ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ព័ត៌មានថ្មី

ប្រធានរដ្ឋសភាកម្ពុជាស្នើនាយករដ្ឋមន្ត្រីថៃជួយគាំពារដល់ពលករខ្មែររស់នៅប្រទេសថៃ

ភ្នំពេញ៖ ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានស្នើដល់នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន ក្នុងការជួយគាំពារ បង្កលក្ខណៈងាយស្រួលដល់ពលករខ្មែរដែលរស់នៅ និងធ្វើការក្នុងប្រទេសថៃបន្ថែមទៀត…

ត្រីបបែលយក្សកម្ពុជាទម្ងន់ ៣០០គីឡូជាប់ជាត្រីទឹកសាបធំបំផុតនៅលើពិភពលោក

ភ្នំពេញ៖ ត្រីបបែលយក្សទឹកសាបទម្ងន់ ៣០០គីឡូក្រាម ដែលក្រុមការងារ Wonders of the Mekong បានកឹបស្លាកបញ្ចូនសំឡេង (acoustic tag) និងដោះលែងនៅក្នុងទន្លេមេគង្គកាលពីឆ្នាំមុនត្រូវបាន Guinness World Records ទទួលស្គាល់ជាផ្លូវការថាជាត្រីទឹកសាបដ៏ធំបំផុតនៅលើពិភពលោក។

លោក ឯម ច័ន្ទមករា ក្រើនរំលឹកមន្ត្រីឱ្យបង្កើនការយកចិត្តទុកដាក់ដល់ជនមានពិការភាព ពិសេសជនមានពិការភាពច្រៀងតាមផ្លូវ…

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានកិច្ចការវិស័យពិការភាពរបស់ក្រសួងលោក ឯម ច័ន្ទមករា បានក្រើនរំលឹកដល់មន្ត្រីជំនាញឱ្យយកចិត្តទុកដាក់ដល់ជនមានពិការភាព ជាពិសេសជនមានពិការភាពដែលច្រៀងតាមកែងស្តុបឬផ្លូវ…

នាយករដ្ឋមន្ត្រីស្នើបណ្តាអភិបាលខេត្តយកចិត្តទុកដាក់ជួយសង្គ្រោះពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានចេញសារនាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ អំពាវនាវឱ្យបណ្តាអភិបាលខេត្តយកចិត្តទុកដាក់ជួយសង្គ្រោះពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់នៅរដូវវស្សានេះ។

ឯកអគ្គរដ្ឋទូតឥណ្ឌានឹងចូលរួមចំណែកក្នុងយុទ្ធនាការ “ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ”

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា នឹងចូលរួមចំណែកក្នុងយុទ្ធនាការ “ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ” ដែលសំដៅដល់ការធ្វើឲ្យបរិស្ថានកម្ពុជាមានភាពស្រស់ស្អាត កាត់បន្ថយសារធាតុពុលពីថង់ប្លាស្ទិក។

រដ្ឋមន្ត្រីការងារថាក្រៅពីតម្លើងប្រាក់ខែដល់ ២០៤ដុល្លារ រដ្ឋាភិបាលនឹងខិតខំបន្ថែមទៀតដើម្បីកាត់បន្ថយការចំណាយរបស់កម្មករ

ភ្នំពេញ៖ ប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៤ ឡើងបាន ៤ដុល្លារ ដែលមានតម្លៃ ២០៤ដុល្លារក្នុងមួយដែលនឹងចាប់អនុវត្តពីថ្ងៃទី០១ ខែមករា…

ស្ថានភាពទឹកស្ទឹងពោធិ៍សាត់មានកំពស់ទឹកកើនឡើងក្នុងកំរិតមួយដែលត្រូវប្រកាសអាសន្ន

ពោធិ៍សាត់៖ ទឹកស្ទឹងពោធិ៍សាត់ បានជន់ឡើងខ្ពស់ជាងបណ្តាឆ្នាំមុនៗ ខណៈស្ថានភាពទឹកស្ទឹងពោធិ៍សាត់នាពេលនេះមានកំពស់ទឹកកើនឡើងក្នុងកំរិតមួយដែលត្រូវប្រកាសអាសន្ន។

នាយករដ្ឋមន្ត្រីអំពាវនាវឱ្យមានការចូលរួមជួយឧបត្ថម្ភ និងគាំទ្រដល់មនុស្សចាស់

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់គ្រប់ក្រសួងស្ថាប័ន និងពលរដ្ឋគ្រប់រូបចូលរួមបង្ហាញនូវអំពើរល្អ និងកាយវិការល្អលើអ្នកដទៃជាពិសេសជួយមនុស្សចាស់ជរា ដែលជាកាយវិការដ៏ល្អ និងជាគំរូដល់មនុស្សជំនាន់ក្រោយបានរៀនសូត្រអនុវត្តន៍បន្តផងដែរ។

នាយករដ្ឋមន្ត្រីសម្រេចដកការយកពន្ធលើការនាំចេញលើថ្មធម្មជាតិកែច្នៃចំនួន ១២បន្ទាត់ពន្ធ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចចុះហត្ថលេខាបញ្ចុះតម្លៃពន្ធនាំចេញលើមុនទំនិញថ្មធម្មជាតិទាំងកែច្នៃ និងមិនទាន់កែច្នៃពី ២០ ទៅ២៥% ដែលក្នុងនោះក៏មានការដកពន្ធចេញទាំងអស់លើទំនិញថ្មធម្មជាតិកែច្នៃចេញពីប្រទេសកម្ពុជាចំនួន…

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាមិនមែនជាប្រទេសមានខ្លាំង ប៉ុន្តែកម្ពុជាមិនមែនខ្វះទឹកចិត្តក្នុងការជួយដល់ប្រជាពលរដ្ឋ

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបានបញ្ចេញសាច់ប្រាក់ជួយដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ស្ត្រីមានផ្ទៃពោះ និងកុមារក្រោមអាយុ ២ឆ្នាំ និងជូនគ្រួសារងាយរងហានិភ័យដោយសម្ពាធអតិផរណា។

នាយករដ្ឋមន្ត្រីថៃថាលោកបានរៀនសូត្រច្រើនពីសម្ដេចតេជោ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃលោក សេដ្ឋា ថាវីស៊ីន បានថ្លែងប្រាប់សម្ដេចតេជោ ហ៊ុន សែន ថាសម្ដេចតេជោគឺជាគ្រូមួយរបស់លោកដោយលោកបានរៀនសូត្រជាច្រើនពីសម្ដេច។

កម្ពុជារៀបចំកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា

ភ្នំពេញ៖ កម្ពុជាបានរៀបចំកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៣ ក្រោមប្រធានបទ “ការតភ្ជាប់ និងកំណើនក្នុងតំបន់មេគង្គក្នុងអាស៊ាន” នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្នុងរាជធានីភ្នំពេញ។

រដ្ឋមន្ត្រីធម្មការសំណូមពរដល់ព្រះមន្ត្រីសង្ឃគ្រប់ជាន់ថ្នាក់រួមគ្នាពង្រឹងព្រះវិន័យធម៌

សៀមរាប៖ រដ្ឋមន្ត្រីធម្មការនិងសាសនាលោក ចាយ បូរិន បានសំណូមពរដល់មន្ត្រីសង្ឃគ្រប់ជានថ្នាក់រួមគ្នាពង្រឹងព្រះវិន័យធម៌ និងលិខិតបទដ្ឋានច្បាប់នានាដែលមានស្រាប់ដើម្បីលើកកម្ពស់កិត្យនុភាពតម្លៃនៃព្រះពុទ្ធសាសនា។

