ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ព័ត៌មានថ្មី

សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥៤ នៃវេទិកាសេដ្ឋកិច្ចពិភពលោក នៅប្រទេសស្វីស

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥៤ នៃវេទិកាសេដ្ឋកិច្ច ពិភពលោក នៅថ្ងៃទី១៦-១៧ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងដារ៉ូស-ក្លូស្ទ័រ…

ប្រធានាធិបតីអ៊ុយក្រែនបានព្រមានថា សង្គ្រាមជាមួយរុស្សីនឹងមិនអាចផ្អាកមួយរយៈពេលបានឡើយ

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី (Volodymyr Zelenskyy) បានចេញមុនព្រមាននៅថ្ងៃទី១១ ខែមករានេះថា ប្រសិនបើពុំមានការតបត ឬត្រូវឱ្យមានការផ្អាកការការពារខ្លួនរបស់អ៊ុយក្រែនប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី…

អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាមអវត្តមានពីជំនួបធំៗ ស្របពេលលេចឭព័ត៌មានពីបញ្ហាសុខភាព

មេដឹកនាំ និងជាក្បាលម៉ាស៊ីននៃគណបក្សកុម្មុយនីសវៀតណាម លោក ង្វៀន ភូត្រុង (Nguyen Phu Trong) ត្រូវគេរំពឹងងថា លោកនឹងខកខានការទទួលស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់មេដឹកនាំបរទេសមកកាន់ទីក្រុងហាណូយ ក្នុងរយៈពេលប្រហែលជា…

អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ សំឡេងគាំទ្ររបស់ពលរដ្ឋទាំងក្នុងនិងក្រៅប្រទេសជាឧត្តមភាពដ៏ក្លៀវក្លារបស់រាជរដ្ឋាភិបាល

ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា លើកឡើងថា សំឡេងគាំទ្ររបស់ប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេសដែលបន្តកើនឡើងជាលំដាប់ឥតឈប់ឈរគឺជាឧត្តមភាពដ៏ក្លៀវក្លារបស់រាជរដ្ឋាភិបាល ខណៈឧត្តមភាពនេះកំពុងលើកស្ទួយមោទនភាពជាតិខ្មែរក៏ដូចជាកិត្យានុភាពរបស់កម្ពុជាឱ្យកាន់តែខ្ពស់ត្រដែតឡើងទាំងនៅក្នុងផ្ទៃប្រទេសនិងលើឆាកអន្តរជាតិ។

កម្ពុជាសម្រេចហាមឃាត់ការនាំចូលគ្រឿងក្នុង និងសាច់បង្កកជាបណ្តោះអាសន្ន

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃសុក្រ ទី១២ ខែមករា ឆ្នាំ២០២៤ នេះបានចេញសេចក្តីប្រកាសរួមគ្នាពីការហាមឃាត់ការផ្អាកការនាំចូល និងបំណែកសាច់បង្កកពីក្រៅប្រទេសជាបណ្តោះអាសន្ន…

ទូតសហភាពអឺរ៉ុបស្វែងយល់អំពីជោគជ័យនៃភាពស្អាតក្នុងជំហានទី១ ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បានបង្ហាញជូន ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា អំពីជោគជ័យនៃភាពស្អាតក្នុងជំហានទី១ តាមរយៈការចូលរួមពីសិស្សានុសិស្សជាង ៤លាននាក់ និងកំពុងមាននិន្នាការចូលរួមយ៉ាងផុសផុលពីសំណាក់កម្មករ…

កម្ពុជាទទួលស្វាគមន៍គ្រប់គណៈប្រតិភូសភាអឺរ៉ុបក្នុងការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា

ភ្នំពេញ៖ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ថ្លែងថា រដ្ឋសភាកម្ពុជាស្វាគមន៍គ្រប់គណៈប្រតិភូសភាអឺរ៉ុប នៅក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការសភាដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពជូនប្រជាពលរដ្ឋ។

អ្នកបើកបររថយន្តក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍លើផ្លូវលេខជាតិលេខ១ បានចូលខ្លួនមកបំភ្លឺហើយពេលនេះ

ភ្នំពេញ៖ បុរសម្នាក់ឈ្មោះ ពិសិដ្ឋ រតនា អាយុ ៣១ឆ្នាំ មុខរបរ ប្រធានការិយាល័យលេខាក្រុមប្រឹក្សាស្រុកកៀនស្វាយ សង្ស័យជាអ្នកបើកបររថយន្តម៉ាក Lexus 350 ពណ៌ស ពាក់ផ្លាកលេខ នប 0393 នៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១២…

ក្រសួងមហាផ្ទៃសម្រេចលុបឈ្មោះ «គណបក្សបញ្ញាទំនើប» តាមសំណើសុំរបស់តំណាងស្ថាបនិកគណបក្ស

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ នាថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ បានសម្រេចលុបឈ្មោះ «គណបក្សបញ្ញាទំនើប» ចេញពីបញ្ជីគណបក្សនយោបាយរបស់ក្រសួងតាមសំណើសុំរបស់តំណាងស្ថាបនិកគណបក្ស។

វិទ្យាស្ថានជាតិអប់រំ បើកវគ្គសិក្សាខ្លីថ្មី លើមុខជំនាញចំនួន៥ ដើម្បីពង្រឹងគុណភាពអប់រំនៅកម្ពុជា

ភ្នំពេញ៖ វិទ្យាស្ថានជាតិអប់រំ ជូនដំណឹងដល់បុគ្គលិកអប់រំ សិស្ស និងនិស្សិត ដែលកំពុងសិក្សា ឬបម្រើការងារក្នុងវិស័យរដ្ឋ និងឯកជនឱ្យបានថា វិទ្យាស្ថានមានបើកវគ្គសិក្សាខ្លីថ្មី លើមុខជំនាញចំនួន៥ដែលអាចជ្រើសរើសបាន…

សមត្ថកិច្ចជលផលខេត្តកែប ឃាត់ចាប់ទូកនេសាទល្មើសមុជចាប់ខ្យង ១គ្រឿង រៀបចំសំណុំរឿងទៅតាមនីតិវិធីច្បាប់

ភ្នំពេញ៖ សមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលកែប បានឃាត់ចាប់ទូកនេសាទល្មើស ១គ្រឿង និងជនសង្ស័យ ៣នាក់ ដែលប្រើឧបករណ៍ទុយោខ្យល់រួមផ្សំ មុជចាប់ខ្យងនៅខាងលិចកោះទន្សាយ ចម្ងាយប្រមាណ ៥គីឡូម៉ែត្រ។

សមត្ថកិច្ចរកបុរសដែលសង្ស័យជាអ្នកបើកបររថយន្ត មកបំភ្លឺជុំវិញហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍លើផ្លូវលេខជាតិលេខ១

ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អំពាវនាវឱ្យបុរសម្នាក់ដែលសង្ស័យជាអ្នកបើកបររថយន្ត មកបំភ្លឺជុំវិញហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ នៅចំណុចបុរីហាយធិចចំប៉ាក្បាលកោះ លើផ្លូវលេខជាតិលេខ១។

នាយករដ្ឋមន្ត្រីព្រមានមន្ត្រីរដ្ឋាភិបាលផ្សេងទៀតក្រោយដកអភិបាលក្រុងកែបចេញពីតំណែង

ភ្នំពេញ៖ នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានផ្ញើសារដល់មន្ត្រីរដ្ឋាភិបាលទាំងអស់ឱ្យប្រកាន់ខ្ជាប់នូវអភិក្រមទាំង៤ របស់រដ្ឋាភិបាលដើម្បីបម្រើប្រជាពលរដ្ឋឱ្យបានល្អ ខណៈព្រមានអនុវត្តន៍អភិក្រមទី៥ ដោយជៀសមិនរួចលើមន្ត្រីណាដែលនាំឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍ជាតិ…

អតីតប្រមុខរដ្ឋអ៊ុនតាក់ ចងចាំនូវកិច្ចសហការដ៏ល្អ និងភាពបត់បែនរបស់សម្ដេចតេជោ ដែលនាំឱ្យសម្រេចបានលទ្ធផលល្អៗក្នុងកិច្ចប្រជុំរបស់អ៊ុនតាក់

