ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ព័ត៌មានថ្មី

រដ្ឋសភាកម្ពុជា និងឡាវ ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែសកម្ម និងប្រសិទ្ធភាព

ឡាវ៖ តបតាមការអញ្ជើញរបស់ ប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់រដ្ឋសភា អញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនិងមិត្តភាព…

របាយការណ៍ UPR ជុំទី៤ នឹងត្រូវបញ្ជូនទៅក្រុមប្រឹក្សាសិទ្ធិមនុស្សនៅឆ្នាំ២០២៤ និងត្រូវពិនិត្យនៅក្នុងសម័យប្រជុំលើកទី៤៦

ភ្នំពេញ៖ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី បានឱ្យដឹងថា របាយការណ៍ ការពិនិត្យជាសកលតាមកាលកំណត់ (UPR) ជុំទី៤នេះ នឹងត្រូវបញ្ជូនទៅក្រុមប្រឹក្សាសិទ្ធិមនុស្សនៅដើមឆ្នាំ២០២៤ និងត្រូវពិនិត្យនៅក្នុងសម័យប្រជុំលើកទី៤៦…

សាច់បង្កកខុសច្បាប់ជិត ៤០ម៉ឺនគីឡូក្រោម ត្រូវបានបង្រ្កាបនៅក្នុងឃ្លាំងស្តុកមួយកន្លែងនៅខណ្ឌសែនសុខ

ភ្នំពេញ៖ សាច់បង្កកសរុបជិត ៤០ម៉ឺនគីឡូក្រាម ច្រកក្នុងកេះជាង ២ម៉ឺនកេះ ស្ថិតនៅក្នុងឃ្លាំងស្តុកមួយកន្លែងនៅភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ត្រូវបានក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ…

ពិព័រណ៍សៀវភៅឆ្នាំនេះធ្វើនៅសួនច្បារខាងមុខសាលាបុរីកោះពេជ្រដោយមានស្តង់លក់សៀវភៅ៣០០

ភ្នំពេញ៖ ពិព័រណ៍សៀវភៅឆ្នាំនេះ នឹងធ្វើឡើងនៅថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ នៅសួនច្បារខាងមុខសាលាបុរីកោះពេជ្រ ក្រោមប្រធានបទ «សរសេរចំណាន អាចចំណាប់ ចាប់យកចំណេះ»។ ឆ្នាំនេះជាការធ្វើពិព័រណ៍ជាលើកទី១០ហើយ…

ព្រឹត្តិការណ៍រំលឹកគុណអង្គរនឹងមានប្រារព្ធពិធីបែបប្រពៃណីសាសនា ផ្ទាំងទស្សនីយភាពសិល្ប:ជាច្រើនទម្រង់ សម្រាប់សាធារណៈទស្សនា…

សៀមរាប៖ ព្រឹត្តិការណ៍រំលឹកគុណអង្គរ ក្នុងឆ្នាំ២០២៣នេះ មានប្រារព្ធពិធីបែបប្រពៃណីសាសនា ការសម្តែងទស្សនីយភាពសិល្ប:ជាច្រើនទម្រង់ សម្រាប់សាធារណៈទស្សនា និងសិក្សាស្វែងយល់។

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ផ្តល់ធុងសំរាមតាមសាលារៀន ជំរុញបន្ថែមការចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅកម្ពុជា

ត្បូងឃ្មុំ៖ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ លោក អ៊ាង សុផល្លែត បានប្រកាសលើកទឹកចិត្តផ្តល់ធុងសម្រាប់ញែកសំរាម ដល់សាលរៀន នីមួយៗ បន្ទាប់ពីសិស្សានុសិស្ស…

វិនិយោគិនចិនចង់វិនិយោគលើការដាំដុះរុក្ខជាតិ និងការនាំចេញនូវសត្វមួយចំនួនដែលអាចផលិតជាឱសថសម្រាប់នាំចេញទៅទីផ្សារចិន

ភ្នំពេញ៖ វិនិយោគិនចិនបានបង្ហាញចេតនាចង់វិនិយោគលើការដាំដុះរុក្ខជាតិមួយចំនួនសម្រាប់យកទៅផលិតជាឱសថបុរាណ ក៏ដូចជាការនាំចេញនូវសត្វមួយចំនួនដែលអាចផលិតជាឱសថសម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។

លោក សួស យ៉ារ៉ា៖ កិច្ចការសំខាន់មួយទាមទារការចូលរួមចំណែកក្នុងនាមជាស្ថាប័ននីតិប្បញ្ញតិ គឺការយកចិត្តទុកដាក់ខ្ពស់ក្នុងការធ្វើសុខដុមនីយកម្មនៃក្របខណ្ឌច្បាប់

ឡាវ៖ ប្រធានគណៈកម្មការកិច្ចការបរទេសនៃរដ្ឋសភាកម្ពុជា លោក សួស យ៉ារ៉ា បានគូសបញ្ជាក់ពីកិច្ចការសំខាន់មួយ ទាមទារការចូលរួមចំណែកក្នុងនាមជាស្ថាប័ន នីតិប្បញ្ញតិនោះគឺការយកចិត្តទុកដាក់ខ្ពស់ក្នុងការធ្វើសុខដុមនីយកម្មនៃក្របខណ្ឌ…

EU ផ្តល់ថវិកា ៧លានដុល្លារសម្រាប់អភិវឌ្ឍវិស័យជលផលនៅកម្ពុជា

ភ្នំពេញ៖ សហភាពអឺរ៉ុបបានផ្តល់ជំនួយចំនួន ៧លានដុល្លារដល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីគាំទ្រការអភិវឌ្ឍវិស័យជលផលនៅកម្ពុជា។ ការប្រកាសនេះធ្វើឡើងដោយឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា លោក Igor Driesmans…

លោក កែវ រ៉េមី៖ ប្រទេសកម្ពុជានៅតែប្ដេជ្ញាបន្តថែរក្សាសន្តិភាពដែលជាមូលដ្ឋានគ្រឹះក្នុងការធានាសិទ្ធិមនុស្ស…

ភ្នំពេញ៖ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក) លោក កែវ រ៉េមី បានលើកឡើងថា ប្រទេសកម្ពុជានៅតែប្ដេជ្ញាបន្តថែរក្សាសន្តិភាព ដែលជាមូលដ្ឋានគ្រឹះ ក្នុងការធានាសិទ្ធិមនុស្ស ជាពិសេសគឺសិទ្ធិរស់រានមានជីវិត។

លោក វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំការងារក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌សំដៅបង្កើនគុណភាព…

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររបស់ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ.) នាពេលកន្លងមក និងដាក់ចេញទិសដៅការងារ…

សាច់បង្កក និងទំនិញមួយចំនួន នៅតាមឃ្លាំងស្ដុក និងចែកចាយ ក្នុងរាជធានីភ្នំពេញ ត្រូវបានមន្រ្តីជំនាញ ក.ប.ប.…

ភ្នំពេញ៖ មន្រ្តីជំនាញផ្នែកស៊ើបអង្កេត និងម្ហូបអាហាររបស់អគ្គនាយកដ្ឋាន ក.ប.ប. បានធ្វើការដុតកម្ទេចចោលទំនិញជាសាច់បង្កក និងទំនិញមួយចំនួនដែលបានរកឃើញនៅតាមទីតាំងឃ្លាំងស្ដុកនិងចែកចាយក្នុងរាជធានីភ្នំពេញ។

