ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

ព័ត៌មានថ្មី

ចិនថាអាមេរិកកំពុងលេងសើចជាមួយសង្គ្រាម

អន្តរជាតិ៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានលើកឡើងថា សហរដ្ឋអាមេរិកកំពុងលេងសើចជាមួយនឹងសង្គ្រាម ហើយបង្កើតភាពតានតឹង" ខណៈដែលទាហានរុស្ស៊ីជាង ១៥ម៉ឺននាក់នៅតែត្រូវបានប្រមូលផ្តុំនៅជិតព្រំដែនអ៊ុយក្រែនបន្ទាប់ពីការប្រកាសរបស់ទីក្រុងម៉ូស្គូអំពីការដកថយមួយផ្នែក។

អ្នកអត់ការងារធ្វើនៅប្រទេសអាល់ហ្សេរីនឹងទទួលបានប្រាក់ឧបត្ថម្ភ $១០០ ក្នុងមួយខែ ព្រមទាំងធានារ៉ាប់រងសុខភាព

អន្តរជាតិ៖ ប្រធានាធិបតី អាល់ហ្សេរី លោក Abdelmadjid Tebboune បានប្រកាសថា ប្រទេសអាល់ហ្សេរីនឹងផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ១៣ ០០០ឌីណា ប្រហែល ១០០ ដុល្លារដែលជាការសម្រេចចិត្តមួយក្នុងគោលបំណងកាត់បន្ថយវិបត្តិសេដ្ឋកិច្ច។

កងទ័ពអ៊ុយក្រែនហ្វឹកហាត់ប្រើកាំជ្រួចបាញ់រថក្រោះនៅក្នុងសមយុទ្ធ

អន្តរជាតិ៖ កងទ័ពអ៊ុយក្រែនកំពុងហ្វឹកហាត់បាញ់គ្រាប់រ៉ុក្កែតប្រឆាំងរថក្រោះ ដែលផ្តល់ដោយចក្រភពអង់គ្លេស ជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងរបស់លោកខាងលិច ដើម្បីជួយអ៊ុយក្រែនការពារខ្លួនពីការឈ្លានពានណាមួយរបស់រុស្ស៊ី។

ក្រសួងអប់រំរៀបចំមហោស្រពគីហ្សូណាជប៉ុន-កម្ពុជាឆ្នាំ២០២២ ដើម្បីផ្សព្វផ្សាយវប្បធម៌ប្រពៃណីរវាងប្រទេសទាំងពីរ

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំមហោស្រពគីហ្សូណាជប៉ុន-កម្ពុជាឆ្នាំ២០២២ ក្រោមប្រធាន បទ«គីហ្សូណានៅក្បែរអ្នកជានិច្ច» ដើម្បីបង្ហាញពីភាពរស់រវើកក្នុងការផ្សព្វផ្សាយពីវប្បធម៌ប្រពៃណីនិងទំនើបជប៉ុន-កម្ពុជា។

ក្រសួងអប់រំឱ្យមន្ត្រីចុះបេសកកម្មធ្វើតេស្តរហ័សមុនត្រលប់ចូលកន្លែងធ្វើការវិញ

ភ្នំពេញ៖ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង ក្រសួងអប់រំ យុវជន និងកីឡា បានណែនាំដល់មន្ត្រីអប់រំបម្រើការនៅតាមអង្គភាពថ្នាក់ជាតិ រាជធានី ខេត្ត ទាំងអស់ឱ្យបន្តរឹតបន្តឹងការប្រុងប្រយ័ត្ន…

អង់គ្លេសបញ្ជាក់ថា គោលនយោបាយបើកចំហរបស់ណាតូនឹងមិនផ្លាស់ប្តូរទេ

អន្តរជាតិ៖ សម្ព័ន្ធមិត្តបានអះអាងថា ទ្វាររបស់ណាតូនៅតែបើកចំហ។ ការសម្រេចចិត្តជាសមាជិកភាពរបស់ណាតូគឺផ្អែកលើសម្ព័ន្ធមិត្តណាតូ ហើយសិទ្ធិរបស់ប្រទេសនីមួយៗគឺត្រូវជ្រើសរើសផ្លូវផ្ទាល់ខ្លួន ដែលមានន័យថាអង្គការយោធាតំបន់មួយនេះនឹងស្វាគមន៍ជានិច្ចប្រសិនជាអ៊ុយក្រែននៅតែរក្សាជម្រើសក្នុងការចូលរួមក្នុងសម្ព័ន្ធមិត្តរបស់ខ្លួន។

BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃសុក្រ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២២

ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៤១៤ករណីថ្មី (ឆ្លងថ្មីសហគមន៍៣៨៨នាក់ ជាប្រភេទអូមីក្រុង), ក្នុងនោះករណីនាំចូលថ្មី ២៦ករណី ខណៈអ្នកជំងឺ ២៤៧នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន០នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល…

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតអំពាវនាវឱ្យស្រ្តីមានផ្ទៃពោះពិនិត្យសុខភាពឱ្យបានទៀងទាត់ចំនួន៤ដង និងទទួលថ្នាំបង្ការផ្សេងៗ

ភ្នំពេញ៖ ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអំពាវនាវឱ្យ ស្រ្តីមានផ្ទៃពោះទាំងអស់ទៅពិនិត្យសុខភាព…

សមត្ថកិច្ចខេត្តប៉ៃលិនចុះបង្ក្រាបល្បែងអនឡាញខុសច្បាប់និងសង្ស័យលាងលុយកខ្វក់មួយកន្លែង

ខេត្តប៉ៃលិន៖ សមត្ថកិច្ចចុះឆែកឆេរផ្ទះល្វែងមួយកន្លែងនៅក្នុងខេត្តប៉ៃលិន រកឃើញសម្ភារៈអេឡិចត្រូនិចមួយចំនួន មានពាក់ព័ន្ធនឹងបទល្មើស រួមទាំងការបើកល្បែងអនឡាញខុសច្បាប់ និងសង្ស័យលាងលុយកខ្វក់។

រដ្ឋាភិបាលនឹងចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញ ដល់កុមារអាយុ៥ឆ្នាំឡើង ចាប់ពីថ្ងៃទី២១ ខែកុម្ភៈ

ភ្នំពេញ៖ បន្ទាប់ពីចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញជូនដល់ពលរដ្ឋចាប់ពី១២ ឆ្នាំឡើង នៅពេលនេះរដ្ឋាភិបាលចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញដល់កុមារអាយុចាប់ពី ៥ឆ្នាំឡើង ដែលនឹងចាប់ផ្ដើមចាប់ពីថ្ងៃទី១…

រដ្ឋាភិបាលនឹងចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដល់កុមារអាយុ ៣ឆ្នាំ ទៅ៥ឆ្នាំ ចាប់ពីថ្ងៃទី២៣ ខែកុម្ភៈ…

ភ្នំពេញ៖ បន្ទាប់ពីមានការបញ្ជាពីសម្ដេចតេជោកាលពីយប់ថ្ងៃទី១៧ ខែកុម្ភៈ នៅពេលនេះរដ្ឋាភិបាលនឹងចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារអាយុពី៣ ទៅ៥ឆ្នាំ ដែលនឹងចាប់ផ្ដើមចាប់ពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២តទៅ។

សម្ដេចតេជោ លើកទឹកចិត្តឱ្យមានការធ្វើតេស្តរហ័សលើអ្នកចូលរួមកម្មវិធីនានាដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឹកូវីដ-១៩

