ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នយោបាយ

សម្ដេចតេជោ អរគុណមេដឹកនាំប្រទេសជាមិត្តដែលបានអបអរបក្សប្រជាជនសម្រាប់ជោគជ័យនៃការបោះឆ្នោត

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជូនចំពោះនាយករដ្ឋមន្ត្រីប្រទេសវៀតណាម ឡាវ ប្រធានាធិបតី និងនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានជូនពរសម្ដេច និងគណបក្សប្រជាជនសម្រាប់ជោគជ័យនៃការបោះឆ្នោត។

នាយករដ្ឋមន្ត្រីផ្ដាំដល់លោក ហ៊ុន ម៉ាណែត ឲ្យការពារសន្តិភាពដើម្បីភាពសុខសាន្តរបស់ប្រជាជន

ភ្នំពេញ៖ នាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន បានផ្ដាំទៅកាន់លោក ហ៊ុន ម៉ាណែត ពេលក្លាយជានាយករដ្ឋមន្ត្រីត្រូវការពារឲ្យបាននូវឲ្យសន្តិភាពដើម្បីការអភិវឌ្ឍ និងភាពសុខសាន្តរបស់ប្រជាជន។

លោក ឯម ច័ន្ទមករា សូមគាំទ្រការសម្រេចរបស់សម្ដេចតេជោ ដោយថាជាការលះបង់ដ៏ធំធេងសម្រាប់មនុស្សជំនាន់ក្រោយ

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការសម្រេចចិត្តរបស់សម្ដេចតេជោ ហ៊ុន សែន ដើម្បីផ្តល់ឱកាសដល់អ្នកបន្តវេនជានាយករដ្ឋមន្ត្រីថ្មី…

ការលះបង់ជាលើកទី៤របស់សម្ដេចតេជោដើម្បីស្ថិរភាពជាតិ និងមនុស្សជំនាន់ក្រោយ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសលាលែងពីតំណែងជានាយករដ្ឋមន្ត្រីចាប់ពីថ្ងៃទី២២ ខែសីហាតទៅ ដោយបន្តតំណែងដល់បេក្ខភាពនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលជាកូនប្រុសច្បងរបស់សម្ដេចដោយផ្ទាល់។

សម្តេចតេជោ៖ បើទោះបី លោក ហ៊ុន ម៉ាណែត មិនជាកូនខ្ញុំ ក៏ខ្ញុំគាំទ្រជានាយករដ្ឋមន្ត្រីដែរ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីចាំផ្ទះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងឱ្យដឹងថា លោក ហ៊ុន ម៉ាណែត ក្លាយជានាយករដ្ឋមន្ត្រីថ្មី មិនមែនជាការផ្ទេរដំណែងដូចនឹងព្រះមហាក្សត្រដែលមានព្រះរាជសិទ្ធិតែងតាំងព្រះរាជទាយាទនោះទេ។

សម្តេចតេជោក៏នឹងកាន់តំណែងជាប្រធានឧត្តមប្រឹក្សាព្រះមហាក្សត្រដើម្បីការពារព្រះរាជបល្ល័ង្ក

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសបន្ទាប់ពីអញ្ជើញថ្វាយបង្គំគាល់ព្រះមហាក្សត្រថា ក្រោយពីសម្តេចលាលែងពីតំណែងជានាយករដ្ឋមន្ត្រីអស់រយៈពេល៣៨ឆ្នាំកន្លងមកនេះ សម្តេចនឹងបន្តទៅកាន់តំណែងជាប្រធានព្រឹទ្ធសភា ទន្ទឹមនេះសម្តេចនឹងទៅកាន់តំណែងជាប្រធានឧត្តមប្រឹក្សាព្រះមហាក្សត្រផងដែរ…

សម្ដេចតេជោអំពាវនាវឱ្យរដ្ឋមន្ត្រីផ្សេងៗត្រូវធ្វើការលះបង់តួនាទី

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីចាំផ្ទះ សម្ដេចតេជោ ហ៊ុន សែន បានប្រាប់ទៅកាន់រដ្ឋមន្ត្រីទាំងអស់របស់រដ្ឋាភិបាលចាំផ្ទះឱ្យត្រៀមលះបង់តួនាទីរបស់ខ្លួន ដើម្បីផ្ដល់សិទ្ធិដល់យុវជនជំនាន់ក្រោយដឹកនាំប្រទេសបន្ត។

សម្ដេចតេជោ ហ៊ុន សែន នឹងលាលែងពីតំណែងនាយករដ្ឋមន្ត្រី នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីចាំផ្ទះ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសលាលែងពីតំណែងចាប់ពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ តទៅ ពោលគឺមានរយៈពេល ២៨ថ្ងៃទៀតប៉ុណ្ណោះ។

សម្ដេចតេជោអំពាវនាវកុំឱ្យពលរដ្ឋមានការបារម្ភចំពោះការចាកចេញពីការិយាល័យនាយករដ្ឋមន្ត្រីរបស់សម្ដេច

