ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

ព័ត៌មានថ្មី

រដ្ឋាភិបាលកំពុងពិនិត្យពីលទ្ធភាពក្នុងការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ដល់កុមារអាយុ៣ឆ្នាំ និង៤ឆ្នាំ

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាកំពុងពិចារណាក្នុងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់កុមារដែលមានអាយុ៣ឆ្នាំ និង៤ឆ្នាំ បន្ទាប់ពីទទួលបានការណែនាំពីនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ហើយក្រុមហ៊ុនផលិតវ៉ាក់សាំងស៊ីណូវ៉ាក់បានបញ្ជាក់ពីប្រសិទ្ធិភាពនៃវ៉ាក់សាំងរបស់ខ្លួនដល់កុមារ។

ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាប្រាប់ពីវិធីលើកតម្កើនសិទ្ធិស្ត្រីដែលមានប្រសិទ្ធិភាព

ភ្នំពេញ៖ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី មានប្រសាសន៍ថាការជំរុញក្មេងស្រី និងមនុស្សស្រីឱ្យទទួលបានការសិក្សារៀនសូត្រគឺជាវិធីដែលល្អបំផុតក្នុងការលើកតម្កើនសិទ្ធិស្ត្រី។

អាជ្ញាធរអប្សរានឹងរៀបចំព្រឹត្តិការណ៍រម្លឹកគុណអង្គររយៈពេល៥ថ្ងៃនៅ សប្ដាហ៍ក្រោយ

សៀមរាប៖ អាជ្ញាធរជាតិអប្សរានឹងរៀបចំព្រឹត្តិការណ៍រម្លឹកគុណអង្គរចាប់ពីថ្ងៃអាទិត្យ ទី១២ រហូតដល់ថ្ងៃព្រហស្បតិ៍ ទី១៦ ខែធ្នូខាងមុខ ដើម្បីរម្លឹកដល់គុណបុព្វការីជន ដែលបានខិតខំកសាង និងថែរក្សារមណីយដ្ឋានអង្គរឱ្យបានគង់វង់មកដល់សព្វថ្ងៃ។

BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅ ថ្ងៃសុក្រ ទី១០ ខែធ្នូ ឆ្នាំ២០២១

ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ១៥ករណីថ្មី ក្នុងនោះករណីនាំចូលថ្មី ១ករណី ខណៈអ្នកជំងឺ ១២នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន៤នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល…

សណ្ឋាគារនិងផ្ទះសំណាក់នៅ ក្នុងខេត្តសៀមរាបបានបើកដំណើរការឡើងវិញ

សៀមរាប៖ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាបលោក ង៉ូវ សេងកាក់ ឱ្យដឹងថាមានសណ្ឋាគារជិត២ម៉ឺនបន្ទប់ និងផ្ទះសំណាក់ជាង៨ពាន់បន្ទប់ត្រូវបានបើកដំណើរការឡើងវិញហើយក្នុងខេត្តសៀមរាប បន្ទាប់ពីរដ្ឋាភិបាលដាក់ចេញគោលនយោបាយជំរុញទេសចរណ៍ក្នុងស្រុក។

មនុស្សស្នាក់នៅ កម្ពុជាជិត ១៤,១លាននាក់បានទទួលចាក់វ៉ាក់សាំងគិតត្រឹមថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១

ភ្នំពេញ៖ មនុស្សសរុបចំនួន ១៤,១៩៤,៤៧៤នាក់ ដែលកំពុងស្នាក់នៅ ក្នុងប្រទេសកម្ពុជាបានទទួលការចាក់វ៉ាក់សាំងការពារវីរុសកូវីដ-១៩ ក្នុងនោះអ្នកបានចាក់វ៉ាក់សាំងលើកទី២ បានសរុបចំនួន ១៣,៥៣៣,៨៨៧នាក់ និងអ្នកទទួលបានវ៉ាក់សាំងលើទីបីចំនួន…

សម្ដេចតេជោ រំឭកពីហេតុដែលធ្វើឱ្យពលរដ្ឋកម្ពុជាមានសិទ្ធិសេរីភាពដូចបច្ចុប្បន្ន

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានអបអរសាទរខួបលើកទី៧៣ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ ដោយបានលើកឡើងថា បច្ចុប្បន្នប្រជាពលរដ្ឋខ្មែររស់នៅ និងប្រកបការងារតូចធំ ជ្រើសរើសជំនឿសាសនា និងសិទ្ធិបោះឆ្នោតជ្រើសតាំងមេដឹកនាំដែលខ្លួនពេញចិត្តដោយសេរី…

ភោជនីយដ្ឋាន ឌឹដ្រាម ទទួលបានការបញ្ជាក់ស្ដង់ដាសុវត្ថិភាពកម្រិតខ្ពស់ពីមន្ទីរទេសចរណ៍រាជធានី

ភ្នំពេញ៖ ភោជនីយដ្ឋាន និងផាប់ ឌឹដ្រាម ត្រូវបានមន្ទីរទេសចរណ៍ រាជធានីភ្នំពេញផ្ដល់លិខិតបញ្ជាក់ស្ដង់ដារសុវត្ថិភាពដែលបញ្ជាក់ថាភោជនីយដ្ឋានអនុវត្តស្របតាមវិធានសុវត្ថិភាពទេសចរណ៍ សម្រាប់អាជីវកម្មភោជនីយដ្ឋាន ដែលទទួលបានពិន្ទុ៤៧០ពិន្ទុ។

Breaking News : ពន្ធនាគារខេត្តស្ទឹងត្រែងបញ្ជាក់ថាមិនមានករណីផ្ទុះកូវីដ១៩ លើពិរុទ្ធជនក្នុងពន្ធនាគារខេត្ត…

ស្ទឹងត្រែង៖ ពន្ធនាគារខេត្តស្ទឹងត្រែងចេញប្រកាសបន្ទាន់នៅ យប់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ ដើម្បីការបំភ្លឺ និងបដិសេធទាំងស្រុងចំពោះបណ្តាញផ្សព្វផ្សាយព័ត៌មាន និងគេហទំព័រមួយចំនួន បានធ្វើការផ្សព្វផ្សាយ នៅ ថ្ងៃទី០៩…

Watch The Daily Roundup on 9 December 2021

All your breaking news from Cambodia, in English, right here!

រដ្ឋមន្ត្រីក្រសួងព័ត៌មានផ្ដល់អំណោយលើកទឹកចិត្តដល់ក្រុមល្ខោនបាសាក់នៃស្ថានីយ៍ទូរទស្សន៍ជាតិ

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ អញ្ជើញជួបសំណេះសំណាល និងផ្តល់ជូនអំណោយជាស្បៀងអាហារ រួមទាំង ថវិកា ដល់ក្រុមល្ខោនបាសាក់ អុល សំអាង វង់ទី១ រាជធានីភ្នំពេញ ដែលកំពុងសំដែងថតរឿងទិព្វសង្វារនៅស្ថានីយ៌ទូរទស្សន៏ជាតិកម្ពុជា។

ក្រុមហ៊ុនបោះពុម្ភរបស់ចិនស្វែងរកកិច្ចសហការជាមួយក្រសួងព័ត៌មានបោះពុម្ភសៀវភៅវប្បធម៌ប្រពៃណីកម្ពុជា-ចិន

ភ្នំពេញ៖ អ្នកតំណាងក្រុមហ៊ុន Veritas & Mercurius Publishing ដែលជាសមាជិក របស់ Pheonix Publishing & Media Group នៃសាធារណរដ្ឋប្រជាមានិតចិន លោកស្រី Xu Qing Zhu បានបង្ហាញពីគម្រោងចង់ធ្វើកិច្ចសហការជាមួយក្រសួងព័ត៌មានលើការងារបោះពុម្ពផ្សាយសៀវភៅពាក់ព័ន្ធវប្បធម៌ប្រពៃណីនៃប្រទេសកម្ពុជា-ចិន។

