ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ព័ត៌មានថ្មី

ក្រសួងសាធារណណែនាំដល់ក្រុមហ៊ុនពន្លឿនការសាងសង់ផ្លូវនៅក្នុងរដូវប្រាំង

ភ្នំពេញ៖ ក្រសួងសាធារណការនិងដឹកជញ្ជូនណែនាំដល់ក្រុមហ៊ុនសាងសង់ឱ្យពន្លឿនការសាងសង់ផ្លូវនៅក្នុងរដូវប្រាំង ជាពិសេសផ្លូវជាតិលេខ៤៨ នៅតាមតំបន់ជាប់មាត់សមុទ្រដែលមានភ្លៀងធ្លាក់ញឹកញាប់។

ស៊ុយអែតបង្វឹកសត្វក្អែកឱ្យសម្អាតកន្ទុយបារី

អន្តរជាតិ៖ កន្ទុយបារីគឺជារបស់ដែលបំពុលលេខ១ ហើយបច្ចុប្បន្នមានចំនួនប្រមាណ ៤,៥ពាន់ពាន់លានបារីបោះចោលនៅលើពិភពលោកសព្វថ្ងៃនេះ។ នៅប្រទេសស៊ុយអែត ក្រុមហ៊ុនមួយឈ្មោះថា Corvid Cleaning កំពុងប្រើសត្វក្អែកដើម្បីរើសកាកសំណល់កន្ទុយបារីដែលគេបោះចោលនេះ។

ក្រុមកម្មករជីកដីឃើញគ្រាប់ផ្លោងធុនធំ១គ្រាប់នៅបាត់ដំបង

ខេត្តបាត់ដំបង៖ គ្រាប់ផ្លោង ទំហំ ១០៥ mm ០១គ្រាប់ត្រូវបានក្រុមកម្មករប្រទះឃើញខណៈដែលពួកគេកំពុងជីកដីដើម្បីបង្កប់ខ្សែកាប នៅវេលាម៉ោង ១១ព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចក្រុមទី០៥ ភូមិរំចេក៤ សង្កាត់រតនៈ…

ក្រសួងធនធានទឹកអំពាវនាវឱ្យពលរដ្ឋសន្សំសំចៃទឹកក្រោយបង្ហាញការបារម្ភលើបរិមាណទឹកភ្លៀងមិនគ្រប់គ្រាន់

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវដល់ពលរដ្ឋឱ្យសន្សំសំចៃទឹក ជាពិសេសបណ្តាតំបន់ជនបទដាច់ស្រយាល ដោយសារតែការព្យាករក្នុងឆ្នាំ២០២២ បង្ហាញថាបរិមាណទឹកភ្លៀងដែលធ្លាក់មកមិនទាន់សមល្មមក្នុងការប្រើប្រាស់តាមតម្រូវការ។

ខ្យល់កន្ត្រាក់បំផ្លាញផ្ទះប្រជាពលរដ្ឋចំនួន២៣ខ្នងនៅស្រុកម៉ាឡៃ

បន្ទាយមានជ័យ៖ ផ្ទះពលរដ្ឋចំនួន២៣ខ្នង ក្នុងស្រុកម៉ាឡៃ រងការខូចខាត ដោយសារខ្យល់កន្ត្រាក់ ភ្លៀងកក់ខែកាលពីវេលាម៉ោង០៦យប់ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២២។

អាស៊ានលើកទឹកចិត្តមីយ៉ាន់ម៉ាឱ្យមានអ្នកតំណាងកម្រិតមិននយោបាយជាជាងទុកកៅអីឱ្យនៅទំនេរ

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាលោក ជុំ សុន្ទរី បានឱ្យ EAC News ដឹងថា រដ្ឋសមាជិកអាស៊ានមិនបានឯកភាពក្នុងការអញ្ជើញរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ាឱ្យចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានដែលកម្ពុជារៀបចំនាពេលខាងមុខនេះទេ…

សម្តេចតេជោផ្ញើរសារជូនពរសម្តេច សាយ ឈុំ ក្នុងឱកាសចម្រើនជន្មាយុគម្រប់៧៧ឆ្នាំ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ជូនពរចំពោះប្រធានព្រឹទ្ធសភាសម្ដេចវិបុលសេនា សាយ ឈុំ សមប្រកបដោយបញ្ញាស្មារតី សុខភាពល្អ ជន្មាយុយឺនយូរ ដើម្បីដឹកនាំព្រឹទ្ធសភាឱ្យទទួលបាននូវស្នាដៃថ្មីៗធំធេងថែមទៀត…

កីឡាករ Greenwood ត្រូវបានដោះលែងឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន

អន្តរជាតិ៖ កីឡាករ Mason Greenwood របស់ក្លឹប Manchester United ត្រូវបានដោះលែងឲ្យនៅក្រៅឃុំ ដោយរង់ចាំការស៊ើបអង្កេតបន្ថែម បន្ទាប់ពីកីឡាករវ័យ ២០ឆ្នាំរូបនេះ ត្រូវបានចាប់ខ្លួនពីបទសង្ស័យរំលោភ និងធ្វើបាបលើនារីម្នាក់ដែលជាសង្សា។

UN ប្រកាសថាយោធាមីយ៉ាន់ម៉ាកំពុងប្រព្រឹត្ត «ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ»

អន្តរជាតិ៖ អ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិទទួលបន្ទុកមីយ៉ាន់ម៉ាបាននិយាយកាលពីថ្ងៃអង្គារ ទី១ ខែកុម្ភៈ ថារបបយោធាដែលកំពុងកាន់អំណាចនៅមីយ៉ាន់ម៉ាបានសម្លាប់ និងធ្វើទារុណកម្មជនស៊ីវិលដែលចាត់ទុកថាជា «ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ»។

ក្រុមហ៊ុន SpaceX បាញ់បង្ហោះផ្កាយរណបចារកម្មអាមេរិកដោយជោគជ័យ

វ៉ាស៊ីនតោន៖ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក បាននិយាយនៅថ្ងៃពុធ ទី០៣ ខែកុម្ភៈ ថា ផ្កាយរណបចារកម្មថ្មីបំផុតរបស់ខ្លួន បានបាញ់បង្ហោះដោយជោគជ័យ ទៅលើអាកសមានឈ្មោះថាSpaceX Falcon 9។

តារាសម្ដែងលោក ឈិន ឡុង ជាអ្នកកាន់ភ្លើងគប់អូឡាំពិកនៅលើមហាកំផែងចិន

ប៉េកាំង៖ នៅក្នុងកម្មវិធីបើកការប្រកួតកីឡាអូឡាំពិកនៅប្រទេសចិនដែលនឹងចាប់ផ្តើមនៅថ្ងៃទី៤ ខែកុម្ភៈខាងមុខនេះនឹងមានវត្តមានតារាសម្តែងលោក ឈិន ឡុង (Jackie Chan) ដែលនឹងកាន់ភ្លើងគប់អូឡាំពិកនៅលើមហាកំផែងចិន។

កម្ពុជាគាំទ្រប្រើប្រាស់យានយន្តដើរដោយថាមពលអគ្គីសនីទៅលើសេវាដឹកជញ្ជូនម្ហូបអាហារ

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូនបានគាំទ្រឱ្យសេវាដឹកជញ្ជូនម្ហូបអាហារគួរប្រើប្រាស់យានយន្តដើរដោយថាមពលអគ្គីសនីជំនួសវិញ ដើម្បីគិតគូរដល់ផលប៉ះពាល់លើបរិស្ថាន។

កម្ពុជា-ថៃ ចុះហត្ថលេខាបើកផ្លូវដល់ការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យកងទ័ពជើងគោក

ភ្នំពេញ៖ បញ្ជាការកងទ័ពជើងគោកកម្ពុជាលោកឧត្តមសេនីយឯក ហ៊ុន ម៉ាណែត និងមេបញ្ជាការទ័ពជើងគោកថៃលោក ណារ៉ុងផាន់ ជិតកែវធែ (Narongpan Jitkaewtae) បានសម្រេចចុះហត្ថលេខាលើ «លក្ខខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការ (Tems of…

លោក កុយ គួង ថាបុគ្គល សោ ចាន់ដេត ចេះលាបព័ណ៌ដោយគ្មានភាពអៀនខ្មាស់

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងការបរទេសលោក កុយ គួង ថាលោកមិនដែលជាប្រធានចលនាយុវជនជាតិខ្មែរនៃគណបក្ស សម រង្ស៊ី ម្ដងណានោះទេ ដោយស្នើដល់លោក សោ ចាន់ដេត ឱ្យបញ្ឈប់នូវគំនិតពុតត្បុតអាក្រក់ ឥតអៀនខ្មាស់បែបនេះ។

BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃព្រហស្បតិ៍ ទី៣ ខែកុម្ភៈ ឆ្នាំ២០២២

ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៤៦ករណីថ្មី (ឆ្លងថ្មីសហគមន៍៤១នាក់ ជាប្រភេទអូមីក្រុង), ក្នុងនោះករណីនាំចូលថ្មី ៥ករណី ខណៈអ្នកជំងឺ ៩២នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន០នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល…

អាជ្ញាធរស្នើដល់ពលរដ្ឋរាយការណ៍ករណីសង្ស័យអ្នកជំងឺកូវីដ-១៩ដែលកំពុងលួចសម្រាកព្យាបាលដោយខ្លួនឯង

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានស្នើដល់ពលរដ្ឋដែលធ្វើតេស្តដោយខ្លួនឯងឃើញផ្ទុកជំងឺកូវីដ-១៩ឱ្យរាយការណ៍ទៅអាជ្ញាធរដើម្បីឱ្យក្រុមគ្រូពេទ្យចុះយកសំណាក វាយតម្លៃស្ថានភាពអ្នកជំងឺ និងទីតាំងផ្ទះមុននឹងអនុញ្ញាតឱ្យអាចព្យាបាលនៅផ្ទះបានឬត្រូវទៅមន្ទីរពេទ្យ។

ព្រះមហាក្សត្រយាងចេញទៅទីក្រុងប៉េកាំងដើម្បីចូលរួមបើកព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិករដូវរងា

ភ្នំពេញ៖ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានយាងចាកចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីចូលរួមបើកព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិករដូវរងា…

លោក ហ៊ុន ម៉ាណែត ប្រាប់ឱ្យកងទ័ពត្រៀមការពារក្នុងពេលប្រជុំអាស៊ាននិងបោះឆ្នោតឆ្នាំនេះ

ភ្នំពេញ៖ អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានកោតសរសើរចំពោះការលះបង់របស់ទាហានជើងគោកទូទាំងប្រទេសដែលបានខិតខំប្រឹងប្រែងរួមគ្នាបំពេញតួនាទី និងភារកិច្ចដែលដាក់ជូន ជាពិសេសគឺការចូលរួមយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩កន្លងមកនេះ។

ក្រសួងអប់រំលើកទឹកចិត្តឱ្យសិស្សធ្លាក់បាក់ឌុបខំរៀនសូត្រ បន្ទាប់ពីប្រកាសរក្សាលទ្ធផលប្រឡងនៅដដែល

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសឈប់ទទួលពាក្យតវ៉ារបស់បេក្ខជន និងបញ្ចប់ដំណើរការពិនិត្យ និងដោះស្រាយការតវ៉ា ដោយរក្សាលទ្ធផលប្រឡងនៅដដែល។

លោក ស្រី ចំរើន បដិសេធការបង្ហោះរបស់ផេកហ្វេសបុកមួយដែលប្រើប្រាស់ឈ្មោះលោក

ភ្នំពេញ៖ អតីតមេដឹកនាំនិស្សិតប្រឆាំងលោក កឹម សុខា គឺលោក ស្រី ចំរើន បានច្រានចោលនូវរាល់ការបង្ហោះរបស់ផេកមួយដែលដាក់ឈ្មោះ និងរូបភាពលោក ដោយថាផេកនេះត្រូវបានជនអនាមិកលួចយកតាំងពីឆ្នាំ២០១៧ និងបានបញ្ចេញសកម្មភាពឡើងវិញនាពេលថ្មីៗនេះ។…

Watch The Daily Roundup on 2 February 2022

All your breaking news from Cambodia, in English, right here!

អាស៊ានប្រាប់មីយ៉ាន់ម៉ាឱ្យត្រៀមទទួលប្រេសិតពិសេសដែលនឹងធ្វើនៅពេលឆាប់ខាងមុខ

ភ្នំពេញ៖ ប្រធានអាស៊ានឆ្នាំ២០២២ បានចេញសេចក្ដីថ្លែងការណ៍មួយនៅថ្ងៃនេះបញ្ជាក់ពីការគាំទ្ររបស់ប្រទេសជាសមាជិកអាស៊ានចំពោះលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជាប្រេសិតពិសេសប្រធានអាស៊ានអំពីប្រទេសមីយ៉ាន់ម៉ា និងប្រាប់ឱ្យមីយ៉ាន់ម៉ាឱ្យរៀបចំឱ្យមានដំណើរទស្សនកិច្ចប្រេសិតពិសេសឱ្យបានឆាប់ដើម្បីឱ្យកុងសង់ស៊ីសទាំង៥ចំណុចរបស់អាស៊ានអាចអនុវត្តបានឆាប់។

កម្ពុជាបញ្ជូនកងទ័ពមួកខៀវចំនួន១៨៤នាក់ទៅប្រទេសលីបង់

ភ្នំពេញ៖ កម្ពុជាបញ្ជូនកងកម្លាំងវិស្វកម្មពហុជំនាញ អមដោយកងបោសសំអាតមីននៃទ័ពមួកខៀវ ចំនួន១៨៤នាក់ ក្នុងនោះមានកម្លាំងនារី១៤នាក់ទៅសាធារណរដ្ឋលីបង់ ដើម្បីប្ដូរវេនកម្លាំងចាស់ និងធ្វើការបោសសម្អាតមីន។

BREAKING NEWS: ទូតខ្មែរនៅUNផ្ដាំឱ្យអ្នករាយការណ៍ពិសេស៣រូបឈប់ជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងនៃរដ្ឋអធិបតេយ្យ

ភ្នំពេញ៖ ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា នៅទីក្រុងហ្សឺណែវ បានបដិសេធចំពោះសេចក្តីថ្លែងការណ៍ របស់អ្នករាយការណ៍ពិសេសបីរូបពាក់ព័ន្ធនឹង “ច្រកទ្វារអ៊ីនធឺណិតជាតិ” និងថាការបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិ…

ក្រសួងវប្បធម៌ថាគ្មានការអនុញ្ញាតឱ្យវៀតណាមចម្លងប្រាសាទខ្មែរនោះទេនិងកំពុងចាត់វិធានការលើរឿងនេះ

ភ្នំពេញ៖ ក្រសួងវប្បធម៌បានច្រានចោលការលើកឡើងដែលថាក្រសួងបានអនុញ្ញាតដល់វៀតណាមឱ្យចម្លងប្រាសាទអង្គរវត្តដាក់ក្នុងទឹកដីរបស់គេ និងថាពេលនេះក្រសួងកំពុងមានចំណាត់ការផងដែរ។

អាជ្ញាធរត្រៀមរៀបចំជួសជុលប្រាសាទព្រហ្មកិលឡើងវិញ

សៀមរាប៖ អាជ្ញាធរជាតិអប្សរា គ្រោងនឹងបញ្ចប់ការធ្វើកំណាយស្រាវជ្រាវគ្រឹះរចនាសម្ព័ន្ធរបស់ប្រាសាទព្រហ្មកិលនៅក្នុងដើមខែកុម្ភៈនេះ មុននឹងត្រៀមរៀបចំជួសជុលឡើងវិញ។

ប្រជាពលរដ្ឋមួយចំនួនប៉ះពាល់ជីវភាពបន្ទាប់ពីតម្លៃសាំងបន្តឡើងថ្លៃក្នុងឆ្នាំ២០២២

ភ្នំពេញ៖ បន្ទាប់ពីក្រសួងពាណិជ្ជកម្មបានប្រកាសពីការឡើងថ្លៃប្រេងឥន្ធនៈនៅក្នុងខែកុម្ភៈឆ្នាំ២០២២នេះ មានប្រជាពលរដ្ឋមួយចំនួនបានលើកឡើងពីការប៉ះពាល់ដល់ជីវភាពរបស់ពួកគាត់ ខណៈសាំងធម្មតាមានតម្លៃ ៤ ៥០០រៀល ក្នុងមួយលីត្រ…

យោធាមីយ៉ាន់ម៉ាបន្តដាក់ប្រទេសក្នុងគ្រាអាសន្ន៦ខែទៀត

អន្តរជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ាបានរាយការណ៍នៅថ្ងៃចន្ទ ទី៣១ ខែមករា មួយថ្ងៃមុនថ្ងៃគម្រប់ខួបមួយឆ្នាំនៃរដ្ឋប្រហារយោធារបស់ប្រទេសមីយ៉ាន់ម៉ា មេដឹកនាំយោធាលោក មីន អោងលាំង បានបន្តដាក់រដ្ឋក្នុងភាពអាសន្នរយៈពេល៦ខែទៀត…

មនុស្ស៤០នាក់ស្លាប់និងរបួសក្នុងការវាយប្រហារដោយគ្រាប់បែកចំខួបមួយឆ្នាំនៃរដ្ឋប្រហារយោធាមីយ៉ាន់ម៉ា

អន្តរជាតិ៖ មនុស្សពីរនាក់ស្លាប់ និង៣៨នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហារដោយគ្រាប់បែកដៃលើការប្រមូលផ្តុំគាំទ្រយោធានៅភាគខាងកើតប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃអង្គារ ខណៈដែលការតវ៉ាប្រឆាំងរដ្ឋប្រហារត្រូវបានធ្វើឡើងនៅទូទាំងប្រទេសក្នុងខួបមួយឆ្នាំនៃការដណ្តើមអំណាចរបស់យោធា។

រដ្ឋមន្ត្រីព័ត៌មាន ថាពានរង្វាន់សន្ដិភាពស៊ុនហាក់សម្រាប់សម្ដេចតេជោជាការទទួលស្គាល់លើការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេច

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មានលោ ខៀវ កាញារីទ្ធ បានសម្ដែងនូវការសាទរចំពោះសម្ដេចតេជោដែលត្រូវបានមូលនិធីសន្ដិភាពស៊ុនហាក់ ជ្រើសរើសជាជ័យលាភីពានរង្វាន់សន្ដិភាពស៊ុនហាក់ ដែលនឹងត្រូវផ្ដល់ជូននៅថ្ងៃទី១២ ខែកុម្ភៈ…

រុស្ស៊ីផ្ដល់អាហារូបករណ៍សិក្សាបច្ចេកវិទ្យានុយក្លេអ៊ែរចំនួន៦កន្លែងដល់និស្សិតកម្ពុជា

ភ្នំពេញ៖ រដ្ឋសហព័ន្ធរុស្ស៊ីបានសម្រេចផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ជំនាញវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានុយក្លេអ៊ែរដល់និស្សិតខ្មែរចំនួន៦រូបដែលចាប់ផ្ដើមជ្រើសរើសពីថ្ងៃនេះដល់ថ្ងៃទី៤…

BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃពុធ ទី២ ខែកុម្ភៈ ឆ្នាំ២០២២

ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៤៨ករណីថ្មី (ឆ្លងថ្មីសហគមន៍៤០នាក់ ជាប្រភេទអូមីក្រុង), ក្នុងនោះករណីនាំចូលថ្មី ៨ករណី ខណៈអ្នកជំងឺ ៩៥នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន០នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល…

សមត្ថកិច្ចឃាត់ខ្លួនជនជាតិវៀតណាម ៦នាក់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មចាប់ជំរិតមនុស្ស

ព្រះសីហនុ៖ សមត្ថកិច្ចខេត្តព្រះសីហនុបានឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាមចំនួន ៦នាក់ ក្នុងនោះស្រី ១នាក់ ពាក់ព័ន្ធនឹងករណីចាប់ឃុំឃាំង ធ្វើទារុណកម្ម បង្ខាំងមនុស្សជំរិតទារប្រាក់ និងកាន់កាប់អាវុធខុសច្បាប់។

កម្ពុជាបើកព្រឹត្តិការណ៍បាល់ទាត់តំបន់ជាលើកដំបូងបន្ទាប់ពីបើកប្រទេសឡើងវិញ

ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជានឹងចាប់ផ្ដើមដាក់លក់សំបុត្រក្នុងក្នុងពានរង្វាន់ AFF U23 Championship 2022 នៅថ្ងៃទី១០ ខែកុម្ភៈ ខាងមុខដែលជាសញ្ញានៃការទទួលមនុស្សចូលទស្សនាព្រឹត្តិការបាល់ទាត់តំបន់ឡើងវិញបន្ទាប់ពីផ្អាកអស់ជាង១ឆ្នាំរួចមក។

ព្រះមហាក្សត្រនឹងយាងទៅចូលរួមបើកព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅប្រទេសចិន

ភ្នំពេញ៖ ព្រះមហាក្សត្រកម្ពុជា ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងយាងទៅទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិននាថ្ងៃទី៣ ខែកុម្ភៈ ដើម្បីចូលរួមពិធីបើកសម្ពោធព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា។

Watch The Daily Roundup on 01 February 2022

All your breaking news from Cambodia, in English, right here!

អង្គការលើកលែងទោសអន្តរជាតិចោទប្រកាន់អ៉ីស្រាអែលថាប្រកាន់ពូជសាសន៍

អន្តរជាតិ៖ អង្គការលើកលែងទោសអន្តរជាតិ បានក្លាយជាអង្គការសិទ្ធិមនុស្សចុងក្រោយបង្អស់ ដែលចោទប្រកាន់អ៉ីស្រាអែលថា ប្រកាន់ពូជសាសន៍សម្រាប់ការព្យាបាលជនជាតិប៉ាឡេស្ទីន ដែលជំរុញឱ្យមានការឆ្លើយតបយ៉ាងខឹងសម្បារពីអ៉ីស្រាអែល។

ជប៉ុនកំពុងស្វែងរកយន្តហោះចម្បាំងមួយដែលបាត់ពីរ៉ាដាក្រោយហោះចេញពីមូលដ្ឋានទ័ព ៥គីឡូម៉ែត្រ

តូក្យូ៖ យន្តហោះចម្បាំងប្រភេទ F-15 របស់ទ័ពអាកាស ជួរមុខជប៉ុនបានបាត់ជាមួយនាវិក ២នាក់ក្រោយហោះចេញពីមូលដ្ឋានទ័ពអាកាស Komatsu។

កីឡា «វាយខ្នើយ» ត្រូវបានចាត់ទុកជាប្រភេទកីឡាអាជីព

អន្តរជាតិ៖ កាលនៅពីក្មេងមនុស្សភាគច្រើនសុទ្ធតែធ្លាប់យកខ្នើយវាយគ្នាលេង ប៉ុន្តែពេលនេះអ្នកដែលមានសមត្ថភាពអាចនឹងក្លាយទៅជាកីឡាករអាជីពក៏ថាបាន។ សព្វថ្ងៃនេះអ្វីក៏ដោយអាចក្លាយទៅជាកីឡាអាជីពបានដូចគ្នា។

មួយឆ្នាំគត់បន្ទាប់ពីរដ្ឋប្រហារ មីយ៉ាន់ម៉ាសល់តែវិបត្តិដែលពិបាករកច្រកចេញ

អន្តរជាតិ៖ ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ នេះគឺជាខួបមួយឆ្នាំនៃរដ្ឋប្រហារយោធានៅមីយ៉ាន់ម៉ា ដែលបានឃុំខ្លួនលោកស្រី អ៊ុងសាន ស៊ូជី និងសមាជិកដទៃទៀតនៃសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ ដែលបានជាប់ឆ្នោតនៅក្នុងការបោះឆ្នោតកាលពីខែវិច្ឆិកា…

ជប៉ុនអនុម័តសេចក្តីសម្រេចស្តីពី «សិទ្ធិមនុស្ស» នៅប្រទេសចិន

អន្តរជាតិ៖ សភាជប៉ុននៅថ្ងៃអង្គារ ទី១ ខែកុម្ភៈ បានអនុម័តដំណោះស្រាយមួយស្តីពី «ស្ថានភាពសិទ្ធិមនុស្ស» នៅក្នុងប្រទេសចិន ហើយបានអំពាវនាវឱ្យនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida ចាត់វិធានការដើម្បីបន្ធូរបន្ថយស្ថានការណ៍…

សាំងបន្តឡើងថ្លៃដល់សប្ដាហ៍ទី៤

ភ្នំពេញ៖​ ប្រេងឥន្ធនៈបានបន្តឡើងថ្លៃបន្តទៀតនៅថ្ងៃទី១ រហូតដល់ថ្ងៃទី១៥ ខែកុម្ភៈ ដោយប្រេងសាំងធម្មតាមានតម្លៃ ៤ ៥០០រៀល និងប្រេងម៉ាស៊ូតមានតម្លៃ ៤ ២៥០រៀល។ នេះជាការបន្ដឡើងថ្លៃលើកទី៣ហើយក្នុងរយៈពេល៤សប្ដាហ៍ចុងក្រោយចាប់ពីថ្ងៃទី១…

អ្នកនាំពាក្យក្រសួងសុខាភិបាលអំពាវនាវដល់ពលរដ្ឋឱ្យមកចាក់ដូសទី៣ឱ្យបានគ្រប់គ្នា

ភ្នំពេញ៖ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលលោកស្រី ឱ វណ្ណឌីន បានបន្តអំពាវនាវដល់ពលរដ្ឋឱ្យទៅចាក់វ៉ាក់សាំងកូវីដ-១៩នៅពេលដែលត្រូវដល់ពេលទៅចាក់ឱ្យបានគ្រប់គ្នា ជាពិសេសគឺដូសជំរុញដោយថាដើម្បីកាត់បន្ថយគ្រោះថ្នាក់នៃជំងឺកូវីដ-១៩…

ពលរដ្ឋបង្ហាញការយល់ស្របចំពោះការផ្ដល់ពានរង្វាន់សន្ដិភាពជូនដល់សម្ដេចតេជោ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ត្រូវបានជ្រើសរើសជាជ័យលាភីសម្រាប់ទទួលពានរង្វាន់សន្តិភាពស៊ុនហាក់ឆ្នាំ២០២២ នៅប្រទេសកូរ៉េខាងត្បូង។ ក្រុមការងារ EAC News បានចុះសម្ភាសន៍ផ្ទាល់ជាមួយពលរដ្ឋ…

ក្រសួងបរិស្ថានបារម្ភពីការធ្លាក់ចុះគុណភាពខ្យល់

ភ្នំពេញ៖ ក្រសួងបរិស្ថានបានបង្ហាញការបារម្ភចំពោះការធ្លាក់ចុះគុណភាពខ្យល់នៅតាមបណ្ដារាជធានី ខេត្ត ទូទាំងប្រទេស ដែលមានការកើនឡើងកំហាប់ភាគល្អិតច្រើនលើសស្ដង់ដា ដែលជាហានិភ័យដល់សុខភាពប្រជាពលរដ្ឋ។

ប្រធានរដ្ឋសភាកម្ពុជា៖ ពានរង្វាន់សន្ដិភាពស៊ុនហាក់គឺស័ក្តិសមបំផុតចំពោះសម្ដេចតេជោ

ភ្នំពេញ៖ ប្រធានរដ្ឋសភាកម្ពុជា សម្ដេចពញាចក្រី ហេង សំរិន បានសម្ដែងនូវក្ដីរីករាយដែលនាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុនសែន ត្រូវបានជ្រើសរើសជាជ័យលាភីពានរង្វាន់សន្ដិភាពស៊ុនហាក់ឆ្នាំ២០២២ ដោយថាជាមោទនភាពសម្រាប់កម្ពុជាទាំងមូលហើយស័ក្កិសមបំផុតចំពោះសម្ដេចតេជោ។

ឃាត់ខ្លួនជនសង្ស័យជនជាតិចិន១១នាក់ពាក់ព័ន្ធករណីឃាតកម្មសម្លាប់មនុស្ស២នាក់

ព្រះសីហនុ៖ នគរបាលខេត្តព្រះសីហនុបានសម្រេចឃាត់ខ្លួនជនសង្ស័យជាបុរសជនជាតិចិនចំនួន១១នាក់ ពាក់ព័ន្ធនឹងករណីឃាតកម្មគិតទុកជាមុនលើជនជាតិចិនប្រុសស្រី២នាក់រួចយកសពទៅកប់ចោលនៅក្រុងព្រះសីហនុ និងស្រុកព្រៃនប់។

ជប៉ុនបង្ហាញពីបំណងចង់ជួយដោះស្រាយជំនន់ស្ទឹងព្រែកត្នោត

ភ្នំពេញ៖ ប្រធានសមាគមន៍ជប៉ុននៅកម្ពុជាលោក Takahashi Fumaiki បានស្នើសុំការអនុញ្ញាតពីសម្ដេចតេជោនាយករដ្ឋមន្ត្រីក្នុងការនាំអ្នកវិនិយោគជប៉ុនមកទស្សនកិច្ចនៅកម្ពុជាក្នុងខែមេសា ឆ្នាំ២០២២ខាងមុខ ដោយក្នុងនោះក៏នឹងពិនិត្យលើលទ្ធភាពក្នុងការជួយដោះស្រាយបញ្ហាជំនន់ស្ទឹងព្រែកត្នោតផងដែរ។

BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃអង្គារ ទី១ ខែកុម្ភះ ឆ្នាំ២០២២

ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៣៥ករណីថ្មី (ឆ្លងថ្មីសហគមន៍២៨នាក់ ជាប្រភេទអូមីក្រុង), ក្នុងនោះករណីនាំចូលថ្មី ៧ករណី ខណៈអ្នកជំងឺ ៩៨នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន០នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល…

ជិតដល់ថ្ងៃរៀបការជួបគ្រោះថ្នាក់ចរាចរណ៍ខាងប្រុសស្លាប់ចំណែកស្រ្តីជាគូដណ្តឹងរបួសធ្ងន់

បន្ទាយមានជ័យ៖ បុរសម្នាក់បានស្លាប់ និងស្រ្តីជាគូរដណ្ដឹងបានរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូកាលពីវេលាម៉ោង០៧និង៣០នាទីយប់ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ តាមផ្លូវជាតិលេខ៥ ត្រង់ចំណុចមុខវត្តសិរីមង្គល…

មនុស្សស្នាក់នៅ កម្ពុជាជិត ១៤,៣លាននាក់បានទទួលចាក់វ៉ាក់សាំងគិតត្រឹមថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២

ភ្នំពេញ៖ មនុស្សសរុបចំនួន ១៤,៣៥៣,៦២១នាក់ ដែលកំពុងស្នាក់នៅ ក្នុងប្រទេសកម្ពុជាបានទទួលការចាក់វ៉ាក់សាំងការពារវីរុសកូវីដ-១៩ ក្នុងនោះអ្នកបានចាក់វ៉ាក់សាំងលើកទី២ បានសរុបចំនួន ១៣,៧៦០,៦៣០នាក់ អ្នកទទួលបានវ៉ាក់សាំងលើកទីបីចំនួន…

BREAKING NEWS: នាយករដ្ឋមន្ត្រីកាណាដាឆ្លងកូវីដ-១៩

អូតាវ៉ា៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN នាយករដ្ឋមន្ត្រីកាណាដា លោក ចាស្ទីន ទ្រូដូ បានធ្វើតេស្តវិជ្ជមានចំពោះជំងឺកូវីដ-១៩ ដោយលោកបានប្រកាសនៅថ្ងៃច័ន្ទ ទី៣១ ខែមករានេះ។

Watch The Daily Roundup on 31 January 2022

All your breaking news from Cambodia, in English, right here!

សម្ដេចតេជោ បានបង្ហើបពីការជួបជាមួយអនាគតឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រី

ភ្នំពេញ៖​ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបង្ហើបថាកាលពីយប់មិញថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ សម្ដេចបានជួបពិភាក្សាការងារ និងហូបបាយជាមួយអនាគតរដ្ឋមន្ត្រី និងអនាគតឧបនាយករដ្ឋមន្ត្រី។

សម្តេចតេជោជូនពរប្រធានាធិបតីនិងនាយករដ្ឋមន្រ្តីវៀតណាមក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិវៀតណាម

ភ្នំពេញ៖ នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន ជូនពរជ័យឆ្នាំថ្មីដល់ លោក ង្វៀន សួនហ៊្វុក ប្រធានរដ្ឋ និង លោក ផាម មិញជិញ នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងជំនួបសន្ទនាតាម នៅថ្ងៃទី ២៩…

សម្ដេចតេជោ៖ កត្តា៤យ៉ាងធ្វើឱ្យពលរដ្ឋអាចធ្វើដំណើរកម្សាន្តដោយសេរី

ភ្នំពេញ៖ នាយករដ្ឋមន្ដ្រីនៃកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថាមានកត្តា៤យ៉ាងធ្វើឱ្យមានប្រជាពលរដ្ឋអាចដើរលេង ធ្វើដំណើរកម្សាន្តដោយសេរីនៅទូទាំងប្រទេសរួមមាន សន្តិភាព ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ថ្នល់ មធ្យោបាយដឹកជញ្ជូនកើនឡើង…

Watch REPLAY: សម្ដេចតេជោ អញ្ជើញជាអធិបតីភាពក្នុងពិធីបើកការដ្ឋានស្ថាបនាស្ពានអាកាស ឫស្សីកែវ

Watch REPLAY: សម្ដេចតេជោ អញ្ជើញជាអធិបតីភាពក្នុងពិធីបើកការដ្ឋានស្ថាបនាស្ពានអាកាស ឫស្សីកែវ

ព្រះមហាក្សត្រ និងសម្ដេចម៉ែ កោតសរសើរសម្ដេចតេជោដែលជាប់ជ័យលាភីមេដាយសន្ដិភាពស៊ុនហាក់

ភ្នំពេញ៖ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះបរមនាថ នរោត្តម សីហនមុនី និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតា បានសម្ដែងនូវហឬទ័យការកោតសរសើរចំពោះសម្ដេចតេជោដែលទទួលបានជ័យលាភីពានរង្វាន់សន្តិភាពស៊ិនហាក់ឆ្នាំ២០២២…

សម្ដេចតេជោ អំពាវនាវឱ្យប្រុងប្រយ័ត្នចំពោះអគ្គីភ័យក្នុងថ្ងៃចូលឆ្នាំចិន

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានជូនពរពលរដ្ឋខ្មែរកាត់ចិនទាំងអស់ និងជនរួមជាតិដែលចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីចិន ប្រកបតែសេចក្តីសុខ សុភមង្គល ព្រមទាំងមានលាភសំណាងលុយកាក់ហូរចូលគ្រប់ៗក្រុមគ្រួសារកុំបីខាន…

អាជ្ញាធរបញ្ជូនពលករជិត៥០នាក់ទៅធ្វើចត្តាឡីស័កក្រោយពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ-១៩

បាត់ដំបង៖ សមត្ថកិច្ចថៃបញ្ជូនពលករកម្ពុជាដែលចំណាកស្រុកដោយខុសច្បាប់នៅថ្ងៃទី៣១ ខែ មករា ឆ្នាំ២០២២ ក្នុងភូមិសាស្រ្តតាមច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបងប្រគល់ឱ្យសមត្ថកិច្ចកម្ពុជាវិញបន្ទាប់ពីឃាត់ខ្លួនបានជាបន្តបន្ទាប់ជាង៣០០នាក់ក្នុងនោះមានម្នាក់វិជ្ជមានកូវីដ-១៩។

NATO បដិសេធពីគម្រោងដាក់ពង្រាយទ័ពនៅអ៊ុយក្រែន

អន្តរជាតិ៖ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានប្រកាសនៅថ្ងៃអាទិត្យ ទី៣០ ខែមករា ថាអង្គការណាតូមិនមានគម្រោងដាក់ពង្រាយកងទ័ពប្រយុទ្ធទៅកាន់ប្រទេសអ៊ុយក្រែន ដែលមិនមែនជាសមាជិកណាតូ នៅក្នុងព្រឹត្តិការណ៍ព្រំដែនអ៊ុយក្រែននិងរុស្ស៊ីនោះទេ។

តុលាការភូមានឹងកាត់ទោសលោកស្រី អ៊ុងសាន ស៊ូជី ពីបទបន្លំការបោះឆ្នោតនៅពាក់កណ្ដាលខែកុម្ភៈ

អន្តរជាតិ៖ តុលាការមីយ៉ាម៉ាដែលគ្រប់គ្រងដោយយោធានឹងចាប់ផ្តើមការកាត់ក្តីពីបទក្លែងបន្លំការបោះឆ្នោតលើលោកស្រី អ៊ុងសាន ស៊ូជី នៅថ្ងៃទី១៤ ខែកុម្ភៈខាងមុខនេះ។

ប្រេងលេចធ្លាយនៅឈូងសមុទ្រថៃចាប់ផ្ដើមរសាត់ដល់ឆ្នេរ

អន្តរជាតិ៖ អាជ្ញាធរថៃកំពុងប្រញាប់ប្រញាល់ទប់ស្កាត់ករណីលេចធ្លាយប្រេងនៅភាគខាងកើតប្រទេសថៃដោយសារបំពងប្រេងនោះប៉ះជាមួយនឹងផ្កាថ្ម បើមន្ត្រីបាននិយាយកាលពីថ្ងៃទី៣០ ខែមករា ថាប្រេងនេះបានលេចធ្លាយហើយបានចាប់ផ្តើមរសាត់ឆ្ពោះទៅកាន់តំបន់ឆ្នេរជាច្រើនទៀត។

សារធាតុគីមីផ្សំគ្រឿងញៀនដែលចាប់បានក្នុងឆ្នាំ២០២១កើនជាង ១០០០%

ភ្នំពេញ៖ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង បានឱ្យដឹងថាក្នុងឆ្នាំ២០២១កន្លងទៅសមត្ថកិច្ចចាប់បានសារធាតុគីមីសម្រាប់ផ្សំជាគ្រឿងញៀនបានជាង៨៤តោនកើនជាង១ពាន់ភាគរយបើធៀបនឹងឆ្នាំ២០២០។

ព្រះមហាក្សត្រប្រោសប្រទានសញ្ជាតិខ្មែរដល់លោក បេន និងគ្រួសារ

ភ្នំពេញ៖ ព្រះមហាក្សត្រកម្ពុជាបានប្រោសប្រទានសញ្ជាតិខ្មែរដល់ក្រុមគ្រួសាររបស់លោកបេន បន្ទាប់ពីបានមកនៅប្រទេសកម្ពុជានិងធ្វើការងារជួយដល់ព្រៃឈើកម្ពុជាជាង២០ឆ្នាំ។

ADB ផ្ដល់ជំនួយមានតម្លៃជិត៧លានដុល្លារសម្រាប់ស្ដារវិស័យទេសចរណ៍និងផលិតកម្មស្រូវ

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តផ្តល់ជំនួយចំនួនពីរ ដែលមានតម្លៃសរុប ៦,៨លានដុល្លារដើម្បីជួយស្តារវិស័យទេសចរណ៍ លើកស្ទួយគុណភាព និងផលិតកម្មស្រូវព្រមទាំងពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ស្រូវនៅកម្ពុជា…

ជំងឺកូវីដ-១៩ប្រភេទដែលតា និងអាល់ហ្វាមិនត្រូវបានរកឃើញទៀតទេនៅកម្ពុជា

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថាពេលនេះនៅកម្ពុជាលែងរកឃើញជំងឺកូវីដ-១៩ ប្រភេទដែលតា និងអាល់ហ្វាហើយ ដោយជំនួសមកវិញដោយប្រភេទអូមីក្រុង។

សម្ដេចតេជោ ផ្ញើសារជូនអ្នកវិភាគថាសម្ដេចមិនធានារឿងសន្ដិភាពផ្លូវចិត្តជូនជនខិលខូចទេ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានផ្ញើសារថាសម្ដេចមិនអាចធានាសន្ដិភាពផ្លូវចិត្តដល់មនុស្សទាំងអស់បានទេ ហើយរឹតតែមិនអាចធ្វើឱ្យជនខិលខូចមានសន្ដិភាពផ្លូវចិត្តដែរ តែអ្វីដែលសម្ដេចអាចធានាបានគឺជីវិតមនុស្សដែលគ្មានការស្លាប់…

ស្ពានអាកាសទី៦នៅភ្នំពេញបើកការដ្ឋានសាងសង់ជាផ្លូវការ

ភ្នំពេញ៖ ស្ពានអាកាសឬស្សីកែវដែលត្រូវបានបើកការដ្ឋានសាងសង់ថ្មី ស្ថិតនៅលើបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចប្រសព្វនៃផ្លូវតភ្ជាប់ពីស្ពានខ្សែកាបឫស្សីកែវ ឆ្លងកាត់ទន្លេសាប ដែលតភ្ជាប់រវាងផ្លូវជាតិលេខ៥ និងទីក្រុងរណបជ្រោយចង្វា។

BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃចន្ទ ទី៣១ ខែមករា ឆ្នាំ២០២២

ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៥៦រណីថ្មី (ឆ្លងថ្មីសហគមន៍៤៧នាក់ ជាប្រភេទអូមីក្រុង), ក្នុងនោះករណីនាំចូលថ្មី ៩ករណី ខណៈអ្នកជំងឺ ១០៧នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន០នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល…

ចិនសន្យាផ្តល់ជំនួយវ៉ាក់សាំងបង្ការកូវីដ-១៩ ចំនួន៥លានដូសបន្ថែមទៀត

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ប្រទេសចិននឹងផ្ដល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន៥លានដូសបន្ថែមទៀតបន្ទាប់ពីមានជំនួបរវាងឯកអគ្គរដ្ឋទូតចិនជាមួយឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង។

សម្តេចតេជោ ថាបើទោះបីត្រូវធ្វើសង្រ្គាមដើម្បីការពារថ្ងៃ៧ មករា ក៏ហ៊ានធ្វើ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា គ្មានពេលណាគណបក្សប្រជាជនកម្ពុជា និងប្រជាជនកម្ពុជា បំភ្លេចថ្ងៃ ៧ មករា នោះទេ ហើយថាបើទោះបីជាត្រូវធ្វើសង្រ្គាមដើម្បីការពារថ្ងៃនេះក៏ហ៊ានធ្វើដែរ។

គិតត្រឹមម៉ោង១០:០០ព្រឹកចំនួនអ្នកឆ្លងវីរុសកូវីដ-១៩ លើពិភពលោកកើនរហូតដល់ចំនួន ៣៧៥,០៩៩,៥៧២នាក់

ពិភពលោក: គិតត្រឹមម៉ោង១០:០០ព្រឹកចំនួនអ្នកឆ្លងវីរុសកូវីដ-១៩ នៅលើពិភពលោកបានកើនឡើងរហូតដល់ចំនួន ៣៧៥,០៩៩,៥៧២នាក់ អ្នកស្លាប់កើនឡើងចំនួន ៥,៦៨១,៣៨៦នាក់ ប៉ុន្តែអ្នកបានទទួលការព្យាបាលជាសះស្បើយមានចំនួន…

Watch Live: សម្ដេចតេជោ អញ្ជើញជាអធិបតីភាពក្នុងពិធីបើកការដ្ឋានស្ថាបនាស្ពានអាកាស ឫស្សីកែវ

Watch Live: សម្ដេចតេជោ អញ្ជើញជាអធិបតីភាពក្នុងពិធីបើកការដ្ឋានស្ថាបនាស្ពានអាកាស ឫស្សីកែវ

សមត្ថកិច្ចឃាត់ខ្លួនប្រជាពលរដ្ឋ៧នាក់បម្រុងលួចឆ្លងដែនចូលទៅប្រទេសថៃ

បន្ទាយមានជ័យ៖ សមត្ថកិច្ចចំរុះជេីងតាមបន្ទាត់ព្រំដែន បានឃាត់ខ្លួនពលរដ្ខចំនួន៧នាក់ បម្រុងលួចឆ្លងដែនខុសច្បាប់ ទៅប្រទេសថៃតាមខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង០០និង០៥នាទីយប់ឈានចូលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២។

កាកបាទក្រហមកម្ពុជា អ្នកស្ម័គ្រចិត្តជាកម្លាំងស្នូល ជាឆ្អឹងខ្នងរបស់សកម្មភាពមនុស្សធម៌ នៃសង្គមជាតិ

ព្រះសីហនុ៖ អគ្គលេខាធិការកាកបាទក្រហមកម្ពុជា លោកស្រី ពុំ ចន្ទីនី បានលើកឡើងថាតាំងពីបង្កើតក្រុមអ្នកស្ម័គ្រចិត្តនៃកាកបាទក្រហមមកក្រុមប្រតិបត្តិ និងអ្នកស្ម័គ្រចិត្តបានដំណើរការល្អ និងជំរុញសកម្មភាពជួយដល់អាជ្ញាធរសាធារណៈប្រកបដោយគុណតម្លៃ…

BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃអាទិត្យ ទី៣០ ខែមករា ឆ្នាំ២០២២

ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៥៧ករណីថ្មី (ឆ្លងថ្មីសហគមន៍៤៤នាក់ ជាប្រភេទអូមីក្រុង), ក្នុងនោះករណីនាំចូលថ្មី ១៣ករណី ខណៈអ្នកជំងឺ ៦៥នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន០នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល…

លោក ហ៊ុន ម៉ានី ថាពានរង្វាន់ស៊ុនហាក់ដែលសម្ដេចតេជោទទួលបានជាការបង្ហាញពីសមិទ្ធផលសន្តិភាពដែលកម្ពុជាទទួលបាន

ភ្នំពេញ៖ សមាជិកសភាវ័យក្មេងលោក ហ៊ុន ម៉ានី បានសម្តែងនូវការអបអរសាទរជូនចំពោះ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលត្រូវបានមូលនិធិ ពានរង្វាន់សន្តិភាព ស៊ុនហាក់ នៃសាធារណរដ្ឋកូរ៉េ ជ្រើសរើសជាជ័យលាភីពានរង្វាន់សន្តិភាពស៊ុនហាក់…

អាជ្ញាធរទុកពេល១៥ថ្ងៃដល់ម្ចាស់សំណង់រំលោភលើចំណីឆ្នេរក្នុងតំបន់ទំនប់រលករុះរើដោយខ្លួនឯង

ក្រុងព្រះសីហនុ៖ សំណង់អត់ច្បាប់សាងសង់រំលោភលើចំណីឆ្នេរសមុទ្រស្ថិតនៅក្នុងភូមិ ៣ សង្កាត់លេខ ១ ក្រុងព្រះសីហនុតំបន់ទំនប់រលកត្រូវបានគណៈកម្មការចម្រុះរបស់អាជ្ញាធរខេត្តអាជ្ញាធរក្រុងបានចុះបញ្ឈប់ការសាងសង់លំនៅឋានលើចំណីឆ្នេរបន្តទៅទៀតនាព្រឹកថ្ងៃទី២៨…

អនាគតបេក្ខភាពនាយករដ្ឋមន្ត្រី ជំរុញដល់យុវជនបក្សរក្សាសាមគ្គីភាពផ្ទៃក្នុងដើម្បីដណ្តើមជោគជ័យជូនគណបក្ស

ភ្នំពេញ៖ សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាលលោក ហ៊ុន ម៉ាណែត បានលើកឡើងថាយុវជនគឺជាកម្លាំងស្នូលក្នុងការធានាបាននូវនិរន្តភាពនៃការដឹកនាំប្រទេសរបស់គណបក្សប្រជាជនកម្ពុជា…

សម្ដេចតេជោ៖ ដំណើរការនៃសកម្មភាពសេដ្ឋកិច្ចនិងសង្គមមិនត្រូវត្រលប់ថយក្រោយវិញទេ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានជំរុញដល់ពលរដ្ឋឱ្យបន្តអនុវត្តវិធានការសុខាភិបាល និងនាគ្នាទៅទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញឱ្យបានគ្រប់គ្នា ដើម្បីបន្តរក្សាបាននូវភាពស៊ាំសហគមន៍និងធានាបាននូវកិច្ចដំណើរការនៃសកម្មភាពសង្គម-សេដ្ឋកិច្ចពេញលេញ…

កម្ពុជា-វៀតណាម ប្ដេជ្ញាគាំទ្រគ្នាទៅវិញទៅមកនៅលើឆាកអន្តរជាតិ

ភ្នំពេញ៖ ប្រធានបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន និងអគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាមលោក ង្វៀន ភូត្រុង បានឯកភាពបន្តធ្វើការពង្រីក និងលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ជាពិសេសគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាទាំងក្នុងតំបន់…

Watch Live: សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាពពិធីទទួលវ៉ាក់សាំងជំងឺកូវីដ១៩ Astra Zeneca ចំនួន៣០ម៉ឺនដូស…

Watch Live: សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាពពិធីទទួលវ៉ាក់សាំងជំងឺកូវីដ១៩ Astra Zeneca ចំនួន៣០ម៉ឺនដូស ដែលជាជំនួយពីរដ្ឋាភិបាល និងប្រជាជនប៉ូឡូញ

BREAKING NEWS: សម្ដេចតេជោជាប់ជ័យលាភីពានរង្វាន់សន្តិភាពស៊ុនហាក់

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ត្រូវបានជ្រើសរើសជាជ័យលាភីសម្រាប់ទទួល ពានរង្វាន់សន្តិភាពស៊ុនហាក់ ឆ្នាំ២០២២ ដែលនឹងត្រូវប្រគល់នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េ។

លោក លី ធុជ៖ គោលការណ៍របស់គណបក្សប្រជាជនកម្ពុជាគឺយកប្រយោជន៍ជាតិជាធំ

សា្វយរៀង៖ សមាជិកគណៈកម្មាធិការកណ្ដាលបក្សប្រជាជន និងជាប្រធាន ក្រុម ការងារ គណបក្ស ចុះ មូលដ្ឋាន ក្រុង បាវិត លោកទេសរដ្ឋមន្ត្រី លី ធុជ បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលរបស់ក្រុមប្រឹក្សាសង្កាត់បាវិត និងសង្កាត់បាទី…

Watch The Weekly Roundup on 29 January 2022

All your breaking news from Cambodia, in English, right here!

អន្តរជាតិ កំពុងយកចិត្តទុកដាក់លើប្រទេសចិនជាងមុន ស្របពេលព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាឆ្នាំ២០២២ជិតចូលមកដល់

ភ្នំពេញ៖ សហគមន៍អន្តរជាតិហាក់កំពុងតែយកចិត្តទុកដាក់លើប្រទេសចិនជាងមុន ស្របពេលដែល ពិធីដ៏មហោឡារិកដែលប្រទេសចិនទទួលធ្វើជាម្ចាស់ផ្ទះ នោះគឺ កីឡាអូឡាំពិករដូវរងាឆ្នាំ២០២២នឹងចាប់ផ្តើមពីថ្ងៃទី៤ដល់២០ ខែកុម្ភៈ ឆ្នាំ២០២២។

សម្ដេចតេជោ៖ ប្តីសប្បាយចិត្ដដោយឃើញប្រពន្ធមានសុខភាពល្អ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញនូវរូបភាពសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រា៉នី ហ៊ុនសែន ចំនួន៤សន្លឹក នៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ ដោយអមជាមួយសំណេរបែបផ្អែមល្ហែមមួយថា «ប្តីសប្បាយចិត្ដដោយឃើញប្រពន្ធមានសុខភាពល្អ»។

លោក ហ៊ុន ម៉ានី ជឿជាក់ថាកីឡដ្ឋានខេត្តកំពង់ស្ពឺ គឺជាក្តីសង្ឃឹមថ្មីមួយទៀតនៃវិស័យកីឡា

កំពង់ស្ពឺ៖ សមាជិកសភាវ័យក្មេង លោក ហ៊ុន ម៉ានី ឱ្យដឹងថាពហុកីឡដ្ឋានខេត្តកំពង់ស្ពឺបានសម្រេចការសាងសង់បានប្រមាណ៧០%ហើយ ដោយក្រុមការងារកំពុងរៀបចំបង្គោលភ្លើងជុំវិញទីលាន។ លោកជឿជាក់ថា ពហុកីឡដ្ឋានថ្មីនេះជាក្តីសង្ឃឹមថ្មីមួយទៀតនៃវិស័យកីឡា។

កិច្ចប្រជុំចង្អៀតថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានត្រូវលើកទៅពាក់កណ្ដាលខែក្រោយ

ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសកម្ពុជាលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន កិច្ចប្រជុំចង្អៀតថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាននឹងគ្រោងរៀបចំនៅថ្ងៃទី១៦ និង១៧ ខែកុម្ភៈ ឆ្នាំ២០២២។ នេះបើតាមការបញ្ជាក់របស់លោកទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីយប់ថ្ងៃទី២៨…

សម្តេចពញាចក្រី ហេង សំរិន ស្នើដល់បេក្ខភាពក្រុមប្រឹក្សាឃុំសង្កាត់រក្សានូវស្មារតីសាមគ្គី ឯកភាពគ្នាខ្ពស់ដើម្បីជ័យជម្នះក្នុងការបោះឆ្នោត

ភ្នំពេញ៖ ប្រធានរដ្ឋសភា និងជាប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានធ្វើការអំពាវនាវដល់បេក្ខភាពឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ទំាងអស់ រក្សាឱ្យបាននូវស្មារតីសាមគ្គីឯកភាពគ្នាខ្ពស់…

រដ្ឋមន្ត្រីការបរទេសកម្ពុជាប្រាប់ក្រុមប្រឹក្សាសន្តិសុខUN ថាទស្សនកិច្ចរបស់ សម្ដេចតេជោ ទៅមីយ៉ាន់ម៉ាគឺជាការដាំដើមឈើសន្តិភាព

ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសកម្ពុជាបានជួបពិភាក្សាការងារជាមួយនឹងប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិលោកស្រី Monna Juul ដោយបានជម្រាបលោកបិទអំពីដំណើរទស្សនកិច្ចរបស់សម្ដេចតេជោទៅកាន់ប្រទេសមីយ៉ាន់ម៉ានិងវឌ្ឍនភាពបន្ទាប់ពីដំណើរទស្សនកិច្ចនេះ។

BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃសៅរ៍ ទី២៩ ខែមករា ឆ្នាំ២០២២

ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៥៤ករណីថ្មី (ឆ្លងថ្មីសហគមន៍៤៥នាក់ ជាប្រភេទអូមីក្រុង), ក្នុងនោះករណីនាំចូលថ្មី ៩ករណី ខណៈអ្នកជំងឺ ៦០នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន០នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល…

ប្រវត្តិ និងមូលហេតុដែលមានការលោតម៉ុងសាយក្នុងពិធីបុណ្យចូលឆ្នាំចិន

ភ្នំពេញ៖ បន្ទាប់ពីបុណ្យឆ្លងឆ្នាំសកលពលរដ្ឋ និងកូនកាត់ ចិន នឹកគិតនិងទន្ទឹងរង់ចាំបុណ្យមួយទៀតដែលប្រព្រឹត្តិទៅរៀងរាល់មួយឆ្នាំម្តង នោះគឺបុណ្យចូលឆ្នាំប្រពៃណីចិន និងវៀតណាម ហើយប្រជាជនកម្ពុជាដែលជាប់សែស្រឡាយចិននៅកម្ពុជា…

កូនឆ្កែជាង ៦០ក្បាលត្រូវបានជួយសង្គ្រោះពីតំបន់ទឹកកកនៅភាគខាងកើតប្រទេសទួរគី

អន្តរជាតិ៖ កូនឆ្កែតូចៗអនាថាចំនួន ៦៣ក្បាលត្រូវបានជួយសង្គ្រោះពីតំបន់តែសីតុណ្ហភាពត្រជាក់ខ្លាំងនៅក្នុងខេត្ត Erzurum ភាគខាងកើតនៃប្រទេសទួរគីកាលពីថ្ងៃព្រហស្បតិ៍ ទី២៧ ខែមករា។

ប្រធានរដ្ឋសភា មានជំនឿថាទំនាក់ទំនងមិត្តភាពល្អរវាងកម្ពុជានិងវៀតណាមនឹងបន្តជាយូរអង្វែងទៀត

ភ្នំពេញ៖ ប្រធានរដ្ឋសភាកម្ពុជា សម្ដេចពញាចក្រី ហេង សំរិន បានសំដែងនូវការពេញចិត្តចំពោះចំណងមិត្តភាពរវាងកម្ពុជា-វៀតណាម ដែលជាអ្នកជិតខាងល្អ និងមានកិច្ចសហប្រតិបត្តិការល្អជាមួយគ្នាយូរអង្វែងមកហើយ។ ដោយសម្ដេចសង្ឃឹមថាចំណងទំនាក់ទំនងមិត្តភាពបន្ត…

បារាំងអញ្ជើញរដ្ឋមន្ត្រីការបរទេសកម្ពុជាថ្លែងសន្ទរកថាក្នុងវេទិការដ្ឋមន្ត្រីសម្រាប់កិច្ចសហប្រតិបត្តិការនៅឥណ្ឌូប៉ាស៊ីហ្វិក

ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសកម្ពុជាលោក ប្រាក់ សុខុន ត្រូវបានសហភាពអឺរ៉ុបអញ្ជើញថ្លែងសន្ទរកថាក្នុងវេទិកាថ្នាក់រដ្ឋមន្ត្រីសម្រាប់កិច្ចសហប្រតិបត្តិការនៅឥណ្ឌូប៉ាស៊ីហ្វិកនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ខាងមុខ។

Watch The Daily Roundup on 28 January 2022

All your breaking news from Cambodia, in English, right here!

កម្ពុជាគ្រោងទម្លុះផ្លូវទឹកចេញពីទន្លេបាសាក់បុកទៅសមុទ្រខេត្តកែប

ភ្នំពេញ៖ ក្រសួងសាធារណការនិងដឹកជញ្ជូន គ្រោងធ្វើការតភ្ជាប់ការដឹកជញ្ជូនតាមផ្លូវទឹកពីទន្លេបាសាក់បុកទៅសមុទ្រខេត្តកែប បន្ទាប់ពីទទួលបានបញ្ចប់នូវការសិក្សាទៅលើផែនការមេរួច។ ទោះជាយ៉ាងណារដ្ឋមន្ត្រីក្រសួងសាធារណការមិនទាន់អាចបញ្ជាក់បានទេថាការភ្ជាប់នេះគឺដោយមានការជីកព្រែកទម្លុះទៅសមុទ្រឬយ៉ាងណានោះទេ។

កម្ពុជា និងទីម័រខាងកើតប្តេជ្ញាជំរុញសកម្មភាពពាណិជ្ជកម្មដែលមានស្រាប់ចំនួន៣

ភ្នំពេញ៖ ក្នុងជំនួបរវាងរដ្ឋមន្រ្តីការបរទេសកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងរដ្ឋមន្រ្តីការបរទេសទីម័រខាងកើត លោកស្រី អាដាល់ជីហ្សា ម៉ាកណូ (Adaljiza Albertina Xavier Reis Magno) បានឯកភាពលើភាពចាំបាច់ក្នុងការបន្តសន្ទុះនៃសកម្មភាពពាណិជ្ជកម្ម…