ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត
សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ
នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ
ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ
ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |
ព័ត៌មានថ្មី
កំពង់ឆ្នាំង៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានស្នើកុំឱ្យមានការរើសអើងទៅលើស្ត្រីដែលធ្វើការក្នុងសេវាកម្មកម្សាន្តដោយថានេះគឺជាមុខរបរមួយដែលមិនអាក្រក់នោះទេ ខណៈស្ត្រីធ្វើការសេវាកម្សាន្តមួយចំនួនក៏បានចូលរួមក្នុងកិច្ចការមនុស្សធម៌ផងដែរ។
កំពង់ឆ្នាំង៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងដោយបារម្ភអំពីសុខភាពរបស់សម្ដេចចៅហ្វាវាំង គង់ សំអុល ក្នុងពេលដែលសម្ដេចឈានដល់វ័យជិត ៩០ឆ្នាំហើយ ប៉ុន្តែនៅខំប្រឹងបំពេញការងារជូនរដ្ឋាភិបាលបន្តទៀត។
កំពង់ឆ្នាំង៖ នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានទទួលការបញ្ជាក់អំពីគណបក្សមួយដែលជាប់ឆ្នោតនៅប្រទេសថៃ ថានឹងគ្មានការបញ្ជូនពលករខ្មែរត្រឡប់មកកាន់កម្ពុជាវិញនោះទេ។
កំពង់ឆ្នាំង៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសឲ្យស្ថាប័នរដ្ឋ រោងចក្រសហគ្រាសទាំងអស់ ត្រូវអនុញ្ញាតឲ្យជនមានពិការភាពចេញពីធ្វើការមុនម៉ោងដូចស្ត្រីមានផ្ទៃពោះដែរ។
ទស្សនាការផ្សាយផ្ទាល់: នាយករដ្ឋមន្ត្រីបន្តចុះជួបកម្មករជិត២ម៉ឺននាក់នៅខេត្តកំពង់ឆ្នាំង
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យប្រធានក្រុមសាជីវកម្មស្ពានថ្នល់ចិន លោក លោកទូហ្វី ចូលជួបសម្តែងការគួរសម នៅវិមានសន្តិភាព នារសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ នេះ។
បាត់ដំបង៖ រយៈពេល៥ខែ ឆ្នាំ២០២៣នេះ ករណីខ្យល់កន្ត្រាក់បានកើតឡើងនៅក្នុងខេត្តបាត់ដំបង បំផ្លាញផ្ទះពលរដ្ឋជាង២ពាន់ខ្នង សម្លាប់មនុស្ស ៦នាក់ និង១១នាក់រងរបួស ហើយសម្លាប់គោជាច្រើនក្បាលផងដែរ។
បន្ទាយមានជ័យ ៖ សកម្មជនមកពីគណបក្សភ្លើងទៀនបានស្ម័គ្រចិត្ត ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្រោយពីចាញ់បោកការឃោសនា ញុះញង់ លាបពណ៌លេីការដឹកនាំរបស់រាជរដ្ឋភិបាលកម្ពុជា ខុសពីការពិត ក្រោយរួមរស់ជាមួយគណបក្សភ្លេីងទៀត។…
កំពត៖ សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល លោក ហ៊ុន ម៉ាណែត ថ្លែងថាសកម្មជនយុវជនបក្ស ត្រូវប្រព្រឹត្តខ្លួនជាយុវជនគំរូ និងពលរដ្ឋគំរូ តាមរយៈអំពើល្អ…
ភ្នំពេញ៖ កីឡាករ វ៉ាន់ សុចិន បានឈ្នះមេដាយមាសទី៩ ជូនកម្ពុជាក្នុងប្រភេទកីឡាប៉ារ៉ាអត្តពលកម្ម វិញ្ញាសាលោតកម្ពស់ T46 ក្នុងព្រឹត្ដិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ គិតត្រឹមរសៀលថ្ងៃទី០៧…
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន នារសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត។
ភ្នំពេញ៖ អូស្ត្រាលីកំពុងធ្វើការជាមួយកម្ពុជា ដើម្បីលើកកម្ពស់ផលិតកម្ម និងស្តង់ដារសុវត្ថិភាពចំណីអាហារ តាមរយៈការស្រាវជ្រាវ និងអភិវឌ្ឍផលិតផលចំណីអាហារនានា និងការបង្កើតក្របខ័ណ្ឌច្បាប់នានាពាក់ព័ន្ធនឹងចំណីអាហារ។
