ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ព័ត៌មានអន្តរជាតិ

មនុស្សជាង១ម៉ឺន៤ពាន់នាក់កំពុងរស់ដោយគ្មានអគ្គិសនីក្រោយព្យុះកំបុតត្បូងនៅរដ្ឋអូក្លាហូម៉ា

អាមេរិក៖ ព្យុះដ៏ខ្លាំងបានបង្កជាខ្យល់ព្យុះកំបុតត្បូងពាសពេញរដ្ឋអូក្លាហូម៉ា កាលពីថ្ងៃពុធ ទី៤ ខែឧសភា បណ្តាលឱ្យមានការខូចខាតយ៉ាងខ្លាំងនៅក្នុងស្រុក Seminole។ ការខូចខាតដែលថតបានដោយកាមេរ៉ាពីលើអាកាសបានបង្ហាញពីផ្ទះមួយចំនួនបានរាបស្មើរទាំងស្រុង…

រុស្ស៊ីហាត់សមទាំងយប់ត្រៀមអបអរជ័យជម្នះរបស់សូវៀតលើណាស៊ី

រុស្ស៊ី៖ ក្រសួងការពារជាតិរុស្ស៊ីបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី៥ ខែឧសភា នូវខ្សែវីដេអូនៃការហាត់សមពេលរាត្រីនៃក្បួនដង្ហែរទិវាជ័យជំនះប្រចាំឆ្នាំរបស់ប្រទេស ដែលជាការរំលឹកប្រចាំឆ្នាំនៃជ័យជម្នះរបស់សហភាពសូវៀតលើពួកណាស៊ីអាល្លឺម៉ង់ក្នុងសង្គ្រាមលោកលើកទីពីរ។

បេឡារុសធ្វើសមយុទ្ធទ័ពស្របពេលកម្ដៅនយោបាយណាតូនិងរុស្ស៊ីកាន់តែក្ដៅ

បេឡារុស៖ ក្រសួងការពារជាតិបេឡារុស ចាប់ផ្ដើមធ្វើសមុយុទ្ធដោយគ្មានការគ្រោងទុកទ្រង់ទ្រាយធំភ្លាមៗនៅថ្ងៃពុធ ទី៤ ខែឧសភា ឆ្នាំ២០២២នេះ ដើម្បីសាកល្បងត្រៀមខ្លួនប្រយុទ្ធ។

គ្រោះថ្នាក់ចរាចរណ៍នៅភាគខាងលិចអ៊ុយក្រែនសម្លាប់មនុស្ស ២៦នាក់

អ៊ុយក្រែន៖ ក្រសួងមហាផ្ទៃ អ៊ុយក្រែន បានឱ្យដឹងថា មនុស្សចំនួន ២៦នាក់បានស្លាប់ក្នុងហេតុការឡានក្រុង បុកគ្នាជាមួយឡានដឹកសាំង នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២នេះ។

រុស្ស៊ីចាប់ផ្ដើមបាញ់រ៉ុក្កែតសំរុកលើបន្ទាយចុងក្រោយរបស់អ៊ុយក្រែននៅទីក្រុង Mariupol សាជាថ្មី

អ៊ុយក្រែន៖ កងកម្លាំងគាំទ្ររបស់រុស្ស៊ីបានចាប់ផ្ដើមបាញ់រ៉ុក្កែត ទៅលើរោងចក្រដែក Azovstal នៅទីក្រុង Mariupol សាជាថ្មី បន្ទាប់ពីជនស៊ីវិលរាប់សិបនាក់ត្រូវបានជម្លៀសចេញ។

ឆេះមូលដ្ឋានទ័ពរុស្ស៊ីក្បែរអ៊ុយក្រែនបណ្តាលឱ្យមនុស្សម្នាក់របួស

រុស្ស៊ី៖ អភិបាលតំបន់ Belgorod បាននិយាយកាលពីថ្ងៃអាទិត្យថា មនុស្សម្នាក់បានរងរបួសនៅក្នុងភ្លើងឆេះអគារមូលដ្ឋានទ័ពរុស្ស៊ី នៅតំបន់ Belgorod ភាគខាងត្បូងជាប់ព្រំដែនអ៊ុយក្រែន។

នាយករដ្ឋមន្ត្រី និងរដ្ឋមន្រ្តីការពារជាតិអេស្ប៉ាញត្រូវបានក្រុមចារកម្មលួចស្ដាប់ទូរស័ព្ទ

អេស្ប៉ាញ៖ អាជ្ញាធរអេស្ប៉ាញបានរកឃើញមេរោគ "Pegasus" នៅក្នុងទូរស័ព្ទដៃរបស់នាយករដ្ឋមន្ត្រី Pedro Sanchez និងរដ្ឋមន្ត្រីក្រសួងការពារជាតិ Margarita Robles នៅថ្ងៃទី២ ឧសភា។ ទោះជាយ៉ាងរដ្ឋាភិបាលអេស្ប៉ាញមិនបានបង្ហាញថាក្រុមចារកម្មរបស់ប្រទេសណា…

ប្រធានសភាអាមេរិកទៅជួបប្រធានាធិបតីប៉ូឡូញស្របពេលមានកម្ដៅនយោបាយជាមួយរុស្ស៊ី

Warsaw៖ ប្រធានសភាតំណាងរាស្រ្តសហរដ្ឋអាមេរិក លោកស្រី Nancy Pelosi បានជួបជាមួយប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda នៅថ្ងៃចន្ទ ទី០២ ខែឧសភា នៅវិមានប្រធានាធិបតីប៉ូឡូញ ក្នុងរដ្ឋធានី Warsaw។

UN ចូលទៅជម្លៀសជនស៊ីវិលចេញពីរោងចក្រ Azovstal ក្នុងទីក្រុង Mariupol

Mariupol៖ ជនស៊ីវិលត្រូវបានជម្លៀសចេញកាលពីថ្ងៃអាទិត្យ ថ្ងៃទី១ ខែឧសភា ពីលេណដ្ឋាននៃសំណង់ដែក Azovstal ក្នុងទីក្រុង Mariupol បន្ទាប់ពីអង្គការសហប្រជាជាតិ និងកាកបាទក្រហមអន្តរជាតិបានដឹកនាំកិច្ចព្រមព្រៀងមួយដើម្បីបន្ធូរបន្ថយការឡោមព័ទ្ធដែលបំផ្លិចបំផ្លាញដ៏ខ្លាំងបំផុតនៃសង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែន។

និស្សិតហុងកុងម្នាក់ត្រូវជាប់គុក ៥ឆ្នាំក្រោយបង្ហោះសារទាមទារឯករាជ្យពីប្រទេសចិនតាម Telegram

ហុងកុង៖ តុលាការក្រុងហុងកុងកាលពីថ្ងៃសុក្រ បានកាត់ទោសនិស្សិតម្នាក់ដាក់ពន្ធនាគាររយៈពេលប្រាំឆ្នាំ ស្របតាមច្បាប់សន្តិសុខជាតិដែលកំណត់ដោយប្រទេសចិន ក្រោយនិស្សិតនេះបង្ហោះសារមួយនៅលើ Telegram ទាមទារឯករាជ្យពីប្រទេសចិន។

ចក្រភពអង់គ្លេសបញ្ជូនអ្នកជំនាញឧក្រិដ្ឋកម្មសង្គ្រាមទៅអ៊ុយក្រែន

ឡុងដ៍៖ ចក្រភពអង់គ្លេសឱ្យដឹងថា ខ្លួនកំពុងបញ្ជូនអ្នកជំនាញដើម្បីជួយអ៊ុយក្រែនក្នុងការប្រមូលភស្តុតាង និងកាត់ទោសឧក្រិដ្ឋកម្មសង្រ្គាម។

