ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

ព័ត៌មានថ្មី

បាតុករទុយនេស៊ីចោទប្រធានាធិបតីខ្លួនថាជា «ជនផ្តាច់ការ» ក្រោយមានការរំលាយសភា

អន្តរជាតិ៖ ប្រជាជនទុយនីស៊ីកាលពីថ្ងៃអាទិត្យ ទី១០ ខែមេសា បានតវ៉ាប្រឆាំងនឹងប្រធានាធិបតី Kais Saied ដោយចោទប្រកាន់គាត់ថា «ជនផ្តាច់ការ» បន្ទាប់ពីគាត់បានរំលាយសភាកាលពីខែមុន។

រុស្ស៊ីព្រមានអាមេរិកនិងសម្ព័ន្ធមិត្តកុំផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន

អន្តរជាតិ៖ កាលពីថ្ងៃសៅរ៍រដ្ឋសហព័ន្ធរុស្ស៊ីបានព្រមានដល់សហរដ្ឋអាមេរិក និងលោកខាងលិចឱ្យឈប់បន្តផ្ដល់អាវុធ និងគ្រាប់រំសេវទៅអ៊ុយក្រែនបន្តទៀតបើមិនចង់ «ប្រឈមមុខ» ដាក់គ្នាដោយយោធាដោយផ្ទាល់។

វត្តអារាមទូទាំងខេត្តបន្ទាយមានជ័យ កំពុងរៀបចំតុបតែងទទួលទេវតាឆ្នាំថ្មី

បន្ទាយមានជ័យ៖ នៅសល់តែប៉ុន្មានថ្ងៃទៀតតែប៉ុណ្ណោះពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ គ.ស២០២២ ត្រូវនឹងថ្ងៃទី១៤-១៦ ខែមេសា ស្របគ្នានេះគេសង្កេតឃើញនៅតាមទីតាំងវត្តអារាមមួយចំនួននៅខេត្តបន្ទាយមានជ័យ…

បទយកការណ៍៖ អាជីវករនិងប្រជាពលរដ្ឋមមាញឹកទិញដូរទំនិញផ្សេងៗសម្រាប់ត្រៀមក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ភ្នំពេញ៖ អាជីវករនិងប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ កំពុងមមាញឹកលក់ដូរនិងទិញឥវ៉ាន់ ដែលភាគច្រើនជាគ្រឿងតង្វាយនិងតុបតែងគេហដ្ឋានដើម្បីត្រៀមទទួលទេវតាក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។…

ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន អំពាវនាវដល់ប្រជាពលរដ្ឋបន្តចូលរួមកសាងខឿនការពារជាតិ និងសន្ដិភាព

បន្ទាយជ័យ៖ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានលើកឡើងថា សន្ដិភាពបានធ្វើឱ្យប្រទេសកម្ពុជារីកមុខមាត់ ទទួលបានការអភិវឌ្ឍរីកចម្រើន ដែលអនុញ្ញាតដល់ពលរដ្ឋអាចប្រកបរបរ ទទួលបានជីវភាពល្អ និងមានឱកាសធ្វើបុណ្យទានដោយសេរី។…

នាយករដ្ឋមន្ត្រីជំរុញឱ្យបង្កើនការផ្សព្វផ្សាយពីសារៈសំខាន់នៃការបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានឱ្យបង្កើនការផ្សព្វផ្សាយទៅដល់សិស្សានុសិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល និងផ្នែកឯកជនឱ្យបានយល់អំពីសារៈសំខាន់នៃ…

លោក ព្រហ្ម ម៉ាញ ទទួលបានគោរមងារកិត្តិយសជា «កិត្តិឧទ្ទេសបណ្ឌិត»

ភ្នំពេញ៖ ប្រធានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២២ បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារកិត្តិយសជូនលោក ព្រហ្ម ម៉ាញ ជា «កិត្តិឧទ្ទេសបណ្ឌិត»។

១០ឆ្នាំនៃការកាន់អំណាច ជោគជ័យធំបំផុតរបស់លោក គីម ជុងអ៊ុន គឺកម្មវិធីអាវុធនុយក្លេអ៊ែ

ព្យុងយ៉ាង៖ ប្រទេសកូរ៉េខាងជើងបានបង្ហាញរូបភាពថ្មីរបស់មេដឹកនាំរដ្ឋ គីម ជុងអ៊ុន នៅក្នុងកិច្ចប្រជុំថ្នាក់ជាតិមួយកាលពីថ្ងៃអាទិត្យ (១០ មេសា) ដើម្បីរំលឹកខួប១០ឆ្នាំនៃការគ្រប់គ្រងរបស់លោក គីម ដែលជាផ្នែកនៃព្រឹត្តិការណ៍ដែលរំពឹងថានឹងធ្វើឡើងក្នុងមួយសប្តាហ៍ដើម្បីបង្ហាញពីអំណាចរបស់របបនេះ។

សម្ដេចតេជោ ជូនពរប្រធានព្រឹទ្ធសភាក្នុងឱកាសពិធីបុណ្យចូលឆ្នាំ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានផ្ញើសារលិខិតមួយច្បាប់ជូនប្រធានព្រឹទ្ធសភាសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ក្នុងឱកាសអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដោយថាព្រឹទ្ធសភាក្រោមការដឹកនាំរបស់សម្ដេចបានសម្រេចនូវស្នាដៃធំធេងជាច្រើន…

សម្ដេចតេជោ សម្ដែងនូវការពេញចិត្តចំពោះការដឹកនាំរដ្ឋសភារបស់សម្ដេចពញាចក្រី

ភ្នំពេញ៖ នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានផ្ញើសារលិខិតមួយច្បាប់ជូនប្រធានរដ្ឋសភាសម្ដេចពញាចក្រីហេង សំរិន ក្នុងឱកាសអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដោយថារដ្ឋសភាក្រោមការដឹកនាំរបស់សម្ដេចពញាចក្រីបានសម្រេចនូវស្នាដៃធំធេងជាច្រើន…

ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ផ្ញើរលិខិតជូនពរជូន សម្តេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ប៊ិន ឈិន ផ្ញើរលិខិតជូនពរដល់ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតក្នុងឱកាសពិធីបុណ្យ…

ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ផ្ញើរលិខិតជូនពរប្រធានព្រឹទ្ធសភាក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ប៊ិន ឈិន ផ្ញើរលិខិតជូនពរដល់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យ…

ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ផ្ញើរលិខិតជូនពរប្រធានរដ្ឋសភាក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ប៊ិន ឈិន ផ្ញើរលិខិតជូនពរដល់ សម្តេចអគ្គមហាពញាចក្រី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចធម្មវិសុទ្ធវង្សា ក្នុងឱកាសពិធីបុណ្យ…

សម្ដេចតេជោ សម្ដែងនូវការគោរព និងដឹងគុណថ្វាយសម្ដេចម៉ែក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការគោរព និងដឹងគុណថ្វាយសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដោយថាព្រះអង្គតែងចំណាយកាយពល ព្រះរាជបញ្ហាញាណ…

សាំងបន្តចុះថ្លៃ ២០០រៀលទៀតរហូតដល់ថ្ងៃទី២០ ខែមេសា

ភ្នំពេញ៖ តម្លៃប្រេងឥន្ទនៈសម្រាប់ដាក់លក់នៅក្នុងប្រទេសកម្ពុជាពីថ្ងៃទី១១ រហូតដល់ថ្ងៃទី២០ ខែមេសា មានតម្លៃ ៥ ០៥០រៀល សម្រាប់សាំងធម្មតា និង៥ ១០០រៀលសម្រាប់ប្រេងម៉ាស៊ូត ដែលចុះចំនួន ២០០រៀលបើធៀបនឹងតម្លៃមុន។

BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃចន្ទ ទី១១ ខែមេសា ឆ្នាំ២០២២

ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ១៦ករណីថ្មី (ឆ្លងថ្មីសហគមន៍១៦នាក់ ជាប្រភេទអូមីក្រុង), ក្នុងនោះករណីនាំចូលថ្មី ០ករណី ខណៈអ្នកជំងឺ ២១នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន០នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល…

ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ថ្វាយព្រះពរព្រះមហាក្សត្រក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

ភ្នំពេញ៖ ទីស្ដីការគណៈរដ្ឋមន្ត្រី បានថ្វាយលិខិតថ្វាយព្រះពរចំពោះព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំខាល…

សម្ដេចតេជោស្នើឡាវឱ្យបង្កើនពាណិជ្ជកម្មតាមព្រំដែនក្រោយដកកាតាព្វកិច្ចពាក់ម៉ាសនៅខេត្តចំនួន៣ជាប់ព្រំដែនឡាវ

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានស្នើដល់រដ្ឋាភិបាលឡាវតាមរយៈឯកអគ្គរដ្ឋទូតឡាវថ្មីប្រចាំកម្ពុជាលោក បួកែវ ភុំវង់សាយ ឱ្យបង្កើនទំនាក់ទំនងពាណិជ្ជកម្មតាមព្រំដែនឱ្យខ្លាំងក្លាឡើងវិញក្រោយសម្ដេចសម្រេចដកកាតព្វកិច្ចពាក់ម៉ាសនៅខេត្តចំនួន៤…

មនុស្សស្នាក់នៅ កម្ពុជាជិត ១៤,៨លាននាក់បានទទួលចាក់វ៉ាក់សាំងគិតត្រឹមថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២

ភ្នំពេញ៖ មនុស្សសរុបចំនួន ១៤,៨៤៥,៣០៤នាក់ ដែលកំពុងស្នាក់នៅ ក្នុងប្រទេសកម្ពុជាបានទទួលការចាក់វ៉ាក់សាំងការពារវីរុសកូវីដ-១៩ ក្នុងនោះអ្នកបានចាក់វ៉ាក់សាំងលើកទី២ បានសរុបចំនួន ១៤,០៩៣,១៥១នាក់ អ្នកទទួលបានវ៉ាក់សាំងលើកទីបីចំនួន…

សម្ដេចតេជោ អរគុណព្រះគុណដល់ព្រះមហាក្សត្រដែលបានរួមចំណែកក្នុងការលើកម្ពស់កិត្យានុភាពជាតិ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្វាយសារលិខិតមួយច្បាប់បង្គំថ្វាយព្រះមហាក្សត្រព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក…

BREAKING NEWS: សម្ដេចតេជោ ប្រកាសដកកាតព្វកិច្ចពាក់ម៉ាស់នៅខេត្តចំនួន៤

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសម្រេចដកកាតព្វកិច្ចពាក់ម៉ាស់នៅ ខេត្តរតនគិរី ខេត្តមណ្ឌលគិរី ស្ទឹងត្រែង និងខេត្តព្រះវិហារ ដោយទុកលទ្ធភាពឱ្យពលរដ្ឋដែលរស់នៅ និងចូលទៅលេងជាអ្នកសម្រេចពាក់ម៉ាស់ឬមិនពាក់ម៉ាសដោយខ្លួនឯង។…

BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃអាទិត្យ ទី១០ ខែមេសា ឆ្នាំ២០២២

ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៣៣ករណីថ្មី (ឆ្លងថ្មីសហគមន៍៣៣នាក់ ជាប្រភេទអូមីក្រុង), ក្នុងនោះករណីនាំចូលថ្មី ០ករណី ខណៈអ្នកជំងឺ ២២នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន០នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល…

កម្ពុជាឈរលេខ២ ក្នុងនាមជាប្រទេសមានសមត្ថភាពស្ដារខ្លួនងើបចេញពីកូវីដ-១៩ លឿនជាងគេនៅលើពិភពលោក

តូក្យូ៖ ប្រទេសកម្ពុជាបានឡើងមកឈរនៅលេខរៀងទី២ ក្នុងនាមជាប្រទេសដែលមានសមត្ថភាពស្ដារខ្លួនងើបចេញពី COVID-19 លឿនជាងគេនៅលើពិភពលោក។

Watch The Weekly Roundup on 9 April 2022

All your breaking news from Cambodia, in English, right here!

លុយក្រដាស ១៥ ០០០រៀលរបស់កម្ពុជាទទួលបានពានរង្វាន់ធនបត្រថ្មីឆ្នើមប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិកប្រចាំឆ្នាំ២០១៩…

ភ្នំពេញ៖ ធនបត្រអនុស្សាវរីយ៍ប្រភេទ ១៥០០០រៀល ដែលបានទទួលការអនុញ្ញាតពីរាជរដ្ឋាភិបាលឱ្យធនាគារជាតិនៃកម្ពុជាបោះពុម្ភ ដើម្បីចូលរួមអបអរសាទខួបអនុស្សាវរីយ៍គម្រប់ ១៥ឆ្នាំ នៃការគ្រងព្រះបរមរាជសម្បត្តិរបស់ព្រះករុណា…

លោក ហ៊ុន ម៉ាណែត៖ ការធានានូវសន្តិភាព ស្ថិរភាព និងការទទួលបានឱកាស ជាអ្វីដែលគណបក្សប្រជាជនឱ្យតម្លៃបំផុត

ភ្នំពេញ៖ សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល លោក ហ៊ុន ម៉ាណែត បានលើកឡើងការធានាធ្វើយ៉ាងណារក្សាឱ្យបាននូវបរិយាកាសអំណោយផលនៃសន្តិភាព ស្ថិរភាព និងការទទួលបានឱកាស…

រដ្ឋបាលរាជធានីភ្នំពេញបន្ថែមទីតាំងចាក់វ៉ាក់សាំងនៅតាមវត្តចំនួន ២៣

ភ្នំពេញ៖ រដ្ឋបាលសាលារាជធានីភ្នំពេញ បានសម្រេចបង្កើនទីតាំងចាក់វ៉ាក់សាំងនៅតាមវត្តចំនួន ២៣ នៅអំឡុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនេះ។

ប្រធានរដ្ឋសភារម្លឹកពីគុណសម្បត្តិនៃវប្បធម៌ចែករំលែកដែលនាំកម្ពុជាអាចជម្នះនូវរាល់ឧបសគ្គនានា

ត្បូងឃ្មុំ៖ ប្រធានរដ្ឋសភា សម្តេចពញាចក្រី ហេង សំរិន បានលើកឡើងពីការរួបរួមគ្នារបស់ពលរដ្ឋកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ កាលពីកន្លងទៅ ដែលបានសរបញ្ជាក់ឲ្យឃើញពីតម្លៃមិនអាចកាត់ថ្លៃបាននៃវប្បធម៌ចែករំលែក…

BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃសៅរ៍ ទី០៩ ខែមេសា ឆ្នាំ២០២២

ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ២៥ករណីថ្មី (ឆ្លងថ្មីសហគមន៍២៥នាក់ ជាប្រភេទអូមីក្រុង), ក្នុងនោះករណីនាំចូលថ្មី ០ករណី ខណៈអ្នកជំងឺ ២៧នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន០នាក់។

រដ្ឋមន្ត្រី អ៉ិត សំហេង៖ សមរភូមិមុខ និងសមរភូមិក្រោយមិនអាចកាត់ផ្ដាច់ពីគ្នាបាននោះទេ

ព្រះវិហារ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក អ៉ិត សំហេង បានលើកឡើងថា ការឧបត្ថម្ភគាំទ្រដល់សមរភូមិមុខគឺមានភាពចាំបាច់ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ និងបង្ហាញពីសាមគ្គីជាតិខ្មែរ។

អូស្ការហាមឃាត់ Will Smith ឡើងឆាកពានរង្វាន់របស់ខ្លួន១០ឆ្នាំ

ឡូសអេនជឺលេស៖ សាលាភាពយន្តហូលីវូដកាលពីថ្ងៃសុក្រ បានហាមឃាត់ Will Smith ពីការចូលរួមក្នុងកម្មវិធី Oscars រយៈពេល ១០ឆ្នាំ បន្ទាប់ពីម្ចាស់ជ័យលាភីតារាសម្តែងល្អបំផុតរូបនេះបានទះកំផ្លៀងពិធីករ Chris Rock នៅលើឆាកក្នុងពិធីប្រគល់ពានរង្វាន់…

Watch The Daily Roundup on 8 April 2022

All your breaking news from Cambodia, in English, right here!

លោក ពូទីន ចូលរួមគោរពវិញ្ញាណក្ខន្ធអ្នកនយោបាយស្តាំនិយមរុស្ស៊ី Vladimir Zhirinovsky

ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃសុក្រ ទី៨ ខែមេសា បានចូលរួមគោរពវិញានក្ខន្ធអ្នកនយោបាយរុស្ស៊ី លោក វ្ល៉ាឌីមៀ ហ្សីរីណូវស្គី (Vladimir Zhirinovsky) មេដឹកនាំគណបក្សសេរីនិយម និងលទ្ធិប្រជាធិបតេយ្យរុស្ស៊ី…

អាស៊ានគាំទ្រ UN ក្នុងការស៊ើបអង្កេតលើករណីសម្លាប់ជនស៊ីវិលនៅទីក្រុងប៊ូឆា ប្រទេសអ៊ុយក្រែន

ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសអាស៊ានបានចេញសេចក្តីថ្លែងការរួមមួយ ប្រកាសគាំទ្រលើការអំពាវនាវរបស់ អគ្គលេខាធិការអង្គការសហប្រជាជាតិឱ្យមានការស៊ើបអង្កេតឯករាជ្យលើរាល់អំពើឃោរឃៅគំរាមកំហែងដល់ជនស៊ីវិលស្លូតត្រង់ រួមទាំងនៅក្នុងទីក្រុង…

រកឃើញសាកសពនាវិកកប៉ាល់របស់កូរ៉េខាងត្បូង ២រូបនៅក្បែរកោះតៃវ៉ាន់

តៃវ៉ាន់៖ រដ្ឋាភិបាលតៃវ៉ាន់ និងកូរ៉េខាងត្បូង បានឱ្យដឹងនៅថ្ងៃសុក្រ ទី៨ ខែមេសា ថាតៃវ៉ាន់បានរកឃើញសាកសពចំនួន ២ បន្ទាប់ពីកប៉ាល់ដឹកជនជាតិកូរ៉េខាងត្បូង ៦នាក់បានបាត់ខ្លួននៅក្នុងច្រកសមុទ្រតៃវ៉ាន់ ហើយប្រតិបត្តិការស្វែងរក…

អូស្ត្រាលីដឹកជញ្ជូនសព្វាវុធបន្ថែមទៀតទៅអ៊ុយក្រែន

អន្តរជាតិ៖ រថពាសដែក Bushmaster ដំបូងគេដែលត្រូវដឹកជញ្ជូនទៅ ប្រទេសអ៊ុយក្រែននឹងចាកចេញពីប្រទេសអូស្ត្រាលីនៅថ្ងៃសុក្រ ទី៨ ខែមេសា បន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានស្នើសុំកាលពីសប្តាហ៍មុន។…

ក្រសួងដែនដីប្រាប់ដល់វិស្វករទាំងអស់កុំធ្វើការសាងសង់សំណង់ដែលគ្មានច្បាប់អនុញ្ញាត

ភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អំពាវនាវដល់វិស្វករកម្ពុជាទាំងអស់មិនឱ្យទទួលអនុវត្តការងារសាងសង់ដែលមិនទាន់ទទួលបានលិខិតអនុញ្ញាតសាងសង់ លិខិតអនុញ្ញាតជួសជុល លិខិតអនុញ្ញាតរុះរើ និងលិខិតអនុញ្ញាតបើក…

អាជ្ញាធរខេត្តព្រះសីហនុនឹងពន្លឿនការដំឡើងរូបសំណាក់ «ព្រះថោងនាងនាគ» ឱ្យហើយមុនពិធីចូលឆ្នាំខ្មែរ

ព្រះសីហនុ៖ អាជ្ញាធរខេត្តព្រះសីហនុកំពុងរៀបចំដំឡើងរូបសំណាក់ «ព្រះថោងនាងនាគ» ដែលគ្រោងនឹងតំឡើងឱ្យហើយនៅមុនថ្ងៃទី១៤ ខែមេសា ចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខ។

តំបន់សេដ្ឋកិច្ចពិសេសចំនួន២គាំទ្រដល់ការងារបោសសម្អាតមីននៅកម្ពុជា

ភ្នំពេញ៖ អនុប្រធានទី១ អាជ្ញាធរមីន លោកទេសរដ្ឋមន្រ្តី លី ធុជ បានឱ្យដឹងថា អាជ្ញាធរមីន បានហត្ថលេខានៃការយោគយល់គ្នាជាមួយនឹងតំបន់សេដ្ឋកិច្ចពិសេស Manhattan និងក្រុមហ៊ុន MedTecs Group ដើម្បីចូលរួមគាំទ្រដល់ការងារបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា។

អាជ្ញាធរបន្ថែមទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩តាមទីកម្សាន្តមួយចំនួនក្នុងពេលប្រារព្ធពិធីបុណ្យចូលឆ្នាំ

ភ្នំពេញ៖ ប្រជាពលរដ្ឋដែលទៅលេងបុណ្យភូមិនៅវត្តស្វាយអណ្ដែត អាចទទួលបានការចាក់វ៉ាក់សាំងដូសទី២ និងដូសជម្រុញ ពីក្រុមគ្រូពេទ្យនៅក្នុងបរិវេណវត្តបានដោយគ្រាន់តែភ្ជាប់កាតវ៉ាក់សាំងទៅជាមួយ។

ពលរដ្ឋនិងពលករខ្មែរជាង ១៤ម៉ឺននាក់បានត្រលប់មកប្រទេសវិញអំឡុងមានការបិទខ្ទប់ក្នុងឆ្នាំ២០២១

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ដ្រៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ជ.ប.ជ លោកស្រី ជូ ប៊ុនអេង បានឱ្យដឹងថាក្នុងឆ្នាំ២០២១ ក្នុងអំឡុងមានការបិទខ្ទប់ព្រំដែនប្រទេសជិតខាង…

ពលករចំណាកស្រុកចាប់ផ្ដើមត្រលប់មកស្រុកកំណើតវិញខណៈជិតដល់ថ្ងៃចូលឆ្នាំខ្មែរ

បាត់ដំបង៖ ចាប់ពីដើមខែមេសា ឆ្នាំ២០២២នេះ គេសង្កេតឃើញពលរដ្ឋខ្មែរដែលទៅធ្វើការនៅប្រទេសថៃទាំងស្របច្បាប់និងខុសច្បាប់សម្រុកនាំគ្នាវិលត្រឡប់មកស្រុកកំណើតវិញដោយភាគច្រើនឆ្លងតាមច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់…

ភីលីពីនស្នើសុំឲ្យរាជរដ្ឋាភិបាលកម្ពុជាជួយដល់វិស័យមីនរបស់ខ្លួនក្នុងតំបន់Bangsamoro

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំនៅកម្ពុជាលោកស្រី Amelita Aquino បានស្នើដល់រាជរដ្ឋាភិបាលកម្ពុជាបន្តកិច្ចសហប្រតិបត្តិការជួយដល់វិស័យមីននៅប្រទេសភីលីពីន ជាពិសេសក្នុងតំបន់ស្វយ័ត Bangsamoro ដែលទើបបញ្ចប់សង្គ្រាម…

BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃសុក្រ ទី៨ ខែមេសា ឆ្នាំ២០២២

ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ២៨ករណីថ្មី (ឆ្លងថ្មីសហគមន៍២៨នាក់ ជាប្រភេទអូមីក្រុង), ក្នុងនោះករណីនាំចូលថ្មី ០ករណី ខណៈអ្នកជំងឺ ៥២នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន០នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល…

កម្ពុជាបោះឆ្នោត «អនុប្បវាទ» ក្នុងកិច្ចប្រជុំព្យូររុស្ស៊ីពីក្រុមប្រឹក្សាសិទ្ធមនុស្សអង្គការសហប្រជាជាតិ

UN៖ ប្រទេសកម្ពុជាស្ថិតក្នុងចំណោមប្រទេសចំនួន ៥៨ទៀតដែលបោះឆ្នោត «អនុប្បវាទ» ក្នុងកិច្ចប្រជុំព្យួររុស្ស៊ីពីក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២ ខណៈប្រទេស ៩៣បោះឆ្នោតឱ្យដកចេញ…

Watch The Daily Roundup on 7 April 2022

All your breaking news from Cambodia, in English, right here!

សង្គ្រាមរុស្ស៊ី-អ៊ុយក្រែននឹងធ្វើឱ្យ កំណើនសេដ្ឋកិច្ចប្រទេសនៅអាស៊ីនឹងមានសភាពយឺតក្នុងឆ្នាំ២០២២

អន្តរជាតិ៖ កំណើនសេដ្ឋកិច្ចប្រទេសអាស៊ីទំនងជានឹងយឺតជាងការរំពឹងទុក នេះបើតាមធនាគារអភិវឌ្ឍន៍អាស៊ី ADB បានឱ្យដឹងកាលពីថ្ងៃពុធ។ ADB លើកឡើងថាដោយសារសង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែនត្រូវបានគេរំពឹងថានឹងបង្អាក់ការងើបឡើងវិញនៃសេដ្ឋកិច្ចនៅក្នុងតំបន់ក្រោយវិបត្តិជំងឺរាតត្បាតកូវីដ-១៩។

ចិនព្រមានអាមេរិកជុំវិញគម្រោងប្រធានសភាអាមេរិកធ្វើទស្សនកិច្ចនៅកោះតៃវ៉ាន់

អន្តរជាតិ៖ ប្រទេសចិនព្រមាននៅថ្ងៃនេះថាខ្លួននឹងចាត់វិធានការខ្លាំងក្លា ប្រសិនបើប្រធានសភាតំណាងរាស្រ្តអាមេរិក លោកស្រី Nancy Pelosi បានធ្វើទស្សនកិច្ចនៅតៃវ៉ាន់ ហើយបាននិយាយថា ដំណើរទស្សនកិច្ចបែបនេះនឹងប៉ះពាល់យ៉ាងខ្លាំងដល់ទំនាក់ទំនងចិន-អាមេរិក…

អង្គការទស្សនៈពិភពលោករកឃើញថាជីដូន ៩៩% មានតួនាទីជាអាណាព្យាបាលជំនួសឪពុកម្ដាយ

ភ្នំពេញ៖ អង្គការទស្សនៈពិភពលោក World Vision បានឱ្យដឹងថា ៩៩% នៃជីដូនក្នុងគ្រួសារនោះមានតួនាទីជាអាណាព្យាបាលបឋម នេះដោយសារស្រ្តីដែលមានអាយុចន្លោះពី ២០ ទៅ ៣៤ឆ្នាំ ដែលជាវ័យបង្កបង្កើតនិងថែទាំកូនបានធ្វើចំណាកស្រុកទៅធ្វើការងារដែលមានជាង៥៧%។

បេសកម្ម ៣២ឆ្នាំនៅកម្ពុជា អង្គការ HALO Trust បានបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាង ៥២ម៉ឺនគ្រាប់

ភ្នំពេញ៖ ចាប់តាំងពីឆ្នាំ១៩៩១ ដល់បច្ចុប្បន្ន អង្គការ HALO Trust Cambodia បានបោសសម្អាតលើផ្ទៃដីរងប៉ះពាល់ដោយសារមីន និងយុទ្ធភ័ណ្ឌទាន់ផ្ទុះប្រមាណ ៤២៥គីឡូម៉ែត្រក្រឡា រកឃើញនិងកម្ទេចចោលនូវគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាង…

មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍ ជំរុញឱ្យទទួលបដិសណ្ឋារកិច្ចឱ្យល្អដើម្បីបង្កើតភាពកក់ក្ដៅដល់អ្នកធ្វើដំណើរ

សៀមរាប៖ រដ្ឋលេខាធិការក្រសួងទេសចរណ៍លោក ហោ សារុន បានថ្លែងថា ការធ្វើបដិសណ្ឋារកិច្ចទទួលទេសចរ គឺជាកត្តាមូលដ្ឋានដំបូងដ៏សំខាន់មួយក្នុងការធានាបានភាពកក់ក្តៅ និងភាពពេញចិត្តរបស់អ្នកទេសចរដែលមកទស្សនាកម្ពុជា។

ប្រទេសកូរ៉េខាងត្បូងផ្ដល់អាគារសិក្សាពីរខ្នង និងបណ្ដាល័យមួយខ្នងនៅសាលាជនបទមួយក្នុងខេត្តសៀមរាប

សៀមរាប៖ អគារសិក្សាចំនួនពីរខ្នង និងបណ្ដាល័យមួយខ្នង ព្រមទាំងសម្ភារ:សិក្សាជាច្រើនទៀត ត្រូវបានសាងសង់ និង ប្រគល់ជូនសាលាបឋមសិក្សាចុងស្ពាន ស្ថិតនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្ដសៀមរាប ដើម្បីឱ្យសិស្សានុសិស្សចូលសិក្សាជាផ្លវការ។

ក្រសួងផែនការចុះផ្សព្វផ្សាយក្នុងខេត្តប៉ៃលិនស្តីពីការលើកកម្ពស់អាហារូបត្ថម្ភ

ប៉ៃលិន៖ ក្រសួងផែន ការសហការជាមួយមន្ទីរផែនការខេត្តប៉ៃលិន បានធ្វើសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការលើកកម្ពស់អាហារូបត្ថម្ភនៅកម្ពុជាក្រោមប្រធានបទ ការយល់ដឹងអំពីសារៈសំខាន់នៃការប្រើប្រាស់ទឹកត្រី ទឹកស៊ីអ៊ីវមានជាតិដែក…

ឡានដែល «ឡើងម៉ូដែល» ដោយគ្មានការអនុញ្ញាតនឹងមិនឱ្យចូលត្រួតពិនិត្យ (ឆៀក) ឬចេញស្លាកលេខឱ្យនោះទេ

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្រេចមិនអនុញ្ញាតឱ្យរថយន្តដែលកែច្នៃ «ឡើងម៉ូដែល» ដែលគ្មានកាអនុញ្ញាតពីក្រសួងអាចចូលត្រួតពិនិត្យលក្ខណៈបច្ចេកទេស (ឆៀក) ឬចុះបញ្ជីផ្ដល់បណ្ណសម្គាល់ និងបំពាក់ផ្លាកលេខសម្គាល់ម្ចាស់យានជំនិះឡើយ…

កម្ពុជារកឃើញជនបរទេសជាង២ពាន់នាក់ដែលស្នាក់នៅនិងធ្វើការខុសច្បាប់នៅកម្ពុជាកាលពីឆ្នាំ២០២១

ភ្នំពេញ៖ នៅក្នុងឆ្នាំ២០២១ មានជនបរទេសចំនួន ២ ៧៤៩នាក់បានស្នាក់នៅ និងធ្វើការខុសច្បាប់នៅក្នុងប្រទេសកម្ពុជា ក្នុងនោះភាគច្រើនជាជនជាតិថៃមានចំនួន ២ ៦៣៦នាក់ ចំណែកជនជាតិវៀតណាមមាន ៤៤នាក់ និងជនជាតិចិនមាន ៣១នាក់ រួមនឹងជនជាតិផ្សេងៗទៀតសរុប…

GIZ ជំរុញការនាំចេញកសិផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិជាពិសេសទីផ្សារចិន

ភ្នំពេញ៖ នាយកទីភ្នាក់ងារអភិវឌ្ឍអាល្លឺម៉ង់ GIZ ប្រចាំកម្ពុជា បង្ហាញពីចំណាប់អារម្មណ៍ជុំវិញសក្តានុពលវិស័យកសិកម្មកម្ពុជា ព្រមទាំងបានបង្ហាញការគាំទ្រ និងជំរុញដល់ការនាំចេញកសិផលកសិកម្មទាំងនោះទៅកាន់ទីផ្សារអន្តរជាតិ…

អ្នកវិទ្យាសាស្ត្រឈីលីបានរកឃើញឆ្អឹងដ៏កម្រនៃសត្វល្មូនហោះបុរាណ

ឈីលី៖ អ្នកវិទ្យាសាស្ត្រនៅប្រទេសឈីលី បានរកឃើញទីបញ្ចុះសពដ៏កម្រមួយដែលមានឆ្អឹងសត្វល្មូនហោះបុរាណ នៅលើវាលខ្សាច់ Atacama ជាង ១០០លានឆ្នាំមុន។

ផ្ទះដែលជាកម្មសិទ្ធិរបស់ពិធីករជនជាតិរុស្ស៊ីនៅអ៉ីតាលីត្រូវរងការបំផ្លិចបំផ្លាញ

អ៉ីតាលី៖ ជញ្ជាំងផ្ទះវីឡាដែលជាកម្មសិទ្ធិរបស់ពិធីករទូរទស្សន៍រដ្ឋរុស្ស៊ី Vladimir Soloviev នៅភាគខាងជើងប្រទេសអ៉ីតាលី ត្រូវបានបំផ្លិចបំផ្លាញ និងលាបពណ៌ដោយពាក្យថា «ឃាតករ» និង «គ្មានសង្គ្រាម»។ ថ្នាំលាបពណ៌ក្រហមក៏ត្រូវបានចាក់ចូលក្នុងអាងហែលទឹករបស់គាត់ដែរ។

សាធារណរដ្ឋឆេកបញ្ជូនរថក្រោះទៅអ៊ុយក្រែន

ឆេក៖ សាធារណរដ្ឋឆេកបានក្លាយជាប្រទេសដំបូងគេរបស់អង្គការណាតូដែលបញ្ជូនរថក្រោះទៅកាន់អ៊ុយក្រែន រួមទាំងរថពាសដែក T-72 និងរថពាសដែក។ ការប្រគល់នេះត្រូវបានយល់ថាជាអំណោយរបស់សម្ព័ន្ធមិត្តណាតូ បន្ទាប់ពីមានការអង្វររបស់ប្រធានាធិបតី…

AUKUS រម្លឹកពីការគាំទ្រការដោះស្រាយជម្លោះដោយសន្ដិវិធី តែបង្កើនប្រតិបត្តិការលើមីស៊ីលលឿនជាងសំឡេង

អូស្ត្រាលី៖ អូស្ត្រាលី សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសបានប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការលើអាវុធលឿនជាងសំឡេង ក្រោមកិច្ចព្រមព្រៀង AUKUS ខណៈដែលប្រទេសទាំងបីកំពុងបន្តជាមួយនឹងផែនការត្រីភាគីក្នុងការអភិវឌ្ឍន៍នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរសម្រាប់កងនាវាចរអូស្ត្រាលី។

យុវជនចាប់ផ្ដើមចេញបាតុកម្មប្រឆាំងរដ្ឋាភិបាលស្រីលង្កា

ស្រីលង្កា៖ ក្រុមបាតុករវ័យក្មេងបានប្រមូលផ្តុំគ្នានៅក្នុងរដ្ឋធានីរបស់ប្រទេសស្រីលង្កាកាលពីថ្ងៃពុធ ទី៦ ខែមេសា ដើម្បីធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលខណៈដែលប្រទេសនេះបានទទួលរងនូវវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍។

អាមេរិកដឹកនាំដាក់ទណ្ឌកម្មកថ្មីប្រឆាំងរុស្ស៊ី

ប៊ែលហ្ស៊ិក៖ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានជួបជាមួយរដ្ឋមន្ត្រីការបរទេស អង់គ្លេស បារាំង អាល្លឺម៉ង់ និងអ៊ីតាលី នៅទីក្រុងព្រុចសែល កាលពីថ្ងៃពុធ ទី៦ ខែមេសា ខណៈដែលពួកគេរៀបចំដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងរុស្ស៊ី…

សហរដ្ឋអាមេរិកនិយាយថា ការដាក់ទណ្ឌកម្មលើរុស្ស៊ីបានធ្វើឱ្យចិនភ្លឺភ្នែក

វ៉ាស៊ីនតោន៖ អនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Wendy Sherman នៅថ្ងៃពុធ ទី៦ ខែមេសា បាននិយាយថា ការដាក់ទណ្ឌកម្មលើរុស្ស៊ី សម្រាប់សង្គ្រាមនៅអ៊ុយក្រែនគួរតែផ្តល់ឱ្យមេដឹកនាំចិន លោក ស៊ី ជិនពីង នូវ «ការយល់ដឹងដ៏ល្អ»…

BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃព្រហស្បតិ៍ ទី៧ ខែមេសា ឆ្នាំ២០២២

ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ២៧ករណីថ្មី (ឆ្លងថ្មីសហគមន៍២៧នាក់ ជាប្រភេទអូមីក្រុង), ក្នុងនោះករណីនាំចូលថ្មី ០ករណី ខណៈអ្នកជំងឺ ៦៨នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន០នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល…

អ្នកសម្របសម្រួល UN នៅកម្ពុជា ចាត់ទុកកម្ពុជាជាគំរូមួយនៃការអភិវឌ្ឍន៍និងការរួមចំណែកសម្រាប់ពិភពលោក

ភ្នំពេញ៖ អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជាដែលផុតអាណត្តិ លោកស្រី Pauline Tamesis បានវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងការរួមចំណែករបស់កម្ពុជាទៅក្នុងពិភពលោក ដែលលោកស្រីចាត់ទុកថាជាគំរូមួយដល់ប្រទេសដទៃក្នុងការយកគំរូតាម។

រដ្ឋមន្រ្តីទេសចរណ៍ ប្រាប់ដល់ប្រតិបត្តិករទេសចរណ៍ឱ្យគិតគូរពីគំរូអាជីវកម្មស្របតាមបរិបទនៃ «គន្លងប្រក្រតីភាពថ្មី»

ភ្នំពេញ៖ រដ្ឋមន្ត្រីទេសចរណ៍លោក ថោង ខុន បានក្រើនរំលឹកដល់រដ្ឋបាលថ្នាក់ក្រោមជាតិ និងផ្នែកឯកជនក្នុងវិស័យទេសចរណ៍ចូលរួមផ្សព្វផ្សាយ និងអនុវត្តនូវវិធានការនានារបស់រាជរដ្ឋាភិបាល ដើម្បីបង្ការការពារ និងរក្សាបាននូវសុវត្ថិភាព…

ក្រសួងទេសចរណ៍បើកពិព័ណ៌វប្បធម៌ ទេសចរណ៍ និងកីឡា នៅពហុកីឡដ្ឋានជាតិមរតកតេជោពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែមេសា

ភ្នំពេញ៖ ពិព័រណ៌វប្បធម៌ ទេសចរណ៍ និងកីឡា ត្រូវបានបើកជាផ្លូវការនារាត្រីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ ក្រោមអធិបតីភាពរដ្ឋមន្ត្រីទេសចរណ៍លោក ថោង ខុន ជាមួយឯកអគ្គរដ្ឋទូតទីម័រឡេស្តេប្រចាំកម្ពុជា លោក អេមេណេហ្គលីដូ គូប៉ា…

លោក ហ៊ុន ម៉ានី៖ តើមានគណបក្សណាផ្សេងក្រៅពីគណបក្សប្រជាជនកម្ពុជាដែលបានធ្វើសកម្មភាពការងារដើម្បីសេចក្តីសុខ…

ភ្នំពេញ៖ សមាជិកសភាវ័យក្មេងលោក ហ៊ុន ម៉ានី បានលើកឡើងពីគុណសម្បត្តិរបស់គណបក្សប្រជាជនក្នុងការជួយសង្គ្រោះជីវិតរបស់ប្រជាពលរដ្ឋនិងការបន្តថែរក្សាសន្តិភាពស្ថិរភាពដល់សង្គមនិងប្រជាពលរដ្ឋ។

Watch The Daily Roundup on 6 April 2022

All your breaking news from Cambodia, in English, right here!

លោក ហ៊ុន ម៉ាណែត៖ ជប៉ុនបានដើរតួនាទីសំខាន់ក្នុងការជួយដោះមីននៅកម្ពុជានិងការកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ

បាត់ដំបង៖ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បញ្ជាក់ថាជប៉ុនបានដើរតួនាទីសំខាន់ក្នុងការជួយដល់ប្រទេសកម្ពុជារួមទាំងដោះមីន និងការកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសង្គមជាតិមានការរីកចម្រើន…

មន្ត្រីជាន់ខ្ពស់ប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ជំទាស់គ្នារឿង «ភាសាទី២» របស់អាស៊ាន

គូឡាឡាំពួរ៖ រដ្ឋមន្ត្រីក្រសួងអប់រំ វប្បធម៌ ស្រាវជ្រាវ និងបច្ចេកវិទ្យារបស់ប្រទេសឥណ្ឌូនេស៊ី លោក Nadiem Makarim បានច្រានចោលសំណើរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី Ismail Sabri Yaakob ដែលចង់ដាក់ភាសាម៉ាឡេ ជាភាសាផ្លូវការទីពីររបស់អាស៊ាន។…

សម្ព័ន្ធមិត្តអាមេរិកត្រៀមទណ្ឌកម្មថ្មីក្រោយលើកឡើងពីអំពើឃោឃៅរបស់ទាហានរុស្ស៊ីនៅទីក្រុង Bucha

អន្តរជាតិ៖ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តនៅថ្ងៃពុធ បានរៀបចំទណ្ឌកម្មថ្មីបន្ថែមទៀតលើទីក្រុងមូស្គូ ជុំវិញការសម្លាប់ជនស៊ីវិល ដែលប្រធានាធិបតី Volodymyr Zelenskiy បានពណ៌នាថាជា «ឧក្រិដ្ឋកម្មសង្គ្រាម» នៅទីក្រុង…

រដ្ឋមន្ត្រីទេសចរណ៍បង្ហាញពីគោលដៅទេសចរណ៍ដែលទាក់ទាញសម្រាប់ដំណើរកម្សាន្តឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខ

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង ខុន និងប្រធានសមាគមទេសចរណ៍កម្ពុជា (CATA) លោកស្រី ឆាយ ស៊ីវលីន បានបង្ហាញពីគោលដៅទេសចរណ៍នៅខេត្តដែលមានសក្តានុពលមួយចំនួន ដែលទាក់ទាញសម្រាប់ដំណើរកម្សាន្តឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ។…

ប្រធានាធិបតីកាហ្សាក់ស្ថានអញ្ជើញសម្ដេចតេជោចូលរួមកិច្ចប្រជុំកំពូល CICA នៅពាក់កណ្ដាលខែតុលា

ភ្នំពេញ៖ នាយកប្រតិបត្តិនៃលេខាធិការដ្ឋានសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី CICA លោក Kairat SARYBAY បានប្រគល់លិខិតអញ្ជើញជាផ្លូវការពីប្រធានាធិបតីនៃសាធារណរដ្ឋកាហ្សាក់ស្ថានលោក Kassym-Jomart…

គ.ជ.ប បដិសេធការចោទប្រកាន់របស់គណបក្សភ្លើងទៀនដែលថាខ្លួនធ្វើការសម្រេចចិត្តដោយគ្មានការស៊ើបអង្កេត

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញមកបដិសេដចំពោះការចោទប្រកាន់របស់គណបក្សភ្លើងទៀនដែលថា គ.ជ.ប ធ្វើការសម្រេចចិត្តដោយគ្មានការស៊ើបអង្កេតច្បាស់លាស់ជុំវិញការលុបបញ្ជីបេក្ខជនរបស់គណបក្សនៅក្នុងសង្កាត់មួយចំនួន។

តំណាងរាស្ត្រ ហ៊ុន ម៉ានី រម្លឹកពីប្រវត្តិមុននឹងទទួលបានការសាងសង់អគារសុខាភិបាល និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ៖ តំណាងរាស្ត្រវ័យក្មេងមណ្ឌលកំពង់ស្ពឺលោក ហ៊ុន ម៉ានី បានរម្លឹកពីប្រវត្តិនៃការសាងសង់អគារសម្ភព និងរោគស្ត្រី នៃមន្ទីរពទ្យបង្អែកខេត្តកំពង់ស្ពឺ និងអគារអន្តេវាសិក នៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ស្ពឺ…

ក្រសួងកសិកម្មអំពាវនាវឱ្យប្រើគ្រប់មធ្យោបាយទាំងអស់ថែរក្សាព្រៃឈើ សត្វព្រៃ និងធនធានជលផល

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអំពាវនាវដល់ រដ្ឋបាលថ្នាក់ក្រោមជាតិជាពិសេសកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីធានាបាននូវការប្រើប្រាស់កម្លាំងសរុប និងមធ្យោបាយចាំបាច់នានាក្នុងការថែរក្សាការពារធនធានព្រៃឈើ…

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មជំរុញការចរចាកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែលហ្សេឡង់…

ភ្នំពេញ៖ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្ដិ បានលើកឡើងពីការជំរុញនិងពន្លឿនការចរចាលើបញ្ហាដែលនៅសេសសល់ ដើម្បីបញ្ចប់ការចរចា ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនៃកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរី AANZFTA…

ក្រសួងសុខាភិបាលអះអាង កែលម្អគុណភាពសេវាសុខាភិបាលនិងឥរិយាបថរបស់គ្រូពេទ្យ

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជាអះអាងថា ក្រសួងនឹងពង្រឹង ព្រមទាំងការកែលម្អគុណភាពសេវាសុខាភិបាល កែលម្អឥរិយាបថរបស់អ្នកផ្ដល់សេវាសុខាភិបាល លើកកម្ពស់កម្រិតជំនាញ និងសមត្ថភាពរបស់បុគ្គលិកសុខាភិបាល។

ទស្សនាវីដេអូ បទវិភាគ៖ ករណីវិវាទការងារនៅក្រុមហ៊ុន NAGA WORLD និងការបន្តអូសបន្លាយធ្វើបាតុកម្មដោយក្រុមមេដឹកនាំសហជីព»…

ទស្សនាវីដេអូ បទវិភាគ៖ ករណីវិវាទការងារនៅក្រុមហ៊ុន NAGA WORLD និងការបន្តអូសបន្លាយធ្វើបាតុកម្មដោយក្រុមមេដឹកនាំសហជីព» !

កម្ពុជាអំពាវនាវឱ្យ UN បង្កើតយន្តការត្រួតពិនិត្យលើក្រមសីលធម៌របស់អ្នករាយការណ៍ពិសេស

ហ្សឺណែវ៖ ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ បានអំពាវដល់អង្គការសហប្រជាជាតិឱ្យបង្កើតយន្តការត្រួតពិនិត្យដើម្បីធានាការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវក្រមសីលធម៌របស់អ្នករាយការណ៍ពិសេស។

BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃពុធ ទី៦ ខែមេសា ឆ្នាំ២០២២

ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ២២ករណីថ្មី (ឆ្លងថ្មីសហគមន៍២២នាក់ ជាប្រភេទអូមីក្រុង), ក្នុងនោះករណីនាំចូលថ្មី ០ករណី ខណៈអ្នកជំងឺ ១២១នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន០នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល…

ក្នុងរយៈពេល៥សប្ដាហ៍តំណាងកម្ពុជាថ្លែងអន្តរាគមន៍៣៣លើកនៅក្រុមប្រឹក្សាសិទ្ធិមនុស្សUN

ហ្សឺណែវ៖ ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ បានឱ្យដឹងថាក្នុងសម័យប្រជុំលើកទី៤៩នៃក្រុមប្រឹក្សាសិទ្ធិមនុស្សUN តំណាងកម្ពុជាបានចូលរួមទ្បើងថ្លែងបទអន្តរាគមន៍សរុប…

រដ្ឋបាលខេត្តស្វាយរៀង បន្តកិច្ចសហការស្វែងរកអដ្ឋិធាតុយុទ្ធជនវៀតណាម ក្រោយអាក់ខានដោយសារបញ្ហាជំងឺកូវីដ-១៩

ភ្នំពេញ៖ អភិបាលខេត្តស្វាយរៀង បង្ហាញការគាំទ្រនិងផ្ដល់នូវកិច្ចសហការដល់ដំណើរការស្វែងរកអដ្ឋិធាតុរបស់យុទ្ធជនកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមទាំងអស់រហូតដល់ពេលដែលអដ្ឋិធាតុទាំងនោះបានធ្វើមាតុភូមិនិវត្តន៍ទៅស្រុកកំណើតវិញ។

វៀតណាមអរគុណរដ្ឋបាលខេត្តបន្ទាយមានជ័យដែលជួយសម្រួលដល់ការរស់នៅរបស់ពលរដ្ឋវៀតណាម

បន្ទាយមានជ័យ៖ គណៈប្រតិភូខេត្តដុងថាប់ នៃសាធារៈរដ្ឋសង្គមនិយមវៀតណាម បានជួបសំដែងការអរគុណដល់រដ្ឋបាលខេត្តបន្ទាយមានជ័យ ដែលបានជួយសម្រួលដល់ការលំបាករបស់ប្រជាពលរដ្ឋវៀតណាមដែលរស់នៅក្នុងខេត្ត ជាពិសេសក្នុងដំណាក់កាលនៃការរាតត្បាតនៃជំងឺកូវីដ-១៩។

ទាហានថៃចាប់បញ្ជូនពលករខ្មែរជិត ៣០០នាក់បន្ថែមទៀតមកកាន់ស្រុកកំណើត

បាត់ដំបង៖ ពលករខ្មែរជិត ៣០០នាក់ត្រូវបានទាហានថៃចាប់បញ្ជូនប្រគល់ត្រឡប់មកស្រុកកំណើតវិញក្រោយរកឃើញថាពួកគេលួចឆ្លងដែនដោយគ្នានច្បាប់អនុញ្ញាត។ ពួកគេត្រូវបានបញ្ជូនមកកម្ពុជាវិញតាមច្រកព្រំដែនអូរអន្លក់ ក្នុងខេត្តបាត់ដំបង។

មនុស្សស្នាក់នៅ កម្ពុជាជិត ១៤,៨លាននាក់បានទទួលចាក់វ៉ាក់សាំងគិតត្រឹមថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២

ភ្នំពេញ៖ មនុស្សសរុបចំនួន ១៤,៨៣៦,៨១៣នាក់ ដែលកំពុងស្នាក់នៅ ក្នុងប្រទេសកម្ពុជាបានទទួលការចាក់វ៉ាក់សាំងការពារវីរុសកូវីដ-១៩ ក្នុងនោះអ្នកបានចាក់វ៉ាក់សាំងលើកទី២ បានសរុបចំនួន ១៤,០៦៧,៩៣៧នាក់ អ្នកទទួលបានវ៉ាក់សាំងលើកទីបីចំនួន…

Watch The Daily Roundup on 5 April 2022

All your breaking news from Cambodia, in English, right here!

ទស្សនៈ៖ តើក្រុមបាតុកររបស់អតីតបុគ្គលិកណាហ្គាវើលដ៏មានចេតនាអ្វីឱ្យពិតប្រាកដ?

ភ្នំពេញ៖ ខ្ញុំបានតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះវិវាទការងាររវាងអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៏ និងម្ចាស់ក្រុមហ៊ុននេះអស់ពេលជិត ១ឆ្នាំមកហើយ។ ក្នុងករណីវិវាទការងារដ៏រាំរ៉ៃមួយនេះ ខ្ញុំបានពិនិត្យឃើញថា ភាគីនីមួយៗមានហេតុផលនិងការដាក់លក្ខខណ្ឌរៀងៗខ្លួន…

ប្រធានាធិបតីអ៊ុយក្រែន ថាអស់ជម្រើសហើយ និងចង់ចរចាបញ្ចប់សង្គ្រាមជាមួយរុស្ស៊ី

អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskiy បាននិយាយនៅថ្ងៃអង្គារថា អ៊ុយក្រែនមិនមានជម្រើសក្រៅពីការចរចាជាមួយរុស្ស៊ីដើម្បីបញ្ចប់ការប្រយុទ្ធនោះទេ តែលោកមិនសង្ឃឹមថាលោក Vladimir Putin ជួបពិភាក្សាដោយផ្ទាល់ជាមួយលោកឡើយ។

មន្រ្តីជាន់ខ្ពស់អាជ្ញាធរមីនកម្ពុជាចែករំលែកបទពិសោធន៍នៅក្នុងវិស័យកម្ពុជាទៅកាន់ប្រតិភូហ្វីលីពីន

ភ្នំពេញ៖ អនុប្រធានទី១ អាជ្ញាធរមីន លោកទេសរដ្ឋមន្រ្តី លី ធុជ បានចែករំលែកបទពិសោធន៍ និងការដឹកនាំវិស័យសកម្មភាពមីននៅកម្ពុជា ទៅដល់គណៈប្រតិភូសកម្មភាពមីនហ្វីលីពីន និងភាគីពាក់ព័ន្ធ ស្របពេលកម្ពុជាប្ដេជ្ញាធ្វើការងារមួយនេះឲ្យបានកាន់តែល្អប្រសើរនៅក្នុងឆ្នាំ២០២៥។…

រុស្ស៊ីព្រមានពិន័យក្រុមហ៊ុន វិគីភីឌា បើមិនលុបព័ត៌មានដែលប៉ះពាល់ដល់សាធារណជនទាក់ទងនឹងសង្គ្រាមជាមួយអ៊ុយក្រែន

រុស្ស៊ី៖ ភ្នាក់ងារទំនាក់ទំនងរុស្ស៊ី Roskomnadzor បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនចង់ឱ្យ Wikipedia ដកចេញនូវព័ត៌មានមិនត្រឹមត្រូវដែលប៉ះពាល់ដល់ផលប្រយោជន៍សាធារណៈអំពីស្ថានភាពនៅក្នុងប្រទេសអ៊ុយក្រែន។ ភ្នាក់ងារនេះបានចោទប្រកាន់…

អាមេរិកយល់ព្រមលក់យន្តហោះចម្បាំង F-16 កាន់តែច្រើនទៅសមាជិកណាតូ

អន្តរជាតិ៖ សហរដ្ឋអាមេរិកបានអនុញ្ញាតឱ្យលក់យន្តហោះចម្បាំងដ៏ធំមួយទៅប្រទេសប៊ុលហ្គារីដែលមានតម្លៃជាង ១,៦ពាន់លានដុល្លារ ដោយយល់ព្រមផ្ទេរយន្តហោះ F-16 ជាច្រើនទៅកាន់ប្រទេសអឺរ៉ុបខាងកើតក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើទំនើបកម្មយោធារបស់ខ្លួន។

អាល្លឺម៉ង់រឹបអូសក្រុមហ៊ុនឧស្ម័នរុស្ស៊ី

អន្តរជាតិ៖ អាល្លឺម៉ង់បានចូលកាន់កាប់សាខាក្នុងស្រុករបស់ក្រុមហ៊ុនថាមពលរបស់រដ្ឋរុស្ស៊ី Gazprom បើទោះបីជាទីក្រុងម៉ូស្គូមានការទទួចពីមុនថាទង្វើបែបនេះនឹងខុសច្បាប់ក៏ដោយ។

បទយកការណ៍៖ គ្រួសារមានពិការភាពមួយនៅខេត្តតាកែវតស៊ូធ្វើកសិកម្មរហូតទទួលបានជោគជ័យ

តាកែវ៖ គ្រួសារមួយនៅខេត្តតាកែវ ដែលមានពិការភាពទាំងប្ដីនិងប្រពន្ធបានទទួលជោគជ័យនៅក្នុងវិស័យកសិកម្មតាមរយៈការដាំដុះបន្លែសុវត្ថិភាព និងការចែករំលែកចំណេះទៅកាន់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដែលបានផ្លាស់ប្ដូរពីការរើសអើងជនមានពិការភាពឱ្យទៅជាគ្រួសារគំរូមួយនៅក្នុងសហគមន៍។…

បន្លែសុវត្ថិភាពកំពុងតែផ្ដល់ចំណូលដល់ប្រជាកសិករកាន់តែប្រសើរ

ភ្នំពេញ៖ ប្រជាកសិករនៅក្នុងខេត្តចំនួន២ ក្នុងប្រទេសកម្ពុជាបាននាំគ្នាងាកមកដាំបន្លែនិងផ្លែឈើសុវត្ថិភាពដោយប្រើជីកំប៉ុស ជំនួសឲ្យការប្រើជីគីមី ដែលធ្វើឲ្យជីវភាពរបស់របស់ប្រជាកសិករកាន់តែមានភាពប្រសើរឡើង។

ប្អូនស្រីលោក គឹម ផ្ដាំទៅកូរ៉េខាងត្បូងឱ្យឈប់ «ដេកស្រមៃក្នុងការធ្វើសង្គ្រាមជាមួយប្រទេសដែលមានអាវុធនុយក្លេអ៊ែ»…

ឧបទ្វីបកូរ៉េ៖ ប្អូនស្រីលោក គឹម ជុងអ៊ុន គឺលោកស្រី គឹម យូជុង បានលើកឡើងនៅថ្ងៃអង្គារនេះថា ប្រទេសកូរ៉េខាងជើងប្រឆាំងដាច់ខាតចំពោះការធ្វើសង្គ្រាម តែប្រសិនជាកូរ៉េខាងត្បូងហ៊ានវាយប្រហារមកកូរ៉េខាងជើងមុន ការឆ្លើយតបទៅវិញគឺមានតែ…

បញ្ជីបេក្ខជននៃគណបក្សភ្លើងទៀនចំនួន ១១ ឃុំ-សង្កាត់ ត្រូវបាន គ.ជ.ប បដិសេធ

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចច្រានចោលបញ្ជីបេក្ខជននៃគណបក្សភ្លើងទៀន ដោយសារពុំមានគុណសម្បត្តិ និងលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតនៅមណ្ឌលបោះឆ្នោតនៃឃុំ-សង្កាត់ពាក់ព័ន្ធឡើយ។…

លោក ដូណាល់ត្រាំ ថាអ៊ុយក្រែននឹងគ្មានសោកនាដកម្មនោះទេបើលោកនៅជាប្រធានាធិបតីអាមេរិក

អាមេរិក៖ អតីតប្រធានាធិបតីអាមេរិក លោក Donald Trump បានធ្វើការជួបជុំអ្នកគាំទ្ររបស់លោកនៅរដ្ឋ Michigan កាលពីថ្ងៃសៅរ៍ (ថ្ងៃទី២ ខែមេសា) ដែលបាននិយាយថា «ការឈ្លានពានអ៊ុយក្រែននឹងមិនកើតឡើងទេប្រសិនបើខ្ញុំនៅក្នុងសេតវិមាន»។

BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃអង្គារ ទី៥ ខែមេសា ឆ្នាំ២០២២

ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៣០ករណីថ្មី (ឆ្លងថ្មីសហគមន៍៣០នាក់ ជាប្រភេទអូមីក្រុង), ក្នុងនោះករណីនាំចូលថ្មី ០ករណី ខណៈអ្នកជំងឺ ១២៧នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន១នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល…