ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សង្គម

លោក គួច ចំរើន ពញ្ញាក់អារម្មណ៍ពលរដ្ឋយកចិត្តទុកដាក់ចំពោះឥរិយាបទបោះចោលសំរាមតាមរយៈការសរសេរផ្ទាល់ដៃ

ព្រះសីហនុ៖ តាមរយៈការសរសេរខ្លីតែមានអត្ថន័យគ្រប់គ្រាន់បញ្ជាក់អំពីទុក្ខលំបាករបស់ក្រុមការងារពាក់ព័ន្ធទាំងអស់ដែលបំពេញការងារជាអ្នកប្រមូលសំរាមនៅខេត្តព្រះសីហនុ នាថ្ងៃទី១១ ខែមករា ឆ្នាំ២០២២នេះ លោកអភិបាលខេត្តព្រះសីហនុ…

មន្ត្រីដោះមីន៣នាក់ និងពលរដ្ឋម្នាក់ ស្លាប់ដោយសារគ្រាប់មីននៅខេត្តព្រះវិហារ

ព្រះវិហារ៖ បុគ្គលិកកំទេចគ្រាប់របស់អង្គការដោះមីនកម្ពុជា (CSHD) ចំនួន ៣នាក់ និងប្រជាពលរដ្ឋម្នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការផ្ទុះគ្រាប់មីន ពីរករណីខុសពីគ្នា នាភូមិសែនតេជះ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ…

តុលាការចោទប្រកាន់និងឃុំខ្លួនអ្នកកាសែត៣នាក់ ពាក់ព័ន្ធនឹងការញុះញង់ពលរដ្ឋឱ្យតវ៉ាទាមទារដីព្រៃលិចទឹកបឹងទន្លេសាបនៅកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ មនុស្សចំនួន៥នាក់ក្នុងនោះមានអ្នកកាសែតចំនួន៣នាក់ ត្រូវបានតុលាការខេត្តកំពង់ឆ្នាំងចោទប្រកាន់និងឃុំខ្លួនពាក់ព័ន្ធនឹងការញុះញង់ឱ្យពលរដ្ឋតវ៉ាទាមទារដីព្រៃលិចទឹកតំបន់៣ ក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

នគរបាលរាជធានីភ្នំពេញរឹបអូសគ្រឿងញៀនជិត២០០គីឡូក្រាមនិងឃាត់ខ្លួនជនសង្ស័យម្នាក់

ភ្នំពេញ៖ កម្លាំងជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវវឃាត់ខ្លួនជនសង្ស័យម្នាក់និងគ្រឿងញៀនសរុបចំនួន ១៨១គីឡូនិង៣៧០ក្រាម។

កម្ពុជាបន្តចុះត្រជាក់ចំនួន ៧ថ្ងៃទៀត

ភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុនិយម ឱ្យដឹងថា ឥទ្ធិពលទ្រនុងសម្ពាធខ្ពស់ (ចិន) នឹងមានឥទ្ធិពលលើកម្ពុជាចំនួន ៧ថ្ងៃបន្តទៀតចាប់ពីថ្ងៃទី៥ រហូតដល់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ ដែលធ្វើសីតុណ្ហភាពជាមធ្យមចន្លោះពី២០ ទៅ៣៣អង្សាសេ។

បុរសម្នាក់បើករថយន្តសេរីទំនើបស្លាកលេខ «កម្ពុជា OUFIEYOU» បុករះ ហើយគំរាមប្រើប្រាស់ហិង្សា រួចបើករថយន្តចេញទៅយ៉ាងគឃ្លើន

ភ្នំពេញ៖ ស្នូរសំលេងលាន់លឺដូចផ្ទុះគ្រាប់បែកបានធ្វើឱ្យមានការភ្ញាក់ផ្អើលទាំងកណ្តាលអាធ្រាត ក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយបុរសម្នាក់បើករថយន្តសេរីទំនើបម៉ាក Lexus RX200T ស្លាកលេខ «កម្ពុជា OUFIEYOU»…

សម្ដេចតេជោ ប្រកាសខិតខំប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរឡើងវិញបន្ទាប់ពីផ្អាកអស់២ឆ្នាំ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថាកម្ពុជានឹងខិតខំប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរឡើងវិញនៅឆ្នាំ២០២២នេះ បន្ទាប់ពីកម្ពុជាជោគជ័យក្នុងការចាក់វ៉ាក់សាំងជូនពលរដ្ឋគោលដៅ និងការបើកប្រទេសឡើងវិញ…

អភិបាលខេត្តបន្ទាយមានជ័យ បញ្ជាដល់សមត្ថកិច្ចខេត្តពេលចាប់បានករណីពលករឆ្លងដែនខុសច្បាប់ត្រូវតាមរកមេខ្យល់ឱ្យឃើញ

បន្ទាយមានជ័យ៖ អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មាធិកាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត លោក អ៊ុំ រាត្រី ជម្រុញដល់កម្លាំងសមត្ថកិច្ចដែលឈរជើងតាមបន្ទាត់ព្រំដែនរួមគ្នាទប់ស្កាត់សកម្មភាពលួចឆ្លងដែនដោយខុសច្បាប់…

ទាហានថៃបញ្ជូនពលករខ្មែរជាង ២០០នាក់ត្រឡប់មកកម្ពុជាវិញ

បាត់ដំបង៖ ពលករខ្មែរជាង ២០០នាក់ត្រូវបានទាហានថៃបញ្ជូនត្រឡប់មកស្រុកកំណើតវិញក្រោយពិនិត្យឃើញថាបានលួចឆ្លងដែនដោយខុសច្បាប់។

លោក ឯម ច័ន្ទមករា ប្រកាសបរិច្ចាកប្រាក់ខែ ១លានរៀលរាល់ខែជួយដល់សមាគមតន្ត្រីសំនៀងជនពិការដែលកំពុងជួបការលំបាក

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា បានសម្រេចបរិច្ចាកប្រាក់ខែរបស់លោកចំនួន ១លានរៀលក្នុងមួយខែ រហូតដល់ដំណាច់ឆ្នាំ២០២៣ ដើម្បីជួយដល់សមាគមតន្ត្រីសំនៀងជនពិការដែលកំពុងជួបការលំបាក។

សម្ដេចក្រឡាហោម បញ្ជាឱ្យថតសំឡេងការប្រើប្រាស់ទូរស័ព្ទក្នុងពន្ធនាគារដើម្បីធានាសុវត្ថិភាពសាធារណៈ

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង បានបញ្ជាទៅអគ្គនាយកដ្ឋានពន្ធនាគារមិនអនុញ្ញាតឱ្យប្រើប្រាស់ទូរស័ព្ទក្នុងពន្ធនាគារឡើយ តែអាចអនុញ្ញាតបានដោយមានការយកចិត្តទុកដាក់ និងថតសំឡេងទុកដើម្បីធានាសុវត្ថិភាព។

លោក វិល្លាម គ័ង ថាការសម្រេចចិត្តប្លន់គឺដោយសារខ្វះខាតលុយនិងជ្រេញអំណួតរបស់អ្នកមាន

ភ្នំពេញ៖ ប្រធានគណបក្សខ្មែរក្រោកលោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅវីល្លាម គ័ង បានសារភាពថាលោកបានរៀបគម្រោងប្លន់ចំនួន២ដងរួចហើយតែលើកទីមួយមិនបានសម្រេចទើបតែបានសម្រេចនៅលើកទី២នេះ។ លោកថាមូលហេតុដែលរៀបគម្រោងប្លន់គឺដោយសារលោកខ្វះខាតលុយកាក់ជំពាក់បំណុលគេជុំទិស…

មន្ត្រីចុះផ្អាកអាជីវកម្មកែច្នៃរថយន្តខុសបច្ចេកទេស០២កន្លែងនៅក្រុងបាត់ដំបង

បាត់ដំបង៖ គណៈកម្មការត្រួតពិនិត្យយានយន្តកែច្នៃខុសបទដ្ឋានបច្ចេកទេសខេត្តបាត់ដំបងបានចុះធ្វើកិច្ចសន្យាផ្អាកអាជីវកម្មយានដ្ឋានកែច្នៃរថយន្តខុសបច្ចេកទេស០២កន្លែងនៅក្រុងបាត់ដំបង បន្ទាប់ពីរកឃើញថាយានដ្ឋានទាំងពីរខាងលើប្រកបអាជីវកម្មកែច្នៃចង្កូតឡានដោយគ្មានច្បាប់អនុញ្ញាត។

ទំនិញខូចគុណភាពជាង៦តោនត្រូវបានមន្ត្រីការពារអ្នកប្រើប្រាស់ខេត្តបន្ទាយមានជ័យប្រមូលកម្ទេចចោល

បន្ទាយមានជ័យ៖ ទំនិញខូចគុណភាពជាង៦តោន ត្រូវបានមន្ត្រីសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្តបន្ទាយមានជ័យ(ក.ប.ប ) ដុតកម្ទេចចោលនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ នៅក្រុងប៉ោយប៉ែត។

