ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សង្គម

ទាហានថៃចាប់បញ្ជូនពលករខ្មែរជិត ៣០០នាក់បន្ថែមទៀតមកកាន់ស្រុកកំណើត

បាត់ដំបង៖ ពលករខ្មែរជិត ៣០០នាក់ត្រូវបានទាហានថៃចាប់បញ្ជូនប្រគល់ត្រឡប់មកស្រុកកំណើតវិញក្រោយរកឃើញថាពួកគេលួចឆ្លងដែនដោយគ្នានច្បាប់អនុញ្ញាត។ ពួកគេត្រូវបានបញ្ជូនមកកម្ពុជាវិញតាមច្រកព្រំដែនអូរអន្លក់ ក្នុងខេត្តបាត់ដំបង។

បទយកការណ៍៖ គ្រួសារមានពិការភាពមួយនៅខេត្តតាកែវតស៊ូធ្វើកសិកម្មរហូតទទួលបានជោគជ័យ

តាកែវ៖ គ្រួសារមួយនៅខេត្តតាកែវ ដែលមានពិការភាពទាំងប្ដីនិងប្រពន្ធបានទទួលជោគជ័យនៅក្នុងវិស័យកសិកម្មតាមរយៈការដាំដុះបន្លែសុវត្ថិភាព និងការចែករំលែកចំណេះទៅកាន់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដែលបានផ្លាស់ប្ដូរពីការរើសអើងជនមានពិការភាពឱ្យទៅជាគ្រួសារគំរូមួយនៅក្នុងសហគមន៍។…

រដ្ឋបាលរាជធានីភ្នំពេញពុំអនុញ្ញាតឱ្យលេងបាញ់ទឹក ជះទឹក ឬបាតម្ស៉ៅនាឱកាសចូលឆ្នាំថ្មីខាងមុខ

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានជូនដំណឹងដល់ប្រជាពលរដ្ឋដែលរស់នៅរាជធានីភ្នំពេញទាំងអស់ថាក្នុងអំឡុងពេលចូលឆ្នាំប្រពៃណីជាតិខ្មែរចាប់ពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី១៦ ខែមេសា ខាងមុខ រដ្ឋបាលរាជធានីភ្នំពេញពុំអនុញ្ញាតឱ្យមានការលេងបាញ់ទឹក…

ភ្លៀងលាយឡំខ្យល់កន្ត្រាក់បានបំផ្លាញលំនៅដ្ឋានពលរដ្ឋជាង ៤០ខ្នងនៅ០២ស្រុកផ្សេងគ្នាក្នុងខេត្តបាត់ដំបង

បាត់ដំបង៖ កាលពីល្ងាចថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ ភូមិសាស្ត្រមួយចំនួនក្នុងខេត្តបាត់ដំបងមានភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់បានបក់បោកបំផ្លាញលំនៅដ្ឋានរបស់ប្រជាពលរដ្ឋអស់ចំនួន ៤៥ខ្នងនៅក្នុងស្រុក ២ផ្សេងគ្នា។

ប្រជាពលរដ្ឋប្រមាណ ៣០០នាក់នាំគ្នាបិទផ្លូវតវ៉ាឱ្យអាជ្ញាធរដកថ្មសងខាងផ្លូវចេញ បន្ទាប់ពីរថយន្តធុនធំដឹកកសិផលបើកបរចេញចូលមិនបាន

បាត់ដំបង៖ ប្រជាពលរដ្ឋប្រមាណ ៣០០នាក់ បាននាំគ្នាយកត្រាក់ទ័រទៅបិទផ្លូវតវ៉ា ដើម្បីឱ្យអាជ្ញាធរសម្រួលបើកផ្លូវធំទូលាយដូចមុនឡើងវិញខណ:អាជ្ញាធរបានយកដុំថ្មទៅដាក់នៅសងខាងផ្លូវ ចំនួន៤ ទៅ៥កន្លែងមិនឱ្យរថយន្តធុនធំ បើកបរដឹកកសិផលទៅមកដូចមុន។

រន្ទះបាញ់មនុស្សស្លាប់និងរបួសជាច្រើននាក់នៅស្រុករុក្ខគីរី ខេត្តបាត់ដំបង

បាត់ដំបង៖ មនុស្សម្នាក់បានស្លាប់ភ្លាមៗ និង ៣នាក់ផ្សេងទៀតរងរបួសក្នុងហេតុការណ៍ភ្លៀងធ្លាក់លាយឡំនឹងបាតុភូតផ្គររន្ទះបាញ់កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិមុខរាហ៍១ ឃុំមុខរាហ៍…

យុវជនមួយក្រុមជិះម៉ូតូវ៉ាជែងរថយន្តមិនប្រយ័ត្នរអិលចូលក្រោមរថយន្តស្លាប់

ព្រះសីហនុ៖ យុវជនម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ ២គ្រឿង នៅវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ នៅលើផ្លូវជាតិលេខ៤ ម្តុំលើចំណោតអូរត្រាវ ស្ថិតក្នុងសង្កាត់១…