ភ្នំពេញ៖​ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តដល់ពលរដ្ឋទូទៅ និងអ្នករៀបចំកម្មវិធីនានាឱ្យកាត់បន្ថយចំនួនអ្នកចូលរួម និងគួរប្រើប្រាស់ការតេស្តរហ័សរកមេរោគកូវីដ-១៩ មុនឱ្យចូលកម្មវិធី។

អ្នកកាសែត CNA កោតសរសើរការរៀបចំកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាននៅកម្ពុជា

ភ្នំពេញ៖ អ្នករាយការណ៍ព័ត៌មាន Channel News Asia លោក Leong Wai Kit បានសរសេរលិខិតថ្លែងអំណរគុណចំពោះក្រុមការងារសម្របសម្រួលអ្នកសារពត៌មានរបស់កម្ពុជាដែលបានជួយសម្រួល និងស្វាគមន៍លោកមិនត្រឹមតែពេលចុះពីលើយន្តហោះទេ…

សម្ដេចតេជោ ឱ្យស្ថាប័នពាក់ព័ន្ធស្រាវជ្រាវដើម្បីទទួលបានឱសថដែលមានប្រសិទ្ធភាពប្រឆាំងកូវីដ-១៩ចែកចាយឱ្យបានគ្រប់គ្រាន់

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញនូវការបារម្ភពីឆ្លងរាលដាលនៃជំងឹកូវីដ-១៩ អូមីក្រុង ក្នុងសហគមន៍កម្ពុជា ដោយណែនាំដល់ក្រសួងស្ថាប័នពាក់ព័ន្ធ និងពលរដ្ឋចូលរួមអនុវត្តន៍វិធានការសុខាភិបាល…

ក្រសួងសុខាភិបាលណែនាំឱ្យប្រើថ្នាំប្រឆាំងវីរុសម៉ូលនូពីរ៉ាវាឱ្យបានឆាប់បន្ទាប់ពីធ្វើតេស្តរហ័សឃើញវិជ្ជមានកូវីដ-១៩

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញសេចក្ដីណែនាំដល់ការថែរក្សាអ្នកជំងឹកូវីដ-១៩ អូមីក្រុង នៅផ្ទះដោយតម្រូវឱ្យស្នាក់នៅទីតាំងដាច់ដោយឡែក មានអនាម័យ មានខ្យល់ចេញចូល និងត្រូវប្រើប្រាស់ឧសថព្យាបាលតាមរោគសញ្ញា ឬប្រើប្រាស់ឱសថប្រឆាំងវីរុស…

Watch The Daily Roundup on 17 February 2022

All your breaking news from Cambodia, in English, right here!

អ្នកនាំពាក្យក្រសួងការបរទេស៖ គ្មានចារកម្មកូរ៉េខាងជើងណាមួយអាចបើកដំណើរការអាជីវកម្មណាមួយនៅកម្ពុជានោះទេ

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានច្រានចោលទាំងស្រុងនូវ របាយការណ៍មួយដែលចោទប្រកាន់ថា «ចារកម្មកូរ៉េខាងជើងបានបើកដំណើរការសណ្ឋាគារ កាស៊ីណូ និងភ្នាក់ងារទេសចរណ៍នៅកម្ពុជា» ដែលត្រូវបានចុះផ្សាយក្នុង…

BREAKING NEWS: សម្ដេចតេជោ ហ៊ុន សែន សម្រេចអនុញ្ញាតឱ្យចាក់វ៉ាក់សាំងជូនកុមារអាយុពី៣ឆ្នាំ ដល់៥ឆ្នាំ និងអំពាវនាវដល់អាណាព្យាបាលយកកូនចៅទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នា

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជាប្រកាសថាចៅទី២១ របស់សម្ដេចដែលមានអាយុ២ខួបបានឆ្លងជំងឺកូវីដ-១៩ ខណៈសម្ដេចសម្រេចដាក់ចេញយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដល់កុមារដែលមានអាយុពី៣ដល់៥ឆ្នាំ និងអំពាវនាវដល់មាតាបិតាអាណាព្យាបាលចូលរួមយកកូនចៅរបស់ខ្លួនទៅចាក់ឱ្យបានគ្រប់គ្នា។

បន្តរកឃើញបាតុករណាហ្គាវើលដ៍ ១៣នាក់ផ្សេងទៀតវិជ្ជមានជំងឺកូវីដ-១៩

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ថា បាតុករជាអតីតបុគ្កលិក និងបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ ១៣នាក់ផ្សេងទៀត តេស្តវិជ្ជមានមេរោគកូវីដ-១៩ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ។

លោក ហ៊ុន ម៉ានិត សម្រេចបញ្ចប់តួនាទីលោក ឌួង ឆាយ ពីអនុប្រធានក្រុមការងារបក្សចុះមូលដ្ឋានឃុំបុសខ្នុរ

ភ្នំពេញ៖ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកចំការលើ ខេត្តកំពង់ចាម លោក ហ៊ុន ម៉ានិត បានសម្រេចបញ្ចប់តួនាទី លោក ឌួង ឆាយ ពីអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំបុសខ្នុរ។

លោក ឌួង ឆាយ ចេញលិខិតសុំទោសអនុប្រធានតុលាការកំពូល

ភ្នំពេញ៖ លោក ឌួង ឆាយ បានចេញមកសុំទោសជាសាធារណៈចំពោះអនុប្រធានតុលាការកំពូល លោក យូ ប៊ុនឡេង បន្ទាប់ពីលោកធ្វើអត្ថាធិប្បាយនៅលើបណ្ដាញសង្គមហ្វេសប៊ុក។ លោកមានការសោកស្តាយ ដោយសារការបកស្រាយរបស់លោកបានធ្វើអោយមានការប៉ះពាល់ដល់កិត្តិយសរបស់លោក…

កម្ពុជាបដិសេធចំពោះការអត្ថាធិប្បាយគ្មានមូលដ្ឋានរបស់អ្នករាយការណ៍ពិសេសពាក់ព័ន្ធនឹងវិធានសុខាភិបាល

ហ្សឺណែវ៖ ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជា នៅទីក្រុងហ្សឺណែវ បានចេញសេចក្តីថ្លែងការណ៍មួយ បដិសេធចោលទាំងស្រុងចំពោះការអត្ថាធិប្បាយរបស់អ្នករាយការណ៍ពិសេសចំនួន៤រូប ដែលបង្កឱ្យមានការភ័ន្តច្រទ្បំ គ្មានទំនួលខុសត្រូវ…

ក្រសួងប្រៃសណីយ៍ដាក់ដំណើរការកម្មវិធីវាស់ ល្បឿនអ៊ីនធឺណិត MPTC Speed Test

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានដាក់ដំណើរការជាផ្លូវការនូវកម្មវិធីវាស់ល្បឿនអ៊ីនធឺណិត MPTC Speed Test ដែលអនុញ្ញាតឱ្យសាធារណជនទាញយកដោយអត់គិតថ្លៃលើ App Store និង Play Store។

ប្រេសិតពិសេសរបស់ប្រធានអាស៊ាន៖ ដំណោះស្រាយមីយ៉ាន់ម៉ាទាមទារការអត់ធ្មត់និងអភិក្រមមួយដែលមានភាពជាក់ស្តែងនិយម

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា និងជាប្រេសិតពិសេសអាស៊ាន លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន មានប្រសាសន៍ថា បញ្ហាមីយ៉ាន់ម៉ាដែលស្មុគស្មាញជាងគេគឺមានរដ្ឋច្រើន ដែលទាមទារការអត់ធ្មត់…

CDC អនុម័តគម្រោងវិនិយោគថ្មីចំនួន៦ទៀត សរុបទុនវិនិយោគជិត៦៧លានដុល្លារ

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អនុម័តគម្រោងវិនិយោគថ្មីៗ ចំនួន ៦ទៀត សរុបទុនវិនិយោគជិត ៦៧លានដុល្លារ និងអាចបង្កើតការងារបានជាង៦ពាន់កន្លែង។

លោក ប្រាក់ សុខុន៖ បើទោះបីមីយ៉ានម៉ាមិនចូលរួមកិច្ចប្រជុំតែបានចូលស្តាប់តាមអនឡាញ

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានឱ្យដឹងថា បើទោះបីជាមីយ៉ាន់ម៉ា មិនបានចូលរួមកិច្ចប្រជុំក៏ពិតមែន ប៉ុន្តែមីយ៉ាន់ម៉ាបានចូលស្តាប់កិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ានតាមរយៈអនឡាញដែលត្រូវបានផ្តល់ជូន។

ក្រសួងចំនួន២គ្រោងសហការគ្នាកសាងអាងទឹកឱ្យច្រើននៅតំបន់អាងទន្លេដើម្បីធានាដល់ចិរិភាពទឹកនិងថាមពល

ភ្នំពេញ៖ ក្រសួងធនធនទឹក និងក្រសួងរ៉ែ កំពុងពង្រៀងផែនការការងារមេរយៈពេលវែងអភិវឌ្ឍន៍លើវិស័យថាមពលអគ្គីសនីដើម្បីធានាបានលើសន្តិសុខទឹកក្នុងការបញ្ជាទឹក ប្រើប្រាស់ទឹក និងគ្រប់គ្រងទឹកប្រកបដោយនិរន្តរភាព មានប្រសិទ្ធភាពខ្ពស់និងមានសមធម៌។

បញ្ហាការស្តារសេដ្ឋកិច្ចឡើងវិញក្រោយកូវីដ ជាប្រធានបទចម្បងដែលត្រូវបានជជែកក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន

ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានឱ្យដឹងក្រោយកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានថា បញ្ហាស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ-១៩ គឺជាប្រធានបទចម្បងដែលត្រូវបានលើកឡើងមកជជែកនៅក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ានឆ្នាំ២០២២…

ប្រេសិតពិសេសប្រធានអាស៊ាន លោក ប្រាក់ សុខុន គ្រោងធ្វើទស្សនកិច្ចទៅមីយ៉ាន់ម៉ានៅពាក់កណ្ដាលខែក្រោយ

ភ្នំពេញ៖ ប្រេសិតពិសេសប្រធានអាស៊ាន លោក ប្រាក់ សុខុន គ្រោងធ្វើទស្សនកិច្ចជាផ្លូវការលើកដំបូងទៅកាន់ប្រទេសមីយ៉ាន់ម៉ាដើម្បីជួបភាគីពាក់ព័ន្ធនៃជម្លោះប្រទេសនេះនៅពាក់កណ្ដាលខែមីនា ឆ្នាំ២០២២ ខាងមុខ។

ក្រសួងទេសចរណ៍បង្ហាញពីសេណារីយ៉ូដែលធ្វើឲ្យវិស័យទេសចរណ៍នៅកម្ពុជាមានការរីកចម្រើនឡើងវិញ

ភ្នំពេញ៖ ក្រសួងទេសចរណ៍បានធ្វើការបង្ហាញពីសេណារីយ៉ូនៃការអភិវឌ្ឍដែលជាគោលដៅយុទ្ធសាស្ត្រចំនួន៣ ដែលនឹងធ្វើឲ្យវិស័យទេសចរណ៍នៅកម្ពុជាមានការរីកច្រើនឡើងវិញក្រោយវិបត្តិជំងឺកូវីដ១៩។

រដ្ឋមន្ត្រីការបរទេសកម្ពុជានឹងធ្វើទស្សនកិច្ចស្ទើរមួយជុំអឺរ៉ុបក្នុងសប្ដាហ៍ក្រោយ

ភ្នំពេញ៖ តបតាមការអញ្ជើញរួមគ្នារបស់លោក Josep BORRELL FONTELLES តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ និងជាអនុប្រធានគណៈកម្មការអឺរ៉ុប និងលោក Jean-Yves LE DRIAN រដ្ឋមន្ត្រីកិច្ចការអឺរ៉ុប…

ទស្សនាការផ្សាយបន្តផ្ទាល់៖ សន្និសិទសារព័ត៌មានបន្ទាប់ពីបញ្ចប់កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន

ទស្សនាការផ្សាយបន្តផ្ទាល់៖ សន្និសិទសារព័ត៌មានបន្ទាប់ពីបញ្ចប់កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន

អាស៊ានអំពាវដល់រដ្ឋមានអាវុធនុយក្លេអ៊ែរឱ្យបំពេញកាតព្វកិច្ចខ្លួនមិនឱ្យមានការរីកសាយភាយអាវុធ

ភ្នំពេញ៖ រដ្ឋមន្រ្តីការបរទេសអាស៊ានបានចេញសេចក្តីថ្លែងការណ៍រួមដោយអាស៊ានអំពាវដល់រដ្ឋមានអាវុធនុយក្លេអ៊ែរទាំង៥ NWS ឱ្យបំពេញកាតព្វកិច្ចរបស់ពួកគេក្នុងការជំរុញការរំសាយអាវុធនុយក្លេអ៊ែរស្របតាម សន្ធិសញ្ញាស្តីពីការមិនរីកសាយភាយនៃអាវុធនុយក្លេអ៊ែរ…

BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២២

ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៤៤៤ករណីថ្មី (ឆ្លងថ្មីសហគមន៍៤៣០នាក់ ជាប្រភេទអូមីក្រុង), ក្នុងនោះករណីនាំចូលថ្មី ១៤ករណី ខណៈអ្នកជំងឺ ២៨០នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន០នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល…

មន្ត្រីអភិរក្សបង្ហាញការសោកស្ដាយក្រោយផ្សោតចុងក្រោយនៅអន្លង់ឈើទាល ខេត្តស្ទឹងត្រែង ស្លាប់

ភ្នំពេញ៖ ប្រធាននាយកដ្ឋានអភិរក្ស នៃរដ្ឋបាលជលផល លោក អ៊ុក វិបុល បានឱ្យដឹថា ផ្សោតលេខកូដ ០៣៥ ដែលនៅសេសសល់ចុងក្រោយតែមួយគត់នៅអន្លង់ឈើទាល បានស្លាប់ហើយ ដោយសារកន្ទុយផ្សោតមានរុំជាប់ទៅដោយមងរហែក បើតាមការប៉ាន់ស្មាន…

ដំណើរទស្សនកិច្ចរដ្ឋមន្ត្រីការបរទេសសឹង្ហបុរី និងឡាវនៅកម្ពុជាផ្ដល់ភាពវិជ្ជមាននៃទំនាក់ទំនងនិងសេដ្ឋកិច្ច

ភ្នំពេញ៖ រដ្ឋមន្ត្រីការទេសប្រទេសសឹង្ហបុរី និងឡាវ ក្រៅពីធ្វើដំណើរមកចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានចង្អៀត បានធ្វើដំណើរទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃនៅកម្ពុជាផងដែរចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦។ ក្នុងដំណើរទស្សនកិច្ចនោះរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរបានជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីកម្ពុជា…

មនុស្សស្នាក់នៅ កម្ពុជាជិត ១៤,៣លាននាក់បានទទួលចាក់វ៉ាក់សាំងគិតត្រឹមថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២

ភ្នំពេញ៖ មនុស្សសរុបចំនួន ១៤,៣៨៥,១២៨នាក់ ដែលកំពុងស្នាក់នៅ ក្នុងប្រទេសកម្ពុជាបានទទួលការចាក់វ៉ាក់សាំងការពារវីរុសកូវីដ-១៩ ក្នុងនោះអ្នកបានចាក់វ៉ាក់សាំងលើកទី២ បានសរុបចំនួន ១៣,៨០៨,៥៥៨នាក់ អ្នកទទួលបានវ៉ាក់សាំងលើកទីបីចំនួន…

វេបសាយល្បែងឆ្នោតចំនួន១៥ត្រូវបាននិយ័តករទូរគមនាគមន៍បិទលែងឱ្យដំណើរការ

ភ្នំពេញ៖ និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក) បានបិទឈ្មោះដែន (Domain name) វេបសាយល្បែងឆ្នោត និងវេបសាយ១៤ ផ្សេងទៀត ដែលកំពុងដំណើរការល្បែងឆ្នោតខុសច្បាប់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងឈ្មោះដែន ដែលក្លែងបន្លំជាឈ្មោះដែនសម្រាប់ការស្នើសុំទិដ្ឋាការនៃសាធារណរដ្ឋអ៉ីស្លាមប៉ាគីស្ថាន។

សម្តេចព្រះសង្ឃរាជ បួរ គ្រី៖ ការទទួលបាននូវពានរង្វាន់សន្តិភាព ស៊ុនហាក់ គឺជាការស្តែងឱ្យឃើញថា កម្ពុជាពិតជាមានសន្តិភាពពេញទទួលស្គាល់ដោយអន្តរជាតិ

បន្ទាយមានជ័យ៖ សម្ដេចព្រះសង្ឃរាជ បួរ គ្រី មានព្រះរាជបន្ទូលថា ការផ្ដល់ពានរង្វាន់សន្ដិភាពស៊ុនហាក់ ដល់សម្ដេចតេជោ ហ៊ុន សែន ជាការបញ្ជាក់ថាពីអន្តរជាតិនូវការទទួលស្គាល់ពីការកសាងសន្ដិភាពនៅកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ។

Watch The Daily Roundup on 16 February 2022

All your breaking news from Cambodia, in English, right here!

រដ្ឋមន្ត្រីការបរទេសសឹង្ហបុរី៖ ភាពជោគជ័យនៃការប្រយុទ្ធនឹងជំងឺកូវីដ-១៩ របស់កម្ពុជាធ្វើឱ្យអ្នកវិនិយោគសឹង្ហបុរីចាប់អារម្មណ៍មកវិនិយោគ

ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសសឹង្ហបុរី លោក វីវៀន បាឡា ទ្រីសស្នាន់ បានសម្ដែងនូវការសាទរដល់កម្ពុជាដែលបានទទួលនូវជោគជ័យនៅក្នុងការទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩ ដោយកម្ពុជាបានចាក់វ៉ាក់សាំងជូនប្រជាជនបានច្រើនជាងគេនៅក្នុងតំបន់…

ប្រទេសឡាវនៅតែបង្ហាញការដឹងគុណកម្ពុជាក្នុងជំនួបជាមួយសម្ដេចតេជោ

ភ្នំពេញ៖រដ្ឋមន្ត្រីការបរទេសឡាវ លោក សាឡឺមសៃ ឃុំម៉ាស៊ីត បានសំដែងនូវការអរគុណដល់សម្ដេចតេជោ និងប្រជាជនម្ដងហើយម្ដងទៀតក្នុងជំនួបរវាងលោក និងនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នារសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ។

អង្គការ NatureLife ចាប់ផ្ដើមដំណើរការបណ្ណាល័យស្ដីពីសត្វក្រៀល

កំពត៖ បណ្ណាល័យស្ដីពីសត្វក្រៀល និងតំបន់ដីសើម ត្រូវបានបើកដំណើរការនៅក្នុងថ្ងៃទី១៦ ខែកុម្ភៈនេះ ដែលនឹងក្លាយជាកន្លែងអប់រំ ផ្ដល់ព័ត៌មាន និងសិក្សាឈ្វេងយល់ដោយផ្ទាល់អំពីសារៈសំខាន់របស់សត្វក្រៀល ព្រមទាំងសត្វស្លាបទឹកផ្សេងៗ។

ថៃគ្រោងប្តូរឈ្មោះទីក្រុងបាងកកទៅជា «ក្រុងទេពមហានគរ»

ថៃ៖ ការិយាល័យរាជ្យបណ្ឌិតសភាថៃ (ORST) បានប្រកាសពីការផ្លាស់ប្ដូរឈ្មោះរាជធានីផ្លូវការនៃប្រទេសពី «បាងកក» ទៅជា «ក្រុងទេពមហានគរ» ឬ ក្រុងថេបមហាណាខន ជាសំនៀងភាសាថៃ ប៉ុន្តែឈ្មោះបាងកកនឹងនៅតែត្រូវបានទទួលស្គាល់។

តម្លៃប្រេងបន្តឡើងថ្លៃបន្ថែមទៀតដល់ដាច់ខែនេះ

ភ្នំពេញ៖ ប្រេងឥន្ធនៈបានបន្តឡើងថ្លៃបន្តទៀតចាប់ពីថ្ងៃទី១៦ ដល់២៨ ខែកុម្ភៈ ឆ្នាំ២០២២ ដោយប្រេងសាំងធម្មតាមានតម្លៃ ៤ ៧០០រៀល/ លីត្រ និងប្រេងម៉ាស៊ូតមាន ៤ ៤៥០រៀល/លីត្រ។ ឡើងថ្លៃ ២០០រៀលពីតម្លៃមុន។

នាយករដ្ឋមន្ត្រីជប៉ុនចាត់ទុកកម្ពុជាមិត្តដ៏ល្អ

តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក FUMIO Kishida មានប្រសាសន៍ចង់ឱ្យជប៉ុន-កម្ពុជា មានទំនាក់ទំនងកាន់តែស៊ីជម្រៅ និងជាដៃគូសំខាន់ក្នុងការថែរក្សាសន្តិភាពនៅក្នុងតំបន់ និងពិភពលោក ជាពិសេសការគាំទ្រដល់យុទ្ធសាស្ត្រ…

ADB អនុម័តប្រាក់កម្ចី ៩៥លានដុល្លារបន្ថែមពីលើកម្ចី២៥០លានដុល្លារដល់កម្ពុជាសម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចីចំនួន ៩៥លានដុល្លារ ដើម្បីជួយរាជរដ្ឋាភិបាលកម្ពុជាក្នុងដំណើរការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ ខណៈកាលពីឆ្នាំ២០២០ ធនាគារមួយនេះបានផ្ដល់កម្ចីដល់កម្ពុជាចំនួន…

អភិបាលខេត្តបាត់ដំបងស្នើអាល្លឺម៉ង់ធ្វើការវិនិយោគរោងចក្រកសិកម្មនៅក្នុងខេត្ត

បាត់ដំបង៖ អភិបាលខេត្តបាត់ដំបង លោក សុខ លូ ស្នើអាល្លឺម៉ង់តាមរយៈឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំនៅប្រទេសកម្ពុជា ឲ្យមកធ្វើការវិនិយោគលើវិស័យផ្សេងៗនៅក្នុងខេត្តមួយនេះ ជាពិសេសរោងចក្រកែច្នៃផលិតផលកសិកម្ម។

រដ្ឋមន្ត្រីការពារជាតិជប៉ុនចាត់ទុកដំណើរទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត ជាកត្តាជំរុញទំនាក់ទំនងកម្ពុជា-ជប៉ុន

