ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

ព័ត៌មានថ្មី

រដ្ឋមន្ត្រីសេដ្ឋកិច្ចកោតសរសើររដ្ឋមន្ត្រីកសិកម្មថ្មីដែលបេ្តជ្ញាជំរុញវិស័យកសិកម្មកម្ពុជាក្លាយជាសសរទ្រូងដ៏រឹងមាំ

ភ្នំពេញ៖ ក្នុងពិធីផ្ទេរ និងប្រគល់តំណែងរដ្ឋមន្ត្រីក្រសួងកសិកម្ម នៅថ្ងៃទី១៧ ខែតុលា រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន បានកោតសរសើរដល់រដ្ឋមន្ត្រីក្រសួងកសិកម្មថ្មី លោក ឌិត ទីណា…

ពីថ្ងៃទី១៩-២១ តុលា កម្ពុជាមិនមានភ្លៀងធ្លាក់ តែចាប់ពីថ្ងៃទី២២-២៥ ភ្លៀងនឹងធ្លាក់ពីតិចទៅបង្គួរ

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យដឹងថា ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែតុលា កម្ពុជាបន្តទទួលឥទ្ធិពលនូវទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិន។ ចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី២៥ ខែតុលា ឥទ្ធិពលនៃទ្រនុងសម្ពាធខ្ពស់…

នាយករដ្ឋមន្ត្រីនឹងធ្វើដំណើរទៅកាន់ខេត្តចំនួន៤ រយ:ពេល ៥ថ្ងៃ ៤យប់

ភ្នំពេញ៖ នាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន នឹងធ្វើដំណើរទៅកាន់ខេត្តចំនួន ៤គឺខេត្តសៀមរាប បន្ទាយមានជ័យ បាត់ដំបង និងខេត្តពោធិ៍សាត់ ដើម្បីជួបសំណេះសំណាលនិងដោះស្រាយជូនប្រជាពលរដ្ឋដែលរងគ្រោះទឹកជំនន់។

ទស្សនាការផ្សាយផ្ទាល់: សន្នីសិទសារព័ត៌មានស្ដីពីលទ្ធផលការងារ៥ឆ្នាំរបស់ក្រសួងការពារជាតិ

ទស្សនាការផ្សាយផ្ទាល់: សន្នីសិទសារព័ត៌មានស្ដីពីលទ្ធផលការងារ៥ឆ្នាំរបស់ក្រសួងការពារជាតិ

Watch The Daily Roundup on 17 October 2022

All your breaking news from Cambodia, in English, right here!

ភ្លៀងធ្លាក់ជាប់សប្ដាហ៍ធ្វើឱ្យប៉ះពាល់ដល់ថែវនៅរួតទី១ ភាគខាងត្បូងប្រាសាទអង្គរវត្ត

សៀមរាប៖ ក្រុមការងារទប់ស្កាត់ហានិភ័យ នៃអាជ្ញាធរជាតិអប្សរា បានយកឈើនិងរន្ទាដែក ដើម្បីដាក់ទល់ទ្រជាបន្ទាន់នូវថែវនៅរួតទី១ ផ្នែកខាងត្បូងនៃប្រាសាទអង្គរវត្ត ក្រោយរងការប៉ះពាល់លើផ្នែកមួយចំនួនដោយសារភ្លៀងធ្លាក់ខ្លាំង។

នគរបាលជាតិប្រកាសត្រៀមខ្លួនចាប់ សម រង្ស៊ី ដាក់ពន្ធនាគារ

ភ្នំពេញ៖ អគ្គនគរបាលជាតិបានថ្កោលទោសចំពោះសេចក្ដីថ្លែងការរបស់ សម រង្ស៊ី និងប្រកាសថាបានត្រៀមខ្លួនរួចជាស្រេចដើម្បីចាប់ខ្លួន សម រង្ស៊ី ទៅតុលាការកាត់ទោសផងដែរ។

មេទ័ពជើងគោកឧបត្ថម្ភទូកនិងម៉ាស៊ីនដល់តំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែងសម្រាប់បម្រើដល់ប្រជាពលរដ្ឋកំពុងរងផលប៉ះពាល់ដោយជំនន់

ស្ទឹងត្រែង៖ ទូក និងម៉ាស៊ីនទូកចំនួន ២៣គ្រឿងជាអំណោយរបស់អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក លោកឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត ត្រូវបានក្រុមការងារនាំយកទៅប្រគល់ជូន តំបន់ប្រតិបត្តិការសឹករងមណ្ឌលស្ទឹងត្រែង…

អាជ្ញាធរផ្អាកការអនុញ្ញាតឱ្យចូលគោរពទីសក្ការៈព្រះអង្គចេក ព្រះអង្គចម ដើម្បីជួសជុល

សៀមរាប៖ ក្រសួងវប្បធម៌សម្រេចបិទទ្វារមិនអនុញ្ញាតឱ្យមានការចូលគោរពទីសក្ការៈព្រះអង្គចេក ព្រះអង្គចម ចាប់ពីថ្ងៃទី១៨ ខែតុលា តទៅដើម្បីជួសជុលបល្ល័ង្កបដិមារូបសំណាកទាំងពីរ។

អគ្គពន្ធនាគាររកឃើញថា អ្នកទោសជាង ១២% ដែលមិនបានទទួលការបណ្ដុះបណ្ដាលវិជ្ជាជីវៈប្រព្រឹតិ្តបទល្មើសថ្មីក្រោយបានដោះលែង

ភ្នំពេញ៖ អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធនាគារលោក នុត សាវនា បានលើកឡើងថា ក្រោយការដោះលែងមានអ្នកទោសជាងចន្លោះពី ១២% ទៅ ១៤% ដែលមិនបានទទួលការបណ្ដុះបណ្ដាលមុខវិជ្ជាជីវៈបានប្រព្រឹតិ្តបទល្មើសជាថ្មី ដែលចំនួននេះគឺខុសគ្នាច្រើនបើធៀបនឹងអ្នកជាប់ឃុំដែលទទួលបានការបណ្ដុះបណ្ដាលមុខវិជ្ជាជីវៈ។

កុមារ និងពលរដ្ឋ ៦នាក់ដែលរួចខ្លួនពីករណីលិចទូកស្រុកលើកដែកទទួលបានអំណោយពីកាកបាទក្រហមកម្ពុជា

កណ្ដាល៖ កាកបាទក្រហមកម្ពុជា បានចុះផ្ដល់អំណោយជាគ្រឿងបរិភោគនិងថវិកា ដល់កុមារចំនួន ៤នាក់ និងពលរដ្ឋរួមដំណើរលើទូក ២នាក់ផ្សេងទៀត ដែលនៅរស់រានមានជីវិតក្នុងឧប្បទ្ទេវហេតុលិចទូកដរ នៅស្រុកលើកដែក។

ម្ចាស់ទូក និងអ្នកបើកទូកសរុប ៣នាក់ ត្រូវបានព្រះរាជអាជ្ញាខេត្តកណ្តាលអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ ប៉ុន្តែនៅបន្តចាត់ការតាមនីតិវិធីច្បាប់

កណ្តាល៖ ម្ចាស់ទូកចំនួន ២នាក់ និងអ្នកបើកទូកម្នាក់ ដែលជាប់ពាក់ព័ន្ធ និងស្ថិតក្នុងឧបទ្ទវហេតុលិចទូកដទទឹង ក្នុងភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល កាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ត្រូវបានព្រះរាជអាជ្ញាខេត្តកណ្តាលអនុញ្ញាតឱ្យត្រឡប់ទៅគេហដ្ឋានវិញ។

ពលរដ្ឋខណ្ឌដង្កោជិត១ពាន់នាក់ទទួលបានសេវាព្យាបាលសុខភាពទូទៅនិងមាត់ធ្មេញពីពេទ្យស្ម័គចិត្តសម្ដេចតេជោ

ភ្នំពេញ៖ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) បានចុះពិនិត្យព្យាបាលជំងឺទូទៅ និងជំងឺមាត់ធ្មេញ ដល់ប្រជាជនក្នុងសហគមន៍ក្រីក្រចំនួន ៨៨០នាក់ ក្នុងតំបន់ទួលសំបូរ ខណ្ឌដង្កោរ កាលពីម្សិលមិញនេះ។

កងយោធពលខេមរភូមិន្ទប្ដេជ្ញាការពារកម្ពុជាពីការប៉ុនប៉ងបំផ្លាញពី សម រង្ស៊ី

ភ្នំពេញ៖ អគ្គមេបញ្ជាការ អគ្គមេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃកងយោធពលខេមរភូមិន្ទ បានប្រកាសប្រឆាំងដាច់ខាតនិងថ្កោលទោសចំពោះសម្ដីរបស់ទណ្ឌិត សម រង្ស៉ី ដែលបានចេញសេចក្ដីថ្លែងការណ៍ និងគម្រោងថ្មី…

ទស្សនាការផ្សាយឡើងវិញ: នាយករដ្ឋមន្ត្រីអញ្ជើញក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតវិទ្យាស្ថានជាតិគ្រប់គ្រង

ទស្សនាការផ្សាយឡើងវិញ: នាយករដ្ឋមន្ត្រីអញ្ជើញក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតវិទ្យាស្ថានជាតិគ្រប់គ្រង

BREAKING NEWS: កម្ពុជាចេញផ្សាយស្ថិតិជំងឺកូវីដ-១៩ ប្រចាំថ្ងៃទី១៧ តុលា ២០២២

ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៥ករណីថ្មី (ឆ្លងថ្មីសហគមន៍៥នាក់ ជាប្រភេទអូមីក្រុង), ក្នុងនោះមិនមានករណីនាំចូលថ្មី​ និងមានអ្នកជំងឺជាសះស្បើយចំនួន ៥នាក់ និងពុំមានអ្នកស្លាប់នោះទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល…

អាជ្ញាធរឃាត់ខ្លួនជនជាតិចិនម្នាក់ដែលបើករថយន្តបុករះកន្លែងលក់បន្លែនៅខណ្ឌច្បារអំពៅ

ភ្នំពេញ៖ អាជ្ញាធរបានបញ្ជូនបុរសជនជាតិចិនម្នាក់ទៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ក្រោយពីបានបើករថយន្តបុករះកន្លែងលក់បន្លែនៅតាមចិញ្ចើមថ្នល់ស្ថិតក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ កាលពីម៉ោង៤ទាបភ្លឺ ចូលថ្ងៃទី១៧…

សម្តេចតេជោ ប្រាប់លោក សុខ លូ កាត់ដីតំបន់អតីតសមរភូមិ ទៅឱ្យខេត្តប៉ៃលិនគ្រប់គ្រងវិញ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រាប់ឱ្យលោកអភិបាលខេត្តបាត់ដំបង កាត់ដីតំបន់សមាហរណកម្មអតីតសមរភូមិដែលស្ថិតនៅជាប់ព្រំប្រទល់ខេត្តប៉ៃលិន ប្រគល់ឱ្យអភិបាលខេត្តប៉ៃលិនគ្រប់គ្រងវិញ។

សម្ដេចតេជោផ្ដាំដល់មន្ត្រីក្រសួងកសិកម្មនិងអាជ្ញាធរដែនដី មិនត្រូវជិះសេះមើលផ្កាទេតែត្រូវនៅឱ្យជាប់ជាមួយពលរដ្ឋរងគ្រោះទឹកជន់លិច

ភ្នំពេញ៖ នាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ដូចជាអាជ្ញាធរដែនដី ត្រូវនៅកៀកប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ជានិច្ចនិងវាយតម្លៃជាបន្ទាន់សម្រាប់ធ្វើការអន្តរាគមន៍។

សម្តេចតេជោនឹងអញ្ជើញទៅចុះឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅថ្ងៃទី២០ តុលា

ភ្នំពេញ៖ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រងជាង៦ពាន់នាក់ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេចនឹងអញ្ជើញទៅចុះឈ្មោះបោះឆ្នោតសាជាថ្មី…

សម រង្ស៉ី ត្រូវនាយករដ្ឋមន្ត្រីចាត់ទុកជាមនុស្សដែល «ខូច» បំផុតក្នុងរយៈពេល ៥សតវត្សរ៍ចុងក្រោយ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងដោយមិនចំឈ្មោះតែទំនងជាសំដៅលើទណ្ឌិតរត់គេចពីការចាប់ខ្លួន សម រង្ស៊ី ថាជាមនុស្ស «ខូច» បំផុតក្នុងរយៈពេល ៥០០ឆ្នាំចុងក្រោយក្នុងប្រវត្តិសាស្ត្រកម្ពុជា។

BREAKING NEWS: នាយករដ្ឋមន្ត្រីបង្ហើបថា គុកបានត្រៀមរួចសម្រាប់ សម រង្ស៉ី

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបង្ហើបថារាជរដ្ឋាភិបាលកម្ពុជាបានត្រៀមគុកជាពិសេសមួយសម្រាប់ សម រង្ស៊ី រួចហើយ ប្រសិនជាទណ្ឌិតរូបនេះបានធ្វើដំណើរមកកាន់ប្រទេសកម្ពុជា។ សម្ដេចក៏ជំរុញឲ្យទណ្ឌិតរូបនេះអញ្ជើញមកកាន់កម្ពុជាបានឆាប់ផងដែរ។

BREAKING NEWS: នាយករដ្ឋមន្ត្រីប្រកាសកម្ចាត់ចោលមនោគមនិយមវិជ្ជារបស់ពូជក្បត់ជាតិ ៣ជំនាន់ ត្រកូល «សម»

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសកំចាត់ចោលមនោគមវិជ្ជានយោបាយជ្រុលនិយមរបស់ សម រង្ស៊ី ដែលសម្ដេចថា ជានយោបាយរបស់ពូជក្បត់ជាតិ ៣ជំនាន់។

នាយករដ្ឋមន្ត្រីសម្ដែងការសោកស្ដាយចំពោះការបាត់បង់ជីវិតសិស្សដែលបានលិចទូកនៅក្នុងខេត្តកណ្ដាល

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសំដែងការសោកស្ដាយមនិងក្រើនរំលឹកឲ្យអាជ្ញាធរមានការបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្ន ជាពិសេសនៅក្នុងពេលដែលមានទឹកជំនន់ ដើម្បីការពារអាយុជីវិតពលរដ្ឋ។

ទស្សនាការផ្សាយផ្ទាល់: នាយករដ្ឋមន្ត្រីអញ្ជើញក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតវិទ្យាស្ថានជាតិគ្រប់គ្រង

ទស្សនាការផ្សាយផ្ទាល់: នាយករដ្ឋមន្ត្រីអញ្ជើញក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតវិទ្យាស្ថានជាតិគ្រប់គ្រង

BREAKING NEWS: កម្ពុជាចេញផ្សាយស្ថិតិជំងឺកូវីដ-១៩ ប្រចាំថ្ងៃទី១៦ តុលា ២០២២

ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ២ករណីថ្មី (ឆ្លងថ្មីសហគមន៍២នាក់ ជាប្រភេទអូមីក្រុង), ក្នុងនោះមិនមានករណីនាំចូលថ្មី​ និងមានអ្នកជំងឺជាសះស្បើយចំនួន ៥នាក់ និងពុំមានអ្នកស្លាប់នោះទេ។

ស.ស.យ.ក ប្រារព្ធពិធី «សមាធិរលឹកដួងព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ»

ភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានប្រារព្ធពិធី «សមាធិរលឹកដួងព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ» នាល្ងាចថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ ក្នុងសាលាធម្មសភានៃវត្តបុទុមវត្តីរាជវរារាម។

លោក ហ៊ុន ម៉ាណែត ក្នុងនាមជាជាអ្នកដឹកនាំការអាកាត់ទាំងអស់ត្រូវឈរលើមូលដ្ឋាននៃផលប្រយោជន៍ជាតិនិងប្រជាពលរដ្ឋ

កណ្ដាល៖ អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត លោក ហ៊ុន ម៉ាណែត បានលើកឡើងថា ធ្វើជាអ្នកដឹកនាំត្រូវហ៊ានអារកាត់ដើម្បីដោះស្រាយបញ្ហាធំ ប៉ុន្តែការអារកាត់ត្រូវឈរលើមូលដ្ឋាននៃផលប្រយោជន៍ជាតិនិងប្រជាពលរដ្ឋជាធំ។

លោក ហ៊ុន ម៉ាណែត៖ គណបក្សប្រជាជនកម្ពុជា តែងបានដុសខាត់ខ្លួនជាប់ជាប្រចាំ

កណ្ដាល៖ សមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជន និងជាប្រធានយុវជនគណបក្សថ្នាក់កណ្ដាល លោក ហ៊ុន ម៉ាណែត បានលើកឡើងថា ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការបម្រើប្រជាពលរដ្ឋ និងព្យាយាមកែប្រែ និងបំពេញនូវភាពចន្លោះប្រហោងក្នុងការអនុវត្តការងារទាំងទ្បាយ…

Watch The Weekly Roundup on 15 October 2022

All your breaking news from Cambodia, in English, right here!

លោក ហ៊ុន ម៉ាណែត រម្លឹកពីការលះបង់របស់ព្រះបរមរតនកោដ្ឋចំពោះសាសនា

កណ្ដាល៖ អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទ និងជាមេបញ្ជាការទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានរម្លឹកពីការលះបង់របស់ព្រះបរមរតនកោដ្ឋចំពោះសាសនាក្នុងខួប ១០ឆ្នាំនៃការសោយទិវង្គតរបស់ព្រះអង្គ។

លោក ហ៊ុន ម៉ាណែត ចូលរួមសោកស្ដាយចំពោះសោកនាដកម្មនៅស្រុកលើកដែក

កណ្ដាល៖ អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទ និងជាមេបញ្ជាការទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសម្តែងនូវការសោកស្តាយ និងមរណទុក្ខជូនចំពោះក្រុមគ្រួសារនៃសព ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងស្រុកលើកដែក ខេត្តកណ្តាល…

នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមក្នុងព្រះរាជពិធីឧទ្ទិសព្រះមហាកុសលគម្រប់ខួប ១០ព្រះវស្សា ថ្វាយដួងព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ…

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអញ្ចើញចូលរួមព្រះរាជពិធីឧទ្ទិសព្រះមហាកុសលគម្រប់ខួប ១០ព្រះវស្សា ថ្វាយដួងព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ នៅព្រះបរមរាជវាំង នៅថ្ងៃទី១៥…

អាជ្ញាធរឃាត់ខ្លួនម្ចាស់ទូកនិងអ្នកបើកទូកសរុបចំនួន ៣នាក់ពាក់ព័ន្ធឧបទ្ទវហេតុលិចទូកនៅស្រុកលើកដែក

កណ្តាល៖ អាជ្ញាធរបានឃាត់ខ្លួនម្ចាស់ទូក និងអ្នកបើកបរទូកសរុបចំនួន ៣នាក់ទៅអធិការដ្ឋាននគរបាលស្រុកលើកដែកដើម្បីសួរនាំអំពីហេតុការណ៍លិចទូកដែលបណ្តាលឱ្យសិស្សចំនួន ១១នាក់បានស្លាប់ និងរស់រានមានជីវិតចំនួន ៤នាក់កាលពីល្ងាចថ្ងៃទី១៣…

BREAKING NEWS: កម្ពុជាចេញផ្សាយស្ថិតិជំងឺកូវីដ-១៩ ប្រចាំថ្ងៃទី១៥ តុលា ២០២២

ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៦ករណីថ្មី (ឆ្លងថ្មីសហគមន៍៥នាក់ ជាប្រភេទអូមីក្រុង), ក្នុងនោះនាំចូលថ្មី១ ករណី​ និងមានអ្នកជំងឺជាសះស្បើយចំនួន ១០នាក់ និងពុំមានអ្នកស្លាប់នោះទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល…

ព្រះជីវប្រវត្តិសង្ខេបរបស់ព្រះករុណា ព្រះបាទ សម្ដេច ព្រះ នរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ

ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» ទ្រង់បានប្រសូត្រ នៅ ថ្ងៃ អង្គារ ទី ៣១ ខែ តុលា ឆ្នាំ ១៩២២ ត្រូវ…

ព្រះជីវប្រវត្តិសង្ខេបរបស់ព្រះករុណា ព្រះបាទ សម្ដេច ព្រះ នរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ

ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» ទ្រង់បានប្រសូត្រ នៅ ថ្ងៃ អង្គារ ទី ៣១ ខែ តុលា ឆ្នាំ ១៩២២ ត្រូវ…

ទីបំផុត រកឃើញសាកសពសិស្សប្រុសដែលជាជនរងគ្រោះទី១១ ដែលបានស្លាប់ក្នុងឧបទ្ទវហេតុលិចទូក

កណ្តាល៖ ទីបំផុតប្រតិបត្តិការរុករកជនរងគ្រោះក្នុងឧបទ្ទវហេតុលិចទូកនៅស្រុកលើកដែកត្រូវបានបញ្ចប់ ក្រោយពីអាជ្ញាធរបានរកឃើញសាកសពសិស្សប្រុសឈ្មោះ មាស សុវណ្ណរាជ អាយុ ១៤ឆ្នាំ ដែលជាជនរងគ្រោះទី១១ ក្នុងចំណោមជនរងគ្រោះទាំង១៥នាក់…

លោក ហ៊ុន ម៉ាណែត ថាកម្លាំងសាមគ្គីគឺជាភាពរឹងមាំរបស់គណបក្សប្រជាជន

កំពង់ឆ្នាំង៖ អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទ និងជាមេបញ្ជាការទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងថា គណប្រជាជនកម្ពុជាមានភាពរឹងមាំ គឺដោយសារកម្លាំងសាមគ្គីភាពដ៏ស្អិតរមួតរបស់ថ្នាក់ដឹកនាំ និងប្រតិបត្តិករគ្រប់លំដាប់ថ្នាក់…

មេបញ្ជាការកងទ័ពជើងគោក ផ្តល់ទូក និងម៉ាស៊ីនទូក ជូនតំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរី

ខេត្តមណ្ឌលគិរី៖ ទូក និងម៉ាស៊ីនទូកចំនួន ៣គ្រឿង ជាអំណោយរបស់អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត ត្រូវបានក្រុមការងារ នាំយកទៅប្រគល់ជូនតំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរី…

ទ័ពពិសេសជើងគោកចុះជួយស្វែងរកសពសិស្សសាលា ករណីលិចទូកដរនៅស្រុកលើកដែក ខេត្តកណ្ដាល

កណ្ដាល៖ កងកម្លាំងបញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក បំពាក់ដោយសម្ភារៈមុជទឹក ដឹកនាំដោយឧត្តមសេនីយ៍ត្រី ស៊ុ សំណាង មេបញ្ជាការរង នាយសេនាធិការ បញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក បានចុះជួយស្វែងរកសពសិស្សសាលា ករណីលិចទូកដរនៅស្រុកលើកដែក…

បទយកការណ៍៖ កត្តាចង់ប្រឡូកជំនាញថ្មីៗរុញឱ្យនារីខ្មែរសម្រេចបានការងារជាអ្នកបើកយន្តហោះ

ភ្នំពេញ៖ ភាពចង់ចេះដឹង និងចង់សាកល្បងជំនាញថ្មីៗបានទាក់ទាញចិត្តស្ត្រីខ្មែរមួយរូបឱ្យចូលរៀនជំនាញបើកបរយន្តហោះ ដោយឆ្លងកាត់វគ្គសិក្សាជាច្រើនប្រទេសរហូតក្លាយទៅជាអ្នកបើកយន្តហោះមួយរូបប្រចាំក្រុមហ៊ុនអាកាសចរមួយនៅកម្ពុជា។

ជនរងគ្រោះរួចផុតជីវិតពីហេតុការណ៍លិចទូកនៅខេត្តកណ្ដាលមានសុខភាពល្អប្រសើរប៉ុន្តែនៅភ័យតក់ស្លុត

កណ្តាល៖ ប្រធានមន្ទីរពេទ្យបង្អែកស្រុកលើកដែក លោក ទៀង សារ៉ាត់ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន EAC News តាមទូរសព្ទថា សិស្សសាលាទាំង៤នាក់ដែលរួចផុតពីអាយុជីវិតក្នុងហេតុការណ៍លិចទូកកាលពីល្ងាចថ្ងៃទី១៣ ខែតុលា បច្ចុប្បន្នមានសុខភាពល្អប្រសើរ…

ព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំង លោក ឌិត ទីណា ជារដ្ឋមន្ត្រីក្រសួងកសិកម្ម

ភ្នំពេញ៖ លោក ឌិត ទីណា ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ តែងតាំងជា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្ទាប់ពីលោកត្រូវបានសមាជិកសភាបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តឱ្យធ្វើជារដ្ឋមន្ត្រីថ្មីនៃក្រសួងកសិកម្ម…

ទស្សនាការផ្សាយឡើងវិញ: សភាបើកកិច្ចប្រជុំបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តដល់រដ្ឋមន្ត្រីកសិកម្មថ្មី

ទស្សនាការផ្សាយឡើងវិញ: សភាបើកកិច្ចប្រជុំបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តដល់រដ្ឋមន្ត្រីកសិកម្មថ្មី

គិតត្រឹមម៉ោង១កន្លះ រកឃើញសាកសពសរុបចំនួន១0នាក់ នៅសល់អ្នកបាត់ខ្លួនចំនួន១នាក់ទៀត

កណ្តាល៖ គិតត្រឹមម៉ោង១និង៤៥នាទី អាជ្ញាធរនៅបន្តស្វែងរកអ្នកបាត់ខ្លួនចំនួន១នាក់ទៀត បន្ទាប់ពីរកឃើញសាកសពចុងក្រោយទី១០ ក្នុងចំណោមជនរងគ្រោះចំនួន១៥នាក់ក្នុងហេតុការណ៍លិចទូកនៅស្រុកលើកដែកខេត្តកណ្តាលនាល្ងាចថ្ងៃទី១៣…

ករណីលិចទូក៖ បន្តរកឃើញសាកសពចំនួន ១នាក់ទៀត កើនឡើងដល់ ៩នាក់ ហើយកំពុងបន្តរកចំនួន ២នាក់ទៀត

កណ្តាល៖ គិតត្រឹមម៉ោង ១២កន្លះថ្ងៃត្រង់នេះ កម្លាំងចម្រុះបានរកឃើញសាកសពសិស្សសាលាចំនួន ១នាក់ទៀត ពោលអ្នកស្លាប់កើនឡើងចំនួន ៩នាក់ ក្នុងចំណោមជនរងគ្រោះក្នុងហេតុការណ៍លិចទូកនៅស្រុកលើកដែក សរុបចំនួន ១៥នាក់ ក្នុងនោះជួយសង្រ្គោះរស់រានមានជីវិតចំនួន…

BREAKING NEWS: កម្ពុជាចេញផ្សាយស្ថិតិជំងឺកូវីដ-១៩ ប្រចាំថ្ងៃទី១៤ តុលា ២០២២

ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៥ករណីថ្មី (ឆ្លងថ្មីសហគមន៍៥នាក់ ជាប្រភេទអូមីក្រុង), ក្នុងនោះមិនមានករណីនាំចូលថ្មី​ និងមានអ្នកជំងឺជាសះស្បើយចំនួន ៨នាក់ និងពុំមានអ្នកស្លាប់នោះទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល…

ចាប់តាំងពីបង្កើតមកជាង៤ឆ្នាំ អង្គភាពច្រកចេញ-ចូលតែមួយខេត្ត-រាជធានី ប្រមូលលុយបានជាង ៧៥លានដុល្លារ

ភ្នំពេញ៖ ចំណូលពីដែលប្រមូលបានអង្គភាពច្រកចេញ-ចូលតែមួយរាជធានី-ខេត្ត ទាំង២៥ រហូតមកដល់ខែកក្កដា ឆ្នាំ២០២២ ប្រមូលបានជាង ៧៥លានដុល្លារ ខណៈចំណូលដែលប្រមូលពីច្រកចេញ-ចូល ក្រុង-ស្រុកបានជិត ២០លានដុល្លារ។ នេះបើតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ។

រដ្ឋាភិបាលសម្រេចឱ្យម្ចាស់រថយន្តចង្កូតស្តាំដែលមានស្រាប់ចុះបញ្ជីអាចមកបង់ពន្ធរហូតដល់ចុងឆ្នាំនេះ

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចអនុញ្ញាតឲ្យម្ចាស់រថយន្តចង្កូតស្តាំដែលមានស្រាប់នៅកម្ពុជាហើយបានចុះបញ្ជីរួច អាចទៅបង់ពន្ធ និងអាកររហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។

ចាប់តាំងពីឆ្នាំ២០១៨ មានជនបរទេស ៥០នាក់លះបង់សញ្ជាតិរបស់ខ្លួនដើម្បីទទួលបានសញ្ជាតិកម្ពុជា

ភ្នំពេញ៖ ចាប់តាំងពីឆ្នាំ២០១៨ រហូតដល់ឆ្នាំ២០២២ មានជនបរទេសចំនួន ៥០នាក់បានលះបង់សញ្ជាតិកំណើតរបស់ខ្លួនចូលសញ្ជាតិកម្ពុជា។ អ្នកនាំពាក្យក្រសួងមហាផ្ទៃថាអ្នកលះបង់សញ្ជាតិទាំងនោះគឺដោយសារតែប្រទេសកំណើតរបស់ពួកគេកំណត់ឱ្យជ្រើសរើសសញ្ជាតិតែមួយប៉ុណ្ណោះ។

សម្តេចតេជោចូលរួមរំលែកទុក្ខដល់គ្រួសារនៃសពដែលបានស្លាប់ក្នុងហេតុការណ៍លិចទូកនៅស្រុកលើកដែក

កណ្តាល៖ ខណៈព្រឹកនេះនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ចូលរួមប្រជុំសភា បោះឆ្នោតជ្រើសតាំង ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្ត្រីក្រសួងកសិកម្ម សម្តេចក៏បានផ្ញើសាររំលែកទុក្ខដល់គ្រួសារនៃសពរបស់ជនរងគ្រោះក្នុងហេតុការណ៍លិចទូកស្លាប់នៅ…

Update៖ ព្រឹកនេះបន្តរកឃើញសាកសពចំនួន ២នាក់ទៀត សរុបកើនឡើងដល់ ៨នាក់ ហើយបន្តរកអ្នកបាត់ខ្លួនចំនួន ៣នាក់ទៀត

កណ្តាល៖ គិតត្រឹមម៉ោង៩ព្រឹកនេះ អាជ្ញាធរបានបន្តរកឃើញសាកសពសិស្សសាលាចំនួន ២នាក់បន្ថែមទៀត ពោលកើនឡើងអ្នកស្លាប់ចំនួន ៨នាក់ហើយ ក្នុងហេតុការណ៍លិចទូកដនៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាលកាលពីយប់ថ្ងៃទី១៣…

ទស្សនាការផ្សាយផ្ទាល់: សន្នីសិទសារព័ត៌មានស្ដីពីលទ្ធផលការងារ៥ឆ្នាំរបស់ក្រសួងមហាផ្ទៃ

ទស្សនាការផ្សាយផ្ទាល់: សន្នីសិទសារព័ត៌មានស្ដីពីលទ្ធផលការងារ៥ឆ្នាំរបស់ក្រសួងមហាផ្ទៃ

BREAKING NEWS: លោក ឌិត ទីណា ត្រូវបានសភាផ្ដល់សេចក្ដីទុកចិត្តជារដ្ឋមន្ត្រីថ្មីក្រសួងកសិកម្ម

ភ្នំពេញ៖ លោក ឌិត ទីណា ត្រូវបានសមាជិកសភាបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តឱ្យធ្វើជារដ្ឋមន្ត្រីថ្មីនៃក្រសួងកសិកម្ម ក្នុងសំឡេង ១១១ លើ ១១១។

Update៖ ព្រឹកនេះរកឃើញសាកសពសរុបចំនួន៦នាក់ ហើយកំពុងបន្តអ្នកបាត់ខ្លួនចំនួន៥នាក់ទៀត

កណ្តាល៖ គិតត្រឹមព្រឹកនេះ អាជ្ញាធរបានរកឃើញសាកសពសិស្សសាលាសរុបចំនួន៦នាក់ ក្នុងហេតុការណ៍លិចទូកដនៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។ នេះបើតាមការបញ្ជាក់ពីស្នងការដ្ឋាននគរបាលខេត្តកណ្តាល លោក ឈឿន…

UPDATE៖ សមត្ថកិច្ចបន្តស្វែងរកក្មេងចំនួន ៧នាក់ទៀត ដែលជួបហេតុការលិចទូកនៅខេត្តកណ្ដាល

កណ្ដាល៖ កម្លាំងសមត្ថកិច្ចបានរកឃើញក្មេងស្រីម្នាក់ទៀតហើយនៅម៉ោង៥ព្រឹក ថ្ងៃសុក្រ ទី១៤ ខែតុលានេះ ខណៈនៅសល់ក្មេង ៧នាក់ផ្សេងទៀត កំពុងបន្តស្វែងរក។ នេះបើតាមការចុះផ្សាយរបស់អគ្គនាយកដ្ឋានទូរទស្សន៍ជាតិ។

ទស្សនាការផ្សាយផ្ទាល់: សភាបើកកិច្ចប្រជុំបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តដល់រដ្ឋមន្ត្រីកសិកម្មថ្មី

ទស្សនាការផ្សាយផ្ទាល់: សភាបើកកិច្ចប្រជុំបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តដល់រដ្ឋមន្ត្រីកសិកម្មថ្មី

BREAKING NEWS: សិស្សសាលា១នាក់ស្លាប់ និងជាង១០នាក់បាត់ខ្លួនក្នុងឧប្បទ្ទវហេតុលិចទូកដរនៅស្រុកលើកដែក ខេត្តកណ្ដាល…

ខេត្តកណ្តាល៖ សិស្សសាលាចំនួន ១នាក់ស្លាប់ និងជាង ១០នាក់បានបាត់ខ្លួន ដោយសារលិចទូកដរនៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលេីកដែក ខេត្តកណ្តាល។ នេះបើតាមការបញ្ជាក់របស់ស្នងការនគរបាលខេត្តកណ្ដាលលោក ឈឿន សុខចិត្ត។

មេបញ្ជាការកងទ័ពជើងគោក ផ្តល់ទូក ម៉ាស៊ីនទូក ជូនសឹករងរតនគីរីដើម្បីជួយប្រជាពលរដ្ឋ​រងផលប៉ះពាល់​ដោយ​​ជំនន់​

ខេត្តរតនគីរី៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​តុលា​ ឆ្នាំ​២០២២​​ ឧត្ដមសេនីយ៍​ឯក​ ហ៊ុន​ ម៉ាណែត​ អគ្គមេបញ្ជាការ​រង​នៃ​កងយោធពលខេមរភូមិន្ទ​ មេបញ្ជាការ​កង​ទ័ព​ជើង​គោក​ បាន​ចាត់​ក្រុម​កា​ររងារនាំយក​ទូក និងម៉ាស៊ីនទូកចំនួន​…

កម្ពុជាកំណត់គោលដៅទាក់ទាញភ្ញៀវទេសចរវៀតណាមមួយលាននាក់នៅឆ្នាំ២០២៤

ភ្នំពេញ៖ កម្ពុជាបានកំណត់ទិសដៅធ្វើយ៉ាងណាទាក់ទាញភ្ញៀវទេសចរវៀតណាមចំនួន ៧០ម៉ឺននាក់នៅឆ្នាំ២០២៣ ហើយ១លាននាក់នៅឆ្នាំ២០២៤ឱ្យបាន។ ការរំពឹងខ្ពស់នេះធ្វើឡើង ក្រោយពីភាគីកម្ពុជា និងវៀតណាមបានឯកភាពគ្នាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍បន្ថែមទៀតតាមរយៈការជំរុញការផ្លាស់ធុរកិច្ច…

របាយការណ៍កម្ពុជាទៅក្រុមប្រឹក្សាសិទ្ធិមនុស្សផ្ដោតសំខាន់លើការឆ្លើយតបនឹងកូវីដ-១៩ និងការលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ

ហ្សឺណែវ៖ ស្ថានបេសកកម្មអចិន្ត្រៃយ៍ នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅហ្សឺណែវ បានទ្បើងថ្លែងបទអន្តរាគមន៍សរុប ២៥លើក ដែលបានលាតត្រដាងពីវឌ្ឍនភាពនិងសមិទ្ធផលរបស់កម្ពុជា លើកិច្ចការសិទ្ធិមនុស្សជាច្រើនវិស័យ…

រដ្ឋាភិបាលកម្ពុជាលើកទឹកចិត្តឲ្យពលរដ្ឋអាស៊ានចូលរួមព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តឱ្យពលរដ្ឋអាស៊ានទាំងអស់ចូលរួមទស្សនាការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និង អាស៊ានប៉ារ៉ាហ្គេមលើកទី១២ កម្ពុជានឹងជាម្ចាស់ផ្ទះរៀបចំនៅឆ្នាំ២០២៣ ខាងមុខនេះ។

ក្រសួងសុខាភិបាលអំពាវនាវដល់ប្រជាពលរដ្ឋទៅទទួលសេវាពិនិត្យភ្នែករៀងរាល់២ឆ្នាំម្ដង

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានអំពាវនាវឱ្យប្រជាពលរដ្ឋទៅពិនិត្យភ្នែក នៅតាមអាគារផ្ដល់សេវាចក្ខុរោគនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដោយត្រូវធ្វើការពិនិត្យយ៉ាងហោចណាស់ឱ្យបានរៀងរាល់ ២ឆ្នាំម្ដង។

ពលរដ្ឋរងផលប៉ះពាល់ដោយសារទឹកស្ទឹងព្រែកត្នោតប្រមាណ១៥០គ្រួសារទទួលបានអំណោយពីកាកបាទក្រហម

ភ្នំពេញ៖ ប្រជាពលរដ្ឋ ១៥០គ្រួសារដែលរងគ្រោះដោយទឹកជំនន់ស្ទឹងព្រែកត្នោត ស្ថិតក្នុងខណ្ឌកំបូល រាជធានីភ្នំពេញទទួលបានអំណោយមនុស្សធម៌មួយចំនួនពីកាកបាទក្រហមកម្ពុជាដែលមានដូចជាអង្ករ គ្រឿងបរិភោគផ្សេងៗ និងសម្ភារប្រើប្រាស់មួយចំនួនដែរ។

គយប្រមូលពន្ធកើនឡើង២០ភាគរយក្នុងរយៈពេល៩ខែ នៃឆ្នាំ២០២២

ភ្នំពេញ៖ ក្នុងរយៈពេល៩ខែឆ្នាំនេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានប្រមូលចំណូលចំនួន ២ ០២៦,៨ លានដុល្លារអាម៉េរិក ស្មើនឹង៧៨,៨ភាគរយនៃផែនការកំណត់ដោយច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ២០២២។ តួលេខនេះបើធៀបនឹងរយៈពេលដូចគ្នានឹងឆ្នាំមុនគឺកើនឡើងចំនួន…

ទស្សនាការផ្សាយឡើងវិញ: សម្ដេចតេជោ អញ្ជើញបើកកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍ សង្គម វប្បធម៌អាស៊ានលើកទី២៨

ទស្សនាការផ្សាយឡើងវិញ: សម្ដេចតេជោ អញ្ជើញបើកកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍ សង្គម វប្បធម៌អាស៊ានលើកទី២៨

ក្រុមហ៊ុនសឹង្ហបុរីចំនួន២ ផ្ដល់សម្ភារៈគាំទ្រដល់សាលារៀន និងមណ្ឌលសុខភាពចំនួន ១៣៨ នៅខេត្តក្រចេះ

ក្រចេះ៖ ក្រុមហ៊ុនចំនួន ២ នៅប្រទេសសិង្ហបុរីនឹងផ្តល់តុ និងកៅអីការិយាល័យ ចំនួន ១៥០ឈុត និងម៉ាស់ដែលអាចប្រើឡើងវិញ ចំនួន ៥០ម៉ឺនម៉ាស់ជូនដល់មន្ទីរអប់រំ យុវជន និងកីឡា និងមណ្ឌលសុខភាព នៅខេត្តក្រចេះសម្រាប់ចែកជូនដល់សាលាបឋមសិក្សាចំនួន…

ក្រសួងប្រៃសណីយ៍នឹងឈប់លក់ឧបករណ៍តេស្តជំងឺកូវីដ-១៩ ដោយសារជំងឺរាតត្បាតថមថយ

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានប្រកាសឈប់លក់ និងចែកចាយលក់ឧបករណ៍តេស្តជំងឺកូវីដ-១៩ ជូនក្រសួង-ស្ថាប័ន ក្រុមហ៊ុន សហគ្រាស រោងចក្រ មន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថានរង ភ្នាក់ងារចែកចាយ និងសាធារណជននៅឆាប់ៗខាងមុខនេះ។…

BREAKING NEWS: កម្ពុជាចេញផ្សាយស្ថិតិជំងឺកូវីដ-១៩ ប្រចាំថ្ងៃទី១៣ តុលា ២០២២

ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ១១ករណីថ្មី (ឆ្លងថ្មីសហគមន៍១១នាក់ ជាប្រភេទអូមីក្រុង), ក្នុងនោះមិនមានករណីនាំចូលថ្មី​ និងមានអ្នកជំងឺជាសះស្បើយចំនួន ៤នាក់ និងពុំមានអ្នកស្លាប់នោះទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល…

ប្រធានអាស៊ានអរគុណប្រតិភូអាស៊ានទាំងមូលដែលបានមកចូលរួមប្រជុំផ្ទាល់នាព្រឹកនេះ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ប្រតិភូអាស៊ានទាំងមូលក្នុងឱកាសចូលរួមប្រជុំក្រុមប្រឹក្សា សហគមន៍ សង្គម និងវប្បធម៌ដោយផ្ទាល់។

រដ្ឋសភាប្រជុំពិនិត្យលើសំណើរផ្តល់សេចក្តីទុកចិត្ត លោក ឌិត ទីណា ជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់…

ភ្នំពេញ៖ រដ្ឋសភា នាព្រឹកថ្ងៃនេះ បានបើកកិច្ចប្រជុំដើម្បីពិនិត្យមើលលើសំណើរសុំបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តលើការបំពេញបន្ថែមសមាសភាពសមាជិកនៃរាជរដ្ឋាភិបាល លោក ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់…

ប្រធានអាស៊ានជំរុញក្របខ័ណ្ឌកិច្ចព្រមព្រៀងបៃតងអាស៊ានដើម្បីឆ្លើយតបទៅនឹងគ្រោះធម្មជាតិ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងដោយជំរុញជាថ្មីនូវ គំនិតផ្ដួចផ្ដើមស្ដីពីការបង្កើតក្របខណ្ឌកិច្ចព្រមព្រៀងបៃតងអាស៊ានដែលនឹងរួមចំណែកយ៉ាងសំខាន់ដល់ការជួយតម្រង់ទិសអាស៊ានចំពោះទៅរកអនាគតបៃតងប្រកបដោយចីរភាព…

រាជរដ្ឋាភិបាលអំពាវនាវវិនិយោគិន ធុរជន ចូលរួមបរិច្ចាគធនធានតាមរយៈសកម្មភាព ការងារគ្រប់គ្រងគ្រោះមហន្តរាយ

ភ្នំពេញ៖ ក្នុងឱកាសទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២នេះ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់វិនិយោគិន ធុរជន ម្ចាស់សហគ្រាស បន្តចូលរួមចំណែកបន្ថែមទៀតជាមួយរាជរដ្ឋាភិបាលដោយបរិច្ចាគធនធានដើម្បីការពារធុរកិច្ច…

គ្រួសារបុរសពិការដៃដោយសារឆក់ខ្សែភ្លើងនៅស្រុកស្អាង ទទួលបានអំណោយពីកាកបាទក្រហមកម្ពុជា

ប្តីប្រពន្ធវ័យក្មេងកំព្រាឪពុកម្តាយ ដែលធ្លាក់ខ្លួនពិការ ដោយសារខ្សែភ្លើងឆក់ធ្ងន់ធ្ងរ រស់នៅស្រុកស្អាង ខេត្តកណ្តាល ទទួលបានថវិកាលើកទឹកចិត្តពីសំណាក់ប្រធានកាកបាទក្រហមកម្ពុជា ចំនួន ១ពាន់ដុល្លារ និងអំណោយមនុស្សធម៌ជាគ្រឿងឧបភោគបរិភោគ…

ពលរដ្ឋរងគ្រោះដោយទឹកជំនន់ស្ទឹងព្រែកត្នោតជិត៥០គ្រួសារទទួលបានអំណោយពីកាកបាទក្រហមកម្ពុជា

ភ្នំពេញ៖ ប្រជាពលរដ្ឋ ៤៨គ្រួសារដែលរងគ្រោះដោយទឹកជំនន់ស្ទឹងព្រែកត្នោត ស្ថិតក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ ទទួលបានអំណោយមនុស្សធម៌មួយចំនួនពីកាកបាទក្រហមកម្ពុជាដែលមានដូចជាអង្ករ គ្រឿងបរិភោគផ្សេងៗ និងសម្ភារប្រើប្រាស់មួយចំនួនដែរ។

ទស្សនាការផ្សាយផ្ទាល់: សម្ដេចតេជោ អញ្ជើញបើកកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍ សង្គម វប្បធម៌អាស៊ានលើកទី២៨

ទស្សនាការផ្សាយផ្ទាល់: សម្ដេចតេជោ អញ្ជើញបើកកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍ សង្គម វប្បធម៌អាស៊ានលើកទី២៨

សម្ដេចតេជោ៖ ភាពអង់អាចផ្នែកសេដ្ឋកិច្ចរបស់ស្ត្រីគឺជាការបោះជំហានទៅមុខយ៉ាងសំខាន់

ភ្នំពេញ៖ នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាដើម្បីឱ្យស្ត្រីអាចចូលរួមក្នុងសកម្មភាពសង្គម-សេដ្ឋកិច្ចបានយ៉ាងពេញលេញនិងទូលំទូលាយ ការពង្រឹងសមត្ថភាពនិងភាពអង់អាចផ្នែកសេដ្ឋកិច្ចរបស់ស្ត្រី គឺជាកត្តាចាំបាច់…

ទស្សនាការផ្សាយឡើងវិញ: សន្នីសិទសារព័ត៌មានស្ដីពីលទ្ធផលការងារ៥ឆ្នាំរបស់ក្រសួងការងានិងបណ្តុះបណ្តាលវិជ្ជាជីវៈ

ទស្សនាការផ្សាយឡើងវិញ: សន្នីសិទសារព័ត៌មានស្ដីពីលទ្ធផលការងារ៥ឆ្នាំរបស់ក្រសួងការងានិងបណ្តុះបណ្តាលវិជ្ជាជីវៈ

ទស្សនាការផ្សាយផ្ទាល់: សម្ដេចតេជោ អញ្ជើញបិទកិច្ចប្រជុំកំពូលស្រ្តីអាស៊ានលើកទី២

ទស្សនាការផ្សាយផ្ទាល់: សម្ដេចតេជោ អញ្ជើញបិទកិច្ចប្រជុំកំពូលស្រ្តីអាស៊ានលើកទី២

ប្រធានអាស៊ានសង្ឃឹមថាកត្តារាំងស្ទះដល់ការលូតលាស់របស់សហគ្រិនភាពស្ត្រីនៅអាស៊ានត្រូវបានដោះស្រាយ

ភ្នំពេញ៖ ប្រធានអាស៊ានឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថាបើទោះបីជាស្ដ្រីបានចូលរួមចំណែកយ៉ាងខ្លាំងដល់សក្ដានុពលសេដ្ឋកិច្ចតំបន់អាស៊ានក្ដី តែក្នុងតំបន់នៅតែមានបញ្ហាមួយចំនួនដែលបានបង្ករការរាំងស្ទះដល់ការលូតលាស់ភាពជាសហគ្រិនស្ត្រីដែលចាំបាច់ត្រូវស្វែងរកការដោះស្រាយ។

កម្ពុជាបានលុយជាង ១៤លានដុល្លារពីការលក់ប្រេងឆៅដែល KrisEnergy លួចហើយត្រូវឥណ្ឌូនេស៊ីចាប់បាន

ភ្នំពេញ៖ កម្ពុជាទទួលបានប្រេងឆៅរបស់ខ្លួនត្រឡប់មកវិញដោយជោគជ័យ។ ប្រាក់ចំណូលដែលកម្ពុជាទទួលបានពីការលក់ប្រេងឆៅកាលពីខែកញ្ញា ឆ្នាំ២០២២ មានចំនួនជាង ១៤លានដុល្លារអាម៉េរិកក្រោយពីបានទូទាត់ចំណែកដល់ភាគីពាក់ព័ន្ធ។

កងទ័ពជើងគោកប្ដេជ្ញាការពារនិងប្រឆាំងដាច់ខាតចំពោះជនទាំងឡាយណាដែលមានបំណងបង្កអសន្តិសុខ

ភ្នំពេញ៖ កងទ័ពជើងគោក បង្ហាញការសាទរចំពោះតុលាការប្រទេសបារាំងដែលផ្ដល់យុត្តិធម៌ជូននាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន ដោយនឹងប្ដេជ្ញាគាំទ្រ ការពារ និងប្រឆាំងដាច់ខាតចំពោះជនណាដែលមានបំណងយាយី បំពានដល់ច្បាប់ សុខសន្តិភាព…

ទស្សនាការផ្សាយផ្ទាល់: សម្ដេចតេជោ អញ្ជើញបើកកិច្ចប្រជុំកំពូលស្រ្តីអាស៊ានលើកទី២

ទស្សនាការផ្សាយផ្ទាល់: សម្ដេចតេជោ អញ្ជើញបើកកិច្ចប្រជុំកំពូលស្រ្តីអាស៊ានលើកទី២

ក្រុមហ៊ុនតូយ៉ូតា ស្នើកម្ពុជាពិនិត្យលទ្ធភាពក្នុងការបន្ធូរបន្ថយពន្ធសម្រាប់ការនាំចូលប្រភេទរថយន្ត Hybrid

ភ្នំពេញ៖ តំណាងក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានស្នើឱ្យរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ពិនិត្យលទ្ធភាពសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីបន្ធូរបន្ថយពន្ធនាំចូលរថយន្តប្រភេទ Hybrid ដែលវានឹងជួយកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ…

ករណីបាត់ Followers! ក្រុមហ៊ុនហ្វេសប៊ុក សុំទោស និងព្យាយាមធ្វើឲ្យដំណើរការធម្មតាឡើងវិញ

ភ្នំពេញ៖ នៅថ្ងៃនេះមានអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើនបានបង្ហាញការភ្ញាក់ផ្អើល និងព្រួយបារម្ភអំពីការធ្លាក់ចំនួនអ្នកតាមដាន (Follower) នៅលើប្រូហ្វាល់ហ្វេសប៊ុករបស់ខ្លួន។ ជុំវិញករណីនេះ ក្រុមហ៊ុនហ្វេសប៊ុកបានចេញមកសុំទោសចំពោះបញ្ហានេះ…

រដ្ឋាភិបាលឱ្យបង្កើតក្រុមការងារសម្រួលដល់កូនពលករចំណាកស្រុកតាមឪពុកម្តាយ អាចរៀនសូត្រនៅទីនោះ

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកាលពីថ្ងៃទី១១ ខែតុលា បានសម្រេចឲ្យក្រសួងការងារបង្កើតក្រុមការងារសហការជាមួយបណ្តាប្រទេសដែលទទួលពលករចំណាកស្រុក…

BREAKING NEWS: កម្ពុជាចេញផ្សាយស្ថិតិជំងឺកូវីដ-១៩ ប្រចាំថ្ងៃទី១២ តុលា ២០២២

ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៤ករណីថ្មី (ឆ្លងថ្មីសហគមន៍៤នាក់ ជាប្រភេទអូមីក្រុង), ក្នុងនោះមិនមានករណីនាំចូលថ្មី​ និងមានអ្នកជំងឺជាសះស្បើយចំនួន ១នាក់ និងពុំមានអ្នកស្លាប់នោះទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល…

រដ្ឋបាលខេត្តព្រះសីហនុស្នើឱ្យភាគីពាក់ព័ន្ធរៀបចំសណ្ដាប់ធ្នាប់សម្រាប់ត្រៀមប្រារព្ធពិធីបុណ្យសមុទ្រខាងមុខនេះ

រដ្ឋបាលខេត្តព្រះសីហនុ បានអំពាវនាវដល់អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ ចូលរួមរៀបចំសណ្ដាប់ធ្នាប់សាធារណៈ និងកែលម្អសោភ័ណភាពអនាម័យបរិស្ថាន ដើម្បីត្រៀមប្រារព្ធពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ និងមហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើពិភពលោក…

១០ថ្ងៃមានរថយន្តជាង១២ម៉ឺនគ្រឿងចរាចរណ៍លើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ

ភ្នំពេញ៖ ចាប់តាំងពីបើកដំណើរការសាកល្បងរយៈពេល១០ថ្ងៃ មានរថយន្តចំនួនជាង ១២ម៉ឺនគ្រឿងបានចរាចរណ៍លើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដោយចេញចូលតាមស្ថានីយចំនួន ៨ទីតាំង។

ភោជនីយដ្ឋានថ្មីមួយកំពុងទាក់ទាញយុវវ័យលើបរិយាកាសនៃការតុបតែងលម្អដោយភាពច្នៃប្រឌិត

ភ្នំពេញ៖ ស័ក្តិរ៉ា-Sakkara Pub កំពុងទទួលបានការចាប់អារម្មណ៍ពីសំណាក់អតិថិជន ជាពិសេសគឺយុវវ័យសម័យថ្មី តាមរយៈភាពច្នៃប្រឌិតនៃការតុបតែងលម្អហាង គួបផ្សំនឹងម្ហូបអាហារដែលមានតម្លៃសមរម្យផងដែរ។

ទស្សនាការផ្សាយផ្ទាល់: សន្នីសិទសារព័ត៌មានស្ដីពីលទ្ធផលការងារ៥ឆ្នាំរបស់ក្រសួងការងានិងបណ្តុះបណ្តាលវិជ្ជាជីវៈ

ទស្សនាការផ្សាយផ្ទាល់: សន្នីសិទសារព័ត៌មានស្ដីពីលទ្ធផលការងារ៥ឆ្នាំរបស់ក្រសួងការងានិងបណ្តុះបណ្តាលវិជ្ជាជីវៈ

កាន់តែងាយស្រួលក្នុងការទស្សនាទូរទស្សន៍ EAC News ជាមួយ Smart TV

ភ្នំពេញ៖ ពេលនេះលោកអ្នកអាចទស្សនាទូរទស្សន៍ EAC News គ្រប់ទីកន្លែងសម្រាប់ទូរទស្សន៍ទំនើប (Smart TV) របស់លោកអ្នកបានហើយ ដោយគ្រាន់តែចូលទៅ Google PlayStore ក្នុងទូរទស្សន៍ រួចវាយពាក្យ EAC TV លោកអ្នកនឹងឃើញ App…

BREAKING NEWS: តុលាការបារាំងចេញសេចក្ដីប្រកាសព័ត៌មានបង្ហាញពីការ «ចាញ់ក្ដី» របស់ សម រង្ស៊ី

បារីស៖ ទីបំផុតតុលាការសាលាដំបូងប្រទេសបារាំងបានចេញសេចក្ដីប្រកាសព័ត៌មានបញ្ជាក់ពីការពិតហើយ ទាក់ទងទៅនឹងសំណុំរឿងសម្ដេចតេជោ ហ៊ុន សែន ប្ដឹងលោក សម រង្ស៊ី។ តុលាការបញ្ជាក់ថា លោក សម រង្ស៊ី ពិតជាបានបរិហារក្ដេរិ៍សម្ដេចតេជោនិងចាញ់ក្ដីនេះពិតប្រាកដ។

លិខិតមិត្តអ្នកអាន៖ «តុលាការបារាំងបករបាំងមុខទណ្ឌិតរត់ចោលស្រុក សម រង្ស៊ី !

តុលាការក្រុងប៉ារីស ប្រទេសបារាំងបានចេញសាលក្រមនៅថ្ងៃចន្ទទី ១០ តុលានេះ ដោយបានសម្រេចផ្តល់ភាពស្អាតស្អំដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា មិនមានជាប់ពាក់ព័ន្ធនឹងការ ស្លាប់របស់លោក ហុក ឡងឌី ដូចការចោទប្រកាន់របស់ទណ្ឌិត…

យុវជនបង្ហាញការគាំទ្រមិនឱ្យមានការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងក្នុងព្រឹត្តិការណ៍និងទីកន្លែងប្រកួតកីឡា

ភ្នំពេញ៖ សិស្សនិស្សិតបានបង្ហាញការគាំទ្រចំពោះការហាមឃាត់លើការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងក្នុងព្រឹត្តិការណ៍កីឡានិងទីកន្លែងប្រកួតកីឡា ដោយថាសកម្មភាពទាំងនោះកំពុងជះឥទ្ធិពលអាក្រក់ដល់កុមារនិងយុវជន។

អាជ្ញាធរជាតិអប្សរាគ្រោងបិទផ្ទៃមុខអប្សរាដែលរបេះនៅប្រាសាទតាព្រហ្មឡើងវិញ

សៀមរាប៖ អាជ្ញាធរជាតិអប្សរានឹងគ្រោងបិទផ្ទាំងផ្ទៃមុខអប្សរាដែលរបេះចេញពីរូបរាងនៅលើចិញ្ចាំងប្រាសាទតាព្រហ្មកាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ឡើងវិញនៅពេលដែលទីតាំងផ្ទាំងថ្មដែលរបេះនោះស្ងួតល្អសិន។

សម្ដេចតេជោបញ្ជាក់ថា ដោយសារតែភាពស្អាតស្អំទើបតាមប្ដឹង សម រង្ស៊ី ដល់បារាំង

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ព្រោះតែភាពយុត្តិធម៌ និងភាពស្អាតស្អំ ទើបតាមប្ដឹង សម រង្ស៊ី ដល់ប្រទេសបារាំង ហើយជាលទ្ធផលគឺសម្ដេចទទួលបានជ័យជម្នះ។

សេចក្ដីព្រាងច្បាប់ស្តីពីការរៀបចំគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាត្រូវបានដាក់ពិភាក្សាស្វែងរកធាតុចូលបន្ថែម

ភ្នំពេញ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក) បានរៀបចំសិក្ខាសាលាថ្នាក់តំបន់ពេញមួយថ្ងៃនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ នៅសណ្ឋាគារហ៊ីម៉ាវ៉ារ៉ី ដែលមានការចូលរួមពីមន្ត្រីតំណាងរាជរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា…

BREAKING NEWS: ព្រះមហាក្សត្រតែងតាំងលោក វេង សាខុន ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី

ភ្នំពេញ៖ លោក វេង សាខុន ត្រូវបានព្រះមហាក្សត្រតែងតាំងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។ នេះបើតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រដែលចេញផ្សាយនៅរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២។