ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានគូសបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក រយៈពេល៣ថ្ងៃ បានប្រារព្ធធ្វើយ៉ាងអធិកអធម និងប្រកបដោយជោគជ័យ ខណៈនេះជាពិធីបុណ្យអុំទូកលើកដំបូងសម្រាប់រាជរដ្ឋាភិបាលបន្តវេនអាណត្តិទី៧…
ព័ត៌មានថ្មី
សៀមរាប៖ ភ្ញៀវទេសចរចូលមកទស្សនាកំសាន្ត នៅខេត្តសៀមរាប ក្នុងរយ:ពេល ៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ មានចំនួនជាង ៣ម៉ឺននាក់ កើនឡើង ១០ភាគរយ បើធៀបនឹងឆ្នាំ២០១៩។
ភ្នំពេញ៖ តារាចម្រៀងដែលទទួលការកោតសរសើរពីសម្ដេចតេជោថាច្រៀងពិរោះលោក ពេជ្រ រដ្ឋា បានទទួលមរណភាពហើយដោយសារគ្រោះថ្នាក់ចរាចរណ៍។ នេះបើយោងតាមការផ្សាយរបស់ក្រុមព្រះសុរិយានៅព្រឹកថ្ងៃពុធ ទី២៩ ខែវិច្ឆិកានេះ។
ភ្នំពេញ៖ ព្រះមហាក្សត្រកម្ពុជា សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ស្ដេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីបឆ្នាំ២០២៣ នៅល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ជាថ្ងៃចុងក្រោយនៃព្រះរាជពិធីបុណ្យដ៏ធំនេះ។
ទស្សនាការផ្សាយបន្តផ្ទាល់: ព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០២៣ ថ្ងៃកាត់ព្រ័ត្រ
សម្ដេចតេជោបន្តរំលឹកពីតម្លៃនៃសន្តិភាពនិងជំរុញពលរដ្ឋចូលរួមអបអរសាទរឲ្យបានកុះករនូវព្រះរាជពិធីបុណ្យអុំទូក
ភ្នំពេញ៖ អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ សម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅលើបណ្ដាញទំនាក់ទំនងសង្គមរបស់សម្ដេចដោយបន្តរំលឹកនូវគុណតម្លៃនៃសន្តិភាពចំពោះជាតិមាតុភូមិក៏ដូចជាភាពសប្បាយរីករាយនៃប្រជាពលរដ្ឋ។…
ភ្នំពេញ៖ តារាភាពយន្តខ្មែរនាអំឡុងទសវត្សរ៍ឆ្នាំ៨០-៩០ លោក ពេជ្រ ភិរុណ បានទទួលមរណភាពហើយនៅថ្ងៃទី២៦ ខែវិច្ឆិកា នេះខណៈមូលហេតុមិនទាន់មានអ្នកមកបញ្ចាក់នៅឡើយ។
ភ្នំពេញ៖ ព្រះមហាក្សត្រកម្ពុជា សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ស្ដេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីបឆ្នាំ២០២៣ នៅល្ងាចថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។
ទស្សនាការផ្សាយបន្តផ្ទាល់: ព្រះមហាក្សត្រយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីបឆ្នាំ២០២៣
ភ្នំពេញ៖ សំឡេងហូរកញ្ជ្រៀវ មនុស្សអ៊ួរអរ ជាមួយនឹងទូកពាសពេញច្រាំងទន្លេក្នុងរាជធានីភ្នំពេញ បានបង្កើតជាផ្ទាំងទស្សនីយភាពថ្មីនៃព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០២៣ បន្ទាប់ពីបានខកខានចាប់តាំងពីឆ្នាំ២០២០មក។
ទស្សនាការផ្សាយបន្តផ្ទាល់: ព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០២៣ ថ្ងៃទី១
បេក្ខជនប្រឡងបាក់ឌុបដែលមានវ័យចំណាស់ជាងគេ ប្តេជ្ញាចិត្តចូលរួមប្រឡងបន្តទៀត មិនបោះបង់ក្តីស្រីមៃខ្លួនឡេីយ
បន្ទាយមានជ័យ៖ បេក្ខជនដែលមានវ័យចំណាស់ជាងគេនៅក្នុងខេត្តបន្ទាយមានជ័យ ទទួលបានលទ្ធផលធ្លាក់ដូចឆ្នាំមុន ដោយប្តេជ្ញាចិត្តចូលរួមប្រឡងបន្តទៀត មិនបោះបង់ក្តីស្រីមៃខ្លួនឡេីយ។
ភ្នំពេញ៖ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអបអរសាទរដែលកម្ពុជា ត្រូវបានអង្គសន្និសីទរដ្ឋភាគីលើកទី២១ នៃអនុសញ្ញាស្តីពីការហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស(អនុសញ្ញាអូតាវ៉ា)…