ភ្នំពេញ៖ អតីតប្រមុខអ៊ុនតាក់ អាកាស៊ី យ៉ាស៊ូស៊ី បានលើកឡើងថា លោកនៅចងចាំបាននូវកិច្ចសហការដ៏ល្អ និងភាពបត់បែនទន់ភ្លន់តែម៉ឺងម៉ាត់របស់ សម្ដេចតេជោ ដែលជាគន្លឹះក្នុងការសម្រេចបានលទ្ធផលល្អៗក្នុងកិច្ចប្រជុំទាំងឡាយរបស់អ៊ុនតាក់។

BREAKING NEWS៖ អភិបាលក្រុងកែប លោក ខេង យ័ន ត្រូវបាននាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ដកតំណែង

កែប៖ លោក ខេង យ័ន ត្រូវបាននាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ ចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែងជាអភិបាលក្រុងកែប។

សម្តេចតេជោ អញ្ជើញវិលត្រឡប់មកកម្ពុជាបន្ទាប់ពីទទួលបានកែវភ្នែកសិប្បនិម្មិតសម្រាប់ប្រើ១០ឆ្នាំទៅមុខ

ជប៉ុន៖ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ កំពុងធ្វើដំណើរត្រឡប់មកកម្ពុជាវិញ ក្រោយទទួលបានកែវភ្នែកសិប្បនិមិ្មតចំនួន៥គ្រាប់សម្រាប់ប្រើរយៈពេល១០ឆ្នាំខាងមុខទៀត។

Sancho ចូលរួមជាមួយ Dortmund សាជាថ្មីក្រោមលក្ខខណ្ឌខ្ចីជើង

ខ្សែប្រយុទ្ធ Jadon Sancho បានវិលត្រឡប់ទៅចូលរួមជាមួយក្លិបអាល្លឺម៉ង់ Borussia Dortmund សាជាថ្មី ក្រោមលក្ខខណ្ឌខ្ចីជើងពី Manchester United ដែលមានន័យថាការផ្ទេរនេះនឹងបញ្ចប់ភាពស្ងប់ស្ងាត់របស់កីឡាករអង់គ្លេសរូបនេះ…

ប៉ាពួញូវហ្គីណេប្តេជ្ញា​បង្ក្រាបហ្វូងបាតុករ​ក្រោយមានមនុស្ស ១៥នាក់​ស្លាប់​ក្នុង​កុប្បកម្ម

នាយករដ្ឋមន្ត្រីនៃប្រទេសប៉ាពួញូវហ្គីណេ (Papua New Guinea) នៅថ្ងៃទី១១ ខែមករានេះ បានចេញមុខសន្យាថា លោកនឹងចេញមុខបង្ក្រាប "ភាពគ្មានច្បាប់ទម្លាប់" បន្ទាប់ពីមានមនុស្ស ១៥នាក់បានស្លាប់នៅក្នុងកុបកម្មក្នុងទីក្រុងធំៗចំនួនពីររបស់ប្រទេសនេះ។…

សម្តេចធិបតី៖ នៅកម្ពុជាសិទ្ធិសេរីភាពរបស់ស្រ្តីចាំបាច់ត្រូវលើកតម្កើង តែមិនត្រូវហួសព្រំដែន

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋនៃកម្ពុជា ថ្លែងថា សិទ្ធិសេរីភាពបុគ្គល ជាពិសេសស្រ្តី ចាំបាច់ត្រូវលើកតម្កើង តែត្រូវមានការកាតព្វកិច្ចថែរក្សា ការពារតម្លៃសង្គម ប្រពៃណី វប្បធម៌។

សម្តេចតេជោ ប្រាប់ទៅក្រុមប្រឆាំងថា សម្តេចនឹងបន្តរស់ដើម្បីកម្ចាត់ចោលពួកជ្រុលនិយមឲ្យអស់ពីកម្ពុជា

ជប៉ុន៖ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រតិកម្មជុំវិញការលើកឡើងរបស់ក្រុមប្រឆាំងពាក់ព័ន្ធនឹងការត្រួតពិនិត្យសុខភាពរបស់សម្តេចនៅប្រទេសជប៉ុន។

ក្រុមហ៊ុនចិនឯកភាពមិនយកថ្លៃចំណតចេញចូលអាកាសយានដ្ឋានអន្តរជាតិសៀមរាបដែលចតក្រោមរយៈពេល ១៥នាទី

សៀមរាប៖ ក្រុមហ៊ុនប្រតិបត្តិករអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានឯកភាពមិនយកថ្លៃសម្រាប់ការចេញចូលទៅក្នុងអាកាសយានដ្ឋានអន្តរជាត្តសៀមរាបអង្គរ ក្រោមរយៈពេល ១៥នាទី សម្រាប់រថយន្តធុនតូចមិនលើស ៧កៅអី និងរយៈពេល ៣០នាទីសម្រាប់ប្រភេទរថយន្តផ្សេងៗទៀត។…

ឆ្មាំ​សមុទ្រ​ចិន​ចូលដល់​ក្នុង​ដែន​ទឹក​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​កើតជាថ្មីម្តងទៀត

កងឆ្មាំសមុទ្រចិនបានបញ្ជាក់ថា ក្រុមរបស់ខ្លួនបានចូលទៅល្បាតដល់ក្នុងដែនទឹកនៃប្រជុំកោះ Diaoyu នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែមករានេះ ដោយខ្លួនបានបញ្ជាក់ថា នោះគឺជាយន្តការនៃការដំណើរការនាវាការពារខ្លួនដោយត្រឹមត្រូវ។

សម្តេចធិបតី ណែនាំក្រសួងមហាផ្ទៃពិនិត្យតែងតាំងស្ត្រីជាអភិបាលរងខេត្ត និងស្រុក

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យក្រសួងមហាផ្ទៃពិនិត្យលទ្ធភាពតែងតាំងស្ត្រីជាអភិបាលរងខេត្ត និងស្រុក ដើម្បីលើកកម្ពស់អាទិភាពស្ត្រីក្នុងការដឹកនាំប្រទេស។

សម្តេចធិបតី៖ អត្តសញ្ញាណ និងវប្បធម៌ត្រូវរួមថែរក្សាពីមួយជំនាន់ទៅមួយជំនាន់

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា ត្រូវរួមថែរក្សាអត្តសញ្ញាណ និងវប្បធម៌ ពីមួយជំនាន់ទៅមួយជំនាន់ កុំឱ្យបាត់បង់។

ក្រសួងកិច្ចការនារីបានព្រមានស្ត្រីដែលធ្វើវីដេអូបរិភោគស្បែកជើង និងសាច់ឆៅជាមួយអំបិលម្ទេស

ភ្នំពេញ៖ រដ្ឋមន្ត្រីកិច្ចការនារី លោកស្រី អ៊ឹង កន្ថាផាវី បានបញ្ជាក់នៅក្នុងពិធីបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងកិច្ចការនារី នារសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ថា…

រដ្ឋមន្រ្តីធនធានទឹក អរគុណក្រុមហ៊ុនកូរ៉េមួយ ដែលបានជួយកម្ពុជាក្នុងការកសាងភាពធន់ទប់ទល់នឹងការប្រែប្រួលអាកាស

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម លោក ថោ ជេដ្ឋា បានថ្លែងអំណរគុណចំពោះក្រុមហ៊ុនកូរ៉េ SHINSUNG E&G Co., Ltd ដែលបានជួយប្រទេសកម្ពុជាក្នុងការកសាងភាពធន់ទប់ទល់នឹងការប្រែប្រួលអាកាស។

ប្រឌិតរឿងថាមានចោរប្លន់ម៉ូតូ ដើម្បីទាមទារការចាប់អារម្មណ៍ពីប្រពន្ធវិញ ត្រូវសមត្ថកិច្ចកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់

ភ្នំពេញ៖ បុរសម្នាក់បានយកម៉ូតូខ្លួនទៅផ្ញើរ ហើយប្រឌិតរឿងថាមានចោរប្លន់ម៉ូតូ និងទូរស័ព្ទ ដើម្បីទាមទារការចាប់អារម្មណ៍ពីប្រពន្ធវិញ ត្រូវសមត្ថកិច្ចហៅមកសួរនាំ និងកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់។

ប៉ូលិសបារាំងនាំគ្នាប្រមូលផ្តុំតវ៉ាលើឡានក្រុង ដើម្បីទាមទារលក្ខខណ្ឌការងារក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក

ក្រុមមន្រ្តីប៉ូលិសបាននាំគ្នាស្រែកជ័យឃោស និងដង្ហែរតាមបណ្ដាឡានក្រុងបើកដំបូលដែលបើកកាត់តាមវិថីនានាក្នុងទីក្រុងប៉ារីស ក្នុងគោលបំណងដើម្បីជំរុញឱ្យអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធពន្លឿនការពិភាក្សាអំពីលក្ខខណ្ឌការងារ…

អ្នកនាំពាក្យអាកាសចរស៊ីវិល ថាសារបញ្ជេញមតិរិះគន់ទៅលើសេវាកម្មអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ជាចេតនាបំផ្លាញកេរ្តិ៍ឈ្មោះ

សៀមរាប៖ អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោក ស៊ីន ចាន់សិរីវុត្ថា បានបកស្រាយបំភ្លឺជុំវិញមតិរិះគន់វាយប្រហារមកលើសេវាកម្មនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី ដោយលោកថានេះជាចេតនាទុច្ចរិតដ៏អាក្រក់ដើម្បីបំផ្លាញកេរ្តិ៍ឈ្មោះ…

អតីតគ្រូបង្វឹកបាល់ទាត់ជម្រើសជាតិចិនសារភាពថា លោកបានសូកលុយដើម្បីទទួលតំណែងនេះ

អតីតគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិចិន លោក លី តាយ (Li Tie) បាននិយាយសារភាពលើកញ្ចក់ទូរទស្សន៍ថា លោកធ្លាប់បានសូកលុយអស់រាប់សែនដុល្លារដើម្បីទទួលបានតំណែងកំពូលនៃក្រុមបាល់ទាត់ជម្រើសជាតិចិន ហើយលោកក៏បានបន្ថែមថា…

អាជ្ញាធរជាតិអប្សរា កំពុងរៀបចំផ្គុំប្រាសាទជម ដែលទទួលរងការខូចខាតធ្ងន់ធ្ងរឡើងវិញ

សៀមរាប៖ អាជ្ញាធរជាតិអប្សរា សហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) តាមរយៈមូលនិធិបេតិកភណ្ឌកូរ៉េ (KCHF) កំពុងជួសជុលប្រាសាទជម ដែលទទួលរងការខូចខាតធ្ងន់ធ្ងរឱ្យរឹងមាំឡើងវិញតាមបច្ចេកទេសអាណាស្ទីឡូស…

ទស្សនាការផ្សាយផ្ទាល់: ពិធីបិទសន្និបាតការងារឆ្នាំ២០២៣ ក្រសួងកិច្ចការនារី

ទស្សនាការផ្សាយផ្ទាល់: ពិធីបិទសន្និបាតការងារឆ្នាំ២០២៣ ក្រសួងកិច្ចការនារី

កម្ពុជារៀបចំការប្រកួតសសេរតាមអាននៅមុខប្រាសាទអង្គរជាលើកដំបូង ខណៈបេក្ខជនចូលរួមជាង ៨០០នាក់

សៀមរាប៖ កម្ពុជាបានរៀបចំកម្មវិធី សំណេរអង្គរ ដែលប្រកួតសសេរតាមអានជាសាធារណៈលើកទី១ នៅមុខប្រាសាទអង្គរ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ រហូតមកដល់ពេលនេះមានបេក្ខជនចុះឈ្មោះជាង ៨០០នាក់។

សាំង និងម៉ាស៊ូត មានតម្លៃ ៤ ១៥០រៀលដូចគ្នា

ភ្នំពេញ៖ សាំង និងម៉ាស៊ូត មានតម្លៃ ៤ ១៥០រៀលដូចគ្នា ដែលតម្លៃលក់រាយនេះមានចាប់ពីថ្ងៃទី១១-២០ ខែមករា ឆ្នាំ២០២៤។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មផ្សព្វផ្សាយនាថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤។ បើធៀបនឹងរយៈពេល…

សមាគមជប៉ុន-កម្ពុជា នឹងបើកការិយាល័យនៅកម្ពុជាដែលជួយទាក់ទាញវិនិយោគគិនជប៉ុនមកកម្ពុជា

ជប៉ុន៖ ប្រធានសមាគមជប៉ុន-កម្ពុជា លោក តាកាហាសី ហ៊្វូមីអាគី (Takahashi Fumiaki) បានលើកឡើងថា នៅឆាប់ៗខាងមុខនេះ សមាគមជប៉ុន-កម្ពុជា នឹងបើកការិយាល័យរបស់ខ្លួននៅកម្ពុជា ដែលការិយាល័យនេះនឹងដើរតួនាទីក្នុងការទាក់ទាញវិនិយោគិនជប៉ុនមកកម្ពុជា។

សម្ដេចតេជោអរគុណដល់រដ្ឋាភិបាលជប៉ុនដែលយកចិត្តទុកដាក់ជួយដល់និស្សិតកម្ពុជាក្នុងតំបន់រងគ្រោះដោយសារគ្រោះរញ្ជួយដី

ជប៉ុន៖ ក្នុងឱកាសប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោ ហ៊ុន សែន ទៅពិនិត្យកែវភ្នែកនៅប្រទេសជប៉ុន សម្តេចតេជោបានជួបពិភាក្សាការងារជាមួយអតីតរដ្ឋមន្ត្រីការបរទេសជប៉ុន លោក…

មន្ទីររ៉ែ និងថាមពលខេត្តត្បូងឃ្មុំ ចុះបង្រ្កាបទីតាំងអាជីវកម្មរ៉ែមាសអនាធិតេយ្យនៅភូមិសំពៅលូន

ត្បូងឃ្មុំ៖ នាថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ មន្ទីររ៉ែ និងថាមពលខេត្តត្បូងឃ្មុំ បានសហការជាមួយអាជ្ញាធរខេត្តត្បូងឃ្មុំ ចុះបង្រ្កាបទីតាំងអាជីវកម្មរ៉ែមាសអនាធិតេយ្យដែលស្ថិតនៅភូមិសំពៅលូន ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ…

រុស្ស៊ីត្រៀមបន្តជួយកម្ពុជាក្នុងការបណ្តុះបណ្តាលធនធានមនុស្សលើជំនាញបច្ចេកទេស និងវិជ្ជាជីវៈ

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំនៅកម្ពុជា លោក Anatoly Borovik បានលើកឡើងថា រុស្ស៊ី ត្រៀមខ្លួនលើការជួយបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដល់ពលរដ្ឋកម្ពុជាតាមរយៈការផ្តល់អាហាររូបករណ៍មកកាន់សិក្ខាកាម…

នគរបាលខេត្តព្រៃវែងបំបែកសំណុំរឿងករណីឃាតកម្មដែលក្រុមក្មេងទំនើងគប់កញ្ចក់ឡាន បណ្ដាលឱ្យអ្នកបើកបរស្លាប់

ព្រៃវែង៖ នគរបាលខេត្តព្រៃវែង សហការគ្នាចុះស៊ើបអង្កេតស្រាវជ្រាវ កំណត់មុខសញ្ញា រហូតចាប់ឃាត់ខ្លួនក្រុមជនដៃដល់គប់កញ្ចក់រថយន្តកុងតឺន័រ បណ្ដាលឱ្យរេចង្កូតធ្លាក់ប្រឡាយស្លាប់បាត់បង់ជីវិត យកមកផ្ដន្ទាទោសតាមច្បាប់…

កម្ពុជា និងហុងគ្រីរៀបចំកិច្ចប្រជុំលើកទី២ នៃគណៈកម្មការចម្រុះ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចនៃប្រទេសទាំងពីរ

ហុងគ្រី៖ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាសហប្រធាននៃគណៈកម្មការចម្រុះសម្រាប់ភាគីកម្ពុជា លោកស្រី តឹករ៉េត កំរង បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំលើកទី២ នៃគណៈកម្មការចម្រុះ ស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងកម្ពុជា-ហុងគ្រី។

អាជ្ញាធរឃាត់ខ្លួនជនសង្ស័យជិត ១០០នាក់ ពាក់ព័ន្ធករណីលួច ឆក់ រំលោភ ឃាតកម្ម និងល្បែងស៊ីសង

ភ្នំពេញ៖ ១សប្តាហ៍ដើមឆ្នាំ២០២៤នេះ អាជ្ញាធរឃាត់ខ្លួនជនសង្ស័យចំនួន៧៥នាក់លើមុខសញ្ញាព្រហ្មទណ្ឌចំនួន៥៩ករណីដែលកើតឡើងនៅទូទាំងប្រទេស។ នេះបើយោងតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ សរសេរនៅក្នុងគណនីរបស់លោកកាលពីថ្ងៃទី១០…

ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី កោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជាអាណតិ្តទី៧ សម្រេចបានសមិទ្ធផលត្រឹមរយៈពេលជាង…

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា លោក សាន់តូ ដាម៉ូស៊ូម៉ាតូ (Santo Darmosumarto) បានសម្តែងនូវការកោតសរសើរចំពោះវឌ្ឍនភាព និងសមិទ្ធផលជាច្រើន ដែលរាជរដ្ឋាភិបាល អាណតិ្តទី៧ នេះ សម្រេចបានត្រឹមតែរយៈពេលប្រមាណជាង…

កម្ពុជា-សិង្ហបុរី នឹងបន្តកិច្ចសហប្រតិបត្តិការក្នុងវិស័យមួយចំនួន ដែលជាផលប្រយោជន៍រួមសម្រាប់ប្រទេសទាំងពីរ

ភ្នំពេញ៖ ប្រទេសកម្ពុជា និងសិង្ហបុរី សម្លឹងគ្នាពីទិសដៅនៃការបន្តកិច្ចសហប្រតិបត្តិការក្នុងវិស័យមួយចំនួន ដែលជាផលប្រយោជន៍រួមសម្រាប់ប្រទេសទាំងពីរកម្ពុជា-សិង្ហបុរី ទាំងក្នុងកម្រិតវេទិកាតំបន់ និងឆាកអន្តរជាតិ។

និស្សិតដែលក្លែងបន្លំសញ្ញាបត្រ ដើម្បីប្រឡងចូលរៀនតាមបណ្ដាគ្រឹះស្ថានបណ្ដុះបណ្ដាលវិស័យសុខាភិបាលនឹងត្រូវប្រឈមមុខច្បាប់

ភ្នំពេញ៖ ទីស្ដីការគណៈរដ្ឋមន្ត្រីនឹងចាត់វិធានការតាមច្បាប់ដោយគ្មានការលើកលែង ចំពោះការក្លែងបន្លំសញ្ញាបត្រ ដើម្បីចូលរួមប្រឡងចូលរៀនតាមបណ្ដាគ្រឹះស្ថានបណ្ដុះបណ្ដាលវិស័យសុខាភិបាល។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីការក្លែងបន្លំសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ…

វិនិយោគិនកូរ៉េបង្ហាញចំណាប់អារម្មណ៍ ក្នុងការពង្រីកសកម្មភាពវិនិយោគលើវិស័យយានយន្ត

ភ្នំពេញ៖ អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) លោក សួន សុផល បានដឹកនាំក្រុមការងារទទួលជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុន Camko Infracore ក្នុងគោលបំណងបង្កើនការឈ្វេងយល់អំពីការលើកទឹកចិត្តលើគម្រោងពង្រីកសកម្មភាពវិនិយោគលើវិស័យយានយន្ត…

លោក យ៉ង សាំងកុមារ៖ ក្រសួងកសិកម្មនឹងរើសមន្ត្រីកសិកម្មឃុំ-សង្កាត់ចំនួន ៨០០នាក់បន្ថែមទៀតនៅឆ្នាំនេះ

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក យ៉ង សាំងកុមារ បានថ្លែងឱ្យដឹងថា នាខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ ក្រសួងកសិកម្មនឹងជ្រើសរើសមន្ត្រីកសិកម្មឃុំ-សង្កាត់ចំនួន៨០០នាក់បន្ថែមទៀត ហើយគ្រោងនឹងជ្រើសរើសឱ្យបង្គ្រប់ចំនួន…

កម្ពុជា និងគុយបា វាយតម្លៃខ្ពស់ពីការចូលរួមរបស់ស្រ្តីប្រទេសទាំងពីរក្នុងបុព្វហេតុសន្តិភាព និងការអភិវឌ្ឍ

ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី និងលោកស្រី លីយូកា រ៉ូឌ្រីហ្គេស បារីយ៉ូ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋគុយបាប្រចាំនៅកម្ពុជា ដែលជាស្រ្តីដូចគ្នា បានវាយតម្លៃខ្ពស់ចំពោះពលីកម្ម ភាពអង់អាចក្លាហានរបស់ស្រ្តីកម្ពុជា…

អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ រាជរដ្ឋាភិបាលសម្តេចធិបតី ហ៊ុន ម៉ាណែត ជាក្តីសង្ឃឹមយ៉ាងពិតប្រាកដរបស់ប្រជាពលរដ្ឋ

ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានលើកឡើងថា រយៈពេលជាង ៤ខែកន្លងមកនេះ រាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញភាពសកម្មយ៉ាងខ្លាំងតាមរយៈការបញ្ចេញសកម្មភាពនិងស្នាដៃជាច្រើនដ៏គួរឱ្យកត់សម្គាល់។

ក្រសួងបរិស្ថាន៖ ផ្សែងពុលពីការដុតប្លាស្ទិក អាចបង្កបញ្ហាផ្លូវដង្ហើម រួមនឹងជំងឺមហារីក

ភ្នំពេញ៖ ក្រសួងបរិស្ថាន ឱ្យដឹងថាតាមការស្រាវជ្រាវបង្ហាញថា ផ្សែងពុលពីការដុតប្លាស្ទិក អាចបង្កបញ្ហាផ្លូវដង្ហើម រួមនឹងជំងឺមហារីកផងដែរ។

លោក វង្សី វិស្សុត អញ្ជើញជាអធិបតីក្នុងអង្គមីទ្ទីង អបអរសាទរខួបលើកទី៤៥ នៃទិវាជ័យជម្នះ ៧មករា នៅទីរួមខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង លោក វង្សី វិស្សុត បានចូលរួមជាអធិបតីភាពក្នុងអង្គមីទ្ទីងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥…

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌៖ ពលរដ្ឋមានបញ្ហាមិនប្រក្រតីនឹងរឿងអត្រានុកូលដ្ឋាន អាចប្តឹងមកខាងលេខាធិការដ្ឋាន

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បានប្រកាសឱ្យពលរដ្ឋប្រសិនជួបបញ្ហាមិនប្រក្រតីចំពោះរឿងអត្រានុកូលដ្ឋាន អាចប្តឹងមកលេខាធិការដ្ឋាន។ ការប្រកាសរបស់លោកធ្វើឡើងនៅក្នុងយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ…

អ្នកជំនាញសេដ្ឋកិច្ចកម្រិតពិភពលោកមួយរូបបង្ហាញឆន្ទៈ ក្នុងការចែករំលែកបទពិសោធន៍ពាក់ព័ន្ធនឹងអភិវឌ្ឍប្រកបដោយចីរភាពដល់កម្ពុជា

ភ្នំពេញ៖ ប្រធានមជ្ឈមណ្ឌលសម្រាប់ការអភិវឌ្ឍដោយចីរភាព នៃសាកលវិទ្យាល័យ Columbia និងជាអ្នកជំនាញសេដ្ឋកិច្ចកម្រិតពិភពលោក ដ៏ល្បីល្បាញមួយរូប លោក Jeffrey Sachs មានឆន្ទៈមុតមាំ និងបានត្រៀមខ្លួនរួចជាស្រេច ក្នុងការចែករំលែក…

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌៖ បើកបុកគេស្លាប់មិនជាប់ទោសអស់មួយជីវិតទេ តែបើបើករត់នឹងក្លាយជាមនុស្សក្រៅច្បាប់អស់មួយជីវិត

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បានថ្លែងឱ្យដឹងថា នៅកម្ពុជាពុំមានច្បាប់ណាដាក់ទោសជនបង្កបើកបុកមនុស្សបណ្តាលឱ្យស្លាប់ឱ្យជាប់ទោសអស់មួយជីវិតនោះទេ ប៉ុន្តែបើជនបង្កមិនមកចូលខ្លួនដោះស្រាយចំពោះមុខច្បាប់ទេ…

ប្រធានាធិបតីបារាំងតែងតាំងនាយករដ្ឋមន្រ្តីថ្មីមានវ័យក្មេងបំផុតក្នុងប្រវត្តិសាស្រ្ត

ប្រធានាធិបតីបារាំង លោក អេម៉ាញូអែល ម៉ាក្រុង (Emmanuel Macron) បានប្រកាសតែងតាំងរដ្ឋមន្រ្តីអប់រំវ័យ ៣៤ឆ្នាំ ឱ្យឡើងទៅជានាយករដ្ឋមន្ត្រីថ្មីរបស់បារាំង ខណៈដែលប្រធានាធិបតីបារាំងព្យាយាមរៀបចំក្បាលម៉ាស៊ីនថ្មីឡើងវិញ…

ក្រសួងសុខាភិបាលអំពាវនាវពលរដ្ឋកុំសាកល្បងផឹកគ្រឿងស្រវឹង និងកាត់បន្ថយឱ្យបានខ្ពស់បំផុត

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានណែនាំឱ្យពលរដ្ឋកុំសាកល្បង និងកាត់បន្ថយការសេពគ្រឿងស្រវឹង ខណៈការសេពគ្រឿងស្រវឹងច្រើនហួសហេតុពេកអាចនឹងបង្កឱ្យសន្លប់ប្រឈមនឹងជំងឺឆ្លងដូចជាជំងឺអេដស៍ និងជំងឺមិនឆ្លងផ្សេងៗទៀត។ក្រសួងបានលើកឡើងថាមានជំងឺ…

រដ្ឋមន្រ្តីការបរទេសអាមេរិក នាំយកសាផ្តាំផ្ញើរបស់សម្ព័ន្ធមិត្តអារ៉ាប់ទៅកាន់មេដឹកនាំអ៊ីស្រាអែល

រដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់ថូននី ប្ល៊ីងខេន (Antony Blinken) ក្នុងបេសកកម្មចុងក្រោយរបស់លោកដើម្បីទប់ទល់នឹងបញ្ហាសង្គ្រាមដែលកំពុងកើតមាននៅតំបន់ហ្គាហ្សា បានប្រាប់ទៅកាន់មេដឹកនាំរបស់អ៉ីស្រាអែលថា រដ្ឋនៃជនជាតិជ្វីហនេះនឹងនៅតែអាចមានការទទួលស្គាល់ដោយបណ្ដាប្រទេសអារ៉ាប់ជុំវិញខ្លួន…

រដ្ឋសភាកម្ពុជានិងប៉ាគីស្ថាន ជំរុញការបង្កើតនូវអនុស្សរណៈយោគយល់ ដើម្បីបម្រើផលប្រយោជន៍ប្រជាជននៃប្រទេសទាំងពីរ

ភ្នំពេញ៖ រដ្ឋសភាកម្ពុជានិងប៉ាគីស្ថាន ជំរុញការបង្កើតនូវអនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅគ្រប់ជ្រុងជ្រោយក្នុងពេលឆាប់ៗខាងមុខ ក្នុងការបម្រើផលប្រយោជន៍ប្រជាជននៃប្រទេសទាំងពីរ។

ទំនាក់ទំនងកម្ពុជា-ថៃកាន់តែជិតស្និតក្រោយនាយករដ្ឋមន្ត្រីថ្មីនៃប្រទេសទាំងពីរឡើងកាន់អំណាច

ភ្នំពេញ៖ ទំនាក់ទំនងកម្ពុជា និងថៃ កាន់តែមានភាពជិតស្និតក្រោយពីនាយករដ្ឋមន្ត្រីថ្មីនៃប្រទេសទាំងពីរបានឡើងកាន់អំណាចនៅថ្ងៃជាមួយគ្នា ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។ ទំនាក់ទំនងទ្វេភាគីកាន់តែល្អរឹងមាំ បានផ្ដល់ប្រយោជន៍ដល់ការលើកកម្ពស់សេដ្ឋកិច្ចជាតិ…

ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ស្នើចៅក្រមឱ្យបើកចំហរព័ត៌មាននិងត្រៀមការពារខ្លួនចំពោះការសម្រេចសេចក្ដីពាក់ព័ន្ធគ្រឿងញៀន

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធិ បានស្នើទៅចៅក្រម ព្រះរាជអាជ្ញា ឱ្យទទួលខុសត្រូវលើសេចក្ដីសម្រេចរបស់ខ្លួនជាពិសេសពាក់ព័ន្ធនឹងសំណុំរឿងគ្រឿងញៀន ដោយថាអភិក្រមវះកាត់នឹងធ្វើចំពោះវិស័យតុលាការដោយមិនលើកលែងដើម្បីជំរុញដល់យុទ្ធនាការពង្រឹងលើកកម្ពស់សេវាយុត្តិធម៌…

ឆ្នាំ២០២៣ គឺជាឆ្នាំកំណត់ត្រាអាកាសធាតុក្ដៅខ្លាំងបំផុតរបស់ពិភពលោក

កម្មវិធីតាមដាន និងឃ្លាំមើលបម្រែបម្រួលអាកាសធាតុនៃសហភាពអឺរ៉ុប (Copernicus Climate Change Service “C3S”) បានឱ្យដឹងថា ឆ្នាំ២០២៣កន្លងទៅគឺជាឆ្នាំដែលមានកំណត់ត្រាក្ដៅបំផុតមិនធ្លាប់មាន ហើយទំនងជាក្ដៅបំផុតនៅលើប្រវត្តិសាស្រ្តផែនដីរយៈពេលប្រមាណជា…

សភាកូរ៉េខាងត្បូងអនុម័តច្បាប់បញ្ឈប់ការសម្លាប់ លក់ និងបរិភោគសាច់ឆ្កែ

សភានៃប្រទេសកូរ៉េខាងត្បូងបានអនុម័តច្បាប់មួយកាលពីថ្ងៃអង្គារម្សិលមិញនេះ ដើម្បីហាមឃាត់ការបរិភោគ និងលក់សាច់ឆ្កែ ដែលការអនុម័តច្បាប់ដ៏ចម្រូងចម្រាស់នេះនឹងបញ្ចប់រូបភាពនៃទម្លាប់ការជួញដូរ និងបរិភោគសាច់ឆ្កែ ស្របពេលដែលប្រជាជនកូរ៉េខាងត្បូងចាប់ផ្តើមងាកមកចាប់អារម្មណ៍លើសុខុមាលភាពនៃសត្វចិញ្ចឹម។

សួនប៉ោយប៉ែតតេជោឈ្នះឈ្នះ ជាសមិទ្ធផលថ្មី ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

បន្ទាយមានជ័យ៖ សួនប៉ោយបែត តេជោ ឈ្នះឈ្នះ ជាសមិទ្ធផលថ្មី និងជាប្រវត្តិសាស្ត្រសម្រាប់ក្រុងប៉ោយប៉ែត ដែលប្រែក្លាយពីតំបន់សំណង់មិនរៀបរយលើចំណីផ្លូវជាតិ និងចំណីផ្លូវរថភ្លើង ប្តូរមកជាសួនដ៏ល្អប្រណិត ជាកន្លែងលម្ហែរ…

ក្រសួងបរិស្ថានស្នើអភិបាលរាជធានី-ខេត្ត ត្រៀមពង្រឹងវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ

ភ្នំពេញ៖ ជារៀងរាល់ឆ្នាំ នៅរដូវប្រាំងចាប់ពីខែធ្នូ ដល់ខែមេសា លទ្ធផលគុណភាពខ្យល់ដែល ក្រសួងបរិស្ថានបានធ្វើការតាមដាននៅរាជធានីភ្នំពេញ និងបណ្តាខេត្តទូទាំងប្រទេស បានបង្ហាញថា ស្ថានភាពគុណភាពខ្យល់មានការធ្លាក់ចុះគួរឱ្យព្រួយបារម្ភ…

រដ្ឋមន្រ្តីមហាផ្ទៃ លើកទឹកចិត្តអ្នកជាប់ឃុំ គោរពវិន័យ ដើម្បីមានឱកាសទទួលការស្នើបន្ធូរបន្ថយ និងលើកលែងទោស

ភ្នំពេញ៖ ឧនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស សុខា លើកទឹកចិត្តអ្នកជាប់ឃុំ ខិតខំថែរក្សាសុខភាព គោរពវិន័យ ដើម្បីមានឱកាសទទួលការស្នើបន្ធូរបន្ថយ និងលើកលែងទោស។

ក្រសួងព័ត៌មាន ហាមប្រើប្រាស់ស្ត្រី និងអនីតិជនក្រោម ១៨ឆ្នាំ ដើម្បីអូសទាញឱ្យពលរដ្ឋឈ្លក់វង្វេងសេពគ្រឿងស្រវឹង

ភ្នំពេញ៖ ក្រសួងព័ត៌មាននាថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ បានប្រកាសហាម សារព័ត៌មានអនឡាញ ក្រុមហ៊ុនផលិតនាំចូល ចែកចាយ ក្រុមហ៊ុនផ្តល់សេវាកម្មផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងផ្តល់រង្វាន់ ដោយប្រើប្រាស់ស្ត្រី…

សម្តេចធិបតី អរគុណចំពោះសាធារណរដ្ឋឆេកដែលបានលុប ចោលបំណុលរបស់កម្ពុជា ដោយបង្វែរទៅជាជំនួយអភិវឌ្ឍន៍

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះសាធារណរដ្ឋឆេកដែលបានលុប ចោលបំណុលរបស់កម្ពុជា ដោយបង្វែរទៅជាជំនួយអភិវឌ្ឍន៍និងការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា។

ក្រសួងយុត្តិធម៌ដាក់ចេញយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយ ភាពមិនប្រក្រតីនៅតាមតុលាការ ដើម្បីលើកកម្ពស់តម្លាភាពក្នុងការអនុវត្តច្បាប់

ភ្នំពេញ៖ ក្រសួងយុត្តិធម៌ សម្រេចដាក់ចេញនូវយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយ ភាពមិនប្រក្រតីនៅតាមតុលាការ ដើម្បីធានាបាននូវប្រសិទ្ធភាពខ្ពស់ក្នុងការអនុវត្តនូវកិច្ចការអាទិភាពទី៣ នៃវិធានការគន្លឹះទី៥ នេះ។

កម្មវិធីផ្តល់សាច់ប្រាក់ ១ម៉ឺនបាតឱ្យប្រជាជនថៃគ្រោងនឹងចាប់ផ្តើមនៅខែឧសភានេះ

នាយករដ្ឋមន្រ្តីថៃ លោក ស្រេតថា ថាវីស៊ីន (Srettha Thavisin) បានប្រាប់មកកាន់ក្រុមអ្នកសារព័ត៌មាននៅថ្ងៃទី០៩ ខែមករានេះថា ផែនការរបស់ប្រទេសថៃក្នុងការចាប់ផ្តើមសេដ្ឋកិច្ចរបស់ខ្លួនតាមរយៈកម្មវិធីផ្តល់សាច់ប្រាក់ចំនួន…

រដ្ឋមន្រ្តីមហាផ្ទៃបង្ហាញលទ្ធផលលេចធ្លោនៃកំណែទម្រង់ការអភិវឌ្ឍប្រជាធិបតេយ្យនៅថ្នាក់ជាតិដែលសម្រេចបានក្នុងដើមនីតិកាលទី៧

ភ្នំពេញ៖ ក្នុងរយៈពេល ៤ខែកន្លងមកនេះ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ហៅកាត់ថា គ.ជ.អ.ប.បានបន្តការងារកំណែទម្រង់ដោយសម្រេចបានលទ្ធផលលេចធ្លោសំខាន់ៗទាំងនៅកម្រិតថ្នាក់ជាតិ…

ករណីវាយគ្នានៅវិទ្យាល័យ ហ៊ុន សែន ប៊ុនរ៉ានីវត្តភ្នំ សមត្ថកិច្ចហៅសិស្សមកអប់រំ និងធ្វើកិច្ចសន្យា

ភ្នំពេញ៖ នារសៀលថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ សមត្ថកិច្ចបានកោះហៅសិស្សវិទ្យាល័យ ហ៊ុន សែន ប៊ុនរ៉ានី វត្តភ្នំ ដែលវាយគ្នា ហើយផ្សព្វផ្សាយតាមបណ្តាញសង្គម មកអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់ការវាយគ្នាតទៅទៀត។

ក្នុងឆ្នាំ២០២៣ រដ្ឋបាលជលផល បង្រ្កាបបទល្មើសជលផលបានជាង ៣ ០០០ពាន់ករណី

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញ របាយការណ៍បូកសរុបលទ្ធផលការងារវិស័យជលផលក្នុងឆ្នាំ២០២៣ និងលើកទិសដៅសម្រាប់ឆ្នាំ២០២៤ បង្ហាញថា ក្នុងឆ្នាំ២០២៣ រដ្ឋបាលជលផល បង្រ្កាបបទល្មើសជលផលសរុបបានជាង ៣ពាន់ករណី…

កម្ពុជា-សហភាពអឺរ៉ុប ប្តេជ្ញាលើកកម្ពស់កិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនលើគ្រប់វិស័យ

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា លោក ឌ្រីសម៉ាន់ អ៊ីហ្គោរ៍ (DRIESMANS Igor) ប្តេជ្ញាជួយលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-សហភាពអឺរ៉ុប ឱ្យបានកាន់តែរីកចម្រើនខ្លាំងក្លាលើគ្រប់វិស័យបន្ថែមទៀត។

រដ្ឋមន្ត្រីក្រសួងការងារ រាយការណ៍ពីវឌ្ឍនភាពវិស័យការងារ សន្តិសុខសង្គម បណ្តុះបណ្តាលវិជ្ជាជីវៈដល់រដ្ឋសភា

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ ដឹកនាំសហការី រាយការណ៍ពីវឌ្ឍនភាពរបស់ក្រសួងពាក់ព័ន្ធនឹងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈដល់រដ្ឋសភា។

ទស្សនាការផ្សាយបន្តផ្ទាល់: សន្និសីទសារព័ត៌មានស្ដីពីការពង្រឹង លើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌

ទស្សនាការផ្សាយបន្តផ្ទាល់: សន្និសីទសារព័ត៌មានស្ដីពីការពង្រឹង លើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌

ក្រសួងទេសចរណ៍ណែនាំឱ្យមគ្គុទ្ទេសក៍ទេសចរណ៍ អនុវត្តឱ្យបានត្រឹមត្រូវនូវក្រមប្រតិបត្តិវិជ្ជាជីវៈ និងក្រមសីលធម៌វិជ្ជាជីវៈ

ភ្នំពេញ៖ ក្រសួងទេសចរណ៍បានចេញសេចក្តីណែនាំស្តីពីការពង្រឹងការប្រតិបត្តិវិជ្ជាជីវៈមគ្គុទ្ទេសក៍ទេសចរណ៍ និងអ្នកបកប្រែភាសាបន្ត ខណៈវិស័យទេសចរណ៍កម្ពុជា កំពុងងើបឡើងក្រោយវិបត្តិជំងឺកូវីដ-១៩។

អង្គការ JMAS នឹងបន្តគាំទ្រដល់កម្ពុជាសម្រេចគោលដៅអស់មីននៅឆ្នាំ២០២៥

ភ្នំពេញ៖ ប្រធានអង្គការ Japan Mine Action Service_JMAS ប្រចាំកម្ពុជា លោក KARUBE Masakazu បានបញ្ជាក់ថា អង្គការ JMAS នឹងបន្តគាំទ្រដល់ការងារបោសសម្អាតមីននៅកម្ពុជាដើម្បីសម្រេចបានគោលដៅកម្ពុជាអស់មីននៅឆ្នាំ២០២៥…

ប្រធានាធិបតីបារាំងចុចប៊ូតុងរាប់ថយក្រោយ ២០០ថ្ងៃនៃព្រឹត្តិការណ៍អូឡាំពិក ឆ្នាំ២០២៤

ប្រធានាធិបតីបារាំង លោក អេម៉ាញូអែល ម៉ាក្រុង (Emmanuel Macron) បានចុចប៊ូតុងដំណើរការរាប់ថយក្រោយ ២០០ថ្ងៃ មុនការឈានមកដល់នៃព្រឹត្តិការណ៍អូឡាំពិក ទីក្រុងប៉ារីស ឆ្នាំ២០២៤ ដោយលោកបានជំរុញឱ្យសាធារណជនទាំងអស់ចូលរួមសកម្មភាពកីឡាឱ្យកាន់តែច្រើន…

អ៊ីស្រាអែល និងអាហ្វ្រិកខាងត្បូងប្រឈមមុខនៅ ICJ ពីបទចោទអំពើប្រល័យពូជសាសន៍

ប្រទេសអ៉ីស្រាអែល និងអាហ្វ្រិកខាងត្បូង នឹងត្រូវប្រឈមមុខគ្នាតុលាការជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ ចាប់ពីថ្ងៃទី១១ ខែមករាខាងមុខ បន្ទាប់ពីទីក្រុង ព្រីតូរៀ (Pretoria) របស់អាហ្វ្រិកខាងត្បូង បានចោទប្រកាន់អ៉ីស្រាអែលពី…

«គងរ៉េង» ឧបករណ៍តន្រ្តី បុរាណរបស់ជនជាតិដើមភាគតិចព្នង

មណ្ឌលគីរី៖ គងរ៉េង ឬចាប៉ីឃ្លោក ជាឧបករណ៍តន្រ្តី បុរាណរបស់ជនជាតិដើមភាគតិចព្នង ដែលធ្វើអំពីឬស្សី និង ឃ្លោក។ ឧបករណ៍នេះមាននៅខេត្តរតនគីរីដែរ ទំពួនហៅថា «ហ្គងរីង» ឯគ្រឹង និងព្រៅ ហៅថា «ជីងរៀង»។

ប៊ូតង់រៀបចំការបោះឆ្នោតជាតិ ខណៈវិបត្តិសេដ្ឋកិច្ចកំពុងញាំញីប្រទេសមានសុភមង្គលបំផុតលើលោកមួយនេះ

ព្រះរាជាណាចក្រប៊ូតង់បានចាប់ផ្តើមដំណើរការបោះឆ្នោតជាតិនៅថ្ងៃអង្គារនេះ នៅក្នុងបរិយាកាសនៃការបោះឆ្នោតដ៏ល្អមួយដែលគណបក្សចូលរួមក្នុងការប្រកួតប្រជែងប្តេជ្ញាថានឹងដោះស្រាយបញ្ហាប្រឈមសេដ្ឋកិច្ចធ្ងន់ធ្ងរ ដោយចោទជាសំណួរអំពីគោលនយោបាយយូរអង្វែងរបស់ខ្លួនក្នុងការផ្តល់អាទិភាពដល់…

១សប្តាហ៍ដើមឆ្នាំ២០២៤ មនុស្ស ២២នាក់បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញ៖ គិតត្រឹម ១សប្តាហ៍ដើមឆ្នាំ២០២៤ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងនៅទូទាំងប្រទេសចំនួន ៥៧លើក ដោយមានមនុស្សចំនួន ២២នាក់បានស្លាប់ និងរបួស ៧៧នាក់។ នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ ដែលបញ្ជាក់នៅក្នុងគណនីហ្វេសប៊ុកនាព្រឹកថ្ងៃទី០៩…

អាជ្ញាធរជាតិអប្សរា បញ្ចប់គម្រោងជួសជុលខឿនបាកាណប៉ែកអាគ្នេយ៍ នៃប្រាសាទអង្គរវត្ត

សៀមរាប៖ ក្រុមអ្នកជំនាញអាជ្ញាធរជាតិអប្សរាដែលជួសជុលខឿនបាកាណ ប៉ែកអាគ្នេយ៍ នៃប្រាសាទអង្គរវត្ត ដំណាក់កាលទី៣ បញ្ចប់ជាស្ថាពរ ដែលបានចាប់ផ្ដើមជួសជុលតាំងពីដើមខែមករា ឆ្នាំ២០២៣មក។

បង្កាន់ដៃនាគប្រវែង២៤ម៉ែត្រ នៅប្រាសាទបន្ទាយសំរ៉ែបានបញ្ចប់ការជួសជុលហើយ

សៀមរាប៖ បង្កាន់ដៃនាគប្រវែង២៤ម៉ែត្រ នៅជ្រុងឦសានខាងក្នុងរោងទងទី១នៃប្រាសាទបន្ទាយសំរ៉ែ ត្រូវបានក្រុមអភិរក្សថ្ម(SCU)នៃអាជ្ញាធរជាតិអប្សរា ជួសជុលបញ្ចប់ជាស្ថាព័រហើយកាលពីចុងឆ្នាំ២០២៣កន្លងទៅ។ គម្រោងជួសជុលនេះមានរយៈពេលប្រមាណ៦ខែ…

ក្រសួងសាធារណការ និងក្រុមហ៊ុនចិនមួយគ្រោងរៀបចំគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌល ភស្តុភារកម្ម នៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ៖ ប្រតិភូក្រសួងសាធារណៈការ និងដឹកជញ្ជូនដឹកនាំដោយលោក ឈៀង ពេជ្រ អគ្គនាយក នៃអគ្គនាយកដ្ឋានភ័ស្តុភារកម្ម ក្រសួងសាធារណការ និងដឹកជញ្ជូន រួមជាមួយនិងក្រុមហ៊ុន China State Construction Engineering Corporation…

សម្តេចធិបតី លើកទឹកចិត្តក្រសួងអប់រំបន្តស្វែងរកអាហារូបករណ៍ក្រៅប្រទេសសម្រាប់សិស្សកម្ពុជា

ភ្នំពេញ៖ នៅក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេសA ឆ្នាំ២០២៣ នាព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តឱ្យក្រសួងអប់រំ យុវជន និងកីឡា បន្តស្វែងរក និងផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីអាហារូបករណ៍នៅក្រៅប្រទេសសម្រាប់សិស្សកម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន ធ្វើដំណើរទៅទីក្រុងតូក្យូ ដើម្បីពិនិត្យកែវភ្នែកសិប្បនិម្មិត

ភ្នំពេញ៖ ប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ធ្វើដំណើរទៅប្រទេសជប៉ុនដើម្បីពិនិត្យកែវភ្នែកសិប្បនិម្មិត អមដំណើរដោយកូន ៤នាក់ និងចៅស្រីម្នាក់។

សម្តេចធិបតី ប្រាប់ឪពុកម្តាយត្រូវលើកទឹកចិត្តកូនឱ្យខិតខំរៀនសូត្រ ជាជាងទៅអន្តរាគមន៍ដើម្បីឱ្យកូនជាប់

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រាប់ដល់ឪពុកម្តាយត្រូវលើកទឹកចិត្តកូនឱ្យខិតខំរៀនសូត្រ ជាជាងទៅអន្តរាគមន៍ដើម្បីចង់ឱ្យតែកូនជាប់ការប្រឡង។

ទស្សនាការផ្សាយបន្តផ្ទាល់: នាយករដ្ឋមន្ត្រីជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A

ទស្សនាការផ្សាយបន្តផ្ទាល់: នាយករដ្ឋមន្ត្រីជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដឹកនាំកិច្ចប្រជុំលើកដំបូងរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) លោក កើត រិទ្ធ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកដំបូងរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។

គណៈប្រតិភូសភាអាល្លឺម៉ង់៖ កម្ពុជាកំពុងធ្វើដំណើរដ៏ល្អលើវិថី សន្តិភាព ស្ថេរភាព ដើម្បីការអភិវឌ្ឍប្រទេស

ភ្នំពេញ៖ ប្រធានក្រុមសភានៃគណបក្ស AFD នៃសហព័ន្ធអាល្លឺម៉ង់ លោក Tino CHRUPALLA ចូលជួបធ្វើសវនាការ និងពិភាក្សាការងារ ជាមួយអនុប្រធានទី១ រដ្ឋសភា លោក ជៀម យាប នាថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា។

ឆ្នាំ២០២៣ កម្ពុជានាំចេញអង្ករទៅទីផ្សារបរទេសជាង ៦៥៦ពាន់តោន កើនឡើង ៣ភាគរយ

ភ្នំពេញ៖ ឆ្នាំ២០២៣ កម្ពុជាបាននាំចេញអង្ករទៅទីផ្សារអន្តរជាតិបានជាង ៦៥៦ពាន់តោន គិតជាទឹកប្រាក់ ៤៦៦លានដុល្លារសហរដ្ឋអាមេរិក។ នេះបើតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជាដែលចេញផ្សាយនៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤។

រដ្ឋបាលរាជធានីភ្នំពេញនឹងផាកពិន័យ ចំពោះអ្នកមិនធ្វើតាមសេចក្តីណែនាំលើការគ្រប់គ្រងសំរាម និងមិនបានបង់ប្រាក់ថ្លៃសេវាប្រមូលសំរាម

ភ្នំពេញ៖ ចាប់ពីពេលនេះតទៅ រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការផាកពិន័យ ចំពោះអ្នកដែលមិនគោរពតាមសេចក្តីណែនាំលើការគ្រប់គ្រងសំរាម និងមិនបានបង់ប្រាក់ថ្លៃសេវាប្រមូលសំរាម ទៅតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិជាធរមាន។

នាយករដ្ឋមន្រ្តីថៃថ្លែងថា ការដំឡើងការប្រាក់ពីធនាគារកណ្ដាលពេលនេះគ្មានផលល្អទាល់តែសោះ

នាយករដ្ឋមន្ត្រីថៃ លោក ស្រេតថា ថាវីស៊ីន (Srettha Thavisin) និយាយថា ការដំឡើងអត្រាការប្រាក់របស់ធនាគារកណ្តាលនៅពេលនេះនឹងមិនមានផលល្អទាល់តែសោះសម្រាប់សេដ្ឋកិច្ច ដោយជំរុញឱ្យធនាគារជាតិថៃជៀសវាងការផ្លាស់ប្តូរ ឬបន្ថែមអត្រាការប្រាក់ណាមួយដែលអាចនឹងបង្កប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់គ្រួសារដែលមានចំណូលទាប…

ទណ្ឌិតជាង ២០០នាក់ ត្រូវព្រះមហាក្សត្រ ប្រោសព្រះរាជទានការបន្ធូរបន្ថយទោសសម្រាប់ថ្ងៃ៧មករា

ភ្នំពេញ៖ ទណ្ឌិតសរុបចំនួន ២៤៥នាក់ ស្រី ២៨នាក់ ត្រូវបានព្រះមហាក្សត្រកម្ពុជា ប្រោសព្រះរាជទានការបន្ធូរបន្ថយទោសដល់ទណ្ឌិតសម្រាប់ទិវាជ័យជម្នះ ៧មករា។ នេះបើតាមការឱ្យដឹងពីរដ្ឋលេខាធិការក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព…

នាយករដ្ឋមន្រ្តីបង់ក្លាដែសឈ្នះការបោះឆ្នោតជាថ្មី ដោយអវត្តមានបក្សប្រឆាំង

មន្រ្តីអាជ្ញាធររៀបចំការបោះឆ្នោតបានឱ្យដឹងថា នាយករដ្ឋមន្រ្តីបង់ក្លាដែស លោកស្រី Sheikh Hasina បានឈ្នះការបោះឆ្នោតម្តងទៀតសម្រាប់អាណត្តិទី៥ របស់លោកស្រី ខណៈដែលក្រុមបក្សប្រឆាំងបានធ្វើពហិការមិនចូលរួមការបោះឆ្នោតនេះ…

ក្រុមហ៊ុនអាកាសចរណ៍ Cathay Pacific កាត់បន្ថយជើងហោះហើររាប់សិបជើងមុនពិធីបុណ្យចូលឆ្នាំចិន

ក្រុមហ៊ុនអាកាសចរណ៍ Cathay Pacific Airways របស់ហុងកុងនឹងកាត់បន្ថយជើងហោះហើររបស់ខ្លួនរាប់សិបជើងក្នុងមួយថ្ងៃជាមធ្យមរហូតដល់ចុងខែកុម្ភៈ ដែលជាវិធានការមួយដើម្បីជៀសវាងការលុបចោលការធ្វើដំណើរ ខណៈដែលរដូវកាលនៃការធ្វើដំណើរដ៏មមាញឹកក្នុងពិធីបុណ្យចូលឆ្នាំចិនខិតជិតមកដល់។

អាកាសយានដ្ឋានទីក្រុងតូក្យូ ត្រឡប់មក​ប្រតិបត្តិការប្រក្រតីឡើងវិញក្រោយហេតុការណ៍ឆេះយន្តហោះ

ប្រតិបត្តិការហោះហើរក្នុងអាកាសយានដ្ឋាន ហាណិដា (Haneda) ស្ថិតនៅទីក្រុងតូក្យូ បានវិលត្រឡប់មកសភាពធម្មតាវិញហើយនៅថ្ងៃទី០៨ ខែមករានេះ ពោលគឺត្រឹមតែ ៦ថ្ងៃប៉ុណ្ណោះក្រោយពីកើតមាននូវឧបទ្ទវហេតុការប៉ះទង្គិចគ្នារវាងយន្តហោះធុនធំដឹកអ្នកដំណើរមួយគ្រឿង…

បុស្បុករូបសំណាកព្រះគ្រូធម្មាចារ្យ គឹម ច្រែង និងសម្តេចតេជោ ហ៊ុន សែន កាលនៅពីកុមារ បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ក្រចេះ៖ បុស្បុករូបសំណាកព្រះគ្រូធម្មាចារ្យ គឹម ច្រែង និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាលនៅពីកុមារ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដើម្បីរំលឹកនឹកគុណដល់ព្រះលោកគ្រូធម្មាចារ្យ ដែលជាគ្រូបាធ្យាយ…

ក្រសួងអប់រំនឹងជ្រើសរើសសាលារៀន ៥០០ ទៅ ១ ០០០ដើម្បីវាយតម្លៃជាសាលារៀនគំរូ

ភ្នំពេញ៖ ក្នុងឆ្នាំសិក្សា ២០២៣-២០២៤ ក្រសួងអប់រំ យុវជន និងកីឡា នឹងជ្រើសរើសសាលារៀនសំណាក ដែលជាសាលារៀនមានសក្តានុពលប្រមាណ ៥០០ ទៅ ១០០០សាលាដើម្បីទទួលការជួយគាំទ្រ និងវាយតម្លៃ សម្រេចបានតាមស្តង់ដាសាលារៀនគំរូ ក្នុងរយៈពេល…

រាជរដ្ឋាភិបាលនឹងដាក់ចេញកម្មវិធីនយោបាយជំរុញការអភិវឌ្ឍ និងដោះស្រាយបញ្ហាជាប់គាំងនៅខេត្តព្រះសីហនុ

កោះកុង៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញកម្មវិធីគោលនយោបាយថ្មីមួយដែលជំរុញការអភិវឌ្ឍ និងដោះស្រាយបញ្ហាជាប់គាំងនៅខេត្តព្រះសីហនុ ដោយគ្រោងប្រកាសនៅថ្ងៃទី២៥…