ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

ព័ត៌មានជាតិ

សាំងធម្មតាឡើងថ្លៃដល់ ៤៥០០រៀល ខណៈម៉ាស៊ូតក៏ឡើងដល់ ៤៦៥០រៀលក្នុងមួយលីត្រ

ភ្នំពេញ៖ តម្លៃប្រេងសាំងធម្មតាលក់រាយ បានបន្តឡើងថ្លៃដល់ ៤៥០០រៀលក្នុងមួយលីត្រ ពោលឡើងថ្លៃ ១០០រៀល បើធៀបនឹងរយៈពេល ១០ថ្ងៃមុន ខណៈប្រេងម៉ាស៊ូតក៏ឡើងថ្លៃផងដែរ ដល់ ៤៦៥០រៀលក្នុងមួយលីត្រ ពោលឡើងថ្លៃ ៥០រៀល។

នាយករដ្ឋមន្ត្រីអរគុណគ្រឹះស្ថានឧត្តមសិក្សាដែលបានចូលរួមក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សក្នុងអំឡុងកូវីដ-១៩

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះគ្រឹះស្ថានឧត្តមសិក្សាឯកជនទាំងអស់ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ-១៩ ជាមួយគ្នានោះក៏បានចូលរួមក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សក្នុងអំឡុងពេលមានវិបត្តិនោះផងដែរ។

ប្រធានាធិបតីកូរ៉េអញ្ចើញក្មេងប្រុសកម្ពុជាដែលទទួលការវះកាត់បេះដូងនៅកូរ៉េមកកាន់ការិយាល័យ

កូរ៉េ៖ ប្រធានាធិបតីសាធារណរដ្ឋកូរ៉េ Yoon Suk Yeol និងស្ត្រីទីមួយ Kim Keon Hee បានអញ្ជើញកុមារា អោក រដ្ឋា អាយុ ១៤ឆ្នាំ មកពីប្រទេសកម្ពុជា ដែលបានទទួលការវះកាត់បេះដូងនៅប្រទេសកូរ៉េ ទៅកាន់ការិយាល័យប្រធានាធិបតីកាលពីថ្ងៃអង្គារ។

យុវជន១០រូបដែលត្រូវបានជ្រើសរើសទៅចូលរួមកម្មវិធីសិក្សាពីវប្បធម៌និងការអភិវឌ្ឍន៍របស់ជប៉ុនបានត្រលប់ដល់កម្ពុជា

បន្ទាយមានជ័យ៖ យុវជនកម្ពុជាចំនួន ១០រូប តំណាងប្រទេសកម្ពុជា ដែលត្រូវបានប្រទេសជប៉ុនជ្រើសរើស ទៅចូលរួមកម្មវិធី JENESY'S ដែលជាកម្មវិធីមួយដែលផ្តល់ឱកាសដល់យុវជននៅប្រទេសតាមតំបន់អាស៊ាន និងប្រទេសទីម័រខាងកើត សិក្សាអំពីវប្បធម៌…

មន្ត្រីជាន់ខ្ពស់ក្រសួងធម្មការ ៖ ព្រះពុទ្ធសាសនា គឺជាប្រភពបណ្តុះបណ្តាលនូវបញ្ញាញាណ ជាថ្នាលបណ្តុះធនធានបញ្ញាជន…

បន្ទាយមានជ័យ៖ អនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនាលោក ហង្ស ចាន់ព្រីដា បានលើកឡើងថា ព្រះពុទ្ធសាសនា និងព្រះសង្ឃនៅកម្ពុជាមិនគ្រាន់តែជាទីស្ថាន និងជាបុគ្គលសម្រាប់ការគោរពសក្ការៈប៉ុណ្ណោះទេ គឺជាប្រភពបណ្តុះបណ្តាលនូវធនធានមនុសុ្ស

ក្រសួងអប់រំចេញគោលការណ៍ណែនាំដល់សិស្សនិទេ្ទស A ដែលត្រូវចូលជួបសំណេះសំណាលជាមួយសម្តេចតេជោ

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញគោលការណ៍ណែនាំ ស្តីពីការចូលរួមពិធីសំណេះសំណាល ជាមួយសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នាសម័យប្រឡង ០៥ ធ្នូ ២០២២ និងសញ្ញាបត្របច្ចេកទេស និងវិជ្ចាជីវៈកម្រិត៣…

មន្ទីរធម្មការខេត្តតាកែវ បដិសេធករណីបណ្តេញសាមណេរ ៥អង្គចេញពីវត្តទ្រព្យគរ ក្រោយភិក្ខុមួយអង្គវាយសាមណេរបែកព្រះកេស