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីចាំផ្ទះ សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវពលរដ្ឋកុំឱ្យមានការបារម្ភចំពោះការចាកចេញពីតួនាទីរបស់សម្ដេចជានាយករដ្ឋមន្ត្រីដោយថានាយករដ្ឋមន្ត្រីបន្តពីសម្ដេចនឹងបន្តការងារធម្មតាដើម្បីរក្សាស្ថិរភាព…

BREAKING NEWS លោក ហ៊ុន ម៉ាណែត អាចនឹងត្រូវតែងតាំងជានាយករដ្ឋមន្ត្រី នៅថ្ងៃទី៧ ខែសីហា

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីចាំផ្ទះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាយោងតាមប្រតិទិននៃការប្រកាសលទ្ធផលផ្លូវការរបស់ គ.ជ.ប នៅថ្ងៃទី៥ ខែសីហា នោះបេក្ខភាពនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អាចនឹងត្រូវព្រះមហាក្សត្រតែងតាំងជានាយករដ្ឋមន្ត្រីនៅថ្ងៃទី៧…

BREAKING NEWS: សម្ដេចតេជោកាន់តំណែងជាប្រធានព្រឹទ្ធសភាបន្ទាប់ពីឈប់ធ្វើជានាយករដ្ឋមន្ត្រី

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នឹងកាន់តំណែងជាប្រធានព្រឹទ្ធសភាបន្ទាប់ពីលាលែងពីតំណែងនាយករដ្ឋមន្ត្រី ពោលអាចនឹងធ្វើឡើងបន្ទាប់ពីការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ នៅកំឡុងខែកុម្ភៈ ឆ្នាំ២០២៤…

BREAKING NEWS: សម្ដេចប្រកាសមិនបន្តមុខតំណែងជានាយករដ្ឋមន្ត្រីតទៅទៀតទេ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសមិនបន្តមុខតំណែងជានាយករដ្ឋមន្ត្រីតទៅទៀតទេ ដោយថានឹងផ្ទេរតំណែងឱ្យទៅនាយករដ្ឋមន្ត្រីថ្មីក្នុងការបង្កើតរាជរដ្ឋាភិបាលចាប់ពីប្រកាសលទ្ធលផលនៃការឆ្នោតឆ្នាំ២០២៣នេះ។…

នាយករដ្ឋមន្ត្រីនឹងថ្លែងសុន្ទរកថាពិសេសជាលើកដំបូងបន្ទាប់ពីការបោះឆ្នោតឆ្នាំ២០២៣ នៅរសៀលនេះ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នឹងថ្លែងសុន្ទរកថាពិសេសមួយនៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ នេះដែលជាសុន្ទរកថាដំបូងរបស់សម្ដេចតេជោនឹងត្រូវថ្លែង បន្ទាប់ពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិទី៧…

លទ្ធផលបណ្ដោះអាសន្ន៖ CPP ទទួលបានការគាំទ្រជាង ៨២ភាគរយនៃសំឡេងបោះឆ្នោតបានការ

ភ្នំពេញ៖ លទ្ធផលបណ្ដោះអាសន្នរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបង្ហាញថាក្នុងចំណោមពលរដ្ឋដែលបានចេញទៅបោះឆ្នោតជាង ៨,២លាននាក់ មានពលរដ្ឋប្រមាណ ៦,៣លាននាក់បានបោះឆ្នោតគាំទ្រផ្ដល់ក្ដីទុកចិត្តឱ្យគណបក្សប្រជាជនកម្ពុជា។

BREAKING NEWS: នាយករដ្ឋមន្ត្រីថ្មីនឹងចុះជួបកម្មកររោងចក្រក្រោយបង្កើតរាជរដ្ឋាភិបាលរួច

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ បានចេញសារសំឡេងសុំទោសចំពោះការខាកខានចុះជួបសំណេះសំណាលជាមួយកម្មករកម្មការិនីរោងចក្រចំនួន ១០គោលដៅនៅក្រោយពេលបោះឆ្នោតរួចតាមការសន្យា។

ប្រធានរដ្ឋសភាវៀតណាម អបអរគណបក្សប្រជាជនកម្ពុជាដែលទទួលបានជ័យជម្នះក្នុងការបោះឆ្នោត

ភ្នំពេញ៖ ប្រធានរដ្ឋសភាវៀតណាម លោក វឿង ឌិញហ្វេ (Vuong Dinh Hue) បានផ្ញើលិខិតមកប្រធានរដ្ឋសភាកម្ពុជា សម្តេចចក្រី ហេង សំរិន អបអរសាទរចំពោះការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ប្រកដោយជោគជ័យ ហើយអបអរដល់គណបក្សប្រជាជនកម្ពុជាបន្តធ្វើជាគណបក្សបក្សកាន់អំណាច។

