ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

ព័ត៌មានថ្មី

Watch The Daily Roundup on 13 July 2022

All your breaking news from Cambodia, in English, right here!

ធនាគារ ABA ចូលរួមវិភាគទាន ២០ម៉ឺនដុល្លារ ក្នុងគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន «ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម»

ភ្នំពេញ៖ អាជ្ញាធរមីនកម្ពុជា បានចុះអនុស្សារណៈយោគយល់គ្នាជាមួយធនាគារ ABA ដែលបានចូលរួមវិភាគទាននូវថវិកាចំនួន ២០ម៉ឺនដុល្លារអាមេរិកសម្រាប់គាំទ្រគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន «ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម»។…

ទំព័រហ្វេសប៊ុកផ្លូវការរបស់លោក ហ៊ុន ម៉ាណែត ទទួលបានអ្នកតាមដាន ១លាននាក់

ភ្នំពេញ៖ ទំព័រហ្វេសបុករបស់អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ទទួលបានអ្នកតាមដាន១លាននាក់នៅថ្ងៃនេះ។

នាយករដ្ឋមន្ត្រីបន្តអំពាវនាវពលរដ្ឋទៅទទួលវ៉ាក់សាំងឱ្យបានគ្រប់គ្នាក្រោយរកឃើញអូមីក្រុងបម្លែងថ្មី BA.4 និង…

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបន្តជំរុញប្រជាពលរដ្ឋទៅទទួលវ៉ាក់សាំងកូវីដ-១៩ ឱ្យបានគ្រប់គ្នាទាំងដូសមូលដ្ឋាន និងដូសជំរុញ បន្ទាប់ពីបានបង្ហាញនូវក្ដីបារម្ភពីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩…

ទស្សនាការផ្សាយ: សម្ដេចតេជោបន្តអំពាវនាវពលរដ្ឋទៅទទួលវ៉ាក់សាំងឱ្យបានគ្រប់គ្នាក្រោយរកឃើញអូមីក្រុងបម្លែងថ្មី…

ទស្សនាការផ្សាយ: សម្ដេចតេជោបន្តអំពាវនាវពលរដ្ឋទៅទទួលវ៉ាក់សាំងឱ្យបានគ្រប់គ្នាក្រោយរកឃើញអូមីក្រុងបម្លែងថ្មី BA.4 និង BA.5

សេចក្ដីព្រាងច្បាប់ធម្មនុញ្ញថ្មីអនុញ្ញាតឱ្យព្រះមហាក្សត្រចាត់តាំងនាយករដ្ឋមន្ត្រីដោយពុំចាំបាច់ឆ្លងកាត់ប្រធានសភា

ភ្នំពេញ៖ សេចក្ដីព្រាងច្បាប់ធម្មនុញ្ញថ្មីអនុញ្ញាឱ្យគណបក្សដែលមានអាសនៈច្រើនជាងគេនៅក្នុងរដ្ឋសភាទូលស្នើព្រះមហាក្សត្រចាត់តាំងវរជនមួយរូបជានាយករដ្ឋមន្ត្រី ឱ្យបង្កើតរាជរដ្ឋាភិបាលបាន ដែលខុសពីច្បាប់ចាស់ដែលការចាត់តាំងនាយករដ្ឋមន្ត្រីត្រូវការការស្នើសុំពីប្រធានរដ្ឋសភាទូលថ្វាយព្រះមហាក្សត្រដោយមានមតិឯកភាពពីអនុប្រធានទាំងពីរនៃរដ្ឋសភា។

សម្ដេចកិត្តិព្រឹទ្ធិបណ្ឌិតចាត់តំណាងចូលគោរពវិញ្ញាណក្ខន្តអតីតនាយករដ្ឋមន្ត្រីជប៉ុន

ភ្នំពេញ៖ អនុប្រធានកាកបាទក្រហមកម្ពុជាលោកស្រី ឃួន សុដារី តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាបានដឹកនាំគណៈប្រតិភូចូលរួមគោរពវិញ្ញាណក្ខន្ធអតីតនាយករដ្ឋមន្ត្រីជប៉ុន លោក…

អាមេរិកប្រកាសផ្ដល់អំណោយជាថវិកាជិត៤០ម៉ឺនដុល្លារសម្រាប់ជួសជុលប្រាសាទព្រះវិហារ

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា លោក Partrick Murphy បានប្រកាសអំណោយថ្មីមួយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកតាមរយៈមូលនិធិឯកអគ្គរដ្ឋទូតសម្រាប់ការអភិរក្សវប្បធម៌ ដែលមានទឹកប្រាក់ចំនួន ៣៦០ ៨០០ដុល្លារសម្រាប់ជួសជុលប្រាសាទព្រះវិហារ។

UPDATE: ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក Daniel J. Kritenbrink ធ្វើសន្នីសិទសារព័ត៌មានដោយរើសស្ថាប័នសួរសំណួរ

ភ្នំពេញ៖ ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក Daniel J. Kritenbrink បានធ្វើសន្នីសិទសារព័ត៌មាននៅព្រឹកថ្ងៃពុធ ទី១៣ ខែកក្កដានេះ ទាក់ទងនឹងទំនាក់ទំនងកម្ពុជា-អាមេរិក តែអ្វីដែលកត់សម្គាល់នោះគឺអ្នករៀបចំបានផ្ដល់សិទ្ធិទៅលើស្ថាប័នមួយចំនួនប៉ុណ្ណោះដើម្បីឱ្យសួរ។

លោក ហ៊ុន ម៉ាណែត៖ គ្មានអ្នកណាស្រលាញ់ខ្មែរ ការពារខ្មែរ ជាងខ្មែរខ្លួនយើងនោះទេ

តាកែវ៖ អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទ និងជាមេបញ្ជាការទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងដោយជំរុញពលរដ្ឋបន្តគាំទ្រថែរក្សាសុខសន្តិភាព និងអភិវឌ្ឍជាតិទៅមុខទៀត ដោយថាគ្មានអ្នកណាស្រលាញ់ខ្មែរ…

សម្ដេចតេជោអបអរកីឡាការិនីប៉េតង់ អ៊ុក ស្រីមុំ ដែលបានគ្រងមេដាយមាសព្រឹត្តិការណ៍ World Games 2022

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានអបអរសាទរដល់កីឡាការិនីប៉េតង់ជម្រើសជាតិកម្ពុជា អ៊ុក ស្រីមុំ ដែលបានឈ្នះមេដាយមាសលើវិញ្ញាសារវាយយកពិន្ទុ នៃការប្រកួតកីឡាពិភពលោក The World Games 2022 នៅទីក្រុង…

BREAKING NEWS: កម្ពុជាចេញផ្សាយស្ថិតិជំងឺកូវីដ-១៩ ប្រចាំថ្ងៃ ១៣ កក្កដា ២០២២

ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ១៦ករណីថ្មី (ឆ្លងថ្មីសហគមន៍១៦នាក់ ជាប្រភេទអូមីក្រុង), ក្នុងនោះមិនមានករណីនាំចូលថ្មី​ និងមានអ្នកជំងឺជាសះស្បើយចំនួន ១៤នាក់ និងពុំមានអ្នកស្លាប់នោះទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល…

តំណាងកម្ពុជាបង្ហាញពីការរីកចម្រើនក្នុងវិស័យសិទ្ធិមនុស្សជូនវេទិការអង្គការសហប្រជាជាតិ

