ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

ព័ត៌មានជាតិ

ក្រសួងសាធារណការបានបញ្ជាឱ្យក្រុមហ៊ុនផ្លូវល្បឿនលឿនដកចេញនូវស្លាកសញ្ញាមួយចំនួនចេញ

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថាក្រសួងបានបញ្ជាឱ្យក្រុមហ៊ុនសាងសង់ផ្លូវល្បឿនលឿនដកចេញនូវស្លាកសញ្ញាចរាចរណ៍មួយចំនួន ក្រោយរងការរិះគន់ពីប្រជាពលរដ្ឋលើបណ្ដាញសង្គម។

នាយករដ្ឋមន្រ្តីកម្ពុជាបានផ្ដល់នូវគន្លឹះមួយចំនួនសម្រាប់ការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមខាងមុខនេះ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់ការលើកទឹកចិត្តដល់ចំណុចគន្លឹះមួយចំនួន ដើម្បីរួមចំណែកដល់ការលើកកម្ពស់វិស័យកីឡា ក៏ដូចជាត្រៀមខ្លួនឱ្យបានល្អក្នុងការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣…

នាយករដ្ឋមន្រ្តីកម្ពុជាថ្លែងថា កីឡាករក្នុងតំបន់អាស៊ីអាគ្នេយ៍ទន់ខ្សោយ ប៉ុន្តែផ្នែកសីលធម៌មិនត្រូវទន់ខ្សោយទេ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានលើកជាយោបល់នៅក្នុងពិធីបើកមហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) លើកទី៤១ ដែលធ្វើនៅសណ្ឋាគារសុខា ភ្នំពេញនាព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ថា ប្រទេសក្នុងអាស៊ីអាគ្នេយ៍គួរតែនាំគ្នាពិនិត្យមើលថាតើហេតុអ្វីបានជាកីឡាក្នុងអាស៊ីនៅមានភាពទន់ខ្សោយ?

ប្រធានក្រុមប្រឹក្សាអូឡាំពិកអាស៊ីវាយតម្លៃខ្ពស់ចំពោះការដឹកនាំប្រទេសរបស់រាជរដ្ឋាភិបាលកម្ពុជា

ភ្នំពេញ៖ ប្រធានស្ដីទីក្រុមប្រឹក្សាអូឡាំពិកអាស៊ី លោក Raja Randhir Singh បានធ្វើការវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជាក្នុងការដឹកនាំប្រទេសឱ្យមានការអភិវឌ្ឍរីកចម្រើនជាពិសេសការរៀបចំកីឡាដ្ឋានជាតិល្អមួយសម្រាប់ការប្រកួតកីឡាស៊ីហ្គេមនាពេលខាងមុខនេះ។

ភ្លៀងនឹងបន្តធ្លាក់ពេញមួយផ្ទៃប្រទេសក្នុងមួយសប្តាហ៍ទៀត

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ឲ្យដឹងថា ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ ភ្លៀងនឹងបន្តធ្លាក់ពេញមួយផ្ទៃប្រទេសតែម្តង ដោយលាយឡំនឹងផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ផងដែរ។

កាន់តែងាយស្រួលក្នុងការទស្សនាទូរទស្សន៍ EAC News ជាមួយ Smart TV

ភ្នំពេញ៖ ពេលនេះលោកអ្នកអាចទស្សនាទូរទស្សន៍ EAC News គ្រប់ទីកន្លែងសម្រាប់ទូរទស្សន៍ទំនើប (Smart TV) របស់លោកអ្នកបានហើយ ដោយគ្រាន់តែចូលទៅ Google PlayStore ក្នុងទូរទស្សន៍ រួចវាយពាក្យ EAC TV លោកអ្នកនឹងឃើញ App…

ទស្សនាការផ្សាយផ្ទាល់: នាយករដ្ឋមន្ត្រីអញ្ជើញបើកមហាសន្និបាត ក្រុមប្រឹក្សាអូឡាំពិកអាស៊ីលើកទី៤១