ភ្នំពេញ៖ កញ្ញា សូ សាន បានកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងតាមរយៈកិច្ចការមនុស្សធម៌ ពោលជារឿយៗកញ្ញា សូ សាន តែងតែចែករំលែកនូវធនធាន និងជាសំភារៈប្រើប្រាស់ដល់អ្នកខ្វះខាត ចាស់ជរា និងក្មេងកំព្រាជាបន្តបន្ទាប់។
ភ្នំពេញ៖ កីឡាករកម្ពុជា គង់ សីលា បានទទួលមេដាយមាសចំនួន ២គ្រឿង ក្នុងការប្រកួតកីឡាលើកទម្ងន់ជនពិការ វិញ្ញាសា ទម្ងន់ក្រោម ១០៧គីឡូក្រាម ក្នុងព្រឹត្ដិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នាព្រឹកថ្ងៃទី០៧…
ភ្នំពេញ៖ នៅថ្ងៃទី៧ មិថុនា ២០២៣នេះ កម្ពុជាមានករណីឆ្លងជំងឺកូវីដ-១៩ ចំនួន៩នាក់, និងមានអ្នកជំងឺជាសះស្បើយ ចំនួន១១នាក់, ក្នុងនោះមិនមានករណីនាំចូលថ្មី, និងពុំមានអ្នកស្លាប់នោះទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល…
ព្រះវិហារ៖ អនុប្រធាននាយកដ្ឋាននៃនាយកដ្ឋានអភិរក្ស និងបុរាណវិទ្យាប្រចាំរមណីយដ្ឋានប្រាសាទកោះកេរ លោក ភិន ភក្តី បានដឹកនាំមន្រ្តីបច្ចេកទេសរៀបចំពិធីសែនព្រេនបើកការដ្ឋានគម្រោងអភិរក្សបដិមាព្រះព្រហ្មរកឃើញនៅប្រាសាទបន្ទាយពីរជាន់…
កំពង់ស្ពឺ៖ គ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តចំនួន ៩គ្រឿងបុករះបន្តកន្ទុយគ្នានៅលើកំណាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ១០៣-១០៤ នៅចំណុចក្បែរចំណោទយាយម៉ៅពេជ្រនិល នារសៀលថ្ងៃទី០៦ ខែមិថុនា បណ្តាលឱ្យមនុស្សចំនួន ១នាក់ស្លាប់…
កណ្តាល៖ ទេសរដ្ឋមន្រ្តី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានលើកឡើងថា ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិតនេះ រំពឹងថានឹងចូលរួមជួយសម្រាលបន្ទុកចរាចរណ៍ លើផ្លូវជាតិលេខ១ ដែលកំពុងមានកំណើនចរាចរណ៍ដ៏មមាញឹក…
ភ្នំពេញ៖ កីឡាការិនីជនមានពិការភាព វ៉ិត ចន្ថា ក្លាយជាកីឡាការិនីដ៏ឆ្នើមដែលម្នាក់ឯងដណ្តើមបានមេដាយមាសចំនួន៣គ្រឿងលើប្រភេទកីឡាអត្តពលកម្ម បើគិតត្រឹមថ្ងៃទី០៧ ខែមិថុនា ក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២…
កណ្ដាល៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានស្នើទៅកាន់ប្រទេសវៀតណាមឲ្យចាប់ខ្លួនលោក សម រង្ស៊ី ប្រសិនជាទណ្ឌិតរូបនេះហ៊ានឈានជើងចូលទៅដល់ប្រទេសវៀតណាម។
កណ្ដាល៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានកំណត់ថ្ងៃទី៣០ ខែមិថុនា នេះដើម្បីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវក្រវ៉ាត់ក្រុងទី៣។
កណ្ដាល៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន គម្រោងផ្លូវល្បឿនលឿនទី៣ ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត នឹងត្រូវចុះហត្ថលេខានៅរសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣នេះ។
កណ្ដាល៖ ក្ដីស្រមៃហាយវេរអាស៊ានចាប់ផ្ដើមចេញជាផ្លូវការបន្តិចម្ដងៗហើយ បន្ទាប់ពីការកសាងផ្លូវល្បឿនលឿនភ្នំពេញបាវិត។
ទស្សនាការផ្សាយផ្ទាល់: នាយករដ្ឋមន្ត្រីអញ្ជើញបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត
ភ្នំពេញ៖ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលភារ:កិច្ចជួយលើផ្នែកវិនិយោគបរទេស ទំនាក់ទំនងអន្តរជាតិ និងកំណែទម្រង់អភិបាលកិច្ចលោក ព្រាប កុល បានចាប់ផ្ដើមផ្កាជួបប្រជុំជាលើកដំបូងរបស់លោកជាមួយនឹងអ្នកវិនិយោគទុនបរទេសគឺមកពីប្រទេសចិន។
