ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រីអញ្ជើញដល់មាតុប្រទេសវិញបន្ទាប់ពីបានទៅចូលរួមកិច្ចប្រជុំរំលឹកខួប៤៥ ទំនាក់ទំនងអាស៊ាន-សហភាពអឺរ៉ុប

ភ្នំពេញ: នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានត្រលប់មកដល់កម្ពុជាវិញហើយនៅព្រឹកថ្ងៃទី១៦ ខែធ្នូនេះ បន្ទាប់ពីបានទៅចូលរួមកិច្ចប្រជុំរំលឹកខួប៤៥ ទំនាក់ទំនងអាស៊ាន-សហភាពអឺរ៉ុប នៅទីក្រុងព្រុចសែល ប្រទេសប៊ែលហ្សិក។

ទស្សនាការផ្សាយផ្ទាល់: សន្នីសិទសារព័ត៌មាបន្ទាប់ពីនាយករដ្ឋមន្ត្រីអញ្ជើញទៅអ៊ឺរ៉ុប

ទស្សនាការផ្សាយផ្ទាល់: សន្នីសិទសារព័ត៌មាបន្ទាប់ពីនាយករដ្ឋមន្ត្រីអញ្ជើញទៅអ៊ឺរ៉ុប

ទស្សនាការផ្សាយផ្ទាល់: នាយករដ្ឋមន្ត្រីអញ្ជើញដល់កម្ពុជាវិញបន្ទាប់ពីចូលរួមខួប៤៥ឆ្នាំទំនាក់ទំនងអាស៊ាន-អឺរ៉ុប

ទស្សនាការផ្សាយផ្ទាល់: នាយករដ្ឋមន្ត្រីអញ្ជើញដល់កម្ពុជាវិញបន្ទាប់ពីចូលរួមខួប៤៥ឆ្នាំទំនាក់ទំនងអាស៊ាន-អឺរ៉ុប

អតីតឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសព្រុយណេ ត្រូវបានតែងតែងជាអគ្គនាយករងនៃក្រសួងការបរទេស

ភ្នំពេញ៖ អតីតឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសព្រុយណេ លោក ហុក សុភា ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាប្រកាសតែងតាំងជាអគ្គនាយករងនៃក្រុមស្រាវជ្រាវ វិភាគ និងព្យាករណ៍នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

ទោះបីជាចប់អាណត្តិ លោក Park Heung Kyeong សន្យាជំរុញកិច្ចសហប្រតិបត្តិការកូរ៉េ-កម្ពុជាឱ្យកាន់តែរឹងមាំបន្ថែមទៀត

ភ្នំពេញ៖ បេសកកម្មជាង៣ឆ្នាំរបស់ លោក Park Heung Kyeong ជាអគ្គរាជទូតកូរ៉េប្រចាំកម្ពុជាត្រូវបញ្ចប់ឆាប់ៗនេះ។ ប៉ុន្តែយ៉ាងណាលោកអះអាងថា ទោះបីលោកចប់អាណត្តិប៉ុន្តែលោកនឹងនៅតែបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត។

ច្បាប់ចរាចរណ៍ផ្លូវគោកថ្មីតម្រូវឱ្យអ្នកបើកបរត្រូវឆ្លងកាត់ការធ្វើតេស្តរកសារធាតុញៀន

បាត់ដំបង៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងធ្វើសេចក្តីព្រាងច្បាប់វិសោធនកម្មស្តីពីចរាចរណ៍ផ្លូវគោកថ្មី ដោយឱ្យក្រសួង ស្ថាប័នរដ្ឋ និងឯកជន មុននឹងជ្រើសរើសអ្នកបើកបររថយន្តមិនថារថយន្តដឹកទំនិញ…

សម្ដេចក្រឡាហោម ស ខេង ថាកម្ពុជាកំពុងរៀបចំច្បាប់តម្រូវឱ្យសិស្សត្រូវបំពេញកាតព្វកិច្ចតេស្តរកសារធាតុញៀន

បាត់ដំបង៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង បានឱ្យដឹងថា កម្ពុជានឹងរៀបចំច្បាប់ថ្មី ដែលនឹងតម្រូវឱ្យមានកាតព្វកិច្ចធ្វើតេស្តរកសារធាតុញៀន ចំពោះអ្នកចង់ប្រឡងក្របខ័ណ្ឌរដ្ឋ ធ្វើការឯកជន…

