ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

ព័ត៌មានជាតិ

ភ្ញៀវទេសចរអាចទូទាត់ជាប្រាក់យ៉ន់របស់ចិន គ្រប់សេវាកម្មទេសចរណ៍ទាំងអស់ទូទាំងប្រទេសកម្ពុជា

ភ្នំពេញ៖ អ្នកទេសចរចិនអាចប្រើប្រាស់លុយយ៉ន់គ្រប់សេវាកម្មទេសចរណ៍ទាំងអស់អំឡុងពេលធ្វើទស្សនកិច្ចនៅកម្ពុជា។ នេះជាការគូសបញ្ជាក់របស់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន ប្រាប់អ្នកសារព័ត៌នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ…

សម្តេចតេជោនឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅចិន ៣ថ្ងៃ ចាប់ពីថ្ងៃទី៩កុម្ភៈ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងប៉េកាំង ប្រទេសចិនរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី០៩-១១ ខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខនេះ។

ឯកអគ្គរាជទូតថៃថ្មី ថាការផ្លាស់ប្តូរទំនាក់ទំនងពាណិជ្ជកម្មកម្ពុជា-ថៃ នឹងមានការកើនឡើងបន្ថែមទៀតនៅឆ្នាំខាងមុខ

ភ្នំពេញ៖ ឯកអគ្គរាជទូតថៃមានជំនឿជឿជាក់ថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងព្រឹទ្ធសភា នៃប្រទេសកម្ពុជា-ថៃ នឹងកាន់តែរីកចម្រើនឡើងបន្ថែមទៀត ដើម្បីគាំទ្រគ្នា និងលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបតិ្តការរវាងស្ថាប័ននីតិបញ្ញតិ្ត…

ស្រះបុរាណមួយត្រូវបានអាជ្ញាធរអប្សរាស្ដារឱ្យមានទឹកឡើងវិញក្រោយគោកស្ងួតរាប់រយឆ្នាំមកហើយ

សៀមរាប៖ អាជ្ញាធរអប្សរាបានធ្វើការស្ដារស្រះបុរាណមួយដែលគោកស្ងួតអស់រាប់រយឆ្នាំមកហើយឱ្យមានទឹកខួបប្រាំង ខួបវស្សាឡើងវិញដែលសមិទ្ធផលដ៏ធំធេងនេះមិនត្រឹមតែរក្សាទឹកបាននោះទេ ថែមទាំងអាចការពារប្រាសាទបុរាណខ្មែរក្នុងតំបន់អង្គរផងដែរ។

CAMSOC ផ្តល់ភាពកក់ក្តៅដល់សារព័ត៌មានអន្តរជាតិ ដើម្បីជួយផ្សព្វផ្សាយពីការខិតខំរបស់កម្ពុជាក្នុងព្រឹត្តិការណ៍ស៊ីហ្គេម…

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (CAMSOC/CAMAPGOC) បានពិភាក្សាពីភាពលម្អិត ដើម្បីត្រៀមផ្តល់ទទួលបដិសណ្ឋារកិច្ច ប្រកបដោយភាពកក់ក្តៅ ដល់សារព័ត៌មានអន្តរជាតិ…

មនុស្សចំនួន៣នាក់ស្លាប់ និង២នាក់រងរបួសក្នុងហេតុការណ៍អគ្គិភ័យឆេះផ្ទះនៅស្រុកកងមាស

កំពង់ចាម៖ មនុស្សចំនួន០៣នាក់បានស្លាប់ និង២នាក់របួស ក្នុងហេតុការណ៍អគ្គិភ័យឆេះផ្ទះចំនួន១ខ្នង ស្ថិតក្នុងភូមិអង្គរបាន ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម នៅព្រឹកម៉ោងជិត០៥ទាបភ្លឺថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣។

គ.ជ.ប ប្រកាសពីលទ្ធផលលំដាប់លេខរៀងគណបក្សលើសន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង ស្រុកដែលទើបតែបង្កើតថ្មី

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសពីលទ្ធផលនៃការចាប់ឆ្នោតកំណត់លំដាប់លេខរៀងគណបក្សនយោបាយនៅលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុង ស្រុក ដែលទើបបំបែក…

កាន់តែងាយស្រួលក្នុងការទស្សនាទូរទស្សន៍ EAC News ជាមួយ Smart TV

ភ្នំពេញ៖ ពេលនេះលោកអ្នកអាចទស្សនាទូរទស្សន៍ EAC News គ្រប់ទីកន្លែងសម្រាប់ទូរទស្សន៍ទំនើប (Smart TV) របស់លោកអ្នកបានហើយ ដោយគ្រាន់តែចូលទៅ Google PlayStore ក្នុងទូរទស្សន៍ រួចវាយពាក្យ EAC TV លោកអ្នកនឹងឃើញ App…