រាជរដ្ឋាភិបាលសម្រេចបញ្ចុះថ្លៃអគ្គិសនីដល់វិស័យទេសចរណ៍ក្នុងរយៈពេល ៣ខែ

ភ្នំពេញ៖ រាជរដ្ឋាភិបាលបានសម្រេចបញ្ចុះថ្លៃអគ្គិសនីដល់វិស័យទេសចរណ៍ក្នុងរយៈពេល ៣ខែ ចាប់ពីខែធ្នូ ឆ្នាំ២០២៣ ដល់ខែកុម្ភៈ ឆ្នាំ២០២៤។ នេះបើតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរអគ្គិសនីកម្ពុជាដែលធ្វើឡើងក្រោយពីមានការលើកឡើងរបស់សម្តេចធិបតី…

លោក ឯម ច័ន្ទមករា ច្រានចោលចំពោះគណនីតេឡេក្រាមក្លែងក្លាយដែលកំពុងប្រើប្រាស់ឈ្មោះ និងរូបភាពរបស់លោក

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ឯម ច័ន្ទមករា ច្រានចោលចំពោះគណនីតេឡេក្រាមក្លែងក្លាយដែលកំពុងប្រើប្រាស់ឈ្មោះ និងរូបភាពរបស់លោកដាក់ឈ្មោះថា «CS.Makara Chan Em» និងស្នើសាធារណជនកុំចាប់អារម្មណ៍…

រដ្ឋមន្រ្តីការបរទេសកម្ពុជានឹងអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង…

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា លោក សុខ ចិន្តាសោភា នឹងអញ្ជើញចូលរួម កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង…

ប្រធានរដ្ឋសភាកម្ពុជាលើកទឹកចិត្តដល់សមាគមមិត្តភាពឡាវ-កម្ពុជា ផ្សព្វផ្សាយបណ្តុះបណ្តាលពីសារៈសំខាន់នៃទំនាក់ទំនងប្រទេសទាំងពីរដល់យុវជនជំនាន់ក្រោយ

ឡាវ៖ ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានលើកទឹកចិត្តសមាគមមិត្តភាពឡាវ-កម្ពុជា បន្តនូវសកម្មភាពដ៏ល្អរបស់ខ្លួននៅក្នុងការផ្សារភ្ជាប់បណ្តុះបណ្តាលដល់ពលរដ្ឋ ពិសេសយុវជនជំនាន់ក្រោយឱ្យបានយល់ដឹងកាន់តែស៊ីជម្រៅពីទំនាក់ទំនងរវាងឡាវនិងកម្ពុជា។…

កិច្ចប្រជុំកំពូលសភាកម្ពុជា-វៀតណាម-ឡាវ កំពុងរៀបចំនៅក្នុងប្រទេសឡាវ

វៀងច័ន្ទ៖ កិច្ចប្រជុំកំពូលសភាកម្ពុជា វៀតណាម និងឡាវ កំពុងរៀបចំនៅក្នុងប្រទេសឡាវដែលនេះជាកិច្ចប្រជុំទី១ ហើយបន្ទាប់ថ្នាក់ដឹកនាំសភាប្រទេសទាំងពីរបានសម្រេចរួមគ្នាកាលពីឆ្នាំ២០២២។ កិច្ចប្រជុំនេះមានគោលដៅសំខាន់ក្នុងការលើកកម្ពស់ការអភិវឌ្ឍន៍តំបន់ត្រីកោណដែលប្រទេសទាំងបីបានបង្កើត។

១១ខែ ឆ្នាំ២០២៣ កម្ពុជានាំចេញកសិផលថយចុះជិត ៥ភាគរយ

ភ្នំពេញ៖ តាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុង ១១ខែ ឆ្នាំ២០២៣នេះ កម្ពុជាបាននាំចេញកសិផលទៅទីផ្សារ ៧៥ប្រទេស បានជាង ៧,៣លានតោន បើគិតជាទឹកប្រាក់ជិត ៤ពាន់លានដុល្លារ ថយចុះ ៤,៦០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានឹងឆ្នាំ២០២២…

ប្រធានសភាស្ដីទីស្នើចិនបង្កើតមជ្ឈមណ្ឌលទិន្នន័យគ្រប់គ្រងធនធានធម្មជាតិមួយនៅកម្ពុជា

ភ្នំពេញ៖ ប្រធានសភាស្ដីទីកម្ពុជា លោក ជាម យៀប បានស្នើដល់អនុប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍ នៃសភាប្រជាជនខេត្តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន លោក FANG Chunming ក្នុងការជួយគាំទ្រកម្ពុជាបង្កើតមជ្ឈមណ្ឌលទិន្នន័យមួយសម្រាប់គ្រប់គ្រងធនធានធម្មជាតិ…

បេក្ខជនដាក់ពាក្យប្រឡងមន្ត្រីកសិកម្មឃុំសរុបជាង ៧ពាន់នាក់ ខណៈជ្រើសរើសតែ ២៥០នាក់

ភ្នំពេញ៖ រាជរដ្ឋាភិបាលបានសម្រេចឱ្យជ្រើសរើសមន្ត្រីកសិកម្មឃុំសម្រាប់ឆ្នាំ២០២៣ ចំនួន ២៥០នាក់ ដើម្បីចុះទៅជួយបច្ចេកទេសផ្នែកកសិកម្មនៅតាមឃុំសង្កាត់។ ក្រោយបញ្ចប់ការប្រកាសឱ្យដាក់ពាក្យកាលពីចុងខែវិច្ឆិកា មានបេក្ខជនចំនួន…

រដ្ឋាភិបាលគ្រោងបញ្ចប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសាររងគ្រោះពីកូវីដ-១៩ ដោយជំនួសក្នុងកម្មវិធីថ្មី

ភ្នំពេញ៖ រដ្ឋាភិបាលគ្រោងបញ្ចប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដោយជំនួសនូវកម្មវិធីជំនួសង្គមថ្មីវិញ។ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចលោក…

នាយករដ្ឋមន្ត្រី៖ រាជរដ្ឋាភិបាលយើងមិនមែនធ្វើសកម្មភាពតែពេលល្អ ពេលលំបាកទុកប្រជាពលរដ្ឋចោលនោះទេ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថារដ្ឋាភិបាលកម្ពុជាមិនមែនធ្វើការតែពេលល្អនោះទេ តែនៅជាមួយពលរដ្ឋគ្រប់កាលៈទេសៈដោយថាមិនដែលទុកប្រជាជនចោលនោះទេ។ សម្ដេចថ្លែងបែបនេះក្នុងការប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ…

ទស្សនាការផ្សាយផ្ទាល់: ពិធីប្រកាសដាក់ឱ្យអនុវត្តគោលការណ៍ណែនាំក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមថ្មី

ទស្សនាការផ្សាយផ្ទាល់: ពិធីប្រកាសដាក់ឱ្យអនុវត្តគោលការណ៍ណែនាំក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមថ្មី

អូស្ត្រាលីគាំទ្រការចូលរួមរបស់ប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជាក្នុងការស្វែងយល់អំពីសេវាសាធារណៈ

ភ្នំពេញ៖ ស្ថានទូតអូស្ត្រាលី ធនាគារពិភពលោក គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) និងអង្គការទស្សនៈពិភពលោកអន្តរជាតិនៅកម្ពុជា (WVI-C) បានប្រកាសបន្ថែមថវិកាបន្តរយៈពេលនៃការអនុវត្តគម្រោងគណនេយ្យភាពសង្គម…

សម្តេចរដ្ឋសភាធិបតី៖ រដ្ឋសភាកម្ពុជានិងឡាវ ប្តេជ្ញាខិតខំឱ្យអស់លទ្ធភាពដើម្បីបម្រើផលប្រយោជន៍ប្រជាជននៃប្រទេសទាំងពីរ