សមត្ថកិច្ចបញ្ជូនជនជាតិថៃចំនួន២៥នាក់ទៅប្រទេសកំណើតវិញពាក់ពន្ធ័លួចឆ្លងដែនមកធ្វើការខុសច្បាប់នៅកម្ពុជា

បន្ទាយមានជ័យ៖ សមត្ថកិច្ចកម្ពុជាបញ្ជូនជនជាតិថៃប្រុស-ស្រី ចំនួន២៥នាក់ទៅប្រទេសកំណើតវិញ កាលពីរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ ក្រោយរកឃើញថា ពួកគេបានលួចឆ្លងដែនមកស្នាក់នៅនិងធ្វើការខុសច្បាប់នៅក្នុងប្រទេសកម្ពុជា។

សាលារាជធានីភ្នំពេញអំពាវនាវដល់កម្មករក្រុមហ៊ុនណាហ្គាវើលបញ្ឈប់ការតវ៉ាខណៈដំណោះស្រាយនឹងបន្តនៅថ្ងៃស្អែកទៀត

ភ្នំពេញ៖ សាលារាជធានីភ្នំពេញបានសម្រេចឱ្យសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុន ណាហ្គាវើល រៀបចំបញ្ជីឈ្មោះកម្មករនិយោជិតដែលមានបញ្ហាជាមួយក្រុមហ៊ុនចំនួន៣៦៥ដើម្បីស្រង់យកអ្នកដែលទាមទារសំណង និងអ្នកដែលចង់ត្រឡប់ចូលទៅធ្វើការវិញ

BREAKING NEWS: ឃាត់ខ្លួនមនុស្ស១២នាក់សង្ស័យពាក់ព័ន្ធនឹងសកម្មភាពប្លន់ឧកញ៉ា អ៊ាន សៀវម៉ី កាលពីថ្ងៃទី១៩ ខែធ្នូ…

ភ្នំពេញ៖ មនុស្សចំនួន១២នាក់ ក្នុងនោះស្រី៣នាក់ដែលសង្ស័យមានជាប់ពាក់ព័ន្ធនឹងអំពើប្លន់ឧកញ៉ា អ៊ាន សៀវម៉ី កាលពីថ្ងសទី១៩ ខែធ្នូ ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញចុះបង្ក្រាបនិងឃាត់ខ្លួនបាននាយប់ថ្ងៃទី២០ ខែធ្នូ…

សមត្ថកិច្ចចាប់ខ្លួនជនជាតិចិននិងវៀតណាម២នាក់ពាក់ព័ន្ធនឹងករណីសម្លាប់មនុស្សនៅខេត្តព្រះសីហនុ

ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់និងស្ត្រីវៀតណាមម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចតាមចាប់ខ្លួនបាននៅរាជធានីភ្នំពេញ កាលពីថ្ងៃត្រង់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ពាក់ព័ន្ធនឹងករណីឃាតកម្មបាញ់សម្លាប់ជនជាតិចិនម្នាក់នៅក្នុងខេត្តព្រះសីហនុកាលពីដើមខែធ្នូ។

ពលរដ្ឋសំណូមពរអាជ្ញាធរចុះពិនិត្យអាជីវកម្មដឹកដីមួយកន្លែងក្នុងខេត្តបាត់ដំបងដែលធ្វើឱ្យប៉ះពាល់ដល់សណ្ឋាប់ធ្នាប់សាធារណៈ

បាត់ដំបង៖ សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានអោយដឹងថា អាជីវកម្មដឹកជញ្ជូនអាចម៌ដីលក់របស់ក្រុមហ៊ុន លាភ រីណា នៅចំណុចភូមិអូរមុនី ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង កំពុងជីកកកាយដីដែលមានជម្រៅជ្រៅ ព្រមទាំងបើកបរដឹកដីមិនគ្របបង្កការភ័យខ្លាចនិងធ្វើអោយប៉ះពាល់ទៅដល់សណ្តាប់ធ្នាប់សាធារណៈ។

ចោរ៤នាក់បន្លំខ្លួនធ្វើជាសមត្ថកិច្ចចូលប្លន់ឧកញ៉ាម្នាក់យកលុយនិងគ្រឿងអលង្ការបានជាង៩លានដុល្លារ

ភ្នំពេញ៖ ឧកញ៉ា អ៊ាន សៀវម៉ី ត្រូវបានចោរប្រដាប់អាវុធ៤នាក់បន្លំខ្លួនជាសមត្ថកិច្ចអនុវត្តសាលដីកាផ្ទង់ប្លន់យកលុយនឹងគ្រឿងអលង្ការសរុបជាទឹកប្រាប់ជាង៩លានដុល្លារអាមេរិក នៅព្រឹកម៉ោងប្រមាណ១០និង៣០នាទី ថ្ងៃទី១៩ ខែធ្នូ…

