ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ព័ត៌មានថ្មី

លោក ឯម ច័ន្ទមករា គោរពជូនពរជូនចំពោះសម្ដេចតេជោនិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការលោក ឯម ច័ន្ទមករា បានគោរពជូនពរជូនចំពោះនាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន…

នាយករដ្ឋមន្ត្រីសង្ឃឹមថានឹងមានកិច្ចសហការបន្ថែមនាំយកសម្បត្តិវប្បធម៌ខ្មែរដែលត្រូវបាត់បង់មកកម្ពុជាវិញ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថាប្រទេសនានានឹងចូលរួមនាំយកសម្បត្តិវប្បធម៌ខ្មែរត្រលប់មកកម្ពុជាវិញ ខណៈសម្ដេចបានកោតសរសើរសហរដ្ឋអាមេរិក និងប្រទេសអង់គ្លេសដែលបានជួយនាំយកសម្បត្តិវប្បធម៌ទាំងនោះមកដល់កម្ពុជាកាលពីកន្លងទៅ។

សម្ដេចតេជោលើកឡើងពីកត្តាចំនួន៦ ដែលធ្វើឱ្យប្រជាជនរីករាយក្នុងការអបអរពិធីចូលឆ្នាំថ្មី

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងពីកត្តាចំនួន៦ ដែលធ្វើឱ្យប្រជាជនប្រារព្ធពិធីចូលឆ្នាំខ្មែរបានដោយរីករាយក្នុងឆ្នាំ២០២៣ នេះ។

នាយករដ្ឋមន្ត្រីរម្លឹកពី ៤៨ឆ្នាំមុនដែលសង្គ្រាមកំពុងកើតឡើងស្របពេលចូលឆ្នាំ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានរម្លឹកពីសង្គ្រាមក្នុងសម័យ លន់ នល់ ជាពិសេសមុនការដួលរលំឆ្នាំ១៩៧៥ ដែលបានកើតឡើងស្របពេលដែលកម្ពុជាប្រារព្ធពិធីចូលឆ្នាំខ្មែរ។ សម្ដេចបានលើកឡើងថាកាលពី ៤៨ឆ្នាំមុន…

នាយករដ្ឋមន្ត្រី ថាឆ្នាំនេះមិនគ្រាន់តែអង្គរសង្ក្រាន្តទេ តែសង្ក្រាន្តថ្នាក់ជាតិបានកើតឡើងទាំងអស់

សៀមរាប៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញនូវការពេញចិត្តចំពោះការរៀបចំសង្ក្រាន្តទូទាំងប្រទេសដោយថាជាភាពជោគជ័យរបស់រដ្ឋាភិបាល និងសហភាពសហព័ន្ធយុវជនកម្ពុជា។ សម្ដេចបានលើកឡើងថា ផ្ដើមចេញពីអង្គរសង្ក្រាន្តឆ្នាំ២០១៣…

នាយករដ្ឋមន្ត្រី អង្គរសង្រ្កាន្តបង្កើតឱកាសសម្រាប់មនុស្សគ្រប់វ័យទាំងអស់

សៀមរាប៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា អង្គរសង្ក្រាន្តបង្កើតឱកាសមិនគ្រាន់តែសម្រាប់យុវជនទេតែសម្រាប់មនុស្សគ្រប់វ័យទាំងអស់។

ទស្សនាការផ្សាយផ្ទាល់: នាយករដ្ឋមន្ត្រីនិងភរិយាអញ្ជើញបើកព្រឹត្តិការណ៍អង្គរសង្ក្រាន

ទស្សនាការផ្សាយផ្ទាល់: នាយករដ្ឋមន្ត្រីនិងភរិយាអញ្ជើញបើកព្រឹត្តិការណ៍អង្គរសង្ក្រាន

នាយករដ្ឋមន្ត្រីណែនាំប្រារព្ធទិវាពលកម្មអន្តរជាតិឲ្យកាន់តែអធិកអធម

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានណែនាំឲ្យមានការប្រារព្ធទិវាពលកម្មអន្តរជាតិ ១ ឧសភា ឲ្យកាន់តែអធិកអធម។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិតអញ្ជើញទៅអុជធូបនៅព្រះអង្គចេក ព្រះអង្គចម ក្នុងឱកាសស្នាក់អាស្រ័យលើទឹកដីសៀមរាប

សៀមរាប៖ នៅរសៀលថ្ងៃព្រហស្បត្តិ៍ ទី១៣ ខែមេសា ឆ្នាំ២០២៣ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាក បាទ ក្រហមកម្ពុជា និងជាភរិយាសម្តេចតេជោ ហ៊ុន សែន អមដោយសម្តេចកិត្តិសង្កហ៍បណ្ឌិត ម៉ែន សំអន លោកស្រី…

កងទ័ពកម្ពុជាជួបប្រជុំប្រចាំឆ្នាំជាមួយយោធភូមិភាគទី៩ នៃកងទ័ពប្រជាជនវៀតណាម

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ មានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ២០២២ និងលើកទិសដៅបន្តឆ្នាំ២០២៣ រវាងបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ដឹកនាំដោយ…

ថ្ងៃចូលឆ្នាំ! អាជ្ញាធររំឭកពលរដ្ឋការពារទ្រព្យសម្បតិ្តឱ្យបានល្អ ខណៈអាជ្ញាធរជាង ២ពាន់នាក់នឹងត្រៀមការពារសន្តិសុខ

ភ្នំពេញ៖ ចូលឆ្នាំខ្មែររយៈពេល ៣ថ្ងៃខាងមុខនេះ អាជ្ញាធរជាង ២ពាន់នាក់នឹងដាក់ពង្រាយនៅរាជធានីភ្នំពេញដើម្បីចាំការពារសន្តិសុខជូនប្រជាពលរដ្ឋ។ តែយ៉ាងណាអាជ្ញាធរនៅតែក្រើនរំឭកដល់ពលរដ្ឋគ្រប់រូប ត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះចោរចូលទម្លុះលួចសម្ភារ…

លោក ហ៊ុន ម៉ាណែត កោតសរសើរគ្រប់បណ្តាកងឯកភាពចំណុះដែលការពារបូរណភាពទឹកដីតាមខ្សែបន្ទាត់ព្រំដែន

កំពង់ធំ៖ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក លោក ហ៊ុន ម៉ាណែត បានកោតសរសើរដល់ យោធភូមិភាគទី៤ និងគ្រប់បណ្តាកងឯកភាពចំណុះ ដែលបានខិតខំយកចិត្តទុកដាក់បំពេញភារកិច្ចក្នុងការការពារអធិបតេយ្យ…

BREAKING NEWS: កម្ពុជាចេញផ្សាយស្ថិតិជំងឺកូវីដ-១៩ ប្រចាំថ្ងៃទី១៣ មេសា ២០២៣

ភ្នំពេញ៖ នៅថ្ងៃទី១៣ មេសា ២០២៣នេះ កម្ពុជាមិនមានករណីឆ្លងជំងឺកូវីដ-១៩, និងមិនមានអ្នកជំងឺជាសះស្បើយ​, ក្នុងនោះមិនមានករណីនាំចូលថ្មី​​, និងពុំមានអ្នកស្លាប់នោះទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល…

មនុស្សប្រុសស្រី ៦នាក់រងរបួសធ្ងន់ស្រាល និងផ្ទះជិត ២០០ខ្នងរងការខូចខាតដោយខ្យល់កន្ត្រាក់

បាត់ដំបង៖ កាលពីរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ ស្រុករុក្ខគីរី មានភ្លៀងធ្លាក់មួយមេលាយឡំជាមួយខ្យល់កន្ត្រាក់ បានបក់បោកខ្លាំងបណ្តាលអោយផ្ទះប្រជាពលរដ្ឋជិត ២០០ខ្នងរងការខូចខាត និងមនុស្សប្រុសស្រីចំនួន ៦នាក់បានរងរបួសធ្ងន់ស្រាល។

ស្ត្រីម្នាក់ស្លាប់ក្រោយពីត្រូវឆ្កែខាំបាន២០ថ្ងៃ

បាត់ដំបង៖ ស្ត្រីម្នាក់បានប្រកាច់ស្លាប់ក្រោយពីសត្វឆ្កែខាំអស់រយៈពេល២០ថ្ងៃ។ ស្រ្តីរងគ្រោះមានឈ្មោះ សុខ ជា ភេទស្រី អាយុ ៤៧ឆ្នាំ រស់នៅភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

ពលរដ្ឋជិះរថយន្តក្រុងដោយឥតគិតថ្លៃប្រកបដោយសុវត្ថិភាព និងសប្បាយរីករាយ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ ប្រជាពលរដ្ឋជាច្រើនបានសម្រុកចេញដំណើរទៅស្រុកកំណើតជាបណ្តើរៗហើយដោយប្រើមធ្យោបាយផ្សេងៗ ពលរដ្ឋខ្លះធ្វើដំណើរដោយរថយន្តក្រុងដោយឥតគិតថ្លៃ ខ្លះជិះរថយន្តឈ្នួល ខ្លះធ្វើដំណើរដោយម៉ូតូ…

អ៊ីតាលីដាក់ពាក្យដេញថ្លៃជាម្ចាស់ផ្ទះព្រឹត្តិការណ៍ UEFA EURO 2032

ប្រទេសអ៉ីតាលីបានដាក់សំណើជាផ្លូវការក្នុងការធ្វើជាម្ចាស់ផ្ទះនៃការប្រកួតបាល់ទាត់ជើងឯកទ្វីបអឺរ៉ុប UEFA Euro ២០៣២ ទៅកាន់គណៈកម្មការបាល់ទាត់អឺរ៉ុប (UEFA) រួចរាល់ហើយ។ នេះបើតាមការបញ្ជាក់របស់សហព័ន្ធបាល់ទាត់អ៉ីតាលី…

នាយករដ្ឋមន្ត្រីនិងភរិយាអញ្ជើញទៅចូលរួមពិធីបើកអង្គរសង្ក្រាន្ត

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញទៅចូលរួមពិធីបើកអង្គរសង្ក្រាន្តនៅសៀមរាប។

ស្រីលង្កាពិចារណាលើការនាំចេញ និងលក់ស្វាចំនួន ១០០,០០០ក្បាលទៅកាន់ប្រទេសចិន

រដ្ឋមន្ត្រីក្រសួងកសិកម្មស្រីលង្កាបាននិយាយកាលពីថ្ងៃពុធម្សិលមិញនេះថា ប្រទេសស្រីលង្កាដែលមានបញ្ហាជាប់គាំងសាច់ប្រាក់កំពុងពិចារណាលើការនាំចេញសត្វស្វាដែលជិតផុតពូជរហូតដល់ ១០០,០០០ក្បាលទៅកាន់ប្រទេសចិន ដែលបង្កឱ្យមានការព្រួយបារម្ភជាខ្លាំងក្នុងចំណោមអ្នកអភិរក្ស។

ចិននឹងកំណត់តំបន់គ្មានការហោះហើរនៅក្បែរកោះតៃវ៉ាន់់សម្រាប់សកម្មភាពអវកាស

ប្រទេសចិននឹងបង្កើតតំបន់គ្មានការហោះហើរក្នុងរយៈពេលខ្លីមួយនៅភាគខាងជើងនៃកោះតៃវ៉ាន់នាថ្ងៃអាទិត្យ ទី១៦ ខែមេសាខាងមុខនេះ ខណៈរដ្ឋមន្រ្តីក្រសួងដឹកជញ្ជូននៃកោះតៃវ៉ាន់បានពិពណ៌នាថាជា "សកម្មភាពដែនអាកាស" របស់ចិន។

Marcus Rashford អវត្តមានការប្រកួត Europa League ទល់នឹង Sevilla

ខ្សែប្រយុទ្ធក្លិប Manchester United កីឡាករ Marcus Rashford នឹងខកខានឱកាសជួយក្រុមក្នុងការប្រកួតពាន Europa League វគ្គ ៨ក្រុមចុងក្រោយជើងទី១ ទល់នឹង Sevilla នាថ្ងៃទី១៣ ខែមេសានេះ ដោយសារតែបញ្ហារបួសសាច់ដុំ។

ស្ដ្រី២រូបនៅក្រសួងការពារជាតិត្រូវបានព្រះមហាក្សត្រតម្លើងឋានៈរហូតដល់នាយឧត្តមសេនីយ៍

ភ្នំពេញ៖ ព្រះមហាក្សត្រកម្ពុជា សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី បានត្រាស់បង្គាប់ប្រគល់ឋាន្តរស័ក្កិ នាយទាហាន ថ្នាក់ឧត្តមសេនីយ៍ជាស្រ្តី២រូបដែលបម្រើការនៅក្រសួងការពារជាតិ។

សម្ដេចតេជោប្រើទុយោស្រោចទឹកដល់កូនក្មួយ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រើទុយោទឹកស្រោចទឹកដល់កូនក្មួយក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំខ្មែរ។

ប្រធានាធិបតីប្រេស៊ីលនឹងលើកយកបញ្ហាសន្តិភាពនៅអ៊ុយក្រែនមកពិភាក្សាជាមួយប្រធានាធិបតីចិន

ប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva បានធ្វើដំណើរចាកចេញពីប្រទេសប្រេស៊ីលកាលពីថ្ងៃអង្គារ ទី១១ ខែមេសាម្សិលមិញនេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសចិន ជាទីដែលលោកអះអាងថាលោកមានបំណងចង់ធ្វើការបញ្ចុះបញ្ចូលប្រធានាធិបតីចិន…

នាយករដ្ឋមន្ត្រីជំរុញឱ្យក្រសួងអប់រំលើកកម្ពស់វិស័យកីឡា

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានជំរុញឱ្យក្រសួងអប់រំ យុវជន និងកីឡា បន្តលើកកម្ពស់វិស័យកីឡាដើម្បីឱ្យពលរដ្ឋមានសុខភាពល្អ សុខុមាលភាពល្អ និងកាយសម្បទាល្អ។

រាជរដ្ឋាភិបាលនៅតែបន្តផ្តល់អាទិ៍ភាព ក្នុងការជ្រើសរើស និងបណ្តុះបណ្តាលគ្រូបង្រៀន

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ថ្លែងថា រាជរដ្ឋាភិបាលនឹងបន្តផ្តល់អាទិ៍ភាព ក្នុងការជ្រើសរើស និងបណ្តុះបណ្តាលគ្រូបង្រៀន ដើម្បីបំពេញបន្ថែមនូវតម្រូវការគ្រូបង្រៀនប្រកបដោយគុណភាព។