កូរ៉េខាងត្បូងដកកាតព្វកិច្ចពាក់ម៉ាសនៅទីសាធារណៈ

សេអ៊ូល៖ កូរ៉េខាងត្បូង បាននិយាយនៅថ្ងៃសុក្រថា ខ្លួននឹងលើកលែងកាតព្វកិច្ចពាក់ម៉ាសសម្រាប់នៅទីធ្លាខាងក្រៅមិនបិទជិតចាប់ពីសប្តាហ៍ក្រោយទៅ ក្នុងជំហានចុងក្រោយបង្អស់របស់ប្រទេសដើម្បីបន្ធូរបន្ថយការរឹតត្បិតកូវីដ-១៩។

មេដឹកនាំកូរ៉េខាងជើងប្រាប់ឱ្យយោធាត្រៀមខ្លួនខណៈការងារសាកល្បងនុយក្លេអ៊ែរកំពុងដំណើរការល្អ

សេអ៊ូល៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានអំពាវនាវឱ្យយោធារបស់ខ្លួន «ពង្រឹងកម្លាំងក្នុងគ្រប់មធ្យោបាយ ដើម្បីកម្ទេចសត្រូវ» ខណៈដែលរូបភាពផ្កាយរណបថ្មីបានបង្ហាញពីការត្រៀមរៀបចំបន្ថែមទៀតសម្រាប់លទ្ធភាពដែលអាចធ្វើទៅបានក្នុងការធ្វើតេស្តនុយក្លេអ៊ែរ។…

រុស្ស៊ីបាញ់មីស៊ីល២គ្រាប់លើទីក្រុងគៀវស្របពេលដែលអគ្គលេខាធិការ UN ធ្វើទស្សនកិច្ច

គៀវ៖ គ្រាប់មីស៊ីលរុស្ស៊ី២គ្រាប់បាញ់លើរដ្ឋធានីគៀវរបស់អ៊ុយក្រែន កាលពីល្ងាចថ្ងៃព្រហស្បតិ៍ អាចចាត់ទុកជាការស្វាគមន៍របស់រុស្ស៊ីក្នុងពេលអគ្គលេខាធិការ UN លោក Antonio Guterres ទៅរដ្ឋធានីគៀវកាលពីថ្ងៃព្រហស្បត្តិ៍ម្សិលមិញ។…

អង់គ្លេសនិយាយថាកងនាវារបស់រុស្ស៊ីកំពុងត្រៀមលក្ខណៈនៅសមុទ្រខ្មៅដើម្បីវាយប្រហារអ៊ុយក្រែន

សមុទ្រខ្មៅ៖ ក្រសួងការពារជាតិអង់គ្លេសបាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែមេសា ថាកងនាវាសមុទ្រខ្មៅរបស់រុស្ស៊ីរក្សានូវសមត្ថភាពវាយប្រហារគោលដៅអ៊ុយក្រែន និងតំបន់ឆ្នេរសមុទ្រ។

លោកពូទីនគំរាមប្រើកម្លាំងវ៉ៃកម្ទេចលោកខាងលិចបើសិនហ៊ានអន្តរាគមន៍លើទឹកដីអ៊ុយក្រែន

រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានព្រមានអំពីការចាត់វិធានការភ្លាមៗ ប្រសិនបើប្រទេសណាហ៊ានជ្រៀតជ្រែកនិងចូលអន្តរាគមន៍លើទឹកដីអ៊ុយក្រែន។ ជាមួយគ្នានេះ រុស្ស៊ីក៏បានប្រាប់អាមេរិកឲ្យឈប់បញ្ជូនអាវុធទៅអ៊ុយក្រែនដោយនិយាយថាការចែកចាយសព្វាវុធដ៏ធំរបស់លោកខាងលិចកំពុងចាក់សាំងលើភ្លើងក្នុងជម្លោះនេះ។…