ភ្នំពេញ៖ សភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា (AmCham) ដឹកនាំដោយលោក Anthony Galliano បានប្រគល់ថវិកាជិត ១ម៉ឺនដុល្លារអាមេរិកដល់ អាជ្ញាធរមីនកម្ពុជា សម្រាប់ដំណើរការបោសសម្អាតមីននៅក្នុងខេត្តព្រៃវែង។
ព័ត៌មានថ្មី
អន្តរជាតិ៖ ឪពុកម្តាយរបស់សិស្ស ៤៣នាក់នៅសាលា Ayotzinapa ប្រទេសម៉ិចសិចកូដែលបានបាត់ខ្លួនក្នុងឆ្នាំ២០១៤ បានសម្តែងការខកចិត្ត និងខឹងសម្បារកាលពីថ្ងៃអង្គារ ទី២៩ ខែមីនា បន្ទាប់ពីរបាយការណ៍ដែលបង្ហាញថាកងកម្លាំងប្រដាប់អាវុធ…
អន្តរជាតិ៖ អវកាសយានិកអាមេរិក និងអវកាសយានិករុស្ស៊ី២នាក់គ្រោងនឹងចាកចេញពីស្ថានីយអវកាសអន្តរជាតិ (ISS) លើយាន Soyuz ត្រឡប់មកផែនដីវិញនៅថ្ងៃពុធ ទី៣០ ខែមីនា បើទោះបីជាមានការប្រឆាំងគ្នារវាងសហរដ្ឋអាមេរិក និងរុស្ស៊ីកាន់តែខ្លាំងឡើងចំពោះសង្គ្រាមនៅអ៊ុយក្រែនក៏ដោយ។
ភ្នំពេញ៖ ពេលនេះលោកអ្នកអាចទស្សនាទូរទស្សន៍ EAC News គ្រប់ទីកន្លែងសម្រាប់ទូរទស្សន៍ទំនើប (Smart TV) របស់លោកអ្នកបានហើយ ដោយគ្រាន់តែចូលទៅ Google PlayStore ក្នុងទូរទស្សន៍ រួចវាយពាក្យ EAC TV លោកអ្នកនឹងឃើញ App…
ភ្នំពេញ៖ ក្រុមហ៊ុនណាហ្គាវើលដ៍នៅមិនទាន់មានដំណោះស្រាយជាមួយសហជីព និងតំណាងក្រុមកម្មករនិយោជិតនៅឡើយនោះទេ បើទោះបីការជួបគ្នាដោះស្រាយវិវាទបានកន្លងទៅ ៦លើករួចមកហើយ។
ភ្នំពេញ៖ ក្រសួងបរិស្ថាន និងអង្គការ FAO បានពិភាក្សាលើការរៀបចំយុទ្ធសាស្រ្តលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាសហគមន៍នៅក្នុងតំបន់ការពារធម្មជាតិ ការស្តារ និងអភិរក្សប្រព័ន្ធអេកូឡូស៊ី។
ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា បានជំរុញនិងគាំទ្រឱ្យមានការបណ្ដុះបណ្ដាលផ្នែកហិរញ្ញវត្ថុទាក់ទងនឹងប្រាក់កម្ចីដល់ជនមានពិការភាព…
ប៉េកាំង៖ ស្ថានទូតរុស្ស៊ីនៅទីក្រុងប៉េកាំងបានបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានទៅដល់ប្រទេសចិនហើយនៅថ្ងៃពុធ ទី៣០ ខែមីនា ឆ្នាំ២០២២នេះ។
ភ្នំពេញ៖ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី បានចាប់ផ្ដើមដឹកនាំកិច្ចប្រជុំគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (AICHR) ជាលើកដំបូងបន្ទាប់ពីបានក្លាយជាអ្នកតំណាង AICHR អាណត្តិថ្មីពីឆ្នាំ២០២២…
ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៣៣ករណីថ្មី (ឆ្លងថ្មីសហគមន៍៣៣នាក់ ជាប្រភេទអូមីក្រុង), ក្នុងនោះករណីនាំចូលថ្មី ០ករណី ខណៈអ្នកជំងឺ ៧១នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន០នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល…
ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ទី៣០ ខែមីនា ឆ្នាំ២០២២ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជំនួយរបស់រដ្ឋាភិបាលចិនដែលជាការសន្យារបស់ប្រធានាធិបតីចិន ប្រមាណ ៣,៥លានដូសទៀតត្រូវបានដឹកមកដល់ប្រទេសកម្ពុជា។
ភ្នំពេញ៖ រាជរដ្ឋាភិបាលជប៉ុនតាមរយៈស្ថានទូតរបស់ខ្លួនប្រចាំកម្ពុជាបានប្រគល់គ្រឿងឥស្សរិយស Rising Sun,Gold and Silver star ជូនដល់ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា និងជាប្រធានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-ជប៉ុន…
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានកោតសរសើរដល់អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ លោក គង់ វិបុល និងមន្ត្រីនៃអគ្គនាយកដ្ឋានទាំងអស់ដែលបានបំពេញការងារប្រមូលពន្ធបានយ៉ាងល្អក្នុងឆ្នាំ២០២១ ដែលបានប្រមូលលើសផែនការដែលកំណត់ចំនួន…
All your breaking news from Cambodia, in English, right here!
ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានអញ្ជើញអង្គទូត និងស្ថានតំណាងបរទេសប្រចាំកម្ពុជា ផ្ដល់ព័ត៌មានស្ដីពីដំណើរទស្សនកិច្ចលើកដំបូងរបស់លោកទៅប្រទេសមីយ៉ាន់ម៉ាក្នុងនាមជា «ប្រេសិតពិសេសរបស់ប្រធានអាស៊ាន»…
វៀតណាម៖ វៀតណាមភាគកណ្តាលនឹងមានភ្លៀងធ្លាក់ខ្លាំងរហូតដល់ ៤០០មីល្លីម៉ែត្រ ចាប់ពីថ្ងៃពុធដល់ថ្ងៃសៅរ៍ នេះបើយោងតាមមជ្ឈមណ្ឌលជាតិសម្រាប់ការព្យាករណ៍ជលសាស្ត្រឧតុនិយម។ មជ្ឈមណ្ឌលបានបញ្ហាក់ថា តំបន់សម្ពាធទាបនឹងមានភ្លៀងធ្លាក់ខ្លាំង…
បន្ទាយមានជ័យ៖ ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ ១០៧គ្រួសារ នៅមជ្ឈមណ្ឌលអតីតយុទ្ធជនដី២២២ នៅភូមិតេជោសន្តិភាព តំបន់ការ៉េ២ ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ទទួលបានអំណោយពីនាយករដ្ឋមន្ត្រី សម្តេចតេជោ…
បាត់ដំបង៖ បុរសម្នាក់ព្រោះតែខឹងឪពុកជេរបន្ទោសពេកបានយកកាំបិតកាប់ជញ្ជាំងផ្ទះនិងដុតសម្ភារក្នុងផ្ទះឆេះផ្អើលដល់អ្នកជិតខាង។
អន្តរជាតិ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitri Peskov បានថ្លែង នៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃចន្ទថា រុស្ស៊ីនឹងងាកទៅរកអាវុធនុយក្លេអ៊ែរតែក្នុងករណីមាន «ការគំរាមកំហែងដល់រដ្ឋរុស្ស៊ី» ហើយមិនមែនដោយសារជម្លោះបច្ចុប្បន្នជាមួយអ៊ុយក្រែននោះទេ។
អន្តរជាតិ៖ ភ្លៀងធ្លាក់ខ្លាំងនៅភាគខាងកើតប្រទេសអូស្ត្រាលីកាលពីថ្ងៃអង្គារ ដែលបង្កឱ្យមានការបញ្ជាជម្លៀសអ្នកស្រុករាប់ពាន់នាក់ ដោយសារទឹកជំនន់ជាលើកទីពីរក្នុងខែនេះ ខណៈដែលអាជ្ញាធរថា អាកាសធាតុនឹងបន្តអាក្រក់ក្នុងរយៈពេល…
អ៊ុយក្រែន៖ ជំនួយមនុស្សធម៌ប្រមាណ ៦០តោនត្រូវបានបញ្ជូនទៅកាន់ទីក្រុង Kharkov ប្រទេសអ៊ុយក្រែនដោយគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ក្រោយមានការឈ្លានពានរបស់រុស្ស៊ីមកលើអ៊ុយក្រែន។ កាកបាទក្រហមបាននិយាយថា ខ្លួនបាននាំយកជំនួយដល់ទីក្រុងភាគខាងកើតកាលពីថ្ងៃទី២៦…
អន្តរជាតិ៖ ស៊ីរ៉ែនវាយឆ្មក់តាមអាកាសបានបន្លឺឡើងពាសពេញប្រទេសអ៊ុយក្រែននៅមុនថ្ងៃរះនៅថ្ងៃអង្គារ ខណៈដែលអ្នកចរចាអ៊ុយក្រែន និងរុស្ស៊ី បានរៀបចំជួបប្រជុំគ្នានៅប្រទេសទួរគីសម្រាប់កិច្ចពិភាក្សាទល់មុខគ្នា ដោយទីក្រុង…
ភ្នំពេញ៖ កំពង់ផែទេសចរណ៍ខេត្តកំពតសម្រេចការងារសាងសង់បាន ៩៣,៤១ % គ្រោងនឹងបញ្ចប់ការសាងសង់ជាស្ថាពរនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ខាងមុខ ដែលនឹងក្លាយជាកំពង់ផែទេសចរណ៍អន្តរជាតិដ៏សំខាន់សម្រាប់ទទួលភ្ញៀវទេសចរណ៍ធ្វើដំណើរកម្សាន្តតាមផ្លូវទឹក…
អន្តរជាតិ៖ កាសែត Wall Street Journal បានរាយការណ៍កាលពីថ្ងៃចន្ទ ទី២៨ ខែមីនា ថាមហាសេដ្ឋីរុស្ស៊ី Roman Abramovich និងជាអ្នកចរចាសន្តិភាពអ៊ុយក្រែនបានសង្ស័យថារងការបំពុល កាលពីដើមខែនេះ បន្ទាប់ពីចូលរួមកិច្ចប្រជុំនៅទីក្រុង…
ភ្នំពេញ៖ អនុប្រធានទី១ អាជ្ញាធរមីន លោកទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងថា កម្ពុជានៅត្រូវការជំនួយអន្តរជាតិ ដើម្បីធ្វើទំនើបកម្មជំនាញបច្ចេកទេសដើម្បីដោះមីនដែលនៅសេសសល់ក្នុងប្រទេសនោះ។
ខេត្តមណ្ឌលគិរី៖ ដំរីស្រុកញីមួយក្បាលដែលត្រូវបានដំរីព្រៃឈ្មោលចេញមកគៀងចូលទៅព្រៃកាលពី២ឆ្នាំមុន បានផ្ដល់កំណើតឲ្យកូនមួយក្បាល ខណៈកូនដំរីនេះកំពុងស្ថិតនៅក្នុងការមើលថែពីសំណាក់ជនជាតិដើមភាគតិចព្នងនៅក្នុងខេត្តមណ្ឌលគិរី។
ភ្នំពេញ៖ គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា) បានរៀបចំសិក្ខាសាលារបស់ខ្លួនការវាយតម្លៃទិដ្ឋភាពទូទៅនៃផែនការរបស់អាណត្តិចាស់ឆ្នាំ២០១៩-២០២១ និងការត្រៀមអនុវត្តនូវផែនការអាណត្តិថ្មី ២០២២-២០២៤។
ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រាប់ដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាសឱ្យអនុញ្ញាតដល់កម្មករនិយោជិតទាំងអស់របស់ខ្លួនបានឈប់សម្រាកដោយមានប្រាក់ឈ្នួលនាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។
ភ្នំពេញ៖ អគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF ) លោកស្រី ល្វីស មូស៊ីគីវ៉ាបូ បានជម្រាបនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ថាគោលបំណងដែលលោកស្រីដឹកនាំក្រុមអ្នកវិនិយោគពីប្រទេសនិយាយភាសាបារាំងចំនួន…
ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៣៩ករណីថ្មី (ឆ្លងថ្មីសហគមន៍៣៨នាក់ ជាប្រភេទអូមីក្រុង), ក្នុងនោះករណីនាំចូលថ្មី ១ករណី ខណៈអ្នកជំងឺ ៦៨នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន០នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល…
សៀមរាប៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ស្ថិតនៅក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប មានចម្ងាយប្រមាណជា ៥១គីឡូមែត្រ ពីក្រុងសៀមរាប និងប្រហែលជា ៤០គីឡូម៉ែត្រ ពីប្រាសាទអង្គវត្ត ត្រូវសាងសង់បានប្រមាណ…
ភ្នំពេញ៖ មនុស្សសរុបចំនួន ១៤,៨១៤,៩៤២នាក់ ដែលកំពុងស្នាក់នៅ ក្នុងប្រទេសកម្ពុជាបានទទួលការចាក់វ៉ាក់សាំងការពារវីរុសកូវីដ-១៩ ក្នុងនោះអ្នកបានចាក់វ៉ាក់សាំងលើកទី២ បានសរុបចំនួន ១៣,៩៨៩,៤៨៨នាក់ អ្នកទទួលបានវ៉ាក់សាំងលើកទីបីចំនួន…
ភ្នំពេញ៖ វ៉ាក់សាំងកូវីដ-១៩ ចំនួន ៥លានដូសដែលជាជំនួយពីរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន បានមកដល់កម្ពុជានៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២នេះ។ វ៉ាក់សាំងនេះជាការសន្យារបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ចំពោះសម្ដេចតេជោកាលពីថ្ងៃទី១៨…
ភ្នំពេញ៖ តំណាងរងអាយឆាប្រចាំកម្ពុជា និងជាសមាជិករបស់គណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា លោកស្រី ឡុង សូនីតា បានដឹកនាំកិច្ចប្រជុំ ជំនួយការរបស់គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា) ដើម្បីពិនិត្យមើលលើឯកសារត្រៀមកិច្ចប្រជុំផ្លូវការនៅថ្ងៃទី៣០-៣១…
All your breaking news from Cambodia, in English, right here!
បាត់ដំបង៖ ពលករខ្មែរប្រុសស្រីជាង ១០០នាក់ត្រូវបានទាហានថៃចាប់បញ្ជូនប្រគល់ត្រឡប់មកកម្ពុជាវិញក្រោយរកឃើញថាពួកគេលួចឆ្លងដែនដោយគ្នានច្បាប់អនុញ្ញាត។ ការបញ្ជូនពលករនេះនៅ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២នេះ ត្រង់ភូមិសាស្ត្រភូមិពោធិ៍ជ្រៃ…
បន្ទាយមានជ័យ៖ មនុស្សចំនួន ៦នាក់បានរងរបួសស្រាល ខណៈលំឋានប្រជាពលរដ្ឋចំនួន ១៣៨ខ្នងរងនូវការខូចខាត ធ្ងន់ ស្រាលក្នុងហេតុការណ៍គ្រោះធម្មជាតិភ្លៀងលាយឡំជាមួយខ្យល់ នៅយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ ដែលមានស្រុកចំនួន…
អន្តរជាតិ៖ មុនពេលតារាសម្តែង Will Smith ទទួលបានពានរង្វាន់ Oscar ជាតារាសម្តែងល្អបំផុត តារាកំប្លែង Chris Rock បាននិយាយលេងសើចចំពោះភរិយារបស់លោកគឺ លោកស្រី Jada ដែលធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍របស់ Will Smith ហើយបានឡើងលើឆាកទះ…
បាត់ដំបង៖ អាជ្ញាធរខេត្តបាត់ដំបងនឹងបង្កើតឲ្យមានទីបញ្ជាការស្រាលនៅតំបន់ដែនទឹកបឹងទន្លេសាប ដើម្បីគ្រប់គ្រងបង្ក្រាបបទល្មើស និងជំរឿនហាមឃាត់ឧបករណ៍នេសាទខុសច្បាប់ការពារពូជមច្ឆាជាតិឡើងវិញ។
ត្បូងឃ្មុំ៖ រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក វង សូត លើកឡើងថាការរំដោះថ្ងៃ៧ មករា និងកត្តាសុខសន្តិភាពក្រោមនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ បានធ្វើឲ្យប្រទេសកម្ពុជាមានការអភិវឌ្ឍជាហូរហែរ…
ភ្នំពេញ៖ អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសម្រេចបានសម្រាប់វិស័យមីនក្នុងអាណតិ្តបេសកកម្មរយៈពេល៤ឆ្នាំនៅកម្ពុជា។ ការបង្ហាញការវាយតម្លៃនេះធ្វើឡើងក្នុងជំនួបរវាងអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា…
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឲ្យដឹងថាគិតមកទល់ពេលនេះមានរថយន្តជាងកន្លះលានគ្រឿងនៅកម្ពុជា មិនទាន់ត្រូវបានម្ចាស់យកមកឆៀកនៅឡើយនោះទេ ខណៈមានបណ្ណបើកបរជាច្រើនម៉ឺនបណ្ណបានផុតសុពលភាពនិងមិនទាន់យកមកប្តូរ…
ភ្នំពេញ៖ អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក ជេត ជាលី បានលើកឡើងថា រាល់ធាតុចូលលើសេចក្តីព្រៀងច្បាប់ស្ដីពីការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិដែលលើកឡើងដោយអង្គការសង្គមស៊ីវិលនឹងត្រូវបានយកមកពិភាក្សាប៉ុន្តែត្រូវផ្អែកលើគោលការណ៍សិទ្ធិមនុស្សទីក្រុងប៉ារីសឆ្នាំ១៩៩៣។
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ថាកម្ពុជាពុំមានតម្រូវការចាំបាច់ក្នុងការទិញយន្តហោះចម្បាំង នាវាមុជទឹក មកបំពាក់ឱ្យកងទ័ពនោះទេ ដោយថាសុខចិត្តយកថវិកាទាំងនោះមកអភិវឌ្ឍន៍ជាតិបានជាប្រយោជន៍ដល់ប្រជាជនវិញ។
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ សម្ដេចតេជោ ហ៊ុន សែន បានបង្ហើបយុទ្ធសាស្ត្រសំណាញ់មេឃ សម្រាប់ទប់ទល់នឹងយន្តហោះចម្បាំងក្នុងសង្គ្រាមកម្ពុជា-ថៃឆ្នាំ២០០៨-២០១១ ដោយពុំបញ្ចេញទ័ពអាកាសទប់ទល់នោះទេ…
ភ្នំពេញ៖ អគារជំងឺត្រចៀក ចម្រុះ បំពង់ក មិត្តភាពកម្ពុជា-កូរ៉េ ដែលចំណាយពេលសាងសង់ចំនួន២ឆ្នាំ ក្រោមជំនួយឥតសំណងពីសាធារណរដ្ឋកូរ៉េត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពនាយករដ្ឋមន្ត្រីកម្ពុជា…
ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៥២ករណីថ្មី (ឆ្លងថ្មីសហគមន៍៥២នាក់ ជាប្រភេទអូមីក្រុង), ក្នុងនោះករណីនាំចូលថ្មី ០ករណី ខណៈអ្នកជំងឺ ៤៦នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន០នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល…
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា បញ្ជាក់ថាសម្ដេចមិនអាចផ្ដល់ការងារធំដុំណាមួយឲ្យមន្ត្រីដែលមិនចេះប្រើប្រាស់បច្ចេកវិទ្យាទំនាក់ទំនងនោះទេ ដោយសារតែមានការលំបាកក្នុងការទំនាក់ទំនងនិងមិនចេះទាញយកប្រយោជន៍ពីការរីកចម្រើន។
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រតិកម្មចំពោះអ្នកធ្វើអត្ថាធិប្បាយសង្គមម្នាក់ដែលថា ការដែលកម្ពុជាមិនគាំទ្ររុស្ស៊ីក្នុងការវាយប្រហារអ៊ុយក្រែន ដោយសារតែសមត្ថភាពទ័ពកម្ពុជានៅមានកម្រិត។…
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជាប្រកាសថា សម្ដេចប្រហែលជានឹងជ្រើសរើសយកពេទ្យអង្គឌួងដើម្បីពិនិត្យជាទៀងទាត់នូវភ្នែក និងត្រចៀករបស់សម្ដេចដែលមានបញ្ហាក្នុងពេលប្រទេសមានសង្គ្រាម។
ទស្សនាការផ្សាយផ្ទាល់: សម្ដេចតេជោ អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារជំងឺត្រចៀក ច្រមុះ បំពង់ក មិត្តភាពកម្ពុជា-កូរ៉េ
បាត់ដំបង៖ សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ៩ និង១០នាទីព្រឹកមានករណីឆេះរថយន្ត ១គ្រឿង មូលហេតុឆ្លងចរន្តខ្សែភ្លើង នៅត្រង់ចំណុចលើផ្លូវជាតិ៥៧A ស្ថិតក្នុងភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល…
ភ្នំពេញ-ព្រះសីហនុ៖ ជនជាតិចិន៣នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានជាបន្តបន្ទាប់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ពាក់ព័ន្ធនឹងគ្រឿងញៀនជិត ៦០០គីឡូក្រាមបំរ៉ុងនាំចេញតាមផ្លូវសមុទ្រទៅប្រទេសទី៣។
ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៥៩ករណីថ្មី (ឆ្លងថ្មីសហគមន៍៥៩នាក់ ជាប្រភេទអូមីក្រុង), ក្នុងនោះករណីនាំចូលថ្មី ០ករណី ខណៈអ្នកជំងឺ ៦២នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន០នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល…
All your breaking news from Cambodia, in English, right here!
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ បានថ្លែងថា ជនមានពិការភាពគឺជាកម្លាំងចលករសង្គមមួយដែលមានសមត្ថភាពដូចពលរដ្ឋទូទៅដែរ អ្វីដែលសំខាន់គឺយើងគ្រប់គ្នាត្រូវធ្វើគឺជួយគាំទ្រ និងការពារពួកគាត់។
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាសម្រេចបើកផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ៥ម៉ឺនរៀលក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ និង៥ម៉ឺនទៀតសម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២២នេះ ដល់មន្ត្រីរាជការ និវត្តជនដែលជាអតីតមន្ត្រីរាជការស៊ីវិល…
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសាធារណការ បញ្ជាក់ថាកំណើននៃការប្រើប្រាស់យានយន្ដអគ្គិសនីនៅកម្ពុជាគឺចាប់តាំងពី២០២០មក។ លោកថានៅដើមឆ្នាំ ២០២២នេះកំណើនយានយន្តអគ្គិសនីដែលបានចុះបញ្ជីកើនឡើងយ៉ាងគំហុកដែលត្រឹមតែរយៈពេល ៣ខែដើមឆ្នាំនេះ…
ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៥៨ករណីថ្មី (ឆ្លងថ្មីសហគមន៍៥៤នាក់ ជាប្រភេទអូមីក្រុង), ក្នុងនោះករណីនាំចូលថ្មី ៤ករណី ខណៈអ្នកជំងឺ ៣៨នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន០នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល…
ភ្នំពេញ៖ មន្ត្រីក្រសួងការបរទេសកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានផ្ញើលិខិតអបអរសាទរទិវា សប្តាហ៍កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងឆ្នាំ២០២២ បានលើកឡើងអំពីសារៈសំខាន់នៃតំបន់មេគង្គ-ឡានឆាង រួមទាំងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ផងដែរ។
All your breaking news from Cambodia, in English, right here!
ភ្នំពេញ៖ ធនាគារស្ថាបនាបានពង្រីកវិសាលភាពការផ្តល់សេវាកម្មរបស់ខ្លួនតាមរយៈការទូទាត់ប្រាក់ឆ្លងប្រទេសតាមរយៈ Visa B2B Connect ដំបូងគេនៅក្នុងប្រទេសកម្ពុជា ដែលនឹងជួយដល់ប្រតិបត្តិការបង្ករភាពងាយស្រួលនៃការទូទាត់ពាណិជ្ជកម្មឆ្លងប្រទេសយ៉ាងរហ័ស…
ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC ចេញសេចក្តីជូនដំណឹងដល់ក្រុមហ៊ុនដែលនាំចូល និងប្រើប្រាស់នូវសារធាតុគីមីដែលអាចផ្សំជាគ្រឿងញៀនត្រូវកត់ត្រានិងធ្វើរបាយការណ៍ច្បាស់លាស់ជូនក្រសួងស្ថាប័នមានសមត្ថកិច្ចជាប្រចាំខែ…
ភ្នំពេញ៖ អ្នកតំណាង UNDP ប្រចាំកម្ពុជាលោកស្រី Alissar Chaker បានគូសបញ្ជាក់ថា បើទោះបីជាស្ត្រីនៅកម្ពុជាជាង៦០ភាគរយជាម្ចាស់អាជីវកម្មក៏ដោយ តែមានតែ៣%ប៉ុណ្ណោះដែលមានលទ្ធភាពទទួលបានឥណទានជាផ្លូវការ ខណៈលោកស្រីបានជំរុញការលើកកម្ពស់លទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់សហគ្រាសខ្នាតមីក្រូ…
ភ្នំពេញ៖ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ ម៉ោង៨និង១៥នាទីយប់ សហការកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលដោយ ព្រះរាជអាជ្ញារង លោក…
ភ្នំពេញ៖ គណកម្មាធិការនាយកគណបក្ស ហ៊្វុនស៊ិនប៉ិច បានបើកកិច្ចប្រជុំពិសេសមួយនៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ នេះដើម្បីពិនិត្យនិងពិភាក្សាកែសម្រួលបទបញ្ជាផ្ទៃក្នុងរបស់គណបក្ស និងគាំទ្រលើគោលនយោបាយអាទិភាព សម្រាប់ចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ…
ភ្នំពេញ៖ កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) បានសន្និដ្ឋានថា កម្មវិធីធានាឥណទានសាធារណៈ នឹងផ្តល់នូវផលជាវិជ្ជមានយ៉ាងច្រើនដល់ផលិតផលសរុបក្នុងស្រុក (GDP) របស់កម្ពុជា និងការបង្កើតការងារសម្រាប់វិស័យធំៗចំនួន ២គឺ…
ភ្នំពេញ៖ អង្គការទស្សនៈពិភពលោក (World Vision) នឹងរៀបចំកម្មវិធី «អំណានឮៗ» ដើម្បីគាំទ្រការប្រារព្ធទិវាអំណានជាតិ លើកកម្ពស់វប្បធម៌អានរបស់កុមារ កៀរគរថវិកាសម្រាប់ទិញសៀវភៅអាននិងកសាងបណ្ណាល័យនៅតាមសាលារៀនគោលដៅមួយចំនួនក្នុងស្រុកជាំក្សាន្ត…
កំពង់ស្ពឺ៖ អនុប្រធានទី១ អាជ្ញាធរមីន លោកទេសរដ្ឋមន្រ្តី លី ធុជ មានប្រសាសន៍ថា បន្ទាប់ពីបញ្ចប់សង្រ្គាមរ៉ាំរ៉ៃ ការងារមួយយ៉ាងសំខាន់ទៀតរបស់កម្ពុជាគឺការងារបោសសម្អាតមីន ដែលទាមទារឱ្យអ្នកធ្វើការងារលើវិស័យនេះមានជំនាញ…
ព្រះសីហនុ៖ រូបសំណាក «ព្រះថោងនាងនាគ» មានកម្ពស់ ២១ម៉ែត្រ ដែលរចនាបទស្ថាបត្យកម្មដោយកូនខ្មែរ ត្រូវបានដឹកមកដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅថ្ងៃទី២៥ ខែមីនានេះ។
អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២នេះ បានបញ្ចេញផ្សាយនូវវីដេអូថ្មីមួយទៀតដែលមានរយៈពេលប្រមាណ១៨នាទី ក្រោមចំណងជើងថា «ពេលឃើញសង្គ្រាមទើបយល់អត្ថន័យ«អរគុណសន្តិភាព»។
ភ្នំពេញ៖ ក្រសួងកសិកម្មបានដាក់ខ្សែទូរស័ព្ទរាយការណ៍បន្ទាន់ពីខ្សែសម្រាប់សាធារណជនអាចរាយការណ៍មកក្រសួងពីករណីបទល្មើសនេសាទនៅជុំវិញបឹងទន្លេសាប ២ថ្ងៃក្រោយនាយករដ្ឋមន្ត្រីមានប្រតិកម្មធ្ងន់ៗ។
ទស្សនាការផ្សាយឡើងវិញ: សម្ដេចតេជោអញ្ជើញសម្ពោធបើកឲ្យប្រើប្រាស់ផ្លូវជាតិលេខ៥១ ក្នុងខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ៖ ផ្លូវជាតិលេខ៥១ ដែលធ្លាប់ជាផ្លូវសេដ្ឋកិច្ចរបស់អតីតរាជធានីឧដុង្គភ្ជាប់ទៅផ្លូវសមុទ្រកម្ពុជា ពេលនេះត្រូវបានសាងសង់ឡើងវិញនិងត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាថ្មីក្រោមអធិបតីនាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ…
ភ្នំពេញ៖ ប្រធានរដ្ឋសភា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន បានកំណត់កាលបរិច្ឆេទបើកសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦នៅព្រឹកថ្ងៃសុក្រ ទី០១ ខែមេសា ឆ្នាំ២០២២ ដោយមានរបៀបវារៈសំខាន់ចំនួន៤។
ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៥៩ករណីថ្មី (ឆ្លងថ្មីសហគមន៍៥៨នាក់ ជាប្រភេទអូមីក្រុង), ក្នុងនោះករណីនាំចូលថ្មី ១ករណី ខណៈអ្នកជំងឺ ៩៧នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន០នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល…
កំពង់ស្ពឺ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាដល់អាជ្ញាធរពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់ នៅកន្លែងកម្សាន្តនានាដែលពលរដ្ឋនឹងដើរលេងក្នុងអំឡុងថ្ងៃឈប់សំរាកបុណ្យចូលឆ្នាំខ្មែរខាងមុខ។
កំពង់ស្ពឺ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ក្នុងឆ្នាំនេះសម្តេចនឹងទៅធ្វើដំណើរកំសាន្តជាមួយនឹងក្រុមគ្រួសាររយៈពេល ៣ថ្ងៃនៅលើទឹកដីខេត្តព្រះសីហនុ។
កំពង់ស្ពឺ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញពីការបារម្ភប្រសិនជាប្រទេសរុស្ស៊ី ដែលអ្នកផលិតប្រេងធំមួយក្នុងលោកឈប់ ឬផ្អាកផលិតប្រេងលក់នោះតម្លៃប្រេងអន្តរជាតិនឹងគ្រប់គ្រងលែងបានធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពលរដ្ឋទូទាំងពិភពលោក…
កំពង់ស្ពឺ៖ សម្ដេចតេជោ ហ៊ុន សែន ប្រកាសបន្តធ្វើជានាយករដ្ឋមន្ត្រី អាណត្តិទី៧ ឆ្នាំ២០២៣-២០២៨បន្តទៀត ដើម្បីបន្តដឹកនាំប្រទេសកម្ពុជាបន្តទៀត ខណៈបញ្ជាក់ថារឿងបេក្ខភាពនាយករដ្ឋមន្ត្រីនាថ្ងៃអនាគតនឹងនិយាយក្រោយឆ្នាំ២០២៣។
កំពង់ស្ពឺ៖ នាយករដ្ឋមន្ត្រីកកម្ពុជា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ការចាត់តាំងមន្ត្រីឱ្យទទួលការងារណាមួយមិនបាច់សួរអាយុនោះទេ សំខាន់ត្រង់ថាគេអាចធ្វើការងារនោះបានឬអត់? ខណៈកម្ពុជាធ្លាប់មានរដ្ឋមន្រ្តីការបរទេសក្មេងបំផុត។
កំពង់ស្ពឺ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សម្ដេចបានឱ្យតម្លៃលើសន្ដិភាពមុនគេបង្អស់ ព្រោះដំណើរការស្វែងរកសន្ដិភាពនៅកម្ពុជាគឺជាការលំបាក ដែលសម្ដេចប្រើពេលស្ទើរតែពាក់កណ្ដាលជីវិតរបស់សម្ដេចសម្រាប់កិច្ចការមួយនេះ។
ទស្សនាការផ្សាយផ្ទាល់: សម្ដេចតេជោអញ្ជើញសម្ពោធបើកឲ្យប្រើប្រាស់ផ្លូវជាតិលេខ៥១ ក្នុងខេត្តកំពង់ស្ពឺ
All your breaking news from Cambodia, in English, right here!
ភ្នំពេញ៖ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សលោក កែវ រ៉េមី បានប្រាប់ទៅអ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សនៅកម្ពុជា លោក វិទិត មុនតាប៊ន (Vitit Muntarbhorn) ឱ្យមានតុល្យភាពក្នុងការរាយការណ៍បញ្ហាសិទ្ធិមនុស្សនៅកម្ពុជា។…
ភ្នំពេញ៖ ក្រសួងបរិស្ថាននឹងប្រារព្ធទិវា ១ម៉ោងសម្រាប់ភពផែនដីនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ ក្រោមប្រធានបទ «អនាគតដែលយើងប្រាថ្នា» នៅក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
ភ្នំពេញ៖ អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ នេត សាវឿន បានអញ្ជើញចូលរួមកិច្ចប្រជុំស្តីពី ការបង្រ្កាបបទល្មើសនេសាទខុសច្បាប់ ក្នុងភូមិសាស្រ្តបឹងទន្លេសាប ជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្ម នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២នេះ។
អន្តរជាតិ៖ ប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងយ៉ាងតិចមួយគ្រាប់ឆ្ពោះទៅសមុទ្រនៅឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ ទី២៤ មីនា។ យោធាកូរ៉េខាងត្បូង និងជប៉ុនបាននិយាយថា ជាការបាញ់សាកល្បងជាក់ស្តែងលើកដំបូងចាប់តាំងពីមីស៊ីលបានផ្ទុះនៅកណ្តាលអាកាសកាលពីសប្តាហ៍មុន។
គៀវ៖ ប្រធានាធិបតីអ៊ុយក្រែនបានធ្វើការអង្វរឱ្យមានការតវ៉ាតាមដងផ្លូវជាសកលប្រឆាំងនឹងការលុកលុយដ៏បង្ហូរឈាមរបស់រុស្ស៊ីរយៈពេលមួយខែ និងទទូចដល់មេដឹកនាំប្រជាធិបតេយ្យដែលបានប្រមូលផ្តុំនៅទីក្រុងប្រ៊ុចសែលសម្រាប់កិច្ចប្រជុំកំពូល…
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់នៃក្រសួងកិច្ចការនារីលើកឡើងថាទោះបីជាក្នុងអំឡុងពេលរីករាលដាលខ្លាំងនៃជំងឺកូវីដ-១៩ ចរន្តនៃអំពើជួញដូរមនុស្សមិនមានភាពថមថយនោះឡើយ។ មន្ត្រីរូបនេះថានៅពេលនេះជនល្មើសបានងាកមកប្រើសកម្មភាពថ្មីតាមប្រព័ន្ធបច្ចេកវិទ្យាវិញ។
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ខៀវ កាញារីទ្ធ លើកឡើងថាអ្នកសារព័ត៌មានទាមទារឲ្យមានចំណេះដឹងច្រើននិងជំនាញ ខណៈអ្នកសារព័ត៌មានមួយចំនួនក្នុងពេលបច្ចុប្បន្នមិនសូវទទួលបានការឱ្យតម្លៃ។
ភ្នំពេញ៖ ក្រសួងសាធារណការនិងដឹកជញ្ជូនបានប្រកាសពីការលក់ផ្លាកលេខពិសេសរបស់ខ្លួនក្នុងរយៈពេលជាង៦ឆ្នាំ បានចំណូលជាង៧០លានដុល្លារអាមេរិក។
អន្តរជាតិ៖ ប្រទេសទួរគីគឺជាប្រទេសដ៏សំខាន់ខាងនយោបាយ និងយោធាចំពោះសម្ព័ន្ធមិត្តណាតូ ហើយជាការពិតណាស់ ប្រទេសនេះគឺជាដៃគូដ៏សំខាន់សម្រាប់សហភាពអឺរ៉ុប។
រុស្ស៊ី៖ ផ្សារហ៊ុនរុស្ស៊ីគ្រោងនឹងបើកឡើងវិញមួយផ្នែកនៅថ្ងៃព្រហស្បតិ៍ បន្ទាប់ពីបានបញ្ចប់ការបិទទ្វារដ៏យូរដោយសារតែវិបត្តិសង្រ្គាម។
ភ្នំពេញ៖ ជនជាតិព្នងនៅខេត្តស្ទឹងត្រែង ស្នើសុំទៅមន្ទីរទេសចរណ៍ខេត្តឱ្យជួយរៀបចំបង្កើតនិងកែច្នៃតំបន់វប្បធម៌ឱ្យក្លាយទៅជារមណីយដ្ឋានទេសចរណ៍ដើម្បីបង្កើនការថែរក្សាវប្បធម៌របស់ពួកគាត់។
កូរ៉េខាងត្បូង៖ អតីតប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី ផាក គុនហេ្ហ (Park Geun-hye) បានចាកចេញពីមន្ទីរពេទ្យកាលពីថ្ងៃព្រហស្បតិ៍ទី២៤ ខែមីនា ជិតបីខែបន្ទាប់ពីត្រូវបានដោះលែងពីពន្ធនាគារជាកន្លែងដែលលោកស្រីបានចំណាយពេលប្រហែល…
អន្តរជាតិ៖ តារាប៉ុបអាមេរិក Miley Cyrus បានឱ្យដឹងកាលពីថ្ងៃពុធថា យន្តហោះរបស់នាងត្រូវរន្ទះបាញ់ ពេលកំពុងធ្វើដំណើរទៅកាន់ការប្រគុំតន្ត្រីក្បែររដ្ឋធានី Asuncion របស់ប្រទេសប៉ារ៉ាហ្គាយដោយបង្ខំឱ្យយន្តហោះចុះចតជាបន្ទាន់។
អ៊ីស្រាអ៊ែល៖ ជនដៃដល់ជនជាតិអារ៉ាប់ម្នាក់បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤នាក់និងរបួសជាច្រើន នៅក្នុងទីក្រុង Beersheba ភាគខាងត្បូងប្រទេសអ៊ីស្រាអែលកាលពីថ្ងៃអង្គារ ទី២២ ខែមីនា ។
រុស្ស៊ី៖ ប្រទេសរុស្ស៊ីបានបាញ់បង្ហោះផ្កាយរណប Meridian-M n20L នៅលើរ៉ុក្កែត Soyuz 2.1a ពី Plesetsk Cosmodrome ក្នុងទីក្រុង Mirny តំបន់ Arkhangelsk ប្រទេសរុស្សី កាលពីថ្ងៃអង្គារ ទី២២ ខែមីនា។
អន្តរជាតិ៖ ខ្យល់ព្យុះកំបុតត្បូង និងផ្គររន្ទះបានបោកបក់មកលើតំបន់ភាគខាងត្បូងនៅសហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារ បំផ្លាញផ្ទះសម្បែង ធ្វើឱ្យមនុស្សម្នា្កក់ស្លាប់ និងជាច្រើននាក់ទៀតរងរបួស។