ភ្នំពេញ៖ តំណាងបេសកម្មកម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានានៅទីក្រុងហ្សឺណែវ លោក អាន សុខខឿន បានថ្លែងក្នុងសម័យប្រជុំលើកទី៥០ អង្គការសហប្រជាជាតិ ដោយបានលើកឡើងពីកិច្ចខិតខំរបស់កម្ពុជាក្នុងការលើកស្ទួយ…

ពន្ធដារក្រើនរំលឹកម្ចាស់អចលនទ្រព្យទាំងអស់ទៅបង់ពន្ធឱ្យបានត្រឹមថ្ងៃទី៣០ ខែកញ្ញា

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារជម្រាបជូនម្ចាស់អចលនទ្រព្យទាំងអស់ ដែលមានអចលនទ្រព្យទាំងអស់ ថាការប្រមូលពន្ធលើអចលនទ្រព្យនិងការបង់ពន្ធលើដីធ្លីមិនបានប្រើប្រាស់សម្រាប់ឆ្នាំ២០២២ នឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែកញ្ញា…

រដ្ឋបាលខេត្តព្រះសីហនុផ្អាកការចរាចរបណ្ដោះអាសន្នលើកំណាត់ផ្លូវជាតិ៤ដើម្បីការពារសុវត្ថិភាពជូនពលរដ្ឋ

ព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុបានសម្រេចការផ្អាកការចរាចរបណ្តោះអាសន្ននៅលើកំណាត់ផ្លូវជាតិលេខ៤ ក្នុងភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ដោយថាដើម្បីការពារសុវត្ថិភាពជូនពលរដ្ឋបន្ទាប់ពីភ្លៀងបានជន់លិចមិនអាចឱ្យយានយន្តធ្វើដំណើរឆ្លងកាត់បាន។…

Watch The Daily Roundup on 12 July 2022

All your breaking news from Cambodia, in English, right here!

រដ្ឋបាលខេត្តព្រះសីហនុស្នើពលរដ្ឋដែលធ្វើដំណើរចូលខេត្តតាមផ្លូវជាតិលេខ៤មានការប្រុងប្រយ័ត្ន

ព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុបានស្នើដល់ប្រជាជនដែលធ្វើដំណើរចូលខេត្តតាមរយៈផ្លូវជាតិលេខ៤ឱ្យមានការប្រុងប្រយ័ត្ន ដោយសារពេលនេះជំនន់ទឹកភ្លៀងបានធ្វើឱ្យទឹកចាប់ផ្ដើមហូរកាត់ផ្លូវជាតិលេខ៤ ត្រង់ចំនុចឃុំអូរបាក់រទេះ…

គោលនយោបាយសូន្យកូវីដ-១៩ របស់ចិនកំពុងធ្វើឱ្យប៉ះពាល់ដល់ការកសាងព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរថ្មី

ភ្នំពេញ៖ អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោក ស៊ិន ចាន់សិរីវត្ថា បានប្រាប់មកកាន់ EAC News ថា គម្រោងសាងសង់ព្រលានយន្តហោះអន្ដរជាតិសៀមរាបអង្គរថ្មីកំពុងជួបឧបសគ្គ ក្នុងការសាងសង់ដោយសារគោលនយោបាយសូន្យកូវីដ-១៩…

រដ្ឋមន្ត្រីយុត្តិធម៌ជំរុញមន្ត្រីចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក កើត រិទ្ធ បានជំរុញលើកទឹកចិត្តដល់មន្ត្រីក្រសួង និងមន្ត្រីយុត្តិធម៌ទាំងអស់ចូលរួមផ្ដល់ឈាមដោយស្ម័គ្រចិត្តជូនមជ្ឈមណ្ឌលជាតិផ្ដល់ឈាម។ លោកបានលើកឡើងក្នុងកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តរបស់មន្ត្រីរាជការក្នុងវិស័យយុត្តិធម៌កាលពីថ្ងៃច័ន្ទ…

ស្រុកកំពង់សីលា ខេត្តព្រះសីហនុចាប់ផ្ដើមលិចលង់

ព្រះសីហនុ៖ យោងតាមប្រភពព័ត៌មានពីលេខាធិការដ្ឋាន គ្រប់គ្រងគ្រោះមហន្តរាយខេត្តព្រះសីហនុ បានឲ្យដឹងថា គិតត្រឹមវេលាម៉ោង១១និង៣០នាទី ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ ស្ថានភាពកម្ពស់ទឹកនៅស្ពានស្ទឹងសំរោង ចំណុចចន្លោះគីឡូម៉ែត្រលេខ…

ក្រសួងសុខាភិបាលប្រកាសរកឃើញកូវីដ-១៩ អូមីក្រុងបម្លែងថ្មី BA.4 និង BA.5 ដែលឆ្លងកាន់តែលឿន

ភ្នំពេញ៖ ក្រសួងសុខាភិបាលប្រកាសរកឃើញការចរាចរណ៍នៃពពួកកូវីដ-១៩ អូមីក្រុងបម្លែងថ្មី BA.4 និង BA.5 លើអ្នកដំណើរមកពីក្រៅប្រទេសចូលមកកម្ពុជា អ្នកនៅក្នុងសហគមន៍ និងអ្នកធ្វើតេស្តសម្រាប់ធ្វើវិញ្ញាបនបត្រក្នុងការធ្វើដំណើរចេញទៅក្រៅប្រទេសមួយចំនួន។

ផុតខែកក្កដានេះរាល់ឡានចង្កូតស្ដាំដែលមិនបានចុះបញ្ជីគយនឹងត្រូវចាប់ទាំងអស់

ភ្នំពេញ៖ អគ្គនាយដ្ឋានគយនិងរដ្ឋាករ ទុកពេល ២០ថ្ងៃឱ្យម្ចាស់ឡានចង្កូតស្ដាំទាំងអស់ចូលទៅចុះបញ្ជីបង់ពន្ធនៅតាមអង្គភាពគយមុននឹងមានវិធានការចាប់បង្ក្រាបរឹបអូសទុក។

BREAKING NEWS: កម្ពុជាចេញផ្សាយស្ថិតិជំងឺកូវីដ-១៩ ប្រចាំថ្ងៃ ១២ កក្កដា ២០២២

ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ១២ករណីថ្មី (ឆ្លងថ្មីសហគមន៍១២នាក់ ជាប្រភេទអូមីក្រុង), ក្នុងនោះមានករណីនាំចូលថ្មី ចំនួន២នាក់​ និងមានអ្នកជំងឺជាសះស្បើយចំនួន ២៣នាក់ និងពុំមានអ្នកស្លាប់នោះទេ។…

នាយករដ្ឋមន្ត្រីបង្ហាញក្ដីនឹករលឹកក្នុងខួប៩ឆ្នាំនៃមរណភាពឪពុក

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញក្ដីនឹករលឹកដល់ឪពុកម្ដាយរបស់សម្ដេចក្នុងថ្ងៃខួប៩ឆ្នាំមរណភាពរបស់ឪពុក។

ក្រសួងសាធារណការឈប់ឱ្យយានយន្តគ្រប់ប្រភេទចូលប្រើប្រាស់ផ្លូវល្បឿនលឿនរហូតសាងសង់រួច

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន សម្រេចឱ្យក្រុមហ៊ុនសាងសង់បិទគ្រប់ច្រកចេញចូលផ្លូវល្បឿនលឿនឈប់អនុញ្ញាតឱ្យមានរថយន្តចូលទៅប្រើប្រាស់ផ្លូវបាន ដើម្បីទុកពេលសាងសង់ក៏ដូជាបញ្ជៀសនូវគ្រោះថ្នាក់ក្នុងការធ្វើដំណើរលើផ្លូវនេះ។