សម្ដេចតេជោថា ជារឿងសោកសៅមួយដែលអ្នកមានអាយុច្រើនធ្វើបុណ្យសពឲ្យមនុស្សដែលមានអាយុតិចជាង

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានសរសេរសារលាយគ្នាជាចុងក្រោយជូនចំពោះប្អូនថ្លៃរបស់សម្ដេចដែលបានទទួលមរណភាព។

រដ្ឋាភិបាលស្វីសនឹងគាំទ្រជួយដល់មន្ទីរពេទ្យគន្ធបុប្ផាជាបន្តទៀត

ភ្នំពេញ៖ រដ្ឋាភិបាលស្វីសនឹងនៅតែគាំទ្រជួយដល់មន្ទីរពេទ្យគន្ធបុប្ផាជាបន្តទៀត ខណៈកន្លងមករដ្ឋាភិបាលស្វីសធ្លាប់បានប្រកាសថានឹងជួយគាំទ្រផ្នែកហិរញ្ញវត្ថុចំនួន ៤លានដុល្លារក្នុងមួយឆ្នាំសម្រាប់មន្ទីរពេទ្យគន្ធបុប្ផាពីឆ្នាំ២០១៩…

កម្ពុជា បន្តបញ្ជូនកងទ័ពមួកខៀវ ២១៦នាក់ ចេញទៅបំពេញបេសកកម្ម មនុស្សធម៌ នៅលីបង់

ភ្នំពេញ៖ កម្ពុជាបានបន្តបញ្ជូនកងកម្លាំងវិស្វកម្មលេខ៨២៧ ដែលជាកងកម្លាំងប្តូរវេនចំនួន ២១៦នាក់ ចេញទៅបំពេញបេសកកម្មមនុស្សធម៌ក្រោមឆត្រអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋលីបង់។ កងកម្លាំងមួកខៀវកម្ពុជាទាំងនេះ បានចេញដំណើរនៅរាត្រីថ្ងៃទី០៥…

រដ្ឋសភានឹងបើកសម័យប្រជុំវិសាមញ្ញនៅថ្ងៃ៨ កុម្ភៈនេះ ដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន២

ភ្នំពេញ៖ រដ្ឋសភានឹងបើកសម័យប្រជុំវិសាមញ្ញ នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ ដើម្បីពិភាក្សា និងអនុម័តលើសេចក្តីព្រាងច្បាប់ចំនួន២ គឺសេចក្តីព្រាងច្បាប់ស្តីពី ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ និងសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងទឹកស្អាត។

កាកបាទក្រហមអំពាវនាវសប្បុរសជនគ្រប់មជ្ឈដ្ឋានចូលរួមជាមួយកាកបាទក្រហមក្នុងការស្តារ និងជំរុញជីវភាពរបស់ពលរដ្ឋ

ព្រះសីហនុ៖ កាកបាទក្រហមកម្ពុជាបានអំពាវនាវដល់សប្បុរសជនគ្រប់មជ្ឈដ្ឋានចូលរួមជាមួយកាកបាទក្រហមក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលដោះស្រាយបញ្ហាប្រឈម ដើម្បីស្តារ និងជំរុញកំណើនសេដ្ឋកិច្ច និងជីវភាពរបស់ប្រជាពលរដ្ឋ។

កម្ពុជាត្រៀមបំបែកឯកត្តកម្មពិភពលោកទៀតហើយ! ក្នុងកម្មវិធីអង្គរសង្ក្រានឆ្នាំនេះ

សៀមរាប៖ ប្រធានក្រុមការងារផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំនេះនឹងធ្វើធំជាងឆ្នាំមុនៗ ដោយមានកម្មវិធីកម្សាន្តសប្បាយៗជាច្រើនចំនួន ៤៤កម្មវិធី នៅតាមទីតាំងចំនួន៦ ខណៈគ្រោងបំបែកឯតទគ្គកម្មពីភពលោកចំនួន…

នាយករដ្ឋមន្ត្រីបង្ហាញរូបថតដ៏កម្រមួយសន្លឹកក្នុងពេលចុះពិនិត្យទ័ពក្នុងឆ្នាំ១៩៧៨

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញនូវរូបភាពមួយសន្លឹកដែលបានថតក្នុងឆ្នាំ១៩៧៨ ពេលដែលសម្ដេចចុះពិនិត្យទ័ពមុនវ៉ៃខ្មែរក្រហម៦ខែ។