ភ្នំពេញ៖ ក្នុងពិធីអបអរសាទរខួបលើកទី៣០ឆ្នាំនៃការបង្កើតធនាគារ Maybank នៅកម្ពុជា ធនាគារនេះបានចុះអនុស្សារណៈនៃកិច្ចសហប្រតិបត្តិការជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាដើម្បីដាក់ដំណើរការកម្មវិធីជំនួយសង្គមថ្មីមួយមោះថា…
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចធិបតី ហ៊ុន ម៉ាណែត បានអបអរសាទរចំពោះការជ្រើសរើសប្រាសាទអង្គរជាអច្ឆរិយវត្ថុទី៨នៃពិភពលោក។
សៀមរាប៖ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលលោក ម៉ៅ ហាវណ្ណាល់ បានទៅទទួលស្វាគមន៍ដល់អ្នកដំណើរ ២០៨នាក់ ដែលបានធ្វើដំណើរតាមយន្តហោះខ្នាតធំ ប្រភេទប៊ូអ៊ីង ៧៧៧-២០០ ហោះត្រង់ពីទីក្រុងស៊ីដនីមកកម្ពុជានៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ…
ភ្នំពេញ៖ អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង នឹងផ្ដល់រង្វាន់លើកទឹកចិត្តម៉ូតូថ្មី ១នាក់មួយគ្រឿង ដល់សិស្សានុសិស្សដែលទទួលបាននិទ្ទេស A ចំនួន ១៧នាក់ ក្នុងខេត្តកំពង់ស្ពឺ។
ភ្នំពេញ៖ ក្រសួងសុខាភិបាល នឹងពង្រាយក្រុមគ្រូពេទ្យ និងត្រៀមរថយន្តសង្គ្រោះបន្ទាន់ចំនួន៧០គ្រឿង ដាក់នៅតាមទីតាំងប្រារព្ធពិធីបុណ្យអុំទូកនីមួយៗក្នុងរាជធានីភ្នំពេញ និងប្រចាំការនៅក្រសួងត្រៀមចាំអន្តរាគមន៍ក្នុងករណីចាំបាច់…
ភ្នំពេញ៖ អគ្គលេខាធិកាអាស៊ាន លោក កៅ គីមហួន បានថ្លែងថា អាស៊ានកំពុងបន្តជំរុញគាំទ្រលើសុខដុមនីយកម្ម វិស័យការងារ ការកសាងសមត្ថភាពធនធានមនុស្ស និងការបណ្តុះបណ្តាលជំនាញសម្រាប់ប្រទេសជាសមាជិកអាស៊ាន។
បន្ទាយមានជ័យ៖ ខេត្តបន្ទាយមានជ័យ មានសិស្សប្រឡងជាប់សរុបចំនួន ៤ ១៤៣នាក់ ស្រី ២ ៥០៥នាក់ ស្មើនឹង ៦៨,៣៩% ក្នុងចំណោមសិស្សប្រឡងសរុប ៦ ០៥៨នាក់។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ…
ភ្នំពេញ៖ ព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្តែតប្រទីប គេតែងរៀបចំជារៀងរាល់ឆ្នាំនៅ ព្រះរាជាណាចក្រកម្ពុជា ដោយមានរយៈពេល ៣ថ្ងៃ គឺចាប់ពី ថ្ងៃទី១៤កើត ១៥កើត ដល់ថ្ងៃ១រោច ខែកក្តិក ដោយឡែកពិធីបុណ្យអកអំបុក…
សៀមរាប៖ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលលោក ម៉ៅ ហាវណ្ណាល់ បានទៅទទួលស្វាគមន៍ដល់អ្នកដំណើរ ២០៨នាក់ ដែលបានធ្វើដំណើរតាមយន្តហោះខ្នាតធំ ប្រភេទប៊ូអ៊ីង ៧៧៧-២០០ ហោះត្រង់ពីទីក្រុងស៊ីដនីមកកម្ពុជានៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ…
ភ្នំពេញ៖ តំណាងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ជា សុមេធី រដ្ឋលេខាធិការ និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា បានពិភាក្សាការងារជាមួយនាយកនៃមជ្ឈមណ្ឌលជាតិបច្ចេកវិទ្យារណបជំនួយនៅសាធារណរដ្ឋម៉ាណិតចិន…
ភ្នំពេញ៖ ក្នុងពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ មានទូកអុំ និងទូកចែវជាង ៣០០ និងមានកីឡាករជាង ២ម៉ឺននាក់ចូលរួមក្នុងពិធីប្រណាំងទូក «ង» ខ្នាតជាតិ…
ភ្នំពេញ៖ មជ្ឈមណ្ឌលជាតិបច្ចេកវិទ្យារណបជំនួយនៃសាធារណរដ្ឋប្រជាមានិតចិន បានផ្តល់ឧបករណ៍រណបជំនួយទ្រទ្រង់រាងកាយដល់ជនមានពិការភាពកម្ពុជានាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន…
ភ្នំពេញ៖ លទ្ធផលប្រឡងបាក់ឌុបឆ្នាំ២០២៣ ត្រូវបានប្រកាសនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយមានសិស្សានុសិស្សដែលប្រឡងជាប់ទាំងនិទ្ទេស A ដល់ E សុទ្ធតែបង្ហាញអារម្មណ៍សប្បាយរីករាយ និងត្រេកអរចំពោះលទ្ធផលរបស់ខ្លួនដែលទទួលបានក្រោយពីសិក្សាអស់រយៈពេល…
ភ្នំពេញ៖ ក្រសួងសុខាភិបាលក្រើនរំលឹកសារជាថ្មីម្តងទៀត ដល់ប្រជាពលរដ្ឋទាំងអស់ សូមយកចិត្តទុកដាក់ប្រុងប្រយ័ត្នលើជំងឺផ្តាសាយបក្សីជានិច្ច ពីព្រោះជំងឺផ្តាសាយបក្សី H5N1 នៅតែបន្តគំរាមកំហែង ដល់សុខភាពប្រជាពលរដ្ឋ បន្ទាប់ពីស្រ្តីអាយុ…
ភ្នំពេញ៖ ប្រធានគណបក្សប្រជាជន សម្ដេចតេជោ ហ៊ុន សែន និងអនុប្រធានសភាប្រឹក្សានយោបាយប្រជាជនចិនលោកស្រី ស៊ិន យៀកយៀក បានបង្ហាញពីភាពជឿជាក់លើទំនាក់ទំនងនៃប្រទេសទាំងពីរទោះបីជាពិភពលោកកំពុងប្រឈមនឹងភាពស្មុគស្មាញនៃនយោបាយអន្តរជាតិច្រើន…
ភ្នំពេញ៖ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) នៅថ្ងៃនេះ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយកម្មវិធីសេវាសន្តិភាពស៊ីវិល (GIZ-CPS) សម្រាប់ការបញ្ជូនទីប្រឹក្សាផ្នែកកសាងសន្តិភាពដើម្បី…
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្រា្ត បានឱ្យដឹងថា រាជរដ្ឋាភិបាលយល់ព្រមលើកលែងពន្ធប៉ាតង់សារព័ត៌មានតាមប្រព័ន្ធអនឡាញប្រភេទធុនតូចទាំងអស់ជាបន្ទុករបស់រដ្ឋរយៈពេល ៥ ឆ្នាំ និងកាត់បន្ថយកម្រៃស្នើសុំអាជ្ញាបណ្ណបង្កើតអង្គភាពសារព័ត៌មានថ្មីនៅក្រសួងព័ត៌មានចំនួន…
ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានថ្លែងអំណរគុណដល់អភិបាល និងស្នងការខេត្តក្រចេះដែលបានចាត់វិធានការក្នុងកិច្ចសហការចូលរួមដល់កិច្ចការអភិរក្សនិងលើតម្កើនសិល្បៈវប្បធម៌ជាតិ។
ភ្នំពេញ៖ នារសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក ជូអុក លី (Joo-Ok Lee) ប្រធានកម្មវិធីប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងជាសមាជិកនៃគណៈកម្មាធិការប្រតិបត្តិវេទិកាសេដ្ឋកិច្ចពិភពលោក…
តួគី៖ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិនៃសភាតំបន់អាស៊ី (APA) តបតាមការអញ្ជើញ របស់ប្រធានរដ្ឋសភាតួកគី និងជាប្រធានមហាសន្និបាតសភាតំបន់ អាស៊ី (APA) លោក Numan KURTULMUS។
ភ្នំពេញ៖ ទីតាំងលក់ចែកចាយ ផលិតផលគ្រឿងសម្អាងនិងអាហារបំប៉ន ដែលនាំចូលគ្មានប្រភពច្បាស់លាស់ចំនួន ៤៨មុខ ជាង៥ពាន់គីឡូ នៅក្នុងខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចជំនាញបានចុះបង្រ្កាប។
ក្រចេះ៖ ស្នងការដ្ឋាននគរបាលខេត្តក្រចេះបានសុំអភ័យទោសចំពោះការករណីដែលមន្ត្រីខ្លួនដែលមានតួនាទីជាមេប៉ុស្តិស្រែចារចុះឃាត់ការសម្ដែងល្ខោន ទាររកលិខិតអនុញ្ញាតពីក្រុមល្ខោនដែលធ្វើឱ្យផ្ទុះការរិះគន់ពីមហាជននៅថ្ងៃទី២៣…
ភ្នំពេញ៖ ធនាគារពិភពលោកបានបង្ហាញឱ្យដឹងថា សេដ្ឋកិច្ចរបស់កម្ពុជាប្រឹងឈានទៅមុខ ខណៈដែលនៅមានបញ្ហាប្រឈមក្នុងស្រុក និងក្រៅស្រុក។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារពិភពលោកចេញផ្សាយកាលពីថ្ងៃពុធ ទី២២ ខែវិច្ឆិកា…
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានផ្តល់សេចក្តីជូនដំណឹងអំពីកម្មវិធីសប្បាយៗ និងមានការប្រគំមន្ត្រីជាច្រើននៅតាមទីតាំងមួយចំនួននៅក្នុងពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៦…