លោក ហ៊ុន ម៉ាណែត៖ សម្តេចទាំងទ្វេតែងយកចិត្តទុកដាក់ចំពោះយោធិនពិការដែលចូលរួមកសាងស្នាដៃជូនជាតិ

បន្ទាយមានជ័យ៖ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ថ្លែងថា សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងយកចិត្តទុកដាក់ និងគិតគូរអំពីសុខទុក្ខរបស់យោធិនពិការ…

នាយករដ្ឋមន្ត្រីជំរុញឱ្យក្រសួងអប់រំបន្តអភិវឌ្ឍការអប់រំឌីជីថល

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានជំរុញឱ្យក្រសួងអប់រំបន្តអភិវឌ្ឍការអប់រំឌីជីថលសម្រាប់បណ្តុះបណ្តាលធនធានមនុស្ស នៅក្នុងបដិការបដិវត្តកម្មសង្គម និងសេដ្ឋកិច្ចឌីជីថល ដោយត្រូវធ្វើសមាហរកម្មបច្ចេកវិទ្យាឌីជីថលនៅក្នុងកម្មវិធីសិក្សាគ្រប់កម្រិត។

សាលាដែលជាអំណោយរបស់នាយករដ្ឋមន្ត្រី និងភរិយាកើនដល់ជាង៥ពាន់ខ្នង

ភ្នំពេញ÷ រដ្ឋមន្ត្រីអប់រំ លោក ហង់ជួន ណារ៉ុន បានលើកឡើងថាតាមរយៈការយកចិត្តទុកដាក់របស់នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតបានលើកស្ទួយវិស័យអប់រំកាន់តែខ្លាំង។ លោកបានលើកឡើងថាមកដល់ឆ្នាំ២០២៣…

ករណីស្លាប់ដោយសារវីរុសផ្តាសាយបក្សីលើកដំបូងត្រូវបានរកឃើញនៅប្រទេសចិន

អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃទី១១​ ខែមេសាម្សិលមិញនេះបានរាយការណ៍ថា ស្រ្តីម្នាក់ត្រូវបានស្លាប់ដោយសារតែវីរុសផ្តាសាយបក្សី H3N8 នៅក្នុងប្រទេសចិន ដែលជាការស្លាប់របស់មនុស្សដំបូងគេដោយសារជំងឺគ្រុនផ្តាសាយបក្សី។

ថៃងាកទៅរកការស្ថាបនាខ្សែរថភ្លើងល្បឿនលឿនថ្មីដែលគាំទ្រដោយចិន

ស្ថានីយ៍រថភ្លើងចំណាស់ជាងគេបំផុតមួយរបស់ប្រទេសថៃកំពុងប្រឈមនឹងការវាយកម្ទេចចោល ខណៈដែលថៃកំពុងឆ្ពោះទៅមុខជាមួយនឹងការសាងសង់ខ្សែរថភ្លើងល្បឿនលឿនដែលគាំទ្រដោយចិនដែលបានពន្យារពេលជាយូរមកហើយ

អួតថាជាដៃស្តាំលោក ហ៊ុន ម៉ាណែត ដើរឆបោក និងក្លែងបន្លំឯកសារ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ៖ មន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ដែលបានបន្លំខ្លួនជាឧត្តមសេនីយ៍ផ្កាយពីរ និងជាដៃស្តាំលោក ហ៊ុន ម៉ាណែត បានទៅដើរឆបោកជនរងគ្រោះ ដោយបញ្ជាឱ្យជនរងគ្រោះផ្តល់ប្រាក់…

Park Seo-joon បង្ហាញមុខក្នុងឈុតខ្លីនៃភាពយន្ត The Marvels

ឈុតឆាកខ្លីៗ (Trailer) ដំបូងនៃខ្សែភាពយន្តប្រភេទ Superhero របស់ Marvel ដែលមានចំណងជើងថា The Marvels បានចេញផ្សាយកាលពីយប់មិញនេះ ដែលជាខ្សែស្រឡាយភាពយន្តបន្តពីរឿងភាគ Ms Marvel ដែលមានចាក់ផ្សាយនៅក្នុងកម្មវិធី Disney+…

ទស្សនាការផ្សាយផ្ទាល់: នាយករដ្ឋមន្ត្រីអញ្ជើញបិទសន្និបាតក្រសួងអប់រំ

ទស្សនាការផ្សាយផ្ទាល់: នាយករដ្ឋមន្ត្រីអញ្ជើញបិទសន្និបាតក្រសួងអប់រំ

សម្តេច ស ខេង ប្រាប់ពលរដ្ឋបើកបរឱ្យប្រុងប្រយ័ត្ននាឱកាសបុណ្យចូលឆ្នាំខ្មែរ

ភ្នំពេញ៖ សម្តេច ស ខេង បានប្រាប់ដល់ពលរដ្ឋនូវអ្វីដែលពលរដ្ឋគួរធ្វើ ឬមិនគួរធ្វើដើម្បីជៀសវាងគ្រោះថ្នាក់ចរាចរណ៍ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ។

សម្តេចតេជោអនុញ្ញាតឱ្យក្រុមរបាំត្រុដិមកសម្តែងនៅគេហដ្ឋានសម្តេចផ្ទាល់

កណ្តាល៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងគ្រួសារ បានអនុញ្ញាតឱ្យក្រុមរបាំត្រុដិ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈមកសម្តែងនៅគេហដ្ឋានផ្ទាល់របស់…

ស្ពានខ្ពស់ជាងគេនៅកម្ពុជានឹងលេចត្រដែតឡើងនៅឆ្នាំ២០២៥

ពោធិ៍សាត់៖ ស្ពានឆ្លងកាត់ស្ទឹងឫស្សីជ្រុំ នឹងក្លាយជាស្ពានខ្ពស់ជាងគេនៅកម្ពុជាដែលស្ពានមួយនេះគ្រោងចំណាយពេលសាងសង់ចំនួន ២៨ខែ ដោយចាប់ផ្តើមសាងសង់ឡើងនៅខែកុម្ភៈ ឆ្នាំ២០២៣ ហើយគ្រោងនឹងបញ្ចប់សាងសង់នៅខែឧសភា ឆ្នាំ២០២៥…

កូនរដ្ឋមន្ត្រីការពារជាតិថា៖ ត្រកូលលោកមិនដែលមានមហិច្ចិតាប្រជែងតំណែងនាយករដ្ឋមន្ត្រី

សៀមរាប៖ អភិបាលខេត្តសៀមរាប លោក ទៀ សីហា បានអះអាងថា ត្រកូល «ទៀ» មិនដែលមានមហិច្ឆិតាប្រជែងតំណែងជានាយករដ្ឋមន្ត្រីរបស់កម្ពុជា ដូចការលើកឡើងរបស់អ្នកនយោបាយ និងសារព័ត៌មានបរទេសមួយចំនួនលើក នោះទេ។

ជនជាតិជប៉ុន ១៩នាក់ដែលធ្វើការខុសច្បាប់ ត្រូវបានបណ្តេញចេញពីកម្ពុជា

ភ្នំពេញ៖ ជនជាតិជប៉ុន ១៩នាក់ ត្រូវបានកម្លាំងនគរបាលក្រសួងមហាផ្ទៃ តាមរយៈអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បណ្តេញចេញពីកម្ពុជាពាក់ព័ន្ធបទល្មើសលួចស្នាក់នៅធ្វើការងារខុសច្បាប់នៅកម្ពុជា។

BREAKING NEWS: កម្ពុជាចេញផ្សាយស្ថិតិជំងឺកូវីដ-១៩ ប្រចាំថ្ងៃទី១២ មេសា ២០២៣

ភ្នំពេញ៖ នៅថ្ងៃទី១២ មេសា ២០២៣នេះ កម្ពុជាមិនមានករណីឆ្លងជំងឺកូវីដ-១៩, និងមិនមានអ្នកជំងឺជាសះស្បើយ​, ក្នុងនោះមិនមានករណីនាំចូលថ្មី​​, និងពុំមានអ្នកស្លាប់នោះទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល…

សួនបេះដូង នឹងបន្តដាក់បង្ហាញរហូតដល់ចប់ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត

សៀមរាប៖ បន្ទាប់ពីកម្ពុជាជាប់កំណត់ត្រា «បេះដូងច្រើនជាងគេលើពិភពលោក» ដែលមានជិត ៤លាន សួនបេះដូងដែលនៅបរិវេណប្រាសាទអង្គរវត្តនេះ នឹងបន្តដាក់តាំងបង្ហាញនៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ចាប់ពីថ្ងៃទី១១ ខែមេសា…

ឃាត់ខ្លួនជនសង្ស័យ ៦នាក់ពាក់ព័ន្ធនឹងករណីបាញ់សម្លាប់បុរសម្នាក់

បាត់ដំបង៖ ជនសង្ស័យចំនួន ៦នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាមួយនិងម៉ូតូ ៥គ្រឿង និងកាំភ្លើងខ្លីមួយដែលបានបាញ់សម្លាប់បុរសម្នាក់បណ្តាលឱ្យស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យកាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៣ នៅចំណុចក្រុមទី…

លោក ហ៊ុន ម៉ាណែត៖ ការសម្រិតសម្រាំងគុណភាពធនធានមនុស្ស ជាមូលដ្ឋានចាំបាច់សំដៅធានាប្រសិទ្ធភាព និងនិរន្តរភាពនៃការបំពេញភារកិច្ច

ស្ទឹងត្រែង៖ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ថ្លែងថាការសម្រិតសម្រាំងគុណភាពធនធានមនុស្ស គឺជាមូលដ្ឋានដ៏ចាំបាច់មួយ សំដៅធានាបាននូវប្រសិទ្ធភាព និងនិរន្តរភាពនៃការបំពេញភារកិច្ច។

Breaking News៖ កីឡាករ Thiago និងភរិយា ទទួលបានសញ្ជាតិខ្មែរពីព្រះមហាក្សត្រ

ភ្នំពេញ៖ ព្រះមហាក្សត្រខ្មែរ ទ្រង់បានឡាយព្រះហត្តលេខានៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ លើព្រះរាជក្រឹត្យប្រោសប្រទានសញ្ជាតិខ្មែរដល់កីឡាករ Thiago ជនជាតិបេស៊ីល និងភរិយាជនជាតិប៉ូឡូញ។

អភិបាលខេត្តចំនួន៣ ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់បន្តការងារ ១អាណត្តិទៀត

ភ្នំពេញ ÷ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះបាទ បរមនាថ នរោត្តម សីហមុនី ត្រាស់បង្គាប់ឲ្យអភិបាលខេត្តចំនួន៣ បន្តការងារបន្ថែម ១អាណត្តិទៀត។

សិល្បករជើងចាស់ លោក គន្ធ តារាវណ្ណ បានទទួលមរណភាពក្នុងជន្មាយុ ៦៦ឆ្នាំ

ភ្នំពេញ៖ សិល្បករជើងចាស់ លោក គន្ធ តារាវណ្ណ បានទទួលមរណភាព នៅរសៀលម៉ោង ២កន្លះ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ ក្នុងជន្មាយុ ៦៦ឆ្នាំ ដោយរោគាពាធ នៅមន្ទីរពេទ្យកាល់ម៉ែត។

អបអរសាទរ! កម្ពុជាបានបំបែកកំណត់ត្រា «បេះដូងច្រើនជាងគេលើពិភពលោកជិត ៤លាន»

សៀមរាប៖ បេះដូងក្រដាសដែលបត់ដោយស្នាដៃពលរដ្ឋនៅកម្ពុជាផ្គុំជារូបរាងសួនបេះដូង និងពាក្យខ្មែរដ៏ធំជិត ៤លានបេះដូងនៅបរិវេណប្រាសាទអង្គរវត្ត ត្រូវបានកត់ត្រាចូលក្នុងបញ្ជីបំបែកឯកត្តកម្មពិភពលោក Guinness World Record…

បណ្តារាជធានី-ខេត្តនឹងបង្អួតសម្រស់នៅថ្ងៃចូលឆ្នាំមិនចាញ់អង្គរសង្រ្កាន្តឡើយ

ភ្នំពេញ៖ ខណៈខេត្តសៀមរាបកំពុងមមាញឹកក្នុងការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្តយ៉ាងអធិកអធម នៅតាមបណ្តារាជធានីខេត្តផ្សេងៗក៏មិនស្ងាត់ដែរ ពោលសុទ្ធតែកំពុងរៀបចំសង្រ្កាន្តតាមតំបន់ស្រុក ភូមិ ឃុំរៀងៗខ្លួនផងដែរ ដើម្បីបង្កើតបរិយាកាសសប្បាយរីករាយដល់ពលរដ្ឋគ្រប់ទិសទីក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរដែលត្រូវនឹងឆ្នាំថោះ…

ភ្លើងគប់ស៊ីហ្គេមឆ្នាំ២០២៣ ទទួលបានជោគជ័យសម្រាប់ការរៀបចំនៅម៉ាឡេស៊ី

ម៉ាឡេស៊ី៖ ពិធីរត់ភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ត្រូវប្រារព្ធធ្វើឡើងនៅបរិវេណទីស្ដីការក្រសួងយុវជន និងកីឡាម៉ាឡេស៊ី រដ្ឋធានីពុត្រាចាយា នាព្រឹកថ្ងៃទី១១ ខែមេសានេះ ដែលបានបញ្ចប់ទៅ ប្រកបដោយភាពជោគជ័យ។…

សហភាពអង្គការសង្គមស៊ីវិលអំពាវនាវឱ្យមានការថ្កោលទោសអគ្គលេខាធិការបក្សភ្លើងទៀន

ភ្នំពេញ៖ សហភាពអង្គការសង្គមស៊ីវិលសម្ដែងការមិនពេញចិត្តនិងស្អប់ខ្ពើមបំផុតចំពោះសកម្មភាពរបស់អគ្គលេខាធិការគណបក្សភ្លើងទៀន លោក លី សុធារ៉ាយុត្តិ ដែលថាបានប្រព្រឹត្តិនូវទង្វើស្មោគគ្រោក អានាចារ អសីលធម៌ មិនសមជាអ្នកនយោបាយ…

លោក Pep Guardiola និយាយពីការជួប Bayern Munich នៅ Champions League

អ្នកចាត់ការ Pep Guardiola បាននិយាយនៅមុនការប្រកួតជើងទី១ វគ្គ៨ក្រុមចុងក្រោយទល់នឹង Bayern Munich នៅថ្ងៃអង្គារនេះថា Manchester City ហាក់អស់សង្ឃឹមក្នុងក្ដីស្រមៃនៃការឈ្នះពាន Champions League ហើយថាការប៉ុនប៉ងតែម្យ៉ាងមិនគ្រប់គ្រាន់ក្នុងការគ្រងជើងឯកនោះឡើយ។