តាកែវ៖ មន្ទីរធម្មការ និងសាសនាខេត្តតាកែវ បានចេញសេចក្តីបំភ្លឺបដិសេធពាក់ព័ន្ធការផ្សព្វផ្សាយព័ត៌មានករណីព្រះចៅអធិការ អាចារ្យ គណៈកម្មការវត្ត បណ្តេញព្រះសង្ឃចំនួន ៥អង្គចេញពីវត្តទ្រព្យគរ បន្ទាប់ពីភិក្ខុ នួន ឆានី…

អ្នកស្លាប់ក្នុងហេតុការណ៍ឆេះហាងមួយកន្លែងនៅខណ្ឌទួលគោកកើនឡើង៣នាក់

ភ្នំពេញ៖ ក្នុងអគ្គិភ័យឆាបឆេះហាងមួយកន្លែងដែលមានឈ្មោះយីហោ «កន្លែងថ្មី» ក្នុងសង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ មានជនរងគ្រោះចំនួន ៤នាក់ ក្នុងនោះស្លាប់ចំនួន ៣នាក់ របួសធ្ងន់ចំនួន…

លោកស្រី ម៉ែន សំអន ជំរុញការសិក្សារបស់សិស្សត្រូវបន្តការសិក្សាពេញមួយជីវិត

ស្វាយរៀង៖ រដ្ឋមន្ត្រីទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានជំរុញការសិក្សារបស់សិស្សនិសិ្សតឱ្យធ្វើការសិក្សាពេញមួយជីវិតដើម្បីចូលរួមដល់ការអភិវឌ្ឍប្រទេសជាតិ។

រដ្ឋបាលខេត្តក្រចេះបន្តដាក់វិធានការពង្រឹងយ៉ាងតឹងរ៉ឹងដើម្បីអភិរក្សសត្វផ្សោត

ភ្នំពេញ៖ រដ្ឋបាលខេត្តក្រចេះ បានដាក់ចេញវិធានការយ៉ាងតឹងរ៉ឹង ដើម្បីការពារសត្វផ្សោតមិនឱ្យបាត់បង់បន្តថែមទៀត ខណៈបច្ចុប្បន្ននៅក្នុងខេត្តក្រចេះ មានសត្វផ្សោតប្រមាណ ៥០-៥៥ក្បាលទៀតប៉ុណ្ណោះ។

គុនខ្មែរ និងឃីកបុកស៊ីងកម្ពុជានឹងទទួលបានឱកាសអភិវឌ្ឍន៍បន្ថែមក្រោយការប្រកួតនៅចិន

ភ្នំពេញ៖ កីឡាប្រដាល់គុនខ្មែរ និងឃីកបុកស៊ីងកម្ពុជាទទួលបានឱកាសថ្មីក្នុងការអភិវឌ្ឍបន្ថែម តាមរយៈការត្រៀមចូលរួមប្រកួតលើសង្វៀននៅប្រទេសចិន ក្រោមកិច្ចសហការរវាងកម្ពុជា និងក្លឹបប្រដាល់ Loong Hai នៃប្រទេសចិន។

កាកបាទក្រហមកម្ពុជា និងហ្វាំងឡង់ចុះហត្ថលេខាលើកកម្ពស់សកម្មភាពមនុស្សធម៌

ភ្នំពេញ៖ កាកបាទក្រហមកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង «កម្មវិធីលើកកម្ពស់កម្មភាពមនុស្សធម៌ និងសុខភាពសហគមន៍» ជាមួយកាកបាទក្រហមហ្វាំងឡង់ ដើម្បីជំរុញការលើកកម្ពស់សកម្មភាពមនុស្សនិងសុខភាពនៅតាមសហគមន៍ក្នុងប្រទេសកម្ពុជា។

រំជួលចិត្ត! ឪពុកម្ដាយឡើងទទួលសញ្ញាបត្រជំនួសកូនដែលបាត់បង់ជីវិត

ស្វាយរៀង៖ រូបភាព២សន្លឹកអំពីមនុស្សវ័យចំណាស់២នាក់ឡើងទទួលសញ្ញាបត្របានទាក់ទាញការចាប់អារម្មណ៍ក្នុងបណ្ដាញសង្គមហ្វេសបុក និងកាន់តែធ្វើឱ្យគេរំជួលចិត្តថែមទៀតគឺមនុស្សវ័យចំណាស់ទាំងពីរនាក់នេះមិនមែនឡើងទទួលសញ្ញាបត្រឱ្យខ្លួនឯងទេគឺគាត់ឡើងទទួលសញ្ញាបត្រជំនួសកូនដែលបានស្លាប់បាត់បង់ជីវិត។

រដ្ឋមន្ត្រីមហាផ្ទៃព្រមានបិទយានដ្ឋានជួសជុលរថយន្តដែលគ្មានវិជ្ជាជីវៈ និងច្បាប់ត្រឹមត្រូវ