ក្រចេះ៖ ស្នងការនគរបាលខេត្តក្រចេះ កោះហៅមេប៉ុស្តិ៍នគរបាលស្រែចារ ដែលបញ្ឈប់ការសម្ដែងក្រុមល្ខោនបាសាក់ពាក់កណ្ដាលទីទាមទាររកលិខិតអនុញ្ញាតនៅក្នុងពិធីបុណ្យកឋិនក្នុងវត្តមួយ ស្ថិតក្នុងស្រុកអង្គស្នួល ខេត្តក្រចេះ កាលពីយប់ថ្ងៃទី២១…
ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆែកប្រចាំកម្ពុជា លោក Martin Vávra បានបង្ហាញការគាំទ្រចំពោះកម្មវិធីថ្នាក់ជាតិចំនួន២ គឺកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជូនដល់គ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន…
ភ្នំពេញ៖ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) បានប្រកាសបន្ត «គម្រោងលើកកម្ពស់គុណភាពសេវាថែទាំសុខភាព ជំហានទី២ (EQHA II)» ដែលមានរយៈពេល ៥ឆ្នាំ ក្នុងទឹកប្រាក់ ៣៥លានដុល្លារ ដើម្បីបន្តគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងលើកកម្ពស់គុណភាពសេវាសុខាភិបាលសាធារណៈ…
កោះកុង៖ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញវិញ្ញាណក្ខន្ធសពមហាឧបាសិកា យិប ថាំកេសន ត្រូវជាម្តាយក្មេកសម្តេចពិជ័យសេនា…
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធី “សន្និសីទចក្ខុវិស័យ ប្រទេសកម្ពុជាឆ្នាំ២០២៣” ស្តីពី “ចក្ខុវិស័យ ប្រទេសកម្ពុជាឆ្នាំ២០៣០”…
ភ្នំពេញ៖ USAID មរតកបៃតង បានឱ្យដឹងថា ចំនួនសត្វស្លាបប្រភេទកម្រនៅដែនជម្រកសត្វព្រៃកែវសីមា មានឡើងមានចុះក្នុងឆ្នាំ២០២៣។
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសលទ្ធផលប្រឡងបាក់ឌុបឆ្នាំ២០២៣ នាព្រឹកថ្ងៃនេះ ដោយមានសិស្សប្រឡងជាប់សរុបចំនួន ៩៨ ៤៦០នាក់ ស្មើនឹង៧២,៨៩ភាគរយ។ ក្នុងនោះមានសិស្សបាននិទ្ទេសA ចំនួន១ ៦៧៣នាក់ និទ្ទេសB ៦…
ភ្នំពេញ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) បន្តត្រួតពិនិត្យអនុលោមភាពលើសាច់បង្កកប្រមាណ ៧៦តោន ក្នុងខណ្ឌឬស្សីកែវ នៅរាជធានីភ្នំពេញ។
សិង្ហបុរី៖ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លោក ឆាយ ឫទ្ធិសែន បានអញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ និងលុបបំបាត់ភាពក្រីក្រ អាស៊ានលើកទី១៣ ដែលប្រទេសសិង្ហបុរីធ្វើជាម្ចាស់ផ្ទះ។
ទស្សនាការផ្សាយផ្ទាល់: សន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២៣
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ជា សុមេធី ថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា តែងតែផ្តោតការយកចិត្តទុកដាក់គិតគូរអំពីការងារពិការភាព ក្រោមចក្ខុវិស័យធ្វើយ៉ាងណាឲ្យជនមានពិការភាព…
ភ្នំពេញ៖ ធនាគារជាតិកម្ពុជា និងធនាគារកណ្តាលចិន នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីក្រុងប៉េកាំង បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការនវានុវត្តន៍ហិរញ្ញវត្ថុនិងប្រព័ន្ធទូទាត់សងប្រាក់…
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ឋាប្រមាញ់ និងនេសាទ បានឯកភាពគ្នាក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីចូលរួមអភិវឌ្ឍវិស័យកសិកម្ម និងធនធានធម្មជាតិនៅកម្ពុជា។