នាយករដ្ឋមន្ត្រីអញ្ជើញចាកចេញពីទីក្រុងព្រុចសែលមកកាន់មាតុប្រទេសវិញ

ព្រុចសែល៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាចាកចេញពីទីក្រុងព្រុចសែល ប្រទេសបែលហ្សិក មកកាន់មាតុប្រទេសវិញហើយ បន្ទាប់ពីបានអញ្ជើញបំពេញការងាររយៈពេល ៥ថ្ងៃនៅតំបន់អឺរ៉ុប។

ក្រសួងអប់រំនឹងចាប់ផ្តើមដំណើរការស្រង់បូកពិន្ទុសន្លឹកកិច្ចការប្រលងបាក់ឌុបថ្ងៃទី១៦ធ្នូ

ភ្នំពេញ៖ ក្រសួងអប់រំយុវជន និងកីឡា នឹងចាប់ផ្តើមដំណើរការស្រង់បូកពិន្ទុសន្លឹកកិច្ចការប្រឡងនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ ក្រោយបញ្ចប់ទាំងស្រុងនូវដំណើរការកំណែសន្លឹកកិច្ចការបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិរួចមក។

នាយករដ្ឋមន្ត្រីកម្ពុជា៖ យើងមិនចង់ឱ្យប្រជាជនរបស់យើងនៅតែក្រ ហើយរង់ចាំភាពអនុគ្រោះពន្ធពី EU នោះទេ

ព្រុចសែល៖ ប្រធានអាស៊ានឆ្នាំ២០២២ចង នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងពីសារៈសំខាន់នៃកិច្ចព្រមពៀងពាណិជ្ជកម្មសេរីអាស៊ាន-អឺរ៉ុប ដែលថាបានផ្ដល់ប្រយោជន៍ជាច្រើនដល់សេដ្ឋកិច្ចនៃតំបន់ទាំងពីរ។ សម្ដេចក៏បានជំរុញធ្វើយ៉ាងណាឱ្យកិច្ចព្រមព្រៀងនេះសម្រេចឱ្យបានឆាប់ផងដែរ។

លោក ហ៊ុន ម៉ាណែត អរគុណទូតជប៉ុនដែលជិតផុតអាណត្តិក្នុងបេសកកម្មជាង ៣ឆ្នាំ ជួយស្តារប្រទេសកម្ពុជាគ្រប់វិស័យ

ភ្នំពេញ៖ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ បានទទួលជួបសំណេះសំណាលជាមួយ ឯកអគ្គរាជទូតជប៉ុន លោក មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI…

កងទ័ពកម្ពុជា-រស្ស៊ី គ្រោងបង្កើតកិច្ចសហប្រតិបត្តិការកងទ័ពជើងគោក

ភ្នំពេញ៖ កម្ពុជា-រុស្ស៊ីបានឯកភាពលើខ្លឹមសារភាគច្រើននៃសេចក្ដីព្រាងអនុស្សារណៈស្តីពីកិច្ចសហប្រតិបបត្តិការក្នុងកម្រិតកងទ័ពជើងគោក ដែលសង្ឃឹមថានឹងពង្រីកទំនាក់ទំនងកាន់តែជិតស្និតនៃកងទ័ពប្រទេសទាំងពីរ។

សម្តេចតេជោ ហ៊ុន សែន បង្ហោះសារជូនពរសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសថ្ងៃខួបកំណើត

ភ្នំពេញ៖ បើទោះបីមមាញឹកបំពេញបេសកកម្មការងារនៅក្រៅប្រទេសយ៉ាងណាក្តី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មិនបានភ្លេចថ្ងៃខួបកំណើតភរិយាឡើយ ដោយនៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២នេះ សម្តេចបានបង្ហោះសារយ៉ាងផ្អែមល្ហែម…

ប្រធានាធិបតីបារាំង និងនាយករដ្ឋមន្ត្រីកម្ពុជា សូមឱ្យអន្តរជាតិចូលរួមក្នុងការអំពាវនាវឲ្យរុស្ស៉ីបញ្ឈប់ការវាយប្រហារប្រឆាំងជនស៉ីវិល

ប៉ារីស៖ បន្ទាប់ពីសន្និសីទ «សាមគ្គីភាពជាមួយប្រជាជនអ៊ុយក្រែន» (ទីក្រុងប៉ារីស ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២២) និងឃើញពីទុក្ខលំបាករបស់ប្រជាជនអ៊ុយក្រែន បណ្ដាលមកពីសង្គ្រាមដែលធ្វើដោយ

សម្ដេចតេជោ រំលឹកអឺរ៉ុបឲ្យគិតឡើងវិញពីសង្គ្រាមនិងការសម្រេចបានសន្ដិភាព

ព្រុចសែល៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាសម្ដេចមិនមានជំនឿថាសង្គ្រាម ឬការគំរាមកំហែងប្រើសង្គ្រាមអាចនាំមកនូវសន្តិភាពនោះទេ។

សម្ដេចតេជោ ហ៊ុន សែន ត្រូវបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅបំផុតពីថ្នាក់ដឹកនាំសហភាពអឺរ៉ុប

ព្រុចសែល៖ មុននឹងកិច្ចប្រជុំរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប និងអបអរសាទរខួប៤៥ឆ្នាំ នៃដៃគូសន្ទនា អាស៊ាន-សហគមន៍អឺរ៉ុប ដែលធ្វើឡើងនៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក ចាប់ផ្ដើម សម្ដេចអគ្គមហាសេនាបតីតេជោ…

ប្រធានអាស៊ានជំរុញដល់សភាអឺរ៉ុបឲ្យចូលរួមការពារដល់ធម្មនុញ្ញអង្គការសហប្រជាជាតិ

ព្រុចសែល៖ ប្រធានអាស៊ានឆ្នាំ២០២២ សម្ដេចតេជោហ៊ុនសែនបានជំរុញទៅដល់សហភាពអឺរ៉ុបឲ្យចូលរួមក្នុងការការពារ លើកកម្ពស់ធម្មនុញ្ញអង្គការសហប្រជាជាតិ។

រដ្ឋមន្ត្រីសេដ្ឋកិច្ចស្នើ UN សហការជាមួយដៃគូអភិវឌ្ឍន៍ដទៃគាំទ្រកម្ពុជាសម្រេចគោលដៅគ្មានមីនឆ្នាំ២០២៥

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុន្នីរ័ត្ន ស្នើអង្គការសហប្រជាជាតិ (UN) សហការជាមួយដៃគូអភិវឌ្ឍន៍ដទៃទៀតដើម្បីសម្រេចគោលដៅកម្ពុជាគ្មានមីនត្រឹមឆ្នាំ២០២៥។

នាយករដ្ឋមន្ត្រីអរគុណបារាំងដែលទទួលពលរដ្ឋខ្មែររត់ភៀសខ្លួនពីសង្គ្រាម និងរបបខ្មែរក្រហម

បារាំង៖ ក្នុងឱកាសទទួលបានការស្វាគមន៍ពីលោកប្រធានាធិបតីបារាំងនៅវិមានរដ្ឋាភិបាលបារាំង អេលីហ្សេ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអរគុណដល់រដ្ឋាភិបាលបារាំងដែលបានទទួលប្រជាពលរដ្ឋខ្មែររត់ភៀសខ្លួនពីសង្គ្រាម…

គយរំលឹកឱ្យម្ចាស់រថយន្តចង្កូតស្តាំគ្មានពន្ធមានស្រាប់នៅកម្ពុជារួសរាន់ទៅបង់ពន្ធត្រឹមចុងឆ្នាំ២០២២

ភ្នំពេញ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានព្រមានចាត់វិធានផ្លូវច្បាប់លើម្ចាស់រថយន្តចង្កូតស្តាំដែលមានស្រាប់នៅកម្ពុជាដែលមិនទាន់បានទៅបង់ពន្ធឱ្យបានមុនការកំណត់នៅចុងឆ្នាំ២០២២នេះ។

ក្រសួងអប់រំថាមិនទាន់ទទួលបានការសុំអន្តរគមន៍នៅឡើយទាក់ទងនឹងបញ្ហាចម្រូងចម្រាស់ក្នុងវិទ្យាល័យ ហ៊ុន សែន មណ្ឌលគីរី