កាន់តែងាយស្រួលក្នុងការទស្សនាទូរទស្សន៍ EAC News ជាមួយ Smart TV

ភ្នំពេញ៖ ពេលនេះលោកអ្នកអាចទស្សនាទូរទស្សន៍ EAC News គ្រប់ទីកន្លែងសម្រាប់ទូរទស្សន៍ទំនើប (Smart TV) របស់លោកអ្នកបានហើយ ដោយគ្រាន់តែចូលទៅ Google PlayStore ក្នុងទូរទស្សន៍ រួចវាយពាក្យ EAC TV លោកអ្នកនឹងឃើញ App…

មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសអាមេរិកនឹងមកធ្វើទស្សនកិច្ចនៅកម្ពុជាពិភាក្សាលើបញ្ហាមួយចំនួន

វ៉ាស៊ីនតោន៖ ជំនួយការរដ្ឋមន្ត្រីការបរទេសទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក លោក Daniel J. Kritenbrink នឹងធ្វើដំណើរទៅកាន់ទីក្រុងភ្នំពេញ ប្រទេសកម្ពុជា និងទីក្រុងតូក្យូ ប្រទេសជប៉ុន ចាប់ពីថ្ងៃទី ១១…

គណបក្សហ៊្វុនស៊ិនប៉ិច តែងតាំងព្រះអង្គម្ចាស់ក្សត្រី នរោត្តម រតនាទេវី ជាអនុប្រធានបក្ស

ភ្នំពេញ៖ ប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ បានសម្រេចតែងតាំងព្រះអង្គម្ចាស់ក្សត្រី នរោត្តម រតនាទេវី ដែលជាព្រះអនុជបង្កើតរបស់ព្រះអង្គជាអនុប្រធានគណកប្សហ្វ៊ុនស៊ិនប៉ិច។

អនុប្រធានទី១អាជ្ញាធរមីន ប្រកាសថាខេត្តត្បូងឃ្មុំនឹងក្លាយជាខេត្តអស់មីនក្នុងរយៈពេល៦ខែទៀត

ភ្នំពេញ៖ អនុប្រធានទី១ អាជ្ញាធរមីន លោកទេសរដ្ឋមន្រ្តី លី ធុជ បានអញ្ជើញជាអធិបតីក្នុងពិធីចុះកិច្ចសន្យាលើការងារបោសសម្អាតមីនក្នុងខេត្តត្បូងឃ្មុំ រវាងអាជ្ញាធរមីន និងមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព…

ក្រសួងសុខាភិបាលប្រាប់ពីរបៀបនៃការការពារខ្លួនពីជំងឹអុតស្វា

ភ្នំពេញ៖ ក្រសួងសុខាភិបាលបន្តក្រើនរម្លឹកពលរដ្ឋឱ្យប្រុងប្រយ័ត្នពីជំងឺឆ្លងអុតស្វាបើទោះបីជាកម្ពុជាមិនទាន់រកឃើញជំងឺនេះនៅឡើយ។ ក្រៅពីជំរុញដល់ពលរដ្ឋមានការប្រុងប្រយ័ត្នពីជំងឺនេះ ក្រសួងក៏បានណែនាំឱ្យរក្សានូវវិធានការអនាម័យមួយចំនួនដើម្បីបញ្ជៀសខ្លួនពីជំងឺនេះផងដែរ។

Watch The Daily Roundup on 11 July 2022

All your breaking news from Cambodia, in English, right here!

សប្បុរសជនបន្តផ្ដល់ជំនួយសប្បុរសជាបន្តបន្ទាប់ដល់កាកបាទក្រហមកម្ពុជា

ភ្នំពេញ៖ ព្រឹកថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០២២ អគ្គលេខាធិការកាកបាទក្រហមកម្ពុជា លោកស្រី ពុំ ចន្ទីនី បានទទួលជួបសំណេះសំណាល និងទទួលថវិកាពីសប្បុរសជនចំនួន ៣ក្រុម ដឹកនាំដោយព្រះវិន័យធរ មាស ចាយ អនុគណស្រុកត្រពាំងប្រសាទ…

លោក ហ៊ុន ម៉ាណែត៖ សីលធម៌គឺជាកត្តារួចចំណែកដល់ការការពារស្ថិរភាព សន្ដិសុខ និងសុខដុមរមនាក្នុងសង្គម

ភ្នំពេញ៖ អគ្គមេបញ្ជាការរងកងយុទ្ធពលខេមភូមិន្ទ និងជាមេបញ្ជាការទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងថាមូលដ្ឋានសីលធម៌របស់មនុស្សជាតិត្រូវមាននៅក្នុងការអប់រំតាំងពីវ័យក្មេងរហូតដល់ធំ ហើយមូលដ្ឋាននេះគឺជាកត្តាចាំបាច់ចូលរួមចំណែកដល់ការរក្សាការពារស្ថិភាព…

នាយករដ្ឋមន្ត្រីកម្ពុជាអញ្ជើញគោរពវិញ្ញាណក្ខន្ធ លោក អាបេ និងសរសេរក្នុងសាររំលែកទុក្ខថា «សូមជូនដំណើរឯកឧត្តមជាលើកចុងក្រោយ»

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានចូលគោរពវិញ្ញាណក្ខន្ធ និងបានសរសេរសាររំលែកទុក្ខចំពោះមរណភាពរបស់អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ ស៊ីនហ្សូ នៅស្ថានទូតជប៉ុនប្រចាំកម្ពុជា។ សម្ដេចបានចូលគោរពវិញ្ញាណក្ខន្ធនៅស្ថានទូតជប៉ុននៅម៉ោងប្រមាណ…

លោកស្រី ម៉ែន សំអន ថ្វាយបង្គំដល់បារមីនាងក្រពុំឈូកសុំសេចក្ដីសុខជូនប្រទេសជាតិ

ក្រចេះ ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច លោកស្រី ម៉ែន សំអន បានអញ្ជើញថ្វាយគ្រឿងសក្ការៈ ថ្វាយភ្លេងប្រពៃណីខ្មែរ និងរបាំដល់បារមីព្រះនាងក្រពុំឈូក ដើម្បីសុំសេចក្តីសុខ…

សាំងធម្មតាចុះថ្លៃ ៥៥០រៀល ខណៈម៉ាស៊ូតចុះ ៦០០រៀល

ភ្នំពេញ៖ តម្លៃប្រេងឥន្ទនៈនៅកម្ពុជាបានបង្ហាញសញ្ញាចុះថ្លៃបន្ទាប់ពីជាងពីរខែនៃការឡើងថ្លៃ ទោះជាយ៉ាងណាតម្លៃនេះនៅលើ៥ពាន់រៀលដដែល។ តម្លៃប្រេងសាំងធម្មតាដែលនឹងដាក់លក់ពីថ្ងៃទី១១ ខែកក្កដា រហូតដល់ថ្ងៃទី២០ ខែកក្កដា…

តំបន់ខ្លះនៃខេត្តព្រះសីហនុ និងកោះកុងអាចជួបប្រទះជំនន់ទឹកភ្លៀងក្នុងសប្ដាហ៍នេះ

ភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុនិយមបានចេញសេចក្ដីជូនដំណឹងបន្ថែមទាក់ទងនឹងការវិវត្តន៍ស្ថានភាពអាកាសធាតុនៅកម្ពុជាដែលថានៅចន្លោះពីថ្ងៃទី១១ រហូតដល់ថ្ងៃទី១៤ ខែកក្កដាតំបន់សមុទ្រនៅកម្ពុជានឹងអាចមានភ្លៀងធ្លាក់ជាប់បន្តគ្នាដែលអាចធ្វើឱ្យភូមិសាស្ត្រមួយចំនួនក្នុងខេត្តព្រះសីហនុ…

ទស្សនាការផ្សាយឡើងវិញ: នាយករដ្ឋមន្ត្រីបើកកិច្ចប្រជុំក្រុមប្រឹក្សាកីឡាប៉ារ៉ាហ្គេម

ទស្សនាការផ្សាយឡើងវិញ: នាយករដ្ឋមន្ត្រីបើកកិច្ចប្រជុំក្រុមប្រឹក្សាកីឡាប៉ារ៉ាហ្គេម

សម្ដេចតេជោ ឆ្លៀតចូលសួរសុខទុក្ខជនមានពិការភាពដោយមិនបានគ្រោងទុក

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបន្តឧបត្ថម្ភបន្តនិរន្តភាពដល់សមាគម និងវិទ្យុទូរទស្សន៍អនឡាញសំឡេងជនពិការភ្នែក FM94.70 Mz រាជធានីភ្នំពេញ។ ការសម្រេចនេះគឺធ្វើឡើងភ្លាមៗក្នុងពេលសម្ដេចតេជោចូលពិនិត្យដោយឥតព្រាងទុកដល់សមាគមនៅព្រឹកថ្ងៃច័ន្ទ…

BREAKING NEWS: កម្ពុជាចេញផ្សាយស្ថិតិជំងឺកូវីដ-១៩ ប្រចាំថ្ងៃ ១១ កក្កដា ២០២២

ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៣ករណីថ្មី (ឆ្លងថ្មីសហគមន៍៣នាក់ ជាប្រភេទអូមីក្រុង), ក្នុងនោះមិនមានករណីនាំចូលថ្មី​ និងមានអ្នកជំងឺជាសះស្បើយចំនួន ១៣នាក់ និងពុំមានអ្នកស្លាប់នោះទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល…

នាយករដ្ឋមន្ត្រីស្នើក្រសួងអប់រំពន្យាវិស្សមកាលតូចដើម្បីឱ្យសិស្សអាចចូលរួមក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានស្នើដល់ក្រសួងអប់រំ យុវជន និងកីឡា ពន្យាវិស្សមកាលតូចឆ្នាំ២០២៣ រហូតដល់ថ្ងៃទី១៩ ខែឧសភា ដើម្បីឱ្យសិស្សានុសិស្សអាចចួលរួមជួយ និងអបអរដល់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ទស្សនាការផ្សាយផ្ទាល់: នាយករដ្ឋមន្ត្រីបើកកិច្ចប្រជុំក្រុមប្រឹក្សាកីឡាប៉ារ៉ាហ្គេម

ទស្សនាការផ្សាយផ្ទាល់: នាយករដ្ឋមន្ត្រីបើកកិច្ចប្រជុំក្រុមប្រឹក្សាកីឡាប៉ារ៉ាហ្គេម

លោកស្រី ពេជ ចន្ទមុន្នី នាំក្រុមគ្រូពេទ្យស្មគ្រចិត្តសម្តេចតេជោ (TYDA) ចុះព្យាបាល ជម្ងឺទូទៅ និង ពិនិត្យសុខភាពមាត់ធ្មេញ…

នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ លោកស្រី ពេជ ចន្ទមុន្នី អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា បានចុះជួបសំណេះសំណាល សួរសុខទុក្ខនិងដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះព្យាបាលជំងឺមាត់ធ្មេញជូនសមាជិកាកាយឫទ្ធិនារីកម្ពុជានៅស្រុកបន្ទាយស្រី…

រដ្ឋមន្ត្រីយុត្តិធម៌៖ ប្រជាជននៅទូទាំងពិភពលោកនឹងចងចាំនូវគំរូវីរភាពរបស់លោក ស៊ីនហ្សូ អាបេ

ភ្នំពេញ៖ រដ្ឋមន្ត្រីយុត្តិធម៌ លោក កើត រិទ្ធ មានអារម្មណ៍រន្ធត់ចិត្ត និងសោកសៅពេលដែលបានទទួលដំណឹងអំពីមរណភាព របស់អតីតនាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីនហ្សូ អាបេ (Shinzo Abe) ដោយសារការធ្វើឃាតទាំងកណ្តាលថ្ងៃ នៅថ្ងៃទី៨…

លោក ហ៊ុន ម៉ានី ជំរុញយុវជនឲ្យចាប់យកឱកាសក្នុងបរិបទបដិវត្តន៍ឧស្សាហកម្ម ៤.០

ភ្នំពេញ៖ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាលោក ហ៊ុន ម៉ានី បានលើកឡើងថាបច្ចេកវិទ្យាបានវិវត្តន៍ជារៀងរាល់ថ្ងៃហើយកាន់តែមិនអាចខ្វះបាននៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ លោកបានជំរុញដល់យុវជនឲ្យរៀនសូត្រឲ្យបានច្រើន ដើរតាមឲ្យទាន់សម័យកាលបច្ចេកវិទ្យា…

លោក ហ៊ុន ម៉ាណែត៖ មេដឹកនាំដែលពុំមានធម៌ក្នុងខ្លួននឹងធ្វើឱ្យប្រទេសជាតិនិងប្រជាជនរងទុក្ខវេទនា

ត្បូងឃ្មុំ៖ អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទ និងជាមេបញ្ជាការទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងថា មេដឹកនាំដែលពុំមានធម៌ក្នុងខ្លួន គឺនឹងធ្វើឱ្យប្រទេសជាតិ និងប្រជាជនរងទុក្ខវេទនា ដូចដែលធ្លាប់បានឆ្លងកាត់រួចមកហើយនៅក្នុងរបបប៉ុលពត។

អាជីវកម្មកម្សាន្តត្រូវផ្អាក និងគ្មានការលក់ស្រាបៀរនៅថ្ងៃនេះដើម្បីកាន់ទុក្ខមរណភាពលោក ស៊ីនហ្សូ អាបេ

ភ្នំពេញ៖ ក្រសួងទេសចរណ៍បានសម្រេចឲ្យម្ចាស់អាជីវកម្មខារ៉ាអូខេ (KTV) ក្លឹបកម្សាន្តរង្គសាល-ឌីស្កូតែក និងបៀរហ្កាឌិន នៅទូទាំងរាជធានី-ខេត្ត ត្រូវផ្អាកសកម្មភាពអាជីវកម្មរយៈពេល ១ (មួយ) ថ្ងៃ គឺនៅថ្ងៃទី១០ ខែកក្កដា…

BREAKING NEWS: កម្ពុជាចេញផ្សាយស្ថិតិជំងឺកូវីដ-១៩ ប្រចាំថ្ងៃ ១០ កក្កដា ២០២២

ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ១៦ករណីថ្មី (ឆ្លងថ្មីសហគមន៍១៦នាក់ ជាប្រភេទអូមីក្រុង), ក្នុងនោះមិនមានករណីនាំចូលថ្មី​ និងមានអ្នកជំងឺជាសះស្បើយ ចំនួន ២នាក់ និងពុំមានអ្នកស្លាប់នោះទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល…

គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះព្យាបាលប្រជាពលរដ្ឋនៅតំបន់ប្រវត្តិសាស្រ្តកោះថ្ម

ត្បូងឃ្មុំ៖ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) ចុះព្យាបាលប្រជាពលរដ្ឋ ស្ថិតក្នុងភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដោយមានការចូលរួមជាមួយអាជ្ញាធរដែនដី ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកប្រាសាទបាគង…

ប៉ូលីសទទួលស្គាល់ថាមានកំហុសក្នុងការរក្សាសន្ដិសុខជូនលោកអាបេ

ជប៉ុន៖ ប៉ូលីសជប៉ុនបានសារភាពថា មានកំហុសក្នុងសន្តិសុខសម្រាប់ការពារអតីតនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe ដែលត្រូវបានបាញ់សម្លាប់នៅទីក្រុង Nara ភាគខាងត្បូងកាលពីថ្ងៃសុក្រ។

Watch The Weekly Roundup on 09 July 2022

All your breaking news from Cambodia, in English, right here!

សពរបស់លោកអាបេ ត្រូវបានបញ្ជូនទៅផ្ទះដើម្បីរៀបចំពិធីបុណ្យ

តូក្យូ៖ ក្បូនដង្ហែរសពអតីតនាយករដ្ឋមន្ត្រី Shinzo Abe បានមកដល់គេហដ្ឋានរបស់លោកក្នុងរដ្ឋធានីជប៉ុននៅថ្ងៃសៅរ៍នេះ ខណៈដែលប៉ូលីសនៅទីក្រុង Nara ភាគខាងលិចជាទីដែលលោកត្រូវបានគេធ្វើឃាតបាននិយាយថា មានកំហុសផ្នែកសន្តិសុខ។

លោក ហ៊ុន ម៉ាណែត ៖ ការលើកតម្កើងមោទនភាពជាតិខ្មែរគឺជាគោលការណ៍របស់សម្ដេចតេជោ

តាកែវ ៖ អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទ និងជាមេបញ្ជាការទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងថា ការលើកតម្កើងមោទនភាពជាតិខ្មែរជាអ្វីដែលនាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន យកចិត្តទុកដាក់បំផុត។…

ព្រះមហាក្សត្រ ជំរុញទម្លាប់ដាំដើមឈើដល់គូស្វាមីភរិយាដែលបានរៀបការ

ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះបាទបរមនាថ នរោត្តម សីហមុនី មានរាជអង្គការដោយជំរុញដល់គូស្វាមីភរិយាដែលបានរៀបអាពាហ៍ពិពាហ៍ឲ្យបង្កើតនូវទម្លាប់មួយគឺដាំដើមឈើ ទុកជាអនុស្សាវរីយ៍នៅតាមសួនដែលរៀបចំដោយរដ្ឋបាលរាជធានីខេត្ត…

BREAKING NEWS: កម្ពុជាចេញផ្សាយស្ថិតិជំងឺកូវីដ-១៩ ប្រចាំថ្ងៃ ៩ កក្កដា ២០២២

ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ១៧ករណីថ្មី (ឆ្លងថ្មីសហគមន៍១៧នាក់ ជាប្រភេទអូមីក្រុង), ក្នុងនោះមិនមានករណីនាំចូលថ្មី​ និងមិនមានអ្នកជំងឺជាសះស្បើយ និងពុំមានអ្នកស្លាប់នោះទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល…

រដ្ឋមន្ត្រីការបរទេសកម្ពុជា៖ លោក អាបេ នឹងត្រូវមនុស្សរាល់គ្នាចងចាំរាប់ជំនាន់ទៅមុខ

ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានចូលរួមជាមួយសហការីជុំវិញពិភពលោកក្នុងការកាន់មរណៈទុក្ខរបស់លោក ស៊ីនហ្សូ អាបេ ដែលថា «ជាមិត្តដ៏ល្អរបស់កម្ពុជា»។

រដ្ឋមន្ត្រីការបរទេសអាស៊ានថ្កោលទោសឃាតកម្មលើលោក ស៊ីនហ្សូ អាបេ

ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសអាស៊ានមានក្ដីរន្ធត់ និងសោកសៅចំពោះការបាញ់សម្លាប់លោក ស៊ីនហ្សូ អាបេ អតីតនាយករដ្ឋមន្ត្រីជប៉ុន នៅទីក្រុងណារ៉ា កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ ដែលថា «នេះជាទង្វើមិនអាចមានទឡ្ហីករណ៍ត្រឹមត្រូវឡើយ»។

ទស្សនាការផ្សាយផ្ទាល់: ព្រះមហាក្សត្រយាងជាព្រះរាជាធិបតីក្នុងពិធីបុណ្យរុក្ខទិវានៅខេត្តបាត់ដំបង

ទស្សនាការផ្សាយផ្ទាល់: ព្រះមហាក្សត្រយាងជាព្រះរាជាធិបតីក្នុងពិធីបុណ្យរុក្ខទិវានៅខេត្តបាត់ដំបង

នាយករដ្ឋមន្ត្រីប្រកាសថ្ងៃអាទិត្យ ទី១០ ខែកក្កដា ជាថ្ងៃកាន់ទុក្ខជាតិចំពោះមរណភាពលោក ស៊ីនហ្ស៊ូ អាបេ

ភ្នំពេញ៖ ដោយក្ដីអាលះអាល័យ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសម្រេចឱ្យមានការកាន់ទុក្ខថ្នាក់ជាតិចំពោះមរណភាពរបស់អតីតនាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីនហ្សូ អាបេ ដែលបានទទួលមរណភាពកាលពីថ្ងៃសុក្រ ទី៨ ខែកក្កដា…

រដ្ឋាភិបាលទុកពេល៣ខែឲ្យម្ចាស់ឡានចង្កូតស្ដាំចូលបង់ពន្ធ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន សម្រេចទុកពេល៣ខែដល់ម្ចាស់រថយន្តចង្កូតស្ដាំចូលទៅបង់ពន្ធ។ ការសម្រេចនេះធ្វើឡើងក្នុងកិច្ខប្រជុំគណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃសុក្រនេះ។

ប្រធានាធិបតីអាមេរិកអាមេរិកបង្ហាញការសោកស្ដាយចំពោះមរណភាពរបស់លោក ស៉ិនហ្ស៊ូ អាបេ

អាមេរិក៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន បានបង្ហាញអារម្មណ៍សោកស្ដាយចំពោះមរណភាពរបស់លោក ស៊ិនហ្ស៊ូ អាបេ ដោយសារការអំពើឃាតកម្មកាលពីព្រឹកថ្ងៃសុក្រ ទី៨ ខែកក្កដានេះ។

លោក ហ៊ុន ម៉ាណែត អរគុណពលរដ្ឋដែលផ្ដល់ជំនឿចិត្តមកលើរាជរដ្ឋាភិបាល

ត្បូងឃ្នុំ៖ អគ្គមេបញ្ជាការរងកងយុទ្ទពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋទាំងអស់ ដែលមានជំនឿទុកចិត្តមកលើរាជរដ្ឋាភិបាល និងបានចូលរួមគាំទ្រអនុវត្តគ្រប់វិធានការដែលរាជរដ្ឋាភិបាលបានដាក់ចេញដែលធ្វើឱ្យកម្ពុជាជោគជ័យជាបន្តបន្ទាប់មកដល់ពេលបច្ចុប្បន្ន។

នាយករដ្ឋមន្ត្រីជប៉ុនលោក Kishida «អួលដើមក» ពេលសម្ភាសន៍ជាមួយអ្នកកាសែតក្រោយទទួលដំណឹងមរណភាពលោក អាបេ

តូក្យូ៖ នាយករដ្ឋមន្ត្រី Fumio Kishida ថាលោករន្ធត់ចិត្តរកអ្វីថ្លែងមិនបានបន្ទាប់ពីការធ្វើឃាតអតីតនាយករដ្ឋមន្ត្រី Shinzo Abe កាលពីថ្ងៃសុក្រ ទី៨ ខែកក្កដា ដោយបានប្តេជ្ញាថាលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសជប៉ុននឹង…

Watch The Daily Roundup on 8 July 2022

All your breaking news from Cambodia, in English, right here!

លោកស្រី ហ៊ុន ម៉ាណា ចូលរួមរម្លែកទុក្ខចំពោះមរណភាពលោក ស៊ិនហ្សូ អាបេ

ភ្នំពេញ៖ លោកស្រី ហ៊ុន ម៉ាណា បានបង្ហាញនូវក្តីតក់ស្លុតបន្ទាប់ពីទទួលដំណឹងនៃការទទួលមរណៈភាពរបស់លោក ស៊ីនហ្សូ អាបេ។ លោកស្រីសូមចូលរួមសម្តែងមរណៈទុក្ខចំពោះក្រុមគ្រួសារនៃសពផងដែរ។

ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន៖ កម្ពុជាបានបាត់បង់មិត្តភក្ដិជាទីគោរពស្រលាញ់របស់ខ្លួន

តូក្យូ៖ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុនលោក ទុយ រី បានសូមចូលរួមរំលែកទុក្ខ និងសមានចិត្តដ៏ជ្រាលជ្រៅបំផុតជូនចំពោះគ្រួសារសពរបស់អតីតនាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីនហ្សូ អាបេ ព្រមទាំងចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន។

លោក ហ៊ុន ម៉ាណែត ចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់លោក ស៊ីនហ្សូ អាបេ

ភ្នំពេញ៖ អគ្គមេបញ្ជារងកងយុទ្ធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក លោក ហ៊ុន ម៉ាណែត បានបង្ហាញអារម្មណ៍សោកស្ដាយ និងតក់ស្លុតជាខ្លាំង ចំពោះដំណឹងមរណភាពរបស់លោក ស៊ីនហ្សូ អាបេ ដោយលោកបានចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអតីតមេដឹកនាំពិភពលោកមួយនេះផងដែរ។

កម្ពុជាថ្កោលទោសចំពោះឃាតកម្មលើអតីតនាយករដ្ឋមន្ត្រីជប៉ុន

ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា មានការសោកសៅ និងតក់ស្លុត ចំពោះការទទួលមរណភាពរបស់អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ (Shinzo Abe) ក្រោយត្រូវបានបាញ់ប្រហារក្នុងអំឡុងពេលធ្វើយុទ្ធនាការឃោសនា…

រដ្ឋាភិបាលកំណត់ឯកសណ្ឋានសម្រាប់មន្ត្រីអធិការកិច្ចសំណង់

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យថ្មីមួយស្ដីពីឯកសណ្ឋាណ សញ្ញាសម្គាល់ និងសញ្ញាសក្តិរបស់មន្ត្រីអធិការកិច្ចសំណង់នៅកម្ពុជា ដែលកំណត់ពីឯកសណ្ឋានសម្រាប់មន្ត្រីអធិការកិច្ចសំណង់ប្រើប្រាស់សម្រាប់បំពេញការងារអនុវត្តន៍ច្បាប់ស្ដីពីសំណង់…

សម្តេចតេជោសម្តែងការរន្ធត់ចិត្ត និងចូលរួមរំលែកទុក្ខ ចំពោះមរណភាពរបស់ លោក អាបេ ស៊ីនហ្សូ

ភ្នំពេញ៖ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានសម្តែងអារម្មណ៍រន្ធត់ចិត្តនិងសោកសៅចំពោះ មរណភាពរបស់ លោក អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន ដោយសារការធ្វើឃាតទាំង កណ្តាលថ្ងៃ។

លោក ហ៊ុន ម៉ានី ថាការបាត់បង់លោកស៊ីនហ្សូ អាបេ គឺជាការបាត់បង់មិត្តដ៏ល្អមួយរបស់កម្ពុជា

ភ្នំពេញ៖ សមាជិកសភាពកម្ពុជា លោក ហ៊ុន ម៉ានី បានចាត់ទុកមរណភាពរបស់អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ គឺជាការបាត់បង់ដ៏ធំចំពោះប្រជាជនជប៉ុន និងក៏ជាការបាត់បង់មិត្តភក្ដិដ៏ល្អមួយរូបរបស់ព្រះរាជាណាចក្រកម្ពុជាផងដែរ។

លោក សិនហ្សូ អាបេ គឺជានរណា?

តូក្យូៈ ជាង ៦ ម៉ោង ក្រោយការបាញ់ប្រហារអតីតនាយករដ្ឋមន្ត្រីជប៉ុន លោក សិនហ្សូ អាបេ ពេលនេះសារព័ត៌មានជប៉ុន NHK បានបញ្ជាក់ថា លោកបានទទួលមរណភាពហើយ។

BREAKING NEWS លោក ស៊ិនហ្ស៊ូ អាបេ ទទួលមរណភាពហើយ

តូក្យូ៖ សារព័ត៌មានជប៉ុន NHK បានចុះផ្សាយមុននេះបន្ដិចថាអតីតនាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ុនហ្ស៊ូ អាបេ បានទទួលមរណភាពហើយបន្ទាប់ពីលោកត្រូវបានខ្នាន់កាំភ្លើងបាញ់សម្លាប់កាលពីព្រឹកមិញខណៈកំពុងថ្លែងសុន្ទរកថានៅទីក្រុង…

វ៉ាក់សាំងកូវីដ-១៩ ពីអូស្ត្រាលីជិត ២០ម៉ឺនដូសត្រូវបានបញ្ជូនមកដល់កម្ពុជាបន្ថែម

ភ្នំពេញ៖ វ៉ាក់សាំងប្រភេទ Pfizer ពីប្រទេសអូស្ត្រាលីសម្រាប់ចាក់កុមារចំនួន ១៩៦ ៨០០ដូស ត្រូវបានបញ្ជូនមកដល់កម្ពុជាបន្ថែមនៅព្រឹកថ្ងៃសុក្រ ទី៨ ខែកក្កដា ឆ្នាំ២០២២នេះ។

កត្តាធំពីរដែលរារាំងការងារបោសសម្អាតមីននៅកម្ពុជាគឺកង្វះថវិកា និងធនធានមនុស្ស

ភ្នំពេញ៖ អនុប្រធានទី១ អាជ្ញាធរមីន លោកទេសរដ្ឋមន្រ្តី លី ធុជ បានឱ្យដឹងថា មានកត្តាពីរដែលជាឧបសគ្គក្នុងការងារបោសសម្អាតមីននៅកម្ពុជារួមមាន បញ្ហាថវិការ និងកង្វះជំនាញបច្ចេកទេស។ លោកថ្លែងបែបនេះក្នុងសន្និសិទសារព័ត៌មានជុំវិញការអនុត្តន៍គម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន…

គណៈរដ្ឋមន្ត្រីអនុម័តសេចក្ដីព្រាងច្បាប់លុបបំបាត់ការយកពន្ធត្រួតគ្នាជាមួយតួកគី និងម៉ាកាវ

ភ្នំពេញ៖ គណៈរដ្ឋមន្ត្រីកម្ពុជាបានអនុម័តលើសេចក្ដីព្រាងច្បាប់អនុម័តយល់ព្រមលើការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងបង្ការគេចវេះពន្ធ និងចៀសវាងពន្ធជាមួយប្រទេសតួកគី និងតំបន់រដ្ឋបាលពិសេសម៉ាកាវនៃប្រទេសចិន។

BREAKING NEWS: កម្ពុជាចេញផ្សាយស្ថិតិជំងឺកូវីដ-១៩ ប្រចាំថ្ងៃ ៨ កក្កដា ២០២២

ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ១២ករណីថ្មី (ឆ្លងថ្មីសហគមន៍១២នាក់ ជាប្រភេទអូមីក្រុង), ក្នុងនោះមិនមានករណីនាំចូលថ្មី​ និងមិនមានអ្នកជំងឺជាសះស្បើយ និងពុំមានអ្នកស្លាប់នោះទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល…

BREAKING NEWS: អតីតនាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ិនហ្ស៊ូ អាបេ ត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារ

តូក្យូ៖ ទូរទស្សន៍ NHK របស់ជប៉ុនបានរាយការណ៍នៅថ្ងៃសុក្រនេះថា អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយហូរឈាម បន្ទាប់ពីដួលសន្លប់ ខណៈកំពុងថ្លែងសុន្ទរកថានៅទីក្រុង Nara ភាគខាងលិច។

BREAKING NEWS: នាយករដ្ឋមន្ត្រីសម្រេចអនុម័តសេចក្ដីព្រាង «ច្បាប់ធម្មនុញ្ញ» និងចាត់តាំងឱ្យរដ្ឋមន្ត្រីយុត្តិធម៌ត្រៀមធ្វើសន្និសីទកាសែត

ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលលោក ផៃ ស៊ីផាន ឱ្យដឹងថាកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃសុក្រ ទី៨ ខែកក្កដា នេះគណៈរដ្ឋមន្ត្រីបានអនុម័តទាំងស្រុងលើសេចក្ដីព្រាងច្បាប់ធម្មនុញ្ញ ហើយនាយករដ្ឋមន្ត្រីសម្ដេចតេជោ…

១ដុល្លារអាចសម្អាតមីនបាន៤ម៉ែត្រការ៉េ

ភ្នំពេញ៖ អនុប្រធានទី១ អាជ្ញាធរមីន លោកទេសរដ្ឋមន្រ្តី លី ធុជ បានអំពាវនាវបងប្អូនជនរួមជាតិឱ្យចូលរួម មហាចលនាជាតិសង្រ្គោះជីវិតតាមរយៈការបោសសម្អាតមីន ដោយថវិការ ១ ដុល្លារ ឬ ៤០០០រៀល អាចចូលរួមចំណែកសម្អាតមីនបាន ៤ម៉ែត្រការ៉េ…

លោក ហ៊ុន ម៉ានី ចាត់ទុកវេទិកាសន្ដិភាពកម្ពុជាបានរួមចំណែកបញ្ជ្រាបគុណតម្លៃសន្ដិភាពដល់ពលរដ្ឋ

ភ្នំពេញ: សមាជិកសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាលោក ហ៊ុន ម៉ានី បានលើកឡើងថាវេទិកាសន្តិភាពកម្ពុជា បានរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងពីដំណើរស្វែងរកសន្តិភាព…

Watch The Daily Roundup on 07 July 2022

All your breaking news from Cambodia, in English, right here!

កម្ពុជាផ្តោតលើទំនិញមានទំនិញអាទិភាពចំនួន ១០មុខមុនគេសម្រាប់នាំចេញក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានឱ្យដឹងថា ជាជំហានដំបូងក្រុមការងារក្រសួងបានផ្ដោតទៅលើការសិក្សាលើមុខទំនិញអាទិភាពចំនួន ១០មុខមុនគេដើម្បីធ្វើការសិក្សាស្រាវជ្រាវ និងធ្វើជាគំរូសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី។

ក្រសួងពាណិជ្ជកម្មនឹងចាប់ផ្ដើមផាកពិន័យលើប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកទាំងឡាយណាដែលមិនទាន់ចុះបញ្ជី

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មប្រកាសបន្តទទួលពាក្យស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធជាបន្តទៀតបន្ទាប់ពីមានម្ចាស់អាជីវកម្មជាច្រើនបន្តដាក់ពាក្យស្នើសុំ ខណៈក្រសួងនឹងចាប់ផ្ដើមផាកពិន័យលើសាខាក្រុមហ៊ុនបរទេស…

ព្រះពុទ្ធបាទ១ និងពុទ្ធបដិមាសម័យកណ្តាលចំនួន៦ លើកយកតាំងបង្ហាញនៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ

សៀមរាប៖ សារមន្ទីរព្រះនរោត្តមសីហនុអង្គរ កំពុងដាក់តាំងពិព័រណ៍ពុទ្ធបដិមាបុរាណដែលកសាងឡើងអំពីឈើចំនួន៦ និងព្រះពុទ្ធបាទធ្វើពីថ្មភក់ចំនួន១ ដើម្បីបង្ហាញសាធារណជនឱ្យស្វែងយល់ពីវត្ថុសិល្បៈខ្មែរដ៏សម្បូរបែប បន្ទាប់ពីក្រុមអ្នកជំនាញបានជួសជុលវត្ថុបុរាណទាំងនោះឱ្យមានលក្ខណៈល្អស្អាតឡើងវិញរួចមក។

ឆមាសទី១ ឆ្នាំ២០២២ គយប្រមូលពន្ធបានជាង ១ពាន់លានដុល្លារអាមេរិកកើនជាង ១រយលាន

ភ្នំពេញ៖ ក្នុងរយៈពេល៦ខែ នៃឆ្នាំ២០២២ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលពន្ធបានជាង ១ ២៩៣លានដុល្លារអាមេរិក ស្នើនឹងជាង ៥០,០១%នៃផែនការ។ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ មានការកើនឡើងជាង ១៣៤លានដុល្លារ។

លោក ហ៊ុន ម៉ាណែត ថាពលរដ្ឋប្រកបដោយសមត្ថភាពគឺជាមូលដ្ឋាននៃសន្ដិភាព

បន្ទាយមានជ័យ៖ អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទ និងជាមេបញ្ជាការទ័ពជើងគោកលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងថា ពុទ្ធសាសនាបានរួមចំណែកយ៉ាងសំខាន់ក្នុងការបណ្ដុះផ្នត់គំនិត និងអប់រំបង្រៀនប្រៀនប្រដៅដល់ប្រជាពលរដ្ឋឱ្យស្គាល់អំពីផលនៃការប្រព្រឹត្តអំពើល្អ…

លោក ហ៊ុយ វណ្ណៈ បន្តជាប់ជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភ្នំពេញ៖ គណៈកម្មការប្រតិបត្តិ បានសម្រេចជាឯកច្ឆ័ន្ទបន្តគាំទ្រ លោក ហ៊ុយ វណ្ណៈ ជាប្រធានដឹកនាំ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ព្រមទាំងបានជ្រើសតាំងបន្ថែមសមាជិកគណៈកម្មការប្រតិបត្តិចំនួន ៨រូប និងតែងតាំងបន្ថែមទីប្រឹក្សាចំនួន…

អគ្គនាយកគយនិងរដ្ឋាករនឹងបង្កើនការរឹតបន្ដឹងតាមព្រំដែនថៃដើម្បីទប់ស្កាត់ការលួចនាំចូលរថយន្តចង្កូតស្ដាំ

ភ្នំពេញ៖ អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ លោក គន់ ញឹម បានបញ្ជាក់ថាលោកនឹងបញ្ជូនមន្ត្រីបន្ថែមទៅកាន់ច្រកព្រំដែនកម្ពុជា-ថៃ ពង្រឹងវិធានការទប់ស្កាត់ការលួចនាំចូលរថយន្តចង្គូតស្ដាំចូលក្នុងប្រទេស។ លោកថាបញ្ហារថយន្តចង្កូតស្ដាំលួចនាំចូលមកកម្ពុជាគឺជាបញ្ហារ៉ាំរ៉ៃដែលត្រូវការរយៈពេលវែងក្នុងការដោះស្រាយ។

សម្តេចតេជោ៖ កិច្ចសហប្រតិបត្តិការកម្ពុជា-ឡាវ គប្បីវាយតម្លៃ និងដាក់ចេញគោលនយោបាយ ជួយគ្នានិងបំពេញឱ្យគ្នាទៅវិញទៅមក…

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានផ្តល់អនុសាសន៍ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ឡាវ ឱ្យគប្បីមានការវាយតម្លៃ វាយតម្លៃ និងដាក់ចេញគោលនយោបាយ ដែលជួយគ្នាទៅវិញទៅមក និងបំពេញឱ្យគ្នាដើម្បីផលប្រយោជន៍ប្រទេសទាំងពីរ។

BREAKING NEWS: កម្ពុជាចេញផ្សាយស្ថិតិជំងឺកូវីដ-១៩ ប្រចាំថ្ងៃ ៧ កក្កដា ២០២២

ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៦ករណីថ្មី (ឆ្លងថ្មីសហគមន៍៦នាក់ ជាប្រភេទអូមីក្រុង), ក្នុងនោះមិនមានករណីនាំចូលថ្មី​ និងមិនមានអ្នកជំងឺជាសះស្បើយ និងពុំមានអ្នកស្លាប់នោះទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល…

កាន់តែងាយស្រួលក្នុងការទស្សនាទូរទស្សន៍ EAC News ជាមួយ Smart TV

ភ្នំពេញ៖ ពេលនេះលោកអ្នកអាចទស្សនាទូរទស្សន៍ EAC News គ្រប់ទីកន្លែងសម្រាប់ទូរទស្សន៍ទំនើប (Smart TV) របស់លោកអ្នកបានហើយ ដោយគ្រាន់តែចូលទៅ Google PlayStore ក្នុងទូរទស្សន៍ រួចវាយពាក្យ EAC TV លោកអ្នកនឹងឃើញ App…

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជំរុញការធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការលើវិស័យធនធានទឹក

ភ្នំពេញ៖ ក្រសួងការបរទេសការបរទេសកម្ពុជាបានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គលើកទី៧ នៅទីក្រុងបាហ្កាន សាធារណរដ្ឋសភាពមីយ៉ាន់ម៉ា។ ក្នុងកិច្ចប្រជុំនោះរដ្ឋមន្ត្រីការបរទេសកម្ពុជាលោកឧបនាយករដ្ឋមន្ត្រី…

Watch The Daily Roundup on 06 July 2022

All your breaking news from Cambodia, in English, right here!

កាកបាទក្រហមកម្ពុជាសហការណ៍ជាមួយក្រុមហ៊ុនសម្រស់ធម្មជាតិធ្វើ «យុន្ធាការបរិច្ចាគឈាមសង្រ្គោះជីវិត»

ភ្នំពេញ៖ កាកបាទក្រហមកម្ពុជា សហការណ៍ជាមួយនឹងក្រុមហ៊ុនសម្រស់ធម្មជាតិ និងមជ្ឈមណ្ឌលជាតិផ្តល់ឈាមបានធ្វើយុទ្ធាការបរិច្ចាគឈាមសង្រ្គោះជីវិតដែលមានការចូលរួមពីបុគ្គលិកក្រុមហ៊ុន និងបងប្អូនប្រជាពលរដ្ឋក្នុងក្តីរំពឹងទុកប្រមាណ…

លោក ហ៊ុន ម៉ាណែត ថាគោលនយោបាយព្រំដែនសន្ដិភាពរបស់សម្ដេចតេជោកំពុងហុចផលប្រយោជន៍ដល់ប្រជាពលរដ្ឋ

ព្រះវិហារ៖ អគ្គមេបញ្ជាការងកងយុទ្ធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកលោក ហ៊ុន ម៉ាណែត បានលើកឡើងពីផលប្រយោជន៍ដែលប្រជាពលរដ្ឋរស់នៅតាមព្រំដែនទទួលបានតាមរយៈនយោបាយសន្ដិភាពរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោ…

ទស្សនាការផ្សាយឡើងវិញ: នាយករដ្ឋមន្ត្រីជួបសំណេះសំណាលជាមួយប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេម

ទស្សនាការផ្សាយឡើងវិញ: នាយករដ្ឋមន្ត្រីជួបសំណេះសំណាលជាមួយប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេម

ចលនាជាតិឆ្ពោះទៅរកកម្ពុជាគ្មានគ្រាប់មីនឆ្នាំ២០២៥

ភ្នំពេញ៖ ចលនាជាតិមួយត្រូវបានបង្កើតឡើងដើម្បីជួយសម្អាតមីននៅកម្ពុជាឆ្ពោះទៅរកប្រទេសគ្មានមីននៅឆ្នាំ២០២៥ ចលនានេះបានបើកទទួលស្វាគមន៍ការចូលរួមពីប្រជាជនគ្រប់ស្រទាប់វណ្ណៈដើម្បីចូលរួមតាមរយៈការចូលវិភាគទានសប្បុរសជួយដល់អាជ្ញាធរមីនសម្រេចកិច្ចការនេះ។

BREAKING NEWS: កម្ពុជាចេញផ្សាយស្ថិតិជំងឺកូវីដ-១៩ ប្រចាំថ្ងៃ ៦ កក្កដា ២០២២

ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៧ករណីថ្មី (ឆ្លងថ្មីសហគមន៍៧នាក់ ជាប្រភេទអូមីក្រុង), ក្នុងនោះមិនមានករណីនាំចូលថ្មី​ និងមិនមានអ្នកជំងឺជាសះស្បើយ និងពុំមានអ្នកស្លាប់នោះទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល…

នាយករដ្ឋមន្ត្រីស្នើឱ្យសន្សំសំចៃការប្រើប្រាស់អគ្គិសនីខណៈរដ្ឋឈានដល់ការខាតបង់ជាលើកដំបូង

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានស្នើសុំដល់ស្ថាប័នរដ្ឋ និងពលរដ្ឋនាំគ្នាសន្សំសំចៃការប្រើប្រាស់អគ្គិសនី ខណៈដែលរដ្ឋកំពុងឈានដល់ការខាត់បង់ជាលើដំបូងលើវិស័យអគ្គិសនីដោយសារវិបត្តិដែលទទួលរងពីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន…