន់ភាគនិរតី នៃរាជធានីភ្នំពេញ។

អង់គ្លេសយកឈ្នះប្រេស៊ីលដោយបាល់ប៉េណាល់ទីកាត់សេចក្តី គ្រងជើងឯក Finalissima

ក្រុមជម្រើសជាតិនារីអង់គ្លេស បានយកឈ្នះក្រុមជម្រើសជាតិនារីប្រេស៊ីលដោយបាល់​១១ម៉ែត្រកាត់សេចក្ដី ក្នុងការប្រកួតដណ្តើមជើងឯកពានរង្វាន់ Women's Finalissima ដែលជាពានរង្វាន់អន្តរជាតិលើកទីពីរជាប់គ្នាដែលក្រុមជម្រើសជាតិនារីអង់គ្លេសធ្វើបាន…

វៀតណាមបញ្ជូនប្រតិភូទ័ពជើងគោកមកជូនពរពិធីចូលឆ្នាំថ្មីទ័ពជើងគោកកម្ពុជា

ភ្នំពេញ៖ នារសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានទទួលជួបសំណេះសំណាលជាមួយគណៈប្រតិភូបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន នៃក្រសួងការពារប្រទេស…

នាយករដ្ឋមន្រ្តីអ៉ីស្រាអែលប្រាប់ថានឹងទូទាត់ចំពោះការវាយប្រហាររ៉ុក្កែតចេញពីប្រទេសលីបង់

យន្តហោះរបស់អ៉ីស្រាអែលបានធ្វើការវាយប្រហារទីតាំងនានានៅទូទាំងតំបន់ហ្គាហ្សានៅថ្ងៃសុក្រ ទី០៧ ខែមេសានេះ ជាការសងសឹកឆ្លើយតបចំពោះការបាញ់គ្រាប់រ៉ុក្កែតពីប្រទេសលីបង់ ខណៈដែលភាពតានតឹងនៅតែបន្តកើតមានឡើងបន្ទាប់ពីការវាយឆ្មក់របស់ប៉ូលិសទៅលើវិហារអ៊ីស្លាម…

ក្រសួងអប់រំណែនាំគ្រឹះស្ថានបឋមសិក្សាឯកជនឱ្យបញ្ជ្រាបវប្បធម៌ និងអរិយធម៌ខ្មែរក្នុងម៉ោងសិក្សា

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានណែនាំគ្រឹះស្ថានបឋមសិក្សាឯកជន ពង្រឹងការអនុវត្តកម្មវិធីសិក្សាភាសាខ្មែរ ដើម្បីបណ្តុះទម្លាប់សិស្សឱ្យចេះនិយាយភាសាខ្មែរសម្រាប់ទំនាក់ទំនងក្នុងក្រុមគ្រួសារ និងសង្គម។ ជាមួយគ្នានេះ…

ស្ថានទូតអូស្ត្រាលីរៀបចំពិធីសូត្រមន្តស្វាគមន៍ឆ្នាំថ្មី តាមប្រពៃណីវប្បធម៌ខ្មែរ

ភ្នំពេញ៖ ស្ថានទូតអូស្ត្រាលីនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ បានរៀបចំពិធីសូត្រមន្តដើម្បីស្វាគមន៍ឆ្នាំថ្មី ឆ្នាំថោះ តាមប្រពៃណីកម្ពុជា ខណៈពិធីចូលឆ្នាំប្រពៃណីខ្មែរដែលកាន់តែខិតជិតមកដល់។

ជនជាតិជប៉ុន ១៩នាក់នៅកម្ពុជាត្រូវចាប់ខ្លួនពីបទឆបោកតាមទូរស័ព្ទ

ភ្នំពេញ៖ ជនជាតិជប៉ុនចំនួន ១៩នាក់ដែលរស់នៅកម្ពុជា ត្រូវបានប៉ូលីសទីក្រុងតូក្យូ រាយការណ៍ថា បានឆបោកជនជាតិជប៉ុននៅប្រទេសជប៉ុនតាមទូរស័ព្ទអំឡុងខែមករា ឆ្នាំ២០២៣។ តាមការផ្សាយរបស់សារព័ត៌មាន NHK នៅថ្ងៃទី០៧ ខែមេសា…

ស្ត្រីកម្ពុជា ៩៩ភាគរយ សម្រាលកូនដោយអ្នកសេវាសុខភាពជំនាញខណៈអត្រាមរណភាពទារកទើបកើតក៏មានការបានធ្លាក់ចុះ

ភ្នំពេញ៖ បច្ចុប្បន្នស្ត្រីកម្ពុជាជាង ៩៩% បានសម្រាលកូនដោយអ្នកផ្តល់សេវាសុខភាពជំនាញ ដែលខណៈក្នុងរយៈពេលពីរទសវត្សរ៍កន្លងមក អត្រាមរណភាពទារកទើបនឹងកើតបានធ្លាក់ចុះយ៉ាងឆាប់រហ័ស។

លោក ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលតែងចាត់ទុកការរក្សាសន្តិភាពជាអាទិភាពធំចម្បង

ភ្នំពេញ៖ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានលើកឡើងថា រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងកសាងប្រទេសជាតិពីផេះផង់នៃសង្គ្រាម រហូតបានក្លាយជាសេដ្ឋកិច្ចមួយប្រកបដោយភាពរស់រវើក។

និស្សិតជាប់លេខ១ ពីការផលិតឧបករណ៍តាមដានស្ថានភាពទឹកទន្លេ

ភ្នំពេញ៖ និស្សិតកម្ពុជា ៣ក្រុមទទួលបានចំណាត់ថ្នាក់លេខ១ ពីការប្រកួតប្រជែងបច្ចេកវិទ្យាតាមដានទន្លេ ដោយទទួលបានទឹកប្រាក់ ៥ពាន់ដុល្លារអាមេរិកក្នុងមួយក្រុម។

ប្រធានាធិបតីម៉ិកស៊ិករិះគន់អាមេរិកចំពោះការចោទប្រកាន់លោកដូណាល់ត្រាំពីបទឧក្រិដ្ឋ

ម៉ិកស៊ិកកូ៖ ប្រធានាធិបតីម៉ិកស៊ិកកូ លោក Andres Manuel Lopez Obrador បានលើកឡើងថា លោកមិនយល់ស្របនឹងការចោទប្រកាន់បទព្រហ្មទណ្ឌនានា ដោយសហរដ្ឋអាមេរិកប្រឆាំងនឹងអតីតប្រធានាធិបតី ដូណាល់ត្រាំ នោះទេ ដោយយល់ថាការចោទប្រកាន់នេះស្ថិតពាក់ព័ន្ធនឹងហេតុផលនយោបាយច្រើនជាង។

គ.ជ.ប បញ្ជាក់ពីលក្ខខណ្ឌមួយចំនួនសម្រាប់ចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតសម្រាប់អាណត្តិទី៧

ភ្នំពេញ៖ គណកម្មាធិការជាតិរៀបចំការបោះឆ្នោតបានជម្រាបដល់គណបក្សដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃរួចហើយ និងមានបំណងសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតអាណត្តិទី៧ ឆ្នាំ២០២៣ ឱ្យបំពេញនូវនូវបែបបទ និងពាក្យសុំមកកាន់…

អាហ្សង់ទីនឡើងមកឈរចំណាត់ថ្នាក់លេខ១លើតារាង FIFA Ranking

ជើងឯកបាល់ទាត់ពិភពលោកអាហ្សង់ទីនបានទម្លាក់ប្រេស៊ីលចេញពីតំណែងលេខ ១ នៃតារាង FIFA Ranking និងឡើងទៅកាន់កាប់តំណែងលេខ ១ ជំនួសវិញ ក្រោយពីមានគម្លាតនិងតាមពីក្រោយជាង ៦ឆ្នាំ។

កាន់តែជិតចូលឆ្នាំ ខេត្តសៀមរាបនៅតែបន្តរងគ្រោះពីខ្យល់កន្ត្រាក់

សៀមរាប៖ ខ្យល់កន្ត្រាក់នៅខេត្តសៀមរាបកាលពីវេលាទៀបភ្លឺ ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ បណ្តាលឱ្យខូចខាតហេដ្ឋារចនាសម័្ពន្ធ និងប៉ះពាល់ដល់ប្រជាពលរដ្ឋក្នុងភូមិបាគងចំនួន ៣ឃុំ ខណៈនាយករដ្ឋបាលខេត្តសៀមរាបបញ្ចាក់ថានឹងរៀបចំជួសជុលឡើងវិញទាន់ពេលវេលា…

ប្រធានាធិបតីបារាំងស្នើប្រធានាធិបតីចិនឱ្យជំរុញកិច្ចចរចាសន្តិភាពរវាងរុស្សី និងអ៊ុយក្រែន

ប្រធានាធិបតីបារាំង លោក Emmanuel Macron បានជំរុញឱ្យប្រធានាធិបតីចិន Xi Jinping លើកឡើងនូវហេតុផលទៅកាន់សម្ព័ន្ធមិត្តរបស់ខ្លួនគឺរុស្សី ក្នុងគោលបំណងបញ្ចប់សង្គ្រាមជាមួយអ៊ុយក្រែន

រាជធានី-ខេត្ត ចំនួន១៥ ត្រូវបានដាក់ជាតំបន់ដែលមានអត្រាគ្រោះថ្នាក់ចរាចរណ៍ខ្ពស់បំផុត

ភ្នំពេញ៖ ផែនការទស្សវត្សសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី២ បានកំណត់រាជធានីនិងខេត្ត ចំនួន១៦ ជាតំបន់ដែលមានអត្រាអ្នកស្លាប់ និងរបួសខ្ពស់បំផុតដែលត្រូវយកចិត្តទុកដាក់។

FIFA ដាក់បំរាមអតីតប្រធានសហព័ន្ធបាល់ទាត់ប៉េរូមិនឱ្យពាក់ព័ន្ធនឹងបាល់ទាត់មួយជីវិត

អតីតប្រធានសហព័ន្ធបាល់ទាត់ប៉េរូ លោក Manuel Burga Seoane ត្រូវបានរងបំរាមមិនឱ្យពាក់ព័ន្ធនឹងសកម្មភាពបាល់ទាត់អស់មួយជីវិតពីសំណាក់ FIFA បន្ទាប់ពីលោកត្រូវបានគេរកឃើញថាបានចូលរួមក្នុងការរៀបចំគម្រោងនៃការប្រព្រឹត្តអំពើពុករលួយ។…

ទំនប់វារីអគ្គិសនីចំនួន២ ថែមទៀតត្រូវបានគណៈរដ្ឋមន្ត្រីអនុម័តបន្ថែម

ភ្នំពេញ៖ គណៈរដ្ឋមន្ត្រីបានអនុម័តគម្រោងសាងសង់ទំនប់វារីអគ្គិសនីចំនួន២ បន្ថែមទៀត ដើម្បីធានានិរន្តភាពនៃការរៀបចំអភិវឌ្ឍគម្រោង វិស័យថាមពលអគ្គិសនីបន្តទៀត ទៅតាមពេលវេលាដែលបានគ្រោងក្នុងផែនការមេ ធ្វើយ៉ាងណាឱ្យការ…

BREAKING NEWS: កម្ពុជាចេញផ្សាយស្ថិតិជំងឺកូវីដ-១៩ ប្រចាំថ្ងៃទី៧ មេសា ២០២៣

ភ្នំពេញ៖ នៅថ្ងៃទី៧ មេសា ២០២៣នេះ កម្ពុជាមិនមានករណីឆ្លងជំងឺកូវីដ-១៩, និងមិនមានអ្នកជំងឺជាសះស្បើយ​, ក្នុងនោះមិនមានករណីនាំចូលថ្មី​​, និងពុំមានអ្នកស្លាប់នោះទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល…

លោក ហ៊ុន ម៉ានិត ត្រូវបានតែងតាំងជាមេបញ្ជាការរងទ័ពជើងគោកជាផ្លូវការ

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ត្រូវបានតែងតាំងជាមេបញ្ជាការរងទ័ពជើងគោកជាផ្លូវការនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ ក្រោមអធិបតីរបស់មេបញ្ជាការទ័ពជើងគោកនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត។

ក្រសួងបរិស្ថាន ចាប់ផ្តើមធ្វើយុទ្ធនាការ «អន្ទាក់សូន្យ» ដំណាក់កាលទី២ នៅខេត្តពោធិ៍សាត់

ពោធិ៍សាត់៖ ក្រសួងបរិស្ថាន អង្គការអភិរក្សសត្វព្រៃនៅកម្ពុជាជាច្រើន និងស្ថាប័នពាក់ព័ន្ធ បានរួមគ្នារៀបចំយុទ្ធនាការ «អន្ទាក់សូន្យ» ដំណាក់កាលទី២ ដោយផ្តើមចេញពីខេត្តពោធិ៍សាត់មុនគេគឺនៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣។

លោក ហ៊ុន ម៉ាណែត បញ្ជាដល់ទ័ពជើងគោកត្រៀមកម្លាំងការពារសន្ដិសុខ ស្ថិរភាព ក្នុងដំណើរការស៊ីហ្គេម និងការបោះឆ្នោតខាងមុខ

ភ្នំពេញ៖ មេទ័ពជើងគោក នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានបញ្ជាដល់ស្ថាប័ន-កងឯកភាពចំណុះទ័ពជើងគោកទាំងអស់ត្រៀមអនុវត្តន៍នូវភារកិច្ចស្នូល និងអនុវត្តន៍នូវបញ្ជាការពីរាជរដ្ឋាភិបាលពិសេសត្រៀមមធ្យោបាយជួយសង្គ្រោះពេលមានគ្រោះមហន្តរាយ…

លោក ចាន់ តារា ឡើងជាអភិបាលក្រុងអរិយក្សត្រ ហើយលោក អេង សុវិចិត្រ ឡើងជាអភិបាលក្រុងសំពៅពូន

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ បានចេញអនុក្រឹត្យផ្ទេរ លោក អេង សុវិចិត្រ ពីអភិបាលស្រុកកោះធំ ទៅជាអភិបាលក្រុងសំពៅពូន ខេត្តកណ្ដាលវិញ ដោយតែងតាំងលោក ឆែ វណ្ណឌី…

Frank Lampard ត្រឡប់មកវិញក្នុងនាមអ្នកចាត់ការបណ្តោះអាសន្នរបស់ Chelsea

លោក Frank Lampard បានវិលត្រឡប់មកកាន់ទឹកដី Stamford Bridge សាជាថ្មីម្តងទៀតក្នុងនាមជាអ្នកចាត់ការបណ្តោះអាសន្ន ពោលគឺលោកនឹងដឹកនាំ Chelsea រហូតដល់ចប់រដូវកាលនេះ

ក្រសួងទេសចរណ៍ បកស្រាយមតិរិះគន់លើរូបភាពផ្សព្វផ្សាយសារខ្លីៗនៃអច្ឆរិយភាពទាំង១០

ភ្នំពេញ៖ ជុំវិញការបង្ហោះរូបភាពដែលផ្សព្វផ្សាយអំពីសារខ្លីៗ នៃអច្ឆរិយភាពទាំង១០ របស់យុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣» កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ ដែលទទួលបានមតិរិះគន់ពីអ្នកបណ្តាញសង្គមជាច្រើនដែលចោទថាប្រើប្រាស់រូបភាពមិនត្រឹមត្រូវ…

បាតុកម្មនៅបារាំងផ្ទុះឡើងជាថ្មី ស្របពេលភាគីកំពុងរង់ចាំសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ

បាតុកររាប់សែននាក់បានដើរដង្ហែរ និងវាយលុកតាមដងផ្លូវនានានៅក្នុងប្រទេសបារាំងនាថ្ងៃព្រហស្បតិ៍នេះ នៅក្នុងការតវ៉ាមួយផ្សេងទៀត រួមជាមួយនិងការធ្វើកូដកម្មប្រឆាំងនឹងកំណែទម្រង់ប្រាក់សោធននិវត្តន៍របស់លោកប្រធានាធិបតី…

ចិនពង្រាយនាវាចម្បាំងជុំវិញកោះតៃវ៉ាន់ ក្រោយជំនួបជាមួយប្រធានសភាអាមេរិក

ប្រទេសចិនបានដាក់ពង្រាយនាវាចម្បាំងឆ្លងកាត់ដែនទឹកជុំវិញកោះតៃវ៉ាន់នាថ្ងៃទី០៦ ខែមេសានេះ ខណៈដែលចិនបានប្តេជ្ញាថាខ្លួននឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត់ និងដោយបង្ខំចំពោះប្រធានាធិបតីតៃវ៉ាន់ដែលបានជួបជាមួយប្រធានសភាអាមេរិក…

UEFA ប្រកាសប្រទេសទទួលសិទ្ធិជាម្ចាស់ផ្ទះជើងឯកស្រ្តីទ្វីបអឺរ៉ុប ឆ្នាំ២០២៥

បើតាមសេចក្តីប្រកាសព័ត៌៌មានជាផ្លូវការរបស់ UEFA បានឱ្យដឹងថា ​ប្រទេសស្វីសនឹងក្លាយទៅជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រកួតជើងឯកស្រ្តីទ្វីបអឺរ៉ុប ឬ Women's European Championship នាឆ្នាំ២០២៥ខាងមុខនេះ។

លោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ ត្រូវព្រះមហាក្សត្រលើកលែងទោស

ភ្នំពេញ៖ លោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ ត្រូវបានព្រះមហាក្សត្រទ្រង់ឡាយព្រះហស្តលេខាលើព្រះរាជក្រឹត្យត្រាស់បង្គាប់លើកលែងទោស នាថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣។

លោក អ៉ិត សំហេង ប្រាប់និស្សិតខ្មែរនៅវៀតណាមឱ្យខិតខំរៀនសូត្រដើម្បីក្លាយជាធនធានមនុស្សអភិវឌ្ឍសង្គមជាតិ

វៀតណាម៖ រដ្ឋមន្ត្រីក្រសួងការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៉ិត សំហេង បានដឹកនាំគណៈប្រតិភូដើម្បីចូលរួមកិច្ចប្រជុំថា្នក់រដ្ឋមន្រ្តីក្រសួងការងារនៅទីក្រុងហាណូយ ប្រទេសវៀតណាម។ ក្រោយបញ្ចប់កិច្ចប្រជុំ នាពឹ្រកថ្ងៃទី០៦…

G-Devith អំពាវនាវឱ្យទៅទស្សនាភាពយន្តឯកសារ «ទេពហត្ថា»

ភ្នំពេញ៖ តារាចម្រៀងរ៉េប ងួន ចាន់ដេវីត ឬ G-Devith បានអំពាវនាវឱ្យអ្នកគាំទ្ររបស់លោកទៅទស្សនាភាពយន្តឯកសារ ទេពហត្ថា នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ នៅរោងភាពយន្ត legend Noro Mall។

ដូណាល់ត្រាំនៅតែអាចឈរឈ្មោះជាប្រធានាធិបតីបានបន្ទាប់ពីត្រូវបានតុលាការចោទប្រកាន់

អន្តរជាតិ៖ ការចោទប្រកាន់របស់តុលាការទីក្រុងញ៉ូវយ៉កលើកលោក ដូណាល់ ត្រាំ ពាក់ព័ន្ធនឹងរឿងឱ្យលុយបិទមាត់តួអាសអាភាសអំពីទំនាក់ទំនងស៊ីជម្រៅរបស់លោកកាលពីចុងខែមីនា ឆ្នាំ២០២៣ មិនអាចរារាំងលោកត្រាំពីបំណងក្នុងការវិលត្រលប់ជាប្រធានាធិបតីអាមេរិកជាថ្មីក្នុងឆ្នាំ២០២៤…

កម្លាំងសមត្ថកិច្ចជាង ១០ម៉ឺននាក់ នឹងត្រៀមដាក់ការពារក្នុងដំណើរការរៀបចំបោះឆ្នោតខាងមុខ

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ថ្លែងថាកម្លាំងសមត្ថកិច្ចប្រមាណជាង ១០ម៉ឺននាក់ នឹងត្រូវដាក់ឱ្យការពាររក្សាសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងអំឡុងពេលដំណើរការរៀបចំការបោះឆ្នោតជ្រើសរើសតំណាងរាស្ដ្រនីតិកាលទី៧ ខាងមុខនេះ។

អ្នកអត់មានគម្រោងទៅស្រុកកំណើត និងដើរលេងតាមខេត្តពេលចូលឆ្នាំ អាចទៅកម្សាន្តលេងនៅ «សង្រ្កាន្តវត្តភ្នំ»

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំ «សង្រ្កាន្តវត្តភ្នំ» នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង៨នាទីព្រឹក ដល់ម៉ោង៨យប់។

សហព័ន្ធកីឡាមួយថៃប្រកាសដកលោក Tiago ចេញពីបញ្ជីរបស់ខ្លួនក្រោយបង្ហាញការគាំទ្រគុនខ្មែរ

បាងកក៖ សហព័ន្ធកីឡាមួយថៃ WMO World Muay Thai Organization បានប្រកាសដកលោក Tiago ចេញបញ្ជីកីឡារបស់ខ្លួន ដោយថាលោក Tiago បានបង្ហាញសកម្មភាពមិនសមរម្យ និងក្រោមហេតុផលនយោបាយ។

រដ្ឋមន្ត្រីមហាផ្ទៃណែនាំកងកម្លាំងសមត្ថកិច្ចឱ្យមានតម្លាភាពដល់គ្រប់គណបក្សនយោបាយក្នុងដំណើរការរៀបចំបោះឆ្នោត…

ភ្នំពេញ ៖ រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង បានណែនាំកងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ ជាពិសេសភ្នាក់សន្ដិសុខបោះឆ្នោតទាំងអស់ ត្រូវបង្កលក្ខណៈងាយស្រួលដល់គណបក្សនយោបាយ ប្រកបដោយតម្លាភាព និងគ្មានការរើសអើង។

កម្ពុជាស្នើអង់គ្លេសចែករំលែកបទពិសោធន៍ពង្រឹងសមត្ថភាពកងកម្លាំងប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន

ភ្នំពេញ៖ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជាបានបេ្តជ្ញាចិត្តខ្ពស់ក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ បទល្មើសការជួញដូរមនុស្ស…

កម្ពុជាលើកបង្ហាញក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្សពីកិច្ចប្រឹងប្រែង និងវឌ្ឍនភាពលើវិស័យសិទ្ធិមនុស្សនៅទីក្រុងហ្សឺណែវ

ហ្សឺណែវ៖ ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃកម្ពុជាប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ បានឡើងថ្លែងបទអន្តរាគមន៍សរុបចំនួន២២ លើកបង្ហាញពីវឌ្ឍនភាពនិងសមិទ្ធផលរបស់កម្ពុជា លើទិដ្ឋភាពច្បាប់គោលនយោបាយ និងការអនុវត្តជាក់ស្ដែងក្នុងការលើកកម្ពស់និងការពារសិទ្ធិមនុស្សគ្រប់ប្រភេទ…

រដ្ឋាភិបាលតែងតាំងលោក ព្រាប កុយវឌ្ឍនៈ ជាអភិបាលក្រុងឧដុង្គម៉ែជ័យ ហើយលោក មួង ភី ជាអភិបាលស្រុកសាមគ្គីមុនីជ័យ

កំពង់ស្ពឺ៖ រាជរដ្ឋាភិបាលនាថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ បានចេញអនុក្រឹត្យតែងតាំង លោក ព្រាប កុយវឌ្ឍនៈ ជាអភិបាលក្រុងឧដុង្គម៉ែជ័យ ហើយតែងតាំង លោក មួង ភី ជាអភិបាលស្រុកសាមគ្គីមុនីជ័យ។

កម្ពុជាប្រកាសជ្រើសរើសបេក្ខភាពចូលរួមប្រកួតជាសកលផ្នែកព័ត៌មានវិទ្យាសម្រាប់យុវជនមានពិការភាព

ភ្នំពេញ៖ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ រៀបចំពិធីប្រកួតប្រជែងជាសកល ផ្នែកព័ត៌មានវិទ្យាសម្រាប់យុវជនមានពិការភាព និង អំពាវនាវដល់យុវជនមានពិការភាពគ្រប់ប្រភេទ ដើម្បីចូលរួមប្រកួតប្រជែងជាសកលផ្នែកព័ត៌មានវិទ្យាសម្រាប់យុវជនមានពិការភាព។

នាយករដ្ឋមន្ត្រីរម្លឹកពាក្យស្លោកខ្មែរមួយឱ្យក្រុមសេដ្ឋីនៅកម្ពុជាគិតពិចារណា

តាខ្មៅ៖ «អ្នកមានរក្សាខ្សត់ ដូចសំពត់ព័ទ្ធពីក្រៅ អ្នកប្រាជ្ញារក្សាខ្លៅ ដូចសំពៅពឹងសំប៉ាន» ជាពាក្យស្លោកដែលនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន សូត្ររម្លឹកទៅកាន់ក្រុមសេដ្ឋីដែលបានចូលទៅជួបសម្ដេច នៅព្រឹកថ្ងៃទី៦…

BREAKING NEWS: កម្ពុជាចេញផ្សាយស្ថិតិជំងឺកូវីដ-១៩ ប្រចាំថ្ងៃទី៦ មេសា ២០២៣

ភ្នំពេញ៖ នៅថ្ងៃទី៦ មេសា ២០២៣នេះ កម្ពុជាមិនមានករណីឆ្លងជំងឺកូវីដ-១៩, និងមិនមានអ្នកជំងឺជាសះស្បើយ​, ក្នុងនោះមិនមានករណីនាំចូលថ្មី​​, និងពុំមានអ្នកស្លាប់នោះទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល…

តើពូជស្រូវ «ចំប៉ីស៧០» ជាអ្វី?

ភ្នំពេញ៖ បន្ទាប់ពីឆ្លងកាត់ពិសោធន៍៩ឆ្នាំ កម្ពុជា-អូស្ត្រាលី បានដាក់ឱ្យប្រើប្រាស់ពូជស្រូវក្រអូបថ្មីមានឈ្មោះថា «ចំប៉ីស៧០»។ តើស្រូវប្រភេទថ្មីនេះមានលក្ខណៈពិសេសអ្វីទើបប្រើការពិសោធន៍ដល់ទៅជិត ១០ឆ្នាំទើបបង្ហាញនូវលទ្ធផល?

អតីតមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងថា ភាពរលំរលាយរបស់បក្សនេះឧបត្ថម្ភដោយមន្ត្រីគ្រាប់ល្ពៅ គ្មានសមត្ថភាព និងអត្មានិយម

ភ្នំពេញ៖ មន្រ្តីស្មោះម្នាក់នៃគណបក្ស ៣កន្លងមក ដែលរួមមានហ្វ៊ុនស៊ិនប៉ិច រាស្រ្តនិយម និងសង្រ្គោះជាតិ-CNRP ដែលធ្លាប់កាន់តួនាទីធំៗដូចជានាយកខុទ្ទកាល័យ និងធ្លាប់ធ្វើជារដ្ឋលេខាធិការក្រសួងមហាផ្ទៃផងលោក គង់ ហ៊ុនធារិទ្ធ…

សមាគមឧកញ៉ានឹងត្រូវអនុញ្ញាតឱ្យចូលរួមជាមួយនាយករដ្ឋមន្ត្រីក្នុងបេសកម្មលើកកម្ពស់ពាណិជ្ជកម្មកម្ពុជា

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ត្រូវបានស្នើធ្វើជាប្រធានកិត្តិយសនៃសមាគមឧកញ៉ាកម្ពុជា ខណៈសមាជិកនៃសមាគមសេដ្ឋីនៅកម្ពុជានេះនឹងត្រូវអនុញ្ញាតឱ្យចូលរួមជាមួយនាយករដ្ឋមន្ត្រីក្នុងបេសកម្មមួយចំនួនក្នុងនិងក្រៅប្រទេសដើម្បីជំរុញលើកកម្ពស់ការធ្វើពាណិជ្ជកម្ម…

ក្បួនដង្ហែភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានរ៉ាប៉ាហ្គេម បានធ្វើដំណើរដល់ម៉ាឡេស៊ីដែលជាប្រទេសទី៥

ម៉ាឡេស៊ី៖ ព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ធ្វើដំណើរដល់ទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ីហើយ កាលពីព្រឹកព្រលឹមថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ (ម៉ោងនៅម៉ាឡេស៊ី)។

នាយករដ្ឋមន្ត្រីប្រាប់ទៅអ្នកមានទាំងអស់ថា កុំភ្លេចកំណើតខ្លួនព្រោះចេញពីរបប ប៉ុល ពត មកគ្មានអ្នកមាននោះទេ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានចេញសារសំឡេងទាំងយប់ក្រោយពីសម្ដេចបានឃើញនូវឃ្លីបមួយដែលលោកស្រី តាំង ហ្គិចលាង បានប្រើប្រាស់ភាសាថា ប្រជាជនគឺជាអ្នកមានគីឡូស្រាល។ សម្ដេចបានផ្ដាំថាកុំភ្លេចកំណើតរបស់ខ្លួន…