ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

ព័ត៌មានជាតិ

ទស្សនាការផ្សាយផ្ទាល់: សម្តេចតេជោនាយករដ្ឋមន្ត្រីជួបសំណោះសំណាលជាមួយប្រជាជនខ្មែរ២០០០នាក់ដែលរស់នៅសហភាពអ៊ឺរ៉ុប

ទស្សនាការផ្សាយផ្ទាល់: សម្តេចតេជោនាយករដ្ឋមន្ត្រីជួបសំណោះសំណាលជាមួយប្រជាជនខ្មែរ២០០០នាក់ដែលរស់នៅសហភាពអ៊ឺរ៉ុប

រដ្ឋមន្រ្តីព័ត៌មានគាំទ្រការសិក្សាពីហុងស៊ុយបែបវិទ្យាសាស្ត្រនៅកម្ពុជា

ភ្នំពេញ៖ រដ្ឋមន្ត្រីព័ត៌មានលោក ខៀវ កាញារីទ្ធ បានសម្ដែងនូវការកោតសរសេរចំពោះការប្រឹងប្រែងរបស់លោកស្រីសាស្ត្រាចារ្យ ឡុង ណាលី ដែលបានចូលរួមចំណែកអភិវឌ្ឍន៍ផ្នែកហុងស៊ុយបែបវិទ្យាសាស្រ្តនៅកម្ពុជា។ លោកថាហុងស៊ុយមិនមែនជាជំនឿនោះទេតែជាការធ្វើឱ្យមានបរិស្ថានមេត្រីដែលធ្វើឱ្យមនុស្សសប្បាយចិត្តអាចគិតវិជ្ជមានច្រើនដើម្បីប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ។…

បុណ្យសមុទ្រនៅខេត្តព្រះសីហនុ៣ថ្ងៃស្រូបទាញភ្ញៀវទេសចរជាង៧១ម៉ឺននាក់

ព្រះសីហនុ៖ បុណ្យសមុទ្រនៅខេត្តព្រះសីហនុរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី០៩-១១ ខែធ្នូ ឆ្នាំ២០២២ បានទាក់ទាញភ្ញៀវទេសចរសរុបជាង៧១ម៉ឺននាក់ គឺកើនឡើង២៩ភាគរយ បើធៀបនឹងបុណ្យសមុទ្រកាលពីឆ្នាំ២០១៧ កន្លងទៅ។ នេះបើតាមរបាយការណ៍ដែលចេញផ្សាយនៅរដ្ឋបាលខេត្តព្រះសីហនុ។

ម្ដាយស្លាប់ ចំណែកកូនៗឈ្លោះគ្នាដណ្ដើមសពបង្ហាញភាពកតញ្ញូផ្អើលស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ វាអាចចាត់ទុកជារឿងថ្មីមួយ សម្រាប់ស្រុកខ្មែរ ដែលមនុស្សទូទៅស្ទើមួយប្រទេស ពុំដែលបានជួប ពេលបានជួបហើយស្ទើស្រក់ទឹកភ្នែក ព្រោះតែសម្រែកទូញយំពីយុវជនម្នាក់ ដែលបានមើលថែរម្តាយជិត១០ឆ្នាំ រហូតម្តាយលាចាកលោក…

ស.ស.យ.ក រៀបចំសិក្ខាសាលាបច្ចេកទេសស្តីការផ្សព្វផ្សាយ និងទំនាក់ទំនងសារធាណៈ

ភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជា ធ្វើសិក្ខាសាលាបច្ចេកទេសស្តីការផ្សព្វផ្សាយ និងទំនាក់ទំនងសារធាណៈលើប្រធានបទ “ការបង្កើតសារ បញ្ជូនសារ និងឥទ្ធិពលនៃ (សារ) ព័តឥមានលើបណ្តាញសង្គម។

នាយករដ្ឋមន្ត្រីចេញដំណើរទៅចូលរួមខួបលើកទី៤៥ នៃទំនាក់ទំនង ដៃគូសន្ទនាអាស៊ាន-សហភាពអឺរ៉ុប

ភ្នំពេញ៖ ប្រធានអាស៊ានឆ្នាំ២០២២ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញធ្វើដំណើរទៅកាន់ទីក្រុងប្រុចសែល ប្រទេសប៊ែលហ្សិក នៅយប់ថ្ងៃទី១១ ខែធ្នូឆ្នាំ២០២២ នេះដើម្បីទៅចូលរួមខួបលើកទី៤៥ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ានសហភាពអឺរ៉ុប។