សាលារាជធានីភ្នំពេញថាសកម្មភាពតវ៉ារបស់បាតុករណាហ្គាវើលមិនមែនជាកូដកម្មទេ និងអំពាវនាវឲ្យបញ្ឈប់ជាបន្ទាន់

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានលើកឡើងថាសកម្មភាពតវ៉ាដែលលើកបដា ប្រើឧង្ឃោសនាសព្ទចល័ត ស្រែកទាមទារ នៅតាមដងផ្លូវសាធារណៈ ចិញ្ចើមផ្លូវ សួនច្បារសាធារណៈ និងទីសាធារណៈមិនមែនជាសកម្មភាពនៃការធ្វើកូដកម្មនៅទេ និងអំពាវនាវឱ្យបញ្ឈប់សកម្មភាពនេះជាបន្ទាន់។

កំពុងបើកសុខៗស្រាប់តែរថយន្តឆ្លងចរន្តភ្លើងឆេះសន្ធោសន្ធៅតែសំណាងល្អអ្នកជិះចុះទាន់

បាត់ដំបង៖ សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ៩ និង១០នាទីព្រឹកមានករណីឆេះរថយន្ត ១គ្រឿង មូលហេតុឆ្លងចរន្តខ្សែភ្លើង នៅត្រង់ចំណុចលើផ្លូវជាតិ៥៧A ស្ថិតក្នុងភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល…

ជនជាតិចិនតៃវ៉ាន់៣នាក់ត្រូវចាប់ខ្លួនពាក់ព័ន្ធនឹងគ្រឿងញៀនជិត៦០០គីឡូក្រាម

ភ្នំពេញ-ព្រះសីហនុ៖ ជនជាតិចិន៣នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានជាបន្តបន្ទាប់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ពាក់ព័ន្ធនឹងគ្រឿងញៀនជិត ៦០០គីឡូក្រាមបំរ៉ុងនាំចេញតាមផ្លូវសមុទ្រទៅប្រទេសទី៣។

បញ្ជូនជនជាតិ៣នាក់ទៅសាលាដំបូងរាជធានីភ្នំពេញពាក់ព័ន្ធនឹងគ្រឿងញៀនជាង១០០គីឡូ

ភ្នំពេញ៖ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ ម៉ោង៨និង១៥នាទីយប់ សហការកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលដោយ ព្រះរាជអាជ្ញារង លោក…

សមត្ថកិច្ចបញ្ជូនជនជាតិវៀតណាម ៣នាក់ដែលឆ្លងដែនខុសច្បាប់ចូលកម្ពុជាពីថៃទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍

បាត់ដំបង៖ ជនជាតិវៀតណាមប្រុសស្រីចំនួន ៣នាក់ត្រូវបាននគរបាលផែនជំនាញអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងរៀបចំបែបបទបញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃដើម្បីអនុវត្តតាមនីតិវិធី ក្រោយពួកគេបន្លំខ្លួនឆ្លងដែនដោយខុសច្បាប់ពីប្រទេសថៃចូលមកប្រទេសកម្ពុជា។

ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុថាករណីចងកនៅក្រៅអាគារជាន់ទី៦នៅឆាយណាថោនជាការធ្វើអត្តឃាត

ព្រះសីហនុ៖ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានច្រានចោលព័ត៌មានដែលមានការផ្សព្វផ្សាយថាជនជាតិចិនសម្លាប់សន្ដិសុខខ្មែរ រួចចងកទម្លាក់មកក្រៅអាគារជាន់ទី៦នៅតំបន់ឆាយណាថោន ដោយថាជាព័ត៌មានមិនពិត និងបំពុលសង្គម។

អាវុធហត្ថខេត្តព្រះសីហនុបញ្ជូនជនជាតិរៀតណាមននិងខ្មែរ ៣នាក់ពាក់ព័ន្ធបទល្មើសគ្រឿងញៀនទៅសាលាដំបូងខេត្ត

ខេត្តព្រះសីហនុ៖ នាយការិយាលយ័ប្រឆាំងគ្រឿងញៀននៃកងរាជអាវុធហត្ថខេត្តព្រះសីហនុ លោកវរសេនីយ៍ត្រី ឡុង គឹមហួរ បានឱ្យដឹងថាជនសង្ស័យចំនួន ៣នាក់ (ស្រី០២) ត្រូវបានកសាងសំណុំរឿងបញ្ជួនទៅសាលាដំបូងខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១៦…

សមត្ថកិច្ចដកហូតសាច់ជ្រូកខូចគុណភាពប្រមាណ ៦០០គីឡូក្រាមដែលលួចនាំចូលពីប្រទេសថៃ

បាត់ដំបង៖ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកកំរៀង សហការជាមួយកម្លាំងនគរបាលការពារព្រំដែនគោក បានធ្វើការបង្ក្រាបឃាត់រថយន្ត ១គ្រឿងដកហូតសាច់ជ្រូកខូចគុណភាព ចម្រុះប្រមាណ ៦០០គីឡូក្រាម ខណៈដែលឈ្មួញលួចនាំចូលពីប្រទេសថៃ។

រាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញម្នាក់រងការចោទប្រកាន់ថាបានប្រើប្រាស់ហិង្សាក្នុងគ្រួសារ

ភ្នំពេញ៖ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញលោក ម៉ុត ដារ៉ា ត្រូវបានក្រុមគ្រួសារចោទប្រកាន់ថាបានប្រើហិង្សា និងគំរាមសម្លាប់ថែមទៀត។

ស្នងការខេត្តបន្ទាយមានជ័យណែនាំមន្ត្រីទប់ស្កាត់ឱ្យបាននូវបទល្មើសគ្រឿងញៀន

បន្ទាយមានជ័យ៖ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានណែនាំដល់គ្រប់ស្រុក-ក្រុងដែលជាប់នឹងព្រំដែនកម្ពុជា-ថៃ ពិសេសតាមច្រករបៀងដែលងាយនឹងមានការលួចនាំចេញ-ចូលនូវទំនិញមិនស្របច្បាប់រួមទាំងពលករលួចឆ្លងដែនខុសច្បាប់…

អាវុធហត្ថខេត្តព្រះសីហនុបញ្ជូនមនុស្ស ១៥នាក់ទៅសាលាដំបូងខេត្តពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់ថ្នាំញៀន

ព្រះសីហនុ៖ ជនជាប់សង្ស័យចំនួន ១៥នាក់ត្រូវបានកងរាជអាវុធហត្ថខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២នេះ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ក្រោយបញ្ចប់នីតីវិធីសាកសួរដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់ថ្នាំញៀន។

អាជ្ញាធរថៃបន្តចាប់បញ្ជូនពលករខ្មែរជាង ១០០នាក់មកកាន់ស្រុកកំណើតវិញ

បាត់ដំបង៖ ពលករខ្មែរជាង១០០នាក់បន្ថែមទៀតត្រូវបានសមត្ថកិច្ចថៃចាប់បញ្ជូនប្រគល់មកអោយកម្ពុជាវិញតាមច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង។

កុមារម្នាក់បានស្លាប់ខណ:ដេញគោជាន់មីនផ្ទុះក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង

បាត់ដំបង៖ កុមារាម្នាក់បានស្លាប់ជាមួយនិងសត្វគោមួយក្បាលខណៈលោកដើរដេញគោជាន់ប៉ះលើមីនតោនបណ្តាលអោយផ្ទុះក្នុងភូមិព្រៃទទឹង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង កាលពីថ្ងៃទី៨ ខែមីនា។

កាប់ប្រពន្ធស្លាប់ចំថ្ងៃ៨មីនា ព្រោះខឹងមិនយកចិត្តទុកដាក់លើខ្លួន

សៀមរាប៖ បុរសជាប្ដីម្នាក់បានយកកាំបិតកាប់ប្រពន្ធដាច់កស្លាប់នៅក្នុងផ្ទះក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២។ មូលហេតុនៃការសម្លាប់ដោយសារខឹងប្រពន្ធមិនយកចិត្តទុកដាក់លើខ្លួន។

សមត្ថកិច្ចបំបែកសំណុំរឿងឃាតកម្មសម្លាប់ស្ត្រីជនជាតិចិនម្នាក់ នៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ និងចាប់ខ្លួនជនសង្សយ័ជាឃាតករ…

ខេត្តព្រះសីហនុ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបំបែកសំណុំរឿងឃាតកម្មសម្លាប់ស្ត្រីជនជាតិចិនម្នាក់ នៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ និងឈានទៅចាប់ខ្លួនជនសង្ស័យជាឃាតករម្នាក់នៅយប់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២។

បន្តរកឃើញពលករខ្មែរ ៩នាក់ វិជ្ជមានជំងឺកូវីដ-១៩ ក្នុងចំណោមពលករជាង ៣០០នាក់ ដែលថៃបញ្ជូនមកកម្ពុជា

បាត់ដំបង: ពលករខ្មែរប្រុសស្រីចំនួន ៩នាក់ត្រូវបានក្រុមគ្រូពេទ្យតេស្តរហ័សរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ក្នុងចំណោមពលករជាង ៣០០នាក់ ដែលភាគីថៃចាប់បញ្ជូនមកកម្ពុជាតាមច្រកព្រំដែន ស្ថិតក្នុងស្រុកកំរៀង។

ផ្ទះចំនួន ៤១ខ្នង និងសាលា ១ខ្នងរងការខូចខាតដោយសារខ្យល់កន្ត្រាក់នៅបន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ ផ្ទះពលរដ្ឋ ៤១ខ្នង និងសាលារៀន ១ខ្នង រងគ្រោះដោយសារខ្យល់កន្ត្រាក់ កាលពីល្ងាចថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ ក្នុងស្រុកចំនួន ២ គឺស្រុកភ្នំស្រុក និងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

ឆេះផ្ទះអស់គ្មានសល់ខណ:បង្កាត់ភ្លើងដាំបបរហើយភ្លេចខ្លួនទុកចោល

បាត់ដំបង៖ មានការភ្ញាក់ផ្អើលមួយកើតឡើងដោយសារមានអគ្គិភ័យឆាបឆេះផ្ទះអស់ទាំងស្រុងខណៈដែលម្ចាស់បង្កាត់ភ្លើងដាំបបររវល់ដេកភ្លេចខ្លួន។

មនុស្ស៥នាក់បានស្លាប់និងរបួសបន្ទាប់ពីបុរសម្នាក់បើករថយន្តបុករះនៅខេត្តកំពត.!