ក្រសួងសុខាភិបាលអំពាវនាវឱ្យពលរដ្ឋមានទំនួលខុសត្រូវលើការការពារខ្លួនដើម្បីចូលរួមទប់ស្កាត់ការឆ្លងនៃជំងឺកូវីដ-១៩បម្លែងថ្មី…

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក ម៉ម ប៊ុនហេង បានអំពាវនាវដល់ប្រជាពលរដ្ឋបន្តអនុវត្តន៍វិធានការសុខាភិបាល និងវិធានការ ៣ការពារ៣កុំឱ្យបានខ្ជាប់ខ្ជួន បូករួមនឹងការចាក់វ៉ាក់សាំងកូវីដ-១៩ ដើម្បីការពារនិងប្រឆាំងជំងឺកូវីដ-១៩…

លោក កែវ រ៉េមី៖ សិទ្ធិរស់រានមានជីវិតរបស់ពលរដ្ឋខ្មែរត្រូវបានសម្ដេចតេជោសង្គ្រោះបានជាលើកទី២

ភ្នំពេញ៖ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាលោក កែវ រ៉េមី បានលើកឡើងថានាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានធ្វើយុទ្ធនាការជួយសង្គ្រោះនូវ«សិទ្ធិរស់រានមានជីវិត»ដែលជាសិទ្ធិសំខាន់ជាងគេបង្អស់ដល់ពលរដ្ឋកម្ពុជាបាន២ដងរួចហើយដែលរួមមាន…

កម្ពុជាប្រារព្វទិវាសិទ្ធិមនុស្ស១០ធ្នូក្រោមប្រធានបទ «រួមគ្នាលើកស្ទួយសិទ្ធិមនុស្សក្រោមបរិបទកូវីដ-១៩»

ភ្នំពេញ៖ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាលោក កែវ រ៉េមី បានឱ្យដឹងថាគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជានឹងប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ ក្រោមប្រធានបទ «រួមគ្នាលើកស្ទួយសិទ្ធិមនុស្សក្រោមបរិបទកូវីដ-១៩»…

BREAKING NEWS: រដ្ឋមន្ត្រី វង សូត រដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ពីស្ថានភាពអ្នកជំងឺអូទីស្សឹម

កណ្តាល៖ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក វង សូត ថាបច្ចុប្បន្នបញ្ហាពិការភាពសតិបញ្ញា អូទីស្សឹម កំពុងក្លាយជាការបារម្ភដែលរាជរដ្ឋាភិបាលត្រូវបន្ថែមការយកចិត្តទុកដាក់។

BREAKING NEWS: សម្ដេចតេជោ ថាការបង្កកទ្រព្យសម្បត្តិលើមន្ត្រីកម្ពុជាដោយអាមេរិកជាទណ្ឌកម្មដែលគ្មានឥទ្ធិពល

កណ្តាល៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាការដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិលើមន្ត្រីជាន់ខ្ពស់កម្ពុជាដោយសហរដ្ឋអាមេរិកកាលពីកន្លងទៅ គឺគ្រាន់តែជាសញ្ញានយោបាយប៉ុណ្ណោះ និងថាទោះដាក់៥០០ដងទៀតក៏គ្មានឥទ្ធិពលអ្វីដល់កម្ពុជានោះទេ។

BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅ ថ្ងៃព្រហស្បតិ៍ ទី៩ ខែធ្នូ ឆ្នាំ២០២១

ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ១២ករណីថ្មី ក្នុងនោះករណីនាំចូលថ្មី ១ករណី ខណៈអ្នកជំងឺ ១៣នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន៣នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល…

មនុស្សស្នាក់នៅ កម្ពុជាជិត ១៤,១លាននាក់បានទទួលចាក់វ៉ាក់សាំងគិតត្រឹមថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១

ភ្នំពេញ៖ មនុស្សសរុបចំនួន ១៤,១៨៩,៦៤៣នាក់ ដែលកំពុងស្នាក់នៅក្នុងប្រទេសកម្ពុជាបានទទួលការចាក់វ៉ាក់សាំងការពារវីរុសកូវីដ-១៩ ក្នុងនោះអ្នកបានចាក់វ៉ាក់សាំងលើកទី២ បានសរុបចំនួន ១៣,៥២១,៦៤៩នាក់ និងអ្នកទទួលបានវ៉ាក់សាំងលើទីបីចំនួន…

BREAKING NEWS: សម្ដេចតេជោ ប្ដេជ្ញាយកអាស៊ាន១០មកវិញ

កណ្តាល៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថាសម្ដេចប្ដេជ្ញាយកស្មារតីអាស៊ានមកវិញ ដោយព្យាយាមយកប្រទេសមីយ៉ានម៉ាមកចូលក្នុងកិច្ចប្រជុំអាស៊ានវិញតាមស្មារតីនៃធម្មនុញ្ញសមាគមប្រជាជាតិនេះ។

BREAKING NEWS: សម្ដេចតេជោ ឱ្យក្រុមប្រឆាំងចាំមើលពីភាពសាមគ្គីរបស់បក្សប្រជាជននៅ ថ្ងៃទី២៤ ខែធ្នូ

កណ្ដាល៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងឱ្យក្រុមប្រឆាំងចាំមើលពីភាពសាមគ្គីគ្នារបស់បក្សប្រជាជនកម្ពុជាក្នុងកិច្ចប្រជុំគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជននៅថ្ងៃទី២៤ ខាងមុខរួមទាំងបេក្ខភាពបន្តវេនដែលនិយាយពីថ្ងៃមុនផងដែរ។…

BREAKING NEWS: សម្ដេចតេជោ សម្រេចដាក់ឈ្មោះដល់អាកាសយានដ្ឋានភ្នំពេញថ្មីថា «អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ…

កណ្តាល៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្រេចដាក់ឈ្មោះដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីថាជា «អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ » ដើម្បីបញ្ជាក់ពីភាពរឹងមាំនៃរាជានិយមនៅ កម្ពុជា។

Watch Live: សម្ដេចតេជោ អញ្ជើញពិនិត្យការដ្ឋានសាងសង់ព្រលានយន្តហោះថ្មីក្នុងខេត្តកណ្ដាល

Watch Live: សម្ដេចតេជោ អញ្ជើញពិនិត្យការដ្ឋានសាងសង់ព្រលានយន្តហោះថ្មីក្នុងខេត្តកណ្ដាល

Watch The Daily Roundup on 8 December 2021

All your breaking news from Cambodia, in English, right here!

ទេសរដ្ឋមន្រ្តី លី ធុជ ថាអ្នកដោះមីនបានបន្សល់ទុកស្នាដៃដ៏មានតម្លៃសម្រាប់សង្គមជាតិ

ស្ទឹងត្រែង៖ អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា លោក លី ធុជ កោតសរសើការចូលរួមរបស់ម្ចាស់ជំនួយជាពិសេសអង្គការដែលធ្វើការផ្ទាល់ក្នុងកិច្ចការដោះមីន និងសំណល់ជាតិផ្ទុះនៅកម្ពុជា ដោយថាអ្នកដោះមីន មិនត្រឹមតែបានចូលរួមចំណែកដល់ការជួយសង្រ្គោះអាយុជីវិតរបស់ប្រជាពលរដ្ឋមូលដ្ឋានប៉ុណ្ណោះទេ…

ទេសរដ្ឋមន្រ្តី លី ធុជ ថារាជរដ្ឋាភិបាលប្ដេជ្ញាពន្លឿនការដោះមីនឱ្យអស់ពីកម្ពុជាឱ្យបានឆាប់តាមការគ្រោងទុក

រតនគិរី៖ អនុប្រធានទី១ អាជ្ញាធរមីន លោកទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងប្រជាជននៃចក្រភពអង់គ្លេស ដែលបាននិងកំពុងចូលរួមជួយដល់ការងារបោសសម្អាតមីនមនុស្សធម៌នៅ កម្ពុជា។

ជំនួបមន្ត្រីយោធាជាន់ខ្ពស់កម្ពុជា-សិង្ហបុរី នឹងពង្រឹងទំនាក់ទំនងរវាងកងទ័ពប្រទេសទាំងពីរបន្ថែមទៀត

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការពារជាតិសម្ដេចពិជ័យសេនា ទៀ បាញ់ បានសរសេរលើហ្វេសបុកផេករបស់លោកកាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ ម្សិលមិញថាលោកក្នុងជំនួបពិភាក្សាជាមួយអនុរដ្ឋមន្រ្តីការពារជាតិទទួលបន្ទុកផ្នែកនយោបាយ…

ក្រុមហ៊ុនអាមេរិកមានបំណងចង់ធ្វើការវិនិយោគលើឧស្សាហកម្មព្រៃឈើនៅ កម្ពុជា

ភ្នំពេញ៖ នាយកក្រុមហ៊ុន បាយអូថេរ៉ា ឃែភីថល ឯ.ក (មកពីសហរដ្ឋអាមេរិក) លោក Paul Kambur បានប្រាប់រដ្ឋមន្ត្រីក្រសួងកសិកម្មកម្ពុជាថា ក្រុមហ៊ុនលោកមានបំណងស្វែងរកឱកាសវិនិយោគដាំឈើប្រេងខ្យល់ និងអាកាស្យា ធ្វើការកែច្នៃ…

លោក ឯម ច័ន្ទមករា៖ កម្មវិធី ACCESS របស់អូស្ត្រាលីបានជួយកម្ពុជាឆ្លើយតបបានប្រសើរចំពោះកិច្ចគាំពារជនមានពិការភាព

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាអគ្គលេខាធិការនៃក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា ថាអូស្ត្រាលីជាផ្នែកមួយដែលបានជួយលើកស្ទួយស្ថានភាពជនមានពិការភាពនៅ​ កម្ពុជាតាមរយៈកម្មវិធី ACCESS របស់ខ្លួនតាំងពីឆ្នាំ២០១៨មក។

រដ្ឋាភិបាលដាក់ដំណើរការកម្មវិធី ធុរកិច្ចថ្មីកម្ពុជា «Startup Cambodia»

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាដាក់ដំណើរការកម្មវិធីថ្នាក់ជាតិស្ដីពី «ធុរកិច្ចថ្មីកម្ពុជា» នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១នេះ ដើម្បីគាំទ្រ និងជ្រោមជ្រែងដល់ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីថល និងឆ្លើយតបទៅនឹងបរិបទគន្លងប្រក្រតីភាពថ្មីនៃការធ្វើធុរកិច្ចនៅកម្ពុជា។

ក្រសួងផ្ទេរការចែកចាយឧបករណ៍តេស្តរហ័សឱ្យទៅប្រៃសនីយកម្ពុជាចែកចាយបន្ត

ភ្នំពេញ៖ក្រសួងប្រៃសណីយនិងទូរគមនាគមន៍ ផ្ទេរការចែកចាយឧបករណ៍តេស្តរហ័សទៅឱ្យប្រៃសនីយកម្ពុជា ចែកចាយបន្ត និងអាចបន្ថែមសេវាកម្មដឹកជញ្ជូនដល់សាធារណជនថែមទៀតចាប់ពីថ្ងៃតី១៣ ខែធ្នូ ឆ្នាំ២០២១តទៅ។

BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅ ពុធ ទី៨ ខែធ្នូ ឆ្នាំ២០២១

ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ១៤ករណីថ្មី ក្នុងនោះករណីនាំចូលថ្មី ២ករណី ខណៈអ្នកជំងឺ ១៣នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន៤នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល…

សមត្ថកិច្ចខេត្តបាត់ដំបង កំពុងតាមចាប់ខ្លួនបុរសម្នាក់ក្រោយស្រវឹងស្រាបាញ់រះបង្អើលពលរដ្ឋ

បាត់ដំបង៖ សមត្ថកិច្ចស្រុកសំឡូត ខេត្តបាត់ដំបង កំពុងតាមរកបុរសម្នាក់ឈ្នោះ សុខ គង់ អាយុ៥៤ឆ្នាំ ដែលបានប្រើប្រាស់អាវុធខុសច្បាប់បាញ់រះបង្អើលពលរដ្ឋកាលពីថ្ងៃទី៦ ខែធ្នូកន្លងទៅ។

គិតត្រឹមម៉ោង១០:០០ព្រឹកចំនួនអ្នកឆ្លងវីរុសកូវីដ-១៩ លើពិភពលោកកើនរហូតដល់ចំនួន ៧០៧,៥០៧នាក់

ពិភពលោក: គិតត្រឹមម៉ោង១០:០០ព្រឹកចំនួនអ្នកឆ្លងវីរុសកូវីដ-១៩ នៅលើពិភពលោកបានកើនឡើងរហូតដល់ចំនួន ៧០៧,៥០៧នាក់ អ្នកស្លាប់កើនឡើងចំនួន ៩,១៧២នាក់ ប៉ុន្តែអ្នកបានទទួលការព្យាបាលជាសះស្បើយមានចំនួន ៥៤៤,០១៧នាក់។…

មនុស្សស្នាក់នៅ កម្ពុជាជិត ១៤,១លាននាក់បានទទួលចាក់វ៉ាក់សាំងគិតត្រឹមថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១

ភ្នំពេញ៖ មនុស្សសរុបចំនួន ១៤,១៨៣,៦៤៣នាក់ ដែលកំពុងស្នាក់នៅក្នុងប្រទេសកម្ពុជាបានទទួលការចាក់វ៉ាក់សាំងការពារវីរុសកូវីដ-១៩ ក្នុងនោះអ្នកបានចាក់វ៉ាក់សាំងលើកទី២ បានសរុបចំនួន ១៣,៥០៥,២១៣នាក់ និងអ្នកទទួលបានវ៉ាក់សាំងលើទីបីចំនួន…

ព្រះសពសម្ដេចក្រុមព្រះនឹងធ្វើការបូជានៅ ព្រឹកស្អែកនៅ មុខវត្តបទុមវតី

ភ្នំពេញ៖ ព្រះសពសម្ដេចក្រុមព្រះនរោត្តម រណឬទ្ធិ នឹងត្រូវដង្ហែរទៅ បូជានៅ ព្រឹកស្អែក មុខវត្តបុទុមវតី ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។ រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការផ្អាកចរាចរណ៍ជាបណ្ដោះអាសន្នចាប់ពីមុខព្រះរាជដំណាក់…

អាមេរិកទាមទារអ្នកដំណើរបរទេសទាំងអស់ត្រូវមានការបញ្ជាក់ថាចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ពេញលេញ

ភ្នំពេញ៖ មជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺឆ្លង CDC របស់អាមេរិក បានសម្រេចកែប្រែលក្ខខណ្ឌសម្រាប់អ្នកដំណើរជាជនបរទេស ឬជនអន្តោប្រវេសន៍ចូលប្រទេសខ្លួនតាមយន្តហោះទាំងអស់ ដែលមានអាយុលើសពី២ឆ្នាំ ត្រូវមានឯកសារបញ្ជាក់ការចាក់វ៉ាក់សាំងពេញលេញ…

Watch The Daily Roundup on 7 December 2021

All your breaking news from Cambodia, in English, right here!

BREAKING NEWS: សម្ដេចក្រឡាហោម៖ ខ្ញុំក៏នឹងគោរពតាមការសម្រេចរបស់ គណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ…

ភ្នំពេញ៖ អនុប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចក្រឡាហោម ស ខេង ថាសម្ដេចគោរពចំពោះការសម្រេចចិត្តរបស់សម្ដេចតេជោ ហ៊ុន សែន ចំពោះការជ្រើសរើសបេក្ខភាពនាយករដ្ឋមន្ត្រីនៅពេលអនាគត។

លោក ប្រាក់ សុខុន ថាកម្ពុជានឹងជួយឱ្យមានដំណោះស្រាយឈ្នះ-ឈ្នះសម្រាប់ប្រទេសមីយ៉ាន់ម៉ា

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន បានលើកឡើងថា ក្នុងនាមកម្ពុជាជាប្រធានអាស៊ាននៅឆ្នាំ២០២២ខាងមុខ កម្ពុជា និងប្រទេសសមាជិកអាស៊ានទាំងអស់នឹងខិតខំជួយរកដំណោះស្រាយឈ្នះ-ឈ្នះសម្រាប់មីយ៉ាន់ម៉ាប្រកបដោយប្រសិទ្ធភាព។

រចនាសម្ព័ន្ធផ្លូវ៣៨ខ្សែនៅក្រុងសៀមរាបសម្រេចបានជាង៩០ភាគរយ

សៀមរាប៖ ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប ត្រឹមខែវិច្ឆិកា ឆ្នាំ២០២១នេះសម្រេចបាន ៩២,៧២% ដែលនឹងគ្រោងបញ្ចប់នៅចុងឆ្នាំ២០២១នេះ។

លោក ហ៊ុន ម៉ាណែត និងភរិយា អញ្ជើញចូលគោរពព្រះវិញ្ញាណក្ខន្តសម្ដេចក្រុមព្រះ

ភ្នំពេញ៖ អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក លោក ហ៊ុន ម៉ាណែត និងភិរយា លោកស្រី ពេជ ច័ន្ទមុន្នី បានចូលគោរពព្រះវិញ្ញាណក្ខន្ធព្រះសពសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ នៅដំណាក់ព្រះអង្គ…

ខេត្តព្រះសីហនុរៀបចំថតវីដេអូផ្សព្វផ្សាយគោលដៅទេសចរណ៍បង្ហាញទៅកាន់ពិភពលោក

ព្រះសីហនុ៖ អាជ្ញាធរខេត្តព្រះសីហនុរៀបចំថតវីដេអូផ្សព្វផ្សាយគោលដៅទេសចរណ៍បង្ហាញទៅកាន់ពិភពលោក ដើម្បីទាក់ទាញភ្ញៀវទេសចរក៏ដូចជាអ្នកវិនិយោគមកទស្សនានិងវិនិយោគនៅក្នុងខេត្តជាប់សមុទ្រមួយនេះ។

កង់និងម៉ូតូកង់បីត្រូវបំពាក់ជាមធ្យោបាយសម្រាប់សមត្ថកិច្ចឆ្នេរសមុទ្រខេត្តព្រះសីហនុ

ព្រះសីហនុ៖ កង់និងម៉ូតូកង់បីត្រូវផ្ដល់ជូនដល់សមត្ថកិច្ចឆ្នេរសមុទ្រខេត្តព្រះសីហនុក្នុងការចុះបំពេញការងារក៏ដូចជាជួយសង្គ្រោះពលរដ្ឋ។

លោក កឹម សុខា ទៅគោរពព្រះវិញ្ញាណក្ខន្តសម្ដេចក្រុមព្រះ

ភ្នំពេញ៖ ប្រធានអតីតបក្សសង្គ្រោះជាតិលោក កឹម សុខា ចូលគោរពព្រះវិញ្ញាណក្ខន្ធព្រះសពសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ នៅដំណាក់ព្រះអង្គ ផ្លូវសម្តេចប៉ាន ស្ថិតក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ នារសៀលថ្ងៃទី៧…

រដ្ឋមន្ត្រីក្រសួងអប់រំ៖ ការងារស្ម័គ្រចិត្តបានប្រែក្លាយពីសកម្មភាពបុគ្គលឱ្យទៅជាសកម្មភាពប្រមូលផ្តុំដែលជាការតម្រង់ទិសឆ្ពោះទៅបញ្ចប់ភាពទុក្ខលំបាករបស់សង្គម

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងអប់រំលោក ហង់ ជួនណារ៉ុន បានចាត់ទុកការចូលរួមក្នុងការងារស្ម័គ្រចិត្តបានធ្វើឱ្យមានសកម្មភាពសង្គមក្នុងការដោះស្រាយនូវការលំបាកនានាក្នុងសង្គម បង្កើនសាមគ្គីភាព និងធ្វើឱ្យអ្នកស្ម័គ្រចិត្តកសាងតម្លៃខ្លួនឯងរួមចំណែកបង្កើតពិភពលោកមួយដ៏ល្អប្រសើរផងដែរ។

សមត្ថកិច្ចកំពុងស្វែងរកឃាតកបាញ់សម្លាប់បុរសជនជាតិចិនម្នាក់នៅខេត្តព្រះសីហនុ

ព្រះសីហនុ៖ សមត្ថកិច្ចបានឲ្យដឹងថាកំពុងស៊ើបអង្កេត និងស្វែងរកឃាតករបាញ់សម្លាប់បុរសជនជាតិចិនម្នាក់នៅក្នុងបន្ទប់ផ្ទះជួល នៅក្នុងបុរីBlue Sky ក្នុងភូមិ៥ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីវេលាម៉ោង ៣និង៣០នាទី…

BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅ ថ្ងៃអង្គារ ទី៧ ខែធ្នូ ឆ្នាំ២០២១

ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ១៤ករណីថ្មី ក្នុងនោះករណីនាំចូលថ្មី ២ករណី ខណៈអ្នកជំងឺ ១៥នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន៤នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល…

ឯកអគ្គរដ្ឋទូតវៀតណាម៖ ជោគជ័យយុទ្ធសាស្រ្តចាក់វ៉ាក់សំាងកូវីដ-១៩ធ្វើឱ្យកម្ពុជាជាកន្លែងសុវត្ថិភាពសម្រាប់អ្នកទេសចរ

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតថ្មីសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចំានៅកម្ពុជា លោក ង្វៀន ហ៊ុយតាំង (Nguyen Huy Tang) ថានយោបាយចាក់វ៉ាក់សាំងរបស់រាជរដ្ឋាភិបាលកម្ពុជានៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានធ្វើឲ្យកម្ពុជាមានលទ្ធភាពបើកប្រទេសឡើងវិញនិងក្លាយជាទីកន្លែងសុវត្ថិភាពសម្រាប់អ្នកទេសចរទាំងជាតិនិងអន្តរជាតិ។

BREAKING NEWS: សម្ដេចតេជោនឹងធ្វើដំណើរទៅ ធ្វើទស្សនកិច្ចនៅ ប្រទេសមីយ៉ានម៉ានៅ ដើមខែក្រោយចំពេលដែលកម្ពុជាក្លាយជាប្រធានអាស៊ានប្ដូរវេន

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នឹងធ្វើដំណើរទៅ ទស្សនកិច្ចនៅប្រទេសមីយ៉ានម៉ានៅ ថ្ងៃទី៧ និង៨ ខែមករា ឆ្នាំ២០២២ តាមការអញ្ជើញរបស់លោក មីន អ៊ុងឡាំង ។ នេះបើតាមការបញ្ជាក់របស់ជំនួយការរបស់សម្ដេចតេជោ…

ក្រុមការងារថ្នាក់ជាតិរកឃើញដីព្រៃបឹងទន្លេសាបក្នុងខេត្តបន្ទាយមានជ័យជាង៥ពាន់ហិកតារងការទន្ទ្រានយក

បន្ទាយមានជ័យ៖ ឧបនាយករដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា បានដឹកនាំក្រុមការងារអន្តរក្រសួងប្រជុំជាមួយថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យចាត់វិធានការបញ្ឈប់ការទន្រ្ទានដីដែនព្រៃលិចទឹកតំបន់ទន្លេសាប…

គិតត្រឹមម៉ោង១០:០០ព្រឹកចំនួនអ្នកឆ្លងវីរុសកូវីដ-១៩ លើពិភពលោកកើនរហូតដល់ចំនួន ២៦៦,៦៨០,៦៥៧នាក់

ពិភពលោក: គិតត្រឹមម៉ោង១០:០០ព្រឹកចំនួនអ្នកឆ្លងវីរុសកូវីដ-១៩ នៅលើពិភពលោកបានកើនឡើងរហូតដល់ចំនួន ២៦៦,៦៨០,៦៥៧នាក់ អ្នកស្លាប់កើនឡើងចំនួន ៥,២៧៧,៣៥៦នាក់ ប៉ុន្តែអ្នកបានទទួលការព្យាបាលជាសះស្បើយមានចំនួន…

មនុស្សស្នាក់នៅ កម្ពុជាជិត ១៤,១លាននាក់បានទទួលចាក់វ៉ាក់សាំងគិតត្រឹមថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១

ភ្នំពេញ៖ មនុស្សសរុបចំនួន ១៤,១៧៧,២៦២នាក់ ដែលកំពុងស្នាក់នៅក្នុងប្រទេសកម្ពុជាបានទទួលការចាក់វ៉ាក់សាំងការពារវីរុសកូវីដ-១៩ ក្នុងនោះអ្នកបានចាក់វ៉ាក់សាំងលើកទី២ បានសរុបចំនួន ១៣,៤៩០,២៩៩នាក់ និងអ្នកទទួលបានវ៉ាក់សាំងលើទីបីចំនួន…

លោក ហ៊ុន ម៉ានី មានជំនឿថាបងប្រុសខ្លួនអាចបន្តវេនដឹកនាំធ្វើឱ្យកម្ពុជាកាន់តែខ្លាំងក្លានាពេលអនាគត

ភ្នំពេញ៖ សមាជិកសភាវ័យក្មេង និងជាសមាជិកនៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន ម៉ានី បានប្រកាសគាំទ្រការលើកឡើងរបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ដែលបានប្រកាសគាំទ្រលោក ហ៊ុន ម៉ាណែត…

ក្រសួងសង្គមកិច្ច ថាលោក ហ៊ុន ម៉ាណែត ពិតជាបេក្ខជនមួយរូបដ៏សក្តិសមជាបេក្ខភាពនាយករដ្ឋមន្ត្រី

ភ្នំពេញ៖ ក្រសួងសង្គមកិច្ច បានប្រកាសគាំទ្រការលើកឡើងរបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ដែលបានប្រកាសគាំទ្រលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៅ ពេលអនាគត។

លោកស្រី ម៉ែន សំអន ចូលរួមរំលែកទុក្ខព្រះរាជមរណភាពរបស់សម្ដេចក្រុមព្រះ

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រីទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច លោកស្រី ម៉ែន សំអន ចូលគោរពព្រះវិញ្ញាណក្ខន្ធព្រះសពសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ នៅដំណាក់ព្រះអង្គ ផ្លូវសម្តេចប៉ាន ស្ថិតក្នុងសង្កាត់បឹងរាំង…

Watch The Daily Roundup on 6 December 2021

All your breaking news from Cambodia, in English, right here!

សម្ដេចតេជោបញ្ជាក់ថានឹងបន្តធ្វើនាយករដ្ឋមន្ត្រីពី៨ទៅ ១០ឆ្នាំទៀត

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថាសម្ដេចនឹងបន្តធ្វើជានាយករដ្ឋមន្ត្រីពី៨ទៅ១០ឆ្នាំបន្តទៀត មុននឹងផ្ដល់ឱកាសដល់មនុស្សជំនាន់ក្រោយ ខណៈសម្ដេចបញ្ជាក់ថាមានមនុស្ស៤នាក់ដែលសម្ដេចពេញចិត្តជាបេក្ខភាពនាយករដ្ឋមន្ត្រីដែលក្នុងនោះមានកូនរបស់សម្ដេចម្នាក់ផងដែរ។

BREAKING NEWS: ក្រសួងទេសចរណ៍ប្រកាសឱ្យផ្អាកអាជីវកម្មខារ៉ាអូខេ ក្លឹបកម្សាន្ត រង្គសាល និងបៀហ្គាឌិននៅទូទាំងប្រទេស…

ភ្នំពេញ៖ ក្រសួងទេសចរណ៍បានណែនាំដល់ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មខារ៉ាអូខេ ក្លឹបកម្សាន្ត រង្គសាល និងបៀហ្គាឌិននៅទូទាំងប្រទេសផ្អាកអាជីវកម្មចំនួន១ថ្ងៃ គឺនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ ដើម្បីចូលរួមការកាន់ទុក្ខជាតិចំពោះការសោយទិវង្គតរបស់សម្ដេចក្រុមព្រះនរោត្តម…

រដ្ឋាភិបាលប្រគល់ភារកិច្ចជូនACUចាត់ការលើអតីតអភិបាលខេត្តកំពង់ឆ្នាំងលោក ឈួរ ច័ន្ទឌឿន ករណីទន្ទ្រានដែនព្រៃលិចទឹកបឹងទន្លេសាប

ភ្នំពេញ៖ ទីស្ដីការគណៈរដ្ឋមន្ត្រីបានសម្រេចដកហូតដីទន្ទ្រានបឹងទន្លេរសាបជាង២ពាន់ហិចតា និងឱ្យអង្គភាពប្រឆាំងអំពើពុករលួយ ធ្វើការអង្កេត សា្រវជ្រាវ និងចាត់វិធានការច្បាប់ចំពោះអតីតអភិបាលខេត្តកំពង់ឆ្នាំង បច្ចុប្បន្នជាអនុរដ្ឋលេខាក្រសួងអភិវឌ្ឍជនបទ…

ថ្នាក់ដឹកនាំកំពូលប្រទេសអញ្ជើញទៅ គោរពវិញ្ញាណក្ខន្ធសម្ដេចក្រុមព្រះ

ភ្នំពេញ៖ ប្រធានព្រឹទ្ធសភា សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានរដ្ឋសភា សម្ដេចពញាចក្រី ហេង សំរិន និងនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញចូលគោរពព្រះវិញ្ញាណក្ខន្ធសម្ដេចក្រុមព្រះ នរោត្តម រណឬទ្ធិ…

តំណាងកម្ពុជាប្រចាំUN ថាការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សគួរបញ្ឈប់ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនៃរដ្ឋអធិបតេយ្យ

ភ្នំពេញ៖ តំណាងស្ថានបេសកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ លោក អាន សុខខឿន បានឆ្លើយតប និងច្រានចោលចំពោះការអត្ថាធិប្បាយរបស់អ្នកនាំពាក្យការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស…

BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅ ថ្ងៃចន្ទ ទី៦ ខែធ្នូ ឆ្នាំ២០២១

ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ១៦ករណីថ្មី ក្នុងនោះករណីនាំចូលថ្មី ៤ករណី ខណៈអ្នកជំងឺ ១៨នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន៣នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល…

BREAKING NEWS: សម្ដេចតេជោ ប្រាប់ឱ្យអនុរដ្ឋមន្ត្រីការពារជាតិវៀតណាមម្នាក់ពិចារណាពីសំដីរបស់ខ្លួនឡើងវិញ

ព្រៃវែង៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យក្រសួងសុខាភិបាល និងអាជ្ញាធរព្រំដែនចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់មន្ត្រីការពារព្រំដែនឱ្យបានគ្រប់គ្នាដើម្បីការពារពីការឆ្លងនៃជំងឺកូវីដ-១៩…

មនុស្សស្នាក់នៅ កម្ពុជាជិត ១៤,១លាននាក់បានទទួលចាក់វ៉ាក់សាំងគិតត្រឹមថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១

ភ្នំពេញ៖ មនុស្សសរុបចំនួន ១៤,១៧០,០៧៤នាក់ ដែលកំពុងស្នាក់នៅក្នុងប្រទេសកម្ពុជាបានទទួលការចាក់វ៉ាក់សាំងការពារវីរុសកូវីដ-១៩ ក្នុងនោះអ្នកបានចាក់វ៉ាក់សាំងលើកទី២ បានសរុបចំនួន ១៣,៤៦៥,៦៥២នាក់ និងអ្នកទទួលបានវ៉ាក់សាំងលើទីបីចំនួន…

BREAKING NEWS: ឯកអគ្គរដ្ឋចិន៖ ឆ្នាំក្រោយពលរដ្ឋខ្មែរនឹងអាចប្រើប្រាស់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ដែលផលិតក្នុងស្រុកបាន

ព្រៃវែង៖ ឯកអគ្គរដ្ឋចិនប្រចាំកម្ពុជាលោក វ៉ាង វិនធាន បានបញ្ជាក់ថានៅពេលនេះក្រុមហ៊ុនផលិតវ៉ាក់សាំងស៊ីណូហ្វាមរបស់ចិន កំពុងពិភាក្សាជាមួយក្រសួងសុខាភិបាលកម្ពុជាក្នុងការបើករោងចក្រផលិតវ៉ាក់សាំងនៅ ក្នុងប្រទេសកម្ពុជា…

BREAKING NEWS: សម្ដេចតេជោបញ្ជាឱ្យបង្កើតមជ្ឈមណ្ឌលព្យាបាលកូវីដ-១៩ខ្នាតធំមួយ

ព្រៃវែង៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាដល់ក្រសួងសុខាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញឱ្យសិក្សាបង្កើតមជ្ឈមណ្ឌលព្យាបាលកូវីដ-១៩ខ្នាតធំមួយដែលអាចដាក់មនុស្សបានរាប់ម៉ឹននាក់ ត្រៀមផ្ទេរអ្នកជំងឺពីស្ដាតអូឡាំពិកដើម្បីប្រគល់ស្ដាតទៅឱ្យកីឡាករហ្វឹកហាត់ត្រៀមសម្រាប់…

Watch live: សម្ដេចតេជោ សម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ១១ និងផ្លូវក្នុងក្រុងព្រៃវែងដែលមានប្រវែងជិត១០០គីឡូម៉ែត្រ

Watch live: សម្ដេចតេជោ សម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ១១ និងផ្លូវក្នុងក្រុងព្រៃវែងដែលមានប្រវែងជិត១០០គីឡូម៉ែត្រ

រដ្ឋាភិបាលសម្រេចបើកព្រំដែនជាមួយប្រទេសនៅ អាហ្វ្រិកទាំង១០ឡើងវិញ

ភ្នំពេញ៖ ក្រសួងសុខាភិបាលសម្រេច លុបចោលការហាមឃាត់អ្នកដំណើរ និងអ្នកដែលបានឆ្លងកាត់ប្រទេសចំនួន១០ នៅទ្វីបអាហ្វ្រិក ដោយជំនួសមកវិញដោយវិធានការថ្មីសម្រាប់ចូលកម្ពុជា។

រដ្ឋាភិបាលបង្កើតឯកសណ្ឋានគោរមងារផ្លូវការរបស់អ្នកឧកញ៉ា និងឧកញ៉ា

ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជាសម្រេចបង្កើតឯកសណ្ឋានគោរមងារផ្លូវការជូនអ្នកឧកញ៉ា និងឧកញ៉ា តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រាប់ប្រើប្រាស់ក្នុងពេលចូលរួមពិធីបុណ្យជាតិ បុណ្យប្រពៃណីជាតិ និងពិធីផ្លូវការផ្សេង។

កម្ពុជាប្ដេជ្ញាលើកកម្ពស់ទំនាក់ទំនងអាស៊ាននិងបណ្ដាប្រទេសនៅមហាសមុទ្រឥណ្ឌាក្នុងពេលដែលខ្លួនដឹកនាំអាស៊ាននៅឆ្នាំក្រោយ

ភ្នំពេញ៖​រដ្ឋលេខាក្រសួងការបរទេសកម្ពុជាលោក អ៊ូច បូររិទ្ធ បានបញ្ជាក់នូវការតាំងចិត្តរបស់កម្ពុជាក្នុងការដឹកនាំអាស៊ាននៅឆ្នាំ២០២២ខាងធ្វើយ៉ាងណាពង្រឹងទំនាក់ទំនងរវាងអាស៊ាន និងប្រទេសនៅមហាសមុទ្រឥណ្ឌាធ្វើយ៉ាងណាឱ្យតំបន់ទាំងពីរអាចរួមគ្នាកសាងភាពសុខដុមរមនា…

ចិនកំពុងពិចារណាបើកជើងហោះហើរផ្ទាល់ទាំងអស់ជាមួយកម្ពុជាឡើងវិញ

ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី បានបញ្ជាក់ប្រាប់រដ្ឋមន្ត្រីការបរទេសកម្ពុជាលោក ប្រាក់ សុខុន ថាប្រទេសចិនកំពុងពិចារណាក្នុងការបើកជើងហោះហើរទាំងអស់រវាងកម្ពុជា-ចិនឡើងវិញ ថែមទាំងជំរុញអ្នកទេសចរ និងអ្នកវិនិយោគចិនឱ្យមកវិនិយោគនៅកម្ពុជាផងដែរ។…

រាជរដ្ឋាភិបាលឱ្យជនល្មើសទន្ទ្រានព្រៃលិចទឹកបឹងទន្លេសាបដាំដើមឈើឡើងវិញ ទន្ទឹមនឹងវិធានការច្បាប់

ខេត្តពោធិសាត់៖ ក្រុមការងារអន្ដរក្រសួងចុះពិនិត្យស្រាវជ្រាវទីតាំងដីដែលត្រូវបានទន្ទ្រានក្នុងដែនព្រៃលិចទឹកនៃតំបន់បឹងទន្លេសាបស្ថិតក្នុងភូមិសាស្ត្រខេត្តពោធិសាត់បានបញ្ជាឱ្យរដ្ឋបាលខេត្តពោធិ៍សាត់ចាត់វិធានការបញ្ឈប់ការចូលទន្ទ្រានដីដែនព្រៃលិចទឹកបន្តទៀត…

ព្រះសពសម្ដេចក្រុមព្រះត្រូវបានដង្ហែមកដល់រាជធានីភ្នំពេញ

ភ្នំពេញ៖ ព្រះសពរបស់សម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ ត្រូវបានដង្ហែតាមជើងយន្តហោះពិសេសមកដល់រាជធានីភ្នំពេញហើយនៅវេលាម៉ោងប្រមាណ១២ថ្ងៃត្រង់ ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១នេះ។

BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅ ថ្ងៃអាទិត្យ ទី៥ ខែធ្នូ ឆ្នាំ២០២១

ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ២៤ករណីថ្មី ក្នុងនោះករណីនាំចូលថ្មី ២ករណី ខណៈអ្នកជំងឺ ២១នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន៤នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃអាទិត្យ…

លោក ប្រាក់ សុខុន ថាការបណ្ដុះបណ្ដាលកូនរបស់សម្តេចតេជោ ធ្វើឱ្យលោក ហ៊ុន ម៉ាណែត ក្លាយជាអ្នកដឹកនាំវ័យក្មេងដែលសមត្ថភាពមួយរូប

ភ្នំពេញ៖ សមាជិកនៃគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាលោក ប្រាក់ សុខុន បានលើកឡើងដោយគាំទ្រលើការលើកឡើងរបស់សម្ដេចតេជោដែលបានគាំទ្រលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាថ្ងៃអនាគត ដោយថាហ៊ុន…

គណៈសង្ឃនាយកគាំទ្រលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត

ភ្នំពេញ៖​ គណៈសង្ឃនាយក និងតាងនាមឱ្យសម្តេច ព្រះរាជាគណៈ ព្រះមេគណ ព្រះអនុគណ មន្ត្រីសង្ឃ គ្រប់ឋានានុក្រម គណៈមហានិកាយ បានប្រកាសគាំទ្រការលើកឡើងរបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ដែលបានប្រកាសគាំទ្រលោក…

សម្ដេចពិជ័យសេនា ទៀ បាញ់ និងលោក យឹម ឆៃលី ប្រកាសគាំទ្រលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត

ភ្នំពេញ៖ សមាជិកនៃគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា សម្ដេចពិជ័យសេនា ទៀ បាញ់ និងលោក យឹម ឆៃលី បានប្រកាសគាំទ្រការលើកឡើងរបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ដែលបានប្រកាសគាំទ្រលោក…

Watch The Weekly Roundup on 4 December 2021

All your breaking news from Cambodia, in English, right here!

កម្ពុជា-ថៃគ្រោងបើកច្រកព្រំដែនអន្តរជាតិថ្មដា ខេត្តពោធិ៍សាត់និងខេត្តត្រាតប្រទេសថៃដើម្បីជំរុញសេដ្ឋកិច្ចនិងទេសចរណ៍

ពោធិ៍សាត់៖ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនលោក ស៊ុន ចាន់ថុល ថ្លែងនៅថ្ងៃទី0៤ ខែធ្នូ ឆ្នាំ២០២១នេះថា រដ្ឋាភិបាលមានគម្រោងបើកព្រំដែនអន្តរជាតិថ្មដាស្ថិតក្នុង ស្រុកវាលវែង ខេត្តពោធិ៍សាត់ ជាប់ព្រំដែនជាមួយខេត្តត្រាត…

សម្ដេចតេជោអំពាវនាវឱ្យមានការគាំទ្រឱ្យកម្ពុជាសម្រេចបានការរួចផុតពីការគំរាមកំហែងនៃគ្រាប់មីននៅឆ្នាំ ២០២៥

ភ្នំពេញ៖ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអរគុណដល់ដៃគូអភិវឌ្ឍ ប្រទេសជាមិត្ត និងអង្គការសប្បុរសធម៌ទាំងអស់ ដែលបាននិងកំពុងផ្តល់វិភាគទាន ក៏ដូចជាអ្នកប្រតិបត្តិករដោះមីនទាំងអស់នៅកម្ពុជាដែលបានខិតខំក្នុងការជួយធ្វើឱ្យកម្ពុជាជោគជ័យក្នុងវិស័យសកម្មភាពមីន…

BREAKING NEWS: គណៈអចិន្ត្រៃយ៍នៃគណបក្សប្រជាជន គាំទ្រលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត

ភ្នំពេញ៖ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានប្រកាសគាំទ្រការលើកឡើងរបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ដែលបានប្រកាសគាំទ្រលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៅពេលអនាគត។

BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅ ថ្ងៃសៅ រ៍ ទី៤ ខែធ្នូ ឆ្នាំ២០២១

ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ២៥ករណីថ្មី ក្នុងនោះករណីនាំចូលថ្មី ៤ករណី ខណៈអ្នកជំងឺ ១៩នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន៣នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល…

មនុស្សស្នាក់នៅ កម្ពុជាជិត ១៤,១លាននាក់បានទទួលចាក់វ៉ាក់សាំងគិតត្រឹមថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១

ភ្នំពេញ៖ មនុស្សសរុបចំនួន ១៤,១៦៥,២៩៨នាក់ ដែលកំពុងស្នាក់នៅក្នុងប្រទេសកម្ពុជាបានទទួលការចាក់វ៉ាក់សាំងការពារវីរុសកូវីដ-១៩ ក្នុងនោះអ្នកបានចាក់វ៉ាក់សាំងលើកទី២ បានសរុបចំនួន ១៣,៤៣៧,២៣៣នាក់ និងអ្នកទទួលបានវ៉ាក់សាំងលើទីបីចំនួន…

BREAKING NEWS: សម្តេចតេជោរៀបចំសេណារីយោឱ្យអ្នកវិភាគល្ងង់វិទូបានរកលុយចិញ្ចឹមជីវិតឬសុំសិទ្ធិជ្រកកោននៅ ក្រៅប្រទេស

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជាបានលើកឡើងថា គាត់នឹងប្រើវិធីរុញទូកបណ្ដោយទឹកដើម្បីឱ្យក្រុមអ្នកវិភាគដែលចូលចិត្តវិភាគតែរឿងគ្រួសាររបស់សម្តេច យកទៅធ្វើការងារវិភាគដោយមិនចាំបាច់ទៅវិភាគរឿងផ្សេងនាំលំបាក។ នេះជាសរសេររបស់នាយករដ្ឋមន្ត្រីកម្ពុជា…

រដ្ឋាភិបាលកំណត់យកថ្ងៃទី៨ ខែធ្នូ ជាថ្ងៃកាន់មរណទុក្ខសម្ដេចក្រុមព្រះ

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានកំណត់យកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ នេះជាថ្ងៃកាន់ទុក្ខជាតិនៅការសោយទីវង្គតរបស់សម្ដេចក្រុមព្រះនរោត្តមរណឫទ្ធិ។

Watch The Daily Roundup on 3 December 2021

All your breaking news from Cambodia, in English, right here!

កំពង់ផែក្រុងព្រះសីហនុគ្រោងពង្រីកដើម្បីឱ្យកប៉ាលធំៗចូលចតបាននិងធ្វើឱ្យតម្លៃដឹកជញ្ជូនទាបជាងមុន

ព្រះសីហនុ៖ កំពង់ផែក្រុងព្រះសីហនុគ្រោងនឹងពង្រីកផ្ទៃកំពង់ផែនៅចុងឆ្នាំ២០២២ខាងមុខ ដែលនឹងពង្រីកដល់ប្រវែង៣៥០ម៉ែត្រ និងដល់ជម្រៅទឹក១៤ម៉ែត្រកន្លះ ដែលអនុញ្ញាតដល់កប៉ាល់ដែលមានសមត្ថភាពផ្ទុករហូតដល់៤០០០កុងតឺន័រអាចចូលកំពង់ផែបាន។

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោបញ្ជាទិញឱសថព្យាបាលជំងឺកូវីដ-១៩របស់អាមេរិកចំនួន៤លានគ្រាប់

ភ្នំពេញ៖ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោហៅកាត់ថា TYDA បានចុះហត្ថលេខាបញ្ជាទិញឱសថ ម៉ុលនុយពីរ៉ាវា (MOLNUPIRAVIR) ប្រើប្រាស់ក្នុងការព្យាបាលជំងឺកូវីដ-១៩ ចំនួន៤លានគ្រាប់សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩…

កម្ពុជា-ថៃពិភាក្សាសម្របសម្រួលនីតិវិធីជូនដល់ពលករដែលត្រូវចូលធ្វើការនៅប្រទេសថៃនៅពេល ប្រទេសនេះបើកព្រំដែនឡើងវិញ

បាត់ដំបង៖ គណៈប្រតិភូខេត្តចំនួនពីរនៃព្រះរាជាណាចក្រកម្ពុជាជាប់ព្រំដែនជាមួយថៃនៅរសៀល ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ បានចូលរួមប្រជុំពិភាក្សាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយខេត្តចន្ទបុរីនៃព្រះរាជាណាចក្រថៃ សម្រួលនីតិវិធីជូនដល់ដល់ពលករដែលត្រូវចូលធ្វើការនៅក្នុងខេត្តច័ន្ទបុរីនៃព្រះរាជាណាចក្រថៃក្នុងកំឡុងពេលដែលប្រទេសថៃគ្រោងនឹងធ្វើការបើកច្រកទ្វារព្រំដែនឡើងវិញ។

រដ្ឋមន្រ្តីក្រសួងព័ត៌មាន ជំរុញទៅអ្នកសារព័ត៌មានចូលរួមលុបបំបាត់នូវដំណឹងក្លែងក្លាយ

សៀមរាប៖ រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ បានលើកឡើងថា ដំណឹងក្លែងក្លាយ បានធ្វើឲ្យប្រជាពលរដ្ឋបាត់បង់ការទុកចិត្តមកលើរដ្ឋាភិបាល ដូច្នេះការចូលរួមរបស់អ្នកសារព័ត៌មាន បានចូលរួមយ៉ាងសំខាន់ក្នុងការលុបបំបាត់ដំណឹងក្លែងក្លាយនេះ…

លោក ហ៊ុន ម៉ានិត គាំទ្របងប្រុសរបស់ខ្លួនជាបេក្ខភាពនាយករដ្ឋមន្ត្រី

ភ្នំពេញ៖​ កូនប្រុសទី២របស់នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោក ហ៊ុន ម៉ានិត បានប្រកាសគាំទ្របងប្រុសរបស់ខ្លួនគឺលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេន តាមរយៈការបោះឆ្នោត ដោយថាលោក ហ៊ុន ម៉ាណែត ជាយុវជនឆ្នើមដែលពោរពេញដោយសមត្ថភាព…

រដ្ឋមន្ត្រី ម៉ម ប៊ុនហេង៖ យើងមិនអាចនៅសុខទេបើប្រទេសជិតខាងយើងមានបញ្ហា

ស្ទឹងត្រែង៖ រដ្ឋមន្ត្រីក្រសូងសុខាភិបាលកម្ពុជាលោក ម៉ម ប៊ុនហេង បានលើកឡើងថាកម្ពុជាមិនអាចយកឈ្នះជំងឺកូវីដ-១៩បានទាំងស្រុងនោះទេបើប្រទេសជិតខាងកម្ពុជានៅតែមានជំងឺរាតត្បាតនេះ ដូច្នេះហើយការជួយដល់ប្រទេសជិតខាងដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺគឺមានភាពចាំបាច់ណាស់ក្នុងការបញ្ជាក់ពីការជួយគ្នានៃប្រទេសជិតខាង…

BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅ ថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១

ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ២៤ករណីថ្មី ក្នុងនោះករណីនាំចូលថ្មី ៤ករណី ខណៈអ្នកជំងឺ ២១នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន៤នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល…

សម្ដេចតេជោ ស្នើដល់អាជ្ញាធរពាក់ព័ន្ធគិតគូរពីនិរន្តរភាពមុខរបរនិងអាជីវកម្មសម្រាប់ជនមានពិការភាព

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានស្នើដល់អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធទាំងអស់ ពង្រឹងយន្តការសម្របសម្រួល ទប់ស្កាត់ដល់ការរើសអើង ការប្រមាថ មាក់ងាយលើជនមានពិការភាព។ បន្ថែមលើសពីនេះ សម្ដេចស្នើឱ្យមានការគិតវិភាគប្រភេទអាជីវកម្មនិងមុខរបរដែលសមស្របសម្រាប់ជនមានពិការភាពដើម្បីឱ្យពួកគាត់អាចចាប់ផ្ដើមធុរកិច្ចដោយខ្លួនឯងបាន។

BREAKING NEWS: សម្ដេចតេជោ ចេញសារលិខិតអំពាវនាវឱ្យមានការយកចិត្តទុកដាក់បន្ថែមដល់ជនមានពិការភាព

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ សម្ដេចតេជោ ហ៊ុន សែន បានអបអរទិវាជនពិការជាតិ និងអន្តរជាតិ ៣ ធ្នូ ឆ្នាំ២០២១ ដោយបានបង្ហាញនូវមនោសញ្ចេតនានឹករលឹកនិងព្រួយបារម្ភពីសុខទុក្ខរបស់ជនមានពិការភាពទាំងអស់ក្នុងប្រទេស

មនុស្សស្នាក់នៅ​កម្ពុជាជិត ១៤,១លាននាក់ បានទទួលចាក់វ៉ាក់សាំងគិតត្រឹមថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១

ភ្នំពេញ៖ មនុស្សសរុបចំនួន ១៤,១៥៩,១៦៩នាក់ ដែលកំពុងស្នាក់នៅក្នុងប្រទេសកម្ពុជាបានទទួលការចាក់វ៉ាក់សាំងការពារវីរុសកូវីដ-១៩ ក្នុងនោះអ្នកបានចាក់វ៉ាក់សាំងលើកទី២ បានសរុបចំនួន ១៣,៤១៤,៨៧៧នាក់ និងអ្នកទទួលបានវ៉ាក់សាំងលើទីបីចំនួន…

BREAKING NEWS: ព្រះមហាក្សត្រកោតសរសើររាជរដ្ឋាភិបាលនិងកាកបាទក្រហមដែលបានធ្វើឱ្យស្ថានភាពជនមានពិការភាពកាន់តែប្រសើរឡើង

ភ្នំពេញ៖ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជានិងកាកបាទក្រហមដែលបានជួយគាំទ្រធ្វើឱ្យជីវភាពរស់នៅរបស់ជនមានពិការភាពនៅ…

ប្រធានស្ដីទីគណបក្សហ៊្វុនស៊ិនប៉ិចគាំទ្រលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត

ភ្នំពេញ៖ ប្រធានស្ដីទីគណបក្សហ៊្វុនស៊ិនប៉ិច ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ អបអរសាទរដល់លោក ហ៊ុន ម៉ាណែត ដែលត្រូវបានសម្ដេចតេជោ ហ៊ុន សែន ប្រកាសគាំទ្រជាបេក្ខភាពនាយករដ្ឋមន្ត្រីនាថ្ងៃអនាគត ដោយថាលោក ហ៊ុន ម៉ាណែត…

លោក ជា សុផារ៉ា គាំទ្រលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត

ភ្នំពេញ៖ សមាជិកនៃគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជាលោក ជា សុផារ៉ា បានយល់ស្របតាមគំនិតរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបានគាំទ្រលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីកម្ពុជានាពេលអនាគត ដោយថា…