ចូលរួមសោកស្តាយ! ទារកអាយុ២ខែដែលជួបគ្រោះថ្នាក់ចរាចរណ៍នៅលើស្ពានជ្រោយចង្វាបានស្លាប់ហើយ

ភ្នំពេញ៖ ទារកអាយុ២ខែដែលបានជួបគ្រោះថ្នាក់ជាមួយម្តាយកាលពីយប់ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ បានស្លាប់ហើយនៅវេលាម៉ោងជាង៨យប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ក្រោយពីមានការខិតខំជួយសង្គ្រោះបន្ទាន់ពីក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យគន្ធបុប្ផាអស់រយៈពេល១សប្តាហ៍កន្លងមកនេះ។

ទស្សនាការផ្សាយផ្ទាល់: នាយករដ្ឋមន្ត្រីអញ្ជើញធ្វើដំណើរទៅចូលរួមខួបលើកទី៤៥ នៃទំនាក់ទំនង ដៃគូសន្ទនាអាស៊ាន-សហភាពអឺរ៉ុប…

ទស្សនាការផ្សាយផ្ទាល់: នាយករដ្ឋមន្ត្រីអញ្ជើញធ្វើដំណើរទៅចូលរួមខួបលើកទី៤៥ នៃទំនាក់ទំនង ដៃគូសន្ទនាអាស៊ាន-សហភាពអឺរ៉ុប នៅប្រទេសប៊ែលហ្សិក

សាំងធម្មតាបន្តធ្លាក់ថ្លៃនៅត្រឹម ៤១០០រៀលក្នុងមួយលីត្រដល់ថ្ងៃទី២០ធ្នូ

ភ្នំពេញ៖ តម្លៃប្រេងសាំងធម្មតាលក់រាយ បានបន្តធ្លាក់ថ្លៃនៅត្រឹម ៤១០០រៀលក្នុងមួយលីត្រ ពោលធ្លាក់ចុះ ១០០រៀល បើធៀបនឹងរយៈពេល១០ថ្ងៃមុន ខណៈប្រេងម៉ាស៊ូតក៏បន្តធ្លាក់ថ្លៃផងដែរ នៅត្រឹម ៤៤៥០រៀលក្នុងមួយលីត្រ ពោលធ្លាក់ចុះ…

នាយករដ្ឋមន្ត្រីអរគុណដល់ពលរដ្ឋដែលរស់នៅតំបន់អឺរ៉ុបដែលចេញសារគាំទ្រដំណើរទស្សនកិច្ចរបស់សម្ដេច

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានអរគុណដល់ពលរដ្ឋខ្មែរដែលរស់នៅតាមបណ្ដាប្រទេសនៅអឺរ៉ុបដែលបានចេញសារគាំទ្រដំណើរទស្សនកិច្ចរបស់សម្ដេច និងត្រៀមមកស្វាគមន៍សម្ដេចផងដែរនៅទីក្រុងប្រុចសែលប្រទេសបែលហ្សិក។…

ចៅស្រីនាយករដ្ឋមន្ត្រីបន្តការងារមនុស្សធម៌ពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត

ភ្នំពេញ៖ ចៅស្រីរបស់នាយករដ្ឋមន្ត្រីកម្ពុជា ដែលទើបបញ្ចប់ការសិក្សាពីបរទេសបានលេចមុខក្នុងសកម្មភាពមនុស្សធម៌នៅកម្ពុជា និងត្រូវបានសម្ដេចតេជោចាត់ទុកថាជាការងារដែលបន្តពីជីដូនគឺសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី…

សម្តេចតេជោ រំលឹកដល់អភិបាលខេត្តជាប់មាត់សមុទ្រត្រូវធានាឱ្យបាននូវសុវត្ថិភាពដល់ភ្ញៀវទេសចរទៅកម្សាន្តលេងនៅតាមកោះ

ព្រះសីហនុ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកដល់អភិបាលខេត្តជាប់មាត់សមុទ្រត្រូវធានាសុវត្ថិភាពដល់ភ្ញៀវទេសចរដែលមកកម្សាន្តលេងនៅតាមកោះនីមួយៗនៅកម្ពុជាដើម្បីជៀសវាងឧបទ្ទវហេតុលិចទូក ឬលិចនាវាណាមួយកើតឡើងជាយថាហេតុ។…