ក្រសួងអភិវឌ្ឍន៍ជនបទមានគោលដៅលើកកម្ពស់ការរស់នៅរបស់ប្រជាជននៅជនបទតាមរយៈកម្មវិធីអាទិភាពចំនួន៤

ភ្នំពេញ៖ រដ្ឋមន្រ្តីអភិវឌ្ឍន៍ជនបទលោក ឆាយ ឬទ្ធីសែន បានបញ្ជាក់ទៅកាន់តំណាងធនាគារពិភពលោកថាក្រសួងមានចក្ខុវិស័យក្នុងការលើកកម្ពស់ការរស់នៅរបស់ប្រជាជននៅជនបទតាមរយៈកម្មវិធីចំនួន៤ដែលមានដូចជា ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្អ…

រដ្ឋមន្ត្រីសុខាភិបាលថាផែនការអាទិភាពរបស់ក្រសួងនាពេលនេះគឺពង្រឹងសេវាមណ្ឌលសុខភាព

ភ្នំពេញ៖ រដ្ឋមន្ត្រីសុខាភិបាលលោក ឈាង រ៉ា បានលើកឡើងថាផែនការអទិភាពរបស់ក្រសួងនាពេលនេះគឺត្រូវពង្រឹងសេវាមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកស្រុក-ខេត្ត និងជាតិទូទាំងប្រទេស តាមរយៈការកែលម្អអគារ បំពាក់សម្ភារបរិក្ខារពេទ្យ…

រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទផ្តល់អនុសាសន៍សំខាន់ចំនួន ៥ ក្នុងការបង្កើតគណៈកម្មការដឹកនាំការងាររៀបចំគោលនយោបាយជាតិអភិវឌ្ឍន៍ជនបទ

ភ្នំពេញ៖ រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ លោក ឆាយ ប្ញទ្ធិសែន ផ្តល់គោលការណ៍ និង អនុសាសន៍សំខាន់ចំនួន ៥ ក្នុងការបង្កើតគណៈកម្មការដឹកនាំការងាររៀបចំគោលនយោបាយជាតិអភិវឌ្ឍន៍ជនបទ។

សម្តេចធិបតី និងនាយករដ្ឋមន្ត្រីថៃ មានជំនឿដ៏មុតមាំថា កិច្ចសហប្រតិបត្តិការកម្ពុជា-ថៃ ដែលនឹងកាន់តែរីកចម្រើន…

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រថៃ បានវាយតម្លៃខ្ពស់ទៅវិញទៅមក និងមានជំនឿដ៏មុតមាំថា កិច្ចសហប្រតិបត្តិការកម្ពុជា-ថៃ ដែលនឹងកាន់តែរីកចម្រើន…

សម្តេចធិបតី៖ ប្រាក់ឈ្នួលអប្បបរមាថ្មីសម្រាប់ឆ្នាំ២០២៤ គឺ ២០៤ដុល្លារ ក្នុង ១ខែ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាបានបញ្ជាក់ថា សម្តេចសម្រេចបន្ថែម ២ដុល្លារ ក្នុង ១ខែ ទៅលើតួលេខ ២០២ដុល្លា ដែលជាលទ្ធផលបោះឆ្នោតរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដូចនេះប្រាក់ឈ្នួលអប្បបរមាថ្មីសម្រាប់ឆ្នាំ២០២៤…

ប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិត ឡើងដល់ ២០៤ដុល្លារ

ភ្នំពេញ៖ ប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិតសម្រាប់ឆ្នាំ២០២៤ ឡើងបាន ៤ដុល្លារ ពី ២០០ដុល្លារ ទៅ ២០៤ដុល្លារក្នុងមួយខែ។ ប្រាក់ឈ្នួលនេះនឹងអនុវត្តនៅដើមឆ្នាំ២០២៤។ នេះបើតាមលទ្ធផលកិច្ចប្រជុំសម្រេចចុងក្រោយរវាងភាគីសហជីព…

មជ្ឈមណ្ឌលធនធានរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលទទួលបន្ទុកការអនុវត្តមុខងារសេសសល់របស់ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលារការកម្ពុជា(អ.វ.ត.ក.)…

មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះប៉ោយប៉ែត ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការហើយធ្វើពិធីប្រគល់-ទទួលដោយនាយករដ្ឋមន្ត្រីកម្ពុជា-ថៃ…

ប៉ោយប៉ែត៖ មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះប៉ោយប៉ែត ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការហើយ ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី…

អគ្គនាយកដ្ឋានពន្ធដារ លើកលែងទណ្ឌកម្មរដ្ឋបាលចំពោះពន្ធលើអចលនទ្រព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ បានប្រកាសសេចក្តីជូនដំណឹងថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានសម្រេចលើកលែងទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់) ចំពោះពន្ធលើអចលនទព្យ ឬពន្ធលើដីធ្លីមិនបានប្រើប្រាស់រហូតដល់ដំណាច់ឆ្នាំ២០២៣។

រោងកាហ្វេនៅលើភ្នំ១៥០០ ត្រូវបានកម្លាំងទឹកហូរគួចយកទៅដោយសារជំនន់ទឹកភ្លៀង

ពោធិ៍សាត់៖ រោងកាហ្វេនៅលើភ្នំ១៥០០ នៅខេត្តពោធិ៍សាត់ ដែលជាកន្លែងទាក់ទាញភ្ញៀវទេសចរ ត្រូវបានទឹកហូរគួចយកទៅបាត់ ដោយសារជំនន់ទឹកភ្លៀង។

អង្គការសកម្មភាពដើម្បីកុមារបើកវគ្គបណ្តុះបណ្តាលដើម្បីសិក្សា និងគាំទ្រកុមាររងគ្រោះនៃអំពើរំលោភបំពាន និងកេងប្រវ័ញ្ចផ្លូវភេទតាមប្រព័ន្ធអនឡាញ

ភ្នំពេញ៖ អង្គការសកម្មភាពដើម្បីកុមារ (APLE) បានបើកវគ្គបណ្តុះបណ្តាលស្តីដើម្បីសិក្សា ពង្រឹងបន្ថែម និងគាំទ្រកុមាររងគ្រោះនៃអំពើរំលោភបំពាន និងកេងប្រវ័ញ្ចផ្លូវភេទតាមប្រព័ន្ធអនឡាញ។

កាកបាទក្រហមកម្ពុជានឹងចូលរួមជាមួយក្រសួងបរិស្ថាន រៀបចំយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក

ភ្នំពេញ៖ កាកបាទក្រហមកម្ពុជា និងក្រសួងបរិស្ថាន នឹងរួមគ្នារៀបចំយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិក» នៅទីរួមខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣…

អាជ្ញាធរខេត្តព្រះសីហនុ បើកឱ្យចរាចរឡើងវិញនៅលើកំណាត់ផ្លូវជាតិលេខ៤ ក្នុងស្រុកកំពង់សីលា

ព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ នាព្រឹកថ្ងៃព្រហស្បតិ៍នេះ បានជូនដំណឹងថា នៅផ្លូវជាតិលេខ៤ ចំណុចស្ពានស្ទឹងសំរោង ចន្លោះគីឡូម៉ែត្រលេខ ១១៥-១១៦ និងចំណុចចន្លោះគីឡូម៉ែត្រលេខ១៥៣-១៥៤ ក្នុងភូមិសាស្ត្រស្រុកកំពង់សីលា…

ទស្សនាការផ្សាយផ្ទាល់: នាយករដ្ឋមន្ត្រីថៃជួបសំដែងការគួរសមជាមួយនាយករដ្ឋមន្ត្រីកម្ពុជា

ទស្សនាការផ្សាយផ្ទាល់: នាយករដ្ឋមន្ត្រីថៃជួបសំដែងការគួរសមជាមួយនាយករដ្ឋមន្ត្រីកម្ពុជា