ជនសង្ស័យជួញដូរគ្រឿងញៀនជាជនជាតិចិនម្នាក់ស្លាប់ក្នុងករណីបង្ក្រាបឧក្រិដ្ឋកម្មគ្រឿងញៀនជាង១តោននៅ ខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ តាមសេចក្ដីរាយការណ៍បឋមឱ្យដឹងថា ជនជាតិចិនតៃវ៉ាន់ដែលគេសង្ស័យជាឈ្មូញជូញដូរគ្រឿងញៀនម្នាក់បានស្លាប់ និង២នាក់ទៀតត្រូវបានចាប់ខ្លួន ក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀនដ៏ធំបំផុតប្រចាំឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវជាតិលេខ៤ទៅ…

សមត្ថកិច្ចខេត្តបាត់ដំបង កំពុងតាមចាប់ខ្លួនបុរសម្នាក់ក្រោយស្រវឹងស្រាបាញ់រះបង្អើលពលរដ្ឋ

បាត់ដំបង៖ សមត្ថកិច្ចស្រុកសំឡូត ខេត្តបាត់ដំបង កំពុងតាមរកបុរសម្នាក់ឈ្នោះ សុខ គង់ អាយុ៥៤ឆ្នាំ ដែលបានប្រើប្រាស់អាវុធខុសច្បាប់បាញ់រះបង្អើលពលរដ្ឋកាលពីថ្ងៃទី៦ ខែធ្នូកន្លងទៅ។

សមត្ថកិច្ចកំពុងស្វែងរកឃាតកបាញ់សម្លាប់បុរសជនជាតិចិនម្នាក់នៅខេត្តព្រះសីហនុ

ព្រះសីហនុ៖ សមត្ថកិច្ចបានឲ្យដឹងថាកំពុងស៊ើបអង្កេត និងស្វែងរកឃាតករបាញ់សម្លាប់បុរសជនជាតិចិនម្នាក់នៅក្នុងបន្ទប់ផ្ទះជួល នៅក្នុងបុរីBlue Sky ក្នុងភូមិ៥ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីវេលាម៉ោង ៣និង៣០នាទី…

សមត្ថកិច្ចឃាត់ខ្លួនយុវជនម្នាក់ដែលជេរប្រមាថសមត្ថកិច្ច នគរបាលរាជធានីភ្នំពេញកាលពីម្សិលមិញ

ភ្នំពេញ៖ យុវជនម្នាក់ដែលជេរប្រមាថ និងដេញវាយនគរបាលចរាចរណ៍នៅចំណុចស្ពានអាកាសស្ទឹងមានជ័យកាលពីម្សិលមិញត្រូវសមត្ថកិច្ចឃាត់ខ្លួនយកមកសួរនាំវិញបន្ទាប់ពីមានបញ្ជាពីអគ្គស្នងការនគរបាលជាតិលោក នេត សាវឿន។

សមត្ថកិច្ចកម្ពុជាបញ្ជូនពលរដ្ឋថៃ១០៣នាក់ទៅថៃវិញ

បន្ទាយមានជ័យ៖ ពលរដ្ឋថៃចំនួន១០៣នាក់ដែលរស់នៅក្នុងទឹកដីកម្ពុជាត្រូវបានសមត្ថកិច្ចកម្ពុជាបញ្ជូនទៅឱ្យថៃវិញនៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ម្សិលមិញនៅលើស្ពានមិត្តភាពកម្ពុជា-ថៃនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត។

បញ្ជូនខ្លួនមន្ត្រីយោធានិងស៊ីវិល៧នាក់ទៅតុលាការពាក់ព័ន្ធនឹងការជួញដូរអាវុធខុសច្បាប់នៅបាត់ដំបង

បាត់ដំបង៖ មន្ត្រីក្រសួងមហាផ្ទៃម្នាក់ និងយោធានិងអតីតយោធា៦នាក់ផ្សេងទៀតត្រូវបានសមត្ថកិច្ចខេត្តបាត់ដំបងសម្រេចឃាត់និងបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ក្រោយការស៊ើបអង្កេតនិងសង្ស័យថាបានជួញដូរអាវុធដោយខុសច្បាប់។

អាជ្ញាធរខេត្តបាត់ដំបងសន្យាចុះពិនិត្យដោះស្រាយបញ្ហាអាជីវករផ្សារបឹងឈូកមិនព្រមប្ដូរទៅលក់នៅទីតាំងថ្មី

បាត់ដំបង៖ អភិបាលខេត្តបាត់ដំបងលោក សុខ លូ សម្រេចឱ្យក្រុមការងារចុះទៅពិនិត្យនិងដោះស្រាយបញ្ហានៅផ្សារបឹងឈូកដែលអាជីវករផ្សារតវ៉ាមិនព្រមប្ដូរទីតាំងលក់ទៅផ្សារផ្សេង។

សមត្ថកិច្ចបញ្ជូនជនសង្ស័យ១១នាក់ទៅតុលាការ ករណីផ្ទុះអាវុធនៅក្រុងប៉ោយប៉ែត ដែលបណ្តាលឱ្យមន្រ្តីអាវុធហត្ថរងរបួស

បន្ទាយមានជ័យ ៖ អាវុធហត្ថ ខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យចំនួន១១នាក់ និងវត្ថុតាងទៅតុលាការនៅរសៀលថ្ងៃចន្ទ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ពាក់ព័ន្ធករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស រហូតដល់មានការផ្ទុះអាវុធ…

អាវុធហត្ថខេត្តបន្ទាយមានជ័យចំនួន ៣នាក់រងរបួសក្នុងពេលចុះបង្ក្រាបករណីផ្ទុះអាវុធមួយកន្លែងក្នុងក្រុងប៉ោយប៉ែត…

បន្ទាយមានជ័យ ៖ ជនជាតិថៃមួយក្រុម និងក្រុមកាងជនជាតិថៃ ជាជនជាតិខ្មែរ បានប្រើហិង្សា និងយកកាំភ្លើងបាញ់មកលើកងកម្លាំងអាវុធហត្ថក្នុងពេលកម្លាំងអាវុធហត្ថចុះបង្ក្រាបការអុកឡុករបស់ក្រុមនេះក្នុងហាងផឹកស៉ីមួយកន្លែងក្នុងក្រុងប៉ោយប៉ែតកាលពីម៉ោងប្រមាណ…

ក្លិបកំសាន្តមួយកន្លែងជាប់ព្រំដែនកម្ពុជា-ថៃត្រូវអគ្គីភ័យបំផ្លាញទាំងស្រុងគិតជាទឹកប្រាជាង៥ម៉ឺនដុល្លារ

ប៉ៃលិន៖ ក្លឹបកម្សាន្តយីហោ សែនស៊ី (SENSE) ដែលមានទីតាំងនៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ត្រូវបានអគ្គិភ័យឆាបឆេះ វេលាម៉ោង ៥ និង៤៥នាទី ព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ ត្រូវសង្ស័យថាបណ្ដាលមកពីទុស្សេខ្សែភ្លើង។

សមត្ថកិច្ចខេត្តបាត់ដំបងដុតបំផ្លាញមងជាង៣ម៉ឺនគីឡូក្រាមនិងសម្ភារៈល្មើសជាច្រើនក្រោយពីបង្ក្រាបបាន

ខេត្តបាត់ដំបង ៖ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបានចុះបង្ក្រាបបទល្មើសនេសាទ (ដាក់បរណរវ៉ាវខុសច្បាប់) នៅចំណុចភូមិដូនទ្រី ព្រែកបាក់ស្នរ ត្រណាក់កេះ ក្នុងភូមិសាស្រ្តស្រុកមោងឫស្សី ខេត្តបាត់ដំបង។

ពលករខ្មែរម្នាក់ស្លាប់ដោយសារម៉ាស៊ីនផ្លុំខ្យល់រលត់ខណ:មុជទឹកសមុទ្ររាវរកគ្រុំនៅសមុទ្រថៃ

ពលករខ្មែរម្នាក់បានដាច់ខ្យល់ស្លាប់ក្នុងពេលមុជទឹករកគ្រុំនៅបាតសមុទ្រដែលមានជម្រៅជ្រៅ ស្រាប់តែម៉ាស៉ីនផ្លុំខ្យល់អុកស៊ីសែនដែលនៅលើទូករលត់ ។

នគរបាលខេត្តបន្ទាយមានជ័យ បញ្ជូនជនជាតិថៃ៦៧នាក់ទៅថៃវិញក្រោយរកឃេីញស្នាក់ធ្វើការងារខុសច្បាប់ក្នុងដីខ្មែរ

បន្ទាយមានជ័យ៖ សមត្ថកិច្ចខេត្តបន្ទាយមានជ័យបញ្ជូនជនជាតិថៃចំនួន៦៧នាក់ (ស្រីចំនួន២៤នាក់) ដែលស្នាក់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយខុសច្បាប់ទៅឱ្យថៃវិញនៅស្ពានមិត្តភាពច្រកទ្វារអន្តរជាតិប៉ោយប៉ែត ថ្ងៃទី១៥…

បញ្ជូនខ្លួនស្ត្រីម្នាក់ទៅតុលាការក្រោយអង្កេតឃើញថាធ្វើទារុណកម្មទៅលើកូនចិញ្ចឹមជារៀងរាល់ថ្ងៃ

បាត់ដំបង៖ ស្ដ្រីជាម្ដាយចិញ្ចឹមម្នាក់ឈ្មោះ អ៉ឹង សុគុណធី អាយុ ៥៧ឆ្នាំ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ ពាក់ព័ន្ធនឹងអំពើទារុណកម្មទៅលើកុមារនិងហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសក្រោយពីសមត្ថកិច្ចអង្កេតរយៈពេលជាច្រើនថ្ងៃ។

សមត្ថកិច្ចចាប់បានឈ្មួញគ្រឿងញៀនឆ្លងដែនម្នាក់និងរឹបអូសថ្នាំញៀនបានជាង១៦០គីឡូក្រាម

ភ្នំពេញ៖ ឈ្មួញគ្រឿងញៀនជាជនជាតិកាណាដាម្នាក់ឈ្មោះ FU YONG QING ត្រូវបានសមត្ថកិច្ចប្រឆាំងគ្រឿងញៀនកម្ពុជាចាប់ខ្លួនបាន ជាមួយនឹងថ្នាំញៀនចំនួន១៦៧គីឡូក្រាម កាលពីថ្ងៃទី១០ ខែវិច្ឆិកាម្សិលមិញ។

ឡានសំរាមបុករះម៉ូតូ១គ្រឿង និងរថយន្ត៣គ្រឿងបណ្ដាលឱ្យមនុស្សម្នាក់ស្លាប់ កាលពីម្សិលមិញនៅខេត្តព្រះសីហនុ

ព្រះសីហនុ៖ ស្ត្រីម្នាក់បានស្លាប់ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងបង្កឡើងដោយរថយន្តដឹកសំរាម បុករះម៉ូតូមួយគ្រឿង និង រថយន្ត៣គ្រឿងផ្សេងទៀត នៅវេលាម៉ោង ១៣:៥០នាទី ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ លើកំណាត់ផ្លូវជាតិលេខ៤…

លិចទូកនេសាទមួយគ្រឿង សង្គ្រោះបានមនុស្ស២នាក់ ខណៈម្នាក់ទៀតកំពុងបាត់ខ្លួន

ស្រុកព្រៃនប់៖ មានសេចក្តីរាយការណ៍មកថា វេលាម៉ោង ០៩:៥០នាទីព្រឹក ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ មានករណីទូកនេសាទ ០១គ្រឿង ប្រភេទទូកអូស បានលិច ហើយត្រូវបានជួយ ដោយអ្នកនេសាទដូចគ្នាជួយសង្រ្គោះបានចំនួន០២នាក់ និង…

ពលរដ្ឋប្រទះឃើញអាវុធនិងគ្រាប់ជាច្រើនប្រភេទនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ

បាត់ដំបង៖ នៅរសៀលថ្ងៃទី១២-ខែវិច្ឆិកាឆ្នាំ២០២១នៅចំការតាមបន្ទាត់ព្រំដែនមួយកន្លែងស្ថិតនៅក្នុងភូមិអូររំដួល ឃុំអូររំដួល ស្រុកភ្នំព្រឹកខេត្តបាត់ដំបង ប្រជាពលរដ្ឋបានប្រទះឃើញអាវុធនិងបង់ជាច្រើនប្រភេទនិងបានរាយការណ៍ជូនសមត្ថកិច្ចដើម្បីប្រមូលទុក។

របាយការណ៍ចុងក្រោយពីសមត្ថកិច្ចមនុស្ស៧នាក់ស្លាប់ និង១៨កំពុងសង្គ្រោះបន្ទាប់ពីផឹកអាល់កុលលាយទឹកក្រូច

បន្ទាយមានជ័យ៖ របាយការណ៍ចុងក្រោយពីស្នងការនគរបាលខេត្តបន្ទាយមានជ័យឱ្យដឹងថាមនុស្សចំនួន៧នាក់ស្លាប់ និង១៨នាក់ទៀតកំពុងតែសង្គ្រោះ បន្ទាប់ពីយកអាល់កុលបាញ់ដៃសំរាប់ធ្វើអនាម័យ លាយជាមួយទឹកតែអូអ៊ីឈិ និងទឹកក្រូចផឹកក្នុងពេលធ្វើចត្តាឡីស័កក្នុងមណ្ឌលចត្តាឡីស័កកូបធំ…

ពលករធ្វើចត្តាឡីស័កនៅខេត្តបន្ទាយមានជ័យ ៦នាក់ស្លាប់ដោយសារពុលអាល់កុលលាយទឹកក្រូច

បន្ទាយមានជ័យ៖ មនុស្សចំនួន៦នាក់ស្លាប់ និងជិត២០នាក់ទៀតកំពុងតែសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត បន្ទាប់ពីយកអាល់កុលបាញ់ដៃសំរាប់ធ្វើអនាម័យ លាយជាមួយទឹកតែអូអ៊ីឈិ និងទឹកក្រូចផឹកក្នុងពេលធ្វើចត្តាឡីស័កក្នុងមណ្ឌលចត្តាឡីស័កកូបធំ…

សមត្ថកិច្ចឃាត់ខ្លួនអ្នកនាំផ្លូវម្នាក់ និងពលរដ្ឋខ្មែរចំនួន៣០នាក់ខណៈបម្រុងលួចឆ្លងដែនទៅប្រទសថៃ

បន្ទាយមានជ័យ៖ កម្លាំងសមត្ថិកច្ចតាមបន្ទាត់ព្រំដែន ឃាត់ខ្លួនពលរដ្ឋខ្មែរចំនួន៣០នាក់ ខណៈបម្រុងលួចឆ្លងដែនទៅប្រទេសថៃ កាលវេលាម៉ោង០៧និង៣០នាទីព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១ម្សិលមិញ ត្រង់ចំណុចភូមិឣភិវឌ្ឍន៍…

សមត្ថកិច្ចចុះសួរនាំករណីទារុណកម្មលើកុមារដោយស្ដ្រីជាម្តាយចិញ្ចឹមនៅខេត្តបាត់ដំបង

បាត់ដំបង៖ ព័ត៌មានបឋមពីភ្នាក់ងារ EAC News នៅខេត្តបាត់ដំបង់ឱ្យដឹងថានៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកានេះ កម្លាំងសមត្ថកិច្ចក្រុងបាត់ដំបងបានចុះសួរនាំលើស្ត្រីម្នាក់រស់នៅភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ពាក់ព័ន្ធនឹងការប្រើប្រាស់អំពើហិង្សាលើកូនស្រីចិញ្ចឹមរបស់ខ្លួនដែលមានអាយុ៩ឆ្នាំរហូតមានស្នាមរបួសពេញខ្លួន…

យុវជនម្នាក់ដែលគេសង្ស័យជាពលករខ្មែរត្រូវសត្វដំរីព្រៃជាន់ព្រេចស្លាប់នៅក្នុងទឹកដីថៃ

បាត់ដំបង៖ ប្រភពព័ត៌មានបឋមពីតំបន់ព្រំដែនបានឲ្យដឹងថាយុវជនម្នាក់ដែលគេសង្ស័យថាជាពលករខ្មែរត្រូវសត្វដំរីជាន់ព្រេចបណ្តាលអោយស្លាប់នៅក្នុងទឹកដីថៃនៅវេលារំលងអាធ្រាតឈានចូលថ្ងៃទី ០៩ ខែ វិច្ឆិកា ឆ្នាំ ២០២១ នៅត្រង់កំណាត់ផ្លូវណងខ្លាំ…

ទាហានថៃឃាត់ខ្លួនពលករខ្មែរដែលលួចឆ្លងដែនខុសច្បាប់បានចំនួន៥៥នាក់

បន្ទាយមានជ័យ ៖ ទាហានឈុតខ្មៅថៃ បានឃាត់ខ្លួនពលរដ្ឋខ្មែរ រយៈពេល០២ថ្ងៃជាបន្តបន្ទាប់សរុបចំនួន៥៥ នាក់ (ស្រី១៩នាក់ ) នៅចំណុចភូមិថាប់ភិកណយ ឃុំថាប់ភិកនិងភូមិខៅណយ ឃុំក្លងណាំសៃ ស្រុកអរញ្ញ ខេត្តស្រះកែវ។

កាប់សម្លាប់ប្រពន្ធស្លាប់រួចរត់ទៅចងក.ធ្វើអត្តឃាតខ្លួនឯងខណ:កូនរត់សំងំដេកក្នុងព្រៃពេញមួយយប់

