អន្តរជាតិ៖ យោធាអាមេរិកបានប្រកាសនៅថ្ងៃចន្ទ ទី២៤ ខែមករាថា ខ្លួនបានត្រៀមកងទ័ពចំនួន ៨ ៥០០នាក់ ដើម្បីប្រុងជើងការដាក់ពង្រាយទៅកាន់អឺរ៉ុបខណៈភាពតានតឹងនៅតាមព្រំដែនអ៊ុយក្រែនកាន់តែកើនឡើងកម្តៅ។
ព័ត៌មានថ្មី
ភ្នំពេញ៖ ក្រសួងបរិស្ថាន រួមជាមួយក្រសួងរ៉ែនិងថាមពល កំពុងពិចារណាគម្រោងអភិវឌ្ឍថាមពលរោងចក្រអគ្គិសនីចាស់ៗដើម្បីបង្កើននូវថាមពលអគ្គិសនី ក៏ដូចជាបញ្ឈប់ការបញ្ចេញខ្យល់ពុលដោយការដុតប្រេងខ្មៅពីក្នុងរោងចក្រ។
ភ្នំពេញ៖ គណៈកម្មការជំនាញទី៥នៃរដ្ឋសភា គណៈកម្មាការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានច្រានចោលការចោទប្រកាន់របស់សមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្សលោក…
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាលោក ប្រាក់ សុខុន បានសរសេរនៅលើហ្វេសបុកផេកផ្លូវការរបស់លោកដោយភ្ជាប់ជាមួយរូបភាពជំនួបជាមួយអង្គទូតនានានៅកម្ពុជាចំនួន៤សន្លឹកនៅថ្ងៃនេះថា ជាជំនួបដើម្បីផ្ដល់ព័ត៌មានស្ដីពីដំណើរទស្សកិច្ចការងាររបស់សម្ដេចតេជោទៅកាន់ប្រទេសមីយ៉ាន់ម៉ា។
ភ្នំពេញ៖ នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Sri Ismal Sabri Yaakob បានថ្លែងថា ម៉ាឡេស៊ីឯកភាព និងស្វាគមន៍ក្នុងការតែងតាំងលោក ប្រាក់ សុខុន ជាប្រេសិតអាស៊ានក្នុងកិច្ចការដោះស្រាយបញ្ហាមីយ៉ាន់ម៉ា។
បន្ទាយមានជ័យ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យហាមការដុតផាវនិងគ្រឿងផ្ទុះគ្រប់ប្រភេទ ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំចិន-វៀតណាម ដើម្បីថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម ក៏ដូចជាបង្កាអគ្គីភ័យជាយថាហេតុ និងទប់ស្កាត់អំពើចោរកម្មផ្សេង។
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង បានស្ដីបន្ទោសដល់ការមិនសហការគ្នារវាងមន្ត្រីជំនាញគ្រឿងញៀន និងក្រសួងមួយដែលផ្ដល់អាជ្ញាប័ណ្ណធ្វើឱ្យក្រុមជួញដូរគ្រឿងញៀននាំយកសារធាតុមកផ្សំគ្រឿងញៀនបានរហូតចាប់បានជាង១០០តោនកាលពីបីថ្ងៃមុន។
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន នឹងជួបជាមួយមេដឹកនាំយោធាមីយ៉ាន់ម៉ាលោក មីន អោងលាំង តាមរយៈវីដេអូខលនៅថ្ងៃស្អែកដើម្បីតាមដានសភាពការប្រទេសនេះក្រោយមានអំពើហិង្សាបន្ថែម។
ភ្នំពេញ៖ ក្រសួងបរិស្ថានបានឲ្យដឹងដឹងថា ជាលើកទីមួយហើយដែលការបញ្ចេញសារធាតុបំពុលបរិយាកាស បង្កផលប៉ះពាល់ដល់សុខភាពត្រូវបានវាស់វែងក្នុងកម្រិតជាតិហើយវិធានការកាត់បន្ថយការបំពុលបរិយាកាសត្រូវបានដាក់អនុវត្ត ក្នុងគោលបំណងលើកកំពស់…
ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ២៨ករណីថ្មី (ឆ្លងថ្មីសហគមន៍១០នាក់ ជាប្រភេទអូមីក្រុង), ក្នុងនោះករណីនាំចូលថ្មី ១៨ករណី ខណៈអ្នកជំងឺ ១៥នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន០នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល…
ភ្នំពេញ៖ រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ជួន ណារ៉ុន បានមានប្រសាសន៍ថា ក្នុងបរិបទ កូវីដ-១៩ ការពន្លឿនកំណែទម្រង់សាលារៀន និងកសាងសមត្ថភាពស្ថាប័នជារឿងអាទិភាពដើម្បីធ្វើការផ្លាស់ប្តូរការអប់រំឱ្យទាន់សភាពការ។
បន្ទាយមានជ័យ៖ ឧទ្ធម្ភាគចក្រតម្រួតការពារព្រំដែនថៃ (ឆតដ) លេខ១២៥ ចំនួន០២គ្រឿង បានហោះឆ្លងចូលក្នុងដែនអាកាសកម្ពុជាជម្រៅប្រហែល២០០ម៉ែត្រ ត្រង់ចំណុចគោលដៅចាន់គីរី ក្នុងភូមិសាស្ត្រភូមិភ្នំរូង ឃុំបឹងបេង ស្រុកម៉ាឡៃ…
All your breaking news from Cambodia, in English, right here!
អន្តរជាតិ៖ មេទ័ពជើងទឹករបស់អាល្លឺម៉ង់លោក Kay-Achim Schoenbach បានលាលែងពីដំណែងនៅថ្ងៃសៅរ៍ ទី២២ ខែមករា បន្ទាប់ពីទទួលបានការរិះគន់លើការថ្លែងរបស់លោកដែលនិយាយថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន សមនឹងទទួលបានការគោរព…
អន្តរជាតិ៖ ប៉ូលិសបែលហ្ស៊ិកបានបាញ់ទឹក និងឧស្ម័នបង្ហូរទឹកភ្នែក កាលពីថ្ងៃអាទិត្យ ទៅលើក្រុមបាតុករគប់ដុំថ្ម បន្ទាប់ពីបាតុកររាប់ម៉ឺននាក់បានដើរដង្ហែរឆ្លងកាត់ទីក្រុងព្រុចសែលប្រឆាំងនឹងច្បាប់កូវីដ-១៩។
អន្តរជាតិ៖ ប៉ូលិសថៃបានរាយការណ៍កាលពីថ្ងៃអាទិត្យថា បុរសជនជាតិអង់គ្លេសអាយុ ៤៩ឆ្នាំម្នាក់បានស្លាប់នៅក្នុងផ្ទះរបស់គាត់ជាមួយនឹងរបួសដោយស្នាមកាំបិត ដោយបានដាក់ការសង្ស័យលើជនជាតិថៃម្នាក់។
អន្តរជាតិ៖ ការដឹកជញ្ជូនលើកដំបូងនៃកញ្ចប់ជំនួយផ្នែកសន្តិសុខដែលមានតម្លៃស្មើរ ២០០លានដុល្លាររបស់សហរដ្ឋអាមេរិកសម្រាប់អ៊ុយក្រែនបានមកដល់ទីក្រុងគៀវហើយ នេះបើតាមស្ថានទូតអាមេរិកបានប្រកាសនៅថ្ងៃសៅរ៍ទី ២២ ខែមករា។
ភ្នំពេញ៖ រថយន្តពន្លត់អគ្គិភ័យចំនួន ៤គ្រឿង ត្រូវបានរាជរដ្ឋាភិបាលជប៉ុនតាមរយៈឯកអគ្គរាជទូតខ្លួនប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ក្រោមហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន (គម្រោងគូសាណូណិ) ក្នុងគម្រោងធ្វើឱ្យប្រសើរឡើង…
បន្ទាយមានជ័យ៖ រដ្ឋបាលក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ ព្រមានចាត់វិធានការលើរថយន្តដឹកដីណាដែលបើកបរលឿន មិនគ្របឱ្យបានត្រឹមត្រូវ ប្រើប្រាស់ស៊ីផ្លេរលឺខ្លាំង បង្កការរំខានដល់ពលរដ្ឋអាជ្ញាធរ។
ច្បាប់ស្ដីពីការរៀបចំនិងប្រព្រឹត្តិទៅនៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាត្រូវបានយកទៅពិភាក្សាជាមួយOHCHR
ភ្នំពេញ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២នេះ បានសហការជាមួយការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា (OHCHR) រៀបចំសិក្ខាសាលាពិគ្រោះយោបល់ជាមួយសហជីពស្តីពី…
កំពង់ឆ្នាំង៖ រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា លើកទឹកចិត្តឲ្យមានកម្មវិធីផ្តល់អាហារតាមសាលារៀន ដើម្បីជួយលើកកម្ពស់ការសិក្សារបស់សិស្សប្រកបដោយសមធម៌និងគាំទ្រដល់ការរកប្រាក់ចំណូលរបស់សហគមន៍។
ភ្នំពេញ៖ សាកលវិទ្យាល័យបច្ចេកវិទ្យានិងវិទ្យាសាស្ត្រកម្ពុជា (ខេមតិច) ប្រកាសផ្តល់អាហារូបករណ៍លើការសិក្សាទាក់ទងនឹងបច្ចេកវិទ្យា ដោយឥតបង់ថ្លៃសិក្សា ១០០% ចំនួន ១៥០កន្លែង (ស្ត្រី៥០) ដល់សិស្សដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម្រាប់ការសិក្សាថ្នាក់…
ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានរៀបចំបង្កើតប្រព័ន្ធ «សហគមន៍ឌីជីថលកម្ពុជា» ដើម្បីប្រមូលផ្ដុំអ្នកមានទេពកោសល្យឌីជីថលដើម្បីពង្រឹងការរីកចំរើនផ្នែកបច្ចេកវិទ្យាឌីជីថលរបស់កម្ពុជា។
ភ្នំពេញ៖ ប្រទេសលុចសំបួរផ្ដល់ជំនួយថវិកាចំនួន១លានអឺរ៉ូ ឬប្រហែល ១,១៣លានដុល្លារអាមេរិក ដល់គណៈកម្មការទន្លេមេគង្គ(MRC) ដើម្បីជួយដល់ប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាម ក្នុងការអនុវត្តន៍មុខងារថែរក្សាអេកូឡូស៊ីនៃទន្លេមេគង្គ…
វ៉ាស៊ីនតោន៖ ក្រសួងការបរទេសអាមេរិកកាលពីថ្ងៃអាទិត្យបានបញ្ជាឱ្យ សមាជិកគ្រួសារ ព្រមទាំងបុគ្គលិកស្ថានទូតអាមេរិកនៅទីក្រុងគៀវ ចាកចេញបីប្រទេសអ៊ុយក្រែន ដោយបារម្ភពីការគំរាមកំហែងសកម្មភាពយោធារបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែននៅតាមព្រំដែន។
