ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នយោបាយ

BREAKING NEWS:​ តុលាការបារាំងច្រានចោលការចោទប្រកាន់របស់ សម រង្ស៉ី ថាសម្ដេចតេជោ ហ៊ុន សែន នៅពីក្រោយការស្លាប់របស់លោក…

ភ្នំពេញ៖ តុលាការទីក្រុងប៉ារីស បានប្រកាសសាលក្រមជាផ្លូវការហើយថា សម្ដេចតេជោ មិនស្ថិតនៅពីក្រោយការស្លាប់របស់លោក ហុក ឡង់ឌី ដូចការចោទប្រកាន់របស់ សម រង្ស៉ី នាពេលកន្លងមកទេ។ នេះបើតាមការអះអាងរបស់មេធាវីសម្តេចតេជោ…

កូនរបស់ប្រធានតុលាការកំពូលត្រូវបានរដ្ឋាភិបាលដាក់ស្នើជារដ្ឋមន្ត្រីក្រសួងកសិកម្ម

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានស្នើទៅកាន់ប្រធានរដ្ឋសភាសម្ដេចពញាចក្រី ហេង សំរិន អនុញ្ញាតរៀបចំការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តរបស់រដ្ឋសភា លើការ បំពេញបន្ថែមសមាសភាពសមាជិកនៃរាជរដ្ឋាភិបាលដល់លោក…

នាយករដ្ឋមន្ត្រីប្រាប់ឱ្យក្រុមប្រឆាំងរៀនសូត្របន្ថែមក្រែងបានចំណេះសន្សំទៅជាតិមុខ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រាប់ឲ្យក្រុមប្រឆាំងឲ្យរៀនសូត្របន្ថែមឲ្យមានចំណេះដឹងក្នុងខ្លួន ក្រែងបានកាន់អំណាចនៃជាតិក្រោយ។

តុលាការសម្រេចឱ្យលោក សុន ឆ័យ ចាញ់ក្ដីបក្សប្រជាជន និងគ.ជ.ប

ភ្នំពេញ៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក ហម ម៉េងសែ បានសម្រេចអនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ ផ្ដល់សំណងជាង ៧០ម៉ឺនដុល្លារ ដល់គណបក្សប្រជាជន និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងធ្វើលិខិតសុំទោស…

នាយករដ្ឋមន្ត្រីបញ្ជាឲ្យរដ្ឋមន្ត្រីសេដ្ឋកិច្ចដាក់អ្នកដែលផលប៉ះពាល់ពីការធ្លាក់ចុះអតិផរណាឲ្យទទួលបានការគាំពារសង្គម…

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា សម្ដេចបានកំពុងស្នើឲ្យរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច លោក អូន ព័ន្ធមុនីរ័ត្ន សិក្សាដាក់បញ្ចូលអ្នកដែលរងផលប៉ះពាល់ពីអតិផរណាឱ្យទទួលបានប្រាក់ឧបត្ថម្ភគាំពារសង្គម។

ការកែទម្រង់សេដ្ឋកិច្ចកម្ពុជានៅតែបន្តមិនទាន់ដល់ទីបញ្ចប់

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងអំពីការធ្វើកំណែទម្រង់សេដ្ឋកិច្ចពីសេដ្ឋកិច្ចផែនការមកទីផ្សារសេរី ចាប់តាំងពីកម្ពុជាបានរំដោះពីរបបខ្មែរក្រហម រហូតមកដល់ពេលនេះ កំណែទម្រង់នៅមិនទាន់ឈានដល់ទីបញ្ចប់នៅឡើយទេ។…

នាយករដ្ឋមន្ត្រី លើកឡើងពីភាពរីកចម្រើននៃមូលធននិយមផ្សារភ្ជាប់នឹងសង្គមសេដ្ឋកិច្ច

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងអំពីភាពរីកចម្រើននៃឯកជនដែលថា ភាពរីកចម្រើននេះបានផ្ដល់នូវភាពរីកចម្រើនទៅដល់សង្គមសេដ្ឋកិច្ចនិងជួយអភិវឌ្ឍន៍ដ៏ធនធានមនុស្សរបស់ប្រទេសកម្ពុជាផងដែរ។

ឯកអគ្គរាជទូតម៉ាឡេស៊ីជឿជាក់ថា លោកហ៊ុន ម៉ាណែត នឹងក្លាយជាមេដឹកនាំល្អនាពេលអនាគត

ភ្នំពេញ៖ ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា លោក Datuk Eldeen Husaini Mohd Hashim មានប្រសាសន៍ថា លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានត្រៀមខ្លួនរួចជាស្រេចក្នុងការចូលកាន់តំណែងជាប្រមុខថ្នាក់ដឹកនាំរបស់កម្ពុជានៅពេលអនាគត។

នាយករដ្ឋមន្ត្រីផ្ដាំទៅដៃគូប្រគួតថាគ្មានភាពល្អិតល្អន់កុំរំពឹងថាអាចយកឈ្នះសម្ដេច

សៀមរាប៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានផ្ដាំទៅដៃគូប្រជែងរបស់សម្ដេចថាបើពួកគេគ្មានភាពល្អិតល្អន់នោះទេ កុំរំពឹងថាអាចយកឈ្នះសម្ដេចតេជោបាន។ សម្ដេចតេជោ បញ្ជាក់ថា ដោយសារភាពល្អិតល្អន់នេះហើយទើបសម្ដេចតេជោអាចដឹកនាំប្រទេសរហូតក្លាយជានាយករដ្ឋមន្ត្រីដែលកាន់អំណាចយូរជាងគេលើពិភពលោក។…

នាយករដ្ឋមន្ត្រីអរគុណក្រុមប្រឆាំងដែលធ្វើឱ្យលោក ហ៊ុន ម៉ាណែត កាន់តែរឹងមាំ

សៀមរាប៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងដោយអរគុណដល់ក្រុមប្រឆាំងដែលបានធ្វើឱ្យបេក្ខភាពអនាគតនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាន់តែរឹងមាំត្រៀមសម្រាប់កាន់កិច្ចការធំ។

លោក ហ៊ុន ម៉ាណែត ជំរុញការបង្កើនជីវភាពទ័ពតាមរយៈការពង្រឹងទីផ្សារកសិកម្ម

ភ្នំពេញ៖ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានជំរុញដល់ការគិតគូរស្វែងរកទីផ្សារសម្រាប់លក់ផលិតផលកសិកម្មដែលយោធិនផលិតបាន ដើម្បីបង្កើនលទ្ធភាពទៅមុខឱ្យមាននិរន្តរភាព…

នាយករដ្ឋមន្ត្រីជំរុញការអនុវត្តភូមិឃុំមានសុវត្ថិភាពតាមរយៈការបង្ក្រាបល្បែងស៊ីសងនិងគ្រឿងញៀន

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានជំរុញឲ្យមានការបង្ក្រាបនូវល្បែងស៊ីសងខុសច្បាប់ និងគ្រឿងញៀននៅតាមមូលដ្ឋាន ដោយថាដើម្បីជំរុញដល់ការអនុវត្តឲ្យបានជោគជ័យនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព។

នាយករដ្ឋមន្ត្រីប្រកាសយកថ្ងៃទី២០ ខែសីហា ជាទិវាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្ស

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសយកថ្ងៃទី២០ ខែសីហា ជាទិវាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្ស ដោយកំណត់យកថ្ងៃនេះជាថ្ងៃជួបជុំនៃសាសនាទាំងអស់នៅកម្ពុជាចាប់ពីថ្នាក់មូលដ្ឋានដើម្បីវាយតម្លៃលើទៅលទ្ធផលនៃការប្រឆាំងការជួញដូរមនុស្សពេញមួយឆ្នាំៗ។

នាយករដ្ឋមន្ត្រីរម្លឹករឿងឲ្យយកឯកសារសំណើរបង្កើតស្ថានបេសកកម្មតៃវ៉ាន់នៅកម្ពុជាដុតចោល

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានរំលឹករឿងមួយដែលសម្ដេចបញ្ជាឲ្យយកឯកសារសំណើសុំបង្កើតស្ថានបេសកកម្មតៃវ៉ាន់ប្រចាំកម្ពុជាទៅដុតចោលក្នុងឆ្នាំ២០០៧។

ទោះបីជាមានការងារមមាញឹកតែថាមពលនិងស្មារតីរបស់នាយករដ្ឋមន្ត្រីនៅតែរឹងមាំដើម្បីជាតិ

ភ្នំពេញ៖ ភ្នំពេញ-សេអូល-អាឡាស្កា-ញ៉ូយ៉ក ហើយបន្តដំណើរពីញ៉ូយ៉ក-ហាវ៉ាណា-អាឡាស្កា-តូក្យូ មុននឹងត្រលប់ដល់រាជធានីភ្នំពេញវិញនៅល្ងាចថ្ងៃទី២៨ ខែកញ្ញានេះ សម្ដេចតេជោ ហ៊ុន សែន បានធ្វើដំណើរចំងាយ ៣៣ ៥៩៧គីឡូម៉ែត្រតាមជើងយន្តហោះក្នុងរយៈពេល៨ថ្ងៃនេះ។…

លោក ឡុង ឌីម៉ង់៖ កម្ពុជាអាចនឹងមានកំហុសចំពោះប្រទេសមួយចំនួនដែលចង់ឱ្យកម្ពុជាធ្លាក់ចូលក្នុងភាពតានតឹងនៃភូមិសាស្ត្រនយោបាយ

ព្រះសីហនុ៖ អភិបាលរងខេត្តព្រះសីហនុលោក ឡុង ឌីម៉ង់ បានឆ្លើយតបទៅកាន់ឯកអគ្គរដ្ឋទូតអាមេរិកលោក Partrick Murphy ថាការអភិវឌ្ឍន៍តែងតែមានបញ្ហាប្រឈមតែបញ្ហាទាំងនោះមិនអាក្រក់ទាំងអស់នោះទេ។ លោកបន្ថែមថាកម្ពុជាអាចនឹងមានកំហុសចំពោះប្រទេសមួយចំនួនដែលចង់ឱ្យកម្ពុជាធ្លាក់ចូលក្នុងភាពតានតឹងនៃភូមិសាស្ត្រនយោបាយ…

បណ្ឌិត ហ៊ុន ម៉ាណែត បង្រៀនអ្នកវិភាគបែបស៉ីអារម្មណ៍ឲ្យយល់ពីការបន្តវេននៃអ្នកនយោបាយ

ភ្នំពេញ៖ បេក្ខភាពអនាគតនាយករដ្ឋមន្ត្រីលោក ហ៊ុន ម៉ាណែត បានពន្យល់ទៅដល់អ្នកវិភាគបែបស៊ីអារម្មណ៍ឲ្យយល់អំពីការបន្តវេនក្នុងវង្សត្រកូលអ្នកនយោបាយ។ លោកប្រាប់ឲ្យអ្នកវិភាគទាំងនោះមើលឱ្យជ្រៅទៅឲ្យឆ្ងាយ លើបរិបទអ្នកនយោបាយនៅទូទាំងពិភពលោក។

នាយករដ្ឋមន្ត្រីបង្ហាញក្ដីនឹករលឹកដល់លោក ហ្វីដែល កាស្ត្រូ អតីតមេដឹកនាំគុយបា

ហាវ៉ាណា៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញក្ដីនឹករលឹកដល់លោក ហ្វីដែល កាស្ត្រូ អតីតមេដឹកនាំគុយបា ព្រោះសម្ដេចធ្លាប់បានជួបសន្ទនាជាមួយរូបគាត់អស់រយៈពេល ៨ម៉ោង។

នាយករដ្ឋមន្ត្រីចាកចេញពីញ៉ូវយ៉កឆ្ពោះទៅគុយបា

ញ៉ូវយ៉ក៖ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ​ ហ៊ុន​ សែន បានអញ្ជេីញដឹកនាំគណ:ប្រតិភូជាន់ខ្ពស់ចាកចេញពីទីក្រុងញ៉ូវយ៉កឆ្ពោះទៅកាន់ប្រទេសគុយបា។

ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ ខួប២៤ឆ្នាំនៃការប៉ុនប៉ងធ្វើឃាតសម្ដេចតេជោនៅសៀមរាប

ភ្នំពេញ៖ ព្រលឹមថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៨ បន្ទាប់ពីភ្លៀងបានចាក់ស្រោចឥតឈប់ឈរកាលពីយប់ គ្រាប់រ៉ុកែតបេ៤០ មួយក្នុងចំណោម ៤គ្រាប់ បានហោះកាត់ក្បួនឡានសម្ដេចតេជោ ក្នុងពេលសម្ដេចអញ្ជើញទៅចូលរួមប្រជុំសភាអាណត្តិទី២…

លោក ហ៊ុន ម៉ាណែត រម្លឹកពីគុណអតីតយុទ្ធជន គ្រូបង្រៀន និងមន្ត្រីដែលចូលនិវត្តន៍

ភ្នំពេញ៖ អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទ និងជាមេបញ្ជាការទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានរម្លឹកថា អតីតយុទ្ធជន គ្រូបង្រៀន និងមន្ត្រីដែលបានចូលនិវត្តន៍ប្រៀបបានទៅនឹងឪពុកម្ដាយដែលបានកសាងសង្គមកម្ពុជាឱ្យមានភាពរីកចម្រើនដល់ពេលបច្ចុប្បន្ន។

នាយករដ្ឋមន្ត្រីបណ្ដុះបណ្ដាលចៅស្រីពីកិច្ចការងារទូត

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បាននាំចៅស្រីទៅជាមួយសម្ដេចក្នុងដំណើរទស្សនកិច្ចទៅកាន់អង្គការសហប្រជាជាតិ ប្រទេសគុយបា និងប្រទេសជប៉ុន។

លោក ប្រាយុទ្ធ ទទួលស្វាគមន៍លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត

បាងកក៖ អតីតនាយករដ្ឋមន្ត្រីដ៏មានឥទ្ធិពលរបស់ថៃ លោក ប្រាយុទ្ធ ចាន់អូចា ដែលបច្ចុប្បន្នជារដ្ឋមន្ត្រីក្រសួងការពារជាតិថៃ បានអញ្ជើញទទួលជួបស្វាគមន៍អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោកព្រះរាជាណាចក្រកម្ពុជា…

រឿង «កូនប្រុសច្បង នាយករដ្ឋមន្រ្តី ដំណើរឆ្ពោះទៅបន្តវេន ហ៊ុន ម៉ាណែត» អាចនឹងត្រូវចាក់ផ្សាយតាមវិទ្យុ

ភ្នំពេញ៖ រឿង «កូនប្រុសច្បង នាយករដ្ឋមន្រ្តី ដំណើរឆ្ពោះទៅបន្តវេន ហ៊ុន ម៉ាណែត» អាចនឹងត្រូវចាក់ផ្សាយតាមវិទ្យុនាពេលខាងមុខ បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន លើកឡើងក្នុងបណ្ដាញទំនាក់ទំនងតេឡេក្រាម។

ក្រុមបញ្ញាវ័ន្តខ្មែរនៅក្រៅប្រទេស គាំទ្រកម្រិតចំណេះដឹង និងភាពចាស់ទុំរបស់លោក ហ៊ុន ម៉ាណែត

អាមេរិក៖ ក្រុមបញ្ញវន្តខ្មែរនៅក្រៅប្រទេសបានចេញសេចក្ដីថ្លែងការណ៍បំភ្លឺ ទាក់ទងទៅនឹងកម្រិតចំណេះដឹង វប្បធម៌ និងភាពចាស់ទុំរបស់លោក ហ៊ុន ម៉ាណែត ដែលថាគឺសាកសមជាបេក្ខជននាយករដ្ឋមន្ត្រី។ ការចេញមកបំភ្លឺនិងបញ្ជាក់នេះគឺ…

លោក ហ៊ុន ម៉ាណែត រម្លឹកពីបណ្ដាំចំនួន៣ពីសម្ដេចតេជោ

ភ្នំពេញ៖ កូនប្រុសច្បងរបស់សម្ដេចតេជោ នាយករដ្ឋមន្រ្តី លោក ហ៊ុន ម៉ាណែត បានឱ្យដឹងថាបណ្ដាំបីប្រការដែលរូបលោកនិងបងប្អូនគ្រប់គ្នាតែងចងចាំពីឪពុកនោះគឺ ការគិតប្រយោជន៍ជាតិជាធំដោយឈរខាងប្រជាជនគ្រប់វេលានិងទំនួលខុសត្រូវលើសកម្មភាពខ្លួន។

លោក ហ៊ុន ម៉ាណែត ឆ្លើយតបប្រាំចំណុចទៅកាន់លោក សម រង្ស៉ី

ភ្នំពេញ៖ សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល លោក ហ៊ុន ម៉ាណែត បានឆ្លើយតបប្រាំចំណុចដោយមិនចំឈ្មោះតែទំនងសំដៅទៅលោក សម រង្ស៊ី ដើម្បីបកស្រាយពីការចោទប្រកាន់ទាំងឡាយរបស់បុគ្គលនេះទៅលើលោក។

នាយករដ្ឋមន្ត្រី៖ អ្នកប្រឆាំងនឹងការមានអង្គរក្សសម្រាប់នាយករដ្ឋមន្ត្រីស្មើនឹងប៉ុនប៉ងធ្វើរដ្ឋប្រហារ

សៀមរាប៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលការដែលមានអង្គរក្សសម្រាប់ការពារគឺជារឿងត្រឹមត្រូវ និងចាំបាច់ ខណៈអ្នកដែលប្រឆាំងការមានអង្គរក្សសម្រាប់អ្នកទាំនោះគឺដូចទៅនឹងការចង់ធ្វើរដ្ឋប្រហារដូច្នោះ។

សម្ដេចតេជោ ថាបើចង់បំបែកប្រមូលផ្ដុំមនុស្ស របស់លោក ខឹម វាសនា មិនមែនជារឿងពិបាកទេ

សៀមរាប៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថាត្រឹមការបំបែកការកៀរគរមនុស្សរបស់លោក ខឹម វាសនា ពុំមានអ្វីជាការលំបាកនោះទេ តែថាវាមិនចាំបាច់ សម្ដេចក៏បានស្នើឲ្យលោក ខឹម វាសនា ចេញមុខបកស្រាយពីការកៀងគរមនុស្សរបស់ខ្លួនផងដែរ។

នាយករដ្ឋមន្ត្រីឲ្យអ្នកដែលប្រឆាំងការកែរដ្ឋធម្មនុញ្ញមើលគំរូប្រទេសអង់គ្លេស

សៀមរាប៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រាប់ទៅឲ្យអ្នកដែលប្រឆាំងនឹងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ឲ្យទៅមើលពីរបៀបដែលចក្រភពអង់គ្លេសផ្លាស់ប្ដូរគណៈរដ្ឋមន្ត្រីថ្មី ដែលថាមិនខុសពីរបៀបដែលរដ្ឋធម្មនុញ្ញកម្ពុជាចែងនោះទេ។

ចំណុចខ្លាំងរបស់សម្ដេចតេជោ គឺយុទ្ធសាស្ត្រដែលដៃគូតែងប៉ាន់ប្រមាណមិនត្រូវ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាតាំងពីដើមរហូតមកដល់ពេលនេះមិនទាន់មានដៃគូណាមួយដែលអាចប៉ាន់ប្រមាណយុទ្ធសាស្ត្ររបស់សម្ដេចត្រូវនោះទេ កុំថាឡើយអ្នកវិភាគនោះ។

លោក ហ៊ុន ម៉ាណែត ជំរុញក្រុមការងារបក្សនៅតំបន់អាស៊ីខាងកើត និងអាគ្នេយ៍កៀរគរបង្កើនកម្លាំងគាំទ្រ

ភ្នំពេញ៖ សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល លោក ហ៊ុន ម៉ាណែត បានជំរុញដល់ក្រុមការងារយុវជនគណបក្សនៅទ្វីបអាស៊ីខាងកើតនិងអាគ្នេយ៍

ប្រធានសភាកម្ពុជាចូលរួមមរណទុក្ខចំពោះការសោយទីវង្គតរបស់មហាក្សត្រីអេលីហ្សាប៊ែតទី២

ភ្នំពេញ៖ ប្រធានសភាកម្ពុជាសម្ដេចពញាចក្រី ហេង សំរិន បានចូលរួមរំលែកទុក្ខចំពោះព្រះញាតិវង្ស និងប្រជាជននៃចក្រភពអង់គ្លេសចំពោះការបាត់បង់ព្រះមហាក្សត្រីអេលីហ្សាប៊ែតទី២។

ចៅស្រីទី១របស់សម្ដេចតេជោត្រឡប់មកប្រទេសវិញក្រោយប្រឡងបញ្ចប់ការសិក្សា

ភ្នំពេញ៖ ចៅស្រីទី១ របស់នាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន បានត្រលប់មកកាន់ប្រទេសកម្ពុជាវិញនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ បន្ទាប់ពីប្រឡងបញ្ចប់ការសិក្សា។

ប្រធានសភានឹងធ្វើដំណើរទស្សនកិច្ចតំបន់ឥណ្ឌូចិនពេញមួយសប្ដាហ៍ក្រោយ

ភ្នំពេញ៖ ប្រធានសភាកម្ពុជា សម្ដេចពញាចក្រី ហេង សំរិន នឹងដឹកនាំគណប្រតិភូសភាកម្ពុជាធ្វើទស្សនកិច្ចនៅប្រទេសវៀតណាម និងឡាវ ចាប់ពីថ្ងៃទី១២ រហូតដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិ…

លោក ហ៊ុន ម៉ាណែត ជំរុញកុំឲ្យមានការបែកបាក់ក្រុមគ្រួសារ ដែលបង្កឡើងដោយការប្រកាន់ជំនឿលើលោក ខឹម វាសនា

ភ្នំពេញ៖ អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងកងទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានជំរុញកុំឱ្យមានការបែកបាក់នៅក្នុងក្រុមគ្រួសារករណីដែលមានសមាជិកក្រុមគ្រួសារទៅប្រមូលផ្ដុំនៅជើងភ្នំគូលែនតាមការអំពាវនាវរបស់លោក…

អតីតរដ្ឋមន្ត្រីការបរទេសបន្តបកអាក្រាតពីចរិតក្រអើតក្រទមនិងមិនចេះរៀងចាលរបស់ សម រង្ស៊ី

ភ្នំពេញ៖ អតីតរដ្ឋមន្ត្រីការបរទេស ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បន្តបកអាក្រាតពីចរិតក្រអើតក្រទម ចេះតែប្រើពាក្យបរិហារដោយមិនចេះរៀងចាលរបស់ សម រង្ស៊ី បើទោះបីទណ្ឌិតរូបនេះធ្លាប់ត្រូវបានតុលាការបារាំងកាត់ក្ដីឱ្យចាញ់ក្នុងសំណុំរឿងបរិហាររូបលោកក្ដី។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត រម្លឹកកងទ័ពពីតួនាទីការពារ ជាតិ ព្រះមហាក្សត្រ និងរដ្ឋាភិបាល

កណ្ដាល៖ អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានរំលឹកកងទ័ពនៅកាតព្វកិច្ចរក្សាភាពស្មោះត្រង់ចំពោះជាតិសាសនាព្រះមហាក្សត្រការពាររដ្ឋធម្មនុញ្ញរាជរដ្ឋាភិបាលស្របច្បាប់និងត្រូវត្រៀមលក្ខណៈអនុវត្តបទបញ្ជារបស់រដ្ឋាភិបាលក្រសួងការពារជាតិនិងអគ្គបញ្ជាការដ្ឋាន។

លោក ហ៊ុន ម៉ាណែត ថាគ្មានថ្ងៃដែលបងប្អូនលោកបែកបាក់គ្នាទេ

ភ្នំពេញ៖ មេបញ្ជាការទ័ពជើងគោក និងជាកូនប្រុសច្បងរបស់នាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត បានលើកឡើងថា គ្មានថ្ងៃណាដែលបងប្អូនលោកបែកបាក់គ្មានោះទេ។ ហើយការវិភាគថា លោកនិងលោក ហ៊ុន ម៉ានី ប្រជែងគ្នាសម្រាប់តំណែងនាយករដ្ឋមន្ត្រី…

សម្ដេចតេជោ៖ នៅលើតុបាយមិនត្រូវមានរឿងដែលមិនសប្បាយចិត្ត

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះនូវរូបភាពជួបជុំកូនៗដើម្បីទទួលទានអាហារចំនួន ៤សន្លឹក ដោយថាកូនៗរបស់សម្ដេចតែងមកកំដរឪពុកម្ដាយទទួលទានអាហារជានិច្ច និងថានៅតុបាយមិនត្រូវមានរឿងមិនសប្បាយចិត្តមកនិយាយាឱ្យបានឃ្លានបាយនោះឡើយ។…

តុលាការបារាំងបើកសវនាការសំណុំរឿងរវាងសម្តេច ហ៊ុន សែន ប្ដឹងលោក សម រង្ស៊ី

ភ្នំពេញ៖ តុលាការនៃសាធារណបារាំងនឹងបើកសវនាការបណ្ដឹងរបស់សម្ដេចតេជោ ហ៊ុន សែន និងលោក ឌី វិជ្ជា លើលោក សម រង្ស៊ី ពាក់ព័ន្ធនឹងការលើកឡើងរបស់លោក សម រង្ស៊ី ថាសម្ដេចតេជោនៅពីក្រោយឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រលោក ហុក…

លោក ហ៊ុន ម៉ានី អស់សំណើចចំពោះការវិភាគដែលថាលោកប្រជែងតំណែងអនាគតនាយករដ្ឋមន្ត្រីពីបងប្រុស

ភ្នំពេញ៖ សមាជិកសភាលោក ហ៊ុន ម៉ានី និងជាកូនប្រុសពៅរបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានចាត់ទុកការវិភាគរបស់អ្នកវិភាគដែលថាកូនប្រុសទាំងពីររបស់សម្ដេចតេជោគឺលោក ហ៊ុន ម៉ាណែត និងលោក ហ៊ុន ម៉ានី កំពុងប្រជែងគ្នាដណ្ដើមតំណែងនាយករដ្ឋមន្ត្រីនាពេលអនាគត។

នាយករដ្ឋមន្ត្រីចោទសួរអ្នកវិភាគពីការទទួលបដិសណ្ឋារកិច្ចរបស់ប្រទេសជាមិត្តស្វាគមន៍លោក ហ៊ុន ម៉ាណែត

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុនសែន បានចោទសួរអ្នកវិភាគមួយចំនួនទៅលើការទទួលស្វាគមន៍លោក ហ៊ុន ម៉ាណែត ដោយប្រទេសជាមិត្ត។ ដែលសម្ដេចថាមានការទទួលស្វាគមន៍ច្រើនសណ្ឋានដែលជាការផ្ដល់កិត្តិយសដល់លោក ហ៊ុន…

ក្រសួងការពារជាតិនឹងរៀបចំពិធីអបអរសាទរខួបលើកទី២៤ នៃការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជាចុងឆ្នាំនេះ

ភ្នំពេញ៖ ក្រសួងការពារជាតិនឹងរៀបចំពិធីអបអរសាទរខួបលើកទី២៤ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះ ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូ…

លោក ហ៊ុន ម៉ានី ថាចលនាមហាជន និងប្រជាជនគឺជាគ្រឹះដ៏រឹងមាំរបស់គណបក្សប្រជាជនកម្ពុជា

បន្ទាយមានជ័យ៖ អគ្គលេខាធិការនៃ អគ្គលេខាធិការដ្ឋានគណៈចលនាមហាជនគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន ម៉ានី បានលើកឡើងពីជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា ដែលទទួលបានជោគជ័យក្នុងថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់…

នាយករដ្ឋមន្រ្តីយល់ស្របការសំឡឹងទៅមុខក្នុងការពង្រឹងទំនាក់ទំនងជាមួយអាមេរិក

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានយល់ស្របជាមួយតំណាងរាស្ត្រសហរដ្ឋអាមេរិក មកពីរដ្ឋតិចសាស់ លោកស្រី Elizabeth Ann Van Duyne ដែលចង់កសាងទំនាក់ទំនងល្អជាមួយកម្ពុជាតាមរយៈកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម។

សៀវភៅ «កូនប្រុសច្បងនាយករដ្ឋមន្ត្រីឆ្ពោះទៅបន្តវេន ហ៊ុន ម៉ាណែត» នឹងត្រូវចែកជូនដោយឥតគិតថ្លៃដល់អ្នកចង់អាន

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានប្រគល់ភារកិច្ចដល់ក្រុមការងារចាត់ចែងចែកសៀវភៅ «កូនប្រុសច្បងនាយករដ្ឋមន្ត្រីឆ្ពោះទៅបន្តវេន ហ៊ុន ម៉ាណែត» ដល់អ្នកដែលចង់បានទាំងអស់។ ការចែកជូននេះគឺដោយសារមានសំណូមពរច្រើនពីសំណាក់អ្នកគាំទ្រដែលចង់បានសៀវភៅនេះអាន។

នាយករដ្ឋមន្ត្រីបង្ហាញរូបថតមួយសន្លឹកដែលថាមានតម្លៃបំផុតសម្រាប់ដំណើរការសន្ដិភាពនៅកម្ពុជា

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញរូបថតមួយសន្លឹកដែលហៅថាជារូបថតដ៏មានតម្លៃសម្រាប់ដំណើរការសន្តិភាពនៅកម្ពុជា។

ប្រវត្តិសាស្ត្រនៅពីក្រោយរូបភាពទាំង ៤សន្លឹកដែលសម្ដេចតេជោប្រកាសព្រឹកមិញត្រូវបានទម្លាយ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានទម្លាយឱ្យដឹងនូវទិដ្ឋភាពប្រវត្តិសាស្ត្រពីក្រោយរូបថតចំនួន ៤សន្លឹកដែលសម្ដេចតេជោប្រកាសសួររកប្រភពកាលពីព្រឹកមិញ។ សម្ដេចតេជោបានបញ្ជាក់ថារូបទាំង៤នោះគឺស្ថិតក្នុងកម្មវិធី២ផ្សេងគ្នាតែក្នុងគោលដៅតែមួយគឺដើម្បីស្វែងរកសន្ដិភាពជូនប្រទេសកម្ពុជា។

លោក ហ៊ុន ម៉ាណែត ស្នើសម្រួលដល់ការត្រលប់វិញរបស់និស្សិតកម្ពុជាទៅសិក្សាក្នុងប្រទេសចិន

ភ្នំពេញ៖ ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល លោក ហ៊ុន ម៉ាណែត បានស្នើដល់រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន លោក លីវ ជានឆាវ ឱ្យបន្តជួយសម្រួលដល់និសិ្សតកម្ពុជា…

អ្នកនាំពាក្យរាជរដ្ឋាភិបាលប្រៀបធៀបលោក សម រង្ស៊ី ដូចសេះងាប់គ្មានអ្នកយកចិត្តទុកដាក់

ភ្នំពេញ៖ ប្រធានក្រុមអ្នកនាំពាក្យរាជរដ្ឋាភិបាលលោក ផៃ ស៊ីផាន បានលើកឡើងដោយប្រៀបធៀបលោក សម រង្ស៊ី ដូចសេះមួយក្បាលដែលងាប់មិនអាចប្រើប្រាស់បាន ហើយក៏គ្មានអ្នកយកចិត្តទុកដាក់ទៀតផង។ លោកលើកឡើងបែបនេះដោយឆ្លើយទៅនឹងសំណួររបស់…

ប្រធានទំនាក់ទំនងអន្តរជាតិបក្សកុម្មុនីស្តចិនសន្យាជំរុញសេដ្ឋកិច្ចកម្ពុជាឲ្យកើនឡើងបន្ថែមទៀត

ភ្នំពេញ៖ រដ្ឋមន្ត្រីទំនាក់ទំនងអន្តរជាតិនៃគណៈកម្មការមជ្ឈឹមបក្សកុម្មុយនិស្តចិន លោក Liv JianChao បានសន្យាជំរុញការនាំចូលផលិតផលកសិកម្មកម្ពុជាចិន ការដូចជាជំរុញការហោះហើរដោយផ្ទាល់រវាងប្រទេសទាំងពីរនិងជំរុញដល់ការអភិវឌ្ឍបៃតងនៅកម្ពុជាផងដែរ។

BREAKING NEWS: នាយករដ្ឋមន្ត្រីថាបើបក្សប្រជាជនមិនបានកាន់អំណាចនោះសង្គ្រាមនៅកម្ពុជានឹងកើតឡើង

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រមើលថាប្រសិនជាក្រុមប្រឆាំងបានកាន់អំណាចនោះសង្គ្រាមផ្ទៃក្នុងកម្ពុជា និងសង្គ្រាមរវាងកម្ពុជាជាមួយប្រទេសជិតខាងនឹងកើតឡើង ដោយសារកត្តា២គឺ គោលនយោបាយរឹបអូសទ្រព្យសម្បត្តិពីអ្នកមានយកទៅឱ្យអ្នកក្រ…

នាយករដ្ឋមន្ត្រីប្រកាសថាមិនកែចរិតរបស់សម្ដេចនោះទេ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ចរិតរបស់សម្ដេចគឺមិនអាចកែប្រែបាននោះទេព្រោះជាចរិតការពារទឹកដី ការពារសន្ដិភាព និងចរិតនៃការរស់រានមានជីវិតរបស់ប្រជាជនកម្ពុជា។

BREAKING NEWS: នាយករដ្ឋមន្ត្រីផ្ដាំទៅក្រុមប្រឆាំងថា កុំសង្ឃឹមថាពួកគេនឹងបានកាន់អំណាច

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថាសម្ដេចនឹងមិនកាន់អំណាចជារៀងរហូតនោះទេ តែថានៅពេលសម្ដេចចេញពីអំណាចគឺអំណាចនោះនឹងមិនត្រូវបានធ្លាក់ដល់ដៃពួកប្រឆាំងជាដាច់ខាត។ សម្ដេចបញ្ជាក់ថា អំណាចគឺនៅតែជាមួយគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះ។…

នាយករដ្ឋមន្រ្តីបង្រៀនអ្នកវិភាគមួយចំនួនពីទំនាក់ទំនងអន្តរជាតិ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះតាមនៅយប់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២នេះ ដើម្បីបង្រៀនដល់អ្នកវិភាគមួយចំនួនដែលចំណេះដឹងពួកគេនៅមានកម្រិតតែខំប្រឹងនិយាយដើម្បីឲ្យពលរដ្ឋស្ដាប់។

នាយករដ្ឋមន្ត្រីជំរុញវៀតណាមឱ្យបង្កើនទំនាក់ទំនងសេដ្ឋកិច្ចជាមួយកម្ពុជាឱ្យកាន់តែខ្លាំងក្លា

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានជំរុញដល់ប្រទេសវៀតណាមឱ្យបង្កើនទំនាក់ទំនងសេដ្ឋកិច្ចជាមួយកម្ពុជាបន្ថែម ដើម្បីឱ្យទំនាក់ទំនាក់ទំនងនយោបាយប្រទេសទាំងពីរកាន់តែរឹងមាំ។

ប្រធានមហាសន្និបាតនៃអង្គការសហប្រជាជាតិថាកម្ពុជាជាគំរូនៃសន្ដិភាពសម្រាប់ពិភពលោក

ភ្នំពេញ៖ ប្រធានមហាសន្និបាតលើកទី៧៦ នៃអង្គការសហប្រជាជាតិ លោក អាប់ឌូឡា សាហ៊ីដ បានថ្លែងថា ប្រទេសកម្ពុជាជាប្រទេសគំរូមួយ ដែលបណ្តាប្រទេសនានាគួរយកតម្រាប់តាម ដោយថាប្រទេសនេះបានប្រែខ្លួនពីរដ្ឋមួយដែលត្រូវការកងរក្សាសន្ដិភាពអង្គការសហប្រជាជាតិ…

រដ្ឋមន្ត្រីអប់រំថាការអភិវឌ្ឍកំពុងកាត់បន្ថយឥទ្ធិពលបរទេសលើកម្ពុជា

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង់ជួន ណារ៉ុន បានលើកឡើងថាការអភិវឌ្ឍន៍ជឿនលឿននឹងកាត់បន្ថយឥទ្ធិពលប្រទេសជិតខាងមកលើកម្ពុជា។ លោកលើកឡើងបែបនេះដោយជំរុញកុំឱ្យមានការបារម្ភខ្លាំងពេកលើឥទ្ធិពលបរទេសតាមរយៈការវិនិយោគនៅកម្ពុជា…

លោក ហ៊ុន ម៉ាណែត ថាលោកមិនចេះយកអំណាចធ្វើជារបររកស៊ីនោះទេ

ស្ទឹងត្រែង៖ អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទ និងជាមេបញ្ជាការទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ថាលោកមិនដែលរត់ការរកស៊ីឱ្យអ្នកជំនួញណាម្នាក់នោះទេ ហើយកាន់តែមិនចេះថែមទៀតក្នុងការយកអំណាចដើម្បីជារបររកស៊ី។…

ក្រសួងការងារឲ្យកម្មកររោងចក្រ ឃេនធើរេន អឺភែរឹល ត្រៀមឯកសារដើម្បីទទួលបានសំណង

ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានប្រើថវិកាបុរេប្រទានរបស់រាជរដ្ឋាភិបាលសងដល់កម្មកររោងចក្រ ឃេនធើរេន អឺភែរឹល ដែលត្រូវបានថៅកែរត់ចោលមិនបានផ្ដល់សំណង។

នាយករដ្ឋមន្ត្រីកម្ពុជានឹងធ្វើដំណើរទៅប្រទេសគុយបានៅខែកញ្ញា

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ឱ្យដឹងថា សម្ដេចនឹងធ្វើដំណើរទស្សនកិច្ចនៅប្រទេសគុយបានៅថ្ងៃទី២៤ និង២៥ ខែកញ្ញា ខាងមុខបន្ទាប់ពីចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិនៅបុរីញ៉ូវយ៉ក សហរដ្ឋអាមេរិក។

នាយករដ្ឋមន្ត្រីឱ្យមេខ្លោងទន្ទ្រានដីរដ្ឋម្នាក់ឱ្យចូលខ្លួនទៅសារភាព

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យមេខ្លោងទន្ទ្រានដីរដ្ឋម្នាក់នៅខេត្តព្រះសីហនុ ដែលកំពុងរត់គេចខ្លួនឱ្យចូលខ្លួនទៅសារភាពកំហុស។

ក្រសួងមហាផ្ទៃប្រកាសទទួលស្គាល់ព្រះអនុជរបស់ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ជាអនុប្រធានបក្សហ៊្វុនស៊ិនប៉ិច

ភ្នំពេញ៖ ក្រសួងមហាផ្ទៃបានប្រកាសជាផ្លូវការទទួលស្គាល់ព្រះអង្គម្ចាស់ក្សត្រី នរោត្តម រតនាទេវី ជាបុត្រីទី៣ របស់សម្តេចក្រុមព្រះ ជាអនុប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច។

ព្រះរាជអាជ្ញាចោទប្រកាន់លោក សុន ឆ័យ ពីបទបរិហាកេរ្តិ៍ជាសាធារណៈតាមបណ្ដឹងរបស់ គ.ជ.ប

ភ្នំពេញ៖ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានចោទប្រកាន់សមាជិកជាន់ខ្ពស់នេះគណបក្សភ្លើងទៀន លោក សុន ឆ័យ ពីបទបរិហាកេរ្តិ៍ជាសាធារណៈ តាមបណ្ដឹងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ជាបណ្ដឹងទីពីរដែលអយ្យការចោទប្រកាន់លើលោកបន្ទាប់ពីបណ្ដឹងរបស់គណបក្សប្រជាជន។