នាយករដ្ឋមន្ត្រីជំរុញឱ្យនាំយកផលិតផលកសិកម្មពីកសិករកម្ពុជាទៅផ្គត់ផ្គង់បម្រើដល់វិស័យទេសចរណ៍

ព្រះសីហនុ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានជំរុញឱ្យក្រសួងទេសចរណ៍ និងក្រសួងកសិកម្មត្រូវសហការគ្នារៀបចំផែនការធ្វើឱ្យវិស័យទេសចរណ៍ក្លាយជាទីផ្សាររបស់កសិករ អ្នកផលិត និងអ្នកចិញ្ចឹម។

នាយករដ្ឋមន្ត្រី៖ នៅក្នុងប្រទេសដែលមានសង្គ្រាមតើសន្ដិភាពនៅទីណា?

ព្រះសីហនុ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានឱ្យជាការគិតមួយលើតម្លៃនៃសិទ្ធិមនុស្សក្នុងថ្ងៃរម្លឹកខួប៧៥ឆ្នាំនៃទិវាសិទ្ធិមនុស្សអន្តរជាតិ (១០ ធ្នូ ២០២២) ដោយចោទសួរថា តើសិទ្ធិមនុស្សនៅទីណាក្នុងប្រទេសដែលមានសង្គ្រាម។…

នាយករដ្ឋមន្ត្រីនឹងទៅនិយាយពីបញ្ហា «សន្ដិភាព» ជាមួយអឺរ៉ុបក្នុងដំណើរទស្សនកិច្ចនាសប្ដាហ៍ក្រោយ

ព្រះសីហនុ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នឹងទៅថ្លែងក្នុងពេលជួបជាមួយថ្នាក់ដឹកនាំអឺរ៉ុបពីបញ្ហាសន្ដិភាពដែលសម្ដេចថាកំពុងចោទជាបញ្ហាមួយនៅអឺរ៉ុបហើយបន្ទាប់ពីរុស្ស៊ីបើកការវាយប្រហារលើអ៊ុយក្រែន។

លោក ហ៊ុន ម៉ាណែត៖ សម្តេចតេជោនៅក្បែរចាំជួយដោះស្រាយបញ្ហាប្រឈមនានាជូនពលរដ្ឋគ្រប់មជ្ឈដ្ឋាន

តាកែវ៖ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងថា នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់របស់គណបក្សប្រជាជនកម្ពុជានៅកៀកជិតសិ្នទ្ធចាំជួយដោះស្រាយបញ្ហាប្រឈមនានា…

ទស្សនាការផ្សាយផ្ទាល់: នាយករដ្ឋមន្ត្រីអញ្ជើញបើកពិធីបុណ្យសមុទ្រលើកទី៩ នៅខេត្តព្រះសីហនុ

ទស្សនាការផ្សាយផ្ទាល់: នាយករដ្ឋមន្ត្រីអញ្ជើញបើកពិធីបុណ្យសមុទ្រលើកទី៩ នៅខេត្តព្រះសីហនុ

ពលរដ្ឋក្រីក្រ និងងាយរងហានិភ័យផ្សេងៗចំនួនជាង ១លានគ្រួសារទទួលបានទទួលប្រាក់ឧបត្ថម្ភពីកម្មវិធីជំនួយសង្គម

ភ្នំពេញ៖ រយៈពេលជាង ២ឆ្នាំកន្លងមកនេះនៃការអនុវត្តកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ដល់គ្រួសារក្រីក្រក្នុងអំឡុងរាតត្បាតជំងឺកូវីដ-១៩ រដ្ឋបានចំណាយថវិកាចំនួន ៨៦៨លានដុល្លារសម្រាប់ឧបត្ថម្ភដល់ពលរដ្ឋដែលក្រីក្រ និងងាយរងគ្រោះចំនួន៧០ម៉ឺនគ្រួសារ…

លោក លី យ៉ុងផាត់ ត្រូវបានព្រះមហាក្សត្រតែងតាំងជាទីប្រឹក្សាផ្ទាល់នាយករដ្ឋមន្ត្រី

ភ្នំពេញ៖ សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជាដែលមានងារជាឧកញ៉ាផងនោះលោក លី យ៉ុងផាត់ ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំង និងផ្ដល់ឋានៈជាទីប្រឹក្សាផ្ទាល់នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន។…

