ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ព័ត៌មានថ្មី

ខេត្តកំពត នឹងរៀបចំការប្រណាំងទូកង នៅថ្ងៃទី១០-១១ ខែវិច្ឆិកា នៅព្រែកកំពង់បាយ

កំពត៖ រដ្ឋបាលខេត្តកំពត នឹងរៀបចំការប្រណាំងទូក នៅព្រែកកំពង់បាយ (បរិវេណខាងមុខសាលាខេត្ត) នៅថ្ងៃទី១០-១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ នៅដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យ អុំទូក អកអំបុក សំពះព្រះខែ និងបណ្តែតប្រទីប។

សាលារាជធានីភ្នំពេញបញ្ជាក់ជាថ្មីថាគ្មានការតម្រូវឱ្យយកភាស៊ីពីអ្នកលក់ដូរដាក់កញ្ច្រែង ល្អី និងលក់ដូរចល័តនោះទេ

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញចេញសេចក្ដីណែនាំស្តីពីការមិនប្រមូលចំណូលភាស៊ី និងការបង់ថ្លៃផ្សេងៗ ចំពោះការលក់ដូរតាមកញ្ជ្រោង កញ្ជើ ល្អី និងការលក់ដូរចល័តគ្រប់ប្រភេទនៅរាជធានីភ្នំពេញ។

ខេត្តកំពង់ស្ពឺ នឹងរៀបចំពិធីប្រណាំងទូកនៅដងស្ទឹងព្រែកត្នោត នៅថ្ងៃទី១៨-១៩ ខែវិច្ឆិកា

កំពង់ស្ពឺ៖ រដ្ឋបាលខេត្តកំពង់ស្ពឺនឹងរៀបចំពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ នៅថ្ងៃទី១៨ និងទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយមានការប្រណាំងទូកនៅតាមបណ្តោយដងស្ទឹងព្រែកត្នោត ព្រមទាំងមានការបាញ់កំាជ្រួច…

ក្រសួងសង្គមកិច្ច និងឧត្តមស្នងការសិទ្ធិមនុស្សសហប្រជាជាតិបណ្ដុះបណ្ដាលមន្ត្រីជំនាញលើ «យុត្តិធម៌សម្រាប់ជនមានពិការភាព»

ភ្នំពេញ៖ ក្រសួងសង្គមកិច្ច និងឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីសិទ្ធិទទួលបានយុត្តិធម៌សម្រាប់ជនមានពិការភាពក្នុងប្រព័ន្ធយុត្តិធម៌ នៅព្រឹកថ្ងៃអង្គារ៍ ទី៣១ ខែតុលា ឆ្នាំ២០២៣…

ជនជាតិចិនចំនួន១០រូប ដែលដឹកនាំថតរឿង «កូនជ្រូក» ត្រូវតុលាការសម្រេចចោទប្រកាន់

ភ្នំពេញ៖ ជនសង្ស័យជនជាតិចិនចំនួន១០រូបដែលដឹកនាំថតរឿង«កូនជ្រូក» ត្រូវបានតុលាការចោទពីបទស្ថានទម្ងន់ទោសនៃសញ្ចារកម្ម ការដឹកនាំពេស្យាចារ និងរូបភាព និងសម្ភារៈអាសអាភាស តាមមាត្រា ២៧ មាត្រា ២៩ និងមាត្រា ៣០ នៃច្បាប់ស្តីពីការបង្រ្កាបអំពើជួញដូរមនុស្ស…

នាយទាហាននៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចំនួន ៦រូប ត្រូវបានឃាត់ខ្លួនបញ្ជូនទៅតុលាការពាក់ព័ន្ធនឹងករណីទទួលផលពីបទល្មើសគ្រឿងញៀន

កំពង់ស្ពឺ៖ នាយទាហាននៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចំនួន ៦រូប ត្រូវបានកងរាជអាវុធហត្ថលើផ្ទៃប្រទេសឃាត់ខ្លួនបញ្ជូនទៅតុលាការពាក់ព័ន្ធនឹងករណីទទួលផលពីបទល្មើសគ្រឿងញៀន។ នេះបើតាមការឱ្យដឹងពីអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស…

អភិបាលខេត្តកោះកុង ប្រកាសផ្តល់ប្រាក់ ៤លានរៀល សម្រាប់អ្នកដែលផ្តល់អត្តសញ្ញាណជនដែលវាយសំពងក្បាលកូនឈ្លូសបណ្តាលឱ្យងាប់ភ្លាមៗ…

កោះកុង៖ អភិបាលខេត្តកោះកុង លោកស្រី មិថុនា ភូថង បានប្រកាសនៅផេកហ្វេសប៊ុកផ្លូវការនាព្រឹកថ្ងៃអង្គារទី៣១ ខែតុលា ថា លោកស្រីនឹងផ្តល់ថវិកាលើកទឹកចិត្តចំនួន ៤លានរៀលដល់អ្នកដែលផ្តល់ព័ត៌មានអត្តញ្ញាណរបស់ជនដែលយកដំបងវាយក្បាលកូនឈ្លូសដែលកំពុងហែលទឹកបណ្តាលឱ្យងាប់ភ្លាមៗនៅហ្នឹងកន្លែង។

កម្ពុជា-ជប៉ុន ប្តេជ្ញារួមគ្នាដើម្បីពង្រឹង និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដែលផ្ដល់ផលប្រយោជន៍ឱ្យគ្នា

ភ្នំពេញ៖ កម្ពុជា និងជប៉ុន បានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នាដើម្បីពង្រឹង និងពង្រីកបន្ថែមទៀតនូវកិច្ច សហប្រតិបត្តិការលើគ្រប់វិស័យដែលផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមករួមមានវិស័យនយោបាយ ការពារជាតិ…

ក្រសួងសង្គមកិច្ចកំពុងសិក្សាដាក់បញ្ចូលវិធានការច្បាប់ទៅលើឪពុកម្ដាយដែលបោះបង់កូនដែលមានពិការភាពចោល

ភ្នំពេញ៖ រដ្ឋលេខាធិការ និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការលោក ឯម ច័ន្ទមករា បានបង្ហើបថាពេលនេះក្រុមការងាររបស់ក្រសួងកំពុងរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីកិច្ចគាំពារសិទ្ធិជនមានពិការភាព ដែលក្នុងនោះក៏មានការដាក់បញ្ចូលវិធានការផ្លូវច្បាប់លើឪពុកម្ដាយណាដែលបានបោះបង់កូនមានពិការភាពចោល…

តំណាងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច លោក ឯម ច័ន្ទមករា៖ កម្ពុជាកំពុងអនុវត្តយ៉ាងពេញលេញនូវអនុសញ្ញាស្តីពីសិទ្ធិជនមានពិការភាព

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាកំពុងអនុវត្តបានយ៉ាងពេញលេញនូវអនុសញ្ញាស្ដីពីសិទ្ធិជនមានពិការភាព ដោយកំពុងចាត់គ្រប់វិធានការណ៍ ដើម្បីប្រែក្លាយសិទ្ធិដែលមានចែងក្នុងអនុសញ្ញាឱ្យក្លាយជាការពិត ដើម្បីធានានិងលើកស្ទួយសមិទ្ធផលពេញលេញ…

ប្រជាជនកម្ពុជាជាង ២លាននាក់ បានចូលរួមក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក

ភ្នំពេញ៖ គិតត្រឹមថ្ងៃនេះ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ ប្រជាពលរដ្ឋជិតពាក់កណ្តាលប្រទេស បានចូលរួមក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដែលផ្តួចផ្តើមឡើងដោយក្រសួងបរិស្ថាន អស់រយៈពេល ២ខែកន្លងមកនេះ។