ប៉ៃលិន៖ បុរសម្នាក់បានយកកាំបិទខ្វែវកាប់ទៅលើប្រពន្ធស្ទើដាច់ក.បណ្តាលឲ្យស្លាប់រួចប៉ងសម្លាប់កូនស្រីចុងរបស់ខ្លួនទៀត តែកូនរត់រួច លុះរកកូនមិនឃើញក៍រត់ទៅចងក.សម្លាប់ខ្លួនឯងនៅក្នុងបន្ទប់ទឹកស្លាប់។

សមត្ថកិច្ចកំពុងតាមចាប់ខ្លួនអ្នកទោសហែកគុក៧នាក់នៅស្ទឹងត្រែង

ស្ទឹងត្រែង៖ អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារលោក នុត សវនា បានឱ្យ EAC News ដឹងថាសមត្ថកិច្ចកំពុងតាមចាប់ខ្លួនអ្នកទោសហែកគុកចំនួន៧នាក់ដែលបានវាយកម្ទេចរបងពន្ធនាគារខេត្តស្ទឹងត្រែង ស្ថិតក្នុងភូមិបាចុង សង្កាត់ព្រះបាទ…

សមត្ថកិច្ចខេត្តបន្ទាយមានជ័យដុតបំផ្លាញជ្រូកក្លាស្សេចំនួន ១៦០ក្បាល ដែលនាំចូលដោយខុសច្បាប់ពីប្រទេសថៃ

បន្ទាយមានជ័យ៖ កម្លាំងអន្តរាគមបង្ក្រាបបទល្មើសការិយាល័យបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ សហការជាមួយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យ ចាប់និងដុតបំផ្លាញជ្រូកបង្កកចំនួន១៦០ក្បាលដែលត្រូវបានដឹកជញ្ជូនចេញពីប្រទេសថៃដោយគ្មានលិខិតអនុញ្ញាតត្រឹមត្រូវកាលពីរសៀលថ្ងៃទី៤…

ពលករខ្មែរ៥នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ក្នុងប្រទេសថៃ

បាត់ដំបង៖ ពលករខ្មែរ៥នាក់បានស្លាប់ និង៨នាក់ផ្សេងទៀតរបួសក្នុងហេតុការណ៍រថយន្តបុកទៅនឹងបង្គោលភ្លើងនៅក្នុងប្រទេសថៃ។

អតីតភរិយាលោក កែម ឡី រងការចោទប្រកាន់ថាកំពុងមានស្នេហាជាមួយបុរសដែលមានប្រពន្ធនិងកូនហើយ

ភ្នំពេញ៖ រូបភាពមួយសន្លឹកដែលបានផុសដោយសកម្មជនប្រឆាំងនៅបរទេសឈ្មោះ Chamroeurn Khmer បានបង្ហាញរូបភរិយាលោក កែម ឡី គឺអ្នកស្រី បូរ រចនា ថតជាមួយបុរសម្នាក់ក្នុងរថយន្តជាមួយទឹកមុខរីករាយ និងបានសរសេរថា៖ «នេះគឺរូបអតីតភរិយាលោក…

និយមន័យ និងភាពខុសគ្នារវាង ខារ៉ាអូខេ រង្គសាល ឌីស្គូតែក និងបៀរហ្គាឌិន

ភ្នំពេញ៖ ថ្វីត្បិតតែរាជរដ្ឋាភិបាលប្រកាសបើកប្រទេសឡើងវិញលើគ្រប់វិស័យកាលពីថ្ងៃទី១ ខែវិច្ឆិកាក៏ដោយ ក៏ប៉ុន្ដែដើម្បីបន្តទប់ស្កាត់ ក៏ដូចជាកាត់បន្ថយហានិភ័យទៅលើអាជីវកម្មដែលមានហានិភ័យខ្ពស់រដ្ឋបាលរាជធានី-ខេត្ត នៅតែបន្តហាមឃាត់អាជីវកម្មដែលមានហានិភ័យខ្ពស់ដដែល។…

ទាហានថៃឃាត់ខ្លួនពលរដ្ឋខ្មែរ៥៣នាក់ដែលលួចឆ្លងដែនដោយខុសច្បាប់

បន្ទាយមានជ័យ៖ ទាហានថៃឃាត់ខ្លួនពលរដ្ឋខ្មែរចំនួន៥៣នាក់ លួចឆ្លងដែនដោយខុសច្បាប់ទៅប្រទេសថៃ កាលវេលាម៉ោង០៥ទាបភ្លឺថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅក្នុងឃុំផានស៊ឹក ស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ។