ភ្នំពេញ៖ លោក ហ៊ុន ម៉ាណែត បានឆ្លើយតបទៅអ្នកវិភាគមួយចំនួនដែលបានចោទថាការបន្តវេនដឹកនាំរបស់លោកជាបេក្ខភាពនាយករដ្ឋមន្ត្រីគឺខុសច្បាប់ដោយឱ្យពួកគេពិនិត្យលើច្បាប់ឡើងវិញមុននិយាយ។
នយោបាយ
ភ្នំពេញ៖ មហាសន្និបាតបក្សប្រជាជនបានសម្រេចថា បក្សនេះនឹងមិនទុកឱ្យនិន្នាការជ្រុលនិយម ប្រទុស្តរាយ បង្ករឲ្យបែកបាក់ជាតិកើតឡើងឡើយ។
ភ្នំពេញ៖ មហាសន្និបាតរបស់គណបក្សប្រជាជនបានដាក់ចេញនូវគោលដៅជាយុទ្ធសាស្ត្រចំនួន៥ ជាអាទិភាពសម្រាប់រយៈពេលប្រាំឆ្នាំបន្តទៀត។ គណបក្សនេះបានលើកឡើងថាគោលដៅនេះដោយផ្អែកលើបំណងប្រាថ្នារបស់ប្រជាជន ព្រមទាំងសភាពការណ៍ ជាក់ស្តែងនៅក្នុងប្រទេស…
ភ្នំពេញ៖ បក្សប្រជាជនកម្ពុជានិងកែប្រែកសិកម្មកម្ពុជាទៅជាកសិ-ពាណិជ្ជកម្ម ដែលមានន័យថាការធ្វើពាណិជ្ជកម្មប្រើទីផ្សារក្នុងការធានានៅចំណូលនិងការរីកចម្រើនរបស់ប្រជាកសិករ។
ភ្នំពេញ៖ គណបក្សប្រជាជនបានបើកមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសនៅថ្ងៃទី២៨ ខែមករានេះ។ មហាសន្និបាតនេះនឹងរៀបចំនូវផែនការនយោបាយរបស់គណបក្សសម្រាប់ឃោសនានិងដឹកនាំប្រទេសសម្រាប់រយៈពេល ៥ឆ្នាំទៀត។
ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ ទី២៨ ខែមករា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា។
ភ្នំពេញ៖ បច្ចុប្បន្ននេះ បុគ្គលម្នាក់ឈ្មោះ សម រង្ស៊ី ត្រូវបានសាធារណៈមតិជាតិនិងអន្តរជាតិ ស្គាល់ច្បាស់គ្រប់គ្នាថាជាមេដឹកនាំឧទ្ទាមម្នាក់ដែលឯកោបំផុត ពីព្រោះទាំងអ្នកធ្លាប់គាំទ្រនៅក្នុងស្រុកនិងក្រៅប្រទេសអស់ជំនឿ…
ភ្នំពេញ៖ កូនស្រីរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា គឺលោកស្រី Paetongtarn Shinawatra នៅពេលថ្មីៗនេះបានប្រកាសត្រៀមខ្លួនជាបេក្ខភាពនាយករដ្ឋមន្ត្រីក្នុងការបោះឆ្នោតនៅប្រទេសថៃនៅឆ្នាំនេះ ខណៈដែលបក្សប្រឆាំងដ៏ធំមួយនេះបាននិងកំពុងព្យាយាមស្វែងរកអំណាចឡើងវិញ។…
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការពារជាតិបានចេញសេចក្តីថ្លែងការណ៍សូមថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះលោក ឡុង សុគន្ធារៈ ដែលបានក្លែងបន្លំឯកសណ្ឋានយោធា និងឋានន្តរស័ក្ដិនាយទាហានជាន់ខ្ពស់កម្ពុជា ហើយចេញវីដេអូប្រមាថប៉ះពាល់ដល់កិត្តិយសធ្ងន់ធ្ងរដល់លោក…
ភ្នំពេញ៖ សមាជិកសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក ហ៊ុន ម៉ានី បានស្នើឱ្យអាជ្ញាធរចាត់វិធានការលើបុគ្គលពាក់ឯកសណ្ឋានយោធាម្នាក់ ឈ្មោះ ឡុង សុគន្ធារៈ ដែលជាអតីតសង្ឃកំពុងតែរស់នៅទឹកដីសហរដ្ឋអាមេរិក ដែលបានចោទប្រមាទមកលើលោក…
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេសលោក ជុំ សន្ទរី បានបញ្ចប់ភារៈកិច្ចជាអ្នកនាំពាក្យហើយកាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣ ដើម្បីទទួលភារៈកិច្ចថ្មីជំនួស។ ទោះជាយ៉ាងណាមុនឈប់ពីការងារនេះលោកបានតបចំនួន២ចំណុចទៅកាន់ការចុះផ្សាយរបស់វិទ្យុបារាំងដែលបានដកស្រង់សំដីរបស់អ្នកនាំពាក្យស្ថានទូតអាមេរិកនៅកម្ពុជាដោយលោកបានប្រាប់ត្រលប់វិញថា