គណបក្សនានាផ្ញើសាររំលែកទុក្ខចំពោះមរណភាពប្អូនពៅរបស់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត

ភ្នំពេញ៖ គណបក្សមួយចំនួនបានសរសេរលិខិតចូលរួមរំលែកទុក្ខជូនដល់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ចំពោះមរណភាព លោកស្រី ប៊ុន សុថា ដែលត្រូវជាប្អូនពៅបង្កើតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត…

ផ្លូវមួយចំនួននៅភ្នំពេញនឹងត្រូវបិទដើម្បីរៀបចំដង្ហែសពលោកស្រី ប៊ុន សុថា នៅថ្ងៃទី៧ ខែកុម្ភៈ

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ស្នើសុំការយោគយល់ពីពលរដ្ឋនៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ ដោយសារនឹងត្រូវបិទផ្លូវមួយចំនួនដើម្បីសម្រួលចរាចរណ៍ក្បួនដង្ហែសពប្អូនពៅរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតលោកស្រី ប៊ុន សុថា។

កម្ពុជា-ឥណ្ឌា ចុះហត្ថលេខាសហប្រតិបត្តិការរវាងកងទ័ពជើងគោក

ឥណ្ឌា៖ មេបញ្ជាការកងទ័ពជើងគោក កម្ពុជា-ឥណ្ឌា បានជួបពិភាក្សាការងារទ្វេភាគី និងសម្រេចចុះហត្ថលេខាលើ

ប្រទេសឥណ្ឌានឹងជំរុញបង្កើនទំនាក់ទំនងបច្ចេកវិទ្យាការពារជាតិជាមួយកម្ពុជា

ឥណ្ឌា៖ ទីប្រឹក្សារងសន្តិសុខជាតិនៃសាធារណរដ្ឋឥណ្ឌា លោក វីក្រម មីស្រ៊ី (Vikram Misri) បានបញ្ជាក់ថាឥណ្ឌាមានទិសដៅឆ្ពោះទៅមុខជាមួយកម្ពុជាក្នុងការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី និងការផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធក្នុងវិស័យសេដ្ឋកិច្ច…

ព្រះមហាក្សត្រនិងព្រះរវរាជមាតាចូលរួមមរណៈទុក្ខចំពោះការបាត់បង់ លោកស្រី ប៊ុន សុថា

ភ្នំពេញ៖ ព្រះមហាក្សត្រកម្ពុជា សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី បានផ្ញើព្រះរាជសារជូនទៅដល់ក្រុមគ្រួសាររបស់លោកស្រី ប៊ុន សុថា ទ្រង់ព្រះសម្តែងនូវសេចក្ដីសោកស្ដាយ និងសូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំនេះ។

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ថាការប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ានកាន់តែពិសេសនៅឆ្នាំនេះ

ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេស លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡើងថាកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន ដែលជាកិច្ចប្រជុំអាស៊ានធំដំបូងប្រចាំឆ្នាំ។ នេះគឺជាការចាប់ផ្តើមពិសេសមួយ ខណៈ​ដែល​យើង​បាន​ស្វាគមន៍​ទីម័រឡេស្តេ…

ឥណ្ឌាប្ដេជ្ញាចិត្តពង្រឹងទំនាក់ទំនងជាមួយប្រទេសកម្ពុជា

ឥណ្ឌា÷ រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក ស៊ុប្រាម៉ានៀម ជែស្យាងការ (Subrahmanyam Jaishankar) បានប្តេជ្ញាចិត្តក្នុងការបន្តពង្រឹង និងពង្រីកទំនាក់ទំនងជាមួយប្រទេសកម្ពុជា ដោយថាកម្ពុជាជាដៃគូដ៏ល្អរបស់ឥណ្ឌាទាំងក្នុងក្របខ័ណ្ឌទ្វេភាគី…

នាយករដ្ឋមន្ត្រីថាស្របពេលប្អូនស្រីពៅរបស់សម្ដេចកិត្តិព្រឹទ្ធិបណ្ឌិតទទួលមរណភាព បងស្រីច្បងក៏កំពុងសម្រាកព្យាបាលជំងឺទៀត

ភ្នំពេញ៖ នាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន ថាសម្ដេចមិនដឹងថាបងស្រីទី១របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតអាចចូលរួមបុណ្យសពប្អូនស្រីពៅបានឬទេខណៈពេលនេះគាត់ក៏កំពុងសម្រាកព្យាបាលជំងឺដែរនោះ។

ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតនឹងចាប់ផ្ដើមនៅថ្ងៃទី២៤ ខែមេសា