ឡាវ៖ ថ្នាក់ដឹកនាំរដ្ឋសភាប្រទេសកម្ពុជានិងឡាវ ប្តេជ្ញារួមគ្នាខិតខំលើកកម្ពស់ទំនាក់ទំនង កិច្ចសហប្រតិបត្តិការដ៏ល្អនៃប្រទេសទាំងពីរ ដែលមានស្រាប់ឱ្យកាន់តែសកម្ម គ្រប់ជ្រុងជ្រោយថែមទៀត ទំាងខាងរដ្ឋសភានិងរដ្ឋាភិបាល…

អភិបាលខេត្តកំពង់ស្ពឺ ចែកម៉ូតូដល់សិស្សនិទ្ទេស A ម្នាក់មួយគ្រឿង

កំពង់ស្ពឺ៖ ដូចតាមការសន្យា អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង នារសៀលថ្ងៃទី០៤ ខែធ្នូនេះ បានប្រគល់រង្វាន់ជាម៉ូតូម្នាក់មួយគ្រឿងដល់សិស្សនិទ្ទេស A សម័យប្រឡងឆ្នាំ២០២៣ ក្នុងខេត្តកំពង់ស្ពឺ សរុបចំនួន ១៧នាក់ ដើម្បីលើកទឹកចិត្តដល់ពួកគេដែលបានខិតខំរៀនរហូតដល់ទទួលបានលទ្ធផលល្អ។

ក្នុងខែវិច្ឆិកា ភ្ញៀវទេសជាង ៣ម៉ឺននាក់ចូលទស្សនាប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ

ព្រះវិហារ៖ រយៈពេល ១ខែពេញនៃខែវិច្ឆិកា រមណីយដ្ឋានប្រាសាទព្រះវិហារ និងរមណីយដ្ឋានប្រាសាទកោះកេរទទួលបានភ្ញៀវទេសចរសរុបជាង ២ម៉ឺននាក់។

រាជរដ្ឋាភិបាលនឹងរៀបចំសួនច្បារនៅតាមបណ្តោយឆ្នេរខេត្តកែបប្រវែង ២៧០០ម៉ែត្រ

កែប៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា តាមរយៈ«ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តកែប «ឆ្នាំ២០២៣-២០៣៥» រាជរដ្ឋាភិបាលនឹងជំរុញការអភិវឌ្ឍខេត្តកែបឱ្យក្លាយជាគោលដៅធម្មជាតិ និងសមុទ្រសម្រាកកម្សាន្តបែបប្រណីតកម្រិតខ្ពស់…

ខេត្តបាត់ដំបង រៀបចំកម្មវិធីពិព័រណ៌ម្ហូបអាហារឆ្នាំ២០២៣ ដើម្បីអបអរសាទរខេត្តបាត់ដំបងជាប់ជាបណ្តាញទីក្រុងច្នៃប្រឌិតផ្នែកម្ហូបអាហារ

បាត់ដំបង៖ រដ្ឋបាលខេត្តបាត់ដំបង នឹងរៀបចំកម្មវិធីពិព័រណ៌ម្ហូបអាហារ និងកម្មវិធីឆ្លងឆ្នាំសកល២០២៣ ដើម្បីអបអរសាទរចំពោះទីក្រុងបាត់ដំបងដែលបានចុះបញ្ជី បណ្ដាញទីក្រុងច្នៃប្រឌិត របស់អង្គការយូណេស្កូ (UCCN) ផ្នែកម្ហូបអាហារ។

លោក ឌិត ទីណា៖ ប្រឈមសំណើសំណូមពរនានារបស់មូលដ្ឋានគឺជាកិច្ចការដែលក្រុមការងារត្រូវរួមគ្នាដោះស្រាយ

បន្ទាយមានជ័យ ៖ បញ្ហាប្រឈមសំណើសំណូមពរនានារបស់មូលដ្ឋាន គឺជាកិច្ចការដែលក្រុមការងារត្រូវរួមគ្នាដោះស្រាយ និងត្រូវធ្វើការតាមដាន ត្រួតពិនិត្យ និងជំរុញសកម្មភាពដោះស្រាយបញ្ហាទាំងនោះ ដោយផ្អែកលើច្បាប់ លិខិតបទដ្ឋាន…

ប្រទេសចិនគាំទ្រការកាន់អំណាចយូរអង្វែងរបស់គណបក្សប្រជាជនកម្ពុជា

ភ្នំពេញ៖ អនុប្រធានទី២នៃគណៈកម្មាធិការយោធាមជ្ឍឹមបក្សចិន នាយឧត្ដមសេនីយ៍ He Weidong សង្ឃឹម និងជឿជាក់ថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត ប្រទេសកម្ពុជានឹងកាន់តែរីកចម្រើនលើគ្រប់វិស័យ…

ប្រធានរដ្ឋសភា៖ ទំនាក់ទំនងឡាវនិងកម្ពុជាមិនត្រឹមតែផ្ដល់នូវប្រយោជន៍ តែជាការកសាងនូវសុខសន្ដិភាព

វៀងច័ន្ទ៖ ប្រធានសភាកម្ពុជាសម្ដេចសភាធិការធិបតី ឃួន សុដារី បានអញ្ជើញធ្វើដំណើរទៅដល់ប្រទេសឡាវកាលពីថ្ងៃសៅរ៍ ទី០២ ខែធ្នូកន្លងទៅ ក្នុងដំណើរទស្សនកិច្ចមួយជុំតំបន់ឥណ្ឌូចិនរបស់សម្ដេចបន្ទាប់ពីឡើងកាន់តួនាទីជាប្រធានសភា។…

កម្ពុជា និងចិន បានឯកភាពគ្នាពង្រឹងទំនាក់ទំនងកិច្ចប្រតិបត្តិការលើការបណ្តុះបណ្តាលធនធនមនុស្ស និងការដោះមីន…

ភ្នំពេញ៖ កម្ពុជា និងចិន បានឯកភាពពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើការហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្ស និងការដោះមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាដើម។ កិច្ចសហប្រតិបត្តិការនេះធ្វើឡើងក្នុងឱកាសអនុប្រធានគណៈកម្មាធិការយោធាមជ្ឈិម…

ពិធីបុណ្យសមុទ្ររយៈពេល ៣ថ្ងៃបានបញ្ចប់ទៅដោយភាពល្អប្រសើរ ខណៈមានភ្ញៀវមកលេងកម្សាន្តរហូតជិត ២៧ម៉ឺននាក់

កែប៖ រយៈពេល ៣ថ្ងៃ នៃពិធីបុណ្យសមុទ្រនៅខេត្តកែបមានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ប្រមាណជាង ២៧ម៉ឺននាក់ ដែលនេះជាលទ្ធផលល្អប្រសើរ ក្នុងនោះមិនមានឧបទ្ទវហេតុណាមួយកើតឡើងនោះទេ។ នេះបើតាមការលើកឡើងរបស់អភិបាលខេត្តកែប លោក…

អាជ្ញាធរឃាត់ខ្លួនជនសង្ស័យប្រុសស្រី០៥នាក់ ដែលឡាយវីដេអូប្រើពាក្យអាសអាភាសប៉ះពាល់ដល់តម្លៃស្ត្រីខ្មែរ

កណ្តាល៖ កម្លាំងនៃស្នងការនគរបាលខេត្តកណ្តាល បានស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន០៥នាក់ ដែលពាក់ព័ន្ធនឹងការបង្ហោះ និងឡាយវីដេអូក្នុងបណ្តាញសង្គម ដោយប្រើពាក្យអាសអាភាសធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្ត្រីខ្មែរ។

រាជរដ្ឋាភិបាលធានាដល់ការកាត់បន្ថយភាពក្រីក្ររបស់ជនមានពិការភាព តាមរយៈការលើកកម្ពស់អាជីពមុខរបរ និងការងារ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់នៅក្នុងពិធីអបអរសាទរ ទិវាជនមានពិការភាពកម្ពុជាលើកទី២៥ និងអន្តរជាតិលើកទី៤១ នាព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ថា រាជរដ្ឋាភិបាល បានខិតខំកែលម្អជីវភាពរស់នៅធានាដល់ការកាត់បន្ថយភាពក្រីក្ររបស់ជនមានពិការភាព…

រាជរដ្ឋាភិបាលនឹងបន្តលើកកម្ពស់វិស័យពិការភាពកម្ពុជា ខណៈគ្រប់ក្រសួង និងស្ថាប័នពាក់ព័ន្ធ ត្រូវបង្កលក្ខណៈងាយស្រួលដល់ជនមានពិការភាព

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងនៅក្នុងពិធីអបអរសាទរ ទិវាជនមានពិការភាពកម្ពុជាលើកទី២៥ និងអន្តរជាតិលើកទី៤១ នាព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ថា រាជរដ្ឋាភិបាលនឹងបន្តលើកកម្ពស់វិស័យពិការភាព…

ក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-ឡាវ ប្តេជ្ញាបង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យកាន់តែប្រសើរឡើង

ភ្នំពេញ៖ នៅក្នុងឱកាសអមដំណើរ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា អញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅប្រទេសឡាវ ក្រុមមិត្តភាពរដ្ឋសភាកម្ពុជា បានជួបពិភាក្សាការងារជាមួយក្រុមមិត្តភាពសភាឡាវ…

សម្តេចធិបតី៖ ការពង្រឹងសមត្ថភាព និងភាពអង់អាចផ្នែកសេដ្ឋកិច្ចរបស់ជនមានពិការភាពគឺជាកត្តាចាំបាច់ដែលមិនអាចខ្វះបាន

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ជនមានពិការភាព គឺជាតួអង្គមួយយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍន៍គ្រួសារនិងសហគមន៍។ ពោលការលើកកម្ពស់សហគ្រិនភាព គឺជាកិច្ចការដ៏សំខាន់ដើម្បីបង្កើនឱកាសដល់ជនមានពិការភាពចូលរួមក្នុងសកម្មភាព…

រដ្ឋមន្រ្តីសង្គមកិច្ច៖ ឆ្នាំ២០២៣នេះ ជនមានពិការភាពជាង ៧ពាន់នាក់ កំពុងបម្រើការងារនៅតាមស្ថាប័នរដ្ឋ និងវិស័យឯកជនទូទាំងប្រទេស

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ជា សុមេធី បានលើកឡើងថា នៅឆ្នាំ២០២៣នេះ ជនមានពិការភាពចូលបម្រើការងារ តាមស្ថាប័នរដ្ឋ និងវិស័យឯកជនទូទាំងប្រទេសសរុបជាង…

ទស្សនាការផ្សាយផ្ទាល់: នាយករដ្ឋមន្ត្រីអញ្ជើញជាអធិបតីអបអរសាទរទិវាជនមានពិការភាពជាតិលើកទី២៥ និងអន្តរជាតិលើកទី៤១…

ទស្សនាការផ្សាយផ្ទាល់: នាយករដ្ឋមន្ត្រីអញ្ជើញជាអធិបតីអបអរសាទរទិវាជនមានពិការភាពជាតិលើកទី២៥ និងអន្តរជាតិលើកទី៤១

សម្ដេចធិបតី ថាបុណ្យសមុទ្រគឺផ្ដោតលើប្រយោជន៍របស់ពលរដ្ឋជាសំខាន់

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា អ្វីដែលសំខាន់ក្នុងការរៀបចំកម្មវិធីបុណ្យសមុទ្រនៅក្នុងខេត្តកែបឆ្នាំ២០២៣នេះ គឺដើម្បីទាក់ទាញពលរដ្ឋឲ្យមកឃើញសមិទ្ធផលនៃខេត្តជាប់សមុទ្រមួយនេះ។

នាយករដ្ឋមន្ត្រីជំរុញការលើកកិត្តិនាមប្រទេសឲ្យកាន់តែខ្លាំងក្លា

កែប៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចធិបតី ហ៊ុន ម៉ាណែត បានជំរុញក្នុងការលើកកិត្តិនាមប្រទេសកម្ពុជាលើឆាកអន្តរជាតិបន្ថែមទៀតដោយថាវានឹងផ្ដល់ប្រយោជន៍ជាច្រើនដល់វិស័យទេសចរណ៍និងការវិនិយោគ។

សម្តេចធិបតី៖ កម្ពុជាមិនអាចមានតែប្រាសាទដើម្បីទាក់ទាញភ្ញៀវទេសចរ យើងត្រូវរៀបចំគោលដៅទេសចរណ៍ឱ្យសម្បូរបែប

កែប៖ ថ្លែងក្នុងពិធីបិទពិធីបុណ្យសមុទ្រលើកទី១០ ក្នុងខេត្តកែប នាល្ងាចថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាមិនអាចមានត្រឹមតែប្រាសាទសម្រាប់ទាក់ទាញភ្ញៀវទេសចរ…

រដ្ឋាភិបាលកម្ពុជាណែនាំឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធរៀបចំកម្មវិធីកម្សាន្តផ្សេងៗ សម្រាប់ជនមានពិការភាព នាទិវាជនមានពិការភាព

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា ណែនាំឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធរៀបចំកម្មវិធីកម្សាន្តផ្សេងៗ សម្រាប់ជនមានពិការភាព នាទិវាជនមានពិការភាព ក្នុងឱកាសទិវាជនមានពិការភាពកម្ពុជាលើកទី២៥ និងទិវាជនមានពិការភាពអន្តជាតិលើកទី៤១។

រាជរដ្ឋាភិបាលប្តេជ្ញាអនុវត្តប្រកបដោយជោគជ័យនូវផែនការយុទ្ធសាស្ត្រជាតិស្តីពី «ពិការភាព»

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្តេជ្ញាចិត្តខ្ពស់អនុវត្តប្រកបដោយជោគជ័យនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ផែនការយុទ្ធសាស្ត្រជាតិស្តីពី «ពិការភាព» ដែលនឹងត្រូវដាក់ឱ្យអនុវត្តជាបន្តបន្ទាប់នាពេលខាងមុខ។

ព្រះមហាក្សត្រ អំពាវនាវជនមានពិការភាពកម្ពុជាបន្តខិតខំអភិវឌ្ឍចំណេះជំនាញឱ្យទាន់យុគសម័យ ជឿនលឿន

ភ្នំពេញ៖ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់បានអំពាវនាវឱ្យជនមានពិការភាពកម្ពុជាបន្តកិច្ចខិតខំ ស្វាធ្យាយ អភិវឌ្ឍចំណេះ និងជំនាញឱ្យទាន់យុគសម័យអភិវឌ្ឍន៍ជឿនលឿន…

រដ្ឋមន្ត្រីការពារជាតិថៃថាពិភពលោកគួរសិក្សាពីបទពិសោធន៍របស់សម្ដេចតេជោ

ភ្នំពេញ៖ រដ្ឋមន្ត្រីការពារជាតិថៃលោក សុធីន ខ្លាំងសែង បានចាត់ទុកបទពិសោធន៍របស់សម្ដេចតេជោ មានសារៈសំខាន់មិនគ្រាន់តែនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ក៏ប៉ុន្តែនៅក្នុងវេទិកាពិភពលោក ក៏ដូចជាក្នុងវេទិកាអាស៊ានផងដែរ។…