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងអប់រំលោក រស់ សុវាចា ថាក្រសួងនៅមិនទាន់ទទួលបានលិខិតសុំការអន្តរាគមន៍ចំពោះការមិនពេញចិត្តនិងស្នើសុំប្តូរបេក្ខភាពរដ្ឋបាលថ្មីពីក្រុមគ្រូបង្រៀននៃវិទ្យាល័យ ហ៊ុន សែន មណ្ឌលគីរី នៅឡើយទេ។

កម្ពុជានឹងជួសជុលសិលាចារឹករូបចម្លាក់ដែលមានអាយុកាលជិត១០០ឆ្នាំមួយដាក់តាំងពីមុខស្ថានទូតបារាំង

ប៉ារីស៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជារដ្ឋមន្ត្រីក្រសួងដែនដីឱ្យធ្វើការជួសជុលឡើងវិញនូវសិលាចារឹករូបសំណាក់មួយដែលមានអាយុកាលជិត១០០ឆ្នាំ ស្ដីពីទំនាក់ទំនងកម្ពុជា-បារាំង ដើម្បីដាក់តាំងបង្ហាញនៅមុខស្ថានទូតបារាំងប្រចាំកម្ពុជាតែម្ដង។

ប្រធានកាកបាទក្រហមកម្ពុជាថ្លែងអំណរព្រះរាជគុណព្រះមហាក្សត្រ និងព្រះមហាក្សត្រី ដែលប្រោសព្រះប្រទានពរជ័យក្នុងឱកាសខួបកំណើត

ភ្នំពេញ៖ ប្រធានកាកបាទក្រហមកម្ពុជា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានថ្លែងអំណរព្រះរាជគុណដ៏ខ្ពង់ខ្ពស់ចំពោះព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី…

លោក ហ៊ុន ម៉ាណែត ថាគោលនយោបាយត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកំពុងនាំកម្ពុជាទៅរកការរីកចម្រើនស្ទើរមិនគួរឱ្យជឿ

ភ្នំពេញ៖ អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទ និងជាមេបញ្ជាការទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងថា ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន កម្ពុជាកំពុងតែឈានដល់ការវិវត្តន៍មួយដែល…

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការផ្ញើសារលិខិតជូនពរខួបកំណើតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន…

ភ្នំពេញ៖ ក្នុងឱកាសនៃខួបចម្រើនជន្មាយុ ៦៨ឆ្នាំ ឈានចូល ៦៩ឆ្នាំរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជានាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការជាច្រើនរូបបានចាប់ផ្តើមផ្ញើសារលិខិតជូនពរជាបន្តបន្ទាប់។

ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន៖ ការថែរក្សា និងការអភិរក្សអង្គរ ជាកាតព្វកិច្ចរបស់កូនខ្មែរ

សៀមរាប៖ ឧបនាយករដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា លោកស្រី ម៉ែន សំអន បានលើកឡើងថា ក្នុងនាមជាអ្នកជំនាន់ក្រោយ យើងត្រូវបង្កើនការខិតខំប្រឹងប្រែងទ្វេរឡើង ដើម្បីអភិវឌ្ឍប្រទេស ការពារសន្តិភាព ស្ថិរភាពសង្គម…

ព្រះសង្ឃជាង ១០០អង្គនិមន្តរាប់បាត្រក្នុងកម្មវិធីរម្លឹកគុណអង្គរ

សៀមរាប៖ នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២នេះ ព្រះសង្ឃចំនួន ១៣០អង្គនិមន្តរាប់បាតក្នុងកម្មវិធីព្រឹត្តិការរំលឹកគុណអង្គរ ។

បារាំងចូលរួមជាមួយកម្ពុជាក្នុងការអំពាវនាវឱ្យរុស្ស៊ីបញ្ឈប់ការវាយប្រហារលើអ៊ុយក្រែន

បារីស៖ ប្រធានាធិបតីបារាំង លោក អេម៉ាញ៉ូអែល ម៉ាក្រុង បានលើកឡើងថា បារាំងចូលរួមជាមួយកម្ពុជាក្នុងការអំពាវនាវដល់ប្រទេសរុស្ស៊ីក្នុងការបញ្ឈប់ការវាយប្រហារលើជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសអ៊ុយក្រែនបន្តទៀត។