BREAKING NEWS: នាយករដ្ឋមន្ត្រីបញ្ជាក់ថា ពុំមានការបង្កើត ឬក៏បង្កើនពន្ធដាក់បន្ទុកទៅលើប្រជាពលរដ្ឋនោះទេ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានចេញមកបញ្ជាក់នៅល្ងាចថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ នេះហើយថា រដ្ឋពុំមានការបង្កើតឬក៏បន្ថែមបន្ទុកពន្ធទៅលើពលរដ្ឋនោះទេ។ ការលើកឡើងនេះគឺបន្ទាប់ពីមានការផ្សព្វផ្សាយមួយចំនួនទាក់ទងជាមួយនឹងការលើកឡើងរបស់អគ្គនាយកដ្ឋានពន្ធដារពីការប្រមូលពន្ធមូលធនដែលនឹងចាប់ផ្ដើមនៅឆ្នាំ២០២៤…

រាល់ការស្នើសុំថតរូប ឬវីដេអូ នៅតំបន់អង្គរ អាជ្ញាធរជាតិអប្សរានឹងឆ្លើយតបទៅម្ចាស់សំណើវិញ ក្នុងរយៈពេលប្រាំថ្ងៃយ៉ាងយូរ

សៀមរាប៖ រាល់ការស្នើសុំថតរូប ឬវីដេអូផ្សព្វផ្សាយពាណិជ្ជកម្ម ផលិតផល ឬបង្កើតអាជីវកម្មនានា សូមភ្ញៀវ ទេសចរជាតិ-អន្តរជាតិ អាជ្ញាធរជាតិអប្សរា នឹងឆ្លើយតបទៅម្ចាស់សំណើវិញ ក្នុងរយៈពេលប្រាំថ្ងៃនៃថ្ងៃធ្វើការងារយ៉ាងយូរ។

លោក ឯម ច័ន្ទមករា៖ ភាពជោគជ័យនៃវិស័យពិការភាពគឺមិនមែនបានមកដោយចៃដន្យទេ

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា ថាលទ្ធផលនៃភាពជោគជ័យនៃវិស័យពិការភាព បានមកដោយមិនមែនជាការចៃដន្យនោះទេ គឺបានមកពីការចូលរួមកិច្ចសហប្រតិបត្តិការណ៍ពីគ្រប់ភាគី។

ក្រសួងមហាផ្ទៃនឹងចុះទៅធ្វើតេស្តរកសារធាតុញៀនលើមន្ត្រីពន្ធនាគារទាំងអស់ទូទាំងប្រទេស

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ នឹងចុះប្រតិបត្តិការធ្វើតេស្តទឹកនោមរកសារធាតុញៀន លើមន្ត្រីពន្ធគារទូទាំងប្រទេស និងជនជាប់ឃុំដែលសង្ស័យប្រើប្រាស់សារធាតុញៀនដោយពុំមានការផ្តល់ដំណឹងមុនឡើយ ខណៈមន្ត្រីណាគេចវេសនឹងត្រូវចាត់វិធានការផ្លូវច្បាប់ផងដែរ។

រាជរដ្ឋាភិបាលប្តេជ្ញាអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែចម្រើន

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាបន្តនូវវីរភាពគំរូរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការបន្តស្តារ លើកស្ទួយ និងអភិវឌ្ឍ វិស័យទេសចរណ៍ឱ្យកាន់តែរីកចម្រើនថែមទៀត។ រាជរដ្ឋាភិបាលបានបង្ហាញការប្តេជ្ញានេះក្នុងឱកាសអបអរសាទរទិវាទេសចរណ៍ពិភពលោក…

រយៈពេល៨ខែ ឆ្នាំ២០២៣នេះ កម្ពុជាបានទទួលទេសចរអន្តរជាតិចំនួនជាង ៣,៥លាននាក់

ភ្នំពេញ៖ គិតត្រឹមរយៈពេល ៨ខែ ឆ្នាំ២០២៣នេះ កម្ពុជាបានទទួលទេសចរ អន្តរជាតិចំនួនជាង ៣,៥លាននាក់ កើនឡើង ២៥០,៨% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២។

ប្រធានរដ្ឋសភាស្នើឱ្យមានការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីសភាកម្ពុជា-អង់គ្លេស

ភ្នំពេញ៖ ប្រធានសភាកម្ពុជា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានស្នើឯកអគ្គរាជទូតចក្រភពអង់គ្លេស ប្រចាំនៅព្រះរាជាណាចក្រកម្ពុជាលោក Dominic Williams បន្តជួយគាំទ្រលើកកម្ពស់វិស័យពាណិជ្ជកម្មរវាងកម្ពុជា និងអង់គ្លេសឱ្យកាន់តែកើនឡើងនិងលើកកម្ពស់ទំនាក់ទំនងទ្វេភាគីរវាងរដ្ឋសភាប្រទេសទំាងពីរឱ្យបានរឹងមាំនិងគ្រប់ជ្រុងជ្រោយ។

លោក ឈាង រ៉ា ចូលគាល់ក្រាបថ្វាយបង្គំ សួរសុខទុក្ខព្រះរាជសុខភាព សម្តេចព្រះមហាសង្ឃរាជ ទេព វង្ស

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ឈាង រ៉ា បានអញ្ជើញចូលគាល់ក្រាបថ្វាយបង្គំ សួរសុខទុក្ខព្រះរាជសុខភាព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា…

តោះ! ទៅមើល ល្ខោនយីកេ ចុះសប្តាហ៍នេះនៅសាលាមធ្យមវិចិត្រសិល្បៈ

ភ្នំពេញ៖ លោ្ខនយីកេ រឿង មហាឧបាសិកាវិសាខា បញ្ជពិធកល្យាណី នឹងសម្តែងនាចុងសប្តាហ៍នេះនៅសាលាមធ្យមវិចិត្រសិល្បៈ។

ទំនាក់ទំនងកម្ពុជា-អាមេរិកចាប់ផ្ដើមបង្កើនឡើងវិញ ខណៈការស្វែងរករកអដ្ឋិធាតុជនជាតិអាមេរិកនឹងត្រូវអនុវត្តឱ្យបានជោគជ័យ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ប្រាប់ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា លោក Patrick Murphy ថាកម្ពុជាកំពុងរៀបចំជំរុញការស្រាវជ្រាវ និងជីករកអដិ្ឋធាតុជនជាតិអាមេរិកដែលបានបាត់ខ្លួននៅកម្ពុជាក្នុងសម័យសង្គ្រាមឱ្យបានរហ័ស…

អាជ្ញាធរជាតិអប្សរា កាត់ដកហូតដើមឈើ និងកាត់ក្រីមែកឈើជិត ៩០ដើម នៅតាមតំបន់រមណីយដ្ឋានអង្គរដើម្បីធានាសុវត្ថិភាពភ្ញៀវទេសចរ

សៀមរាប៖ អាជ្ញាធរជាតិអប្សរាបានផ្តល់សេចក្តីជូនដំណឹងថាក្រុមការងារនៃអាជ្ញាធរជាតិអប្សរានឹងកាត់ដកហូតដើមឈើ និងកាត់ក្រីមែកឈើ នៅតាមតំបន់រមណីយដ្ឋានអង្គរ ដើម្បីធានាសុវត្ថិភាពដល់ភ្ញៀវទេសចរ និងលើកកម្ពស់សោភ័ណភាពនៅតាមដងផ្លូវ…