សេចក្តីប្រកាសរួមស្តីពីប្រព័ន្ធស្បៀងដែលមានភាពធន់ និរន្តរភាពកសិកម្ម និងសកម្មភាពអាកាសធាតុ ត្រូវបានប្រកាសជាផ្លូវការ

ឌុយបៃ៖ សេចក្តីប្រកាសរួមស្តីពីប្រព័ន្ធស្បៀងដែលមានភាពធន់ និរន្តរភាពកសិកម្ម និងសកម្មភាពអាកាសធាតុ ត្រូវបានប្រកាសជាផ្លូវនៅ COP28 នាទីក្រុងឌុយបៃ។

រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ ប្រកាសបន្តផ្តល់អាហារូបករណ៍ដល់សិក្ខាកាមយោធាកម្ពុជា

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការពារជាតិនៃព្រះរាជាណាចក្រថៃ លោក សុធីន ខ្លាំងសែង នារសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយនាយករដ្ឋមន្រ្តីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត…

រដ្ឋមន្ត្រីក្រសួងព័ត៌មានលើកទឹកចិត្តអោយអ្នកសារព័ត៌មានអនឡាញដែលមិនទាន់បានចុះបញ្ជីត្រឹមត្រូវ មកបំពេញបែបបទនិងចុះបញ្ជីឱ្យបានត្រឹមត្រូវ

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា បានលើកទឹកចិត្តអោយអ្នកសារព័ត៌មានអនឡាញ កំពុងប្រកបអាជីវកម្មក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ដែលមិនទាន់បានចុះបញ្ជីត្រឹមត្រូវ សូមបំពេញបែបបទនិងចុះបញ្ជីឱ្យបានត្រឹមត្រូវដើម្បីទទួលបាននូវអត្ថប្រយោជន៍ទាំងឡាយដែលមាន។

អាជ្ញាធរបង្រ្កាបទីតាំងវេចខ្ចប់ស្លាចិនក្លែងបន្លំម៉ាក Kouweiwang និងឃាត់ខ្លួនជនជាតិចិន២នាក់

ភ្នំពេញ៖ សមត្ថកិច្ចនៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាបទីតាំងវេចខ្ចប់ស្លាចិនក្លែងបន្លំម៉ាក Kouweiwang ដែលស្ថិតនៅក្នុងសង្កាត់ស្នោរ ខណ្ឌកំបូល កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ដោយរកឃើញ ផលិតផលក្លែងក្លាយចំនួន…

សភាកម្ពុជាគំាទ្រនូវការដាក់ចេញគោលនយោបាយទេសចរណ៍ឥណ្ឌូចិនក្នុងកញ្ចប់តែមួយ

ហាណូយ៖ ប្រធានសភាកម្ពុជាបានប្រកាសគាំទ្រការដាក់បញ្ចូលក្នុងកញ្ចប់ទេសចរណ៍តែមួយនូវគោលដៅទេសចរណ៍៣ប្រទេសរួមគ្នា កម្ពុជា វៀតណាម ឡាវ។ ការប្រកាសគាំទ្រគឺក្នុងពេលដែលសម្ដេចសភាធិការធិបតីអញ្ជើញធ្វើទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋ…

គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាអញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាក្ខន្ធលោកប្រធានហូជីមិញ

ហាណូយ៖ នៅក្នុងដំណើរទស្សនកិច្ចជាផ្លូវការ និងមិត្តភាពក្នុងថ្ងៃទី២ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាដាក់កម្រងផ្កា…

រាជរដ្ឋាភិបាលអនុម័តសេចក្តីព្រាងគោលនយោបាយជាតិស្តីពី «កម្មសិទ្ធិបញ្ញាឆ្នាំ២០២៤-២០២៨»

ភ្នំពេញ៖ តាមរយៈលទ្ធផលសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃសុក្រទី០១ ខែធ្នូ ឆ្នាំ២០២៣ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានត្រួតពិនិត្យ និងអនុម័តសេចក្តីព្រាងគោលនយោបាយជាតិស្តីពី…

កាដូពិសេសចំនួន ៧មុខ របស់សម្ដេចធិបតី ត្រូវបាននាំយកទៅក្នុងកិច្ចប្រជុំកំពូលស្តីពីការប្រែប្រួលអាកាសធាតុ…

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បានលើកឡើងថា កាដូពិសេសចំនួន ៧មុខ របស់សម្ដេចធិបតី ត្រូវបាននាំយកទៅចែកជូនអ្នកចូលរួមកិច្ចប្រជុំកំពូលក្របខណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ…

រដ្ឋមន្ត្រីមហាផ្ទៃបញ្ជាឱ្យចាប់បកស្កុតកញ្ចក់ខ្មៅ និងស្ទីកគ័រដែលបិទលើរថយន្តដែលអាចបង្កគ្រោះថ្នាក់ចរចរណ៍

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឧបនាយករដ្ឋមន្ត្រី ស សុខា បានណែនាំបណ្តាស្នងការរាជធានីខេត្តពិនិត្យចំពោះរថយន្តគ្រប់ប្រភេទដែលបិទកញ្ចក់ខ្មៅខាងមុខ បាំងវាំងនន បិទស្ទីកគ័រនៅខាងមុខ និងខាងក្រោយកញ្ចក់ដែលអាចបង្កជាគ្រោះថ្នាក់ចរាចរណ៍កើតឡើង។

១១ខែនៃឆ្នាំ២០២៣ អង្គរវត្តរកចំណូលបានជាង ៣២លានដុល្លារអាមេរិក

សៀមរាប៖ គ្រឹះស្ថានអង្គរបានឱ្យដឹងថាក្នុងរយៈពេល ១១ខែនៃការលក់សំបុត្រជូនភ្ញៀវទេសចរណ៍បរទេសចូលទស្សនារមណីយដ្ឋានអង្គរ គ្រឹះស្ថានរបស់រដ្ឋមួយនេះរកចំណូលបានជាង ៣២លានដុល្លារអាមេរិក។

នាយករដ្ឋមន្ត្រីផ្ដោតការយកចិត្តទុកដាក់លើការអប់រំ និងសុខាភិបាល ដើម្បីធ្វើឱ្យគោលដៅ២០៥០ ទទួលបានជោគជ័យ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងពីការយកចិត្តទុកដាក់របស់រដ្ឋាភិបាលអាណត្តិទី៧ លើធនធានមនុស្ស ដោយផ្ដោតសំខាន់លើកិច្ចការពីរគឺការអប់រំ និងប្រព័ន្ធសុខាភិបាល។ សម្ដេចលើកឡើងថា មនុស្សជាសមាសធាតុសេដ្ឋកិច្ច…

«សៀវភៅកេរដំណែលស្នាដៃម្ហូបខ្មែរ» ឈ្នះពានរង្វាន់ «ទូរទស្សន៍ម្ហូបអាហារល្អដាច់គេលើពិភពលោក» នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត

ភ្នំពេញ៖ សៀវភៅ «កេរដំណែលស្នាដៃម្ហូបខ្មែរ» (The Taste of Angkor) ដែលរៀបចំចងក្រង និងបោះពុម្ពផ្សាយដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាផ្នែកមួយនៃការទូតអាហារ របស់ក្រសួងបានទទួលជ័យលាភីជាថ្មីម្តងទៀតគឺ…