ប្រធានាធិបតីចិនអបអរសាទរចំពោះជ័យជម្នះរបស់បក្សប្រជាជន

ភ្នំពេញ៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង (Xi Jinping) បានផ្ញើសារអបអរសាទរប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលគណបក្សបានទទួលបានជ័យជំនះជាថ្មីម្តងទៀតក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧…

នាយករដ្ឋមន្ត្រីចិនអបអរគណបក្សប្រជាជនកម្ពុជាដែលទទួលជ័យជម្នះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧…

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីចិន លោក លី ឈាំង បានផ្ញើលិខិតអបអរដល់គណបក្សប្រជាជនកម្ពុជាដែលដឹកនាំដោយនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ទទួលបានជ័យជម្នះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧។

លោក ហ៊ុន ម៉ាណែត៖ គណបក្សប្រជាជននឹងបេ្តជ្ញាបន្តបម្រើប្រទេសជាតិ និងប្រជាជនឱ្យកាន់តែល្អប្រសើរ

ភ្នំពេញ៖ លោក ហ៊ុន ម៉ាណែត ស្ថិតនៅក្នុងចំណោមប្រជាពលរដ្ឋជាង៨លាន២នាក់ដែលបានទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧នាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ បានអរគុណដល់ប្រជាពលរដ្ឋជាច្រើនកុះករដែលចូលរួមទៅបោះឆ្នោត…

អ្នកអង្កេតការណ៍បោះឆ្នោតអន្តរជាតិថាកម្ពុជាមិនមែនជាប្រទេសឯកបក្សនោះទេ

ភ្នំពេញ៖ តំណាងអ្នកសង្កេតការអន្តរជាតិបានវាយតម្លៃពីដំណើរការប្រជាធិបតេយ្យនៅកម្ពុជាបន្ទាប់ពីបោះឆ្នោតរួចបានប្រព្រឹត្តិទៅយ៉ាងរលូន ដោយមានតម្លាភាព បើកចំហរ។ ពួកគេអះអាងថាកម្ពុជាមិនមែនជាប្រទេសឯកបក្សនោះទេ។

សន្លឹកឆ្នោតមិនបានការមានដល់ទៅ៤៤ម៉ឺនសន្លឹក ខណៈគណបក្សប្រជាជនកម្ពុជាឈ្នះ១២០កៅអី

ភ្នំពេញ៖ មន្ត្រីគ.ជ.ប រាប់សន្លឹកឆ្នោតមិនបានការបានចំនួន៤៤ម៉ឺនសន្លឹក ក្នុងចំណោមសន្លឹកឆ្នោតសរុបចំនួនជាង៨លាន២សែនសន្លឹក ខណៈសន្លឹកឆ្នោតមិនបានការនោះមិនបានបំផ្លាញដល់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឡើយ។ លទ្ធផលបោះឆ្នោតបឋមចាប់ផ្តើមប្រកាសតាំងពីល្ងាចថ្ងៃបោះឆ្នោតរហូតមកពេលនេះ

អ្នកសង្កេតការណ៍អន្តរជាតិកោតសរសើរពីដំណើរការបោះឆ្នោតនៅកម្ពុជា

ភ្នំពេញ៖ គណៈកម្មាធិការរៀបចំការបោះឆ្នោតសម្រាប់ប្រទេសម៉ាល់ឌីវ គណៈកម្មាធិការសហប្រតិបត្តិការយុវជនអាស៊ាន (CAYC) និងក្រុមប្រឹក្សាយុវជនអាស៊ី (AYC) បានចេញសេចក្តីថ្លែងការណ៍ស្តីពីបទពិសោធន៍របស់ពួកគេក្នុងនាមជាអ្នកសង្កេតការណ៍សម្រាប់ការបោះឆ្នោតជាតិរបស់កម្ពុជា។

TOP News៖ គណបក្ស​ប្រជាជនកម្ពុជារបស់សម្តេចតេជោ ហ៊ុន សែន ឈ្នះ​ភ្លូកទឹកភ្លូកដី​ក្នុង​ការ​បោះឆ្នោត ២០២៣

​ភ្នំពេញ​៖ គណបក្ស​ប្រជាជន​កម្ពុជា ដែល​ដឹកនាំ​ដោយ​នាយក​រដ្ឋមន្ត្រីបច្ចុប្បន្ន សម្តេចតេជោ ហ៊ុន សែន ដែលបាន​កាន់អំណាច​ជាយូរ​មកហើយ ឥឡូវនេះបាន​ឈ្នះ​ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដែលអាចត្រូវទទួលបានអាសនៈក្នុងរដ្ឋ​សភា​ចំនួន…

កម្ពុជាដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ដោយរលូន

ភ្នំពេញ៖ កម្ពុជាបានរៀបចំការបោះឆ្នោតសកលសម្រាប់ជ្រើសតាំងតំណាងរាស្រ្ត ដែលនឹងបង្កើតរាជរដ្ឋាភិបាលសម្រាបនីតិកាលថ្មីដើម្បីដឹកនាំប្រទេសរយៈពេល៥ឆ្នាំតទៅមុខទៀត នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដានេះ ដោយគ្រប់ការិយាល័យបោះឆ្នោតនៅទូទាំងប្រទេសបានបើកដំណើរការព្រមៗគ្នានៅវេលាម៉ោង…

នាយករដ្ឋមន្ត្រីប្រាប់ឱ្យសកម្មជនប្រឆាំងទាំង ៣៧រូបចេញមុខសារភាព បើមិនចង់ប្រឈមមុខច្បាប់

ភ្នំពេញ៖ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅរសៀលថ្ងៃអាទិត្យ ទី២៣ ខែកក្កដា បន្ទាប់ពីការបិទបញ្ចប់នូវការិយាល័យបោះឆ្នោត ឆ្នាំ២០២៣នេះ បានផ្ញើសារសម្លេងប្រាប់ទៅសកម្មជនបក្សប្រឆាំងចំនួន ៣៧រូបឱ្យចេញមុខសារភាព…

អាជ្ញាធររកឃើញសកម្មជនក្រុមប្រឆាំងចំនួន ៣៧រូបដែលបានធ្វើសកម្មភាពបំផ្លាញដល់ដំណើរការបោះឆ្នោត

ភ្នំពេញ៖ ក្រសួងមហាផ្ទៃបានស្រាវជា្រវរកឃើញសកម្មជនក្រមប្រឆាំងចំនួន ៣៧រូបក្នុងឆាលណែលតេឡេក្រាម «Sbai សប្បាយ» ដែលជាសម្ព័ន្ធមិត្តនឹងលោកទណ្ឌិត សម រង្ស៊ី បានធ្វើសកម្មភាពបង្ហាញពីចេតនាគូសសន្លឹកឆ្នោតចោល និងខ្លះទៀតញុះញង់ឱ្យពលរដ្ឋគូសសន្លឹកឆ្នោតចោល។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អំពាវនាវឲ្យប្រជាពលរដ្ឋទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា

ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៅសាលាបឋមសិក្សាព្រះសីហនុ…

សម្តេច ស ខេង អញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅមណ្ឌលខេត្តបាត់ដំបង

បាត់ដំបង៖ សម្តេចក្រឡាហោម ស ខេង ដែលជាបេក្ខជនតំណាងរាស្ត្រមណ្ឌលបាត់ដំបង នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅការិយាល័យបោះឆ្នោតអនុវិទ្យាល័យសោហឺក្រុងបាត់ដំបង…

ដំណើរការការបោះឆ្នោតនៅខេត្តបន្ទាយមានជ័យនៅព្រឹកនេះប្រព្រឹត្តទៅដោយរលូន

បន្ទាយមានជ័យ៖ ដំណើរការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាល៧ ឆ្នាំ២០២៣ នៅក្នុងខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នេះប្រព្រឹត្តទៅដោយរលូន មិនមានបាតុភាពបង្កនូវអសន្តិសុខណាមួយកើតឡើងឡើយ។

លោក ហ៊ុន ម៉ាណែត និងភរិយា អញ្ជើញទៅបោះឆ្នោតនៅសាលាបឋមសិក្សាទួលគោក

ភ្នំពេញ៖ លោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ្រ ច័ន្ទមុន្នី បានអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅមណ្ឌលបោះឆ្នោតក្នុងសាលាបឋមសិក្សាទួលគោក នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។

នាយករដ្ឋមន្ត្រីជួបសំណេះសំណាល និងទទួលទានអាហារថ្ងៃត្រង់ជាមួយអ្នកសង្កេតការណ៍អន្តរជាតិជិត៩០រូប

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានទទួលជួបសំណេះសំណាលជាមួយគណៈប្រតិភូសង្កេតការណ៍អន្តរជាតិចំនួន ៨៥រូបក្នុងចំណោមអ្នកសង្កេតការណ៍បរទេសចំនួន ៣៣៤រួប ដែលមកពីប្រទេសចំនួន៦៥ នៅវិមានសន្តិភាពនាព្រឹកថ្ងៃទី២២…

នាយករដ្ឋមន្ត្រីបង្ហើបពីរយៈពេលដែលលោក ហ៊ុន ម៉ាណែត អាចកាន់អំណាច

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបង្ហើបថា ប្រហែលតែមួយខែទៀតទេលោក ហ៊ុន ម៉ាណែត អាចនឹងក្លាយទៅជានាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា។

ព្រះមហាក្សត្រអំពាវនាវពលរដ្ឋទៅបោះឆ្នោតនៅថ្ងៃទី២៣កក្កដាឱ្យបានគ្រប់ៗគ្នា

ភ្នំពេញ៖ ព្រះមហាក្សត្រ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់បានអំពាវនាវដល់ពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតអញ្ជើញទៅបោះឆ្នោតនៅថ្ងៃអាទិត្យទី២៣ ខែកក្កដា ឱ្យបានគ្រប់ៗគ្នាជ្រើសរើសអ្នកដឹកនាំប្រទេសជាតិ…

ព្រះមហាក្សត្រអំពាវនាវពលរដ្ឋទៅបោះឆ្នោតនៅថ្ងៃទី២៣ កក្កដា ឱ្យបានគ្រប់ៗគ្នា

ភ្នំពេញ៖ ព្រះមហាក្សត្រ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់បានអំពាវនាវដល់ពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតអញ្ជើញទៅបោះឆ្នោតនៅថ្ងៃអាទិត្យទី២៣ ខែកក្កដា ឱ្យបានគ្រប់ៗគ្នា ជ្រើសរើសអ្នកដឹកនាំប្រទេសជាតិ…

អ្នកនាំពាក្យ គ.ជ.ប៖ ការឃោសនា ២១ថ្ងៃទៅនេះប្រព្រឹត្តទៅដោយរលូន

ភ្នំពេញ៖ អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពទ្ធា បានលើកឡើងនៅក្នុងសន្និសីទសរុបព្រឹត្តិការណ៍ឃោសនាបោះឆ្នោតនាថ្ងៃទី២១ ខែកក្កដាថាការឃោសនាបោះឆ្នោតរបស់គណបក្សទាំង១៨រយៈពេល២១ថ្ងៃកន្លងទៅនេះ គឺប្រព្រឹត្តិទៅដោយរលូន មានសណ្តាប់ធ្នាប់…

សាលាគណរាជធានីភ្នំពេញ ប្រគេនភិក្ខុ និងសាមណេរទៅបោះឆ្នោតដើម្បីជ្រើសរើសអ្នកដឹកនាំប្រទេស

ភ្នំពេញ៖ សាលាគណរាជធានីភ្នំពេញបានចេញសេចក្តីប្រគេនដំណឹងដល់ព្រះគ្រូអនុគណ និងព្រះចៅអធិការគ្រប់វត្ដ ព្រះមេត្តានិមន្ត ភិក្ខុ សាមណេរ ដែលមានសិទ្ធិបោះឆ្នោត គង់នៅតាមបណ្តាវត្តក្នុងខណ្ឌនីមួយៗ ឱ្យទៅចូលរួមបោះឆ្នោត…

ប្រធានសភាម៉ាឡេស៊ីប្រាប់មេដឹកនាំបណ្តាប្រទេសអាស៊ានគួររៀនសូត្រអំពីការតស៊ូដ៏ស្វិតស្វាញរបស់សម្តេចតេជោ

ភ្នំពេញ៖ ក្នុងដំណើរមកកម្ពុជាដើម្បីចូលរួមសង្កេតការណ៍បោះឆ្នោត ប្រធានសភាម៉ាឡេស៊ី លោក តាន់ស៊្រីដាតូ ហ្សហារី ប៊ីនអាប់ឌុល (Tan Sri Dato Johari bin Abdul) បានចូលជួបសម្តេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី២១ ខែកក្កដា…

មន្ត្រីរាជការ កម្មករ និយោជិត ត្រូវបានរដ្ឋាភិបាលអនុញ្ញាតឱ្យឈប់សម្រាក ៣ថ្ងៃដើម្បីបានទៅបោះឆ្នោត

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យមន្ត្រីរាជការ កម្មករ និយោជិត ឈប់សម្រាកពីការងាររយៈពេល៣ថ្ងៃដោយមានប្រាក់ឈ្នួលចាប់ពីថ្ងៃទី២២-២៤ ខែកក្កដា ដើម្បីឱ្យពួកគេបានទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧…

នាយករដ្ឋមន្ត្រីអរគុណប្រទេសជាមិត្តដែលមកធ្វើជាសាក្សីនៃដំណើរការប្រជាធិបតេយ្យនៅកម្ពុជា

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ចំពោះអ្នកសង្កេតការអន្តរជាតិទាំង៣៣៣នាក់មកពី៦៥ប្រទេសនិងស្ថាប័នអន្តរជាតិដែលបានអញ្ជើញមកកាន់ប្រទេសកម្ពុជាដើម្បីចូលរួមសង្កេតការណ៍ការបោះឆ្នោតសកលជ្រើសតាំងតំណាងរាស្ត្រ…

សមាជិកគណបក្សភ្លើងទៀន ២រូបទៀត ត្រូវបានតុលាការឃុំខ្លួនពីបទបង្កចលាចលដល់ការបោះឆ្នោត

ភ្នំពេញ៖ សមាជិកគណបក្សភ្លើងទៀនចំនួន ២នាក់ទៀត ត្រូវបានតុលាការរាជធានីភ្នំពេញចេញដីកាបង្គាប់ឱ្យឃុំខ្លួននៅពន្ធនាគារនៅថ្ងៃពុធនេះ ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម (បង្កចលាចលដល់ការបោះឆ្នោត)»។

នាយករដ្ឋមន្ត្រី ហៅការបោះឆ្នោតឆ្នាំ២០២៣ គឺជាការប្រកួតប្រជែងមួយទៀតជាមួយពួកជ្រុលនិយម

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានលើកឡើងថាការបោះឆ្នោតនៅឆ្នាំ២០២៣ នេះក្រៅពីការប្រកួតប្រជែងរវាងគណបក្សនយោបាយចំនួន១៨ ដែលចូលរួមការបោះឆ្នោតគឺនៅមានការប្រកួតប្រជែងជាមួយពួកជ្រុលនិយមដែលចង់បំផ្លាញចោលការបោះឆ្នោត។

អតីតអ្នកគាំទ្រក្រុមប្រឆាំងក្រៅស្រុកមានវ័យជិត ៧០ឆ្នាំម្នាក់ស្នើសុំចូលរួមជីវភាពនយោបាយជាមួយបក្សប្រជាជន

ភ្នំពេញ៖ អនិកជនខ្មែរមានសញ្ជាតិបារាំង ដែលជាអតីតក្រុមទ្រទ្រង់អតីតបក្សសង្គ្រោះជាតិលោក ជា លីម៉េង មានវ័យ ៦៨ឆ្នាំបានសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនបន្ទាប់ពីមើលឃើញពីសន្ដិភាព និងការអភិវឌ្ឍនៅកម្ពុជា។

សម រង្ស៊ី និងមនុស្សចំនួន ១៦នាក់ទៀតត្រូវបានដកសិទ្ធិឈរឈ្មោះបោះឆ្នោតពី២០ ទៅ២៥ឆ្នាំ

ភ្នំពេញ៖ គណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ បានសម្រេចលុបឈ្មោះលោក សម រង្ស៊ី ចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតឱ្យចំនួន ២៥ឆ្នាំ ខណៈមនុស្សចំនួន ១៦នាក់ផ្សេងទៀតត្រូវបានលុបឈ្មោះចេញ និងដកសិទ្ធិឈរឈ្មោះបោះឆ្នោត…

តើបក្សភ្លើងទៀននឹងត្រូវទទួលខុសត្រូវបែបណាក្រោយសមាជិកខ្លួនត្រូវបានចាប់ខ្លួនសារភាពថាទទួលបញ្ជាពីទណ្ឌិត សម…

ភ្នំពេញ៖ គណបក្សភ្លើងទៀនដែលជាគណបក្សបង្កើតដំបូងដោយលោក សម រង្ស៊ី បច្ចុប្បន្នមានសមាជិកខ្លួនជាបន្តបន្ទាប់ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងការញុះញង់ឱ្យមានការគូសបំផ្លាញសន្លឹកឆ្នោតតាមការចង់បានរបស់ទណ្ឌិត សម រង្ស៊ី…

យុទ្ធនាការឃោសនាបោះឆ្នោត ១៦ថ្ងៃប្រព្រឹត្តិទៅគ្មានអំពើហិង្សាកើតឡើងគួរជាទីកត់សម្គាល់ឡើយ

ភ្នំពេញ៖ ការឃោសនាបោះឆ្នោតក្នុងរយៈពេល ១៦ថ្ងៃកន្លងមកនេះប្រព្រឹត្តិទៅដោយរលូន មានសុវត្ថិភាព សណ្តាប់ធ្នាប់ល្អ និងគ្មានអំពើហិង្សាកើតឡើងគូរជាទីកត់សម្គាល់ឡើយ។

នាយករដ្ឋមន្ត្រីអំពាវនាវឲ្យពលរដ្ឋចេញទៅបោះឆ្នោតឲ្យបានគ្រប់គ្នា

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវទៅពលរដ្ឋឲ្យចេញទៅបោះឆ្នោតឲ្យបានគ្រប់គ្នានៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ។

ក្រសួងកសិកម្មស្នើអាជ្ញាធរឱ្យចាប់វិធានការលើអ្នកប្រើប្រាស់ស្លាកលេខក្រសួងក្លែងក្លាយ

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបំភ្លឺថាក្រសួងគ្មានរថយន្តម៉ាកLexus 470 ពណ៌ស្ករពាក់ស្លាកលេខរដ្ឋ17 2-0731 ស្ថិតក្នុងចំណុះក្រសួងកសិកម្ម ដូចដែលវិទ្យុបរទេសក្រៅស្រុកមួយផ្សព្វផ្សាយថាអង្គការខុមហ្វែ្រលបានឃើញថារថយន្តនោះត្រូវបានយកទៅប្រើប្រាស់ដើម្បីឃោសនាការបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជាឡើយ។