ភ្នំពេញ៖ គណៈកម្មាធិការជារៀបចំការបោះឆ្នោតហៅថា គ.ជ.ប បានប្រកាសព័ត៌មានស្ដីពីការចាប់ផ្ដើមទទួលចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ដែលនឹងចាប់ផ្ដើមពីថ្ងៃទី២៤…

អតីតបុគ្គលិកណាហ្គាវើលសល់តែជាង ១០០នាក់ប៉ុណ្ណោះដែលមិនព្រមទទួលសំណង

ភ្នំពេញ÷ អតីតបុគ្គលិកណាហ្គាវើលសល់ចំនួន ១០៨នាក់ប៉ុណ្ណោះដែលមិនព្រមទទួលសំណង ខណៈថ្ងៃនេះមាន ៣នាក់បន្ថែមព្រមទទួលដំណោះស្រាយតាមរយៈការសម្រុះសម្រួលរបស់ក្រសួងការងារ។

លោក ហ៊ុន ម៉ាណែត មានជំនឿថាទំនាក់ទំនងកម្ពុជា-ឥណ្ឌា កាន់តែត្រូវពង្រឹងបន្ថែមទៀតនៅថ្ងៃខាងមុខ

ឥណ្ឌា៖ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត រំពឹងថាអនាគត ទំនាក់ទំនងកម្ពុជា-ឥណ្ឌា នឹងត្រូវបានថែរក្សាពូនជ្រំ និងពង្រឹងឥតឈប់ឈរទៅមុខលើគ្រប់វិស័យ រួមទាំងទំនាក់ទំនងរវាងប្រជាជន…

លោក ឯម ច័ន្ទមករា ចូលរួមរំលែកទុក្ខសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតចំពោះមរណភាពប្អូនស្រី

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា និងភរិយា បានចូលរួមរំលែកទុក្ខជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានបាត់បង់ប្អូនស្រីពៅរបស់សម្ដេចកាលពីថ្ងៃទី៣…

កាន់តែទំនើប ពលរដ្ឋអាចធ្វើលិខិតថ្កោលទោសតាមអនឡាញបាន

ភ្នំពេញ៖ ក្រសួងយុត្តិធម៌បានដាក់ឱ្យដំណើរការសាកល្បងជំហានទី១ លើសេវាព្រឹត្តិបត្រថ្កោលទោសតាមប្រព័ន្ធឌីជីថល ពោលពលរដ្ឋអាចបំពេញពាក្យស្នើសុំព្រឹត្តិបត្រថ្កោលទោសពីចម្ងាយតាមរយៈកុំព្យូទ័រ ឬទូរស័ព្ទដៃ រួចផ្ញើមកកាន់នាយកដ្ឋានកិច្ចការថ្កោលទោសដោយភ្ជាប់ជាមួយឯកសារចាំបាច់មួយចំនួនដើម្បីផ្តិតមេដៃ…

លោក ហ៊ុន ម៉ានី អរគុណគ្រឹះស្ថានឧត្តមសិក្សាទាំងអស់ដែលបើកបង្កើតឱ្យសិស្ស និស្សិតចូលរួមជាមួយ ស.ស.យ.ក

សៀមរាប៖ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក ហ៊ុន ម៉ានី បានថ្លែងអំណរគុណចំពោះគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជនដែលបានចូលរួមចំណែក និងបើកបង្កើតឱ្យសិស្សនិស្សិតចូលរួមជាមួយ ស.ស.យ.ក. ដោយសង្ឃឹមថា ក្រុមការងារនឹងបន្ត​​​អនុវត្តទិសដៅការងារ…

ICRC ផ្ដល់ជំនួយជាង ៨ម៉ឺនដុល្លារគាំទ្រដល់កម្មវិធីចំនួន៤ ជាមួយកាកបាទក្រហមកម្ពុជា

ភ្នំពេញ៖ គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (អាយ.ស៊ី.អរ.ស៊ី) បានផ្តល់ថវិកាចំនួន ៨៦ ២៨៨ដុល្លារអាមេរិក សម្រាប់អនុវត្តកម្មវិធីជាក់លាក់ទៅតាមផែនការដែលបានកសាងរួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដោយផ្តោតលើ ការងារស្តារទំនាក់ទំនងគ្រួសារ…

សម្ដេចតេជោ៖ ក្រិត្យក្រមធម្មជាតិឆ្នាំមុនបាត់បង់បងប្រុស ឆ្នាំនេះបាត់បង់ប្អូនថ្លៃស្រី

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាក្រិត្យក្រមធម្មជាតិឆ្នាំមុនបាត់បង់បងប្រុស ឆ្នាំនេះបាត់បង់ប្អូនថ្លៃស្រី។