ភ្នំពេញ៖ រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា បានគូសបញ្ជាក់ថា ក្រសួងស្វាគមន៍ និងត្រៀមខ្លួនជានិច្ចដើម្បីគាំទ្រ សហការ និងសម្របសម្រួល ធ្វើយ៉ាងណាឱ្យអ្នកវិនិយោគជប៉ុន មានលទ្ធភាពចូលមកវិនិយោគនៅកម្ពុជាបានដោយពុំមានឧបសគ្គរាំងស្ទះ។
វ៉ាស៊ីងតោន៖ ធនាគាពិភពលោកបានផ្តល់ការយល់ព្រមលើគម្រោងមួយ ដែលមានតម្លៃ ១៦៣លានដុល្លារអាមេរិក សម្រាប់ជួយប្រទេសកម្ពុជានៅក្នុងកិច្ចប្រឹងប្រែងពង្រឹងសេវាផ្គត់ផ្គង់ទឹកស្អាត និង អនាម័យ ជាប្រយោជន៍ដល់ប្រជាជនជាង ១៧៥…
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច លោក ហួត ហាក់ បានថ្លែងអំណរគុណដល់ថ្លែងអំណរគុណដល់ចក្រភពអង់គ្លេស ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគី និងការផ្តល់ជំនួយជាច្រើន ដល់ប្រទេសកម្ពុជាមានជាអាទិ៍ ជំនួយវ៉ាក់សាំង AstraZeneca…
ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លោក Patrick Murphy បញ្ជាក់ថា អាមេរិកនឹងជួយជំរុញភ្ញៀវទេសចររបស់ខ្លួនឱ្យមកទស្សនានៅកម្ពុជាឱ្យមានកំណើនបន្ថែមទៀត និងបន្តរួមចំណែកជួយអភិវឌ្ឍ និង អភិរក្ស វប្បធម៌…
ភ្នំពេញ៖ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជាបានទទួលពានរង្វាន់អង្គភាពឆ្នើមផ្នែកគ្របដណ្តប់ធានារ៉ាប់រងស្តីពីការពង្រីកការគ្របដណ្តប់របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តដល់បុគ្គលស្វ័យនិយោជន៍…
ភ្នំពេញ៖ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក តាន់ ហ្សង់ហ្វ្រង់ស័រ បានលើកឡើងថា ក្នុងអំឡុងពេលបីខែនេះ លោក និង បណ្តាប្រតិភូដ៏ទៃដែលអមដំណើរសម្តេចធិបតី…
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នឹងប្រកាសលទ្ធផលប្រឡងបាក់ឌុបសម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្តាលចាប់ពីថ្ងៃស្អែកនេះនៅវេលាម៉ោង៣រសៀល។ ចំណែកនៅតាមបណ្តាខេត្តនឹងប្រកាសចាប់ពីព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣។
ភ្នំពេញ៖ គម្រោងធ្វើឱ្យប្រសើរឡើងវិញនូវ «ផ្លូវជាតិលេខ៥» ដែលតភ្ជាប់ពីរាជធានីភ្នំពេញ ទៅខេត្តកណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងបណ្តាខេត្តជាប់ព្រំប្រទល់ផ្សេងៗទៀត ត្រូវបានដាក់ឱ្យសម្ពោធជាផ្លូវការនាព្រឹកថ្ងៃទី២២…
ភ្នំពេញ៖ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោក ជួន ណារិន្ទ ប្រគល់ឯកសណ្ឋានថ្មីជូនមន្រ្តីជាប់កិច្ចសន្យាសរុប ៣០០នាក់ ដើម្បីប្រើប្រាស់ចូលរួមបំពេញការងារសហការជាមួយមន្រ្តីនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ…
ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញប្រើប្រាស់កម្លាំងប្រមាណ ៥ពាន់នាក់ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។
ព្រះសីហនុ៖ នាវាទេសចរណ៍មួយទៀតឈ្មោះ Oceania Regatta ដែលមានផ្ទុកភ្ញៀវទេសចរចម្រុះជាតិសាសន៍ជាង ៦០០នាក់ ចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ។
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងពាក់ព័ន្ធ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់គ្រប់បណ្តារាជធានីខេត្តទាំងអស់យកចិត្តទុកដាក់ថែទាំ និងជួសជុលគ្រប់បណ្តាហេដ្ឋារចនាសម្ព័ន្ធទាំងអស់។
