ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

ព័ត៌មានជាតិ

ជីដូនក្មេករបស់លោក ហ៊ុន ម៉ានី បានទទួលមរណភាពក្នុងជន្មាយុ ៩០វស្សាដោយជរាពាធ

ភ្នំពេញ៖ លោក ហ៊ុន ម៉ានី បានបង្ហោះសាររំលែកទុក្ខនិងសេចក្ដីនឹកស្រណោះចំពោះការបាត់បង់ជីដូនក្មេកនិងជាអ្នកដែលមានគុណដែលតែងផ្ដល់នូវកម្លាំងចិត្តនិងក្ដីស្រលាញ់ប្រកបដោយព្រហ្មវិហារធម៌ដល់រូបលោកនិងក្រុមគ្រួសារជានិច្ច។

ទស្សនាការផ្សាយបន្តផ្ទាល់: ការបើកសម្ពោធចាក់បញ្ចាំងចម្រៀង ជីវិតក្មេងវត្ត

ទស្សនាការផ្សាយបន្តផ្ទាល់: ការបើកសម្ពោធចាក់បញ្ចាំងចម្រៀង ជីវិតក្មេងវត្ត

បេសកម្មរាប់ម៉ឺនគីឡូម៉ែត្រក្នុងខែកញ្ញារបស់នាយករដ្ឋមន្ត្រីបានបញ្ចប់

តូក្យូ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញត្រឡប់មកកាន់ប្រទេសកម្ពុជាវិញហើយ បន្ទាប់ពីបញ្ចប់បេសកកម្មដែលមានចម្ងាយរាប់ម៉ឺនគីឡូម៉ែត្ររួចមក។

ជប៉ុនចង់ពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងសន្តិសុខជាមួយកម្ពុជា

តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក គីស៊ីដា ហ្វូមីអូ បានបង្ហាញពីបម្រងចង់បង្កើនទំនាក់ទំនងសេដ្ឋកិច្ចនិងសន្តិសុខជាមួយនឹងកម្ពុជា។

ចម្រៀង ជីវិតក្មេងវត្ត នឹងត្រូវបើកសម្ពោធចាក់បញ្ចាំងនៅថ្ងៃទី២៨ កញ្ញា

ភ្នំពេញ៖ ភាពយន្តចម្រៀង "ជីវិតក្មេងវត្ត" ដែលជាស្នាដៃនិពន្ធដ៏ខ្ពង់ខ្ពស់ របស់នាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន នឹងត្រូវបើកសម្ពោធចាក់បញ្ជាំងនៅថ្ងៃពុធ ទី២៨ ខែកញ្ញាស្អែក។

គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពតជូនដំណឹងពីការត្រៀមបើកទ្វារទឹកទំនប់វារីអគ្គិសនី

កំពត៖ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពត ជូនដំណឹងដល់ពលរដ្ឋដែលរស់នៅតាមដងព្រែកកំពង់បាយ និងប្រជានេសាទក្នុងខេត្តឱ្យដឹងពីការត្រៀមបើកទ្វារទឹកទំនប់វារីអគ្គិសនីកំចាយ ដែលថានឹងធ្វើឱ្យកម្រិតទឹកក្នុងព្រែកមានកម្ពស់លើសពីធម្មតា។

អង្គការចំនួនពីរស្នើឱ្យអាជ្ញាធរពិនិត្យមើលករណីយកឈ្មោះផលិតផលដែលយុវជននិងកុមារបានស្គាល់ដាក់លើបារីអេឡិចត្រូនិច

ភ្នំពេញ៖ អង្គការក្រៅរដ្ឋាភិបាលចំនួនពីរស្នើឱ្យអាជ្ញាធរពិនិត្យមើលករណីយកឈ្មោះផលិតផលដែលយុវជននិងកុមារបានស្គាល់ដាក់លើបារីអេឡិចត្រូនិចដើម្បីធ្វើការទាក់ទាញឱ្យទិញប្រើប្រាស់ ខណៈទំនិញនេះត្រូវបានរដ្ឋាភិបាលហាមឃាត់មិនឱ្យចែកចាយលក់ក្រោយរកឃើញថាប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព។

រដ្ឋមន្ត្រីមហាផ្ទៃស្នើចិនគាំទ្រការងារកាត់ផ្ដាច់ខ្សែបណ្ដាញមេខ្លោងជួញដូរមនុស្សមកកម្ពុជា

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង បានស្នើដល់ភាគីចិនបន្តគាំទ្រដល់ការងារបង្ក្រាបល្បែងស៊ីសងខុសច្បាប់ និងអំពើជួញដូរមនុស្សនៅកម្ពុជា ដោយស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបមេក្លោងនៅក្នុងប្រទេសសាម៉ីដែលពួកគេមានបណ្ដាញ។

នាយករដ្ឋមន្ត្រីកម្ពុជាអញ្ជើញគោរពលា លោក ស៊ិនហ្សូ អាបេ ជាចុងក្រោយ

តូក្យូ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្តអតីតនាយករដ្ឋមន្ត្រីលោក ស៊ិនហ្សូ អាបេ នៅពហុកីឡដ្ឋាន Nippon Budikan នាទីក្រុងតូក្យូ ប្រទេសជប៉ុន។

ភ្ញៀវទេសចរប្រមាណជាង ១លាន ២សែននាក់ ចេញធ្វើដំណើរកម្សាន្តនៅទូទាំងប្រទេសក្នុងរយៈពេល ៣ថ្ងៃភ្ជុំបិណ្ឌ

ភ្នំពេញ៖ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌរយៈពេល ៣ថ្ងៃ ឆ្នាំ២០២២នេះ ភ្ញៀវទេសចរជាតិនិងអន្តរជាតិប្រមាណជាង ១លាន ២សែននាក់ បានចេញធ្វើដំណើរកម្សាន្តទៅកាន់បណ្ដារាជធានី ខេត្ត ក្រុងនៅទូទាំងប្រទេសកម្ពុជា។

មនុស្ស២៧នាក់បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងរយៈរយៈពេល ៣ថ្ងៃនៃពិធីភ្ជុំបិណ្ឌ

ភ្នំពេញ៖ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌរយៈពេល ៣ថ្ងៃ ឆ្នាំ២០២២នេះ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងសរុបចំនួន ៣៤ករណីដោយសារការបំពាននឹងល្បឿនកំណត់និងបើកបរមិនអធ្យាស្រ័យគ្នា ក្នុងនោះចំនួនអ្នកស្លាប់មានចំនួន ២៧នាក់ការកើនឡើងជាងពាក់កណ្ដាលបើប្រៀបធៀបនឹងឆ្នាំ២០២១។

ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុនឹងបើកសាកល្បងឱ្យប្រើប្រាស់ដោយមិនគិតថ្លៃពេញមួយខែតុលា

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូនឱ្យដឹងថា ចាប់ពីថ្ងៃទី១ ខែតុលា រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នឹងបើកឱ្យប្រើប្រាស់សាកល្បងដោយមិនគិតថ្លៃ ដើម្បីផ្សព្វផ្សាយនិងបង្កើនការយល់ដឹងពីការប្រើប្រាស់ផ្លូវល្បឿនលឿនដំបូងនៅកម្ពុជានេះ។

ភ្ញៀវទេសចរណ៍ធ្វើដំណើរទៅកម្សាន្តបន្ទាយមានជ័យក្នុងពិធីបុណ្យភ្ជុំបិណ្ឌកើនជិត៣ម៉ឺននាក់

បន្ទាយមានជ័យ៖ ក្នុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌនៅខេត្តបន្ទាយមានជ័យ ភ្ញៀវទេសចរធ្វើដំណើរកម្សាន្តតាមរមណីយដ្ឋាននានានៅក្នុងខេត្តមានចំនួន ៣៦ ៩៤៣នាក់ កើនឡើងជិត ៣ម៉ឺននាក់ ស្មើនឹងប្រមាណ ៤០០% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។

ប្រធានអាស៊ាន និងប្រធានក្រុមប្រឹក្សាអឺរ៉ុបពិភាក្សាពីបញ្ហាអ៊ុយក្រែន

តូក្យូ៖ នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានជួបពិភាក្សាជាមួយប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Charles Michel ទាក់ទងនឹងបញ្ហាសង្គ្រាមអ៊ុយក្រែន សមុទ្រចិនខាងត្បូង និងបញ្ហាមីយ៉ាន់ម៉ា។

រដ្ឋបាលខេត្តព្រះវិហារបញ្ជាឱ្យផ្អាកការធ្វើចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ៩ ក្នុងស្រុកឆែប

ព្រះវិហារ៖ រដ្ឋបាលខេត្តព្រះវិហារ ប្រកាសផ្អាកជាបណ្ដោះអាសន្ននូវរថយន្តដឹកធុនធ្ងន់គ្រប់ប្រភេទ កុំឱ្យមានការធ្វើចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ៩ ស្ថិតក្នុងភូមិសាស្ត្រស្រុកឆែបដោយសារស្ថានភាពគ្រោះទឹកជំនន់។

នាយករដ្ឋមន្ត្រីអញ្ជើញទទួលទានអាហារពេលព្រឹកជាមួយប្រធានរដ្ឋវៀតណាម

តូក្យូ៖ នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទទួលទានអាហារពេលព្រឹកជាមួយ លោក ង្វៀន សួនហ្វុក ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ខណៈដែលមេដឹកនាំទាំងពីរ…

ភ្ញៀវទេសចរទៅលេងខេត្តព្រះសីហនុក្នុងពិធីបុណ្យភ្ជុំកើនឡើងប្រមាណ៥ភាគរយ

ព្រះសីហនុ៖ អភិបាលរងខេត្តព្រះសីហនុលោក ឡុង ឌីម៉ង់ ឱ្យដឹងថារយៈពេល៣ថ្ងៃ (ថ្ងៃទី២៤-២៦ ខែកញ្ញាឆ្នាំ២០២២) ខេត្តព្រះសីហនុបានទទួលភ្ញៀវទេសចរណ៍សរុប ៨៤ ៥៥៧នាក់ កើនឡើងបាន ៥,០១%។

មន្ទីរសាធារណការខេត្តកំពង់ធំសម្រេចផ្អាកចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់លើកំណាត់ផ្លូវ ក្នុងភូមិសាស្ត្រក្នុងខេត្តជាបណ្ដោះអាសន្ន

កំពង់ធំ៖ មន្ទីរសាធារណការខេត្តកំពង់ធំសម្រេចផ្អាកការចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់លើកំណាត់ផ្លូវ ក្នុងភូមិសាស្ត្រក្នុងខេត្ត ដោយសារស្ថានភាពជំនន់ទឹកភ្លៀងបាននឹងកំពុងជន់ឡើងយ៉ាងខ្លាំង។

ស្រុកព្រះនេត្រព្រះ ក្នុងខេត្តបន្ទាយមានជ័យ កំពុងរងការជន់លិចខ្លាំង

បន្ទាយមានជ័យ ៖ អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុ រាត្រី បានដឹកនាំក្រុមការងារ ចុះសាកសួរសុខទុក្ខ ប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ នៅឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ព្រមទាំងបាននាំយកស្បៀងសង្គ្រោះបន្ទាន់ជូនពលរដ្ឋពលរដ្ឋដែលរងគ្រោះ…

នាយករដ្ឋមន្ត្រីអញ្ជើញដល់ទីក្រុងតូក្យូ ប្រទេសជប៉ុន

តូក្យូ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានធ្វើដំណើរដល់អាកាសយានអន្តរជាតិ ហាណេដា ទីក្រុងតូក្យូ ប្រទេសជប៉ុន ដោយសុវត្ថិភាពនៅល្ងាចថ្ងៃទី២៦ ខែកញ្ញានេះ។

ក្រសួងសាធារណការពុំអនុញ្ញាតឲ្យប្រើប្រាស់ផ្លូវល្បឿនលឿននោះទេ

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូនប្រកាសថាផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បច្ចុប្បន្ន “មិនទាន់អនុញ្ញាត” ឱ្យប្រេីប្រាស់ ជាសាធារណៈនៅឡេីយទេ។

នាយករដ្ឋមន្ត្រីធ្វើដំណើរដល់រដ្ឋអាឡាស្កានិងត្រៀមចេញដំណើរទៅជប៉ុន

អាឡាស្កា៖ យន្តហោះពិសេសជូនដំណើរគណៈប្រតិភូកម្ពុជាដែលដឹកនាំដោយ សម្ដេចតេជោ កំពុងចុះចាក់សាំងនៅរដ្ឋអាឡាស្កា សហរដ្ឋអាមេរិក បន្ទាប់ពីចាកចេញពីរដ្ឋធានីហាវាណា ប្រទេសគុយបា។

នាយករដ្ឋមន្ត្រីណែនាំនិស្សិតកម្ពុជាដែលកំពុងសិក្សានៅគុយបាឲ្យខំសិក្សារៀនសូត្រ

ហាវ៉ាណា៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានណែនាំដល់និស្សិតកម្ពុជា ៦រូបដែលបានសិក្សាផ្នែកសុខាភិបាល នៅប្រទេសគុយបា ត្រូវខិតខំសិក្សាលើផ្នែកសុខាភិបាល ព្រោះថាគុយបាជាប្រទេសដែលមានភាពជឿនលឿនលើការបណ្តុះបណ្តាលលើវិស័យសុខាភិបាល។

អ្នកនាំពាក្យក្រសួងសាធារណការប្រតិកម្មនឹងការលើកឡើងបែបយល់ច្រលំរបស់អាចារ្យអេ

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ហ៊ាង សុទ្ធាយុត្តិ បានសម្ដែងការហួសចិត្ត និងថាពលរដ្ឋអាចនឹងយល់ច្រឡំជាមួយការបកស្រាយរបស់អាចារ្យអេចំពោះផ្លូវល្បឿនលឿន។

អង្ករ៦ពាន់តោននឹងដឹកចេញពីកម្ពុជាទៅគុយបានៅខែក្រោយ

ហាវ៉ាណា៖ «ជួយគ្នាក្នុងគ្រាក្រស្គាល់មិត្តល្អក្នុងគ្រាលំបាក» កម្ពុជានឹងដឹកអង្ករ ៦ពាន់តោនទៅឲ្យរដ្ឋាភិបាលគុយបានៅខែក្រោយ ជាពិសេសនឹងរៀបចំឱ្យមានទស្សនកិច្ចរបស់ក្រុមអ្នកបច្ចេកទេសផ្នែកកសិកម្មគុយបាមកសិក្សាស្រាវជ្រាវនៅប្រទេសកម្ពុជាផងដែរ។…

នាយករដ្ឋមន្ត្រីថ្លែងរម្លឹកគុណប្រទេសគុយបាដែលបានជួយកម្ពុជាតាំងពីជាង ៤០ឆ្នាំមុន

ហាវ៉ាណា៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានប្រាប់ទៅកាន់អតីតប្រធានាធិបតីប្រទេសគុយបា លោក រ៉ាអ៊ួល កាស្រ្តូ ថាប្រជាពលរដ្ឋកម្ពុជា មិនភ្លេចនោះឡើយនូវអ្វីដែលប្រទេសគុយបាបានជួយដល់ប្រទេសកម្ពុជាក្នុងគ្រាដ៏លំបាកក្រោយរំដោះចេញពីរបបប្រល័យពូជសាសន៍…

កម្ពុជានឹងចាប់ផ្ដើមលើការនាំចូល ឬផលិតវ៉ាក់សាំងការពារទឹកនោមផ្អែមពីគុយបា

ហាវ៉ាណា៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ធ្វើការទំនាក់ទំនងជាមួយនឹងមជ្ឈមណ្ឌលវិស្វកម្មហ្សេន និងជីវបច្ចេកវិទ្យាប្រទេសគុយបា ដើម្បីសហការនាំចូល…

សម្ដេចតេជោមានជំនួបជាមួយមេដឹកនាំកំពូលៗរបស់គុយបា

ហាវ៉ាណា៖ ពីទីក្រុងហាវ៉ាណា នៅថ្ងៃទី២៤ ខែកញ្ញា នាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញជួបជាមួយមេដឹកនាំកំពូលៗនៃប្រទេសគុយបាជាបន្តបន្ទាប់។

នាយករដ្ឋមន្ត្រីអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាក្ខន្តវីរបុរសគុយបា Jose Marti

ហាវ៉ាណា៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានអញ្ចើដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធវីរបុរសគុយបា លោក Jose Marti នៅវិមាន Jose Marti Memorial នៅថ្ងៃទី២៤ ខែកញ្ញា។

កម្ពុជាចែករំលែកគន្លឹះសំខាន់ក្នុងការឆ្លើយតបនឹងស្ថានភាពកូវីដ-១៩ទៅកាន់ពិភពលោក

អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា បានបង្ហាញនូវគន្លឹះសំខាន់ៗមួយចំនួនទាក់ទងនឹងការទប់ស្កាត់ក៏ដូចជាការឆ្លើយតបទៅនឹងស្ថានភាពកូវីដ-១៩ដែលបានអនុវត្តន៍កន្លងមកទៅកាន់បណ្ដាប្រទេសជាសមាជិកទូទាំងពិភពលោក។

សម្ដេចតេជោអញ្ជើញដល់ប្រទេសគុយបា

ហាវ៉ាណា៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញទៅដល់ទីក្រុងហាវ៉ានៃប្រទេសគុយបា ហើយដោយមានការទទួលស្វាគមន៍ពីរដ្ឋាភិបាលគុយបាយ៉ាងកក់ក្ដៅ។

ទស្សនាការផ្សាយឡើងវិញ: នាយករដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោ អញ្ជើញថ្លែងសុន្ទរកថាគន្លឹះនៅមហាសន្និបាត លើកទី៧៧…

ទស្សនាការផ្សាយឡើងវិញ: នាយករដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោ អញ្ជើញថ្លែងសុន្ទរកថាគន្លឹះនៅមហាសន្និបាត លើកទី៧៧ នៃអង្គការសហប្រជាជាតិ

នាយករដ្ឋមន្ត្រីរំលឹកអំពីភាពចាំបាច់នៃការគោរពរដ្ឋធម្មនុញ្ញនៅក្នុងខួប២៩ឆ្នាំ

ញ៉ូវយ៉ក៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះនៅលើហ្វេសបុកផេក របស់សម្ដេចនៅព្រឹកនេះចូលរួមអបអរខួប២៩ឆ្នាំ នៃទិវាប្រកាសឲ្យប្រើប្រាស់រដ្ឋធម្មនុញ្ញជាតិ។

នាយករដ្ឋមន្ត្រីបានចូលរួមពង្រឹងទំនាក់ទំនងកម្ពុជា-គុយបា បានជាង២/៣នៃទំនាក់ទំនងទាំងមូល

ញ៉ូវយ៉ក៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា អស់រយៈពេល៤៣ឆ្នាំហើយដែលចំណងទំនាក់ទំនងកម្ពុជា-គុយបានៅតែរក្សាបានយ៉ាងល្អក្រោមរដ្ឋបាលរបស់សម្ដេច ដែលស្មើនឹង២/៣នៃទំនាក់ទំនងកម្ពុជា-គុយបាទាំងមូល។

សម្តេចតេជោថា កម្ពុជាបានក្លាយជាប្រទេសមួយដែលមានអត្រាប្រជាជនទទួលបានវ៉ាក់សាំងជំងឺកូវីដ-១៩ ខ្ពស់ជាងគេ

ញ៉ូវយ៉ក៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ជាងពីរឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ តាមរយៈការដាក់ចេញនូវវិធានការសុខាភិបាល…

កម្ពុជាប្ដេជ្ញាក្នុងការជួយមីយ៉ាន់ម៉ាដោះស្រាយវិបត្តិ

ញ៉ូវយ៉ក៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងនាមជាប្រធានអាស៊ាន កម្ពុជាប្តេជ្ញាយ៉ាងពេញទំហឹងក្នុងការជួយមីយ៉ាន់ម៉ាដោះស្រាយវិបត្តិ។

សម្តេចតេជោ ហ៊ុន សែន៖ ការប្រជែងគ្នារវាងសហរដ្ឋអាមេរិក និងចិន ប្រាកដណាស់នឹងធ្វើឱ្យប៉ះពាល់ជាអវិជ្ជមានដល់កំណើនសេដ្ឋកិច្ចសកល

ញ៉ូវយ៉ក៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថាការបែងចែកប៉ូលពាណិជ្ជកម្មរវាងមហាអំណាចអាមេរិក និងចិន នឹងជះផលអវិជ្ជមានដល់កំណើន សេដ្ឋកិច្ចសកលដោយជំរុញឲ្យមានការពង្រឹងប្រព័ន្ធពាណិជ្ជកម្មពហុភាគីផ្អែកលើវិធានច្បាប់…

កម្ពុជាជំរុញពិភពលោកឲ្យយកគោលការណ៍និងធម្មនុញ្ញអង្គការសហប្រជាជាតិជាគោលដើម្បីរក្សាបានសន្ដិភាព

ញ៉ូវយ៉ក៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានជំរុញទៅដល់ប្រទេសនៅក្នុងពិភពលោកឲ្យគោរពនិងយកគោលការណ៍និងធម្មនុញ្ញអង្គការសហប្រជាជាតិជាគោលដើម្បីរក្សាបានសន្តិភាពដែលជារបស់ដែលប្រជាជនទូទាំងសកលលោកចង់បាន។

ទស្សនាការផ្សាយផ្ទាល់: នាយករដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោ អញ្ជើញថ្លែងសុន្ទរកថាគន្លឹះនៅមហាសន្និបាតលើកទី៧៧…

ទស្សនាការផ្សាយផ្ទាល់: នាយករដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោ អញ្ជើញថ្លែងសុន្ទរកថាគន្លឹះនៅមហាសន្និបាតលើកទី៧៧ នៃអង្គការសហប្រជាជាតិ

BREAKING NEWS: រដ្ឋមន្ត្រីក្រសួងមហាផ្ទៃគ្រោងជួបទូតចិន និងវៀតណាមពិភាក្សាលើបញ្ហាល្បែងស៊ីសងខុសច្បាប់

ព្រះសីហនុ៖ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារបង្ក្រាបបទល្មើសល្បែងស៊ីសង់គ្រប់ប្រភេទនៅទូទាំងប្រទេសលោក សុខ ផល បានឱ្យដឹងថានាពេលខាងមុខរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង នឹងជួបពិភាក្សាការងារជាមួយស្ថានទូតចិន…

កម្ពុជាប្ដេជ្ញាបន្តទប់ស្កាត់ភាពស៊ាំនៃមេរោគទៅនឹងថ្នាំអង់ទីប៊ីយ៉ូទីក (AMR) នៅក្នុងតំបន់

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងសុខាភិបាលលោកស្រី ឱ វណ្ណឌីន ឱ្យដឹងថាកម្ពុជាប្ដេជ្ញាទប់ស្កាត់ភាពស៊ាំនៃមេរោគ ដោយថាការកើនឡើងនៃការប្រើប្រាស់ថ្នាំអង់ទីប៊ីយ៉ូទីកសម្រាប់ព្យាបាលជម្ងឺកូវីដ-១៩ ដោយគ្មានវេជ្ជបញ្ជាត្រឹមត្រូវនៅតែបន្តកើតមាន។

លោក សុខ ផល៖ កម្លាំងពលកម្មក្នុងល្បែងស៊ីសងខុសច្បាប់មានចន្លោះ ៨ទៅ ១០ម៉ឺននាក់

ព្រះសីហនុ៖ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារបង្ក្រាបបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទនៅទូទាំងប្រទេសលោក សុខ ផល បានប៉ាន់ប្រមាណថាកម្លាំងពលកម្មក្នុងល្បែងស៊ីសងខុសច្បាប់នៅកម្ពុជាអាចមានរហូតដល់១០ម៉ឺននាក់…

Update: សង្គ្រោះមនុស្សបានម្នាក់ទៀត និងរកឃើញសពអណ្តែតទឹកម្នាក់ ក្នុងចំណោមជនជាតិចិនសរុប ៤១នាក់

ព្រះសីហនុ៖ នៅវេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ កម្លាំង សង្គ្រោះ បាន រក ឃើញ ជនជាតិចិតដែលលិចទូក ១នាក់ និង សាកសពអណ្ដែតទឹកជាស្ត្រីម្នាក់។

រដ្ឋមន្ត្រីសាធារណការ ថ្លែងសុំទោសពលរដ្ឋដែលមិនអាចធ្វើផ្លូវជាតិលេខ៣ ពីកំពតទៅវាលរេញបានជាប់ល្អ

ព្រះសីហនុ៖ រដ្ឋមន្ត្រីសាធារណការនិងដឹកជញ្ជូន ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថាបានថ្លែងសុំទោសប្រជាពលរដ្ឋ ជាពិសេសអ្នកដែលប្រើប្រាស់ផ្លូវជាតិលេខ៣ ពីកំពតទៅវាលរេញ ដែលមានចំងាយជាង ២០គីឡូ ដែលក្រសួងសាធារណការមិនអាចសាងសង់ផ្លូវនេះឱ្យជាប់បានដោយសារស្ថានភាពដីនៅតំបន់មិនអំណោយផលសម្រាប់ផ្លូវធម្មតា។

រដ្ឋមន្ត្រីសាធារណការបញ្ជាក់ថានឹងមិនបោះបង់ផ្លូវជាតិលេខ៤ចោលនោះទេ

ព្រះសីហនុ៖ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងថាបើទោះបីពេលនេះផ្លូវល្បឿនលឿនត្រូវបានសាងសង់រួចនឹងអាចដាក់ដំណើរការក្នុងឆាប់ខាងមុខក្ដី តែដំណើរការនៃការជួសជុលអភិវឌ្ឍន៍ផ្លូវជាតិលេខ៤នឹងត្រូវបន្តដដែល។

រដ្ឋមន្ត្រីយុត្តិធម៌ចូលរួមក្នុងពិធីប្រកាសសាលដីកាសំណុំរឿង ខៀវ សំផន នៅសាលាក្ដីខ្មែរក្រហម

ភ្នំពេញ៖ រដ្ឋមន្ត្រីយុត្តិធម៌ កើត រិទ្ធ បានអញ្ជើញចូលរួមក្នុងពិធីប្រកាសសាលដីកាស្ថាពរលើសំណុំរឿង ០០២/០២ របស់អង្គជំនុំជម្រះតុលាការកំពូល នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ពាក់ព័ន្ធនឹងជនជាប់ចោទ…

ប្រធានរដ្ឋសភាជូនពរប្រជាពលរដ្ឋជួបតែសេចក្ដីសុខចម្រើនក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

កំពង់ចាម៖ ប្រធានរដ្ឋសភា សម្ដេចពញាចក្រី ហេង សំរិន ព្រមទាំងក្រុមគ្រួសារ និងសមាជិកសមាជិកាសភាជាតិ បានប្រារព្ធពិធីកាន់បិណ្ឌទី១៣ នៅវត្តថ្កូវ ស្ថិតក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្នុំ នាព្រឹកថ្ងៃទី២៣ ខែកញ្ញានេះ។

ប្រាក់របបសន្តិសុខសង្គមនិងប្រាក់ឧបត្ថម្ភក្នុងពិធីបុណ្យភ្ជុំបិណ្ឌនឹងចាប់បើកជូននិវត្តជន

ភ្នំពេញ៖ បេឡាជាតិបានឲ្យដឹងថា ប្រាក់គោលនយោបាយសន្តិសុខសង្គម និងប្រាក់ឧបត្ថម្ភក្នុងពិធីបុណ្យភ្ជុំបិណ្ឌ នឹងត្រូវបើកជូននិវត្តជន និងជនបាត់បង់សម្បទាវិជ្ជាជីវៈ ចាប់ពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅនេះ។

ក្រុមសង្គ្រោះកំពុងបន្តស្វែងរកជនជាតិចិន ២៣នាក់ដែលជួបគ្រោះថ្នាក់លិចទូកកណ្ដាលសមុទ្រក្នុងខេត្តព្រះសីហនុ

ព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងថា រហូតមកដល់ពេលនេះក្រុមសង្គ្រោះបានបន្តប្រតិបត្តិការសង្គ្រោះជនជាតិចិនដែលរងគ្រោះក្នុងហេតុការលិចទូកកាលពីម្សិលមិញនៅក្នុងដែនទឹកខេត្តព្រះសីហនុ។

រដ្ឋមន្ត្រីសាធារណការចុះពិនិត្យបច្ចេកទេសផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ទាំងយប់ដើម្បីឱ្យប្រាកដពីស្ដង់ដារសុវត្ថិភាព

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានដឹកនាំក្រុមការងារចុះពិនិត្យលក្ខណៈបច្ចេកទេសផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុក្នុងពេលយប់ដើម្បីឱ្យប្រាកដពីការរៀបចំស្ដង់ដារសុវត្ថិភាព…

ពលរដ្ឋនាំគ្នាចាកចេញពីភ្នំពេញដើម្បីទៅជួបជុំគ្រួសារក្នុងពិធីបុណ្យភ្ជុំ

ភ្នំពេញ៖ ពលរដ្ឋជាច្រើនពាន់នាក់បាននាំគ្នាធ្វើដំណើរចេញពីរាជធានីភ្នំពេញឆ្ពោះទៅស្រុកកំណើតរៀងខ្លួនដើម្បីជួបជុំគ្រួសារក្នុងពិធីបុណ្យភ្ជុំបិណ្ឌ។

នាយករដ្ឋមន្ត្រី៖ ប្រជាពលរដ្ឋអាចធ្វើដំណើរតាមរថយន្តក្រុងសាធារណៈដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី២៣នេះ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២នេះ គឺជាថ្ងៃទី១ នៃការចាប់ផ្ដើមដំណើរការសេវារថយន្តក្រុងសាធារណៈ ដែលរៀបចំឡើងដោយសាលារាជធានីភ្នំពេញ ដោយឥតគិតថ្លៃសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរទៅកាន់ស្រុកកំណើត…

ព្រះតេជគុណ ជួន កក្កដា ប្រើការអប់រំវិជ្ជមានក្នុងការបណ្ដុះបណ្ដាលលោកនេន

តាកែវ៖ អគ្គនាយកព្រះធម្មវិជ្ជា សាលាវត្តប្រាសាទនាងខ្មៅ ព្រះតេជគុណ ជួន កក្កដា ត្រូវបានមហាជនស្គាល់នឹងកោតសរសើរចំពោះការទេសនាដ៏ប៉ិនប្រសព្វរបស់ព្រះអង្គ។ ជាទូទៅពេលព្រះអង្គចេញទេសនាម្ដងៗ ពុទ្ធបរិស័ទដែលមានសុទ្ធាជ្រះថ្លាប្រគេននូវបច្ច័យ…

ប្រធានអាស៊ានអរគុណបង់ក្លាដែសចំពោះការបរិច្ចាគជំនួយវ៉ាក់សាំងដល់ប្រទេសមីយ៉ាន់ម៉ា ចំនួន ១លានដូស

ញ៉ូវយ៉ក៖ នាយករដ្ឋមន្រ្តីនិងជាប្រធានអាស៊ានឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានអរគុណចំពោះបង់ក្លាដែសដែលបានផ្ដល់ជាជំនួយវ៉ាក់សាំងកូវីដ-១៩ ចំនួន ១លានដូសដល់ប្រទេសមីយ៉ាន់ម៉ា។

ទីបំផុតយុត្តិធម៌ដែល សម្ដេចតេជោ ចង់ស្វែងរកជូនប្រជាជនកម្ពុជាត្រូវបានរកឃើញហើយ

ញ៉ូវយ៉ក៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងប្រាប់អគ្គលេខាធិការអង្គការសហប្រជាជាតិថារយៈពេល ៤៣ឆ្នាំនៃការរង់ចាំយុត្តិធម៌គឺបានទទួលហើយនៅថ្ងៃនេះ។ យុត្តិធម៌ដែលសម្ដេចរង់ចាំនោះគឺការកាត់ទោសមេដឹកនាំរបបប្រល័យពូជសាសន៍ខ្មែរក្រហម…

លិចទូកជនជាតិចិនជាច្រើននាក់ កណ្តាលសមុទ្រខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ (ព័ត៌មានបឋម) មានករណីទូកមួយគ្រឿងដែលមានមនុស្សជិះច្រើននាក់ជាជនជាតិចិន បានលិចនៅក្នុងលម្ហសមុទ្រនៅចន្លោះពយសារឺ និងកោះតាង វេលាម៉ោងជិត៤ល្ងាច ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ។

នាយករដ្ឋមន្ត្រីនឹងឡើងថ្លែងក្នុងមហាសន្និបាតអង្គការសហប្រជាជាតិនៅព្រឹកថ្ងៃទី២៣ ខែកញ្ញា

ញ៉ូវយ៉ក៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញឡើងថ្លែងការណ៍នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ នៅក្នុងមហាសន្និបាតលើកទី៧៧ នៃអង្គការសហប្រជាជាតិ។

នាយករដ្ឋមន្ត្រីចាប់ផ្ដើមជួបជាមួយមន្ត្រីជាន់ខ្ពស់ UN នឹងចុះហត្ថលេខាលើក្រាំងមាសអង្គការសហប្រជាជាតិ

ញ៉ូវយ៉ក៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ចាប់ផ្ដើមដំណើរទស្សនកិច្ចរបស់សម្ដេចនៅអង្គការសហប្រជាជាតិ ដោយជួបជាមួយនឹងមន្ត្រីជាន់ខ្ពស់នៃអង្គការនេះ រួមទាំងចុះហត្ថលេខាលើក្រាំងមាសអង្គការសហប្រជាជាតិផងដែរ។

ជប៉ុនសង្ឃឹមថាបន្ទាប់ពីបិទបញ្ចប់ដំណើរក្ដីខ្មែរក្រហមនឹងរួមចំណែកដល់ការពង្រឹងនីតិរដ្ឋ

តូក្យូ៖ រដ្ឋមន្ត្រីការបរទេសជប៉ុន លោក ហាយ៉ាស៊ី យូស៊ីម៉ាសា បានគាំទ្រចំពោះការប្រកាសសាលដីកាដាក់ពន្ធនាគារលោក ខៀវ សំផន ឱ្យជាប់ពន្ធនាគារមួយជីវិត និងបានសំដែងនូវការគោរពចំពោះអ្នកដែលបានចូលរួមក្នុងដំណើរការជម្រះក្ដីនេះ។