ភ្នំពេញ៖ ក្រោយពីលោក ហ៊ុន ម៉ាណែត ត្រូវបានព្រះមហាក្សត្រចាត់តាំងជានាយករដ្ឋមន្ត្រីកម្ពុជាកាលពីថ្ងៃទី០៧ ខែសីហា លោកក៏ត្រូវបានព្រះមហាក្សត្រផ្តល់គោរមងារកិត្តិយសពិសេសដ៏ឧត្តុង្គឧត្តមបំផុតនៃរាជបណ្ឌិត្យសភាកម្ពុជាមួយទៀត…
នយោបាយ
ភ្នំពេញ៖ អគ្គលេខាអគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋឡាវលោក ថងលុន ស៊ីសុលីត បានបង្ហាញនូវជំនឿចិត្តថាទំនាក់ទំនងឡាវជាមួយកម្ពុជានិងកាន់តែរឹងមាំក្នុងរដ្ឋាភិបាលអាណត្តិទី៧ ដែលដឹកនាំដោយនាយករដ្ឋមន្ត្រី…
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីចាំផ្ទះ និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នឹងជួបសំណេះសំណាលជាមួយសមាជិករាជរដ្ឋាភិបាលក្នុងអាណត្តិចាស់ និងសមាជិករាជរដ្ឋាភិបាលអាណត្តិថ្មី នៅទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា…
ភ្នំពេញ៖ លោក ហ៊ុន ម៉ាណែត ដែលទើបតែត្រូវបានព្រះមហាក្សត្រចាត់តាំងជានាយករដ្ឋមន្ត្រីដើម្បីបង្កើតគណៈរដ្ឋមន្ត្រីអាណត្តិទី៧ នៃសភា បានប្ដេជ្ញាចិត្តធ្វើឲ្យអស់ពីសមត្ថភាពក្នុងតួនាទីជានាយករដ្ឋមន្ត្រីកម្ពុជាដើម្បីបម្រើជាតិ…
ភ្នំពេញ៖ នៅតែប្រមាណ ១៥ថ្ងៃទៀតប៉ុណ្ណោះសម្ដេចតេជោ ហ៊ុន សែន និងឡើងឋានៈមួយទៀតគឺជា «ឪពុកនាយករដ្ឋមន្ត្រី» ម្ដង។ នេះបើតាមសាររបស់សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣នេះ។
ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា បានអបអរសាទរចំពោះលោក ហ៊ុន ម៉ាណែត ដែលត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យចាត់តាំងជានាយករដ្ឋមន្ត្រីកម្ពុជា…
ភ្នំពេញ៖ លោក ហ៊ុន ម៉ាណែត បានថ្វាយសេចក្តីអំណរព្រះគុណអនេកប្បការដល់ព្រះមហាក្សត្រដែលទ្រង់បានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជក្រឹត្យចាត់តាំងជានាយករដ្ឋមន្ត្រីកម្ពុជាសម្រាប់នីតិកាលទី៧នៃរដ្ឋសភា។
ភ្នំពេញ៖ លោក ហ៊ុន ម៉ាណែត ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យចាត់តាំងជានាយករដ្ឋមន្ត្រីកម្ពុជា សម្រាប់នីតិកាលទី៧នៃរដ្ឋសភា។ នេះបើតាមព្រះរាជក្រឹត្យដែលព្រះមហាក្សត្រទ្រង់ឡាយព្រះហស្ថលេខានៅថ្ងៃទី០៧ ខែសីហា…
ភ្នំពេញ៖ នៅរសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានិងជានាយករដ្ឋមន្ត្រី បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ង្វៀន ហ្វូចុង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកម្មុយនីស្តវៀតណាម…
ភ្នំពេញ៖ លទ្ធផលឆ្នោតផ្លូវការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ បានបង្ហាញថាគណបក្សប្រជាជនកម្ពុជាគ្រប់គ្រងអាសនៈបាន ១២០ លើ ១២៥អាសនៈនៅក្នុងសភាជាតិ។
ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជាបានប្រកាសទទួលយកលទ្ធផលផ្លូវការនៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដែលប្រកាសដោយគណកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣នេះ។ ជាមួយនឹងប្រកាសទទួលយកលទ្ធផល…
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានទម្លាយសារសម្លេងមួយរបស់អ្នកគាំទ្រក្រុមប្រឆាំងនៅក្រៅប្រទេសលោកស្រី មាស លក្ខិណា ដែលបានហៅមនុស្សចំណិតរបស់លោក សម រង្ស៊ី ថាគួរឲ្យខ្ពើមរអើមនិងជាមនុស្សសាហាវឃោឃៅ។