ទស្សនាការផ្សាយផ្ទាល់: នាយករដ្ឋមន្ត្រីអញ្ជើញបើកមហាសន្និបាត ក្រុមប្រឹក្សាអូឡាំពិកអាស៊ីលើកទី៤១

អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជាចែករំលែកចំណេះដឹង បទពិសោធន៍សម្រាប់សមាជិកា

សៀមរាប៖ អគ្គស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជា លោកស្រី ពេជ ចន្ទមុន្នី បានចែករំលែកចំណេះដឹងបទពិសោធន៍ ចំនួន ៤ចំណុចជូនដល់សមាជិកា និងយុវតីដែលបានចូលរួមក្នុងកម្មវិធី “ជួបនឹងបងស្រីឆ្នេីម”។ ចំណុចទាំងបួននោះគឺ ១-ធ្វើអ្វី…

ស.ស.យ.ក. នឹងរៀបចំកម្មវិធី «សមាធិរលឹកដួងព្រះវិញ្ញាណក្ខន្ធ» ព្រះបរមរតនកោដ្ឋនៅថ្ងៃទី១៥ ខែតុលា ខាងមុខ

ភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) នឹងរៀបចំកម្មវិធី «សមាធិរលឹកដួងព្រះវិញ្ញាណក្ខន្ធ» នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ នៅសួនច្បារខាងមុខព្រះបរមរាជវាំង។

ពលរដ្ឋដែលចោលសំរាមក្នុងទន្លេ នឹងប្រឈមផាកពិន័យចាប់ពី ២ម៉ឺនរៀលដល់ ៤សែនរៀល

ភ្នំពេញ៖ អនុប្រធានមន្ទីរបរិស្ថានរាជធានីភ្នំពេញលោក កែន ផាន នាថ្ងៃទី២ ខែតុលា ឆ្នាំ២០២២ បានហៅបុរសម្នាក់ដែលបានទម្លាក់សំរាមចូលក្នុងទឹកទន្លេចតុមុខ មកណែនាំ និងអប់រំឲ្យបញ្ឈប់ចោលសំរាមនៅក្នុងទន្លេ និងនៅតាមទីសាធារណៈ។

ក្រសួងសាធារណការថា ចរាចរណ៍យានយន្តលើផ្លូវល្បឿនលឿននៅថ្ងៃទីពីរកើនឡើង ៦០% បើធៀបនឹងថ្ងៃបើកដំបូង

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន ឱ្យដឹងថា កំណើនយានយន្តដែលបានធ្វើចរាចរណ៍ លើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នៅថ្ងៃទីពីរមានការកើនឡើង ៦០% បើធៀបនឹងតួលេខថ្ងៃទីមួយកន្លងទៅ។

រាជរដ្ឋាភិបាលលែងឲ្យអ្នកដំណើរមកពីក្រៅប្រទេសបង្ហាញបណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ពេលមកដល់កម្ពុជា

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដកនូវលក្ខខណ្ឌដែលឲ្យអ្នកដំណើរមកពីបរទេសតាមច្រកផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ត្រូវបង្ហាញបណ្ណ ឬវិញ្ញាបនបត្រចាក់វ៉ាក់សាំងកូវីដ-១៩ ពេលមកដល់កម្ពុជា។

មនុស្សជាង ១ពាន់នាក់ចូលរួមរត់កម្សាន្តដើម្បីអបអរសាទរដំណើរឆ្ពោះទៅការប្រកួតកីឡាអាស៊ីលើកទី១៩ និងមហាសន្និបាត…

ភ្នំពេញ៖ ម្សិលមិញនេះ មនុស្សប្រមាណ ១ពាន់នាក់បានចូលរួមរត់កម្សាន្តដើម្បីអបអរសាទរមហាសន្និបាត OCA លើកទី៤១នៅកម្ពុជា ក៏ដូចជាដំណើរឆ្ពោះទៅព្រឹត្តិការណ៍ 19th Asian Games Hangzhou 2022 នៅប្រទេសចិនខាងមុខនេះ។