លោក ហ៊ុន ម៉ាណែត៖ បុគ្គលចង់បានភាពជោគជ័យគ្រប់ភារកិច្ច ត្រូវបន្ទាបខ្លួន និងបើកចំហចិត្តក្នុងការរៀនសូត្រ

បាត់ដំបង៖ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីនៃសាកលវិទ្យាល័យអន្តរជាតិ ឌូវី ខេត្តបាត់ដំបង នាថ្ងៃទី១៣…

ក្រុមហ៊ុន GGear និង ក្រុមហ៊ុន Zillennium ចុះអនុស្សរណៈជិតមួយលានដុល្លារ

ក្រុមហ៊ុន ជីហ្គៀគ្រុប (GGear Group) បានចុះអនុស្សរណៈយោគយល់លើភាពជាដៃគូសហការជាមួយ ក្រុមហ៊ុន Zillennium Group (ដែលមានក្រុមហ៊ុន Forest Harmony ជាបុត្រសម្ព័ន្ធ) កាលពីថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០២២កន្លងទៅនេះ លើភាពជាដៃគូរសហការ…

នាយករដ្ឋមន្ត្រីអញ្ជើញដល់ទីក្រុងព្រុចសែលប្រកបដោយសុវត្ថិភាព

ព្រុចសែល៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញដល់ទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិកនៅម៉ោង ១:០០នាទីរំលងអាធ្រាត ថ្ងៃទី១៤ ខែធ្នូ ២០២២ ម៉ោងនៅព្រុចសែល ប្រទេសប៊ែលហ្ស៉ិក ត្រូវនឹងម៉ោង ៧:០០នាទីព្រឹក…

អបអរខួប ៣០ឆ្នាំ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ

ភ្នំពេញ៖ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២នេះ គឺជាខួបលើកទី៣០ឆ្នាំ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ (១៤ ធ្នូ ១៩៩២-១៤ ធ្នូ ២០២២)។

អតីតឯកអគ្គរាជទូតខ្មែរប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងការបរទេស…

ភ្នំពេញ៖ អគ្គរាជទូតកម្ពុជាប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវប្រទេសស្វីសលោក អាន សុខខឿន ត្រូវបានព្រះមហាក្សត្រតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងការបរទេស។

កម្ពុជា-អាមេរិក ប្តេជ្ញារួមគ្នាបង្រ្កាបបទល្មើសគ្រឿងញៀនឱ្យដល់ឬសគល់

ភ្នំពេញ៖ កម្ពុជា-អាមេរិក បានប្តេជ្ញារួមគ្នាបង្រ្កាបបទល្មើសគ្រឿងញៀន និងតាមចាប់ខ្លួនឧក្រិដ្ឋជនជួញដូរគ្រឿងញៀនឱ្យដល់ឬសគល់ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់។

នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសន្និសីទស្តីពីការគាំទ្រ ភាពធន់នៃប្រជាជនអ៊ុយក្រែន

ប៉ារីស៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានចូលរួមសន្និសីទស្តីពីការគាំទ្រភាពធន់នៃប្រជាជនអ៊ុយក្រែន នៅរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ នៅសាលសន្និសីទរបស់ក្រសួងការបរទេសបារាំង នៅទីក្រុងប៉ារីស។

ព្រះមហាក្សត្រតែងតាំងលោក ប្រាក់ ដាវីដ ពីអនុរដ្ឋលេខាធិការ ទៅជារដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា

ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រខ្មែរ បានតែងតាំង លោក ប្រាក់ ដាវីដ ពីអនុរដ្ឋលេខាធិការ ទៅជារដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា។ ជាមួយគ្នានេះព្រះមហាក្សត្រទ្រង់ក៏បានតែងតាំងមុខតំណែងមន្ត្រីការទូតជាន់ខ្ពស់នៃក្រសួងការបរទេសកម្ពុជាចំនួន១១រូបផងដែរ។…

លោក ហ៊ុន ម៉ានី ដឹកនាំគណៈប្រតិភូ ស.ស.យ.ក. ប្រជុំពិភាក្សាត្រៀមរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៣