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងប្រកាសលទ្ធផលបោះឆ្នោតផ្លូវការ ការបែងចែងអាសនៈ និងការកំណត់បេក្ខជនជាប់ឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ នៅព្រឹកថ្ងៃទី០៥…
កណ្ដាល៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថានឹងលាលែងតំណែងជានាយករដ្ឋមន្ត្រីនៅថ្ងៃទី២២ ខែសីហា ខាងមុខ ខណៈវេទិកាសាធារណកាលពីថ្ងៃទី៣ ខែសីហា ត្រូវបានសម្ដេចប្រកាសថាជាវេទិកាសាធារណៈចុងក្រោយរបស់សម្ដេចក្នុងនាមជានាយករដ្ឋមន្ត្រីហើយ។
កណ្តាល៖ នាយករដ្ឋមន្ត្រីចាំផ្ទះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ប្រសិនជាសំឡេងឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជានៅក្រោម ៧៤ភាគរយ សម្តេចតេជោនឹងនៅតែបន្តធ្វើជានាយរកដ្ឋមន្ត្រីកម្ពុជាជាបន្តទៀត។ ប៉ុន្តែសំឡេងឆ្នោតគាំទ្រនៅអាណត្តិទី៧…
កណ្ដាល៖ នាយករដ្ឋមន្ត្រីបច្ចុប្បន្នសម្ដេចនាយក ហ៊ុន សែន បានលើកឡើងពីមូលហេតុចំនួន៤ ដែលធ្វើឲ្យសម្ដេចសម្រេចចិត្តលាលែងពីតំណែងនាយករដ្ឋមន្ត្រី នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ខាងមុខ។ មូលហេតុ៤នោះរួមមាន ដើម្បីស្ថេរភាព…
ភ្នំពេញ ៖ នាយករដ្ឋមន្ត្រីចាំផ្ទះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា សម្តេចនឹងមកកាន់តំណែងនាយករដ្ឋមន្ត្រីកម្ពុជាមួយរយៈវិញមុននឹងជ្រើសរើសបាននាយករដ្ឋមន្ត្រីថ្មី ក្នុងករណីនាយករដ្ឋមន្ត្រីថ្មី លោក ហ៊ុន ម៉ាណែត…
កណ្ដាល៖ នាយករដ្ឋមន្ត្រីចាំផ្ទះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា មានគណបក្សនយោបាយមួយមានជាប់ពាក់ព័ន្ធទៅនឹងយុទ្ធនាការគូសបំផ្លាញសន្លឹកឆ្នោតថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។
កណ្ដាល៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាវេទិកាសាធារណៈនៅថ្ងៃនេះ អាចជាវេទិកាសាធារណៈចុងក្រោយរបស់សម្ដេចក្នុងនាមជានាយករដ្ឋមន្ត្រីកម្ពុជា។
កណ្ដាល៖ នាយករដ្ឋមន្ត្រីចាំផ្ទះ សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញមុខជាសាធារណៈលើកទី១ បន្ទាប់ពីកម្ពុជារៀបចំការបោះឆ្នោតឆ្នាំ២០២៣។ សម្ដេចបានបង្ហាញខ្លួននៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវក្រវ៉ាត់ក្រុងទី៣ រាជធានីភ្នំពេញ…
លទ្ធផលបណ្ដោះអាសន្នផ្លូវការរបស់ គ.ជ.ប បង្ហាញថាបក្សប្រជាជន និងហ៊្វុនស៊ិនប៉ិចទទួលបានការគាំទ្រច្រើនជាងគេ
ភ្នំពេញ៖ លទ្ធផលបណ្ដោះអាសន្នផ្លូវដែលចេញដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានបង្ហាញថា គណបក្សធំ២ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សហ៊្វុនស៊ិនប៉ិចបានទទួលការគាំទ្រច្រើនជាងគេក្នុងចំណោមគណបក្សដែលចូលរួមបោះឆ្នោតទាំង…
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីចាំផ្ទះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់នឹងនៅតែមាននៅក្នុងអាណត្តិទី៧ លើសពីនោះទៀតគណបក្សដែលមិនបានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតអាណត្តិទី៧…
ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការលោក ឯម ច័ន្ទមករា បានគោរពថ្លែងអំណរគុណជូនចំពោះថ្នាក់ដឹកនាំជាពិសេសសម្ដេចតេជោ ហ៊ុន សែន សម្រេចរក្សាមុខតំណែងនិងតួនាទីរបស់មន្ត្រីថ្នាក់នយោបាយ…
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីចាំផ្ទះ សម្តេចតេជោ ហ៊ុន សែន ប្រកាសសម្រេចរក្សាទុកមន្ត្រីទាំងអស់ដែលបានតែងតាំងរួចមកហើយ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឬទីប្រឹក្សារាជរដ្ឋាភិបាល ដែលបានតែងតាំងរួចមកហើយ ឱ្យបន្តតទៅទៀត…
ភ្នំពេញ៖ គណបក្សចំនួន៥ បានប្រកាសគាំទ្រនូវប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ បានប្រកាសជាសាធារណៈលាលែងពីតំណែងនាយករដ្ឋមន្ត្រី ដោយបានផ្តល់នូវសេចក្តីទុកចិត្ត…
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានអរគុណដល់ជនរួមជាតិខ្មែរចំពោះការគាំទ្រលើនាយករដ្ឋមន្ត្រីថ្មីលោក ហ៊ុន ម៉ាណែត និងបានរំលឹកទៅលោក ហ៊ុន ម៉ាណែត ឲ្យការពារនូវសន្តិភាពដើម្បីភាពរីកចម្រើនរបស់ប្រទេស…
ភ្នំពេញ៖ អនាគតនាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត បានប្ដេជ្ញាអនុវត្តនូវពាក្យបណ្ដាំរបស់សម្ដេចតេជោឱ្យបានមិនថានៅក្នុងកាលៈទេសៈណានោះទេ។ លោកបានសរសេរនៅលើហ្វេសបុកផេករបស់លោកនាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣នេះ។
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីចាំផ្ទះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថានឹងលាលែងពីតំណែងនាយករដ្ឋមន្ត្រីកម្ពុជានៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ខាងមុខនេះ ដោយបន្តការងារទៅឱ្យនាយករដ្ឋមន្ត្រីលោក ហ៊ុន ម៉ាណែត ដឹកនាំបន្ត។
សេអ៊ូល៖ វេទិកាសន្តិភាពសិទ្ធិមនុស្សអាស៊ី Asia Humanrights Peace Forum ហៅកាត់ថា AHPF ដែលមានមូលដ្ឋាននៅប្រទេសកូរ៉េខាងត្បូងបានផ្ញើលិខិតមួយច្បាប់ជូនសម្ដេចតេជោ ហ៊ុន សែន ដោយបានទទួលស្គាល់ជ័យជម្នះរបស់បក្សប្រជាជនកម្ពុជា…
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជូនចំពោះនាយករដ្ឋមន្ត្រីប្រទេសវៀតណាម ឡាវ ប្រធានាធិបតី និងនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានជូនពរសម្ដេច និងគណបក្សប្រជាជនសម្រាប់ជោគជ័យនៃការបោះឆ្នោត។
ភ្នំពេញ៖ នាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន បានផ្ដាំទៅកាន់លោក ហ៊ុន ម៉ាណែត ពេលក្លាយជានាយករដ្ឋមន្ត្រីត្រូវការពារឲ្យបាននូវឲ្យសន្តិភាពដើម្បីការអភិវឌ្ឍ និងភាពសុខសាន្តរបស់ប្រជាជន។
ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការសម្រេចចិត្តរបស់សម្ដេចតេជោ ហ៊ុន សែន ដើម្បីផ្តល់ឱកាសដល់អ្នកបន្តវេនជានាយករដ្ឋមន្ត្រីថ្មី…
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសលាលែងពីតំណែងជានាយករដ្ឋមន្ត្រីចាប់ពីថ្ងៃទី២២ ខែសីហាតទៅ ដោយបន្តតំណែងដល់បេក្ខភាពនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលជាកូនប្រុសច្បងរបស់សម្ដេចដោយផ្ទាល់។
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីចាំផ្ទះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងឱ្យដឹងថា លោក ហ៊ុន ម៉ាណែត ក្លាយជានាយករដ្ឋមន្ត្រីថ្មី មិនមែនជាការផ្ទេរដំណែងដូចនឹងព្រះមហាក្សត្រដែលមានព្រះរាជសិទ្ធិតែងតាំងព្រះរាជទាយាទនោះទេ។
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសបន្ទាប់ពីអញ្ជើញថ្វាយបង្គំគាល់ព្រះមហាក្សត្រថា ក្រោយពីសម្តេចលាលែងពីតំណែងជានាយករដ្ឋមន្ត្រីអស់រយៈពេល៣៨ឆ្នាំកន្លងមកនេះ សម្តេចនឹងបន្តទៅកាន់តំណែងជាប្រធានព្រឹទ្ធសភា ទន្ទឹមនេះសម្តេចនឹងទៅកាន់តំណែងជាប្រធានឧត្តមប្រឹក្សាព្រះមហាក្សត្រផងដែរ…
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីចាំផ្ទះ សម្ដេចតេជោ ហ៊ុន សែន បានប្រាប់ទៅកាន់រដ្ឋមន្ត្រីទាំងអស់របស់រដ្ឋាភិបាលចាំផ្ទះឱ្យត្រៀមលះបង់តួនាទីរបស់ខ្លួន ដើម្បីផ្ដល់សិទ្ធិដល់យុវជនជំនាន់ក្រោយដឹកនាំប្រទេសបន្ត។
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីចាំផ្ទះ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសលាលែងពីតំណែងចាប់ពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ តទៅ ពោលគឺមានរយៈពេល ២៨ថ្ងៃទៀតប៉ុណ្ណោះ។
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីចាំផ្ទះ សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវពលរដ្ឋកុំឱ្យមានការបារម្ភចំពោះការចាកចេញពីតួនាទីរបស់សម្ដេចជានាយករដ្ឋមន្ត្រីដោយថានាយករដ្ឋមន្ត្រីបន្តពីសម្ដេចនឹងបន្តការងារធម្មតាដើម្បីរក្សាស្ថិរភាព…
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីចាំផ្ទះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាយោងតាមប្រតិទិននៃការប្រកាសលទ្ធផលផ្លូវការរបស់ គ.ជ.ប នៅថ្ងៃទី៥ ខែសីហា នោះបេក្ខភាពនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អាចនឹងត្រូវព្រះមហាក្សត្រតែងតាំងជានាយករដ្ឋមន្ត្រីនៅថ្ងៃទី៧…
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នឹងកាន់តំណែងជាប្រធានព្រឹទ្ធសភាបន្ទាប់ពីលាលែងពីតំណែងនាយករដ្ឋមន្ត្រី ពោលអាចនឹងធ្វើឡើងបន្ទាប់ពីការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ នៅកំឡុងខែកុម្ភៈ ឆ្នាំ២០២៤…
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសមិនបន្តមុខតំណែងជានាយករដ្ឋមន្ត្រីតទៅទៀតទេ ដោយថានឹងផ្ទេរតំណែងឱ្យទៅនាយករដ្ឋមន្ត្រីថ្មីក្នុងការបង្កើតរាជរដ្ឋាភិបាលចាប់ពីប្រកាសលទ្ធលផលនៃការឆ្នោតឆ្នាំ២០២៣នេះ។…
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នឹងថ្លែងសុន្ទរកថាពិសេសមួយនៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ នេះដែលជាសុន្ទរកថាដំបូងរបស់សម្ដេចតេជោនឹងត្រូវថ្លែង បន្ទាប់ពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិទី៧…
ភ្នំពេញ៖ លទ្ធផលបណ្ដោះអាសន្នរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបង្ហាញថាក្នុងចំណោមពលរដ្ឋដែលបានចេញទៅបោះឆ្នោតជាង ៨,២លាននាក់ មានពលរដ្ឋប្រមាណ ៦,៣លាននាក់បានបោះឆ្នោតគាំទ្រផ្ដល់ក្ដីទុកចិត្តឱ្យគណបក្សប្រជាជនកម្ពុជា។
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ បានចេញសារសំឡេងសុំទោសចំពោះការខាកខានចុះជួបសំណេះសំណាលជាមួយកម្មករកម្មការិនីរោងចក្រចំនួន ១០គោលដៅនៅក្រោយពេលបោះឆ្នោតរួចតាមការសន្យា។