យោធិន២រូបដែលបានពលីជួយក្មេងលង់ទឹក ត្រូវបានដំឡើងឋានន្តរសក្តិជាអនុសេនីយ៍ឯក

ភ្នំពេញ៖ យោធិនចំនួន ២រូបដែលបានស្លាប់ក្នុងបេសកម្មជួយសង្រ្គោះក្មេងប្រុសចំនួន ២រូបនៅចំណុចអាងអង្ក្រង ឃុំគោគមន ស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ត្រូវបាននាយឧត្តមសេនីយ៍ វង្ស…

ទស្សនាការផ្សាយឡើងវិញ: នាយករដ្ឋមន្ត្រីអញ្ជើញក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា

ទស្សនាការផ្សាយឡើងវិញ: នាយករដ្ឋមន្ត្រីអញ្ជើញក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា

ព្រះមហាក្សត្រកោតសរសើរប្រធានរដ្ឋសភាដែលដឹកនាំការងារអនុម័តច្បាប់នានាប្រកបដោយសង្គតិភាព

ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានមានព្រះបន្ទូលកោតសរសើរដល់ប្រធានរដ្ឋសភា និងថ្នាក់ដឹកនាំក្នុងរដ្ឋសភា ដែលបានបំពេញភារកិច្ចដឹកនាំស្ថាប័ននីតិប្បញ្ញត្តិលើការងារអនុម័តច្បាប់នានាឲ្យមានភាពប្រទាក់ក្រឡាគ្នាទៅនឹងបរិយាកាសនយោបាយ…

ក្រសួងថា យានយន្តជិត ៩ពាន់គ្រឿងបានធ្វើចរាចរណ៍លើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ គិតត្រឹម ថ្ងៃបើកសាកល្បងដំបូង

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន ឱ្យដឹងថា យានយន្តប្រមាណជិត ៩ពាន់គ្រឿងបានចេញធ្វើដំណើរលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នាថ្ងៃទីមួយ នៃការបើកដំណើរការសាកល្បង ក្នុងនោះមានទាំងអ្នកដំណើរកម្សាន្តលក្ខណៈគ្រួសារ…

សាំងបន្តចុះថ្លៃ ១០០រៀល ខណៈប្រេងម៉ាស៊ូតចុះ ១៥០រៀល

ភ្នំពេញ៖ តម្លៃប្រេងសាំងនឹងបន្តចុះថ្លៃបន្ថែមទៀត ដោយសាំងធម្មតាបន្តចុះនៅត្រឹម ៤ ២៥០រៀល ក្នុងមួយលីត្រ ពោលចុះថ្លៃចំនួន ១០០រៀល ខណៈប្រេងម៉ាស៊ូតក៏បន្តចុះថ្លៃមកត្រឹម ៤ ៧០០រៀលក្នុងមួយលីត្រផងដែរ ពោលចុះថ្លៃ ១៥០រៀលក្នុងមួយលីត្រ។

នាយករដ្ឋមន្ត្រីលើកទឹកចិត្តឲ្យរឹបអូសទ្រព្យសម្បត្តិអ្នកដែលញុះញង់មិនឲ្យពលរដ្ឋសងលុយធនាគារ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានសម្តែងការហួសចិត្តចំពោះក្រុមមួយចំនួនដែលបង្កើតឲ្យមានចលនាជំរុញឲ្យពលរដ្ឋកុំសងលុយធនាគារ ហើយទុកឲ្យធនាគាររឹបអូសទ្រព្យសម្បតិ្តតែម្តងទៅ។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ឧបត្ថម្ភថវិកាជូនគ្រួសារសពយោធិន ២រូប ដែលបានពលីជីវិតដើម្បីជួយសង្គ្រោះក្មេងប្រុសលង់ទឹក…