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្តេចក្រឡាហោម ស ខេង បានប្រាប់ឱ្យអាជ្ញាធរចុះត្រួតពិនិត្យលើយានដ្ឋានជួសជុលរថយន្តដែលគ្មានច្បាប់អនុញ្ញាត និងគ្មានវិជ្ជាជីវៈត្រឹមត្រូវ។

មនុស្ស២នាក់ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់ក្រោយរទះភ្លើងបុករថយន្តសង្គ្រោះបន្ទាន់នៅខេត្តព្រះសីហនុ

ព្រះសីហនុ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រថយន្តសង្គ្រោះមួយគ្រឿងត្រូវរថភ្លើងដឹកអ្នកដំណើរ បុកប៉ះពេលរថយន្តពេទ្យបើកឆ្លងផ្លូវរថភ្លើង ម្តុំរំដួលជើងភ្នំ (ទំនប់រលក) ក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ វេលាម៉ោងជិត១រសៀល…

លោកស្រី ឱ វណ្ណឌីន អរគុណចំពោះទឹកចិត្តស្រលាញ់របស់អាជីវករផ្សារខេត្តក្រចេះ

ក្រចេះ៖ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានថ្លែងអំណរគុណចំពោះអាជិវករផ្សារក្រចេះដែលបានស្រឡាញ់រាប់អាន និងបានស្ម័គ្រចិត្តទៅចាក់វ៉ាក់សាំងកូវីដ-១៩។

ខេត្តសៀមរាបនឹងមានជើងហោះហើរពីចិនទៀងទាត់វិញចាប់ពីចុងខែមីនា

សៀមរាប៖ ខេត្តសៀមរាប នឹងមានជើងហោះហើរពីទីក្រុងគួនមីង និងពីសៀងហៃ ប្រត្តិបត្តិការដោយក្រុមហ៊ុនអាកាសចរណ៍ China Eastern នៅពាក់កណ្តាលខែកុម្ភៈនេះ ខណៈចាប់ពីចុងខែមីនាទៅនឹងមានកម្មវិធីហោះហើរទៀងទាត់ផងដែរ។

អ្នកនាំពាក្យក្រសួងសុខាភិបាល ជំរុញឱ្យសាលារៀបចំកាលវិភាគចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញឱ្យសិស្សានុសិស្ស

ក្រចេះ៖ រដ្ឋលេខាធិការនៃក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានណែនាំឱ្យនាយកសាលានីមួយៗរៀបចំកាលវិភាគដើម្បីឱ្យក្រុមគ្រូពេទ្យមកចាក់វ៉ាក់សាំងកូវីដ-១៩ ដល់សិស្សានុសិស្ស និងបុគ្គលិកអប់រំនៅតាមសាលាផ្ទាល់តែម្តង។

ក្រសួងទេសចរណ៍ណែនាំអភិបាលរាជធានី-ខេត្ត រៀបចំសមាគមដើម្បីធានាសុវត្ថិភាពដល់នារីបម្រើសេវាកម្សាន្ត

ភ្នំពេញ៖ ក្រសួងទេសចរណ៍បានណែនាំឱ្យរដ្ឋបាលរាជធានី-ខេត្តទាំងអស់រៀបចំសមាគមក្លឹបកម្សាន្តខារ៉ាអូខេ រង្គសាល-ឌីស្កូតែក និងបៀរហ្កាឌិន តាមរាជធានី-ខេត្តនីមួយៗ ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការគ្រប់គ្រងបុគ្គលិកនារីបម្រើការសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

កម្ពុជាទទួលបានភ្ញៀវទេសចរប្រមាណ ៦០ម៉ឺននាក់ នាចុងសប្តាហ៍ខែមករា

ភ្នំពេញ៖ ចាប់ពីថ្ងៃទី២៣ ដល់ ២៩ ខែមករា ឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរសរុប ៦០ម៉ឺននាក់ ក្នុងនោះគោលដៅទេសចរណ៍សំខាន់ៗមានចំនួន ៨រាជធានី-ខេត្ត ដែលទទួលបានភ្ញៀវទេសចរច្រើនជាងគេ។

រាជរដ្ឋាភិបាលបន្តលើកលែងការបង់ពន្ធប្រចាំខែចំនួន ៣ខែចំពោះក្រុមហ៊ុនទេសចរណ៍នៅភ្នំពេញ សៀមរាប និងព្រះសីហនុ…

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសបន្តលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ លើកលែងតែអាករលើតម្លៃបន្ថែម ចំពោះសណ្ឋាគារ ផ្ទះសំណាក់ និងក្រុមហ៊ុនភា្នក់ងារទេសចរណ៍ដែលមានសកម្មភាពអាជីវកម្មនៅភ្នំពេញ ខេត្តសៀមរាប…

១សប្តាហ៍ដើមខែកុម្ភៈនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយទៅមធ្យម

ភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុនិយមបានឱ្យដឹងថា កម្ពុជាបន្តទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ (ចិន) និងខ្យល់មូសុងឦសាន្ត ដែលនឹងថមថយឥទ្ធិពល មកត្រឹមកម្រិតខ្សោយ ដែលស្ថានភាពបែបនេះនឹងធ្វើឲ្យមានភ្លៀងធ្លាក់ពីកម្រិតខ្សោយទៅមធ្យម…

កាន់តែងាយស្រួលក្នុងការទស្សនាទូរទស្សន៍ EAC News ជាមួយ Smart TV

ភ្នំពេញ៖ ពេលនេះលោកអ្នកអាចទស្សនាទូរទស្សន៍ EAC News គ្រប់ទីកន្លែងសម្រាប់ទូរទស្សន៍ទំនើប (Smart TV) របស់លោកអ្នកបានហើយ ដោយគ្រាន់តែចូលទៅ Google PlayStore ក្នុងទូរទស្សន៍ រួចវាយពាក្យ EAC TV លោកអ្នកនឹងឃើញ App…

គម្រោងសិក្សាភាសាសញ្ញានៅកម្ពុជាចាប់ផ្ដើមបើកទទួលសិស្សឱ្យចូលរៀន

ភ្នំពេញ៖ ក្រុមភាសាសញ្ញាកម្ពុជា និងសមាគមអ្នកប្រើប្រាស់ថ្នាំពន្យាជីវិត បានសហការណ៍គ្នាក្នុងការអនុវត្តគម្រោង «ភាសាសញ្ញាកម្ពុជាសម្រាប់អ្នកទាំងអស់គ្នា» ដែលមានរយៈពេល ១២ខែ។

គ្រោះថ្នាក់ចរាចរណ៍ឆ្នាំ២០២២ នៅកម្ពុជាកើនឡើងប្រមាណ ៤០០ សម្លាប់មនុស្សជាង ១ ៧០០នាក់

ភ្នំពេញ៖ នៅក្នុងឆ្នាំ២០២២ មានគ្រោះថ្នាក់ចរាចរណ៍សរុបកើតឡើង ២ ៩៧៦ករណី បើធៀបនឹងឆ្នាំ២០២១ បានកើនឡើង ៣០៦លើក ស្មើនឹង ១១ភាគរយ ឯអ្នកស្លាប់កើន ២១២នាក់ ស្មើ ១៤ភាគរយ និងរបួសកើន ៤១១នាក់ ស្មើ ១១ភាគរយ។

សមត្ថកិច្ចកំពុងតាមចាប់ជនសង្ស័យដែលបាញ់ជិត ១០គ្រាប់បណ្តាលឱ្យរងរបួសម្នាក់នៅក្រុងតាខ្មៅ

កណ្តាល៖ កាលពីយប់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ មានករណីផ្ទុះអាវុធបាញ់ចំនួនជិត ១០គ្រាប់នៅចំណុចគល់ស្ពានដើមលាភ ភូមិព្រែកហូរកើត១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល បណ្តាលឱ្យបុរសម្នាក់របួសត្រង់ភ្លៅខាងស្តាំ។

រដ្ឋមន្ត្រីមហាផ្ទៃរំពឹងថាច្បាប់ចរាចរណ៍ថ្មីនឹងអាចកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្តេចក្រឡាហោម ស ខេង បានបង្ហាញក្ដីរំពឹងថា នៅពេលចេញច្បាប់ចរាចរណ៍ថ្មី គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជានឹងត្រូវកាត់បន្ថយ…

រដ្ឋមន្ត្រីមហាផ្ទៃហាមសមត្ថកិច្ចទារប្រាក់ពីពលរដ្ឋដែលទៅដោះស្រាយយកម៉ូតូ និងរថយន្ត

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង បានប្រាប់ឱ្យសមត្ថកិច្ចនគរបាល និងកងរាជអាវុធហេត្ថទាំងអស់ហាមទារប្រាក់ពីពលរដ្ឋដែលទៅយកម៉ូតូ និងរថយន្តមកវិញនៅតាមប៉ុស្តិ៍នគរបាលក្រោយពីបានដោះស្រាយគ្នាចប់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍។

គ្រោះថ្នាក់លើផ្លូវល្បឿនលឿនរយៈពេល ៣ខែមានជាង ៤០ករណី

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍លើផ្លូវល្បឿនលឿនរយៈពេល ៣ខែ ចាប់ពីថ្ងៃទី១ ខែតុលា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ កើតឡើងប្រមាណជាង ៤០ករណី។ នេះបើតាមការរាយការណ៍ពីរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន លោកស្រី មឹន…

រដ្ឋមន្ត្រីមហាផ្ទៃស្នើឱ្យសិក្សាច្បាប់មួយដើម្បីដាក់បន្ទុកអ្នកបង្កគ្រោះថ្នាក់ចរាចរណ៍ដល់អនីតិជន