រុស្សី​ និងអ៊ុយក្រែនព្រមព្រៀងគ្នាលើការដោះដូរអ្នកទោសជាប់ពន្ធនាគារជាង ២០០នាក់

ភាគីទាំងពីររួមមានប្រទេសរុស្សី​ និងប្រទេសអ៊ុយក្រែនបានបញ្ជាក់ថា ភាគីទាំងពីរបានធ្វើការដោះដូរអ្នកទោសក្នុងលក្ខណៈទ្រង់ទ្រាយធំមួយកាលពីថ្ងៃចន្ទម្សិលមិញនេះ ដែលរួមមានអ្នកទោសសង្គ្រាមរុស្ស៊ី ១០៦នាក់ត្រូវបានដោះលែងជាថ្នូរនឹងប្រជាជនអ៊ុយក្រែន…

សាំង-ម៉ាស៊ូត បន្តឡើងថ្លៃក្នុងឱកាសចូលឆ្នាំ

ភ្នំពេញ៖ នៅ១០ថ្ងៃខាងមុខចាប់ពីថ្ងៃទី១១-២០ ខែមេសា ឆ្នាំ២០២៣ តម្លៃប្រេងសាំង និងម៉ាស៊ូតនឹងបន្តឡើងថ្លៃ ដោយសាំងធម្មតាឡើងដល់ ៤ ៤៥០រៀល ក្នុងមួយលីត្រ ពោលឡើង ២០០រៀល ហើយប្រេងម៉ាស៊ូតឡើងថ្លៃនៅត្រឹម ៤ ១៥០រៀលក្នុងមួយលីត្រ…

គុយវ៉ែតបង្ហាញអ្នកអានព័ត៌៌មានជាបញ្ញាសិប្បនិម្មិត (AI) លើកដំបូងបង្អស់

ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានមួយរបស់គុយវ៉ែត បានបង្ហាញអ្នកធ្វើបទបង្ហាញ ឬហៅថាជាពិធីករព័ត៌មានបែបបញ្ញាសិប្បនិម្មិត (AI) ដោយមានផែនការក្នុងការប្រើប្រាស់អ្នកអានព័ត៌មាននិម្មិតនេះសម្រាប់អានព្រឹត្តិបត្រព័ត៌មានលើអនឡាញ។

BREAKING NEWS: កម្ពុជាចេញផ្សាយស្ថិតិជំងឺកូវីដ-១៩ ប្រចាំថ្ងៃទី១១ មេសា ២០២៣

ភ្នំពេញ៖ នៅថ្ងៃទី១១ មេសា ២០២៣នេះ កម្ពុជាមិនមានករណីឆ្លងជំងឺកូវីដ-១៩, និងមិនមានអ្នកជំងឺជាសះស្បើយ​, ក្នុងនោះមិនមានករណីនាំចូលថ្មី​​, និងពុំមានអ្នកស្លាប់នោះទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល…

រដ្ឋាភិបាលអាមេរិកនឹងចំណាយប្រាក់ ៥ពាន់លានដុល្លារលើគម្រោងអភិវឌ្ឍន៍វ៉ាក់សាំងកូវីដ-១៩ថ្មី

រដ្ឋាភិបាលសហរដ្ឋអាមេរិកគ្រោងនឹងចំណាយថវិកាប្រមាណជា ៥ពាន់លានដុល្លារអាមេរិកលើកិច្ចខិតខំប្រឹងប្រែងដើម្បីពន្លឿនការអភិវឌ្ឍន៍វ៉ាក់សាំង និងការព្យាបាល COVID-19 ថ្មី។

បេះដូងខ្មែរគ្រប់ទិសទី ឈរត្រៀបត្រាបង្អួតសម្រស់នៅប្រាសាទអង្គរ ត្រៀមបំបែកឯតទគ្គកម្មពិភពលោក

សៀមរាប៖ បេះដូងក្រដាសដែលពលរដ្ឋខ្មែរគ្រប់ទិសទីបានបត់ ត្រូវបានផ្គុំទៅជា «រូបបេះដូងដ៏ធំ» និង «ពាក្យខ្មែរដ៏ធំ» បង្ហាញនៅប្រាសាទអង្គរវត្ត បង្កើនសម្រស់ដ៏ស្រស់បំព្រង ដើម្បីត្រៀមបំបែកឯតទគ្គកម្មពិភពលោក នៅថ្ងៃអង្គារទី១១…

លោក ហ៊ុន ម៉ាណែត កោតសរសើរដល់យុវជនស្ម័គ្រចិត្តដែលរៀបចំបេះដូងយ៉ាងធំនៅប្រាសាទអង្គរវត្ត

សៀមរាប៖ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានកោតសរសើរដល់ក្រុមការងារ និងយុវជនស្ម័គ្រចិត្តជាច្រើននាក់ដែលបានចូលរួមរៀបចំផ្គុំបេះដូងក្រដាសធ្វើជាបេះដូងដ៏ធំ…

ស្ពានហាលប្រាសាទអង្គរវត្តបើកឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ន ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣

សៀមរាប៖ ស្ពានហាលមុខអង្គរវត្តនឹងបើកឱ្យប្រើប្រាស់ជាបណ្តោះអាសន្នដើម្បីសម្រួលដល់ការចូលទស្សនាប្រាសាទឣង្គរវត្ត ក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ចាប់ពីថ្ងៃទី១០ ដល់២៣ ខែមេសា ឆ្នាំ២០២៣។

សូមបង្កើនការប្រុងប្រយ័ត្ន! កម្ពុជានឹងឡើងកម្តៅដល់ ៣៩អង្សា និងមានភ្លៀងធ្លាក់លាយឡំផ្គរ និងខ្យល់កន្ត្រាក់…

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករថា អាកាសធាតុនៅកម្ពុជានឹងឡើងកម្តៅដល់ ៣៩អង្សា ជាមួយនឹងមានភ្លៀងធ្លាក់លាយឡំនឹងផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ នៅសប្តាហ៍ខាងមុខនេះ។ ដូច្នេះក្រសួងអំពាវនាវពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិដែលអាចកើតមានឡើងជាយថាហេតុ។

BREAKING NEWS: នាយករដ្ឋមន្ត្រីដកលោក បែល វ៉ាន់ដែត ចេញពីតំណែង និងបញ្ជាឲ្យចាប់ដាក់គុក

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសម្រេចដកមន្ត្រីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលមានឋានៈជាអគ្គនាយករង លោក បែល វ៉ាន់ដែត ចេញពីតំណែង និងបញ្ជាឲ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ធ្វើការជាមួយអ្នកតុលាការចាប់ជននេះដាក់គុក។

លោក ហ៊ុន ម៉ាណែត ថាភាពអារកាត់របស់សម្ដេចតេជោបានការពារអាយុជីវិតប្រជាជនកម្ពុជារាប់លាននាក់

កំពង់ចាម៖ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានថ្លែងថាយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ បានការពារអាយុជីវិតពលរដ្ឋ និងប្រទេសជាតិទាំងមូល ហើយការចូលរួមរបស់ពលរដ្ឋក្នុងយុទ្ធនាការនេះជាសក្ខីភាពនៃភាពជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា។