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់គណបក្សភ្លើងទៀន ចំនួន ៩រូប នៅខេត្តកំពង់ធំ បានសម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ ពួកគេលើកឡើងថា ការចុះចូលនេះគឺ ដោយសារតែការដឹកនាំរបស់ថ្នាក់ដឹកនាំគណបក្សភ្លើងទៀន…
ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជាបានចាត់ទុកសេចក្តីថ្លែងការណ៍របស់គណបក្សភ្លើងទៀនកាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ គឺជាការប្រមាថ និងធ្វើឱ្យប៉ះពាល់សេចក្តីថ្លៃថ្នូររបស់គណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកំពុងកាន់អំណាច។
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានផ្ដាំថាក្នុងឋានៈសម្ដេចជាប្រធានគណបក្សប្រជាជន សម្ដេចមិនឱ្យអ្នកឯងមកប្រមាថគណបក្សប្រជាជនកម្ពុជានោះទេ។ សម្ដេចបញ្ចាក់ថា ពីថ្ងៃនេះទៅមិនលើកលែង និងមិនអត់ឱនដល់អ្នកដែលប្រមាថគណបក្សប្រជាជននោះឡើយ។
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានប្រាប់ឱ្យមេធាវីសិក្សាទៅលើសេចក្ដីថ្លែងការណ៍របស់គណបក្សប្រឆាំងត្រៀមប្ដឹងឡើងតុលាការបន្ថែមទៀត។ សម្ដេចថា សេចក្ដីថ្លែងការណ៍នេះបានចោទប្រកាន់ថាគណបក្សកាន់អំណាចបានធ្វើការគាបសង្កត់លើគណបក្សប្រឆាំង…
ភ្នំពេញ៖ រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) លោក សុខ ចិន្ដាសោភា បានលើកឡើងថា កម្ពុជានឹងបេជ្ញាជំរុញឱ្យម៉ាល់ឌីវចូលជាសមាជិកនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ីអាគ្នេយ៍…
ភ្នំពេញ៖ អនុប្រធានគណបក្សភ្លើងទៀនលោក ថាច់ សេដ្ឋា ត្រូវបានតុលាការបញ្ជាឲ្យឃុំខ្លួនជាបណ្ដោះអាសន្ន បន្ទាប់ពីត្រូវបានឃាត់ខ្លួមមកសួរនាំកាលពីល្ងាចថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣។
ភ្នំពេញ៖ អនុប្រធានគណបក្សភ្លើងទៀនលោក ថាច់ សេដ្ឋា ត្រូវបានកម្លាំងអាជ្ញាធរឃាត់ខ្លួនកាលពីល្ងាចថ្ងៃទី១៦ ខែមករា នេះតាមដីការបស់តុលាការ។
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យក្រសួងការបរទេសក្រោយពីទទួលបានដីនិងផ្ទះដែលលោក គង់ គាំ ប្រគល់ជូនវិញត្រូវរៀបចំផ្ទេរទៅកាន់ការគ្រប់គ្រងរបស់ គ.ជ.ប ដើម្បីសម្រួលដល់ការងារស្ថាប័នរដ្ឋមួយនេះ។
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសម្រេចបញ្ចប់ការប្ដឹងផ្ដល់លើលោក គង់ គាំ ក្រោយពីលោកនិងភរិយាបានសម្រេចផ្ដិតមេដៃប្រគល់ដីនិងផ្ទះនៅចំការមនឱ្យក្រសួងការបរទេសវិញ។
ភ្នំពេញ៖ ឧត្តមទីប្រឹក្សាគណបក្សភ្លើងទៀន លោក គង់ គាំ បានស្នើសុំចូលជួបនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ដើម្បីបកស្រាយលើបញ្ហាចំនួន២។ សំណើរសុំនេះគឺតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន…