កាកបាទក្រហមកម្ពុជាបេ្តជ្ញាចូលរួមជាមួយរាជរដ្ឋាភិបាលឆ្ពោះទៅសម្រចគោលដៅបញ្ចប់ជំងឺអេដស៍នៅឆ្នាំ២០២៥

ភ្នំពេញ៖ ប្រធានកាកបាទក្រហមកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់កាកបាទក្រហមកម្ពុជា និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលឆ្ពោះទៅសម្រេចគោលដៅឈានទៅ…

ជំទាវស្ត្រីទី១ កម្ពុជានឹងអញ្ជើញប្រារព្ធពិធី «រំលឹកគុណអង្គរ» នៅថ្ងៃទី៧ ខែធ្នូ ខាងមុខ

សៀមរាប៖ អាជ្ញាធរជាតិអប្សរានឹងរៀបចំប្រារព្ធពិធី «រំលឹកគុណអង្គរ» ចាប់ពីថ្ងៃទី០៧-១៦ ខែធ្នូ ឆ្នាំ២០២៣ នៅក្នុងរមណីយដ្ឋានអង្គរ។ ពិធីបើកព្រឹត្តការណ៍នេះនឹងប្រព្រឹត្តទៅនាពេលព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ស្ត្រីទី១…

សាំងធម្មតានិងម៉ាស៊ូតមានតម្លៃ ៤ ៣០០រៀលស្មើដៃគ្នា ចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី១០ ធ្នូ

ភ្នំពេញ៖ តម្លៃសាំងធម្មតា និងម៉ាស៊ូត នឹងដាក់លក់ក្នុងតម្លៃ ៤ ៣០០រៀល ស្មើដៃគ្នាពីថ្ងៃទី១នេះ រហូតដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣។ តម្លៃនេះមានការកើនឡើង ៥០រៀលបើធៀបនឹង ១០ថ្ងៃមុន។

អាមេរិកផ្តល់ជំនួយ ៤៥ម៉ឺនដុល្លារដើម្បីអភិរក្សប្រាសាទភ្នំបាខែង

សៀមរាប៖ ជំនួយថវិកា ៤៥ម៉ឺនដុល្លាររបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ក្រោមគម្រោងកម្មវិធី ឯកអគ្គរដ្ឋទូតសម្រាប់ការអភិរក្សវប្បធម៌ (AFCP) បានផ្តល់ឱ្យអង្គការមូលនិធិប្រាសាទពិភពលោក (WMF) បន្តអភិរក្សប្រាសាទភ្នំបាខែងដែលស្ថិតក្នុងតំបន់ឧទ្យានអង្គរ…

ប្រធានរដ្ឋសភាធ្វើដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាមដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ

វៀតណាម៖ ប្រធានរដ្ឋសភាកម្ពុជា សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានអញ្ជើញធ្វើដំណើរទៅកាន់សាធារណរដ្ឋសង្គមនិយមវៀតណាមនៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលជាដំណើរទស្សនកិច្ចក្រៅប្រទេសផ្លូវការលើកដំបូងរបស់សម្ដេចបន្ទាប់ពីកាន់ការងារជាប្រធានរដ្ឋសភាកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីដើម្បីពិភាក្សា និងឆ្លងរបៀបវារៈចំនួន៤

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ដើម្បីពិភាក្សា និងឆ្លងរបៀបវារៈចំនួន៤។

អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ កម្ពុជាជាប្រទេសតូច តែមេដឹកនាំមានឆន្ទៈខ្ពស់ក្នុងការការពារបរិស្ថាន

ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានកត់សម្គាល់ថា នយោបាយអភិវឌ្ឍប្រទេសដែលផ្សារភ្ជាប់ជាមួយនឹងការគិតគូរខ្ពស់ដល់បរិស្ថានដែលសម្តេចធិបតី បានប្រកាស ឆ្លុះបញ្ចាំងពីឆន្ទៈដ៏មោះមុតរបស់រាជរដ្ឋាភិបាលក្នុងការប្តេជ្ញាចិត្តអភិវឌ្ឍប្រទេសដោយចីរភាពតាមរយៈការយកចិត្តទុកដាក់ដល់ផលប៉ះពាល់លើបរិស្ថាន។

រាជរដ្ឋាភិបាលប្រកាសដាក់ចេញនូវ «យុទ្ធនាការសាលារៀនស្អាត គ្មានសំរាម” នៅទូទាំងប្រទេស ចាប់ពីឆ្នាំសិក្សា២០២៣-២០២៤

ភ្នំពេញ៖ ក្នុងឱកាសបើក «បវេសនកាលឆ្នាំសិក្សាថ្មី២០២៣-២០២៤» ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣នេះ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសដាក់ចេញនូវ «យុទ្ធនាការសាលារៀនស្អាត គ្មានសំរាម» នៅទូទាំងប្រទេសចាប់ពីឆ្នាំសិក្សា២០២៣-២០២៤…

ទស្សនាការផ្សាយផ្ទាល់: នាយករដ្ឋមន្ត្រីដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅទីស្តីការគណៈរដ្ឋមន្ត្រី

ទស្សនាការផ្សាយផ្ទាល់: នាយករដ្ឋមន្ត្រីដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅទីស្តីការគណៈរដ្ឋមន្ត្រី

សម្តេច ម៉ែន សំអន គោរពដឹងគុណដល់គំរូ វរភាពនារីដែលបានចូលរួមក្នុងការរំដោះជាតិ មាតុភូមិ

ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានគោរព និងដឹងគុណដល់គម្រូវីរភាពដ៏អង់អាចក្លាហានរបស់យុទ្ធនារី និងសូមលំឱនកាយគោរពដល់វិញ្ញាណក្ខ័ន្ធរបស់យុទ្ធនារី និងបងប្អូននារីទាំងអស់ដែលបានបូជាជីវិតដើម្បីបុព្វហេតុជាតិ…

ទស្សនាការផ្សាយ: សារលិខិតនាយករដ្ឋមន្ត្រីកម្ពុជាថ្លែងក្នុងឱកាសបើក«បវេសនកាលឆ្នាំសិក្សាថ្មី២០២៣-២០២៤»ថ្ងៃទី០១…

ទស្សនាការផ្សាយ: សារលិខិតនាយករដ្ឋមន្ត្រីកម្ពុជាថ្លែងក្នុងឱកាសបើក«បវេសនកាលឆ្នាំសិក្សាថ្មី២០២៣-២០២៤»ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣

កាកបាទក្រហមកម្ពុជា ជួបសំណេះសំណាលជាមួយយុវសិស្ស អន ផានិត ព្រមទាំងឧបត្ថម្ភថវិកាមួយចំនួន

ភ្នំពេញ៖ អនុវត្តតាមអនុសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ អគ្គលេខាធិការរងទី១ លោកស្រី ម៉ែន នារីសោភ័គ បានជួបសំណេះសំណាល និងឧបត្ថម្ភថវិកាមួយចំនួនដើម្បីបានសិក្សាបន្តដល់យុវសិស្ស…

ក្រសួងសុខាភិបាលរកឃើញឱសថក្លែងក្លាយចំនួន ៦មុខមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព

កំពង់ចាម៖ ក្រសួងសុខាភិបាលរកឃើញឱសថក្លែងក្លាយចំនួន ៦មុខ ដែលមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព និងឈានដល់បាត់បង់អាយុជីវិតរបស់អ្នកប្រើប្រាស់ ក្នុងករណីប្រើប្រាស់រយៈពេលច្រើនខែ ក្នុងខេត្តកំពង់ចាម។