ភ្នំពេញ៖ រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ស្នើឱ្យមន្ដ្រីក្រោមឱវាទសិក្សាស្រាវជ្រាវច្បាប់មួយ ដើម្បីដាក់បន្ទុកដល់ជនបង្កគ្រោះថ្នាក់ចរាចរណ៍ដល់អនីតិជន និងត្រូវទទួលខុសត្រូវចិញ្ចឹមបីបាច់រក្សារហូតដល់អាយុ ១៨ឆ្នាំ។

ផ្ទុះការចាប់អារម្មណ៍លើផ្សោតសមុទ្រព័ណ៌ផ្កាឈូកលេចវត្តមាននៅក្នុងសមុទ្រកម្ពុជា

កំពត៖ សត្វផ្សោតផ្កាឈូកដែលជាសត្វកម្រជិតផុតពូជ កាលពីថ្មីៗនេះត្រូវបានប្រទះក្នុងដៃសមុទ្រទឹកប្រៃខេត្តកំពត។ នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពត លោក ស សូរិន្ទ បានបញ្ជាក់មក EAC News ថាសត្វផ្សោតទឹកប្រៃ ឬត្រី Dolphin មានរូបរាងពណ៌ផ្កាឈូកប្រភេទនេះ…

បវរកញ្ញាកម្ពុជាទទួលពាន «ឈុតតំណាងជាតិល្អជាងគេ» ក្នុងកម្មវិធីប្រកួត Miss Planet International 2023

ភ្នំពេញ៖ ឈុតតំណាងជាតិរបស់បវរកញ្ញាកម្ពុជាបានជាប់ Best National Costume (ឈុតតំណាងជាតិល្អជាងគេ) ក្នុងកម្មវិធីប្រកួតសម្រស់ Miss Planet International ២០២៣ ក្នុងចំណោមបវរកញ្ញាមកពី១៤ប្រទេស។

ទស្សនាការផ្សាយផ្ទាល់:​ សន្និសីទសារព័ត៌មានអំពីមហាសន្និបាតវិសាមញ្ញបក្សប្រជាជនកម្ពុជា

ទស្សនាការផ្សាយផ្ទាល់:​ សន្និសីទសារព័ត៌មានអំពីមហាសន្និបាតវិសាមញ្ញបក្សប្រជាជនកម្ពុជា

កម្ពុជា-ចិន រំពឹងមានជើងហោះហើរក្នុងរង្វង់៣០ ទៅ៤០ភាគរយនៅខែកុម្ភៈ

ភ្នំពេញ៖ កម្ពុជានិងចិន រំពឹងទុកថាចាប់ពីដើមខែកុម្ភៈ ឆ្នាំ២០២៣នេះតទៅ ដំណើរការហោះហើរដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាសនឹងវិលទៅរកភាពប្រក្រតីឡើងវិញរវាងប្រទេសទាំងពីរក្នុងរង្វង់ ៣០ភាគរយ ទៅ៤០ភាគរយ បើប្រៀបធៀបនឹងពេលមុនវិបត្តិជំងឺកូវីដ-១៩…

សម្តេចតេជោលើកគំនិតពីការផ្តល់មេធាវីការពារនារីបម្រើសេវាកម្សាន្ត

ភ្នំពេញ: នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានលើកឡើងនូវគំនិតពីការផ្តល់មេធាវីដើម្បីការពារនារីបម្រើការងារក្នុងវិស័យសេវាកម្សាន្ត ដូចជា ក្នុងខារ៉ាអូខេ បៀរហ្គាឌិន និងអ្នករត់តុជាដើម។

លោកស្រី ពេជ ចន្ទមុន្នី ដឹកនាំពេទ្យ TYDA ចុះពិនិត្យព្យាបាលជំងឺជូនដល់ប្រជាពលរដ្ឋរស់នៅក្នុងខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ នៅចុងសប្តាហ៍នេះ វេជ្ជបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) បានដឹកនាំក្រុមការងារ និងកម្លាំងស្ម័គ្រចិត្តចុះពិនិត្យព្យាបាលជំងឺទូទៅ…

សារមន្ទីរជាតិកម្ពុជាបង្ហាញលទ្ធផលនៃការតភ្ជាប់ព្រះហស្តទាំងពីរថាជារបស់ព្រះបាទជ័យវរ្ម័នទី៧

ភ្នំពេញ៖ លទ្ធផលនៃការតភ្ជាប់បង្ហាញច្បាស់ថាព្រះហស្តទាំងពីរនេះជារបស់ព្រះបាទជ័យវរ្ម័នទី៧។ នេះយោងតាមការចេញផ្សាយរបស់សារមន្ទីរជាតិកម្ពុជា នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣។

