ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

ព័ត៌មានថ្មី

អាមេរិកប្រាប់កូរ៉េខាងជើងឱ្យគិតពីប្រជាជនជាជាងបាញ់ម៉ីសីល

អង្គការសហប្រជាជាតិ៖ សហរដ្ឋអាមេរិកនៅថ្ងៃចន្ទ ទី៧ ខែកុម្ភៈ បានអំពាវនាវឱ្យកូរ៉េខាងជើងបញ្ឈប់កម្មវិធីនុយក្លេអ៊ែរ និងកាំជ្រួចផ្លោងរបស់ខ្លួន ដោយដាក់អាទិភាពដល់តម្រូវការរបស់ប្រជាជនវិញ។

កម្មវិធីមុខរបរនិងការងារដំណាក់កាលទី២មានគោលដៅធ្វើឱ្យយុវជនវ័យក្មេងទទួលបានការងារសមរម្យ

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក អ៊ិត សំហេង បានឱ្យដឹងថាការរៀបចំកម្មវិធី មុខរបរ និងការងារសមរម្យរបស់យុវជននៅកម្ពុជា (DEY) ដំណាក់កាលទី២ មានគោលដៅគាំទ្រយុវជនវ័យក្មេង ទាំងស្រ្តី…

ក្រសួងការបរទេសនឹងរៀបចំសិក្ខាសាលាផ្សព្វផ្សាយទាក់ទងនឹងការធ្វើពាណិជ្ជកម្មនៃប្រទេសនិយាយភាសាបារាំង

ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានប្រកាសរៀបចំសិក្ខាសាលាផ្សព្វផ្សាយព័ត៌មានលើកទី២ នៅក្នុងក្របខណ្ឌនៃការរៀបចំបេសកកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មហ្វ្រង់កូហ្វូនីនៅអាស៊ី-ប៉ាស៊ីហ្វិក (MECA)…

សហរដ្ឋអាមេរិក យល់ព្រមលក់អាវុធឱ្យតៃវ៉ាន់ក្នុងការបង្កើនសមត្ថភាពមីស៊ីលចំនួន១០០លានដុល្លារបន្ថែមទៀត

វ៉ាស៊ីនតោន៖ មន្ទីរបញ្ចកោណអាមេរិកបាននិយាយនៅថ្ងៃចន្ទនេះថា សហរដ្ឋអាមេរិកបានអនុម័តការលក់ឧបករណ៍យោធាដែលមានតម្លៃ ១០០លានដុល្លារបន្ថែមទៀតទៅឱ្យកោះតៃវ៉ាន់ ដើម្បីទ្រទ្រង់និងកែលម្អប្រព័ន្ធការពារមីស៊ីល Patriot ដែលកោះមួយនេះគ្រប់គ្រងដោយខ្លួនឯង។

កីឡាការីចិនផ្តួលគូប្រកួតជនជាតិបារាំងយកឈ្នះមេដាយមាសអូឡាំពិកក្នុងប្រភេទវិញ្ញាសារជិះស្គីទឹកកក

ប៉េកាំង៖ កីឡាការីចិន Eileen Gu បានប្រើក្បាច់ពិសេសក្នុងវិញ្ញាជិះស្គីទឹកកក ជាលើកដំបូង ហើយបានក្លាយជាម្ចាស់ជើងឯកកីឡាអូឡាំពិកក្នុងប្រភេទវិញ្ញាសារ Free ski Big Air ដំបូងគេនៅក្នុងការប្រកួតកីឡារដូវរងាក្រុងប៉េកាំងកាលពីថ្ងៃអង្គារ។

គណបក្សនយោបាយនៅហ្វីលីពីនចាប់ផ្តើមយុទ្ធនាការឃោសនាបោះឆ្នោត

ម៉ានីល៖ យុទ្ធនាការឃោសនាបោះឆ្នោតនៅប្រទេសហ្វីលីពីនបានចាប់ផ្តើមកាលពីថ្ងៃអង្គារ ដោយកូនប្រុសរបស់អតីតមេដឹកនាំផ្តាច់ការហ្វី Ferdinand Marcos ជាអ្នកចាប់ផ្ដើមមុនគេ។

ក្រសួងមហាផ្ទៃប្រាប់ឱ្យគ្រប់អភិបាលរាជធានី-ខេត្តបង្កលក្ខណៈងាយស្រួលដល់គណបក្សនយោបាយក្នុងការធ្វើសកម្មភាព

ភ្នំពេញ៖ ក្រសួងមហាផ្ទៃបានស្នើគណៈអភិបាលរាជធានី-ខេត្ត ឱ្យបង្កលក្ខណៈងាយស្រួលដល់គណបក្សនយោបាយដែលបានចុះបញ្ជីត្រឹមត្រូវតាមច្បាប់ចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២…

រដ្ឋមន្ត្រីសង្គមកិច្ចជំរុញឱ្យពង្រីកបរិមាណផ្ទេរអនីតិជនដែលទំនាស់នឹងច្បាប់មកកាន់មណ្ឌលស្ដារនីតិសម្បទា

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច វង សូត បានជំរុញឱ្យបន្តអនុវត្តសាកល្បងក្នុងការទទួលអនីតិជនដែលទំនាស់នឹងច្បាប់មកស្នាក់នៅ អប់រំ កែប្រែ ក្នុងបរិមាណមួយសមស្រប និងពង្រីកបរិមាណជាបន្តបន្តាប់ស្របតាមសមត្ថភាពនិងលទ្ធភាពរបស់មណ្ឌល…

BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃអង្គារ ទី៨ ខែកុម្ភៈ ឆ្នាំ២០២២

ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ១០២ករណីថ្មី (ឆ្លងថ្មីសហគមន៍៨៧នាក់ ជាប្រភេទអូមីក្រុង), ក្នុងនោះករណីនាំចូលថ្មី ១៥ករណី ខណៈអ្នកជំងឺ ៧៤នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន០នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល…

រដ្ឋមន្រ្តីក្រសួងសង្គមកិច្ចជំរុញឱ្យបណ្តាក្រុមហ៊ុននានាទទួលយកជនមានពិការភាពបំពេញការងារ

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក វង សូត បានកំណត់ទិសដៅការងារក្នុងឆ្នាំថ្មីនេះដោយជំរុញរោងចក្រ សហគ្រាស ក្រុមហ៊ុនឯកជន ក្នុងការទទួលយកជនមាន ពិការភាពចូលបម្រើការងារតាមអត្រាកំណត់។

សម្ដេចតេជោ ក្លាយជាបុគ្គលទីមួយនៅក្នុងតំបន់អាស៊ានដែលទទួលបានពានរង្វាន់សន្តិភាពស៊ុនហាក់

ភ្នំពេញ៖ នៅក្នុងសន្និសីទសារព័ត៌មានដែលរៀបចំឡើងនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ មានបុគ្គលជ័យលាភីបីរូបដែលទទួលបានរង្វាន់សន្តិភាពស៊ុនហាក់។ ក្នុងនោះសម្ដេចតេជោហ៊ុន សែន គឺជាបុគ្គលនិងជាមេដឹកនាំទីមួយនៅក្នុងតំបន់អាស៊ានដែលទទួលបានពានរង្វាន់នេះ។

រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាសន្យាឱ្យប្រេសិតពិសេសប្រធានអាស៊ាន(កម្ពុជា)ជួបជាមួយសមាជិកបក្សលោកស្រី អង់សាន ស៊ូជី

ភ្នំពេញ៖ មេដឹកនាំយោធាមីយ៉ាន់ម៉ាលោក មីន អោងលាំង បានសន្យាជាមួយប្រធានអាស៊ានថានឹងអនុញ្ញាតដល់ប្រេសិតពិសេសអាស៊ានពីកម្ពុជាក្នុងពេលមកធ្វើទស្សនកិច្ចនាពេលខាងមុខបានជួបជាមួយសមាជិកគណបក្សរបស់លោកស្រី អង់សាន ស៊ូជី។ នេះជាការបញ្ជាក់របស់រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី…

កម្ពុជានៅសល់ផ្ទៃដីជិត ៨០០គីឡូម៉ែត្រក្រឡាទៀតដែលរងផលប៉ះពាល់ដោយគ្រាប់មីន

ភ្នំពេញ៖ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន លោក លី ធុជ បានឱ្យដឹងថា ប្រទេសកម្ពុជា នៅតែមានបញ្ហាប្រឈមធំធេងលើផ្ទៃដី ២ ០១៧គីឡូម៉ែត្រក្រឡា ដែលក្នុងនោះ ៧៨៨គីឡូម៉ែត្រក្រឡា រងផលប៉ះពាល់ដោយគ្រាប់មីន ដែលក្នុងផែនការនឹងសម្អាតឱ្យអស់ទាំងស្រុងនៅត្រឹមឆ្នាំ២០២៥។

BREAKING NEWS: សម្តេចតេជោ ចេញសារបំភ្លឺករណីលោកសាស្ត្រាចារ្យ សន ធើនណល

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោ បានបង្ហោះសារក្នុងទំព័រហ្វេសបុកផ្លូវការរបស់សម្តេចដោយសុំអធ្យាស្រ័យករណីការឡើកលើអំពីការដោះលែងជនជាតិអូស្ត្រាលីដែលសម្តេចបានស្នើសុំមេដឹកនាំយោធាមីយ៉ាន់ម៉ា ដែលសម្តេចបានមានប្រសាសន៍កាលពីព្រឹកថ្ងៃទី៧…

Watch The Daily Roundup on 07 February 2022

All your breaking news from Cambodia, in English, right here!

គ្រាប់កាំភ្លើងធុនធ្ងន់ពីរគ្រាប់ត្រូវបានប្រទះឃើញនៅមាត់អូរ បន្ទាត់តំបន់ព្រំដែនកម្ពុជា-ថៃ

បាត់ដំបង៖ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រភេទធុនធ្ងន់ចំនួន ០២ គ្រាប់ត្រូវបានប្រទះឃើញខណៈដែលកម្លាំងវរសេនាតូចនគរបាលការពាព្រំដែនគោកលេខ ៨១៧ និងកម្លាំងប៉ុស្ត៍ព្រំដែនគីឡូ ១៣ សហការជាមួយកម្លាំងផ្នែកសឹករងសំពៅលូនចុះល្បាតនៅតាមខ្សែបន្ទាត់តំបន់ព្រំដែន…

នាយករដ្ឋមន្រ្តីជប៉ុនអំពាវនាវជំរុញការចាក់វ៉ាក់សាំងដូសជំរុញឱ្យបាន១លានដូសក្នុងមួយថ្ងៃ

តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ៊្វូមីអូ គីស៉ីដា បាននិយាយនៅថ្ងៃចន្ទនេះថា លោកចង់បង្កើនល្បឿនការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ប្រទេសនេះដល់ ១លានដូសក្នុងមួយថ្ងៃ ប្រហែលទ្វេដងនៃល្បឿនបច្ចុប្បន្ន។

ហ្វីលីពីនឱ្យមនុស្សសម្តែងជាតុក្កតា និងតួក្នុងភាពយន្តល្បីៗនៅកន្លែងចាក់វ៉ាក់សាំងដើម្បីជំរុញក្មេងៗឱ្យមកទទួលវ៉ាក់សាំង

អន្តរជាតិ៖ ការចាក់វ៉ាក់សាំងកូវីដ-១៩ សម្រាប់កុមារដែលមានអាយុពី ៥ឆ្នាំដល់ ១១ឆ្នាំដែលបានចាប់ផ្តើមនៅក្នុងរដ្ឋធានីហ្វីលីពីនកាលពីថ្ងៃចន្ទ ទី៧ ខែកុម្ភៈ ដោយនៅមជ្ឈមណ្ឌលចាក់ថ្នាំមានមនុស្សពាក់ឈុតជាតុក្កតា និងតួរឿងល្បីៗដើម្បីទាក់ទាញក្មេងឱ្យមកចាក់វ៉ាក់សាំង។

ចិនបិទទីក្រុងជាប់ព្រំដែនវៀតណាម ខណៈករណីឆ្លងកូវីដ-១៩កើនឡើង

ប៉េកាំង៖ អាជ្ញាធរនៅទីក្រុង Baise ភាគនិរតីនៃប្រទេសចិន បានបញ្ជាឱ្យអ្នកស្រុកស្នាក់នៅក្នុងផ្ទះ ចាប់ពីថ្ងៃចន្ទនេះតទៅហើយជៀសវាងការធ្វើដំណើរដែលមិនចាំបាច់ ខណៈដែលពួកគេបានអនុវត្តវិធានការដើម្បីប្រយុទ្ធប្រឆាំងនឹងការកើនឡើងនៃការឆ្លងកូវីដ-១៩…

ទាហានអាមេរិកទៅដល់ប៉ូឡូញ

អន្តរជាតិ៖ ទាហានអាមេរិកបានមកដល់ប្រទេសប៉ូឡូញហើយ កាលពីថ្ងៃអាទិត្យ ទី៦ ខែកុម្ភៈ ខណៈក្រុងវ៉ាស៊ីនតោន កំពុងពង្រឹងសម្ព័ន្ធមិត្ត NATO របស់ខ្លួននៅអឺរ៉ុបខាងកើត ចំពេលមានការពង្រឹងយោធារុស្ស៊ីនៅតាមព្រំដែនអ៊ុយក្រែនដូចគ្នា។…

សម្តេចតេជោ ប្ដេជ្ញាធ្វើឱ្យតំបន់ជនបទនៅកម្ពុជាមានអគ្គិសនីប្រើប្រាស់

ក្រចេះ៖ សម្ដេចតេជោ ហ៊ុន សែន ប្រកាសថានឹងធ្វើឲ្យតំបន់ជនបទនៅក្នុងប្រទេសកម្ពុជាមានអគ្គិសនីប្រើប្រាស់ ខណៈបច្ចុប្បន្នកម្ពុជាមានអគ្គិសនីគ្របដណ្ដប់ ៩៨%នៅទូទាំងប្រទេស។

Watch REPLAY: សម្ដេចតេជោ អញ្ជើញបើកសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៧ពីរង្វង់មូលខ្លាស្ទុះទៅរមាតក្នុងខេត្តក្រចេះ

Watch REPLAY: សម្ដេចតេជោ អញ្ជើញបើកសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៧ពីរង្វង់មូលខ្លាស្ទុះទៅរមាតក្នុងខេត្តក្រចេះ

សម្ដេចតេជោផ្ដោតការយកចិត្តទុកដាក់អភិវឌ្ឍទៅលើភូមិភាគឦសានដោយសារជាតំបន់ជូរចត់របស់ប្រទេសកម្ពុជា

ក្រចេះ៖ សម្ដេចតេជោហ៊ុន សែន បានថ្លែងថាការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធមកកាន់ភាគឦសាននេះ សម្តេចហាក់មានភាពលំអៀងបន្តិចជាមួយបណ្តាខេត្តដទៃទៀត ព្រោះចិនបានជួយកសាងហេដ្ឋារចនាសម្ព័ន្ធច្រើននៅខេត្តភាគឦសាន ដោយហេតុថាខេត្តទាំងនេះ…