ត្រី «គល់រាំង» ១ក្បាលទម្ងន់ជិត ៩គីឡូត្រូវបានពលរដ្ឋម្នាក់លែងចូលក្នុងចូលទន្លេសាបវិញទទួលបានលិខិតសរសើរ

កំពង់ឆ្នាំង៖ លោក ឆេង ឃា ដែលជាពលរដ្ឋរស់នៅភូមិក្រងផ្តិល ឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំងបានលែងត្រីគល់រាំងមួយក្បាលទម្ងន់ ៨,៥០គីឡូក្រាម ប្រវែង ០,៦ម៉ែត្រ ចូលក្នុងទន្លេសាបវិញ បន្ទាប់ពីនេសាទបានកាលថ្ងៃទី២៧…

ជំនាញពាក់ព័ន្ធរៀបចំសិក្ខាសាលាផ្សព្វផ្សាយពីសុវត្ថិភាពសាច់បង្កក សម្រាប់សុខភាពពលរដ្ឋ

ភ្នំពេញ៖ សមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជាបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយពីសុវត្ថិភាពសាច់បង្កក សម្រាប់សុខភាពពលរដ្ឋ និង ផលប៉ះពាល់នៃការនាំចូលសាច់បង្កកដល់វិស័យចិញ្ចឹមសត្វនៅកម្ពុជា ខណៈការនាំចូលសាច់សត្វបង្កកដែលខូចគុណភាពទាំងនោះ…

រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អញ្ជើញដឹកនាំប្រជុំគណៈកម្មការរៀបចំទិវាជនមានពិការភាពកម្ពុជាលើកទី២៥ និងអន្តរជាតិលើកទី៤១…

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ជា សុមេធី នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានអញ្ជើញប្រជុំគណៈកម្មការរៀបចំទិវាជនមានពិការភាពកម្ពុជាលើកទី២៥…

នាយករដ្ឋមន្ត្រីកម្ពុជា ជំរុញឱ្យពលរដ្ឋប្រើប្រាស់យានយន្តអគ្គិសនី (EV)

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានជំរុញឱ្យពលរដ្ឋប្រើប្រាស់យានយន្តអគ្គិសនី (EV) ដើម្បីកាត់បន្ថយការបញ្ចេញផ្សែងពុលប៉ះពាល់ទៅបរិស្ថាន ប៉ុន្តែយ៉ាងណាសម្តេចក៏មិនបង្គំដែរ ពោលសម្តេចផ្តល់ជម្រើសឱ្យពលរដ្ឋប្រើប្រាស់ទៅតាមលទ្ធភាព។

រាជរដ្ឋាភិបាលត្រៀមថវិកា ១០០លានដុល្លារដើម្បីទប់ស្កាត់ការដំឡើងតម្លៃអគ្គិសនីនៅកម្ពុជា

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាបានត្រៀមថវិកា ១០០លានដុល្លារសម្រាប់ធានាតម្លៃអគ្គិសនីមិនឱ្យឡើងថ្លៃ។

នាយករដ្ឋមន្ត្រីបញ្ជាឲ្យក្រសួងរ៉ែ និងថាមពល បញ្ឈប់ការអនុញ្ញាតឲ្យបង្កើតរោងចក្រអគ្គិសនីដុតធ្យូងថ្ម

កោះកុង៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាទៅក្រសួងរ៉ែនិងថាមពល បញ្ឈប់នូវការអនុញ្ញាតរាល់គម្រោងបង្កើតរោងចក្រអគ្គិសនីដុតធ្យូងថ្មទាំងអស់ ជាមួយគ្នានឹងការបញ្ចប់នូវផលិតកម្មអគ្គិសនីដុតធ្យូងថ្មដែលកំពុងប្រតិបត្តិការឲ្យបានឆាប់ផងដែរ។

នាយករដ្ឋមន្ត្រីអបអរសាទរខួប៧ឆ្នាំ នៃការដាក់បញ្ចូល «ចាប៉ីដងវែង» ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអបអរសាទរខួបលើកទី៧ «ចាប៉ីដងវែង» ដែលត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ។

រដ្ឋាភិបាលអាណត្តិទី៧ បន្តនូវគោលនយោបាយមិនប្រើប្រាស់ទន្លេមេគង្គជាទំនប់វារីអគ្គិសនីនោះទេ

កោះកុង៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសថា រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលដឹកនាំដោយសម្ដេចនឹងបន្តនូវគោលនយោបាយពីរាជរដ្ឋាភិបាលចាស់ដោយមិនសាងសង់ទំនប់វារីអគ្គិសនីលើផ្ទៃទន្លេមេគង្គនោះទេ។

នាយករដ្ឋមន្ត្រីបញ្ជាឲ្យតភ្ជាប់បណ្ដាញអគ្គិសនីឲ្យបានទូទាំងប្រទេសត្រឹមឆ្នាំ២០៣០

កោះកុង៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាឲ្យក្រសួងរ៉ែនិងថាមពល ធ្វើយ៉ាងណាតភ្ជាប់បណ្ដាញអគ្គិសនីឲ្យបានទូទាំងប្រទេសត្រឹមឆ្នាំ២០៣០។

នាយករដ្ឋមន្ត្រីសុខចិត្តទទួលពាក្យថា «ផ្ដាច់ការ» ជាជាងអនុញ្ញាតឲ្យសង្គ្រាមកើតឡើងសារជាថ្មី។

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា បើសិនជាគ្រាន់តែការពារសន្តិភាពដែលកើតមាននៅកម្ពុជា ត្រូវគេលាបពណ៌ថាសម្ដេចជាជនផ្តាច់ការនោះសម្ដេចសុខចិត្តទទួលយក។

ទស្សនាការផ្សាយផ្ទាល់: ពិធីបិទស្ទឹងបើកការដ្ឋានសាងសង់ទំនប់វារីអគ្គិសនីស្ទឹងតាតៃនៅខេត្តកោះកុង 

ទស្សនាការផ្សាយផ្ទាល់: ពិធីបិទស្ទឹងបើកការដ្ឋានសាងសង់ទំនប់វារីអគ្គិសនីស្ទឹងតាតៃនៅខេត្តកោះកុង 

ខេត្តកែបទទួលបានភ្ញៀវទេសចរមកកម្សាន្តជាង ៩ម៉ឺននាក់ ក្នុងព្រះរាជពិធីបុណ្យអុំទូក

កែប៖ រយៈពេល ៣ថ្ងៃ ក្នុងឱកាសឈប់សម្រាកនៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ចាប់ពីថ្ងៃទី២៦ ដល់ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ខេត្តកែបបានទទួលភ្ញៀវទេសចរជាតិ-អន្តរជាតិ ជាង ៩ម៉ឺននាក់។ នេះបើយោងតាមមន្ទីរព័ត៌មានខេត្តកែប។

BREAKING NEWS: សម្តេចតេជោ ប្រកាសធ្វើផ្ទះថ្មី ផ្តត់ផ្គង់ការសិក្សា និងស្នាក់នៅឱ្យយុវជន «ផានិត» ជាប់និទ្ទេស…

ភ្នំពេញ៖ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារជាសំឡេងតាមតេឡេក្រាម នារសៀលថ្ងៃទី២៩ ខែវិច្ឆិកា ដោយប្រកាសថាសម្តេចនឹងជួយទំនុកបម្រុងលើការសិក្សា…