ភ្នំពេញ៖ ប្រធានសមាគមជប៉ុន-កម្ពុជា លោក តាកាហាស៊ី ហ្វូមីអាគី បានសន្យាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ គាំទ្រផែនការអាទិភាពរបស់ក្រសួងសុខាភិបាល ព្រមទាំងជួយពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ជប៉ុន…
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រកាសប្រែក្លាយខេត្តកំពង់ឆ្នាំងទៅជាទីតាំងសកម្មភាពសេដ្ឋកិច្ច តាមរយៈការបង្កើតនូវតំបន់សេដ្ឋកិច្ចពិសេស។ សម្តេចធិបតីបានបញ្ជាក់បែបនេះក្រោយពីកំណាត់ផ្លូវជាតិលេខ៥…
ភ្នំពេញ៖ គិតមកដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ គឺមានរយៈពេល ៣ខែហើយដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កាន់តំណែងជានាយករដ្ឋមន្ត្រីកម្ពុជាក្នុងអាណត្តិទី៧នេះ។ សម្តេចធិបតី បានគូសបញ្ជាក់ថា រយៈពេល ៣ខែនេះសម្តេចបានទាក់ទាញអ្នកវិនិយោគបរទេសមកកម្ពុជា…
ទស្សនាការផ្សាយផ្ទាល់: ពិធីសម្ពោធបើកឲ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៥ ប្រវែង ២៤៦គីឡូម៉ែត្រ
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអនុញ្ញាតឱ្យ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (Fumiaki TAKAHASHI) ប្រធានសមាគមជប៉ុន-កម្ពុជា (JCA) និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា…
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ ថ្លែងអំណរគុណដល់ក្រុមហ៊ុនជប៉ុនដែលបន្តផ្តល់កិច្ចសហការបណ្តុះបណ្តាលធនធានមនុស្សដល់សាលាមធ្យមសិក្សាបច្ចេកទេស ហ្ស៊ី វ៉េ សេ (JVC) លើជំនាញជួសជុល…
ភ្នំពេញ៖ តំណាងលោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រដ្ឋលេខាធិការនិងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា នារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំជាមួយអង្គការដៃគូពាក់ព័ន្ធនានាដើម្បីត្រៀមរៀបចំ…
ភ្នំពេញ៖ ស៊ុតមាន់ជាង ៨ពាន់គីឡូត្រូវបានមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF (ក.ប.ប.) កម្ទេចចោលក្រោយរកឃើញពុំមានអនុលោមភាព។
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការរួមគ្នារៀបចំ «វេទិកាស្វាយចន្ទី» ក្រោមមូលបទ «យើងរួមគ្នាផ្សព្វផ្សាយសក្តានុពលស្វាយចន្ទីកម្ពុជា» នៅថ្ងៃទី៦-៧ ខែធ្នូ ឆ្នាំ២០២៣ នៅសួនច្បារស្ទឹងសែន…
ភ្នំពេញ៖ នៅ១០ថ្ងៃខាងមុខចាប់ពីថ្ងៃទី២១-៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ តម្លៃប្រេងសាំងធម្មតាធ្លាក់ចុះត្រឹម ៤ ២៥០រៀល ពោលធ្លាក់ចុះ ១០០រៀល បើធៀបនឹងរយៈពេល ១០ថ្ងៃមុខ ខណៈតម្លៃម៉ាស៊ូតក៏បន្តធ្លាក់ចុះ ១០០រៀល ពោលនៅត្រឹម…
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ តំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន មានចុះអ័ព្ទ និងមានធាតុអាកាសត្រជាក់។
ភ្នំពេញ៖ តំណាងលោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ឯម ច័ន្ទមករា រដ្ឋលេខាធិការនិងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ បានលើកឡើងថា ទីផ្សារការងារនាពេលអនាគត នឹងអាចធ្វើឱ្យគម្លាតបន្ថែមទៀត…