ក្លឹបឆ្នេសមុទ្រស្អាតជាងគេលើសកលលោកកត់សម្គាល់ពីការប្រែក្លាយវិបត្តិទៅជាឱកាសរបស់កម្ពុជា

ព្រះសីហនុ៖ ប្រធានក្លឹបឆ្នេរសមុទ្រ ដែលស្អាតបំផុត លោក មីឆែល ប៊ូសូល (Michel Bujold) បានកត់សម្គាល់ពីការកែប្រែវិបត្តិទៅជាឱកាសរបស់កម្ពុជា តាមរយៈការប្រែក្លាយវិបត្តិជំងឺកូវីដ-១៩ ឱ្យទៅជាសក្តានុពល។

នាយករដ្ឋមន្ត្រីប្រាប់ទៅប្រតិភូក្លឹបឆ្នេរសមុទ្រស្អាតជាងគេបំផុតលើពិភពលោកសាកល្បងងូតទឹកសមុទ្រខេត្តព្រះសីហនុ

ព្រះសីហនុ៖ នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រាប់ទៅប្រតិភូបរទេសនៃក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោកដែលបានមកចូលរួមក្នុងមហាសន្និបាតទី១៦ ឲ្យសាកល្បងងូតទឹកសមុទ្រខេត្តព្រះសីហនុ បន្ទាប់ពីសម្ដេចបានសម្រាកកំសាន្តនឹងបានងូតទឹកកាលពីម្សិលមិញ។…

នាយករដ្ឋមន្ត្រីស្នើឲ្យបង្កើត «សារមន្ទីរឆ្នេរ»

ព្រះសីហនុ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានស្នើទៅដល់ក្រសួងទេសចរណ៍ និងអាជ្ញាធរខេត្តព្រះសីហនុ ពិនិត្យលទ្ធភាពរៀបចំសារមន្ទីរឆ្នេរ និងបានស្នើទៅដល់ប្រធានក្លឹបនិងសមាជិកក្លឹបឆ្នេរសមុទ្រស្អាតបំផុតលើសកលលោកជួយចែករំលែកបទពិសោធន៍និងដំណើរការនៃការរៀបចំសារមន្ទីរនេះផងដែរ។…

កម្ពុជាប្ដេជ្ញាធ្វើឲ្យទីក្រុងជាប់ឆ្នេរសមុទ្រក្លាយជាយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍវិស័យទេសចរណ៍

ព្រះសីហនុ៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាកម្ពុជាប្តេជ្ញារក្សាឲ្យបាននៅសមាជិកភាពក្នុងខ្លឹមហើយខេត្តតំបន់ឆ្នេរសមុទ្ររបស់កម្ពុជាទាំងបួនក៏ត្រូវរក្សាឲ្យបាននូវខ្សែក្រវ៉ាត់និងកិត្តិនាមជាសមាជិកក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក។…

នាយករដ្ឋមន្ត្រីកម្ពុជា៖ គ្មានទេសចរណាប្រថុយប្រថានគ្រោះថ្នាក់ធ្វើដំណើរទៅកាន់ប្រទេសដែលមានសង្គ្រាមនោះទេ

ព្រះសីហនុ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា វត្តមានជាអចិន្ត្រៃយ៍នៃសន្តិភាពគឺជាចំណុចសំខាន់នៅក្នុងការទាក់ទាញទេសចរណ៍ ក៏ដូចជាការអភិវឌ្ឍន៍នៅតាមបណ្ដាប្រទេសជាតិនៅលើសកលលោក។

ទស្សនាការផ្សាយផ្ទាល់: មហាសន្និបាតលើកទី១៦ ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក

ទស្សនាការផ្សាយផ្ទាល់: មហាសន្និបាតលើកទី១៦ ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក

នាយករដ្ឋមន្ត្រីនឹងចេញដំណើរទៅចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុបនៅចុងសប្ដាហ៍នេះ…

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងជា​ប្រធានអាស៊ានឆ្នាំ២០២២ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅ​ចូលរួម និងធ្វើជាសហប្រធានកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប ដើម្បីអបអរសាទរខួបលើកទី៤៥…