រដ្ឋមន្រ្តីការងារ៖ ការចូលរួមគោរពទង់ជាតិមិនត្រឹមតែជាការរំឭកដល់វីរគុណនៃបុព្វបុរសជាតិខ្មែរទេ តែជាការបង្ហាញពីរបៀបវិន័យនិងជាគម្រូដល់ក្មេងៗជំនាន់ក្រោយ

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ លើកឡើងថា ការចូលរួមគោរពទង់ជាតិមិនត្រឹមតែជាការរំឭកដល់វីរគុណនៃបុព្វបុរសជាតិខ្មែរប៉ុណ្ណោះទេ តែក៏ជាការបង្ហាញពីរបៀបវិន័យនិងជាគម្រូដល់ក្មេងៗជំនាន់ក្រោយ។

លោករដ្ឋមន្ត្រីអប់រំ៖ ការកំណត់ឱ្យសិស្សជាប់និទ្ទេស A, B, C ជាប់ជាគ្រូដោយស្វ័យប្រវត្តិមិនទាន់សម្រេចជាផ្លូវការនៅឡើយទេ

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានថ្លែងឱ្យដឹងថា ក្រសួងអប់រំមិនទាន់សម្រេចជាផ្លូវការថាសិស្សជាប់និទ្ទេសA, B, C ជាប់ជាគ្រូដោយស្វ័យប្រវត្តិនៅឡើយទេ។

កម្មវិធីទូរទស្សន៍របស់អូស្ត្រាលីបានជ្រើសរើសយកទឹកដីកម្ពុជា ជាទីតាំងថតកម្មវិធី

សៀមរាប៖ យោងតាមផេកផ្លូវការរបស់កម្មវិធីទូរទស្សន៍មួយរបស់ប្រទេសអូស្ត្រាលី ដែលមានឈ្មោះថា The Amazing Race Au បានជ្រើសរើសយកទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ជាទីតាំងថតកម្មវិធីដ៏ល្បីមួយនេះ។

ទស្សនាការផ្សាយផ្ទាល់: តំណាងរដ្ឋមន្ត្រីសង្គមកិច្ចអញ្ជើញបើកវគ្គបណ្ដុះបណ្ដាលស្ដីអំពី «សិទ្ធិទទួលបានយុត្តិធម៌សម្រាប់ជនមានពិការភាពក្នុងប្រព័ន្ធយុត្តិធម៌»

ទស្សនាការផ្សាយផ្ទាល់: តំណាងរដ្ឋមន្ត្រីសង្គមកិច្ចអញ្ជើញបើកវគ្គបណ្ដុះបណ្ដាលស្ដីអំពី «សិទ្ធិទទួលបានយុត្តិធម៌សម្រាប់ជនមានពិការភាពក្នុងប្រព័ន្ធយុត្តិធម៌»

អាជ្ញាធរកំពុងស្រាវជ្រាវរកជនសង្ស័យដែលយកដំបងវាយសម្លាប់សត្វឈ្លូសដែលកំពុងហែលទឹកនៅចំណុចឆ្នេរកុកហាវ

កោះកុង៖ ឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកោះកុង បានចុះស្រាវជ្រាវរកជនសង្ស័យដែលបានប្រព្រឹត្តអំពើព្រៃផ្សៃយកដំបងមកវាយសម្លាប់សត្វឈ្លូសដែលកំពុងហែលទឹកនៅចំណុចឆ្នេរកុកហាវ ស្ថិតក្នុងភូមិពាមកាយ ឃុំកោះស្ដេច ស្រុកគិរីសាគរ…

កងទ័ពមួកខៀវ ៥៣នាក់ ធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជា ក្រោយបញ្ចប់បេសកកម្មមនុស្សធម៌ ក្រោមឆត្រ UN នៅម៉ាលី

ភ្នំពេញ៖ កងអនុសេនាធំវិស្វកម្មព្រលានយន្តហោះលេខ៧២៩ ចំនួន ៥៣នាក់ បានធ្វើមាតុភូមិននិវត្តន៍មកដល់ប្រទេសកម្ពុជាវិញហើយ ក្រោយសម្រេចបាននូវជោគជ័យ នៅក្នុងដំណើរបំពេញបេសកកម្មមនុស្សធម៌ ក្រោមឆត្រអង្គការសហប្រជាជាតិ (UN)…

បេក្ខជនប្រឡងបាក់ឌុបឆ្នាំនេះមានជាង ១៣ម៉ឺននាក់ ក្នុងនោះមានជនពិការគថ្លង់ និងពិការភ្នែកចំនួន ១៨នាក់

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់យកថ្ងៃទី០៦ និងទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ជាថ្ងៃសិស្សានុសិស្សថ្នាក់ទី១២ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។ រដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង់ជួន ណារ៉ុន បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មាននាថ្ងៃសុក្រទី២៧…

ក្រសួងព័ត៌មានណែនាំឱ្យរក្សាម្ចាស់កម្មសិទ្ធិរាល់ការផ្សព្វផ្សាយបទចម្រៀង ឱភ្នំពេញអើយ

ភ្នំពេញ៖ ក្រសួងព័ត៌មាន ណែនាំដល់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ថា រាល់ការផ្សព្វផ្សាយបទចម្រៀង “ឱភ្នំពេញអើយ” ជាសំឡេងដើម ឬច្រៀងជាថ្មីឡើងវិញ ត្រូវរក្សាឈ្មោះអ្នកនិពន្ធទំនុកច្រៀង អ្នកសម្រួលតន្រ្តី អ្នកច្រៀង និងម្ចាស់កម្មសិទ្ធិឱ្យបានត្រឹមត្រូវ។

ខ្សែទស្សនាថ្មីនៅប្រាសាទចៅសាយទេវតានិងធម្មនន្ទនឹងសម្រួលដល់ការទស្សនារបស់ភ្ញៀវទេសចរកាន់តែងាយស្រួល

សៀមរាប៖ អាជ្ញាធរជាតិអប្សរា បានដាក់ឱ្យដំណើរការខ្សែទស្សនាថ្មីនៅប្រាសាទចៅសាយទេវតា និងប្រាសាទធម្មនន្ទ ដើម្បីសម្រួលដល់ការដើរទស្សនារបស់ភ្ញៀវទេសចរកាន់តែងាយស្រួល និងគ្រប់ជ្រុងជ្រោយ។

ក្រសួងសង្គមកិច្ច ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «បណ្ណសម្គាល់ជនមានពិការភាព»

ភ្នំពេញ៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ បានប្រកាសដាក់ឱ្យប្រើប្រាស់ «បណ្ណសម្គាល់ជនមានពិការភាព» ជូនដល់ជនមានពិការភាពនៅកម្ពុជា ក្រោមអធិបតីភាពរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច…

រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច និងទូតអឺរ៉ុបនៅកម្ពុជា សង្ឃឹមថាវិស័យពិការភាពនៅកម្ពុជានឹងមានការយកចិត្តទុកដាក់បន្ថែមកាន់តែខ្លាំងឡើង

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម ជា សុមេធី និងឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ឯកឧត្តម Igor Driesmans បានជួបពិភាក្សាគ្នាមុនកម្មវិធីប្រកាសដាក់ឱ្យប្រើប្រាស់…

ខេត្តកំពង់ចាមទទួលបានភ្ញៀវទេសចរជាង ៥០ម៉ឺននាក់ ពិធីប្រណាំងទូក ”ង” បណ្តែតប្រទីប អុចកាំជ្រួច

កំពង់ចាម៖ ក្នុងឱកាសពិធីបុណ្យចេញព្រះវស្សា និងពិធីប្រណាំងទូក ”ង” បណ្តែតប្រទីប អុចកាំជ្រួច និងតាំងពិព័ណ៌ផលិតផល រយ:ពេល ២ថ្ងៃ ក្នុងក្រុងកំពង់ចាម មានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិចូលរួមទស្សនាកម្សាន្ត ជាង ៥០…

ខេត្តកំពង់ស្ពឺ ជាខេត្តដែលអស់មីន បន្ទាប់ពីរាជធានី-ខេត្ត ១២ទៀត

កំពង់ស្ពឺ៖ ខេត្តកំពង់ស្ពឺ គឺជាខេត្តទី១៣ ដែលអស់មីនទាំងស្រុង បន្ទាប់ពីរាជធានី-ខេត្តទាំង១២ផ្សេងទៀត រួមមាន ខេត្តស្ទឹងត្រែង ខេត្តកែប ខេត្តព្រៃវែង រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម…

នាយករដ្ឋមន្ត្រី បញ្ជាឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិបង្កើតភាពងាយស្រួលដល់ពលរដ្ឋដែលទៅទទួលសេវាសាធារណៈ

កំពង់ស្ពឺ៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាទៅរដ្ឋបាលរាជធានី-ខេត្ត ទាំងអស់ត្រូវផ្ដល់សេវាសាធារណៈដែលល្អបំផុតទៅដល់ប្រជាពលរដ្ឋ និងមិនត្រូវបង្កើតភាពស្មុគស្មាញ ឬបន្ទុកដល់ប្រជាពលរដ្ឋនោះទេ។

សម្ដេចធិបតី បញ្ជាទៅរដ្ឋបាលរាជធានីខេត្ត ត្រូវដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋកុំចាំឲ្យប្រជាពលរដ្ឋឡើងទៅដល់ផ្ទះនាយករដ្ឋមន្ត្រី

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាទៅដល់រដ្ឋបាលរាជធានីខេត្ត ធ្វើយ៉ាងណាត្រូវដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋនៅក្នុងទឹកដីរបស់ខ្លួន ជាជាងឲ្យពលរដ្ឋឡើងទៅដល់ផ្ទះរបស់នាយករដ្ឋមន្ត្រីហើយនាយករដ្ឋមន្ត្រីបញ្ជាចុះមកក្រោមវិញ។

កម្ពុជាបន្តធ្លាក់ភ្លៀងចាប់ពីថ្ងៃទី៣១ រហូតដល់ថ្ងៃទី៣ ខែវិច្ឆិកា

ភ្នំពេញ៖ កម្ពុជានឹងបន្តធ្លាក់ភ្លៀងចាប់ពីថ្ងៃទី៣១ ខែតុលា រហូតដល់ថ្ងៃទី៣ ខែវិច្ឆិកា ដោយសារប្រព័ន្ធសម្ពាធទាបពីសមុទ្រចិន។

សម្ដេចធិបតី អាណត្តិនេះជាអាណត្តិពង្រឹងជាងពង្រីក

កំពង់ស្ពឺ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ក្នុងអាណត្តិនេះគឺជាអាណត្តិដែលត្រូវពង្រឹងច្រើនជាងពង្រីក ក្នុងន័យថាពង្រឹងនៅសមត្ថភាពនៃការដឹកនាំក៏ដូចជាការបម្រើលើសេវាសាធារណៈជាជាងក្នុងការពង្រីកបន្ថែមនៅមន្ត្រីដែលមិនចាំបាច់។

ទស្សនាការផ្សាយផ្ទាល់: នាយករដ្ឋមន្ត្រីអញ្ជើញសម្ពោធអាគាររដ្ឋបាលខេត្តកំពង់ស្ពឺនិងប្រកាសជាខេត្តអស់មីន

ទស្សនាការផ្សាយផ្ទាល់: នាយករដ្ឋមន្ត្រីអញ្ជើញសម្ពោធអាគាររដ្ឋបាលខេត្តកំពង់ស្ពឺនិងប្រកាសជាខេត្តអស់មីន

ឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី ថ្វាយសារលិខិតបង្គំទូលថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី…

ភ្នំពេញ៖ ក្នុងឱកាសដ៏សែនមហានក្ខត្តឫក្សវិសេសវិសាល នៃព្រះរាជពិធីយាងគ្រងព្រះបរមសិរីរាជសម្បត្តិខួបទី១៩ព្រះវស្សា របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត…

រដ្ឋមន្ត្រីសង្គមកិច្ច និងភរិយា អញ្ជើញលើកទឹកចិត្តដល់ជ័យលាភីឈ្នះមេដាយពីការប្រកួតប្រជែង GITC ដល់មាត់ច្រកទ្វារយន្តហោះ

ភ្នំពេញ៖ យុវជនមានពិការភាពឈ្មោះ ចនពៅ ស៊ីរ៉ាណូ អាយុ ១៥ឆ្នាំ ពិការកាយសម្បទា បានទទួលជ័យជំនះឈ្នះបានមេដាយ Best (1st) ស្មើនឹងមេដាយមាស ចំនួន ១គ្រឿង លើវិញ្ញាសា eLifeMap លក្ខណៈជាឯកបុគ្គល។ ទន្ទឹមនេះ យុវជន ចនពៅ ស៊ីរ៉ាណូ…

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារថ្វាយព្រះពរ ព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីបុណ្យខួប ១៩ឆ្នាំ នៃការយាងគ្រងរាជសម្បត្តិ

ភ្នំពេញ៖ ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំ ព្រមទាំងសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា បានផ្ញើសារថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ…

មូលនិធិជនពិការ ប្រគល់ផ្ទះ ៤ខ្នងជូនជនមានពិការភាពក្រីក្រនៅខេត្តព្រៃវែង និងខេត្តតាកែវ

ព្រៃវែង៖ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជានាយកមូលនិធិជនពិការ និងក្រុមការងារ លោក ខុម ផលលឿន នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ បានចុះប្រគល់ផ្ទះចំនួន ៤ខ្នងជូនជនមានពិការភាពក្រីក្រចំនួន ៤នាក់ នៅខេត្តព្រៃវែង…

នាយករដ្ឋមន្ត្រីកម្ពុជា អបអរសាទរយុវជនមានពិការភាព ៤រូបដែលបានឈ្នះមេដាយមាស និងសំរឹទ្ធក្នុងការប្រកួតជាសាកលផ្នែកព័ត៌មានវិទ្យាឆ្នាំ២០២៣

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអបអរសាទរ យុវជនមានពិការភាពកម្ពុជាចំនួន ៤នាក់ដែលបានឈ្នះមេដាយមាស និងមេដាយសំរឹទ្ធ ក្នុងការប្រកួតជាសាកលផ្នែកព័ត៌មានវិទ្យាឆ្នាំ២០២៣ លើវិញ្ញាសា…

រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ណែនាំកីឡាករប្រណាំងទូក ចូលរួមថែរក្សាសុខភាពដើម្បីទទួលបានជ័យជម្នះក្នុងការប្រកួត

ព្រៃវែង៖ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ជា សុមេធី និងភរិយា បានអញ្ជើញធ្វើអធិបតីភាពក្នុងពិធីប្រណាំងទូក «ង» ដែលចាប់ផ្តើមធ្វើឡើងនៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ នៅតាមបណ្តោយមាត់ទន្លេក្រុងព្រៃវែង…

សម្ដេចធិបតី៖ ប្រទេសរីកចម្រើនដោយសារចំណូលប្រជាជន

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ភាពរីកចម្រើនរបស់ប្រទេសមិនមែនសំដៅទៅលើអគារខ្ពស់ៗនោះទេតែគឺជាចំណូលរបស់ប្រជាពលរដ្ឋ។

សម្ដេចធិបតីប្រាប់ទៅក្រុមប្រឆាំងថាតើបក្ខពួករបស់បក្សប្រជាជនជាអ្នកណាខ្លះ?

ភ្នំពេញ៖ នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឆ្លើយតបទៅក្រុមប្រឆាំងដែលបានចោទប្រកាន់រាជរដ្ឋាភិបាលកម្ពុជាថា អភិវឌ្ឍន៍ដើម្បីតែបក្សពួកនិងក្រុមអ្នកមានអំណាចរបស់ខ្លួនតែប៉ុណ្ណោះ។

ទស្សនាការផ្សាយផ្ទាល់: នាយករដ្ឋមន្ត្រីជួបសំណេះសំណាលជាមួយកម្មករជិត២ម៉ឺននាក់នៅរាជធានីភ្នំពេញ

ទស្សនាការផ្សាយផ្ទាល់: នាយករដ្ឋមន្ត្រីជួបសំណេះសំណាលជាមួយកម្មករជិត២ម៉ឺននាក់នៅរាជធានីភ្នំពេញ

អបអរសាទរ! យុវជនមានពិការភាពកម្ពុជាទទួលបានមេដាយមាសក្នុងការប្រកួតជាសកលផ្នែកព័ត៌មានវិទ្យាឆ្នាំ២០២៣

អាប៊ូដាប៊ី៖ យុវជនមានពិការភាពកម្ពុជាបានទទួលមេដាយមាសក្នុងការប្រកួតជាសាកលផ្នែកព័ត៌មានវិទ្យាឆ្នាំ២០២៣ (Global IT Challenge for Youth with Disability 2023)

លោក ស៊ុន ចាន់ថុល ស្នើជប៉ុនឱ្យរៀបចំបង្កើតកម្មវិធីនានាដើម្បីទាក់ទាញវិនិយោគិនមកវិនិយោគនៅកម្ពុជា

ភ្នំពេញ៖ អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក ស៊ុន ចាន់ថុល ស្នើសុំឱ្យស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ព្រមជាមួយអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) និងសមាគមធុរកិច្ចជប៉ុននៅកម្ពុជា (JBAC) ចូលរួមសហការជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការរៀបចំបង្កើតកម្មវិធីនានា…

រដ្ឋមន្រ្តីបរិស្ថាន៖ ក្នុងរយៈពេលជាង ១ខែ សិស្សានុសិស្ស និងគ្រូបង្រៀនជាង ២លាននាក់ បានចូលរួមអនុវត្ត «ថ្ងៃនេះ…

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បានឱ្យដឹងថា សិស្សានុសិស្ស រួមជាមួយលោកគ្រូអ្នកគ្រូ ចំនួន ១,៨លាននាក់ ក្នុងរយៈពេលជាង១ខែកន្លងមកនេះ បានចូលរួមក្នុងយុទ្ធនាការ ០១ ខែកញ្ញា កន្លងមកនេះ។

ក្រសួងបរិស្ថាននិង វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បន្តកិច្ចសហការលើកកម្ពស់បរិស្ថានវិទ្យា និងតាមដានជំងឺសត្វ…

ភ្នំពេញ៖ ក្រសួងបរិស្ថាន និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បន្តកិច្ចសហការលើកកម្ពស់បរិស្ថានវិទ្យា ការស្រាវជ្រាវ និងតាមដានជំងឺសត្វ សុវត្ថិភាពចំណីអាហារ និងភាពស៊ាំថ្នាំសំលាប់មេរោគ។

សម្ដេចធិបតី៖ លោក លី ឃឺជាំង នឹងត្រូវចងចាំគឺជាមិត្តរបស់កម្ពុជាជារៀងរហូត

ភ្នំពេញ៖ នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានផ្ញើលិខិតរម្លែកទុក្ខចំពោះមរណភាពរបស់អតីតនាយករដ្ឋមន្ត្រីចិនលោក លី ឃឺជាំង ដែលបានទទួលមរណភាពដោយជំងឹគាំងបេះដូង នៅទីក្រុងសៀងហៃ ព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣នេះ។

នាយករដ្ឋមន្ត្រី៖ ក្នុងអាណត្តិទី៧ ត្រូវដោះស្រាយ ពង្រឹងប្រព័ន្ធយុត្តិធម៌ជូនប្រជាជន

ភ្នំពេញ៖ នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ក្នុងអាណត្តិទី៧ ដែលជាអាណត្តិនៃការដឹកនាំរបស់សម្ដេច ការដោះស្រាយនិងពង្រឹងប្រព័ន្ធយុត្តិធម៌ត្រូវធ្វើជាត្រីមុខមួយដើម្បីជួយដល់ប្រជាពលរដ្ឋ ដែលនឹងបង្កើតនូវភាពសុខដុមរមណីនៅក្នុងសង្គម។

ក្រសួងសង្គមកិច្ច រៀបចំវគ្គបណ្តុះបណ្តាលពីរបៀបសរសេរព័ត៌មានជូនដល់មន្ត្រីជាន់ខ្ពស់

ភ្នំពេញ៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រៀបចំបើកវគ្គបណ្តុះ បណ្តាលអំពីរបៀបសរសេរសារព័ត៌មានជូនមន្ត្រីជាន់ខ្ពស់នៃក្រសួងសង្គមកិច្ច ដើម្បីផ្តល់ទុនដល់មន្ត្រីក្នុងការសរសេរព័ត៌មានផ្សព្វផ្សាយអំពីសកម្មភាពរបស់ក្រសួងកាន់តែទូលំទូលាយទៅសាធារណៈ។…

សេចក្ដីព្រាងព្រះរាជក្រឹត្យស្តីពី ការបង្កើតអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ត្រូវបានអនុម័តដោយគណៈរដ្ឋមន្ត្រី

ភ្នំពេញ៖ សេចក្តីព្រាងព្រះរាជក្រឹត្យស្តីពី "ការបង្កើត ការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ" ត្រូវបានអនុម័តក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដឹកនាំដោយនាយករដ្ឋមន្ត្រី សម្ដេចធិបតី…

អតីតនាយករដ្ឋមន្ត្រីចិន លោក Li Keqiang បានទទួលមរណភាពក្នុងអាយុ ៦៨ឆ្នាំ

ចិន៖ អតីតនាយករដ្ឋមន្ត្រីចិន Li Keqiang បានទទួលមរណភាពក្នុងអាយុ ៦៨ឆ្នាំ។ នេះបើយោងតាមសារព័ត៌មាន BBC News។

ទស្សនាការផ្សាយផ្ទាល់: នាយករដ្ឋមន្ត្រីដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្ដាហ៍

ទស្សនាការផ្សាយផ្ទាល់: នាយករដ្ឋមន្ត្រីដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្ដាហ៍

ការប្រកួត GITC សម្រាប់យុវជនមានពិការភាពត្រូវបានបញ្ចប់នៅថ្ងៃនេះខណៈលទ្ធផលនឹងប្រកាសនៅថ្ងៃស្អែក

អាប៊ូដាប៊ី៖ ការប្រកួតប្រជែងជាសាកលផ្នែកព័ត៌មានវិទ្យាសម្រាប់យុវជនមានពិការភាពឆ្នាំ២០២៣ (Global IT Challenge for Youth with Disability 2023) នៅទីក្រុងអាប៊ូដាប៊ី សហព័ន្ធអារ៉ាប់អេមីរ៉ាត បានបញ្ចប់នៅថ្ងៃនេះ ខណៈលទ្ធផលនឹងត្រូវប្រកាសនៅថ្ងៃទី២៧…