សម្តេចតេជោ ប្រាប់គណបក្សប្រឆាំង ឈប់ធ្វើនយោបាយដែលពឹងដង្ហើមអ្នកដទៃទៀតទៅ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃនេះបានសរសេរសារបន្ថែមពីការលើកឡើងទាក់ទងនឹងលោក Pita កាលពីយប់មិញដែលមានប្រជាជនថៃជាច្រើនបានចូលមកបញ្ចេញមតិ (Comment)។

សម្តេចតេជោ៖ សារសំឡេងរបស់ភ្លើងទៀនពិតជាយល់ខុសធ្ងន់ធ្ងរណាស់ និងជារបៀបប្រឆាំងផ្កាប់មុខ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងភ្ជាប់ជាមួយនឹងសំឡេងសាររបស់គណបក្សភ្លើងទៀនដោយថា គណបក្សភ្លើងទៀនពិតជាយល់ខុសធ្ងន់ធ្ងរណាស់និងជារបៀបប្រឆាំងផ្កាប់មុខ។

គណបក្សប្រជាជនកម្ពុជានឹងដង្ហែក្បួនប្រវែង ៩គីឡូម៉ែត្រសម្រាប់ឃោសនាបោះឆ្នោតនៅថ្ងៃចុងក្រោយ

ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជានឹងបិទបញ្ចប់ហែក្បួនឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រថ្ងៃចុងក្រោយទី២១ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។

រដ្ឋមន្រ្តីការបរទេសអាស៊ានប្តេជ្ញារក្សាតំបន់អាស៊ីអាគ្នេយ៍ជាតំបន់គ្មានអាវុធនុយក្លេអ៊ែរ

ទីក្រុងហ្សាការតា៖ រដ្ឋមន្រ្តីការបរទេសអាស៊ានបានបេ្តជ្ញាចិត្តចំពោះការរក្សាតំបន់អាស៊ីអាគ្នេយ៍ជាតំបន់គ្មានអាវុធនុយក្លេអ៊ែរ និងគ្មានអាវុធមហាប្រល័យផ្សេងទៀតដូចបានកំណត់ក្នុងធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញា SEANWFZ។

គ.ជ.ប រម្លឹកពីបុព្វកថានៃរដ្ឋធម្មនុញ្ញកម្ពុជា និងអំពាវនាវពលរដ្ឋកុំចាញ់ការញុះញង់របស់ក្រុមប្រឆាំង

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរម្លឹកពូបុព្វកដានៃរដ្ឋធម្មនុញ្ញកម្ពុជា និងអំពាវនាវដល់ពលរដ្ឋកុំចាញ់បោកក្រុមដែលប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា ឃោសនាឱ្យគូសសន្លឹកឆ្នោតចោល។

នាយករដ្ឋមន្ត្រីអំពាវនាវដល់ប្រទេសដែលជាហត្ថលេខីនៃអនុសញ្ញាហាមឃាត់គ្រាប់បែកចង្កោមឱ្យមានភាពទទួលខុសត្រូវ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ប្រទេសដែលជាសមាជិកអង្គការណាតូ និងសម្ព័ន្ធមិត្តអាមេរិកដែលជាប្រទេសហត្ថលេខីនៃអនុសញ្ញាគ្រាប់បែកចង្កោមឱ្យមានភាពទទួលខុសត្រូវ និងចូលរួមទប់ស្កាត់នូវការចេតនាចង់ប្រើគ្រាប់បែកនេះក្នុងសង្គ្រាមអ៊ុយក្រែន។

សម្តេចតេជោ៖ គំនិតផ្តួចផ្តើមអភិវឌ្ឍសកល និងសន្តិសុខសកល ជាកម្លាំងចលករយ៉ាងសំខាន់សម្រាប់គាំទ្រដល់បណ្តាប្រទេសដែលកំពុងអភិវឌ្ឍ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា បើទោះបីប្រទេសសកលលោកបាននិងកំពុងងើបចេញពីវិបត្តិជំងឺកូវីដ-១៩ ប៉ុន្តែស្ថានភាពសេដ្ឋកិច្ច និងការអភិវឌ្ឍសកលនៅតែបន្តប្រឈមនឹងបញ្ហាស្មុគស្មាញ និងស្រួចស្រាល់ឡើងៗទាំងក្នុងទិដ្ឋភាពសេដ្ឋកិច្ច…

លោក ហ៊ុន ម៉ាណែត យកបទពិសោធន៍ពីការហ្វឹកហ្វឺនយោធាដើម្បីជម្នះឧបសគ្គដែលរារាំងដំណើររបស់លោក

ភ្នំពេញ៖ អនាគតបេក្ខភាពនាយករដ្ឋមន្ត្រីគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន ម៉ាណែត បានលើកឡើងថាការព្យាយាមរារាំងដំណើរទៅមុខរបស់លោកដោយក្រុមប្រឆាំងធ្វើឲ្យលោកនឹកឃើញដល់ពេលមួយដែលលោកហ្វឹកហាត់ទាហាន ដែលលោកបានយកបទពិសោធន៍នេះមកប្រឈមនឹងការវាយប្រហារនានាពីក្រុមទាំងនោះផងដែរ។

នាយករដ្ឋមន្ត្រីអំពាវនាវកុំឲ្យមានការប្រើប្រាស់គ្រាប់បែកចង្កោមក្នុងសង្គ្រាមអ៊ុយក្រែន

ភ្នំពេញ៖ នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវកុំឱ្យមានការប្រើប្រាស់គ្រាប់បែកចង្កោម នៅក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ព្រោះអ្នកដែលរងគ្រោះគឺប្រជាពលរដ្ឋឯនោះទេ។

ការឃោសនាបោះឆ្នោតរបស់គណបក្សនីមួយៗរយៈពេល៤ថ្ងៃប្រព្រឹត្តទៅដោយរលូន

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានបញ្ជាក់ឱ្យដឹងថា ការឃោសនាបោះឆ្នោតរយៈពេល៤ថ្ងៃនៃគណបក្សនយោបាយនីមួយៗបានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ និងពុំមានអំពើហិង្សាកើតឡើងឡើយគួរឱ្យទីជាកត់សម្គាល់ឡើយ។

តើសញ្ញាសម្គាល់អ្វីដែលគូសលើសន្លឹកឆ្នោតចាត់ទុកថាបានការ ឬមិនបានការ?

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា ពលរដ្ឋអាចគូសសញ្ញាសម្គាល់ជាច្រើនបែបលើសន្លឹកឆ្នោតត្រង់លេខរៀងគណបក្សនយោបាយនីមួយៗ ដែលអាចយកជាការបាន។ ពលរដ្ឋអាចគូសសញ្ញា ១២បែប ដូចជា √ (ធីក) × (គុណ)…

សម្តេចតេជោមិនអត់ឱនឱ្យជនទុច្ចរិតដែលបន្លំខ្លួនជាសមាជិកបក្សប្រជាជនកម្ពុជាឃោសនាពលរដ្ឋឱ្យគូសសន្លឹកឆ្នោតមិនបានការ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ស្វែងរកជនដែលបន្លំខ្លួនជាសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាដែលឃោសនា និងបង្រៀនពលរដ្ឋឱ្យគូសសន្លឹកឆ្នោតមិនបានការ។

BREAKING NEWS៖ ព្រះមហាក្សត្រឡាយព្រះហស្តលេខាដាក់ឱ្យប្រើប្រាស់ច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត

ភ្នំពេញ៖ ព្រះមហាក្សត្រទ្រង់បានឡាយព្រះហស្តលេខានាថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣ អនុម័តឱ្យប្រើប្រាស់ច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោតដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។

BREAKING NEWS: សម្ដេចតេជោ៖ ក្រុមប្រឹក្សាភិបាលត្រួតពិនិត្យក្រុមហ៊ុន META ទាំង ២២នាក់នឹងមិនត្រូវអនុញ្ញាតឲ្យចូលកម្ពុជា…

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីបង្ហាញមុខក្រុមប្រឹក្សាភិបាលត្រួតពិនិត្យក្រុមហ៊ុន META ទាំង២២នាក់ និងថាអ្នកទាំងនេះមិនត្រូវបានចូលស្រុកខ្មែរអស់មួយជិវិត។

BREAKING NEWS: កម្ពុជាហាមឃាត់សមាជិកក្រុមប្រឹក្សាភិបាលត្រួតពិនិត្យក្រុមហ៊ុន META ២២នាក់មិនឱ្យចូលកម្ពុជា

ភ្នំពេញ៖ កម្ពុជាបានសម្រេចហាមឃាត់សមាជិកក្រុមប្រឹក្សាភិបាលត្រួតពិនិត្យនៃក្រុមហ៊ុន META ២២នាក់មិនឱ្យចូលប្រទេសកម្ដុជា ដោយថាអនុសាសន៍របស់ពួកគេក្នុងការផ្អាកជាបណ្ដោះអាសន្នចំពោះគណនី FACEBOOK ផ្លូវការរបស់នាយករដ្ឋមន្ត្រីកម្ពុជាគឺមានលក្ខណៈនយោបាយ។

រូបថតដ៏កម្រមួយសន្លឹកត្រូវបានកូនស្រីរបស់រដ្ឋមន្ត្រីវប្បធម៌ប្រគល់ជូននាយករដ្ឋមន្ត្រី

ភ្នំពេញ៖ រូបថតនាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទៅបោះឆ្នោតកាលពី ៣០ឆ្នាំមុនត្រូវបានបានកូនស្រីរបស់រដ្ឋមន្ត្រីវប្បធម៌ដេញថ្លៃបាននឹងយកមកប្រគល់ជូនសម្ដេចតេជោ ហ៊ុន សែន ដោយផ្ទាល់។