ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ព័ត៌មានថ្មី

លេខាធិការដ្ឋាន គ.ស.ព.ស. ច្រានចោលព័ត៌មានដែលថារដ្ឋាភិបាលកម្ពុជាខ្ចីលុយចិនមកជីកព្រែកហ្វូណនតេជោ

ភ្នំពេញ៖ លេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ បានចេញប្រកាសថា ព័ត៌មានដែលបង្ហោះដោយទំព័រហ្វេសប៊ុក The Cambodia Daily Khmer គឺជាព័ត៌មានក្លែងក្លាយ និងស្នើសាធារណជនកុំចែកចាយបន្ត។

មន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យរៀបចំវគ្គសិក្ខាសាលាបូកសរុបការងាររីកចម្រើនរបស់វិស័យផ្គត់ផ្គង់ទឹក…

បន្ទាយមានជ័យ ៖ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ បានរៀបចំវគ្គសិក្ខាសាលាបូកសរុបការងាររីកចម្រើនរបស់វិស័យផ្គត់ផ្គង់ទឹក និងអនាម័យជនបទប្រចាំឆ្នាំ២០២៣ កែសម្រួលតួនាទីនិងភារកិច្ចក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យថ្នាក់ក្រោមជាតិក្នុងខេត្ត…

អាជ្ញាធរជាតិអប្សរា កំណាយស្រាវជ្រាវគ្រឹះខ្លោងទ្វារខាងត្បូងនៃប្រាសាទតាព្រហ្ម ដើម្បីឈានទៅដល់ការជួសជុល

សៀមរាប៖ ក្រុមការងារបុរាណវិទ្យារបស់នាយដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា កំពុងធ្វើកំណាយស្រាវជ្រាវគ្រឹះខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម ដើម្បីសិក្សាពីស្ថានភាពគ្រឹះឱ្យបានគ្រប់ជ្រុងជ្រោយ…

ក្រសួងយុត្តិធម៌ ប្រជុំវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតដែលត្រូវបន្ធូរបន្ថយ និងលើកលែងទោសសម្រាប់ទិវាជ័យជម្នះ ៧មករា…

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះដែលត្រូវបន្ធូរបន្ថយទោស និងលើកលែងទោសក្នុងក្នុងឱកាសទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍…

សម្តេច ឃួន សុដារី៖ និស្សិតកម្ពុជាសម័យសន្តិភាពចេញទៅសិក្សានៅបរទេស ដោយមោទកភាពខុសពីសម័យសង្រ្គាមគ្មានឱកាសរៀនសូត្រ

ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានទទួលជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលអូស្រ្តាលីក្រោយឧត្តមសិក្សា (Australia Awards) សម្រាប់ឆ្នាំសិក្សាឆ្នាំ២០២៤…

នាយករដ្ឋមន្ត្រីកម្ពុជាគាំទ្រចំពោះ គម្រោងខ្សែក្រវ៉ាត់អភិវឌ្ឍន៍សេដ្ឋកិច្ច ប្រទេសមេគង្គ-ឡានឆាង

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ពីសារសំខាន់នៃការកសាងសហគមន៍ដែលមានវាសនារួមគ្នានៃសន្ដិភាព និងវិបុលភាព ក្នុងចំណោមប្រទេសមេគង្គ-ឡាងឆាងឱ្យកាន់តែប្រសើរឡើង ដោយគាំទ្រចំពោះ ខ្សែក្រវ៉ាត់អភិវឌ្ឍន៍សេដ្ឋកិច្ច។

សមត្ថកិច្ចវៀតណាមចាប់ខ្លួនមន្រ្តីជាន់ខ្ពស់ម្នាក់ពីបទចោទប្រកាន់ការបូមខ្សាច់ខុសច្បាប់

សមត្ថកិច្ចប៉ូលិសវៀតណាមបានចាប់ខ្លួនមន្រ្តីជាន់ខ្ពស់ថ្នាក់ខេត្តមួយរូប ដែលពាក់ព័ន្ធនឹងការស៊ើបអង្កេតលើ​ការ​បូម​ខ្សាច់​ខុស​ច្បាប់។ ការជីកយករ៉ែខ្សាច់ ដែលត្រូវបានប្រើប្រាស់ជាតម្រូវការយ៉ាងចាំបាច់សម្រាប់ការលាយបេតុងដែលប្រើក្នុងការសាងសង់…

តុលាការនឹងប្រកាសសាលក្រមរឿងក្តីគណបក្សឆ្ពោះទៅមុខរបស់ថៃ នាថ្ងៃទី៣១ ខែមករាខាងមុខ

គណបក្ស Move Forward ដែលកំពុងទទួលការគាំទ្រខ្លាំងនៅក្នុងប្រទេសថៃ និងជាគណបក្សទទួលបានជ័យជម្នះក្នុងការបោះឆ្នោតថ្នាក់ជាតិនាពេលកន្លងទៅ បានបញ្ជាក់ប្រាប់កាលពីថ្ងៃទី២៥ ខែធ្នូម្សិលមិញនេះថា គណបក្សមានសង្ឃឹមខ្ពស់ក្នុងសំណុំរឿងក្នុងតុលាការដែលកំពុងស៊ើបអង្កេតលើយុទ្ធនាការសន្យាធ្វើកំណែទម្រង់ច្បាប់ប្រមាថព្រះមហាក្សត្រ។

NEA បន្តរៀបចំវេទិកាដែលផ្តល់ឱកាសការងារថ្មីបន្ថែមទៀតជាង ២០០កន្លែងដល់យុវជន នាចុងឆ្នាំ២០២៣នេះ

ភ្នំពេញ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង ស.ស.យ.ក វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំវេទិកាការងារ និងកម្មសិក្សាការងារនាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣…

ចុងខែឆ្នាំនេះ នៅវិមានឈ្នះឈ្នះនឹងមានការរៀបចំកម្មវិធីកម្សាន្ត និងតាំងពិព័រណ៍ ដើម្បីសាទរការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជាតាមរយៈនយោបាយឈ្នះឈ្នះ

ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា នឹងរៀបចំប្រារព្ធខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជាតាមរយៈនយោបាយឈ្នះឈ្នះ និងខួប៥ឆ្នាំនៃការកសាងវិមានឈ្នះឈ្នះ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ នៅវិមានឈ្នះឈ្នះ…

វប្បធម៌ខ្មែរ កាន់តែសុសសាយក្រោយមានព្រះវត្តមាន ព្រះនាងម្ចាស់ នរោត្តម ជេនណា ក្នុងកម្មវិធីទូរទស្សន៍របស់ចិន

ចិន៖ ព្រះនាងម្ចាស់ នរោត្តម ជេនណា បានយាងចូលរួមក្នុងកម្មវិធី «ភាពស្រស់ស្អាតនៃការចុះសម្រុងគ្នា»របស់ប៉ុស្តិ៍ទូរទស្សន៍ចិនCCTV1 និងបានគ្រងសម្លៀកបំពាក់បុរាណខ្មែរ យាងបកស្រាយបទចម្រៀងរួមគ្នាជាភាសាចិនជាមួយកុមារជនជាតិចិនចំណងជើងថា«ផឹកទឹកទន្លេប្រភពតែមួយ»កាលពីដើមខែធ្នូ…

នាយករដ្ឋមន្ត្រី៖ បើយើងអត់អាចព្យាករណ៍បានថាតើស្ថានភាពនឹងវិវត្តន៍ទៅជាយ៉ាងណា យើងនឹងដើរក្រោយសភាពការណ៍