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានរួមគ្នាជួយដោះស្រាយរាល់បញ្ហារបស់ប្រជាពលរដ្ឋ និងកម្មករនិយោជិតឱ្យបានឆាប់រហ័សប្រកបដោយតម្លាភាព ហើយកុំធ្វើឱ្យឈានទៅដល់ការប្តឹងផ្តល់នៅតុលាការ។
ភ្នំពេញ៖ រាជរដ្ឋាភិបាលបានអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈ ដល់យុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេស ចំនួន ១,៥លាននាក់ ដោយឥតគិតថ្លៃ។ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី…
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលថ្មីក្នុងអាណត្តិទី៧នេះ នឹងបន្តពង្រីកសមិទ្ធផលថ្មីៗបន្ថែមទៀត ពោលការកែលម្អ និងជួសជុលនូវបញ្ហាដែលសេសសល់ និងបង្កើតចំណុចវិជ្ជមានបន្ថែមទៀតជូនដល់ពលរដ្ឋ។
ភ្នំពេញ៖ គិតមកដល់ពេលនេះ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានជួបសំណេះសំណាលជាមួយកម្មករនិយោជិតចំនួន ១០លើកមកហើយតាំងពីកាន់តំណែងជានាយករដ្ឋមន្ត្រីកម្ពុជាក្នុងរយៈពេល ៣ខែដោយជួបជាមួយកម្មករនិយោជិតចំនួនជិត…
ទស្សនាការផ្សាយផ្ទាល់: ជំនួបជុំចុងក្រោយនៃឆ្នាំ២០២៣ រវាងនាយករដ្ឋមន្ត្រីនិងកម្មកររោងចក្រ
ភ្នំពេញ៖ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានផ្ញើសារលិខិតទៅសម្ដេចពិជ័យសេនា ទៀ បាញ់ និងភរិយា ចូលរួមរំលែកទុក្ខ ចំពោះមរណភាពម្ដាយក្មេកសម្តេចពិជ័យសេនា…
ភ្នំពេញ៖ ប្រធានសហព័ន្ធសន្តិភាពសកល (Universal Peace Federation-UPF) Charles Yang បានកោតសរសើរដល់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជាដែលបានធ្វើឱ្យបញ្ចប់សង្គ្រាម និងនាំមកនូវសន្តិភាពពេញលេញទូទាំងផ្ទៃប្រទេសកម្ពុជា…
ភ្នំពេញ៖ យោងតាមការប៉ាន់ប្រមាណរបស់អង្គការសុខភាពពិភពលោក ប្រជាជនកម្ពុជាជិត ៦០ ០០០នាក់ បានស្លាប់ជារៀងរាល់ឆ្នាំដោយសារជំងឺទឹកនោមផ្អែម និងជំងឺមិនឆ្លងផេ្សងទៀត (NCDs) ដែលស្មើនឹង ៦៤% នៃការស្លាប់ទាំងអស់ក្នុងឆ្នាំ២០១៨។
ភ្នំពេញ៖ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យសមាគមអ្នកនិពន្ធខ្មែរ ចូលរួមពិនិត្យមើលការតែងនិពន្ធរឿងអប់រំខ្លីៗ ដែលបានផ្សព្វផ្សាយក្នុងបណ្តាញសង្គម…
កែប៖ មូលនិធិជនពិការនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានប្រគល់ផ្ទះមួយខ្នងជូនជនមានពិការភាពភ្នែក ដែលមួយគ្រួសារសុទ្ធតែពិការទាំងអស់នៅ ស្រុកដំណាក់ចង្អើរ ខេត្តកែប។
ភ្នំពេញ៖ កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបង្ក្រាបករណីបញ្ជូនគ្រឿងញៀន តាមកញ្ចប់បញ្ញើពីកម្ពុជាទៅវៀតណាម ដោយឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាមចំនួន ៣នាក់ រឹបអូសថ្នាំញៀនជិត១គីឡូក្រាម…
ភ្នំពេញ៖ ប្រធានរដ្ឋសភាកម្ពុជា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី លើកឡើងថា ទាំងស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ មានឆន្ទៈនយោបាយមុះមុតក្នុងការលើកទឹកចិត្ត ជំរុញលើកកម្ពស់ និងពង្រឹងតួនាទីស្រ្តី សំដៅឈានទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព…
កណ្តាល៖ យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលដែលមានចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលអង្គភាពEAC news ទទួលបាន រាជរដ្ឋាភិបាលសម្រេចលុបឈ្មោះវរសេនីយ៍ឯក…