សម្តេចតេជោ ថាបញ្ហាមីយ៉ាន់ម៉ាមិនមែនជារឿងឈឺក្បាលរបស់កម្ពុជាទេ

ក្រចេះ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថាបញ្ហាមីយ៉ាន់ម៉ាមានទាំងអ្នកគាំទ្រ និងអ្នកប្រឆាំងនឹងសម្ដេចក្នុងការស្វែងរកដំណោះស្រាយ។ សម្ដេចបន្ថែមថា បញ្ហាប្រទេសមីយ៉ាន់ម៉ាបើមិនអាចដោះស្រាយក្នុងឆ្នាំនេះ…

BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃចន្ទ ទី៧ ខែកុម្ភៈ ឆ្នាំ២០២២

ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ១០៨ករណីថ្មី (ឆ្លងថ្មីសហគមន៍១០៣នាក់ ជាប្រភេទអូមីក្រុង), ក្នុងនោះករណីនាំចូលថ្មី ៥ករណី ខណៈអ្នកជំងឺ ៩០នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន០នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល…

ផ្លូវជាតិលេខ៧ប្រវែងជិត១០០គីឡូម៉ែត្រក្នុងខេត្តក្រចេះនឹងក្លាយជាផ្លូវជំរុញការអភិវឌ្ឍនៅតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម

ក្រចេះ ៖ កំណាត់ផ្លូវជាតិលេខ៧ពីរង្វង់មូលខ្លាស្ទុះ ទៅចំណុចអូរច្រឡង់ ឃុំអូរគ្រៀង ស្រុកសំបូរ ក្នុងខេត្តក្រចេះប្រវែង ៩៣,៥៦គីឡូម៉ែត្រ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ…

កម្ពុជាផលិតមាសបានជាង ១ ៧០០គីឡូ ក្នុងរយៈពេលជាង៦ខែ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ក្នុងខេត្តមណ្ឌលគិរី ក្នុងរយៈពេលជាង ៦ខែកន្លងមកនេះ អាចផលិតមាសបានចំនួន ១ ៧៥១គីឡូក្រាម។

គិតត្រឹមម៉ោង១០:០០ព្រឹកចំនួនអ្នកឆ្លងវីរុសកូវីដ-១៩ លើពិភពលោកកើនរហូតដល់ចំនួន ៣៩៥,៨៨២,៦៧០នាក់

ពិភពលោក: គិតត្រឹមម៉ោង១០:០០ព្រឹកចំនួនអ្នកឆ្លងវីរុសកូវីដ-១៩ នៅលើពិភពលោកបានកើនឡើងរហូតដល់ចំនួន ៣៩៥,៨៨២,៦៧០នាក់ អ្នកស្លាប់កើនឡើងចំនួន ៥,៧៥៨,៥៩៣នាក់ ប៉ុន្តែអ្នកបានទទួលការព្យាបាលជាសះស្បើយមានចំនួន…

មនុស្សស្នាក់នៅ កម្ពុជាជិត ១៤,៣លាននាក់បានទទួលចាក់វ៉ាក់សាំងគិតត្រឹមថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២២

ភ្នំពេញ៖ មនុស្សសរុបចំនួន ១៤,៣៦២,៦៧៦នាក់ ដែលកំពុងស្នាក់នៅ ក្នុងប្រទេសកម្ពុជាបានទទួលការចាក់វ៉ាក់សាំងការពារវីរុសកូវីដ-១៩ ក្នុងនោះអ្នកបានចាក់វ៉ាក់សាំងលើកទី២ បានសរុបចំនួន ១៣,៧៧៦,០១៨នាក់ អ្នកទទួលបានវ៉ាក់សាំងលើកទីបីចំនួន…

សម្ដេចតេជោ នឹងជួបសិស្សជាប់បាក់ឌុបនិទ្ទេស A ទាំងអស់នៅចុងខែនេះ

ក្រចេះ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ប្រកាសជួបសិស្សដែលប្រឡងជាប់និទ្ទេស A នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ នៅរាជធានីភ្នំពេញ។

Watch live: សម្ដេចតេជោ អញ្ជើញបើកសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៧ពីរង្វង់មូលខ្លាស្ទុះទៅរមាតក្នុងខេត្តក្រចេះ

Watch live: សម្ដេចតេជោ អញ្ជើញបើកសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៧ពីរង្វង់មូលខ្លាស្ទុះទៅរមាតក្នុងខេត្តក្រចេះ

បាតុករណាហ្គាវើលណាដែលនៅបន្តតវ៉ានឹងត្រូវរដ្ឋបាលរាជធានីភ្នំពេញចាប់បញ្ជូនទៅមណ្ឌលចត្តាឡីស័ក

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបញ្ជាឱ្យបាតុករ ណាហ្គាវើលទាំងអស់បញ្ឈប់ការតវ៉ា និងត្រូវធ្វើចត្តាឡីស័ក រយៈពេល៧ថ្ងៃ ក្នុងករណីដែលនៅតែបន្តតវ៉ាទៀតនឹងត្រូវអាជ្ញាធរចាត់វិធានការដ្ឋបាល បញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលចត្តឡីស័ករាជធានីភ្នំពេញ…

អាជ្ញាធរបន្តរកឃើញបាតុករណាហ្គាវើលវិជ្ជមានកូវីដ-១៩ បន្ថែមទៀតធ្វើឱ្យចំនួនឡើងជាង៣០នាក់

ភ្នំពេញ៖ មន្ទីរសុខាភិបាលរាជធានីភ្នំពេញបានប្រកាសរកឃើញបាតុករប្រឆាំងក្រុមហ៊ុនណាហ្គាវើលចំនួន២៩នាក់បន្ថែមទៀតនៅថ្ងៃនេះ ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបមកដល់ពេលនេះមានចំនួន ៣៤នាក់ហើយ។ មន្ទីរសុខាភិបាលណែនាំដល់ក្រុមបាតុករទាំងអស់ដែលប៉ះពាល់ផ្ទាល់ជាមួយអ្នកផ្ទុកជំងឺកូវីដ-១៩…

គ.ជ.ប ប្រកាសជ្រើសរើសគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោតជាង៨ពាន់នាក់

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា គ.ជ.ប បានប្រកាសជ្រើសរើសគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) ចំនួន ៨ ៣០២រូប ជាមន្ត្រីកិច្ចសន្យារយៈពេលខ្លី ដែលបម្រើការងារនៅតាមគណៈកម្មការឃុំសង្កាត់…

គម្រោងផ្លូវតភ្ជាប់ពីបូកគោទៅផ្លូវជាតិលេខ៤ សម្រេចបាន ៦,៥គ.មហើយ

ភ្នំពេញ៖ គម្រោងស្ថាបនាផ្លូវថ្មី១ខ្សែ តភ្ជាប់ឧទ្យានជាតិ ព្រះមុនីវង្សបូកគោ មកផ្លូវជាតិលេខ៤ ត្រង់ចំណុច PK១៥៨+២០០ ដោយទទួលបានថវិកាសាងសង់ពី លោក សុខ គង់ អនុវត្តបាន៤៥ថ្ងៃ និងសម្រេចបាន ៦,៥គ.មហើយ។

BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃអាទិត្យ ទី៦ ខែកុម្ភៈ ឆ្នាំ២០២២

ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ១១១ករណីថ្មី (ឆ្លងថ្មីសហគមន៍៩៥នាក់ ជាប្រភេទអូមីក្រុង), ក្នុងនោះករណីនាំចូលថ្មី ១៦ករណី ខណៈអ្នកជំងឺ ៩៩នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន០នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល…

បញ្ចូនពលករជាង ៥០នាក់ដែលមិនបានវ៉ាក់សាំងទៅធ្វើចត្តាឡីស័កបន្ទាប់ពីថៃបញ្ជូនមកវិញ

បាត់ដំបង៖ កម្លាំងទីបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៩ សហការជាមួយកម្លាំងកងយោធពលខេមរភូមិន្ទ និងក្រុមគ្រូពេទ្យ បានចុះទទួលពលករខ្មែរប្រុសស្រីជិត៣០០នាក់ដែលសមត្ថកិច្ចថៃចាប់បញ្ជូនអោយត្រឡប់មកស្រុកកំណើតវិញតាមច្រកតំបន់អូរអន្លក់…

សម្ដេចតេជោ ទទួលយកនូវការអញ្ជើញរបស់ប្រធានាធិបតីអាមេរិកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក

ភ្នំពេញ៖ ប្រធានអាស៊ានឆ្នាំ២០២២ នាយករដ្ឋមន្រ្តីកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានទទួលនូវការអញ្ជើញរបស់ប្រធានាធិបតីអាមេរិកលោក ចូ ប៉ៃឌិន ដើម្បីចូលប្រជុំកំពូលអាស៊ាន-អាមេរិក នៅទីក្រុងវ៉ាស៊ីនតោននាពេលខាងមុខ។ សម្ដេចបញ្ជាក់ពីការប្តេជ្ញា…

អាជ្ញាធរស្នើដល់អ្នកពាក់ព័ន្ធជាមួយនឹងបាតុករណាហ្គាវើលទៅធ្វើតេស្តសំណាក់កូវីដ-១៩ បន្ទាប់ពីរកឃើញករណីវិជ្ជមានលើក្រុមបាតុករជាបន្តបន្ទាប់

ភ្នំពេញ៖ មន្ទីរសុខាភិបាលរាជធានីភ្នំពេញបានស្នើដល់អ្នកដែលប៉ះពាល់ដោយផ្ទាល់និងប្រយោលជាមួយនឹងបាតុករដែលតវ៉ានឹងក្រុមហ៊ុនណាហ្គាវើលឲ្យទៅធ្វើតេស្តសំណាក់រកជំងឺកូវី-១៩ បន្ទាប់ពីរកឃើញករណីវិជ្ជមានលើក្រុមបាតុករជាបន្តបន្ទាប់។

Watch The Weekly Roundup on 5 February 2022

All your breaking news from Cambodia, in English, right here!

ព្រះមហាក្សត្រយាងដល់មាតុប្រទេសវិញបន្ទាប់ពីចូលរួមបើកព្រឹត្តិការណ៍កីឡាអូឡាំពិកនៅប្រទេសចិន

ភ្នំពេញ៖ ព្រះមហាក្សត្រកម្ពុជា ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បានយាងដល់រាជធានីភ្នំពេញវិញហើយនៅល្ងាចថ្ងៃសៅរ៍ ទី៥ ខែកុម្ភៈនេះ បន្ទាប់ពីចូលរួមពិធីបើកកីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំង…

BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃសៅរ៍ ទី៥ ខែកុម្ភៈ ឆ្នាំ២០២២

ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ១១២ករណីថ្មី (ឆ្លងថ្មីសហគមន៍៨៧នាក់ ជាប្រភេទអូមីក្រុង), ក្នុងនោះករណីនាំចូលថ្មី ២៥ករណី ខណៈអ្នកជំងឺ ១០៥នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន០នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល…

អត្តពលិកជនជាតិ Uyghur ជាអ្នកកាន់ភ្លើងគប់ចុងក្រោយក្នុងព្រឹត្តិការណ៍បើកកីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំង

អន្តរជាតិ៖ ព្រឹត្តិការណ៍កីឡារដូវរងានៅទីក្រុងប៉េកាំងបានបើកនៅយប់ថ្ងៃសុក្រទី៤ ខែកុម្ភៈ ក្នុងពិធីបើកនៅកីឡដ្ឋាន Bird's Nest បានបញ្ចប់ដោយការអុជភ្លើងចង្កៀងដោយកីឡាករអូឡាំពិកវ័យក្មេងជនជាតិចិនពីរនាក់ ដែលម្នាក់ក្នុងចំណោមពួកគេជាសមាជិកនៃជនជាតិភាគតិច…

រុស្ស៊ី និងចិនប្រកាសភាពជាដៃគូ «គ្មានដែនកំណត់» ដើម្បីក្រោកឈរប្រឆាំងនឹងអាមេរិក

មូស្គូ៖ ប្រទេសចិន និងរុស្ស៊ីបានប្រកាសភាពជាដៃគូយុទ្ធសាស្ត្រស៊ីជម្រៅនៅថ្ងៃសុក្រ ទី៤ ខែកុម្ភៈ ម្សិលមិញដើម្បីធ្វើឱ្យមានតុល្យភាពនូវអ្វីដែលពួកគេសម្តែងថាជាឥទ្ធិពលពិភពលោកដ៏អាក្រក់របស់សហរដ្ឋអាមេរិក។

គយដាក់ឱ្យប្រើប្រាស់កម្មវិធីទូរស័ព្ទដើម្បីសម្រួលការគិតពន្ធនាំចូល

ភ្នំពេញ៖ គយបានដាក់ឱ្យប្រើប្រាស់នូវកម្មវិធីទូរស័ព្ទមួយឈ្មោះ Cambodia Customs Tariff 2022 ដែលអនុញ្ញាតដល់អ្នកប្រើប្រាស់ស្វែងរកមុខទំនិញ និងគណនាតម្លៃពន្ធនាំចូលបាន។

រដ្ឋាភិបាលសម្រេចចារឹកអក្សរចង់ចាំនូវការជួយគ្នារវាងប្រទេសកម្ពុជា-វៀតណាមនៅតាមស្ដូបមិត្តភាពទាំងអស់ទូទាំងប្រទេស

ភ្នំពេញ៖ រដ្ឋាភិបាលបានបញ្ជាដល់រដ្ឋបាលរាជធានីខេត្ដទាំងអស់រៀបចំចារឹកប្រវត្តិសាស្ត្រជាភាសាខ្មែរ ភាសាវៀតណាម និងភាសាអង់គ្លេស លើស្តូបមិត្តភាពកម្ពុជា-វៀតណាម ដែលបានសាងសង់នៅតាមរាជធានី-ខេត្តនីមួយៗ ដោយឆ្លាក់តួអក្សរឱ្យបានច្បាស់…

កីឡាអូឡាំពិករដូវរងាទីក្រុងប៉េកាំងឆ្នាំ២០២២បានចាប់ផ្ដើម

អន្តរជាតិ៖ ពិធីបើកការប្រកួតកីឡាអូឡាំពិករដូវរងារឆ្នាំ២០២២បានចាប់ផ្ដើមហើយ នៅពហុកីឡដ្ឋានជាតិចិន ក្នុងទីក្រុងប៉េកាំង ដោយលោកប្រធានាធិបតី Xi Jinping បានបញ្ចេញសំឡេងហ៊ោកញ្ជ្រៀវយ៉ាងខ្លាំងនៅពេលដែលលោកបានគ្រវីដៃទៅកាន់ហ្វូងមនុស្ស។

Watch The Daily Roundup on 04 February 2022

All your breaking news from Cambodia, in English, right here!

BREAKING NEWS:​ រដ្ឋបាលរាជធានីភ្នំពេញព្រមានចាត់វិធានការលើបាតុករណាហ្គាវើលដែលមិន​ព្រមអនុវត្តន៍តាមវិធានការសុខាភិបាល…

ភ្នំពេញ៖ គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ថ្នាក់រាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានប្រាប់ក្រុមបាតុករអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវីលដ៍ ចូលរួមសហការជាមួយអាជ្ញាធរក្នុងការយកសំណាកជំងឺកូវីដ-១៩…

នាយករដ្ឋមន្រ្តីម៉ាឡេស៊ីគ្រោងនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជានៅចុងខែនេះ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Sri Ismal Sabri Yaakob គ្រោងនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជានៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាននៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីថ្ងៃទី៤ ខែកុម្ភៈនេះ។

រាជរដ្ឋាភិបាលកម្ពុជាប្តេជ្ញាមិនឱ្យមានប្រជាជនស្លាប់ដោយសារកូវីដ-១៩

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាប្រកាសប្តេជ្ញាបញ្ចៀសមិនឱ្យមានករណីប្រជាជនស្លាប់ជាបន្តទៀតដោយសារជំងឺកូវីដ-១៩ ដោយនឹងពន្លឿនការចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ដូសជំរុញដល់ពលរដ្ឋឱ្យបានគ្រប់គ្នា។

ក្រសួងការងារបន្តផ្ដល់ប្រាក់ឧបត្ថម្ភដល់កម្មករក្នុងវិស័យកាត់ដេរនិងវិស័យទេសចរណ៍ដែលត្រូវបានព្យូរការងារជាង៤០កន្លែង

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បើកផ្ដល់ប្រាក់ឧបត្ថម្ភដល់កម្មករនិយោជិតនៅក្នុងវិស័យកាត់ដេរ និងវិស័យទេសចរណ៍ដែលបានព្យួរកិច្ចសន្យាការងារស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាលដល់កម្មករនិយោជិតក្នុងវិស័យកាត់ដេរ…

ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េចូលកាន់តំណែងពេញសិទ្ធិ

ភ្នំពេញ៖ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េលោកស្រី ជ្រឹង បទុមរង្សី បានថ្វាយសាតាំងជូនប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-In ហើយនៅថ្ងៃនេះ ដែលជាការទទួលស្គាល់ពីប្រទេសកូរ៉េលើការចូលកាន់តំណែងរបស់លោកស្រីលើទឹកដីប្រទេសនេះ។

ក្រសួងការពារជាតិគ្រោងរៀបចំរម្លឹកខួបនៃការបង្កើតកងទ័ពរំដោះប្រទេសជាតិចេញពីរបបប៉ុលពត

ភ្នំពេញ៖ គណៈកម្មការនៃក្រសួងការពារជាតិគ្រោងធ្វើការរៀបចំរម្លឹកខួបលើកទី៤៤ នៃការបង្កើតកងទ័ពកម្លាំងប្រដាប់អាវុធដំបូង ក្នុងបុព្វហេតុរំដោះប្រជាជន និងប្រទេសជាតិ ចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត នៅថ្ងៃទី១២ ខែឧសភា…

ភ្ញៀវទៅលេងខេត្តបាត់ដំបងក្នុងឱកាសបុណ្យចូលឆ្នាំចិនកើនឡើងជាង២០០%

បាត់ដំបង៖ ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបងឱ្យដឹងថារយៈពេល០៤ថ្ងៃ ក្នុងឱកាសបុណ្យប្រពៃណីចូលឆ្នាំចិន-វៀតណាម ខេត្តបាត់ដំបងបានទាក់ទាញភ្ញៀវទេសចរមកកម្សាន្តចំនួន ២១៨ ៤២០នាក់ កើនឡើង ២០៣,៧៧ % បើធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ដែលមានចំនួន…

ពលរដ្ឋចេញដើរលេងជិត១លាននាក់ក្នុងអំឡុងពេលចូលឆ្នាំចិន

ភ្នំពេញ៖ នៅក្នុងរយៈពេលបីថ្ងៃអំឡុងពេលបុណ្យចូលឆ្នាំចិន កម្ពុជាភ្ញៀវទេសចរជាតិ និងអន្តរជាតិក្នុងស្រុកសរុបមានចំនួនប្រមាណ ៩៤៧ ៤៩៧នាក់ ក្នុងនោះភ្ញៀវជាតិប្រមាណ ៩៣១ ៣០៨នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងប្រមាណ ១៦ ១៨៩នាក់។

សេចក្ដីព្រាងច្បាប់ការពារលំហូរផលិតផលកសិកម្មដែលមានសមាសភាពចង្រៃត្រូវបានគណៈរដ្ឋមន្ត្រីអនុម័ត

ភ្នំពេញ៖ សេចក្តីព្រាងច្បាប់ស្តីពី «ការការពាររុក្ខជាតិ និងភូតគាមអនាម័យ» ត្រូវបានគណៈរដ្ឋមន្រ្តីអនុម័តទាំងស្រុងនៅព្រឹកនេះ។ ច្បាប់នេះត្រូវបានបង្កើតឡើងដើម្បីការពារផលប្រយោជន៍កសិកម្មកម្ពុជាពីការខាតបង់ដែលបង្កឡើងដោយសមាសភាពចង្រៃចំពោះធនធានរុក្ខជាតិ…

BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃសុក្រ ទី៤ ខែកុម្ភៈ ឆ្នាំ២០២២

ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៦៦ករណីថ្មី (ឆ្លងថ្មីសហគមន៍៦៤នាក់ ជាប្រភេទអូមីក្រុង), ក្នុងនោះករណីនាំចូលថ្មី ២ករណី ខណៈអ្នកជំងឺ ៩៨នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន០នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល…

រដ្ឋាករទឹក ប្រកាសថាគ្មានការខ្វះទឹកនៅភ្នំពេញទៀតទេក្នុងឆ្នាំ២០២៣

ភ្នំពេញ៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានប្រកាសថា ចាប់ពីឆ្នាំ២០២៣ទៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ លែងខ្វះទឹកស្អាតប្រើប្រាស់ហើយក្រោយរោងចក្រផលិតទឹកស្អាតថ្មីមួយទៀតត្រូវបានសាងសង់រួច។

ក្រសួងសុខាភិបាលទុកពេល៣ថ្ងៃឱ្យក្រុមបាតុករប្រឆាំងណាហ្គាវើលទៅយកសំណាកកូវីដ-១៩

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានប្រកាសពីករណីរកឃើញករណីឆ្លងជំងឺកូវីដ-១៩ ប្រភេទអូមីក្រុងលើស្រ្តីមានផ្ទៃពោះម្នាក់នៃក្រុមអតីតបុគ្គលិកណាហ្គាវើលក្នុងពេលធ្វើបាតុកម្មនៅមុខស្ថានទូតអូស្ត្រាលី និងទុកពេល៣ថ្ងៃឱ្យក្រុមបាតុករទាំងអស់ទៅយកសំណាកបើមិនដូច្នោះនឹងមានវិធានការផ្លូវច្បាប់។

មនុស្សស្នាក់នៅ កម្ពុជាជិត ១៤,៣លាននាក់បានទទួលចាក់វ៉ាក់សាំងគិតត្រឹមថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២

ភ្នំពេញ៖ មនុស្សសរុបចំនួន ១៤,៣៥៨,៨៥៤នាក់ ដែលកំពុងស្នាក់នៅ ក្នុងប្រទេសកម្ពុជាបានទទួលការចាក់វ៉ាក់សាំងការពារវីរុសកូវីដ-១៩ ក្នុងនោះអ្នកបានចាក់វ៉ាក់សាំងលើកទី២ បានសរុបចំនួន ១៣,៧៦៩,៩០៨នាក់ អ្នកទទួលបានវ៉ាក់សាំងលើកទីបីចំនួន…

Watch The Daily Roundup on 03 February 2022

All your breaking news from Cambodia, in English, right here!

ព្រះមហាក្សត្របានយាងដល់ទីក្រុងប៉េកាំង ដើម្បីចូលរួមពិធីបើកកីឡាអូឡាំពិករដូវរងា

ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានយាងដល់ទីក្រុងប៉េកាំង ប្រទេសចិនហើយនៅរសៀលថ្ងៃព្រហស្បតិ៍នេះ ដើម្បីចូលរួមពិធីបើកកីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំង…

សម្ដេចតេជោ ប្រាប់មេទ័ពថៃថាដើម្បីធ្វើឱ្យព្រំដែនជាកន្លែងមានសន្ដិភាពបានកងទ័ពគួរតែជាកងទ័ពការទូត

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រាប់មេបញ្ជាការទ័ពជើងគោកថៃលោក ណារ៉ុងផាន់ ជិតកែវធែ (Narongpan Jitkaewtae)ថា ទំនាក់ទំនងរវាងប្រទេសកម្ពុជាថៃគឺកាន់តែស៊ីជម្រៅ មានជំនឿទុកចិត្តលើគ្នាទៅវិញទៅមករវាងកងទ័ពនៃប្រទេសទាំងពីរ។…

ក្រសួងសាធារណណែនាំដល់ក្រុមហ៊ុនពន្លឿនការសាងសង់ផ្លូវនៅក្នុងរដូវប្រាំង

ភ្នំពេញ៖ ក្រសួងសាធារណការនិងដឹកជញ្ជូនណែនាំដល់ក្រុមហ៊ុនសាងសង់ឱ្យពន្លឿនការសាងសង់ផ្លូវនៅក្នុងរដូវប្រាំង ជាពិសេសផ្លូវជាតិលេខ៤៨ នៅតាមតំបន់ជាប់មាត់សមុទ្រដែលមានភ្លៀងធ្លាក់ញឹកញាប់។

ស៊ុយអែតបង្វឹកសត្វក្អែកឱ្យសម្អាតកន្ទុយបារី

អន្តរជាតិ៖ កន្ទុយបារីគឺជារបស់ដែលបំពុលលេខ១ ហើយបច្ចុប្បន្នមានចំនួនប្រមាណ ៤,៥ពាន់ពាន់លានបារីបោះចោលនៅលើពិភពលោកសព្វថ្ងៃនេះ។ នៅប្រទេសស៊ុយអែត ក្រុមហ៊ុនមួយឈ្មោះថា Corvid Cleaning កំពុងប្រើសត្វក្អែកដើម្បីរើសកាកសំណល់កន្ទុយបារីដែលគេបោះចោលនេះ។

ក្រុមកម្មករជីកដីឃើញគ្រាប់ផ្លោងធុនធំ១គ្រាប់នៅបាត់ដំបង

ខេត្តបាត់ដំបង៖ គ្រាប់ផ្លោង ទំហំ ១០៥ mm ០១គ្រាប់ត្រូវបានក្រុមកម្មករប្រទះឃើញខណៈដែលពួកគេកំពុងជីកដីដើម្បីបង្កប់ខ្សែកាប នៅវេលាម៉ោង ១១ព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចក្រុមទី០៥ ភូមិរំចេក៤ សង្កាត់រតនៈ…

ក្រសួងធនធានទឹកអំពាវនាវឱ្យពលរដ្ឋសន្សំសំចៃទឹកក្រោយបង្ហាញការបារម្ភលើបរិមាណទឹកភ្លៀងមិនគ្រប់គ្រាន់

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវដល់ពលរដ្ឋឱ្យសន្សំសំចៃទឹក ជាពិសេសបណ្តាតំបន់ជនបទដាច់ស្រយាល ដោយសារតែការព្យាករក្នុងឆ្នាំ២០២២ បង្ហាញថាបរិមាណទឹកភ្លៀងដែលធ្លាក់មកមិនទាន់សមល្មមក្នុងការប្រើប្រាស់តាមតម្រូវការ។

ខ្យល់កន្ត្រាក់បំផ្លាញផ្ទះប្រជាពលរដ្ឋចំនួន២៣ខ្នងនៅស្រុកម៉ាឡៃ

បន្ទាយមានជ័យ៖ ផ្ទះពលរដ្ឋចំនួន២៣ខ្នង ក្នុងស្រុកម៉ាឡៃ រងការខូចខាត ដោយសារខ្យល់កន្ត្រាក់ ភ្លៀងកក់ខែកាលពីវេលាម៉ោង០៦យប់ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២២។

អាស៊ានលើកទឹកចិត្តមីយ៉ាន់ម៉ាឱ្យមានអ្នកតំណាងកម្រិតមិននយោបាយជាជាងទុកកៅអីឱ្យនៅទំនេរ

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាលោក ជុំ សុន្ទរី បានឱ្យ EAC News ដឹងថា រដ្ឋសមាជិកអាស៊ានមិនបានឯកភាពក្នុងការអញ្ជើញរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ាឱ្យចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានដែលកម្ពុជារៀបចំនាពេលខាងមុខនេះទេ…

សម្តេចតេជោផ្ញើរសារជូនពរសម្តេច សាយ ឈុំ ក្នុងឱកាសចម្រើនជន្មាយុគម្រប់៧៧ឆ្នាំ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ជូនពរចំពោះប្រធានព្រឹទ្ធសភាសម្ដេចវិបុលសេនា សាយ ឈុំ សមប្រកបដោយបញ្ញាស្មារតី សុខភាពល្អ ជន្មាយុយឺនយូរ ដើម្បីដឹកនាំព្រឹទ្ធសភាឱ្យទទួលបាននូវស្នាដៃថ្មីៗធំធេងថែមទៀត…

កីឡាករ Greenwood ត្រូវបានដោះលែងឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន

អន្តរជាតិ៖ កីឡាករ Mason Greenwood របស់ក្លឹប Manchester United ត្រូវបានដោះលែងឲ្យនៅក្រៅឃុំ ដោយរង់ចាំការស៊ើបអង្កេតបន្ថែម បន្ទាប់ពីកីឡាករវ័យ ២០ឆ្នាំរូបនេះ ត្រូវបានចាប់ខ្លួនពីបទសង្ស័យរំលោភ និងធ្វើបាបលើនារីម្នាក់ដែលជាសង្សា។

UN ប្រកាសថាយោធាមីយ៉ាន់ម៉ាកំពុងប្រព្រឹត្ត «ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ»

អន្តរជាតិ៖ អ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិទទួលបន្ទុកមីយ៉ាន់ម៉ាបាននិយាយកាលពីថ្ងៃអង្គារ ទី១ ខែកុម្ភៈ ថារបបយោធាដែលកំពុងកាន់អំណាចនៅមីយ៉ាន់ម៉ាបានសម្លាប់ និងធ្វើទារុណកម្មជនស៊ីវិលដែលចាត់ទុកថាជា «ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ»។

ក្រុមហ៊ុន SpaceX បាញ់បង្ហោះផ្កាយរណបចារកម្មអាមេរិកដោយជោគជ័យ

វ៉ាស៊ីនតោន៖ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក បាននិយាយនៅថ្ងៃពុធ ទី០៣ ខែកុម្ភៈ ថា ផ្កាយរណបចារកម្មថ្មីបំផុតរបស់ខ្លួន បានបាញ់បង្ហោះដោយជោគជ័យ ទៅលើអាកសមានឈ្មោះថាSpaceX Falcon 9។

តារាសម្ដែងលោក ឈិន ឡុង ជាអ្នកកាន់ភ្លើងគប់អូឡាំពិកនៅលើមហាកំផែងចិន

ប៉េកាំង៖ នៅក្នុងកម្មវិធីបើកការប្រកួតកីឡាអូឡាំពិកនៅប្រទេសចិនដែលនឹងចាប់ផ្តើមនៅថ្ងៃទី៤ ខែកុម្ភៈខាងមុខនេះនឹងមានវត្តមានតារាសម្តែងលោក ឈិន ឡុង (Jackie Chan) ដែលនឹងកាន់ភ្លើងគប់អូឡាំពិកនៅលើមហាកំផែងចិន។

កម្ពុជាគាំទ្រប្រើប្រាស់យានយន្តដើរដោយថាមពលអគ្គីសនីទៅលើសេវាដឹកជញ្ជូនម្ហូបអាហារ

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូនបានគាំទ្រឱ្យសេវាដឹកជញ្ជូនម្ហូបអាហារគួរប្រើប្រាស់យានយន្តដើរដោយថាមពលអគ្គីសនីជំនួសវិញ ដើម្បីគិតគូរដល់ផលប៉ះពាល់លើបរិស្ថាន។

កម្ពុជា-ថៃ ចុះហត្ថលេខាបើកផ្លូវដល់ការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យកងទ័ពជើងគោក

ភ្នំពេញ៖ បញ្ជាការកងទ័ពជើងគោកកម្ពុជាលោកឧត្តមសេនីយឯក ហ៊ុន ម៉ាណែត និងមេបញ្ជាការទ័ពជើងគោកថៃលោក ណារ៉ុងផាន់ ជិតកែវធែ (Narongpan Jitkaewtae) បានសម្រេចចុះហត្ថលេខាលើ «លក្ខខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការ (Tems of…

លោក កុយ គួង ថាបុគ្គល សោ ចាន់ដេត ចេះលាបព័ណ៌ដោយគ្មានភាពអៀនខ្មាស់

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងការបរទេសលោក កុយ គួង ថាលោកមិនដែលជាប្រធានចលនាយុវជនជាតិខ្មែរនៃគណបក្ស សម រង្ស៊ី ម្ដងណានោះទេ ដោយស្នើដល់លោក សោ ចាន់ដេត ឱ្យបញ្ឈប់នូវគំនិតពុតត្បុតអាក្រក់ ឥតអៀនខ្មាស់បែបនេះ។

BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃព្រហស្បតិ៍ ទី៣ ខែកុម្ភៈ ឆ្នាំ២០២២

ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៤៦ករណីថ្មី (ឆ្លងថ្មីសហគមន៍៤១នាក់ ជាប្រភេទអូមីក្រុង), ក្នុងនោះករណីនាំចូលថ្មី ៥ករណី ខណៈអ្នកជំងឺ ៩២នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន០នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល…

អាជ្ញាធរស្នើដល់ពលរដ្ឋរាយការណ៍ករណីសង្ស័យអ្នកជំងឺកូវីដ-១៩ដែលកំពុងលួចសម្រាកព្យាបាលដោយខ្លួនឯង

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានស្នើដល់ពលរដ្ឋដែលធ្វើតេស្តដោយខ្លួនឯងឃើញផ្ទុកជំងឺកូវីដ-១៩ឱ្យរាយការណ៍ទៅអាជ្ញាធរដើម្បីឱ្យក្រុមគ្រូពេទ្យចុះយកសំណាក វាយតម្លៃស្ថានភាពអ្នកជំងឺ និងទីតាំងផ្ទះមុននឹងអនុញ្ញាតឱ្យអាចព្យាបាលនៅផ្ទះបានឬត្រូវទៅមន្ទីរពេទ្យ។

ព្រះមហាក្សត្រយាងចេញទៅទីក្រុងប៉េកាំងដើម្បីចូលរួមបើកព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិករដូវរងា

ភ្នំពេញ៖ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានយាងចាកចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីចូលរួមបើកព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិករដូវរងា…

លោក ហ៊ុន ម៉ាណែត ប្រាប់ឱ្យកងទ័ពត្រៀមការពារក្នុងពេលប្រជុំអាស៊ាននិងបោះឆ្នោតឆ្នាំនេះ

ភ្នំពេញ៖ អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានកោតសរសើរចំពោះការលះបង់របស់ទាហានជើងគោកទូទាំងប្រទេសដែលបានខិតខំប្រឹងប្រែងរួមគ្នាបំពេញតួនាទី និងភារកិច្ចដែលដាក់ជូន ជាពិសេសគឺការចូលរួមយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩កន្លងមកនេះ។

ក្រសួងអប់រំលើកទឹកចិត្តឱ្យសិស្សធ្លាក់បាក់ឌុបខំរៀនសូត្រ បន្ទាប់ពីប្រកាសរក្សាលទ្ធផលប្រឡងនៅដដែល

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសឈប់ទទួលពាក្យតវ៉ារបស់បេក្ខជន និងបញ្ចប់ដំណើរការពិនិត្យ និងដោះស្រាយការតវ៉ា ដោយរក្សាលទ្ធផលប្រឡងនៅដដែល។

លោក ស្រី ចំរើន បដិសេធការបង្ហោះរបស់ផេកហ្វេសបុកមួយដែលប្រើប្រាស់ឈ្មោះលោក

ភ្នំពេញ៖ អតីតមេដឹកនាំនិស្សិតប្រឆាំងលោក កឹម សុខា គឺលោក ស្រី ចំរើន បានច្រានចោលនូវរាល់ការបង្ហោះរបស់ផេកមួយដែលដាក់ឈ្មោះ និងរូបភាពលោក ដោយថាផេកនេះត្រូវបានជនអនាមិកលួចយកតាំងពីឆ្នាំ២០១៧ និងបានបញ្ចេញសកម្មភាពឡើងវិញនាពេលថ្មីៗនេះ។…

Watch The Daily Roundup on 2 February 2022

All your breaking news from Cambodia, in English, right here!

អាស៊ានប្រាប់មីយ៉ាន់ម៉ាឱ្យត្រៀមទទួលប្រេសិតពិសេសដែលនឹងធ្វើនៅពេលឆាប់ខាងមុខ

ភ្នំពេញ៖ ប្រធានអាស៊ានឆ្នាំ២០២២ បានចេញសេចក្ដីថ្លែងការណ៍មួយនៅថ្ងៃនេះបញ្ជាក់ពីការគាំទ្ររបស់ប្រទេសជាសមាជិកអាស៊ានចំពោះលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជាប្រេសិតពិសេសប្រធានអាស៊ានអំពីប្រទេសមីយ៉ាន់ម៉ា និងប្រាប់ឱ្យមីយ៉ាន់ម៉ាឱ្យរៀបចំឱ្យមានដំណើរទស្សនកិច្ចប្រេសិតពិសេសឱ្យបានឆាប់ដើម្បីឱ្យកុងសង់ស៊ីសទាំង៥ចំណុចរបស់អាស៊ានអាចអនុវត្តបានឆាប់។

កម្ពុជាបញ្ជូនកងទ័ពមួកខៀវចំនួន១៨៤នាក់ទៅប្រទេសលីបង់

ភ្នំពេញ៖ កម្ពុជាបញ្ជូនកងកម្លាំងវិស្វកម្មពហុជំនាញ អមដោយកងបោសសំអាតមីននៃទ័ពមួកខៀវ ចំនួន១៨៤នាក់ ក្នុងនោះមានកម្លាំងនារី១៤នាក់ទៅសាធារណរដ្ឋលីបង់ ដើម្បីប្ដូរវេនកម្លាំងចាស់ និងធ្វើការបោសសម្អាតមីន។

BREAKING NEWS: ទូតខ្មែរនៅUNផ្ដាំឱ្យអ្នករាយការណ៍ពិសេស៣រូបឈប់ជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងនៃរដ្ឋអធិបតេយ្យ

ភ្នំពេញ៖ ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា នៅទីក្រុងហ្សឺណែវ បានបដិសេធចំពោះសេចក្តីថ្លែងការណ៍ របស់អ្នករាយការណ៍ពិសេសបីរូបពាក់ព័ន្ធនឹង “ច្រកទ្វារអ៊ីនធឺណិតជាតិ” និងថាការបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិ…

ក្រសួងវប្បធម៌ថាគ្មានការអនុញ្ញាតឱ្យវៀតណាមចម្លងប្រាសាទខ្មែរនោះទេនិងកំពុងចាត់វិធានការលើរឿងនេះ

ភ្នំពេញ៖ ក្រសួងវប្បធម៌បានច្រានចោលការលើកឡើងដែលថាក្រសួងបានអនុញ្ញាតដល់វៀតណាមឱ្យចម្លងប្រាសាទអង្គរវត្តដាក់ក្នុងទឹកដីរបស់គេ និងថាពេលនេះក្រសួងកំពុងមានចំណាត់ការផងដែរ។

អាជ្ញាធរត្រៀមរៀបចំជួសជុលប្រាសាទព្រហ្មកិលឡើងវិញ

សៀមរាប៖ អាជ្ញាធរជាតិអប្សរា គ្រោងនឹងបញ្ចប់ការធ្វើកំណាយស្រាវជ្រាវគ្រឹះរចនាសម្ព័ន្ធរបស់ប្រាសាទព្រហ្មកិលនៅក្នុងដើមខែកុម្ភៈនេះ មុននឹងត្រៀមរៀបចំជួសជុលឡើងវិញ។

ប្រជាពលរដ្ឋមួយចំនួនប៉ះពាល់ជីវភាពបន្ទាប់ពីតម្លៃសាំងបន្តឡើងថ្លៃក្នុងឆ្នាំ២០២២

ភ្នំពេញ៖ បន្ទាប់ពីក្រសួងពាណិជ្ជកម្មបានប្រកាសពីការឡើងថ្លៃប្រេងឥន្ធនៈនៅក្នុងខែកុម្ភៈឆ្នាំ២០២២នេះ មានប្រជាពលរដ្ឋមួយចំនួនបានលើកឡើងពីការប៉ះពាល់ដល់ជីវភាពរបស់ពួកគាត់ ខណៈសាំងធម្មតាមានតម្លៃ ៤ ៥០០រៀល ក្នុងមួយលីត្រ…

យោធាមីយ៉ាន់ម៉ាបន្តដាក់ប្រទេសក្នុងគ្រាអាសន្ន៦ខែទៀត

អន្តរជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ាបានរាយការណ៍នៅថ្ងៃចន្ទ ទី៣១ ខែមករា មួយថ្ងៃមុនថ្ងៃគម្រប់ខួបមួយឆ្នាំនៃរដ្ឋប្រហារយោធារបស់ប្រទេសមីយ៉ាន់ម៉ា មេដឹកនាំយោធាលោក មីន អោងលាំង បានបន្តដាក់រដ្ឋក្នុងភាពអាសន្នរយៈពេល៦ខែទៀត…

មនុស្ស៤០នាក់ស្លាប់និងរបួសក្នុងការវាយប្រហារដោយគ្រាប់បែកចំខួបមួយឆ្នាំនៃរដ្ឋប្រហារយោធាមីយ៉ាន់ម៉ា

អន្តរជាតិ៖ មនុស្សពីរនាក់ស្លាប់ និង៣៨នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហារដោយគ្រាប់បែកដៃលើការប្រមូលផ្តុំគាំទ្រយោធានៅភាគខាងកើតប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃអង្គារ ខណៈដែលការតវ៉ាប្រឆាំងរដ្ឋប្រហារត្រូវបានធ្វើឡើងនៅទូទាំងប្រទេសក្នុងខួបមួយឆ្នាំនៃការដណ្តើមអំណាចរបស់យោធា។

រដ្ឋមន្ត្រីព័ត៌មាន ថាពានរង្វាន់សន្ដិភាពស៊ុនហាក់សម្រាប់សម្ដេចតេជោជាការទទួលស្គាល់លើការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេច

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មានលោ ខៀវ កាញារីទ្ធ បានសម្ដែងនូវការសាទរចំពោះសម្ដេចតេជោដែលត្រូវបានមូលនិធីសន្ដិភាពស៊ុនហាក់ ជ្រើសរើសជាជ័យលាភីពានរង្វាន់សន្ដិភាពស៊ុនហាក់ ដែលនឹងត្រូវផ្ដល់ជូននៅថ្ងៃទី១២ ខែកុម្ភៈ…

រុស្ស៊ីផ្ដល់អាហារូបករណ៍សិក្សាបច្ចេកវិទ្យានុយក្លេអ៊ែរចំនួន៦កន្លែងដល់និស្សិតកម្ពុជា

ភ្នំពេញ៖ រដ្ឋសហព័ន្ធរុស្ស៊ីបានសម្រេចផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ជំនាញវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានុយក្លេអ៊ែរដល់និស្សិតខ្មែរចំនួន៦រូបដែលចាប់ផ្ដើមជ្រើសរើសពីថ្ងៃនេះដល់ថ្ងៃទី៤…

BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃពុធ ទី២ ខែកុម្ភៈ ឆ្នាំ២០២២

ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៤៨ករណីថ្មី (ឆ្លងថ្មីសហគមន៍៤០នាក់ ជាប្រភេទអូមីក្រុង), ក្នុងនោះករណីនាំចូលថ្មី ៨ករណី ខណៈអ្នកជំងឺ ៩៥នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន០នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល…

សមត្ថកិច្ចឃាត់ខ្លួនជនជាតិវៀតណាម ៦នាក់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មចាប់ជំរិតមនុស្ស

ព្រះសីហនុ៖ សមត្ថកិច្ចខេត្តព្រះសីហនុបានឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាមចំនួន ៦នាក់ ក្នុងនោះស្រី ១នាក់ ពាក់ព័ន្ធនឹងករណីចាប់ឃុំឃាំង ធ្វើទារុណកម្ម បង្ខាំងមនុស្សជំរិតទារប្រាក់ និងកាន់កាប់អាវុធខុសច្បាប់។

កម្ពុជាបើកព្រឹត្តិការណ៍បាល់ទាត់តំបន់ជាលើកដំបូងបន្ទាប់ពីបើកប្រទេសឡើងវិញ

ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជានឹងចាប់ផ្ដើមដាក់លក់សំបុត្រក្នុងក្នុងពានរង្វាន់ AFF U23 Championship 2022 នៅថ្ងៃទី១០ ខែកុម្ភៈ ខាងមុខដែលជាសញ្ញានៃការទទួលមនុស្សចូលទស្សនាព្រឹត្តិការបាល់ទាត់តំបន់ឡើងវិញបន្ទាប់ពីផ្អាកអស់ជាង១ឆ្នាំរួចមក។

ព្រះមហាក្សត្រនឹងយាងទៅចូលរួមបើកព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅប្រទេសចិន

ភ្នំពេញ៖ ព្រះមហាក្សត្រកម្ពុជា ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងយាងទៅទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិននាថ្ងៃទី៣ ខែកុម្ភៈ ដើម្បីចូលរួមពិធីបើកសម្ពោធព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា។

Watch The Daily Roundup on 01 February 2022

All your breaking news from Cambodia, in English, right here!