កំពត៖ កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២ មនុស្សប្រុសស្រី ៥នាក់បានស្លាប់ និងរបួសធ្ងន់ស្រាលបន្ទាប់ពីបុរសម្នាក់បើករថយន្តបុករះម៉ូតូពីរគ្រឿងនិងរថយន្តមួយគ្រឿងផ្សេងទៀតនៅលើផ្លូវទៅរមណីយដ្ឋានភ្នំកំពង់ត្រាច ស្ថិតក្នុងភូមិកំពង់ត្រាចទី១…

ជនជាតិថៃម្នាក់ លោតសម្លាប់ខ្លួនពីអគារជាន់ទី ១១ ក្នុងក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ៖ ជនជាតិថៃ វ័យ១៩ឆ្នាំម្នាក់ បានលោតសម្លាប់ខ្លួនពីលើអគារជាន់ទី១១ របស់ក្រុមហ៊ុនកាស៊ីណូក្រោន ដោយមិនដឹងមូលហេតុបណ្តាលឱ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត…

អាជ្ញាធរខេត្តបាត់ដំបងឱ្យម្ចាស់លំនៅឋាននិងអាជីវកម្មទាំងអស់រុះរើស្លាកពាណិជ្ជកម្មចេញក្នុងតំបន់អគារអភិរក្ស

បាត់ដំបង៖ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅ រដ្ឋបាលខេត្តបាត់ដំបងបានចេញសេចក្តីជូនដំណឹងស្តីពីការកែលម្អនិងរៀបចំសណ្តាប់ធ្នាប់ សោភ័ណភាពនៅក្នុងតំបន់អគារអភិរក្ស ក្រុងបាត់ដំបង ដោយសម្រេចអោយម្ចាស់លំនៅឋាននិងអាជីវកម្មទាំងអស់ក្នុងតំបន់អគារអភិរក្ស…

ពលករខ្មែរជិត ១០នាក់បានស្លាប់និងរបួសក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នៅខេត្តប្រាជីនបុរី ប្រទេសថៃ

ប្រទេសថៃ៖ ពលករខ្មែរចំនួន ៣នាក់បានស្លាប់ និង៤នាក់ផ្សេងទៀតរងរបួសធ្ងន់ ក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍បន្ទាប់ពីពួកគេបានធ្វើដំណើរតាមរថយន្តថៃសំដៅទៅកាន់ទីក្រុងបាងកក ហើយបានបុកគូទរថយន្តធំពីក្រោយពេញទំហឹង។

ឃាត់ខ្លួនជនជាតិថៃ ៣នាក់ និងជនជាតិខ្មែរ ២នាក់ បម្រុងលួចឆ្លងដែនខុសច្បាប់ទៅទឹកដីថៃ

បន្ទាយមានជ័យ៖ កកម្លាំងសមត្ថកិច្ចឈរជេីងតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ កម្លាំងប៉ុស្តិ៍បឹងសាគូ និងកម្លាំងអន្តរាគមន៍ ឃាត់ខ្លួនជនជាតិថៃចំនួន ៣នាក់ (ស្រី) និងជនជាតិខ្មែរ ២នាក់ (ប្រុស) បម្រុងលួចឆ្លងដែនដោយខុសច្បាប់ពីខ្មែរទៅថៃ…

ទន្សោងព្រៃមួយក្បាលត្រូវព្រានព្រៃវ៉ៃសម្លាប់ខណៈខំរើរួចពីអន្ទាក់ទាំងដាច់ជើង

ឧត្តរមានជ័យ៖ ប្រធានសហគមន៍សង្ឃរុក្ខាវ័ននៅខេត្តឧត្តរមានជ័យបានឱ្យដឹងថា ទន្សោងព្រៃមួយក្បាលបានស្លាប់កាលពីព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ម្សិលមិញ ក្នុងរូបភាពដែលគួរឱ្យអាសូរ បន្ទាប់ពីត្រូវអន្ទាក់ដាច់ជើងហើយ ត្រូវឆ្កែព្រានព្រៃរត់តាមខាំ…

ឃាត់ខ្លួនមនុស្ស ៩នាក់សង្ស័យប្រើប្រាស់អាវុធខុសច្បាប់និងប្រើប្រាស់គ្រឿងញៀននៅខេត្តព្រះសីហនុ

ព្រះសីហនុ៖ នគរបាលខេត្តព្រះសីហនុ បានឃាត់ខ្លួនមនុស្ស ៩នាក់ក្នុងនោះស្រី ២នាក់ ក្នុងពេលចុះឆែកឆេរអាវុធជាតិផ្ទុះ ស្ថិតនៅ ភូមិ១ សង្កាត់៣ កាលពីយប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ ជិតផ្សារទំនើបព្រីន ដោយបានត្រួតពិនិត្យឆែកឆេររថយន្តចំនួន…

សមត្ថកិច្ចខេត្តបន្ទាយមានជ័យបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យប្រុស-ស្រី ២នាក់ រួមនឹងថ្នាំញៀនម្សៅក្រាមព័ណ៌សថ្លាមួយចំនួនធំ