(តូក្យូ)៖ រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក KISHI Nobuo បានចាត់ទុក ឆ្នាំ២០២២ ជាឆ្នាំប្រកបដោយអត្ថន័យ និងដំណើរទស្សនកិច្ចរបស់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជាកាតាលីករដល់ទំនាក់ទំនងកម្ពុជា-ជប៉ុន ។

សៀមរាបចាប់ផ្តើមលក់សំបុត្រជិះទូកទស្សនាបឹងទន្លេសាបនៅតំបន់ចុងឃ្នៀស

សៀមរាប៖ គ្រឹះស្ថានអង្គរ នឹងចាប់ផ្ដើមបើកលក់សំបុត្រជិះទូកកម្សាន្តនៅតំបន់ទេសចរណ៍បឹងទន្លេសាប ចុងឃ្នៀស ចាប់ពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២នេះតទៅ។

បុណ្យមាឃបូជា

ភ្នំពេញ៖ ពិធីបុណ្យក្នុងព្រះពុទ្ធសាសនាមានពិធីសំខាន់ពីរគឺវិសាខបូជា និងមាឃបូជា។ ខណៈបុណ្យវិសាខបូជា ប្រារព្ធឡើងជាថ្ងៃរំលឹកដល់ការប្រសូត ត្រាស់ដឹង និងបរិនិពាន្វរបស់ព្រះសមណគោត្តម។ ពិធីបុណ្យមាឃបូជា ប្រារព្ធឡើង…

សម្តេចតេជោ អំពាវនាវដល់អាជ្ញាធរឱ្យបង្ករលក្ខណៈងាយស្រួលដល់បក្សនយោបាយដែលចូលរួមការបោះឆ្នោត

ក្រចេះ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យ អាជ្ញាធរគ្រប់ខេត្តបង្ករលក្ខណៈសម្បត្តិងាយស្រួលដល់បក្សនយោបាយដែលនឹងមានសកម្មភាពផ្សេងៗនៅមុនកាបោះឆ្នោតមកដល់នាពេលខាងមុខ។ សម្ដេចថាបើទោះមិនទាន់ដល់យុទ្ធនាការឃោសនាបោះឆ្នោតក្ដី…

BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃពុធ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២២

ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ២០៤ករណីថ្មី (ឆ្លងថ្មីសហគមន៍១៩៥នាក់ ជាប្រភេទអូមីក្រុង), ក្នុងនោះករណីនាំចូលថ្មី ៩ករណី ខណៈអ្នកជំងឺ ១៥៧នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន០នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល…

សម្ដេចតេជោ មើលមិនឃើញថាមីយ៉ាន់ម៉ាអាចមានសន្ដិភាពនោះទេដរាបណាអន្តរជាតិមិនផ្លាស់ប្ដូរជំហរស្វែងរកដំណោះស្រាយ

ក្រចេះ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ការដោះស្រាយបញ្ហាដែលជាប់គាំងមួយមិនអាចធ្វើបានត្រឹម១ថ្ងៃ ឬ២ថ្ងៃនោះទេ វាត្រូវការពេលវេលាវែងឆ្ងាយដើម្បីដោះស្រាយ និងមានជំហរមិនតឹងពេក មិនធូរពេក។ សម្ដេចបានលើកឡើងថា…

សម្ដេចតេជោមិនគាំទ្រការធ្វើសមយុទ្ទសង្គ្រាមនោះទេ

ក្រចេះ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាសម្ដេចមិនគាំទ្រការធ្វើសមយុទ្ទទ័ពទាក់ទងនឹងសង្គ្រាមនោះទេ ដោយចង់ឱ្យការធ្វើសមយុទ្ទទាក់ទងនឹងការប្រឆាំងភេវកម្ម និងទប់ស្កាត់គ្រោះមហន្តរាយវិញ។

សម្ដេចតេជោ អរគុណជប៉ុនចំពោះការស្វាគមន៍យ៉ាងកក់ក្ដៅដល់លោក ហ៊ុន ម៉ាណែត

ក្រចេះ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលប្រទេសជប៉ុនដែលបានស្វាគមន៍ដល់អគ្គមេបញ្ជាការរងកងយុទ្ទពលខេមភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត…

ជប៉ុននឹងជួយហ្វឹកហាត់កងទ័ពកម្ពុជាពីការឆ្លើយតបនឹងសង្គ្រាមអ៊ីនធើណេត និងបច្ចេកវិទ្យា

តូក្យូ៖ កងកម្លាំងស្វ័យការពារជើងគោកជប៉ុនសន្យាជួយហ្វឹកហាត់ដល់កងទ័ពកម្ពុជាក្នុងការពង្រឹងសមត្ថភាពដើម្បីឆ្លើយតបនឹងស្ថានការណ៍សន្តិសុខសង្គ្រាមមិនមែនប្រពៃណីដូចជាការវាយប្រហារដោយប្រើប្រាស់ប្រព័ន្ធអ៊ីនធើណេត និងបច្ចេកវិទ្យាទំនើប…

ទស្សនាការផ្សាយផ្ទាល់: សម្ដេចតេជោ អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្ពាន៧កន្លែងនៅក្នុងខេត្តក្រចេះនិងព្រៃវែង

ទស្សនាការផ្សាយផ្ទាល់: សម្ដេចតេជោ អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្ពាន៧កន្លែងនៅក្នុងខេត្តក្រចេះនិងព្រៃវែង

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ចុះពិនិត្យស្ពានទាំង៧ក្នុងខេត្តក្រចេះមុនពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ក្រចេះ៖ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានចុះពិនិត្យស្ពានទាំង៧ក្នុងខេត្តក្រចេះ និងព្រៃវែង ដែលជាជំនួយឥតសំណងរបស់ប្រជាជនជប៉ុន ដែលប្រមាណ ៣៥លានដុល្លារអាមេរិកនៅរសៀលថ្ងៃទី១៥…

Watch The Daily Roundup on 15 February 2022

All your breaking news from Cambodia, in English, right here!

បារាំងបន្តផ្តល់ជំនួនប្រមាណ ២៣ម៉ឺនដុល្លារដល់ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា

ភ្នំពេញ៖ បារាំងសម្រេចផ្តល់ជំនួយ ២០០ ០០០ អឺរ៉ូ ដែលស្មើនឹងប្រមាណ ២៣ម៉ឺនដុល្លារអាមេរិក ដល់កញ្ចប់ថវិកាឆ្នាំ២០២២ របស់ភាគីអន្តរជាតិនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ដែលធ្វើឱ្យជំនួយសរុបដែលប្រទេសបារាំងផ្តល់ជូនអ.វ.ត.ក…

លោក ហ៊ុន ម៉ាណែត បន្តជួបមន្ត្រីជាន់ខ្ពស់នៃកងស្វ័យការពារជប៉ុន

ជប៉ុន៖ អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ នេះបានបន្តជួបពិភាក្សាការងារជាមួយនឹងមន្ត្រីជាន់ខ្ពស់នៃកងស្វ័យការពារជប៉ុន។

គណ:កម្មការបោះពុម្ភសៀវភៅ កម្ពុជាឆ្នាំ២០២២ ពន្លឿនការងារឲ្យចប់មុនកិច្ចប្រជុំកំពូលអាស៊ានមកដល់

ភ្នំពេញ៖ សៀវភៅ កម្ពុជាឆ្នាំ២០២២ នឹងត្រូវពន្លឿនក្នុងការរៀបចំអោយបានល្អ ហើយធ្វើការបោះពុម្ពទុកសម្រាប់ចែកជូនដល់ថ្នាក់ដឹកនាំ និងបណ្តាភ្ញៀវអន្តរជាតិ ដែលមកចូលរួមនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ពន្ធ័…

ជប៉ុនផ្តល់ជំនួយប្រមាណ ៧០ម៉ឺនដុល្លារ ដើម្បីលើកកម្ពស់ការអប់រំនៅក្នុងខេត្តកណ្តាល

ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ថវិកាសរុបចំនួន ៦៦៤ ៩៩៤ ដុល្លារអាមេរិក ដល់អង្គភាពទទួលជំនួយចំនួនពីរ ក្នុងគោលបំណងលើកកម្ពស់ការអប់រំនៅក្នុងខេត្តកណ្តាល និងការរៀបចំវគ្គសិក្សាអប់រំកាយនៅថ្នាក់សាកលវិទ្យាល័យរយៈពេល៤ឆ្នាំ។

Breaking News: រុស្ស៊ីសម្រេចដកទ័ពខ្លះចេញពីព្រំដែនអ៊ុយក្រែនហើយ

អន្តរជាតិ៖ រុស្សីនិយាយថា ខ្លួនកំពុងដកទ័ពរបស់ខ្លួនមួយចំនួនមកវិញពីព្រំដែនអ៊ុយក្រែន ខណៈពិភពលោកកំពុងមានការព្រួយបារម្ភកាន់ខ្លាំងថាសង្រ្គាមអាននឹងផ្ទុះឆាប់ៗនេះ។

មីយ៉ាន់ម៉ាដកខ្លួនពី AFF U23 នៅកម្ពុជា មុនការប្រកួតមួយម៉ោង ដោយសារមានកីឡាករឆ្លងកូវីដ

ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ (AFF) បានចុះផ្សាយថា U23 មីយ៉ាន់ម៉ា បានដកខ្លួនចេញពីព្រឹត្តិការណ៍ AFF U23 ហើយដោយសារករណីកូវីដ-១៩ ក្នុងចំណោមកីឡាករជាច្រើន ខណៈការប្រកួតជាមួយនឹងម៉ាឡេស៊ីគ្រោងប្រកួតនៅម៉ោង…

ក្រសួងការបរទេស៖ ការបង្កើតច្រកទ្វារអ៉ីនធើណិតជាតិមិនមែនជា «ការបំបិទសិទ្ធិ» ដូចការចោទប្រកាន់គ្មានមូលដ្ឋានរបស់សារព័ត៌មានបរទេស

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានលិខិតស្រាយបំភ្លឺថា ការបង្កើតច្រកទ្វារអ៉ីនធើណិតជាតិមិនមែនជា «ការបំបិទសិទ្ធិ» ដូចការចុះផ្សាយរបស់សារព័ត៌មានបរទេសនោះទេ។

អ្នកនាំពាក្យក្រសួងសុខាភិបាល ថាការឆ្លងវីរុសអូមីក្រុងមានចំនួនកើនឡើងគឺមកពីមានការជួបជុំគ្នា

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសុខាភិបាលលោកស្រី ឱ វណ្ណឌីន មើលឃើញថាការឆ្លងវីរុសបំប្លែងថ្មីប្រភេទអូមីក្រុងមានចំនួនកើនឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ គឺបណ្ដាលមកពីការជួបជុំគ្នាច្រើនក្នុងអំឡុងពេលមានការបើកប្រទេសឡើងវិញ…

លោកទេសរដ្ឋមន្រ្តី លី ធុជ ចាត់ទុកគ្រូបង្រៀនគឺជាឆ្អឹងខ្នងដ៏រឹងមាំនិងជាត្រីវិស័យដែលបានបង្ហាញផ្លូវទៅរកចំណេះដឹង

ស្វាយរៀង៖ អនុប្រធាន ទី ១ អាជ្ញាធរ មីន លោកទេសរដ្ឋមន្រ្តី លី ធុជ បានចាត់ទុកគ្រូបង្រៀន គឺជាឆ្អឹងខ្នងដ៏រឹងមាំ និងជាត្រីវិស័យដែលបានបង្ហាញផ្លូវយើងទៅកាន់ការចង់ដឹង ការចង់ឮ ផ្តល់ចំណេះដឹង និងមានប្រាជ្ញាវាងវៃ ព្រមទាំងជាផ្លូវបង្ហាញទិស…

រដ្ឋមន្ត្រីការបរទេសន័រវេសចង់ឱ្យកិច្ចប្រជុំត្រីភាគីអាស៊ាន-ន័រវេសកើតមានជាទៀងទាត់

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការបរទេសន័រវេស លោកស្រី Anniken Huitfeldt បានលើកឡើងថា ន័រវេសចាប់អារម្មណ៍ចង់ឱ្យមាននូវកិច្ចប្រជុំត្រីភាគីអាស៊ាន-ន័រវេស ជាទៀងទាត់ជាមួយនឹងសមាជិកប្រទេសអាស៊ាន។

មណ្ឌលព្យាបាលជំងឺកូវីដ-១៩ បើកការដ្ឋានការសាងសង់

ភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ រដ្ឋបាលរាជធានីភ្នំពេញ បានបើកដំណើរការសាងសង់មណ្ឌលព្យាបាលជំងឺកូវីដ-១៩ លើផ្ទៃដីជាង៧ហិកតា ដែលគ្រោងនឹងប្រើពេលក្នុងការសាងសង់ឲ្យរួចរាល់ក្នុងរយៈពេលមួយឆ្នាំ។

BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃអង្គារ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២២

ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ១៨៤ករណីថ្មី (ឆ្លងថ្មីសហគមន៍១៧៥នាក់ ជាប្រភេទអូមីក្រុង), ក្នុងនោះករណីនាំចូលថ្មី ៩ករណី ខណៈអ្នកជំងឺ ២៣៦នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន០នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល…

លោក សុខ ជំនោរ បើកហាងលក់ភេសជ្ជៈសុខភាពយីហោ «14 Feb»

ភ្នំពេញ៖ ហាង 14 Feb ហាងលក់ភេសជ្ជៈសុខភាព ដែលរួមកាហ្វេ តែ និងភេសជ្ជៈជំនួយសុខភាព ដែលមានតម្លៃប្រមាណ ៥០ម៉ឺនដុល្លាររបស់លោក សុខ ជំនោរ ត្រូវសម្ពោធដាក់ដំណើរការកាលពីម្សិលមិញ។

ជប៉ុន ប្រាប់លោក ហ៊ុន ម៉ាណែត ថានឹងសហការណ៍ជាមួយនឹងកម្ពុជាដើម្បីធ្វើការលើកិច្ចការមីយ៉ាន់ម៉ា

តូក្យូ៖ រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន លោក Hayashi Yoshimasa បានឱ្យដឹងថា ជប៉ុននឹងសហការណ៍ធ្វើការជាមួយនឹងកម្ពុជាដើម្បីដោះស្រាយបញ្ហាដែលបន្តមានកម្តៅនៅឯមីយ៉ាន់ម៉ា។

មនុស្សស្នាក់នៅ កម្ពុជាជិត ១៤,៣លាននាក់បានទទួលចាក់វ៉ាក់សាំងគិតត្រឹមថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២

ភ្នំពេញ៖ មនុស្សសរុបចំនួន ១៤,៣៧៩,៧៥៦នាក់ ដែលកំពុងស្នាក់នៅ ក្នុងប្រទេសកម្ពុជាបានទទួលការចាក់វ៉ាក់សាំងការពារវីរុសកូវីដ-១៩ ក្នុងនោះអ្នកបានចាក់វ៉ាក់សាំងលើកទី២ បានសរុបចំនួន ១៣,៨០១,២៧៦នាក់ អ្នកទទួលបានវ៉ាក់សាំងលើកទីបីចំនួន…