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីសម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការដែលមានទិន្នន័យនៅក្នុងដៃគឺជាផែនទីដែលអាចឱ្យរដ្ឋាភិបាលដឹងពីសភាពនិងរៀបចំគោលនយោបាយចំទិសដៅ។ សម្ដេចបានលើកឡើងថា ការងារដែលមិនអាចព្យាករណ៍ពីស្ថានភាពវិវត្តន៍បានវានឹងធ្វើឱ្យយើងដើរក្រោយសភាពការណ៍វិញ។

ក្រសួងបរិស្ថានគាំទ្រការវិនិយោគដោយប្រើថាមពលស្អាតដើម្បីបង្កើនប្រាក់ចំណូលដល់ប្រជាសហគមន៍

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បានថ្លែងគាំទ្រចំពោះក្រុមហ៊ុនមីរ៉ាត់អាហ្គ្រីធីច ខូអិលធីឌី (Mirarth Agri Teach Co., Ltd.) ដែលបានវិនិយោគ និងកែច្នៃស្វាយចន្ទី ដើម្បីនាំចេញទៅប្រទេសជប៉ុនតាមរយៈការពង្រីករោងចក្រកែច្នៃស្វាយចន្ទីពីខ្នាតមធ្យមទៅខ្នាតធំ…

ជំរឿនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២២៖ កម្ពុជាមានអង្គភាពសេដ្ឋកិច្ចជាង ៧៥ម៉ឺន ក្នុងនោះ ៥២,៥% នៅទីប្រជុំជន

ភ្នំពេញ៖ យោងតាមរបាយការណ៍ជំរឿនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២២ ដែលអានដោយរដ្ឋមន្ត្រីក្រសួងផែនការ លោក ប៊ិន ត្រឈៃ នៅកម្ពុជាមានអង្គភាពសេដ្ឋកិច្ចចំនួន ៧៥៣ ៦៧០ កើនឡើង ៤៩ភាគរយ បើធៀបនឹងជំរឿនសេដ្ឋកិច្ចឆ្នាំ២០១១ ដែលមានតែ…

នាយករដ្ឋមន្ត្រីចាត់ទុកទិន្នន័យជាផែនទីដែលនាំឲ្យមានការសម្រេចចិត្តត្រឹមត្រូវ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ទិន្នន័យ គឺជាផែនទី និងត្រីវិស័យ ដែលជួយឱ្យរដ្ឋាភិបាលធ្វើការសម្រេចចិត្តបានត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយ។

ទស្សនាការផ្សាយផ្ទាល់: នាយករដ្ឋមន្ត្រីអញ្ជើញប្រកាសផ្សព្វផ្សាយ របាយការណ៍លទ្ធផលចុងក្រោយជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២២

ទស្សនាការផ្សាយផ្ទាល់: នាយករដ្ឋមន្ត្រីអញ្ជើញប្រកាសផ្សព្វផ្សាយ របាយការណ៍លទ្ធផលចុងក្រោយជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២២

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៖ ជាសមត្ថកិច្ច និងមន្ត្រីរាជការ បើបុករត់ អត់មកសារភាពទេ ក្របខណ្ឌក៏មិនគួរទុកដែរ

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស សុខា បានលើកឡើងថា បើមន្រ្តីរាជការ ឬសមត្ថកិច្ច បង្កគ្រោះថ្នាក់ចរាចរណ៍ ហើយព្យាយាមរត់គេច នោះអាចនឹងប្រឈមបណ្តេញចេញពីក្របខណ្ឌ។

Manchester United ព្រមព្រៀងលក់ភាគហ៊ុនក្លិប ២៥ភាគរយ

មហាសេដ្ឋីអង់គ្លេស លោក Jim Ratcliffe បានឯកភាពលើកិច្ចព្រមព្រៀងទិញយកភាគហ៊ុនចំនួន ២៥ភាគរយនៅក្លិប Manchester United ក្នុងតម្លៃមួយដែលគេប៉ាន់ស្មានថាប្រមាណជា ១,៦ពាន់លានដុល្លារអាមេរិក ក៏ដូចជាទទួលការគ្រប់គ្រងលើដំណើរការនៃក្លិបបាល់ទាត់នេះផងដែរ។

បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ពន្យារការទទួលពាក្យប្រឡងប្រជែងជ្រើសរើសសិស្សសារការី និងសិស្សអាជ្ញាសាលា

នៅរសៀលថ្ងៃចន្ទ ទី២៥ ខែធ្នូ ឆ្នាំ២០២៣ នេះ បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា បានចេញសេចក្ដីជូនដំណឹងថ្មីមួយស្ដីពីការបន្តពន្យារពេលទទួលពាក្យសុំប្រឡងប្រជែងជ្រើសរើសសិស្សសារការី ជំនាន់ទី៤ និងសិស្សអាជ្ញាសាលា ជំនាន់ទី៣…

ក្រសួងបរិស្ថានជំរុញឱ្យមានថាមពលស្អាតដើម្បីលើកស្ទួយជីវភាពកសិករដាំស្វាយចន្ទី

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បានថ្លែងអំណរគុណ ចំពោះក្រុមហ៊ុន មីរ៉ាត់អាហ្គ្រីធីច ខូអិលធីឌី (Mirarth Agri Teach Co., Ltd.) ដែលបាន និងកំពុងអនុវត្តគម្រោងរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីខ្នាតមធ្យម…

ការប្រមូលពន្ធគយឆ្នាំនេះមិនគ្រប់ផែនការ ខណៈអគ្គនាយកថាជាសញ្ញាល្អនៃសេដ្ឋកិច្ចកម្ពុជា

ភ្នំពេញ៖ អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាលោក គុណ ញឹម បានឱ្យដឹងថាចំណូលពន្ធគយក្នុងឆ្នាំ២០២៣ នេះមិនអាចសម្រេចតាមផែនការនោះទេដោយសារតែកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយបរទេស និងការកើនឡើងនៃការផលិតនៅក្នុងស្រុក។…

គយធ្វើកំណែទម្រង់ជាកញ្ចប់ដើម្បីជួយដល់វិស័យឯកជន

ភ្នំពេញ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករបានបញ្ចេញនូវវិធានការកែទម្រង់ថ្មីជាកញ្ចប់ដើម្បីជួយដល់វិស័យឯកជនឱ្យមានសន្ទុះឡើងវិញ បន្ទាប់ពីមានការណែនាំពីនាយករដ្ឋមន្ត្រី។ វិធានការទាំងនោះរួមមានការកាត់បន្ថយថ្លៃរដ្ឋបាលគយ…

ក្រសួងទេសចរណ៍គាំទ្រព្រឹត្តិការណ៍ “បុណ្យភ្នំ” ដើម្បីផ្សព្វផ្សាយសក្តានុពលទេសចរណ៍

ភ្នំពេញ៖ ក្រសួងទេសចរណ៍គាំទ្រព្រឹត្តិការណ៍ “បុណ្យភ្នំ” (Phnom Festival) ដែលរៀបចំដោយវិស័យឯកជន ដើម្បីជំរុញចលនាទេសចរណ៍ក្នុងស្រុក និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍។

អ៉ីស្រាអែលបើកការវាយប្រហារលើតំបន់បរិសុទ្ធនៃសាសនាគ្រិស្ត និងសម្លាប់មនុស្សជិត ១០០នាក់

សម្តេចប៉ាប Francis បានសំដែងការសោកស្ដាយចំពោះសង្រ្គាមនៅក្នុងដែនដីបរិសុទ្ធនៃសាសនាគ្រិស្ត ខណៈដែលមន្រ្តីសុខាភិបាលប៉ាឡេស្ទីនបានអះអាងថា ការវាយប្រហារតាមដែអាកាសបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៧៨នាក់នៅចំថ្ងៃបុណ្យណូអែល…