នាយករដ្ឋមន្ត្រី៖ បុណ្យសមុទ្រឆ្នាំនេះសប្បាយបន្ទាប់ពីគ្រប់គ្រងបានកូវីដ១៩

ខេត្តព្រះសីហនុ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានឆ្លៀតពេលដែលសម្ដេចមកខេត្តព្រះសីហនុទៅកំសាន្តនៅឆ្នេរអូរឈើទាល មុនអញ្ជើញបើកពិធីបុណ្យសមុទ្រលើកទី៩ ក្នុងខេត្តនេះ។

មន្ត្រី​ជាន់ខ្ពស់​ក្រសួងសេដ្ឋកិច្ច​ ណែនាំ​ដល់ប្រធានរតនាគារខេត្តបន្ទាយមានជ័យថ្មី​ ត្រូវខិតខំអនុវត្តការងារ​ឱ្យបានល្អ​

បន្ទាយមានជ័យ​៖​ រតនាគារខេត្តបន្ទាយមានជ័យ​ បានរៀបចំពិធីប្រកាសតែងតាំង និងចូលកាន់មុខតំណែងប្រធានរតនាគារខេត្តបន្ទាយមានជ័យថ្មី​ ពិធីនេះធ្វេីឡេីងនៅសាលាខេត្តបន្ទាយមានជ័យក្រោមអធិបតីភាព​លោក​ ប៉ូ រតនា​ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច…

សម្តេច ស ខេង បញ្ជាឱ្យអភិបាលរាជធានីខេត្ត ចាត់វិធានការចំពោះមន្ត្រីឃុំ-សង្កាត់ដែលអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់មិនប្រក្រតីភាព…

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង បានបញ្ជាឱ្យអភិបាលរាជធានីខេត្តចាត់វិធានការឱ្យបានម៉ឺងម៉ាត់ចំពោះមន្ត្រីឃុំ-សង្កាត់ដែលបានអនុវត្តមិនប្រក្រតីភាពនៅក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារងាយរងគ្រោះក្នុងអំឡុងពេលមានសម្ពាធ…

ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ផ្តល់ថវិកា ៤០លានរៀល ដល់ស្ត្រីរងគ្រោះដោយសារពេទ្យនៅមន្ទីរពេទ្យ «ដើមអង្ក្រង»…

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង នាថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ បានចុះទៅសួរសុខទុក្ខ លើកទឹកចិត្ត និងឧបត្ថម្ភថវិកាចំនួន ៤០លានរៀល ដល់ស្ត្រីរងគ្រោះដែលត្រូវបានពេទ្យកាយយកសាកសពកូនក្នុងផ្ទៃដោយទាំងពោះវៀនចេញនៅមន្ទីរពេទ្យ…

បន្ទប់ស្នាក់នៅជាង៩ពាន់ ត្រៀមទទួលភ្ញៀវមកកម្សាន្តលេងនៅពិធីបុណ្យសមុទ្រខេត្តព្រះសីហនុ

ព្រះសីហនុ៖ សណ្ឋាគារជាង៨០ ដែលមានប្រមាណជាង ៩ ០០០បន្ទប់ត្រៀមលក្ខណៈរួចជាច្រើនដើម្បីទទួលភ្ញៀវទេសចរដែលមកកម្សាន្តលេងនាឱកាសពិធីបុណ្យសមុទ្រនៅខេត្តព្រះសីហនុ។

រដ្ឋាភិបាលជប៉ុនបន្តផ្តល់ថវិកាចំនួនជាង ៥០ម៉ឺនដុល្លារសម្រាប់អភិវឌ្ឍគម្រោង២ នៅកម្ពុជា

ភ្នំពេញ៖ កម្ពុជា-ជប៉ុនបានចុះហេត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយឥតសំណងចំនួនជាង ៥០ម៉ឺនដុល្លារ សម្រាប់គាំទ្រដល់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តតាកែវ និងសម្រាប់គាំទ្រដល់មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាមនាថ្ងៃទី០៨…

សិល្បករ-សិល្បការនីជិត៣០០នាក់ នឹងចូលរួមសម្តែងក្នុងព្រឹត្តិការណ៍វប្បធម៌ «រាត្រីចងចាំ» នៅខេត្តសៀមរាប

សៀមរាប៖ សិល្បករចាស់ថ្មី ប្រមាណជិត ៣០០នាក់ នឹងត្រៀមខ្លួនចូលរួមសម្តែងក្នុងព្រឹត្តិការណ៍វប្បធម៌ដ៏ធំចុងឆ្នាំ២០២២ «រាត្រីចងចាំ» ដែលធ្វើឡើងនៅបរិវេណតំបន់ប្រាសាទចាប់ពីថ្ងៃទី១៤-១៦ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ។

មន្ត្រីអប់រំជាច្រើនរូបស្នើក្រសួងអប់រំដកតំណែងប្រធានមន្ទីរអប់រំខេត្តត្បូងឃ្មុំក្រោយរកឃើញថាពាក់ព័ន្ធអំពើពុករលួយ

ត្បូងឃ្មុំ៖ មន្ត្រីក្រោមឱវាទមន្ទីរអប់រំខេត្តត្បូងឃ្មុំជាច្រើនរូបបានសរសេរលិខិតស្នើសុំឱ្យក្រសួងអប់រំ ដកតំណែងប្រធានមន្ទីរអប់រំខេត្តត្បូងឃ្មូំ លោក អ៊ិន ពៅសម្បត្តិ ក្រោយពីដឹងថាលោកជាមេក្លោងនៅពីក្រោយការប្រព្រឹត្តអំពើពុករលួយដោយកិបកេងថវិកាជាតិ។

ដំណើរទស្សនកិច្ចជាលើកទី៣នៅប្រទេសមីយ៉ាន់ម៉ារបស់លោក ប្រាក់ សុខុន ត្រូវលុបចោលវិញ

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ប្រាក់ សុខុន បានសម្រេចលុបចោលគម្រោងទៅទស្សនកិច្ចជាលើកទី៣ទៅប្រទេសមីយ៉ាន់ម៉ាដែលគ្រោងធ្វើឡើងនៅចុងខែធ្នូឆ្នាំ២០២២ ខាងមុខនេះ។

ភោជនីយដ្ឋានថ្មីមួយកំពុងទាក់ទាញយុវវ័យលើបរិយាកាសនៃការតុបតែងលម្អដោយភាពច្នៃប្រឌិត

ភ្នំពេញ៖ ស័ក្តិការ៉ា-Sakkara Pub កំពុងទទួលបានការចាប់អារម្មណ៍ពីសំណាក់អតិថិជន ជាពិសេសគឺយុវវ័យសម័យថ្មី តាមរយៈភាពច្នៃប្រឌិតនៃការតុបតែងលម្អហាង គួបផ្សំនឹងម្ហូបអាហារដែលមានតម្លៃសមរម្យផងដែរ។

សម្តេចតេជោធ្វើដំណើរតាមផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដើម្បីចូលរួមពិធីបុណ្យសមុទ្រ

ព្រះសីហនុ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន កំពុងធ្វើដំណើរតាមផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដើម្បីទៅចូលរួមពិធីបុណ្យសមុទ្រដែលនឹងប្រារព្ធឡើងនៅក្រុងព្រះសីហនុចាប់ពីថ្ងៃទី០៩-១១ ខែធ្នូ ឆ្នាំ២០២២ ស្របពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតកឹ្លបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោកចាប់ពីថ្ងៃទី៩-១៤…

កម្ចីសម្បទានពីសាធារណរដ្ឋកូរ៉េរាប់ពាន់លានដុល្លារត្រូវបានចុះហត្ថលេខានាថ្ងៃនេះ

ភ្នំពេញ៖ សាធារណរដ្ឋកូរ៉េនៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ នេះបានចុះហត្ថលេខាផ្ដល់កម្ចីសម្បទានដល់រាជរដ្ឋាភិបាលកម្ពុជាដែលមានតម្លៃរាប់ពាន់លានដុល្លារអាមេរិក។

ទស្សនាការផ្សាយផ្ទាល់: ពិធីចុះហត្ថលេខារវាងរាជរដ្ឋាភិបាលកម្ពុជា និងសាធារណរដ្ឋកូរ៉េលើឥណទានសម្បទានមានតម្លៃរាប់ពាន់លានដុល្លាអាមេរិក…

ទស្សនាការផ្សាយផ្ទាល់: ពិធីចុះហត្ថលេខារវាងរាជរដ្ឋាភិបាលកម្ពុជា និងសាធារណរដ្ឋកូរ៉េលើឥណទានសម្បទានមានតម្លៃរាប់ពាន់លានដុល្លាអាមេរិក

ឯកអគ្គរាជទូតជប៉ុនចប់អាណត្តិបញ្ជាក់ថាប្រទេសជប៉ុននៅតែបន្តគាំទ្រជួយដល់កម្ពុជាបន្តទៀត

ភ្នំពេញ៖ ឯករាជទូតជប៉ុនដែលចប់អាណត្តិ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) បានឲ្យដឹងថា បេសកកម្មរបស់លោកនៅព្រះរាជាណាចក្រកម្ពុជា បានប្រព្រឹត្តទៅយ៉ាងល្អ ដោយមានការគាំទ្រ និងស្រឡាញ់រាប់អានពីគ្រប់ស្ថាប័នរដ្ឋ…

កម្ពុជាដេញជនបរទេស ១៤៨នាក់ចេញពីប្រទេស និងហាមចូលកម្ពុជាចំនួន ៣ឆ្នាំ

ភ្នំពេញ៖ ជនបរទេសប្រុស-ស្រីចំនួន ១៤៨នាក់ត្រូវបានបណ្តេញចេញដោយអនុលោមតាមច្បាប់អន្តោប្រវេសន៍ និង ហាមឃាត់មិនឱ្យចូលមកកម្ពុជាវិញរយៈពេល ៣ឆ្នាំ ។

គណៈកម្មាធិការសិទ្ធិមនុស្សមិនទាន់ទទួលបានបណ្ដឹងរាយការណ៍រំលោភសិទ្ធិមនុស្សណាមួយចេញពីពន្ធនាគារនោះទេ

ភ្នំពេញ៖ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី បានឱ្យដឹងថាគណៈកម្មាធិការមិនទាន់ទទួលបានបណ្ដឹងណាមួយចេញពីអ្នកជាប់ពន្ធនាគារទាក់ទងនឹងការរំលោភសិទ្ធិមនុស្សនៅឡើយទេ បន្ទាប់ពីបានដាក់ប្រអប់រាយការណ៍នៅតាមពន្ធនាគារចំនួន៣…

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាគ្រោងបង្កើត Apps សម្រាប់ឱ្យពលរដ្ឋរាយការណ៍

ភ្នំពេញ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាគ្រោងបង្កើតកម្មវិធីទូរស័ព្ទ ឬ App សម្រាប់ឱ្យពលរដ្ឋដើម្បីសម្រួលដល់ការរាយការណ៍ពីករណីរំលោភសិទ្ធិមនុស្ស និងដោះស្រាយទាន់ពេលវេលា។

សាលាឧទ្ធរណ៍ភ្នំពេញនឹងប្ដូរទីតាំងចេញពីបរិវេណក្រសួងយុត្តិធម៌ទៅទីតាំងថ្មី

ភ្នំពេញ៖ សាលាឧទ្ធរណ៍ភ្នំពេញ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ ចេញសេចក្តីជូនដំណឹងពីការលើកពេលសវនាការដែលបានគ្រោងទុក ព្រោះត្រូវប្តូរទៅទីតាំងថ្មីដើម្បីរៀបចំឱ្យបានល្អប្រសើរ។

កងទ័ពមួកខៀវកម្ពុជាចំនួន២កងបានត្រឡប់មកមាតុភូមិវិញ ក្រោយបញ្ចប់បេសកកម្មនៅប្រទេសម៉ាលី

ភ្នំពេញ៖ កងកម្លាំងមួកខៀវកម្ពុជាចំនួន២កងបានវិលត្រឡប់មកមាតុភូមិវិញនៅព្រឹកទាបភ្លឺថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ ក្រោយពីបានបញ្ចប់បេសកកម្មមនុស្សធម៌រក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិនៅប្រទេសម៉ាលីប្រកបដោយជោគជ័យ។

រឿងផ្ដិតមេដៃលើលិខិតទទួលលុយសំណង ២៥០០ដុល្លារ ជនរងគ្រោះថាផ្ដិតក្នុងស្ថានភាពបង្ខំខណៈប៉ូលិសប្រកែក

ភ្នំពេញ៖ ស្រ្តីជនរងគ្រោះក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍លើស្ពានជ្រោយចង្វារចាស់កាលពីយប់ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ បានអះអាងថាខ្លួនមិនដឹងមុនឡើយថាសមត្ថកិច្ចឱ្យខ្លួនផ្តិតមេដៃបញ្ចប់រឿងត្រឹមសំណងចំនួន ២៥០០ដុល្លារ…

ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ថាប្រទេសកម្ពុជាឈានមុខគេក្នុងតំបន់ក្នុងការគោរពសិទ្ធិមនុស្ស

ភ្នំពេញ៖ ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានលើកឡើងថា ព្រះរាជាណាចក្រកម្ពុជាបានឈានមុនគេក្នុងតំបន់ក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្ស។

ច្បាស់ហើយ! ស្ពានថ្មីពីភ្នំពេញ-អរិយក្សត្រ នឹងត្រូវបានសាងសង់ក្រោមជំនួយពីសាធារណរដ្ឋកូរ៉េជាង ២០០លានដុល្លារ

ភ្នំពេញ៖ ក្រសូងការបរទេសឱ្យដឹងថាគម្រោងស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ នឹងត្រូវចុះហត្ថលេខាអនុម័តលើគម្រោងឥណទានសម្បទាន នាថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ ខាងមុខ ដែលមានតម្លៃគិតជាទឹកប្រាក់ប្រមាណ ២៤៥ ៩០៩ ០០០ ដុល្លារអាមេរិក។

ADB ផ្តល់ជំនួយថ្មី ៧៣លានដុល្លារ ជួយពង្រឹងវិស័យជលផលសមុទ្ររបស់កម្ពុជា

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) អនុម័តកញ្ចប់ហិរញ្ញប្បទាន ៧៣លានដុល្លារ ដើម្បីបង្កើនភាពធន់នឹងអាកាសធាតុ និងនិរន្តរភាពនៃជលផលតំបន់ឆ្នេរនិងសមុទ្រក្នុងប្រទេសកម្ពុជា។

លោក ឌិត ទីណា ចង់ជំរុញឱ្យសាកលវិទ្យាល័យភូមិន្ទកសិកម្មក្លាយជាសាលានាំមុខមួយនៅក្នុងប្រទេស

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា មានបំណងចង់ជំរុញឱ្យសាកលវិទ្យាល័យភូមិន្ទកសិកម្មក្លាយជាសាកលវិទ្យាល័យនាំមុខមួយនៅក្នុងតំបន់ និងក្នុងប្រទេសនៅថ្ងៃអនាគត។

កាន់តែងាយស្រួលក្នុងការទស្សនាទូរទស្សន៍ EAC News ជាមួយ Smart TV

ភ្នំពេញ៖ ពេលនេះលោកអ្នកអាចទស្សនាទូរទស្សន៍ EAC News គ្រប់ទីកន្លែងសម្រាប់ទូរទស្សន៍ទំនើប (Smart TV) របស់លោកអ្នកបានហើយ ដោយគ្រាន់តែចូលទៅ Google PlayStore ក្នុងទូរទស្សន៍ រួចវាយពាក្យ EAC TV លោកអ្នកនឹងឃើញ App…

កងរាជអាវុធហត្ថបំផ្ទុះឡានដឹកឈើពីរគ្រឿងចោលជាការប្រមានកុំឲ្យចេះតែកាប់បំផ្លាញព្រៃឈើតទៀត

ក្រចេះ៖ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាឲ្យអាវុធហត្ថខេត្តក្រចេះបំផ្ទុះឡានដឹកឈើពីរគ្រឿងកម្ទេចចោលបន្ទាប់ពីត្រូវចាប់បានកាលពីថ្ងៃទី១ ខែធ្នូកន្លងទៅ។

ក្រសួងកសិកម្មអំពាវនាវឲ្យក្រុមហ៊ុនជីកសិកម្មដែលមានគុណភាពនិងមានតម្លៃសមរម្យដាក់ពាក្យស្នើសុំមកក្រសួង

ភ្នំពេញ៖ ក្រសួងកសិកម្មប្រកាសថា ស្វាគមន៍ក្រុមហ៊ុនជីកសិកម្មដែលមានគុណភាព និងតម្លៃសមរម្យជូនកសិករឲ្យដាក់ពាក្យស្នើសុំមកកាន់ក្រសួងដើម្បីទទួលបានការអនុញ្ញាតចែកចាយ។