កម្ពុជាទទូចឱ្យមានសកម្មភាពសកល ដើម្បីពិភពលោកគ្មានអាវុធនុយក្លេអ៊ែរ

ទីក្រុងញូយ៉ក៖ កម្ពុជាបានទទូចឱ្យមានសកម្មភាពសកល ដើម្បីពិភពលោកគ្មានអាវុធនុយក្លេអ៊ែរ។ នេះជាការលើកឡើងរបស់ទេសរដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា លោក អ៊ុច បូររិទ្ធ ដែលថ្លែងនៅក្នុងកិច្ចប្រជុំជាន់ខ្ពស់ពេញអង្គ ដើម្បីប្រារព្ធនិងលើកកម្ពស់ទិវាអន្តរជាតិសម្រាប់ការលុបបំបាត់ទាំងស្រុងនូវអាវុធនុយក្លេអ៊ែនាថ្ងៃទី២៦…

ពន្ធដារបញ្ជាក់ថា គ្មានការប្រមូលពន្ធ ១% ពីអ្នកខ្ចីលុយធានាគារ និងការតម្លើងពន្ធលើព្រលានយន្តហោះនោះទេ

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារបានបញ្ជាក់ថាគ្មានការប្រមូលពន្ធ ១% ពីអ្នកខ្ចីលុយធានាគារ និងការដំឡើងពន្ធលើព្រលានយន្តហោះនោះទេ ដោយចាត់ទុកថាការព័ត៌មានដែលមិនត្រឹមត្រូវ មានចេតនាធ្វើឱ្យមានការភ័ន្តច្រលំលើរដ្ឋាភិបាល។

លោក វង្សី វិស្សុត៖ ក្រុមប្រឹក្សាអ្នកច្បាប់ដើរតួនាទីសំខាន់ក្នុងការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី លោក វង្សី វិស្សុត បានចាត់ទុក ក្រុមប្រឹក្សាអ្នកច្បាប់ដើរតួនាទីសំខាន់ណាស់ក្នុងការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ ដើម្បីអភិបាលកិច្ចល្អ…

កម្ពុជាមានមោទកភាពដែលត្រូវបានជ្រើសរើសចូលរួមក្នុងចំណោមប្រទេសមានសក្តានុពល១០ ដែលត្រួសត្រាយផ្លូវគំនិតផ្តួចផ្តើមសកលការងារសមរម្យ

ភ្នំពេញ៖ ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ កម្ពុជាបានលើកឡើងពីមោទនភាពរបស់ខ្លួន ដែលត្រូវបានជ្រើសរើសចូលរួមនៅក្នុងចំណោមប្រទេសដែលមានសក្តានុពលទាំង១០ ក្នុងការត្រួសត្រាយផ្លូវនៃគំនិតផ្តួចផ្តើម «កាតាលិករសកល (Global…

ផ្អាកចរាចរណ៍ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១៥៣ និង១៥៤ ដោយសារលិចផ្លូវ

ព្រះសីហនុ៖ តាមអភិបាលខេត្ត លោក គួច ចំរើន បានជូនដំណឹងដល់សាធារណជន និងប្រជាពលរដ្ឋ ឱ្យផ្អាកចរាចរណ៍ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១៥៣ និង១៥៤ ដោយកំពស់ទឹកហក់ ធ្វើឱ្យលិចកំណាត់ផ្លូវនេះ។

ពន្ធដារបំភ្លឺថាការលើកឡើងថា «រដ្ឋគិតតែយកពន្ធ» ជាចេតនាបំភាន់ និងមូលបង្គាច់មករាជរដ្ឋាភិបាល

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្តីបំភ្លឺជុំវិញការលើកឡើងនៅតាមបណ្តោញសង្គមថា រដ្ឋគិតតែយកពន្ធពីពលរដ្ឋខណៈប្រទេសផ្សេងកាត់បន្ថយពន្ធ ឬដាក់ចេញវិធានការលើកទឹកចិត្ត ដោយការលើកឡើងបែបនេះគឺជាចេតនាបំភាន់ មូលបង្គាច់…

រដ្ឋមន្រ្តីកសិកម្មទទួលជួបក្រុមការងារនៃធនាគារអភិវឌ្ឍន៍អាស៊ីលើកិច្ចការអភិវឌ្ឍន៍ដែលផ្តល់ប្រយោជន៍ និងលើកកម្ពស់ជីវភាពប្រជាកសិករ

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា បានទទួលជួបក្រុមការងារនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣។

នាយករដ្ឋមន្ត្រីថៃ នឹងអញ្ជើញមកទស្សនកិច្ចផ្លូវការនៅកម្ពុជាស្អែកនេះ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីថៃ លោក សេដា ថាវីស៊ីន នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជានៅថ្ងៃស្អែកទី២៨ ខែកញ្ញា ឆ្នាំ២០២៣។ ទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីថៃ តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី…

កម្ពុជា-តួកគី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាលរវាងប្រទេសទាំងពីរ

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា និងតួកគី បានបង្ហាញការបេ្តជ្ញារួមគ្នាពង្រឹងលើកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាលរវាងប្រទេសទាំងពីរ ដោយផ្តោតលើការបណ្តុះបណ្តាលធនធានមនុស្ស សុខភាពសាធារណៈ ការគ្រប់គ្រងមន្ទីរពេទ្យ…

ពន្ធដារពន្យារពេលបង់ពន្ធលើអចលនទ្រព្យ និងពន្ធលើដីធ្លីរហូតដល់ចុងខែតុលា

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្តីជូនដំណឹងនាថ្ងៃទី២៦ ខែកញ្ញា ស្តីពីការពន្យារពេលបង់ពន្ធលើអចលនទ្រព្យ ឬពន្ធដីធី្លមិនបានប្រើប្រាស់សម្រាប់ឆ្នំា២០២៣ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣។

រដ្ឋមន្រ្តីមុខងារសាធារណៈវាយតម្លៃខ្ពស់ចំពោះការរួមចំណែកកន្លងមករបស់ UNDP ក្នុងការគាំទ្រគំនិតផ្តួចផ្តើម…

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លោក ហ៊ុន ម៉ានី វាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែកកន្លងមករបស់ UNDP និងការខិតខំប្រឹងប្រែងក្នុងការគាំទ្រគំនិតផ្តួចផ្តើម និងគម្រោងផ្សេងៗ។

ក្រសួងទេសចរណ៍ជូនដំណឹងពីស្ថានភាពអាកាសធាតុដើម្បីសុវត្ថិភាពភ្ញៀវទេសចរអំឡុងពេលដំណើរកម្សាន្ត

ភ្នំពេញ៖ ក្រសួងទេសចរណ៍បានជូនសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជាចាប់ពីថ្ងៃទី២៦-៣០ ខែកញ្ញា ឆ្នាំ២០២៣ នៅ៣តំបន់ ដើម្បីធានាបាននូវសុវត្ថិភាពភ្ញៀវទេសចរក្នុងពេលធ្វើដំណើរកម្សាន្ត។

កម្ពុជា-ADB ចុះកិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់កម្មវិធីចំនួន២ ដែលមានទឹកប្រាក់សរុប ១៤០លានដុល្លារ

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា ជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទាន សម្រាប់កម្មវិធីចំនួន ២ ដែលមានទឹកប្រាក់សរុបចំនួន ១៤០លានដុល្លារអាមេរិក។

អ្នកនាំពាក្យ៖ ក្រសួងវប្បធម៌មិនព្រងើយកន្តើយលើថៃដែលចម្លងប្រាសាទខ្មែរ

ភ្នំពេញ៖ រដ្ឋលេខាធិការ និងអ្នកនាំពាក្យនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ស៊ុំ ម៉ាប់ បានថ្លែងប្រាប់EACឱ្យដឹងថា ក្រសួងវប្បធម៌មិនព្រងើយកន្តើយចំពោះបញ្ហាខាងភាគីថៃដែលសាងសង់សំណង់ប្រាសាទក្នុងវត្តភូម៉ានហ្វាក្នុងខេត្តបុរីរម្យ…

នគរបាលឃាត់បានយុវតីជើងរន្ទះម្នាក់ដែលព្រួតគ្នាវាយលើយុវតីម្នាក់ទៀតក្នុងផ្ទះសំណាក់ផ្អើលហ្វេសបុកកាលពីប៉ុន្មានថ្ងៃមុន

ភ្នំពេញ៖ នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ នគរបាលជំនាញព្រហ្មទណ្ឌបានឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកចំនួន៤នាក់ ដែលបានព្រួតគ្នាវាយយុវតីម្នាក់នៅក្នុងផ្ទះសំណាក់កាលពីសប្តាហ៍មុន ព្រោះខឹងជនរងគ្រោះចោទថាពួកខ្លួនលួចស្បែកជើង។

កីឡាករកូនកាត់ខ្មែរបារាំងម្នាក់បានបំបែកកំណត់ត្រាជាតិលើវិញ្ញាសាហែលទឹកបៀបផ្ងារក្នុងព្រឹត្តិការណ៍កីឡា Asian…

ចិន៖ កីឡាករហែលទឹកកម្ពុជាដែលជាកូនកាត់ខ្មែរបារាំងម្នាក់គឺ សុងដឹ ឡាប៉ារង់អង់ត្វ័នម៉ាកាំងក្ដូឌ នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ បានបំបែកកំណត់ត្រា ក្លាយជាកីឡាករកម្ពុជាដំបូង ដែលធ្វើបានថិរវេលា ២៦.៧៧វិនាទី លើវិញ្ញាសា…

អាជ្ញាធរជាតិអប្សរា ជួសជុលខឿនបាកាណ ប៉ែកអាគ្នេយ៍នៃប្រាសាទអង្គរវត្ត

សៀមរាប៖ មន្ត្រីជំនាញអភិរក្សថ្មរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បានជួសជុលនៃការខូចខាតផ្នែកខ្លះនៃខឿនថ្មរបស់ប្រាសាទអង្គរវត្តឱ្យដូចសភាពដើមឡើងវិញហើយ ដោយក្រុមជំនាញបានរុញថ្មដែលញែកចេញពីគ្នាឱ្យចូលជាប់គ្នាវិញ…

ផ្អាកជាបណ្ដោះអាសន្ននូវការចូលទស្សនា រមណីយដ្ឋានប្រាសាទកោះករ ដើម្បីរៀបចំពិធីបួងសួងកម្រិតថ្នាក់ជាតិ

ព្រះវិហារ៖ អាជ្ញាធរជាតិព្រះវិហារជូនដំណឹងស្តីពីការផ្អាកជាបណ្ដោះអាសន្ននូវការចូលទស្សនា រមណីយដ្ឋានប្រាសាទកោះករ ដើម្បីរៀបចំពិធីបួងសួងក្នុងឱកាសការចុះបញ្ជី ប្រាសាទកោះកេរ ជាសម្បត្តិ បេតិកភណ្ឌពិភពលោក។

ទស្សនៈវិភាគ៖ ដំណើរអភិវឌ្ឍជាតិពិតប្រាកដ គឺមិនស្ថិតលើមាត់ក្រុមប្រឆាំងជ្រុលនិយមនោះឡើយ!

ថ្មីៗនេះ ជាពិសេសក្នុងកំឡុងពេលដែល មេដឹកកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បំពេញការងារនៅសហរដ្ឋអាមេរិក គឺមានការរិះគន់មួយចំនួនពីក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូច ទៅលើទិដ្ឋភាពមួយចំនួន ដែលពួកគេវៃប្រហារលើ ថ្នាក់ដឹកនាំកម្ពុជា…

កសិករក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ រីករាយដែលតម្លៃស្រូវលក់បានខ្ពស់ បើទោះបីទិន្នផលទទួលបានតិចជាងឆ្នាំមុន

បន្ទាយមានជ័យ ៖ ប្រជាកសិករនៅក្នុងឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានបង្ហាញពីក្តីរីករាយចំពោះស្រូវនៅឆ្នាំនេះ ទទួលបានតម្លៃល្អប្រសើរ ជាងបណ្តាឆ្នាំមុនៗ បើទោះបីជាឆ្នាំនេះទទួលបានទិន្នផល មិនដូចឆ្នាំកន្លងទៅក៏ដោយ…

ខេត្តកំពង់ស្ពឺ ទទួលបានរថយន្តក្រុងចំនួន ២៥គ្រឿងពីក្រុមហ៊ុនរបស់កូរ៉េ

កំពង់ស្ពឺ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ ទទួលបានរថយន្តក្រុងប្រភេទចំនួន ២០កៅអី ចំនួន ២៥គ្រឿងពីក្រុមហ៊ុនរបស់កូរ៉េ គឺក្រុមហ៊ុន Booyoung Group សម្រាប់ជួយសម្រួលដល់ការដឹកអ្នកដំណើរ និងកាត់បន្ថយការចំណាយលើមធ្យោបាយប្រើប្រាស់យានជំនិះផ្ទាល់ខ្លួន។

ក្រសួងធម្មការណែនាំឱ្យបញ្ឈប់យកព្រះពុទ្ធសាសនាធ្វើអាជីវកម្មនិងបោកប្រាស់ពលរដ្ឋ

ភ្នំពេញ៖ ក្រសួងធម្មការ និងសាសនា បានណែនាំឱ្យបញ្ឈប់រាល់សកម្មភាពយកព្រះពុទ្ធសាសនាធ្វើអាជីវកម្មទាំងអស់រួមទាំងការទេសនា បង្រៀនធម៌ ផ្សព្វផ្សាយចាកធម៌វិន័យ សេចក្ដីពិតនៃធម៌ ដែលជាសកម្មភាព (បោកប្រាស់)។ ក្រៅពីនេះក្រសួងក៏បានហាមមិនឱ្យមានការយកត្រៃយ៍ចីវរស្លៀកតាមទំនើងចិត្ត…

ក្រសួងយុត្តិធម៌រៀបចំកម្មវិធីបណ្តុះបណ្តាលដើម្បីពង្រឹងសមត្ថភាព និងចំណេះដឹង របស់មន្រ្តីកិច្ចសន្យាផ្នែកបច្ចេកទេសដែលត្រៀមបំពេញការងារនៅក្រសួងយុត្តិធម៌

ភ្នំពេញ៖ សភាភូមិន្ទយុត្តិធម៌កម្ពុជា កម្មវិធីបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងពង្រឹងសមត្ថភាព និងចំណេះដឹង របស់មន្រ្តីកិច្ចសន្យាផ្នែកបច្ចេកទេសដើម្បីត្រៀមលក្ខណៈទៅបំពេញការងាររបស់ខ្លួននៅក្រសួងយុត្តិធម៌។

បេសកកម្មក្រៅប្រទេសលើកទី៣ របស់សម្ដេចធិបតី សម្រេចបាននូវលទ្ធផលថ្មីៗយ៉ាងធំធេងបន្ថែមទៀតសម្រាប់ជាតិ និងប្រជាជនកម្ពុជា

ភ្នំពេញ៖ បេសកកម្មក្រៅប្រទេសលើកទី៣ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត រយៈពេល ៥ថ្ងៃនេះ សម្រេចបាននូវលទ្ធផលថ្មីៗយ៉ាងធំធេងបន្ថែមទៀតសម្រាប់ជាតិ និងប្រជាជនកម្ពុជា ក៏ដូចជាការលើកស្ទួយកិត្យានុភាពជាតិខ្មែរលើឆាកអន្តរជាតិទាំងក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ…

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងរកឃើញករណីជំងឺភ្នែកក្រហមចំនួន៩៣ ក្នុងខេត្តរតនគីរី

ភ្នំពេញ៖ គិតត្រឹមថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានរកឃើញមានការផ្ទុះករណីជំងឺភ្នែកក្រហម ចំនួន ៩៣ករណី នៅភូមិប៉ក់តូច ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគីរី ។

«ការកំណត់អត្តសញ្ញាណកម្មពិការភាពតាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន» ជំរុញឱ្យជនមានពិការភាពរស់នៅដោយគ្មានការរើសអើង

កណ្តាល៖ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកណ្ដាល ព្រមជាមួយអភិបាលខេត្ត បានរៀបចំវគ្គបណ្តុះបណ្តាលរំលឹកស្តីពី «ការកំណត់អត្តសញ្ញាណកម្មពិការភាពតាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន» នាថ្ងៃទី២៥ ខែកញ្ញា…

កម្ពុជា-ឥណ្ឌា នឹងខិតខំស្វែងរកវិស័យដែលមានសក្ដានុពល តាមរយៈការពង្រឹងបន្ថែមនូវភាពជាដៃគូអភិវឌ្ឍ

ញូវយក៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ស្នើភាគីឥណ្ឌា បានជួបពិភាក្សាការងារជាមួយលោក ស៊ូប្រាម៉ានីញ៉ាម ចៃសានកា (Subrahmanyam Jaishankar) រដ្ឋមន្ត្រីការបរទេសឥណ្ឌា និងគណៈប្រតិភូ…

សម្ដេចព្រះសង្ឃ ទេព វង្ស ចូលសម្រាកព្យាបាលព្រះរោគនៅមន្ទីរពេទ្យកាល់ម៉ែត្រ

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា លោក ចាយ បូរិន ចូលក្រាបបង្គំទូលថ្វាយសួរសុខទុក្ខ ព្រះរាជសុខភាពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជាដែលកំពុងព្យាបាលព្រះរោគនៅមន្ទីរពេទ្យកាល់ម៉ែត្រ…

រដ្ឋមន្រ្តីសង្គមកិច្ច ចុះទស្សនកិច្ចអង្គការម្លប់តាប៉ាងដែលមានបេសកកម្មផ្ដល់សេវាជាច្រើនដល់កុមារ យុវជនរងគ្រោះ…

ព្រះសីហនុ៖ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ជា សុមេធី និងលោកស្រី ជា ផល្គុន ព្រមទាំងឥស្សរជន នៃក្រសួងសង្គមកិច្ច បានចុះទស្សនកិច្ចនៅ អង្គការម្លប់តាប៉ាង ស្ថិតនៅភូមិ៤ សង្កាត់លេខ៤…

រដ្ឋមន្រ្តីក្រសួងសង្គមកិច្ចលើកទឹកចិត្តអ្នកដែលទទួលសេវាបន្សាបគ្រឿងញៀនឱ្យបំភ្លេចរឿងចាស់ខិតខំកសាងអនាគតឡើងវិញ

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ជា សុមេធី បានដឹកនាំឥស្សរជននៃក្រសួងសង្គមកិច្ច ចុះទស្សនាកិច្ច សំណេះសំណាល និងពិនិត្យវឌ្ឍនភាពរបស់មជ្ឈមណ្ឌលជាតិព្យាបាល និងស្ដារនីតិសម្បទា…

រាជបណ្ឌិត្យសភាកម្ពុជាគ្រោងបើក «ធនាគារគោ» សម្រាប់ចែកដល់កសិករ

ភ្នំពេញ៖ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត សុខ ទូច បានថ្លែងឱ្យដឹងនៅក្នុងពិធីដាក់ឱ្យសម្ពោធជាផ្លូវការនូវ «វចនានុក្រមខ្មែរ» នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ថា រាជបណ្ឌិត្យសភាមានគម្រោងផលិតទឹកដោះគោជូរ…

សេចក្ដីព្រាងច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលត្រូវបញ្ជូនទៅឱ្យគណៈកម្មការជំនាញពិនិត្យសិក្សា

ភ្នំពេញ៖ គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាបានសម្រេចបញ្ជូនសេចក្ដីព្រាងច្បាប់ស្ដីពីការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលទៅឱ្យគណៈកម្មការជំនាញពិនិត្យពិភាក្សាបន្ទាប់ពីបានប្រជុំនៅព្រឹកថ្ងៃទី២៥ ខែកញ្ញា…

រាជបណ្ឌិត្យសភាកម្ពុជា ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ«វចនានុក្រមខ្មែរ»

ភ្នំពេញ៖ រាជបណ្ឌិត្យសភាកម្ពុជា នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ«វចនានុក្រមខ្មែរ»ឆ្នាំ២០២២ បោះពុម្ពជាសៀវភៅ និងជាទម្រង់ឌីជីថល(App) ក្រោមអធិបតីភាព ឧបនាយករដ្ឋមន្ត្រីប្រចាំការរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការ…

បដាផ្សព្វផ្សាយវត្តមានសម្តេចធិបតីលើផ្ទាំងប៉ាណូនៅតំបន់ Time Square ពុំមែនជាការរៀបចំដោយរាជរដ្ឋាភិបាលកម្ពុជានោះទេ

ភ្នំពេញ៖ អ្នកនាំពាក្យខុទ្ទកាល័យនាយករដ្ឋមន្រ្តី បញ្ជាក់ថានៅលើបដាផ្សព្វផ្សាយវត្តមានសម្តេចធិបតីលើផ្ទាំងប៉ាណូនៅតំបន់ Time Square ពុំមែនជាការចាត់តាំងឱ្យរៀបចំ និងចំណាយថវិកាដោយរាជរដ្ឋាភិបាលកម្ពុជានោះទេ គឺផ្តើមចេញពីមនោសញ្ចេតនា…

រដ្ឋមន្រ្តីសង្គមកិច្ចរម្លឹកពីគោលនយោបាយចំនួន ៦ចំណុចរបស់រដ្ឋាភិបាលដល់មន្ទីរសង្គមកិច្ចខេត្តព្រះសីហនុ

ព្រះសីហនុ៖ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុនីតិសម្បទា លោក ជា សុមេធី បានដឹកនាំឥស្សរជននៃក្រសួងសង្គមកិច្ច ចុះទស្សនកិច្ច និងពិនិត្យវឌ្ឍនភាពការងាររបស់ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តព្រះសីហនុ…

ក្រសួងសុខាភិបាលបញ្ឈប់សកម្មភាពព្យាបាលជំងឺដោយមន្តអាគមរបស់លោក ស៊ូ សេងហ៊ួរ

ភ្នំពេញ៖ ក្រសួងសុខាភិបាល នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ឈប់សកម្មភាពព្យាបាលជំងឺដោយមន្តអាគម និងលក់ឱសថបុរាណដោយគ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាលរបស់ លោក ស៊ូ សេងហ៊ួរ ដែលតែងខ្លួនជាតាឥសី។

ទស្សនាការផ្សាយផ្ទាល់: សន្នីសិទសារព័ត៌មានពីដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីទៅចូលរួមសន្និបាតអង្គការសហប្រជាជាតិ

ទស្សនាការផ្សាយផ្ទាល់: សន្នីសិទសារព័ត៌មានពីដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីទៅចូលរួមសន្និបាតអង្គការសហប្រជាជាតិ

ទស្សនាការផ្សាយផ្ទាល់: នាយករដ្ឋមន្ត្រីត្រលប់មកដល់មាតុភូមិវិញបន្ទាប់ពីចូលរួមUNGAនៅអាមេរិក

ទស្សនាការផ្សាយផ្ទាល់: នាយករដ្ឋមន្ត្រីត្រលប់មកដល់មាតុភូមិវិញបន្ទាប់ពីចូលរួមUNGAនៅអាមេរិក

អគ្គលេខាធិការ DAC លើកទឹកចិត្តជនមានពិការភាពបន្តសិក្សាដើម្បីជាកិត្តិយសសម្រាប់ខ្លួនឯង និងសង្គមជាតិ

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការលោក ឯម ច័ន្ទមករា បានអបអរសាទរជូនចំពោះបេក្ខជនដែលមានពិការភាពប្រឡងឌីម្លូបឆ្នាំ២០២៣នេះ និងបានជូនពរឱ្យពួកគេសម្រេចជោគជ័យគ្រប់ៗគ្នា។

នាយករដ្ឋមន្ត្រីថា រដ្ឋាភិបាលកម្ពុជាគ្មានពេលសម្រាកនោះទេ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថារាជរដ្ឋាភិបាលអាណត្តិទី៧ មិនមានពេលសម្រាកមុននឹងចាប់ផ្ដើមការងាររបស់ខ្លួននោះទេ ដោយថាការងារត្រូវបានចាប់ផ្ដើមភ្លាមបន្ទាប់ពីសភាទទួលយល់ព្រមលើគណៈរដ្ឋមន្ត្រីរួចកាលពីថ្ងៃទី២២…

សម្ដេចធិបតី៖ ជិះយន្តហោះ២០ម៉ោងតែមិនឱ្យខាតប្រយោជន៍របស់ប្រជាជនទេ

ញ៉ូវយ៉ក៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថារាល់ដំណើរទស្សនកិច្ចរបស់សម្ដេចទៅក្រៅប្រទេសគឺមានគោលដៅចំនួន៣ គឺ ការទូត នយោបាយ និងសេដ្ឋកិច្ច។ សម្ដេចថាសម្ដេចនឹងមិនគ្រាន់តែពាក់អាវធំដើរធ្វើឱ្យខូចប្រយោជន៍របស់ប្រជាពលរដ្ឋនោះទេ។

ទស្សនាការផ្សាយផ្ទាល់: នាយករដ្ឋមន្ត្រីជួបសំណេះសំណាលជាមួយពលរដ្ឋខ្មែររស់នៅអាមេរិក និងកាណាដា

ទស្សនាការផ្សាយផ្ទាល់: នាយករដ្ឋមន្ត្រីជួបសំណេះសំណាលជាមួយពលរដ្ឋខ្មែររស់នៅអាមេរិក និងកាណាដា

ទស្សនាការផ្សាយផ្ទាល់: ពលរដ្ឋខ្មែរនៅអាមេរិក និងកាណាដាសំដែងមតិគាំទ្រចំពោះនាយករដ្ឋមន្ត្រីកម្ពុជា

ទស្សនាការផ្សាយផ្ទាល់: ពលរដ្ឋខ្មែរនៅអាមេរិក និងកាណាដាសំដែងមតិគាំទ្រចំពោះនាយករដ្ឋមន្ត្រីកម្ពុជា

ភ្ញៀវទេសចរណ៍ជាច្រើនចូលរួមទស្សនាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត នារដូវវស្សាឆ្នាំ២០២៣…

សៀមរាប៖ ប្រជាពលរដ្ឋ និងអ្នកទេសចរបរទេសជាច្រើននាក់ បានចូលរួមទស្សនា ព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត (សមរាត្រី) នារដូវវស្សាឆ្នាំ២០២៣។ នេះបើយោងតាមមន្ទីរព័ត៌មានខេត្តសៀមរាប។

រដ្ឋមន្ត្រីយុត្តិធម៌ពិនិត្យលិខិតបទដ្ឋានដើម្បីគាំទ្រដល់ការរៀបចំការប្រឡងប្រជែងជ្រើសរើសសិស្សចៅក្រម និងព្រះរាជអាជ្ញា

ភ្នំពេញ៖ រដ្ឋមន្ត្រីយុត្តិធម៌ និងជាប្រធាន ក្រុមប្រឹក្សាភិបាលបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជាលោក កើត រិទ្ធ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី២ នៃក្រុមប្រឹក្សាភិបាលបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជានៅរសៀលថ្ងៃទី២២…

សមិទ្ធផលនៃវិស័យសុខាភិបាលរបស់កម្ពុជា ក្នុងសម័យក្រោយជំងឺកូវីដ-១៩ ត្រូវបានបង្ហាញក្នុងកិច្ចប្រជុំជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ

ញ៉ូវយ៉ក៖ នៅថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២៣ នៅទីក្រុងញូវយ៉ក លោក អ៊ុច បូររិទ្ធ ទេសរដ្ឋមន្រ្តី នៃរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំជាន់ខ្ពស់នៃសម័យប្រជុំលើកទី ៧៨ របស់មហាសន្និបាតអង្គការសហប្រជាជាតិ…

កម្ពុជានិងឥណ្ឌា ព្រមព្រៀងបន្តពង្រឹងការបណ្តុះបណ្តាលបច្ចេកទេស និងបដិសណ្ឋារកិច្ចខណៈមានការហោះហើរត្រង់

ភ្នំពេញ៖ រដ្ឋមន្ត្រីការងារលោក ហេង សួរ និងឯកអគ្គរដ្ឋទូតឥណ្ឌាលោកស្រី ទេវ្យានី ឧត្តម ខូប្រាគតិ (DEVYANI UTTAM KHOBRAGADE) បានព្រមព្រៀមព្រៀងឯកភាពបង្កើនកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ…

រដ្ឋមន្ត្រីសុខាភិបាលជំរុញការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពចំនួន៦ របស់រាជរដ្ឋាភិបាល

ភ្នំពេញ៖ រដ្ឋមន្ត្រីសុខាភិបាល លោក ឈាង រ៉ា បានជំរុញដល់ឱ្យថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ចូលរួមអនុវត្តឱ្យទទួលបានជោគជ័យនូវកម្មវិធីគោលនយោបាយអាទិភាពចំនួន៦ របស់រាជរដ្ឋាភិបាល ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ឱ្យបានសម្រេច។

កម្ពុជារកឃេីញកុមារី អាយុ៧ឆ្នាំម្នាក់ឆ្លងជំងឺ «ហ្ស៊ីកា »

ភ្នំពេញ៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង(CDC) បានរាយការណ៍ថា មានកុមារីម្នាក់អាយុ៧ឆ្នាំរស់នៅភូមិពពេជ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានឆ្លងជំងឺ«ហ្ស៊ីកា»។

រដ្ឋមន្ត្រី ចាយ បូរិន៖ តួនាទីជាអាចារ្យ មិនមែនចេះតែធ្វើតាមការយល់តៗគ្នាទេ

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា លោក ចាយ បូរិន បានថ្លែងថា តួនាទីអាចារ្យគឺត្រូវការបណ្ដុះបណ្ដាលច្បាស់លាស់ដើម្បីថែរក្សាប្រពៃណីទំនៀមទម្លាប់របស់កម្ពុជាបានត្រឹមត្រូវ។

រដ្ឋមន្ត្រីមហាផ្ទៃ៖ ផ្ដើមពីជោគជ័យនៅខេត្តបាត់ដំបងទើបរាជរដ្ឋាភិបាលសម្រេចផ្ទេរមុខងារក្នុងវិស័យអប់រំ យុវជន…

ភ្នំពេញ៖ ផ្អែកតាមលទ្ធផល នៃការសិក្សាវាយតម្លៃ បានបង្ហាញឱ្យឃើញថា ការផ្ទេរមុខងារអប់រំ យុវជន និងកីឡា តាមបែបវិមជ្ឈការ គឺការប្រគល់ទៅឱ្យរដ្ឋបាលក្រុងស្រុកក្នុងខេត្តបាត់ដំបង បានទទួលលទ្ធផលជាវិជ្ជមាន និងមានលក្ខណៈល្អប្រសើរជាងការផ្ទេរមុខងារអប់រំ…

កម្ពុជា-កាណាដា ពន្លឿនការបង្កើតកិច្ចពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសទាំងពីរ

ភ្នំពេញ៖ ក្រសួងការបរទេសកម្ពុជា និងតំណាងទូតកាណាដានៅភ្នំពេញកំពុងពន្លឿនការបង្កើតកិច្ចពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសនៃប្រទេសទាំងពីរបន្ទាប់ពីបានកត់សម្គាល់ដោយការពេញចិត្តចំពោះទំនាក់ទំនងល្អរវាងប្រទេសទាំងពីរកាលពីកន្លងទៅ។

ក្រោយជំនួបជាមួយនាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជាជំនួយ USAID ត្រូវបានបន្តជួយកម្ពុជាឡើងវិញ

ញ៉ូវយ៉ក៖ សហរដ្ឋអាមេរិកបានសម្រេចផ្តល់ជំនួយជូនកម្ពុជាឡើងវិញ តាមរយៈទីភ្នាក់ងារអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ក្នុងទំហំទឹកប្រាក់ប្រមាណ១៨លានដុល្លាអាមេរិក។ ដោយឡែកភាគីទាំងពីរ ក៏បានឯកភាពគ្នាពន្លឿននីតិវិធីពាក់ព័ន្ធនឹងការធ្វើមាតុភូមិនិវត្តន៍របស់ពលរដ្ឋខ្មែរពីអាមេរិកផងដែរ។

កាកបាទក្រហមកម្ពុជាជោគជ័យក្នុងការធ្វើឱ្យកាកបាទក្រហមអាស៊ីអាគ្នេយ៍មានទំនាក់ទំនងជាមួយអាស៊ាន

ភ្នំពេញ៖ កាកបាទក្រហមកម្ពុជាដែលមានហ្លួងម៉ែ សម្ដេចព្រះបរមនាថនរោត្តម សីហនុ ជាប្រធានកិត្តយស បានសម្រេចជោគជ័យជាប្រវត្តិសាស្ត្រដល់សមាគមជាតិកាកបាទក្រហមអាស៊ីអាគ្នេយ៍ដោយបានបង្កើតឱ្យមានទំនាក់ទំនងជាលើកដំបូងរវាងសមាគមន៍ជាតិកាកបាទក្រហម…

រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈលើកពីផលប្រយោជន៍នៃទំនាក់ទំនងជាមួយកម្ពុជាប្រាប់ប្រទេសតួកគី

ភ្នំពេញ៖ រដ្ឋមន្ត្រីមុខងារសាធារណៈលោក ហ៊ុន ម៉ានី បានលើកឡើងថាប្រាប់ភាគីតួកគីថា កម្ពុជាមានសក្ដានុពលច្រើនដែលផ្ដល់ប្រយោជន៍ក្នុងទំនាក់ទំនងអន្តរជាតិរបស់ប្រទេសជាមិត្ត។

ក្រសួងមហាផ្ទៃជំរុញទំនាក់ទំនងការងាររវាងក្រសួងនិងលេខាធិការអាស៊ាន

រាជធានីភ្នំពេញ៖ ក្នុងជំនួបនៅទីស្ដីការក្រសួងមហាផ្ទៃ រសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស សុខា បានថ្លែងទៅកាន់ អគ្គលេខាធិការអាស៊ានថា កៅ គឹមហួន ក្នុងនាមក្រសួងមហាផ្ទៃ…

នាយករដ្ឋមន្ត្រីកម្ពុជាបញ្ជាក់នៅUNថាកម្ពុជាមិនស្វាគមន៍មូលដ្ឋានទ័ពបរទេសលើទឹកដីរបស់ខ្លួនទេ

ញ៉ូវយ៉ក៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់នៅមហាសន្និបាតអង្គការសហប្រជាជាតិថាកម្ពុជាមិនស្វាគមន៍ទ័ពបរទេសលើទឹកដីរបស់ខ្លួន ហើយរឹតតែមិនអនុញ្ញាតឱ្យបរទេសប្រើទឹកដីរបស់ខ្លួនដើម្បីគំរាមកំហែងប្រទេសដទៃផងដែរ។

កម្ពុជាផ្ទេរលិខិតដឹកនាំកិច្ចប្រជុំមេដឹកនាំកាកបាទក្រហមអាស៊ីអាគ្នេយ៍ឆ្នាំ២០២៤ទៅឱ្យប្រទេសឥណ្ឌូនេស៊ី

ភ្នំពេញ៖ កាកបាទក្រហមកម្ពុជាដែលមានហ្លួងម៉ែ សម្ដេចព្រះមរមនាថ នរោត្តម សីហនុ ជាព្រះប្រធានកិត្តិយសដឹកនាំបានដោយជោគជ័យកិច្ចប្រជុំមេដឹកនាំកាកបាទក្រហម និងអឌ្ឍច័ន្ទក្រហម តំបន់អាស៊ីអាគ្នេយ៍នៅឆ្នាំ២០២៣នេះកាលពីថ្ងៃសុក្រ…

ទស្សនាការផ្សាយផ្ទាល់: នាយករដ្ឋមន្ត្រីកម្ពុជាអញ្ជើញឡើងថ្លែងសុន្ទរកថាក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ

ទស្សនាការផ្សាយផ្ទាល់: នាយករដ្ឋមន្ត្រីកម្ពុជាអញ្ជើញឡើងថ្លែងសុន្ទរកថាក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ

ទស្សនៈវិភាគ៖ ប្រវត្តិសាស្ត្រច្រំដែល «ប្រមុខដឹកនាំខ្មែរខំប្រឹងដើម្បីបុព្វហេតុជាតិ តែពួកក្បត់ជាតិបែរជាខំបំផ្លាញទៅវិញ!»

កំឡុងពេលនេះ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បាននិងកំពុងតែដឹកនាំគណៈប្រតិភូកម្ពុជាចូលរួម មហាសន្និបាតអង្គការសហប្រជាជាតិ (UN)លើកទី៧៨ ដែលរៀបចំឡើងនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ តាមការគ្រោងទុក…

ស្នងការភ្នំពេញសហការជាមួយនគរបាលជាតិថៃបង្រ្កាបចាប់ខ្លួនពិរុទ្ធជនម្នាក់ដែលបាញ់សម្លាប់ជាងកាត់សក់នៅខណ្ឌទទួលគោកកាលពី…

ភ្នំពេញ៖ កម្លាំងជំនាញព្រហ្មទណ្ឌស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសហការជាមួយនគរបាលជាតិថៃបង្រ្កាបចាប់ខ្លួនពិរុទ្ធជនម្នាក់ដែលបានបាញ់សម្លាប់ជាងកាត់សក់នៅខណ្ឌទទួលគោកកាលពី ៣ឆ្នាំមុន។

ក្រសួងសុខាភិបាលប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវក្របខ័ណ្ឌជំរុញបង្កើនការងារថែទាំសុខភាពបឋម

ភ្នំពេញ៖ ក្រសួងសុខាភិបាល នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការងារថែទាំសុខភាពបឋមនៅកម្ពុជា ក្រោមអធិបតីភាព រដ្ឋលេខាធិការក្រសួងសុខាភិបាលលោកស្រី…