លោកស្រី ឱ វណ្ណឌីន៖ ការចូលរួមរបស់សហគមន៍ក្នុងការថែទាំសុខភាពផ្ទាល់ខ្លួនបានត្រឹមត្រូវ ធ្វើឱ្យសហគមន៍មានសុខភាពល្អ…

តាកែវ៖ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារអភិវឌ្ឍ និងគ្រប់គ្រងក្របខ័ណ្ឌអនុវត្តន៍ការជំរុញបង្កើនការងារថែទាំសុខភាពបឋម «ក.ជ.ស.ប» លោកស្រី ឱ វណ្ណឌីន បានមានប្រសាសន៍ថា ការចូលរួមរបស់សហគមន៍ក្នុងការថែទាំសុខភាពផ្ទាល់ខ្លួនបានត្រឹមត្រូវ…

គ.ជ.ប កំពុងសហការចាត់វិធានការផ្លូវច្បាប់លើម្ចាស់គណនីអាខោនហ្វេសបុកមួយដែលដាក់ឈ្មោះថា «លោកចោរស្របច្បាប់»

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា គ.ជ.ប បានចេញមុខច្រានចោលលើគណនីអនាមិកមួយដែលមានឈ្មោះថា «លោកចោរស្របច្បាប់» ដេលបានលួចដាក់រូបថតប្រធានគ.ជ.ប លោក ប្រាជ្ញ ច័ន្ទ។ គ.ជ.ប បានអះអាងថាពេលនេះកំពុងសហការជាមួយស្ថាប័នពាក់ព័ន្ធ…

ក្រសួងសុខាភិបាលស្នើអភិបាលរាជធានី-ខេត្ដ ចាត់វិធានការលើឡានសង្គ្រោះដែលប្រចាំការតាមតដងផ្លូវគ្មានការអនុញ្ញាត

ភ្នំពេញ៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ស្នើដល់អភិបាលរាជធានី-ខេត្ដ ចាត់វិធានការចំពោះរថយន្តគិលានសង្គ្រោះដែលគ្មានជំនាញបច្ចេកទេស និងគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល ដែលកំពុងឈរជើងប្រចាំការនៅតាមដងផ្លូវសាធារណៈគ្មានសណ្តាប់ធ្នាប់…

បារាំងនឹងសិក្សាប្រព័ន្ធផ្លូវដែកនៅភ្នំពេញដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍

ភ្នំពេញ៖ បណ្តាក្រុមហ៊ុនធំៗរបស់បារាំង បានឯកភាពពិនិត្យឡើងវិញលើការសិក្សាប្រព័ន្ធផ្លូវដែកលើផ្លូវថ្នល់នៅរាជធានីភ្នំពេញដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍។

អង្គការចំនួន២ សហការគ្នាជួយដោះស្រាយបញ្ហាកុមារបោះបង់ការសិក្សានៅកម្ពុជា

ភ្នំពេញ៖ អង្គការ អេដ អេ អាកស្យុង និងអង្គការទស្សនៈពិភពលោកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូមួយក្នុងគោលបំណងដោះស្រាយបញ្ហាបោះបង់ការសិក្សារបស់សិស្សនៅក្នុងខេត្តចំនួន១០ ក្នុងប្រទេសកម្ពុជា។

រដ្ឋលេខាធិការក្រសួងទេសចរណ៍ ស្វាគមន៍ការមកដល់ជាថ្មីនៃភ្ញៀវទេសចរណ៍ចិន នៅព្រលានយន្តហោះខេត្តព្រះសីហនុ

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានដឹកនាំប្រតិភូទទួលស្វាគមន៍ជើងយន្តហោះជាប្រចាំលើកដំបូង (Regular Flight) នៃការចាប់ផ្តើមហោះហើរជាថ្មីរបស់ក្រុមហ៊ុនអាកាសចរណ៍ Ruili Airlines មកកាន់ខេត្តព្រះសីហនុ នៅថ្ងៃទី២៧…

សិល្បករបូរាណខ្មែរថា «ស្គរសម្ភោរ» គឺជាព្រលឹងខ្មែរដែលមិនអាចប្រមាថបានឡើយ

ភ្នំពេញ៖ សិល្បករបូរាណខ្មែរមួយចំនួនចាត់ទុកការយកឧបករណ៍បូរាណខ្មែរ «ស្គរសម្ភោរ» ធ្វើជា «តុ» ដាក់កែវទឹកដាក់លើដី នៅក្នុងកម្មវិធីបទសម្ភាសមួយដោយលោក អ៊ុង ប៉េងអាន គឺជាការប្រមាថដ៏ធ្ងន់ធ្ងរចំពោះឧបករណ៍តន្ត្រីបុរាណខ្មែរដែលជាឧបករណ៍វង់ភ្លេងដែលមានវ័យចំណាស់មកហើយ។