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ផ្តល់អនុសាសន៍ចំនួន ១០ចំណុចទៅកាន់សិក្ខាសាលាពិគ្រោះយោបល់ត្រីភាគីថ្នាក់ជាតិស្ដីពី «ការរៀបចំកម្មវិធីការងារសមរម្យសម្រាប់ប្រទេសកម្ពុជា ឆ្នាំ២០២៤-២០២៨»…
កំពង់ស្ពឺ៖ សាលាដំបូងខេត្តកំពង់ស្ពឺ បានចេញដីកាបង្គាប់ឱ្យចាប់ខ្លួនបុគ្គលឈ្មោះ កង តារាវិឆៃ ដែលកំពុងគេចខ្លួន និងជាអ្នកបាញ់បោះជាង ២០០គ្រាប់នៅផ្ទះលំហែលើខ្នងភ្នំគិរីរម្យ ខេត្តកំពង់ស្ពឺ ខណៈអ្នកពាក់ព័ន្ធចំនួន…
ភ្នំពេញ៖ រដ្ឋសភាកម្ពុជា និងសហព័ន្ធសន្តិភាពសកល (UPF) រួមគ្នាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទំាងពីរនៅក្នុងបេសកកម្មស្វែងរកសុខសន្តិភាព និងការអភិវឌ្ឍ ជូនពលរដ្ឋនៅក្នុងតំបន់ ក៏ដូចជានៅលើសកលលោក។
សៀមរាប៖ រយៈពេល ៣ខែនេះ ក្រុមការងារនៃនាយកដ្ឋានអភិរក្សប្រាសាទនិងបុរាណវិទ្យា បានខិតខំប្រឹងប្រែងជួសជុល បង្កាន់ដៃនាគ និងខឿនជណ្តើរផ្នែកខាងត្បូងរបស់ប្រាសាទអង្គរវត្តបានសម្រេចជាង ៩០ភាគរយហើយ។
សៀមរាប៖ អាជ្ញាធរជំនាញបានជួសជុល និងដាក់ឱ្យដំណើរការឡើងវិញនូវផ្លូវគោម៉ៃដែលជាច្រកចេញចូលទៅតំបន់អង្គរដែលបាក់ស្រុតដោយសារតែទឹកហូរច្រោះកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅនេះ។
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំឱ្យ បេក្ខជនទាំងអស់ដែលបានប្រលងជាប់ក្របខណ្ឌហើយ ត្រូវបំពេញភារកិច្ចដោយបេះដូងទាំងមូលដើម្បីជួយកសិករ ហើយត្រូវចុះបំពេញការងារនៅមូលដ្ឋាន មិនមែនមានតែឈ្មោះគ្មានវត្តមាននៅមូលដ្ឋានដើម្បីជួយដោះស្រាយបញ្ហាដល់ប្រជាកសិករនោះទេ។
ភ្នំពេញ៖ កូនប្រុសពៅរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត គឺ «ហ៊ុន ពេជមុនី្នរិទ្ធិសិទ្ធិ» ដែលមានអាយុ ៦ឆ្នាំបានទទួលចំណាត់ថ្នាក់លេខ១ ផ្នែកគណិតវិទ្យាក្នុងកម្មវិធី CARIBOU MATHEMATICS CONTEST ក្នុងចំណោមអ្នកចូលរួមប្រឡងសរុប…
ភ្នំពេញ៖ ក្នុងពិធីប្រកាសឱ្យអនុវត្តជាផ្លូវការ «កម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា» នាព្រឹកថ្ងៃទី២០ ខែវិចិ្ឆកា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា រាជរដ្ឋាភិបាលដើរតួជាអ្នកចរចាដើម្បីបើកទីផ្សារទៅកាន់បរទេស…
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាធិបតី ហ៊ុន ម៉ាណែត បានជំរុញឱ្យពលរដ្ឋខ្មែរគាំទ្រផលិតផលខ្មែរ ជាពិសេសផលិតផលកសិកម្មដែលប្រជាកសិករខ្មែរបានដាំក្នុងស្រុកឱ្យបានច្រើនដើម្បីធានាការផ្គត់ផ្គង់ និងមានទីផ្សារ។
ភ្នំពេញ៖ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កំពុងធ្វើយុទ្ធនាការចុះផ្សព្វផ្សាយរយៈពេល ៣០ថ្ងៃដើម្បីឱ្យប្រជាពលរដ្ឋដែលប្រកបរបរផ្ទាល់ខ្លួនឱ្យទទួលបានការយល់ដឹងកាន់តែច្បាស់…
ទស្សនាការផ្សាយផ្ទាល់: ពិធីប្រកាសដាក់ឱ្យអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាលថ្មី
ភ្នំពេញ៖ ក្រសួងបរិស្ថានបានប្រកាសថា នឹងផ្តល់កូនឈើគ្រប់ប្រភេទចំនួន ១លានដើមនឹងចែកជូនសិស្សានុសិស្ស និងប្រជាពលរដ្ឋក្នុងខេត្តកំពត ដោយឥតគិតថ្លៃ សម្រាប់ដាំដើម្បីឱ្យបរិស្ថាននៅតាមសាលារៀន លំនៅឋាន វត្តអារាម និងសហគមន៍ឱ្យមានភាពបៃតងស្រស់។
ទស្សនាការផ្សាយផ្ទាល់: ព្រះមហាក្សត្រយាងនិវត្តន៍មាតុប្រទេសវិញ