ភ្នំពេញ៖ ក្រុមកីឡាករបាល់ទាត់មានពិការភាពចលករខួរក្បាលកម្ពុជា អស់ឱកាសឡើងទៅប្រកួត៤ក្រុមចុងក្រោយនៃព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម ក្រោយប្រកួតចាញ់ក្រុមក្រុមកីឡាករបាល់ទាត់ពិការម៉ាឡេស៊ី ក្នុងលទ្ធផល៥ ទល់៣ ក្នុងការប្រកួតថ្ងៃទី០៦…
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អំពាវនាវឱ្យបញ្ឈប់សកម្មភាពរារាំងដំណើរការបោះឆ្នោត។ គ.ជ.ប អំពាវនាវបែបនេះ ក្រោយពីប៉ុន្មានថ្ងៃចុងក្រោយនេះមានបុគ្គលមួយចំនួនបានឃោសនាតាមបណ្តាញសង្គមដោយប្រាប់ឱ្យពលរដ្ឋគូសសន្លឹកឆ្នោតចោលដោយសារគ្មានវត្តមានគណបក្សភ្លើងទៀនក្នុងសន្លឹកឆ្នោត។
ភ្នំពេញ៖ កម្ពុជាបានបញ្ជូនរថយន្តរថពាសដែកចំនួន ១៤គ្រឿង និងសម្ភារប្រើប្រាស់ចំនួន ៥កុងទឺន័រ សម្រាប់កងអនុសេនាធំកម្ទេចគ្រាប់មិនទាន់ផ្ទុះ (EOD) ក្នុងបេសកកម្មអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋម៉ាលី។
ភ្នំពេញ៖ អាជ្ញាធរអគ្គិសនីកម្ពុជា បានទទួលព័ត៌មានថាមានជនខិលខូចបានបន្លំខ្លួនជានិយោជិតរបស់អគ្គិសនីកម្ពុជា ឬជាបុគ្គលិកអគ្គិសនីឯកជន ឆបោកឱ្យពលរដ្ឋបង់ថ្លៃ ផ្ទេរប្រាក់តាមរយៈវីង ឬតាមមធ្យោបាយនានា សម្រាប់ប្រើប្រាស់អគ្គិសនីប្រចាំខែ…
សៀមរាប៖ ចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៣ កម្ពុជាទទួលបានចំណូលពីការលក់សំបុត្រចូលទស្សនាអង្គរបានជាង ១៦លានដុល្លារកើនឡើងជាង ៨០០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។
ភ្នំពេញ៖ រាហ៊ូមាស ឈុត សេរីវ៉ាន់ថង ចេញបកស្រាយក្រោយមហាជនរិះគន់ ចំពោះជ័យជំនះខ្លួន ដែលបានយកឈ្នះលើ អេលីត សាន់ ក្នុងសង្វៀនមរតកគុនខ្មែរ NNP កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣។
កណ្តាល៖ អាជ្ញាធរបានបញ្ជូនស្ត្រីម្នាក់ជាម្តាយដែលបានសម្លាប់កូនបង្កើតខ្លួនឯងដែលទើបតែកើត យកសាកសពទៅបោះចោលក្នុងប្រឡាយទឹក កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ ដែលស្ថិតនៅក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ភ្នំពេញ៖ សេចក្តីជូនដំណឹងរបស់គណៈកម្មាធិការជាតិ CAMSOC-CAMAPGOC នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា ចំពោះបណ្ណចូលទស្សនា និងបណ្ណរថយន្ត ត្រូវប្រើប្រាស់ឡើងវិញនូវបណ្ណដែលគណៈកម្មាធិការជាតិបានផ្ដល់ជូនក្នុងពេល…
ភ្នំពេញ៖ កីឡាការិនី យិន សូត បានឈ្នះមេដាយមាសលើប្រភេទកីឡាអត្តពលកម្ម នៃវិញ្ញាសារត់ចម្ងាយ ៨០០ម៉ែត្រ T11 នាព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ។
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ កត់សម្គាល់ថាខណៈជិតបោះឆ្នោតម្តងៗ គឺតែងតែមានជនឆ្លៀតឱកាសកាប់ទន្រ្ទានដីរដ្ឋខុសច្បាប់។ សម្តេចតេជោក៏បានដឹងថា មន្ត្រីមួយចំនួនគឺនៅពីក្រោយខ្នងករណីនេះ។
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានផ្ដាំទៅកាន់អ្នកសិទ្ធិមនុស្សនិងប្រជាធិបតេយ្យថាឲ្យមើលព្រៃទាំងមូលជាជាងមើលទៅដើមឈើមួយដើម ខណៈចាប់ពីពេលនេះទៅរដ្ឋាភិបាលនិងចាត់វិធានការក្ដៅលើអ្នកដែលទន្ទ្រានដីព្រៃរដ្ឋក្នុងអំឡុងពេលដែលមានការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០២៣។
ទស្សនាការផ្សាយផ្ទាល់: នាយករដ្ឋមន្ត្រីអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាទៅដល់ក្រសួងបរិស្ថាន ក្រសួងកសិកម្ម និងអភិបាលខេត្តនានា ដែលមានដីព្រៃរដ្ឋឲ្យចាត់វិធានការជាបន្ទាន់ទៅលើអ្នករំលោភលើដីព្រៃ។