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានឧបត្ថម្ភថវិកាជូនគ្រួសារសពយោធិន ២រូប ដែលបានពលីជីវិតដើម្បីជួយសង្គ្រោះក្មេងប្រុសលង់ទឹក ២នាក់ ក្នុងមួយគ្រួសារសពទទួលបានថវិកាចំនួន…

សម្តេចតេជោថ្លែងថា ចំណេះដឹងគឺជាទ្រព្យសម្បតិ្តដែលនៅជាប់ខ្លួនបានរយៈពេលវែង

ភ្នំពេញ៖ ក្នុងពិធីប្រគល់សញ្ញាបត្រ ជូនដល់និស្សិតនៃវិទ្យាស្ថានវ៉ាន់ដាជាង ៣ពាន់នាក់ នាព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានថ្លៃងថា ទោះបីឪពុកម្តាយចែកទ្រព្យសម្បត្តិឲ្យកូនៗ វាមិនស្ថិតនៅគង់វង្សដូចការផ្តល់ឱកាសឲ្យកូនៗទទួលបានចំណេះដឹងឡើយ។

សម្ដេចតេជោ ថាមិនអាចឲ្យតំបន់អង្គរត្រូវបានដកចេញពីបេតិកភណ្ឌពិភពលោកនោះទេ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា សម្ដេចនឹងមិនឲ្យតំបន់អង្គរត្រូវបានដកចេញពីសម្បត្តិបេតិកភណ្ឌពិភពលោកនោះទេ។

សម្ដេចតេជោ ថាភាពជោគជ័យនៃការយកឈ្នះជំងឺកូវីដ-១៩ ធ្វើឲ្យកម្ពុជាត្រឡប់មកកាន់ភាពសប្បាយរីករាយវិញ

(Updated) ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានរំលឹកអំពីការសម្រេចមិនឲ្យមានការរៀបចំពិធីបុណ្យភ្ជុំបិណ្ឌកាលពីឆ្នាំ២០២១ ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលការណ៍នេះបានធ្វើឱ្យកម្ពុជាអាចយកឈ្នះសមរភូមិកូវីដ-១៩…

ទស្សនាការផ្សាយផ្ទាល់: នាយករដ្ឋមន្ត្រីអញ្ជើញក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា

ទស្សនាការផ្សាយផ្ទាល់: នាយករដ្ឋមន្ត្រីអញ្ជើញក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា

រថយន្តជាច្រើនបន្តកន្ទុយគ្នាបើកលើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ

ភ្នំពេញ៖ រថយន្តជាច្រើនបានបន្តកន្ទុយគ្នាធ្វើដំណើរចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ខេត្តព្រះសីហនុ តាមផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ព្រឹកថ្ងៃសៅរ៍ ទី១ ខែតុលានេះ។

នាយករដ្ឋមន្ត្រីបញ្ជាក់ថាវត្តទាំង៣៥នៅតំបន់អង្គរនឹងមិនត្រូវរុះរើនោះទេ

សៀមរាប៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា វត្តទាំង៣៥ ដែលមាននៅតំបន់រមណីយដ្ឋានអង្គរនឹងត្រូវរក្សាទុកនៅដដែល តែស្នើកុំឱ្យសាងសង់ចេតិយបន្ថែម។

នាយករដ្ឋមន្ត្រីសម្រេចឱ្យពលរដ្ឋដែលផ្លាស់ទីលំនៅមកភូមិរុនតាឯកទាំងអស់ឱ្យទទួលបណ្ណក្រីក្រកម្រិត១ទាំងអស់

សៀមរាប៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសម្រេចឱ្យពលរដ្ឋដែលផ្លាស់ទីលំនៅមកភូមិរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាបទាំងអស់ឱ្យទទួលបានបណ្ណក្រីក្រកម្រិត១ទាំងអស់ដោយមិនចាំបាច់គិតពីស្ថានភាពជីវភាព…