«គុនគ្រូ» ត្រូវបញ្ចូលវិញ្ញាសាសម្តែងក្នុងស៊ីហ្គេម២០២៣

ភ្នំពេញ៖ អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ (CAMSOC) បានប្តេជ្ញាចិត្តខ្ពស់ក្នុងការផ្សព្វផ្សាយ «គុនខ្មែរ» ជាកីឡាអត្តសញ្ញាណជាតិទៅកាន់ពិភពលោកឲ្យកាន់តែផុសផុលបន្ថែមទៀត។

ត្រៀមខោអាវរងាបងប្អូន! ខណៈអាកាសធាតុតំបន់មួយចំនួនចុះត្រជាក់ដល់ ១៤អង្សា

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ បានបញ្ជាក់ថា ស្ថានភាពអាកាសធាតុនៅតំបន់ខ្ពង់រាប និងតំបន់ពាយព្យ នឹងចុះត្រជាក់ខ្លាំងរហូតដល់ ១៤អង្សា ដោយសារទ្រនុងសម្ពាធខ្ពស់ពីចិន និងខ្យល់មូសុងឦសាន្ត…

ការប្រកួតកីឡាគុនខ្មែរក្នុងស៊ីហ្គេមឆ្នាំ២០២៣ ទទួលបានការគាំទ្រចំនួន ៨ប្រទេស

ភ្នំពេញ៖ អគ្គលេខាធិការ គណៈកម្មាធិការជាតិ CAMSOC បានបញ្ជាក់ថា ក្នុងកិច្ចប្រជុំនៃការដាក់ប្រភេទកីឡាគុនខ្មែរ សម្រាប់ស៊ីហ្គេម ២០២៣ គឺទទួលបានការគាំទ្រពី ៨ប្រទេស ដូចជាឡាវ វៀតណាម មីយ៉ាន់ម៉ា ម៉ាឡេស៊ី ឥណ្ឌូណេស៊ី…

រដ្ឋមន្ត្រីរៀបចំដែនដី ណែនាំដល់អាជ្ញាធរខេត្តបន្ទាយមានជ័យ ត្រូវទប់ស្កាត់កុំឱ្យមានបទល្មើសករណីរានដីព្រៃ

បន្ទាយមានជ័យ៖ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា ណែនាំដល់អាជ្ញាធរខេត្តបន្ទាយមានជ័យ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរពាក់ព័ន្ធ ត្រូវទប់ស្កាត់កុំឱ្យមានបទល្មើសករណីរានដីព្រៃដីរបស់រដ្ឋ…

នាយករដ្ឋមន្ត្រីថា ជ័យជម្នះ ៧ មករា បានធ្វើឲ្យរស់ឡើងវិញនៅគ្រប់សាសនាទាំងអស់

ភ្នំពេញ៖ នាយរដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាអស់រយៈពេល ១០០ឆ្នាំហើយដែលសាសនាគ្រូបាននៅជាមួយនឹងពលរដ្ឋកម្ពុជា។ សាសនានេះក៏បានឆ្លងកាត់នូវការលំបាកជាមួយនឹងពលរដ្ឋផងដែរ ឆ្លងកាត់សង្គ្រាមអំពើប្រល័យពូជសាសន៍ដូចគ្នា។

នាយករដ្ឋមន្ត្រីចូលរួមអបអរចំពោះវត្តមាន ១០០ឆ្នាំសាសនាគ្រិស្តនៅកម្ពុជា

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានចូលរួមអបអរ និងអំណររីករាយចំពោះវត្តមាននៃសាសនាគ្រិស្ត ១០០ឆ្នាំនៅកម្ពុជា។

ទស្សនាការផ្សាយផ្ទាល់: នាយករដ្ឋមន្ត្រីអញ្ជើញជាអធិបតីអបអរសាទរខួប១០០ឆ្នាំ នៃវត្តមានសាសនាគ្រិស្តនៅកម្ពុជា

ទស្សនាការផ្សាយផ្ទាល់: នាយករដ្ឋមន្ត្រីអញ្ជើញជាអធិបតីអបអរសាទរខួប១០០ឆ្នាំ នៃវត្តមានសាសនាគ្រិស្តនៅកម្ពុជា

រដ្ឋមន្រ្តីមហាផ្ទៃរំលឹកសមាគមគ្រូបង្រៀនថានឹងចាត់វិធានការផ្លូវច្បាប់បើមិនផ្តល់របាយការណ៍មុនដំណាច់ខែកុម្ភៈ

ភ្នំពេញ៖ ក្រសួងមហាផ្ទៃរំលឹកដល់សមាគមគ្រូបង្រៀនឱ្យផ្តល់នូវរបាយការណ៍បូកសរុបសកម្មភាពការងារ និងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ២០២២ មកក្រសួងមហាផ្ទៃឱ្យបានមុនដំណាច់ខែកុម្ភៈ ឆ្នាំ២០២៣ តាមកាលកំណត់ មិនដូច្នោះទេក្រសួងនឹងចាត់វិធានការតាមផ្លូវច្បាប់។