ភ្នំពេញ៖ រដ្ឋសម្រេចលើកលែងពន្ធអចលនទ្រព្យ រហូតដល់ដំណាច់ឆ្នាំ២០២៣ ចំពោះអចលនទ្រព្យនៅក្នុងក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ក្រុងអរិយក្សត្រ និងក្រុងសំពៅពូន នៃខេត្តកណ្តាល និងក្រុងបូកគោ នៃខេត្តកំពត។
មណ្ឌលគិរី៖ កងទ័ពមួកខៀវកម្ពុជា បានកម្ទេចគ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាង ២០០គ្រាប់ ព្រមទាំងអំបែងជាង ៦ម៉ឺនដុំ ដែលសេសសល់ពីសម័យសង្គ្រាមនៅក្នុងខេត្តមណ្ឌលគិរី។ គ្រាប់យុទ្ធភ័ណ្ឌទាំងនោះត្រូវបានកម្ទេចចោលនៅព្រឹកថ្ងៃទី០៤…
ភ្នំពេញ៖ សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាល លោក ហ៊ុន ម៉ាណែត លើកឡើងថាគណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលមានភាពចាស់ទុំខាងនយោបាយ និងកម្មវិធីនយោបាយច្បាស់លាស់…
កណ្តាល៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានចុះពិនិត្យនិងព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋ និងចែកសម្ភារៈសិក្សាដល់កុមារាកុមារីជាលើកទី៤ ហើយនៅក្នុងទឹកដីស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល នៅថ្ងៃទី៤…
ភ្នំពេញ៖ អាជ្ញាធរកាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ បានស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យជនជាតិចិនម្នាក់ រួមទាំងរឹបអូសបានគ្រឿងញៀនជិត ៤០គីឡូក្រាម និងសារធាតុមិនច្បាស់ជិត ១៧០គីឡូក្រាម ក្នុងទីតាំងចំនួន ២គោលដៅក្នុងរាជធានីភ្នំពេញ។
សៀមរាប៖ មន្ទីរពេទ្យគន្ធបុប្ផា បានប្រកាសពីការសង្រ្គោះជីវិតកុមារីម្នាក់អាយុ ៥ឆ្នាំ មកពីភូមិវត្ត ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប បន្ទាប់ពីកុមារីរូបនេះមានអាការៈគ្រុនក្តៅ ក្អួតចង្អោរ ឈឺពោះ រយៈពេល ៤ថ្ងៃ…
ភ្នំពេញ៖ ស្ត្រីម្នាក់ដែលជាមន្ត្រីនគរបាល បានបាញ់សម្លាប់ខ្លួនឯងនៅក្នុងផ្ទះវីឡាមួយកន្លែងដែលនៅភូមិសំរោង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ នាព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣។
ភ្នំពេញ៖ ក្រុមការងារនៃបេសកកម្មសហប្រតិបត្តិការ និងការពារបារាំង (MCD) នឹងបើកវគ្គសិក្សាកងរាជអាវុធហត្ថ (MP) ផ្តល់វគ្គហ្វឹកហ្វឺនបំប៉នបន្ថែមដល់កងរាជអាវុធហត្ថ នៃមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព។
អាមេរិក៖ កីឡាការិនី ខាន់ ចេសា បានឈ្នះមេដាយមាសជើងឯកពិភពលោកនៃព្រឹត្តិការណ៍ IBJJF World Champion 2023 ដែលធ្វើឡើងនៅទឹកដីប្រទេសអាមេរិកនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ ក្នុងការប្រកួតកម្រិត Light Feather Weight…
ភ្នំពេញ៖ នៅថ្ងៃទី៥ មិថុនា ២០២៣នេះ កម្ពុជាមានករណីឆ្លងជំងឺកូវីដ-១៩ ចំនួន៤នាក់, និងមានអ្នកជំងឺជាសះស្បើយ ចំនួន៥នាក់, ក្នុងនោះមិនមានករណីនាំចូលថ្មី, និងពុំមានអ្នកស្លាប់នោះទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល…
សៀមរាប៖ មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) ជាមជ្ឈមណ្ឌលអភិរក្សធម្មជាតិដំបូងគេក្នុងប្រទេសកម្ពុជា បង្កើតឡើងក្នុងគោលបំណងចូលរួមចំណែកក្នុងការអភិរក្សសត្វព្រៃ និងជីវចម្រុះនៅកម្ពុជា ដែលបានផ្តល់ជម្រកដល់សត្វព្រៃចំនួន…