សៀមរាប៖ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក ហ៊ុន ម៉ានី នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ បានដឹកនាំគណៈប្រតិភូ ស.ស.យ.ក. ចូលរួមប្រជុំពិភាក្សា ជាមួយរដ្ឋបាលខេត្តសៀមរាប លើការត្រៀមរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៣…

កម្ពុជាបញ្ជូនកងទ័ពមួកខៀវចំនួន ៧៣នាក់ទៅប្រទេសស៊ូដង់ខាងត្បូងផ្លាស់វេនកងទ័ពមួកខៀវដែលទើបតែវិលត្រឡប់មកកម្ពុជាវិញ

ភ្នំពេញ៖ នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ កងទ័ពមួកខៀវកម្ពុជាចំនួន ៧៣នាក់បន្ថែមទៀតត្រូវបានបញ្ជូនទៅបំពេញបេសកកម្មមនុស្សធម៌រក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ នៅប្រទេសស៊ូដង់ខាងត្បូង ផ្លាស់វេនកងទ័ពមួកខៀវចំនួន…

បេឡាជាតិសន្តិសុខសង្គម សម្រាប់មន្រ្តីរាជការស៊ីវិលនឹងបើកប្រាក់ប្រចាំខែធ្នូ សម្រាប់២សប្តាហ៍ លើកទី១

ភ្នំពេញ៖ បេឡាជាតិសន្តិសុខសង្គមសម្រាប់មន្រ្តីរាជការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នឹងបើកប្រាក់ប្រចាំខែធ្នូ សម្រាប់២សប្តាហ៍លើកទី១ ដល់និវត្តជន និងអតីតមន្ត្រីរាជការស៊ីវិល ចាប់ពីថ្ងៃទី១៤…

លោក ឯម ច័ន្ទមករា លើកឡើងពីកង្វះគ្រូជំនាញផ្នែកស្តារលទ្ធភាពពលកម្មកាយសម្បទាសម្រាប់ជនមានពិការភាព

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ឯម ច័ន្ទមករា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាសម្រាប់ជនមានពិការភាពចំនួន១១ នៅតាមរាជធានី-ខេត្ត។…

ខេត្តមួយចំនួនអាចនឹងចុះត្រជាក់ដល់ ១៦អង្សា ចាប់ពីថ្ងៃទី១៤-២០ធ្នូ

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករថា ខេត្តមួយចំនួននឹងចុះត្រជាក់ក្នុងរង្វង់ពីទៅ១៨ ទៅ១៦អង្សា ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២។ អាកាសធាតុចុះត្រជាក់នេះដោយសារកម្ពុជាទទួលរងឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិន…

សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញដឹកនាំគណៈប្រតិភូដល់ទីក្រុងប៉ារីសប្រទេសបារាំងប្រកបដោយសុវត្ថិភាព

បារាំង៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅដល់អាកាសយានដ្ឋានអន្តរជាតិ Paris Charles de Gaulle ទីក្រុងប៉ារីស ប្រទេសបារាំងនៅយប់រំលងអធ្រាត្រម៉ោង ១និង៤៥នាទីម៉ោងនៅទីក្រុងប៉ារីស…

នាយករដ្ឋមន្ត្រីផ្ដាំទៅពលរដ្ឋដែលរស់នៅអឺរ៉ុបឲ្យគោរពនូវវិធានការរបស់រដ្ឋាភិបាលប្រទេសទាំងនោះ

ប៊ែលហ្សិក៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានបានស្នើដល់ពលរដ្ឋដែលរស់នៅប្រទេសនានាក្នុងតំបន់អឺរ៉ុបឲ្យគោរពនូវវិធានការរបស់ប្រទេសដែលខ្លួនរស់នៅជាពិសេសទាក់ទងទៅនឹងវិធានការកូវីដ-១៩។

នាយករដ្ឋមន្ត្រីប្រាប់ទៅក្រុមប្រឆាំងថាបើទោះបីជាវាយប្រហារសម្ដេច ៥០០ឆ្នាំទៀតក៏គ្មានឱកាសឈ្នះដែរ

ប៊ែលហ្សិក៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានផ្ដាំទៅក្រុមប្រឆាំងថាបើទោះបីជាពួកគេប្រឹងវាយប្រហារសម្ដេចតរហូតដល់ ៥០០ឆ្នាំទៀតក៏ដោយក៏គ្មានឱកាសឈ្នះសម្ដេចដែរ។

កម្ពុជាចាយលុយអស់ជាង ២ពាន់លានដុល្លារដើម្បីប្រយុទ្ធនិងជំងឺកូវីដ-១៩

ប៊ែលហ្សិក៖ រដ្ឋាភិបាលកម្ពុជាបានចំណាយលុយអស់ជាង ២ពាន់លានដុល្លារសម្រាប់ប្រយុទ្ធទៅនឹងជំងឺកូវីដ-១៩ និងជួយទ្រទ្រង់ពលរដ្ឋក្នុងពេលដែលកម្ពុជាប្រឈមទៅនឹងរោគរាតត្បាតនេះ។

មន្ត្រីសង្ឃបើកអនុសំវច្ឆរមហាសន្និបាតលើកទី៣០នាថ្ងៃនេះ

ភ្នំពេញ៖ មន្ត្រីសង្ឃទូទាំងប្រទេសនិមន្តជួបជុំគ្នា រៀបចំអនុសំវច្ចរមហាសន្និបាតលើកទី៣០ នៅសាលសន្និសិទចតុមុខ នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០២២។

ក្រសួងបរិស្ថានលើកទឹកចិត្តឱ្យផលិតប្លាស្ទិកដែលធ្វើពីវត្ថុធាតុដើមដែលងាយរលាយ

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បានថ្លែងដោយជំរុញ ការចូលរួមការបន្ថយការប្រើប្រាស់ថង់ប្លាស្ទិក បន្ទាប់ពីបានបង្ហាញរបាយការណ៍សំរាមចំនួនជាង១ម៉ឺនតោនត្រូវប្រមូលចាក់នៅទីលានចាក់សំរាមនៅទូទាំងប្រទេស…

ទស្សនាការផ្សាយផ្ទាល់: នាយករដ្ឋមន្ត្រីជួបជាមួយប្រជាពលរដ្ឋខ្មែររស់នៅទ្វីបអឺរ៉ុប

ទស្សនាការផ្សាយផ្ទាល់: នាយករដ្ឋមន្ត្រីអញ្ជើញដល់ទីក្រុងប្រុចសែល

លោក ហ៊ុន ម៉ាណែត ជំរុញការសិក្សារៀនសូត្ររបស់និស្សិតដើម្បីក្លាយជាធនធានមនុស្សសម្រាប់ប្រទេសជាតិ

បាត់ដំបង៖ ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភីនៅសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច សាខាខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក…

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈសោកស្តាយជុំវិញការវាយកុដិបុរាណអាយុជិត១០០ឆ្នាំ នៅវត្តឧណ្ណាលោម

ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានការសោកស្តាយចំពោះកុដិបុរាណដែលមានអាយុជិត១០០ឆ្នាំ នៅវត្តឧណ្ណាលោមត្រូវបានវាយចោល ដើម្បីសាងសង់ចេតិយ។

អ្នកនាង សឿ សុធារ៉ា ថ្លែងអំណរគុណដល់រដ្ឋមន្រ្តីក្រសួងព័ត៌មានដែលជួយផ្តល់ទីជម្រកថ្មីដល់អ្នកនាងនិងកូនៗ

ភ្នំពេញ៖ អតីតតារាសម្តែងអ្នកនាង សឿ សុធារា បានបង្ហោះសារថ្លែងអំណរគុណដល់រដ្ឋមន្រ្តីក្រសួងព័ត៌មានដែលបានផ្តល់ថវិការមួយចំនួនធំដល់អ្នកនាង ដើម្បីទិញផ្ទះជាទីជំរកថ្មីសម្រាប់គ្រួសារ។

នាយករដ្ឋមន្ត្រីអញ្ជើញធ្វើដំណើរដល់ទីក្រុងព្រុចសែលប្រកបដោយសុវត្ថិភាព

ប៊ែលហ្សិក៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញធ្វើដំណើរទៅដល់ទីក្រុងព្រុចសែល នៃប្រទេសប៊ែលហ្សិកហើយនៅម៉ោង ៩:៣០នាទីព្រឹក ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២នេះ ត្រូវនឹងម៉ោង ៣:៣០នាទីរសៀលម៉ោងនៅទីក្រុងភ្នំពេញ…