បន្ទាយមានជ័យ៖ កម្លាំងសមត្ថកិច្ចនៃស្នងការនគរបាលខេត្តបន្ទាយមានជ័យបានចុះប្រតិបត្តិការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យប្រុស-ស្រី ២នាក់រួមនឹងថ្នាំញៀនម្សៅក្រាមព័ណ៌សថ្លាមួយចំនួនធំនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ កាលវេលាម៉ោង…

សមត្ថកិច្ចខេត្តប៉ៃលិនចុះបង្ក្រាបល្បែងអនឡាញខុសច្បាប់និងសង្ស័យលាងលុយកខ្វក់មួយកន្លែង

ខេត្តប៉ៃលិន៖ សមត្ថកិច្ចចុះឆែកឆេរផ្ទះល្វែងមួយកន្លែងនៅក្នុងខេត្តប៉ៃលិន រកឃើញសម្ភារៈអេឡិចត្រូនិចមួយចំនួន មានពាក់ព័ន្ធនឹងបទល្មើស រួមទាំងការបើកល្បែងអនឡាញខុសច្បាប់ និងសង្ស័យលាងលុយកខ្វក់។

លោក ហ៊ុន ម៉ានិត សម្រេចបញ្ចប់តួនាទីលោក ឌួង ឆាយ ពីអនុប្រធានក្រុមការងារបក្សចុះមូលដ្ឋានឃុំបុសខ្នុរ

ភ្នំពេញ៖ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកចំការលើ ខេត្តកំពង់ចាម លោក ហ៊ុន ម៉ានិត បានសម្រេចបញ្ចប់តួនាទី លោក ឌួង ឆាយ ពីអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំបុសខ្នុរ។

លោក ឌួង ឆាយ ចេញលិខិតសុំទោសអនុប្រធានតុលាការកំពូល

ភ្នំពេញ៖ លោក ឌួង ឆាយ បានចេញមកសុំទោសជាសាធារណៈចំពោះអនុប្រធានតុលាការកំពូល លោក យូ ប៊ុនឡេង បន្ទាប់ពីលោកធ្វើអត្ថាធិប្បាយនៅលើបណ្ដាញសង្គមហ្វេសប៊ុក។ លោកមានការសោកស្តាយ ដោយសារការបកស្រាយរបស់លោកបានធ្វើអោយមានការប៉ះពាល់ដល់កិត្តិយសរបស់លោក…

មន្ត្រីអភិរក្សបង្ហាញការសោកស្ដាយក្រោយផ្សោតចុងក្រោយនៅអន្លង់ឈើទាល ខេត្តស្ទឹងត្រែង ស្លាប់

ភ្នំពេញ៖ ប្រធាននាយកដ្ឋានអភិរក្ស នៃរដ្ឋបាលជលផល លោក អ៊ុក វិបុល បានឱ្យដឹថា ផ្សោតលេខកូដ ០៣៥ ដែលនៅសេសសល់ចុងក្រោយតែមួយគត់នៅអន្លង់ឈើទាល បានស្លាប់ហើយ ដោយសារកន្ទុយផ្សោតមានរុំជាប់ទៅដោយមងរហែក បើតាមការប៉ាន់ស្មាន…

បុណ្យមាឃបូជា

ភ្នំពេញ៖ ពិធីបុណ្យក្នុងព្រះពុទ្ធសាសនាមានពិធីសំខាន់ពីរគឺវិសាខបូជា និងមាឃបូជា។ ខណៈបុណ្យវិសាខបូជា ប្រារព្ធឡើងជាថ្ងៃរំលឹកដល់ការប្រសូត ត្រាស់ដឹង និងបរិនិពាន្វរបស់ព្រះសមណគោត្តម។ ពិធីបុណ្យមាឃបូជា ប្រារព្ធឡើង…

ផ្ដើមចេញពីគ្រោះថ្នាក់ចរាចរណ៍ ជនល្មើសបាញ់ស្រោច០៥គ្រាប់បណ្ដាលឱ្យជនជាតិចិនម្នាក់ស្លាប់ក្នុងឡាន

ព្រះសីហនុ៖ មានសេចក្តីរាយការណ៍មកថា មានករណីផ្ទះអាវុធចំនួន៥គ្រាប់ដោយទំនងជាផ្តើមចេញពីករណីគ្រោះថ្នាក់ចរាចរណ៍ ហើយភាគីម្ខាងទៀតដកកាំភ្លើងខ្លីបាញ់ស្រោចទៅលើរថយន្តមួយគ្រឿងទៀត បណ្តាលឲ្យបុរសជនជាតិចិនម្នាក់ស្លាប់ក្នុងរថយន្ត។

បញ្ចូនពលករជាង ៥០នាក់ដែលមិនបានវ៉ាក់សាំងទៅធ្វើចត្តាឡីស័កបន្ទាប់ពីថៃបញ្ជូនមកវិញ

បាត់ដំបង៖ កម្លាំងទីបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៩ សហការជាមួយកម្លាំងកងយោធពលខេមរភូមិន្ទ និងក្រុមគ្រូពេទ្យ បានចុះទទួលពលករខ្មែរប្រុសស្រីជិត៣០០នាក់ដែលសមត្ថកិច្ចថៃចាប់បញ្ជូនអោយត្រឡប់មកស្រុកកំណើតវិញតាមច្រកតំបន់អូរអន្លក់…