ប្អូនស្រីរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតទទួលមរណភាពនៅជន្មាយុ ៦៧ឆ្នាំ

ភ្នំពេញ៖ ប្អូនស្រីរបស់សម្ដេចកិត្តិព្រឹទ្ធិបណ្ឌិតលោកស្រី ប៊ុន សុថា ហៅ ប៊ុន សាមហ៊ឹង បានទទួលមរណភាពនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ៦និង១៣នាទី ក្នុងជន្មាយុ ៦៧ឆ្នាំ ដោយរោគាពាធ។

គ្រូក្រមាមាស សាន គីមស៊ាន៖ ប្រដាល់សេរី គឺជាឈ្មោះដែលបារាំងដាក់ឱ្យ ប៉ុន្តែក្បាច់គុនជារបស់ខ្មែរសុទ្ធសាធ

ភ្នំពេញ៖ លោកគ្រូតាក្រមាមាស សាន គីមស៊ាន បានបញ្ជាក់ថា ប្រដាល់សេរី ដែលបច្ចុប្បន្នហៅថាគុនខ្មែរនោះ គឺជាពាក្យដែលបារាំងដាក់ឱ្យក្នុងសម័យដែលបារាំងដាក់អាណានិគមមកលើកម្ពុជា។ គ្រូល្បុក្កតោ សាន គីមស៊ាន បានអះអាងថា «គុនខ្មែរ»…

ក្រសួងមហាផ្ទៃជំរុញពលរដ្ឋដែលអត្តសញ្ញាណបណ្ណអស់សពុលភាពទៅធ្វើថ្មី

ភ្នំពេញ៖ ក្រសួងមហាផ្ទៃបានអំពាវនាវដល់ពលរដ្ឋខ្មែរទាំងអស់ដែលអត្ដសញ្ញាណបណ្ណអស់សពុលភាពឱ្យទៅធ្វើថ្មី ខណៈក្រសួងប្រកាសថានឹងជំរុញការផលិតផ្ដល់អត្តសញ្ញាណប័ណ្ណ និងឱ្យក្រុមការងារចុះផ្ទាល់តាមខ្នងផ្ទះរបស់ពលរដ្ឋដើម្បីសម្រួលការលំបាកផងដែរ។

រដ្ឋាភិបាលកម្ពុជាជំរុញយុវជនបង្កើតស្នាដៃវប្បធម៌ថ្មីៗបន្ថែមទៀតដើម្បីលើកស្ទួយវប្បធម៌ជាតិ

ភ្នំពេញ៖ ទិវាវប្បធម៌ជាតិ ៣មីនាឆ្នាំនេះនឹងប្រារព្ធឡើងក្រោមប្រធានបទដូចនឹងឆ្នាំមុនផងដែរគឺ «យុវជនដើម្បីវប្បធម៌ជាតិ» ក្នុងគោលបំណងជំរុញឱ្យប្រជាជនខ្មែរទាំងក្នុងនិងក្រៅប្រទេស ជាពិសេសយុវជនដែលជាអ្នកបន្តវេនចូលរួមសកម្មភាពអភិរក្ស…

សិស្សសាលា Golden Gate ត្រលប់មកកម្ពុជាវិញជាមួយមេដាយមាសលេខ២ ពិភពលោកពីការប្រកួត Copernicus Olympiad

ភ្នំពេញ៖ សិស្សសាលា Golden Gate American School បានត្រលប់មកកម្ពុជាវិញជាមួយនឹងមេដាយចំនួន៧ ក្នុងនោះមានមេដាយមាសចំនួន១ ពីការប្រកួត Copernicus Olympiad នៅសាកលវិទ្យាល័យ Rice ក្នុងទីក្រុង Houston រដ្ឋតិចសាស់…

ខេត្តកំពង់ចាមមានតែ២ភូមិប៉ុណ្ណោះដែលមិនទាន់មានអគ្គិសនីប្រើប្រាស់

កំពង់ចាម៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានបញ្ជាក់ថា ក្នុងខេត្តកំពង់ចាមទាំងមូលមានផ្ទះពលរដ្ឋចំនួនជាង ២១ម៉ឺនខ្នងក្នុងភូមិចំនួន ៩២១ភូមិមានអគ្គិសនីប្រើប្រាស់ ស្មើនឹង ៩៩,៧៨ភាគរយ ពោលនៅសល់តែចំនួន ២ភូមិទៀតប៉ុណ្ណោះមិនទាន់មានអគ្គិសនីប្រើប្រាស់។

កុំភ្លេចនាំកូនទៅចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញនៅតាមសាលាក្នុងរាជធានីភ្នំពេញចាប់ពីដើមសប្តាហ៍ក្រោយនេះ

ភ្នំពេញ៖ ក្រសួងសុខាភិបាលចាប់ផ្តើមធ្វើយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញទី៣ ទី៤ ទី៥ និងទី៦ ដល់សិស្សានុសិស្ស និងបុគ្គលអប់រំនៅតាមគ្រឹះស្ថានសិក្សាក្នុងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣…

ពូជស្រូវដែលនាយករដ្ឋមន្ត្រីផ្តល់ឱ្យកសិករស្តារឡើងវិញទទួលផលក្នុង១ហិកតាអាចដល់ ៤,៥តោន

បន្ទាយមានជ័យ៖ ស្រូវពូជដែលនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនកសិករនៅក្នុងខេត្តបន្ទាយមានជ័យ ក្នុងស្តារឡើងវិញបន្ទាប់ពីទទួលរងគ្រោះដោយសារទឹកជំនន់នៅក្នុងឆ្នាំ២០២២ កន្លងទៅទទួលបានទិន្និផលក្នុង១…

វិស័យកសិកម្មកាន់តែត្រូវបានរដ្ឋាភិបាលយកចិត្តទុកដាក់ដោយបានបង្កើនវិភាគទានទៅកាន់មូលនិធិមួយដល់ ១លានដុល្លារ

ភ្នំពេញ៖ កម្ពុជាបានបង្កើនវិភាគទានរបស់ខ្លួនដល់មួយលានដុល្លារចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៨ ដល់មូលនិធិអន្តរជាតិ សម្រាប់ អភិវឌ្ឍន៍ កសិកម្ម ហៅកាត់ថា IFAD។

ប្រធានាធបិតីអាល្លឺម៉ង់នឹងមកធ្វើទស្សកិច្ចរយៈពេល ៣ថ្ងៃនេះកម្ពុជា

ភ្នំពេញ៖ ប្រធានាធិបតីនៃរដ្ឋសហព័ន្ធអាល្លឺម៉ង់ លោក Frank-Walter Steinmeier និងភរិយានឹងមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជាចំនួន៣ថ្ងៃចាប់ពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខ។ នេះបើយោងតាមការចុះផ្សាយរបស់ទូរទស្សន៍ជាតិ។

ក្រសួងកិច្ចការនារីបញ្ចាក់ថាការងារសីលធម៌សង្គម ពាក់ព័ន្ធនឹងផ្នត់គំនិតប្រជាជន មិនអាចសម្រេចបានជោគជ័យក្នុងពេលខ្លីបានទេ

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងកិច្ចការនារី អ៉ឹង កន្ថាផាវី បានគូសបញ្ជាក់ថា ការងារសីលធម៌សង្គម គឺជាកិច្ចការពហុវិស័យដែលពាក់ព័ន្ធដល់ការផ្លាស់ប្តូរអាកប្បកិរិយា ក៏ដូចជាផ្នត់គំនិតរបស់ប្រជាជន គ្រប់ស្រទាប់វណ្ណៈ និងជាការងារមួយដែលមិនអាចធ្វើដោយតក់ក្រហល់…

សា្ថប័នជាតិចំនួន២ ព្រមានចាត់វិធានការផ្លូវច្បាប់ចំពោះអ្នកផ្សព្វផ្សាយ និងផ្តល់ឥណទានតាមទូរស័ព្ទខុសច្បាប់

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញសេចក្តីថ្លែងការណ៍រួមចុះនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ ព្រមានចាត់វិធានការផ្លូវច្បាប់ចំពោះអ្នកផ្សព្វផ្សាយ និងផ្តល់ឥណទាន និងហិរញ្ញវត្ថុដោយគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ។

កាន់តែទំនើប! ការបញ្ជាក់វិញ្ញាបនបត្របណ្ដោះអាសន្នបាក់ឌុបចាប់ពីឆ្នាំ២០២២ទៅ មិនចាំបាច់ធ្វើតាមស្រុកខណ្ឌទៀតទេ

ភ្នំពេញ៖ សិស្សដែលទើបតែជាប់បាក់ឌុបឆ្នាំ២០២២ អាចទាញយកវិញ្ញាបនបត្របណ្ដោះអាសន្នមធ្យមសិក្សាទុតិយភូមិសម័យប្រឡងថ្ងៃទី០៥ ធ្នូ ២០២២ ដែលមានដាក់ QR Code ស្តង់ដា ដែលផ្ទៀងផ្ទាត់តាមរយៈថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh។

CAMSOC សង្ឃឹមនឹងបានទទួលការចុះឈ្មោះរបស់អ្នកស្ម័គ្រចិត្តជាច្រើនបម្រើក្នុងកិច្ចការស៊ីហ្គេម ២០២៣

ភ្នំពេញ៖ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ គណៈកម្មាធិការជាតិ CAMSOC បានដាក់ក្ដីសង្ឃឹមថា កម្ពុជានឹងទទួលបានការចុះឈ្មោះរបស់អ្នកស្ម័គ្រចិត្តជាច្រើន ខណៈត្រូវការអ្នកស្ម័គ្រចិត្តប្រមាណ ៧ ០០០នាក់…

នាយករដ្ឋមន្ត្រីស្នើឱ្យពលរដ្ឋខ្មែរនៅក្រៅប្រទេសមកលេងស្រុកមើលពីការអភិវឌ្ឍប្រទេស

ភ្នំពេញ៖ ថ្លែងចេញពីពិធីសំណេះសំណាលសិស្សនិទ្ទេស A នៅសម័យប្រឡងឆ្នាំ២០២២ ធ្វើឡើងនៅព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យពលរដ្ឋខ្មែរដែលរស់នៅក្រៅប្រទេសអញ្ជើញមកដើរកម្សាន្តទស្សនាការអភិវឌ្ឍរបស់ប្រទេសកម្ពុជានាបច្ចុប្បន្ននេះ។

សម្តេចតេជោស្នើឱ្យសិក្សាកសាងកន្លែងស្នាក់នៅសម្រាប់និស្សិតនៅពហុកីឡាដ្ឋានជាតិមរតកតេជោ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ពិនិត្យមើលលទ្ធភាពនៃការប្រើប្រាស់ដីធ្លីមួយចំណែករបស់ពហុកីឡាដ្ឋានជាតិមរតកតេជោសម្រាប់កសាងអន្តេវាសិកដ្ឋាន…

នាយករដ្ឋមន្ត្រីសម្រេចឲ្យមានការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសម្រេចតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងវប្បធម៌លោកស្រី ភឿង សកុណា ដោយទុកកន្លែងសម្រាប់សិស្សក្នុងចំណោមមួយលានប្រាំសែននាក់ចំនួនពី២ ទៅ ៤% ដើម្បីបណ្ដុះបណ្ដាលវិជ្ជាជីវៈដូនតា។

សម្តេចតេជោ អរគុណដល់អភិបាលខេត្តមួយចំនួនដែលសម្រួលដល់ការប្រឡងបាក់ឌុបរបស់សិស្ស

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់អភិបាលខេត្តមួយចំនួនដែលបានសម្រួលដល់ការប្រឡងបាក់ឌុបរបស់សិស្សទី១២ ប្រកបដោយជោគជ័យ។

នាយករដ្ឋមន្ត្រីស្នើឲ្យក្រសួងអប់រំធ្វើសិក្សាពីមូលហេតុដែលសិស្សប្រុសជាប់សញ្ញាបត្របាក់ឌុបតិចជាងសិស្សស្រី…

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានស្នើទៅដល់ក្រសួងអប់រំឲ្យធ្វើការសិក្សាអំពីមូលហេតុអ្វីបានជាសិស្សប្រុសដែលជាប់សញ្ញាបត្របាក់ឌុបមានចំនួនតិចជាងសិស្សស្រី។

នាយករដ្ឋមន្ត្រីលើកទឹកចិត្តដល់សិស្សដែលប្រឡងធ្លាក់ឲ្យខិតខំរៀនដើម្បីទទួលបានលទ្ធផលល្អនៅឆ្នាំក្រោយ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តទៅដល់សិស្សានុសិស្សដែលបានប្រឡងធ្លាក់បាក់ឌុបឆ្នាំ២០២២ ឲ្យខិតខំបន្តការសិក្សាដើម្បីទទួលបានលទ្ធផលល្អក្នុងការប្រឡងនៅឆ្នាំក្រោយ។

នាយករដ្ឋមន្ត្រីសុំការអភ័យទោសពីសិស្សដែលទទួលបាននិទ្ទេស A ទាំងអស់

ភ្នំពេញ៖ នាយករដ្ឋមន្រ្តីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានធ្វើការសូមអភ័យទោសចំពោះសិស្សានុសិស្សដែលបានប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២១-២០២២ និងសិស្សនិទ្ទេស A ទាំងអស់ ចំពោះការពន្យារពេលក្នុងការប្រឡងក៏ដូចជាពន្យាពេលនៃជំនួបរវាងសម្ដេច។

ទស្សនាការផ្សាយផ្ទាល់: នាយករដ្ឋមន្ត្រីជួបសំណេះសំណាលជាមួយសិស្សនិទ្ទេសA

ទស្សនាការផ្សាយផ្ទាល់: នាយករដ្ឋមន្ត្រីជួបសំណេះសំណាលជាមួយសិស្សនិទ្ទេសA

គ្រូតាក្រមាមាស សាន គីមស៊ាន៖ កម្ពុជាប្តូរពី «Muay Thai» ទៅ «គុនខ្មែរ» ជារឿងត្រឹមត្រូវ

ភ្នំពេញ៖ លោកគ្រូតា សាន គីមស៊ាន ពេញចិត្តយ៉ាងពេញទំហឹងដែលកម្ពុជាដាក់បញ្ចូលកីឡា «គុនខ្មែរ» ជាផ្លូវការនៅក្នុងការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ក្នុងនោះប្រទេសអាស៊ានចំនួន៧ បង្ហាញការគាំទ្រ ខណៈខាងថៃអះអាងថាមិនបញ្ជូនកីឡាកររបស់ខ្លួនមកចូលរួមប្រកួតកីឡាគុនខ្មែរក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ឡើយ។

ត្រៀមអង្រុត ឈ្នាង ក្អុះ និងត្រកឱ្យហើយទៅ ពិធីចាប់ត្រីតាមបែបបុរាណនៅស្រុកមេមត់នឹងធ្វើនៅថ្ងៃទី១៨ កុម្ភៈ

ត្បូងឃ្មុំ៖ ពិធីចាប់ត្រីតាមបែបបុរាណ នឹងប្រារព្ធឡើង នៅក្នុងបឹងត្រពាំងក្រម ភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ចាប់ពីព្រឹក នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខនេះ។

ឯកអគ្គរដ្ឋទូតជប៉ុនថ្មី មានបំណងអញ្ចើញទស្សនកិច្ច និងជួបប្រាស្រ័យជាមួយប្រជាជនកម្ពុជានៅតាមបណ្តាខេត្ត

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតថ្មីរបស់ជប៉ុន លោក អ៊ូអ៊ិណូ អាតស៊ូហ្ស៊ី បានបង្ហាញពីបំណងចង់ទស្សនកិច្ច និងជួបប្រាស្រ័យជាមួយប្រជាជនកម្ពុជានៅតាមបណ្តាខេត្តនានា ដើម្បីឈ្វេងយល់បន្ថែមអំពីវប្បធម៌របស់ប្រទេសកម្ពុជា។

ប្រពៃណីចាប់ត្រីរួមគ្នាដើម្បីថ្វាយអ្នកតារបស់អ្នកភូមិមួយក្នុងខេត្តសៀមរាបនៅតែបន្តដល់បច្ចុប្បន្ន

សៀមរាប៖ ជារៀងរាល់ឆ្នាំ ក្រោយពេលបញ្ចប់ការងារប្រមូលផលស្រូវរួចរាល់ហើយ ប្រជាជនក្នុងភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង នៃខេត្តសៀមរាប តែងតែប្រារព្ធពិធីចាប់ត្រីរួមគ្នា សម្រាប់ធ្វើម្ហូបអាហារក្នុងពិធីឡើងមាឃ…

លោក ខៀវ សំផន ត្រូវបានផ្ទេរទៅពន្ធនាគារខេត្តកណ្តាលវិញ ក្រោយពីទីតាំងសាលាក្តីខ្មែរក្រហមប្រគល់ឱ្យកងទ័ពជើងគោក

ភ្នំពេញ៖ អតីតប្រមុខរដ្ឋកម្ពុជាប្រជាធិបតេយ្យ លោក ខៀវ សំផន ត្រូវបានផ្ទេរចេញពីអគារនៃសាលាក្តីខ្មែរក្រហមដែលស្ថិតនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ទៅកាន់ពន្ធនាគារខេត្តកណ្តាលវិញ។

នគរបាលខេត្តតាកែវបំភ្លឺករណីគប់រថយន្តបង្កដោយក្មេងទំនើងលើបណ្តោយផ្លូវជាតិលេខ៣

តាកែវ៖ ស្នងការនគរបាលខេត្តតាកែវបំភ្លឺករណីមានក្រុមក្មេងទំនើងធ្វើសកម្មភាពគប់កញ្ចក់រថយន្តមួយគ្រឿងបណ្តាលឱ្យមានមនុស្សម្នាក់រងរបួសធ្ងន់ ខណៈពេលនេះសមត្ថកិច្ចកំពុងស្វែងរកក្រុមក្មេងទំនើងទាំងនោះ។