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានស្នើទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយឱ្យស្រាវជ្រាវភាពមិនប្រក្រតីនៃការលួចបន្លំធ្វើប័ណ្ណកម្មសិទ្ធិលើដី និងផ្ទះដែលជារបស់ក្រសួងការបរទេសដែលត្រូវបានលោក គង់…
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ជាថ្មី និងច្បាស់លាស់ថា ផ្ទះ និងដីដែលជារបស់លោក គង់ គាំ ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ សព្វថ្ងៃគឺជាក្លែងបន្លំយក និងថាដល់ពេលដែល «ក្រសួងការបរទេសត្រូវយកមកវិញហើយ»។
ត្បូងឃ្មុំ៖ មេធាវីគណបក្សប្រជាជនក្នុងខេត្តត្បូងឃ្មុំ បានសម្រេចប្ដឹងទីប្រឹក្សាគណបក្សភ្លើងទៀន លោក គង់ គាំ ទារសំណងជំងឺចិត្តចំនួន ៥០ម៉ឺនដុល្លារ។ ការប្ដឹងនេះគឺដោយអះអាងថា លោក គង់ គាំ បានថ្លែងក្នុងវេទិកាសាធារណៈមួយក្នុងខេត្តដែលថាបានបំពានលើច្បាប់ស្ដីពីគណបក្សនយោបាយ…
កំពង់ចាម៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រាប់ទៅអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក គង់ បូរ៉ា ថា «ធ្វើឱ្យស្រួលបួល» បន្ទាប់ពីសម្ដេចតេជោដឹងថា លោក គង់ បូរ៉ា កំពុងធ្វើការជួយដល់គណបក្សប្អូនគាត់ជាសម្ងាត់។
កំពង់ចាម៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បង្ហើបថាមន្ត្រីជាន់ខ្ពស់របស់គណបក្សភ្លើងទៀនលោក ថាច់ សេដ្ឋា បានទៅជួបបេក្ខភាពអនាគតនាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា លោក ហ៊ុន ម៉ាណែត កាលពីប៉ុន្មានថ្ងៃមុន…
កំពង់ចាម៖ នាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន គ្រោងសើរើច្បាប់ដើម្បីកំណត់សញ្ជាតិអ្នកនយោបាយទាំងអស់នៅកម្ពុជាត្រូវមានសញ្ជាតិតែមួយ ដើម្បីឆ្លើយតបនឹងការលើកឡើងដដែលជាដដែលរបស់ទូតមួយចំនួនដែលថាតុលាការកាត់ទោសអ្នកនយោបាយមួយចំនួននៅកម្ពុជាប៉ះដល់សញ្ជាតិរបស់គេព្រោះអ្នកត្រូវផ្តន្ទាទោសនោះមានសញ្ជាតិគេផងដែរ។
កំពង់ចាម៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ព្រមានប្ដឹងសើរើយកផ្ទះរបស់លោក គង់ គាំ ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញវិញ បន្ទាប់ពីលោក គង់ គាំ ធ្វើការវាយប្រហារលើគណបក្សប្រជាជន។
កំពង់ចាម៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រាប់ឱ្យមេធាវីគណបក្សប្រជាជនគ្រប់ខេត្ត-រាជធានី ត្រៀមប្ដឹងមន្ត្រីបក្សប្រឆាំងទៅតុលាការដែលចោទគណបក្សប្រជាជនថាលួចសន្លឹកឆ្នោត និងឃោសនាវាយប្រហារបក្សប្រជាជន។
កំពង់ស្ពឺ៖ តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ លោក ហ៊ុន ម៉ានី ថាក្នុងនាមជាប្រជាជនខ្មែរ ពេលយើងនឹកឃើញដល់ថ្ងៃ៧មករា យើងត្រូវនឹកឃើញទៅលើ ៣ចំណុចជាគោល។
បន្ទាយមានជ័យ៖ សមាជិកមកពីគណបក្សផ្សេងៗនៅក្នុងស្រុកភ្នំស្រុក បានចាកចេញពីទ្រនំចាស់របស់ខ្លួន ស្ម័គ្រចិត្តចូលរួមរស់ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជាជាង ១ពាន់នាក់ ដោយបានយល់ច្បាស់ពីការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ…
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សន្ដិភាពបានបង្កើតឱកាសមាសសម្រាប់ការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច និងភាពសុខសាន្តរបស់ប្រជាជនកម្ពុជា ៤៤ឆ្នាំមកហើយ…
ភ្នំពេញ៖ នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ថាដឹកនាំក្រោមរបបផ្ដាច់ការ ប៉ុល ពត ពីឆ្នាំ១៩៧៥ ដល់ដើមឆ្នាំ១៩៧៩ ប្រជាជនខ្មែរបានបាត់បង់ទាំងស្រុងនូវសិទ្ធិសេរីភាព និងត្រូវរងការសម្លាប់យ៉ាងអយុត្តិធម៌…
ភ្នំពេញ៖ ប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសឲ្យប្រជាជនបន្តចូលរួមប្រឆាំងនយោបាយជ្រុលនិយមរបស់ត្រកូលក្បត់ជាតិ ៣ជំនាន់ ដើម្បីការពារស្ថិរភាព សន្ដិភាពដែលកម្ពុជាមាននាពេលបច្ចុប្បន្ន។
ប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថាគណបក្សប្រជាជននឹងចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ។
ភ្នំពេញ៖ ប្រធានបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ប្រកាសឲ្យបន្តការពង្រឹងសាមគ្គីភាពផ្ទៃក្នុងឲ្យរឹងមាំ ដើម្បីទប់ស្កាត់ការញុះញ៉ង់ពីខាងក្រៅ។ សម្ដេចបញ្ជាក់ថា ការរក្សាភាពរឹងមាំផ្ទៃក្នុងគឺជាប្រសិទ្ធភាពក្នុងការរក្សាស្ថិរភាព…
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រើពាក្យស្លោកមួយថា «ស្រែធំប្រើពូជច្រើនទទួលបានផលច្រើន ស្រែតូចប្រើពូជតិចទទួលបានផលតិច»។ សម្ដេចតេជោបញ្ជាក់ថានេះជាក្រឹត្យក្រមធម្មជាតិមិនថាគ្រួសារឬក្នុងក្រុមនយោបាយនោះឡើយ។
ក្រចេះ ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងដោយផ្ដាំទៅក្រុមដែលចង់ផ្លាស់ប្ដូររដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន ថា «អ្នកមិនទាន់ជាដៃគូ» របស់សម្ដេច ឬគណបក្សប្រជាជននៅឡើយទេ។
កំពត៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាកម្ពុជាបានជោគជ័យក្នុងការបញ្ចប់សង្គ្រាមដោយឱ្យខ្មែរឈ្នះគ្រប់ភាគី បង្កើតបានរាជរដ្ឋាភិបាលតែមួយ ដែលមិនទាន់មានប្រទេសណាមួយក្នុងពិភពលោកធ្វើដូចបាន។
ភ្នំពេញ៖ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ គឺជាពេលដែលកម្ពុជាបានរួចផុតពីភ្នក់ភ្លើងសង្គ្រាមស៊ីវិលទាំងស្រុង ពោលគឺបាននាំឱ្យកម្ពុជាមានសុខសន្តិភាពដោយបរិបូរណ៍ តាមរយៈនយោបាយឈ្នះឈ្នះដែលដាក់ចេញដោយនាយករដ្ឋមន្ត្រីកម្ពុជា…
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានព្រមានដកហូតដីពីក្រុមអ្នកដែលឃោសនាថារដ្ឋាភិបាលកម្ពុជាដឹកនាំរដ្ឋធ្វើឲ្យបាត់បង់ដី។
កំពង់ស្ពឺ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រៀបធៀបអតុល្យភាពដែលកម្ពុជាជួបប្រទះពីពេលដែលរំដោះពីខ្មែរក្រហម និងពេលបច្ចុប្បន្ន ដែលមានភាពខុសគ្នា។
ភ្នំពេញ៖ ឆ្នាំ២០២៣ ខាងមុខអាចជាឆ្នាំដែលកម្ពុជានិងអាមេរិកកាន់តែមានភាពស្និទ្ធស្នាលបន្ថែមទៀតបន្ទាប់ពីនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន និងឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាលោក Murphy បានពិភាក្សាលើវិធីកែលម្អទំនាក់ទំនងទ្វេភាគី។…
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា សម្ដេចបានយកលុយជាង ៧០ម៉ឺនដុល្លារដែលតុលាការដកហូតបានពីការរឹបអូសទ្រព្យសម្បត្តិលោក សម រង្ស៊ី គណនីមេធាវីរបស់សម្ដេចដើម្បីការពារជនក្រីក្រ។
ព្រះសីហនុ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសប្ដឹងអ្នកណាទាំងអស់ដែលចោទថាការបោះឆ្នោតមានការលួចបន្លំ។
ព្រះសីហនុ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានព្រមានគណបក្សនយោបាយមួយក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងមានការប្រជុំប្រមូលលុយរបស់ សម រង្ស៉ី នៅវត្តភ្នំសេរី ក្នុងសហរដ្ឋអាមេរិក។
ព្រះសីហនុ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងដោយមិនចំឈ្មោះទៅបុគ្គលម្នាក់ដែលសម្ដេចហៅថាអាខ្មៅ ដែលទំនងជាសំដៅទៅលោក ប៊ុត ប៊ុនតិញ ដែលបែកធ្លាយរឿងអាស្រូវផឹកស្រានិងមានស្រីឲ្យចេញបកស្រាយ។
ប៊ែកឡាំង៖ អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ ឆុលស៍ បានថ្លែងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកែលម្អសុខមាលភាពរបស់ប្រជាពលរដ្ឋ និងស្វាគមន៍ការប្ដេជ្ញាចិត្តឆ្ពោះទៅរកអនាគតបៃតងរបស់កម្ពុជាផងដែរ។
ភ្នំពេញ៖ សុភាសិតខ្មែរមានពាក្យមួយថា «សម្ដីសជាតិ មាយាទសពូជ» ហើយក៏មានពាក្យមួយផងដែរដែលគេតែងនិយាយលេងថា «បើអ្នកមិននិយាយខ្ញុំមិនដឹងថាអ្នកល្ងង់បែបនេះសោះ»។ ភាសាទាំងពីនេះអាចនិយាយត្រូវចំពោះទណ្ឌិត សម រង្ស៊ី នៅពេលនេះក្រោយពីបានលើកឡើងថា…
ព្រុចសែល៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញពិសារអាហារពេលព្រឹកជាមួយនាយករដ្ឋមន្ត្រីវៀតណាម លោក ផាម ម៉ិញជិញ និងនាយករដ្ឋមន្ត្រីឡាវលោក ផនខាំ វីផាវ៉ាន់ នៅសណ្ឋាគារ The Hotel ក្នុងទីក្រុងព្រុចស៊ែល…
បារីស៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានអរគុណទៅដល់ប្រធានាធិបតីបារាំង លោក អេម៉ាញូអែល ម៉ាក្រុង ចំពោះការស្រឡាញ់រាប់អាន។
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីជំនួបទ្វេរភាគីរវាង គ.ជ.ប និងប្រតិភូគណបក្សខ្មែររួបរួមជាតិ ដោយគណបក្សនេះបានលើកសំណូមពរ៣ចំនុចទៅដល់ គ.ជ.ប។
ប៊ែលហ្ស៊ិក៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានជំរុញឲ្យលុបបំបាត់ភាពជ្រុលនិយមនានាទាំងនិយមស្ដាំ និងនិយមឆ្វេង។
ប៊ែលហ្សិក៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាគ្មានស្ដង់ដា២នោះទេក្នុងការចាប់ខ្លួនមេដឹកនាំចង់ផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់ ដោយសម្ដេចបានលើកឧទាហរណ៍វិធានការរបស់អាល្លឺម៉ង់ និងកម្ពុជា លើមេដឹកនាំចង់ផ្តួលរលំរដ្ឋាភិបាលស្របច្បាប់។
ប៊ែលហ្សិក៖ នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានបក្សប្រជាជន សម្ដេចតេជោ ហ៊ុន សែន យល់ថាបក្សប្រឆាំងនៅកម្ពុជាពុំមានទស្សនវិស័យ និងចូលចិត្តលាបព័ណ៌លើអ្នកដែលចូលរួមជីវភាពនយោបាយជាមួយបក្សប្រជាជន។ សម្ដេចចាត់ទុកថាការនេះបង្ហាញពីភាពចង្អៀតចង្អល់ណាស់សម្រាប់អ្នកនយោបាយដែលបង្ហាញពីភាពល្ងង់ខ្លៅរបស់អ្នកទាំងនោះ។
ប៊ែលហ្សិក៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានដាស់តឿនដល់អ្នកវិភាគក្នុងបណ្ដាញសង្គមលោក សន ដារ៉ា ឲ្យចេះដឹងធ្វើជាមនុស្សខ្លះផងកុំចេះតែវិភាគលាបព័ណ៌ និងបំផ្លាញការគិតរបស់ពលរដ្ឋ។
ប៊ែលហ្សិក៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថានៅពេលដែលខែត្រជាក់ចូលដល់តើអឺរ៉ុបនឹងរងផលប៉ះពាល់បែបណាខ្លះ? ខណៈសម្ដេចថា សង្គ្រាមរុស្ស៉ី-អ៊ុយក្រែន បានវិវត្តន៍ខ្លួនទៅជាសង្គ្រាម រុស្ស៉ី-ណាតូ…
ប៊ែលហ្ស៉ិក៖ នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានប្រមើលមើលថាយ៉ាងហោចណាស់ ៥ឆ្នាំទៀត ទើបអាចដោះស្រាយបញ្ហាមីយ៉ាន់ម៉ាបាន។
កណ្ដាល៖ សមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជន និងជាប្រធានយុវជនគណបក្សថ្នាក់កណ្ដាល លោក ហ៊ុន ម៉ាណែត បានលើកឡើងថា ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការបម្រើប្រជាពលរដ្ឋ និងព្យាយាមកែប្រែ និងបំពេញនូវភាពចន្លោះប្រហោងក្នុងការអនុវត្តការងារទាំងទ្បាយ…
កណ្ដាល៖ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា គណៈអចិន្រ្តៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកោះធំ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានណែនាំឱ្យសមាជិកក្រុមការងារគណបក្សចុះជួបប្រជាពលរដ្ឋឱ្យជួយផ្សព្វផ្សាយសមិទ្ធផលថ្មីៗរបស់គណបក្សដែលបានធ្វើកន្លងមក។
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសរសេរលិខិតរំលែកទុកដោយផ្តាល់ដៃជូនចំពោះក្រុមគ្រួសារលោកអតីតប្រធានាធិបតីចិន ជាំង ជីមីន និងបានរម្លឹកពីប្រវត្តិនៃការធ្វើទស្សនកិច្ចរបស់លោកមកកម្ពុជាដែលបានលើកកម្ពស់ទំនាក់ទំនងប្រទេសកម្ពុជា-ចិនដល់ពេលបច្ចុប្បន្ន។
កណ្ដាល៖ នៅព្រឹកថ្ងៃសៅរ៍ ទី០៣ ខែធ្នូឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីគណបក្សប្រជាជនកម្ពុជាចំនួន…
ភ្នំពេញ៖ លោក យ៉ង សាំងកុមារ ត្រូវបានព្រះមហាក្សត្រតែងតាំងជារដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ នេះបើតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រដែលឡាយព្រះហស្តលេខានៅថ្ងៃទី២៩…