បុរសស្រ្តីពីរនាក់ប្តីប្រពន្ធស្លាប់ដោយសារពុលត្រីក្រពតដែលទិញពីអ្នកលក់តាមហ្វេសប៊ុក

បុរសចំណាស់វ័យ ៨៤ឆ្នាំម្នាក់រស់នៅតំបន់ Kluang នៃរដ្ឋ Johor ប្រទេសម៉ាឡេស៊ី បានមានអាការៈពុលកាលពីថ្ងៃទី២៥ ខែមីនា រហូតដល់ស្លាប់បាត់បង់់ជីវិតនៅថ្ងៃទី០៨ ខែមេសា ក្រោយពីបរិភាគត្រីក្រពត។

ភាពយន្តតុក្កតា The Super Mario Bros រកចំណូលបានជាង ៣៧៧លានដុល្លារត្រឹមរយៈពេល ៥ថ្ងៃ

អ្នកនិយមគាំទ្រទស្សនាខ្សែភាពយន្តនៅតាមរោងកុនបានសម្រុកនាំគ្នាទៅទិញសំបុត្រទស្សនាខ្សែភាពយន្តបែបគំនូរជីវចលថ្មីរបស់ក្រុមហ៊ុន Universal និង Illumination គឺរឿងតុក្កតាស៊ីផ្សិត ឬ The Super Mario Bros ដែលនាំឱ្យខ្សែភាពយន្តនេះកើបលុយបានប្រមាណ…

គុយវ៉ែតបង្កើតរដ្ឋាភិបាលថ្មីលើកទី៧ ក្នុងរយៈពេលត្រឹម៣ឆ្នាំចុងក្រោយ

ប្រទេសគុយវ៉ែតបានប្រកាសពីការបង្កើតរដ្ឋាភិបាលថ្មីកាលពីថ្ងៃអាទិត្យ ទី០៩ ខែមេសាម្សិលមិញនេះ ដែលនេះគឺជារដ្ឋាភិបាលថ្មីជាលើកទី៧ហើយក្នុងរយៈពេលត្រឹមតែ ៣ឆ្នាំចុងក្រោយប៉ុណ្ណោះ បន្ទាប់ពីប្រទេសនេះបានចាក់ស្រែះទៅក្នុងវិបត្តិនយោបាយរវាងស្ថាប័ននីតិបញ្ញត្តិ…

រាជរដ្ឋាភិបាលចាត់ទុកសហគ្រាសធុនតូច ធុនមធ្យម និងសិប្បកម្ម ជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកសហគ្រាសធុនតូច ធុនមធ្យម និងសិប្បកម្ម ជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ និងជាដៃគូដែលមិនអាចខ្វះបានឡើយក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។

ជប៉ុនអះអាងថានឹងតាមដានយ៉ាងយកចិត្តទុកដាក់លើសមយុទ្ធយោធាចិននៅក្បែរកោះតៃវ៉ាន់

អ្នកនាំពាក្យជាន់ខ្ពស់នៃរដ្ឋាភិបាលជប៉ុនបាននិយាយនៅថ្ងៃចន្ទនេះថា ជប៉ុនបានតាមដានសមយុទ្ធយោធារបស់ចិនជុំវិញកោះតៃវ៉ាន់យ៉ាងខ្ជាប់ខ្ជួន និងដោយមានការចាប់អារម្មណ៍យ៉ាងខ្លាំង ពោលគឺនៅថ្ងៃចុងក្រោយនៃសមយុទ្ធមួយដែលទីក្រុងប៉េកាំងបានក្លែងធ្វើដូចជាការវាយប្រហារលើកោះតៃវ៉ាន់។

នាយករដ្ឋមន្ត្រីជំរុញការថែរក្សាទីផ្សារសម្រាប់កសិករកម្ពុជា

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងជំរុញការស្វែងរកទីផ្សារ និងរក្សាទីផ្សារកម្ពុជាដើម្បីកសិករ និងការរីកចម្រើនរបស់ប្រទេស។

នាយករដ្ឋមន្ត្រីជំរុញការចែកចាយផលិតផលក្នុងស្រុកបានដល់ពលរដ្ឋ និងចែកចាយទៅតាមទីតាំងទេសចរណ៍

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានជំរុញឱ្យមានការគិតគូរលើការផលិតផលិតផលក្នុងស្រុកសម្រាប់ប្រជាជនកម្ពុជា និងមួយផ្នែកទៀតចែកចាយតាមទីតាំងទេសចរណ៍។

នាយករដ្ឋមន្ត្រីថានឹងមានការបណ្ដុះបណ្ដាលវិជ្ជាជីវៈជាង ១លាននាក់ឆ្លើយតបនឹងតម្រូវសហគ្រាសធុនតូចនិងមធ្យម

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប៉ាន់ប្រមាណថាការបណ្ដុះបណ្ដាលវិជ្ជាជីវៈដល់សិស្សក្រីក្រ ១លាន ៥សែននាក់តាមគោលនយោបាយរបស់រាជរដ្ឋាភិបាលខាងមុខនឹងផ្ដោតភាគច្រើនឆ្លើយតបនឹងតម្រូវការរបស់សហគ្រាសធុនតូច…

ត្រឹមរយៈពេល ១ថ្ងៃ ពលករខ្មែរជាង ១ម៉ឺននាក់ ចូលមកកម្ពុជា ដើម្បីជួបជុំគ្រួសារក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

បន្ទាយមានជ័យ៖ ពលករខ្មែរបានសម្រុកចូលមកកម្ពុជា ១ថ្ងៃជិត ១ម៉ឺននាក់ បណ្តាលជាប់គាំងក្នុងទឹកដីថៃ ខណៈអាជ្ញាធរកម្ពុជាសម្របសម្រួលបាន ២កន្លែង សម្រាប់បំពេញបែបបទ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ នៅស្រុកអារ័ញប្រថេត ខេត្តស្រះកែវ…

សម្ដេចជំរុញការយកចិត្តទុកដាក់វត្ថុធាតុដើមដែលមានស្រាប់នៅកម្ពុជាជាពិសេសចំណីអាហារ

ភ្នំពេញ÷ នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានជំរុញឱ្យមានការខិតខំយកចិត្តទុកដាក់លើការការកែច្នៃវត្ថុធាតុដើមនៅកម្ពុជាជាពិសេសចំណីអាហារ ដើម្បីបម្រើនូវការនាំចេញឱ្យកាន់តែខ្លាំងក្លា។

នាយករដ្ឋមន្ត្រី៖ សហគ្រាសធុនតូចនិងមធ្យមគឺជាសេដ្ឋកិច្ចក្រៅប្រព័ន្ធ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាមានការភ័ន្តច្រលំមួយចំនួនលើពាក្យថាសេដ្ឋកិច្ចក្រៅប្រព័ន្ធ ខណៈសម្ដេចបញ្ជាក់ថាសហគ្រាសធុនតូចនិងមធ្យមនេះហើយជាសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់។

នាយករដ្ឋមន្ត្រីលើកទឹកចិត្តឱ្យសហគ្រិនមានការប្រកួតប្រជែង

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានជំរុញដល់សហគ្រិនឱ្យបង្កើនសមត្ថភាពនៃការប្រកួតប្រជែងដើម្បីជំរុញភាពខ្លាំងនៃសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។

ស្ថានទូតកម្ពុជានៅថៃ សោកស្តាយចំពោះហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ឆក់យកជីវិតពលករខ្មែរ៨នាក់

ថៃ៖ ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃ បានសរសេរសារចូលរួមរំលែកទុក្ខដល់គ្រួសារនៃពលករខ្មែរចំនួន ៨នាក់ដែលបានស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅវេលាម៉ោង៥ទៀបភ្លឺ ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ នៅឃុំណងឆាងខក ឆ្ពោះទៅប៉ាតាយ៉ា…

តើ «របាំត្រុដិ» មានប្រវត្តិដូចម្តេច?

ភ្នំពេញ៖ របាំត្រុដិ គឺជារបាំមួយប្រភេទដែលគេតែងតែសម្តែងនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ជារបាំប្រពៃណីមួយបែប ដែលគេធ្វើឡើងដើម្បីប្រសិទ្ធនូវសព្ទសាធុការពរជូនដល់អ្នកស្រុកក្នុងឱកាសឆ្នាំថ្មី។

សាលា Golden Gate American រៀបចំកម្មវិធីប្រឡងប្រជែងគណិតវិទ្យាដើម្បីលើកកម្ពស់ការសិក្សាផ្នែកគណិតវិទ្យា

ភ្នំពេញ៖ សាលា Golden Gate American បានរៀបចំកម្មវិធីប្រលងប្រជែងគណិតវិទ្យា ដែលហៅថា កម្មវិធីប្រឡងប្រជែងគណិតវិទ្យាអាមេរិកាំងហ្គោលឌិនហ្គេត ដែលសិស្សានុសិស្សមកពីបណ្តាសាលារៀនចំណេះទូទៅ ទូទាំងប្រទេសផ្សេងទៀតក៏អាចចូលរួមប្រកួតបានផងដែរ…

ទស្សនាការផ្សាយផ្ទាល់: នាយករដ្ឋមន្ត្រីអញ្ជើញជួបសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយសមាជិកសហគ្រាសធុនតូចនិងមធ្យម…

ទស្សនាការផ្សាយផ្ទាល់: នាយករដ្ឋមន្ត្រីអញ្ជើញជួបសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយសមាជិកសហគ្រាសធុនតូចនិងមធ្យម

លោក ហ៊ុន ម៉ានី៖ យុវជនស្ម័គ្រចិត្តនៅ «អង្គរសង្រ្កាន្ត» នឹងទទួលបានបទពិសោធដែលមិនងាយរកបាន

ភ្នំពេញ៖ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) លោក ហ៊ុន ម៉ានី បានជូនដំណើរយុវជនស្ម័គ្រចិត្តប្រមាណ ៥០០នាក់ ដែលចេញដំណើរពីរាជធានីភ្នំពេញ ទៅកាន់ខេត្តសៀមរាប នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ ដើម្បីត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍អង្គរសង្រ្កាន្តនាប៉ុន្មានថ្ងៃខាងមុខនេះ។

កម្ពុជានឹងបំបែកឯតទគ្គកម្មពិភពលោក «បេះដូងច្រើនជាងគេលើពិភពលោក» នៅថ្ងៃស្អែកនេះហើយ

សៀមរាប៖ កម្ពុជានឹងបំបែកឯតទគ្គកម្មពិភពលោក «បេះដូងច្រើនជាងគេលើពិភពលោក» នៅបរិវេណប្រាសាទអង្គរវត្តវេលាម៉ោង ៤រសៀល នៅថ្ងៃស្អែកទី១១ ខែមេសា ឆ្នាំ២០២៣។

សមាជិកបក្សប្រជាជននៅភ្នំពេញកើនដល់ជាង ៧០ម៉ឺននាក់នៃអង្គបោះឆ្នោតជាង ៩០ម៉ឺននាក់

ភ្នំពេញ៖ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ លោក នួន ផារ័ត្ន បានថ្លែងថា សមាជិកគណបក្សប្រជាជនកម្ពុជាក្នុងរាជធានីភ្នំពេញកើនឡើងដល់ជាង ៧០ម៉ឺននាក់ ដែលជាចំនួនច្រើនលើសលប់ក្នុងចំណោមអង្គបោះឆ្នោតជាង…

BREAKING NEWS: កម្ពុជាចេញផ្សាយស្ថិតិជំងឺកូវីដ-១៩ ប្រចាំថ្ងៃទី១០ មេសា ២០២៣

ភ្នំពេញ៖ នៅថ្ងៃទី១០ មេសា ២០២៣នេះ កម្ពុជាមិនមានករណីឆ្លងជំងឺកូវីដ-១៩, និងមានអ្នកជំងឺជាសះស្បើយ ១នាក់​, ក្នុងនោះមិនមានករណីនាំចូលថ្មី​​, និងពុំមានអ្នកស្លាប់នោះទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល…

ក្រសួងសុខាភិបាល អំពាវនាវពលរដ្ឋប្រុងប្រយ័ត្ន និងការពារសុខភាពក្នុងអំឡុងអាកាសធាតុក្តៅខ្លាំង​

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានអំពាវនាវឲ្យពលរដ្ឋមានការប្រុងប្រយ័ត្ន និងការពារសុខភាពក្នុងអំឡុងពេលអាកាសធាតុក្តៅ ខណៈអាកាសធាតុក្តៅខ្លាំងពេកធ្វើឲ្យប៉ះពាល់សុខភាពបណ្តាលឱ្យឈឺ និងអាចស្លាប់បាន។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលចេញនៅព្រឹកថ្ងៃទី១០…

ទិដ្ឋភាពចរាចរនៅលើ «ស្ពានបេតុងឫស្សីកែវ» នៅព្រឹកថ្ងៃទី១០ មេសា

ភ្នំពេញ៖ ស្ពានបេតុងឫស្សីកែវ ចាប់ផ្តើមបើកឱ្យគ្រប់យានជំនិះឆ្លងកាត់ជាបណ្តោះអាសន្ននៅព្រឹកថ្ងៃនេះតទៅ ដើម្បីសម្រួលដល់ពលរដ្ឋធ្វើដំណើរនាឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ។

លោក ហ៊ុន ម៉ាណែត៖ កម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា គឺពង្រឹងគុណភាពអប់រំ

ភ្នំពេញ៖ សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថា្នក់កណ្តាល លោក ហ៊ុន ម៉ាណែត បានលើកឡើងថា ខណៈរដ្ឋាភិបាលបាននិងកំពុងពង្រីកវិស័យអប់រំឱ្យកាន់តែកៀកជិតបំផុតនៅតាមមូលដ្ឋាន…

ប្រជាជនក្រីក្រនៅខណ្ឌទួលគោកជិត ១ពាន់នាក់បានទទួលការពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃពីសមាគម TYDA

ភ្នំពេញ៖ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានចុះពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃជូនដល់ប្រជាពលរដ្ឋជិត ១ពាន់នាក់ ស្ថិតនៅក្នុងបរិវេណសាលាបឋមសិក្សាទួលគោក សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ…

អតីតមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងលើកឡើងពីភាពខ្សោយដែលនាំឱ្យរលំរលាយគណបក្ស

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់គណបក្ស៣ ដែលធ្លាប់កាន់ការជានាយខុទ្ទកាល័យគណបក្សហ្វ៊ុនស៊ីនប៉ិច គណបក្សរាស្ត្រនិយម និងគណបក្សសង្គ្រោះជាតិ លោក គង់ ហ៊ុនធារិទ្ធ បានទម្លាយពីភាពខ្សោយរបស់ក្រុមប្រឆាំងដែលនាំឱ្យគណបក្សទាំងនោះរំលំរលាយបាត់បង់ជំនឿចិត្តពីពលរដ្ឋនោះគឺដោយសារភាពលោភលន់…

គណបក្សប្រជាជនរាជធានីភ្នំពេញបង្កើតសាខាចល័តតាមមូលដ្ឋានកៀគរបញ្ជូលសមាជិកថ្មី

ភ្នំពេញ៖ គណបក្សប្រជាជនរាជធានីភ្នំពេញបានសម្រេចបង្កើតសាខាចល័តគណបក្សដើម្បីកៀគរអ្នកគាំទ្របន្ថែម និងបានតែងតាំងអតីតមន្ត្រីគណបក្សប្រឆាំងជាប្រធានសាខាចល័តនេះ។

អតីតអ្នកសកម្មជនប្រឆាំងក្លាយជាអ្នកកៀគរសមាជិកឱ្យមកគាំទ្រគណបក្សប្រជាជន

ភ្នំពេញ៖ អតីតសមាជិកបក្សភ្លើងទៀនលោក ឆេង គឹមសេង បានក្លាយជាកៀគរសមាជិកឱ្យមកគាំទ្រគណបក្សប្រជាជន បន្ទាប់ពីបានចុះចូលជាមួយគណបក្សដ៏ធំមួយនេះ។

ស្ពានបេតុងឫស្សីកែវ នឹងបើកឱ្យឆ្លងកាត់ជាបណ្តោះអាសន្នចាប់ពីថ្ងៃទី១០ មេសា

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យរដ្ឋបាលរាជធានីភ្នំពេញបើកឱ្យពលរដ្ឋធ្វើដំណើរឆ្លងកាត់ស្ពានបេតុងឫស្សីកែវជាបណ្តោះអាសន្នចាប់ពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ តទៅ។ ទន្ទឹមនេះ ស្ពានដែកបាឡេឫស្សីកែវ…

សច្ចធម៌ អហិង្សា ស្មារតីខ្មែរតែមួយ និងការភ្ជាប់ទំនាក់ទំនងគឺជាអ្វីដែលយុវជនបក្សប្រជាជនក្រៅប្រទេសតែងប្រកាន់ខ្ជាប់

ភ្នំពេញ៖ លោក ហ៊ុន ម៉ាណែត បានលើកឡើងថា ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជាក្រៅប្រទេស តែងប្រកាន់ខ្ជាប់នូវគោលការណ៍សាមញ្ញ ៤ យ៉ាងគឺ សច្ចធម៌ អហិង្សា ស្មារតីខ្មែរតែមួយ និងការភ្ជាប់ទំនាក់ទំនងរវាងខ្មែរ…

Manchester United ហក់ឡើងទៅលេខ ៣ ក្រោយឈ្នះ Everton ២-០

កីឡាករពីររូបរបស់ Manchester United គឺកីឡាករ Scott McTominay និង Anthony Martial បានរួមគ្នាស៊ុតបញ្ចូលទីម្នាក់មួយគ្រាប់ឱ្យក្លិបយកជ័យជម្នះ ២-០ ទៅលើ Everton ល្ងាចមិញនេះ និងប្រជែង Newcastle United ឡើងមកកាន់ចំណាត់ថ្នាក់លេខ…

រដ្ឋមន្រ្តីការបរទេសអាមេរិកនឹងធ្វើទស្សនកិច្ចមកកាន់ប្រទេសវៀតណាមនាសប្តាហ៍ក្រោយ

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសវៀតណាមនាសប្តាហ៍ក្រោយនេះ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនក្នុងការជំរុញទំនាក់ទំនងការទូតជាមួយទីក្រុងហាណូយឱ្យកាន់តែខ្ពស់នៅឆ្នាំនេះ។

ព្រះរាជក្រឹត្យថ្មីអនុញ្ញាតឲ្យចៅក្រមសាលាឧទ្ធរណ៍អាចធ្វើការដល់អាយុ ៦៥ឆ្នាំ

ភ្នំពេញ៖ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី បានសម្រេចឡាយព្រះហស្តលេខាលើព្រះរាជក្រឹត្យថ្មីដែលអនុញ្ញាតឲ្យចៅក្រមនិងព្រះរាជអាជ្ញាណនៃសាលាឧទ្ធរណ៍អាចធ្វើការបានដល់អាយុ ៦៥ឆ្នាំ។

លោក ឯម ច័ន្ទមករា អបអរសាទរជូនចំពោះលោកស្រី ម៉ែន សំអន ដែលទទួលគោរមងារជា សម្ដេច

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា បានចូលរួមអបអរសាទរជូនចំពោះលោកស្រី ម៉ែន សំអន ដែលត្រូវបានព្រះមហាក្សត្រប្រោសព្រះរាជទានគោរមងារជា «សម្ដេច»…

លោកស្រី ម៉ែន សំអន ត្រូវបានព្រះមហាក្សត្រប្រទានគោរមងារជា «សម្ដេច»

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភាព្រឹទ្ធសភា លោកស្រី ម៉ែន សំអន ត្រូវបានព្រះមហាក្សត្រប្រទានគោរមងារជា «សម្ដេច»។

ជនល្មើស ៣នាក់ដែលបានប្លន់សម្លាប់ XXXTentacion ត្រូវផ្តន្ទាទោសជាប់ពន្ធនាគារអស់មួយជីវិត

ជនជាប់ចោទជាបុរសចំនួន ៣នាក់ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិត ពាក់ព័ន្ធទៅនឹងករណីនៃបទឃាតកម្ម អំឡុងពេលប្លន់ទៅលើតារារ៉េបអាមេរិក XXXTentacion។

រដ្ឋាភិបាលរុស្សីចោទប្រកាន់ទៅលើអ្នកសារព័ត៌មានអាមេរិកម្នាក់ពីបទចារកម្ម

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់រុស្សីបានឱ្យដឹងថា អ្នកកាសែតសញ្ជាតិអាមេរិក លោក Evan Gershkovich ត្រូវបានចោទប្រកាន់ពីបទចារកម្ម បន្ទាប់ពីកងកម្លាំងរុស្សីបានឃាត់ខ្លួនលោកកាលពីសប្តាហ៍មុន នៅឯទីក្រុង Yekaterinburg

លោក ហ៊ុន ម៉ាណែត៖ សន្តិភាព និងស្ថិរភាព គឺជាបរិស្ថានអំណោយផលដ៏ធំបំផុតសម្រាប់សង្គមកម្ពុជាទាំងមូល

ភ្នំពេញ៖ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានលើកឡើងថា សន្តិភាព និងស្ថិរភាព គឺជាបរិស្ថានអំណោយផលដ៏ធំបំផុតសម្រាប់សង្គមកម្ពុជាទាំងមូល។

BREAKING NEWS: នាយករដ្ឋមន្ត្រីផ្ដល់ថវិកានឹងគ្រោងស្នើទៅព្រះមហាក្សត្រដើម្បីផ្ដល់សញ្ជាតិជូនកីឡាករ Thiago…

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជាបានលើកទឹកចិត្តដល់កីឡាករសញ្ជាតិប្រេស៊ីល Thiago Teixeira នូវថវិកាចំនួន ២០ ០០០ដុល្លារ និងគ្រោងស្នើគាល់ព្រះមហាក្សត្រផ្ដល់សញ្ជាតិដល់លោកផងដែរ។