ក្រុមកម្មករជីកដីឃើញគ្រាប់ផ្លោងធុនធំ១គ្រាប់នៅបាត់ដំបង

ខេត្តបាត់ដំបង៖ គ្រាប់ផ្លោង ទំហំ ១០៥ mm ០១គ្រាប់ត្រូវបានក្រុមកម្មករប្រទះឃើញខណៈដែលពួកគេកំពុងជីកដីដើម្បីបង្កប់ខ្សែកាប នៅវេលាម៉ោង ១១ព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចក្រុមទី០៥ ភូមិរំចេក៤ សង្កាត់រតនៈ…

សមត្ថកិច្ចឃាត់ខ្លួនជនជាតិវៀតណាម ៦នាក់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មចាប់ជំរិតមនុស្ស

ព្រះសីហនុ៖ សមត្ថកិច្ចខេត្តព្រះសីហនុបានឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាមចំនួន ៦នាក់ ក្នុងនោះស្រី ១នាក់ ពាក់ព័ន្ធនឹងករណីចាប់ឃុំឃាំង ធ្វើទារុណកម្ម បង្ខាំងមនុស្សជំរិតទារប្រាក់ និងកាន់កាប់អាវុធខុសច្បាប់។

ឃាត់ខ្លួនជនសង្ស័យជនជាតិចិន១១នាក់ពាក់ព័ន្ធករណីឃាតកម្មសម្លាប់មនុស្ស២នាក់

ព្រះសីហនុ៖ នគរបាលខេត្តព្រះសីហនុបានសម្រេចឃាត់ខ្លួនជនសង្ស័យជាបុរសជនជាតិចិនចំនួន១១នាក់ ពាក់ព័ន្ធនឹងករណីឃាតកម្មគិតទុកជាមុនលើជនជាតិចិនប្រុសស្រី២នាក់រួចយកសពទៅកប់ចោលនៅក្រុងព្រះសីហនុ និងស្រុកព្រៃនប់។

ជិតដល់ថ្ងៃរៀបការជួបគ្រោះថ្នាក់ចរាចរណ៍ខាងប្រុសស្លាប់ចំណែកស្រ្តីជាគូដណ្តឹងរបួសធ្ងន់

បន្ទាយមានជ័យ៖ បុរសម្នាក់បានស្លាប់ និងស្រ្តីជាគូរដណ្ដឹងបានរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូកាលពីវេលាម៉ោង០៧និង៣០នាទីយប់ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ តាមផ្លូវជាតិលេខ៥ ត្រង់ចំណុចមុខវត្តសិរីមង្គល…

អាជ្ញាធរបញ្ជូនពលករជិត៥០នាក់ទៅធ្វើចត្តាឡីស័កក្រោយពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ-១៩

បាត់ដំបង៖ សមត្ថកិច្ចថៃបញ្ជូនពលករកម្ពុជាដែលចំណាកស្រុកដោយខុសច្បាប់នៅថ្ងៃទី៣១ ខែ មករា ឆ្នាំ២០២២ ក្នុងភូមិសាស្រ្តតាមច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបងប្រគល់ឱ្យសមត្ថកិច្ចកម្ពុជាវិញបន្ទាប់ពីឃាត់ខ្លួនបានជាបន្តបន្ទាប់ជាង៣០០នាក់ក្នុងនោះមានម្នាក់វិជ្ជមានកូវីដ-១៩។

បទយកការណ៍៖ ពលរដ្ឋខ្មែរកាត់ចិនមានជំនឿខ្លាំងលើពិធីបុណ្យចូលឆ្នាំចិន-វៀតណាម

ភ្នំពេញ៖ ទោះបីជានៅក្នុងប្រទេសកម្ពុជា មានពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរក៏ដោយ ក៏គេឃើញមាននូវពិធីបុណ្យចូលឆ្នាំប្រពៃណីមួយទៀតដែលទទួលបានការពេញនិយមពីប្រជាពលរដ្ឋភាគច្រើននៅក្នុងប្រទេស គឺពិធីបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម។…

រដ្ឋាករស្វយ័តរថយន្តក្រុងភ្នំពេញហៅបុគ្គលិកម្នាក់មកអប់រំក្រោយឈ្លោះគ្នាជាមួយអ្នកបើកម៉ូតូផ្អើលហ្វេសបុក

ភ្នំពេញ៖ អ្នកបើករថយន្តក្រុងសាធារណៈ លោក ម៉ៅ សុផល ត្រូវបានអង្គភាពហៅមកអប់រំណែនាំបន្ទាប់វីដេអូឈ្លោះគ្នាជាមួយអ្នកបើកម៉ូតូម្នាក់ត្រូវបានចែកចាយពេញបណ្ដាញសង្គម។

ឆេះជាន់ខាងលើនៃអាគារភោជនីយដ្ឋានមួយនៅបាត់ដំបងកាលពីយប់មិញខូចខាតអស់ជិត៣ម៉ឺនដុល្លា

បាត់ដំបង៖ អគ្គិភ័យមួយបានឆាបឆេះអគារភោជនីយដ្ឋាន(ឌឺអូវើថែម)មួយកន្លែងជាន់ទី៤ នៅវេលាម៉ោង ០២និង៣០នាទី រំលងអាធ្រាតឈានចូលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ នៅចំណុចក្រុមទី០៤ ស្ថិតក្នុងភូមិរំចេក៥ សង្កាត់រតនៈ ក្រុងបាត់ដំបង។

ប្រជាពលរដ្ឋខេត្តបន្ទាយមានជ័យប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌសល់ពីសង្គ្រាមជិត២០គ្រាប់

បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋនៅភូមិតាដួល ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បានប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនផ្ទុះចំនួន១៨គ្រាប់ ខណៈពេលទៅភ្ជួរស្រែនៅខាងកើតភូមិចម្ងាយ ១ ០០០មែត្រ កាលពីវេលាម៉ោង១០និង២៣នាទីព្រឹកថ្ងៃទី២៥…

អាជ្ញាធរក្រុងសេរីសោភ័ណព្រមានចាត់វិធានការលើរថយន្តដឹកដីដែលមិនគ្របឱ្យបានត្រឹមត្រូវ

បន្ទាយមានជ័យ៖ រដ្ឋបាលក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ ព្រមានចាត់វិធានការលើរថយន្តដឹកដីណាដែលបើកបរលឿន មិនគ្របឱ្យបានត្រឹមត្រូវ ប្រើប្រាស់ស៊ីផ្លេរលឺខ្លាំង បង្កការរំខានដល់ពលរដ្ឋអាជ្ញាធរ។

អង្គភាពប្រឆាំងអំពើពុករលួយកោះហៅមនុស្សចំនួន១១ឱ្យឆ្លើយបំភ្លឺ

ភ្នំពេញ៖ មនុស្សចំនួន១១នាក់ ក្នុងនោះស្រីចំនួន៦នាក់ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយកោះហៅឱ្យចូលមកឆ្លើយបំភ្លឺពីដំណើររឿងកន្លែងបន្លំឯកសារសាធារណៈ ប្រើប្រាស់ឯកសារសាធារណៈក្លែងក្លាយ សមគំនិតក្នុងការក្លែងបន្លំឯកសារសាធារណៈ…

ពលរដ្ឋខ្មែរជាង២០០នាក់បន្ថែមទៀតត្រូវបានទាហានថៃចាប់បញ្ជូនមកវិញ

បាត់ដំបង៖ ពលករខ្មែរជាង២០០នាក់បន្ថែមទៀត ត្រូវបានទាហានថៃចាប់បញ្ជូនប្រគល់មកអោយអាជ្ញាធរកម្ពុជាវិញតាមច្រកអូរអន្លក់ ស្ថិតក្នុងស្រុកកំរៀង នៃខេត្តបាត់ដំបង។ ស្របពេលដែលកម្លាំងអនុវត្តតាមគោលការណ៍ស្ដីពីការការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ…

ណាហ្គាវើល បញ្ជាក់ថាក្រុមហ៊ុនមិនដែលយកហេតុផលថាបុគ្គលិកជាសមាជិកសហជីពដើម្បីបញ្ឈប់ការងារនោះទេ

ភ្នំពេញ៖ ក្រុមហ៊ុនណាហ្គាវើល បញ្ជាក់ថាក្រុមហ៊ុនមិនដែលយកហេតុផលសមាជិកភាពសហជីពជាលក្ខខណ្ឌក្នុងការបញ្ឈប់នោះទេ ខណៈថាការកាត់បន្ថយបុគ្គលិកកន្លងមកព្រោះក្រុមហ៊ុនខាតបង់ច្រើនពេកដោយសារជំងឺកូវឺដ-១៩។

ប្រទះឃើញសាកសពស្រីម្នាក់ កប់ក្នុងដី លៀនចេញជង្គង់ជើងម្ខាង នៅស្រុកព្រៃនប់

ព្រះសីហនុ៖ សាកសពស្រីម្នាក់ត្រូវបានគេប្រទះឃើញ កប់ក្នុងដី លៀនចេញជង្គង់ជើងម្ខាង កាលពីថ្ងៃទី ២២ ខែមករា ម្សិលមិញ នៅចន្លោះគីឡូម៉ែត្រលេខ១៩៩-២០០ ខាងជើងផ្លូវជាតិលេខ៤ ចំងាយ៥០០ម៉ែត្រ ស្ថិតក្នុងភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ពាក់ព័ន្ធនឹងអំពើឃាតកម្មដោយប្រើកាំបិតនិងដុំថ្មគប់សម្លាប់

បន្ទាយមានជ័យ៖ សមត្ថកិច្ចឃាត់ជនសង្ស័យចំនួន០៥នាក់ ក្នុងចំណោមបក្សពួកប្រមាណ១០នាក់ បញ្ជូនទៅស្នងការនគរបាល ខេត្តបន្ទាយមានជ័យ អនុវត្តតាមនីតិវិធី នៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ ក្រោយធ្វើសកម្មភាពយកដុំថ្ម និងកាំបិតគប់ទៅលើជនរងគ្រោះចំនួន០៤នាក់…

សមត្ថកិច្ចខេត្តបាត់ដំបងសម្រេចចាប់ជនសង្ស័យម្នាក់ក្រោយរំលោភកូនចុងខ្លួនរហូតមានផ្ទៃពោះ

ភ្នំពេញ៖ សមត្ថកិច្ចនាស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បានសម្រេចឃាត់ខ្លួនជនសង្ស័យម្នាក់ភ្លាមៗ បន្ទាប់ពីទទួលពាក្យបណ្តឹងពីម្តាយកុមារីជនរងគ្រោះ អំពីករណីរំលោភសេពសន្ថវៈ ពីសំណាក់ឪពុកចុងមកលើកូន ដើមរបស់ខ្លួន កាលពីថ្ងៃទី១៥…

គ.ជ.ប រៀបចំសវនាការសាធារណៈនៅថ្ងៃស្អែកលើបណ្ដឹងតវ៉ាមួយ

ភ្នំពេញ​: គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងរៀបចំសវនាការជាសាធារណៈមួយនៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ ស្អែកនេះ ដើម្បីជំនុំជម្រះលើបណ្ដឹងមួយដែលប្ដឹងដោយឈ្មោះ ដួង វិចិត្រ លើសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាប្រជុំសម្រេចសង្កាត់ផ្សារចាស់…

ពលរដ្ឋខ្មែរជិត២០០នាក់ត្រូវសមត្ថកិច្ចថៃបញ្ជូនត្រលប់មកកម្ពុជាវិញ

ភ្នំពេញ៖ ប្រជាពលរដ្ឋខ្មែរសរុប១៦០នាក់ ត្រូវបានសមត្ថកិច្ចថៃបញ្ជូនឱ្យវិលត្រលប់មកប្រទេសកម្ពុជាវិញ តាមច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២នេះ។

ជនជាតិជប៉ុនសញ្ជាតិខ្មែរម្នាក់ត្រូវបានតុលាការកាត់ទោសមួយករណីទៀតបន្ទាប់ពីលួចរត់គេចពីការអនុវត្តទោស

ភ្នំពេញ៖ ពិរុទ្ធជនឈ្មោះ កុនណុ កក្កដា ភេទប្រុស អាយុ៦៦ឆ្នាំ ជនជាតិជប៉ុន សញ្ញាតិខ្មែរ ដែលត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារតាំងពីឆ្នាំ២០២០ ពាក់ព័ន្ធនឹងបទល្មើសចំនួន៤ ដែលមានទម្ងន់ទោសពី១ ដល់៤ឆ្នាំ ឥឡូវនេះត្រូវបានតុលាការបើកការស៉ើបអង្កេតមួយបទចោទទៀតបន្ទាប់ពីលួចរត់ពីមន្ទីរពេទ្យគេចការឃុំខ្លួន។

លោក គួច ចំរើន ពញ្ញាក់អារម្មណ៍ពលរដ្ឋយកចិត្តទុកដាក់ចំពោះឥរិយាបទបោះចោលសំរាមតាមរយៈការសរសេរផ្ទាល់ដៃ

ព្រះសីហនុ៖ តាមរយៈការសរសេរខ្លីតែមានអត្ថន័យគ្រប់គ្រាន់បញ្ជាក់អំពីទុក្ខលំបាករបស់ក្រុមការងារពាក់ព័ន្ធទាំងអស់ដែលបំពេញការងារជាអ្នកប្រមូលសំរាមនៅខេត្តព្រះសីហនុ នាថ្ងៃទី១១ ខែមករា ឆ្នាំ២០២២នេះ លោកអភិបាលខេត្តព្រះសីហនុ…

មន្ត្រីដោះមីន៣នាក់ និងពលរដ្ឋម្នាក់ ស្លាប់ដោយសារគ្រាប់មីននៅខេត្តព្រះវិហារ

ព្រះវិហារ៖ បុគ្គលិកកំទេចគ្រាប់របស់អង្គការដោះមីនកម្ពុជា (CSHD) ចំនួន ៣នាក់ និងប្រជាពលរដ្ឋម្នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការផ្ទុះគ្រាប់មីន ពីរករណីខុសពីគ្នា នាភូមិសែនតេជះ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ…

តុលាការចោទប្រកាន់និងឃុំខ្លួនអ្នកកាសែត៣នាក់ ពាក់ព័ន្ធនឹងការញុះញង់ពលរដ្ឋឱ្យតវ៉ាទាមទារដីព្រៃលិចទឹកបឹងទន្លេសាបនៅកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ មនុស្សចំនួន៥នាក់ក្នុងនោះមានអ្នកកាសែតចំនួន៣នាក់ ត្រូវបានតុលាការខេត្តកំពង់ឆ្នាំងចោទប្រកាន់និងឃុំខ្លួនពាក់ព័ន្ធនឹងការញុះញង់ឱ្យពលរដ្ឋតវ៉ាទាមទារដីព្រៃលិចទឹកតំបន់៣ ក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។