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន មានជំនឿយ៉ាងមុតមាំថា កម្ពុជានឹងចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៧ ហើយនឹងឈានទៅសម្រេចគោលដៅប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ តាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៅកាន់អត្តពលិកជនមានពិការភាពកម្ពុជាទាំងអស់បើទោះបីមិនទទួលបានមេដាយ ឬបានមេដាយ ក៏កុំបាក់ទឹកចិត្តឱ្យសោះ។
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានស្នើឲ្យបញ្ឈប់នូវអ្វីដែលសម្ដេចថាជាការដុតឲ្យខ្លោច រោលឲ្យក្ដៅ លើអ្នកចម្រៀងអ្នកនាង មាស សុខសោភា និងបញ្ឈប់ការផ្សព្វផ្សាយចម្រៀងនេះ។
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា សម្ដេចធ្លាប់ចង់ឲ្យមានការបង្កើតនូវក្រុមកីឡាបាល់ទាត់អាស៊ានដែលជាការរួមចំណែកមួយលើកស្ទួយវិស័យបាល់ទាត់នៅក្នុងតំបន់មួយនេះ។
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានកោតសរសើរដល់កីឡាករដែលមានពិការភាពភ្នែក ក្នុងវិញ្ញាសាកីឡាបាល់ទាត់។
ភ្នំពេញ÷ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា AUKUS កំពុងតែក្លាយជាក្ដីបារម្ភមួយរបស់អាស៊ានខណៈដែលតំបន់នេះត្រូវប្រឈមនឹងបញ្ហាភូមិសាស្ត្រនយោបាយជាច្រើន។
ទស្សនាការផ្សាយផ្ទាល់: នាយករដ្ឋមន្ត្រីអញ្ជើញជាអធិបតីពីធីចែកសញ្ញាបត្រដល់និសិ្សតសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានស្នើទៅដល់អ្នកនាង មាស សុខសោភា ឱ្យដកចេញនូវបទចម្រៀងមួយបទដែលមានចំណងជើងថា មរណៈភាពព្រះស្វាមី ជ័យវរ្ម័នទី៧ ដែលបានធ្វើឲ្យប៉ះពាល់ជាខ្លាំងដល់ប្រវត្តិសាស្ត្រកម្ពុជា។
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងពីគុណសម្បត្តិនៃសន្តិភាពចំពោះការអភិវឌ្ឍន៍និងផលប្រយោជន៍ទៅដល់សង្គមជាតិនិងពលរដ្ឋ។
កំពង់ស្ពឺ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថាថ្ងៃទី២២ ទី២៣ និងទី២៤ ខែកក្កដា ត្រូវសម្រេចឲ្យកម្មករកម្មការិនីអាចឈប់សម្រាកបានដោយមានប្រាក់បៀវត្សដើម្បីឲ្យពួកគេមានឱកាសនៅពេលវេលាគ្រប់គ្រាន់ចេញទៅបោះឆ្នោត។
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប៉ាន់ប្រមាណថាការលើកលែងពន្ធគ្រប់យ៉ាងលើកលែងតែអាវុធពីសហភាពអឺរ៉ុបមកកម្ពុជាអាចនឹងបាត់បង់នៅឆ្នាំ២០២៧ ក្នុងពេលនៅកម្ពុជាបានបញ្ចប់ឋានៈជាប្រទេសមានការអភិវឌ្ឍន៍តិចតួច។
ទស្សនាការផ្សាយផ្ទាល់: នាយករដ្ឋមន្ត្រីបន្តជួបជាមួយកម្មករជាង១ម៉ឺន៦ពាន់នាក់ក្នុងខេត្តកំពង់ស្ពឺ
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញធ្វើជាអធិបតីភាពក្នុងពិធីបើកព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នាថ្ងៃទី០៣ ខែមិថុនា…
ទស្សនាការផ្សាយផ្ទាល់: ពិធីបើកព្រឹត្តការណីកីឡាជនមានពិការភាពអាស៊ានលើកទី១២
ភ្នំពេញ៖ កីឡាការិនីកម្ពុជាបានដណ្តើមបានមេដាយមាសលើប្រភេទកីឡាបាល់បោះរទេះរុញ ក្រោយយកឈ្នះកីឡាការិនីថៃ១១ ទល់៩ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣។
កណ្ដាល៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថានឹងមិនស្នើសុំលើកលែងទោសឲ្យកញ្ញា សេង ធារី នោះទេដោយសារតែមានការជ្រៀតជ្រែកពីបរទេស។