គិតត្រឹមម៉ោង១០:០០ព្រឹកចំនួនអ្នកឆ្លងវីរុសកូវីដ-១៩ លើពិភពលោកកើនរហូតដល់ចំនួន ៤១៣,៩០៨,៦៦៨នាក់

ពិភពលោក: គិតត្រឹមម៉ោង១០:០០ព្រឹកចំនួនអ្នកឆ្លងវីរុសកូវីដ-១៩ នៅលើពិភពលោកបានកើនឡើងរហូតដល់ចំនួន ៤១៣,៩០៨,៦៦៨នាក់ អ្នកស្លាប់កើនឡើងចំនួន ៥,៨៤៤,៥៦៤នាក់ ប៉ុន្តែអ្នកបានទទួលការព្យាបាលជាសះស្បើយមានចំនួន…

ការកសាងអាស៊ានឡើងវិញជាអ្វីដែលឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ពិភាក្សាជាមួយអគ្គលេខាធិការអាស៊ាន

ភ្នំពេញ៖ ការពន្លឿនការស្ដារឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន (ACRF) និងប្រតិបត្តិការក្របខណ្ឌរៀបចំច្រករបៀងធ្វើដំណើរក្នុងតំបន់អាស៊ាន (ATCAF) ដើម្បីឱ្យតំបន់អាចកសាងឡើងវិញកាន់តែល្អប្រសើរ និងកាន់តែបៃតងឡើង ជាអ្វីដែលរដ្ឋមន្ត្រីការបរទេសកម្ពុជា…

ការដាក់បញ្ជូលទីម័រឡេស្ដេជាសមាជិកអាស៊ានអាចនឹងចាប់ផ្ដើមពិភាក្សាបន្ទាប់ពីខែមីនា ឆ្នាំ២០២២

ភ្នំពេញ៖ អាស៊ានប្ដេជ្ញា បញ្ចប់ការពិនិត្យលើលក្ខខន្តដើម្បីបានចូលជាសមាជិកសម្រាប់ប្រទេសទីម័រឡេស្ដេនៅក្នុងត្រីមាសទីមួយនៃឆ្នាំនេះ ដែលបើកផ្លូវដល់ការពិភាក្សាលើពេលវេលាសម្រាប់ប្រទេសនេះចូលជាសមាជិកផ្លូវការ។

Watch The Daily Roundup on 14 February 2022

All your breaking news from Cambodia, in English, right here!

សម្ដេចតេជោលើកពេលជួបសិស្សនិទ្ទេសAទៅពេលក្រោយ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកពេលជំនួបរវាងសម្ដេចជាមួយនឹងសិស្សនិទ្ទេសA ឆ្នាំសិក្សា ២០២០-២០២១ ដែលនឹងគ្រោងធ្វើនៅថ្ងៃទី២៨ ខែកុម្ភៈ ខាងមុខទៅពេលក្រោយវិញដោយបារម្ភពីការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩…

ខេត្តកែបគ្រោងបញ្ចប់ការស្ថាបនាឆ្នេរថ្មីមុនបុណ្យចូលឆ្នាំខ្មែរ

កែប៖ គម្រោងអភិវឌ្ឍរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់នៅក្នុងខេត្តកែប គ្រោងនឹងបញ្ចប់ការស្ថាបនានៅពេលឆាប់ៗខាងមុខនេះ ដើម្បទទួលភ្ញៀវទេសចរដែលមកកម្សាននៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ខណៈការសាងសង់បានសម្រេចស្ទើរតែ១០០ភាគរយ។

ថៃផលិតគ្រឿងសក្ការៈពីសំណល់ប្លាស្ទិកដើម្បីជំរុញការប្រើប្រាស់របស់កែច្នៃឡើងវិញ

បាងកក៖ ដោយសង្ឃឹមថានឹងជំរុញប្រជាជនថៃកាន់តែច្រើនក្នុងការកែច្នៃកាកសំណល់ប្លាស្ទិក ក្រុមហ៊ុនក្នុងស្រុកចំនួនពីរបានសហការគ្នាបង្កើតគ្រឿងសក្ការៈតាមបែបពុទ្ធសាសនា ដោយប្រើសម្ភារៈកែច្នៃចំនួន ៩ប្រភេទ ចាប់ពីដបប្លាស្ទិក…

អាមេរិកថា រុស្ស៊ីអាចនឹងប្រើលេសដើម្បីវាយប្រហារអ៊ុយក្រែន

វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃអាទិត្យថា រុស្ស៊ីអាចឈ្លានពានអ៊ុយក្រែន "ថ្ងៃណាមួយឥឡូវនេះ" ហើយអាចបង្កើតលេសគួរឱ្យភ្ញាក់ផ្អើលសម្រាប់ការវាយប្រហារមួយ ខណៈដែលអធិការបតីអាល្លឺម៉ង់បានរៀបចំសម្រាប់កិច្ចពិភាក្សានៅសប្តាហ៍នេះជាមួយប្រធានាធិបតី…

ក្រុមបាល់ទាត់ U23 កម្ពុជានឹងប៉ះក្រុមមកពីព្រុយណេនាម៉ោង៧យប់នេះ

ភ្នំពេញ៖ ក្រុមម្ចាស់ផ្ទះអាយុក្រោម២៣ឆ្នាំកម្ពុជា ដែលម្ចាស់ផ្ទះនឹងត្រូវបើកយុទ្ធនាការស្វែងរកពិន្ទុ នៅក្នុងការប្រកួតដំបូងជាមួយក្រុមភ្ញៀវ ព្រុយណេ ក្នុងពូល A វេលាម៉ោង ៧:០០យប់ថ្ងៃ១៣កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក…

សាកសពអ្នកបើកយន្តហោះចម្បាំងជប៉ុន F-15 ដែលធ្លាក់នោះត្រូវបានរកឃើញហើយ

អន្តរជាតិ៖ កងកម្លាំងស្វ័យការពារដែនអាកាសជប៉ុន ASDF បានរកឃើញសាកសពអ្នកបើកយន្តហោះចម្បាំងពីរនាក់ ជាអ្នកបើកយន្តហោះចម្បាំងF-15ដែល បានធ្លាក់ចូលទៅក្នុងសមុទ្រជប៉ុនកាលពីចុងខែមុនហើយ។

វៀតណាមសម្រេចបើកជើងហោះហើរអន្តរជាតិឡើងវិញ

អន្តរជាតិ៖ ប្រទេសវៀតណាមនឹងបើកជើងហោះហើរអន្តរជាតិដែលមកប្រទេសនេះឡើងវិញហើយចាប់ពីថ្ងៃទី១៥ ខែកុម្ភៈ ក្រោយពីបានបិទដោយសារតែជំងឺរាតត្បាតកូវីដ-១៩។

ក្រសួងសុខាភិបាលពន្យល់ពីវិធីប្រើប្រាស់ឱសថព្យាបាលកូវីដ-១៩ ប្រភេពម៉ូលណាទ្រីស

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានសេចក្ដីណែនាំពីការប្រើប្រាស់ថ្នាំ ម៉ូលណាទ្រីស(ម៉ូលទូពីរ៉ាវា កាប់ស៊ុល ២០០ មីលីក្រាម ) សម្រាប់ការព្យាបាលជំងឺឆ្លងដែលបង្កឡើងដោយវីរុសកូរ៉ូណា កូវីដ-១៩ ចាប់ពីកម្រិតស្រាល ទៅមធ្យម ចំពោះមនុស្សពេញវ័យអាយុចាប់ពី១៨ឆ្នាំឡើងទៅ។

ប្រធានាធីបតីអាមេរិកខលនិយាយជាមួយលោក ពូទីន ជាងមួយម៉ោងជំរុញឱ្យបន្ថូរបន្ថយកម្ដៅនៅអ៊ុយក្រែន

អន្តរជាតិ៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន និងប្រធានាធីបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន បាននិយាយគ្នាតាមទូរស័ព្ទរយៈពេលមួយម៉ោងនៅថ្ងៃសៅរ៍ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តរបស់ខ្លួនបានព្រមានថា កងកម្លាំងរុស្ស៊ីអាចឈ្លានពានអ៊ុយក្រែននៅពេលណាក៏បាន។

ថ្ងៃនេះ២ឆ្នាំមុនកម្តុជាបង្ហាញពីក្តីស្រលាញ់ទៅកាន់ពិភពលោក

ភ្នំពេញ៖ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ មកដល់ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ មានរយៈពេល ២ឆ្នាំគត់ដែល នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបង្ហាញក្ដីស្រលាញ់ដែលធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលដោយ បានអនុញ្ញាតឱ្យនាវាទេសចរណ៍អាមេរិក…

ខេត្តបន្ទាយមានជ័យបញ្ចប់យុទ្ធនាការដាំកូនឈើឡើងវិញលើដីបឹងទន្លេសាប

បន្ទាយមានជ័យ៖ អាជ្ញាធរខេត្តបន្ទាយមានជ័យ បានបិទបញ្ចប់យុទ្ធនាការដាំកូនឈើឡើងវិញលើដីតំបន់៣ បឹងទន្លេសាប ក្រោយពីរាជរដ្ឋាភិបាលចេញសេចក្តីសម្រេចដកហូតដីបឹងទន្លេសាប ពីការទន្ទ្រានដីរដ្ឋធ្វើជាកម្មសិទ្ធឯកជន ដែលមាន…

ក្រសួងការងារកំពុងជម្រុញការសិក្សាលើជំនាញបច្ចេកទេស

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះកិច្ចព្រមព្រៀងជាមួយនឹងក្រុមអ្នកជំនាញនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) នៅក្នុងគម្រោងធំៗចំនួន២ រួមមានការអភិវឌ្ឍន៍…

មីយ៉ាន់ម៉ាមិនទាន់បញ្ជាក់ពីការចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននៅឡើយទេ

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេស លោក ជុំ សុន្ទរី ប្រាប់ EAC News ថារដ្ឋមន្ត្រីការបរទេសអាស៊ានដែលនឹងត្រូវមកចូលរួមកិច្ចប្រជុំនៅកម្ពុជាបានបញ្ជាក់ពីវត្តមានក្នុងការចូលរួមហើយ លើកលែងតែមីយ៉ាន់ម៉ាដែលមិនទាន់បញ្ជាក់ពីការចូលរួមនៅឡើយទេ…

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុន្នីរ័ត្ន ថាថវិកា ១០០លានដុល្លារដើម្បីជួយវិស័យកសិកម្មនិងអាចស្ដារសេដ្ឋកិច្ចតាមទម្រង់ប្រក្រតីភាពថ្មីបានឆាប់រហ័សនិងមានភាពធន់

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានឱ្យដឹងថា រដ្ឋាភិបាលបានបញ្ចេញលុយ ១០០លានដុល្លារបន្ថែមទៀតដើម្បីជួយវិស័យកសិកម្ម និង SMEs ដែលជាវិស័យអាទិភាពក្នុងការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ-១៩។

BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃចន្ទ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២២

ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៥១២ករណីថ្មី (ឆ្លងថ្មីសហគមន៍៤៩៦នាក់ ជាប្រភេទអូមីក្រុង), ក្នុងនោះករណីនាំចូលថ្មី ១៦ករណី ខណៈអ្នកជំងឺ ១៥៦នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន០នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល…

សរុបព្រឹត្តិការណ៍សម្ដេចតេជោអញ្ចើញធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងត្បូងដើម្បីចូលរួមជាសហប្រធាននៃកិច្ចប្រជុំកំពូលសន្ដិភាពពិភពលោក

សរុបព្រឹត្តិការណ៍សម្ដេចតេជោអញ្ចើញធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងត្បូងដើម្បីចូលរួមជាសហប្រធាននៃកិច្ចប្រជុំកំពូលសន្ដិភាពពិភពលោក

លោក កៅ គឹមហួន ថាកម្ពុជាចំណេញច្រើនពីដំណើរទស្សនកិច្ចរបស់សម្ដេចតេជោទៅប្រទេសកូរ៉េ

ភ្នំពេញ៖ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក កៅ គឹមហួន បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានបន្ទាប់ពីដំណើរវិលត្រលប់របស់សម្ដេចតេជោ ពីប្រទេសកូរ៉េមកកម្ពុជាវិញថា សម្ដេចបាននាំផលចំណេញច្រើនដល់កម្ពុជាតាមរយៈការធ្វើដំណើរទៅចូលរួមកិច្ចប្រជុំកំពូលសន្ដិភាព…

Watch live: សម្ដេចតេជោ ត្រលប់មកដល់កម្ពុជាវិញបន្ទាប់ពីចូលរួមធ្វើជាសហប្រធានកិច្ចប្រជុំកំពូលសន្ដិភាពពិភពលោក២០២២

Watch live: សម្ដេចតេជោ ត្រលប់មកដល់កម្ពុជាវិញបន្ទាប់ពីចូលរួមធ្វើជាសហប្រធានកិច្ចប្រជុំកំពូលសន្ដិភាពពិភពលោក២០២២

BREAKING NEWS: សម្ដេចតេជោ បានមកដល់កម្ពុជាវិញបន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលសន្ដិភាពពិភពលោកឆ្នាំ២០២២នៅប្រទេសកូរ៉េ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានធ្វើដំណើរមកដល់រាជធានីភ្នំពេញវិញហើយនៅល្ងាចថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ បន្ទាប់ពីចូលរួមកិច្ចធ្វើជាសហប្រធាននៃប្រជុំកំពូលសន្ដិភាពពិភពលោក និងទទួលមេដាយសន្ដិភាពស៊ុនហាក់ឆ្នាំ២០២២…

វីដេអូ: អ្នកនយោបាយតុកាហ្វេ ក្រោមចំណងជើងថា «លោក ហ៊ុន សែន ក្លាយជានិមិត្តរូបសន្តិភាពសម្រាប់ពិភពលោក»

វីដេអូ: អ្នកនយោបាយតុកាហ្វេ ក្រោមចំណងជើងថា «លោក ហ៊ុន សែន ក្លាយជានិមិត្តរូបសន្តិភាពសម្រាប់ពិភពលោក»

រដ្ឋបាលរាជធានីភ្នំពេញផ្ដល់ភារកិច្ចដល់ខណ្ឌទាំង១៤ចាត់ការលើភាពមិនប្រក្រតីនៅថ្ងៃទី១៤ កុម្ភៈ

ភ្នំពេញ៖ រដ្ឋបាលរាជាធានីភ្នំពេញ បានសម្រេចផ្ដល់ភារកិច្ចដល់ខណ្ឌទាំង១៤ សហការជាមួយមន្ទីរអប់រំ មន្ទីរវប្បធម៌ មន្ទីរកិច្ចការនារី និងមន្ទីរសុខាភិបាល ចុះចាត់វិធានការត្រួតពិនិត្យ តាមដាន ឃ្លាំងមើល និងចាត់វិធានការ…