កម្ពុជាទទួលបានពានរង្វាន់លើកកម្ពស់សមភាពយេនឌ័រឆ្នាំ២០២៣

ភ្នំពេញ៖ ពានរង្វាន់លើកកម្ពស់សមភាពយេនឌ័រ (GEM Award) ឆ្នាំ២០២៣ ត្រូវបានប្រគល់ជូនក្រុមការងារគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) នៅប្រទេសកម្ពុជា ក្នុងមហាសន្និបាតរបស់អង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម…

យុវជនជាប់និទ្ទេស A ដែលមានជីវភាពខ្វះខាតដោយឪពុកម្តាយមានពិការភាព ទទួលបានម៉ូតូ និងថវិកាពីរដ្ឋមន្ត្រីមហាផ្ទៃ

កំពត៖ យុវជន «អន ផានិត» រស់នៅក្នុងជាមួយឪពុកម្តាយមានពិការភាពក្នុងភូមិព្រៃធំ ឃុំអង្គភ្នំតូច ស្រុកអង្គរជ័យ ខេត្តកំពត ដែលទទួលបាននិទ្ទេស A ក្នុងការប្រឡងបាក់ឌុបឆ្នាំ២០២៣ បានទទួលអំណោយម៉ូតូមួយគ្រឿង ថវិកា ២លានរៀល…

ក្រុមជម្រើសជាតិវ៉ូវីណាមកម្ពុជាបន្តឈ្នះមេដាយជើងឯកពិភពលោកសរុប ១៧គ្រឿងនិងឈរលេខ៣ ក្នុងចំណោម ៣៥ប្រទេស

ភ្នំពេញ៖ កម្ពុជាកំពុងឈរលេខ៣ បណ្តោះអាសន្ន នៃតារាងមេដាយ ក្នុងចំណោម ៣៥ប្រទេសចូលរួម បន្ទាប់ពីក្រុមជម្រើសជាតិវ៉ូវីណាមកម្ពុជាបានបន្តយកឈ្នះមេដាយមាស ប្រាក់ និងសំរឹទ្ធកើនឡើង សរុបចំនួន ១៧គ្រឿង គិតត្រឹមបញ្ចប់ការប្រកួតនៅល្ងាចថ្ងៃទី២៨…

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាថាស្ថានភាពសិទ្ធិមនុស្សនៅក្នុងពន្ធនាគារមានលក្ខណៈល្អប្រសើរ

ភ្នំពេញ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា វាយតម្លៃថា ស្ថានភាពសិទ្ធិមនុស្សនៅក្នុងពន្ធនាគារ មានលក្ខណៈល្អប្រសើរ។ ការវាយតម្លៃនេះដោយគណៈកម្មាធិការផ្អែកលើ សិទ្ធិរបស់ជនជាប់ឃុំទទួលបានរបបអាហារតាមការកំណត់របស់ច្បាប់ស្តីពីពន្ធនាគារ…

ក្រសួងមហាផ្ទៃត្រៀមដាក់ឱ្យដំណើរការប្រព័ន្ធ Cambodia e-Arrival ក្នុងទម្រង់អេឡិចត្រូនិចនៅព្រលានយន្តហោះភ្នំពេញ…

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ ត្រៀមដាក់ឱ្យដំណើរការប្រព័ន្ធ Cambodia e-Arrival នៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិចំនួនពីរ ពោលអាកាសយានដ្ឋានខេត្តព្រះសីហនុ និងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីក្រសួងមហាផ្ទៃ។

អបអរសាទរខួប ១ឆ្នាំនៃ «គុនល្បុក្កតោ» ដែលត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ

ភ្នំពេញ៖ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ គឺជាថ្ងៃគំរាប់ខួប ១ឆ្នាំនៃការដាក់បញ្ចូល «គុនល្បុក្កតោ» របស់កម្ពុជា ចូលក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌអរូបី នៃអង្គការយូណេស្កូ នៅក្នុងកិច្ចប្រជុំលើកទី១៧ នៅក្នុងប្រទេសម៉ារ៉ុក។

រដ្ឋមន្ត្រីពាណិជ្ជកម្មធ្វើដំណើរទស្សនៈនៅអារ៉ាប់រួមនិងបង្ហាញពីសក្ដានុពលពាណិជ្ជកម្មកម្ពុជា

ប្រទេសអេមីរ៉ាតអារ៉ាប់៖ រដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា លោកស្រី ចម និម្មល បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ធ្វើទស្សនៈកិច្ចនៅមជ្ឍមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជានៅទីក្រុងឌូបៃ (Cambodia Private Commercial Center…

បុណ្យអុំទូក ៣ថ្ងៃ មនុស្សជាង ២០នាក់ស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញ៖ ពិធីបុណ្យអុំទូករយៈពេល ៣ថ្ងៃ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសបានកើតឡើង ៣៧លើក ដោយភាគច្រើនកើតឡើងនៅពេលយប់ដែលបណ្តាលឱ្យមនុស្សសរុបចំនួន ២២នាក់បានស្លាប់។ នេះបើតាមរបាយការណ៍របស់របស់នាយកដ្ឋាននគរបាលចរាចរណ៍…

ប្រធានសភានឹងដឹកនាំគណប្រតិភូធ្វើដំណើរទស្សនកិច្ចក្រៅប្រទេសផ្លូវការលើកដំបូងទៅកាន់ប្រទេសឡាវ និងប្រទេសវៀតណាម

ភ្នំពេញ៖ ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ទៅបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅសាធារណរដ្ឋសង្គមនិយមវៀតណាម សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ…

នាយករដ្ឋមន្ត្រី សរសើរដល់ស្ថាប័នពាក់ព័ន្ធ និងសមត្ថកិច្ចគ្រប់អង្គភាពដែលបានរៀបចំឱ្យពិធីបុណ្យអុំទូកប្រព្រឹត្តទៅដោយរលូន

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរដល់គណៈកម្មការរៀបចំ សាលារាជធានីភ្នំពេញ សមត្ថកិច្ចគ្រប់អង្គភាព និងរាល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដែលបានសហការគ្នាក្នុងការរៀបចំពិធីបុណ្យអុំទូក…

សម្តេចធិបតី៖ ព្រះរាជពិធីបុណ្យអុំទូក ប្រព្រឹត្តទៅដោយរលូន មានសន្តិសុខសណ្ដាប់ធ្នាប់ល្អ ដែលបង្កលក្ខណៈឱ្យប្រជាពលរដ្ឋបានចូលរួមសប្បាយរីករាយ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានលើកឡើងថា ព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះមានប្រជាពលរដ្ឋខ្មែរទាំងអ្នករាជធានីភ្នំពេញ និងអ្នកមកពីតាមបណ្ដាខេត្ត ព្រមទាំងជនជាតិបរទេសដែលមានវត្តមាននៅព្រះរាជាណាចក្រកម្ពុជាបានចូលរួមយ៉ាងច្រើនកុះករ…

ពលរដ្ឋជិត ១ម៉ឺននាក់មានបញ្ហាសុខភាពអំឡុងបុណ្យអុំទូក ទទួលបានការសង្គ្រោះបឋមពីក្រុមគ្រូពេទ្យ

ភ្នំពេញ៖ ក្នុងឱកាសបុណ្យអុំទូករយៈពេល ៣ថ្ងៃ ក្រុមគ្រូពេទ្យនៃក្រសួងសុខាភិបាលបានពិនិត្យព្យាបាលដល់ពលរដ្ឋមានបញ្ហាសុខភាពប្រមាណ ៩ ៦១៥នាក់ដោយឥតគិតថ្លៃ។ បើតាមក្រសួងសុខាភិបាល ពលរដ្ឋភាគច្រើនមានបញ្ហាសុខភាពដូចជា ផ្តាសាយ…