ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

ព័ត៌មានថ្មី

កម្ពុជាសង្ឃឹមថាឆ្នាំនេះទទួលបានកម្ចីពីចិនដើម្បីជួសជុលផ្លូវជាតិលេខ៣ ប្រវែង២០គីឡូម៉ែត្រ

កំពត៖ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានអំឡុងចុះត្រួតពិនិត្យវឌ្ឍនភាពលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ និងផ្លូវជាតិលេខ៣១ នាព្រឹកថ្ងៃទី៣០ ខែឧសភា…

ទិវាគ្រួសាររបស់សាលាអាមេរិកាំងហ្គោលឌិនហ្គេតបង្កើនភាពជិតស្និតរវាងសិស្សនិងឪពុកម្ដាយចែករំលែកការអប់រំដល់សិស្សក្រីក្រ

ភ្នំពេញ៖ សាលាអាមេរិកាំងហ្គោលឌិនហ្គេតបានរៀបចំទិវាគ្រួសារជាលើកទី៤របស់ខ្លួននៅសាខាក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ដើម្បីបង្កើតភាពស្និតស្នាលរវាងសិស្សនិងឪពុកម្ដាយ ក៏ដូចជាចែករំលែកនូវសកម្មភាពមនុស្សធម៌របស់មូលនិធិសាលាជួយកសាងសាលានៅតាមទីជនបទផងដែរ។

BREAKING NEWS: កម្ពុជាចេញផ្សាយស្ថិតិជំងឺកូវីដ-១៩ ប្រចាំថ្ងៃទី៣១ ឧសភា ២០២៣

ភ្នំពេញ៖ នៅថ្ងៃទី៣១ ឧសភា ២០២៣នេះ កម្ពុជាមានករណីឆ្លងជំងឺកូវីដ-១៩​​ ចំនួន៩នាក់, និងមានអ្នកជំងឺជាសះស្បើយ ចំនួន១នាក់​, ក្នុងនោះមិនមានករណីនាំចូលថ្មី​​, និងពុំមានអ្នកស្លាប់នោះទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល…

សម្តេចតេជោ៖ ពិធីបើកព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមថ្ងៃទី៣ មិថុនា មិនចាញ់ការបើកព្រឹត្តិការណ៍ស៊ីហ្គេមឡើយ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ពិធីបើកព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលនឹងធ្វើឡើងនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ មិនចាញ់ពិធីបើកព្រឹត្តិការណ៍កីឡាស៊ីហ្គេមឡើយ…

នាយករដ្ឋមន្ត្រីទម្លាយសំឡេងពីផែនការត្រៀមវាយប្រហារលើគ.ជ.ប និងរដ្ឋាភិបាលកម្ពុជាដោយក្រុមប្រឆាំង

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានទម្លាយសំឡេងពីការត្រៀមធ្វើយុទ្ធនាការរបស់ក្រុមប្រឆាំងសំដៅវាយប្រហារ គ.ជ.ប និងសម្ដេចផ្ទាល់ដែលសម្ដេចថាជាល្បិចបំបែកបំបាក់ដែលមានចិរិតពិសពុលដែលនឹងបង្កផលអាក្រក់សម្រាប់ក្រុមនេះនៅក្នុងប្រទេសកម្ពុជា។

នាយករដ្ឋមន្ត្រីត្រៀម BM21 ស្វាគមន៍ សម រង្ស៉ី

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងដោយមិនចាំឈ្មោះតែទំនងជាសំដៅទៅលើ សម រង្ស៊ី ថា រដ្ឋាភិបាលនិងស្វាគមន៍ដោយ BM-21 ប្រសិនជាទណ្ឌិតរូបនេះហ៊ានចូលប្រទេសកម្ពុជាតាមច្រកព្រំដែនថៃនោះ។

សារសំឡេងសម្ដេចតេជោត្រៀមបង្ក្រាបបាតុកម្មរបស់បក្សភ្លើងទៀននៅតែមានតម្លៃ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានផ្ដាំផ្ញើទៅឲ្យអ្នកដែលមានបំណងចង់ធ្វើបាតុកម្មតាមការញុះញង់របស់មេដឹកនាំគណបក្សភ្លើងទាន ឲ្យស្ដាប់សារសំឡេងដែលសម្ដេចបានផ្ដាំផ្ញើកាលពីដើមខែនេះឡើងវិញ។

រាជរដ្ឋាភិបាលនឹងសាងសង់ស្ពានឆ្លងទន្លេចំនួន៣ បន្ថែមទៀត

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងសាងសង់ស្ពានឆ្លងទន្លេចំនួន៣ បន្ថែមទៀតដែលតភ្ជាប់ពីភ្នំពេញទៅតំបន់ដទៃទៀតដើម្បីសម្រួលការធ្វើចរាចររបស់ពលរដ្ឋ។

នាយករដ្ឋមន្ត្រីជំរុញពលរដ្ឋគាំទ្រដល់កីឡាករមានពិការភាព

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោហ៊ុនសែនបានជំរុញដល់ពលរដ្ឋឲ្យបន្តយកចិត្តទុកដាក់គាំទ្រដល់កីឡាករមានពិការភាព ខណៈការប្រកួតអាស៊ានបារ៉ាហ្គេមកាន់តែជិតចូលមកដល់។

នាយករដ្ឋមន្ត្រីផ្ដាំទៅអ្នកបន្តវេនថា កុំចាយលុយខ្ជះខ្ជាយ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានផ្ដាំផ្ញើទៅកាន់អ្នកបន្តវេនអនាគតនាយករដ្ឋមន្ត្រីកម្ពុជាថា ត្រូវធ្វើការបន្តនូវការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធពង្រឹងសេដ្ឋកិច្ច។ សម្ដេចតេជោបានផ្ដាំថាការចំណាយណាដែលមិនចាំបាច់មិនត្រូវធ្វើការចំណាយនោះទេ។

នាយករដ្ឋមន្ត្រីចង់ចំណាយពេលដើម្បីដើរមើលអគារខ្ពស់ៗក្នុងរាជធានីភ្នំពេញ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានលើកឡើងពីបំណងរបស់សម្ដេចក្នុងការដើរទស្សនាតាមអគារខ្ពស់ៗក្នុងរាជធានីភ្នំពេញនិងតាមតំបន់សំខាន់ៗមួយចំនួន។

ទស្សនាការផ្សាយផ្ទាល់: នាយករដ្ឋមន្ត្រីអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានបេតុងឆ្លងទន្លេសាប និងស្ពានអាកាសឬស្សីកែវ

ទស្សនាការផ្សាយផ្ទាល់: នាយករដ្ឋមន្ត្រីអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានបេតុងឆ្លងទន្លេសាប និងស្ពានអាកាសឬស្សីកែវ

ក្រសួងមហាផ្ទៃតម្រូវឲ្យអង្គការមួយបញ្ឈប់សកម្មភាពប្រជុំរបស់ខ្លួនដោយថាបានជ្រៀតជ្រែកដល់កិច្ចការផ្ទៃក្នុងអាស៊ាន

ភ្នំពេញ៖ ក្រសួងមហាផ្ទៃបានតម្រូវឱ្យអង្គការមជ្ឈមណ្ឌលសិក្សាបណ្តុះបណ្តាលកសាងសន្តិភាព និងដោះស្រាយទំនាស់ (CPCS) បញ្ឈប់ជាបន្ទាន់នូវកិច្ចប្រជុំមួយដែលកំពុងធ្វើនៅខេត្តសៀមរាបដោយថាបានជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់រដ្ឋសមាជិកអាស៊ាន។

កីឡាការនី ស្រួង ភាវី បរិច្ចាកថវិកាបានពីធ្វើជាទូតសុច្ឆន្ទៈដល់កិច្ចការសប្បុរសធម៌វិញ

ភ្នំពេញ៖ ម្ចាស់មេដាយមាសស៊ីហ្គេម ២០២៣ ប៊ីយ៉ាការ៉ុម ៣បាំង ស្រួង ភាវី ប្រកាសថា ប្រាក់ដែលទទួលបានពីធ្វើទូតសុឆន្ទៈឲ្យក្រុមហ៊ុនអាកាសចរណ៍ Sky Angkor នឹងបង្វិលទៅកិច្ចការសប្បុរសធម៌វិញ និង សម្រាប់ជួយធានាដល់អ្នកដែលគ្មានលទ្ធភាព…

ទីលានទុកដាក់សំរាមខេត្តកែបតម្លៃជាង១០លានដុល្លារត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

កែប៖ ទីលានចាក់សំរាមខេត្តកែប នៃគម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍សម្រាប់កំណើនប្រកបដោយបរិយាប័ន្នក្នុងមហាអនុតំបន់មេគង្គជំហានទី២ ត្រូវបានដាក់ឱ្យសម្ពោធជាផ្លូវការនាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ ក្រោមអធិបតីភាព…

ក្រុមអ្នកវិទ្យាសាស្រ្តបង្ហាញតម្រុយថានឹងអាចការពារប្រភេទត្រីយក្សជិតផុតពូជ ក្រោយការតាមដានចរាចររយៈពេល១ឆ្នាំមក

ស្ទឹងត្រែង៖ គម្រោងស្រាវជ្រាវអច្ឆរិយភាពនៃទន្លេមេគង្គ គាំទ្រមូលនិធិដោយទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ USAID បង្ហាញតម្រុយថានឹងអាចការពារបាននូវប្រភេទត្រីយក្សជិតផុតពូជ ព្រមទាំងទន្លេដែលប្រភេទត្រីរស់នៅ…

អាគារសិក្សាថ្មីនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនមុនីរាជាត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ដោយនាយករដ្ឋមន្ត្រី

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញសម្ពោធអគារសិក្សាថ្មី នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ស្ថិតក្នុងបរិវេណវត្តស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣០…

មន្រ្តីប៉ូលិសថៃចោទប្រកាន់បុរសជនជាតិកាណាដាម្នាក់ដែលសម្លាប់ជនជាតិឥណ្ឌាកាលពីឆ្នាំ២០២២

ក្រុមប៉ូលិសថៃបានបញ្ជាក់នៅថ្ងៃទី២៩ ខែឧសភានេះថា ពួកគេបានធ្វើការចោទប្រកាន់ទៅលើបុរសជនជាតិកាណាដាម្នាក់ដែលពួកគេពិពណ៌នាថាជាទាហានស៊ីឈ្នួល ពីបទឃាតកម្មលើក្មេងទំនើងជនជាតិឥណ្ឌានៅកោះភូកេត។ គួរឱ្យដឹងថា មន្រ្តីប៉ូលិសបានបើកការស៊ើបអង្កេតមួយ…

ផ្សោតអ៉ីរ៉ាវ៉ាឌី ជាង៥០ក្បាលកំពុងមានវត្តមាននៅសមុទ្រខេត្តកែប

កែប៖ ផ្សោតអ៊ីរ៉ាវ៉ាឌីទឹកប្រៃ (ដូហ្វីន) ចំនួនជាង៥០ក្បាល ត្រូវបានរកឃើញ ក្នុងដែនសមុទ្រខេត្តកែប នៃប្រទេសកម្ពុជា។ នេះបើយោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឱ្យដឹងនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ ។

មន្រ្តីជាន់ខ្ពស់នៃក្រសួងសង្គមកិច្ចរំពឹងថានឹងមានសំឡេង (កណ្ដឹង) ជំនួយជនមានពិការភាពតាមស្តុបចរាចរណ៍

ព្រះសីហនុ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ឯម ច័ន្ទមករា បានលើកឡើងថា លោកចង់ឱ្យមានសំឡេងកណ្ដឹងជំនួយនៅតាមស្តុបចរាចរណ៍នីមួយៗ ដើម្បីងាយស្រួលដល់ជនមានពិការភាពភ្នែកនៅពេលឆ្លងកាត់ផ្លូវថ្នល់។

លោក Elon Musk រំពឹងថានឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិននៅសប្តាហ៍នេះ

ប្រភពពីបុគ្គលជិតស្និទចំនួន ៣នាក់បានទម្លាយឱ្យដឹងថា អគ្គនាយកក្រុមហ៊ុន Tesla លោក Elon Musk ត្រូវគេរំពឹងថានឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិននៅក្នុងសប្តាហ៍នេះ ដែលនេះនឹងជាការធ្វើដំណើរទៅកាន់ប្រទេសចិនជាលើកដំបូងរបស់លោក…

BREAKING NEWS: កម្ពុជាចេញផ្សាយស្ថិតិជំងឺកូវីដ-១៩ ប្រចាំថ្ងៃទី៣០ ឧសភា ២០២៣

ភ្នំពេញ៖ នៅថ្ងៃទី៣០ ឧសភា ២០២៣នេះ កម្ពុជាមានករណីឆ្លងជំងឺកូវីដ-១៩​​ ចំនួន១នាក់, និងមានអ្នកជំងឺជាសះស្បើយ ចំនួន៣នាក់​, ក្នុងនោះមិនមានករណីនាំចូលថ្មី​​, និងពុំមានអ្នកស្លាប់នោះទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល…

ចិនបដិសេធការអញ្ជើញជំនួបជាមួយរដ្ឋមន្រ្តីការពារជាតិអាមេរិក នៅទឹកដីសិង្ហបុរី

រដ្ឋាភិបាលទីក្រុងប៉េកាំងបានបដិសេធការអញ្ជើញរបស់សហរដ្ឋអាមេរិ កសម្រាប់កិច្ចប្រជុំនៅប្រទេសសិង្ហបុរីរវាងរដ្ឋមន្ត្រីការពារជាតិលោក Lloyd Austin និងសមភាគីចិនលោក Li Shangfu។ នេះបើតាមការបញ្ជាក់របស់មន្ទីរបញ្ចកោណនៅថ្ងៃចន្ទ…

សម្តេចតេជោ៖ គណបក្សប្រជាជនកម្ពុជាចាប់បានលេខរៀង១៨ ដែលជាលេខហុងស៊ុយល្អ និងងាយចំណាំ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និង ជាប្រធានគណបក្សប្រជាជនកម្ពុជា លើកឡើងថាគណបក្សប្រជាជនកម្ពុជា ទទួលបានលេខរៀង១៨ សម្រាប់ឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ នាថ្ងៃទី២៣ ខែកក្កដា…

នាយករដ្ឋមន្ត្រីជំរុញការពង្រឹងគុណភាពអប់រំពីថ្នាក់មូលដ្ឋានរហូតដល់ថ្នាក់ក្រោយឧត្ដមសិក្សា

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវឲ្យបន្តពង្រឹងគុណភាពនៃការបណ្ដុះបណ្ដាល តាំងពីថ្នាក់មូលដ្ឋានរហូតដល់ថ្នាក់ឧត្ដមសិក្សា និងថ្នាក់ក្រោយឧត្ដមសិក្សា។

ទីលានទុកដាក់សំរាមខេត្តកំពត ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

កំពត៖ ទីលានចាក់សំរាមខេត្តកំពត ត្រូវបានក្រសួងសាធារណការ និងដឹកជញ្ជូនសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣។ ទីលានចាក់សំរាមក្នុងខេត្តកំពតនេះសាងសង់ឡើងក្រោមកម្ចីឥណទានសម្បទាពីធនាគារអភិវឌ្ឍន៍អាស៊ី…

ករណីចាប់អ្នកលក់ក្រឡាននៅផ្លូវជាតិលេខ៥ កាលពីពេលកន្លងទៅ ពេលនេះសាមីខ្លួនចេញមុខបកស្រាយ

បន្ទាយមានជ័យ៖ ក្រោយពីរកឃើញនារីលក់ក្រឡាន នគរបាលខេត្ត ដែលបណ្តាញសង្គមមួយចំនួនធ្វើការផ្សព្វផ្សាយថាមានជនមិនស្គាល់មុខចាប់នារីអ្នកក្រឡានដាក់បញ្ចូលក្នុងរថយន្ត នៅផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រឃុំបន្ទាយនាង ស្រុកមង្គលបូរី…

នាយករដ្ឋមន្ត្រីស្នើឲ្យកែតម្រូវបទចម្រៀងមួយបទទាក់ទងជាមួយនឹងពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានស្នើឲ្យមានការកែតម្រូវទៅលើអត្ថន័យនៃបទចម្រៀងមួយបទទាក់ទងជាមួយនឹងពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា។

ទស្សនាការផ្សាយផ្ទាល់: នាយករដ្ឋមន្ត្រីអញ្ជើញសម្ពោធអគារសិក្សាថ្មីនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា

ទស្សនាការផ្សាយផ្ទាល់: នាយករដ្ឋមន្ត្រីអញ្ជើញសម្ពោធអគារសិក្សាថ្មីនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា

មូលនិធិគន្ធបុប្ផាកម្ពុជា ប្រកាសបើកយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់" សម្រាប់កុមារកម្ពុជា

ភ្នំពេញ៖ ដើម្បីអបអរសាទរ ទិវាកុមារអន្តរជាតិ ១មិថុនា មូលនិធិគន្ធបុប្ផាកម្ពុជានឹងរៀបចំយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” សម្រាប់កុមារកម្ពុជា រយៈពេល ៣០ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣។

Kylian Mbappe ជាប់ជាកីឡាករល្អបំផុតប្រចាំរដូវកាល ២០២២/២៣

កីឡាករ Kylian Mbappe របស់ក្លិប Paris St Germain ត្រូវបានជ្រើសរើសជាកីឡាករល្អបំផុតប្រចាំនៅ Ligue1 រដូវកាលនេះ សម្រាប់ ៤រដូវកាលជាប់ៗគ្នា ក្រោយពីបានបន្តជួយឱ្យក្លិបរបស់ខ្លួនគ្រងជើងឯកលីគកំពូលបារាំងជាកំណត់ត្រា…

កូរ៉េខាងត្បូងរៀបចំកិច្ចប្រជុំលើកដំបូងរបស់ខ្លួនជាមួយបណ្តាប្រទេសដែនកោះនៃមហាសមុទ្រប៉ាស៊ីហ្វិក

ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បានចាប់ផ្តើមកិច្ចប្រជុំកំពូលលើកដំបូងរបស់ខ្លួនជាមួយមេដឹកនាំនៃកោះនៃមហាសមុទ្រប៉ាស៊ីហ្វិកនៅថ្ងៃទី២៩ ខែឧសភា ខណៈដែលទីក្រុងសេអ៊ូលស្វែងរកការបង្កើនឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់ដែលបានក្លាយជាចំណុចផ្តោតនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយដ៏ខ្លាំងក្លាមួយ។

ស.ស.យ.ក. ប្រគល់ថវិកាបរិច្ចាគ ៥០០លានរៀលក្រោមកម្មវិធី “បេះដូងច្រើនជាងគេលើពិភពលោក" ជូនគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា

ភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានប្រគល់ថវិកាបរិច្ចាគ ៥០លានរៀលក្រោមកម្មវិធី “បេះដូងច្រើនជាងគេលើពិភពលោក" នៃយុទ្ធនាការ Beyond The Games ជូនគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា។

គណបក្សកាន់អំណាចកូរ៉េខាងជើង នឹងរៀបចំកិច្ចប្រជុំពិនិត្យលើផែនការសេដ្ឋកិច្ចរបស់ខ្លួន

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបាននិយាយនៅថ្ងៃចន្ទនេះថា គណបក្សកាន់អំណាចរបស់កូរ៉េខាងជើងនឹងបើកកិច្ចប្រជុំកម្រិតខ្ពស់មួយនៅក្នុងខែមិថុនា ដើម្បីពិនិត្យឡើងវិញនូវគោលនយោបាយសេដ្ឋកិច្ចរបស់ខ្លួន។ ប្រទេសមហាអំណាចនុយក្លេអ៊ែរដែលមានសេដ្ឋកិច្ចផុយស្រួយនេះ…

លោក ហ៊ុន ម៉ាណែត៖ កងទ័ពកើតចេញពីប្រជាជន ដើម្បីបម្រើផលប្រយោជន៍ប្រជាជនហ៊ានប្តូរផ្តាច់ និងលះបង់កម្លាំងកាយចិត្ត…

កំពត៖ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានលើកឡើងថា កងទ័ពកើតចេញពីប្រជាជន ហើយដើម្បីបម្រើផលប្រយោជន៍ប្រជាជន ដោយហ៊ានប្តូរផ្តាច់ និងលះបង់កម្លាំងកាយចិត្ត…

រដ្ឋមន្រ្តីហិរញ្ញវត្ថុអះអាងថា សេដ្ឋកិច្ចថៃកំពុងនឹងនរហើយឆ្ពោះទៅរកការងើបឡើងវិញទាំងស្រុង

រដ្ឋមន្ត្រីហិរញ្ញវត្ថុថៃបាននិយាយនៅថ្ងៃចន្ទនេះថា សេដ្ឋកិច្ចរបស់ប្រទេសថៃកំពុងស្ថិតនៅលើផ្លូវដ៏រឹងមាំមួយក្នុងការងើបឡើងវិញ និងបង្ហាញពីភាពធន់ ដែលជាការរួមចំណែកមកពីការប្រមូលពន្ធដារ និងការដំណើរការបានល្អប្រសើរឡើងវិញនៃវិស័យទេសចរណ៍ក្នុងប្រទេស…

ផ្ទុះមីនពីរគ្រាប់នៅព្រំដែនខ្មែរ-ថៃបណ្ដាលឱ្យថៃម្នាក់និងទាហានខ្មែរម្នាក់របួសធ្ងន់

បន្ទាយមានជ័យ៖ មនុស្ស ២នាក់ រងរបួសធ្ងន់ ម្នាក់ជាពលរដ្ឋថៃ និងម្នាក់ជាទាហានខ្មែរករណីផ្ទុះមីនកក្រើកព្រៃ នៅព្រំដែនកម្ពុជា-ថៃ កាលវេលាម៉ោង១០:៥០នាទីព្រឹក ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ នៅត្រង់ចំណុចចន្លោះ បង្គោលសីម៉ាលេខ៣៧-៣៨…

យុវជនស្ម័គ្រចិត្តម្នាក់ក្នុងព្រឹតិ្តការណ៍ស៊ីហ្គេមស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញ៖ យុវជនស្ម័គ្រចិត្តម្នាក់ក្នុងព្រឹតិ្តការណ៍ស៊ីហ្គេមឆ្នាំ២០២៣ ឈ្មោះ ផល សំណាង ដែលមានតួនាទីជាអនុប្រធានតំបន់ស្តាតអូឡាំពិក បានជួបគ្រោះថ្នាក់ចរាចរណ៍នៅក្នុងខណ្ឌជ្រោយចង្វារស្លាប់កាលពីល្ងាចម្សិលមិញថ្ងៃទី២៨…

ព្រះមហាក្សត្រយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋឥណ្ឌា

ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នឹងយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋឥណ្ឌា តបតាមការសូមយាងរបស់ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌា…

BREAKING NEWS: កម្ពុជាចេញផ្សាយស្ថិតិជំងឺកូវីដ-១៩ ប្រចាំថ្ងៃទី២៩ ឧសភា ២០២៣

ភ្នំពេញ៖ នៅថ្ងៃទី២៩ ឧសភា ២០២៣នេះ កម្ពុជាមានករណីឆ្លងជំងឺកូវីដ-១៩​​ ចំនួន៤នាក់, និងមានអ្នកជំងឺជាសះស្បើយ ចំនួន១នាក់​, ក្នុងនោះមិនមានករណីនាំចូលថ្មី​​, និងពុំមានអ្នកស្លាប់នោះទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល…

ក្រសួងសុខាភិបាលរំលឹកពលរដ្ឋប្រុងប្រយ័ត្នចំពោះការចម្លងវីរុសកូវីដ-១៩ ពពួក Omicron XBB.1.5

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានក្រើនរំលឹកដល់ពលរដ្ឋនៅក្នុងកម្ពុជាឱ្យប្រុងប្រយ័ត្នចំពោះវីរុសកូវីដ-១៩ ពពួក Omicron XBB.1.5 ខណៈការកើនឡើងនូវ ករណីឆ្លងនៅតាមបណ្តាប្រទេសជិតខាង និងនៅលើសាកលលោក…

ផ្អាកចរាចរនៅលើ និងក្រោមស្ពានបេតុងខ្សែកាបឫស្សីកែវ២ថ្ងៃ ចាប់ពីថ្ងៃទី៣០-៣១ ឧសភា

ភ្នំពេញ៖ ស្ពានបេតុងខ្សែកាបឫស្សីកែវ នឹងត្រូវដាក់សម្ពោធប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ ក្រោមអធិបតីភាពនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន។ រដ្ឋបាលរាជធានីភ្នំពេញ នឹងផ្អាកចរាចរជាបណ្តោះអាសន្ននូវយានយន្តគ្រប់ប្រភេទឆ្លងកាត់ស្ពាន…

គ.ជ.ប ចេញលទ្ធផលនៃការចាប់ឆ្នោតកំណត់លេខរៀងគណបក្សនយោបាយក្នុងសន្លឹកបោះឆ្នោតថ្នាក់ជាតិ

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសលទ្ធផលនៃការចាប់ឆ្នោតកំណត់លេខរៀងគណបក្សនយោបាយសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧។

ទស្សនាការផ្សាយផ្ទាល់: ព្រះមហាក្សត្រយាងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសឥណ្ឌា

ទស្សនាការផ្សាយផ្ទាល់: ព្រះមហាក្សត្រយាងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសឥណ្ឌា

ប្រជាពលរដ្ឋជាង ១ពាន់នាក់ក្នុងខណ្ឌច្បារអំពៅបានទទួលការពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃពីសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ

ភ្នំពេញ៖ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ដឹកនាំដោយលោកវេជ្ជបណ្ឌិត ស៊ីម ស៊ូយេង អនុប្រធានប្រត្តិបត្តិ និងជាប្រធានបេសកកម្ម បាននាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចំនួន ២៦៥នាក់ចុះពិនិត្យ និងព្យាបាលជំងឺទូទៅ…

ចិនដាក់ដំណើរការយន្តហោះដឹកអ្នកដំណើរដែលផលិតនៅក្នុងស្រុកដំបូងបង្អស់របស់ខ្លួន

យន្តហោះដឹកអ្នកដំណើរដែលផលិតក្នុងស្រុកដំបូងគេរបស់ប្រទេសចិន C919 បានធ្វើការហោះហើរក្នុងលក្ខណៈពាណិជ្ជកម្មជាលើកដំបូងរបស់ខ្លួននៅថ្ងៃអាទិត្យនេះ ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងកិច្ចខិតខំប្រឹងប្រែងអស់ជាច្រើនទសវត្សរ៍របស់ចិន…

Al Ittihad គ្រងជើងឯកនៃលីគកំពូលអារ៉ាប៊៊ីសាអូឌីត ២០២៣

ក្លិបបាល់ទាត់ Al-Ittihad បានគ្រងជើងឯកលីគកំពូលអារ៉ាប៊៊ីសាអូឌីត ឬ Saudi Pro League ជាលើកដំបូងរាប់ចាប់តាំងពីឆ្នាំ២០០៩ ក្រោយជ័យជម្នះ ៣-០ ទៅលើក្លិបបាល់ទាត់ Al-Feiha នៅថ្ងៃអាទិត្យ ទី២៨ ខែឧសភានេះ ខណៈក្រុម Al…

ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកទ្រង់ទ្រាយធំ បណ្តាលឱ្យស្លាប់មនុស្សម្នាក់នៅទីក្រុងគៀវ

ជនស៊ីវិលម្នាក់បានស្លាប់បាត់​បង់ជីវិតនៅក្នុងរដ្ឋធានីគៀវ (Kyiv) ប្រទេសអ៊ុយក្រែន បន្ទាប់ពីមានហេតុការណ៍ដ៏ធំមួយនៃការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកនៅក្នុងរដ្ឋធានីប្រទេសនេះ។ នេះបើតាមការបញ្ជាក់របស់លោក Vitali…

ក្លិបបាល់ទាត់ចំនួន ២២ កក់កៅអីវគ្គចែកពូល UCL រដូវកាលក្រោយរួចជាស្រេច

មកដល់ពេលនេះមានក្លិបបាល់ទាត់ចំនួន ២២ក្លិបហើយដែលបានកក់កៅអីបង្ហាញខ្លួនក្នុងពានរង្វាន់ UEFA Champions League រដូវកាល ២០២៣/២៤ ខណៈក្លិបផ្សេងៗកំពុងព្យាយាមក្នុងការប្រជែងយកកៅអីចំនួន ៣២ ដែលជាចំនួនក្រុមផ្លូវការសម្រាប់ការបង្ហាញខ្លួននៅក្របខណ្ឌកំពូលអឹរ៉ុបនារដូវកាលក្រោយនេះ។…

ក្រុមប្រឹក្សាធម្មនុញ្ញ៖ ការសម្រេចលើពាក្យបណ្តឹងទាក់ទងនឹងការចុះបញ្ជីគណបក្សនយោបាយគឺជាការអនុវត្តតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ

ភ្នំពេញ៖ សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាធម្មនុញ្ញចេញនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ ពាក់ព័ន្ធនឹងការសម្រេចលើពាក្យបណ្តឹងទាក់ទងនឹងការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត…

អ្នកនាំពាក្យក្រសួងការបរទេសអះអាងថា កម្ពុជាប្តេជ្ញាចិត្តឥតងាករេចំពោះការអនុវត្តលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការបរទេស លោក អាន សុខខឿន ឱ្យដឹងថា កម្ពុជាប្តេជ្ញាចិត្តឥតងាករេចំពោះការអនុវត្តលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដោយគ្រប់គណបក្សនយោបាយទាំងអស់អនុវត្តសិទ្ធិក្នុងរង្វង់ដែនកំណត់នៃច្បាប់…

លោក ហ៊ុន ម៉ាណែត៖ សន្តិភាពកើតឡើងដោយលំបាក អាចនឹងរលាយបាត់ទៅវិញយ៉ាងផុយស្រួយក្នុងពេលដ៏ខ្លី ប្រសិនបើយើងធ្វេសប្រហែស

ភ្នំពេញ៖ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានលើកឡើងថាសន្តិភាព បានកើតឡើងដោយលំបាក ប៉ុន្តែអាចនឹងរលាយបាត់ទៅវិញយ៉ាងផុយស្រួយក្នុងពេលដ៏ខ្លី ប្រសិនបើយើងធ្វេសប្រហែស…

កម្ពុជា-ប៉ូឡូញ ព្រមព្រៀងលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត

ភ្នំពេញ៖ រដ្ឋលេខាធិការនៃក្រសួងការបរទេស និងអនុរដ្ឋមន្ដ្រីការបរទេសសាធារណរដ្ឋប៉ូឡូញ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង រវាងកម្ពុជា និងសាធារណរដ្ឋប៉ូឡូញស្តីពីការលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត។

វៀតណាមនឹងកាត់បន្ថយការនាំចេញអង្ករជាង ៤៤ភាគរយ មកនៅត្រឹម ៤លានតោនក្នុងមួយឆ្នាំនៅឆ្នាំ២០៣០

រដ្ឋាភិបាលវៀតណាមបានបញ្ជាក់់នៅក្នុងឯកសារមួយដែលបានរៀបរាប់លម្អិតអំពីយុទ្ធសាស្ត្រនាំចេញអង្កររបស់ខ្លួនថា វៀតណាមមានគោលបំណងកាត់បន្ថយការនាំចេញអង្កររបស់ខ្លួននៅត្រឹម ៤លានតោនក្នុងមួយឆ្នាំនៅឆ្នាំ២០៣០ ពីការនាំចេញអង្កររបស់ខ្លួនបច្ចុប្បន្នដែលមានចំនួនដល់…

ប្រេស៊ីលនឹងប្រកួតមិត្តភាពអន្តរជាតិទល់នឹងក្រុមអាហ្វ្រិកចំនួនពីរ ដើម្បីបង្ហាញការប្រឆាំងនឹងការរើសអើងជាតិសាសន៍

ក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីល នឹងធ្វើការប្រកួតមិត្តភាពអន្តរជាតិទល់នឹងក្រុមជម្រើសជាតិមកពីទ្វីបអាហ្វ្រិកចំនួន ២ ដែលជាផ្នែកមួយនៃយុទ្ធនាការប្រឆាំងនឹងការរើសអើងជាតិសាសន៍ ក៏ដូចជាការបង្ហាញការលើកទឹកចិត្តទៅកាន់កីឡាករ…

អាល្លឺម៉ង់បញ្ជាទិញរថក្រោះ Leopard 2 ថ្មី ១៨គ្រឿងជំនួសរថក្រោះដែលបានប្រគល់ឱ្យអ៊ុយក្រែន

យោធាអាល្លឺម៉ង់បានធ្វើការបញ្ជាទិញនូវរថក្រោះ Leopard 2 ប្រភេទថ្មីចំនួន ១៨គ្រឿង ដើម្បីយក​មកជំនួសនូវរថក្រោះដែលបានធ្វើការបញ្ជូនឱ្យទៅកាន់ប្រទេសអ៊ុយក្រែកាលពីដើមឆ្នាំនេះ។ នេះបើយោងតាមព័ត៌៌មានពីក្រុមហ៊ុនផ្គត់ផ្គង់សព្វាវុធការពារជាតិនាំមុខគេមួយបានឱ្យដឹងនៅថ្ងៃទី២៦…

ការប្រជែងកៅអីចុងក្រោយមកកាន់ Premier League នឹងធ្វើឡើងនៅយប់នេះ

ក្លិបបាល់ទាត់ Luton Town កំពុងសម្លឹងរកការវិលត្រឡប់សាជាថ្មីមកកាន់ក្របខណ្ឌលីគកំពូលអង់គ្លេស ពោលគឺបន្ទាប់ពី ៤០ឆ្នាំគត់ក្រោយការកាត់ចេញពីក្របខណ្ឌកំពូលរបស់អង់គ្លេសនៅឆ្នាំ១៩៩២។ ជ័យជម្នះដ៏ធំបំផុតចុងក្រោយនៅកីឡដ្ឋាន…

រូបថតបួនសន្លឹកដែលនាយករដ្ឋមន្ត្រីបង្ហោះទាក់ទាញចំណាប់អារម្មណ៍ពីពលរដ្ឋ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានបង្ហោះរូបភាព ៤សន្លឹក ដែលមានមួយសន្លឹកគឺជារូបថតដែលសម្ដេចថតកាលពីឆ្នាំ១៩៨៩។ រូបថតនេះបានទាក់ទាញការចាប់អារម្មណ៍ពីពលរដ្ឋជាច្រើនដោយក្នុង facebook ជាច្រើន…

រដ្ឋាភិបាលនឹងបន្តស្រាវជ្រាវពីប្រភពលុយលោក ថេង សាវឿន បន្ថែមទៀត

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបង្ហើបថារាជរដ្ឋាភិបាលកម្ពុជានិងស្រាវជ្រាវពីប្រភពលុយដែលផ្គត់ផ្គង់ដល់អ្នកដែលមានបំណងធ្វើបដិវត្តន៍កសិករបន្ថែមទៀត។

សម្ដេចតេជោ៖ អ្នកស្វែងរកសន្តិភាពគឺជាអ្នកដែលរក្សានៅសន្តិភាព

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ជំរុញទៅដល់ពលរដ្ឋគ្រប់រូបជាពិសេសកម្មករ កម្មការិនី ចូលរួមថែរក្សាសន្តិភាពដែលកម្ពុជាកំពុងមានពេលបច្ចុប្បន្ន។ សម្ដេចថាអ្នកដែលមិនស្វែងរកទេជាអ្នកដែលមិនខ្វល់ជាមួយនឹងសន្តិភាពនោះ។

នាយករដ្ឋមន្ត្រីជំរុញឲ្យមានការពង្រឹងគោលនយោបាយភូមិឃុំមានសុវត្ថិភាពនៅតាមតំបន់រោងចក្រ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យមានការពង្រឹងនៅគោលនយោបាយភូមិឃុំមានសុវត្ថិភាពនៅតាមបណ្ដាតំបន់រោងចក្រ ដោយថាការរក្សាបានសុវត្ថិភាពនៅក្នុងតំបន់ទាំងនេះនឹងធ្វើឲ្យមានផលិតកម្មល្អប្រសើរ។

៤ខែដើមឆ្នាំកម្ពុជានាំផលិតផលទៅទីផ្សារបរទេសបានជាង ៧ពាន់លានដុល្លារ

ភ្នំពេញ៖ ក្នុងរយៈពេលជិត៤ខែ កម្ពុជាបាននាំចេញផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារបរទេសបានជាង ៧ពាន់លានដុល្លារ។ ខណៈក្នុងខែមេសាកម្ពុជានាំចេញបានជាង ១ពាន់លានដុល្លារ។

នាយករដ្ឋមន្ត្រីជំរុញឲ្យបណ្ដាខេត្តទាក់ទាញអ្នកវិនិយោគឲ្យច្រើនទៅកាន់ខេត្តរបស់ខ្លួន

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានជំរុញទៅដល់អភិបាលខេត្តនានាធ្វើយ៉ាងណាជំរុញការវិនិយោគនៅក្នុងបណ្ដាខេត្តរបស់ខ្លួនតាមរយៈការទាក់ទាញវិនិយោគិន។

ទស្សនាការផ្សាយផ្ទាល់: នាយករដ្ឋមន្ត្រីអញ្ជើញសំណេះសំណាលជាមួយកម្មករនិយោជិត ជិត២ម៉ឺននាក់ក្នុងតំបន់សេដ្ឋកិច្ចពិសេស…

ទស្សនាការផ្សាយផ្ទាល់: នាយករដ្ឋមន្ត្រីអញ្ជើញសំណេះសំណាលជាមួយកម្មករនិយោជិតជិត២ម៉ឺននាក់ក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ

រុស្សីឆ្លើយតបចំពោះការលើកឡើងរបស់អ៊ុយក្រែនថាកំពុងព្យាយាមធ្វើឃាតលោកប្រធានាធិបតីពូទីន

វិមានក្រឹមឡាំង នៃរដ្ឋាភិបាលរុស្សីបានបញ្ជាក់នៅថ្ងៃទី២៥ ខែឧសភានេះថា សេវាសន្តិសុខរបស់រុស្ស៊ីដឹងពីអ្វីដែលពួកគេបាននិងកំពុងធ្វើហើយ បន្ទាប់ពីមន្ត្រីចារកម្មកំពូលអ៊ុយក្រែនបាននិយាយថាប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន…

សម្តេចតេជោ៖ ត្រូវឱ្យគេត្រឡប់ទៅវិញ នឹកដល់យើងជាម្ចាស់ផ្ទះ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កម្ពុជាជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ត្រូវតែធ្វើឱ្យអត្តពលិកបណ្តាប្រទេស នឹកដល់កម្ពុជា ពេលពួកគេវិលត្រឡប់ទៅប្រទេសគេវិញ។

សម្តេចតេជោ ណែនាំរដ្ឋមន្រ្តីព័ត៌មានឱ្យស្ថានីយទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយនានាផ្សព្វផ្សាយពីព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមឱ្យដូចព្រឹត្តិការណ៍ស៊ីហ្គេម

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាណែនាំ ខៀវ កាញ្ញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន រៀបចំប្រជុំណែនាំដល់ស្ថានីយទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយនានា ដើម្បីការផ្សព្វផ្សាយពីព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមឱ្យបានច្រើន។

អាជ្ញាធរបារាំងបាញ់ឧស្ម័នបង្ហូរទឹកភ្នែកលើក្រុមអ្នកតវ៉ាកិច្ចប្រជុំរបស់ក្រុមហ៊ុនប្រេងឥន្ធនៈយក្សមួយ

អាជ្ញាធរបារាំងបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកក្រុមអ្នកតវ៉ាលើបញ្ហាអាកាសធាតុ ដែលបាននាំគ្នាប្រមូលផ្តុំតវ៉ាក្នុងគោលបំណងព្យាយាមរារាំងកិច្ចប្រជុំទូទៅប្រចាំឆ្នាំរបស់ក្រុមហ៊ុនប្រេងឥន្ធនៈយក្សរបស់បារាំងគឺក្រុមហ៊ុន…

កូរ៉េខាងត្បូងសាទរចំពោះការបាញ់បង្ហោះរ៉ុក្កែត Nuri ជាលើកទី៣

ប្រទេសកូរ៉េខាងត្បូងបានឱ្យដឹងនៅថ្ងៃទី២៥ ខែឧសភានេះថា ខ្លួនបានបាញ់បង្ហោះដោយជោគជ័យនូវគ្រាប់រ៉ុក្កែត Nuri ដែលផលិតឡើងនៅក្នុងស្រុកផ្ទាល់របស់ខ្លួន ហើយបានដាក់ផ្កាយរណបដែលកំពុងដំណើរការទៅកាន់គន្លងតារាវិថី និងបានសាទរដល់ជំហានឆ្ពោះទៅមុខដ៏សំខាន់សម្រាប់កម្មវិធីអវកាសដែលកំពុងរីកចម្រើនទៅមុខរបស់កូរ៉េខាងត្បូង។…

នាយករដ្ឋមន្ត្រីរម្លឹកកីឡាករឱ្យរក្សានូវសីលធម៌ព្រោះថាការប្រកួតរបស់ពួកគេគឺតំណាងជាតិ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានរម្លឹកដល់កីឡាករមានពិការភាពទាំងអស់ឱ្យរក្សានូវសីលធម៌ គោរពនូវវិន័យនៃការប្រកួតព្រោះថាការចេញទៅប្រកួតរបស់ពួកគេគឺតំណាងនូវជាតិខ្មែរទាំងមូលតំណាងមនុស្ស ១៧លាននាក់។

សម្តេចតេជោ៖ កីឡាការិនី ប៊ូ សំណាង មិនឈ្នះមេដាយមាស តែឈ្នះមេដាយថ្នាក់ពិភពលោក

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន មានមោទកភាពដែលមានសារព័ត៌មានអន្តរជាតិល្បីល្បាញលើពិភពលោកផ្សព្វផ្សាយពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ ជាពិសេសកីឡាការនីកម្ពុជា ប៊ូ សំណាង។

នាយករដ្ឋមន្ត្រីថាក្រុមប្រឆាំងនៅកម្ពុជាមិនចេះឆ្លៀតឱកាស

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាក្រុមប្រឆាំងនៅកម្ពុជាល្ងង់មិនចេះឆ្លៀតឱកាសដែលកម្ពុជាទទួលជោគជ័យក្នុងការរៀបចំស៊ីហ្គេមទទួលផលចំណេញលើខ្លួន។ សម្ដេចថាការចូលរួមអបអរនូវជោគជ័យរបស់ជាតិមិនមែនជាការខាតបង់នោះទេ។

លោក ឌិត ទីណា លើកទឹកចិត្តអភិបាលខេត្តក្រចេះបង្កើតផ្សារបន្លែសុវត្ថិភាព

ក្រចេះ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា បានលើកទឹកចិត្តឱ្យអភិបាលខេត្តក្រចេះ សហការជាមួយដៃគូពាក់ព័ន្ធបង្កើតផ្សារបន្លែសុវត្ថិភាព និងទីតាំងបោះដុំ និងលក់រាយបន្លែសុវត្ថិភាពដើម្បីលើកស្ទួយវិស័យកសិកម្មក្នុងខេត្តនេះឱ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀត។

អ្នកនាំពាក្យគ.ជ.ប៖ ទោះសហរដ្ឋអាមេរិកមិនចូលរួមជាអ្នកសង្កេតការណ៍បោះឆ្នោតនៅកម្ពុជា ក៏ការបោះឆ្នោតនៅតែប្រព្រឹត្តិតាមការគ្រោងទុក

ភ្នំពេញ៖ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា លើកឡើងថាបើទោះបីជាសហរដ្ឋអាមេរិកមិនបញ្ជូនមន្រ្តីចូលរួមជាអ្នកសង្កេតការណ៍បោះឆ្នោតនៅកម្ពុជា ក៏ដំណើតការបោះឆ្នោតនៅតែប្រព្រឹត្តិឡើងតាមការគ្រោងទុក។

កម្ពុជា-វៀតណាម ចុះហត្ថលេខាពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែម

ភ្នំពេញ៖ លោក ហ៊ុន ម៉ាណែត និងសមាជិកបម្រុងនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម លោក ប៊ុយ ក្វាងហ៊ុយ (Bui Quang Huy) កាលពីល្ងាចថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល…

ទស្សនាការផ្សាយផ្ទាល់: នាយករដ្ឋមន្ត្រីជួបសំណេះសំណាលជាមួយកីឡាករមានពិការភាពមុនការប្រកួតអាស៊ានប៉ារ៉ាហ្គេម

ទស្សនាការផ្សាយផ្ទាល់: នាយករដ្ឋមន្ត្រីជួបសំណេះសំណាលជាមួយកីឡាករមានពិការភាពមុនការប្រកួតអាស៊ានប៉ារ៉ាហ្គេម

នាយករដ្ឋមន្ត្រីអំពាវនាវកម្មករទៅបោះឆ្នោតដើម្បីជ្រើសរើសគណបក្សដែលខ្លួនពេញចិត្ត

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យកម្មករកម្មការិនីរោងចក្រទាំងអស់ទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដែលនឹងប្រារព្ធឡើងនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។

គណបក្សមហាសាមគ្គីជាតិខ្មែរគាំទ្រសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញលើបក្សរបស់ខ្លួន

ភ្នំពេញ៖ គណបក្សមហាសាមគ្គីជាតិខ្មែរ បានចេញសេចក្ដីប្រកាសព័ត៌មានស្តីពីការទទួលស្គាល់លទ្ធផលកិច្ចប្រជុំពេញអង្គរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ដែលប្រព្រឹត្តធ្វើឡើង នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣។

BREAKING NEWS: កម្ពុជាចេញផ្សាយស្ថិតិជំងឺកូវីដ-១៩ ប្រចាំថ្ងៃទី២៦ ឧសភា ២០២៣

ភ្នំពេញ៖ នៅថ្ងៃទី២៦ ឧសភា ២០២៣ នេះ កម្ពុជាមានករណីឆ្លងជំងឺកូវីដ-១៩ ចំនួន១០នាក់, និងមិនមានអ្នកជំងឺជាសះស្បើយ​, ក្នុងនោះមិនមានករណីនាំចូលថ្មី​​, និងពុំមានអ្នកស្លាប់នោះទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល…

បុរសម្នាក់ធ្លាក់ចូលអាងចិញ្ចឹមក្រពើ ត្រូវក្រពើខាំស្លាប់សុះសាច់នៅក្រុងសៀមរាប

សៀមរាប៖ បុរសម្នាក់អាយុ ៧២ឆ្នាំដែលជាម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើរាប់សិបក្បាលមួយកន្លែងនៅក្នុងភូមិពោធិ៍បន្ទាយជ័យ សង្កាត់សៀមរាប ក្រុង-ខេត្តសៀមរាប ត្រូវបានក្រពើខាំសុះសាច់បណ្តាលឱ្យស្លាប់យ៉ាងរន្ធត់នៅព្រឹកថ្ងៃទី២៦…

សម្តេចតេជោ៖ ក្រុមបាល់ទាត់នៅអឺរ៉ុបពាក់ខោអាវផលិតនៅកម្ពុជា

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន មានមោទកភាពដែលកីឡាករបាល់ទាត់នៅប្រទេសអឺរ៉ុបពាក់ខោអាវកីឡាដែលផលិតពីកម្ពុជាតាមរយៈក្រុមហ៊ុន Adidas និងNike។

សម្តេចតេជោអំពាវនាវម្ចាស់ផ្ទះជួលត្រូវរក្សាតម្លៃឱ្យបានសមរម្យដល់កម្មករ កម្មការិនី

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ម្ចាស់ផ្ទះជួលត្រូវរក្សាតម្លៃឱ្យបានសមរម្យ ពោលកុំដំឡើងថ្លៃផ្ទះជួលដល់កម្មករ កម្មការិនីរោងចក្រ។ សម្តេចបានអំពាវនាវបែបនេះក្នុងពិធីសំណេះសំណាលជាមួយកម្មករ…

នាយករដ្ឋមន្ត្រីអំពាវនាវឲ្យម្ចាស់រោងចក្រគិតគូរពីសុខទុក្ខរបស់កម្មករ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានជំរុញឲ្យម្ចាស់រោងចក្រមានការយកចិត្តទុកដាក់ទៅលើកម្មករ ដោយថាប្រសិនជាកម្មករទទួលបានទៅនៅការថែទាំមានសុវត្ថិភាពល្អនោះនឹងផ្ដល់ប្រយោជន៍ទៅដល់រោងចក្រវិញ។

ចាប់ពីខែសីហាទៅរដ្ឋនឹងចាប់អនុវត្តន៍គោលនយោបាយថ្មីសម្រាប់ស្ត្រីមានផ្ទៃពោះ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថាចាប់ពីខែសីហាទៅគោលនយោបាយថ្មីដែលអនុវត្តចំពោះស្ត្រីដែលពពោះនិងឆ្លងទន្លេគឺត្រូវផ្លាស់ប្ដូរ។ ដោយនឹងបន្ថែមថវិកាទាំងការពិនិត្យផ្ទៃពោះ និងការឆ្លងទន្លេ…

វ៉ាក់សាំង ១លានដូសត្រូវបានដឹកទៅកាន់មីយ៉ាន់ម៉ា

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថាពេលនេះកម្ពុជាកំពុងតែបញ្ជូនវ៉ាក់សាំងកូវីដ-១៩ ជាងមួយលានដូសទៅកាន់ប្រទេសមីយ៉ាន់ម៉ា។

ទស្សនាការផ្សាយផ្ទាល់: នាយករដ្ឋមន្ត្រីជួបសំណេះសំណាលជាមួយកម្មករនិយោជិត២ម៉ឺននាក់ក្នុងតំបន់សេដ្ឋកិច្ចពិសេស…

ទស្សនាការផ្សាយផ្ទាល់: នាយករដ្ឋមន្ត្រីជួបសំណេះសំណាលជាមួយកម្មករនិយោជិត២ម៉ឺននាក់ក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញ

ព្រះមហាក្សត្រលើកលែងទោសដល់លោក តុ វ៉ាន់ចាន់ ក្រោយប្រកាសចូលរួមជីវភាពនយោបាយជាមួយនឹងបក្សប្រជាជន

ភ្នំពេញ៖ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី បានត្រាស់បង្គាប់លើកលែងទោសដល់អតីតអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក តុ វ៉ាន់ចាន់ ជាង២០ថ្ងៃក្រោយសុំចូលរួមជីវភាពនយោបាយជាមួយបក្សប្រជាជន។

ខ្សែភាពយន្ត “គុនល្បុក្កតោរស់ឡើងវិញ” នឹងចាក់បញ្ចាំងនៅរោងភាពយន្តកម្ពុជាចាប់ពីថ្ងៃទី២៥ ឧសភា

ភ្នំពេញ៖ ផលិតកម្ម Cineboxx ប្រទេសកាណាដា និងផលិតកម្មកងចក្រ នៃប្រទេសកម្ពុជា បានចាប់ដៃគូជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសការចាក់បញ្ចាំងភាពយន្តដែលជាជ័យលាភី ទទួលពានរង្វាន់ថ្នាក់អន្តរជាតិ លើផ្នែកភាពយន្តពិត…

សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី បានទទួលសមុច្ច័យជា សំពត់ហូល និងផាមួង មានអាយុកាលយូរឆ្នាំពីពលរដ្ឋចំនួន ១១គ្រួសារ

តាកែវ៖ សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី បានទទួលសមុច្ច័យជា សំពត់ហូល និងផាមួង មានអាយុកាលយូរឆ្នាំពីប្រជាពលរដ្ឋចំនួន ១១គ្រួសារ រស់នៅស្រុកព្រៃកប្បាស ខេត្តតាកែវ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣។

រដ្ឋមន្ត្រីកសិកម្មធានារកជួយរកទីផ្សារឱ្យកាន់តែប្រសើរតាមរយៈការពង្រឹងការធ្វើកសិកម្មតាមកិច្ចសន្យានិងបច្ចេកទេសកសិកម្ម

ព្រះវិហារ៖ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា លើកឡើងថា ក្រសួងនឹងជួយសហគមន៍កសិកម្មលើការងារទីផ្សារឱ្យកាន់តែប្រសើរតាមរយៈការពង្រឹងការធ្វើកសិកម្មតាមកិច្ចសន្យា និងការផ្តល់បច្ចេកទេសកសិកម្ម…

ព្រះមហាក្សត្រី ផ្ញើរព្រះរាជសារប្រទានពរដល់សម្តេចចក្រី ហេង សំរិន ក្នុងឱកាសខួបចម្រើនជន្មាយុ ៨៩ឆ្នាំ ឈានចូល…

ភ្នំពេញ៖ ព្រះវររាជមាតា សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ទ្រង់បានផ្ញើរព្រះរាជសារប្រទានពរដល់ប្រធានរដ្ឋសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ក្នុងឱកាសខួបចម្រើនជន្មាយុ ៨៩ឆ្នាំ ឈានចូល ៩០ឆ្នាំ ត្រូវនឹងថ្ងៃទី២៥…

កម្ពុជាសហការជាមួយឥណ្ឌាដើម្បីជួសជុលខ្លោងទ្វារខាងកើតប្រាសាទតាព្រហ្ម

សៀមរាប៖ អាជ្ញាធរជាតិអប្សរា សហការជាមួយស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា (ASI) កំពុងជួសជុលកែលម្អខ្លោងទ្វារខាងកើតរបស់ ប្រាសាទតាព្រហ្ម ដែលរងការខូចខាតជាច្រើនដោយបានបន្ថែមថ្មថ្មីជំនួសថ្មចាស់ខ្លះៗដែលបាត់បង់ឡើងវិញ…

ទីក្រុងបាត់ដំបងនឹងត្រូវត្រៀមបញ្ចូលជាសមាជិក “បណ្ដាញទីក្រុងដែលមានភាពច្នៃប្រឌិតរបស់អង្គការយូណេស្កូ”

បាត់ដំបង៖ ក្រសួងទេសចរណ៍ សហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអង្គការយូណេស្កូប្រចាំកម្ពុជា បានរៀបចំសិក្ខាសាលាស្តីពីការរៀបចំឯកសារដាក់បញ្ចូលទីក្រុងបាត់ដំបងជាសមាជិក “បណ្ដាញទីក្រុងដែលមានភាពច្នៃប្រឌិតរបស់អង្គការយូណេស្កូ”។

រដ្ឋមន្ត្រីមហាផ្ទៃប្រាប់នគរបាលចរាចរណ៍ហាមយកច្បាប់ដើម្បីបម្រើប្រយោជន៍ផ្ទាល់ខ្លួន

កណ្តាល៖ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) សម្តេចក្រឡាហោម ស ខេង បានណែនាំឱ្យមន្ត្រីនគរបាលចរាចរណ៍រាល់ការផាកពិន័យដល់អ្នកល្មើសច្បាប់ចរាចរណ៍ផ្លូវគោក…

ក្រុមប្រឹក្សាធម្មនុញ្ញសម្រេចបដិសេធការតវ៉ារបស់បក្សភ្លើងទៀនដោយថាខុសច្បាប់

ភ្នំពេញ៖ ក្រុមប្រឹក្សាធម្មនុញ្ញបានសម្រេចបដិសេធចោលទាំងស្រុងនូវបណ្ដឹងរបស់គណបក្សភ្លើងទៀន និងបក្សមហាសាមគ្គីជាតិខ្មែរដោយថាបណ្ដឹងខុសនឹងគតិច្បាប់។

លោក ឯម ច័ន្ទមករា ជូនពរសម្ដេចប្រធានរដ្ឋសភាក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៨៩ឆ្នាំ ឈានចូល ៩០ឆ្នាំ

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការលោក ឯម ច័ន្ទមករា បានផ្ញើរសារជូនពរប្រធានរដ្ឋសភាកម្ពុជា សម្ដេចពញាចក្រី ហេង សំរិន ក្នុងឱកាសចម្រើនជន្មាយុរបស់សម្ដេច ៨៩ឆ្នាំ…

ថៃដកវិញ្ញាសារ «គុនខ្មែរ» ដាក់បញ្ជូល «មុយថៃ» មកវិញ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣៣

ថៃ៖ អនុប្រធានគណៈកម្មាធិការជាតិអូឡាំពិកថៃ ជានាយកប្រតិបត្តិសហព័ន្ធកីឡាស៊ីហ្គេម លោកChayaphak Siriwat បានបញ្ជាក់ថា វិញ្ញាសា«គុនខ្មែរ» នឹងមិនមាន ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣៣នោះទេ ដោយម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំ២០២៥នេះ…

រដ្ឋាភិបាលកម្ពុជានឹងផ្ទេរកម្រិតអប់រំនៅថ្នាក់មតេ្តយ្យនិងបឋមសិក្សាទៅឱ្យរដ្ឋបាលរាជធានី-ខេត្ត គ្រប់គ្រងវិញ

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា ចាប់ពីឆ្នាំ២០២៤ តទៅ រាជរដ្ឋាភិបាលនឹងផ្ទេរការគ្រប់គ្រងវិស័យអប់រំកម្រិតបឋមសិក្សា មតេយ្យសិក្សា ការអប់រំកុមារតូច ទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិវិញ…

សមាជិកបក្សភ្លើងទៀនម្នាក់ទៀតសុំចុះចូលជាមួយបក្សប្រជាជនដោយថាមិនអាចទ្រាំនឹងបក្ខពួកនិយមក្នុងបក្សភ្លើងទៀន

ភ្នំពេញ៖ សមាជិក និងជាបេក្ខជនតំណាងរាស្ត្រមួយរបស់បក្សភ្លើងទៀនលោក អ៊ឹង ហុកស្រ៊ាង បានស្នើសុំចុះចូលរួមជីវភាពនយោបាយជាមួយបក្សប្រជាជនកម្ពុជាដោយសារក្នុងបក្សភ្លើងទៀនមានភាពរញ៉េរញ៉ៃបង្កើតភាពពុករលួយ និងបក្ខពួកនិយមក្នុងបក្ស។

លោក ហ៊ុន ម៉ានី៖ ប៉ារ៉ាហ្គេមជាឱកាសសម្រាប់ជនមានពិការភាពក្នុងការបង្ហាញសមត្ថភាព

ភ្នំពេញ៖ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាលោក ហ៊ុន ម៉ានី លើកឡើងថា អាស៊ានប៉ារ៉ាហ្គេមគឺជាឱកាសសម្រាប់ជនមានពិការភាពក្នុងការបង្ហាញសមត្ថភាពរបស់ពួកគាត់ ដូច្នេះត្រូវបន្តចូលរួមផ្តល់កម្លាំងដល់កីឡាករ កីឡាករិនី ជាអត្តពលិក…