តៃប៉ិ៖ កាលពីថ្ងៃអាទិត្យទី២៣ ខែមករាម្សិលមិញ កោះតៃវ៉ាន់បានរាយការណ៍ពីការលុកលុយដ៏ធំបំផុតដោយកម្លាំងទ័ពអាកាសរបស់ចិននៅក្នុងតំបន់ការពារដែនអាកាសរបស់ខ្លួន។
ភ្នំពេញ៖ មនុស្សចំនួន១១នាក់ ក្នុងនោះស្រីចំនួន៦នាក់ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយកោះហៅឱ្យចូលមកឆ្លើយបំភ្លឺពីដំណើររឿងកន្លែងបន្លំឯកសារសាធារណៈ ប្រើប្រាស់ឯកសារសាធារណៈក្លែងក្លាយ សមគំនិតក្នុងការក្លែងបន្លំឯកសារសាធារណៈ…
អន្តរជាតិ៖ ក្រុមការងាររៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉េកាំងបានបញ្ជាក់នៅថ្ងៃអាទិត្យ ទី២៣ ខែមករា ថាក្រុមការងារបបានរកឃើញករណីផ្ទុកជំងឺកូវីដ-១៩ ចំនួន ៧២ករណីលើក្រុមការងាររៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉េកាំង…
ភ្នំុពេញ៖ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយកម្ពុជាហៅកាត់ថា (CCCC) បានបង្ក្រាបនិងប្រមូលផលិតផលក្លែងក្លាយក្នុងឆ្នាំ២០២១ សរុបបានចំនួន១៤០ករណី រួមមានថ្នាំខុសច្បាប់ ផលិតផលពេទ្យ គ្រឿងសំអាង និងផលិតផលក្លែងក្លាយទូទៅផ្សេងទៀតដែលស្មើនឹងជាង…
ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៤០ករណីថ្មី (ឆ្លងថ្មីសហគមន៍២៥នាក់ ជាប្រភេទអូមីក្រុង), ក្នុងនោះករណីនាំចូលថ្មី ១៥ករណី ខណៈអ្នកជំងឺ ១៩នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន០នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល…
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក ថោង ខុន បានបញ្ជាក់ថាការរៀបចំព្រឹត្តិការណ៍វេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះបានបញ្ចប់ទៅដោយភាពជោគជ័យ ខណៈអ្នកចូលរួមទាំងអស់សុទ្ធតែធ្វើតេស្តអវិជ្ជមានកូវីដ-១៩ទាំងអស់គ្នា។
ភ្នំពេញ៖ ក្រសួងសុខាភិបាលបានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ដែលនឹងត្រូវរៀបចំពិធីសែនដូនតាឱ្យមានការប្រុងប្រយ័ត្នចំពោះលទ្ធភាពនៃការចម្លងជំងឺផ្តាសាយបក្សីដែលមាននៅលើសត្វនិងនៅក្នុងបរិស្ថាន មកមនុស្សចូលក្នុងសហគមន៍។
បាត់ដំបង៖ ពលករខ្មែរជាង២០០នាក់បន្ថែមទៀត ត្រូវបានទាហានថៃចាប់បញ្ជូនប្រគល់មកអោយអាជ្ញាធរកម្ពុជាវិញតាមច្រកអូរអន្លក់ ស្ថិតក្នុងស្រុកកំរៀង នៃខេត្តបាត់ដំបង។ ស្របពេលដែលកម្លាំងអនុវត្តតាមគោលការណ៍ស្ដីពីការការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ…
ពិភពលោក: គិតត្រឹមម៉ោង១០:០០ព្រឹកចំនួនអ្នកឆ្លងវីរុសកូវីដ-១៩ នៅលើពិភពលោកបានកើនឡើងរហូតដល់ចំនួន ៣៥២,០៤៤,០៥៤នាក់ អ្នកស្លាប់កើនឡើងចំនួន ៥,៦១៤,៥២៨នាក់ ប៉ុន្តែអ្នកបានទទួលការព្យាបាលជាសះស្បើយមានចំនួន…
ភ្នំពេញ៖ មនុស្សសរុបចំនួន ១៤,៣៣៤,១៦៥នាក់ ដែលកំពុងស្នាក់នៅ ក្នុងប្រទេសកម្ពុជាបានទទួលការចាក់វ៉ាក់សាំងការពារវីរុសកូវីដ-១៩ ក្នុងនោះអ្នកបានចាក់វ៉ាក់សាំងលើកទី២ បានសរុបចំនួន ១៣,៧៣៥,៣៨១នាក់ អ្នកទទួលបានវ៉ាក់សាំងលើកទីបីចំនួន…
ភ្នំពេញ៖ ក្រុមហ៊ុនណាហ្គាវើល បញ្ជាក់ថាក្រុមហ៊ុនមិនដែលយកហេតុផលសមាជិកភាពសហជីពជាលក្ខខណ្ឌក្នុងការបញ្ឈប់នោះទេ ខណៈថាការកាត់បន្ថយបុគ្គលិកកន្លងមកព្រោះក្រុមហ៊ុនខាតបង់ច្រើនពេកដោយសារជំងឺកូវឺដ-១៩។
បន្ទាយមានជ័យ៖ អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី បានថ្លែងថាពុទ្ធសាសនា មិនត្រឹមតែអប់រំមនុស្ស ឱ្យសាងតែអំពេីល្អតែមួយមុខនោះទេ តែបានចូលរួមចំណែកយ៉ាងសកម្មក្នុងកិច្ចការងារសង្គម ការងារមនុស្សធម៌ ជាច្រេីនជាមួយរាជរដ្ឋាភិបាល។
បាត់ដំបង៖ រដ្ឋបាលខេត្តបាត់ដំបងនាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២នេះបានរៀបចំពិធីអបអរសាទរក្នុងឱកាសដែលក្រុងបាត់ដំបងទទួលបាននូវពានរង្វាន់ “ជ័យលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ានឆ្នាំ២០២២-២០២៤” ។
ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ២៦ករណីថ្មី (ឆ្លងថ្មីសហគមន៍២១នាក់ ជាប្រភេទអូមីក្រុង), ក្នុងនោះករណីនាំចូលថ្មី ៥ករណី ខណៈអ្នកជំងឺ ១៨នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន០នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល…
ព្រះសីហនុ៖ សាកសពស្រីម្នាក់ត្រូវបានគេប្រទះឃើញ កប់ក្នុងដី លៀនចេញជង្គង់ជើងម្ខាង កាលពីថ្ងៃទី ២២ ខែមករា ម្សិលមិញ នៅចន្លោះគីឡូម៉ែត្រលេខ១៩៩-២០០ ខាងជើងផ្លូវជាតិលេខ៤ ចំងាយ៥០០ម៉ែត្រ ស្ថិតក្នុងភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង…
All your breaking news from Cambodia, in English, right here!
ភ្នំពេញ៖ ព្រះមហាក្សត្រសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី និងព្រះវររាជមាតា នរោត្តមមុនិនាថសីហនុ បានសព្វព្រះរាជហឬទ័យរាជានុញ្ញាតជូននាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន និងមេបញ្ជាការកងទ័ពជើងគោក លោក ហ៊ុន…
អន្តរជាតិ៖ ប្រធានាធិបតីប្រទេសឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ បានគូសបញ្ជាក់ប្រាប់ប្រធានអាស៊ាន នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ថាប្រសិនបើគ្មានវឌ្ឍនភាពដុំកំភួនពីការអនុវត្តការសម្រេចជាឯកច្ឆ័ន្ទទាំង៥ចំណុចនោះទេ…
ភ្នំពេញ៖ សមាជិកសភាវ័យក្មេង និងជាអគ្គលេខាធិការចលនាមហាជនគណបក្សប្រជាជនកម្ពុជាលោក ហ៊ុន ម៉ានី បានលើកឡើងពីការគាំទ្ររបស់លោកចំពោះស្មារតីសន្និបាតគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជាលើកទី៤៣ ដោយថាភាពជោគជ័យនៃសន្និបាតនេះមិនត្រឹមតែបង្ហាញនូវប្រជាធិបតេយ្យផ្ទៃក្នុងរបស់បក្សប៉ុណ្ណោះទេ
ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៤៤ករណីថ្មី (ឆ្លងថ្មីសហគមន៍១៦នាក់ ជាប្រភេទអូមីក្រុង), ក្នុងនោះករណីនាំចូលថ្មី ២៨ករណី ខណៈអ្នកជំងឺ ១៥នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន០នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល…
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជាបានសម្រេចបញ្ឈប់ការយកអ្នកជំងឹកូវីដ-១៩ បំប្លែងថ្មីអូមីក្រុង ទៅព្យាបាលនៅមន្ទីរពេទ្យ ដោយសម្រេចឱ្យអ្នកជំងឹអាចសម្រាកព្យាបាលនៅតាមផ្ទះ ឬទីតាំងណាដែលពួកគាត់ជ្រើសរើសបាន។
ភ្នំពេញ៖ ជំនួបលើកដំបូងរវាងប្រធានគណកម្មាធិការសិទ្ធិមនុស្សកម្ពុជាលោក កែវ រ៉េមី និងឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជាលោក ហ្សាក់ ប៉ឺឡេ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ បានជជែកគ្នាលើបញ្ហាសិទ្ធិមនុស្ស បេសកម្មការងាររបស់គណៈកម្មាធិការសិទ្ធិមនុស្ស…
All your breaking news from Cambodia, in English, right here!
