ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ព័ត៌មានថ្មី

សម្ដេចតេជោ ផ្ដាំមុនឡើងយន្ដហោះឱ្យពលរដ្ឋយកចិត្តទុកដាក់ការពារខ្លួនពីជម្ងឺកូវីដ-១៩

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោហ៊ុនសែន បានផ្ដាំមុនឡើងយន្តហោះទៅសាធារណរដ្ឋកូរ៉េខាងត្បូង ឱ្យពលរដ្ឋបន្តចូលរួមទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ-១៩ ជាពិសេសមេរោគបំប្លែងខ្លួនថ្មីៗអូមីក្រុង (Omicron)…

សម្ដេចតេជោធ្វើដំណើរទៅប្រទេសកូរ៉េដើម្បីចូលរួមកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកក៏ដូចជាទទួលពានរង្វាន់សន្តិភាព

ភ្នំពេញ៖ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២នេះបានធ្វើដំណើរចាកចេញពីប្រទេសកម្ពុជាដើម្បីចូលរួមធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២ ដែលនឹងរៀបចំនៅក្នុងប្រទេសកូរ៉េខាងត្បូងក្នុងរដ្ឋធានីសេអ៊ូលចាប់ពីថ្ងៃទី១១…

Watch live: សម្ដេចតេជោ អញ្ចើញធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងត្បូងដើម្បីចូលរួមជាសហប្រធាននៃកិច្ចប្រជុំកំពូលសន្ដិភាពពិភពលោក

Watch live: សម្ដេចតេជោ អញ្ចើញធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងត្បូងដើម្បីចូលរួមជាសហប្រធាននៃកិច្ចប្រជុំកំពូលសន្ដិភាពពិភពលោក

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ថាអាស៊ានឆ្នាំ២០២២កំពុងរងនូវសម្ពាធចម្រុះជ្រុងមិនធ្លាប់មានពីមុន

ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡើងថាអាស៊ានកំពុងរងនឹងសម្ពាធចម្រុះជ្រុងក្នុងឆ្នាំ២០២២ ដោយសំដៅលើការប្រឈមនឹងវិបត្តិកូវីដ-១៩ ការប្រកួតប្រជែងដ៏តានតឹងបំផុតរវាងមហាអំណាចក្នុងពិភពលោក…

រដ្ឋាភិបាលបន្តលើកលែងការបង់ពន្ធប្រចាំខែលើអាជីវកម្មទេសចរណ៍ដែលបានចុះបញ្ជីក្នុងទីក្រុងនិងខេត្តទេសចរណ៍ចំនួន៧

ភ្នំពេញ៖ សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានបើកនៅក្នុងរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកែប ខេត្តកំពត ក្រុងបាវិត និងក្រុងប៉ោយប៉ែត នឹងត្រូវបន្តលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទសម្រាប់ឆមាសទី១…

កម្ពុជា-ព្រុយណេ ឯកភាពគ្នាបង្កើតអនុស្សារណស្ដីពីការពិគ្រោះយោបល់ទ្វេភាគីរវាងប្រទេសទាំងពីរ

ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសកម្ពុជាលោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងរដ្ឋមន្ត្រីការបរទេសទី២ នៃព្រុយណេដារ៉ូសាឡាមកលោក ដាតូ អ៊ៅរីវ៉ាន់ ពើហ៊ីន យូស៊ូហ៍ បានឯកភាពគ្នាក្នុងការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងរដ្ឋាភិបាលកម្ពុជា…

ក្រសួងទេសចរណ៍ ណែនាំដល់រដ្ឋបាលរាជធានីខេត្តឱ្យពង្រឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា…

ភ្នំពេញ៖ ក្រសួងទេសចរណ៍បានតម្រូវឱ្យ អភិបាលខេត្ត-រាជធានី ទាំងអស់បន្តរៀបចំយន្តការត្រួតពិនិត្យ និងតាមដានការអនុវត្តវិធានការ “៣ការពារ ៣កុំ” និងត្រូវពង្រឹងការអនុវត្ត វិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា…

អាជីវកម្មណាដែលមិនគោរពតាមវិធានការសុខាភិបាលអាចប្រឈមនឹងការបិទទ្វារ

ភ្នំពេញ៖ ក្រសួងទេសចរណ៍បានណែនាំឱ្យមន្ទីរទេសចរណ៍រាជធានី ខេត្ត ត្រូវស្នើសុំការសហការពីអាជ្ញាធរមូលដ្ឋានបញ្ឈប់ប្រតិបត្តិការអាជីវកម្មជាដាច់ខាត ក្នុងករណីដែលអាជីវកម្មទាំងនោះខកខានមិនបានអនុវត្ត ឬអនុវត្តមិនបានត្រឹមត្រូវនូវវិធានការសុខាភិបាល។

ក្រសួងទេសចរណ៍អំពាវនាវឱ្យអាជីវកម្មដែលមានហានិភ័យខ្ពស់អនុវត្តវិធានសុខាភិបាលឱ្យបានត្រឹមត្រូវ

ភ្នំពេញ÷ ក្រសួងទេសចរណ៍បានអំពាវនាវដល់ម្ចាស់ខារ៉ាអូខេ KTV ក្លឹបកម្សាន្តរង្គសាល-ឌីស្កូតែក និងបៀរហ្កាឌិន ចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ (អូមីក្រុង) តាមរយៈការអនុវត្តវិធានសុខាភិបាលឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួង។

Watch The Daily Roundup on 09 February 2022

All your breaking news from Cambodia, in English, right here!

ក្រសួងសុខាភិបាលក្រើនរំលឹកប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងដូសជំរុញ

ភ្នំពេញ៖ ក្រសួងសុខាភិបាលក្រើនរំលឹកប្រជាពលរដ្ឋនៅទូទាំងប្រទេសឲ្យទៅចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញឱ្យបានគ្រប់គ្នា ចំណែកប្រជាពលរដ្ឋទូទៅដែលដល់វេននៅរាជធានីភ្នំពេញត្រូវទៅចាក់វ៉ាក់សាំងដូសទី៤ យោងតាមអនុសាសន៍របស់សម្តេចតេជោ។

របបយោធាមីយ៉ាន់ម៉ាអញ្ជើញក្រុមប្រដាប់អាវុធជនជាតិភាគតិច «ចូលតុចរចាសន្តិភាព»

អន្តរជាតិ៖ របបយោធាមីយ៉ាន់ម៉ានាពេលថ្មីៗនេះបានអញ្ជើញអង្គការប្រដាប់អាវុធជនជាតិភាគតិចមួយចំនួន លើកលែងតែក្រុមដែលខ្លួនបានប្រកាសពីមុនថាជា "ក្រុមភេរវករ" ដើម្បីចូលរួមកិច្ចចរចាសន្តិភាពបឋមដែលគ្រោងធ្វើនៅថ្ងៃសៅរ៍នេះ។

ក្រសួងសាធារណការធ្វើ APP ដើម្បីដកពិន្ទុអ្នកបើកបរដែលមិនគោរពច្បាប់ចរាចរណ៍

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសាធារណការ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថ្លែងថា ក្រសួងសាធារណការបានធ្វើកម្មវិធីមួយ (APP) ដើម្បីដកពិន្ទុពីបណ្ណបើកបររបស់អ្នកប្រើប្រាស់យានយន្តដែលមិនគោរពច្បាប់ចរចរណ៍។