នាយករដ្ឋមន្ត្រីបញ្ជាក់ជំហរមិនគាំទ្រការកាត់យកដីអ៊ុយក្រែនទៅរុស្ស៊ី

សៀមរាប៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាមិនគាំទ្ររួមទាំងប្រឆាំងការកាត់ផ្ដាច់ទឹកដី និងការប្រើប្រាស់កម្លាំង ឬគំរាមប្រើកម្លាំងឈ្លានពានអ្នកដទៃ ហើយករណីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន…

ទស្សនាការផ្សាយផ្ទាល់: នាយករដ្ឋមន្ត្រីបន្តជួបសំណេះសំណាលជាមួយពលរដ្ឋដែលទទួលសំណងផ្លាស់ទីលំនៅពីតំបន់អង្គរមកភូមិរុនតាឯក…

ទស្សនាការផ្សាយផ្ទាល់: នាយករដ្ឋមន្ត្រីបន្តជួបសំណេះសំណាលជាមួយពលរដ្ឋដែលទទួលសំណងផ្លាស់ទីលំនៅពីតំបន់អង្គរមកភូមិរុនតាឯក

បវរកញ្ញាពិភពលោកម្ពុជាអរគុណមាតាបិតាចំពោះការប្រៀនប្រដៅនិងគាំទ្រដល់នាង

មានដើមកំណើតនិងធំធាត់នៅខេត្តក្រចេះ សារី សុវត្តី បានផ្លាស់មករស់នៅទីក្រុងភ្នំពេញ បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យក្នុងឆ្នាំ២០១៥។ វត្តីត្រូវបានឪពុកម្ដាយរបស់នាងអប់រំទូន្មានក៏ដូចជា បណ្ដុះបណ្ដាលឱ្យនាងស្រឡាញ់ការសិក្សា…

ជាងពីរទសវត្សរ៍កម្ពុជាស្ថិតក្នុងចំណោមប្រទេស មានកំណើនសេដ្ឋកិច្ចលឿនជាងគេក្នុងសកលលោក

ស្វាយរៀង៖ លោក ហ៊ុន ម៉ាណែត ឱ្យដឹងថា គិតត្រឹមប្រមាណជាងពីរទសវត្សរ៍ចុងក្រោយនេះ កម្ពុជាបានក្លាយជាគោលដៅសំខាន់មួយនៃការវិនិយោគផ្ទាល់ពីបរទេស (FDI) ដែលនាំឱ្យកម្ពុជាស្ថិតក្នុងចំណោមប្រទេស មានកំណើនសេដ្ឋកិច្ចលឿនជាងគេនៅក្នុងសកលលោក។

រដ្ឋាភិបាលវាយតម្លៃខ្ពស់ចំពោះការបណ្ដាក់ទុនរបស់ក្រុមហ៊ុន Medtecs Manhattan Group នៅកម្ពុជា

ស្វាយរៀង៖ លោក ហ៊ុន ម៉ាណែត បានធ្វើការវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន Medtecs Manhattan Group ក្នុងការសម្រេចចិត្តបណ្ដាក់ទុនសាងសង់

វិធានការសំខាន់២ដែលកម្ពុជានឹងយកមកអនុវត្តដើម្បីទាក់ទាញអ្នកវិនិយោគបរទេស

ស្វាយរៀង៖ តាមប្រសាសន៍លោក ហ៊ុន ម៉ាណែត ឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានកាសំខាន់ចំនួន ២បន្ថែមទៀត ចំពោះការនាំចេញ ក៏ដូចជាការទាក់ទាញការវិនិយោគផ្ទាល់បរទេស ជាពិសេសមកកាន់តំបន់សេដ្ឋកិច្ចពិសេស។

ករណីលិចទូកនៅព្រះសីហនុជាករណីមនុស្សឆ្លងដែនដោយខុសច្បាប់ខណៈជនសង្ស័យត្រូវបញ្ជូនទៅតុលាការ

ខេត្តព្រះសីហនុ៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃឱ្យដឹងថាករណីលិចទូកនៅខេត្តព្រះសីហនុ មានជាប់ពាក់ព័ន្ធនឹងករណីនាំមនុស្សឆ្លងដែនដោយខុសច្បាប់ពីប្រទេសចិនចូលកម្ពុជា ខណៈជនសង្ស័យ ៦នាក់ ត្រូវបានបញ្ជូនទៅតុលាការ។

សម្ដេចតេជោ៖ នឿយកាយតែសប្បាយចិត្តព្រោះបានធ្វើការបំរើជាតិនិងប្រជាជន

សៀមរាប៖ ពាក្យថា «នឿយកាយតែសប្បាយចិត្តព្រោះបានធ្វើការបំរើជាតិនិងប្រជាជន» គឺជាពាក្យដែលនាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានលើកឡើងបន្ទាប់ពីសម្ដេចធ្វើដំណើរមកដល់ខេត្តសៀមរាបព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២នេះ។

លោក គន់ គីម ចុះពិនិត្យមេីលស្ថានភាពទឹកជំនន់ដោយសារទឹកភ្លៀងនៅឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ លោកទេសរដ្ឋមន្ត្រី គន់ គីម អំពាវនាវឱ្យ អាជ្ញាធរគ្រប់ខេត្តក្រុងទូទាំងប្រទេស ដោយឡែកខេត្តតាមព្រំប្រទល់ដែលកំពុងប្រឈមនឹងទឹកជំនន់ ពិសេសខេត្តបន្ទាយមាន ជ័យ ត្រូវយកចិត្តទុកដាក់ តាមដានឱ្យជាប់ជាប្រចាំអំពីស្ថានភាពធាតុអាកាសអាចប្រែប្រួល…

កាន់តែងាយស្រួលក្នុងការទស្សនាទូរទស្សន៍ EAC News ជាមួយ Smart TV

ភ្នំពេញ៖ ពេលនេះលោកអ្នកអាចទស្សនាទូរទស្សន៍ EAC News គ្រប់ទីកន្លែងសម្រាប់ទូរទស្សន៍ទំនើប (Smart TV) របស់លោកអ្នកបានហើយ ដោយគ្រាន់តែចូលទៅ Google PlayStore ក្នុងទូរទស្សន៍ រួចវាយពាក្យ EAC TV លោកអ្នកនឹងឃើញ App…

តារាងពន្ធថ្មី អ្នកមានប្រាក់បៀវត្សចាប់ពី ១លាន ៥សែនចុះនឹងត្រូវរួចពន្ធ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន ទើបតែចុះហត្ថលេខាលើតារាងភាគនៃប្រាក់ចំណូលជាប់ពន្ធប្រចាំឆ្នាំ និងតារាងភាគនៃប្រាក់បៀវត្សជាប់ពន្ធប្រចាំខែដែលបានកំណត់តម្លើងអត្រារួចពន្ធ ២លានក្នុងមួយឆ្នាំសម្រាប់ចំណូលរបស់អ្នករកស៉ី…

ទស្សនាការផ្សាយឡើងវិញ: ព្រះមហាក្សត្រយាងនិវត្តន៍មាតុប្រទេសវិញបន្ទាប់ពីពិនិត្យព្រះរាជសុខភាពនៅប្រទេសចិន

ទស្សនាការផ្សាយឡើងវិញ: ព្រះមហាក្សត្រយាងនិវត្តន៍មាតុប្រទេសវិញបន្ទាប់ពីពិនិត្យព្រះរាជសុខភាពនៅប្រទេសចិន

ទស្សនាការផ្សាយឡើងវិញ: នាយករដ្ឋមន្ត្រីអញ្ជើញជាអធិបតីក្នុងវេទិកាអន្តរសាសនាប្រឆាំងការជួញដូរមនុស្សលើកទី៦

ទស្សនាការផ្សាយឡើងវិញ: នាយករដ្ឋមន្ត្រីអញ្ជើញជាអធិបតីក្នុងវេទិកាអន្តរសាសនាប្រឆាំងការជួញដូរមនុស្សលើកទី៦

ទស្សនាការផ្សាយផ្ទាល់: ព្រះមហាក្សត្រយាងនិវត្តន៍មាតុប្រទេសវិញបន្ទាប់ពីពិនិត្យព្រះរាជសុខភាពនៅប្រទេសចិន

ទស្សនាការផ្សាយផ្ទាល់: ព្រះមហាក្សត្រយាងនិវត្តន៍មាតុប្រទេសវិញបន្ទាប់ពីពិនិត្យព្រះរាជសុខភាពនៅប្រទេសចិន

ក្រសួងធនធានទឹកអំពាវនាវឱ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ខណៈទឹកអាងទន្លេមេគង្គនឹងហក់ឡើងប៉ុន្មានថ្ងៃខាងមុខ

ភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុនិយមបានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ខណៈកម្ពុជាអាចប្រឈមនឹងគ្រោះទឹកជំនន់ដោយសារទឹកទន្លេមេគង្គនឹងមានការហក់ឡើងក្នុងរយៈពេល៣-៥ថ្ងៃខាងមុខនេះ។

ព្រះមហាក្សត្រយាងនិវត្តន៍មាតុប្រទេសវិញបន្ទាប់ពីពិនិត្យព្រះរាជសុខភាពនៅប្រទេសចិន

ភ្នំពេញ៖ ព្រះមហាក្សត្រកម្ពុជា ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី និងសម្ដេចព្រះមហាក្សត្រិយ៍ ព្រះវររាជមាតាជាតិខ្មែរ បានយាងដល់រាជធានីភ្នំពេញវិញហើយនៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះ…

នាយករដ្ឋមន្ត្រីជំរុញការប្រុងប្រយ័ត្នចំពោះអ្នកពូកែផ្នែកបច្ចេកវិទ្យាក្លាយជាអ្នកបម្រើនៃឧក្រិដ្ឋជន

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានជំរុញឲ្យមានការប្រុងប្រយ័ត្ន ចំពោះអ្នកដែលមានចំណេះដឹងលើប្រព័ន្ធបច្ចេកវិទ្យា និងគីមី បែរជាក្លាយជាអ្នកបម្រើនៃឧក្រិដ្ឋជនទៅវិញ។

ទស្សនាការផ្សាយផ្ទាល់: នាយករដ្ឋមន្ត្រីអញ្ជើញជាអធិបតីក្នុងវេទិកាអន្តរសាសនាប្រឆាំងការជួញដូរមនុស្សលើកទី៦

ទស្សនាការផ្សាយផ្ទាល់: នាយករដ្ឋមន្ត្រីអញ្ជើញជាអធិបតីក្នុងវេទិកាអន្តរសាសនាប្រឆាំងការជួញដូរមនុស្សលើកទី៦

លោក ហ៊ុន ម៉ាណែត៖ ជោគជ័យធំកើតពីការបូករួមផ្សំចូលគ្នានៃជោគជ័យតូចៗជាច្រើន

កំពង់ចាម៖ អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទ និងជាមេបញ្ជាការទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានរម្លឹកដល់និស្សិតដែលបានបញ្ចប់ការសិក្សាទាំងអស់ថា ជោគជ័យធំអាចសម្រេចបានគឺត្រូវមានមានជោគជ័យតូចៗជាច្រើនរួមផ្សំគ្នា។

សម្ដេចតេជោជាគំរូនៃការមិនបោះបង់ចោលមិត្តភ័ក្រក្នុងគ្រាលំបាក

ភ្នំពេញ៖ ជំនួយការនាយករដ្ឋមន្ត្រីលោក កៅ គឹមហួន បានថ្លែងក្នុងសន្នីសិទកាសែតអំពីដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ទៅក្រៅប្រទេស៨ថ្ងៃមកនេះថា សម្ដេចគឺជាគំរូមួយដែលមិនបោះបង់ចោលមិត្តភ័ក្រក្នុងគ្រាលំបាក។ ការលើកឡើងនេះគឺបន្ទាប់ពីសម្ដេចតេជោបានជួបជាមួយមេដឹកនាំគុយបា…