អភិបាលខេត្តកំពង់ឆ្នាំងគ្រោងរៀបចំសួនសាធារណៈនៅតាមដងទន្លេប្រវែង ១៦គីឡូម៉ែត្រ

ភ្នំពេញ៖ អភិបាលខេត្តកំពង់ឆ្នាំង លោក ស៊ុន សុវណ្ណារិទ្ធិ បានលើកឡើងថា ខេត្តគ្រោងរៀបចំសួនសាធារណៈនៅតាមដងទន្លេប្រវែង ១៦គីឡូម៉ែត្រនៅថ្ងៃអនាគត។ លោកនិយាយថា៖ «ប្រសិនយើងរៀបចំសួនច្បារ ១៦គីឡូម៉ែត្រនេះខ្ញុំគិតថា ជាមហាកិត្តិយសសម្រាប់ខេត្តខ្ញុំ»។

អតីតសង្ឃដែលប្រើហិង្សាលើសាមណេរនៅវត្តទ្រព្យគរ ត្រូវបានអាជ្ញាធរបញ្ជូនទៅតុលាការហើយ

តាកែវ៖ អធិការនៃអធិការដ្ឋាននគរបាលស្រុកបាទី លោកវរសេនីយ៍ឯក ឆាយ កែវមន្នី បានបញ្ជាក់ប្រាប់ EAC News ថាអាជ្ញាធរបានបញ្ជូនអតីតសង្ឃមួយអង្គគង់នៅវត្តទ្រព្យគរដែលបានយកចានវាយព្រះកេសសាមណេរមួយអង្គឱ្យរងរបួស ទៅតុលាការដើម្បីដោះសា្រយតាមនីតិវិធីច្បាប់នៅរសៀលថ្ងៃនេះ។

ក្រៅពីប្ដូរឈ្មោះពី Muay មក «គុនខ្មែរ» សម្រាប់កីឡាស៊ីហ្គេមកម្ពុជាក៏ដាក់បញ្ចូលក្រម៉ាចូលក្នុងលក្ខខន្តប្រកួតនេះដែរ

ភ្នំពេញ៖ អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក វ៉ាត់ ចំរើន លើកឡើងក្នុងសន្និសីទ្ធសារព័ត៌មានស្តីអំពីកីឡាគុនខ្មែរ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ថា នឹងយកក្រម៉ាធ្វើជាឆ្នួតក្បាលពាក់នាពេលឡើងប្រកួតវិញ្ញាសាគុនខ្មែរ។

មន្ត្រីនគរបាលមួយរូបដែលដេញផាកពិន័យពលរដ្ឋនៅម៉ោង២យប់ដោយគ្មានបទបញ្ជាអាចនឹងសល់ត្រឹមស័ក្កិ១

ភ្នំពេញ៖ មន្ត្រីនគរបាលមួយរូបដែលបានជិះម៉ូតូតាមឃាត់រថយន្តមួយគ្រឿងដែលអ្នកបើកបរមិនពាក់ខ្សែក្រវ៉ាត់កាលពីម៉ោង២យប់ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ នៅស្តុបចំការមន ឥឡូវនេះត្រូវបានផ្ទេរពីការិយាល័យចរាចរណ៍ទៅបម្រើការនៅកងអន្តរាគមន៍វិញ។

ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ប្តេជ្ញាក្នុងការធានាឱ្យស្ត្រីនិងកុមារីមានពិការភាពទទួលបានសិទ្ធិស្មើភាព…

ភ្នំពេញ៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក៏ដូចជាអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ មានការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការធានាឱ្យស្ត្រីនិងកុមារីមានពិការភាពទាំងអស់ឱ្យទទួលបានសិទ្ធិ…

ចាប់ផ្សឹកព្រះសង្ឃហិង្សាបញ្ជូនទៅឱ្យនគរបាលក្រោយវាយសមណេររហូតបែកព្រះកេស (ក្បាល) យ៉ាងព្រៃផ្សៃ

តាកែវ៖ ភិក្ខុមួយអង្គគង់នៅ វត្តទ្រព្យគរ ឃុំត្រញាំងសាប ស្រុកបាទី ខេត្តតាកែវ នួន ឆានី ដែលបួសជាសង្ឃតែមានចិត្តសាហាវព្រៃផ្សៃត្រូវបានសាលាអនុគណស្រុកបាទី ខេត្តតាកែវ ចាប់ផ្សឹកបញ្ជូនទៅឱ្យសមត្ថកិច្ចចាត់ការតាមនីតិវិធីច្បាប់ហើយ…