ស្ត្រីនៅអ៊ុយក្រែននាំគ្នាចូលរៀនវគ្គការពារខ្លួនបារម្ភពីការគំរាមកំហែងពីរុស្ស៊ី

អន្តរជាតិ៖ Viktoria Makarova ជាស្រ្តីម្នាក់រស់នៅអ៊ុយក្រែន ហើយក៏ជាអ្នកគ្រប់គ្រងក្រុមហ៊ុនសំណង់ មកពីទីក្រុង Kharkiv ភាគខាងកើតអ៊ុយក្រែន បានចំណាយពេលចុងសប្តាហ៍ ដើម្បីរៀនពីរបៀបប្រើកាំភ្លើង ហាត់ក្បាច់គុន ដើម្បីការពារខ្លួន…

អាជ្ញាធរមីន សហការជាមួយកងទ័ពជើងគោកដើម្បីសម្រេចផែនការបោសសម្អាតមីនឱ្យអស់ពីកម្ពុជានៅឆ្នាំ២០២៥

ភ្នំពេញ៖ អនុប្រធានទី១ អាជ្ញាធរមីន លោក លី ធុជ បានជួបប្រជុំជាមួយអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានអញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូដើម្បីការពង្រឹងភាពជាដៃគូ…

រដ្ឋមន្ត្រីក្រសួងសាធារណការ ចង់ធ្វើ «ស្ពានក្រោមដី»ត្រង់ផ្លូវជាតិលេខ៣តំបន់វាលរេញ

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសាធារណការ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថាមូលហេតុដែលធ្វើឱ្យផ្លូវជាតិលេខ៣ កំពត-វាលរេញ ចំនួន ២០គីឡូម៉ែត្រមានការលំបាក និងខូចខាតច្រើនដោយថាស្ថានភាពដីស្អុយ និងទន់ ដោយលោកគ្រោងធ្វើស្ពានដាក់ពីក្រោមផ្លូវទើបជាប់។

មូលនិធិគន្ធបុប្ផាកម្ពុជាសហប្រតិបត្តិការជាមួយមូលនិធិគន្ធបុប្ផាស្វ៊ីសដើម្បីរក្សានិរន្តរភាពរបស់មន្ទីរពេទ្យ

ភ្នំពេញ៖ មូលនិធិគន្ធបុប្ផាកម្ពុជាចុះអនុស្សារណៈយោគយល់គ្នាជាមួយមូលនិធិគន្ធបុប្ផាស្វ៊ីស ក្នុងគោលបំណងពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងមូលនិធិទាំងពីរឱ្យកាន់តែទូលំទូលាយ ជាពិសេសលើការងារគ្រប់គ្រងមន្ទីរពេទ្យគន្ធបុប្ផាទាំង៥ទីតាំងឱ្យកាន់តែមានប្រសិទ្ធភាពនិងនិរន្តរភាព។

ទូតសុឆន្ទៈនៃUPF៖ សម្ដេចតេជោ ពិតជាសាកសមនឹងទទួលបានពានរង្វាន់សន្ដិភាព

ភ្នំពេញ៖ ទូតសុឆន្ទៈសន្ដិភាពនៃសហព័ន្ធសន្ដិភាពសកល លោក Sobhita បានផ្ញើលិខិតអបអរសាទរនាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសដែលសម្តេចតេជោទទួលបានពានរង្វាន់សន្តិភាពស៊ុនហ៊ាក់ ឆ្នាំ២០២២ និងបានជូនពរដល់សម្ដេចឱ្យសម្រេចបាននូវភារកិច្ចជូនជាតិមាតុភូមិបន្តទៀត…

ផ្លូវល្បឿនលឿនភ្នំពេញ - ព្រះសីហនុ អាចនឹងបើកឱ្យប្រើប្រាស់សាកល្បងនៅខែកក្កដាខាងមុខ

ភ្នំពេញ៖ រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល ថាផ្លូវល្បឿនលឿនភ្នំពេញ - ក្រុងព្រះសីហនុអាចនឹងបើកឱ្យប្រើប្រាស់សាកល្បងនៅខែកក្កដាខាងមុខពោលគឺមុនពិធីបុណ្យភ្ជុំបិណ្ឌ។

សម្ដេចក្រឡាហោម ចង់យកអ្នកញៀនថ្នាំធ្វើពលកម្មបន្សាបសារជាតិញៀននិងកាត់បន្ថយភាពចង្អៀតណែនក្នុងពន្ធនាគារ

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង បានលើកឡើងពីបំណងចង់ឱ្យយកអ្នកញៀនថ្នាំទាំងអស់ពីមន្ទីរឃុំឃាំងទៅដាក់ឱ្យធ្វើពលកម្មដើម្បីកាត់បន្ថយភាពចង្អៀតណែតក្នុងពន្ធនាគារ ជួយឱ្យពួកគេបន្សាបសារជាតិញៀនក្នុងខ្លួនឱ្យបានឆាប់…

កម្ពុជាកំពុងស្នើសុំដាក់នំបញ្ចុកទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

ភ្នំពេញ៖ កម្ពុជាកំពុងស្នើសុំចុះសម្បត្តិវប្បធម៌ចំនួន១៤ប្រភេទទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ក្នុងនោះរួមមានទាំងនំបញ្ចុកផងដែរ។

ក្រុមគ្រូពេទ្យចល័តនឹងចុះចាក់វ៉ាក់សាំងដូសជំរុញដល់មូលដ្ឋាន

ក្រចេះ៖ ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ នៅក្នុងក្របខណ្ឌទូទាំងប្រទេស បានណែនាំឱ្យមានការរៀបចំក្រុមគ្រូពេទ្យចល័ត ចុះចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដល់មូលដ្ឋានផ្ទាល់ ពិសេសសម្រាប់អ្នកដែលលំបាកក្នុងការធ្វើដំណើរមកទីតាំងចាក់។

BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃពុធ ទី៩ ខែកុម្ភៈ ឆ្នាំ២០២២

ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ២២៣ករណីថ្មី (ឆ្លងថ្មីសហគមន៍២១៨នាក់ ជាប្រភេទអូមីក្រុង), ក្នុងនោះករណីនាំចូលថ្មី ៥ករណី ខណៈអ្នកជំងឺ ៥៨នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន០នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល…

ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ត្រូវបានជ្រើសតាំងជាប្រធានបក្សហ៊្វុនស៊ិនប៉ិចជាផ្លូវការ

ភ្នំពេញ៖ គណបក្សហ៊្វុនស៊ិនប៉ិច បានធ្វើសមាជរបស់ខ្លួននៅព្រឹកថ្ងៃទី៩ ខែកុម្ភៈនេះ ដោយបានជ្រើសតាំង ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ជាប្រធានគណបក្សបន្តវេនពីសម្ដេចក្រុមព្រះ នរោត្តម រណឬទ្ធិ។

មនុស្សស្នាក់នៅ កម្ពុជាជិត ១៤,៣លាននាក់បានទទួលចាក់វ៉ាក់សាំងគិតត្រឹមថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២

ភ្នំពេញ៖ មនុស្សសរុបចំនួន ១៤,៣៦៧,០៣៤នាក់ ដែលកំពុងស្នាក់នៅ ក្នុងប្រទេសកម្ពុជាបានទទួលការចាក់វ៉ាក់សាំងការពារវីរុសកូវីដ-១៩ ក្នុងនោះអ្នកបានចាក់វ៉ាក់សាំងលើកទី២ បានសរុបចំនួន ១៣,៧៨៣,៩០៨នាក់ អ្នកទទួលបានវ៉ាក់សាំងលើកទីបីចំនួន…

Breaking News: ក្រសួងសុខាភិបាលចេញសេចក្តីណែនាំក្រើនរំលឹកស្តីពីបន្តការការពារការចម្លងវីរុសកូវីដ-១៩ ជាពិសេសអូមីក្រុង…

ភ្នំពេញ៖ បន្ទាប់ពីការចេញសារអំពាវនាវរបស់នាយករដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យកាត់បន្ថយការជួបជុំឱ្យបានកាន់តែតិចកាន់តែល្អ ដោយសារស្ថានភាពកើនឡើងនៃការឆ្លងកូវីដ-១៩ប្រភេទអូមីក្រុងរហូតដល់ ២០០ករណីក្នុងមួយថ្ងៃនោះ…

សម្ដេចតេជោនឹងមានជំនួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូងក្នុងពេលកិច្ចប្រជុំកំពូលសន្ដិភាពពិភពលោកឆ្នាំ២០២២

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នឹងចូលរួមធ្វើជាសហប្រធានកិច្ចប្រជុំកំពូលសន្ដិភាពពិភពលោកឆ្នាំ២០២២ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ នៅថ្ងៃទី១០ រហូតដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២។ ក្នុងអំឡុងពេលស្នាក់នៅសាធារណរដ្ឋកូរ៉េ…

BREAKING NEWS:​ សម្ដេចតេជោ ជំរុញឱ្យកាត់បន្ថយការជួបជុំឱ្យបានកាន់តែតិចកាន់តែល្អ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងពីក្ដីបារម្ភទាក់ទងនឹងការកើនឡើងករណីកូវីដ-១៩ បំប្លែងថ្មីអូមីក្រុងនៅកម្ពុជា ដោយសម្ដេចស្នើឱ្យពង្រឹងការអនុវត្តន៍វិធានការសុខាភិបាលនៅតាមទីតាំងជួបជុំមួយចំនួនដូចជាក្លឹបកម្សាន្ត…

Watch The Daily Roundup on 08 February 2022

All your breaking news from Cambodia, in English, right here!

BREAKING NEWS: សម្តេចតេជោផ្ញើសារសំឡេងពិសេសថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ ពាក់ព័ន្ធការកើនឡើងនៃមេរោគកូវីដ-១៩…

BREAKING NEWS: សម្តេចតេជោផ្ញើសារសំឡេងពិសេសថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ ពាក់ព័ន្ធការកើនឡើងនៃមេរោគកូវីដ-១៩ និងណែនាំឱ្យអនុវត្តវិធានការ ៣កុំនិង៣ការពារ

ប្រធានាធិបតីរុស្ស៊ី និងបារាំង សង្ឃឹមស្វែងរកដំណោះស្រាយចំពោះភាពតានតឹងនៅអ៊ុយក្រែន

អន្តរជាតិ ៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន អះអាងក្នុងជំនួបជាមួយប្រធានាធិបតីបារាំង អេមម៉ានុយអែល ម៉ាក្រុង កាលពីថ្ងៃចន្ទទី៧ ខែកុម្ភៈ នេះថានឹងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីស្វែងរកការសម្របសម្រួលជុំវិញបញ្ហាអ៊ុយក្រែន។

នាយករដ្ឋមន្ត្រីថៃជួបបញ្ហាផ្ទួនៗខណៈរដ្ឋមន្ត្រីធ្វើពហិការមិនចូលប្រជុំគណៈរដ្ឋមន្ត្រី

បាងកក៖ នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានទទួលសម្ពាធជាថ្មីដោយសារតែរដ្ឋមន្ត្រីចំនួនប្រាំពីរនាក់កាលពីថ្ងៃអង្គារ ប្រកាសធ្វើពហិការមិនចូលរួមកិច្ចប្រជុំគណៈរដ្ឋមន្ត្រីរបស់លោក ដែលជាសញ្ញាមួយផ្សេងទៀតនៃភាពមិនចុះសម្រុងគ្នាដែលកំពុងកើនឡើងនៅជួររដ្ឋាភិបាលចម្រុះ។

ប្រទេសអូស្ត្រាលីនឹងបើកប្រទេសឡើងវិញសម្រាប់អ្នកដំណើរដែលបានចាក់វ៉ាក់សាំងគ្រប់ចំនួន

អន្តរជាតិ៖ នាយករដ្ឋមន្រ្តីអូស្ត្រាលី លោក Scott Morrison បានប្រកាសនៅថ្ងៃចន្ទថា អូស្ត្រាលីនឹងបើកព្រំដែនរបស់ខ្លួនឡើងវិញចំពោះអ្នកដែលបានចាក់វ៉ាក់សាំងគ្រប់ចំនួនចាប់ពីថ្ងៃទី២១ ខែកុម្ភៈ បន្ទាប់ពីបិទប្រទេសជិតពីរឆ្នាំ…

ក្រសួងធនធានទឹកប្រកាសថានឹងមានភ្លៀងពីថ្ងៃទី៩ ដល់ថ្ងៃទី១៥ ខែកុម្ភៈ

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា កម្ពុជានឹងមានភ្លៀងធ្លាក់ពីភ្លៀងខ្សោយទៅច្រើនតាមតំបន់ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ ដោយសារការប្រសព្វមុខគ្នានៃឥទ្ធិពលជ្រលងសម្ពាធទាប (ឥណ្ឌូនេស៊ី)…

ប្រធានាធិបតីអាមេរិកព្រមានបិទបំពង់បង្ហូរប្រេងពីរុស្ស៊ីទៅកាន់អឺរ៉ុប

វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បាននិយាយកាលពីថ្ងៃចន្ទថាបំពង់បង្ហូរឧស្ម័ន Nord Stream 2 នឹងត្រូវបិទប្រសិនបើរុស្ស៊ីឈ្លានពានអ៊ុយក្រែនហើយសង្កត់ធ្ងន់ថានឹងធ្វើការជាមួយអធិការបតីអាល្លឺម៉ង់…

ខ្សែភាពយន្តអំពីខ្សែជីវិតសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតនឹងចាប់ផ្ដើមថតនៅថ្ងៃទី១៥ ខែកុម្ភៈខាងមុខ

ភ្នំពេញ៖ រឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី» នឹងត្រូវចាប់ផ្ដើមថតនៅថ្ងៃទី១៥ ខែកុម្ភៈខាងមុខ បន្ទាប់ពីទទួលបានអនុសាសន៍ពីសម្ដេចតេជោ ឱ្យរៀបចំទីកន្លែង និងព័ត៌មានលំអិតនៃសាច់រឿងរួច។ ក្រៅពីនេះក៏មានបន្ថែមភាគចំនួន…

អាមេរិកប្រាប់កូរ៉េខាងជើងឱ្យគិតពីប្រជាជនជាជាងបាញ់ម៉ីសីល

អង្គការសហប្រជាជាតិ៖ សហរដ្ឋអាមេរិកនៅថ្ងៃចន្ទ ទី៧ ខែកុម្ភៈ បានអំពាវនាវឱ្យកូរ៉េខាងជើងបញ្ឈប់កម្មវិធីនុយក្លេអ៊ែរ និងកាំជ្រួចផ្លោងរបស់ខ្លួន ដោយដាក់អាទិភាពដល់តម្រូវការរបស់ប្រជាជនវិញ។

កម្មវិធីមុខរបរនិងការងារដំណាក់កាលទី២មានគោលដៅធ្វើឱ្យយុវជនវ័យក្មេងទទួលបានការងារសមរម្យ

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក អ៊ិត សំហេង បានឱ្យដឹងថាការរៀបចំកម្មវិធី មុខរបរ និងការងារសមរម្យរបស់យុវជននៅកម្ពុជា (DEY) ដំណាក់កាលទី២ មានគោលដៅគាំទ្រយុវជនវ័យក្មេង ទាំងស្រ្តី…

ក្រសួងការបរទេសនឹងរៀបចំសិក្ខាសាលាផ្សព្វផ្សាយទាក់ទងនឹងការធ្វើពាណិជ្ជកម្មនៃប្រទេសនិយាយភាសាបារាំង

ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានប្រកាសរៀបចំសិក្ខាសាលាផ្សព្វផ្សាយព័ត៌មានលើកទី២ នៅក្នុងក្របខណ្ឌនៃការរៀបចំបេសកកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មហ្វ្រង់កូហ្វូនីនៅអាស៊ី-ប៉ាស៊ីហ្វិក (MECA)…

សហរដ្ឋអាមេរិក យល់ព្រមលក់អាវុធឱ្យតៃវ៉ាន់ក្នុងការបង្កើនសមត្ថភាពមីស៊ីលចំនួន១០០លានដុល្លារបន្ថែមទៀត

វ៉ាស៊ីនតោន៖ មន្ទីរបញ្ចកោណអាមេរិកបាននិយាយនៅថ្ងៃចន្ទនេះថា សហរដ្ឋអាមេរិកបានអនុម័តការលក់ឧបករណ៍យោធាដែលមានតម្លៃ ១០០លានដុល្លារបន្ថែមទៀតទៅឱ្យកោះតៃវ៉ាន់ ដើម្បីទ្រទ្រង់និងកែលម្អប្រព័ន្ធការពារមីស៊ីល Patriot ដែលកោះមួយនេះគ្រប់គ្រងដោយខ្លួនឯង។

កីឡាការីចិនផ្តួលគូប្រកួតជនជាតិបារាំងយកឈ្នះមេដាយមាសអូឡាំពិកក្នុងប្រភេទវិញ្ញាសារជិះស្គីទឹកកក

ប៉េកាំង៖ កីឡាការីចិន Eileen Gu បានប្រើក្បាច់ពិសេសក្នុងវិញ្ញាជិះស្គីទឹកកក ជាលើកដំបូង ហើយបានក្លាយជាម្ចាស់ជើងឯកកីឡាអូឡាំពិកក្នុងប្រភេទវិញ្ញាសារ Free ski Big Air ដំបូងគេនៅក្នុងការប្រកួតកីឡារដូវរងាក្រុងប៉េកាំងកាលពីថ្ងៃអង្គារ។

គណបក្សនយោបាយនៅហ្វីលីពីនចាប់ផ្តើមយុទ្ធនាការឃោសនាបោះឆ្នោត

ម៉ានីល៖ យុទ្ធនាការឃោសនាបោះឆ្នោតនៅប្រទេសហ្វីលីពីនបានចាប់ផ្តើមកាលពីថ្ងៃអង្គារ ដោយកូនប្រុសរបស់អតីតមេដឹកនាំផ្តាច់ការហ្វី Ferdinand Marcos ជាអ្នកចាប់ផ្ដើមមុនគេ។

ក្រសួងមហាផ្ទៃប្រាប់ឱ្យគ្រប់អភិបាលរាជធានី-ខេត្តបង្កលក្ខណៈងាយស្រួលដល់គណបក្សនយោបាយក្នុងការធ្វើសកម្មភាព

ភ្នំពេញ៖ ក្រសួងមហាផ្ទៃបានស្នើគណៈអភិបាលរាជធានី-ខេត្ត ឱ្យបង្កលក្ខណៈងាយស្រួលដល់គណបក្សនយោបាយដែលបានចុះបញ្ជីត្រឹមត្រូវតាមច្បាប់ចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២…

រដ្ឋមន្ត្រីសង្គមកិច្ចជំរុញឱ្យពង្រីកបរិមាណផ្ទេរអនីតិជនដែលទំនាស់នឹងច្បាប់មកកាន់មណ្ឌលស្ដារនីតិសម្បទា

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច វង សូត បានជំរុញឱ្យបន្តអនុវត្តសាកល្បងក្នុងការទទួលអនីតិជនដែលទំនាស់នឹងច្បាប់មកស្នាក់នៅ អប់រំ កែប្រែ ក្នុងបរិមាណមួយសមស្រប និងពង្រីកបរិមាណជាបន្តបន្តាប់ស្របតាមសមត្ថភាពនិងលទ្ធភាពរបស់មណ្ឌល…

BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃអង្គារ ទី៨ ខែកុម្ភៈ ឆ្នាំ២០២២

ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ១០២ករណីថ្មី (ឆ្លងថ្មីសហគមន៍៨៧នាក់ ជាប្រភេទអូមីក្រុង), ក្នុងនោះករណីនាំចូលថ្មី ១៥ករណី ខណៈអ្នកជំងឺ ៧៤នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន០នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល…

រដ្ឋមន្រ្តីក្រសួងសង្គមកិច្ចជំរុញឱ្យបណ្តាក្រុមហ៊ុននានាទទួលយកជនមានពិការភាពបំពេញការងារ

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក វង សូត បានកំណត់ទិសដៅការងារក្នុងឆ្នាំថ្មីនេះដោយជំរុញរោងចក្រ សហគ្រាស ក្រុមហ៊ុនឯកជន ក្នុងការទទួលយកជនមាន ពិការភាពចូលបម្រើការងារតាមអត្រាកំណត់។

សម្ដេចតេជោ ក្លាយជាបុគ្គលទីមួយនៅក្នុងតំបន់អាស៊ានដែលទទួលបានពានរង្វាន់សន្តិភាពស៊ុនហាក់

ភ្នំពេញ៖ នៅក្នុងសន្និសីទសារព័ត៌មានដែលរៀបចំឡើងនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ មានបុគ្គលជ័យលាភីបីរូបដែលទទួលបានរង្វាន់សន្តិភាពស៊ុនហាក់។ ក្នុងនោះសម្ដេចតេជោហ៊ុន សែន គឺជាបុគ្គលនិងជាមេដឹកនាំទីមួយនៅក្នុងតំបន់អាស៊ានដែលទទួលបានពានរង្វាន់នេះ។

រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាសន្យាឱ្យប្រេសិតពិសេសប្រធានអាស៊ាន(កម្ពុជា)ជួបជាមួយសមាជិកបក្សលោកស្រី អង់សាន ស៊ូជី

ភ្នំពេញ៖ មេដឹកនាំយោធាមីយ៉ាន់ម៉ាលោក មីន អោងលាំង បានសន្យាជាមួយប្រធានអាស៊ានថានឹងអនុញ្ញាតដល់ប្រេសិតពិសេសអាស៊ានពីកម្ពុជាក្នុងពេលមកធ្វើទស្សនកិច្ចនាពេលខាងមុខបានជួបជាមួយសមាជិកគណបក្សរបស់លោកស្រី អង់សាន ស៊ូជី។ នេះជាការបញ្ជាក់របស់រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី…

កម្ពុជានៅសល់ផ្ទៃដីជិត ៨០០គីឡូម៉ែត្រក្រឡាទៀតដែលរងផលប៉ះពាល់ដោយគ្រាប់មីន

ភ្នំពេញ៖ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន លោក លី ធុជ បានឱ្យដឹងថា ប្រទេសកម្ពុជា នៅតែមានបញ្ហាប្រឈមធំធេងលើផ្ទៃដី ២ ០១៧គីឡូម៉ែត្រក្រឡា ដែលក្នុងនោះ ៧៨៨គីឡូម៉ែត្រក្រឡា រងផលប៉ះពាល់ដោយគ្រាប់មីន ដែលក្នុងផែនការនឹងសម្អាតឱ្យអស់ទាំងស្រុងនៅត្រឹមឆ្នាំ២០២៥។

BREAKING NEWS: សម្តេចតេជោ ចេញសារបំភ្លឺករណីលោកសាស្ត្រាចារ្យ សន ធើនណល

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោ បានបង្ហោះសារក្នុងទំព័រហ្វេសបុកផ្លូវការរបស់សម្តេចដោយសុំអធ្យាស្រ័យករណីការឡើកលើអំពីការដោះលែងជនជាតិអូស្ត្រាលីដែលសម្តេចបានស្នើសុំមេដឹកនាំយោធាមីយ៉ាន់ម៉ា ដែលសម្តេចបានមានប្រសាសន៍កាលពីព្រឹកថ្ងៃទី៧…

Watch The Daily Roundup on 07 February 2022

All your breaking news from Cambodia, in English, right here!

គ្រាប់កាំភ្លើងធុនធ្ងន់ពីរគ្រាប់ត្រូវបានប្រទះឃើញនៅមាត់អូរ បន្ទាត់តំបន់ព្រំដែនកម្ពុជា-ថៃ

បាត់ដំបង៖ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រភេទធុនធ្ងន់ចំនួន ០២ គ្រាប់ត្រូវបានប្រទះឃើញខណៈដែលកម្លាំងវរសេនាតូចនគរបាលការពាព្រំដែនគោកលេខ ៨១៧ និងកម្លាំងប៉ុស្ត៍ព្រំដែនគីឡូ ១៣ សហការជាមួយកម្លាំងផ្នែកសឹករងសំពៅលូនចុះល្បាតនៅតាមខ្សែបន្ទាត់តំបន់ព្រំដែន…

នាយករដ្ឋមន្រ្តីជប៉ុនអំពាវនាវជំរុញការចាក់វ៉ាក់សាំងដូសជំរុញឱ្យបាន១លានដូសក្នុងមួយថ្ងៃ

តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ៊្វូមីអូ គីស៉ីដា បាននិយាយនៅថ្ងៃចន្ទនេះថា លោកចង់បង្កើនល្បឿនការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ប្រទេសនេះដល់ ១លានដូសក្នុងមួយថ្ងៃ ប្រហែលទ្វេដងនៃល្បឿនបច្ចុប្បន្ន។

ហ្វីលីពីនឱ្យមនុស្សសម្តែងជាតុក្កតា និងតួក្នុងភាពយន្តល្បីៗនៅកន្លែងចាក់វ៉ាក់សាំងដើម្បីជំរុញក្មេងៗឱ្យមកទទួលវ៉ាក់សាំង

អន្តរជាតិ៖ ការចាក់វ៉ាក់សាំងកូវីដ-១៩ សម្រាប់កុមារដែលមានអាយុពី ៥ឆ្នាំដល់ ១១ឆ្នាំដែលបានចាប់ផ្តើមនៅក្នុងរដ្ឋធានីហ្វីលីពីនកាលពីថ្ងៃចន្ទ ទី៧ ខែកុម្ភៈ ដោយនៅមជ្ឈមណ្ឌលចាក់ថ្នាំមានមនុស្សពាក់ឈុតជាតុក្កតា និងតួរឿងល្បីៗដើម្បីទាក់ទាញក្មេងឱ្យមកចាក់វ៉ាក់សាំង។

ចិនបិទទីក្រុងជាប់ព្រំដែនវៀតណាម ខណៈករណីឆ្លងកូវីដ-១៩កើនឡើង

ប៉េកាំង៖ អាជ្ញាធរនៅទីក្រុង Baise ភាគនិរតីនៃប្រទេសចិន បានបញ្ជាឱ្យអ្នកស្រុកស្នាក់នៅក្នុងផ្ទះ ចាប់ពីថ្ងៃចន្ទនេះតទៅហើយជៀសវាងការធ្វើដំណើរដែលមិនចាំបាច់ ខណៈដែលពួកគេបានអនុវត្តវិធានការដើម្បីប្រយុទ្ធប្រឆាំងនឹងការកើនឡើងនៃការឆ្លងកូវីដ-១៩…

ទាហានអាមេរិកទៅដល់ប៉ូឡូញ

អន្តរជាតិ៖ ទាហានអាមេរិកបានមកដល់ប្រទេសប៉ូឡូញហើយ កាលពីថ្ងៃអាទិត្យ ទី៦ ខែកុម្ភៈ ខណៈក្រុងវ៉ាស៊ីនតោន កំពុងពង្រឹងសម្ព័ន្ធមិត្ត NATO របស់ខ្លួននៅអឺរ៉ុបខាងកើត ចំពេលមានការពង្រឹងយោធារុស្ស៊ីនៅតាមព្រំដែនអ៊ុយក្រែនដូចគ្នា។…

សម្តេចតេជោ ប្ដេជ្ញាធ្វើឱ្យតំបន់ជនបទនៅកម្ពុជាមានអគ្គិសនីប្រើប្រាស់

ក្រចេះ៖ សម្ដេចតេជោ ហ៊ុន សែន ប្រកាសថានឹងធ្វើឲ្យតំបន់ជនបទនៅក្នុងប្រទេសកម្ពុជាមានអគ្គិសនីប្រើប្រាស់ ខណៈបច្ចុប្បន្នកម្ពុជាមានអគ្គិសនីគ្របដណ្ដប់ ៩៨%នៅទូទាំងប្រទេស។

Watch REPLAY: សម្ដេចតេជោ អញ្ជើញបើកសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៧ពីរង្វង់មូលខ្លាស្ទុះទៅរមាតក្នុងខេត្តក្រចេះ

Watch REPLAY: សម្ដេចតេជោ អញ្ជើញបើកសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៧ពីរង្វង់មូលខ្លាស្ទុះទៅរមាតក្នុងខេត្តក្រចេះ

សម្ដេចតេជោផ្ដោតការយកចិត្តទុកដាក់អភិវឌ្ឍទៅលើភូមិភាគឦសានដោយសារជាតំបន់ជូរចត់របស់ប្រទេសកម្ពុជា

ក្រចេះ៖ សម្ដេចតេជោហ៊ុន សែន បានថ្លែងថាការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធមកកាន់ភាគឦសាននេះ សម្តេចហាក់មានភាពលំអៀងបន្តិចជាមួយបណ្តាខេត្តដទៃទៀត ព្រោះចិនបានជួយកសាងហេដ្ឋារចនាសម្ព័ន្ធច្រើននៅខេត្តភាគឦសាន ដោយហេតុថាខេត្តទាំងនេះ…

សម្តេចតេជោ ថាបញ្ហាមីយ៉ាន់ម៉ាមិនមែនជារឿងឈឺក្បាលរបស់កម្ពុជាទេ

ក្រចេះ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថាបញ្ហាមីយ៉ាន់ម៉ាមានទាំងអ្នកគាំទ្រ និងអ្នកប្រឆាំងនឹងសម្ដេចក្នុងការស្វែងរកដំណោះស្រាយ។ សម្ដេចបន្ថែមថា បញ្ហាប្រទេសមីយ៉ាន់ម៉ាបើមិនអាចដោះស្រាយក្នុងឆ្នាំនេះ…

BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃចន្ទ ទី៧ ខែកុម្ភៈ ឆ្នាំ២០២២

ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ១០៨ករណីថ្មី (ឆ្លងថ្មីសហគមន៍១០៣នាក់ ជាប្រភេទអូមីក្រុង), ក្នុងនោះករណីនាំចូលថ្មី ៥ករណី ខណៈអ្នកជំងឺ ៩០នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន០នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល…

ផ្លូវជាតិលេខ៧ប្រវែងជិត១០០គីឡូម៉ែត្រក្នុងខេត្តក្រចេះនឹងក្លាយជាផ្លូវជំរុញការអភិវឌ្ឍនៅតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម

ក្រចេះ ៖ កំណាត់ផ្លូវជាតិលេខ៧ពីរង្វង់មូលខ្លាស្ទុះ ទៅចំណុចអូរច្រឡង់ ឃុំអូរគ្រៀង ស្រុកសំបូរ ក្នុងខេត្តក្រចេះប្រវែង ៩៣,៥៦គីឡូម៉ែត្រ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ…

កម្ពុជាផលិតមាសបានជាង ១ ៧០០គីឡូ ក្នុងរយៈពេលជាង៦ខែ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ក្នុងខេត្តមណ្ឌលគិរី ក្នុងរយៈពេលជាង ៦ខែកន្លងមកនេះ អាចផលិតមាសបានចំនួន ១ ៧៥១គីឡូក្រាម។

គិតត្រឹមម៉ោង១០:០០ព្រឹកចំនួនអ្នកឆ្លងវីរុសកូវីដ-១៩ លើពិភពលោកកើនរហូតដល់ចំនួន ៣៩៥,៨៨២,៦៧០នាក់

ពិភពលោក: គិតត្រឹមម៉ោង១០:០០ព្រឹកចំនួនអ្នកឆ្លងវីរុសកូវីដ-១៩ នៅលើពិភពលោកបានកើនឡើងរហូតដល់ចំនួន ៣៩៥,៨៨២,៦៧០នាក់ អ្នកស្លាប់កើនឡើងចំនួន ៥,៧៥៨,៥៩៣នាក់ ប៉ុន្តែអ្នកបានទទួលការព្យាបាលជាសះស្បើយមានចំនួន…

មនុស្សស្នាក់នៅ កម្ពុជាជិត ១៤,៣លាននាក់បានទទួលចាក់វ៉ាក់សាំងគិតត្រឹមថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២២

ភ្នំពេញ៖ មនុស្សសរុបចំនួន ១៤,៣៦២,៦៧៦នាក់ ដែលកំពុងស្នាក់នៅ ក្នុងប្រទេសកម្ពុជាបានទទួលការចាក់វ៉ាក់សាំងការពារវីរុសកូវីដ-១៩ ក្នុងនោះអ្នកបានចាក់វ៉ាក់សាំងលើកទី២ បានសរុបចំនួន ១៣,៧៧៦,០១៨នាក់ អ្នកទទួលបានវ៉ាក់សាំងលើកទីបីចំនួន…

សម្ដេចតេជោ នឹងជួបសិស្សជាប់បាក់ឌុបនិទ្ទេស A ទាំងអស់នៅចុងខែនេះ

ក្រចេះ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ប្រកាសជួបសិស្សដែលប្រឡងជាប់និទ្ទេស A នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ នៅរាជធានីភ្នំពេញ។

Watch live: សម្ដេចតេជោ អញ្ជើញបើកសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៧ពីរង្វង់មូលខ្លាស្ទុះទៅរមាតក្នុងខេត្តក្រចេះ

Watch live: សម្ដេចតេជោ អញ្ជើញបើកសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៧ពីរង្វង់មូលខ្លាស្ទុះទៅរមាតក្នុងខេត្តក្រចេះ

បាតុករណាហ្គាវើលណាដែលនៅបន្តតវ៉ានឹងត្រូវរដ្ឋបាលរាជធានីភ្នំពេញចាប់បញ្ជូនទៅមណ្ឌលចត្តាឡីស័ក

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបញ្ជាឱ្យបាតុករ ណាហ្គាវើលទាំងអស់បញ្ឈប់ការតវ៉ា និងត្រូវធ្វើចត្តាឡីស័ក រយៈពេល៧ថ្ងៃ ក្នុងករណីដែលនៅតែបន្តតវ៉ាទៀតនឹងត្រូវអាជ្ញាធរចាត់វិធានការដ្ឋបាល បញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលចត្តឡីស័ករាជធានីភ្នំពេញ…

អាជ្ញាធរបន្តរកឃើញបាតុករណាហ្គាវើលវិជ្ជមានកូវីដ-១៩ បន្ថែមទៀតធ្វើឱ្យចំនួនឡើងជាង៣០នាក់

ភ្នំពេញ៖ មន្ទីរសុខាភិបាលរាជធានីភ្នំពេញបានប្រកាសរកឃើញបាតុករប្រឆាំងក្រុមហ៊ុនណាហ្គាវើលចំនួន២៩នាក់បន្ថែមទៀតនៅថ្ងៃនេះ ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបមកដល់ពេលនេះមានចំនួន ៣៤នាក់ហើយ។ មន្ទីរសុខាភិបាលណែនាំដល់ក្រុមបាតុករទាំងអស់ដែលប៉ះពាល់ផ្ទាល់ជាមួយអ្នកផ្ទុកជំងឺកូវីដ-១៩…

គ.ជ.ប ប្រកាសជ្រើសរើសគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោតជាង៨ពាន់នាក់

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា គ.ជ.ប បានប្រកាសជ្រើសរើសគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) ចំនួន ៨ ៣០២រូប ជាមន្ត្រីកិច្ចសន្យារយៈពេលខ្លី ដែលបម្រើការងារនៅតាមគណៈកម្មការឃុំសង្កាត់…

គម្រោងផ្លូវតភ្ជាប់ពីបូកគោទៅផ្លូវជាតិលេខ៤ សម្រេចបាន ៦,៥គ.មហើយ

ភ្នំពេញ៖ គម្រោងស្ថាបនាផ្លូវថ្មី១ខ្សែ តភ្ជាប់ឧទ្យានជាតិ ព្រះមុនីវង្សបូកគោ មកផ្លូវជាតិលេខ៤ ត្រង់ចំណុច PK១៥៨+២០០ ដោយទទួលបានថវិកាសាងសង់ពី លោក សុខ គង់ អនុវត្តបាន៤៥ថ្ងៃ និងសម្រេចបាន ៦,៥គ.មហើយ។

BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃអាទិត្យ ទី៦ ខែកុម្ភៈ ឆ្នាំ២០២២

ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ១១១ករណីថ្មី (ឆ្លងថ្មីសហគមន៍៩៥នាក់ ជាប្រភេទអូមីក្រុង), ក្នុងនោះករណីនាំចូលថ្មី ១៦ករណី ខណៈអ្នកជំងឺ ៩៩នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន០នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល…

បញ្ចូនពលករជាង ៥០នាក់ដែលមិនបានវ៉ាក់សាំងទៅធ្វើចត្តាឡីស័កបន្ទាប់ពីថៃបញ្ជូនមកវិញ

បាត់ដំបង៖ កម្លាំងទីបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៩ សហការជាមួយកម្លាំងកងយោធពលខេមរភូមិន្ទ និងក្រុមគ្រូពេទ្យ បានចុះទទួលពលករខ្មែរប្រុសស្រីជិត៣០០នាក់ដែលសមត្ថកិច្ចថៃចាប់បញ្ជូនអោយត្រឡប់មកស្រុកកំណើតវិញតាមច្រកតំបន់អូរអន្លក់…

សម្ដេចតេជោ ទទួលយកនូវការអញ្ជើញរបស់ប្រធានាធិបតីអាមេរិកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក

ភ្នំពេញ៖ ប្រធានអាស៊ានឆ្នាំ២០២២ នាយករដ្ឋមន្រ្តីកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានទទួលនូវការអញ្ជើញរបស់ប្រធានាធិបតីអាមេរិកលោក ចូ ប៉ៃឌិន ដើម្បីចូលប្រជុំកំពូលអាស៊ាន-អាមេរិក នៅទីក្រុងវ៉ាស៊ីនតោននាពេលខាងមុខ។ សម្ដេចបញ្ជាក់ពីការប្តេជ្ញា…

អាជ្ញាធរស្នើដល់អ្នកពាក់ព័ន្ធជាមួយនឹងបាតុករណាហ្គាវើលទៅធ្វើតេស្តសំណាក់កូវីដ-១៩ បន្ទាប់ពីរកឃើញករណីវិជ្ជមានលើក្រុមបាតុករជាបន្តបន្ទាប់

ភ្នំពេញ៖ មន្ទីរសុខាភិបាលរាជធានីភ្នំពេញបានស្នើដល់អ្នកដែលប៉ះពាល់ដោយផ្ទាល់និងប្រយោលជាមួយនឹងបាតុករដែលតវ៉ានឹងក្រុមហ៊ុនណាហ្គាវើលឲ្យទៅធ្វើតេស្តសំណាក់រកជំងឺកូវី-១៩ បន្ទាប់ពីរកឃើញករណីវិជ្ជមានលើក្រុមបាតុករជាបន្តបន្ទាប់។

Watch The Weekly Roundup on 5 February 2022

All your breaking news from Cambodia, in English, right here!

ព្រះមហាក្សត្រយាងដល់មាតុប្រទេសវិញបន្ទាប់ពីចូលរួមបើកព្រឹត្តិការណ៍កីឡាអូឡាំពិកនៅប្រទេសចិន

ភ្នំពេញ៖ ព្រះមហាក្សត្រកម្ពុជា ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បានយាងដល់រាជធានីភ្នំពេញវិញហើយនៅល្ងាចថ្ងៃសៅរ៍ ទី៥ ខែកុម្ភៈនេះ បន្ទាប់ពីចូលរួមពិធីបើកកីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំង…

BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃសៅរ៍ ទី៥ ខែកុម្ភៈ ឆ្នាំ២០២២

ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ១១២ករណីថ្មី (ឆ្លងថ្មីសហគមន៍៨៧នាក់ ជាប្រភេទអូមីក្រុង), ក្នុងនោះករណីនាំចូលថ្មី ២៥ករណី ខណៈអ្នកជំងឺ ១០៥នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន០នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល…

អត្តពលិកជនជាតិ Uyghur ជាអ្នកកាន់ភ្លើងគប់ចុងក្រោយក្នុងព្រឹត្តិការណ៍បើកកីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំង

អន្តរជាតិ៖ ព្រឹត្តិការណ៍កីឡារដូវរងានៅទីក្រុងប៉េកាំងបានបើកនៅយប់ថ្ងៃសុក្រទី៤ ខែកុម្ភៈ ក្នុងពិធីបើកនៅកីឡដ្ឋាន Bird's Nest បានបញ្ចប់ដោយការអុជភ្លើងចង្កៀងដោយកីឡាករអូឡាំពិកវ័យក្មេងជនជាតិចិនពីរនាក់ ដែលម្នាក់ក្នុងចំណោមពួកគេជាសមាជិកនៃជនជាតិភាគតិច…

រុស្ស៊ី និងចិនប្រកាសភាពជាដៃគូ «គ្មានដែនកំណត់» ដើម្បីក្រោកឈរប្រឆាំងនឹងអាមេរិក

មូស្គូ៖ ប្រទេសចិន និងរុស្ស៊ីបានប្រកាសភាពជាដៃគូយុទ្ធសាស្ត្រស៊ីជម្រៅនៅថ្ងៃសុក្រ ទី៤ ខែកុម្ភៈ ម្សិលមិញដើម្បីធ្វើឱ្យមានតុល្យភាពនូវអ្វីដែលពួកគេសម្តែងថាជាឥទ្ធិពលពិភពលោកដ៏អាក្រក់របស់សហរដ្ឋអាមេរិក។

គយដាក់ឱ្យប្រើប្រាស់កម្មវិធីទូរស័ព្ទដើម្បីសម្រួលការគិតពន្ធនាំចូល

ភ្នំពេញ៖ គយបានដាក់ឱ្យប្រើប្រាស់នូវកម្មវិធីទូរស័ព្ទមួយឈ្មោះ Cambodia Customs Tariff 2022 ដែលអនុញ្ញាតដល់អ្នកប្រើប្រាស់ស្វែងរកមុខទំនិញ និងគណនាតម្លៃពន្ធនាំចូលបាន។

រដ្ឋាភិបាលសម្រេចចារឹកអក្សរចង់ចាំនូវការជួយគ្នារវាងប្រទេសកម្ពុជា-វៀតណាមនៅតាមស្ដូបមិត្តភាពទាំងអស់ទូទាំងប្រទេស

ភ្នំពេញ៖ រដ្ឋាភិបាលបានបញ្ជាដល់រដ្ឋបាលរាជធានីខេត្ដទាំងអស់រៀបចំចារឹកប្រវត្តិសាស្ត្រជាភាសាខ្មែរ ភាសាវៀតណាម និងភាសាអង់គ្លេស លើស្តូបមិត្តភាពកម្ពុជា-វៀតណាម ដែលបានសាងសង់នៅតាមរាជធានី-ខេត្តនីមួយៗ ដោយឆ្លាក់តួអក្សរឱ្យបានច្បាស់…

កីឡាអូឡាំពិករដូវរងាទីក្រុងប៉េកាំងឆ្នាំ២០២២បានចាប់ផ្ដើម

អន្តរជាតិ៖ ពិធីបើកការប្រកួតកីឡាអូឡាំពិករដូវរងារឆ្នាំ២០២២បានចាប់ផ្ដើមហើយ នៅពហុកីឡដ្ឋានជាតិចិន ក្នុងទីក្រុងប៉េកាំង ដោយលោកប្រធានាធិបតី Xi Jinping បានបញ្ចេញសំឡេងហ៊ោកញ្ជ្រៀវយ៉ាងខ្លាំងនៅពេលដែលលោកបានគ្រវីដៃទៅកាន់ហ្វូងមនុស្ស។

Watch The Daily Roundup on 04 February 2022

All your breaking news from Cambodia, in English, right here!

BREAKING NEWS:​ រដ្ឋបាលរាជធានីភ្នំពេញព្រមានចាត់វិធានការលើបាតុករណាហ្គាវើលដែលមិន​ព្រមអនុវត្តន៍តាមវិធានការសុខាភិបាល…

ភ្នំពេញ៖ គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ថ្នាក់រាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានប្រាប់ក្រុមបាតុករអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវីលដ៍ ចូលរួមសហការជាមួយអាជ្ញាធរក្នុងការយកសំណាកជំងឺកូវីដ-១៩…

នាយករដ្ឋមន្រ្តីម៉ាឡេស៊ីគ្រោងនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជានៅចុងខែនេះ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Sri Ismal Sabri Yaakob គ្រោងនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជានៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាននៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីថ្ងៃទី៤ ខែកុម្ភៈនេះ។

រាជរដ្ឋាភិបាលកម្ពុជាប្តេជ្ញាមិនឱ្យមានប្រជាជនស្លាប់ដោយសារកូវីដ-១៩

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាប្រកាសប្តេជ្ញាបញ្ចៀសមិនឱ្យមានករណីប្រជាជនស្លាប់ជាបន្តទៀតដោយសារជំងឺកូវីដ-១៩ ដោយនឹងពន្លឿនការចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ដូសជំរុញដល់ពលរដ្ឋឱ្យបានគ្រប់គ្នា។

ក្រសួងការងារបន្តផ្ដល់ប្រាក់ឧបត្ថម្ភដល់កម្មករក្នុងវិស័យកាត់ដេរនិងវិស័យទេសចរណ៍ដែលត្រូវបានព្យូរការងារជាង៤០កន្លែង

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បើកផ្ដល់ប្រាក់ឧបត្ថម្ភដល់កម្មករនិយោជិតនៅក្នុងវិស័យកាត់ដេរ និងវិស័យទេសចរណ៍ដែលបានព្យួរកិច្ចសន្យាការងារស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាលដល់កម្មករនិយោជិតក្នុងវិស័យកាត់ដេរ…

ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េចូលកាន់តំណែងពេញសិទ្ធិ

ភ្នំពេញ៖ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េលោកស្រី ជ្រឹង បទុមរង្សី បានថ្វាយសាតាំងជូនប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-In ហើយនៅថ្ងៃនេះ ដែលជាការទទួលស្គាល់ពីប្រទេសកូរ៉េលើការចូលកាន់តំណែងរបស់លោកស្រីលើទឹកដីប្រទេសនេះ។

ក្រសួងការពារជាតិគ្រោងរៀបចំរម្លឹកខួបនៃការបង្កើតកងទ័ពរំដោះប្រទេសជាតិចេញពីរបបប៉ុលពត

ភ្នំពេញ៖ គណៈកម្មការនៃក្រសួងការពារជាតិគ្រោងធ្វើការរៀបចំរម្លឹកខួបលើកទី៤៤ នៃការបង្កើតកងទ័ពកម្លាំងប្រដាប់អាវុធដំបូង ក្នុងបុព្វហេតុរំដោះប្រជាជន និងប្រទេសជាតិ ចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត នៅថ្ងៃទី១២ ខែឧសភា…

ភ្ញៀវទៅលេងខេត្តបាត់ដំបងក្នុងឱកាសបុណ្យចូលឆ្នាំចិនកើនឡើងជាង២០០%

បាត់ដំបង៖ ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបងឱ្យដឹងថារយៈពេល០៤ថ្ងៃ ក្នុងឱកាសបុណ្យប្រពៃណីចូលឆ្នាំចិន-វៀតណាម ខេត្តបាត់ដំបងបានទាក់ទាញភ្ញៀវទេសចរមកកម្សាន្តចំនួន ២១៨ ៤២០នាក់ កើនឡើង ២០៣,៧៧ % បើធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ដែលមានចំនួន…

ពលរដ្ឋចេញដើរលេងជិត១លាននាក់ក្នុងអំឡុងពេលចូលឆ្នាំចិន

ភ្នំពេញ៖ នៅក្នុងរយៈពេលបីថ្ងៃអំឡុងពេលបុណ្យចូលឆ្នាំចិន កម្ពុជាភ្ញៀវទេសចរជាតិ និងអន្តរជាតិក្នុងស្រុកសរុបមានចំនួនប្រមាណ ៩៤៧ ៤៩៧នាក់ ក្នុងនោះភ្ញៀវជាតិប្រមាណ ៩៣១ ៣០៨នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងប្រមាណ ១៦ ១៨៩នាក់។

សេចក្ដីព្រាងច្បាប់ការពារលំហូរផលិតផលកសិកម្មដែលមានសមាសភាពចង្រៃត្រូវបានគណៈរដ្ឋមន្ត្រីអនុម័ត

ភ្នំពេញ៖ សេចក្តីព្រាងច្បាប់ស្តីពី «ការការពាររុក្ខជាតិ និងភូតគាមអនាម័យ» ត្រូវបានគណៈរដ្ឋមន្រ្តីអនុម័តទាំងស្រុងនៅព្រឹកនេះ។ ច្បាប់នេះត្រូវបានបង្កើតឡើងដើម្បីការពារផលប្រយោជន៍កសិកម្មកម្ពុជាពីការខាតបង់ដែលបង្កឡើងដោយសមាសភាពចង្រៃចំពោះធនធានរុក្ខជាតិ…

BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃសុក្រ ទី៤ ខែកុម្ភៈ ឆ្នាំ២០២២

ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៦៦ករណីថ្មី (ឆ្លងថ្មីសហគមន៍៦៤នាក់ ជាប្រភេទអូមីក្រុង), ក្នុងនោះករណីនាំចូលថ្មី ២ករណី ខណៈអ្នកជំងឺ ៩៨នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន០នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល…

រដ្ឋាករទឹក ប្រកាសថាគ្មានការខ្វះទឹកនៅភ្នំពេញទៀតទេក្នុងឆ្នាំ២០២៣

ភ្នំពេញ៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានប្រកាសថា ចាប់ពីឆ្នាំ២០២៣ទៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ លែងខ្វះទឹកស្អាតប្រើប្រាស់ហើយក្រោយរោងចក្រផលិតទឹកស្អាតថ្មីមួយទៀតត្រូវបានសាងសង់រួច។

ក្រសួងសុខាភិបាលទុកពេល៣ថ្ងៃឱ្យក្រុមបាតុករប្រឆាំងណាហ្គាវើលទៅយកសំណាកកូវីដ-១៩

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានប្រកាសពីករណីរកឃើញករណីឆ្លងជំងឺកូវីដ-១៩ ប្រភេទអូមីក្រុងលើស្រ្តីមានផ្ទៃពោះម្នាក់នៃក្រុមអតីតបុគ្គលិកណាហ្គាវើលក្នុងពេលធ្វើបាតុកម្មនៅមុខស្ថានទូតអូស្ត្រាលី និងទុកពេល៣ថ្ងៃឱ្យក្រុមបាតុករទាំងអស់ទៅយកសំណាកបើមិនដូច្នោះនឹងមានវិធានការផ្លូវច្បាប់។

មនុស្សស្នាក់នៅ កម្ពុជាជិត ១៤,៣លាននាក់បានទទួលចាក់វ៉ាក់សាំងគិតត្រឹមថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២

ភ្នំពេញ៖ មនុស្សសរុបចំនួន ១៤,៣៥៨,៨៥៤នាក់ ដែលកំពុងស្នាក់នៅ ក្នុងប្រទេសកម្ពុជាបានទទួលការចាក់វ៉ាក់សាំងការពារវីរុសកូវីដ-១៩ ក្នុងនោះអ្នកបានចាក់វ៉ាក់សាំងលើកទី២ បានសរុបចំនួន ១៣,៧៦៩,៩០៨នាក់ អ្នកទទួលបានវ៉ាក់សាំងលើកទីបីចំនួន…

Watch The Daily Roundup on 03 February 2022

All your breaking news from Cambodia, in English, right here!

ព្រះមហាក្សត្របានយាងដល់ទីក្រុងប៉េកាំង ដើម្បីចូលរួមពិធីបើកកីឡាអូឡាំពិករដូវរងា

ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានយាងដល់ទីក្រុងប៉េកាំង ប្រទេសចិនហើយនៅរសៀលថ្ងៃព្រហស្បតិ៍នេះ ដើម្បីចូលរួមពិធីបើកកីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំង…

សម្ដេចតេជោ ប្រាប់មេទ័ពថៃថាដើម្បីធ្វើឱ្យព្រំដែនជាកន្លែងមានសន្ដិភាពបានកងទ័ពគួរតែជាកងទ័ពការទូត

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រាប់មេបញ្ជាការទ័ពជើងគោកថៃលោក ណារ៉ុងផាន់ ជិតកែវធែ (Narongpan Jitkaewtae)ថា ទំនាក់ទំនងរវាងប្រទេសកម្ពុជាថៃគឺកាន់តែស៊ីជម្រៅ មានជំនឿទុកចិត្តលើគ្នាទៅវិញទៅមករវាងកងទ័ពនៃប្រទេសទាំងពីរ។…