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នៅយប់ថ្ងៃសុក្រទី២១ ខែមករា បានសម្រេចអនុញ្ញាតឱ្យអ្នកដំណើរមកពីក្រៅប្រទេសដែលរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង អាចសម្រាកព្យាបាលនៅតាមផ្ទះ សណ្ឋាគារ…
ភ្នំពេញ៖ សមាជិកសភាវ័យក្មេង និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាលោក ហ៊ុន ម៉ានី បានលើកឡើងពីសារៈសំខាន់នៃការឯកភាពរួមក្នុងទស្សនវិស័យជាខ្មែរដើម្បីជំរុញការដឹកនាំកសាងជាតិកាន់តែរីកចរើនឆ្ពោះទៅអនាគត។
ភ្នំពេញ៖ កាលពីពេលថ្មីៗកន្លងមកនេះ មន្ត្រីរបស់ប្រទេសចិននិងកម្ពុជាបានរួមគ្នារៀបចំកិច្ចប្រជុំវាយតម្លៃលើកដំបូងតាមរយៈវីដេអូ ផ្តោតលើបញ្ហាភូតគាមអនាម័យត្រីប្រាកម្ពុជា ដើម្បីពិនិត្យពីសុវត្ថិភាពដែលអាចនឹងត្រូវនាំចេញទៅកាន់ប្រទេសចិន។
ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសកម្ពុជាលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងរដ្ឋមន្ត្រីការបរទេសវៀតណាមលោក ប៊ូយ ថាញ់សឺន បានកត់សម្គាល់ដោយវាយតម្លៃខ្ពស់ចំពោះលទ្ធផល ជាវិជ្ជមានដែលសម្រេចបានដោយគណៈកម្មការព្រំដែនចម្រុះ…
Watch Video: អ្នកនយោបាយតុកាហ្វេ៖ មនុស្សជំនិតរបស់ កឹម សុខា ប្រកាសប្រាប់មហាជនថា សម រង្ស៊ី កំពុងចងអាឃាត!
ភ្នំពេញ៖ បន្ថែមលើពានរង្វាន់មួយចំនួនដែលកម្ពុជាទទួលបានទាក់ទងនឹងទីក្រុងទេសចរណ៍ស្អាត នៅសារមន្ទីរទួលស្លែងនៅរាជធានីភ្នំពេញក៏ទទួលបានពានរង្វាន់មួយដែរនោះគឺរង្វាន់ទីតាំងទេសចរណ៍ប្រកបដោយនិរន្តរភាព។
ក្រុងប្រ៊ុចសែល៖ ទីភ្នាក់ងារគាំទ្រដោយអង្គការសហប្រជាជាតិ បានធ្វើកិច្ចព្រមព្រៀងមួយសម្រាប់ក្រុមហ៊ុនផលិតថ្នាំថ្នាំគ្រាប់molnupiravirរបស់Merck&Co ប្រមាណ៣០ក្រុមហ៊ុនឱ្យលក់ក្នុងតម្លៃទាបសម្រាប់ប្រទេសក្រីក្រ ដោយពង្រីកលទ្ធភាពប្រើប្រាស់ថ្នាំក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។
តាកែវ៖ នៅក្នុងឆ្នាំ២០២១ ខេត្តតាកែវបាននាំចេញស្រូវទៅកាន់ប្រទេសវៀតណាមបានជាង ១លានតោន ដែលមានការកើនឡើងជាង ៨០០ភាគរយបើធៀបនឹងឆ្នាំ២០២០។
អ៊ុយក្រែន៖ ជំនួយយោធារបស់អង់គ្លេសបានមកដល់អ៊ុយក្រែនហើយនៅថ្ងៃអង្គារ ទី១៨ ខែមករា រួមទាំងអាវុធប្រឆាំងរថក្រោះ ដើម្បីជួយក្រុងគៀវ ការពារខ្លួនពីការឈ្លានពានណាមួយ ស្របពេលដែលមានការប្រឈមមុខដាក់គ្នាជាមួយរុស្ស៊ី ដែលបានប្រមូលផ្តុំកងទ័ពយ៉ាងច្រើននៅជិតព្រំដែនអ៊ុយក្រែននោះ។
សេអ៊ូល៖ យោធាកូរ៉េខាងត្បូងបានឲ្យដឹងថា កូរ៉េខាងជើងទំនងជាកំពុងរៀបចំព្យុហយាត្រាយោធា នៅមុនព្រឹត្តិការណ៍នយោបាយសំខាន់ៗ របស់របបទីក្រុងព្យុងយ៉ាងចូលមកដល់។ បើតាមប្រភពសារព័ត៌មានកូរ៉េខាងត្បូងបានឲ្យដឹងថា កូរ៉េខាងជើង…
ភ្នំពេញ៖ ទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជានៅឆ្នាំ២០២១ សម្រចបានប្រមាណ ៤៦,២៧ ប៊ីលានដុល្លារអាមេរិក មានកំណើនប្រមាណ២៩ភាគរយបើធៀបនឹងឆ្នាំ២០២០។ នេះបើតាមការលើកឡើងរបស់រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មលោកស្រី តឹករ៉េត…
ភ្នំពេញ៖ រដ្ឋាភិបាលសម្រេចបន្តឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ សម្រាប់ជុំទី៨ ដែលមានរយៈពេល៣ខែបន្តទៀតនៅក្នុងឆ្នាំ២០២២នេះ។
UN៖ ប្រទេសចិន និងរុស្ស៊ីនៅថ្ងៃព្រហស្បតិ៍នេះបានជំទាស់សហរដ្ឋអាមេរិក ដែលស្នើឲ្យអង្គការសហប្រជាជាតិដាក់ទណ្ឌកម្មលើជនជាតិកូរ៉េខាងជើងចំនួនប្រាំនាក់ ដើម្បីឆ្លើយតបទៅនឹងការបាញ់មីស៊ីលនាពេលថ្មីៗនេះ ដោយទីក្រុងព្យុងយ៉ាង។
រុស្ស៊ី៖ ឧទ្ធម្ភាគចក្រប្រយុទ្ធ និងឈ្លបយកការណ៍ប្រភេទ Ka-52 "Alligator" ត្រូវបានគេមើលឃើញជាលើកដំបូង ក្នុងអំឡុងពេលធ្វើតេស្តហោះហើរ ដែលធ្វើឡើងដោយកងទ័ពអាកាសរុស្ស៊ី នៃតំបន់យោធាភាគខាងត្បូង នៅឯអាកាសយានដ្ឋានយោធា…
ត្បូងឃ្មុំ៖ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក វង សូត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកនាយក នាយិកា លោកគ្រូ អ្នកគ្រូ គ្រប់កម្រិតទាំងអស់ដែលបានខិតខំជួយបណ្ដុះបណ្ដាលសិស្សឱ្យរៀនសូត្របានយ៉ាងល្អ។
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានផ្ដាំទៅរដ្ឋមន្ត្រីការបរទេសប្រទេសម៉ាឡេស៊ីថា «កុំព្រហើនពេក» បន្ទាប់ពីបានថ្លែងថាសម្តេចតេជោធ្វើដំណើរទៅទស្សនកិច្ចនិងមីយ៉ាន់ម៉ាតាមតែចិត្តខ្លួន និងជាដំណើរទស្សនកិច្ចដែលមិនជោគជ័យ។
ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសកម្ពុជាលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជម្រាបដល់តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងសន្តិសុខគោលនយោបាយ និងជាអនុប្រធានគណៈកម្មការអឺរ៉ុបលោក ចូសេព បូរ៉េល…
ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៤២ករណីថ្មី (ឆ្លងថ្មីសហគមន៍៣០នាក់ ជាប្រភេទអូមីក្រុង), ក្នុងនោះករណីនាំចូលថ្មី ១២ករណី ខណៈអ្នកជំងឺ ១៨នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន០នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល…
ភ្នំពេញ៖ មូលនិធិគន្ធបុប្ផាកម្ពុជាប្រកាសថា ក្នុងឆ្នាំ២០២១មូលនិធិទទួលបានថវិកាបរិច្ចាគសរុបជាង១៩លានដុលានដុល្លារអាមេរិកក្នុងនោះ ៦ ៣១៨ ៤៦៥ជាប្រាក់ដុល្លារអាមេរិក និង ៥៦ ៣៥១ ៥៨៧ ៥០០ជាប្រាក់រៀល ដែលស្មើនឹងជាង១៣លានដុល្លារ។…
ភ្នំពេញ៖ យុវជនមួយក្រុមបានបង្កើតកម្មវិធីទូរស័ព្ទមួយដែលមានឈ្មោះថា អួតអេប «Uot app» ដែលជាបណ្ដុំនៃព័ត៌មាននិងសមាជិកនៃអ្នកចូលចិត្តធ្វើដំណើរកម្សាន្តនៅកម្ពុជា។ គំនិតនៃការបង្កើតបណ្ដាញទំនាក់ទំនងនេះបានបង្កើតឡើងក្នុងឆ្នាំ២០២០…
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបាន ថ្កោលទោសចំពោះការវាយប្រហារទីតាំងស្ដុកប្រេងមួយកន្លែងក្នុងទីក្រុងអាប៊ូដាប៊ី ចក្រភពអារ៉ាប់រួម ដែលធ្វើបាត់បង់ជីវិតជនស៉ីវិលនិងរងការខូចខាតទ្រព្យសម្បត្តិ៊។
ភ្នំពេញ៖ ក្រសួងការបរទេសកម្ពុជាបានសម្ដែងនូវការព្រួយបារម្ភចំពោះការប៉ះទង្គិចប្រដាប់អាវុធនៅក្នុងរដ្ឋធានីនៃរដ្ឋកាយ៉ាហ៍ រវាងយោធាមីយ៉ាន់ម៉ា និងកងកម្លាំងឧទ្ទាមប្រដាប់អាវុធ ដោយអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធត្រូវតែទទួលយកបទឈប់បាញ់បញ្ចប់នូវរាល់អំពើហិង្សារក្សានូវការអត់ធ្មត់ឱ្យបានខ្ពស់បំផុត។
All your breaking news from Cambodia, in English, right here!
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ បានឱ្យEAC News ដឹងថាក្រសួងបានសម្រេចហាមជនជាតិអាមេរិកាំងម្នាក់ឈ្មោះ ចារេដ ជេនសឺ មិនឱ្យចូលកម្ពុជាជារៀងរហូត បន្ទាប់ពីធ្វើការកុហកអាជ្ញាធរដោយថាមកធ្វើទេសចរណ៍តែចូលមកក្នុងន័យផ្សេង…
ប៉េកាំង៖ យោធារបស់ចិនបានព្រមានពីនាវាចម្បាំងអាមេរិកមួយគ្រឿងដែលបានចូលដែនទឹកក្បែរកោះប៉ារ៉ាសែល ក្នុងសមុទ្រចិនខាងត្បូង ស្របពេលដែលមានភាពតានតឹងក្នុងតំបន់ដែលមានជម្លោះ។
បាងកក៖ ក្រសួងសុខាភិបាលថៃបានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសថៃនឹងបន្តកម្មវិធី "Test & Go" ចូលថៃដោយមិនធ្វើចត្តាឡីស័កសម្រាប់អ្នកដែលបានវ៉ាក់សាំងរួចចាប់ពីថ្ងៃទី១ ខែកុម្ភៈតទៅ។
ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសវៀតណាមលោក ប៊ួយ ថាញ់ ស៊ឺន បានស្នើសុំប្រធានរដ្ឋសភាកម្ពុជា សម្ដេចពញាចក្រី ហេង សំរិន ជួយជំរុញដល់ការពង្រឹងកិច្ចសហប្រតិបត្តិរវាងស្ថាប័នរដ្ឋសភាកម្ពុជា-វៀតណាម តាមការបង្កើនឱ្យមានដំណើរទស្សនកិច្ច…
សេអ៊ូល៖ កូរ៉េខាងជើងបង្ហើបថាខ្លួននឹងបន្តការសាកល្បងកាំជ្រួចរយៈចម្ងាយឆ្ងាយ និងអាវុធនុយក្លេអ៊ែរជាថ្មីដើម្បីឆ្លើយតបទៅនឹងទណ្ឌកម្មដែលសហរដ្ឋអាមេរិកបានធ្វើដាក់ខ្លួននោះ។
អន្តរជាតិ៖ សត្វគោមួយមានក្បាលពីរ ដែលជារឿងដ៏កម្រមួយកើតនៅក្នុងស្រុក Gomati ភាគឦសានប្រទេសឥណ្ឌា។ កូនគោនេះកើតនៅថ្ងៃសៅរ៍ ១៥ មករា នៅផ្ទះកសិករមួយ។ បើតាមវិទ្យាសាស្រ្តគោនេះមានជម្ងឺម្យ៉ាងហៅថា 'ប៉ូលីសេហ្វាលី'។
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន និងឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជាលោក ហ្សាក់ ប៉ឺឡេបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពី «កិច្ចសហប្រតិបត្តិការក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងក្របខណ្ឌនៃភាពជាដៃគូ…
ហុងកុង៖ អាជ្ញាធរក្រុងហុងកុងនឹងផ្អាកការបង្រៀននៅសាលាផ្ទាល់សម្រាប់ថ្នាក់អនុវិទ្យាល័យចាប់ពីថ្ងៃច័ន្ទ ទី២៤ ខែមករាសប្ដាហ៍ក្រោយ រហូតដល់ក្រោយចូលឆ្នាំចិន ដោយសារតែការកើនឡើងនៃចំនួនអ្នកឆ្លងមេរោគកូវីដ១៩ នៅក្នុងសាលារៀនជាច្រើន។
អន្តរជាតិ៖ គិតមកត្រឹមពេលនេះមានតែ៧%ប៉ុណ្ណោះនៃចំនួនប្រជាជនក្នុងតំបន់អាហ្រ្វិក បានទទួលវ៉ាក់សាំង COVID-19 ដូសមូលដ្នានចំនួនពីរដូស ដែលនេះជាចំនួនទាបមួយបើតាមនាយកផ្នែកសង្គ្រោះបន្ទាន់របស់អង្គការសុខភាពពិភពលោកលោក…
ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសវៀតណាមលោក ប៊ូយ ថាញ់សឺន បានលើកពីចំណុចសំខាន់ៗមួយចំនួនក្នុងទំនាក់ទំនាក់រវាងកម្ពុជា-វៀតណាម ជាពិសេសការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម ការងារការទូត និងបញ្ហាសមុទ្រចិនខាងត្បូង ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីកម្ពុជា…
ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៣៧ករណីថ្មី (ឆ្លងថ្មីសហគមន៍១៩នាក់ ជាប្រភេទអូមីក្រុង), ក្នុងនោះករណីនាំចូលថ្មី ១៨ករណី ខណៈអ្នកជំងឺ ១៦នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន០នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល…
ភ្នំពេញ៖ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានថ្លែងថាបរិមាណអន្ទាក់ដែលបានដោះនៅឆ្នាំ ២០២១កន្លងទៅនេះមានចំនួនកើនឡើងប្រមាណជាង២០%បើប្រៀបធៀបនឹងបរិមាណអន្ទាក់ដោះបាននៅឆ្នាំ២០២០។
ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសបង់ក្លាដេសលោក អេ ខេ អាប់ឌុល ម៉ូមិន បានអំពាវនាវដល់កម្ពុជាប្រើប្រាស់ឋានៈជាប្រធានអាស៊ាន បង្កើនតួនាទីជួយរកដំណោះស្រាយប្រកបដោយនិរន្តភាពដល់ការធ្វើមាតុភូមិនិវត្តន៍របស់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាដែលកំពុងរស់នៅប្រទេសបង់ក្លាដេសបានត្រលប់ទៅប្រទេសមីយ៉ាន់ម៉ាវិញ។
ភ្នំពេញ៖ មនុស្សសរុបចំនួន ១៤,៣២២,៦៣១នាក់ ដែលកំពុងស្នាក់នៅ ក្នុងប្រទេសកម្ពុជាបានទទួលការចាក់វ៉ាក់សាំងការពារវីរុសកូវីដ-១៩ ក្នុងនោះអ្នកបានចាក់វ៉ាក់សាំងលើកទី២ បានសរុបចំនួន ១៣,៧២៤,០២៩នាក់ និងអ្នកទទួលបានវ៉ាក់សាំងលើទីបីចំនួន…
ព្រះសីហនុ៖ រដ្ឋមន្ត្រី និងថ្នាក់ដឹកនាំទេសចរណ៍អាស៊ាន រួមនឹងអគ្គលេខាធិការអាស៊ាន នាល្ងាចថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ បានរួមគ្នាប្រកាសបើកទេសចរណ៍អាស៊ានឡើងវិញចេញពីខេត្តព្រះសីហនុ។
បាត់ដំបង៖ រដ្ឋបាលសាលាខេត្តបាត់ដំបងបានច្រានចោលនូវការចោទប្រកាន់របស់លោក លី ឌីនូរី ដែលថារដ្ឋបាលខេត្តធ្វើការដោយនិយមបក្ខពួក ទើបធ្វើឱ្យគាត់សម្រេចលាឈប់ពីការងារ។ រដ្ឋបាលខេត្តបានបញ្ជាក់ថា ការលាឈប់របស់លោក លី ឌីនូ…
All your breaking news from Cambodia, in English, right here!
ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយឥតសំណងជាថវិកាសរុប ៧២៨ ៥០១ដុល្លារអាមេរិក សម្រាប់គម្រោងការពង្រឹងការថែទាំសុខភាពសហគមន៍ និងបណ្តាញគាំទ្រសម្រាប់កុមារ ការពង្រឹងប្រព័ន្ធវេជ្ជសាស្ត្រ ដើម្បីអនុវត្តការវះកាត់កុមារ…
បន្ទាយមានជ័យ៖ សមត្ថកិច្ចឃាត់ជនសង្ស័យចំនួន០៥នាក់ ក្នុងចំណោមបក្សពួកប្រមាណ១០នាក់ បញ្ជូនទៅស្នងការនគរបាល ខេត្តបន្ទាយមានជ័យ អនុវត្តតាមនីតិវិធី នៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ ក្រោយធ្វើសកម្មភាពយកដុំថ្ម និងកាំបិតគប់ទៅលើជនរងគ្រោះចំនួន០៤នាក់…
កែប៖ រដ្ឋមន្ត្រីក្រសួងសារធារណការនិងដឹកជញ្ជូនលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល លើកឡើងថាក្រសួងសាធារណការ និងដឹកជញ្ជូន គ្រោងនឹងសាងសង់កែលម្អផ្លូវជាតិលេខ៣១ ផ្លូវជាតិលេខ ៣៣ ផ្លូវជាតិលេខ៤១ ដើម្បីតភ្ជាប់ខេត្តកែបជាមួយផ្លូវជាតិលេខ៣…
អន្តរជាតិ៖ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken នឹងធ្វើដំណើរទៅជួបរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov នៅទីក្រុងហ្សឺណែវនៅថ្ងៃសុក្រ ចុងសប្ដាហ៍នេះ បន្ទាប់ពីដំណើរទស្សនកិច្ចជាមួយមេដឹកនាំអ៊ុយក្រែននៅទីក្រុងគៀវនិងមន្ត្រីអឺរ៉ុបនៅទីក្រុងប៊ែរឡាំង។
ភ្នំពេញ៖ ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អឺរ៉ុប គាំទ្រនិងជ្រោមជ្រែងដល់ការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា តាមរយៈការចូលរួមកិច្ចពិភាក្សាក្នុងអំឡុងពេលកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្ដាលអាស៊ាន…
ហូជីមិញ៖ នៅថ្ងៃអង្គារម្សិលមិញវៀតណាមបានរាយការណ៍ពីករណីដំបូងនៃមេរោគបំលែងខ្លួនថ្មីក្នុងសហគមន៍ Omicron ចំនួន ៣ករណី ដែលបានរកឃើញនៅទីក្រុងហូជីមិញ។
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ បានបង្ហាញពីទស្សនៈផ្ទាល់ខ្លួនពីការសោកស្ដាយដែលឃើញយុវជនម្នាក់ដើរចោលការងាររដ្ឋព្រោះយល់ថាមានរឿងបក្ខពួក។
ភ្នំពេញ៖ រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាមលោក ប៊ូយ ថាញ់សឺន នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណា ចក្រកម្ពុជា ពីថ្ងៃទី ១៩-២០ ខែមករា ឆ្នាំ២០២២។
កែប៖ កំពង់ផែទេសចរណ៍ កែប-កោះទន្សាយ ក្រុងកែប ខេត្តកែប ត្រូវបានបើកសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ សម្រាប់បម្រើដល់វិស័យទេសចរណ៍ និងដឹកជញ្ជូននៅក្នុងខេត្តមួយនេះ។
ភ្នំពេញ៖ អគ្គលេខាធិការអាស៊ានលោក លឹម ចុក ហ៊ុយ បានលើកឡើងថាការបើកវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះបន្ទាប់ពីបានផ្អាកអស់រយៈពេល២ឆ្នាំកន្លងមកនេះដោយសារវិបត្តិកូវីដ១៩ គឺជាការបញ្ជូនសារទៅកាន់ពិភពលោកពីការបើកទេសចរណ៍នៅអាស៊ានឡើងវិញ។
ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៣០ករណីថ្មី (ឆ្លងថ្មីសហគមន៍២៣នាក់ ជាប្រភេទអូមីក្រុង), ក្នុងនោះករណីនាំចូលថ្មី ៧ករណី ខណៈអ្នកជំងឺ ១៧នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន០នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល…
វ៉ាស៊ីនតោន៖ អ្នកនាំពាក្យសេតវិមានអាមេរិក លោកស្រី Jen Psaki បាននិយាយកាលពីថ្ងៃអង្គារដោយព្រមានថា "ស្ថានការណ៍ដ៏គ្រោះថ្នាក់បំផុត" កំពុងកើតមានឡើងនៅតាមព្រំដែនអ៊ុយក្រែន ដោយអាមេរិកជឿជាក់ថា រុស្ស៊ីអាចចាប់ផ្តើមការឈ្លានពានអ៊ុយក្រែននៅពេលណាមួយ។