សម្តេចតេជោប្រាប់ទៅពិធីការិនី ហ៊ិន ចាន់និរ័ត្ន និងលោក ឌី ពេជ្រ បើខឹងគ្នា ត្រូវស្តាប់បទ «ស្រអែមនឹកបង»

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានផ្តល់កិត្តិយសចូលរួមមង្គលការរបស់ពិធីការិនី ហ៊ិន ចាន់និរ័ត្ន និងលោក ឌី ពេជ្រ នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលកោះពេជ្រ។

ចូលរួមរាប់ថយក្រោយក្នុងមហាព្រឹត្តិការណ៍ប្រគុំតន្ត្រីឆ្លងឆ្នាំលើឆ្នេរសមុទ្រ ដំបូងគេបង្អស់នៅកម្ពុជា “Element”…

ខេត្តព្រះសីហនុ៖ ទទួលយកបទពិសោធន៍ឆ្លងឆ្នាំដ៏អស្ចារ្យ ជាមួយព្រឹត្តិការណ៍ប្រគំតន្ត្រីឆ្លងឆ្នាំ “Element” Music Festival ដំបូងគេបង្អស់នៅកម្ពុជា ដែលនឹងប្រព្រឹត្តិទៅនៅឯគម្រោងអភិវឌ្ឍន៍ Bay of Lights ក្នុងខេត្តព្រះសីហនុ…

ស្នងការភ្នំពេញបញ្ជាឱ្យតាមចាប់អ្នកបើករថយន្តបើកបុកម៉ូតូ ១គ្រឿងបណ្តាលឱ្យមានអ្នករបួសនិងស្លាប់ នៅខណ្ឌដូនពេញ

ភ្នំពេញ៖ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោក ជួន ណារិន្ទ បានបញ្ជាសមត្ថកិច្ចចម្រុះរាជធានីភ្នំពេញ ត្រូវស្រាវជ្រាវស្វែងរកចាប់អ្នកបើករថយន្តបង្កគេចខ្លួនក្រោយបង្កគ្រោះថ្នាក់ចរាចរណ៍បុក អ្នកជិះម៉ូតូ…

នាយករដ្ឋមន្រ្តីកាណាដា ហៅលោក Trump ថាជាអ្នកគំរាមកំហែងដល់កិច្ចការអាកាសធាតុពិភពលោក

នាយករដ្ឋមន្រ្តីកាណាដា លោក Justin Trudeau បាននិយាយក្នុងបទសម្ភាសន៍មួយដែលចេញផ្សាយកាលពីចុងសប្តាហ៍នេះថា ប្រសិនបើបេក្ខភាពប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ លោក Donald Trump ទទួលបានជ័យជម្នះនាការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៤…

ចាប់ពីខែមករាតទៅ អាជ្ញាធរនឹងចុះត្រួតពិនិត្យពន្ធឡាននៅតាមកំណាត់ផ្លូវមួយចំនួនតាមបណ្តាខេត្ត

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ និងអាជ្ញាធរមានសមត្ថកិច្ចថ្នាក់ក្រោមជាតិ នឹងចុះត្រួតពិនិត្យពន្ធលើមធ្យោបាយដឹកជញ្ជូនប្រចាំឆ្នាំ២០២៣ នៅតាមគោលដៅមួយចំនួនលើកំណាត់ផ្លូវសំខាន់ៗនៃរាជធានី-ខេត្ត ចាប់ពីថ្ងៃទី១៥ ខែមករា…

សម្តេចតេជោ ហ៊ុន សែន ថានឹងធានាជួយផ្គត់ផ្គង់ការសិក្សារបស់ផានិត និងជីវភាពរបស់ក្រុមគ្រួសារ

ភ្នំពេញ៖ ប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ សម្តេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញសិស្សនិទ្ទេស A អន ផានិត និងក្រុមគ្រួសារ មកគេហដ្ឋានរបស់សម្តេចផ្ទាល់។

សម្តេច ម៉ែន សំអន៖ សមិទ្ធផលជិត ១លានដុល្លារនៅវត្តចាក់អង្រែក្រោមត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ដើម្បីទុកជាប្រយោជន៍ក្នុងវិស័យព្រះពុទ្ធសាសនា

ភ្នំពេញ៖ ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្តេចកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធិផលនានានៅក្នុងវត្តចាក់អង្រែក្រោម…

តុលាការសម្រេចឃុំខ្លួនជនបង្កដែលបើករថយន្ត Jeep បុកបុរសម្នាក់ស្លាប់នៅខណ្ឌទួលគោក

ភ្នំពេញ៖ តុលាការបានចេញដីកាបង្គាប់ឱ្យឃុំខ្លួនជនសង្ស័យ ព្រហ្ម វិចិត្រសុសក្ដា ដែលបើករថយន្តបុកបុរសម្នាក់ដែលជាកីឡាករវាយសីស្លាប់ នៅខណ្ឌទួលគោក បន្ទាប់ពីជនបង្ករូបនេះចូលខ្លួនសារភាពនៅស្នងការរាជធានីភ្នំពេញ ថ្ងៃទី២៣…

អាជ្ញាធរផ្អាកចរាចរណ៍បណ្តោះអាសន្នត្រង់ចំណុចស្ពានបេតុងអូរលាជ ដោយសារមានស្នាមប្រេះបែក

ព្រៃវែង៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រៃវែង ផ្អាកចរាចរណ៍ជាបណ្តោះអាសន្នចំពោះរថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ លើកំណាត់ផ្លូវខេត្តលេខ៣១៣ ត្រង់ចំណុចស្ពានបេតុងអូរលាជ ស្ថិតក្នុងឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង។

កម្ពុជាជាប្រទេសបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិច តែមានការប្តេជ្ញាចិត្តខ្ពស់ចូលរួមចំណែកក្នុងការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ

បាត់ដំបង៖ រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក ជួប ប៉ារីស៍ លើកឡើងថា កម្ពុជាជាប្រទេសបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិច ប៉ុន្តែមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការចូលរួមចំណែកក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។

កម្ពុជានឹងបន្តចុះត្រជាក់ដល់ ១៦អង្សា រយៈពេល ២ថ្ងៃទៀត

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងពីអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា នឹងបន្តចុះត្រជាក់ដល់ ១៦អង្សា រយៈពេល ២ថ្ងៃទៀត។

អ្នកនាំពាក្យរាជរដ្ឋាភិបាលថាប្រសាសន៍របស់នាយករដ្ឋមន្ត្រីទាក់ទងនឹងសាសនាមិនសំដៅលើសកម្មភាពរបស់ព្រះធម្មវនវាសី…

ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលបានចេញសេចក្ដីថ្លែងការណ៍មួយបញ្ជាក់ថាការលើកឡើងរបស់នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ នៅក្រសួង បរិស្ថាន ទាក់ទងនឹងសាសនាគឺមិនសំដៅលើសកម្មភាពរបស់ព្រះធម្មវនវាសី…

នាយករដ្ឋមន្ត្រីនឹងចូលរួមកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី៤ តាមប្រព័ន្ធវីដេអូជំនួសការទៅផ្ទាល់

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូល នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី៤ តាមប្រព័ន្ធវីដេអូពីរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣។

ការប្រឡងប្រជែងសិស្សក្រឡាបញ្ជីជំនាន់ទី៩ វគ្គសរសេរបានបញ្ចប់ដោយជោគជ័យ

ការប្រឡងប្រជែងជ្រើសរើសសិស្សក្រឡាបញ្ជីជំនាន់ទី៩ (វិញ្ញាសាសរសេរ) បានបញ្ចប់រួចរាល់ហើយនៅល្ងាចថ្ងៃសៅរ៍ ទី២៣ ខែធ្នូនេះ នៅមណ្ឌលសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (អគារ T)។ ការប្រឡងប្រជែងជ្រើសរើសសិស្សក្រឡាបញ្ជីជំនាន់ទី៩នេះ…

អគ្គិភ័យនៅអាគារ Sky City នៅសង្កាត់ទន្លេបាសាក់ គ្រប់គ្រងបានទាំងស្រុងហើយ

ភ្នំពេញ៖ អគ្គិភ័យឆាបឆេះអាគារ Sky City នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ត្រូវបានគ្រប់គ្រងទាំងស្រង់ ក្រោយប្រតិបត្តិការពន្លត់អស់រយៈពេល ៤ថ្ងៃ គិតចាប់ពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣។

ជនបង្កបើករថយន្ដ Jeep បុកបុរសម្នាក់ស្លាប់នៅខណ្ឌទួលគោក បានចូលសារភាពកំហុសហេីយ

ភ្នំពេញ៖ ជនសង្ស័យ ព្រហ្ម វិចិត្រសុសក្ដា ដែលបេីករថយន្តបុកបុរសម្នាក់ដែលជាកីឡាករវាយសីស្លាប់នៅខណ្ឌទួលគោក ពេលនេះបានចូលខ្លួនសារភាពនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញហេីយ ខណៈការចូលខ្លួននេះគឺតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីមានបទបញ្ជាពីនាយករដ្ឋមន្ត្រី…

អ្នកចាត់ការ Man Utd និយាយថា បើក្រុមលោកពេញសាច់ អាចស៊ីក្រុមណាក៏បាន

អ្នកចាត់ការ Erik Ten Hag និយាយថា ក្លិប Manchester United មានក្រុមកីឡាករដែលអាចប្រជែងជាមួយក្រុមខ្លាំងៗកំពូលតារាងនៃក្របខណ្ឌ Premier League បាន។​ លោកនិយាយបែបនេះ ក្នុងគោលបំណងលើកទឹកចិត្តក្រុមទាំងមូលឱ្យធ្វើបានល្អបំផុត…

ប្រធានាធិបតីអាមេរិកខូចចិត្តខ្លាំង ចំពោះព័ត៌មាននៃមរណភាពចំណាប់ខ្មាំងក្នុងដៃកងទ័ពហាម៉ាស

ប្រធានាធិបតីអាមេរិក លោក Joe Biden បាននិយាយកាលពីថ្ងៃសុក្រម្សិលមិញនេះថា លោកមានអារម្មណ៍ "ខូចចិត្ត" ដោយសារព័ត៌មានានានាបានចុះផ្សាយថា ពលរដ្ឋអាមេរិកាំងម្នាក់ឈ្មោះ Gad Haggai ត្រូវបានគេជឿថាស្លាប់បាត់បង់ជីវិតក្រោមស្នាដៃរបស់កងទ័ពក្រុមហាម៉ាស…

ប្រធានាធិបតីអ៊ុយក្រែនអះអាងពីជោគជ័យនៃការបាញ់ទម្លាក់យន្តហោះទម្លាក់គ្រាប់របស់រុស្សី ៣គ្រឿង

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy និងមន្ត្រីយោធារបស់លោកបានអះអាងថា កងកម្លាំងរបស់អ៊ុយក្រែនបានបាញ់ទម្លាក់យន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី Su-34 ចំនួនបីគ្រឿងកាលពីថ្ងៃសុក្រម្សិលមិញនេះនៅសមរភូមិជួរមុខភាគខាងត្បូង…

ម៉ាឡេស៊ីបញ្ចាក់ជាថ្មីថានឹងមិនឲ្យក្រុមប្រឆាំងប្រើទឹកដីរបស់ខ្លួនប្រឆាំងកម្ពុជានោះទេ

ភ្នំពេញ៖ បេសកជនពិសេសនាយករដ្ឋមន្រ្ដីម៉ាឡេស៊ីលោក Dato Ahmad Azam Bin Abrahman បានជម្រាបប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចតេជោ ហ៊ុន សែន ថាម៉ាឡេស៊ីមិនអនុញ្ញាតឱ្យក្រុមប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា…

មេបញ្ជាការយោធភូមិភាគទី៥ បញ្ជាឲ្យកម្លាំងពង្រឹងកិច្ចសហការជាមួយថៃទប់ស្កាត់បាតុភាពអសន្តិសុខដល់សង្គមជាតិ

បន្ទាយមានជ័យ៖ មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ ឧត្តមសេនីយ៍ឯក ឯក សំអូន បានបញ្ជាទៅកងទ័ពក្រោមចំណុះពង្រឹងកិច្ចសហប្រតិបត្តិការជាមួយថៃក្នុងការទប់ស្កាត់បាតុភាពអសន្តិសុខដល់សង្គមជាតិ។

ក្រសួងមហាផ្ទៃ បណ្ដេញនគរបាលជាតិ ១១នាក់ចេញពីក្របខ័ណ្ឌ ក្រោយពីធ្វើតេស្តរកឃើញសារធាតុញៀន

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ លោក ស សុខា បានសម្រេចបណ្ដេញមន្ដ្រីនគរបាលជាតិចំនួន ១១រូប ពីក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិ ដោយមូលហេតុ ល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ ពោលគឺប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

សម្តេចធិបតី ណែនាំក្រសួងពាណិជ្ជកម្មរក្សាទីផ្សារដែលមានស្រាប់កុំឱ្យបាត់បង់

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យក្រសួងពាណិជ្ជកម្មរក្សាទីផ្សារដែលមានស្រាប់ និងបង្កើនទីផ្សារថ្មីបន្ថែមទៀត។

សម្តេចធិបតី៖ ឆ្នាំ២០២៥ កម្ពុជាអាចប្រើប្រាស់ផលិតផល តុ ទូ សម្ភារៈការិយាល័យ ដែលផលិតក្នុងស្រុក

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា នៅឆ្នាំ២០២៥ រាជរដ្ឋាភិបាលនឹងទិញផលិតផល តុ ទូ និងសម្ភារការិយាល័យដែលផលិតក្នុងស្រុកសម្រាប់ប្រើប្រាស់នៅតាមស្ថាប័នរដ្ឋ។

នាយករដ្ឋមន្ត្រីជំរុញឲ្យរដ្ឋមន្ត្រីប្រើវិធីសាស្ត្រទីផ្សារទាក់ទាញអ្នកវិនិយោគ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានជំរុញទៅកាន់រដ្ឋមន្ត្រីនៃគណៈរដ្ឋមន្ត្រីរបស់សម្ដេចក្នុងការប្រើប្រាស់វិធីសាស្ត្រទីផ្សារដើម្បីទាក់ទាញអ្នកវិនិយោគមកកាន់ប្រទេសកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងពាណិជ្ជកម្មទប់ស្កាត់លំហូរទំនិញនាំចូលដែលខុសច្បាប់

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យក្រសួងពាណិជ្ជកម្មបន្តស្វែងរកទីផ្សារថ្មីបន្ថែមទៀតសម្រាប់បង្កើនការនាំចេញផលិតផលកម្ពុជាទៅទីផ្សារអន្តរជាតិ។ ទន្ទឹមនេះត្រូវទប់ស្កាត់រាល់ទំនិញហូរចូលខុសច្បាប់…

គណៈកម្មាការសិទ្ធិមនុស្សកម្ពុជា ច្រានចោលការលើកឡើងរបស់អង្គការអន្តរជាតិដែលថា ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាធ្លាក់ចុះ

ភ្នំពេញ៖ ប្រធានគណៈកម្មាសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី បានរៀបចំសន្និសិទ្ធិសារព័ត៌មាន ដោយច្រានចោលការលើកឡើងរបស់អង្គការអន្តរជាតិដែលថា លទ្ធិប្រជាធិបតេយ្យ និងស្ថានភាពសិទ្ធិមនុស្ស នៅកម្ពុជាមានការធ្លាក់ចុះ។

១១ខែឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-អន្តរជាតិសម្រេចបាន ៤៣,៥២ពាន់លានដុល្លារអាមេរិក

ភ្នំពេញ៖ ១១ខែ ឆ្នាំ២០២៣នេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-អន្តរជាតិសម្រេចបាន ៤៣,៥២ពាន់លានដុល្លារអាមេរិក ក្នុងនោះការនាំចេញសម្រេចបាន ២១ពាន់លានដុល្លារ កើនឡើង ៤,០៨ភាគរយ ហើយការនាំចូលសម្រេចបាន ២២ពាន់លានដុល្លារ…

ទស្សនាការផ្សាយផ្ទាល់: នាយករដ្ឋមន្ត្រីអញ្ជើញបិទសន្និបាតក្រសួងពាណិជ្ជកម្ម

ទស្សនាការផ្សាយផ្ទាល់: នាយករដ្ឋមន្ត្រីអញ្ជើញបិទសន្និបាតក្រសួងពាណិជ្ជកម្ម

លទ្ធផលប្រឡងមន្ត្រីកសិកម្មចាប់ផ្តើមប្រកាសនៅថ្ងៃនេះហើយ

ភ្នំពេញ៖ ក្រសួងមុខងារសាធារណៈចាប់ផ្តើមនៅរសៀលថ្ងៃនេះនៅក្នុងផេកក្រសួងមុខងារសាធារណៈ បន្ទាប់ដំណើរការកំណែ និងបូកស្រង់ពិន្ទុត្រូវបានបញ្ចប់រួចរាល់ ដោយឆ្នាំនេះប្រកាសយកមន្ត្រីចំនួន ២៥០នាក់ ក្នុងនោះជាប់ ៩៤នាក់ជាស្ត្រី។

ជនជាតិចិនម្នាក់រងការចោទប្រកាន់ពីបទលួច នៅលើជើងហោះហើរ Cambodia Airways

បុរសជនជាតិចិនម្នាក់ត្រូវ​បាន​ឃុំខ្លួន​នៅ​ប្រទេស​សិង្ហ​បុរី​ដោយរងការ​ចោទប្រកាន់​ពី​បទ​ប៉ុនប៉ង​លួចទ្រព្យសម្បតិ្ត​អ្នកដំណើរ ​តាម​ជើងហោះហើរ​ពី​រាជធានី​ភ្នំពេញ​ ប្រទេសកម្ពុជា​ ឆ្ពោះទៅ​ប្រទេសសិង្ហបុរី។

រដ្ឋមន្រ្តីការងារ៖ រាជរដ្ឋាភិបាលមានឆន្ទៈកាត់បន្ថយការធ្វើចំណាកស្រុកខុសច្បាប់ និងការពារសិទ្ធិពលករខ្មែរនៅបរទេស

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ ថ្លែងថារាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានការតាំងចិត្ត និងឆន្ទៈកាត់បន្ថយការធ្វើចំណាកស្រុកដោយខុសច្បាប់…

G-Dragon ផ្ញើសំបុត្រយ៉ាងមានអត្ថន័យជូនអ្នកគាំទ្រមុនចាប់ផ្តើម​​​ឆ្នាំ២០២៤

ក្រោយទទួលបានភាពស្អាតស្អំទាំងស្រុងត្រឡប់មកវិញ ជុំវិញការចោទប្រកាន់ពីការពាក់ព័ន្ធនឹងគ្រឿងញៀន កំពូលតារារ៉េបកូរ៉េខាងត្បូង G-Dragon បានបង្ហើបថា លោកនឹងចាប់ផ្តើមការបង្កើត និងដំណើរការមូលនិធិមួយក្នុងគោលបំណងប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន។…

សិស្សទើបជាប់បាក់ឌុប២០២៣ អាចទាញយកវិញ្ញាបនបត្របណ្តោះអាសន្ន ដោយមិនចាំបាច់បញ្ជាក់នៅតាមស្រុកខណ្ឌ

ភ្នំពេញ៖ សិស្សដែលទើបតែជាប់បាក់ឌុបឆ្នាំ២០២៣ អាចទាញយកវិញ្ញាបនបត្របណ្ដោះអាសន្នមធ្យមសិក្សាទុតិយភូមិសម័យប្រឡងថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលមានដាក់ QR Code ស្តង់ដា ដែលផ្ទៀងផ្ទាត់តាមរយៈថ្នាលផ្ទៀងផ្ទាត់ឯកសារ…

ទំនាក់ទំនងការទូតផ្នែកអាកាសធាតុរបស់ចិន និងអាមេរិកកំពុងឈានរករបត់នៃការផ្លាស់ប្តូរ

សហរដ្ឋអាមេរិក និងចិន បានទទួលជោគជ័យយ៉ាងធំមួយលើទំនាក់ទំនងការទូតជុំវិញបញ្ហាអាកាសធាតុពិភពលោក តាមរយៈទំនាក់ទំនងយ៉ាងល្អរបស់បេសកជនពិសេសទទួលបន្ទុកកិច្ចការអាកាសធាតុទាំងពីររូបរបស់ខ្លួន​។ យ៉ាងណាមិញ ទំនាក់ទំនងល្អនៃបេសកជន…

ក្រុមហ៊ុនឡានអគ្គិសនីចិន BYD គ្រោងពង្រីករោងចក្រដល់ប្រទេសហុងគ្រី

ក្រុមហ៊ុនយក្សផ្នែករថយន្តអគ្គិសនីរបស់ចិន BYD កំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយនៃកិច្ចចរចាជាមួយរដ្ឋាភិបាលហុងគ្រី ទៅលើកិច្ចព្រមព្រៀងដែលមានតម្លៃរាប់ពាន់លានអឺរ៉ូ ដើម្បីវិនិយោគលើការដំណើរការរោងចក្ររថយន្តអគ្គិសនីថ្មីមួយ…

ប្រទះឃើញហ្វូងសត្វផ្សោតពណ៌ផ្កាឈូកប្រមាណ ១៥ទៅ ២០ក្បាលនៅសមុទ្រខេត្តកំពត

កំពត៖ ហ្វូងផ្សោតពណ៌ផ្កាឈូកប្រមាណពី១៥ ទៅ២០ក្បាល ត្រូវបានប្រទះឃើញហែលចាប់ចំណីជាអាហារក្នុងនៅក្នុងដៃសមុទ្រទឹកប្រៃខេត្តកំពត។

សម្តេចធិបតីស្នើជប៉ុនបន្តរួមចំណែកអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅប្រទសកម្ពុជាបន្ថែមទៀត

ព្រះសីហនុ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានស្នើឱ្យមិត្តជប៉ុនបន្តជួយពិនិត្យលទ្ធផលក្នុងការបន្តជួយអភិវឌ្ឍប្រទសកម្ពុជាលើហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន បន្ថែមទៀត។

សម្ដេចថាគ្មានអី្វអាថ៌កំបាំងនៃការសាងសង់ព្រែកជីកហ្វូណនតេជោនោះទេ

ព្រះសីហនុ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា រាជរដ្ឋាភិបាលគ្មានអ្វីអាថ៌កំបាំងជាមួយនឹងប្រជាពលរដ្ឋនោះទេទាក់ទងជាមួយនឹងការជីកព្រែកហ្វូណនតេជោ និងការពង្រីកកំពង់ផែស្វយ័តក្រុងព្រះសីហនុ។

នាយករដ្ឋមន្ត្រីកោតសរសើរសមត្ថភាពកំពង់ផែខេត្តព្រះសីហនុ

ព្រះសីហនុ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានធ្វើការកោតសរសើរដល់សមត្ថភាពនៃកំពង់ផែខេត្តព្រះសីហនុ ក្រោយពីបានពិនិត្យឃើញអំពីទិន្នន័យនៃការលើកដាក់ទូកុងតឺន័រប្រចាំឆ្នាំរបស់កំពង់ផែ។

ក្រោយសាងសង់ពង្រីកចំណតផែក្រុងព្រះសីហនុនឹងជួយកាត់បន្ថយថ្លៃដឹកជញ្ជូនដល់ជាង ២០០ដុល្លារក្នុង ១ទូរកុងតឺន័រ

ព្រះសីហនុ៖ រដ្ឋមន្ត្រីក្រសួងសាធារណការលោក ប៉េង ពោធិ៍នា ក្រោយការសាងសង់ពង្រីកចំណតផែកុងតឺន័រទឹកជ្រៅថ្មីក្រុងព្រះសីហនុសាងសង់រួចនឹងអាចជួយកាត់បន្ថយការដឹកជញ្ជូនតាមសមុទ្របានប្រមាណ $២០០ ក្នុង ១ទូរកុងត័នឺរ។

ទស្សនាការផ្សាយផ្ទាល់: ពិធីបើកការដ្ឋានសាងសង់ពង្រីកកំពង់ផែស្វយ័តខេត្តព្រះសីហនុ

ទស្សនាការផ្សាយផ្ទាល់: ពិធីបើកការដ្ឋានសាងសង់ពង្រីកកំពង់ផែស្វយ័តខេត្តព្រះសីហនុ

ថៃខិតជិតការអនុញ្ញាតឱ្យអ្នកភេទដូចគ្នាអាចរៀបការបានដោយស្របច្បាប់

សភាថៃគ្រោងនឹងចាប់ផ្តើមពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួនបួនស្តីពីអាពាហ៍ពិពាហ៍ភេទដូចគ្នា ដោយជំរុញឱ្យប្រទេសក្នុងទ្វីបអាស៊ីមួយនេះកាន់តែខិតទៅជិតការអនុញ្ញាតឱ្យពលរដ្ឋស្រលាញ់ភេទដូចគ្នារបស់ខ្លួន អាចរៀបអាពាហ៍ពិពាហ៍បានដោយស្របច្បាប់។…

ចាប់ខ្លួនជនបរទេស ៤នាក់ និងរឹបអូសគ្រឿងញៀនជិត ៦០គីឡូក្រាម និងសារធាតុផ្សំជាង ៣០០គីឡូក្រាម

ភ្នំពេញ៖ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុកគ្រឿងញៀន ដោយចាប់ខ្លួនជនបរទេសចំនួន ៤នាក់ ដោយរឹបអូសគ្រឿងញៀនជិត ៦០គីឡូក្រាម និងសារធាតុផ្សំជាង ៣០០គីឡូក្រាម។

ថៃពន្យារគម្រោងផែនការថវិកាជាតិប្រចាំឆ្នាំ ១០០ពាន់លានដុល្លារអាមេរិក ដល់ខែឧសភា ឆ្នាំ២០២៤

គម្រោងកញ្ចប់ថវិកាជាតិចំណាយប្រចាំឆ្នាំចំនួន ៣,៤៨លានលានបាត (ប្រមាណជា ១០០ពាន់លានដុល្លារអាមេរិក) សម្រាប់ឆ្នាំ២០២៤ ត្រូវបានគេរំពឹងថាអាចនឹងអនុម័តរួចរាល់នៅដើមខែឧសភា ឆ្នាំ២០២៤។ នេះបើយោងតាមការបញ្ជាក់របស់អនុរដ្ឋមន្រ្តីហិរញ្ញវត្ថុថៃកាលពីថ្ងៃពុធ…

BREAKING NEWS: នាយករដ្ឋមន្ត្រីបញ្ជាឲ្យបណ្ដេញមន្ត្រីប្រដាប់អាវុធដែលមានសារធាតុញៀនចេញពីក្របខណ្ឌ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ចេញបញ្ជាឱ្យបោសសំអាតគ្រឿងញៀន និងត្រូវបន្សុទ្ធកងកម្លាំងប្រដាប់អាវុធ ដើម្បីឈានទៅគោលដៅលុបបំបាត់គ្រឿងញៀននៅក្នុងប្រទេសកម្ពុជា។

នាយករដ្ឋមន្ត្រីបញ្ជាឲ្យបញ្ឈប់ការរុករករ៉ែនៅតំបន់ព្រៃឡង់

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាឲ្យបញ្ឈប់ការរុករករ៉ែនៅតំបន់ព្រៃឡង់ និងឱ្យបន្ថយទំហំនៃការស្វះស្វែងសម្រាប់អាជ្ញាប័ណ្ឌដែលបានរួចហើយមកត្រឹមកម្រិតណាមួយដែលសមស្រប។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងនាមជាសមាជិកមួយនៅភពផែនដីនេះត្រូវចេះជួយគ្នា

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានជំរុញទៅដល់ពលរដ្ឋគ្រប់រូបត្រូវចេះចូលរួមក្នុងការថែរក្សាបរិស្ថាននៅក្នុងពិភពផែនដីមួយនេះ ដោយថាបញ្ហាដែលកើតឡើងទាក់ទងទៅនឹងបរិស្ថានវាមិនមែនកើតឡើងទៅនៅក្នុងប្រទេស…

BREAKING NEWS៖ នាយករដ្ឋមន្ត្រីបញ្ជាឲ្យឃាត់ខ្លួនជនល្មើសចរាចរណ៍ដែលបុកមនុស្សស្លាប់នៅហ្នឹងកន្លែង

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាឱ្យអាជ្ញាធរចាប់ឃាត់ខ្លួនជនដែលល្មើសចរាចរណ៍បុកមនុស្សបណ្តាលឱ្យស្លាប់នៅនឹងកន្លែងដោយមិនចាំបាច់សុំគោលការណ៍ពីស្នងការនគរបាលឡើយ។

BREAKING NEWS: នាយករដ្ឋមន្ត្រីបញ្ចាឲ្យពិនិត្យលើភាពត្រឹមត្រូវនៃសាសនាឡើងវិញ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាទៅរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ឱ្យប្រជុំជាមួយនឹងថ្នាក់ដឹកនាំសាសនាទាំងអស់នៅកម្ពុជា ពិនិត្យឡើងវិញទៅលើភាពត្រឹមត្រូវ និងមូលដ្ឋាននៃសាសនាទាំងអស់។

យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកទទួលបានការគាំទ្រពីរាជធានី ខេត្តចំនួន ១១បន្ថែមទៀត

ភ្នំពេញ៖ រាជធានី ខេត្ត ចំនួន១១ បន្ថែមទៀត បានប្តេជ្ញាចិត្តចូលរួមចំណែក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក «ថ្ងៃនេះ! ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»។

ក្រសួងមហាផ្ទៃ បណ្ដេញនគរបាលប្រឆាំងគ្រឿងញៀនថ្នាក់វរសេនីយត្រីមួយរូបចេញពីក្របខ័ណ្ឌនគរបាលជាតិ

ភ្នំពេញ៖ លោកវរសេនីយ៍ត្រី សួន តុសិត្យពិទូរ្យ ត្រូវបានក្រសួងមហាផ្ទៃ ដកហូតមុខតំណែងឋានន្តរស័ក្ដិ និងបណ្ដេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ។ នេះបើតាមសេចក្តីប្រកាសចុះនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣។

ប្រជាជនថៃកំពុងផ្ទុះប្រតិកម្ម និងថ្កោលទោស ចំពោះគណបក្សកាវក្លៃ ដែលបានបណ្តុះបណ្តាលក្រុមនយោបាយកម្ពុជាឲ្យប្រឆាំងរាជរដ្ឋាភិបាលកម្ពុជាលើទឹកដីថៃ

ថៃ៖ អតីតតំណាងរាស្រ្តបក្សប្រជាធិបតេយ្យ ប្តឹងទៅរដ្ឋាភិបាលថៃ ដោយអំពាវនាវឲ្យអនុវត្តច្បាប់យ៉ាងតឹងរឹងចំពោះជនបរទេសយកទឹកដីថៃ ដើម្បីប្រឆាំងប្រទេសជិតខាង។

រដ្ឋមន្ត្រីកសិកម្ម ជំរុញដល់រដ្ឋបាលខេត្តបន្ទាយមានជ័យ ឱ្យអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ពិសេសការចរាចរជួញដូរគ្រឿងញៀនតាមបន្ទាត់ព្រំដែន

បន្ទាយមានជ័យ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា ជំរុញដល់រដ្ឋបាលបន្ទាយមានជ័យ បម្រើសេវាជូនប្រជាពលរដ្ឋទៅបានល្អ ត្រូវអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ជាពិសេសការចរាចរជួញដូរគ្រឿងញៀន…

ព្រះមហាក្សត្រ យាងមាតុភូមិនិវត្តន៍ បន្ទាប់ពីព្រះអង្គបានបំពេញព្រះរាជទស្សនកិច្ចនៅចិន ៣ថ្ងៃ

ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ស្តេចយាងមាតុភូមិនិវត្តន៍មកកាន់មាតុប្រទេសវិញ នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ បន្ទាប់ពីព្រះអង្គបានបំពេញព្រះរាជទស្សនកិច្ចនៅចិនរយៈពេល…

ទស្សនាការផ្សាយផ្ទាល់: នាយករដ្ឋមន្ត្រីអញ្ជើញបិទសន្និបាតការងារឆ្នាំ២០២៣របស់ក្រសួងបរិស្ថាន

ទស្សនាការផ្សាយផ្ទាល់: នាយករដ្ឋមន្ត្រីអញ្ជើញបិទសន្និបាតការងារឆ្នាំ២០២៣របស់ក្រសួងបរិស្ថាន

សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងជួបសិស្សនិទ្ទេស A នៅថ្ងៃទី៩ ខែមករា

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នឹងជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៣ និងការប្រឡងសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈកម្រិត៣ នៅថ្ងៃទី០៩…

ប្រទះឃើញចម្លាក់បដិមាថ្មភក់ចំនួន៦ នៅខ្លោងទ្វារខាងត្បូងប្រាសាទតាព្រហ្ម

សៀមរាប៖ ក្រុមការងារជួសជុលប្រាសាទបុរាណរបស់អាជ្ញាធរជាតិអប្សរានៅការដ្ឋានប្រាសាទតាព្រហ្ម បានប្រទះឃើញចម្លាក់បដិមាបុរាណធ្វើពីថ្មភក់ចំនួន៦ដុំនៅក្នុងការដ្ឋានដែលពួកគេកំពុងតែជួសជុល។

ទស្សនាការផ្សាយផ្ទាល់: ព្រះមហាក្សត្រយាងដល់មាតុប្រទេសបន្ទាប់ពីបានធ្វើព្រះរាជទស្សនកិច្ចនៅប្រទេសចិន

ទស្សនាការផ្សាយផ្ទាល់: ព្រះមហាក្សត្រយាងដល់មាតុប្រទេសបន្ទាប់ពីបានធ្វើព្រះរាជទស្សនកិច្ចនៅប្រទេសចិន

មេដឹកនាំហ្គាហ្សាទៅទឹកដីអេហ្ស៊ីប ពិភាក្សាពីបទឈប់បាញ់ និងចំណាប់ខ្មាំង

មេដឹកនាំក្រុមហាម៉ាស បានធ្វើដំណើរទស្សនកិច្ចមកកាន់ប្រទេសអេហ្ស៊ីបនៅថ្ងៃពុធ ទី២០ ខែធ្នូម្សិលមិញនេះ ខណៈគេមានក្ដីសង្ឃឹមថាអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនអាចនឹងឈានទៅរកកិច្ចព្រមព្រៀងឈប់បាញ់ និងការដោះលែងចំណាប់ខ្មាំងថ្មីមួយផ្សេងទៀតនៅក្នុងសង្គ្រាមតំបន់ហ្គាហ្សា។

តុលាការរុស្សីពិន័យ Google ជាង ៥០លានដុល្លារអាមេរិក ជុំវិញការផ្សាយព័ត៌មានក្លែងក្លាយនៅអ៊ុយក្រែន

ទីភ្នាក់ងារព័ត៌មាន TASS បានរាយការណ៍ថា តុលាការរុស្ស៊ីបានពិន័យក្រុមហ៊ុន Google ជាទឹកប្រាក់ចំនួន ៤,៦ពាន់លានរ៊ូបល្ល ឬស្មើនឹងប្រមាណជា​ ៥០,៨លានដុល្លារអាមេរិកកាលពីថ្ងៃពុធម្សិលមិញនេះ ចំពោះការខកខានមិនលុបចេញនូវទិន្នន័យព័ត៌៌មានមួយចំនួនដែលរុស្សីអះអាងថាជាព័ត៌មានក្លែងក្លាយពាក់ព័ន្ធនឹងជម្លោះជាមួយប្រទេសអ៊ុយក្រែន។

សន្ធិសញ្ញាម៉ារ៉ាកេស ជាផ្នែកសំខាន់មួយគាំទ្រដល់ជនមានពិការភាពឱ្យទទួលបានចំណេះដឹង និងសិទ្ធិមនុស្សជាមូលដ្ឋានប្រកបដោយប្រសិទ្ធភាពក្នុងសង្គម

ភ្នំពេញ៖ តំណាងលោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ឯម ច័ន្ទមករា រដ្ឋលេខាធិការ និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ និងថ្នាក់ដឹកនាំតំណាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ…

របៀបសែន «នំអ៊ី» តាមទម្លាប់គ្រួសារជាប់ខ្សែស្រឡាយចិន

ភ្នំពេញ៖ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ ជាថ្ងៃសែន «នំអ៊ី» ដែលភាគច្រើនពលរដ្ឋខ្មែរដែលជាប់ខ្សែស្រឡាយចិនតែងតែសែនមិនដែលខកខានឡើយ។ គ្រូចិនសែ លី ម៉េង បានចែករំលែកពីរបៀបសែននំអ៊ីឱ្យបានត្រឹមត្រូវ។

ការនាំចេញរបស់កម្ពុជានៅតែកើនឡើងបើទោះបីពិភពលោកប្រឈមនឹងបញ្ហា

ភ្នំពេញ៖ រដ្ឋមន្ត្រីពាណិជ្ជកម្មលោកស្រី ចម និម្មល បានបង្ហាញនូវមោទនភាពនៃទំហំពាណិជ្ជកម្មរបស់កម្ពុជាក្នុងពេលដែលពិភពលោកកំពុងប្រឈមភាពតានតឹងភូមិសាស្ត្រនយោបាយ និងពាណិជ្ជកម្ម តែកម្ពុជានៅតែរក្សាបានទំហំនៃការនាំចេញបានខ្ពស់ដដែល។

CDC អនុម័តគម្រោងវិនិយោគចំនួន១៥ ដែលអាចបង្កើតឱកាសការងារជាង ១,៦ម៉ឺនកន្លែង

ភ្នំពេញ៖ ក្នុងរយៈពេល ២សប្តាហ៍នៃខែធ្នូនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះ បញ្ជីគម្រោងវិនិយោគចំនួន១៥ ដែលមានទុនវិនិយោគសរុបប្រមាណជាង ២៤៧លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណជាង…

ម៉ាស៊ូតចុះថ្លៃ ៥០រៀល តែសាំងនៅតម្លៃ ៤ ១៥០រៀលដដែល

ភ្នំពេញ៖ ប្រេងសាំង នៅតម្លៃ ៤ ១៥០រៀលដដែល ប៉ុន្តែម៉ាស៊ូតចុះថ្លៃ ៥០រៀលវិញក្នុងលីត្រ នៅត្រឹម ៤ ១០០រៀល នៅ ១០ថ្ងៃខាងមុខចាប់ពីថ្ងៃទី២១-៣១ ខែធ្នូ ឆ្នាំ២០២៣។

កម្ពុជាកំពុងសហការជាមួយអាជ្ញាធរចាត់ការផ្លូវច្បាប់ចំពោះក្រុមហ៊ុនដែលដាក់រូបប្រាសាទបាយ័ននៅលើសំបកវេចខ្ចប់សរសៃបាញ់កាញ់ក្រៀមលក់នៅទីផ្សារអាមេរិក

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា កំពុងសហការជាមួយក្រសួងការបរទេស និងស្ថាប័នមានសមត្ថកិច្ចដើម្បីចាត់វិធានការលើក្រុមហ៊ុន SENG CHEANG MONG FOOD CORP ដែលមានទីតាំងនៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិក ដាក់រូបប្រាសាទបាយ័នលើសំបកវេចខ្ចប់សរសៃបាញ់កាញ់ក្រៀមលក់នៅលើទៅទីផ្សារផ្ទាល់…

សាច់បង្កក មើមខ្ញី និងខ្ញីហាន់ ខូចគុណភាពជាង២តោន ត្រូវបានដុតបំផ្លាញចោល

ភ្នំពេញ៖ សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) រាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ បានដុតបំផ្លាញចោលសាច់បង្កក មើមខ្ញី និងខ្ញីហាន់ ខូចគុណភាព និងមានលាយសារធាតុគីមីសរុប២,៣៩៨…

Neymar នឹងអវត្តមានពីពាន Copa America

ខ្សែប្រយុទ្ធជម្រើសជាតិប្រេស៊ីល Neymar នឹងពុំជាសះស្បើយពីរបួសជង្គង់បានទាន់ពេលវេលានោះទេ ហើយនឹងត្រូវអវ​​ត្តមានពីពានរង្វាន់ Copa America ដែលគ្រោងធ្វើឡើងនៅឆ្នាំក្រោយតែម្តង។

ចិនបន្តផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាទៅសិក្សានៅប្រទេសចិន

ភ្នំពេញ៖ ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នារសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ អនុរដ្ឋមន្ត្រីក្រសួងអប់រំ នៃសាធារណរដ្ឋប្រជាមានិតចិន លោក អ៊ូ យាន (Wu Yan) បានជម្រាបជូនសម្តេចធិបតីថា…

លោក កែវ រ៉េមី ណែនាំឱ្យមន្ត្រីពន្ធនាគារ គោរពតាមបទដ្ឋានសិទ្ធិមនុស្សជាតិ និងអន្តរជាតិ ជៀសវាងការប្រើអំពើហិង្សា…

ភ្នំពេញ៖ ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចុះទៅពន្ធនាគារខេត្តកណ្តាល ដើម្បីពិនិត្យពីស្ថានភាពនៃការឃុំឃាំង ការអនុវត្ត សិទ្ធិមនុស្ស និងសួរសុខទុក្ខជនជាប់ឃុំ រួមទាំងលោក ខៀវ សំផន…

បន្ទាប់ពីមកពីប្រទេសជប៉ុននាយករដ្ឋមន្ត្រីមានជំនួបដល់ទៅពីរជាមួយមន្ត្រីជាន់ខ្ពស់ប្រទេសចិន

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានជួបជាមួយមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលចិនជាបន្តបន្ទាប់នៅថ្ងៃពុធ ទី២០ ខែធ្នូ ឆ្នាំ២០២៣នេះ នៅវិមានសន្ដិភាព រាជធានីភ្នំពេញ។ មន្ត្រីទាំងពីរនៃសាធារណរដ្ឋប្រជាមានិតចិនរួមមានអនុប្រធានសភានយោបាយចិនលោក…

កម្ពុជា និងចិន ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ វិទ្យាសាស្ត្រ និង បច្ចេកវិទ្យា

ភ្នំពេញ៖ សមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា សហការជាមួយសាកលវិទ្យាល័យបច្ចេកវិទ្យាឧស្សាហកម្មណានជីងប្រទេសចិន បង្កើតសាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្រ្តកម្ពុជា ក្នុងគោលបំណងបណ្តុះបណ្តាលកម្រិតឧត្តមសិក្សា…

កំណាត់ផ្លូវជាតិលេខ៧៦ ខេត្តមណ្ឌលគីរី ត្រង់ចំនុចបាក់ស្រុតកាលអំឡុង ខែសីហា ត្រូវបានជួសជុសរួចជាស្ថាពរ និងត្រៀមដាក់ឲ្យដំណើរការឆាប់ៗនេះ

ភ្នំពេញ៖ កំណាត់ផ្លូវជាតិលេខ៧៦ ត្រង់ចំនុចបាក់ស្រុតកាលអំឡុងក្នុងភូមសាស្រ្តស្រុកអូររាំង ខែត្តមណ្ឌលគីរី ត្រូវស្ថាបនាឡើងវិញរួចរាល់ជាស្ថាពរ និងត្រៀមដាក់ឲ្យដំណើរការឆាប់ៗ។

ឆ្លងឆ្នាំអត់ដឹងទៅណា! ទៅលេងខេត្តកែប ព្រោះមានកម្មវិធីកម្សាន្តសប្បាយៗជាច្រើន

កែប៖ រដ្ឋបាលខេត្តកែប នឹងរៀបចំព្រឹត្តិការណ៍ធំៗចំនួន៣ ដែលប្រព្រឹត្តទៅនៅថ្ងៃទី ៣០-៣១ ខែធ្នូ ឆ្នាំ២០២៣ខាងមុខនេះ ដើម្បីអបអរសាទរ ពិធីឆ្លងឆ្នាំសកល ឆ្នាំ២០២៣ ឈានចូលឆ្នាំ២០២៤។

កម្ពុជា-ឆែក នឹងពង្រឹងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរឱ្យកាន់តែគ្រប់ជ្រុងជ្រោយខាងនីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ

ភ្នំពេញ៖ កម្ពុជា-ឆែក នឹងពង្រឹងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរឱ្យកាន់តែសកម្ម និងគ្រប់ជ្រុងជ្រោយខាងនីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។ ការប្តេជ្ញានេះធ្វើឡើងនៅក្នុងជំនួបរវាងប្រធានរដ្ឋសភាកម្ពុជា និងប្រធានរដ្ឋសភាឆែក…