ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ព័ត៌មានថ្មី

ពលរដ្ឋឆេករាប់ពាន់នាក់បានចេញមកធ្វើការតវ៉ាទាមទារឱ្យរដ្ឋាភិបាលលាលែងពីតំណែង

ពលរដ្ឋឆេករាប់ពាន់នាក់បានចេញមកធ្វើបាតុកម្មនៅទីលានកណ្តាលរដ្ឋធានី Prague នៅថ្ងៃអាទិត្យម្សិលមិញនេះ ដោយអំពាវនាវឱ្យរដ្ឋាភិបាលលាលែងពីតំណែង ខណៈដែលការតវ៉ានេះបានធ្វើឡើងជុំវិញបញ្ហានៃការកើនឡើងនៃអតិផរណា និងតម្លៃថាមពលខ្ពស់។

ភ្ញៀវទេសចរជាង ១៣លាននាក់ដើរកម្សាន្តលេងថ្ងៃចូលឆ្នាំ ក្នុងនោះសៀមរាប បាត់ដំបង ភ្នំពេញ និងកំពង់ចាម មានភ្ញៀវទេសចរច្រើនជាងគេ…

ភ្នំពេញ៖ ភ្ញៀវទេសចរជាតិ-អន្តរជាតិជាង ១៣លាននាក់បានដើរកម្សាន្តលេងនៅទូទាំងប្រទេសនៅថ្ងៃចូលឆ្នាំខ្មែរ ៣ថ្ងៃចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៣ ក្នុងនោះមានភ្ញៀវទេសចរជាតិចំនួនជាង ១៣លាន ១សែននាក់ ហើយភ្ញៀវទេសចរបរទេសជាង…

ខេត្តព្រះសីហនុមានភ្ញៀវទេសចរជិត ៩០ម៉ឺននាក់បានមកកម្សាន្តលេងក្នុងពិធីបុណ្យចូលឆ្នាំ ៣ថ្ងៃ

ខេត្តព្រះសីហនុ៖ ភ្ញៀវទេសចរ និងប្រជាពលរដ្ឋ ដែលដើរកម្សាន្ត នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ នៅខេត្តព្រះសីហនុមានចំនួន ៨៨៧ ៨៩៣នាក់។

កងទ័ពកម្ពុជា-វៀតណាម ជួបពិភាក្សាគ្នាដើម្បីលើកទិសដៅបន្តឆ្នាំ២០២៣

ភ្នំពេញ៖ មេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ លោក ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ បានជួបប្រជុំប្រចាំឆ្នាំជាមួយនឹងមេបញ្ជាការ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម…

ការជ្រើសរើសយុវជនមានពិការភាពដើម្បីប្រកួតកីឡាអេឡិចត្រូនិចវិញ្ញាសា MOBILE LEGENDS នឹងពន្យារពេលដល់ថ្ងៃទី២១…

ភ្នំពេញ៖ លេខាធិការដ្ឋាន និងក្រុមហ៊ុន TEAM TWO CO, LTD. ជូនដំណឹងស្ដីពីការជ្រើសរើសយុវជនមានពិការភាពចូលរួមបណ្តុះបណ្តាលត្រៀមប្រកួតប្រជែងជាតំបន់ផ្នែកកីឡាអេឡិចត្រូនិច សម្រាប់យុវជនពិការភាពឆ្នាំ២០២៣ ASEAN PARA…

ទោះចប់អង្គរសង្រ្កាន្ត ភ្ញៀវទេសចរនៅតែអាចប្រើ WiFi សាធារណៈដោយឥតគិតថ្លៃ

សៀមរាប៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា បន្តផ្តល់ជូន WiFi សាធារណៈឱ្យភ្ញៀវទេសចរប្រើប្រាស់ដោយឥតគិតថ្លៃ បើទោះបីចប់ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត។

ទស្សនាការផ្សាយបន្តផ្ទាល់: ពិធីដង្ហែភ្លើងគប់សម្រាប់ការប្រកួតកីឡាស៊ីហ្គេម-ប៉ារ៉ាហ្គេមនៅប្រទេសថៃនៅរសៀលថ្ងៃទី១៧…

ទស្សនាការផ្សាយបន្តផ្ទាល់: ពិធីដង្ហែភ្លើងគប់សម្រាប់ការប្រកួតកីឡាស៊ីហ្គេម-ប៉ារ៉ាហ្គេមនៅប្រទេសថៃនៅរសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣

សំណងជាង ១៧ម៉ឺនដុល្លារអាមេរិកត្រូវបានផ្តល់ឱ្យក្រុមគ្រួសារជនរងគ្រោះស្លាប់ដោយសារវ៉ាក់សាំងកូវីដ-១៩

ក្រុមគ្រួសារសពនៃស្រ្តីរងគ្រោះម្នាក់ដែលបានស្លាប់នៅអំឡុងត្រឹមរយៈពេល ៤ថ្ងៃបន្ទាប់ពីទទួលវ៉ាក់សាំងកូវីដ-១៩ (ដូសជំរុញ) បានទទួលសំណងចំនួន ២២៥,០០០ ដុល្លារសិង្ហបុរី ឬប្រមាណជា ១៧០,០០០ដុល្លារអាមេរិក ក្រោមកម្មវិធីជំនួយហិរញ្ញវត្ថុសម្រាប់បញ្ហាដែលកើតមានដោយសារវ៉ាក់សាំងកូវីដ-១៩…

ការប៉ះទង្គិចដ៏ខ្លាំងក្លានៃកងកម្លាំងប្រទេសស៊ូដង់សម្លាប់មនុស្សជាង ១០០នាក់

ការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាបានកើតឡើងនៅក្នុងរដ្ឋធានី Khartoum របស់ប្រទេសស៊ូដង់ បើទោះបីជាមានការផ្អាកការប្រយុទ្ធរយៈពេលមួយម៉ោងកាលពីថ្ងៃអាទិត្យម្សិលមិញនេះដើម្បីដោះស្រាយតម្រូវការមនុស្សធម៌ រួមទាំងការជម្លៀសអ្នករងរបួសនៅថ្ងៃទីពីរនៃការប្រយុទ្ធគ្នាដែលបានធ្វើឱ្យបុគ្គលិកអង្គការសហប្រជាជាតិ…

សង្រ្កាន្តវត្តភ្នំ ៣ថ្ងៃទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិប្រមាណ ១លាននាក់

ភ្នំពេញ៖ ចូលឆ្នាំខ្មែររយៈ ៣ថ្ងៃ សង្រ្កាន្តវត្តភ្នំ បានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណ ១លាននាក់ ក្នុងនោះមានភ្ញៀវទេសចរអន្តរជាតិចំនួនជិត ៣០០នាក់។ នេះបើតាមរបាយការណ៍ដែល EAC news ទទួលបានពីប្រធានមន្ទីរទេសចររាជធានីភ្នំពេញ…

នាយករដ្ឋមន្ត្រីជប៉ុនប្តេជ្ញានឹងការពារសុវត្ថិភាពសម្រាប់មេដឹកនាំក្នុងកិច្ចប្រជុំ G7 ក្រោយការវាយប្រហារដោយគ្រាប់បែកផ្សែង

ជប៉ុន៖ នាយករដ្ឋមន្រ្តីជប៉ុន លោក Fumio Kishida បានប្តេជ្ញាការពារមេដឹកនាំពិភពលោកឱ្យមានសុវត្ថិភាពក្នុងអំឡុងពេលកិច្ចប្រជុំ G7 នាពេលខាងមុខ មួយថ្ងៃបន្ទាប់ពីបុរសម្នាក់បានគប់វត្ថុដូចបំពង់ ដែលមើលទៅដូចជាគ្រាប់បែកផ្សែងដាក់នាយករដ្ឋមន្រ្តីក្នុងអំឡុងពេលនៅខាងក្រៅ។

ពលករខ្មែរធ្វើការនៅកូរ៉េ បានរួមចំណែកក្នុងការលើកកម្ពស់ជីវភាពគ្រួសារ និងជួយបង្កើនចរន្តសេដ្ឋកិច្ចជាតិ

កូរ៉េ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៉ិត សំហេង បានកោតសរសើរ និងថ្លែងអំណរគុណជូនដល់ពលករខ្មែរដែលធ្វើការនៅសាធារណរដ្ឋកូរ៉េ ដែលបានរួមចំណែកក្នុងការលើកកម្ពស់ជីវភាពគ្រួសារ និងជួយបង្កើនចរន្តសេដ្ឋកិច្ចជាតិថែមមួយកម្រិតទៀត។

រាជរដ្ឋាភិបាលបន្តពន្យារពេលការអនុវត្តបង់ពន្ធជាកញ្ចប់រហូតដល់ឆ្នាំ២០២៤ ដល់ក្រុមហ៊ុនសាងសង់បុរី

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញវិធានការគាំទ្រដល់ការអភិវឌ្ឍវិស័យសំណង់ និងអចលនទ្រព្យផ្នែកបុរី ដើម្បីរក្សាស្ថិរភាពនៃវិស័យសំណង់ និងអចលនទ្រព្យ ដែលត្រូវបានចាត់ទុកជាវិស័យអាទិភាពមួយក្នុងការគាំទ្រដល់កំណើនសេដ្ឋកិច្ចជារួម…

ចូលឆ្នាំខ្មែរ ៣ថ្ងៃ គ្រោះថ្នាក់ចរាចរណ៍សម្លាប់មនុស្សជាង ២០នាក់ បើនៅថៃសម្លាប់មនុស្សជិត ២០០នាក់

ភ្នំពេញ៖ ចូលឆ្នាំខ្មែរ ៣ថ្ងៃ ត្រូវនឹងថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៣ ករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងនៅទូទាំងប្រទេសចំនួន ៤៥ករណី ដែលបណ្តាលឱ្យមនុស្សចំនួន ២៥នាក់បានស្លាប់ និងរងរបួសធ្ងន់ស្រាលចំនួន ៩២នាក់។ នេះបើតាមរបាយការណ៍ដែលចេញផ្សាយដោយអគ្គស្នងការដ្ឋាននគរបាលជាតិ។

BREAKING NEWS: កម្ពុជាចេញផ្សាយស្ថិតិជំងឺកូវីដ-១៩ ប្រចាំថ្ងៃទី១៧ មេសា ២០២៣

ភ្នំពេញ៖ នៅថ្ងៃទី១៧ មេសា ២០២៣នេះ កម្ពុជាមិនមានករណីឆ្លងជំងឺកូវីដ-១៩, និងមិនមានអ្នកជំងឺជាសះស្បើយ​, ក្នុងនោះមិនមានករណីនាំចូលថ្មី​​, និងពុំមានអ្នកស្លាប់នោះទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល…

អាវុធហត្ថស្រុកព្រៃនប់អប់រំបុរសម្នាក់ដែលប្រព្រឹត្តអំពើអសីលធម៌លើនារី

ព្រះសីហនុ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃនប់ បានឃាត់ខ្លួនបុរសម្នាក់ដែលបានប្រព្រឹត្តអំពើអសីលធម៌លើនារីម្នាក់នៅចំណុចរង្វង់មូលព្រះថោងនាងនាគ ស្ថិតក្នុងភូមិសាស្រ្តស្រុកព្រៃនប់ ខេត្តព្រះសីហនុកាលពីថ្ងៃទី១៦…

សម្តេចតេជោ វាយកូនគោលដើម្បីសម្រកគីឡូ

ភ្នំពេញ៖ ក្រោយចប់ពិធីបុណ្យចូលឆ្នាំខ្មែរ នាព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានមកវាយកូនគោលនៅទីលានវាយកូនគោលដែលស្ថិតនៅក្នុងក្រុងតាខ្មៅដើម្បីឱ្យស្រកគីឡូ។

ចូលឆ្នាំខ្មែរ ៣ថ្ងៃ ខេត្តបន្ទាយមានជ័យមានភ្ញៀវទេសចរជាង ៦៥ម៉ឺននាក់

បន្ទាយមានជ័យ៖ ក្នុងរយៈពេល ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ មកចូលរួមលេងកម្សាន្តនៅក្នុងខេត្តបន្ទាយមានជ័យ មានចំនួន ៦៥០ ០១៣នាក់ ក្នុងនោះភ្ញៀវជាតិចំនួន ៦៤៨ ៤៧១នាក់ ភ្ញៀវបរទេសចំនួន…

សម្តេចតេជោ ហាមកីឡាករជម្រើសជាតិចូលរួមប្រកួតមុនព្រឹត្តិការណ៍ស៊ីហ្គេម-ប៉ារ៉ាហ្គេម

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន យល់ស្របនឹងការលើកឡើងរបស់លោកឧកញ៉ា ស្រី ចាន់ថន ដែលមិនគាំទ្រឱ្យកីឡាករជម្រើសជាតិដែលនឹងត្រៀមចូលរួមប្រកួតស៊ីហ្គេម និងប៉ារ៉ាហ្គេម ចូលរួមប្រកួតនៅតាមសង្វៀនផ្សេងៗមុនព្រឹត្តិការណ៍ស៊ីហ្គេមមកដល់នោះទេ។

មតិយោបល់នាយករដ្ឋមន្ត្រីលើការប្រកួតប្រដាល់រវាងកីឡាករ ឈឿង ល និងកីឡាករ សាមី បានចាមេក

ភ្នំពេញ÷ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ការឃាត់របស់អាជ្ញាកណ្ដាលលើការប្រកួតរវាងកីឡាករកម្ពុជា លោក ឈាង ល្វៃ និងកីឡាករថៃ លោក សាមី បានចាមេក គឺមិនខុសនោះទេ ដោយសម្តេចលើកឡើងថា ការគិតដល់អាយុជីវិតកីឡាករជារឿងសំខាន់។

ភ្លើងគប់កីឡានឹងត្រៀមដង្ហែនៅក្នុងទីក្រុងបាងកកនៅល្ងាចស្អែកនេះ

ថៃ៖ រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេស CAMSOC លោក ហោ សារុន និងប្រធានប្រតិបត្តិសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ និងជាអនុប្រធានគណៈកម្មាធិការជាតិអូឡាពិកថៃ លោក Dato Seri Chaiyapak siriwat ចុះពិនិត្យទីតាំងនៃពហុកីឡដ្ឋាន…

BREAKING NEWS: កម្ពុជាចេញផ្សាយស្ថិតិជំងឺកូវីដ-១៩ ប្រចាំថ្ងៃទី១៦ មេសា ២០២៣

ភ្នំពេញ៖ នៅថ្ងៃទី១៦ មេសា ២០២៣នេះ កម្ពុជាមិនមានករណីឆ្លងជំងឺកូវីដ-១៩, និងមិនមានអ្នកជំងឺជាសះស្បើយ​, ក្នុងនោះមិនមានករណីនាំចូលថ្មី​​, និងពុំមានអ្នកស្លាប់នោះទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល…

ក្មេងប្រុសដែលលង់ទឹកបាត់ខ្លួននៅឆ្នេរកែបថ្មីកាលពីម្សិលមិញ ឥឡូវបានរកឃើញហើយ

កែប៖ ក្មេងប្រុសដែលលង់ទឹកបាត់ខ្លួននៅឆ្នេរកែបថ្មីកាលពីល្ងាចថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង៤:៤៥នាទី ពេលនេះត្រូវបានសមត្ថកិច្ចបានរកឃើញសាកសពនៅវេលាម៉ោង ៦:៣០នាទីព្រឹក ថ្ងៃទី១៦ មេសា ២០២៣។

ជនជាតិវៀតណាមជួលដីខ្មែរដាំកញ្ឆាខុសច្បាប់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន

មណ្ឌលគិរី៖ អាជ្ញាធរខេត្តមណ្ឌលគិរី បានឃាត់ខ្លួនជនជាតិវៀតណាមចំនួន ២នាក់ដែលបានជួលដីខ្មែរដាំកញ្ឆាទ្រង់ទ្រាយធំខុសច្បាប់នៅភូមិម៉េប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣។

ភ្លើងគប់កីឡា បានទៅដល់ថៃជាប្រទេសទី៦ ត្រៀមដង្ហែនៅថ្ងៃទី១៧ មេសា

ថៃ៖ ភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បានទៅដល់ទីក្រុងបាងកក ប្រទេសថៃ នៅល្ងាចថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣។ ភ្លើងគប់នឹងបន្តដង្ហែនៅទីក្រុងបាងកក នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣។

ចូលឆ្នាំខ្មែរ២ថ្ងៃ មនុស្សចំនួន ៩នាក់បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញ៖ ចូលឆ្នាំខ្មែរ២ថ្ងៃ ត្រូវនឹងថ្ងៃទី១៤-១៥ ខែមេសា ឆ្នាំ២០២៣ ករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងនៅទូទាំងប្រទេសចំនួន ២៦ករណី ដែលបណ្តាលឱ្យមនុស្សចំនួន ៩នាក់បានស្លាប់ និងរងរបួសធ្ងន់ស្រាលចំនួន ៦០នាក់។

សម្ដេចតេជោបញ្ជូនសារ «សន្ដិភាព» ក្រោយពីរម្លឹកអតីតកាលដ៏ជូរចត់

សៀមរាប៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានបញ្ជូននូវសារជំរុញដល់ពលរដ្ឋការពារនៅសន្តិភាពបន្ទាប់ពីរំលឹករឿងដ៏ជូរចត់មួយ។

នាយករដ្ឋមន្ត្រីជប៉ុនត្រូវបានជនសង្ស័យគប់គ្រាប់បែកផ្សែងចូលក្នុងវេទិការសាធារណៈរបស់លោក

ជប៉ុន៖ នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida ត្រូវបានជម្លៀសចេញដោយគ្មានគ្រោះថ្នាក់ពីព្រឹត្តិការណ៍សាធារណៈមួយ បន្ទាប់ពីអ្វីដែលហាក់ដូចជាគ្រាប់បែកផ្សែងបានគប់មកលើគាត់។

«សែន ចន្ទរិទ្ធីគុន» ឈ្មោះជាភាសាខ្មែររបស់កីឡាករ Thiago ក្រោយទទួលបានសញ្ជាតិខ្មែរជាផ្លូវការ

កណ្តាល៖ «សែន ចន្ទរិទ្ធីគុន» នឹងក្លាយជាឈ្មោះភាសាខ្មែរផ្លូវការរបស់កីឡាករជនជាតិបេស៊ីល Thiago ក្រោយព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាប្រោសប្រទានសញ្ជាតិខ្មែរ។

ភ្លើងគប់ស៊ីហ្គេមឆ្នាំ២០២៣ ទទួលបានជោគជ័យសម្រាប់ការរៀបចំនៅប្រទេសសិង្ហបុរី

សិង្ហបុរី៖ ពិធីរត់ភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ត្រូវប្រារព្ធធ្វើឡើងនៅប្រទេសសិង្ហបុរី នាព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ ដែលបានបញ្ចប់ទៅ ប្រកបដោយភាពជោគជ័យ។

កុងត្រូលរបស់ខេត្តកែប ត្រូវបានដកចេញក្រោយមានបទបញ្ជាពីនាយករដ្ឋមន្ត្រី

កែប៖ ក្រោយពីមានការរិះគន់ កុងត្រូលរបស់ក្រុមវិនិយោគរបស់ខេត្តកែប ត្រូវបានដកចេញវិញហើយ បន្ទាប់ពីមានបទបញ្ជាពីនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣។

កម្ពុជាបំបែកឯតទគ្គកម្មមានអ្នក «រាំម៉ាឌីហ្សុន» ច្រើនជាងគេ ចំនួន ៤ ៩៩៩នាក់

សៀមរាប៖ កម្ពុជាបំបែកកំណត់ត្រាឯតទគ្គកម្ម «រាំម៉ាឌីហ្សុន» ជាថ្មីម្ដងទៀតក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្ដឆ្នាំ២០២៣ ធំជាងមុនដោយមានអ្នកចូលរួមជិត៥ ០០០នាក់។

សម្តេចតេជោសួរទៅអភិបាលខេត្តកែប ចំពោះករណីបង់ប្រាក់ចូលឆ្នេរសមុទ្រកែប

កែប៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបង្ហោះសារលើChannel Telegram សម្តេចសួរទៅអភិបាលកែបលើករណីបង់ប្រាក់មុនធ្វើដំណើរចូលឆ្នេរសមុទ្រកែប។

ក្រោយអញ្ជើញបើកព្រឹត្តិការណ៍អង្គរសង្ក្រានម្សិលមិញ ថ្ងៃនេះសម្តេចតេជោអញ្ចើញវាយកូនគោល នៅខេត្តសៀមរាប

សៀមរាប៖ ថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ សម្តេចតេជោ ហ៊ុន សែន និងភរិយាអញ្ជើញបើកព្រឹត្តិការណ៍អង្គរសង្ក្រាន ចូលរួមពិធីបណ្ដែតប្រទីបមុខប្រាសាទអង្គរ ខណៈព្រឹកថ្ងៃទី២នេះ សម្តេច បានអញ្ជើញវាយកូនគោលនៅខេត្តសៀមរាប។

ភ្ញៀវទេសចរប្រមាណ២លាននាក់ ដើរកម្សាន្តក្នុងថ្ងៃទី១បុណ្យចូលឆ្នាំប្រពៃណីជាតិ

ភ្នំពេញ៖ ថ្ងៃទី១នៃបុណ្យចូលឆ្នាំប្រពៃណីជាតិ មានភ្ញៀវទេសចរដើរលេងកម្សាន្តទូទាំងរាជធានី-ខេត្តប្រមាណ២លាននាក់។

ទស្សនាការផ្សាយផ្ទាល់: នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមពិធីបណ្ដែតប្រទីបមុខប្រាសាទអង្គរ

ទស្សនាការផ្សាយផ្ទាល់: នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមពិធីបណ្ដែតប្រទីបមុខប្រាសាទអង្គរ

ទស្សនាការផ្សាយផ្ទាល់: ព្រះរាជពិធីផ្ទេរតំណែង និងទទួលទេវតាឆ្នាំថ្មី

ទស្សនាការផ្សាយផ្ទាល់: ព្រះរាជពិធីផ្ទេរតំណែង និងទទួលទេវតាឆ្នាំថ្មី

លោក ឯម ច័ន្ទមករា គោរពជូនពរជូនចំពោះសម្ដេចតេជោនិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការលោក ឯម ច័ន្ទមករា បានគោរពជូនពរជូនចំពោះនាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន…

នាយករដ្ឋមន្ត្រីសង្ឃឹមថានឹងមានកិច្ចសហការបន្ថែមនាំយកសម្បត្តិវប្បធម៌ខ្មែរដែលត្រូវបាត់បង់មកកម្ពុជាវិញ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថាប្រទេសនានានឹងចូលរួមនាំយកសម្បត្តិវប្បធម៌ខ្មែរត្រលប់មកកម្ពុជាវិញ ខណៈសម្ដេចបានកោតសរសើរសហរដ្ឋអាមេរិក និងប្រទេសអង់គ្លេសដែលបានជួយនាំយកសម្បត្តិវប្បធម៌ទាំងនោះមកដល់កម្ពុជាកាលពីកន្លងទៅ។

សម្ដេចតេជោលើកឡើងពីកត្តាចំនួន៦ ដែលធ្វើឱ្យប្រជាជនរីករាយក្នុងការអបអរពិធីចូលឆ្នាំថ្មី

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងពីកត្តាចំនួន៦ ដែលធ្វើឱ្យប្រជាជនប្រារព្ធពិធីចូលឆ្នាំខ្មែរបានដោយរីករាយក្នុងឆ្នាំ២០២៣ នេះ។

នាយករដ្ឋមន្ត្រីរម្លឹកពី ៤៨ឆ្នាំមុនដែលសង្គ្រាមកំពុងកើតឡើងស្របពេលចូលឆ្នាំ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានរម្លឹកពីសង្គ្រាមក្នុងសម័យ លន់ នល់ ជាពិសេសមុនការដួលរលំឆ្នាំ១៩៧៥ ដែលបានកើតឡើងស្របពេលដែលកម្ពុជាប្រារព្ធពិធីចូលឆ្នាំខ្មែរ។ សម្ដេចបានលើកឡើងថាកាលពី ៤៨ឆ្នាំមុន…

នាយករដ្ឋមន្ត្រី ថាឆ្នាំនេះមិនគ្រាន់តែអង្គរសង្ក្រាន្តទេ តែសង្ក្រាន្តថ្នាក់ជាតិបានកើតឡើងទាំងអស់

សៀមរាប៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញនូវការពេញចិត្តចំពោះការរៀបចំសង្ក្រាន្តទូទាំងប្រទេសដោយថាជាភាពជោគជ័យរបស់រដ្ឋាភិបាល និងសហភាពសហព័ន្ធយុវជនកម្ពុជា។ សម្ដេចបានលើកឡើងថា ផ្ដើមចេញពីអង្គរសង្ក្រាន្តឆ្នាំ២០១៣…

នាយករដ្ឋមន្ត្រី អង្គរសង្រ្កាន្តបង្កើតឱកាសសម្រាប់មនុស្សគ្រប់វ័យទាំងអស់

សៀមរាប៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា អង្គរសង្ក្រាន្តបង្កើតឱកាសមិនគ្រាន់តែសម្រាប់យុវជនទេតែសម្រាប់មនុស្សគ្រប់វ័យទាំងអស់។

ទស្សនាការផ្សាយផ្ទាល់: នាយករដ្ឋមន្ត្រីនិងភរិយាអញ្ជើញបើកព្រឹត្តិការណ៍អង្គរសង្ក្រាន

ទស្សនាការផ្សាយផ្ទាល់: នាយករដ្ឋមន្ត្រីនិងភរិយាអញ្ជើញបើកព្រឹត្តិការណ៍អង្គរសង្ក្រាន

នាយករដ្ឋមន្ត្រីណែនាំប្រារព្ធទិវាពលកម្មអន្តរជាតិឲ្យកាន់តែអធិកអធម

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានណែនាំឲ្យមានការប្រារព្ធទិវាពលកម្មអន្តរជាតិ ១ ឧសភា ឲ្យកាន់តែអធិកអធម។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិតអញ្ជើញទៅអុជធូបនៅព្រះអង្គចេក ព្រះអង្គចម ក្នុងឱកាសស្នាក់អាស្រ័យលើទឹកដីសៀមរាប

សៀមរាប៖ នៅរសៀលថ្ងៃព្រហស្បត្តិ៍ ទី១៣ ខែមេសា ឆ្នាំ២០២៣ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាក បាទ ក្រហមកម្ពុជា និងជាភរិយាសម្តេចតេជោ ហ៊ុន សែន អមដោយសម្តេចកិត្តិសង្កហ៍បណ្ឌិត ម៉ែន សំអន លោកស្រី…

កងទ័ពកម្ពុជាជួបប្រជុំប្រចាំឆ្នាំជាមួយយោធភូមិភាគទី៩ នៃកងទ័ពប្រជាជនវៀតណាម

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ មានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ២០២២ និងលើកទិសដៅបន្តឆ្នាំ២០២៣ រវាងបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ដឹកនាំដោយ…

ថ្ងៃចូលឆ្នាំ! អាជ្ញាធររំឭកពលរដ្ឋការពារទ្រព្យសម្បតិ្តឱ្យបានល្អ ខណៈអាជ្ញាធរជាង ២ពាន់នាក់នឹងត្រៀមការពារសន្តិសុខ

ភ្នំពេញ៖ ចូលឆ្នាំខ្មែររយៈពេល ៣ថ្ងៃខាងមុខនេះ អាជ្ញាធរជាង ២ពាន់នាក់នឹងដាក់ពង្រាយនៅរាជធានីភ្នំពេញដើម្បីចាំការពារសន្តិសុខជូនប្រជាពលរដ្ឋ។ តែយ៉ាងណាអាជ្ញាធរនៅតែក្រើនរំឭកដល់ពលរដ្ឋគ្រប់រូប ត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះចោរចូលទម្លុះលួចសម្ភារ…

លោក ហ៊ុន ម៉ាណែត កោតសរសើរគ្រប់បណ្តាកងឯកភាពចំណុះដែលការពារបូរណភាពទឹកដីតាមខ្សែបន្ទាត់ព្រំដែន

កំពង់ធំ៖ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក លោក ហ៊ុន ម៉ាណែត បានកោតសរសើរដល់ យោធភូមិភាគទី៤ និងគ្រប់បណ្តាកងឯកភាពចំណុះ ដែលបានខិតខំយកចិត្តទុកដាក់បំពេញភារកិច្ចក្នុងការការពារអធិបតេយ្យ…

BREAKING NEWS: កម្ពុជាចេញផ្សាយស្ថិតិជំងឺកូវីដ-១៩ ប្រចាំថ្ងៃទី១៣ មេសា ២០២៣

ភ្នំពេញ៖ នៅថ្ងៃទី១៣ មេសា ២០២៣នេះ កម្ពុជាមិនមានករណីឆ្លងជំងឺកូវីដ-១៩, និងមិនមានអ្នកជំងឺជាសះស្បើយ​, ក្នុងនោះមិនមានករណីនាំចូលថ្មី​​, និងពុំមានអ្នកស្លាប់នោះទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល…

មនុស្សប្រុសស្រី ៦នាក់រងរបួសធ្ងន់ស្រាល និងផ្ទះជិត ២០០ខ្នងរងការខូចខាតដោយខ្យល់កន្ត្រាក់

បាត់ដំបង៖ កាលពីរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ ស្រុករុក្ខគីរី មានភ្លៀងធ្លាក់មួយមេលាយឡំជាមួយខ្យល់កន្ត្រាក់ បានបក់បោកខ្លាំងបណ្តាលអោយផ្ទះប្រជាពលរដ្ឋជិត ២០០ខ្នងរងការខូចខាត និងមនុស្សប្រុសស្រីចំនួន ៦នាក់បានរងរបួសធ្ងន់ស្រាល។

ស្ត្រីម្នាក់ស្លាប់ក្រោយពីត្រូវឆ្កែខាំបាន២០ថ្ងៃ

បាត់ដំបង៖ ស្ត្រីម្នាក់បានប្រកាច់ស្លាប់ក្រោយពីសត្វឆ្កែខាំអស់រយៈពេល២០ថ្ងៃ។ ស្រ្តីរងគ្រោះមានឈ្មោះ សុខ ជា ភេទស្រី អាយុ ៤៧ឆ្នាំ រស់នៅភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

ពលរដ្ឋជិះរថយន្តក្រុងដោយឥតគិតថ្លៃប្រកបដោយសុវត្ថិភាព និងសប្បាយរីករាយ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ ប្រជាពលរដ្ឋជាច្រើនបានសម្រុកចេញដំណើរទៅស្រុកកំណើតជាបណ្តើរៗហើយដោយប្រើមធ្យោបាយផ្សេងៗ ពលរដ្ឋខ្លះធ្វើដំណើរដោយរថយន្តក្រុងដោយឥតគិតថ្លៃ ខ្លះជិះរថយន្តឈ្នួល ខ្លះធ្វើដំណើរដោយម៉ូតូ…

អ៊ីតាលីដាក់ពាក្យដេញថ្លៃជាម្ចាស់ផ្ទះព្រឹត្តិការណ៍ UEFA EURO 2032

ប្រទេសអ៉ីតាលីបានដាក់សំណើជាផ្លូវការក្នុងការធ្វើជាម្ចាស់ផ្ទះនៃការប្រកួតបាល់ទាត់ជើងឯកទ្វីបអឺរ៉ុប UEFA Euro ២០៣២ ទៅកាន់គណៈកម្មការបាល់ទាត់អឺរ៉ុប (UEFA) រួចរាល់ហើយ។ នេះបើតាមការបញ្ជាក់របស់សហព័ន្ធបាល់ទាត់អ៉ីតាលី…

នាយករដ្ឋមន្ត្រីនិងភរិយាអញ្ជើញទៅចូលរួមពិធីបើកអង្គរសង្ក្រាន្ត

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញទៅចូលរួមពិធីបើកអង្គរសង្ក្រាន្តនៅសៀមរាប។

ស្រីលង្កាពិចារណាលើការនាំចេញ និងលក់ស្វាចំនួន ១០០,០០០ក្បាលទៅកាន់ប្រទេសចិន

រដ្ឋមន្ត្រីក្រសួងកសិកម្មស្រីលង្កាបាននិយាយកាលពីថ្ងៃពុធម្សិលមិញនេះថា ប្រទេសស្រីលង្កាដែលមានបញ្ហាជាប់គាំងសាច់ប្រាក់កំពុងពិចារណាលើការនាំចេញសត្វស្វាដែលជិតផុតពូជរហូតដល់ ១០០,០០០ក្បាលទៅកាន់ប្រទេសចិន ដែលបង្កឱ្យមានការព្រួយបារម្ភជាខ្លាំងក្នុងចំណោមអ្នកអភិរក្ស។

ចិននឹងកំណត់តំបន់គ្មានការហោះហើរនៅក្បែរកោះតៃវ៉ាន់់សម្រាប់សកម្មភាពអវកាស

ប្រទេសចិននឹងបង្កើតតំបន់គ្មានការហោះហើរក្នុងរយៈពេលខ្លីមួយនៅភាគខាងជើងនៃកោះតៃវ៉ាន់នាថ្ងៃអាទិត្យ ទី១៦ ខែមេសាខាងមុខនេះ ខណៈរដ្ឋមន្រ្តីក្រសួងដឹកជញ្ជូននៃកោះតៃវ៉ាន់បានពិពណ៌នាថាជា "សកម្មភាពដែនអាកាស" របស់ចិន។

Marcus Rashford អវត្តមានការប្រកួត Europa League ទល់នឹង Sevilla

ខ្សែប្រយុទ្ធក្លិប Manchester United កីឡាករ Marcus Rashford នឹងខកខានឱកាសជួយក្រុមក្នុងការប្រកួតពាន Europa League វគ្គ ៨ក្រុមចុងក្រោយជើងទី១ ទល់នឹង Sevilla នាថ្ងៃទី១៣ ខែមេសានេះ ដោយសារតែបញ្ហារបួសសាច់ដុំ។

ស្ដ្រី២រូបនៅក្រសួងការពារជាតិត្រូវបានព្រះមហាក្សត្រតម្លើងឋានៈរហូតដល់នាយឧត្តមសេនីយ៍

ភ្នំពេញ៖ ព្រះមហាក្សត្រកម្ពុជា សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី បានត្រាស់បង្គាប់ប្រគល់ឋាន្តរស័ក្កិ នាយទាហាន ថ្នាក់ឧត្តមសេនីយ៍ជាស្រ្តី២រូបដែលបម្រើការនៅក្រសួងការពារជាតិ។

សម្ដេចតេជោប្រើទុយោស្រោចទឹកដល់កូនក្មួយ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រើទុយោទឹកស្រោចទឹកដល់កូនក្មួយក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំខ្មែរ។

ប្រធានាធិបតីប្រេស៊ីលនឹងលើកយកបញ្ហាសន្តិភាពនៅអ៊ុយក្រែនមកពិភាក្សាជាមួយប្រធានាធិបតីចិន

ប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva បានធ្វើដំណើរចាកចេញពីប្រទេសប្រេស៊ីលកាលពីថ្ងៃអង្គារ ទី១១ ខែមេសាម្សិលមិញនេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសចិន ជាទីដែលលោកអះអាងថាលោកមានបំណងចង់ធ្វើការបញ្ចុះបញ្ចូលប្រធានាធិបតីចិន…

នាយករដ្ឋមន្ត្រីជំរុញឱ្យក្រសួងអប់រំលើកកម្ពស់វិស័យកីឡា

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានជំរុញឱ្យក្រសួងអប់រំ យុវជន និងកីឡា បន្តលើកកម្ពស់វិស័យកីឡាដើម្បីឱ្យពលរដ្ឋមានសុខភាពល្អ សុខុមាលភាពល្អ និងកាយសម្បទាល្អ។

រាជរដ្ឋាភិបាលនៅតែបន្តផ្តល់អាទិ៍ភាព ក្នុងការជ្រើសរើស និងបណ្តុះបណ្តាលគ្រូបង្រៀន

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ថ្លែងថា រាជរដ្ឋាភិបាលនឹងបន្តផ្តល់អាទិ៍ភាព ក្នុងការជ្រើសរើស និងបណ្តុះបណ្តាលគ្រូបង្រៀន ដើម្បីបំពេញបន្ថែមនូវតម្រូវការគ្រូបង្រៀនប្រកបដោយគុណភាព។

លោក ហ៊ុន ម៉ាណែត៖ សម្តេចទាំងទ្វេតែងយកចិត្តទុកដាក់ចំពោះយោធិនពិការដែលចូលរួមកសាងស្នាដៃជូនជាតិ

បន្ទាយមានជ័យ៖ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ថ្លែងថា សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងយកចិត្តទុកដាក់ និងគិតគូរអំពីសុខទុក្ខរបស់យោធិនពិការ…

នាយករដ្ឋមន្ត្រីជំរុញឱ្យក្រសួងអប់រំបន្តអភិវឌ្ឍការអប់រំឌីជីថល

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានជំរុញឱ្យក្រសួងអប់រំបន្តអភិវឌ្ឍការអប់រំឌីជីថលសម្រាប់បណ្តុះបណ្តាលធនធានមនុស្ស នៅក្នុងបដិការបដិវត្តកម្មសង្គម និងសេដ្ឋកិច្ចឌីជីថល ដោយត្រូវធ្វើសមាហរកម្មបច្ចេកវិទ្យាឌីជីថលនៅក្នុងកម្មវិធីសិក្សាគ្រប់កម្រិត។

សាលាដែលជាអំណោយរបស់នាយករដ្ឋមន្ត្រី និងភរិយាកើនដល់ជាង៥ពាន់ខ្នង

ភ្នំពេញ÷ រដ្ឋមន្ត្រីអប់រំ លោក ហង់ជួន ណារ៉ុន បានលើកឡើងថាតាមរយៈការយកចិត្តទុកដាក់របស់នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតបានលើកស្ទួយវិស័យអប់រំកាន់តែខ្លាំង។ លោកបានលើកឡើងថាមកដល់ឆ្នាំ២០២៣…

ករណីស្លាប់ដោយសារវីរុសផ្តាសាយបក្សីលើកដំបូងត្រូវបានរកឃើញនៅប្រទេសចិន

អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃទី១១​ ខែមេសាម្សិលមិញនេះបានរាយការណ៍ថា ស្រ្តីម្នាក់ត្រូវបានស្លាប់ដោយសារតែវីរុសផ្តាសាយបក្សី H3N8 នៅក្នុងប្រទេសចិន ដែលជាការស្លាប់របស់មនុស្សដំបូងគេដោយសារជំងឺគ្រុនផ្តាសាយបក្សី។

ថៃងាកទៅរកការស្ថាបនាខ្សែរថភ្លើងល្បឿនលឿនថ្មីដែលគាំទ្រដោយចិន

ស្ថានីយ៍រថភ្លើងចំណាស់ជាងគេបំផុតមួយរបស់ប្រទេសថៃកំពុងប្រឈមនឹងការវាយកម្ទេចចោល ខណៈដែលថៃកំពុងឆ្ពោះទៅមុខជាមួយនឹងការសាងសង់ខ្សែរថភ្លើងល្បឿនលឿនដែលគាំទ្រដោយចិនដែលបានពន្យារពេលជាយូរមកហើយ

អួតថាជាដៃស្តាំលោក ហ៊ុន ម៉ាណែត ដើរឆបោក និងក្លែងបន្លំឯកសារ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ៖ មន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ដែលបានបន្លំខ្លួនជាឧត្តមសេនីយ៍ផ្កាយពីរ និងជាដៃស្តាំលោក ហ៊ុន ម៉ាណែត បានទៅដើរឆបោកជនរងគ្រោះ ដោយបញ្ជាឱ្យជនរងគ្រោះផ្តល់ប្រាក់…

Park Seo-joon បង្ហាញមុខក្នុងឈុតខ្លីនៃភាពយន្ត The Marvels

ឈុតឆាកខ្លីៗ (Trailer) ដំបូងនៃខ្សែភាពយន្តប្រភេទ Superhero របស់ Marvel ដែលមានចំណងជើងថា The Marvels បានចេញផ្សាយកាលពីយប់មិញនេះ ដែលជាខ្សែស្រឡាយភាពយន្តបន្តពីរឿងភាគ Ms Marvel ដែលមានចាក់ផ្សាយនៅក្នុងកម្មវិធី Disney+…

ទស្សនាការផ្សាយផ្ទាល់: នាយករដ្ឋមន្ត្រីអញ្ជើញបិទសន្និបាតក្រសួងអប់រំ

ទស្សនាការផ្សាយផ្ទាល់: នាយករដ្ឋមន្ត្រីអញ្ជើញបិទសន្និបាតក្រសួងអប់រំ

សម្តេច ស ខេង ប្រាប់ពលរដ្ឋបើកបរឱ្យប្រុងប្រយ័ត្ននាឱកាសបុណ្យចូលឆ្នាំខ្មែរ

ភ្នំពេញ៖ សម្តេច ស ខេង បានប្រាប់ដល់ពលរដ្ឋនូវអ្វីដែលពលរដ្ឋគួរធ្វើ ឬមិនគួរធ្វើដើម្បីជៀសវាងគ្រោះថ្នាក់ចរាចរណ៍ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ។

សម្តេចតេជោអនុញ្ញាតឱ្យក្រុមរបាំត្រុដិមកសម្តែងនៅគេហដ្ឋានសម្តេចផ្ទាល់

កណ្តាល៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងគ្រួសារ បានអនុញ្ញាតឱ្យក្រុមរបាំត្រុដិ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈមកសម្តែងនៅគេហដ្ឋានផ្ទាល់របស់…

ស្ពានខ្ពស់ជាងគេនៅកម្ពុជានឹងលេចត្រដែតឡើងនៅឆ្នាំ២០២៥

ពោធិ៍សាត់៖ ស្ពានឆ្លងកាត់ស្ទឹងឫស្សីជ្រុំ នឹងក្លាយជាស្ពានខ្ពស់ជាងគេនៅកម្ពុជាដែលស្ពានមួយនេះគ្រោងចំណាយពេលសាងសង់ចំនួន ២៨ខែ ដោយចាប់ផ្តើមសាងសង់ឡើងនៅខែកុម្ភៈ ឆ្នាំ២០២៣ ហើយគ្រោងនឹងបញ្ចប់សាងសង់នៅខែឧសភា ឆ្នាំ២០២៥…

កូនរដ្ឋមន្ត្រីការពារជាតិថា៖ ត្រកូលលោកមិនដែលមានមហិច្ចិតាប្រជែងតំណែងនាយករដ្ឋមន្ត្រី

សៀមរាប៖ អភិបាលខេត្តសៀមរាប លោក ទៀ សីហា បានអះអាងថា ត្រកូល «ទៀ» មិនដែលមានមហិច្ឆិតាប្រជែងតំណែងជានាយករដ្ឋមន្ត្រីរបស់កម្ពុជា ដូចការលើកឡើងរបស់អ្នកនយោបាយ និងសារព័ត៌មានបរទេសមួយចំនួនលើក នោះទេ។

ជនជាតិជប៉ុន ១៩នាក់ដែលធ្វើការខុសច្បាប់ ត្រូវបានបណ្តេញចេញពីកម្ពុជា

ភ្នំពេញ៖ ជនជាតិជប៉ុន ១៩នាក់ ត្រូវបានកម្លាំងនគរបាលក្រសួងមហាផ្ទៃ តាមរយៈអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បណ្តេញចេញពីកម្ពុជាពាក់ព័ន្ធបទល្មើសលួចស្នាក់នៅធ្វើការងារខុសច្បាប់នៅកម្ពុជា។

BREAKING NEWS: កម្ពុជាចេញផ្សាយស្ថិតិជំងឺកូវីដ-១៩ ប្រចាំថ្ងៃទី១២ មេសា ២០២៣

ភ្នំពេញ៖ នៅថ្ងៃទី១២ មេសា ២០២៣នេះ កម្ពុជាមិនមានករណីឆ្លងជំងឺកូវីដ-១៩, និងមិនមានអ្នកជំងឺជាសះស្បើយ​, ក្នុងនោះមិនមានករណីនាំចូលថ្មី​​, និងពុំមានអ្នកស្លាប់នោះទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល…

សួនបេះដូង នឹងបន្តដាក់បង្ហាញរហូតដល់ចប់ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត

សៀមរាប៖ បន្ទាប់ពីកម្ពុជាជាប់កំណត់ត្រា «បេះដូងច្រើនជាងគេលើពិភពលោក» ដែលមានជិត ៤លាន សួនបេះដូងដែលនៅបរិវេណប្រាសាទអង្គរវត្តនេះ នឹងបន្តដាក់តាំងបង្ហាញនៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ចាប់ពីថ្ងៃទី១១ ខែមេសា…

ឃាត់ខ្លួនជនសង្ស័យ ៦នាក់ពាក់ព័ន្ធនឹងករណីបាញ់សម្លាប់បុរសម្នាក់

បាត់ដំបង៖ ជនសង្ស័យចំនួន ៦នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាមួយនិងម៉ូតូ ៥គ្រឿង និងកាំភ្លើងខ្លីមួយដែលបានបាញ់សម្លាប់បុរសម្នាក់បណ្តាលឱ្យស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យកាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៣ នៅចំណុចក្រុមទី…

លោក ហ៊ុន ម៉ាណែត៖ ការសម្រិតសម្រាំងគុណភាពធនធានមនុស្ស ជាមូលដ្ឋានចាំបាច់សំដៅធានាប្រសិទ្ធភាព និងនិរន្តរភាពនៃការបំពេញភារកិច្ច

ស្ទឹងត្រែង៖ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ថ្លែងថាការសម្រិតសម្រាំងគុណភាពធនធានមនុស្ស គឺជាមូលដ្ឋានដ៏ចាំបាច់មួយ សំដៅធានាបាននូវប្រសិទ្ធភាព និងនិរន្តរភាពនៃការបំពេញភារកិច្ច។

Breaking News៖ កីឡាករ Thiago និងភរិយា ទទួលបានសញ្ជាតិខ្មែរពីព្រះមហាក្សត្រ

ភ្នំពេញ៖ ព្រះមហាក្សត្រខ្មែរ ទ្រង់បានឡាយព្រះហត្តលេខានៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ លើព្រះរាជក្រឹត្យប្រោសប្រទានសញ្ជាតិខ្មែរដល់កីឡាករ Thiago ជនជាតិបេស៊ីល និងភរិយាជនជាតិប៉ូឡូញ។

អភិបាលខេត្តចំនួន៣ ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់បន្តការងារ ១អាណត្តិទៀត

ភ្នំពេញ ÷ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះបាទ បរមនាថ នរោត្តម សីហមុនី ត្រាស់បង្គាប់ឲ្យអភិបាលខេត្តចំនួន៣ បន្តការងារបន្ថែម ១អាណត្តិទៀត។

សិល្បករជើងចាស់ លោក គន្ធ តារាវណ្ណ បានទទួលមរណភាពក្នុងជន្មាយុ ៦៦ឆ្នាំ

ភ្នំពេញ៖ សិល្បករជើងចាស់ លោក គន្ធ តារាវណ្ណ បានទទួលមរណភាព នៅរសៀលម៉ោង ២កន្លះ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ ក្នុងជន្មាយុ ៦៦ឆ្នាំ ដោយរោគាពាធ នៅមន្ទីរពេទ្យកាល់ម៉ែត។

អបអរសាទរ! កម្ពុជាបានបំបែកកំណត់ត្រា «បេះដូងច្រើនជាងគេលើពិភពលោកជិត ៤លាន»

សៀមរាប៖ បេះដូងក្រដាសដែលបត់ដោយស្នាដៃពលរដ្ឋនៅកម្ពុជាផ្គុំជារូបរាងសួនបេះដូង និងពាក្យខ្មែរដ៏ធំជិត ៤លានបេះដូងនៅបរិវេណប្រាសាទអង្គរវត្ត ត្រូវបានកត់ត្រាចូលក្នុងបញ្ជីបំបែកឯកត្តកម្មពិភពលោក Guinness World Record…

បណ្តារាជធានី-ខេត្តនឹងបង្អួតសម្រស់នៅថ្ងៃចូលឆ្នាំមិនចាញ់អង្គរសង្រ្កាន្តឡើយ

ភ្នំពេញ៖ ខណៈខេត្តសៀមរាបកំពុងមមាញឹកក្នុងការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្តយ៉ាងអធិកអធម នៅតាមបណ្តារាជធានីខេត្តផ្សេងៗក៏មិនស្ងាត់ដែរ ពោលសុទ្ធតែកំពុងរៀបចំសង្រ្កាន្តតាមតំបន់ស្រុក ភូមិ ឃុំរៀងៗខ្លួនផងដែរ ដើម្បីបង្កើតបរិយាកាសសប្បាយរីករាយដល់ពលរដ្ឋគ្រប់ទិសទីក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរដែលត្រូវនឹងឆ្នាំថោះ…

ភ្លើងគប់ស៊ីហ្គេមឆ្នាំ២០២៣ ទទួលបានជោគជ័យសម្រាប់ការរៀបចំនៅម៉ាឡេស៊ី

ម៉ាឡេស៊ី៖ ពិធីរត់ភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ត្រូវប្រារព្ធធ្វើឡើងនៅបរិវេណទីស្ដីការក្រសួងយុវជន និងកីឡាម៉ាឡេស៊ី រដ្ឋធានីពុត្រាចាយា នាព្រឹកថ្ងៃទី១១ ខែមេសានេះ ដែលបានបញ្ចប់ទៅ ប្រកបដោយភាពជោគជ័យ។…

សហភាពអង្គការសង្គមស៊ីវិលអំពាវនាវឱ្យមានការថ្កោលទោសអគ្គលេខាធិការបក្សភ្លើងទៀន

ភ្នំពេញ៖ សហភាពអង្គការសង្គមស៊ីវិលសម្ដែងការមិនពេញចិត្តនិងស្អប់ខ្ពើមបំផុតចំពោះសកម្មភាពរបស់អគ្គលេខាធិការគណបក្សភ្លើងទៀន លោក លី សុធារ៉ាយុត្តិ ដែលថាបានប្រព្រឹត្តិនូវទង្វើស្មោគគ្រោក អានាចារ អសីលធម៌ មិនសមជាអ្នកនយោបាយ…

លោក Pep Guardiola និយាយពីការជួប Bayern Munich នៅ Champions League

អ្នកចាត់ការ Pep Guardiola បាននិយាយនៅមុនការប្រកួតជើងទី១ វគ្គ៨ក្រុមចុងក្រោយទល់នឹង Bayern Munich នៅថ្ងៃអង្គារនេះថា Manchester City ហាក់អស់សង្ឃឹមក្នុងក្ដីស្រមៃនៃការឈ្នះពាន Champions League ហើយថាការប៉ុនប៉ងតែម្យ៉ាងមិនគ្រប់គ្រាន់ក្នុងការគ្រងជើងឯកនោះឡើយ។

រុស្សី​ និងអ៊ុយក្រែនព្រមព្រៀងគ្នាលើការដោះដូរអ្នកទោសជាប់ពន្ធនាគារជាង ២០០នាក់

ភាគីទាំងពីររួមមានប្រទេសរុស្សី​ និងប្រទេសអ៊ុយក្រែនបានបញ្ជាក់ថា ភាគីទាំងពីរបានធ្វើការដោះដូរអ្នកទោសក្នុងលក្ខណៈទ្រង់ទ្រាយធំមួយកាលពីថ្ងៃចន្ទម្សិលមិញនេះ ដែលរួមមានអ្នកទោសសង្គ្រាមរុស្ស៊ី ១០៦នាក់ត្រូវបានដោះលែងជាថ្នូរនឹងប្រជាជនអ៊ុយក្រែន…

សាំង-ម៉ាស៊ូត បន្តឡើងថ្លៃក្នុងឱកាសចូលឆ្នាំ

ភ្នំពេញ៖ នៅ១០ថ្ងៃខាងមុខចាប់ពីថ្ងៃទី១១-២០ ខែមេសា ឆ្នាំ២០២៣ តម្លៃប្រេងសាំង និងម៉ាស៊ូតនឹងបន្តឡើងថ្លៃ ដោយសាំងធម្មតាឡើងដល់ ៤ ៤៥០រៀល ក្នុងមួយលីត្រ ពោលឡើង ២០០រៀល ហើយប្រេងម៉ាស៊ូតឡើងថ្លៃនៅត្រឹម ៤ ១៥០រៀលក្នុងមួយលីត្រ…

គុយវ៉ែតបង្ហាញអ្នកអានព័ត៌៌មានជាបញ្ញាសិប្បនិម្មិត (AI) លើកដំបូងបង្អស់

ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានមួយរបស់គុយវ៉ែត បានបង្ហាញអ្នកធ្វើបទបង្ហាញ ឬហៅថាជាពិធីករព័ត៌មានបែបបញ្ញាសិប្បនិម្មិត (AI) ដោយមានផែនការក្នុងការប្រើប្រាស់អ្នកអានព័ត៌មាននិម្មិតនេះសម្រាប់អានព្រឹត្តិបត្រព័ត៌មានលើអនឡាញ។

BREAKING NEWS: កម្ពុជាចេញផ្សាយស្ថិតិជំងឺកូវីដ-១៩ ប្រចាំថ្ងៃទី១១ មេសា ២០២៣

ភ្នំពេញ៖ នៅថ្ងៃទី១១ មេសា ២០២៣នេះ កម្ពុជាមិនមានករណីឆ្លងជំងឺកូវីដ-១៩, និងមិនមានអ្នកជំងឺជាសះស្បើយ​, ក្នុងនោះមិនមានករណីនាំចូលថ្មី​​, និងពុំមានអ្នកស្លាប់នោះទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល…

រដ្ឋាភិបាលអាមេរិកនឹងចំណាយប្រាក់ ៥ពាន់លានដុល្លារលើគម្រោងអភិវឌ្ឍន៍វ៉ាក់សាំងកូវីដ-១៩ថ្មី

រដ្ឋាភិបាលសហរដ្ឋអាមេរិកគ្រោងនឹងចំណាយថវិកាប្រមាណជា ៥ពាន់លានដុល្លារអាមេរិកលើកិច្ចខិតខំប្រឹងប្រែងដើម្បីពន្លឿនការអភិវឌ្ឍន៍វ៉ាក់សាំង និងការព្យាបាល COVID-19 ថ្មី។

បេះដូងខ្មែរគ្រប់ទិសទី ឈរត្រៀបត្រាបង្អួតសម្រស់នៅប្រាសាទអង្គរ ត្រៀមបំបែកឯតទគ្គកម្មពិភពលោក

សៀមរាប៖ បេះដូងក្រដាសដែលពលរដ្ឋខ្មែរគ្រប់ទិសទីបានបត់ ត្រូវបានផ្គុំទៅជា «រូបបេះដូងដ៏ធំ» និង «ពាក្យខ្មែរដ៏ធំ» បង្ហាញនៅប្រាសាទអង្គរវត្ត បង្កើនសម្រស់ដ៏ស្រស់បំព្រង ដើម្បីត្រៀមបំបែកឯតទគ្គកម្មពិភពលោក នៅថ្ងៃអង្គារទី១១…

លោក ហ៊ុន ម៉ាណែត កោតសរសើរដល់យុវជនស្ម័គ្រចិត្តដែលរៀបចំបេះដូងយ៉ាងធំនៅប្រាសាទអង្គរវត្ត

សៀមរាប៖ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានកោតសរសើរដល់ក្រុមការងារ និងយុវជនស្ម័គ្រចិត្តជាច្រើននាក់ដែលបានចូលរួមរៀបចំផ្គុំបេះដូងក្រដាសធ្វើជាបេះដូងដ៏ធំ…

ស្ពានហាលប្រាសាទអង្គរវត្តបើកឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ន ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣

សៀមរាប៖ ស្ពានហាលមុខអង្គរវត្តនឹងបើកឱ្យប្រើប្រាស់ជាបណ្តោះអាសន្នដើម្បីសម្រួលដល់ការចូលទស្សនាប្រាសាទឣង្គរវត្ត ក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ចាប់ពីថ្ងៃទី១០ ដល់២៣ ខែមេសា ឆ្នាំ២០២៣។

សូមបង្កើនការប្រុងប្រយ័ត្ន! កម្ពុជានឹងឡើងកម្តៅដល់ ៣៩អង្សា និងមានភ្លៀងធ្លាក់លាយឡំផ្គរ និងខ្យល់កន្ត្រាក់…

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករថា អាកាសធាតុនៅកម្ពុជានឹងឡើងកម្តៅដល់ ៣៩អង្សា ជាមួយនឹងមានភ្លៀងធ្លាក់លាយឡំនឹងផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ នៅសប្តាហ៍ខាងមុខនេះ។ ដូច្នេះក្រសួងអំពាវនាវពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិដែលអាចកើតមានឡើងជាយថាហេតុ។

BREAKING NEWS: នាយករដ្ឋមន្ត្រីដកលោក បែល វ៉ាន់ដែត ចេញពីតំណែង និងបញ្ជាឲ្យចាប់ដាក់គុក

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសម្រេចដកមន្ត្រីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលមានឋានៈជាអគ្គនាយករង លោក បែល វ៉ាន់ដែត ចេញពីតំណែង និងបញ្ជាឲ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ធ្វើការជាមួយអ្នកតុលាការចាប់ជននេះដាក់គុក។

លោក ហ៊ុន ម៉ាណែត ថាភាពអារកាត់របស់សម្ដេចតេជោបានការពារអាយុជីវិតប្រជាជនកម្ពុជារាប់លាននាក់

កំពង់ចាម៖ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានថ្លែងថាយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ បានការពារអាយុជីវិតពលរដ្ឋ និងប្រទេសជាតិទាំងមូល ហើយការចូលរួមរបស់ពលរដ្ឋក្នុងយុទ្ធនាការនេះជាសក្ខីភាពនៃភាពជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា។

បុរសស្រ្តីពីរនាក់ប្តីប្រពន្ធស្លាប់ដោយសារពុលត្រីក្រពតដែលទិញពីអ្នកលក់តាមហ្វេសប៊ុក

បុរសចំណាស់វ័យ ៨៤ឆ្នាំម្នាក់រស់នៅតំបន់ Kluang នៃរដ្ឋ Johor ប្រទេសម៉ាឡេស៊ី បានមានអាការៈពុលកាលពីថ្ងៃទី២៥ ខែមីនា រហូតដល់ស្លាប់បាត់បង់់ជីវិតនៅថ្ងៃទី០៨ ខែមេសា ក្រោយពីបរិភាគត្រីក្រពត។