កណ្ដាល៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រាប់ទៅអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា លោក វិទិត្យ មុនថាប៊ុន (Vitit Muntarbhorn) ឱ្យក្រឡេកមើលពីបញ្ហាសិទ្ធិមនុស្សនៅក្នុងប្រទេសរបស់លោកគឺប្រទេសថៃមុននឹងនិយាយអំពីកម្ពុជា។
ភ្នំពេញ: នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានទទួលស្គាល់ការសម្ដេចរក្សាអំណាចក៏ប៉ុន្តែរក្សានេះគឺក្នុងន័យការពារសន្តិភាពដើម្បីកម្ពុជា។
ភ្នំពេញ៖ ក្នុងឱកាសនៃទិវាកុមារអន្តរជាតិ ១មិថុនា ក្រុមហ៊ុនទឹកបរិសុទ្ធអរុណាបាន បរិច្ចាគទឹកសុទ្ធចំនួន ៨០០កេសនិងថវិកា ៤០លានរៀល ខណៈសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតក៏បាន ផ្ដល់ជូនបុគ្គលិកពេទ្យ ៧៦៨នាក់…
កណ្ដាល៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថាអ្នកនយោបាយថៃនិងគិតមើលឲ្យឆ្ងាយ ខណៈដែលគោលនយោបាយរបស់គណបក្សឈ្នះឆ្នោតថ្មីមានបំណងចង់បណ្ដេញកម្មករកម្ពុជានិងឡើងចេញពីប្រទេសខ្លួន។
ទស្សនាការផ្សាយផ្ទាល់: នាយករដ្ឋមន្ត្រីអញ្ជើញជួបជាមួយកម្មករជាង១ម៉ឺន៧ពាន់នាក់នៅខេត្តកណ្ដាល
ភ្នំពេញ៖ អាជ្ញាកណ្តាលជប៉ុនចំនួន៤០រូប នឹងមកកម្ពុជាសម្រួលការរៀបចំព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកីឡា៤ប្រភេទ គឺកីឡាអត្តពលិកម្ម កីឡាលើកទម្ងន់ កីឡាហែលទឹក និងកីឡាបាល់បោះជិះរទេះ។ អាជ្ញាកណ្តាលជនជាតិជប៉ុនចំនួន៤០រូប…
ភ្នំពេញ៖ អាជ្ញាធរនឹងបិទមិនឱ្យយានជំនិះគ្រប់ប្រភេទ ចរាចរនៅកំណាត់មហាវិថីឈ្នះឈ្នះចាប់ពីគល់ស្ពានព្រែកព្នៅរហូតដល់ផ្លុវជាតិលេខ៦ នៅថ្ងៃពិធីបើកអាស៊ានប៉ារ៉ាហ្គេមទី០៣ ខែមិថុនា ឆ្នាំ២០២៣ និងពិធីបិទនៅថ្ងៃទី០៩ ខែមិថុនា។…
ភ្នំពេញ៖កម្ពុជាបានផ្តល់ជំនួយមនុស្សធម៌ចំនួន៣សែនដុល្លារអាមេរិកជូនដល់ប្រទេសមីយ៉ាន់ម៉ាដែលរងគ្រោះដោយសារព្យុះស៊ីក្លូនម៉ូឆាកាលពីពេលថ្មីៗនេះបណ្តាលឱ្យបាត់បង់អាយុជីវិតមនុស្សរាប់រយនាក់ និងខូចខាតទ្រព្យសម្បត្តិនិងហេដ្ឋារចនាសម្ព័ន្ធ…
ភ្នំពេញ៖ ដើម្បីអបអរសាទរទិវាកុមារអន្តរជាតិ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ កាកបាទក្រហមកម្ពុជាបានឧបត្ថម្ភថវិកា ១លានដុល្លារអាម៉េរិក ជូនមូលនិធិគន្ធបុប្ផាកម្ពុជា។ ពិធីប្រគល់-ទទួលថវិកាខាងលើនេះប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជាក្រោមវត្តមានអគ្គហេរញ្ញិក…
ភ្នំពេញ៖ ខណៈនៅតាមបណ្តាប្រទេសមួយចំនួនលើសាកលលោកកំពុងរាតត្បាតវីរុសកូវីដ-១៩ បំប្លែងថ្មី ពពួក Omicron XBB.1.5 និងពពួកថ្មីៗផ្សេងៗទៀត ក្រសួងសុខាភិបាលកម្ពុជាបានក្រើនរំលឹកពលរដ្ឋអាយុចាប់ពី៣ឆ្នាំឡើងទៅ ទៅទទួលការចាក់វ៉ាក់សាំងកូវីដ-១៩…
សៀមរាប៖ អ្នកនាំពាក្យក្រសួងបរិស្ថានលោក នេត្រ ភក្រ្តា ថ្លែងថាការបង្កើតវត្តមានសត្វព្រៃនៅក្នុងតំបន់អង្គរគឺជាផ្នែកមួយនៃការបង្កើនរបាយសត្វព្រៃនៅក្នុងតំបន់ព្រៃរបស់ប្រទេសកម្ពុជា។
ភ្នំពេញ៖ ផ្លូវខេត្តលេខ៣១២ ស្ថិតក្នុងខេត្តព្រៃវែង នឹងបើកការដ្ឋានលើកកម្រិត និងជួសជុល នៅថ្ងៃទី០៩ ខែមិថុនា ហើយនៅថ្ងៃទី១៥ ខែមិថុនា នឹងបើកការដ្ឋានលើកកម្រិត និងជួសជុលផ្លូវជាតិលេខ២៣ ស្ថិតក្នុងខេត្តកណ្តាលផងដែរ។
ភ្នំពេញ៖ មេដឹកនាំប្រឆាំងមួយរូបគឺលោក អ៊ូ ច័ន្ទឬទ្ធិ ត្រូវបានព្រះមហាក្សត្រលើកលែងទោសក្រោយពីលោកបានសុំចុះចូលជាមួយនឹងគណបក្សប្រជាជនកម្ពុជា។
ភ្នំពេញ៖ ការសិក្សាសមិទ្ធិលទ្ធភាពគម្រោងមជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុ ត្រូវបានចាប់ផ្តើមសិក្សាហើយបន្ទាប់ពីចុះកិច្ចព្រមព្រៀងកាលពីខែសីហា ហើយក៏រំពឹងថានឹងបញ្ចប់នាចុងខែវិច្ឆិកាខាងមុខ។
ភ្នំពេញ៖ ប្រធានគណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយ នៃគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC លោក ផុស សុវណ្ណ បានបញ្ជាក់ថា អ្នកសារព័ត៌មានជាតិ-អន្តរជាតិជាង ៥០០នាក់ បានចុះឈ្មោះត្រៀមយកព័ត៌មានក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមខាងមុខនេះ…
ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានស្នើឱ្យភាគីចិនជួយបណ្ដុះបណ្ដាលមន្ត្រីអធិការកិច្ច និងបង្គោល រយៈពេលយូរពាក់ព័ន្ធនឹងឧស្សាហកម្មរ៉ែបន្ថែមទៀត លើការគ្រប់គ្រងលើកកម្ពស់សុវត្ថិភាព និងសុខភាពការងារដល់អ្នកធ្វើការក្នុងឧស្សាហកម្មរ៉ែ។
ប្រធានក្លិប Leeds United លោក Andrea Radrizzani បានធ្វើការសុំអភ័យទោសទៅកាន់អ្នកគាំទ្រ បន្ទាប់់ពីក្លិបត្រូវបានកាត់ចេញពីក្របខណ្ឌ Premier League និងបាននិយាយថាក្លិបរៀនសូត្របានបទពិសោធន៍អំពីកំហុសឆ្គងរបស់ខ្លួន។…
នាយករដ្ឋមន្រ្តីសិង្ហបុរី លោក Lee Hsien Loong បានធ្វើតេស្តវិជ្ជមានកូវីដ-១៩ សាជាថ្មីម្តងទៀត ដែលជាការលាប់ឡើងវិញនៃជំងឺកូវីដ-១៩។ គួរឱ្យដឹងថា នាយករដ្ឋមន្រ្តីសិង្ហបុរីបានធ្វើតេស្តវិជ្ជមានកូវីដ-១៩ ជាលើកដំបូងកាលពីថ្ងៃទី២២…
អ្នកចាត់ការក្លិបបាល់ទាត់ AS Roma លោក Jose Mourinho បាននិយាយថា លោកមិនទាន់ច្បាស់អំពីអនាគតនៃការងាររបស់លោកជាមួយក្លិប AS Roma ឡើយ បន្ទាប់ពីបរាជ័យដោយបាល់ ១១ម៉ែត្រកាត់សេចក្តី ៤-១ ទល់នឹង Sevilla និងបានត្រឹមជើងឯករងនៃពានរង្វាន់…
ភ្នំពេញ៖ រដ្ឋមន្ត្រីការងារបានលើកឡើងថាអត្រាការងារធ្វើនៅកម្ពុជាមានកំណើនខ្ពស់ដល់ ៩៩,៣%នៃកម្លាំងពលកម្មសរុប ដោយសារគោរនយោបាយដឹកនាំត្រឹមត្រូវរបស់រដ្ឋាភិបាលកម្ពុជា។
កីឡាករសញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldo ត្រូវបានអវត្តមានពីការប្រកួតបិទបញ្ចប់លីគកំពូលអារ៉ាប៊ីសាអូឌីតរបស់ក្លិប Al Nassr ដែលបានយកឈ្នះក្លិបបាល់ទាត់ Al Fateh ក្នុងលទ្ធផល ៣-០ នៅយប់ថ្ងៃពុធម្សិលមិញនេះ ដោយសារបញ្ហារបួស។
ភ្នំពេញ៖ ដើម្បីអបអរសាទរ «ទិវាកុមារអន្តរជាតិ ១មិថុនា» មូលនិធិគន្ធបុប្ផាកម្ពុជាបានរៀបចំយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» សម្រាប់កុមារកម្ពុជា ដែលយុទ្ធនាការនេះមានរយៈពេល ១ខែពេញ ចាប់ពីថ្ងៃទី០១-៣០ ខែមិថុនា ឆ្នាំ២០២៣។
ភ្នំពេញ៖ កម្ពុជាអាចនាំចេញផលិតផលជលផលធម្មជាតិសំខាន់ៗចំនួន ១២ប្រភេទដូចជា បង្គា ត្រី អន្ទង់ និងខ្យងជាដើម ទៅកាន់ទីផ្សារចិននៅក្នុងឆ្នាំ២០២៣នេះ ក្រោយក្រុមហ៊ុននាំចេញបានបញ្ចប់ការចុះបញ្ជីនៅក្នុងប្រព័ន្ធ «ព័ត៌មាននចុះបញ្ជីក្រុមហ៊ុនផលិតអាហារនាំចូលពីបរទេស»…
ភ្នំពេញ៖ សមាជិកសភាលោក ហ៊ុន ម៉ានី បានបង្ហោះសារមួយនៅទិវាកុមារអន្ដរជាតិ ១ មិថុនានេះ ថាលោកចូលចិត្តឃើញស្មាមញញឹមរបស់កុមារ និងសំរ៉ែហៅថាប៉ាពីកុមារ ដែលថាជាំកម្លាំងចិត្តឱ្យលោកខិតខំបន្ថែមទៀតដើម្បីជួយដល់ការកសាងអនាគតកុមារនៅកម្ពុជា។
កូឡាឡាំពួរ៖ មេដឹកនាំប្រឆាំងលោក សម រង្ស៊ី បានចូលទៅក្នុងប្រទេសម៉ាឡេស៊ីយ៉ាងស្ងាត់ទាំងដែលនាយករដ្ឋមន្ត្រីម៉ាឡេស៊ីមិនបានដឹង ខណៈត្រូវបានចេញទៅវិញដោយមានសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសម៉ាឡេស៊ីផង។
ភ្នំពេញ៖ បណ្ឌិត សាយ បូរី បានលើកឡើងថានាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ជាអ្នកប្រាជ្ញខ្មែរមួយរូបដែលឆ្នើមក្នុងទស្សនវិជ្ជា និងរដ្ឋបាលសាធារណ ដែលបញ្ញាវ័ន្តខ្មែរគួរតែសិក្សាស្រាវជ្រាវអំពីមនោគមវិជ្ជានយោបាយរបស់លោក។
ភ្នំពេញ៖ សាំងធម្មតាលក់រាយឡើងថ្លៃដល់ ៤ ១៥០រៀលក្នុងមួយលីត្រ ខណៈប្រេងម៉ាស៊ូតនៅតម្លៃដដែលគឺ ៣ ៨៥០រៀលក្នុងមួយលីត្រ។ សាំងនិងម៉ាស៊ូតនឹងរក្សាតម្លៃនេះចាប់ពីថ្ងៃទី០១-១០ ខែមិថុនា ឆ្នាំ២០២៣។
ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃនេះ ទី០១ ខែមិថុនា ចាប់ផ្តើមបោះពុម្ពសន្លឹកឆ្នោតជាង ១៣លានសន្លឹកសម្រាប់ចែកទៅតាមទីតាំងការិយាល័យបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ទាំង២៥រាជធានី-ខេត្ត។
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ថាសម្ដេចនឹងជម្រះបញ្ជីជាមួយមេដឹកនាំប្រឆាំងមួយរូបដែលមានបំណងចង់ធ្វើឃាដសម្ដេចតាមរយៈការប្រើប្រាស់មនុស្សដែលជាចារកម្មរបស់សម្ដេច។ សម្ដេចតេជោបានលើកឡើងថាមនុស្សរបស់សម្ដេចមានគ្រប់កន្លែងទាំងអស់ហើយផែនការទុច្ចរិតរបស់មេដឹកនាំប្រឆាំងរូបនោះត្រូវបានទម្លាយមកប្រាប់ចំមនុស្សរបស់សម្ដេចតែម្ដង។
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំទីតាំងចំនួន៣ សម្រាប់បញ្ចាំងស្លាយ LED ផ្សាយបន្តផ្ទាល់ នៃពិធីបើកព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នាល្ងាចថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ និងពិធីបិទនៅថ្ងៃទី០៩ ខែមិថុនា…
ភ្នំពេញ៖ តាមរយៈការបង្ហោះហ្វេសប៊ុករបស់ប្អូនស្រីបង្កើតសម្តេចតេជោ ហ៊ុន សែន គឺលោកស្រី ហ៊ុន ស៊ីណាត ដែលអញ្ជើញទៅចូលរួមពិធីរៀបអាពាហ៍ពិពាហ៍របស់កូនស្រីអគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ នេត សាវឿន នៅព្រឹកនេះ គឺបានបង្ហាញថាការៀបចំរោងការមួយនេះប្រកបដោយយ៉ាងប្រណិតអស្ចារ្យ…
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចេញសេចក្តីណែនាំ៣ចំនុច ពាក់ព័ន្ធនឹងការចុះធ្វើអធិការកិច្ចហត្ថពលកម្មបរទេស នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។
ភ្នំពេញ៖ នាឱកាសអបអរខួបលើកទី៧៤ទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី២២ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៣ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កុមារគឺជាធនធានដែលមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។
ឥណ្ឌា៖ ក្នុងព្រះរាជដំណើរទៅកាន់ប្រទេសឥណ្ឌា ព្រះមហាក្សត្រខ្មែរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់មានព្រះបន្ទូលថ្លែងអំណរគុណដល់ឥណ្ឌាដែលបានចូលរួមអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតាមរយៈការផ្តល់ឥណទាន…
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ចេញសារសំឡេងបែកធ្លាយរបស់សមាជិកបក្សប្រឆាំងម្នាក់ដែលមានអារម្មណ៍ឈឺចាប់ក្រោយពីដឹងថាមានការបែកធ្លាយសារសំឡេងសម្ងាត់ដល់នាយករដ្ឋមន្ត្រីកម្ពុជា ខណៈនាយករដ្ឋមន្ត្រីផ្ដាំថាកុំស្មានថាមានមនុស្សពេញចិត្តនឹងផែនការអាក្រក់របស់ក្រុមនេះឱ្យសោះ។