ស្រី្តដែលសម្រាលកូននៅតាមផ្លូវត្រូវបានទទួលអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី និងលោកជំទាវ…

ភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែតុលា ឆ្នាំ២០២៣នេះ ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ បានអញ្ជើញចុះសួរសុខទុក្ខដោយផ្ទាល់ដល់អ្នកស្រី…

ឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី គាំទ្រការអនុវត្តន៍កម្មវិធី ATscale នៅកម្ពុជា

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣នេះ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអនុញ្ញាតឱ្យលោក ស្កាល់ ចូរ៉ន ប៊ីចឡោវើត៍ (Pascal Jeroen BIJLEVELD) អគ្គនាយកកម្មវិធី…

លោក ហ៊ុន ម៉ានី៖ «ជាតិជាមន្ត្រីល្អដាក់ខ្លួនឱ្យទាប ឬកពារឱ្យសុភាព មារយាទឱ្យខ្ពស់ កុំបាត់ម្ចាស់ការ»

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ លោក ហ៊ុន ម៉ានី បានថ្លែងថា លោកតែងតែចងចាំ សារដាស់តឿនរបស់សម្តេចតេជោមួយឃ្លាថា «ជាតិជាមន្ត្រីល្អដាក់ខ្លួនឱ្យទាប ឬកពារឱ្យសុភាព មារយាទឱ្យខ្ពស់ កុំបាត់ម្ចាស់ការ» ខណៈលោកចែករំលែកសារនេះជាមួយសិក្ខាកាមនៃសាលាភូមិន្ទរដ្ឋបាល…

ជប៉ុនផ្ដល់ជំនួយឥតសំណងជាង ៩លានដុល្លារ ដើម្បីអនុវត្តគម្រោងការកសាងបណ្តាញស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយផ្កាយរណបទូទាំងប្រទេស

ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុនបានផ្ដល់ជំនួយឥតសំណងជាង៩លានដុល្លារ ដើម្បីអនុវត្តគម្រោងការកសាងបណ្តាញស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយផ្កាយរណបទូទាំងប្រទេស

ក្រសួងបរិស្ថានបដិសេធការលើកឡើងថាមានការលួចធ្វើផ្លូវដើម្បីដឹកឈើចេញពីព្រៃឡង់

ស្ទឹងត្រែង៖ ក្រសួងបរិស្ថានបានបដិសេធចំពោះការចោទប្រកាន់ថាមានករណីលួចធ្វើផ្លូវដើម្បីសម្រួលដល់ការដឹកឈើចេញពីតំបន់ព្រៃឡង់ បន្ទាប់ពីមានការចុះផ្សាយតាមបណ្ដាញសង្គមមួយចំនួនលើករណីនេះ។

លោករដ្ឋមន្ត្រី ជា សុមេធី និងលោករដ្ឋមន្រ្តីសាស្រ្តាចារ្យ ឈាង រ៉ា អញ្ជើញសម្ពោធជាផ្លូវការនូវគម្រោង «ATscale»

ភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែតុលា ឆ្នាំ២០២៣ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ជា សុមេធី និងរដ្ឋមន្ត្រីក្រសួងសុខាភិបាល សាស្រ្តាចារ្យ ឈាង រ៉ា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធជាផ្លូវការនូវគម្រោង…

៩ខែ ឆ្នាំ២០២៣ មានករណីរំលោភស្ត្រី និងកុមារជាង ២០០ករណី

ភ្នំពេញ៖ រយៈពេល៩ខែ ឆ្នាំ២០២៣នេះ មន្ទីរកិច្ចការនារីរាជធានីខេត្តទាំង២៥ បានផ្តល់សេវាជូនជនរងគ្រោះចំនួន ២៧៤ករណី ក្នុងនោះមានករណីរំលោភចំនួន ២៥៩ករណី មានជនសង្ស័យជាប់ពន្ធនាគារចំនួន ២២៩នាក់ និងរត់គេចខ្លួន ៦៤នាក់។

ពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន ១៣០គ្រួសារ នៅខណ្ឌព្រែកព្នៅ ទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

ភ្នំពេញ៖ ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ចំនួន ១៣០គ្រួសារ នៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា។

សមាគមកាយឬទ្ធិនារីកម្ពុជានឹងរៀបចំមហាសន្និបាតមិត្តកាយឫទ្ធិនារី តំបន់អាស៊ីប៉ាស៊ីហ្វិកលើកទី៧ នៅខេត្តសៀមរាប

សៀមរាប៖ សមាគមកាយឬទ្ធិនារី នឹងរៀបចំមហាសន្និបាត មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក លើកទី៧ ក្រោមប្រធានបទ "ស្រមៃមើលឱកាស"។

ក្រសួងព្រះបរមរាជវាំង នឹងរៀបចំពិធីបុណ្យខួបលើកទី១៩ នៃទិវាគ្រងព្រះបរមរាជសម្បតិ្តរបស់ព្រះមហាក្សត្រ

ភ្នំពេញ៖ ក្រសួងព្រះបរមរាជវាំង នឹងរៀបចំពិធីបុណ្យខួបលើកទី១៩ នៃទិវាគ្រងព្រះបរមរាជសម្បតិ្តរបស់ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៅថ្ងៃអាទិត្យទី២៩ ខែតុលា ឆ្នាំ២០២៣ នៅព្រះបរមរាជវាំង។

អគ្គនាយកក្រុមហ៊ុន Minebea សន្យាកៀងគរក្រុមហ៊ុនរបស់ជប៉ុនមកកាន់កម្ពុជាបន្ទាប់ពីរកស៊ីដោយជោគជ័យ ១២ឆ្នាំមកនេះ

ភ្នំពេញ៖ អគ្គនាយកក្រុមហ៊ុន Minebea លោក ស៊ីហ៉ីសា កៃនុម៉ា (Yoshihisa Kainuma) ថាលោកនឹងកៀងគរដល់បណ្តាក្រុមហ៊ុនធំៗរបស់ជប៉ុន មកបណ្តាក់ទុន វិនិយោគនៅកម្ពុជាឲ្យកាន់តែមានសន្ទុះកើនឡើង ពិសេសការប្រមូលផ្តុំប្រភពទុនលើការវិនិយោគអំពូលភ្លើងឆ្លាតបំភ្លឺនៅតាមទីសាធារណៈ…

ក្រុមហ៊ុន Minebea វិនិយោគពីដើមទុន ២៣លានដុល្លារមកកាន់ ៦០០លានដុល្លារនៅកម្ពុជានាពេលបច្ចុប្បន្ន

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីសម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថាការសម្រេចចិត្តពង្រីកការវិនិយោគរបស់ក្រុមហ៊ុន Minebea មកកាន់កម្ពុជាបានបង្ហាញឱ្យឃើញនូវទំនុកចិត្តចំពោះស្ថិរភាពរបស់ប្រទេសកម្ពុជា ខណៈទុនវិនិយោគត្រូវបានបង្កើនពី២៣លានដុល្លារក្នុងឆ្នាំ២០១១…

UNDP រួមចំណែកអភិវឌ្ឍវិស័យឌីជីថល សេដ្ឋកិច្ចនិងសង្គមកម្ពុជា

ភ្នំពេញ៖ រដ្ឋមន្រ្តីមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានថ្លែងអំណរគុណអ្នកតំណាងនៃកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា (UNDP ចំពោះឆន្ទៈ និងការប្តេជ្ញា ក្នុងការរួមចំណែកអភិវឌ្ឍវិស័យឌីជីថល សេដ្ឋកិច្ចនិងសង្គមកម្ពុជា។

ខេត្តបន្ទាយមានជ័យសម្រេចឱ្យក្រុង-ស្រុក ផ្ដល់សេវាធ្វើប័ណ្ណព្រំដែនកម្ពុជា-ថៃបាន

បន្ទាយមានជ័យ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានពង្រីកការផ្តល់សេវាធ្វើប័ណ្ណព្រំដែនកម្ពុជា-ថៃ (Border Pass) ទៅតាមការិយាល័យច្រកចេញ-ចូលតែមួយចំនួន៧ស្រុកបន្ថែមទៀត សរុប៩ក្រុង-ស្រុក ដើម្បីបង្កលក្ខណៈងាយស្រួល បង្ខិតសេវាឱ្យទៅដល់គៀកនឹងប្រជាពលរដ្ឋ…

រស្ស៊ីថា នឹងជួយបណ្តុះបណ្តាលលើជំនាញប្រឆាំងបច្ចេកវិទ្យាដល់នគរបាលជាតិកម្ពុជា

ភ្នំពេញ៖ ទីភ្នាក់ងារសន្តិសុខសហព័ន្ធរុស្ស៊ី ចង់បង្កើនកិច្ចសហប្រតិបត្តិការកាន់តែល្អជាមួយនឹងនគរបាលកម្ពុជា ហើយថានឹងជួយបណ្តុះបណ្តាលដល់នគរបាលជាតិកម្ពុជាលើជំនាញប្រឆាំងបច្ចេកវិទ្យា។

សហរដ្ឋអាមេរិកបន្តកិច្ចសហការគាំទ្រកម្ពុជាលើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារ បានជួបពិភាក្សាជាមួយ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា ក្នុងកាបន្តកិច្ចសហប្រតិបត្តិការ និងពង្រឹងភាពជាដៃគូលើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីពង្រឹងបរិយាកាស…

កម្ពុជាដាក់អនុវត្តគម្រោងជួយស្ដារលទ្ធភាពពលកម្មជូនជនមានពិការភាព ATscale

ភ្នំពេញ៖ ក្រសួងសង្គមកិច្ច និងក្រសួងសុខាភិបាល ដោយមានជំនួយពីកម្មវិធី ATscale បានដាក់អនុវត្តរួមគ្នានូវការផ្ដល់បច្ចេកទេស ធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងការសម្របសម្រួលក្នុងភាពជាដៃគូលើការអនុវត្តកម្មវិធីសេវាស្ដារលទ្ធភាពពលកម្មជូនជនមានពិការភាព។

បោះឆ្នោតព្រឹទ្ធសភារួចសម្ដេចតេជោគ្រោងធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ី

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត និងឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជាបានលើកឡើងពីគម្រោងរៀបចំដំណើរទស្សនកិច្ចរបស់ប្រធានព្រឹទ្ធសភាកម្ពុជា ទៅកាន់សហព័ន្ធរុស្ស៊ី នៅក្រោយការបោះឆ្នោតព្រឹទ្ធសភាអាណត្តិថ្មីរួច…

រដ្ឋមន្ត្រីសង្គមកិច្ច៖ ៩ខែ ឆ្នាំ២០២៣ ជនមានពិការភាពជាង ២ម៉ឺននាក់ទទួលសេវាស្តារលទ្ធភាពពលកម្មកាយសម្បទា

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ជា សុមេធី បានឱ្យដឹងថាក្នុងរយៈពេល ៩ខែនៅ ឆ្នាំ២០២៣នេះ រដ្ឋបានផ្ដល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទា រួមជាមួយនឹងកញ្ចប់ឧបត្ថម្ភដល់ជនពិការភាពប្រមាណ…

សម្តេចតេជោ ផ្សំផ្គុំឱ្យពិធីការិនី ហ៊ិន ចន្ធ័នីរ័ត្ន និងលោក ឌី ពេជ្រ ចូលរោងជ័យនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំនេះ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន តាងនាមជាអាចារ្យធំបានកំណត់ថ្ងៃចូលរោងជ័យឱ្យ ពិធីការិនី ហ៊ិន ចន្ធ័នីរ័ត្ន និងលោក ឌី ពេជ្រ នៅថ្ងៃទី២២ខែធ្នូ ឆ្នាំ២០២៣ខាងមុខនេះ ខណៈថ្ងៃស្អែកទី២២ ខែតុលា ឪពុកម្តាយខាងប្រុសនឹងចូលស្តីដណ្តឹងកូនស្រី។

ក្រសួងបរិស្ថានប្រកាសប្រមូលសំណល់ថ្មពិល និងសំណល់បរិក្ខារអគ្គិសនី ដើម្បីយកទុកនៅទីតាំងប្រកបដោយសុវត្ថិភាព…

ភ្នំពេញ៖ ក្រសួងបរិស្ថានបានសហការជាមួយក្រុមហ៊ុន អេកូបាត អេនើជី អ៊ិនវេសម៉ិន អ៊ិនធើណេសិនណល ឯ.ក ក្នុងការប្រមូលសំណល់អាគុយ សំណល់ថ្មពិល និងសំណល់បរិក្ខារអគ្គិសនី និងអេឡិចត្រូនិក ប្រភេទជាទូរស័ព្ទ កុំព្យូទ័រ ទូរទស្សន៍…

ថៃសម្រេចបញ្ចុះតម្លៃទិដ្ឋាការការងារដល់កម្មករនិយោជិតកម្ពុជាពី ៥២ដុល្លារមក ១៣ដុល្លារ

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលោក ហេង សួរ មានប្រសាសន៍ថា រាជរដ្ឋាភិបាលថៃបានសម្រេចបញ្ចុះតម្លៃទិដ្ឋាការការងារដល់កម្មករនិយោជិតកម្ពុជាពីចំនួនប្រមាណ៥២ដុល្លារអាមេរិក មកត្រឹមប្រមាណ១៣ដុល្លារអាមេរិក…

រដ្ឋមន្ត្រីការបរទេសលើកទឹកចិត្តឱ្យកាណាដាបង្កើនការវិនិយោគបន្ថែមនៅកម្ពុជា ដើម្បីលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី

ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក សុខ ចិន្តាសោភា លើកទឹកចិត្តឱ្យភាគីកាណាដាបង្កើនការវិនិយោគបន្ថែមទៀតនៅកម្ពុជា ដើម្បីលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី ហើយបានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការរៀបចំកិច្ចពិគ្រោះយោបល់ទ្វេភាគីលើកដំបូងរវាងក្រសួងការបរទេសទាំងពីរនាអនាគតពេលខាងមុខ។

EU-ABC បន្តគាំទ្រក្រសួងសុខាភិបាលកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល

ភ្នំពេញ៖ រដ្ឋមន្ត្រីសុខាភិបាលបានថ្លែងអំណរគុណ ដល់ EU-ASEAN Business Council (EU-ABC) ដែលបានបញ្ជាក់ជំហរបន្តគាំទ្រ រួមចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា…

រដ្ឋមន្រ្តីសុខាភិបាលដឹកនាំកិច្ចប្រជុំដើមី្បពិនិត្យវឌ្ឍនភាព បញ្ហាប្រឈម និងសំណូមពរនៃកិច្ចសហការររបស់វិស័យឯកជនក្នុងវិស័យសុខាភិបាល

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ឈាង រ៉ា បានដឹកនាំកិច្ចប្រជុំក្រុមការងារផ្នែកសុខាភិបាល «ក្រុម ឋ» នៃវេនទិការាជរដ្ឋាភិបាល-ផ្នែកឯកជន។

រដ្ឋមន្ត្រីកសិកម្មជួបពិភាក្សាការងារជាមួយប្រតិភូ EU-ASEAN Business Council និង EuroCham កម្ពុជា

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា និងថ្នាក់ដឹកនាំក្រសួង បានជួបពិភាក្សាការងារជាមួយប្រតិភូ EU-ASEAN Business Council និង EuroCham កម្ពុជា នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣នៅទីស្តីការក្រសួងកសិកម្ម…

ក្រសួងកសិកម្មនិងJICA បន្តធ្វើការសហការគ្នា ក្នុងការចូលរួមអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា

ភ្នំពេញ៖ ក្រសួងកសិកម្ម និងនាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ច នៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) បន្តធ្វើការសហការជាមួយគ្នា ក្នុងការចូលរួមអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា។

ស្ត្រីទី១នៃកម្ពុជា លោកស្រី ពេជ ចន្ទមុនី្ន អញ្ជើញទៅទស្សនកិច្ចនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ  

ភ្នំពេញ៖ ភរិយានាយករដ្ឋមន្ត្រីកម្ពុជា ដែលជាស្ត្រីទី១នៃកម្ពុជា គឺលោកស្រី ពេជ ចន្ទមុនី្ន បានអញ្ជើញដឹកនាំក្រុមការងារចុះទៅត្រួតពិនិត្យអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣។ នេះបើតាមការផ្សាយព័ត៌មានដោយនាយកដ្ឋានច្រកទ្វារទី១។

អភិបាលរាជធានីភ្នំពេញស្នើឱ្យអូស្រ្តាលីពិនិត្យលទ្ធភាពវិនិយោគលើសេវាដឹកជញ្ជូននៅភ្នំពេញ

ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាជាមួយឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅកម្ពុជា លោក ចាស្ទីន វ៉ាយអេត កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានស្នើឱ្យអូស្ត្រាលីពិនិត្យមើលលទ្ធភាពក្នុងការវិនិយោគលើសេវាដឹកជញ្ជូនសាធារណៈនៅទីក្រុងភ្នំពេញ…

តំណាងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ឯកឧត្តម ឯម ច័ន្ទមករា និងតំណាងធនាគារ May Bank ជួបពិភាក្សាគ្នាអំពីលទ្ធភាពជួយដល់ជនមានពិការភាពនៅកម្ពុជា

ភ្នំពេញ៖ រដ្ឋលេខាធិការ និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម ឯម ច័ន្ទមករា បានទទួលជួបទទួលជួបពិភាក្សាការងារជាមួយ…

បុរសម្នាក់ទៅដើរបេះបន្លែក្នុងព្រៃ ជួបគ្រោះអកុសលជាន់មីនដាច់ជើងម្ខាង

បន្ទាយមានជ័យ៖ បុរសម្នាក់ដើរទៅរកបេះបន្លែក្នុងព្រៃ តែជាអកុសល បានជាន់មីនបណ្តាលឱ្យផ្ទុះដាច់ជើងម្ខាង។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១និង២១នាទីរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ នៅបន្ទាត់ព្រំដែនស្ថិតក្នុងភូមិសាមគ្គី…

សម្ដេចតេជោបញ្ចេញសារពីវិមាន៧មករាថា «មិនត្រូវអត់ឱនឱ្យចលនាបដិវត្តិពណ៌នៅកម្ពុជានោះទេ»

ភ្នំពេញ៖ អតីតនាយករដ្ឋមន្ត្រី និងជាប្រធានបក្សដ៏មានអំណាចនៅកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានផ្ញើសារចេញពីវិមាន៧មករានៅព្រឹកថ្ងៃពុធ ទី២៥ ខែតុលា ឆ្នាំ២០២៣នេះថា កម្ពុជាមិនអាចទទួលយកបាន និងមិនអត់ឱនឱ្យនយោបាយជ្រុលនិយមដែលនាំឱ្យកើតមានបដិវត្តន៍ពណ៌នៅកម្ពុជានោះទេ។

ក្រសួងអប់រំហាមសិស្សានុសិស្សប្រើប្រាស់ទូរសព្ទដៃក្នុងម៉ោងសិក្សា

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ បានចេញសេចក្តីណែនាំ ហាមឱ្យសិស្សានុសិស្សប្រើប្រាស់ទូរសព្ទដៃក្នុងថ្នាក់រៀន ឬម៉ោងសិក្សាដែលមិនបម្រើឱ្យសកម្មភាពសិក្សា។

ស្ត្រីម្នាក់ឈឺពោះឆ្លងទន្លេនៅចិញ្ចើមផ្លូវ ត្រូវបានក្រុមគ្រូពេទ្យជួយសង្គ្រោះទាំងម្តាយ និងកូនដោយសុវត្ថិភាព

ភ្នំពេញ៖ ស្ត្រីម្នាក់កំពុងដើរនៅតាមផ្លូវ ស្រាប់តែឈឺពោះឆ្លងទន្លេ ត្រូវបានពលរដ្ឋប្រទះឃើញ និងបានរាយការណ៍ទៅអាជ្ញាធរ ហើយអាជ្ញាធរបានរាយការណ៍បន្តទៅក្រុមគ្រូពេទ្យមន្ទីរពេទ្យបង្អែកចតុមុខឱ្យមកជួយសង្គ្រោះទាំងម្តាយ…

គណបក្សប្រជាជនកម្ពុជា ចងសម្ព័ន្ធភាពជាមួយនឹងគណបក្សចំនួន២៧ ក្នុងគោលដៅថែរក្សាសន្តិភាព និងកសាងប្រទេសឱ្យរីកចម្រើន

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ គណបក្សប្រជាជនកម្ពុជា បានរៀបចំពិធីចុះកិច្ចព្រមព្រៀងចងសម្ព័ន្ធភាពជាមួយនឹងគណបក្សនយោបាយចំនួន២៧ ក្រោមអធិបតីភាពប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងតំណាងគណបក្សចំនួន២៧។

សាកសពនិស្សិតខ្មែរស្លាប់នៅអ៉ីស្រាអែល បានដឹកមកដល់ភ្នំពេញដោយបានធ្វើបុណ្យតាមប្រពៃណី

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សាកសពនិស្សិតខ្មែរម្នាក់ដែលបានស្លាប់ដោយសារការវាយប្រហាររវាងកងទ័ពអ៊ីស្រាអែល និងប៉ាឡេស្ទីន កាលពីថ្ងៃទី០៧ ខែតុលា កន្លងមក បានដឹកមកដល់ភ្នំពេញ…

នាយករដ្ឋមន្ត្រីនៅតែបន្តតាមដានពីស្ថានភាពពលរដ្ឋខ្មែរនៅអ៉ីស្រាអែល

កំពង់ចាម៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុនម៉ាណែត នៅតែបន្តតាមដានពីស្ថានភាពប្រជាពលរដ្ឋខ្មែរនៅប្រទេសអ៉ីស្រាអ៊ែល បើទោះបីជាប្រទេសនេះបានគ្រប់គ្រងស្ថានភាពបានល្អប្រសើរវិញហើយក៏ដោយ។

កុងត្រារវាងបក្សប្រជាជន និងពលរដ្ឋកម្ពុជាកាន់តែរឹងមាំ

កំពង់ចាម៖ នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការសន្យារវាងគណបក្សប្រជាជន និងពលរដ្ឋកាន់តែរឹងមាំហើយតាមរយៈការបង្ហាញនូវការបោះឆ្នោត និងការទុកចិត្តពីប្រជាពលរដ្ឋជូនគណបក្សប្រជាជនក្នុងការបោះឆ្នោតកាលពីថ្ងៃទី២៣…

សម្ដេចធិបតីថា បើគ្មានសន្ដិភាពទោះប្រទេសអ្នកមានប៉ុណ្ណាក៏គ្មានក្ដីសុខដែរ

កំពង់ចាម៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បើគ្មានសន្តិភាពនោះទេទោះបីជាប្រទេសអ្នកមានប៉ុន្មានក៏ដោយក៏គ្មានក្ដីសុខដែរ។ សម្ដេចបានលើកឡើងពីបញ្ហាជម្លោះអ៊ីស្រាអែល-ប៉ាលីស្ទីន និងរុស្ស៊ី-អ៊ុយក្រែនជាឧទាហរណ៍។

BREAKING NEWS: កម្ពុជាដកទ័ពមួកខៀវចេញពីប្រទេសម៉ាលី

កំពង់ចាម៖ នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចបញ្ជាឲ្យដកទ័ពមួកខៀវកម្ពុជា និងកម្ទេចចោលសម្ភារៈទ័ពទាំងអស់នៅម៉ាលីចេញ តាមការស្នើរបស់អង្គការសហប្រជាជាតិ។

ទស្សនាការផ្សាយបន្តផ្ទាល់: បក្សប្រជាជនចងសម្ព័ន្ធភាពជាមួយបណ្តាគណបក្សនយោបាយនៅកម្ពុជា

ទស្សនាការផ្សាយបន្តផ្ទាល់: បក្សប្រជាជនចងសម្ព័ន្ធភាពជាមួយបណ្តាគណបក្សនយោបាយនៅកម្ពុជា

ក្រោយបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរមានអ្នកធ្វើដំណើរចេញចូលជាមធ្យម ២ ៦០០នាក់ក្នុង១ថ្ងៃ

សៀមរាប៖ មន្រ្តីជាន់ខ្ពស់នៃអាកាសចរស៊ីវិលបានឱ្យដឹងថា បច្ចុប្បន្ននេះអ្នកដំណើរតាមយន្តហោះ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានកើនឡើងជាមធ្យមចំនួន ២ ៦០០នាក់ក្នុងមួយថ្ងៃ បន្ទាប់ពីការបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។

ទស្សនាការផ្សាយផ្ទាល់: នាយករដ្ឋមន្ត្រីជួបសំណេះសំណាលជាមួយកម្មករជាង ១ម៉ឺន ២ពាន់នាក់នៅខេត្តកំពង់ចាម

ទស្សនាការផ្សាយផ្ទាល់: នាយករដ្ឋមន្ត្រីជួបសំណេះសំណាលជាមួយកម្មករជាង ១ម៉ឺន ២ពាន់នាក់នៅខេត្តកំពង់ចាម

សម្តេចធិបតី សង្ឃឹមថា កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ជប៉ុន នឹងមានការកើនឡើងលើគ្រប់វិស័យ

ភ្នំពេញ៖ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានទទួលជួបពិភាក្សាជាមួយលោក KOMURA Masahiko អតីតរដ្ឋមន្ត្រីការបរទេសជប៉ុន និងជាអតីតអនុប្រធានគណបក្សប្រជាធិបតេយ្យសេរី នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣។

លោក ហ៊ុន ម៉ានី៖ ការបន្តគាំទ្រពីធនាគារពិភពលោក តាមរយៈគម្រោងវិនិយោគលើវិស័យសំខាន់ៗពិតជាបានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់កម្ពុជា

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លោក ហ៊ុន ម៉ានី បានកត់សម្គាល់នូវកិច្ចសហការ និងការបន្តគាំទ្រពីធនាគារពិភពលោក តាមរយៈគម្រោងវិនិយោគលើវិស័យសំខាន់ៗ រួមមាន វិស័យអប់រំ សុខាភិបាល និងគម្រោងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន…

ជប៉ុនផ្តល់ជំនួយឥតសំណងដល់កម្ពុជាចំនួនជិត១០លានដុល្លារដើម្បីគាំទ្រដល់ការអង្កេតវាស់វែងសុរិយោដី និងការចុះបញ្ជីដីធ្លី

ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន នឹងផ្តល់ហិរញ្ញប្បទានឥតសំណង ប្រមាណ ៩,៧ លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់ការអង្កេតវាស់វែងសុរិយោដី និងការចុះបញ្ជីដីធ្លី។ ជំនួយនេះ នឹងត្រូវបានចុះហត្ថលេខាផ្តល់ និងទទួលដោយរដ្ឋមន្ត្រីការបរទេស…

អតីតប្រធានគណបក្សសង្រ្គោះជាតិប្រចាំទីក្រុង Worcester ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

ភ្នំពេញ៖ អតីតប្រធានគណបក្សសង្រ្គោះជាតិប្រចាំទីក្រុង Worcester ប្រទេសសហរដ្ឋអាមេរិក លោក ថន វិទ្ធី បានស្នើចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ លោក ថន រិទ្ធី ត្រូវបានគណបក្សប្រជាជនកម្ពុជាយល់ព្រមបញ្ចូលជាសមាជិកគណបក្សប្រជាជនកម្ពុជាកាលពីថ្ងៃទី២៣…

លោក ហ៊ុន ម៉ានី៖ ប្រជាពលរដ្ឋគ្រប់ៗរូបនឹងទទួលបានសេវាសុខាភិបាលក្នុងមន្ទីរពេទ្យជាតិតេជោសន្តិភាពប្រកបដោយគុណធម៌…

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ លោក ហ៊ុន ម៉ានី លើកឡើងថា ប្រជាពលរដ្ឋគ្រប់ៗរូបនឹងទទួលបានសេវាសុខាភិបាល ក្នុងមន្ទីរពេទ្យដែលធំជាងគេ (មន្ទីរពេទ្យជាតិ តេជោសន្តិភាព) នៅកម្ពុជាក្នុងពេលបច្ចុប្បន្ន ក្នុងកម្រិតស្តង់ដាខ្ពស់…

សម្តេចតេជោ៖ ជប៉ុនដើរតួនាទីសំខាន់ក្នុងការស្វែងរកសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា

ភ្នំពេញ៖ ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ បានទទួលជួបពិភាក្សាការងារជាមួយនឹង លោក គូម៉ូរ៉ា ម៉ាសាហីកូ (KUMURA Masahiko) អតីតរដ្ឋមន្រ្តីការបរទេសជប៉ុន និងជាអតីតអនុប្រធានគណបក្សប្រជាធិបតេយ្យសេរីជប៉ុន…

កម្ពុជាបង្ហាញការប្តេជ្ញាចិត្តយ៉ាងមុះមុតក្នុងការការពារសត្វផ្សោតទន្លេមេគង្គលើឆាកអន្តរជាតិតាមរយៈសិល្បៈ…

ភ្នំពេញ៖ វីដេអូបទចម្រៀង «ផ្សោតដួងចិត្ត» ដែលច្រៀងដោយអ្នកនាង មាស សុខសោភា បង្ហាញយ៉ាងមោទននៃវត្តមានផ្សោត ទន្លេមេគង្គកម្ពុជា នៅក្នុងកិច្ចប្រជុំជាអន្តរជាតិមួយស្តីពី «ការថ្លែងជាសកលក្នុងការការពារសត្វផ្សោតទឹកសាបពិភពលោក»…

រាជរដ្ឋាភិបាលប្រកាសអនុវត្តនូវគោលនយោបាយស្តីពី «ការពង្រីកវិសាលភាពមូលនិធិសមធម៌សុខាភិបាលដល់គ្រួសារងាយរងហានិភ័យ»

ភ្នំពេញ៖ រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីគោលនយោបាយជាអាទិភាព ស្តីពី«ការពង្រីកវិសាលភាពមូលនិធីសមធម៌ដល់គ្រួសារងាយរងហានិភ័យ» នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ក្រោមអធិបតីភាពនាយករដ្ឋមន្ត្រីកម្ពុជា…