ភ្នំពេញ៖ ប្រធានរដ្ឋសភាវៀតណាម លោក វឿង ឌិញហ្វេ (Vuong Dinh Hue) បានផ្ញើលិខិតមកប្រធានរដ្ឋសភាកម្ពុជា សម្តេចចក្រី ហេង សំរិន អបអរសាទរចំពោះការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ប្រកដោយជោគជ័យ ហើយអបអរដល់គណបក្សប្រជាជនកម្ពុជាបន្តធ្វើជាគណបក្សបក្សកាន់អំណាច។
ភ្នំពេញ៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង (Xi Jinping) បានផ្ញើសារអបអរសាទរប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលគណបក្សបានទទួលបានជ័យជំនះជាថ្មីម្តងទៀតក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧…
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីចិន លោក លី ឈាំង បានផ្ញើលិខិតអបអរដល់គណបក្សប្រជាជនកម្ពុជាដែលដឹកនាំដោយនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ទទួលបានជ័យជម្នះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧។
ភ្នំពេញ៖ លោក ហ៊ុន ម៉ាណែត ស្ថិតនៅក្នុងចំណោមប្រជាពលរដ្ឋជាង៨លាន២នាក់ដែលបានទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧នាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ បានអរគុណដល់ប្រជាពលរដ្ឋជាច្រើនកុះករដែលចូលរួមទៅបោះឆ្នោត…
ភ្នំពេញ៖ តំណាងអ្នកសង្កេតការអន្តរជាតិបានវាយតម្លៃពីដំណើរការប្រជាធិបតេយ្យនៅកម្ពុជាបន្ទាប់ពីបោះឆ្នោតរួចបានប្រព្រឹត្តិទៅយ៉ាងរលូន ដោយមានតម្លាភាព បើកចំហរ។ ពួកគេអះអាងថាកម្ពុជាមិនមែនជាប្រទេសឯកបក្សនោះទេ។
ភ្នំពេញ៖ មន្ត្រីគ.ជ.ប រាប់សន្លឹកឆ្នោតមិនបានការបានចំនួន៤៤ម៉ឺនសន្លឹក ក្នុងចំណោមសន្លឹកឆ្នោតសរុបចំនួនជាង៨លាន២សែនសន្លឹក ខណៈសន្លឹកឆ្នោតមិនបានការនោះមិនបានបំផ្លាញដល់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឡើយ។ លទ្ធផលបោះឆ្នោតបឋមចាប់ផ្តើមប្រកាសតាំងពីល្ងាចថ្ងៃបោះឆ្នោតរហូតមកពេលនេះ
ភ្នំពេញ៖ គណៈកម្មាធិការរៀបចំការបោះឆ្នោតសម្រាប់ប្រទេសម៉ាល់ឌីវ គណៈកម្មាធិការសហប្រតិបត្តិការយុវជនអាស៊ាន (CAYC) និងក្រុមប្រឹក្សាយុវជនអាស៊ី (AYC) បានចេញសេចក្តីថ្លែងការណ៍ស្តីពីបទពិសោធន៍របស់ពួកគេក្នុងនាមជាអ្នកសង្កេតការណ៍សម្រាប់ការបោះឆ្នោតជាតិរបស់កម្ពុជា។
ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយនាយករដ្ឋមន្ត្រីបច្ចុប្បន្ន សម្តេចតេជោ ហ៊ុន សែន ដែលបានកាន់អំណាចជាយូរមកហើយ ឥឡូវនេះបានឈ្នះការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដែលអាចត្រូវទទួលបានអាសនៈក្នុងរដ្ឋសភាចំនួន…
ភ្នំពេញ៖ កម្ពុជាបានរៀបចំការបោះឆ្នោតសកលសម្រាប់ជ្រើសតាំងតំណាងរាស្រ្ត ដែលនឹងបង្កើតរាជរដ្ឋាភិបាលសម្រាបនីតិកាលថ្មីដើម្បីដឹកនាំប្រទេសរយៈពេល៥ឆ្នាំតទៅមុខទៀត នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដានេះ ដោយគ្រប់ការិយាល័យបោះឆ្នោតនៅទូទាំងប្រទេសបានបើកដំណើរការព្រមៗគ្នានៅវេលាម៉ោង…
ភ្នំពេញ៖ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅរសៀលថ្ងៃអាទិត្យ ទី២៣ ខែកក្កដា បន្ទាប់ពីការបិទបញ្ចប់នូវការិយាល័យបោះឆ្នោត ឆ្នាំ២០២៣នេះ បានផ្ញើសារសម្លេងប្រាប់ទៅសកម្មជនបក្សប្រឆាំងចំនួន ៣៧រូបឱ្យចេញមុខសារភាព…
ភ្នំពេញ៖ ក្រសួងមហាផ្ទៃបានស្រាវជា្រវរកឃើញសកម្មជនក្រមប្រឆាំងចំនួន ៣៧រូបក្នុងឆាលណែលតេឡេក្រាម «Sbai សប្បាយ» ដែលជាសម្ព័ន្ធមិត្តនឹងលោកទណ្ឌិត សម រង្ស៊ី បានធ្វើសកម្មភាពបង្ហាញពីចេតនាគូសសន្លឹកឆ្នោតចោល និងខ្លះទៀតញុះញង់ឱ្យពលរដ្ឋគូសសន្លឹកឆ្នោតចោល។
ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៅសាលាបឋមសិក្សាព្រះសីហនុ…
បាត់ដំបង៖ សម្តេចក្រឡាហោម ស ខេង ដែលជាបេក្ខជនតំណាងរាស្ត្រមណ្ឌលបាត់ដំបង នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅការិយាល័យបោះឆ្នោតអនុវិទ្យាល័យសោហឺក្រុងបាត់ដំបង…
បន្ទាយមានជ័យ៖ ដំណើរការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាល៧ ឆ្នាំ២០២៣ នៅក្នុងខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នេះប្រព្រឹត្តទៅដោយរលូន មិនមានបាតុភាពបង្កនូវអសន្តិសុខណាមួយកើតឡើងឡើយ។
ភ្នំពេញ៖ លោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ្រ ច័ន្ទមុន្នី បានអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅមណ្ឌលបោះឆ្នោតក្នុងសាលាបឋមសិក្សាទួលគោក នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានទទួលជួបសំណេះសំណាលជាមួយគណៈប្រតិភូសង្កេតការណ៍អន្តរជាតិចំនួន ៨៥រូបក្នុងចំណោមអ្នកសង្កេតការណ៍បរទេសចំនួន ៣៣៤រួប ដែលមកពីប្រទេសចំនួន៦៥ នៅវិមានសន្តិភាពនាព្រឹកថ្ងៃទី២២…
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបង្ហើបថា ប្រហែលតែមួយខែទៀតទេលោក ហ៊ុន ម៉ាណែត អាចនឹងក្លាយទៅជានាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា។
ភ្នំពេញ៖ អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពទ្ធា បានលើកឡើងនៅក្នុងសន្និសីទសរុបព្រឹត្តិការណ៍ឃោសនាបោះឆ្នោតនាថ្ងៃទី២១ ខែកក្កដាថាការឃោសនាបោះឆ្នោតរបស់គណបក្សទាំង១៨រយៈពេល២១ថ្ងៃកន្លងទៅនេះ គឺប្រព្រឹត្តិទៅដោយរលូន មានសណ្តាប់ធ្នាប់…
ភ្នំពេញ៖ សាលាគណរាជធានីភ្នំពេញបានចេញសេចក្តីប្រគេនដំណឹងដល់ព្រះគ្រូអនុគណ និងព្រះចៅអធិការគ្រប់វត្ដ ព្រះមេត្តានិមន្ត ភិក្ខុ សាមណេរ ដែលមានសិទ្ធិបោះឆ្នោត គង់នៅតាមបណ្តាវត្តក្នុងខណ្ឌនីមួយៗ ឱ្យទៅចូលរួមបោះឆ្នោត…
ភ្នំពេញ៖ ក្នុងដំណើរមកកម្ពុជាដើម្បីចូលរួមសង្កេតការណ៍បោះឆ្នោត ប្រធានសភាម៉ាឡេស៊ី លោក តាន់ស៊្រីដាតូ ហ្សហារី ប៊ីនអាប់ឌុល (Tan Sri Dato Johari bin Abdul) បានចូលជួបសម្តេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី២១ ខែកក្កដា…
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យមន្ត្រីរាជការ កម្មករ និយោជិត ឈប់សម្រាកពីការងាររយៈពេល៣ថ្ងៃដោយមានប្រាក់ឈ្នួលចាប់ពីថ្ងៃទី២២-២៤ ខែកក្កដា ដើម្បីឱ្យពួកគេបានទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧…
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ចំពោះអ្នកសង្កេតការអន្តរជាតិទាំង៣៣៣នាក់មកពី៦៥ប្រទេសនិងស្ថាប័នអន្តរជាតិដែលបានអញ្ជើញមកកាន់ប្រទេសកម្ពុជាដើម្បីចូលរួមសង្កេតការណ៍ការបោះឆ្នោតសកលជ្រើសតាំងតំណាងរាស្ត្រ…