ទស្សនាការផ្សាយឡើងវិញ: នាយករដ្ឋមន្ត្រីត្រលប់ដល់មាតុភូមិវិញបន្ទាប់ពីបញ្ចប់បេសកម្ម៣ប្រទេសដែលមានចំងាយរាប់ម៉ឺនគីឡូម៉ែត្រ…

ទស្សនាការផ្សាយឡើងវិញ: នាយករដ្ឋមន្ត្រីត្រលប់ដល់មាតុភូមិវិញបន្ទាប់ពីបញ្ចប់បេសកម្ម៣ប្រទេសដែលមានចំងាយរាប់ម៉ឺនគីឡូម៉ែត្រ

ក្រសួងសាធារណការចុះណែនាំ និងស្វែងរកដំណោះស្រាយជូនពលរដ្ឋដែលមានបញ្ហាជាមួយផ្លូវល្បឿនលឿន

ភ្នំពេញ-ព្រះសីហនុ៖ អនុរដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន លោក ស៊ឹង សុគង់ បានដឹកនាំមន្រ្តីជំនាញ និងតំណាងក្រុមហ៊ុនផ្លូវល្បឿនលឿនចុះពិនិត្យទីតាំងមួយចំនួនដែលពលរដ្ឋមានបញ្ហាជាមួយផ្លូវល្បឿនលឿន ដោយបានណែនាំ…

នាយករដ្ឋមន្រ្តីបានវិលត្រឡប់មកកាន់មាតុប្រទេសវិញដោយសុវត្ថិភាពនៅរសៀលថ្ងៃនេះ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានត្រលប់មកដល់មាតុភូមិវិញដោយសុវត្ថិភាពនៅរសៀលថ្ងៃពុធនេះ បន្ទាប់ពីបញ្ចប់បេសកម្ម ៣ប្រទេសរួមមានសហរដ្ឋអារិក ប្រទេសគុយបា និងប្រទេសជប៉ុន ដែលមានចំងាយរាប់ម៉ឺនគីឡូម៉ែត្រ។

រដ្ឋមន្រ្តីក្រសួងវប្បធម៌កោតសរសើរចំពោះវីរភាពនិងជីវិតតស៊ូពីកុមារភាពរបស់ សម្ដេចតេជោ ដែលគួរយកគំរូតាម

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈបង្ហាញការកោតសរសើរចំពោះជីវិតតស៊ូនិងវីរៈភាពពីកុមារភាពរបស់លោកនាយករដ្ឋមន្ត្រី តាមរយៈភាពយន្តចម្រៀង "ជីវិតក្មេងវត្ត" ដោយថា ក្មេងជំនាន់ក្រោយគួរយកជាគំរូ។

ទស្សនាការផ្សាយផ្ទាល់: នាយករដ្ឋមន្ត្រីត្រលប់ដល់មាតុភូមិវិញបន្ទាប់ពីបញ្ចប់បេសកម្ម៣ប្រទេសដែលមានចំងាយរាប់ម៉ឺនគីឡូម៉ែត្រ

ទស្សនាការផ្សាយផ្ទាល់: នាយករដ្ឋមន្ត្រីត្រលប់ដល់មាតុភូមិវិញបន្ទាប់ពីបញ្ចប់បេសកម្ម៣ប្រទេសដែលមានចំងាយរាប់ម៉ឺនគីឡូម៉ែត្រ

កាន់តែងាយស្រួលក្នុងការទស្សនាទូរទស្សន៍ EAC News ជាមួយ Smart TV

ភ្នំពេញ៖ ពេលនេះលោកអ្នកអាចទស្សនាទូរទស្សន៍ EAC News គ្រប់ទីកន្លែងសម្រាប់ទូរទស្សន៍ទំនើប (Smart TV) របស់លោកអ្នកបានហើយ ដោយគ្រាន់តែចូលទៅ Google PlayStore ក្នុងទូរទស្សន៍ រួចវាយពាក្យ EAC TV លោកអ្នកនឹងឃើញ App…